30
Thursday, 28 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 174,271
Today
Yesterday 164,507
This Month 6,172,072
Total ៣៨៥,៤៥៨,៧៦៥
Reading Article
Public date : 06, Jun 2023 (49,904 Read)

វិសុទ្ធិទាំង៧



Audio
 
ហេតុ​ដូច​ម្ដេច​បាន​ជា​អង្គ​ប្រជុំ ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ​បាន​សម្រេច​យក​ប្រភេទ​សិល្បៈ​ទេវៈ​ទី​៣ គឺ​សំដៅ​យក​គុណ​ធម៌​៧ យ៉ាង​គឺ វិសុទ្ធិទាំង ៧ ?

វិសុទ្ធិ​ទាំង​ ៧ នេះ​អាច​នាំ​មនុស្ស​លោក​ឲ្យ​ទៅ​ដល់​ត្រើយ​នាយ​ព្រះមហា​បរិនិព្វាន​បាន ឬ​ក៏​យ៉ាង​ហោច​ណាស់ គឺ​ធ្វើ​ឲ្យ​មនុស្ស​បន្ថយ​នូវ​កិលេស គ្រឿង​សៅ​ហ្មង បន្ថយ​ភាព​ភាន់​ច្រឡំ ភាព​សង្ស័យ​ មើល​ឃើញ​វត្ថុ និង​បាតុភូត​តាម​សភាវៈ​ពិត សភាវៈ​មែន​។

ឧទាហរណ៍ : លោកិយ​បញ្ញា​របស់​មនុស្ស ធ្វើ​ឲ្យ​ពិភព​លោក​រីក​ចម្រើន​សំបូរ​បែប ដោយ​សម្ភារៈ​ផ្សេង​ៗ ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រកប​ដោយ​ប្រណីត​ភាព ធ្វើ​ឲ្យ​សន្មតិ​សច្ចៈ ឬ (បញ្ញ​ត្តិ​សច្ចៈ) មាន​កម្លាំង​ខ្ឡាំង​ក្លា ។ លោកុត្តរ​សច្ចៈ (ធម្ម​បញ្ញា) គឺ​បញ្ញា​ផ្លូវ​ធម៌ ជា​បញ្ញា​ខ្ពស់​បំផុត​សម្រាប់​ឆ្លុះ​បញ្ចាំង សភាវ​ធម៌​ពិត សភាវ​ធម៌​មែន​របស់​វា អាច​បន្ថយ​បាន​នូវ អំណាច​កិលេស លោភៈ ទោសៈ មោហៈ កម្ចាត់​នូវ​ចំណង់​លោកិយ​ជា​បណ្ដើរ​ៗ ​។
 


១- សីលវិសុទ្ធិ : ការរក្សាសីលមានភាពបរិសុទ្ធប្រពៃនេះ ជាគ្រឹះ ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​បំផុត​សម្រាប់​ធ្វើ​ឲ្យ​សមាធិ​បាន​សម្រេច​។ សីល គឺ​ជា​ការ​គ្រប់​គ្រង​កាយ និង​វាចាឲ្យ​មាន​វិន័យ មាន​សណ្ដាប​ធ្នាប់ មាន​របៀប​រៀប​រយ សម្រាប់​អប់​រំចិត្ត ប្រដៅចិត្ត ត្រួតចិត្ត បញ្ជា​លើ​ចិត្ត​បាន​គ្រប់​ពេល​វេលា ។

២- ចិត្តវិសុទ្ធិ: ការ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ក្នុង​អប្បនាសមាធិ (បាន​ឈាន) ឬ​ក្នុង​ឧប្ប​ចារៈ (ជិត​បាន​ឈាន) ទាប​បំផុត​ជា​ខណិ​ក​សមាធិ (ស្ងប់​ជា​ខណៈៗ ) សុទ្ធ​តែ​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ​ធ្វើ​វិបស្សនា​បញ្ញា វិបស្សនា​ញាណ​។

