30
Saturday, 20 Apr B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 27,711
Today
Yesterday 206,569
This Month 3,784,898
Total ៣៨៩,៨៦៧,៣៨២
Reading Article
Public date : 22, Feb 2024 (4,984 Read)

សម្ដេច​ព្រះ​ធម្មលិខិត ល្វី ឯម



Audio
 

កុមារភាព
កុមារ ឯម ប្រសូត ពី​ថ្ងៃ ២ ᧥ ៦ ឆ្នាំ​រោង ទោស័ក ព. ស. ២៤២២ ក្នុង​ក្រុង​ភ្នំពេញ ។ បិតា​នាម មាន់ (ឧកញ៉ា​រតន​នាយក​ចាងហ្វាង​ព្រះ​ឃ្លាំង) មាតា​នាម ប្រាក់ ។ កាល​លោក​ឧកញ៉ា មាន់ ត្រឡប់​ពី​ធ្វើ​ចៅហ្វាយ​ស្រុក ខេត្ត​ត្បូងឃ្មុំ ផ្លាស់​ទៅ​ខេត្ត​លង្វែក បាន​បំបួស​កុមារ ឯម ដែល​មាន​ជន្មាយុ ១៥ ឆ្នាំ ជា​សាមណេរ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍ ក្នុង​វត្ត​ឧណ្ណាលោម ពី ព. ស. ២៤៣៧ ។ សាមណេរ ឯម បាន​ហាត់​សូត្រ​ធម៌ ១ ចប់ ភាណវារ​បាលី ព្រម​ទាំង​រៀន​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​ព្រះ​តេជ​ព្រះ​គុណ​ព្រះ​នាម​វិមលធម្ម ថោង បាន ៣ គម្ពីរ, ត​មក បាន​រៀប​ប្រែ​គម្ពីរ​បាលី ក្នុង​សំណាក់​លោក​គ្រូ​អាចារ្យ យ៉ាំង, លោក​គ្រូ​អាចារ្យ រ៉ត, លោក​ឧកញ៉ា សុធម្មមេធា អ៊ុង និង​លោក​ឧកញ៉ា​សទ្ធម្មប្រីជា កង ទៀត រួម​ទាំងអស់ ៩ គម្ពីរ ។

បព្វជ្ជា
សាមណេរ ឯម បាន​បព្វជ្ជា​អស់ ៦ វស្សា ដល់​ជន្មាយុ​គ្រប់ ២១ ឆ្នាំ បាន​សូម​ឧបសម្បទា​ជា​ភិក្ខុ ពី ព. ស. ២៤៤៣ មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទៀង ជា​ព្រះ​ឧបជ្ឈាយ៍, ព្រះ​ពុទ្ធវង្ស នន្ទ និង​ព្រះ​មង្គល​ទេពាចារ្យ កុយ ជា​ឧបសម្បទាចារ្យ នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, មាន​លោក​ឧកញ៉ា​មហា​មន្ត្រី ប៉ុក ឌុច ជា​អ្នក​ឧបត្ថម្ភក៍ ។

