15
Wednesday, 28 Sep B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 18,775
Today
Yesterday 118,341
This Month 3,664,412
Total ២៧៤,៨៣៥,២៦៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 03, Sep 2022 (4,143 Read)

គហបតិជាតក



Audio

 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឧភយំ មេ ន ខមតិ ដូច្នេះជាដើម ។

ព្រះសាស្ដាកាលសម្ដែង (ទោសរបស់មាតុគ្រាម) ទើបត្រាស់ថា ធម្មតាមាតុគ្រាម ជារបស់ដែលគេរក្សាមិនបាន តែងធ្វើបាបកម្ម ហើយបញ្ឆោតស្វាមីដោយឧបាយកលយ៉ាងណាមួយ ដូច្នេះហើយ ព្រះអង្គនាំអតីតនិទានមកថា   

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី (ក្នុងកាលនោះ) ព្រះពោធិសត្វកើតក្នុងត្រកូលគហបតី ក្នុងដែលកាសី កាលចម្រើនវ័យធំហើយ ក៏កាន់យកភាពជាឃរាវាស ។ ភរិយារបស់ព្រះពោធិសត្វនោះជាស្ត្រីទ្រុស្តសីល បានប្រព្រឹត្តអនាចារ (ការប្រព្រឹត្តខុសបែបបទប្រពៃណី) មួយអន្លើដោយគាមភោជក (មេស្រុក) ។

ព្រះពោធិសត្វបានដឹងរឿងនោះ កាលនឹងតាមដានចាប់ ទើបប្រព្រឹត្ត (ដូចជាគ្មានរឿងអ្វី) ។ ក្នុងគ្រានោះ ក្នុងកាលខាងចុងនៃរដូវភ្លៀង កាលពូជទាំងឡាយត្រូវនាំចេញទៅ ជាកាលនៃសេចក្ដីស្រែកឃ្លាន ជាកាលដែលសន្ទូងកាន់យកគភ៌ ។ អ្នកស្រុកទាំងអស់រួមគ្នាកាន់យកគោចាស់មួយអំពីដៃរបស់មេស្រុក មកបរិភោគដោយពោលថា ចាប់ពីពេលនេះទៅ ២ ខែទៀត ពួកយើងច្រូតកាត់ហើយ នឹងឲ្យស្រូវដល់លោក ។  

ក្នុងថ្ងៃមួយ មេស្រុកសម្លឹងមើលឱកាស ពេលដែលព្រះពោធិសត្វចេញទៅក្រៅ គាត់ក៏ចូលមកផ្ទះរបស់ព្រះពោធិសត្វ ។ ក្នុងខណៈដែលអ្នកទាំងពីរកំពុងដេកជាសុខនោះឯង ព្រះពោធិសត្វចូលមកតាមទ្វារស្រុក បែរមុខមកកាន់ផ្ទះ រួចដើរទៅ ។ ស្ត្រីនោះ បែរមុខទៅកាន់ទ្វារស្រុក ក៏ឃើញព្រះពោធិសត្វ គិតថា នោះជាអ្នកណា ហើយក្រោកឈរត្រង់ធរណីទ្វារ បានដឹងថា ជាព្រះពោធិសត្វ ដូច្នេះហើយ ទើបប្រាប់ដល់មេស្រុក មេស្រុកភិតភ័យនឹងញ័រខ្លួន ។

លំដាប់នោះ នាងប្រាប់គាត់ថា លោកកុំភ័យអី ខ្ញុំមានឧបាយមួយ កាលមុន ពួកយើងបានបរិភោគសាម់គោអំពីដៃរបស់លោក លោកចូរធ្វើហាក់ដូចជាមកទាមទារតម្លៃនៃសាច់ ហើយខ្ញុំចូលកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ចំណែកលោកឋិតនៅកណ្ដាលផ្ទះហើយពោលទាររឿយៗថា ក្មេងក្នុងផ្ទះរបស់យើងឃ្លានហើយ ចូរឲ្យតម្លៃសាច់ រួចខ្ញុំទើបពោលថា មិនមានស្រូវ ដូច្នេះហើយ នាងក៏ចូលក្នុងជង្រុក ហើយអង្គុយនៅត្រង់ទ្វារជង្រុក ។