៣- ទិដ្ឋិវិសុទ្ធិ: សេចក្ដី​បរិសុទ្ធ​ដោយ​ការ​ឃើញ ។ គឺ​ឃើញ​នូវ​ឃើញ​ដោយ​បរិសុទ្ធ ឃើញ​ហួស​ពី​អ្វី​ៗ ដោយ​សន្មត ពីអ្វី​ៗ​ដោយ​​ឡែក ពី​អ្វី​ជា​ខាង​ក្រៅ ។ តាម​ធម្មតា​មនុស្ស​យើង តែង​មើល​ឃើញ​អ្វី​​ៗ ទៅ​តាម​បញ្ញត្តិ ឬ​តាម​សន្មត ដូច​ជា​គេ​សន្មត​ថា នេះ​ជា​មនុស្ស ជា​សត្វ ឈ្មោល ញី ស ខ្មៅ ធាត់ ស្គម​ ស្រី​ ប្រុស​ ក្មេង ចាស់ មាន ក្រ ធំ តូច ខ្មែរ យួន ចិន ចាម ជាដើម សុទ្ធតែជាសន្មតិសច្ចៈ ។ ដូច្នេះ គេ​ស្គាល់​ពិត ដឹង​ពិត ត្រឹម​តែ​ការ​ស​ន្មតិប៉ុណ្ណោះ ព្រោះ​គេ​ថា​បុថុជ្ជន គេ​ប្រើ​ត្រឹម​តែ​បញ្ញា​លោកិយ​។ ការ​ពិត​សុទ្ធ​តែ​ជា​របស់​រួម​ផ្សំ​គ្នា ប្រមូល​បញ្ចូល​គ្នា ផ្ដុំគ្នា ជា​សង្ខារ​ធម៌​ទាំង​ឡាយ​តែ​ប៉ុណ្ណោះ គឺ​គ្រាន់​តែ​ជា​រូប​ៗ រូប​បូក​នឹង​រូប រូប​បូក​នឹង​នាម នាម​បូក​នឹង​នាម ហើយ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​ក្រិត្យ​ក្រម​ធម្មជាតិ​តែ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ចម្រើន​វិបស្សនា គេ​ស្គាល់​តាម​ការ​សន្មតិ​នោះ​ដែរ តែ​គេ​យក​បញ្ញា​ពិចារណា​ទៅ​ឆ្លុះ​វែក​ញែក មើល​សភាវ​ធម៌​ពិត ដែល​ស្ថិត​នៅ​កប់​ជ្រៅ​ក្នុង​សន្មតិ​នោះថែម​ទៀត ។
 
 
ការ​វែក​ញែក ពិចារណា​ល្អិត​ល្អន់​នេះ នាំ​ឲ្យ​អ្នក​វិបស្សនា​ឃើញ​ច្បាស់​ថា មិន​មែន​ជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ជា​ដើម​ទេ គឺ​បែរ​ជា​ឃើញ​ថា ជា​ធាតុ ៤ ជា​ខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬ​ជា​រូប និង​នាម​ប៉ុណ្ណោះ ។ មុន​ពុទ្ធ​កាល អ្នក​ចម្រើន​វិបស្សនា​យល់​ច្បាស់​ថា​រូប និង​នាម ជា​របស់​ផ្សេង​គ្នា​ផង រួម​គ្នា​ផង ។ ការ​យល់​យ៉ាង​នេះ លោក​ហៅ​​ថា ទិដ្ឋិវិសុទ្ធិ គឺ​បរិសុទ្ធដោយ​ការ​ពិចារ​ណា​ឃើញ​ថា មិន​មែន​សត្វ បុគ្គលឬមនុស្ស ប្រុសស្រី​ជា​​​​​ដើម​ឡើយ គឺ​គ្រាន់​តែ​ជា​ធាតុ ជា​ខន្ធឬ​ជា​រូបនិង​នាមដែល​ផ្សេង​គ្នា​ផង និង​រួម​គ្នា​ផង​តែ​ប៉ុណ្ណោះ។

៤- កង្ខាវិ​តរណ​វិសុទ្ធិៈ សេចក្ដី​បរិសុទ្ធ​ដោយ​ញណ ជា​គ្រឿង​ឆ្លង​ផុត​សេចក្ដី​សង្ស័យ ។ សង្ស័យ​អំពី​អ្វី ? សង្ស័យ​អំ​ពី​ខន្ធ​៥ ឬ​នាម​រូប ដោយ​ឆ្ងល់​ថា : តើ​ខន្ធ​៥ ឬ នាម​រូប​កើត​មក​ពី​ណា? មាន​អ្វី​ជា​ហេតុ​បច្ច័យ ?

មុន​ពុទ្ធ​កាល គេ​យល់​ថា នាម​រូប​កើត​ពី​អាទិ​ទេព ដូច​ជា​ព្រះ​ព្រហ្ម ព្រះ​ឥសូរ ជា​ដើម ជា​អ្នក​បង្កើត​ ។ ក្នុង​ពុទ្ធកាល​ដោយ​ការ​ខិត​ខំ​ពិចារណា​របស់​អ្នក​ចម្រើន​វិបស្សនា បាន​យល់​ច្បាស់​ថា នាម​រូប​គឺ​កើត​មក​ពី :

