6
Thursday, 28 May B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Kalyanmet Radio
Location: Battambang
Time: 04.00am - 10.00pm
Metta Radio
Location: Phnom Penh
Time: 24 Hours
Ekphnom Radio
Location: Battambang
Time: 04.00am - 10.00pm
Punnareay Radio
Location: Battambang
Time: 04.00am - 10.00pm
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
Location: Phnom Penh
Time: 24 Hours
Mongkool Panha Radio
Location: Kompong Cham
Time: 4.00-22.00
មើលច្រើនទៀត​
Notification
All Visitors
Today 42,649
Today
Yesterday 119,799
This Month 3,468,902
Total ១៣៥,០៧៧,៨៩៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 28, Jul 2019 (20462 Read)

ព្រះពុទ្ធសាសនាថេរវាទ



 
ព្រះពុទ្ធសាសនា​​ថេរវាទ​____________

ថេរវាទ (ជា​ភាសា​បាលី: थेरवाद theravāda, ស្ថាវិរវាទ ជា​ភាសា​សំស្ក្រឹត:​ स्थविरवाद sthaviravāda, ភាសា​អង់គ្លេស: Theravada) មាន​ន័យ​ប្រាកដថា​ ការ​ប្រៀន​ប្រដៅ​ របស់​ព្រឹទ្ធាចារ្យ​ឬ​ការ​ប្រៀន​ប្រដៅ​ជំនាន់​ដើម​ គឺ​ជា​ការ​សិក្សា​ចាស់​បំផុត នៃ​ព្រះពុទ្ធសាសនា​ដែល​នៅ​​គង់​វង់​ដល់​សព្វ​ថ្ងៃ​នេះ ។ ថេរវាទ​បាន​​ចាប់​កំណើត ​នៅ​ក្នុង​អាណាចក្រ​ឥណ្ឌា មាន​សភាព​រក្សា​ទុក​ដូច​ដើម ​ហើយ​ជា​ទូទៅ​ប្រហាក់​ប្រហែល​គ្នា​ នឹង​ពុទ្ធសាសនា​ដំបូង ​។ ជា​ច្រើន ​សតវត្សរ៍​កន្លង​មក ព្រះពុទ្ធសាសនា​ថេរវាទ​​ជា​សាសនា​ចំបង​នៅ​ក្នុង​ស្រីលង្កា ​(៧០​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ) ​ហើយ​និង​មួយ​ផ្នែក​ធំ​នៃ​អាស៊ី​ភាគ​អាគ្នេយ៍ ​(ប្រទេស​ខ្មែរ​លាវ ភូមា ថៃ) ។ ​ប្រពៃណី​ថេរវាទ​នេះ ​ក៏​ត្រូវ​បាន​គេ​បតិបត្តិ​នៅ​​ក្នុង​ប្រទេសចិន​ផ្នែក​អាគ្នេយ៍ ​(ដោយ​ក្រុមសម្ពន្ធហ្សន ​Shan និងតៃ Tai) , ​ក្នុង​ប្រទេស​វៀតណាម​ (ដោយ​ខ្មែរ​ក្រោម),​ប្រទេស​បងគ្លាដេស​ (ដោយ​ក្រុម​សម្ពន្ធ​ពរុអាស ​Baruas ​ឆកមា ​Chakma និងមឃ Magh),ប្រទេស​ម៉ាឡេស៊ី​​និង​ឥណ្ឌូ​ណេស៊ី​ផង​​ដែរ សព្វ​ថ្ងៃនេះ​​កំពុង​មាន​ប្រជាប្រីយ​ភាព ​នៅ​ក្នុង​សិង្ហ​បូរី​និង​ក្នុង​លោក​ខាង​​លិច ។ សព្វ​ថ្ងៃ​នេះ ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​​ថេរវាទ ជុំវិញ​ពិភព​លោក​​មាន​ចំនួន​ជាង​​១០០​លាន​​នាក់ ហើយ​ក្នុង​សតវត្ស៍​ថ្មី​​នេះ ថេរវាទ​បាន​ចាក់​​ឫស​ក្នុង​លោក​ ខាង​លិច​ និង​ដុះ​ដាល​ឡើង​វិញ​​នៅ​ក្នុងប្រទេស​​ឥណ្ឌា ។