ចំណែកមេស្រុកឈរនៅកណ្ដាលផ្ទះពោលថា ចូរឲ្យតម្លៃសាច់ ។ នាងដែលអង្គុយត្រង់ទ្វារ ជង្រុកពោលថា ស្រូវមិនមានក្នុងជង្រុក កាលច្រូតហើយ ខ្ញុំនឹងឲ្យ លោកចូទៅសិនចុះ ។ ព្រះពោធិសត្វចូលផ្ទះហើយ ឃើញកិរិយារបស់អ្នកទាំងពីរនោះ ដឹងថា នេះជាឧបាយកលរបស់ស្រីអាក្រក់នេះ ដូច្នេះហើយ ក៏ហៅមេស្រុក រួចពោលថា នែមេស្រុក កាលយើងបរិភោគសាច់គោចាស់របស់លោក យើងបានពោលថា ចាប់ពីពេលនេះទៅ ពីរខែទៀត យើងនឹងឲ្យស្រូវ ឥឡូវនេះ មិនទាន់បានកន្លងកន្លះខែផង ព្រោះហេតុអ្វី បានជាលោកមកទារស្រូវ លោកមិនមែនមកដោយហេតុនេះទេ ប្រាកដជាមកដោយហេតុដទៃ យើងមិនពេញចិត្តនឹងកិរិយារបស់លោក ចំណែកស្រីនេះ ជាអ្នកប្រព្រឹត្តអនាចារ មានធម៌ដ៏លាមក ដឹងហើយថា ស្រូវមិនមានក្នុងជង្រុក ឥឡូវនេះ នាងចូលក្នុងជង្រុក ហើយពោលថា ស្រូវមិនមាន ហើយលោកពោលថា ចូរឲ្យ យើងមិនពេញចិត្តនឹងអំពើរបស់អ្នកទាំងពីរឡើយ ដូច្នេះហើយ កាលប្រកាសសេចក្ដីនោះ ទើបពោលគាថាទាំងនេះថា           

ឧភយំ មេ ន ខមតិ,         ឧភយំ មេ ន រុច្ចតិ;
យាចាយំ កោដ្ឋមោតិណ្ណា,     នទស្សំ ឥតិ ភាសតិ។

ហេតុទាំងពីរយ៉ាងមិនគួរដល់យើង ហេតុទាំងពីរយ៉ាង យើងមិនពេញចិត្តទេ ស្រីនេះចុះកាន់ជង្រុកហើយនិយាយថា ខ្ញុំមិនសងដូច្នេះ ។

តំ តំ គាមបតិ ព្រូមិ,         កទរេ អប្បស្មិ ជីវិតេ;
ទ្វេ មាសេ សង្គរំ កត្វា,         មំសំ ជរគ្គវំ កិសំ;
អប្បត្តកាលេ ចោទេសិ,     តម្បិ មយ្ហំ ន រុច្ចតិ។

ម្នាលម្ចាស់ស្រុក ព្រោះហេតុនោះ បានជាយើងនិយាយនឹងអ្នក កាលបើជីវិតលំបាកតិច (ប្រព្រឹត្តទៅយ៉ាងនេះ កាលយើងកាន់យក) នូវសាច់ អ្នក (បានឲ្យ) នូវគោចាស់ស្គមហើយធ្វើនូវការកំណត់ពីរខែ ឥឡូវនេះ មកតឿនទារក្នុងកាលដែលមិនទាន់ដល់កំណត់ ក៏អំពើនោះ យើងមិនពេញចិត្តឡើយ  ។

បណ្ដាបទទាំងនោះ បទថា តំ តំ គាមបតិ ព្រូមិ សេចក្ដីថា នែអ្នកជាប្រធាននៃស្រុក ព្រោះហេតុនោះ យើងសូមពោលនឹងលោក ។

