30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 74,901
Today
Yesterday 180,133
This Month 6,252,835
Total ៣៨៥,៥៣៩,៥២៨
Reading Article
Public date : 02, Sep 2021 (11,191 Read)

អម្ពជាតក



 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទេវទត្ត បានត្រាស់ព្រះធម្ម-ទេសនានេះ មានពាក្យថា អហាសិ មេ អម្ពផលានិ បុព្ពេ ដូច្នេះជាដើម ។

ពិតមែនហើយ ទេវទត្តលះបង់អាចារ្យថា យើងនឹងជាព្រះពុទ្ធ ព្រះសមណគោតមមិនមែនជាអាចារ្យ មិនមែនជាឧបជ្ឈាយ៍របស់យើងទេ ដូច្នេះហើយ ជាអ្នកសាបសូន្យចាកឈាន  ទម្លាយនូវសង្ឃ កាលមកកាន់ក្រុងសាវត្ថីដោយលំដាប់ ពេលនៅក្រៅវត្តជេតពន ត្រូវផែនដីឲ្យចន្លោះ (ផែនដីស្រូប) បានចូលទៅកាន់អវីចិមហានរក ។ គ្រានោះ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តលះបង់អាចារ្យ ហើយដល់នូវសេចក្ដីវិនាសធំ និងបានកើតក្នុងអវីចិមហានរក ។

ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរ ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយកថាអ្វី ? កាលភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ដូច្នេះហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏លះបង់អាចារ្យហើយដល់នូវសេចក្ដីវិនាសធំដែរ ហើយព្រះអង្គនាំយកអតីតនិទានមកថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ។ (ក្នុងកាលនោះ) ត្រកូលបុរោហិតរបស់ព្រះបាទព្រហ្មទត្តនោះវិនាសដោយអហិវាតរោគ (រោគកើតអំពីខ្យល់មានពិសដូចជាពិសនៃពស់) ។ បុត្រប្រុសមួយប៉ុណ្ណោះ បានទម្លាយជញ្ជាំងហើយរត់ទៅ ។ បុត្រនោះបានទៅនគរតក្កសិលា ហើយរៀននូវត្រៃវេទ និង សិល្បសាស្ត្រដ៏សេស ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស បានមិនទើសទាក់) (កាលរៀនចប់ហើយ) ក៏ថ្វាយបង្គំអាចារ្យ កាលចេញទៅ បានគិតថា យើងនឹងដឹងនូវទំនៀមទម្លាប់របស់ប្រទេស (ផ្សេងៗ) ដូច្នេះហើយ ទើបត្រាច់ទៅ ហើយដល់បច្ចន្តនគរមួយ ។

មានមហាចណ្ឌាលគ្រាម (ស្រុករបស់មនុស្សវណ្ណៈចណ្ឌាលដ៏ធំ) មួយអាស្រ័យនឹងនគរនោះ ។ ក្នុងកាលនោះ ព្រះពោធិសត្វអាស្រ័យនៅក្នុងស្រុកនោះ លោកជាបណ្ឌិត ឈ្លាសវៃ ចេះនូវផលគណ្ហាបនមន្ត (មន្តដែលធ្វើឲ្យស្វាយចេញផ្លែក្នុងកាលមិនមែនរដូវ) ។ ព្រះពោធិសត្វក្រោកឡើងអំពីព្រលឹម កាន់យកអម្រែក ចេញអំពីស្រុកនោះ ចូលទៅកាន់ដើមស្វាយមួយក្នុងព្រៃ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន ហើយរាយមន្តនោះ ប្រោសដោយទឹកមួយទូកដៃដាក់ដើមស្វាយ ។

ក្នុងខណៈនោះឯង ស្លឹកចាស់ទាំងឡាយធ្លាក់ចុះអំពីដើម ស្លឹកថ្មីទាំងឡាយក៏តាំងឡើង ផ្កាទាំងឡាយចេញហើយជ្រុះចុះ ផ្លែស្វាយទាំងឡាយបានតាំងឡើង ហើយទុំដោយពេលមួយរំពេច (ផ្លែស្វាយនោះ) មានឱជារសផ្អែមដូចឱជារសជាទិព្វ ហើយជ្រុះអំពីដើម ។ ព្រះមហាសត្វរើសផ្លែស្វាយទាំងនោះ មកបរិភោគដរាបដល់សេចក្ដីត្រូវការ រួចដាក់ឲ្យពេញអម្រែក ទៅកាន់ផ្ទះ លក់ផ្លែស្វាយទាំងនោះ ចិញ្ចឹមកូនប្រពន្ធ ។