ប្រវត្តិ____________

ប្រភព​នៃ​ការ​បង្រៀន

គ្រឹះ​នៃ​ការ​បង្រៀន​ព្រះពុទ្ធសាសនា​ថេរវាទ​​បែក​ចេញ​មក​អំពី​ វិភជ្ជវាទ Vibhajjavada (ទ្រឹស្តី​នៃ​ការ​ធ្វើ​វិភាគ) ​ដែល​ត​មក​អំពី​ស្ថាវិរៈ​ (ឬ​ការ​ប្រៀន​ប្រដៅ​​របស់​ព្រឹទ្ធាចារ្យ​) ​ក្នុង​ជំនាន់​ពេល​ធ្វើ​សង្គាយ​នា​​លើក​ទី​៣ ព.ស​២៩៤ ​ក្នុង​រជ្ជកាល​មហា​អធិរាជ​អសោក​ នៃ​ប្រទេស​ឥណ្ឌា។ ​វិភជ្ជវាទិន​ (អ្នក​កាន់​វិភជ្ជវាទ)​ សំគាល់​ខ្លួន​ថា​ជា​អ្នក​បន្ត​ប្រពៃណី​ស្ថាវិរៈ ​ហើយ​បន្ទាប់​ពី​សង្គាយ​នា​លើក​​​ទី​៣​មក ក៏​នៅ​តែ​បន្ត​ហៅ​ការ​​រៀន​សូត្រ ​ថា​ជា​ស្ថាវិរថេរៈ​ (ព្រឹទ្ធាចារ្យ) ។​ ទ្រឹស្តី​របស់​វិភជ្ជវាទិន ​ប្រហែល​គ្នា​នឹង​​ស្ថាវិរៈ​ជំនាន់​ចាស់​ដែរ​ ប៉ុន្តែ​មិន​ដូច​គ្នា​ទាំង ​ស្រុង​ទេ ។​ ក្រោយ​ពេល​ធ្វើ​សង្គាយនា​​លើក​ទី​៣​មក​ ដោយ​មក​មាន​​ពី​ទី​តាំង​ឆ្ងាយ ៗ​ ពី​គ្នា ​ជា​ហេតុ​បណ្តាល​ឲ្យ​វិភជ្ជវាទិន​ អភិវឌ្ឍន៍​បន្តិច​ម្តង​ៗ​ជា​៤​ពួកៈ មហីសាសកៈ១ ​Mahisasaka កាស្យបីយៈ​១ ​Kasyapiya ធម្មគុប្តកៈ១​ Dharmakuptaka ​និង​តាម្របនីយៈ​១​ Tamraparniya ។ ​ថេរវាទ​ចុះ​មក​អំពី​តាម្របនីយៈ ​ដែល​មាន​ន័យ​ថា​ ពូជ​ពង្ស​ជនជាតិ​ស្រី​លង្កា ។ ​ប្រភព​ខ្លះ​អះអាង​ថា​ មាន​តែ​ថេរវាទ​ទេ​​ដែល​អភិវឌ្ឍន៍​មក​ពី​វិភជ្ជវាទិន​​ផ្ទាល់ ។ ​តាម​រយៈ​អ្នក​ស្រាវ​ជ្រាវ​​ព្រះពុទ្ធសាសនា​ អា.កា វរដេរ A.K. ​Warder​ ថេរវាទ​រីក​ដុះ​ដាល​​ទៅ​ខាង​ត្បូង​​ទាំង​ពី​អវន្តិ ​(Avanti) ​ទៅ​ក្នុង​មហារស្រ្ត ​(Maharastra) ​និងអន្ធរៈ (Andhra) ​ដល់​ចូឡា​ប្រទេស​កន្ចិ ​(Kanchi) ​ហើយ​និង​សីឡន ​(Ceylon)។ ​គេ​បាន​រក្សា​ ទី​កន្លែង​នៅអវន្តិ​ហើយ ​និង​ទឹក​ដី​ថ្មី​របស់​គេ​មួយ​រយៈ​ពេល​ ប៉ុន្តែ​គេ​ប្រមូល​គ្នា​បន្តិច​ម្តងៗ​ នៅ​តំបន់​ខាង​ត្បូង ​គឺ មហា​វិហារ​ ក្នុង​អនុរទ្ធបុរៈ​ធានី​​របស់​ប្រទេស​សីឡន ​ដែល​ក្លាយ​ទៅ​ជា​មជ្ឈ​មណ្ឌល​សំខាន់​ នៃ​ប្រពៃណី​របស់​គេ ​អវន្តិ​ជា​មណ្ឌល​ទី​២ ​ហើយ​តំបន់​ខាង​ជើង ​ត្រូវ​បោះ​បង់​ចោល​ ទៅ​ឲ្យ​ក្រុម​សិក្សា​ដទៃ​ទៀត ។ ​មាន​ពត៌មាន​តិច​តួច​ណាស់​ ដែល​ប្រាប់​អំពី​ព្រះ​ពុទ្ធសាសនា​ថេរវាទ​ក្នុង​ប្រទេស​ឥណ្ឌា​ ក្នុង​ប្រវត្តិសាស្រ្ត​ក្រោយ​ ហើយ​គេ​មិន​ដឹង​​ថា​ថេរវាទ​ត្រូវ​បាត់​បង់​​ពីប្រទេស​ដើម ​តាំង​ពី​ពេល​ណា​មក​ទេ ។

ឈ្មោះ​តាម្របនីយៈ​បាន​​ដាក់​ឲ្យ​ពូជ​ពង្ស​​ស្រីលង្កា​នៅ​ឥណ្ឌា​ ប៉ុន្តែ​គ្មាន​សញ្ញា​ណា​មួយ ​បង្ហាញ​ថា​មាន​ការ​ផ្លាស់​ប្តូរ​ទ្រឹស្តី​ ឬ​គម្ពីរ​ដីកា​អំពី​វិភជ្ជវាទិន​ទេ​ ដោយ​ហេតុ​ថា ​ឈ្មោះ​គ្រាន់​តែ​ចង្អុល​ប្រាប់ ​ទី​កន្លែង​តែ​ប៉ុណ្ណោះ។ ​ដោយ​យោងទៅ​តាម​ប្រភព​ដើម ​នៃ​ថេរវាទ​របស់​គេ គេ​រំលឹក​ថា ​គេ​បាន​ទទួល​ការ​បង្រៀន​ ដែល​ត្រូវ​បាន​គេ​យល់​ព្រម​ នៅ​ពេលប្រជុំ​
សង្គាយនា​លើកទី៣ ​ហើយ​គេ​ស្គាល់​ការ​បង្រៀន​​នេះ​ថា​ជា​វិភជ្ជវាទ ។ ​នៅ​សតវត្សរ៍​ទី​៧​ អ្នក​ធ្វើ​ដំណើរ​សាសនា​ជន​ជាតិ​ចិន​ (Xuanzang) និង ​(Yijing) នៅ​ក្នុង​ស្រីលង្កា ​គេ​ស្គាល់​ថា​ជា​ពួក​ស្ថាវិរៈ​ ។នៅ​ក្នុង​ឥណ្ឌា​ជំនាន់​ចាស់​ អ្នក​សិក្សា​ ដែល​ប្រើ​ភាសា​​សំស្រ្កឹត​សម្រាប់​សាសនា ​​គេ​ហៅ​ថាស្ថាវិរៈ ​ប៉ុន្តែ​អ្នក​ដែល​ប្រើ​ភាសា​បាលី​វិញ ​គេ​ហៅ​ថា​ថេរៈ ។​​​