បទថា កទរេ អប្បស្មិ ជីវិតេ សេចក្ដីថា  ធម្មតាជីវិតរបស់យើងលំបាក ស្វិតស្វាញ សៅហ្មង ត្រដាប​ត្រដួសផង តិចតួច ស្ដួចស្ដើងផង ជីវិតរបស់យើងប្រព្រឹត្តក្នុងសភាពបែបនេះ ។ បទថា ទ្វេ មាសេ សង្គរំ កត្វា, មំសំ ជរគ្គវំ កិសំ សេចក្ដីថា កាលយើងកាន់យកសាច់ អ្នកក៏ឲ្យគោចាស់ គឺគោយ៉ាងកញ្ចាស់ ស្គម ខ្សោយគ្មានកម្លាំង ហើយធ្វើការកំណត់ពេលសងតម្លៃអស់ ២ ខែថា កន្លងទៅ ២ ខែ គប្បីសងតម្លៃ ។

បទថា អប្បត្តកាលេ ចោទេសិ សេចក្ដីថា កាលមិនទាន់ដល់វេលា អ្នកក៏មកទារ ។ បទថា តម្បិ មយ្ហំ ន រុច្ចតិ សេចក្ដីថា ចំណែកស្រីអាក្រក់មានធម៌ដ៏លាមក ទ្រុស្តសីលនេះ កាលដឹងថា ស្រូវមិនមានក្នុង​ជង្រុកហើយ ធ្វើដូចជាមិនដឹង ចុះកាន់ជង្រុក ឋិតនៅត្រង់ទ្វារជង្រុក ហើយពោលថា ខ្ញុំមិនឲ្យដូច្នេះ អ្នកទាមទារខុសកាល ហេតុទាំងពីរនេះ យើងមិនពេញចិត្តទេ ។

ព្រះពោធិសត្វកាលពោលយ៉ាងនេះហើយ ក៏ចាប់សក់មេស្រុកនោះទាញឲ្យដួលនៅកណ្ដាលផ្ទះ ហើយជេរប្រទេចដោយពាក្យជាដើមថា អ្នកឯងហ៊ានប្រទូស្តនឹងភរិយាដែលគេគ្រប់គ្រងរក្សា ដោយសម្គាល់ថា យើងជាមេស្រុក ដូច្នេះហើយ ព្រះពោធិសត្វក៏វាយមេស្រុក ធ្វើឲ្យខ្សោយ រួចចាប់កអូសបណ្ដេញចេញអំពីផ្ទះ ហើយមកចាប់សក់ស្រីអាក្រក់នោះអូសចេញពីជង្រុក វាយគម្រាមថា ប្រសិនបើនាងធ្វើបែបនេះទៀត នាងនឹងបានដឹងខ្លួន ។

ចាប់ពីពេលនោះមក មេស្រុកមិនហ៊ានសូម្បីតែសម្លឹងផ្ទះនោះ សូម្បីស្រីអាក្រក់នោះ ក៏មិនអាចនឹងប្រព្រឹត្តកន្លង សូម្បីដោយចិត្ត ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។  តទា គាមភោជកោ ទេវទត្តោ មេស្រុកក្នុងកាលនោះ បានមកជាទេវទត្ត  និគ្គហការកោ គហបតិ បន អហមេវ អហោសិំ គហបតីដែលសង្កត់សង្កិនមេស្រុក គឺតថាគតនេះឯង ។  គហបតិជាតក ចប់ ៕


(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទុកនិបាត រុហកវគ្គ បិដកលេខ ៥៨ ទំព័រ ៩៩)
ដោយខេមរ អភិធម្មាវតារ

 
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 15, Feb 2022 (1,919 Read)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
Public date : 04, Jun 2022 (13,677 Read)
រឿង​យក​មកប្បាជិហារិយ៍
Public date : 27, Jul 2019 (52,480 Read)
ជាតិ​បុ​រស​ថោក​ទាប​ច្រើន​លុះ​​ទៅ​ក្នុង​អំ​ណាច​ស្រ្តី​
Public date : 05, Nov 2020 (10,519 Read)
មិន​ផឹក​គ្រឿង​ស្រវឹង
Public date : 03, Sep 2022 (885 Read)
វិរិយបណ្ឌិតជាតក
Public date : 25, Jul 2019 (11,227 Read)
រឿង​ជជិល​សេដ្ឋី
Public date : 01, May 2022 (30,247 Read)
រឿងនាងកេសការី
Public date : 04, May 2020 (44,581 Read)
តយោធម្មជាតក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