ការតែងតាំង
សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​តាំង​ភិក្ខុ ឯម ដែល​ទើប​នឹង​បាន​ឧបសម្បទា​ថ្មី ៗ ឲ្យ​ធ្វើ​ជា​អាចារ្យ​បង្ហាត់​សូត្រ​ធម៌​ភាណវារ​បាលី ឲ្យ​ប្រើ​ខ្យល់​វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវ​តាម​វិធី​ភាសា​បាលី ដូច​គំរូ​ភាសា​បាលី ដែល​ប្រើ​ក្នុង​ភាសា​បាលី​ជាន់​ខ្ពស់​សព្វ​ថ្ងៃ​នេះ ។ ភិក្ខុ ឯម ព្យាយាម​បង្ហាត់​សូត្រ​ធម៌ ក្នុង​វត្ត​ឧណ្ណាលោម​ផង ក្នុង​វត្ត​កំពង់ឆ្នាំង​ជាដើម​ផង អស់​វេលា​ពីរ​ឆ្នាំ ។ ដល់ ព. ស. ២៤៤៥ សម្ដេច​ព្រះ​មហា​សង្ឃរាជ បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​ទៅ​ធ្វើ​ចៅអធិការ​វត្ត​ស៊ីធរ ឃុំ​ស៊ីធរ ស្រុក​ស្រីស៊ីធរ ខេត្ត​ព្រៃវែង (សព្វ​ថ្ងៃ​នេះ រួច​ចូល​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល) ។ លោក​គ្រូ​ចៅអធិការ ឯម បាន​រៀបចំ​វត្ត​ស៊ីធរ ដែល​ជា​វត្ត​ចាស់​មាន​ទី​សេនាសនៈ​បាក់បែក ឲ្យ​ទៅ​ជា​វត្ត​មួយ​មាន​ព្រះ​វិហារ​ដ៏​រុងរឿង មាន​កុដិ​សាលា​ធំ ៗ ចំនួន ៣ ខ្នង មាន​ដំណាំ​ឈើ​ធំ ៗ និង​ផល​ព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏​ច្រើន​រយ​ដើម ព្រម​ទាំង​បង្រៀន​គម្ពីរ​បាលី​ដល់​ពួក​ភិក្ខុ​សាមណេរ​ច្រើន​អង្គ អស់​វេលា ៩ ឆ្នាំ មាន​កិត្តិសព្ទ​ល្បីល្បាញ​ខាង​ការ​សម្ដែង​ធម៌​ទេសនា​និង​ការ​បង្ហាត់​បង្រៀន ព្រម​ទាំង​ការ​កសាង​វត្ត​អារាម ។

