30
Thursday, 28 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 143,515
Today
Yesterday 164,507
This Month 6,141,316
Total ៣៨៥,៤២៨,០០៩
Reading Article
Public date : 05, Mar 2024 (4,214 Read)

កិំឆន្ទជាតក



Audio

 

កិំឆន្ទជាតក
(ពោលអំពីផលឧបោសថកន្លះថ្ងៃ)

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧបោសថកម្ម បានត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យថា កិំឆន្ទោ កិមធិប្បាយោ ដូច្នេះជាដើម ។

ថ្ងៃមួយ ព្រះសាស្ដាត្រាស់សួរឧបាសកឧបាសិកាទាំងឡាយជាច្រើន ដែលជាអ្នករក្សាឧបោសថ មកដើម្បីស្ដាប់ធម៌ អង្គុយក្នុងធម្មសភាថា ម្នាលឧបាសកឧបាសិកាទាំងឡាយ អ្នក​ទាំងឡាយជាអ្នកប្រកបដោយឧបោសថឬ ? កាលឧបាសកឧបាសិកាទាំងឡាយនោះ​ទូល​ថា ពិតមែនហើយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ឧបោសថដែលអ្នកទាំងឡាយបាន​ធ្វើដោយរក្សានេះ ល្អប្រពៃហើយ សូម្បីបោរាណជនទាំងឡាយបានទទួលយសដ៏ធំ ក៏​ដោយ​ផលនៃឧបោសថកម្មកន្លះថ្ងៃដែរ ។កាលឧបាសកឧបាសិកាទាំងឡាយ ទូលសូមអារាធនា​ហើយ ព្រះសាស្ដានាំអតីតនិទានមកថា៖

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ដោយធម៌ ក្នុងនគរពារាណសី ព្រះរាជានោះមានសទ្ធា ជាអ្នកមិនប្រមាទក្នុងទាន សីល និងឧបោសថកម្ម ។ ព្រះរាជា ញ៉ាំង​ជនដ៏សេសមានអាមាត្យទាំងឡាយជាដើម ឲ្យសមាទាននូវកុសលមានទានជាដើម ។ ចំណែក​បុរោហិតរបស់ព្រះអង្គ ជាអ្នកប្រព្រឹត្តស៊ីសាច់ខ្នងរបស់អ្នកដទៃ ជាអ្នកស៊ីសំណូក ជាអ្នកវិនិច្ឆ័យក្ដីកោង ។ ក្នុងថ្ងៃឧបោសថមួយ ព្រះរាជាត្រាស់ឲ្យហៅអាមាត្យទាំងឡាយមក ហើយទ្រង់ត្រាស់ថា អ្នកទាំងឡាយចូររក្សាឧបោសថ ។ បុរោហិតនោះមិនបានសមាទានឧបោសថឡើយ ។ គ្រានោះ កាលព្រះរាជាកំពុងសួរពួកអាមាត្យថា អ្នកទាំងឡាយរក្សាឧបោសថ​ហើយឬ ? ទើបត្រាស់សួរបុរោហិតនោះដែលទទួលសំណូក និងកាត់ក្ដីកោងក្នុងពេលថ្ងៃ ដែលមកកាន់ទីគាល់ថា លោកអាចារ្យរក្សាឧបោសថហើយឬ ។ បុរោហិតនោះធ្វើមុសាវាទថា ទូលព្រះបង្គំរក្សាហើយ រួចទើបចុះពីប្រាសាទ ។

លំដាប់នោះ អាមាត្យម្នាក់ចោទបុរោហិតនោះថា លោកមិនបានរក្សាឧបោសថមិនមែនឬ ។ បុរោហិតនិយាយកែថា ខ្ញុំបរិភោគអាហារតែក្នុងកាលប៉ុណ្ណោះ ពេលទៅដល់ផ្ទះ ខ្ពុរមាត់ហើយ អធិដ្ឋានឧបោសថ ខ្ញុំនឹងមិនបរិភោគអាហារក្នុងល្ងាចទេ នឹងរក្សាសីលអស់រាត្រី ដោយអាការយ៉ាងនេះ ឧបោសថកម្មកន្លះថ្ងៃនឹងមានដល់ខ្ញុំ ។ អាមាត្យម្នាក់នោះពោលថា ល្អគ្រាន់ លោកអាចារ្យ ។ បុរោហិតនោះទៅដល់ផ្ទះហើយ ក៏បានធ្វើយ៉ាងនោះ ។ ថ្ងៃមួយ  កាលបុរោហិតនោះ អង្គុយវិនិច្ឆ័យក្ដីក្នុងសាលាវិនិច្ឆ័យ មានស្ត្រីអ្នកមានសីលម្នាក់មកស្ដាប់ការកាត់ក្ដី នាងមិនបានឱកាសដើម្បីនឹងទៅផ្ទះ ទើបគិតថា យើងនឹងមិនកន្លងនូវឧបោសថកម្មឡើយ ដូច្នេះហើយ កាលដែលវេលាចូលទៅកាន់ទីជិតផុតហើយ ក៏ប្រារព្ធដើម្បីនឹងខ្ពុរមាត់ ។ ក្នុងខណៈនោះ មានគេនាំចំណិតស្វាយទុំមកឲ្យព្រាហ្មណ៍បុរោហិត ។ បុរោហិតនោះដឹងភាពជាអ្នករក្សាឧបោសថរបស់ស្ត្រីនោះ ក៏ឲ្យដល់នាង ដោយពោលថា នាងចូរបរិភោគចំណិតស្វាយទុំនេះហើយ ចូររក្សាឧបោសថចុះ ។ ស្ត្រីនោះក៏បានធ្វើយ៉ាងនោះ ។ កុសលកម្មរបស់ព្រាហ្មណ៍បុរោហិតមានត្រឹមតែប៉ុណ្ណេះឯង ។