ស្ថាវិរៈ​និង​ថេរៈ​មាន​​ន័យ​ដូច​គ្នា​ថា​ ព្រឹទ្ធាចារ្យ។ ​គេ​បាន​ប្រើ​ពាក្យ​ថេរវាទ​ក្នុង​ការសរសេរ​ សម្រាប់​ការ​ហាត់​រៀន​របស់​គេ​ តាំង​ពី​សតវត្សរ៍​ទី​៤​ នៅ​ពេល​ដែល​ពាក្យ​នេះ ​ឃើញ​មាន​នៅ​ក្នុង​គម្ពីរ​ទិបវង្ស ​។ តាម​ប្រវត្តិសាស្រ្ត​មួយ​ផ្នែក​ធំ​ នៃ​ព្រះពុទ្ធសាសនា​នៅ​ស្រីលង្កា​ ថេរវាទ​ក្នុង​ស្រីលង្កា​ចែក​​ជា​ចំណែក​៣​គឺ ​ពួក​ភិក្ខុ​នៃ​មហា​វិហារ, ​អភយគីរីវិហារ ​និង​ជេតវនវិហារ ។​ តាម​ពាក្យ​របស់​លោក​អា.កា វរដេរ A.K Warder ​ថា និកាយ​ពី​ឥណ្ឌា​ មហីសាសកៈ​ ក៏​បាន​តាំង​ឡើង​នៅ​ស្រី លង្កា​ទន្ទឹម​គ្នា​នឹង​ថេរវាទ​ដែរ ​ហើយ​ក៏​រលាយ​ចូល​ជា​មួយ​ថេរវាទ​ទៅ ។​ ភូមិ​ភាគ​ខាង​ជើង​នៃ​ស្រី​លង្កា​ ហាក់​ដូច​ជា​មាន​ការ​ទាក់ទង​ ជា​មួយ​នឹង​និកាយ​ផ្សេង​ៗ ពី​ឥណ្ឌា​ ក្នុង​ពេល​ខ្លះដែរ ។ ​នៅ​ពេល​ដែល​ព្រះសង្ឃ​ចិន (Faxian) ​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​នេះក្នុង​ដើម​​សតវត្សរ៍​ទី​៥​ ព្រះអង្គ​កត់​​សំគាល់​​ថា​​មាន​ភិក្ខុ​៥,០០០​អង្គ នៅ​អភយគីរី ​ភិក្ខុ​៣,០០០​អង្គ​នៅ​មហាវិហារ​ ហើយ​និង​ភិក្ខុ២,០០០​អង្គ​នៅ​ចេតយបព្វត​វិហារ ។ ​អស់​ជា​ច្រើនសតវត្សរ៍​ ថេរវាទិន​នៃអភយគីរី ​បាន​រក្សា​មិត្ត​ភាព​ជិត​ស្និត​ជា​មួយ​នឹង​អ្នក​កាន់​​ព្រះពុទ្ធសាសនា​​នៅ​ឥណ្ឌា ​ថែម​ទាំង​ទទួល​យក​​ការ​បង្រៀន​ថ្មី​ជា​​ច្រើន​ពី​ឥណ្ឌា​ ទៀត​ផង​ ដែល​មាន​ផ្នែក​​ជា​ច្រើន​នៃនិកាយ​​
មហាយាន ​។ចំណែក​ឯ​ថេរវាទិន​នៃ​​ជេតវនៈ​ក៏​បាន​​ទទួល​យក​ចំណែក​នៃ​មហាយាន​ដែរ​ ប៉ុន្តែ​មាន​ចំនួន​តិច​ជាង ។ ​Xuanzang បាន​សរសេរ​ថា ​មាន​ផ្នែក​ធំ​២​នៃ​ថេរវាទ​​នៅ​ក្នុង​ស្រីលង្កា​ ថា​ប្រពៃណី​អភយគីរី​ជា​មហាយាន​ស្ថាវិរៈ ​ហើយ​ប្រពៃណី​​មហាវិហារ​ជា​ហីនយានស្ថាវិរៈ ​។ Akira Hirakawa ​សរសេរ​ថា​ សេចក្តី​បរិយាយ ​ពន្យល់ អដ្ឋកថា ​នៃ​និកាយ​មហាវិហារ ​នៅ​ពេល​ដែល​បាន​ពិនិត្យ​មើល​​ដោយ​​ច្បាស់​ ឃើញ​ថា​មាន​​បញ្ចូល​គោល​ជំហរ​មួយ​​ចំនួន ដែល​ស្រប​គ្នា​នឹង​​ការបង្រៀន​ផ្នែក​មហាយាន​ដែរ ។​ ក្នុង​សតវត្សរ៍​ទី​៨​​ គេ​ដឹង​ថា​មហាយាន​​​និង​ព្រះពុទ្ធ​សាសនា​​ប្រចាំ ​ក្រុម​ឯកជន (មិន​សម្រាប់​​សាធារណ​ជន​ទូទៅ​ទេ) ​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​បតិបត្តិ​នៅ​ក្នុង​ស្រី​លង្កា ។​ ព្រះ​សង្ឃ​ឥណ្ឌា​២​អង្គ​គឺ ​វជ្រពោធិ (Vajrabodhi) ​និង​អមោឃវជ្រៈ​ (Amoghavajra) ​ដែល​ជា​អ្នក​បាន​​ផ្សាយ ​ព្រះពុទ្ធ​សាសនា​ប្រចាំ​​ក្រុម​ឯកជន​នេះ​ នៅ​ប្រទេស​ចិន ​បាន​ចូល​មក​កាន់​កោះស្រីលង្កា​នៅ​ពេល​នេះ​ដែរ ។​ អ្នក​សិក្សា​ស្រាវជ្រាវ​​មួយ​ចំនួន ​បាន​អះអាង​ថា ​អ្នក​គ្រប់​គ្រង​ស្រី​លង្កា​លើក​​តំកើង​ប្រពៃណី​សាសនា ​ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ថា​ថេរវាទ ​នៅ​តែជា​ទំនៀម​ប្រពៃណី​ និង​ឲ្យ​មាន​លក្ខណៈ​ផ្សេង​គ្នា​ពី​​ព្រះពុទ្ធ​សាសនា​ឥណ្ឌា ។​ ប៉ុន្តែ​មុន​សតវត្សរ៍​ទី​១២ អ្នក​គ្រប់​គ្រង​ស្រីលង្កា​ផ្សេង​ទៀត ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​ថេរវា​ទិន​នៃ​អភយគីរី​ ហើយ​អ្នក​ដំណើរ​​សាសនា​ដូច​ជា Faxian ​កត់​សំគាល់​ថា​ថេរវាទិន​នៃ​អភយគីរី​ ជាប្រពៃណី​សំខាន់​ជាង​គេ ។​ ការ​ផ្លាស់ប្តូ​រ​បាន​កើត ​ឡើង​ក្នុង​សតវត្សរ៍​ទី​១២ នៅ​ពេល​ដែល​មហា​វិហារ​ទទួល​ការ​គាំទ្រ​អំពី​ព្រះ រាជា បរក្កមពាហុ ​Parakkamabahu (1153-1186 CE) ពេល​នោះ​ប្រពៃណី​អភយគីរី​ និង​ជេតវនៈ​ត្រូវ​បាន​ហាម​​ឃាត់​ក្នុង​​ស្រី​លង្កា ។ ភិក្ខុ​ថេរវាទ​នៃ​ប្រពៃណី​ទាំង​២​នេះ ត្រូវ​សម្រេច​ចិត្ត​សឹក​ពី​ភាព​បុព្វជិត ឬ​រក​ការ​បួស​ជា​ថ្មី​ក្នុង​ប្រពៃណី​មហា​វិហារ ។ ចំពោះ​វិវាទ​រវាង​​ថេរវាទិន ​គម្ពីរ​ចូឡ​វង្ស ​(កត់​ត្រា​ប្រវត្តិ​របស់​ស្តេច)​ សម្តែង​ការ​សោក​ស្តាយ​ថាៈ​ “ ពិត​មែន​តែ​មាន​ការ​ប្រឹង​ប្រែង​ គ្រប់​មធ្យោបាយ​ អំពី​ព្រះរាជា​ជំនាន់​មុន​រហូត​ដល់​​សព្វថ្ងៃ​នេះ ពួក​ភិក្ខុប្រកាន់​អាកប្បកិរិយា​បែក​បាក់​ចេញ​ពីគ្នា ហើយ​បង្កើត​ជំលោះ​ទាស់ទែង​គ្នា​គ្រប់​យ៉ាង ។” មុន​នឹង​​ព្រះពុទ្ធ​សាសនា​ថេរវាទ​​រួបរួម​គ្នា​ក្នុង​ស្រីលង្កា ​តំបន់​នៃប្រទេស​ ថៃ ភូមា លាវ និង​ខ្មែរ ទទួល​ការ​ដុះដាល​ដោយ និកាយ​ព្រះពុទ្ធសាសនា​ផ្សេង​ៗ ពី​ឥណ្ឌា រួម​ទាំង ព្រះពុទ្ធសាសនា​មហាយាន​ផង ។ ​ក្នុង​សតវត្សរ៍​ទី៧ យីជិង Yijing បាន​កត់​ក្នុង​ដំណើរ​របស់​គាត់​ថា​ ក្នុង​តំបន់​ទាំង​នេះ និកាយ​ព្រះពុទ្ធ​សាសនា​ធំ​ៗពី​ឥណ្ឌា មាន​ការ​រីកចម្រើន ។ ​​ពិត​មែន​តែ​មាន​ការ​បកស្រាយ​ពី​មុន​មក​ថា ជាថេរវាទ​ក្នុង ប្រទេស​ភូមា​ ឯកសារ​ដែល​សេស​សល់​បាន​បង្ហាញ​ថា ព្រះពុទ្ធសាសនា​ភូមា​ភាគ​ច្រើន​ រួម​បញ្ចូល​មហាយាន​ដែរ​ហើយ​ប្រើ​សំស្រ្កឹត​ជាង​បាលី ។ ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​អន់​ថយ​នៃ​ព្រះពុទ្ធ​សាសនា​ក្នុង ឥណ្ឌា សមណទូត​ពី​ស្រីលង្កា បាន​កែ​ប្រែ​បន្តិច​ម្តង​ៗ​​ព្រះពុទ្ធ​សាសនា​ភូមា​ ទៅ​ជា​ថេរវាទ​ហើយ​២​សតវត្សរ៍​បន្ទាប់​មក​ ព្រះពុទ្ធសាសនា​ថេរវាទ​ក៏​ត្រូវ​បាន​នាំ​ចូល ទៅ​ក្នុង​តំបន់​ប្រទេស​ថៃ លាវ និងខ្មែរ ដែល​ប្តូរ​ជំនួស​បែបព្រះពុទ្ធសាសនា​ពី​ពេល​មុន ។​