ស្នាព្រះហស្ត
ដល់ ព. ស. ២៤៥៤ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​អធិបតី ដែល​សាង​ព្រះ​រាជ​ដំណាក់​ជិត​វត្ត​លង្កា ទ្រង់​បាន​ឃើញ​វត្ត​លង្កា ដែល​ឋិត​នៅ​ក្នុង​ទី​ទំនាប​ទឹក​លិច សល់​ត្រឹម​តែ​ខឿន​ព្រះ​វិហារ ដែល​មាន​តែ​រោង​ស្បូវ​មួយ គ្រប​ព្រះ​ពុទ្ធ​រូប ១ ព្រះ​អង្គ, ទ្រង់​ក៏​មាន​ព្រះ​រាជ​វិតក្ក​អាណិត​ព្រះ​ពុទ្ធ​រូប ដែល​គេ​មើល​ទៅ​ឃើញ​ដូចជា​គេ​បណ្ដែត​ពោងពាយ​ចោល​កណ្ដាល​បឹង ស្ងាត់​ឈឹង មិន​សូវ​មាន​បរិស័ទ​សោះ ទើប​ទ្រង់​ចូល​ទៅ​គាល់​សម្ដេច​ព្រះ​មហា​សង្ឃរាជ ទូល​ស្នើ​សុំ​ឲ្យ​សម្ដេច​និមន្ត​លោក​គ្រូ​ចៅអធិការ ឯម ពី​វត្ត​ស៊ីធរ មក​គង់​នៅ​វត្ត​លង្កា​វិញ ដើម្បី​ជួយ​កសាង​វត្ត​នេះ ព្រោះ​លោក​គ្រូ​ចៅអធិការ ខាត់ សុគត​ទៅ​ហើយ ។ សម្ដេច​ព្រះ​មហា​សង្ឃរាជ ទ្រង់​បង្គាប់​លោក​គ្រូ​ព្រះ​មហា​វិមលធម្ម ថោង ឲ្យ​ចាត់ការ​ផ្ទេរ​រៀបចំ​ចៅអធិការ​វត្ត​ទាំង​ពីរ​នេះ ។ លោក​គ្រូ​ព្រះ​មហា​វិមលធម្ម បាន​ចាត់​លោក​គ្រូ​អាចារ្យ ឯម ឲ្យ​មក​ធ្វើ​ចៅអធិការ​វត្ត​លង្កា ពី​ព. ស. ២៤៥៤​។ លោក​គ្រូ​ព្រះ​អាចារ្យ ឯម ជា​ចៅអធិការ​វត្ត​លង្កា គង់​នៅ​ក្នុង​សេនាសនៈ​ចាស់​មួយ ដែល​ជា​សាលា​រៀន​ផង ជា​កុដិ​សម្រាប់​ចៅអធិការ​ផង ដែល​លោក​អ្នក​ឧកញ៉ា​យោមរាជ ម៉ែម សេនាបតី​ក្រសួង​យុត្តិធម៌ រុះ​រោង​ល្ខោន​របស់​លោក​មក​កសាង​ប្រគេន ។ លោក​គ្រូ​ចៅអធិការ ឯម ខំ​ខ្វល់ខ្វាយ​កសាង​ព្រះ​វិហារ តាំង​ពី​ផ្ដើម​រៀប​ឥដ្ឋ​សសរ និង​ជញ្ជាំង​ឡើង​ជា​ដំបូង ដរាប​ដល់​ខឿន​កំពែង និង​បល្ល័ង្ក​ព្រះ​ពុទ្ធ​រូប​ធំ ដែល​រំកិល​យក​ពី​វត្ត​លង្កា​ចាស់ ខាង​អាគ្នេយ៍​វត្ត​ភ្នំ មក​តម្កល់​ក្នុង​ព្រះ​វិហារ​វត្ត​លង្កា​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​បាន​កសាង​កុដិ ១ ខ្នង ពីរ​ជាន់ ដែល​រុះ​ចេញ​បាត់​ទៅ ហើយ​កសាង​កុដិ​ថ្ម​ធំ​សព្វ​ថ្ងៃ​នេះ​ឡើង​វិញ, លោក​បាន​កសាង​ហោត្រៃ​មួយ​ខ្នង ដោយ​ឥដ្ឋ​ស៊ីម៉ងត៍​ពីរ​ជាន់, សាលា​ធម្មសភា​មួយ​ខ្នង គ្រឿង​ស៊ីម៉ងត៍ ២ ជាន់ មាន​រោង​ជួង ១ ជាន់​នៅ​នោះ​ផង, កំពែង​ស៊ីម៉ងត៍ ៤៧ ល្វែង ព័ទ្ធ​វត្ត​លង្កា ពី​ចំហៀង​ខាង​ជើង​និង​ខាង​កើត ប្រវែង ២៤៧ ម. ៨២ បាន​កសាង​សាលា​បាលី​រង ១ ខ្នង, សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា ១ ខ្នង គ្រឿង​ឥដ្ឋ​ស៊ីម៉ងត៍​ភ្លោះ​ទន្ទឹម​គ្នា ចំ​ខាង​ក្រោយ​ព្រះ​វិហារ, បាន​កសាង​កុដិ​ឈើ ១ ខ្នង ខាង​លិច​កុដិ​ថ្ម​ធំ, បាន​សាង​ប្រាង្គ ១ ខាង​មុខ​ព្រះ​វិហារ បញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះ​សព​ព្រះ​មហា​វិមលធម្ម ថោង , បាន​ចាក់​ដី​ជម្រៅ ២ ម៉ែត្រ ពេញ​វត្ត​លង្កា​ទាំង​មូល ព្រម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ការ​កសាង​កុដិ ពេញ​បរិវេណ​វត្ត​លង្កា​ចំនួន ៣៦ ខ្នង ។ មិន​តែ​ប៉ុណ្ណោះ, លោក​បាន​កសាង​សាលា​បាលី​រង ១ និង​កុដិ​ធំ ១ (គ្រឿង​ឈើ) ចេតិយ ១ នៅ​វត្ត​ក្រាំងពន្លៃ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បញ្ចុះ​ធាតុ​លោក​ឧកញ៉ា ល្វីជោ មាន់ (១) ជា​បិតា និង​លោក​ស្រី ប្រាក់ ជា​មាតា ។ (១)​ ឧកញ៉ា ល្វី ជោ ជា​ងារ​នៃ​ចៅហ្វាយ​ខេត្ត​លង្វែក ព្រោះ​សាលា​ខេត្ត​នេះ តាំង​នៅ​ក្នុង​ឃុំ​ល្វី ។ ឃុំ​ល្វី កែ​ជា​ឃុំ​បន្ទាយ​លង្វែក ពី​ឆ្នាំ ១៩៣៥ តាម​ពាក្យ​សុំ​របស់​លោក ម៉ី អ៊ុំ មេ​ឃុំ​ល្វី និង​លោក ទេស លឹម ចៅហ្វាយ​ស្រុក​កំពង់​ត្រឡាច និង​លោក សូរ មៀច គ្រូ​បង្រៀន នៅ​សាលា​ពាម​លង្វែក បាន​សុំ​ទៅ​លោក​ចៅហ្វាយ​ខេត្ត នឹង​លោក​រេស៊ីដងត៍​កំពង់ឆ្នាំង ។ ពាក្យ​ថា ល្វី ថា ល្វី នេះ បាន​ជា​ឲ្យ​ដាក់​នាម​ថា ល្វី ឯម ជាប់​ត​មក ។