ព្រាហ្មណកុមារនោះ បានឃើញព្រះមហាសត្វដែលនាំផ្លែស្វាយទុំមិនមែនរដូវកាលមកលក់យ៉ាងនេះ គិតថា ផ្លែស្វាយទាំងនោះ ពិតជាកើតឡើងដោយកម្លាំងនៃមន្ត ដោយឥតសង្ស័យ យើងអាស្រ័យបុរសនេះ នឹងបានមន្តដែលមានតម្លៃកាត់ថ្លៃពុំបាន គិតដូច្នេះហើយ បានកំណត់ផ្លូវដែលព្រះមហាសត្វនាំផ្លែស្វាយមក បានដឹងច្បាស់ហើយក៏ទៅកាន់ផ្ទះរបស់ព្រះមហាសត្វ ក្នុងពេលដែលព្រះមហាសត្វមិនទាន់មកអំពីព្រៃ គេធ្វើដូចជាមិនដឹង សួរភរិយារបស់ព្រះពោធិសត្វថា លោកអាចារ្យទៅណា ? កាលភរិយារបស់ព្រះពោធិសត្វប្រាប់ថា ទៅព្រៃ ទើបឈរចាំ កាលឃើញព្រះពោធិសត្វកំពុងដើរមក ក៏ទៅទទួលអម្រែកអំពីដៃ នាំទៅដាក់ក្នុងផ្ទះ ។ 

ព្រះមហាសត្វសម្លឹងមើលព្រាហ្មណកុមារនោះ ហើយពោលនឹងភរិយាថា ហៃអូនដ៏ចម្រើន មាណពនេះមកដើម្បីប្រយោជន៍ដល់មន្ត តែមន្តនេះនឹងវិនាសក្នុងដៃរបស់មាណពនោះ ព្រោះគេជាអសប្បុរស ។ ចំណែកមាណពគិតថា យើងធ្វើជាអ្នកមានឧបការៈដល់ អាចារ្យហើយនឹងបាននូវមន្តនេះ គិតដូច្នេះហើយ ចាប់តាំងអំពីពេលនោះមក បានធ្វើកិច្ចគ្រប់ទាំងពួងក្នុងផ្ទះរបស់អាចារ្យនោះ ។ គេបាននាំមកនូវឧស បុកស្រូវ ចម្អិនភត្ត ឲ្យឈើស្ទន់និងទឹកលុបមុខជាដើម ហើយនិងជ្រះជើង ។

ថ្ងៃមួយ ព្រះមហាសត្វពោលនឹងគេថា នែមាណព អ្នកចូរឲ្យគ្រឿងទ្រជើងគ្រែដល់យើង ។ មាណពនោះកាលមិនឃើញវត្ថុដទៃ ទើបយកភ្លៅកល់ ហើយអង្គុយរហូតភ្លឺ ។ ក្នុងកាលខាងក្រោយមកទៀត ភរិយារបស់ព្រះមហាសត្វប្រសូតបុត្រ ។ ព្រាហ្មណ៍នោះបានធ្វើការបរិកម្មទាំងពួងក្នុងវេលាប្រសូតបុត្ររបស់នាង ។ ថ្ងៃមួយ ភរិយាពោលនឹងព្រះមហាសត្វថា បពិត្រស្វាមី មាណពនេះ ជាអ្នកដល់ព្រមដោយជាតិ គេធ្វើការបម្រើដល់ពួកយើង ដើម្បីប្រយោជន៍ដល់មន្ត មន្តនឹងតាំងនៅក្នុងដៃរបស់គេ ឬមិនតាំងនៅក៏ដោយចុះ សូមបងឲ្យមន្តដល់គេផង ។

ព្រះពោធិសត្វទទួលថា ល្អ ដូច្នេះហើយ ក៏បានឲ្យមន្តដល់ព្រាហ្មណ៍នោះ រួចពោលយ៉ាងនេះថា នែអ្នក មន្តនេះមានតម្លៃកាត់ថ្លៃពុំបាន មហាលាភសក្ការៈនឹងកើតមានដល់អ្នក ព្រោះអាស្រ័យមន្តនេះ, តែក្នុងវេលាដែលត្រូវព្រះរាជា ឬ រាជមហាមាត្យសួរថា អ្នកណាជាអាចារ្យរបស់អ្នក ? អ្នកចូរកុំបិទបាំងយើង បើអ្នក (ខ្លាច) ខ្មាស់ដោយគិតថា មន្តនេះយើងរៀនអំពីសម្នាក់មនុស្សចណ្ឌាល ដូច្នេះហើយពោលថា ព្រាហ្មណមហាសាលជាអាចារ្យរបស់ខ្ញុំ ដូច្នេះ ផលរបស់មន្តនេះនឹងមិនមានឡើយ ។

ព្រាហ្មណ៍នោះពោលថា ព្រោះហេតុអ្វី ខ្ញុំត្រូវបិទបាំងលោក បើមានគេសួរ ខ្ញុំនឹងប្រាប់ថា លោកប៉ុណ្ណោះ (ជាអាចារ្យ) លុះពោលយ៉ាងនេះហើយ ក៏ថ្វាយបង្គំព្រះពោធិសត្វ ហើយចេញចាកចណ្ឌាលគ្រាមនោះ ពិចារណាមន្ត បានទៅដល់នគរពារាណសីដោយលំដាប់ ហើយលក់ផ្លែស្វាយ បានទ្រព្យយ៉ាងច្រើន ។

