30
Saturday, 20 Apr B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 64,527
Today
Yesterday 206,569
This Month 3,821,714
Total ៣៨៩,៩០៤,១៩៨
Reading Article
Public date : 28, Oct 2023 (6,729 Read)

ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស



 

ធុតង្គ ១៣
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់​កំចាត់​បង់​នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់​បង់នូវធម៌​ជា​សត្រូវ ។
បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែ​រក្សា​សីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកប​ដោយ​មហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ច​ប្រតិបត្តិមួយ​នាំ​មក​នូវសេចក្តី​ចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះ​កិលេស​​​​យ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាង​ឆាប់​រហ័ស​ផង ហើយជាកិច្ច​មួយដើម្បីរក្សាទុកនូវ​វត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មាន​ព្រះពុទ្ធ​ជាដើមផង។

» ធុតង្គ មាន១៣យ៉ាងគឺ៖
១.បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់​នូវចីវរដែលដល់នូវភាព​គួរខ្ពើម​ដូច​អាចម៍ដី ជាប្រក្រតី។
២.តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមាន​ចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។
៣.បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយា​ត្រាច់ទៅដើម្បី​បិណ្ឌបាត​ជា​វត្ត។
៤.សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀង​តាម​លំដាប់​នៃផ្ទះ ជាប្រក្រតី គឺ​មិន​រំលងទៅ​ផ្ទះដទៃ។
៥.ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជា​ប្រក្រតី គឺ​ឆាន់​ក្នុង​កន្លែង​តែមួយ​រហូត​ដល់ឆាន់រួច​រាល់។
៦.បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។
៧.ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាម​នូវ​ភោជន​រួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើ​ចាប់​ផ្តើម​ឆាន់​ហើយ គឺ​មិន​​ទទួល​ចង្ហាន់​ដែល​នាំ​មកតាម​ក្រោយឡើយ។
៨.អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។
៩.រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់​ឈើ​ជាប្រក្រតី។
១០.អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុង​ទី​វាលស្រឡះ​ ជា​ប្រក្រតី។
១១.សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។
១២.យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុ​សំដែង​ឲ្យជា​ដំបូងដដែល មិនរើរុះ ជាប្រក្រតី។
១៣.នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយ​ឥរិយាបថ​អង្គុយ ជាប្រក្រតី។

» ធុតង្គលក្ខណាទិ
១.ធុតង្គ ១៣នេះ មានចេតនាសម្រាប់សមាទាន ជាលក្ខណៈ។
២.មានកិរិយាកំចាត់បង់នូវ​ភាពដែលល្មោភលើសលន់ជាកិច្ច។
៣.អាចនឹងបង្ហាញផលឲ្យឃើញប្រាកដឡើងជាភាពដែលមិនល្មោភ មានអប្បិច្ឆតាធម៌ និងអរិយធម៌ មានសីលដែលបរិសុទ្ធជាដើម ជាហេតុជួយបណ្តុះបណ្តាល​ឲ្យ​កើត​ឡើង។