+អវិជ្ជា : ការ​មិន​ដឹង​សច្ច​ធម៌ ។
+តណ្ហា : ការ​ចង់​ជួប​ស្និទ្ធ​ស្នាល នឹង​កាម​គុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស ។
+ឧបាទាន : ការ​ប្រកាន់​ខ្ជាប់​នូវ​កាម​គុណ ៥ ថា​ជា​របស់​ខ្លួន ។
+កម្ម : ការ​បញ្ចេញ​សកម្មភាព កាយ វាចា ចិត្ត ប្រព្រឹត្ត​ធ្វើ អំពើ​កុសល និង អកុសល
+អាហារ : ឱ​ជា​រស ដែល​សម្រាប់​ទ្រ​ទ្រង់​ជីវិត ។

ការ​យល់​ដឹង​អំពី​ដើម​កំណើត ឬ​ហេតុ​បច្ច័យ នៃ​នាម​រូប ទាំង​អតីត អនាគត បច្ចុប្បន្ន​យ៉ាង​នេះ លោក​ហោ​ថា : កង្ខាវិតរណវិសុទ្ធិ គឺ​សេចក្ដី​បរិសុទ្ធ ដោយ​រក​ឆ្លង​ផុត​នូវ​សេចក្ដី​សង្ស័យ ​។

 

៥- មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ជា​គ្រឿង​ពិចារណា នេះ​ជា​ផ្លូវ នេះ​មិន​មែន​ជា​ផ្លូវ ។ ការ​ពិចារណា​នាម​រូប ឬ​បញ្ចក្ខ​ន្ធ​គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯ​ណា​នី​មួយ​ជា​អតីត​ក្ដី អនាគត​ក្ដី បច្ចុប្បន្នក្ដី ឲ្យ​ឃើញ​សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា ចិត្ត ក៏​ចុះ​ស៊ប់​តាំង​នៅ​ក្នុង​ការ​ពិចារ​ណា អារម្មណ៍​របស់​វិបស្សនា ហើយ​ពេល​នោះស្រាប់​តែ​ឧបកិលេស​ទាំង ១០ ណា​មួយ​កើត​ឡើង ហើយ​រីករាយ​សប្បាយ ដោយ​សម្គាល់​ថា ខ្លួន​បាន​សម្រេច​ធម៌​វិសេស​ហើយ បណ្ដោយ​ឲ្យ​ទិដ្ឋិ មានៈ តណ្ហា កើតឡើង មិនប្រឹងបដិបត្តិ ពិចារណាតទៅទៀតក៏ឈប់ផ្អាកត្រឹមប៉ុណ្ណោះ ។ ការ​បណ្ដោយ​ចិត្ត​ឲ្យ​រីក​រាយ​សប្បាយ ស្និទ្ធស្នាល​និង​ឧបកិលេស​ទាំង ១០ ណា​មួយ​នេះ មិន​មែន​ជា​មគ្គ​ទេ ។ ឯ​មគ្គ​នោះ លុះ​ត្រា​តែ​អ្នក​ចម្រើន​វិបស្សនា លើក​យក​ឧបកិលេស​ទាំង​នោះ​មក​ពិចារណា​ឲ្យ​ឃើញ​ថា សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា មួយ​ជាន់​ទៀត ទើប​អាច​ឃើញ​មគ្គ​ទៅ​កាន់​និព្វាន ​។ ការ​យល់​ច្បាស់ ដឹងច្បាស់ ឃើញ​ច្បាស់​បែប​ណេះ លោក​ហៅ​ថា មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ ឬ​សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ពិចារណា​ឃើញ​ថា ឧបកិ​លេស ជា​ឧបសគ្គ​រាំង​រា​វិបស្សនា មិន​ឲ្យ​ឆ្លង​ទៅ​ដល់​មគ្គ ។

៦- បដិប​ទា​ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​​បរិសុទ្ធ​​ដោយ​​ញាណ ជា​គ្រឿង​ឃើញ​បដិបទា ។ វិសុទ្ធិ​នេះ កើត​ឡើង​បន្ទាប់​ពី​ឧប​កិលេស រលត់​បាត់​អស់​ទៅ​ហើយ​ញាណ​ពិចារណា​ស្គាល់​មគ្គ និង​មិន​មែន​មគ្គ​កើត​ឡើង​ប្រាកដ ។ បដិបទា ក្នុង​ទី​នេះ សំដៅ​យក​ការ​ឃើញ​អរិយ​សច្ចៈ ៤ ហើយ​ដំណើរ​ចិត្ត​ពិចារណា បាន​ប្រព្រឹត្ត​ទៅ​តាម​លំដាប់​វិបស្សនា​ញាណ​៩ ចាប់​តាំង​ពី​ឧទយព្វយញ្ញាណ ​ត​រៀង​ទៅ​​ដរាប​​ដល់​​បាន​​សម្រេច មគ្គផល​ជា​ព្រះ​អរិយ​បុគ្គល ៤ ពួក​ថ្នាក់​ណា​មួយ​តាម​ឧប​និស្ស័យ ។ អ្នក​វិបស្សនា​ខ្លះ សម្រេច​ត្រឹម​ថ្នាក់ សោតា ខ្លះ​ថ្នាក់ សកទា​គា​មី ខ្លះ​បាន​សម្រេច​ដល់​ថ្នាក់​អរហន្ត ។ ការ​ខិត​ខំ​ពិចារណា​រហូត​ដល់​បាន​សម្រេច​មគ្គ​ផល​និព្វាន​បែប​នេះ លោក​ហៅ​ថា បដិបទា​ញាណ​ទស្សន​វិសុទ្ធិ ។