ថ្ងៃមួយ នាយឧទ្យានបាល បានទិញផ្លែស្វាយអំពីដៃរបស់ព្រាហ្មណ៍នោះ យកទៅថ្វាយព្រះរាជា ។ ព្រះរាជាសោយផ្លែស្វាយនោះហើយសួរថា ម្នាលសម្លាញ់ អ្នកមានផ្លែស្វាយដែលមានសភាពបែបនេះអំពីណា ? នាយឧទ្យានទូលថា បពិត្រទេវៈ មានមាណពម្នាក់នាំផ្លែស្វាយដែលមិនមែនរដូវកាល មកលក់ ផ្លែស្វាយនោះ ទូលព្រះបង្គំកាន់យកអំពីគេនោះ ។ ព្រះរាជាត្រាស់នឹងនាយឧទ្យានបាលឲ្យទៅប្រាប់គេថា ចាប់តាំងពីពេលនេះទៅ អ្នកចូរនាំផ្លែស្វាយមកទីនេះ ។ នាយឧទ្យានបាលបានធ្វើយ៉ាងនោះ ។

ចាប់តាំងពីពេលនោះមក មាណពក៏បាននាំផ្លែស្វាយមកកាន់រាជត្រកូល ។ លំដាប់នោះ កាលព្រះរាជាត្រាស់ថា អ្នកចូរទំនុកបម្រុងយើង ដូច្នេះហើយ កាលបានទំនុកបម្រុងព្រះរាជា មាណពក៏បានទ្រព្យដ៏ច្រើន  ហើយក្លាយជាអ្នកស្និទ្ធស្នាល (នឹងព្រះរាជា) ដោយលំដាប់ ។ លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាសួរថា នែមាណព អ្នកបានផ្លែស្វាយដែលបរិបូណ៌ដោយពណ៌ ក្លិន និងរសយ៉ាងនេះ ក្នុងកាលមិនមែនរដូវ មកពីណា នាគ គ្រុឌ ទេវតា ឬ អ្នកណាមួយឲ្យដល់អ្នក ឬក៏ទាំងនេះជាកម្លាំងនៃមន្ត ? មាណពទូលថា បពិត្រមហារាជ គ្មានអ្នកណាឲ្យដល់ខ្ញុំទេ តែមន្តដែលមានតម្លៃកាត់ថ្លៃពុំបាន មានដល់ខ្ញុំ ទាំងនេះជាកម្លាំងនៃមន្តនោះ ។

ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូម្បីយើងក៏ប្រាថ្នាមើលនូវកម្លាំងនៃមន្តរបស់អ្នក មួយថ្ងៃ ។ មាណពនោះទូលថា ប្រពៃណាស់ ព្រះអង្គ ទូលព្រះបង្គំនឹងសម្ដែង (ថ្វាយ) ។ ក្នុងថ្ងៃស្អែក ព្រះរាជាស្ដេចយាងទៅកាន់ឧទ្យានមួយអន្លើដោយមាណពនោះ ហើយត្រាស់ថា អ្នកចូរសម្ដែងចុះ ។ មាណពទូលថា ល្អ ហើយចូលទៅកាន់ដើមស្វាយ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន រាយមន្ត ហើយប្រោសដោយទឹក ។ ក្នុងខណៈនោះ ដើមស្វាយចេញផ្លែ ដូចដែលពោលហើយខាងដើមនោះឯង ភ្លៀងគឺផ្លែស្វាយបានបង្អុរដូច មហាមេឃញ៉ាំងភ្លៀងធ្លាក់ចុះ ។  មហាជនឲ្យសាធុការ ការក្រាលសំពត់បានប្រព្រឹត្តទៅ ។

ព្រះរាជាសោយផ្លែស្វាយហើយ ប្រទានទ្រព្យជាច្រើនដល់មាណពនោះ រួចសួរថា នែមាណព អច្ឆរិយមន្តដែលមានសភាពបែបនេះ អ្នកកាន់យកក្នុងសម្នាក់អ្នកណា ? មាណពគិតថា បើយើងទូលថា ក្នុងសម្នាក់មនុស្សចណ្ឌាល នឹងត្រូវអៀនខ្មាស ហើយមនុស្សទាំងឡាយនឹងតិះដៀលយើង ចំណែកមន្តនេះ ស្ទាត់ជំនាញដល់យើងហើយ ឥឡូវនេះ មន្តនឹងមិនវិនាស យើងនឹងអាងនូវអាចារ្យទិសាបាមោក្ខ លុះគិតដូច្នេះហើយ ទើបធ្វើនូវមុសាវាទ ដោយពោលថា មន្តនេះខ្ញុំព្រះអង្គកាន់យក ក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ ក្នុងនគរតក្កសិលា ហើយធ្វើនូវការលះបង់អាចារ្យ (របស់ខ្លួន) ។

