Reading Article
Public date : 20, Jan 2021 (15636 Read)
សេចក្ដីកង្វល់នឹងសក់ ១៦ យ់ាង

|
កេសបលិពោធ ១៦ យ៉ាង
(សេចក្ដីកង្វល់នឹងសក់ ១៦ យ់ាង) ១. អលង្ការបលិពោធ បលិពោធគឺគ្រឿងអលង្ការលម្អ ២. មណ្ឌនបលិពោធ បលិពោធគឺការតែងម៉ូត ៣. តេលមក្ខនបលិពោធ បលិពោធគឺប្រេងលាបសក់ ៤. ធោវនបលិពោធ បលិពោធគឺការកក់លាងជម្រះ ៥. មាលាបលិពោធ បលិពោធគឺភួងកម្រងផ្កា ៦.គន្ធបលិពោធ បលិពោធគឺគ្រឿងក្រអូប ៧. វាសនបលិពោធ បលិពោធគឺការអប់សក់ ៨. ហរីដកបលិពោធ បលិពោធគឺផ្លែសម៉ ៩. អាមលកបលិពោធ បលិពោធគឺផ្លែកន្ទួតព្រៃ ១០. រង្គបលិពោធ បលិពោធគឺថ្នាំលាបពណ៌សក់ ១១. ពន្ធនបលិពោធ បលិពោធគឺក្រណាត់ចង ១២. កោច្ឆបលិពោធ បលិពោធគឺក្រាសសិត ១៣. កប្បកបលិពោធ បលិពោធគឺជាងកាត់ ជាងកក់សម្អាតសក់ ១៤. វិជដនបលិពោធ បលិពោធគឺការសិត ១៥. ឩកាបលិពោធ បលិពោធគឺចៃ ១៦. កេសេសុ វិលូនេសុ សោចន្តិ កិលមន្តិ បរិទេវន្តិ ឧរត្តាឡិំ កន្ទន្តិ សម្មោហំ អាបជ្ជន្តិ ពេលសក់បាត់បង់ទៅ មនុស្សទាំងឡាយក៏សោកសៅ ក្តៅក្រហាយក្នុងចិត្ត យំបូរបាច់ ទះទ្រូង ដល់ថ្នាក់វង្វេង ឈ្លក់នឹងសម្រស់សក់ ។ (មិលិន្ទប្បញ្ហា ពាហិរកថា បុព្វយោគាទិ) ដោយ៥០០០ឆ្នាំ |