សមណស័ក្តិ
កាល​ពី ព. ស. ២៤៤៦ លោក​គ្រូ​អាចារ្យ ឯម បាន​សមណ​ស័ក្តិ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា ។ ដល់​មក ព. ស. ២៤៥៧ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ​ញាណ​បវរ​វិជ្ជា (រាជា​គណៈ​ចត្វា) ។ ដល់ ព. ស. ២៤៥៨ មាន​ព្រះ​រាជ​ប្រកាស និង​អារ៉ែតេ​រ៉េស៊ីដងត៍​ស៊ុបប៉េរីយើរ តាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ដោយ​ការ​ប្រឡង​រើស​រូប​ជាប់​លេខ គឺ​ជា​ការ​ប្រឡង​រើស​រូប​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​លើក​ដំបូង​បំផុត ។

ជំនាន់​មុន កាល​សាលា​បាលី​ជាន់​ខ្ពស់ ពុំ​ទាន់​កើត​ឡើង ការ​សិក្សា​ធម៌​វិន័យ និង​ការ​សិក្សា​គម្ពីរ​បាលី​នៃ​កុលបុត្រ​អ្នក​កម្ពុជរដ្ឋ មាន​ស្ដួចស្ដើង​ណាស់ ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រតិបត្តិ​ផ្លូវ​ធម៌​វិន័យ ធ្លាក់​ចុះ​ក្នុង​ការ​វិបត្តិ​ច្រើន​អន្លើ ។ តាំង​ពី​សាលា​បាលី​ជាន់​ខ្ពស់​កើត​ឡើង មាន​ព្រះ​សព​ព្រះ​មហា​វិមល ថោង ជា​នាយក មាន​ព្រះ​ញាណ​បវរ​វិជ្ជា ឯម , ព្រះ​គ្រូ​សង្ឃសត្ថា ជួន ណាត, ព្រះ​គ្រូ​សង្ឃវិជ្ជា ហួត តាត ជាដើម ដែល​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​ជំនួយ​កម្លាំង​ផង លោក​បាន​រៀបចំ​ការ​សិក្សា និង​ការ​កែប្រែ​វត្ត​ប្រតិបត្តិ​ច្រើន​អន្លើ ។ សម័យ​នោះ មាន​អធិករណ៍​យ៉ាង​ធំ ៗ ខាង​ផ្លូវ​ពុទ្ធសាសនា ដូចជា​មហា​សង្គ្រាម ១ កើត​ឡើង​ក្នុង​ប្រទេស ព្រោះ​តែ​ការ​សម្រិត​សម្រាំង​វត្ត​ប្រតិបត្តិ​នោះ​ឯង ។ លោក​គ្រូ​ព្រះ​ញាណ​បវរ​វិជ្ជា ឯម ហាក់​ដូចជា​ធម្មទេសនា ១ រូប​យ៉ាង​ឆ្នើម, វត្ត​លង្កា ហាក់​ដូចជា​សមរភូមិ ១ យ៉ាង​ធំ ក្នុង​ប្រទេស​កម្ពុជា ។