មន្តក៏អន្តរធានទៅក្នុងខណៈនោះឯង ។ ព្រះរាជាមានសេចក្ដីសោមនស្ស នាំមាណពចូលកាន់នគរ ។ ថ្ងៃស្អែកឡើង ទ្រង់គិតថា យើងសោយផ្លែស្វាយ ដូច្នេះហើយបានទៅកាន់ឧទ្យាន គង់លើខ្នងមង្គលសិលា ត្រាស់ថា នែមាណព ចូរនាំផ្លែស្វាយមក ។ មាណពទទួលថា ល្អ ដូច្នេះហើយ ក៏ចូលទៅកាន់ដើមឈើ ឈរឋិតនៅក្នុងទីបំផុតប្រមាណ ៧ ជំហាន រួចគិតថា យើងនឹងរាយមន្ត ។ តែមន្តមិនបានប្រាកដសោះ ក៏ដឹងនូវភាពដែលខ្លួនសាបសូន្យចាកមន្តនោះហើយ ទើបឈរនៅ ដោយសេចក្ដីអៀនខ្មាស់ ។

ព្រះរាជាត្រិះរិះថា ថ្ងៃមុន មាណពនេះនាំផ្លែស្វាយមកឲ្យយើងក្នុងកណ្ដាលបរិស័ទនេះឯង បានញ៉ាំងភ្លៀងគឺផ្លែស្វាយឲ្យធ្លាក់ចុះ ដូចជាភ្លៀងព្រិល ឥឡូវនេះ ឈរនៅ ដូចជាដុំថ្ម ហេតុអ្វីហ៎្ន ដូច្នេះហើយ កាលនឹងសួរ ទើបត្រាស់ព្រះគាថាទី ១ ថា    
                       
អហាសិ មេ អម្ពផលានិ បុព្ពេ,     អណូនិ ថូលានិ ច ព្រហ្មចារិ;
តេហេវ មន្តេហិ ន ទានិ តុយ្ហំ,     ទុមប្ផលា បាតុភវន្តិ ព្រហ្មេ។

នែអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ កាលពីដើម អ្នកបានយកផ្លែស្វាយទាំងឡាយ តូចក៏មាន ធំក៏មាន មកឲ្យយើង នែព្រាហ្មណ៍ ឥឡូវនេះ ផ្លែឈើទាំងឡាយ មិនកើតប្រាកដ ដោយមន្តទាំងឡាយរបស់អ្នកនោះ ។
បណ្ដាបទទាំងនោះ បទថា អហាសិ ប្រែថា នាំមកហើយ ។ បទថា ទុមប្ផលា ប្រែថា ផ្លែឈើទាំងឡាយ ។

មាណពស្ដាប់ពាក្យនោះហើយ គិតថា បើយើងនឹងទូលថា ថ្ងៃនេះ ខ្ញុំនឹងកាន់យកផ្លែស្វាយ ថ្វាយមិនបាន ដូច្នេះ ព្រះរាជាពិតជាក្រោធនឹងយើង យើងនឹងបោកបញ្ឆោតព្រះអង្គដោយមុសាវាទ គិតដូច្នេះហើយ ទើបពោលគាថាទី ២ ថា       

នក្ខត្តយោគំ បដិមានយាមិ,         ខណំ មុហុត្តញ្ច មន្តេ ន បស្សំ;
នក្ខត្តយោគញ្ច ខណញ្ច លទ្ធា,     អទ្ធា ហរិស្សម្ពផលំ បហូតំ។

ខ្ញុំព្រះអង្គរាប់អាននូវការប្រកបដោយនក្ខត្តឫក្ស ខ្ញុំព្រះអង្គមើលឃើញដោយមន្ត តែមួយពេល មួយស្របក់ ខ្ញុំព្រះអង្គបាននូវការប្រកបដោយនក្ខត្តឫក្ស និងពេលហើយ សឹមខ្ញុំព្រះអង្គ នាំយកផ្លែស្វាយឲ្យបានច្រើន មកថា្វយព្រះអង្គ ពុំខានឡើយ ។

បណ្ដាបទទាំងនោះ បទថា អទ្ធា ហរិស្សម្ពផលំ ប្រែថា ខ្ញុំព្រះអង្គនឹងនាំផ្លែស្វាយមកយ៉ាងពិតប្រាកដ ។
ព្ររាជាគិតថា មាណពនេះ ក្នុងកាលដទៃមុន មិនពោលនូវការប្រកបដោយនក្ខត្តឫក្ស ចុះកាលនេះជាអ្វី ដូច្នេះហើយ កាលនឹងសួរ ទើបត្រាស់ព្រះគាថាទាំងឡាយ ២ ថា 

នក្ខត្តយោគំ ន បុរេ អភាណិ,     ខណំ មុហុត្តំ ន បុរេ អសំសិ;
សយំ ហរី អម្ពផលំ បហូតំ,         វណ្ណេន គន្ធេន រសេនុបេតំ។

