Sunday, 27 Sep B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Audio Live
Location: Battambang
Time: By schedule
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Pkayprek Radio
Location: Battambang
Time: 04.00am - 10.00pm
មើលច្រើនទៀត​
Notification
All Visitors
Today 66,417
Today
Yesterday 113,709
This Month 3,391,816
Total ១៤៨,៣៣១,៣៩៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 22, Jul 2020 (15309 Read)

រឿង នាងកាលីយក្ខិនី



 
ព្រះបរមសាស្តា ទ្រង់ប្រារឰស្ត្រីម្នាក់ ជាស្ត្រីឣា គ្មានកូន ។ នាង ដឹងថាៈ ខ្លួន ប្រាកដជាមិនមានកូន ហើយនាងខ្លាចស្វាមីមានប្រពន្ធថ្មីទៀតដែលឣាចមានកូន ប្រពន្ធថ្មីនោះ នឹងមានឣំណាចធំជាងខ្លួន ទើបខ្លួនឯង សម្រេចចិត្ត ដើរទៅរកស្រីម្នាក់ យកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុង ។

មិនយូរប៉ុន្មាន ស្ត្រីដែលនាងរកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុងនោះ ក៏ចាប់ផ្តើមមានផ្ទៃពោះ ។ ប្រពន្ធដើមនោះ ដឹងច្បាស់ថាៈ នាងប្រពន្ធចុងមានផ្ទៃពោះហើយ ក៏យកថ្នាំពិសមក ឲ្យប្រពន្ធចុងផឹក ។ ប្រពន្ធចុង ស្មានថា ជាថ្នាំសម្រាប់ថែរក្សាគភ៌ ក៏បានយកថ្នាំពិសនោះទៅផឹក នាងបានរលូតកូនស្លាប់ដល់ទៅពីរលើក ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ។ ក្នុងលើក ទី៣ នាងប្រពន្ធចុង ត្រូវបានស្លាប់ទាំងខ្លួន ព្រមទាំងកូននៅក្នុងផ្ទៃ ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ដូចជាលើក មុនៗ ដែរ ។

ស្វាមីរបស់នាង បានដឹងរឿងនោះហើយ ក៏វាយធ្វើបាបនាងប្រពន្ធដើម រហូតដល់ក្ស័យជីវិតតែម្តង ។ នាងប្រពន្ធដើម និង ប្រពន្ធចុង ពីរនាក់នេះ បានចងកម្មពៀរវេរា នឹងគ្នាម្នាក់ម្តងៗ យ៉ាងនេះ គឺ ៖ ប្រពន្ធចុង ស្លាប់ទៅ ក៏បានទៅកើតជាមេឆ្មា, ឯប្រពន្ធដើម ស្លាប់ទៅ បានទៅកើតជាមេមាន់ ។ មេឆ្មា បានស៊ីពងមាន់ និង មេមាន់ ។

ប្រពន្ធដើម ស្លាប់ពីមេមាន់ បានទៅកើតជាមេខ្លា, ឯប្រពន្ធចុង (‘មេឆ្មា)’ ស្លាប់ទៅ បានទៅកើតជាមេប្រើស ។ មេខ្លា បានខាំស៊ីមេប្រើស ។

ប្រពន្ធចុង‘ (មេប្រើស) ស្លាប់ទៅកើតជានាងយក្ខិនី, ឯប្រពន្ធដើម (មេខ្លា) ស្លាប់ទៅ ក៏បានកើតជានាងកុលធីតា ។ នាងយក្ខិនី (‘ប្រពន្ធចុង) ក៏បានចាប់កូននាងកុលធីតា (‘ប្រពន្ធដើម) យកទៅខាំ ស៊ីឣស់ រហូតដល់ទៅពីរលើក ។ ក្នុងលើកទីបី នាងកុលធីតា ក៏បាននាំយកកូនខ្ចី រត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួន លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែនាងយក្ខិនី ‘(ស្រីប្រពន្ធចុង)’ ដេញជាប់ តាមក្រោយនាង មកប្រកិតៗ ។ នាងកុលធីតា ក្រឡេកឃើញនាងយក្ខិនី ដេញតាមជាប់ពីក្រោយខ្លួន យ៉ាងដូច្នេះហើយ ក៏មានសេចក្តីតក់ស្លុត ភ័យខ្លាចជាទីបំផុត ហើយបានរត់ចូលទៅ ក្នុងវត្តជេតពនមហាវិហារ យ៉ាងប្រញាប់ប្រញាល់ ។

ជួនជានៅពេលនោះ ព្រះសាស្តា កំពុងតែទ្រង់សម្តែងព្រះធម៌ទេសនា ឣប់រំដល់ពួកពុទ្ធបរិស័ទ ។ នាងកុលធីតា បានចូលទៅជិតព្រះសាស្តា ហើយយកកូនទៅដាក់ នៅក្បែរព្រះបាទ របស់ព្រះ ឣង្គ ក្រាបបង្គំទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា សូមប្រគេនកូនតូចនេះ ដល់ព្រះឣង្គ សូមព្រះឣង្គមេត្តាទទួលយកចុះ ។ បន្ទាប់មក នាងយក្ខិនី ក៏បានមកដល់វត្តជេតពននោះដែរ ។

ព្រះសាស្តា ទ្រង់បានត្រាស់ទៅកាន់នាងទាំងពីរនោះ ថា “នែនាងទាំងពីរនាក់ ព្រោះហេតុអ្វី បានជាពួកនាង តាមចងកម្មចងពៀរនឹងគ្នា មិនចេះឈប់ឈរ យ៉ាងនេះ?” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន ហិ វេរេន វេរានិ| សម្មន្តីធ កុទាចនំ
ឣវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។

មែនពិត ក្នុងពេលណាៗ ក៏ដោយ ក្នុងលោកនេះ ធម្មតាពៀរទាំងឡាយ មិនដែលរម្ងាប់ ដោយការចងពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Aug 2019 (35192 Read)
រឿង​នាង​ចិញ្ចមាណវិកា
Public date : 26, Jul 2019 (45487 Read)
រឿង​បុរស​ចាញ់​បោក​ចោរ
Public date : 04, May 2020 (21071 Read)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
Public date : 25, Jul 2019 (11963 Read)
រឿង​ព្រះ​បាទ​នន្ទរាជ
Public date : 27, Jul 2019 (19347 Read)
រឿង​ប្រេត​ទាំង​៤​នាក់
Public date : 26, Jul 2019 (11743 Read)
ចេះ​ជួយ​យក​អា​សារ​​គ្នា​ក្នុង​គ្រា​ក្រ​ ទើប​ជា​មិត្ត​ល្អ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).