៧- ញាណ​ទស្សនវិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ​ទស្សនៈ ។ វិសុទ្ធិ​នេះ​កើត​បន្ទាប់​អ្នក​ចម្រើន​វិបស្សនា បាន​សម្រេច​មគ្គផល​ជា​ព្រះអរិយ​បុគ្គល​ថ្នាក់​ណា​មួយ​ហើយ ។ លោក​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង ដោយ​បច្ចវេក្ខណ​ញាណថា អាត្មា អញ​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតា ថ្នាក់​សក​ទាគាមី អនាគាមី ឬ​ថ្នាក់​អហរន្ត ។ ថ្នាក់​សោតា សកទាគាមី អនាគាមី មាន​បច្ចវេក្ខណញាណ​ ៥ សម្រាប់​ពិចារណា​គឺ :

១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស​ដែល​លះ​បង់​អស់​ហើយ ។
២- អវសិដ្ឋ​កិលេសំ បច្ច​វេក្ខតិ ពិចារណា​កិលេស​ដែល​សេស​សល់ ។
៣- មគ្គំ បច្ចវេក្ខតិ ពិចារណា​មគ្គ ។
៤- ផលំ បច្ចវេក្ខតិ ពិចារ​ណា​ផល ។
៥- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។

ឯព្រះអរហន្ត មានបច្ចវេក្ខតិញាណ ៤ គឺ
១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស ដែល​លះ​បង់​អស់​ហើយ ។
២- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។
៣- ផលំ បច្ចវេក្ខតិ ពិចារណាផល ។
៤- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ព្រោះ​លោក​មិន​មាន​កិលេស​នៅ​សេស​សល់​ទេ​។

បញ្ញា​ដែល​ពិចារណា​ដឹង​ច្បាស់ ឃើញ​ច្បាស់ នូវ​មគ្គផល និព្វាន ដោយ​បច្ចវេក្ខណញាណ​ផ្ទាល់​ខ្លួន​ឯង​បែប​នេះ ជា​លោកុត្តរប្បញ្ញា ជា​បញ្ញា​កម្ទេច​នាម​រូប​លែង​ឲ្យ​មាន​ជាតិ ជរា ព្យាធិ មរណៈ​ទៀត​ហើយ ។ នេះ​ហើយ​ដែល​លោក​ឲ្យ​ឈ្មោះ​ថា និព្វាន ។

«ពាលោ ពាលាខ្លាំង     បានធម្មំ ហើយចោលទៅ
អ្នកប្រាជ្ញប្រែជាខ្លៅ       ព្រោះកម្លៅ ពុំជឿបុណ្យ ។»
ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ចន្ទត្ថេរោ ប្រាក់ ហ៊ិន
 ———————
រៀបរៀងដោយ : ព្រឹទ្ធាចារ្យ ឆេង ផុន

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Dec 2022 (20,755 Read)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
Public date : 25, Jul 2019 (11,025 Read)
មិន​ជា​ទាសៈ​របស់​អតីត​កាល
Public date : 31, Aug 2019 (21,560 Read)
កូន​ត្រូវ​​ជា​មនុស្ស​ល្អ
Public date : 05, Sep 2019 (43,366 Read)
ការ​ទទួល​បុណ្យ
Public date : 28, Jul 2019 (11,214 Read)
មិត្ត​រួម​សុខ​ទុក្ខ​
Public date : 04, Jun 2022 (12,027 Read)
ពិចារណា​ដល់​សេចក្តី​ល្អ​របស់​គេ
Public date : 30, Nov 2022 (5,780 Read)
ឥស្សាការច្រណែន
Public date : 28, Jan 2022 (102,828 Read)
ចូឡមាលុង្ក្យោវាទសូត្រ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.99
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