» វិធីសមាទានធុតង្គ
ព្រះយោគាវចរកុលបុត្រអង្គណា ដែលត្រូវការនឹងសមាទានធុតង្គទាំង ១៣ ណាមួយ កាល​​បើព្រះមានព្រះភាគគង់នៅឡើយ ត្រូវសមាទានក្នុងសំណាក់ព្រះអង្គ។ អំណឹះអំពី​ព្រះអង្គទៅ ត្រូវសមាទានក្នុងសំណាក់​មហាសាវក អំណឹះអំពីមហាសាវកទៅ ព្រះខីណាស្រព​ដ៏សេស ព្រះអនាគាមិ ព្រះសកគាមិ ព្រះសោតាបន្ន លោកអ្នក​ទ្រទ្រង់​នូវ​បិដក​ទាំង ៣ ទ្រទ្រង់នូវបិដក ២ នូវបិដក ១ លោកអ្នកទ្រទ្រង់នូវសង្គីតិ ព្រះអដ្ឋកថាចារ្យ​រៀង​​ចុះ​មកជាលំដាប់ អំណឹះអំពីលោកទាំងនោះទៅទៀត ត្រូវសមាទានក្នុង​សំណាក់​លោក​អ្នក​ទ្រទ្រង់នូវធុតង្គមុនៗមក បើមិនមានលោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមកទេ ត្រូវ​បោស​សំអាតនូវលានព្រះចេតិយឲ្យស្អាត ហើយក្រាបថ្វាយបង្គំដោយគោរព ឲ្យដូច​ជា​កាល​ដែលព្រះសម្ពុទ្ធទ្រង់គង់នៅ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលីឡើង តាំង​សមាទាន​​ក្នុងទីនោះចុះ ពុំនោះនឹងសមាទានដោយខ្លួនឯងក៏បាន។
(ប្រភពព្រះពុទ្ធសាសនាឈូកក្រហម)
…………………………………….….
រឿងភិក្ខុធុតង្គ ៧ អង្គ (ចាក ទា. ខុ.)
(អ្នកបួសក្នុងពុទ្ធសាសនា ត្រូវបានអរហត្តផលជាដាច់ខាតក្នុងជាតិណាមួយ) ក្នុងសាសនាព្រះពុទ្ធកស្សបៈ កំពុងរៀវរោយ មានភិក្ខុ ៧ អង្គ បានឃើញអាការៈប្លែកសាមណេរដទៃក៏មានចិត្តសង្វេគ គិតគ្នាថា " បើពុទ្ធសាសនា មិនទាន់អន្តរាយទៅទេ យើងទាំងឡាយនឹងធ្វើនូវទីពឹងដល់ខ្លួនឲ្យបាន " គិតគ្នាយ៉ាងនេះហើយ នាំគ្នាថ្វាយបង្គំ សុវណ្ណចេតិយដែលបញ្ចុះព្រះសីរិកធាតុ ចូលទៅធុតង្គក្នុងព្រៃ បានឃើញភ្នំមួយ ក៏និយាយគ្នាថា " លោកអង្គណានៅស្ដាយជីវិតគួរ ត្រលប់ទៅវិញចុះ បើអង្គណាមិនស្ដាយជីវិតទេ ចូរឡើងទៅលើភ្នំនេះជាមួយគ្នា" ។ ពេលនោះគ្មានលោកអង្គណាមួយប្រកែក ក៏នាំគ្នាចងបង្អោងឡើងទៅលើកំពូលភ្នំដ៏ខ្ពស់នោះ លុះឡើងដល់ហើយក៏ច្រានបង្អោងចេញ នាំគ្នាធ្វើសមណធម៌ក្នុងទីនោះ ទាំងអស់គ្នា។ បណ្ដេាភិក្ខុទាំង ៧ អង្គនោះ មានភិក្ខុមួយអង្គជាសង្ឃត្ថេរ បានសម្រេចព្រះអរហត្ត ។
ក្នុងយប់ទី ១ នោះលោកហោះទៅ លុបលាងព្រះភក្ត្រក្នុងស្រះអនោគត្ត ហើយទៅបិណ្ឌបាតក្នុងឧត្តរកុរុទ្វីប យកមកប្រាប់ភិក្ខុទាំង ៦ អង្គថា អាវុសោទាំងឡាយ លោកនាំគ្នាឆាន់ចង្ហាន់នេះចុះ។ ភិក្ខុទាំងឡាយទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន យើងទាំងឡាយ បានប្ដេជ្ញាថា បើបានសម្រេច គុណវិសេស ដូចលោកម្ចាស់ ទើបទៅរកចង្ហាន់ឆាន់ដោយខ្លួនឯង យើងទាំងឡាយមិនឆាន់ចង្ហាន់ ដោយសារអ្នកដទៃឡើយ សូមលោកម្ចាស់ឆាន់តាមសប្បាយចុះ។
ក្នុងថ្ងៃទី ២ ព្រះថេរៈបន្ទាប់បានសម្រេចអនាគាមិផល លោកទៅបិណ្ឌបាត្រ យកមកឲ្យភិក្ខុទាំងឡាយឆាន់ទៀត។ ភិក្ខុទាំងនោះ ប្រកែកដូចមុន សុខចិត្តស្លាប់ បើមិនបានសម្រេចគុណវិសេសណាមួយ។

ថ្ងៃបន្ទាប់មក ភិក្ខុដែលបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។ ឯភិក្ខុដែលបានសម្រេចអនាគាមិផលលោកធ្វើមរណកាល ទៅកើតក្នុងព្រហ្មលោក។ នៅសល់ភិក្ខុ ៥ អង្គមិនបានសម្រេចគុណវិសេសអ្វីឡើយ ដល់ថ្ងៃទី ៧ មានកាយស្គាំងស្គមស្លេកស្លាំង ព្រោះអត់អាហារ ក៏ធ្វើមរណកាលទៅកើតក្នុងទេវលោកទាំង ៥ អង្គទៅ។

លុះដល់មកពុទ្ធកាលនេះ ទើបច្យុតចាកទេវលោកមកកើតក្នុងត្រកូលផ្សេង ៗ គ្នា គឺ ទេវបុត្រ ១ អង្គបានមកកើតជាព្រះរាជា ព្រះនាមកក្កុសាតិ ១ អង្គទៀតមកកើតជាកុមារកស្សបៈ ១ អង្គទៀតមកកើតជាទារុចីរិយៈ ១ អង្គទៀតមកកើតជាទព្វមល្លបុត្រ ១ អង្គទៀតមកកើតជាសកិយបរិព្វាជក សុទ្ធតែបានសម្រេចព្រះអរហត្តគ្រប់ទាំង ៥ អង្គ៕

 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 04, Apr 2022 (56,889 Read)
ចូឡបុណ្ណមសូត្រ
Public date : 22, Feb 2022 (13,558 Read)
ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​
Public date : 31, Jul 2019 (6,596 Read)
មង្គល​ទី​ ៤
Public date : 27, Dec 2023 (11,131 Read)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
Public date : 18, Feb 2024 (68,025 Read)
អ្វី ៗ ជារបស់ក្នុងលោកនេះ
Public date : 25, Jul 2019 (43,783 Read)
សរសើរ​និន្ទា​ជា​ខ្យល់​មាត់
Public date : 23, Jan 2017 (50,958 Read)
ព្រះ​វល្លិការ​ផល​ទាយក​ត្ថេរ​
Public date : 23, Feb 2022 (12,154 Read)
សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