ចំណេរកាលតមក បុរោហិតនោះធ្វើកាលកិរិយា បានទៅកើតលើអលង្កតសិរិសយនៈ ក្នុងវិមានមាស លើភូមិភាគដែលដល់ព្រមដោយសោភ័ណភាព ក្នុងព្រៃស្វាយដែលគួររីករាយ ដែលមានប្រមាណ ៣ យោជន៍ នៅនឹងច្រាំងកោសិកិគង្គានទី ក្នុងហិមវន្តប្រទេស  ហាក់ដូចជា ទើបភ្ញាក់ពីដេក មានរូបដ៏ស្រស់ស្អាត មានទេវកញ្ញា ១៦០០០ ប្រដាប់ដែលដោយគ្រឿងអលង្ការជាបរិវារ ។ ទេវបុត្រនោះបានសោយសិរីសម្បត្តិនោះតែក្នុងពេលរាត្រីប៉ុណ្ណោះ ។ ពិតមែនហើយ ទេវបុត្រនោះបានសោយវិបាកដូចគ្នានឹងកម្ម ដែលខ្លួនបានធ្វើ ដោយភាពជាវេមានិកប្រេត ព្រោះហេតុនោះ កាលអរុណរះឡើង ទេវបុត្រចូលទៅកាន់អម្ពវ័ន ក្នុងខណៈដែលចូលទៅនោះឯង អត្តភាពជាទិព្វក៏អន្តរធានបាត់ទៅ អត្តភាពដែលមានប្រមាណប៉ុនដើមត្នោត កម្ពស់ ៨០ ហត្ថ កើតឡើង សរីរៈទាំងអស់ឆេះឡើង ហាក់ដូចជាដើមចារដែលមានផ្ការីកស្គុះស្គាយ ។ ក្នុងដៃទាំងពីរ ម្រាមដៃនីមួយៗ មានក្រចកធំប្រមាណប៉ុនចបកាប់អាធំ ។ ទេវបុត្រយកក្រចកនោះខ្វារហែកសាច់ខ្នងខ្លួនឯង មកបរិភោគ កាលដល់នូវទុក្ខទេវនា ទើបស្រែកយំខ្លាំងៗ សោយសេចក្ដីទុក្ខយ៉ាងនេះ ។ 

កាលព្រះអាទិត្យអស្ដង្គតទៅ សរីរៈនោះក៏អន្តរធានទៅ សរីរៈជាទិព្វបានកើតឡើង មានស្ត្រីរបាំជាទិព្វដែលប្រដាប់ដោយគ្រឿងអលង្ការ កាន់គ្រឿងតន្ត្រីផ្សេងៗ មកចោមរោម ។ ទេវបុត្រនោះ កាលនឹងសោយមហាសម្បត្តិ ក៏ឡើងកាន់ប្រាសាទជាទិព្វ ក្នុងអម្ពវ័ន ដែលជាទីគួររីករាយ ។ វេមានិកប្រេតនោះ បានអម្ពវ័នដែលមានទំហំ ៣ យោជន៍នេះ ដោយផលនៃការឲ្យផ្លែស្វាយដល់ស្ត្រីអ្នករក្សាឧបោសថ, ចំណែកការខ្វេះហែកសាច់ខ្នង មកបរិភោគនេះ ដោយផលនៃការទទួលសំណូក និងកាត់ក្ដីកោង, ការបានសោយទិព្វសម្បត្តិក្នុងពេលរាត្រី និងមានស្ត្រីរបាំ ១៦០០០ ចោមរោមបម្រើនេះ ដោយផលនៃឧបោសថកន្លះថ្ងៃ ។ 