ប្រវត្តិ​នៃ​ប្រពៃណី​សាសនា​

តាម​ប្រពៃណី​របស់​សិន្ហលី Sinhalese ​​នៃ​ស្រីលង្កា ព្រះពុទ្ធសាសនា​បាន​នាំ​ចូល​មក​ស្រីលង្កា​ដោយ ​មហិន្ទ Mahinda ​ដែល​គេ​ជឿ​ថា​ជា​ព្រះរាជ​បុត្រ​របស់​ ព្រះអធិរាជ​អាសោក ​នៃ​មឧរ្យៈ Maurya (ឥណ្ឌា​សម័យ​បុព្វកាល) ​ក្នុង​សតវត្សរ៍​ទី​៣​មុន​គ្រឹស្តសករាជ​ ជា​ចំណែក​មួយ​នៃ​សកម្មភាព​ របស់​សមណទូត​ ក្នុង​ជំនាន់​អាសោក​សម័យ ។​ ក្នុង​ស្រីលង្កា ព្រះមហិន្ទ បាន​បង្កើត​អារាម​មហាវិហារ​នៃ​អនុរធបុរៈ ។​ ក្រោយ​មក​អារាមមហាវិហារ ក៏​បាន​បែក​ជា​៣​ក្រុម​​ ដែល​គេ​ស្គាល់​តាម​ទី​តាំង​មណ្ឌល ​ជា​មហាវិហារ១ អភយគីរីវិហារ១ និង​ជេតវន​វិហារ​១ ។​ ក្នុង​គ.ស១,១៦៤ ដោយ​មាន​ការណែ​នាំ​ពី​ថេរៈ​២​អង្គ​ ពី​សាខា​ព្រៃ (ប្រហែល​ជា​មាន​ទី​តាំង​ក្នុង​ព្រៃ) នៃ​មហាវិហារ, ​ស្តេច​ស្រី​លង្កា​បាន​បង្រួប​បង្រួម ភិក្ខុ​ទាំង​អស់​ក្នុង​ស្រីលង្កា ឲ្យ​ចូល​ទៅ​ក្នុង​ការ​ហាត់​រៀន​ក្នុង​មហាវិហារ​ ត្រឹម​ត្រូវ​តាម​ប្រពៃណី​វិញ ។​ បី​បួន​ឆ្នាំ​ក្រោយ​បន្ទាប់ ​​ពី​ការ​មក​ដល់​នៃ​ស្ថាវិរៈ មហិន្ទៈ,​ សង្ឃ​មិត្ត​ដែល​គេ​ជឿ​ថា​ជា​បុត្រី​របស់​អធិរាជ​អាសោក​ បាន​មក​កាន់ស្រីលង្កា ។ ព្រះនាង​សង្ឃមិត្ត​បាន​បង្កើត​ឲ្យ​មាន​ ក្រុម​ភិក្ខុនី​ជា​លើក​ដំបូង ក្នុង​ស្រី​លង្កា ប៉ុន្តែ​ក្រុម​ភិក្ខុនី ត្រូវ​សាបសូន្យទៅវិញ ក្នុង​សតវត្សរ៍​ទី​១១នៅ​ស្រីលង្កា និង​សតវត្សរ៍​ទី​១៣​នៅ​ក្នុង​ភូមា ។​ នៅ​គ្រឹស្តសករាជ​៤២៩ តាម​សេច​ក្តី​សុំ​ពី​អធិរាជ​ប្រទេស​ចិន ភិក្ខុ​នី​ជា​ច្រើន​ពី​អនុរធបុរៈ បាន​បញ្ជូន​ឲ្យ​ទៅ​កាន់​ប្រទេសចិន ដើម្បី​បង្កើត​ក្រុម​ភិក្ខុនី​នៅ​ទី​​នោះ ។ ​វិន័យ​ភិក្ខុនី​បាន​រីក​ចម្រើន​ទៅ​ដល់ប្រទេស​កូ​រ៉េ ។ ក្នុង​ឆ្នាំ​១,៩៩៦​ ភិក្ខុនី១១​រូប​បាន​ត្រូវ​ជ្រើស​រើស​ពី​ស្រី​លង្កា ហើយ​បំបួស​ជា​ភិក្ខុនី ​ពេញ​លក្ខណៈ​ដោយ ក្រុម​ភិក្ខុ​ថេរវាទ រួម​ជា​មួយ​នឹង​ភិក្ខុនី​ពីកូរ៉េ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។​ មាន​ការមិន​យល់​ស្រប​ក្នុង​ចំណោម អ្នក​គ្រប់​គ្រង​វិន័យ​ថេរវាទ ថា​តើ​ការ​បំបួស​បែបនេះ​មិន​ត្រឹម​ត្រូវ ។ ​ក្នុង​២​ឬ​៣​ឆ្នាំ​កន្លង​មក អ្នក​ដឹក​នាំ​គណៈ​ទម្ពុល្លៈ Dambulla (​ខេត្ត​មួយ​ក្នុង​ភូមិ​ភាគ​កណ្តាល​នៃស្រី​លង្កា) បាន​ធ្វើ​ពិធី​បំបួស​ដល់​ភិក្ខុនី​ជា​ច្រើន​រយ​អង្គ ។​ ព្រឹត្តិការណ៍​នេះ​បាន​ត្រូវ​អ្នក​ដឹក​នាំ​ឯទៀត ក្នុង​និកាយ​សៀម Siam Nikaya និង​អមរបុរៈនិ កាយ​ Amarapura Nikaya ពោលនិន្ទា​ ហើយ​និង​គណៈ​ដឹក​នាំ​ព្រះពុទ្ធសាសនា​ភូមា ​បាន​ប្រកាស​ថា​ការ​បំបួស​ភិក្ខុនី​ក្នុង​សម័យ​ថ្មី មិន​ត្រឹមត្រូវ​ឡើយ ​ពិត​មែន​តែ​មាន​ភិក្ខុភូ មាន​ខ្លះ​មិន​យល់​ស្រប ។​​

