30
Thursday, 25 Apr B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 1,869
Today
Yesterday 208,791
This Month 4,657,683
Total ៣៩០,៧៤០,១៦៧
Reading Article
Public date : 24, Aug 2020 (19,898 Read)

Other vision of Anapanasati



 

អានាបានស្សតិ

Pali;Ānāpānasati, Sanskrit: ānāpānasmṛti; Chinese: 安那般那; Pīnyīn: ānnàbānnà

អានាបានសតិ

អានាបានសតិ មាន​ន័យ​ថា សតិ​នៃ​ការ​ដក​ដង្ហើម (អានាបាន=ដង្ហើម​ចូល​និង​ដង្ហើម ចេញ) គឺ​ជា​បែប​សមាធិមួយ នៃ​ព្រះពុទ្ធសាសនា ដែល​មាន​ជាទូទៅ​ក្នុង សាលាព្រះពុទ្ធសាសនា​ថេរវាទ និង​ក្នុង​កម្មវិធី​ចម្រើន​សតិ នៅ​បស្ចឹម​ប្រទេស​ផង​ដែរ ។

តាម​ប្រពៃណី អានាបានសតិ ជា​ដំបូង បង្រៀន​ដោយ​ព្រះពុទ្ធ ក្នុង​សូត្រ​ជា​ច្រើន ដូច​ជា​អានាបាន​សតិសូត្រ ។ អានាបាន​សតិមាន​ន័យ​ថា ដឹង​នូវ​វេទនា​រម្មណ៍​ក្នុង​កាយ តាម​សកម្មភាព​នៃ​ការ​ដក​ដង្ហើម តាម​ការ​អនុវត្ត នៃ​វិធីចម្រើន​សតិ ។

ប្រភព​ដើម​ក្នុង​ពុទ្ធសាសនា

អានា​បាន​សតិ ជា​ការ​ចម្រើន​សមាធិ ដ៏​សំខាន់​ក្នុង​ប្រពៃណី ព្រះពុទ្ធ​សាសនា​ថេរវាទ Tiantai និង Chán/Zen ហើយ​និង​ផ្នែក​មួយ ក្នុង​ចំណោម​កម្មវិធី​សិក្សា របស់​ពួក​បស្ចឹមប្រទេស​សម័យ​ថ្មី ដែល​មាន​ការ​ចម្រើន​សតិ ជា​មូល​ដ្ឋាន ។ ទាំង​ក្នុង​សម័យ​ចាស់ និង​សម័យ​ថ្មី អានា​បាន​សតិ ប្រហែល​ជា​វិធី ដែល​ពុទ្ធសាសនិក ប្រើ​ច្រើន​បំផុត សម្រាប់​ការពិនិត្យ​មើល បាតុភូត​កាយ ។ អានា​បាន​សតិសូត្រ ពន្យល់​អំពី​ការ​ដក​ដង្ហើម​ចូល និង​ការ​ដក​ដង្ហើម​ចេញ ជា​ចំណែក​មួយ​នៃ ការ​ផ្ចង់​ស្មារតី លើ​កាយ​ទាំង​មូល ក្នុង​ភាព​ស្ងប់​ស្ងាត់ ហើយ​ទូន្មានថា អានាបាន​សតិ​សមាធិ ជា​វិធី​ចម្រើន កត្តា​នៃ​ការ​ត្រាស់​ដឹង (ពោជ្ឈង្គ៧): សតិ ធម្មវិចយៈ វិរិយៈ ដែល​នាំ​ទៅ​ដល់​បីតិ បន្ទាប់​មក​បស្សទ្ធិ ដែល​នាំ​បន្ត​ទៅ​ដល់​សមាធិ និង​ឧបេក្ខា ។ នៅ​ទី​បញ្ចប់​ព្រះពុទ្ធ​បង្រៀន​ថា ជា​មួយ​នឹង​ការ​ចម្រើន ពោជ្ឈង្គ៧ តាម​លំដាប់​យ៉ាង​នេះ ការ​ចម្រើន​អានាបាន​សតិ នឹង​ដឹក​នាំ​ទៅ​ដល់ ការ​រួច​ចាក​ផុត អំពី​ទុក្ខ (និព្វាន) ។

