30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 70,771
Today
Yesterday 180,133
This Month 6,248,705
Total ៣៨៥,៥៣៥,៣៩៨
Reading Article
Public date : 24, Feb 2024 (4,539 Read)

ប្រវត្តិ​សង្ខេប​នៃ​ការ​រៀបចំ​ចង​ក្រង​វចនានុក្រម​ខ្មែរ​



 

វចនានុក្រមខ្មែរ គឺជាឈ្មោះសៀវភៅគោលអក្សរសាស្ត្រខ្មែរដ៏ធំមួយ ដែលកើតមុនគេបង្អស់ ក្នុងប្រទេសកម្ពុជា។ សៀវភៅនេះ មាន១៨៨៨ទំព័រ ដែលប្រជុំដោយមេពាក្យ វេយ្យាករណ៍ និងគោលក្បួនខ្នាតទាំងឡាយ សម្រាប់ពង្រីកភាសា និងអក្សរសាស្ត្រខ្មែរ។ មេពាក្យទាំងនោះ សរសេរតាមលំដាប់ព្យញ្ជនៈ ស្រៈ និងមានការពន្យល់ន័យសេចក្ដីផង។ មេពាក្យខ្លះ ប្រាប់ពីប្រភព សូរ និងរបៀបប្រើប្រាស់ពាក្យថែមទៀត។

សង្ខេប​អំពី​​ការ​រៀបចំ​វចនានុក្រមខ្មែរ
វចនានុក្រមនេះ បានរៀបចំជាបណ្ដើរៗ តាំងពីឆ្នាំ១៩១៥ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដោយអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជំនាន់នោះ មាន សម្ដេចជួន ណាត លោកឧកញ៉ាសុត្តន្តប្រីជាឥន្ត ព្រះតេជគុណ សួស នៅ វត្តប្រយូវង្ស ជាដើម។ ក្រៅពីនេះ ក៏មានការយកចិត្តទុកដាក់ពីព្រះករុណាព្រះបាទស៊ីសុវត្ថិ និងជនជាតិបារាំងម្នាក់ឈ្មោះ លោកស្សកសឺដេស។

ក្នុងចំណោមបុព្វការីជន ដែលបានបង្កើតស្នាដៃ ជាកេរមត៌កដ៏ធំឥតមានពីរនេះ មានតែ សម្ដេចព្រះសង្ឃរាជ ជួន ណាតមួយអង្គឯងគត់ ដែលបានស្រាវជ្រាវនិពន្ធ និងធ្វើការងារនេះជាប់លាប់ ហូរហែតាំងពីដើមដំបូង រហូតបានសម្រេចបោះពុម្ពជាចុងក្រោយ នៅឆ្នាំ១៩៦៧ - ១៩៦៨ មុនពេលព្រះអង្គចូលទិវង្គតមួយឆ្នាំ។ ដោយហេតុតែសម្ដេចជួន ណាត ខំតស៊ូអស់រយៈពេលយ៉ាងវែង(៥៣ឆ្នាំ) ដើម្បីបង្កើតវចនានុក្រមខ្មែរ បានចង់សព្វគ្រប់នេះហើយ ទើបប្រជាពលរដ្ឋខ្មែរទូទៅ នាំគ្នាហៅវចនានុក្រមនេះថា វចនានុក្រមសម្ដេច ជួន ណាត។ វចនានុក្រមសម្ដេច ជួន ណាត ជាគន្លឹះសំខាន់ សម្រាប់កូនខ្មែរជំនាន់ក្រោយ ធ្វើការសិក្សាស្រាវជ្រាវ និងពង្រីកពាក្យខ្មែរឲ្យសម្បូរបែប។