កាលពីដើម អ្នកមិនបាននិយាយអាងនូវការប្រកបដោយនក្ខត្តឫក្ស ពីដើមមិនឃើញរកពេល រកស្របក់ តែអ្នកបានយកផ្លែស្វាយដ៏ច្រើន ដែលបរិបូណ៌ ដោយពណ៌ ដោយក្លិន ដោយរស (មកឲ្យយើង) ។

មន្តាភិជប្បេន បុរេ ហិ តុយ្ហំ,         ទុមប្ផលា បាតុភវន្តិ ព្រហ្មេ;
ស្វាជ្ជ ន បារេសិ ជប្បម្បិ មន្តំ,     អយំ សោ កោ នាម តវជ្ជ ធម្មោ។

នែព្រាហ្មណ៍ កាលពីដើម ផ្លែឈើទាំងឡាយ រមែងកើតប្រាកដ ដោយការសូធ្យសែកមន្តរបស់អ្នក ថ្ងែនេះ អ្នកមិនសូធ្យសែកមន្ត តើធម្មតា របស់អ្នក ក្នុងថ្ងែនេះ ដូចម្តេច ។

បណ្ដាបទទាំងនោះ បទថា ន បារេសិ ប្រែថា រមែងមិនអាច ។ បទថា ជប្បម្បិ  សេចក្ដីថា សូម្បីកាលពោល សូម្បីរាយមន្ត ។ បទថា អយំ សោ សេចក្ដីថា សភាពរបស់អ្នកជាយ៉ាងណាក្នុងថ្ងៃនេះ ។
មាណពស្ដាប់ពាក្យនោះហើយ គិតថា យើងមិនអាចនឹងបោកបញ្ឆោតព្រះរាជាដោយមុសាវាទ បើយើងពោលសភាពរបស់យើង ព្រះរាជាគប្បីធ្វើអាជ្ញា សូមទ្រង់ធ្វើចុះ យើងពោលសភាពរបស់យើង គិតយ៉ាងនេះហើយ ទើបពោលគាថាទាំងឡាយ ២ ថា  

ចណ្ឌាលបុត្តោ មម សម្បទាសិ,     ធម្មេន មន្តេ បកតិញ្ច សំសិ;
មា ចស្សុ មេ បុច្ឆិតោ នាមគោត្តំ,     គុយ្ហិត្ថោ អត្ថំ វិជហេយ្យ មន្តោ។

កូនចណ្ឌាលបានឲ្យមន្តទាំងឡាយ ដល់ខ្ញុំព្រះអង្គ ដោយធម៌ ទាំងបាននិយាយប្រាប់ នូវប្រក្រតី គឺសេចក្តីវិនាសនៃមន្តទាំងឡាយថា បើមានគេសួរ អ្នកកុំលាក់នាម និងគោត្ររបស់ខ្ញុំ កុំឲ្យមន្តលះបង់អ្នកបាន ។

សោហំ ជនិន្ទេន ជនម្ហិ បុដ្ឋោ,     មក្ខាភិភូតោ អលិកំ អភាណិំ;
‘មន្តា ឥមេ ព្រាហ្មណស្សា’តិ មិច្ឆា, បហីនមន្តោ កបណោ រុទាមិ។

ខ្ញុំព្រះអង្គដែលព្រះជនិន្ទ្រាធិរាជសួរក្នុងប្រជុំជននោះ មានសេចក្តីលុបគុណគេគ្របសង្កត់ បានក្រាបទូលពាក្យកុហក ជាពាក្យខុសថា មន្តទាំងឡាយនេះ ជារបស់ព្រាហ្មណ៍ ខ្ញុំព្រះអង្គមានមន្តសាបសូន្យ ជាបុគ្គលកំព្រាយំទួញ ។

បណ្ដាបទទាំងនោះ បទថា ធម្មេន ប្រែថា ឲ្យដោយស្មើ ដោយហេតុ គឺមិនបិទបាំងឡើយ ។ បទថា បកតិញ្ច សំសិ សេចក្ដីថា បុត្ររបស់មនុស្សចណ្ឌាលបានបញ្ជាក់ដល់សេចក្ដីវិនាស និងភាពជាប្រក្រតីរបស់មន្តនោះ ដល់ខ្ញុំព្រះអង្គថា បើមានអ្នកណាសួរ ចូរកុំបិទបាំងនូវនាមនិងគោត្ររបស់យើងឡើយ បើអ្នកបិទបាំង អ្នកនឹងវិនាសចាកមន្ត ។

បទថា ព្រាហ្មណស្សាតិ មិច្ឆា សេចក្ដីថា ខ្ញុំព្រះអង្គបានបិទបាំងដោយពោលខុសថា មន្តទាំងឡាយនេះ គឺខ្ញុំកាន់យកក្នុងសម្នាក់នៃព្រាហ្មណ៍ ព្រោះហេតុនោះ មន្តទាំងឡាយរបស់ខ្ញុំទើបសាបសូន្យ ខ្ញុំកាលមន្តវិនាសហើយ ឥឡូវទើបទួញយំដូចមនុស្សកំព្រា ។ ព្រះរាជាស្ដាប់ពាក្យនោះហើយ ទ្រង់ក្រោធថា អ្នកឯងនេះមានបាបធម៌ មិនឃើញរតនៈដែលមានសភាពបែបនេះ អ្នកកាលបានមន្តដែលជារតនៈមានសភាពបែបនេះហើយ អារឿងជាតិវានឹងធ្វើអ្វីបាន ដូច្នេះហើយ កាលនឹងតិះដៀលដល់មាណពនោះ ទើបត្រាស់ព្រះគាថាទាំងនេះថា   