ក្នុងកាលនោះ ព្រះរាជាពារាណសីឃើញទោសក្នុងកាមទាំងឡាយ ហើយបួសជាឥសី សាងបណ្ណសាលា លើភូមិភាគជាទីរីករាយ នៅចំណែកខាងក្រោមទន្លេគង្គា ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយឧញ្ឆាចរិយា (ការត្រាច់បិណ្ឌបាតចិញ្ចឹមជីវិត) ។ ថ្ងៃមួយ ផ្លែស្វាយទុំប៉ុនក្អមអាធំ ដែលនៅក្នុងព្រៃស្វាយនោះ ធ្លាក់ចុះទន្លេគង្គា ហើយហូរអណ្ដែតតាមខ្សែទឹក មកដល់ទីខាងមុខកំពង់ជាទីបរិភោគរបស់តាបសនោះ ។ តាបសកាលជម្រះមុខ បានឃើញស្វាយកំពុងអណ្ដែតមកនៅកណ្ដាលទន្លេហើយ ចុះទៅក្នុងទឹក កាន់យកស្វាយនោះ នាំមកអាស្រម រក្សាទុកក្នុងផ្ទះភ្លើង យកកាំបិតមកពុះ ហើយបរិភោគមួយចម្អែត ចំណែកដែលនៅសល់ យកស្លឹកចេកមកគ្របទុក បន្តបន្ទាប់មក តាបសឆាន់ផ្លែស្វាយនោះរាល់ៗ ថ្ងៃ រឿយៗ រហូតទាល់តែអស់ ។

កាលផ្លែស្វាយនោះអស់ហើយ តាបសមិនអាចនឹងបរិភោគផលាផលដទៃ ព្រោះជាប់ជំពាក់រសតណ្ហា ទើបគិតថា យើងនឹងបរិភោគផ្លៃស្វាយទុំនោះ ដូច្នេះ ទើបទៅកាន់ច្រាំងទន្លេ កាលសម្លឹងមើលទន្លេ ធ្វើសេចក្ដីសន្និដ្ឋានថា បើមិនបានផ្លែស្វាយ យើងនឹងមិនក្រោក យ៉ាងនេះហើយអង្គុយនៅទីនោះឯង ។ តាបសនោះ ជាអ្នកមិនមានអាហារក្នុងទីនោះ សូម្បីអស់ ១ ថ្ងៃ ២ ថ្ងៃ ៣ ថ្ងៃ ៤ ថ្ងៃ ៥ ថ្ងៃ ៦ ថ្ងៃ រហូតរាងកាយរីងស្ងួត ហួតហែង ក្រៀមក្រោះ ដោយខ្យល់និងកម្ដៅ អង្គុយសម្លឹងរកមើលផ្លែស្វាយប៉ុណ្ណោះ ។ លំដាប់នោះ ក្នុងថ្ងៃទី ៧ នទីទេវតាកាលពិចារណា បានដឹងហេតុនោះ ហើយគិតថា តាបសនេះ ជាអ្នកលុះក្នុងអំណាចតណ្ហា មិនបរិភោគអាហារអស់ ៧ ថ្ងៃ មកអង្គុយសម្លឹងមើលទន្លេគង្គា កាលដែលយើងមិនឲ្យផ្លែស្វាយទុំដល់តាបសនេះ រមែងមិនគួរ កាលតាបសនេះមិនបានផ្លែស្វាយ គេនឹងស្លាប់ ចឹងយើងនឹងឲ្យដល់គេ ដូច្នេះទើបមក ហើយឋិតនៅលើអាកាសខាងលើទន្លេគង្គា កាលចរចាមួយអន្លើដោយតាបសនោះ ទើបពោលគាថាទី ១ ថា                        
កិំឆន្ទោ កិមធិប្បាយោ,     ឯកោ សម្មសិ ឃម្មនិ;
កិំបត្ថយានោ កិំ ឯសំ,     កេន អត្ថេន ព្រាហ្មណ។

បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅ ដោយប្រយោជន៍អ្វី ។

នាងទេពធីតាហៅតាបសនេះថា ព្រាហ្មណ៍ ព្រោះលោកបួសហើយ អធិប្បាយថា ម្នាលព្រាហ្មណ៍ លោកប្រាថ្នាអ្វី គិតដល់អ្វី ចង់បានអ្វី ស្វែងរកអ្វី ត្រូវការអ្វី លោកទើបមកអង្គុយសម្លឹងមើលទន្លេគង្គាត្រង់ច្រាំងទន្លេនេះ ។

តាបសស្ដាប់ពាក្យនោះហើយ ក៏ពោល ៩ គាថា ថា    
យថា មហា វារិធរោ,         កុម្ភោ សុបរិណាហវា;
តថូបមំ អម្ពបក្កំ,             វណ្ណគន្ធរសុត្តមំ។

ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំដ៏ឧត្តមដោយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនោះ ។ 
តំ វុយ្ហមានំ សោតេន,         ទិស្វានាមលមជ្ឈិមេ;
បាណីភិ នំ គហេត្វាន,         អគ្យាយតនមាហរិំ។

ម្នាលនាងមានអវយៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃើញផ្លែស្វាយនោះ អណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនោះដោយដៃទាំងពីរ ហើយនាំយកទៅកាន់រោងបូជាភ្លើង ។ 
តតោ កទលិបត្តេសុ,         និក្ខិបិត្វា សយំ អហំ;
សត្ថេន នំ វិកប្បេត្វា,         ខុប្បិបាសំ អហាសិ មេ។

លំដាប់នោះ អាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយដោយខ្លួនឯង ចិតនូវផ្លែស្វាយនោះដោយកាំបិតហើយ (ឆាន់) ផ្លែស្វាយនោះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន ។ 
សោហំ អបេតទរថោ,         ព្យន្តីភូតោ ទុខក្ខមោ;
អស្សាទំ នាធិគច្ឆាមិ,         ផលេស្វញ្ញេសុ កេសុចិ។

អាត្មានោះប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហើយ ក៏អត់ទ្រាំបានដោយលំបាក មិនបានសេចក្តីត្រេកអរ ក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ ។ 
សោសេត្វា នូន មរណំ,         តំ មមំ អាវហិស្សតិ;
អម្ពំ យស្ស ផលំ សាទុ,         មធុរគ្គំ មនោរមំ;
យមុទ្ធរិំ វុយ្ហមានំ,             ឧទធិស្មា មហណ្ណវេ។

ផ្លែស្វាយនោះ នឹងនាំមកនូវសេចក្តីស្លាប់ ដល់អាត្មាដោយពិត ព្រោះរីងស្គម ព្រោះផ្លែស្វាយមានរសឆ្ងាញ់មានរសផ្អែមលើសលប់ ជាទីពេញចិត្ត ។ 
អក្ខាតំ តេ មយា សព្ពំ,         យស្មា ឧបវសាមហំ;
រម្មំ បតិ និសិន្នោស្មិ,         បុថុលោមាយុតា បុថុ។

អាត្មាបានស្រង់ផ្លែស្វាយ ដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដោយសេចក្តីស្រេកឃ្លាន) ព្រោះហេតុណា ហេតុនោះទាំងអស់ អាត្មាបានប្រាប់ដល់នាង ។ 
ត្វញ្ច ខោ មេវ អក្ខាហិ,         អត្តានមបលាយិនិ;
កា វា ត្វមសិ កល្យាណិ,     កិស្ស វា ត្វំ សុមជ្ឈិមេ។

អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះ ធំទូលាយប្រកបដោយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននោះ ដល់អាត្មាសិន ។ 
រុប្បបដ្ដបលិមដ្ឋីវ,             ព្យគ្ឃីវ គិរិសានុជា;
យា សន្តិ នារិយោ ទេវេសុ,     ទេវានំ បរិចារិកា។

ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកតម្បារមាសដ៏រលីង (មានដំណើរ) ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ (មកក្នុងទីនេះ) ដើម្បីអ្វី ។ 
យា ច មនុស្សលោកស្មិំ,     រូបេនាន្វាគតិត្ថិយោ;
រូបេន តេ សទិសី នត្ថិ,         ទេវេសុ គន្ធព្ពមនុស្សលោកេ;
បុដ្ឋាសិ មេ ចារុបុព្ពង្គិ,         ព្រូហិ នាមញ្ច ពន្ធវេ។

នាងនារីទាំងឡាយណា ជាអ្នកបម្រើពួកទេវតា ក្នុងទេវតាទាំងឡាយផង ស្រីទាំងឡាយណាប្រកបដោយរូប ក្នុងមនុស្សលោកផង ស្រីទាំងឡាយនោះ ប្រាកដស្មើដោយរូបនៃនាងមិនមាន ក្នុងទេវគន្ធព្វ និងមនុស្សលោកឡើយ ម្នាលនាងមានអវយវៈខាងដើម (ភ្លៅ) ដ៏ល្អ អាត្មាសួរហើយ ចូរប្រាប់នាម និងគោត្រផង ផៅពង្សទាំងឡាយផង ។

លំដាប់នោះ ទេវធីតា ក៏ពោល ៨ គាថាថា
យំ ត្វំ បតិ និសិន្នោសិ,         រម្មំ ព្រាហ្មណ កោសិកិំ;
សាហំ ភុសាលយាវុត្ថា,     វរវារិវហោឃសា។