ប្រវត្តិនៃការរៀបចំចងក្រងវចនានុក្រមខ្មែរ
សព្វថ្ងៃនេះ ភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្ដៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួន ក៏ដូចជានៅលើទំព័រកាសែត។ មានមតិច្រើនត្រូវបានលើកឡើង ប៉ុន្តែ ផ្លូវ ដែលត្រូវដើររួមគ្នាមួយនោះ មិនទាន់ត្រូវបានគេរកឃើញជាក់ច្បាស់នៅឡើយ។ ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្ន ដែលផ្ដល់នូវភាពមិនច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរ គណៈកម្មាធិការជាតិភាសាខ្មែរ សម្រេចឲ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ (សម្ដេចព្រះសង្ឃរាជ ជួន ណាត) ។ ម៉្យាងដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈររបស់សម្ភារៈបច្ចេកវិទ្យា និងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាតាមធនធានដ៏ស្ដួចស្ដើងដែលខ្លួនមានផងនោះ បានធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានលោក ងួន វ៉ាន់ចន្ធី ជានាយក បានរៀបចំក្រុមការងារមួយ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០០៥ ក្នុងគោលបំណង ៖

១. អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើវិស័យ អក្សរសាស្ត្រ និង ស្មារតី នៃការណែនាំរបស់ ឯ.ឧ. សុខ អាន ប្រធាន គណៈកម្មាធិការជាតិភាសាខ្មែរ ដែលមានគោលដៅធ្វើឲ្យមានស្ថិរភាព និង អភិវឌ្ឍន៍លើវិស័យអក្សរសាស្ត្រ រួមចំណែកជាមួយគោលនយោបាយចតុកោណជំហានទី ២ របស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។

២. ថែរក្សា និង លើកកម្ពស់ស្នាដៃរបស់សម្ដេចសង្ឃរាជ ជួន ណាត និង បន្តនិរន្តរភាព របស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លើវិស័យអក្សរសាស្ត្រ ដោយធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវវចនានុក្រមនេះ តាមជំហានដូចខាងក្រោម៖
ក. រៀបចំការកែសម្រួលកំហុសអក្ខរាវិរុទ្ធ ដែលបណ្ដាលមកពីការបោះពុម្ពលើកទី ៥
ខ. រៀបចំបញ្ជីពាក្យ (ក្នុងវចនានុក្រមពាក្យមួយអាចសរសេរបានពីរ ឬបី បែប ដើម្បី ដាក់ស្នើទៅគណៈកម្មាធិការជាតិភាសាខ្មែរអនុម័ត និងសម្រេចក្នុងការសរសេរ ឲ្យបាន ឯកភាពគ្នា)
គ. ជ្រើសយកពាក្យពីនិយមន័យក្នុងវចនានុក្រមខ្មែរដែលបានបោះពុម្ពលើកទី ៥ ឲ្យក្លាយជាមេពាក្យឡើង
ឃ. រៀបចំបង្កើតវចនានុក្រមខ្មែរអេឡិចត្រូនិក និងកែលំអរាល់ឆ្នាំ
ង. ក្រោយពីបានបន្ថែមមេពាក្យថ្មី រួមទាំងនិយមន័យមក វិទ្យាស្ថានមានគ្រោងបោះពុម្ព វចនានុក្រមខ្មែរលើកទី ៦ បន្តទៀត

៣. សហការជាមួយដៃគូសហប្រតិបត្តិការមួយចំនួន ដែលមានទស្សនវិស័យដូចគ្នា ដូចជា វិទ្យាស្ថានបើកទូលាយ (Open Institute), SEALang និង បុគ្គលស្រាវជ្រាវឯករាជ ជាដើម ដើម្បីឲ្យសម្រេចគោលដៅ ដែលបានពោលខាងលើ ។

៤. បន្តការធ្វើវចនានុក្រមខ្មែរទូទៅជាអេឡិចត្រូនិក ក្រោយពីបានដកពិសោធន៍ពី វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត រួចមក (ករណីមានលទ្ធភាពគ្រប់ គ្រាន់) ។

ខាងក្រោមនេះជាសេចក្ដីដកស្រង់ចេញពីនិទានកថាដែលបានព្រះលិខិតចុះថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៦៧ (ព.ស. ២៥១១) ដោយអតីតសម្ដេចព្រះសង្ឃរាជគណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ ក្នុងគ្រាដែលពុទ្ធសាសនបណ្ឌិត្យបានបោះពុម្ពវចនានុក្រមខ្មែរលើកទី ៥ ។