ឯរណ្ឌា បុចិមន្ទា វា,             អថ វា បាលិភទ្ទកា;
មធុំ មធុត្ថិកោ វិន្ទេ,             សោ ហិ តស្ស ទុមុត្តមោ។

បុរសអ្នកត្រូវការដោយទឹកឃ្មុំ ទោះបានទឹកឃ្មុំអំពីដើមល្ហុងខ្ញែរក្តី អំពីដើមស្តៅក្តី ឬក៏អំពីដើមរលួសបាយក្តី ឯដើមឈើនោះ ឈ្មោះថា ជាឈើដ៏ប្រសើរ របស់បុរសនោះ ។

ខត្តិយា ព្រាហ្មណា វេស្សា,         សុទ្ទា ចណ្ឌាលបុក្កុសា;
យម្ហា ធម្មំ វិជានេយ្យ,             សោ ហិ តស្ស នរុត្តមោ។

បុគ្គលចេះដឹងធម៌ អំពីជនណា ទោះក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកជំនួញក្តី អ្នកគ្រួក្តី ចណ្ឌាលក្តី អ្នកចោលសំរាមក្តី ជននោះ ឈ្មោះថា ជាជនដ៏ប្រសើរ របស់បុគ្គលនោះ ។

ឥមស្ស ទណ្ឌញ្ច វធញ្ច ទត្វា,     គលេ គហេត្វា ខលយាថ ជម្មំ;
យោ ឧត្តមត្ថំ កសិរេន លទ្ធំ,         មានាតិមានេន វិនាសយិត្ថា’’តិ។ 

បុរសណា ញ៉ាំងប្រយោជន៍ដ៏ឧត្តម ដែលខ្លួនបានមកហើយ ដោយលំបាក ឲ្យវិនាសទៅ ដោយមានះ និងអតិមានះ អ្នកទាំងឡាយចូរឲ្យនូវអាជ្ញាផង នូវការសម្លាប់ផង ដល់ជនអាក្រក់នេះ ហើយចាប់បុរសដ៏លាមកនេះ ត្រង់ក ហើយញាំញី ។

បណ្ដាបទទាំងនោះ បទថា មធុត្ថិកោ ប្រែថា បុរសដែលត្រូវការដោយទឹកឃ្មុំ កាលសម្លឹងរកមើលទឹកឃ្មុំក្នុងព្រៃ រមែងបានទឹកឃ្មុំ អំពីដើមឈើទាំងនោះពួកណា ដើមឈើនោះឯង ឈ្មោះថាជាដើមឈើដ៏ប្រសើររបស់បុរសនោះ ។ បទថា ឥមស្ស ទណ្ឌញ្ច សេចក្ដីថា អ្នកទាំងឡាយចូរដកស្បែកខ្នង របស់មាណពដែលមានបាបធម៌នេះ ដោយបន្ទះឫស្សីទាំងឡាយជាដើមផង និងធ្វើនូវទណ្ឌកម្មគ្រប់យ៉ាង ហើយឲ្យការបៀតបៀន ចាប់បុរសអាក្រក់នេះត្រង់ក អូសទៅ ដាក់ទោសតាមការភ្លាំងភ្លាត់ខុស កម្ចាត់វា ហើយបណ្ដេញចេញទៅ ប្រយោជន៍អ្វីដោយបុរសនេះ ដែលនឹងឲ្យនៅក្នុងទីនេះ ។

រាជបុរសទាំងឡាយ បានធ្វើយ៉ាងនោះ ហើយពោលថា អ្នកឯងចូរទៅចុះ ចូរទៅកាន់សម្នាក់អាចារ្យរបស់អ្នក ចូរធ្វើអាចារ្យរបស់អ្នកឲ្យត្រេកអរ ហើយបើបានមន្តម្ដងទៀត ទើបអ្នកអាចមកទីនេះ បើមិនបានទេ ចូរកុំសម្លឹងទិសនេះឡើយ ដូច្នេះហើយ បានធ្វើបុរសនោះឲ្យអស់អំណាច ។ បុរសនោះ ជាមនុស្សអនាថា គិតថា វៀរអាចារ្យចេញហើយ ទីពឹងដទៃរមែងមិនមានដល់យើង យើងត្រូវទៅកាន់សម្នាក់របស់អាចារ្យនោះ ធ្វើឲ្យគាត់ត្រេកអរហើយ នឹងសូមមន្តម្ដងទៀត ដូច្នេះហើយ ក៏ដើរយំទៅកាន់ស្រុកនោះ ។