តាម​គម្ពីរ​មហាវង្ស​នៃ​ស្រីលង្កា ​បន្ទាប់​អំពី​សង្គាយ​នា​លើក​ទី​៣​បាន​ចប់​សព្វ​គ្រប់ ព្រះសង្ឃ​២​អង្គ​​គឺ​សោណៈ​ និង​ឧត្តរៈ បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ បេសកកម្ម​ផ្សាយ​សាសនា​នៅ​សុវណ្ណភូមិ Suvannabhumi ។ ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មាន​យោបល់​ផ្សេង​ៗ​គ្នា ​ចំពោះ​ទី​កន្លែង​ពិតប្រាកដ​នៃ​សុវណ្ណភូមិ​ ប៉ុន្តែ​គេ​ជឿ​ថា​សុវណ្ណភូមិ ស្ថិត​នៅ​កន្លែង​ណា​មួយ ​ក្នុង​ប្រទេស​ភូមា​ខាង​ក្រោម តំបន់​ដី​សន្តរ South-East Asia កោះ​សុមត្រា ។​

មន Mon និង​ព្យូ Pyu ជា​អ្នក​ស្រុក​នៅ​ក្នុង​ចំណោម​ជន​ជាតិ​ដើម ដែល​រស់​នៅ​ក្នុង​ភូមា​មុន​គេ ។ ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​ផ្នែក​បុរាណ​វត្ថុ​វិទ្យា​ នៅ​កន្លែង​តាំង​លំនៅ​ដ្ឋាន​មួយ​របស់​ជនជាតិ​ព្យូ ​ក្នុង​ជ្រលង​ភ្នំ សាមោន (ប្រហែល​១​រយ​គីឡូ​មែត្រ​ខាង​ទិសនិរតី​នៃ Bagan)​ បាន​បង្ហាញ​ថា​ពួក​គេ​មាន​ការ​ទាក់​ទង​ពានិជ្ជកម្ម ជា​មួយ​ឥណ្ឌា​តាំង​ពី​៥រយ​ ទៅ​៤រយ​ឆ្នាំ​មុន​គ្រឹស្តសករាជ ជា​មួយ​នឹង​ប្រទេស​ចិន​តាំង​ពី​២​រយ​ឆ្នាំ​ មុន​គ្រឹស្តសករាជ ។ ប្រភព​ឯកសារ​ចិន​ពី​គ្រឹស្តសករាជ​២៤០ ​បាន​ឲ្យ​ដឹង​ថា​មាន​រាជាណាចក្រ​កាន់​ព្រះពុទ្ធ សាសនា​មួយ ហៅ​ថា​លិន-យាង Lin Yang​ ដែល​ពួក​អ្នក​សិក្សា​ខ្លះ បាន​ស្គាល់​ថា​រាជាណាចក្រ បេកថាណូ Beikthano​ របស់​ជន​ជាតិ​ព្យូ ៣០០គ.ម​ខាង​ជើង​យ៉ង់​គន Yangon​ ។ ជន​ជាតិ​ភូមា​ក៏​ក្លាយ​បន្តិច​ម្តងៗ​ទៅ​ជា​ថេរវាទិន ​នៅ​ពេល​ជួប​នឹង​អារ្យធម៌​របស់​មន និង​ព្យូមក ។ ជន​ជាតិ​ថៃ​ក៏​ទៅ​ជា អ្នក​កាន់​និកាយថេរវាទ​ដែរ បន្តិច​ម្តង​ៗ​បន្ទាប់​ពី​បាន​ជួប​នឹង​អារ្យធម៌មន ។ ​ពិត​មែន​តែ​មាន​ជោគជ័យ​នៅ​ក្នុង​អាស៊ី​ផ្នែក​អគ្នេយ៍​ ព្រះពុទ្ធ សាសនា​ថេរវាទ​ក្នុង​ប្រទេស​ចិន ស្ថិត​នៅ​តែ​ក្នុង​តំបន់​ជាប់​ព្រំដែន នឹង​ប្រទេសថេរវាទ​តែ​ប៉ុណ្ណោះ ។​