"ខ្ញុំថ្លែងសេចក្ដីអំពីប្រវត្តិនៃវចនានុក្រមនេះជាសង្ខេប មិនសព្វគ្រប់តាមដំណើរការណ៍ដែលកន្លងទៅហើយនោះទេ, ខ្ញុំថ្លែងដោយអន្លើៗខ្លះគ្រាន់តែឲ្យអស់លោកបានជ្រាប សោះតែខានប៉ុណ្ណោះហើយអស់លោកនឹងបានជួយឧបត្ថម្ភវចនានុក្រមនេះឲ្យមានការលូតលាស់ចម្រើនតទៅតាមសម័យនិយម នាអនាគតកាល ។ វចនានុក្រមខ្មែរទាំង ២ ភាគនេះជាសម្បត្តិរបស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ គឺជារបស់រាជរដ្ឋាភិបាលតាំងពីចាប់ផ្ដើមបោះពុម្ពគ្រាទី ១ មក ពុំមែនជាសម្បត្តិរបស់ឯកជនទេ ។

ព្រះរាជប្រកាសលេខ ៦៧ ចុះថ្ងៃទី ៤ ធ្នូ ១៩១៥ ឲ្យឈ្មោះថា វចនានុក្រមខ្មែររបស់រាជការ ប៉ុន្តែកាលដែលបោះពុម្ពគ្រាទី ១ ជាដំបូងបង្អស់នោះ អស់លោកកុង្សីយ៍សេនាបតីក្នុងសម័យនោះ សុំថាឲ្យដាក់ឈ្មោះត្រឹមតែថា វចនានុក្រមខ្មែរភាគទី ១ ភាគទី ២ (DICTIONNAIRE CAMBODGIEN Tome I Tome II ) កុំដាក់ពាក្យថា របស់រាជការ ព្រោះបើដាក់ឈ្មោះថា របស់រាជការ ក៏ទៅជាបង្ខំឲ្យគេប្រើតាមទាំងអស់គ្នាដោយដាច់ខាត, ដោយហេតុនេះ ត្រូវទុកឱកាសឲ្យគេទៅសិនចុះ បើអ្នកណាគេមិនត្រូវការប្រើតាមក៏ឥតបើមានកំហុសអ្វីឡើយ, យូរៗទៅគង់តែនឹងប្រើតាមទាំងអស់គ្នាឯងៗទៅទេ ។

ដល់មកកាលជាខាងចុង គ. ស. ១៩៦៧ លោកនាយកនៃពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ បានចាត់ការបោះពុម្ពវចនានុក្រមខ្មែរនេះជាគ្រាទី ៥ ថែមឡើងទៀត ក៏បានតាំងគណៈកម្មការ ៤ រូបគឺ ៖

១- ព្រះសាសនមុនី កិម តូរ ចន្ទមង្គលោ
២- ព្រះបិដកធម្ម អ៊ុម ស៊ុម សង្ឃត្ថេរោ ទាំង ២ រូបនេះជាសមាជិកនៃគណៈកម្មការប្រែព្រះត្រៃបិដកក្នុងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ
៣-លោក ញូង សឿង នាយលេខាធិការដ្ឋាននៃសមាគមអ្នកនិពន្ធខ្មែរក្រុងភ្នំពេញ (អតីតអគ្គលេខាធិការរងនៃពុទ្ធសាសនបណ្ឌិត្យ)
៤- លោក ថោង សំអ៊ី អ្នកនិពន្ធតែងសេចក្ដីនៅពុទ្ធសាសនបណ្ឌិត្យ