លំដាប់នោះ ព្រះមហាសត្វបានឃើញបុរសនោះកំពុងដើរមក ក៏ហៅភរិយាមក ពោលថា ហៃអូនសម្លាញ់ដ៏ចម្រើន អូនចូរមើលចុះ បុរសអាក្រក់ដែលមានមន្តសាបសូន្យកំពុងដើរមក ។ បុរសនោះចូលទៅរកព្រះមហាសត្វ ហើយថ្វាយបង្គំ រួចអង្គុយក្នុងទីមួយ កាលព្រះពោធិសត្វសួរថា ហេតុអ្វីទើបមក បុរសនោះពោលថា បពិត្រលោកអាចារ្យ ខ្ញុំធ្វើមុសាវាទ បិទបាំងអាចារ្យ ហើយដល់សេចក្ដីវិនាសយ៉ាងធំ ដូច្នេះហើយ គេក៏សម្ដែងទោសដែលកន្លងល្មើស កាលនឹងសូមមន្តម្ដងទៀត ទើបពោលគាថាថា  
 
យថា សមំ មញ្ញមានោ បតេយ្យ,     សោព្ភំ គុហំ នរកំ បូតិបាទំ;
រជ្ជូតិ វា អក្កមេ កណ្ហសប្បំ,         អន្ធោ យថា ជោតិមធិដ្ឋហេយ្យ;
ឯវម្បិ មំ តំ ខលិតំ សបញ្ញ,         បហីនមន្តស្ស បុនប្បទាហិ។


បុរសស្មានថា (ទីនេះ) រាបស្មើ ក៏លោតទៅកាន់ត្រពាំង គុហា ជ្រោះ និងឈើមានឫសស្អុយក្តី ដើរជាន់លើពស់វែក ដោយស្មានថា ខ្សែក្តី បុគ្គលខ្វាក់ដើរជាន់ភ្លើងក្តី យ៉ាងណា ៗ បពិត្រលោក ប្រកបដោយប្រាជ្ញា សូមលោក (អត់ទោស) ចំពោះខ្ញុំ ដែលជាអ្នកភ្លាំងភ្លាត់ យ៉ាងនោះ ៗ ដែរ ហើយចែកមន្តឲ្យខ្ញុំ ដែលជាអ្នកមានមន្តសាបរលាបអស់ហើយ ម្តងទៀត ។

បណ្ដាបទទាំងនោះ បទថា យថា សមំ  សេចក្ដីថា បុរសសម្គាល់ថា ទីនេះជាទីរាបស្មើ គប្បីលោតចុះ រន្ធក្ដី គុហាក្ដី ជ្រោះក្ដី ឫសឈើស្អុយក្ដី ពោលគឺកន្លែងបង្កើតដី ។ បទថា បូតិបាទោ សេចក្ដីថា ដើមឈើធំក្នុងហិមវន្តប្រទេសក្រៀមស្ងួតហើយស្លាប់ រណ្ដៅធំបានកើតក្នុងទីនោះ ព្រោះការស្អុយរលួយរបស់ឫសឈើនោះ ស្ថានទីនេះ ជាឈ្មោះរបស់ បូតិបាទោនោះឯង ។ បទថា ជោតិមធិដ្ឋហេយ្យ សេចក្ដីថា គប្បីដើរជាន់ភ្លើង ។

បទថា ឯវម្បិ សេចក្ដីថា សូម្បីខ្ញុំក៏យ៉ាងនោះ ជាមនុស្សខ្វាក់ ព្រោះមិនមានបញ្ញាចក្ខុ មិនដឹងគុណវិសេសរបស់លោក បានភ្លាំងភ្លាត់ហើយលើលោក លោកបានដឹងនូវខ្ញុំថាជាអ្នកភ្លាំងភ្លាត់ហើយ បពិត្រលោកអ្នកមានបញ្ញា ដល់ព្រមដោយញាណ ចូរឲ្យមន្តដល់ខ្ញុំដែលជាអ្នកសាបសូន្យចាកមន្តនោះ ម្ដងទៀត ។

លំដាប់នោះ អាចារ្យពោលនឹងគេថា នែអ្នក អ្នកនិយាយអ្វី ធម្មតាមនុស្សខ្វាក់ កាលមានអ្នកឲ្យសញ្ញាហើយ រមែងទៅកាន់រណ្ដៅជាដើម យើងប្រាប់អ្នកតាំងតែពីដំបូងម្លេះ ឥឡូវនេះ អ្នកនឹងមកកាន់សម្នាក់យើងដើម្បីប្រយោជន៍អ្វី ដូច្នេះហើយ ទើបពោលគាថាទាំងឡាយថា     

ធម្មេន មន្តំ តវ សម្បទាសិំ,         តុវម្បិ ធម្មេន បដិគ្គហេសិ;
បកតិម្បិ តេ អត្តមនោ អសំសិំ,     ធម្មេ ឋិតំ តំ ន ជហេយ្យ មន្តោ។