ដោយ​ហេតុ​អធិករណ៍​នេះ បាន​ជា​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម ខំ​កសាង​ធម្ម​អាវុធ គឺ​សៀវភៅ​ធម៌​វិន័យ​ផ្សេង ៗ (ដូច​នឹង​មាន​រាយ​ឈ្មោះ​សៀវភៅ តទៅ​ខាង​មុខ) សរសេរ​បោះពុម្ព​ចែក​ជា​ធម្មទាន ដើម្បី​ជា​គ្រឿង​បំភ្លឺ​សតិ​បញ្ញា នៃ​ពុទ្ធសាសនិកជន ជា​គ្រឿង​រម្ងាប់​អធិករណ៍​នោះ ។ ប៉ុណ្ណោះ​ហើយ ក៏​នៅ​តែ​ពុំ​ទាន់​ស្ងប់, បាន​ជា​វេលា​មួយ លោក​សន្ទនា​ជា​មួយ​នឹង​អ្នក​អម្ចាស់ នរោត្តម សិង្ហរ៉ា ជា​ព្រះ​រាជ​សុណិសា នៃ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ពិគ្រោះ​គ្នា​អំពី​ការ​រម្ងាត់​អធិករណ៍​នោះ, បាន​សម្រេច​ដោយ​យោបល់​ថា​ : គួរ​តែ​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក ដែល​ជា​ភាសា​បាលី ឲ្យ​ជា​សេចក្ដី​សម្រាយ ដើម្បី​ឲ្យ​ជន​ទាំងលាយ មើល​ស្ដាប់​សេចក្ដី​បាន​គ្រប់​គ្នា កុំ​ឲ្យ​ជជែក​យក​តែ​ត្រូវ​រៀង​ខ្លួន​ទៀត ។ អ្នក​អង្គ​ម្ចាស់ នរោត្តម សិង្ហរ៉ា មាន​ព្រះ​រាជ​ហឫទ័យ​ជ្រះ​ថ្លា បាន​ជាវ​គ្រឿង​ប្រដាប់​សរសេរ មាន​ក្រដាស​ជាដើម មក​ប្រគេន​មិន​ឲ្យ​ខ្វះ​ខាត ។ ព្រះ​តេជ​ព្រះ​គុណ ព្រះ​ញាញ​បវរ​វិជ្ជា ល្វី ឯម ក្រោយ​ដែល​បាន​ពិគ្រោះ​នឹង​ព្រះ​ថេរានិត្ថេរៈ ជា​សហការី​របស់​លោក​ហើយ ក៏​ចាត់​ឲ្យ​សរសេរ​ចម្លង​បាលី​វិន័យ​បិដក​ជា​ដំបូង រហូត​ដល់​ចប់​គម្ពីរ​មហា​វិភង្គ ព្រម​ទាំង​ប្រែ​ផង (២) (ចម្លង​នៅ​វត្ត​លង្កា ក្នុង ព. ស. ២៤៦០) ហើយ​ថ្វាយ​ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស កាល​នៅ​ជា​សម្ដេច​ព្រះ​កែវហ្វា​នៅ​ឡើយ ដើម្បី​ទ្រង់​ជួយ​ទូល​ស្នើ​ការ​ប្រែ​និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ ព្រះ​ចៅ​ប្រទេស​កម្ពុជា និង​រាជការ​អាណាព្យាបាល ហើយ​លោក​បាន​ថ្វាយ​យោបល់​ថា​ : កិច្ចការ​នេះ​ធំ​ណាស់ សូម​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត តម្រូវ​ឲ្យ​ប្រគេន​ទៅ​លោក​គ្រូ​ព្រះ ពោធិវ័ង្ស ម៉ា និង​ព្រះ​រាជា​គណៈ​ខ្លះ ខាង​វត្ត​បទុមវតី​ឲ្យ​ចាត់ការ ទើប​នឹង​បាន​សម្រេច ហើយ​នឹង​បាន​សន្តិភាព​ខាង​ពុទ្ធសាសនា​ផង ។ ដំណើរ​ការ​នេះ ក៏​អនុវត្ត​ទៅ​តាម​យោបល់​នោះ​មែន ប៉ុន្តែ​ឥត​ឃើញ​ចេញ​ផល​មក​ជា​យ៉ាង​ដូចម្ដេច​សោះ អស់​វេលា​ដ៏​យូរ​ឆ្នាំ ។ (២)​ សំណៅ​នេះ សព្វ​ថ្ងៃ​នៅ​ឯ​វត្ត​ស្វាយពពែ ។