គណៈកម្មការទាំង ៤ រូបនេះជាអ្នកស្ទាត់ជំនាញខាងអក្សរសាស្ត្រខ្មែរ, ឲ្យជាអ្នកពិនិត្យផ្ទៀងផ្ទាត់វចនានុក្រមខ្មែរដែលបានបោះពុម្ពគ្រាទី ៤ នោះជាថ្មីម្ដងទៀត ឲ្យបានហ្មត់ចត់គ្រាន់បើបន្តិចឡើងជាងមុន ដ្បិតវចនានុក្រមក្នុងពុទ្ធសាសនបណ្ឌិត្យអស់ទៅហើយ ឥតមានសល់សម្រាប់អស់លោកអ្នកត្រូវការទេ, សុំឲ្យគណៈកម្មការទាំង ៤ រូបនេះឆ្លៀតពេលធ្វើការឲ្យបានសម្រេចឆាប់បន្តិច ឲ្យបានទាន់ពេលនៃអស់លោកអ្នកត្រូវការ ។ លោក លាង ហ័បអាន ជានាយកនៃពុទ្ធសាសនបណ្ឌិត្យ បានមកសូមឲ្យខ្ញុំជួយឧបត្ថម្ភក្នុងការបោះពុម្ពគ្រាទី ៥ នេះបានតម្រូវតាមការងាយស្រួល ឲ្យគណៈកម្មការទាំង ៤ រូបរៀបចំការិយាល័យមួយក្នុងវត្តឧណ្ណាលោម ដើម្បីឲ្យបាននៅជិតខ្ញុំជាអ្នកជួយឧបត្ថម្ភ ។

ខ្ញុំក៏បានទទួលភារៈជួយ ដោយតាំងចិត្តថា ស៊ូទ្រាំនឿយចំពោះវចនានុក្រមនេះជាថ្មីម្ដងទៀតចុះ ទោះបីខ្ញុំមានវ័យចាស់ចូលក្នុងជន្មាយុគម្រប់ ៨៤ ឆ្នាំហើយ ព្រមទាំងមានកិច្ចការផ្ទាល់ខ្លួនច្រើនស្អេកស្កះស្ទើរតែរើខ្លួនពុំរួចផងក៏ដោយ, ព្រោះវចនានុក្រមខ្មែរនេះជាការស្នាដៃថ្វីគំនិតចាស់របស់ខ្ញុំ ខ្ញុំមិនសូវភ្លេចយូរៗប៉ុន្មានចំពោះវចនានុក្រមនេះទេ កាលបើសរសេរការអ្វីៗ ខ្ញុំតែងតែនឹកដល់វចនានុក្រមខ្មែរទាំង២ ភាគនេះជាដរាប, ដោយហេតុនេះឯង បានជាខ្ញុំមិនប្រកែក ។

ក្នុងគ្រានេះ ខ្ញុំលៃពេលម៉ោងឆ្លៀតជួយពិនិត្យផ្ទៀងផ្ទាត់កែសម្រួលឲ្យបានគ្រាន់បើជាងពីមុនខ្លះដោយអន្លើៗ ខ្ញុំខំប្រឹងឆ្លៀតជ្រើសរើសយកមេពាក្យដែលខ្វះ ព្រមទាំងអត្ថន័យផង សរសេរខ្លួនឯងចុះបន្ថែមឲ្យមានមេពាក្យក្រែលជាងពីមុខ បានដកស្រង់យកកាព្យជាព្រះរាជនិពន្ធនៃព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី (ព្រះបរមកោដ្ឋ)ខ្លះ កាព្យសាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃ ព្រះរាជសម្ភារខ្លះ ល្បិចចៅក្រម ដែលកើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះជ័យចេស្ដាខ្លះ ចំពោះត្រង់អត្ថន័យនៃពាក្យ មន្ទលេន សេនបទ មណ្ឌុកដ សីហលោ, សុភាសិត និង ភាសិតបុរាណខ្លះ, និងកាព្យរបស់ខ្ញុំខ្លះ តម្រូវឲ្យសមតាមអត្ថន័យរបស់មេពាក្យនោះៗដោយអន្លើៗ, ក៏ឃើញថា វចនានុក្រមខ្មែរទាំង ២ ភាគដែលបោះពុម្ពគ្រាទី ៥ នេះទូលំទូលាយគ្រាន់បើបន្តិចជាងមុខ, ប៉ុន្តែបើធៀបប្រៀបទៅនឹងផ្លូវ ក៏មានឋានៈត្រឹមតែប្រហែលនឹងថ្នល់លំដែលបានចាក់រាយក្រួសបាយក្រៀមស្ដើងៗប៉ុណ្ណោះ ពុំទាន់មានឋានៈស្មើនឹងថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលង់នៅឡើយទេ; ក្នុងអនាគតកាលមិនយូរឆ្នាំប៉ុន្មាន ទើបអាចនឹងឡើងឋានៈស្មើនឹងថ្នល់ចាក់ជ័ររលង់រលើបពុំខានឡើយ, គួរឲ្យខ្ញុំនឹកស្ដាយណាស់ ដោយមិនបានឃើញឋានៈខ្ពង់ខ្ពស់របស់វចនានុក្រមខ្មែរនេះ! ការពិនិត្យក្រោយនេះ, ខ្ញុំបានថ្លែងការណ៍យ៉ាងពិស្ដារ ឲ្យគណៈកម្មការទាំង ៤ រូបបានដឹងអំពីយោបល់នៃគណៈកម្មការមុនដំបូងដែលខ្ញុំបានពោលហើយខាងលើ, គណៈកម្មការទាំង ៤ រូបក៏មានយោបល់ព្រមគ្នាជាឯកច្ឆន្ទថា ត្រូវយើងយកយោបល់របស់គណៈកម្មការដំបូងនោះមកអនុវត្ត កុំទុកវចនានុក្រមនេះឲ្យនៅរសេមរសាមច្រើនពេក នាំឲ្យពិបាកប្រើ ពិបាកដោះស្រាយណាស់ ប៉ុន្តែត្រង់សញ្ញាដែលហៅថា អឌ្ឍចន្ទ នោះត្រូវលើកទុកទៅចុះ ព្រោះវិនាសបាត់រូបបាត់ឈ្មោះទៅហើយ បើទុកជាយើងបង្កើតក្នុងសម័យនេះឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើពាក្យកំញ្រ ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។