បពិត្រព្រាហ្មណ៍ លោកគង់នៅអាស្រ័យស្ទឹងឈ្មោះកោសិកីជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរនៅនៃទឹកដ៏ប្រសើរ អាស្រ័យនៅហើយ (ក្នុងស្ទឹងនោះ) ។ 
នានាទុមគណាកិណ្ណា,         ពហុកា គិរិកន្ទរា;
មមេវ បមុខា ហោន្តិ,         អភិសន្ទន្តិ បាវុសេ។

ព្រោះភ្នំដ៏ច្រើន កុះករដោយឈើផ្សេងៗ រមែងមានក្នុងទីចំពោះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង ។ 
អថោ ពហូ វនតោទា,         នីលវារិវហិន្ធរា;
ពហុកា នាគវិត្តោទា,         អភិសន្ទន្តិ វារិនា។

ម្យ៉ាងទៀត ស្ទឹងដ៏ច្រើន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រើន មានរូបភាពដូចជានាគ រមែងញ៉ាំងខ្ញុំឲ្យពេញដោយទឹក ។ 
តា អម្ពជម្ពុលពុជា,         នីបា តាលា ចុទុម្ពរា;
ពហូនិ ផលជាតានិ,         អាវហន្តិ អភិណ្ហសោ។

ដើមស្វាយ ដើមព្រីង ដើមខ្នុរសម្ល ដើមក្ទុម្ព ដើមត្នោតនិងដើមល្វា ផលជាតទាំងឡាយដ៏ច្រើន រមែងចូលទៅកាន់ស្ទឹងទាំងនោះរឿយៗ។ 
យំ កិញ្ចិ ឧភតោ តីរេ,         ផលំ បតតិ អម្ពុនិ;
អសំសយំ តំ សោតស្ស,     ផលំ ហោតិ វសានុគំ។

ផ្លែឈើណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈើនោះ រសាត់ទៅតាមអំណាចខ្សែទឹកដោយឥតសង្ស័យ ។ 
ឯតទញ្ញាយ មេធាវិ,         បុថុបញ្ញ សុណោហិ មេ;
មា រោចយ មភិសង្គំ,         បដិសេធ ជនាធិប។

បពិត្រលោកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើន លោកជ្រាបហេតុនុ៎ះហើយ សូមស្តាប់ ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលោកកុំពេញចិត្តឡើយ ចូរបដិសេធ នូវការជាប់ជំពាក់ដោយតណ្ហា ។ 
ន វាហំ វឌ្ឍវំ មញ្ញេ,         យំ ត្វំ រដ្ឋាភិវឌ្ឍន;
អាចេយ្យមានោ រាជិសិ,         មរណំ អភិកង្ខសិ។

បពិត្រព្រះរាជិសី អ្នកញ៉ាំងដែនឲ្យចម្រើន លោកកំពុងចម្រើន (ដោយសាច់និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដោយហេតុណា ខ្ញុំពុំសំគាល់នូវលោកថា ជាអ្នកចម្រើនដោយប្រាជ្ញា ដោយហេតុនោះទេ ។ 
តស្ស ជានន្តិ បិតរោ,         គន្ធព្ពា ច សទេវកា;
យេ ចាបិ ឥសយោ លោកេ,     សញ្ញតត្តា តបស្សិនោ;
អសំសយំ តេបិ ជានន្តិ,         បដ្ឋភូតា យសស្សិនោ។

បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនោះថា ជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យ៉ាងទៀត ឥសីទាំងឡាយណាក្នុងលោក ជាអ្នកមានចិត្តសង្រួមហើយ មានតបៈ ឥសីទាំងឡាយនោះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រើ (ឥសីទាំងនោះក៏ដឹងការនោះតៗ គ្នាទៀត) ។

កាលនទីទេវធីតានឹងឲ្យតាបសនោះ កើតសេចក្ដីសង្វេគទើបពោលយ៉ាងនេះថា ព្រហ្ម ដែលដល់ការរាប់ថាជាបិតា គន្ធព្វព្រមទាំងកាមាវចរទេវតា មួយអន្លើដោយព្រហ្មនោះ និងពួកឥសីដែលមានចក្ខុទិព្វ រមែងដឹងបុគ្គលដែលធ្លាក់ចុះក្នុងអំណាចនៃតណ្ហា ដោយឥតសង្ស័យ ។ តែការដែលអ្នកមានឫទ្ធិទាំងនោះដឹងថា តាបសឯណោះជាបុគ្គលធ្លាក់ចុះ ក្នុងអំណាចនៃតណ្ហា មិនជាអស្ចារ្យទេ ។ ចំណែកអ្នកបម្រើ របស់ឥសីដែលតាំងសេចក្ដីព្យាយាម ជាអ្នកមានយស បានដឹងព្រោះស្ដាប់ពាក្យរបស់ជនទាំងនោះនិយាយគ្នាម្ដងទៀត ។ ឈ្មោះថា អាថ៌កំបាំងរបស់អ្នកធ្វើបាបកម្ម រមែងមិនមាន ។