ទិដ្ឋភាព​ទូទៅ​នៃ​ទស្សន​វិជ្ជា______

ថេរវាទ​បង្កើត​នូវ​គំនិត​នៃ វិភជ្ជវាទ ពាក្យ​នេះ​មាន​ន័យ​ថា ​ការ​បង្រៀន​ពី​ការ​វិភាគ (teaching of analysis) ។ ​ទ្រឹស្តី​នេះ​និយាយ​ថា បញ្ញា​ត្រូវ​តែ​កើត​មក​​ពី​ការ​ពិសោធន៍ ​របស់​អ្នក​ស្វែង​រក ការ​ស៊ើប​អង្កេត​ល្អិត​ល្អន់ ហើយ​វិនិច្ឆ័យ ​ជា​ជាង​សទ្ធា​ងងឹត​ងងល់។​ យ៉ាង​ណា​ក៏​ដោយ គម្ពីរ​ប្រពៃណី​ថេរវាទ​សង្កត់​ខ្លាំង ទៅ​លើ​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ដំបូន្មាន​របស់​អ្នក​វៃ​ឆ្លាត ​ដោយ​គិត​ថា​ដំបូន្មាន​នោះ​និង​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន ត្រូវ​យក​មក​ប្រៀប​ធៀប​ ដើម្បី​វិនិច្ឆ័យ​សម្រាប់​ការប្រតិបត្តិ ។ ​នៅ​ក្នុង​ថេរវាទ ហេតុ​នៃ​ការ​កើត​ឡើង​និង​សេចក្តី​ទុក្ខ​របស់​មនុស្ស គឺ​តណ្ហា​ដែល​ផ្ទុក​ទៅដោយ
កិលេស ។កិលេស​ទាំង​នោះ​ដែល​ចង​មនុស្ស ឲ្យ​ជាប់​ក្នុង​ការ​វិល​កើត​វិល​ស្លាប់ ចាត់​ថ្នាក់​ចូល​ទៅក្នុងសំយោជនៈ១០ ​(ten fetters) ហើយ​កិលេស​ដែល​រារាំង​មិន​ឲ្យ​សមាធិ​កើត​ឡើង មាន៥គឺ នីវរណធម៌៥ Five hindrances ។ ថ្នាក់​របស់​កិលេស​អាច គ្រោតក្រាត មធ្យម ​ឬ​សុខុម ។ វា​ជា​បាតុភូត​ដែល​កើត​ឡើង ស្ថិត​នៅ​មួយ​រយៈ ហើយ​វិនាសសាន​សូន្យ​ទៅ​វិញ ជា​ញឹកញយ ។ អ្នក​កាន់​ថេរវាទ​យល់​ឃើញ​ថា កិលេស​មិន​ត្រឹម​តែ​ឲ្យ​ទុក្ខទោស​ដល់​ខ្លួនឯង ប៉ុណ្ណោះ​ទេ វា​ឲ្យ​ទុក្ខទោស​ដល់​អ្នក​ដទៃ​ទៀត​ផង​ដែរ វា​ជា​កម្លាំង​រុញ​ច្រាន ឲ្យ​មនុស្ស​ធ្វើ​អំពើ​អមនុស្ស​ធម៌​​ទាំង​អស់ ។ អ្នក​កាន់​ថេរវាទ​ជឿ​ថា កិលេស​ជា​ទម្លាប់​កើត​ឡើង ដោយ​សារ​អវិជ្ជា Avijja ដែល​ផ្តល់ ការ​ឈឺ​ចាប់ ដល់​ចិត្ត​របស់​អ្នក​មិន​ត្រាស់​ដឹង ដែល​ជាប់​ជំពាក់​ទៅ​លើ​វា និង​ឥទ្ធិពល​របស់​វា​ក្នុង​សេចក្តី​មិន​យល់​ដឹង​នូវ​សេចក្តី​ពិត ។ ប៉ុន្តែ​តាម​ការ​ពិត កិលេស​ទាំង​នោះ គ្រាន់​តែ​ជា​គ្រឿង​ពិស​ពុល​ដល់​ចិត្ត​ បង្កើត​ឲ្យ​មាន​សេចក្តី​ឈឺចាប់ និង​ការចង្អៀត​ចង្អល់​តែ​ប៉ុណ្ណោះ ។ អ្នក​គ្មាន​ការ​ត្រាស់​ដឹង ជាប់​ជំពាក់​ចិត្ត​ទៅ​លើ​រូបកាយ ក្នុង​ការ​សន្មត់​ថា​កាយ​នេះ​ជា​របស់​ខ្លួន តែ​តាម​ការ​ពិត​កាយ​នេះ ជា​បាតុភូត​មិន​ទៀង (មិន​ស្ថិត​ស្ថេរ) កើត​ឡើង​ដោយ​សារ មហាភូត​រូប​៤ four basic elements ។ ក្នុង​គម្ពីរ​ព្រះពុទ្ធសាសនា​ជំនាន់ដើម មហាភូតរូប៤​នេះជា​ញឹកញយ មាន​លក្ខណៈ​ជា​ដី ទឹក ភ្លើង ខ្យល់ ត្រូវ​គេ​ផ្តល់​អត្ថន័យ​តាម ការ​ដឹង​ដោយ​វិញ្ញាណ​ថា រឹង កំដៅ រាវ កំរើក ។ គេ​ជឿ​ថា​ជា​រឿយ​ៗ កិលេស​ដែល​បង្ខិត​បង្ខំ និង​ចាត់​ចែង​ចិត្ត​របស់​គេ រារាំង​មិន​ឲ្យ​គេ​មើល​ឃើញ នូវ​ធម្មជាតិ​ពិត​នៃ​សេចក្តី​ពិត ។ អាកប្បកិរិយា​ឆ្គាំ​ឆ្គង​នឹង​ជួយ ពង្រឹង​កិលេស ឲ្យ​កាន់​តែ​មាំមួន​ថែម​ទៀត ប៉ុន្តែ​ការ​ប្រតិបត្តិតាម អរិយអដ្ឋង្គិកមគ្គ Noble Eightfold Path អាច​ធ្វើ​ឲ្យ​កិលេស​ចុះ​អន់​ថយ ឬ​ក៏​ផ្តាច់​ឫស​របស់​វា​បាន ។គេ​ជឿ​ថា​បុគ្គល​គ្មាន​ការ​ត្រាស់​ដឹង ពិសោធន៍​ឃើញ​លោក​នេះ តាម​ទ្វារ​វិញ្ញាណ​មិន​សុក្រិត​៦​របស់​គេ (ទ្វារ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និង​ចិត្ត) ហើយ​ប្រើ​ប្រាស់​ចិត្ត ដែល​ស្រអាប់​ទៅ​ដោយ​កិលេស សម្រាប់​ការ​បកស្រាយ ការ​ដឹង និង​ការ​ទាញ​យក យោបល់ ។ ក្នុង​សភាព​ការ​​បែប​​នេះ ការ​​ដឹង​​និង​​យោបល់​​ត្រូវ​​ធ្វើ​​ឡើង តាម​​តែ​​មាយាការ​​នៃ​សេចក្តី​ពិត របស់​បុគ្គល​នោះ ។ ពេល​ស្ថិត​នៅ​ក្នុង​ឈាន (ចិត្តចុះ​ស៊ប់​ក្នុង​សមាធិ) ទ្វារ​វិញ្ញាណ របស់​រូប​នឹង​មិន​សកម្ម កិលេស​របស់​ចិត្ត​នឹង​ត្រូវ​កំចាត់​បង់ ហើយ​កុសល​ចិត្ត​នឹង​ត្រូវ​កើន​កម្លាំង ។ ពេល​នេះ​ចិត្ត (mind) អាច​យក​មក​ប្រើ ដើម្បី​ពិនិត្យ​និង​កើត​បញ្ញា ក្នុង​ការ​រក​ធម្មជាតិ​ពិត​នៃ​សេច​ក្តី​ពិត ។