ឯយោបល់ក្រៅពីនោះ យើងត្រូវអនុវត្តតាមខ្លះ ដើម្បីបើកផ្លូវឲ្យមានឱកាសច្រហទូលំទូលាយ ឲ្យអស់លោកអ្នកអក្សរសាស្ត្រខ្មែរនាអនាគតងាយដើរ ដ្បិតក្នុងសម័យសង្គមរាស្ត្រនិយម ដែលមាន សម្តេចព្រះនរោត្តម សីហនុ ឧបយុវរាជ ព្រះប្រមុខរដ្ឋ ជាព្រះបិតាអក្សរសាស្ត្រជាតិ ព្រះអង្គសព្វព្រះរាជហ្ឫទ័យឲ្យអក្សរសាស្ត្រខ្មែរយើងលូតលាស់ចម្រើននេះ ផ្ទុយគ្នាស្រឡះពីសម័យមុន ឆ្ងាយពីគ្នាដាច់ស្រយាលទៅហើយ, យើងគួរសម្រេចតាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះបានខ្លះហើយ ព្រោះមិនដូចសម័យ គ. ស. ១៩១៥ នោះទេ ។ ខ្ញុំនិងគណៈកម្មការទាំង ៤ រូបក៏បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ តាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះ, មិនទាំងអស់ទេ គ្រាន់តែអនុវត្តតាមខ្លះទុកឲ្យគង់តាមទម្លាប់ខ្លះដើម្បីគោរពអធ្យាស្រ័យនៃអស់លោកអ្នកធ្លាប់សរសេររត់គំនិតរត់ដៃទៅហើយ" ។

ប្រភព Wikipedia 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jun 2021 (9,593 Read)
ជីវ​ប្រ​វត្តិ​របស់​សូរ​អម្ព​ដ្ឋ​ឧ​បាសក​
Public date : 19, Jun 2021 (8,604 Read)
ឆត្ត​មាណ​ព​ឧ​បាសក
Public date : 22, Feb 2024 (63,819 Read)
មាឃបូជា ជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា
Public date : 25, Jun 2017 (15,684 Read)
ជីវ​ប្រវត្តិ​របស់​ឆត្ត​បាណិឧ​បាសក​
Public date : 19, Jun 2021 (39,746 Read)
កាល​ប្រវត្តិ និង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
Public date : 11, Jun 2016 (5,055 Read)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
Public date : 19, Jun 2021 (65,710 Read)
បុណ្យបច្ច័យបួន
Public date : 04, May 2023 (10,785 Read)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
Public date : 20, May 2016 (4,956 Read)
ទស្សនាខ្សែវីដេអូអំពីប្រវត្តិបុណ្យវិសាខបូជា (បែបអត្ថាធិប្បាយ)
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