យើងបានឲ្យមន្តទាំងឡាយ ដល់អ្នកដោយធម៌ហើយ គឺមិនយករង្វាន់អ្វីឡើយ ទាំងអ្នកក៏បានទទួលរៀនយកមន្ត ដោយធម៌ហើយដែរ យើងមានចិត្តត្រេកអរ បានទាំងប្រាប់នូវប្រក្រតី (នៃមន្ត) ដល់អ្នកហើយ បើអ្នកតាំងនៅក្នុងធម៌ មន្តមិនលះបង់អ្នកបានទេ ។

យោ ពាល មន្តំ កសិរេន លទ្ធំ,     យំ ទុល្លភំ អជ្ជ មនុស្សលោកេ;
កិញ្ចាបិ លទ្ធា ជីវិតុំ អប្បបញ្ញោ,     វិនាសយី អលិកំ ភាសមានោ។

នែបុគ្គលពាល អ្នកណាធ្វើមន្តដែលខ្លួនបានហើយ ដោយលំបាក បានមកដោយកម្រ ក្នុងមនុស្សលោក ឲ្យវិនាសទៅ ក្នុងថ្ងែនេះ អ្នកនោះ ជាអ្នកឥតប្រាជ្ញា ពោលពាក្យកុហក ឈ្មោះថា ញ៉ាំងជីវិត ដែលខ្លួនបានដោយកម្រ ឲ្យវិនាស ។

ពាលស្ស មូឡ្ហស្ស អកតញ្ញុនោ ច, មុសា ភណន្តស្ស អសញ្ញតស្ស;
មន្តេ មយំ តាទិសកេ ន ទេម,     កុតោ មន្តា គច្ឆ ន មយ្ហំ រុច្ចសិ។

យើងមិនឲ្យមន្តទាំងឡាយបែបនោះ ដល់មនុស្សល្ងង់ខ្លៅវងេ្វង ជាអកតញ្ញូ ពោលពាក្យកុហក មិនសង្រួម ឯមន្តទាំងឡាយ មានមកពីណាទៀត អ្នកឯងចូរចេញទៅ អ្នកឯងមិនគាប់ចិត្តយើងទេ ។

បណ្ដាបទទាំងនោះ បទថា ធម្មេន  សេចក្ដីថា សូម្បីយើងមិនបានទទួលប្រាក់ ឬមាសដែលជាចំណែកនៃអាចារ្យ ញ៉ាំងមន្តដោយធម៌ប៉ុណ្ណោះឲ្យដល់ព្រម សូម្បីអ្នកក៏មិនបានឲ្យរបស់អ្វីមួយ រមែងទទួលដោយធម៌ ដូចគ្នា ។ បទថា ធម្មេ ឋិតំ បានដល់ តាំងនៅក្នុងធម៌របស់បុគ្គលដែលបូជាអាចារ្យ ។ បទថា តាទិសកេ សេចក្ដីថា យើងនឹងមិនឲ្យមន្តដែលអាចឲ្យផ្លែឈើកើតឡើងក្នុងរដូវដែលមិនមែនកាល ដែលមានសភាពបែបនោះទេ អ្នកចូរទៅចុះ គឺយើងមិនពេញឡើយ ។

មាណពនោះ ត្រូវអាចារ្យបញ្ជូនទៅហើយយ៉ាងនេះ គិតថា ជីវិតយើងនឹងរស់យ៉ាងណា ដូច្នេះហើយ ក៏ចូលទៅកាន់ព្រៃ ហើយស្លាប់យ៉ាងអនាថា ។ ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានលះបង់អាចារ្យហើយដល់នូវសេចក្ដីវិនាសធំ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា  

តទា អកតញ្ញូ មាណវោ ទេវទត្តោ អហោសិ មាណពអកតញ្ញូក្នុងកាលនោះ បានមកជា ទេវទត្ត ។ 
រាជា អានន្ទោ ព្រះរាជាបានមកជាអានន្ទ ។

ចណ្ឌាលបុត្តោ បន អហមេវ អហោសិំ ចំណែកបុត្ររបស់មនុស្សចណ្ឌាល គឺ តថាគត នេះឯង ។
ចប់ អម្ពជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៦៧)
ដោយខេមរ អភិធម្មាវតារ
ព.ស. ២៥៦១


ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Nov 2020 (49,465 Read)
រឿង​កុហក​តាបស
Public date : 25, Jul 2019 (13,701 Read)
ចន្ទី​សូត្រ
Public date : 24, Nov 2020 (69,186 Read)
បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ
Public date : 27, Jul 2019 (27,553 Read)
រឿង​សេដ្ឋី​បុត្រ
Public date : 24, Jul 2019 (13,438 Read)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង
Public date : 27, Jul 2019 (16,707 Read)
រឿង​សោតាបន្នឧបាសក
Public date : 05, Sep 2023 (12,473 Read)
សុប្បារកជាតក
Public date : 24, Nov 2020 (13,939 Read)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.45
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