កិលេស​មាន​៣​ជាន់ ក្នុង​ជាន់​អសកម្ម វា​ដេក​សម្ងំ​ស្ងៀម​នៅ​បាត​នៃ​សន្តាន​ចិត្ត រង់​ចាំ​ឱកាស​ល្អ (អនុសយ​កិលេស) ប៉ុន្តែ​កាល​ណា​មាន​ការ​កំរើក​រញ្ជួយ​ លើ​ផ្ទៃ​វិញ្ញាណ វា​នឹង​បង្ហាញ​ខ្លួន​នៅ​ផ្ទៃ​ខាង​លើ​នៃ​ចិត្ត ជា​អកុសល​ចិត្ត ជា​អារម្មណ៍ ជា​ចេតនា ។ កាល​បើ​វា​មាន​កម្លាំង​គ្រប់​គ្រាន់ កិលេស​នឹង​ដល់​នូវ​ការ​ប្រព្រឹត្ត​កន្លង (វិតិក្កមៈ) ប្រកប​ដោយ​គ្រោះថ្នាក់ ដែល​បណ្តាល​ឲ្យ​គេ ធ្វើ​អំពើ​ដោយ​កាយ ឬ ដោយ​វាចា ។ ដើម្បី​រំដោះ​ចេញ​ពី​ការ​ឈឺ​ចាប់ និង​សេចក្តី​តានតឹង​ចិត្ត អ្នក​កាន់​ថេរវាទ មាន​ជំនឿ​ថា​ត្រូវ​តែ​ផ្តាច់​ឫស​កិលេស ឲ្យ​វិនាស​រហូត ។ ជា​ដំបូង​គេត្រូវ​ធ្វើ​សតិ​ចំពោះ​ការ​អត់​ធ្មត់ ដើម្បី​ការពារ​កុំ​ឲ្យ​វា​ត្រួត​ត្រា​លើ​អំពើ ដោយ​ចិត្ត​និង​កាយ ។ បន្ទាប់​មក គេ​នឹង​ផ្តាច់​ឫស​របស់​វា តាម​រយៈ​នៃ​ការ​ស្រាវជ្រាវ​ផ្ទៃ​ក្នុង​នៃ​ចិត្ត ការ​ពិចារណា ការ​ពិសោធន៍ និង​សេចក្តី​យល់​ដឹង​នូវ​ធម្មជាតិ​ពិត​របស់​វា ដោយ​ប្រើ​ឈាន ។ ពិធី​ការ​នេះ តម្រូវ​ឲ្យ​គេ​ធ្វើ​សារ​ឡើង​វិញ ចំពោះ​កិលេស​និមួយ​ៗ ។ ការ​អនុវត្តន៍​នឹង​នាំ​អ្នក​ធ្វើ​ឈាន ឲ្យ​ដល់​នូវ​អរិយសច្ចៈ​៤ ការ​ត្រាស់​ដឹង និង​ព្រះនិព្វាន ។ និព្វាន​ជា​គោល​បំណង​ទី​បំផុត របស់​អ្នក​កាន់​ថេរវាទ ហើយ​គឺ​ជា​ទី​បរម​សុខ ដែល​បុគ្គល​បាន​រួច​រំដោះ ពី​សង្សារ​វដ្ត​នៃ​ការ​កើត ឈឺ​ចាស់ ស្លាប់ ។

អ្នក​កាន់​ថេរវាទ​មាន​ជំនឿ​ថា បុគ្គល​ម្នាក់​ៗ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ចំពោះ​ការ ត្រាស់​ដឹង​និង​ការ​រំដោះ​ខ្លួន ព្រោះ​ថា​គេ​ជា​ទទួល​ខុស​ត្រូវ លើ​កម្មផល​របស់​គេ ។ ដោយ​គ្រាន់​តែ​សិក្សា​និង​ជឿតាម​សេចក្តី ពិត​នៃ​សច្ចធម៌ ដែល​ព្រះពុទ្ធ​បាន​ពន្យល់​ប្រាប់ មិន​គ្រប់​គ្រាន់​ឡើយ ការ​ត្រាស់​ដឹង​អាច​សម្រេច​បាន តែ​តាម​ការ​ពិសោធន៍​និង​ការ​យល់ ដឹង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ។ បុគ្គល​ម្នាក់​ៗ​ត្រូវ​ប្រតិបត្តិ អរិយអដ្ឋង្គិកមគ្គ តាម​ការ​បង្រៀន​របស់​ព្រះពុទ្ធ ដើម្បី​រក​ឃើញ​សេចក្តី​ពិត​សម្រាប់​ខ្លួន​គេ ។ តាម​ជំនឿ​ក្នុង​ថេរវាទ ព្រះពុទ្ធ ព្រះអាទិទេព ឬ​ទេព្តា មិន​អាច​ឲ្យ​ការ​ត្រាស់​ដឹង ដល់​មនុស្ស​ណា​មួយ ឬ​រំដោះ​អ្នក​នោះឲ្យ​ផុត​ពី​ការ វិល​វល់​នៃ​ការ​កើត ឈឺ ចាស់ ស្លាប់ Samsara បាន​ឡើយ ។ ចំពោះ​អ្នក​កាន់​ថេរវាទ ព្រះពុទ្ធ​គ្រាន់​តែ​ជា​អ្នក​បង្រៀន​អដ្ឋង្គិកមគ្គ ចំណែក​ឯអាទិទេព​និង​ទេព្តា​នៅ​តែ​មាន​កំហឹង សេចក្តី​ច្រណែន សេចក្តី​ស្អប់ ការព្យាបាទ តណ្ហា លោភៈ មោហៈ​និង​សេចក្តី​ស្លាប់ ។