លុះ​មក​ដល់ ព. ស. ២៤៧២ ព្រះ​តេជ​ព្រះ​គុណ​ព្រះ​ញាណ​បវរ​វិជ្ជា ល្វី ឯម បាន​ឡើង​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់, ដល់ ព. ស. ២៤៧៥ បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ សីរីសម្មតិវង្ស, កាល​ដែល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់​បាន​រាជាភោសេក​ហើយ, ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម បាន​ថ្វាយ​ព្រះ​ពរ​ទូល​ស្នើ អំពី​ការ​ប្រែ និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក​នោះ​ទៀត ។ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ មុនីវង្ស និង​រាជការ​អាណាព្យាបាល​បារាំងសែស ក្រោយ​ដែល​កុង្សីយ៍​សេនាបតី​ជំនុំ​ព្រម​ហើយ ព្រះ​អង្គ​ក៏​ទ្រ់​ប្រោស​ព្រះ​រាជទាន​ព្រះ​រាជានុញ្ញាត​ឲ្យ​បង្កើត​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ, ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ព្រម​ទាំង​តែងតាំង​ព្រះ​តេជ​ព្រះ​គុណ​ព្រះ សិរីសម្មតិវង្ស ល្វី ឯម ជា​អធិបតី​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ផង ។ ការ​កសាង​ព្រះ​ត្រៃបិដក ក៏​បាន​លូត​លាស់​​មក​ជា​លំដាប់ ។ ការ​សិក្សា​ធម្មវិន័យ ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ និង​សាលា​បាលី​ក្នុង​វត្ត​លង្កា ក៏​ចម្រើន​ដោយ​ក្រៃលែង ដរាប​តែ​ព្រះ​ថេរានុត្ថេរៈ ខេត្ត​ក្រៅ មាន​ខេត្ត​បាត់ដំបង និង​កំពង់ឆ្នាំង​ជាដើម បាន​បើក​សាលា​រៀន​បាលី និង​ធម្មវិន័យ យក​តម្រាប់​តាម​វត្ត​លង្កា​ជា​ច្រើន​វត្ត ។

ប្រភពអត្ថបទដកស្រង់
ប្រភពសំឡេងmp3

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jun 2021 (73,891 Read)
ទោ​ណ​ព្រាហ្ម​ណ៍​ឧ​បាសក​
Public date : 03, Jun 2018 (9,802 Read)
ជី​វ​ប្រ​វត្តិ​របស់​ចិត្ត​គហ​បតី​ឧ​បាសក​
Public date : 22, Feb 2024 (12,192 Read)
ប្រវត្តិស្គរមង្គលឈ្មោះអានកៈ
Public date : 18, Jan 2012 (29,519 Read)
Nak Ouknha moha ubasika Nhek Buntha Biography
Public date : 19, Jun 2021 (7,910 Read)
សម្ដេច​ព្រះមហាសុមេធាធិបតី គណៈមហានិកាយ ប្រាក់ ហ៊ិន
Public date : 01, Dec 2021 (4,192 Read)
ជីវប្រវត្តិ​សម្ដេចព្រះមហាឃោសានន្ទ
Public date : 19, Jun 2021 (15,990 Read)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ គន្ធរោ ទេព លឿង
Public date : 19, Jun 2021 (8,660 Read)
ឆត្ត​មាណ​ព​ឧ​បាសក
Public date : 07, Mar 2019 (11,115 Read)
ជីវ​ប្រ​វត្តិ​របស់​នាង​សុប្ប​វា​សា​កោលិ​យ​ធី​តា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.97
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