បន្ទាប់ពីនោះមក តាបសក៏ពោល ៤ គាថាថា      
ឯវំ វិទិត្វា វិទូ សព្ពធម្មំ,         វិទ្ធំសនំ ចវនំ ជីវិតស្ស;
ន ចីយតី តស្ស នរស្ស បាបំ,     សចេ ន ចេតេតិ វធាយ តស្ស។

បើ (នរជនណា) មិនគិតសម្លាប់បុគ្គលនោះទេ បាបក៏មិនចម្រើនដល់នរជននោះ ដែលដឹងច្បាស់នូវធម៌ទាំងពួង របស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយនិងច្យុតិនៃជីវិតផង ។ 
ឥសិបូគសមញ្ញាតេ,         ឯវំ លោក្យា វិទិតា សតិ;
អនរិយបរិសម្ភាសេ,         បាបកម្មំ ជិគីសសិ។

ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហើយ ប្រយោជន៍នៃសត្វលោក នាងដឹងច្បាស់ហើយយ៉ាងនេះ នាងឈ្មោះថាស្វែងរកនូវបាបកម្ម (ចំពោះខ្លួន) ព្រោះប្រទេចពាក្យមិនប្រសើរ ។ 
សចេ អហំ មរិស្សាមិ,         តីរេ តេ បុថុសុស្សោណិ;
អសំសយំ តំ អសិលោកោ,     មយិ បេតេ អាគមិស្សតិ។

ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បើយើងស្លាប់លើត្រើយរបស់នាង កាលបើយើងស្លាប់ហើយ តំណិះដំណៀលនឹងបានមកនាងឯង ឥតសង្ស័យឡើយ ។ 
តស្មា ហិ បាបកំ កម្មំ,         រក្ខស្សេវ សុមជ្ឈិមេ;
មា តំ សព្ពោ ជនោ បច្ឆា,     បកុដ្ឋាយិ មយិ មតេ។

ម្នាលនាងមានអវយវៈ ត្រង់កណ្តាលដ៏ល្អ ព្រោះហេតុនោះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបើយើងស្លាប់ហើយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រោយឡើយ ។

ទេពធីតាស្ដាប់ពាក្យនោះហើយ ទើបពោល ៥ គាថាថា
អញ្ញាតមេតំ អវិសយ្ហសាហិ,     អត្តានមម្ពញ្ច ទទាមិ តេ តំ;
យោ ទុព្ពជេ កាមគុណេ បហាយ, សន្តិញ្ច ធម្មញ្ច អធិដ្ឋិតោសិ។

ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហើយ ធម្មតាស្តេចនេះ មិនងាយអត់ទ្រាំបានទេ ណ្ហើយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនោះផង ដល់លោកម្ចាស់ ត្បិតលោកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដោយក្រ ហើយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង ។ 
យោ ហិត្វា បុព្ពសញ្ញោគំ,     បច្ឆាសំយោជនេ ឋិតោ;
អធម្មញ្ចេវ ចរតិ,             បាបញ្ចស្ស បវឌ្ឍតិ។

បុគ្គលណា លះបង់នូវចំណងខាងដើម ហើយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវអធម៌ផង បាបតែងចម្រើនឡើងដល់បុគ្គលនោះ ។ 
ឯហិ តំ បាបយិស្សាមិ,         កាមំ អប្បោស្សុកោ ភវ;
ឧបនយាមិ សីតស្មិំ,         វិហរាហិ អនុស្សុកោ។

សូមលោកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលោកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនោះ សូម លោកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដោយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នោះ សូមលោកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ ។ 
តំ បុប្ផរសមត្តេភិ,             វក្កង្គេហិ អរិន្ទម;
កោញ្ចា មយូរា ទិវិយា,         កោលដ្ឋិមធុសាឡិកា;                
កូជិតា ហំសបូគេហិ,         កោកិលេត្ថ បពោធរេ។

បពិត្រអរិន្ទមៈ ព្រៃស្វាយនោះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដោយរសនៃផ្កាឈើ ស្រែកបន្លឺឡើងហើយ ពួកក្រៀល ពួកក្ងោក ជាទិព្វ ពួកសត្វស្លាបឈ្មោះកោលដ្ឋិ និងឈ្មោះមធុសាឡិកៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនោះ ក៏ញ៉ាំងពួកសត្វទាំងនោះឲ្យភ្ងាក់ឡើងហើយ ។ 
អម្ពេត្ថ វិប្បសាខគ្គា,         បលាលខលសន្និភា;
កោសម្ពសលឡា នីបា,         បក្កតាលវិលម្ពិនោ។