គេ​ជៀ​ថា​បុគ្គល​ខ្លះ​ដែល​បតិបត្តិ​ដោយ​វិរិយភាព និង​ថាម​ពល អាច​សម្រេច​ព្រះនិព្វាន​បាន​តែ​ក្នុង​១​ជាតិ ដូច​ជា​សាវ័ក​របស់​ព្រះពុទ្ធ​ជា​ច្រើន​រូប នៃ​ជំនាន់​ដំបូង​ពីរ​បី​ជំនាន់ ។ ចំពោះ​អ្នក​ដទៃ​ទៀត ដំណើរ​ទៅ​កាន់ ព្រះនិព្វាន ត្រូវ​ការ​ពេល​អស់​ជា​ច្រើន​ជាតិ តាម​លំដាប់​លំដោយ ម្នាក់​ៗ​នឹង​ឡើង​ថ្នាក់​កាន់​តែ​ខ្ពស់​ទៅ ។ អ្នក​បាន​សម្រេច​ព្រះនិព្វាន គេហៅ​ថា អរហន្ត ។ ដោយ​មាន​ជំនឿ​ថា ព្រះបរមសម្ពុទ្ធ​មាន​បញ្ញាញាណ ដ៏​បរិសុទ្ធ​ក្នុង​ការ​បង្ហាញ ផ្លូវ​ទៅ​កាន់​សេចក្តី​ត្រាស់​ដឹង អ្នក​កាន់​ថេរវាទ​ជឿ​ថា សាវ័ក​ផ្ទាល់​របស់​ព្រះពុទ្ធ សម្រេច​ការ​ត្រាស់​ដឹង​បាន​យ៉ាង​ឆាប់​បំផុត ។ តាម​គម្ពីរ​ដីកា​បូរាណ និព្វាន​ដែល​ព្រះអរហន្ត​សម្រេច ក៏​ដូច​គ្នា​នឹង​និព្វាន​របស់​ព្រះពុទ្ធ​ដែរ ព្រោះ​និព្វាន​មាន​តែ​មួយ​ប្រភេទ ។ ព្រះពុទ្ធ​ប្រសើរ​ជាង​ព្រះអរហន្ត​ទាំង​ឡាយ ព្រោះ​ព្រះអង្គ​បាន​រក​ឃើញ​មគ្គ​ដោយ ផ្ទាល់​ខ្លួន​ព្រះអង្គ ហើយ​បង្រៀន​មគ្គ​ដល់​អ្នក​ដទៃ​ម្យ៉ាង​ទៀត ព្រះអរហន្ត​សម្រេច​ព្រះនិព្វាន​បាន ក៏​ដោយ​សារ​ការ​ប្រៀន​ប្រដៅ របស់​ព្រះពុទ្ធ​មួយ​ភាគ​ដែរ ។ អ្នក​កាន់​ថេរវាទ​គោរព​បូជា​ព្រះពុទ្ធ ក្នុង​ភាព​ព្រះអង្គ ជា​មហា​បុរស​តែ​មួយ ប៉ុន្តែ​ទទួល​ស្គាល់​ថា​មាន​ព្រះពុទ្ធ​ផ្សេង​ទៀត​ដូច​គ្នា ក្នុង​អតីត​កាល​និង​អនាគតកាល​ដ៏​យូរ​អង្វែង ។ ដូច​ជា​ក្នុង​គម្ពីរ​បាលី មាន​ការ​រៀបរាប់​យ៉ាង​ខ្លី​ថា ព្រះ​មេត្តេយ្យ (សិអារ្យ​មេត្រី) នឹង​មក​កាន់​លោក​នេះ​ជា​ព្រះពុទ្ធ ក្នុង​អនាគត​យ៉ាង​យូរ ។ ជា​ប្រពៃណី អ្នក​កាន់​ថេរវាទ​អាច​មាន​សទ្ធា ចំពោះ​ការ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ ហើយ​រក្សា​សីល​ថ្នាក់​ក្រោម ដោយ​សង្ឃឹម​ថា​នឹង​បាន​កុសល​ខ្លះ ឬ​ក៏​គេ​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ ដោយ​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន បញ្ជាក់​សេចក្តី​ពិត​នៃ​ការ​បង្រៀន​របស់​ព្រះពុទ្ធ ដោយ​ការ​បំពេញ​ឈាន Jhana ដែល​ជា​ផ្នែក​មួយ​ក្នុង​អរិយអដ្ឋង្គិកមគ្គ ដើម្បី​ការ​ត្រាស់​ដឹង​របស់​ខ្លួន ។

គោល​សំខាន់​នៃ​ថេរវាទ_______

ជាទី​មួយ​ហើយ​សំខាន់​បំផុត ទស្សនវិជ្ជា​នៃ​ថេរវាទ​គឺ​ការវិភាគ ​ឥត​ឈប់​ឈរ​នៃ​ដំណើរ​ជីវិត មិន​មែន​ត្រឹម​តែ​ជា​ច្បាប់​សីល​ធម៌ ឬ​ពិធីបុណ្យ​សាសនា​ប៉ុណ្ណោះ​ទេ ។ ទ្រឹស្តី​ខ្ពស់​បំផុត​នៃ​ថេរវាទ បាន​ដល់​អរិយ សច្ចៈ​៤ ដែល​ជា​សេចក្តី​ពិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​៤​យ៉ាង ។ ក្នុង​ការ​និយាយ​ឲ្យ​ងាយ​យល់ អរិយ​សច្ចៈ​៤​នេះ​គឺ បញ្ហា, ហេតុ, ដំណោះ​ស្រាយ, និង​ផ្លូវ​ទៅ​កាន់​ដំណោះ​ស្រាយ (ការ​អនុវត្តន៍) ។

ដកស្រង់ទាំងស្រុងចេញពី

http://km.wikipedia.org

ដោយ៥០០០ឆ្នាំ
 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (39537 Read)
សុខ​ព្រោះ​មិន​បៀត​បៀន​អ្នក​ដទៃ
Public date : 02, Apr 2012 (14390 Read)
ធម៌ប្រតិបត្តិសម្រាប់ជីវិតប្រចាំថ្ងៃ
Public date : 30, Jul 2019 (23803 Read)
ពុទ្ធប្រវត្តិ
Public date : 31, Jul 2019 (2233 Read)
កញ្ចក់ជីវិត
Public date : 29, Jul 2019 (14303 Read)
ក្មេងឈាមរាវ
Public date : 27, Aug 2019 (19066 Read)
មិន​ជា​ទាសៈនៃ​មាយា​ធម៌
Public date : 25, Jul 2019 (42968 Read)
ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ
Public date : 28, Jul 2019 (26454 Read)
ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​ ​យ៉ាង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...