ដើមស្វាយទាំងឡាយក្នុងព្រៃនោះ មានចុងមែកដាបចុះ (ព្រោះទម្ងន់ផ្លែ) ប្រាកដស្មើដោយទីលានដែលពេញដោយកណ្តាប់ស្រូវ ដើមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កោមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នោតទុំ ។

លោកពោលអធិប្បាយថា នែតាបសដ៏ចម្រើន បុគ្គលណាលះបង់រាជសម្បត្តិដ៏ធំ ហើយមកជាប់ជំពាក់នឹងរសតណ្ហា ត្រឹមតែផ្លែស្វាយទុំ មិននឹកនាដល់ខ្យល់និងកម្ដៅ អង្គុយរីងរៃនៅនឹងច្រាំងទន្លេ បុគ្គលនោះកាលឆ្លងមហាសមុទ្រ ប្រៀបដូចបុគ្គលដែលអង្គុយនៅទីបំផុតនៃច្រាំង ។ បុគ្គលណាជាអ្នកលុះក្នុងអំណាចនៃតណ្ហា ប្រព្រឹត្តអធម៌ កាលធ្វើដោយអំណាចនៃតណ្ហា បាបរមែងចម្រើនដល់បុគ្គលនោះ ។ ទេពធីតាកាលតិះដៀលតាបស ទើបពោលដូច្នេះ ។ 

កាលទេវធីតាពណ៌នាហើយ នាងក៏នាំតាបសទៅដាក់ក្នុងព្រៃស្វាយនោះ ហើយពោលថា លោកកាលបរិភោគផ្លែស្វាយក្នុងអម្ពវ័ននេះហើយ ចូរញ៉ាំងតណ្ហារបស់ខ្លួនឲ្យពេញចុះ ថាដូច្នេះហើយ ទើបចៀសចេញទៅ ។ តាបសបរិភោគផ្លែស្វាយ និងញ៉ាំងតណ្ហាឲ្យពេញហើយ ក៏សម្រាក កាលប្រព្រឹត្តនៅក្នុងអម្ពវ័នក៏បានឃើញវេមានិកប្រេតដែលកំពុងសោយទុក្ខ តែលោកមិនអាចនឹងពោលយ៉ាងណាឡើយ ។ ក្នុងកាលព្រះសូរិយាអស្ដង្គតទៅ តាបសឃើញប្រេតនោះសោយទិព្វសម្បត្តិ ដែលមានស្ត្រីរបាំជាបរិវារ ហើយទើបពោល ៣ គាថាថា          
មាលី កិរិដី កាយូរី,         អង្គទី ចន្ទនុស្សទោ;
រត្តិំ ត្វំ បរិចារេសិ,            ទិវា វេទេសិ វេទនំ។

អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នួត ប្រដាប់ដោយគ្រឿងអាភរណៈ ពាក់នូវពាហុរត្ន (កងកន់) ប្រស់ព្រំដោយខ្លឹមចន្ទន៍ ឲ្យគេបម្រើក្នុងវេលាយប់ សោយនូវទុក្ខវេទនាក្នុងវេលាថ្ងែ ។ 
សោឡសិត្ថិសហស្សានិ,     យា តេមា បរិចារិកា;
ឯវំ មហានុភាវោសិ,         អព្ភុតោ លោមហំសនោ។

ស្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបម្រើរបស់អ្នក  អ្នកជាបុគ្គលមានអានុភាពច្រើនយ៉ាងនេះ អស្ចារ្យ គួរឲ្យព្រឺរោម ។ 
កិំ កម្មមករី បុព្ពេ,         បាបំ អត្តទុខាវហំ;
យំ ករិត្វា មនុស្សេសុ,         បិដ្ឋិមំសានិ ខាទសិ។

ក្នុងកាលមុន អ្នកបានធ្វើអំពើបាប នាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វើក្នុងមនុស្សលោក បានជាស៊ីនូវសាច់ខ្នង (របស់ខ្លួន) ។

ប្រេតចាំតាបសនោះបាន ហើយពោលថា ព្រះអង្គមិនស្គាល់ខ្ញុំទេឬ ខ្ញុំជាបុរោហិតរបស់ព្រះអង្គ ខ្ញុំបានសោយសេចក្ដីសុខក្នុងវេលាយប់ ព្រោះផលនៃឧបោសថកន្លះថ្ងៃដែលខ្ញុំបានធ្វើដោយអាស្រ័យព្រះអង្គ បានសោយសេចក្ដីទុក្ខក្នុងពេលថ្ងៃ ដោយផលនៃបាបជាប្រក្រតីរបស់ខ្ញុំ ។ ខ្ញុំដែលព្រះអង្គតាំងទុកក្នុងតំណែងជាអ្នកវិនិច្ឆ័យ បានធ្វើការកាត់ក្ដីកោង ទទួលសំណូក ជាអ្នកស៊ីសាច់ខ្នងអ្នកដទៃ ព្រោះផលនៃកម្មដែលបានធ្វើទុកនោះ ខ្ញុំទើបសោយសេចក្ដីទុក្ខនេះក្នុងពេលថ្ងៃ ដូច្នេះហើយ ទើបពោលគាថា ២ ថា  
អជ្ឈេនានិ បដិគ្គយ្ហ,         កាមេសុ គធិតោ អហំ;
អចរិំ ទីឃមទ្ធានំ,             បរេសំ អហិតាយហំ។

ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់ជំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយោជន៍ដល់ជនដទៃ អស់កាលដ៏យូអង្វែង ។ 
យោ បិដ្ឋិមំសិកោ ហោតិ,     ឯវំ ឧក្កច្ច ខាទតិ;
យថាហំ អជ្ជ ខាទាមិ,         បិដ្ឋិមំសានិ អត្តនោ។

បុគ្គលណា ជាអ្នកស៊ីនូវសាច់ខ្នង (ញុះញង់គេ) បុគ្គលនោះ ក៏ខ្វារស៊ីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំស៊ីក្នុងថ្ងៃនេះដែរ ។

វេមានិកប្រេតបានពោលពាក្យនេះហើយ ក៏សួរតាបសថា លោកម្ចាស់មកទីនេះបាន ដោយប្រការដូចម្ដេច ។ តាបសពោលរឿងរ៉ាវទាំងអស់ ដោយពិស្ដារ ។ ប្រេតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ លោកនឹងនៅក្នុងទីនេះ ឬនឹងទៅវិញ ? តាបសពោលថា យើងមិននៅទេ យើងនឹងទៅកាន់អាស្រមប៉ុណ្ណោះ ។ ប្រេតពោលថា បពិត្រលោកម្ចាស់ ប្រពៃណាស់ ខ្ញុំនឹងទំនុកបម្រុងលោកម្ចាស់ដោយផ្លែស្វាយទុំជាប្រចាំ ថាហើយ ក៏នាំយកតាបសទៅដាក់ចុះក្នុងអាស្រម ដោយអានុភាពរបស់ខ្លួន រួចឲ្យតាបសកាន់យកបដិញ្ញាថា សូមលោកម្ចាស់កុំអផ្សុកអី ចូរនៅក្នុងទីនេះចុះ ដូច្នេះហើយ ទើបទៅ ។ ចាប់ពីពេលនោះមក ប្រេតនោះក៏បានទំនុកបម្រុងតាបសដោយផ្លែស្វាយទុំជាប់ជានិច្ច ។ តាបសកាលបានបរិភោគផ្លែស្វាយនោះ ហើយធ្វើកសិណបរិកម្ម ញ៉ាំងឈាននិងអភិញ្ញាឲ្យកើតឡើង ជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះ ដល់ឧបាសកឧបាសិកាទាំងឡាយហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចធម៌ បុគ្គលខ្លះបានសម្រេចជាព្រះសោតាបន្ន បុគ្គលខ្លះបានជាព្រះសកទាគាមី បុគ្គលខ្លះបានជាព្រះអនាគាមី ។  តទា ទេវធីតា ឧប្បលវណ្ណា អហោសិ ទេពធីតាក្នុងកាលនោះ បានមកជាឧប្បលវណ្ណា តាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺ តថាគតនេះឯង ។ កិំឆន្ទជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក
តិំសនិបាត បិដកលេខ ៦០ ទំព័រ ១៤៩)
ថ្ងៃសៅរ៍ ១២ កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ២៦ ខែ ឧសភា ព.ស. ២៥៦២ គ.ស.២០១៨
ដោយស.ដ.វ.ថ.

 

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (24,448 Read)
រឿង​​សាវ​ត្ថី​សេដ្ឋីបុត្រ
Public date : 27, Jul 2019 (28,810 Read)
រឿង​ចិត្ត​គហបតី
Public date : 03, Jun 2022 (15,772 Read)
រឿង​ទុគ្គត​ធីតា​
Public date : 05, Jun 2022 (21,614 Read)
រឿង នាយចុន្ទសូករិក
Public date : 02, Sep 2021 (8,515 Read)
រឿង មដ្ឋកុណ្ឌលី
Public date : 27, Jul 2019 (30,470 Read)
រឿង​តក្កបណ្ឌិត
Public date : 02, Dec 2022 (16,164 Read)
រឿង​ ភិក្ខុ​មិន​ប្រយ័ត្ន​បរិក្ខារ
Public date : 05, Jan 2023 (16,017 Read)
រឿងឥល្លិសសេដ្ឋី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 4.68
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