ជា​ប្រពៃ​ណី អានា​បាន​សតិ ត្រូវ​គេ​យក​មក​ប្រើ ជា​មូល​ដ្ឋាន​ដើម្បី បណ្តុះ​បណ្តាល​សមាធី ដរាប​ដល់​បាន​សម្រេច​ឈាន ពេញ​បរិបូណ៌ ។ នេះ​គឺ​កំរិត​ថ្នាក់ ដែល​ព្រះ​ពុទ្ធ​បាន​ដល់ នៅ​ពេល​ដែល​ព្រះអង្គ ស្វែង​រក​ការ​ត្រាស់ដឹង ។



ការអនុវត្ត

ប្រភព​ប្រពៃណី​ចាស់

វិធី​ជា​ប្រពៃណី ដែល​ព្រះពុទ្ធ​បាន​ប្រទាន​ឲ្យ ក្នុង​អានា​បាន​សតិ​សូត្រ គឺ​ចូល​ទៅ​ក្នុង​ព្រៃ​ហើយ​អង្គុយ​ក្រោម​ម្លប់​ឈើ រួច​ពិនិត្យ​មើល​ដង្ហើម ។ បើ​ដង្ហើម​វែង ឲ្យ​ដឹង​ប្រាកដថា ជា ដង្ហើម​វែង បើ​ដង្ហើម​ខ្លី ឲ្យ​ដឹង​ប្រាកដថា ជា​ដង្ហើម​ខ្លី ។

នៅ​ពេល​ដែល​ដក​ដង្ហើម​ចូល និង​ដក​ដង្ហើម​ចេញ យោគាវចរ​(អ្នក​ធ្វើ​សមាធិ)​ត្រូវៈ

    បង្ហាត់​ចិត្ត​ឲ្យ​ដឹង អារម្មណ៍​មួយ​ឬ​ច្រើនៈ កាយ​ទាំង​មូល បីតិ សុខៈ ចិត្ត និង​ដំណើរ​នៃ​ចិត្ត ។
    បង្ហាត់​ចិត្ត​ឲ្យ​ប្រុង​ប្រៀប​ចំពោះ អារម្មណ៍​មួយ​ឬ​ច្រើនៈ ការ​ប្រែ​ប្រួល ការ​មិន​ជាប់​ជំពាក់ ការ​ឈប់ និង​ការ​បោះបង់ ។
    សភាព​ស្មើ សភាព​ពេញ​ចិត្ត ឬស​ភាព​រួច​រំដោះ​នៃ​ចិត្ត ។

វិធី​ក្រៅ​គម្ពីរ​បិដក ដែល​គេ​និយម​ប្រើ​សព្វ​ថ្ងៃ មាន​មូល​ដ្ឋាន​ក្នុង​វិសុទ្ធិមគ្គ មាន​៤​ដំណាក់ៈ

១- រាប់​ដង្ហើម​ចេញ​ពី​១​ដល់​១០ រួច​សារ​ឡើង​វិញ​ដដែលៗ
២- រាប់​ដង្ហើម​ចូល​ពី​១​ដល់​១០ រួច​សារ​ឡើងវិញ​ដដែល​ៗ
៣- ដាក់​សតិ​​លើដង្ហើម ដោយ​មិនរាប់
៤- ដាក់​សតិ​នៅ​ត្រង់​រន្ធ​ច្រមុះ លើប​បូរ​មាត់ ដែល​ដង្ហើម​ចេញ​ចូល ។


ប្រភព​សម័យ​ថ្មី

ដំបូង​ដើម្បី​ឲ្យ​ការ​ហាត់​បាន​ជោគជ័យ គេ​ត្រូវ​បូជា​កម្លាំង​ចិត្ត ដើម្បី​ការ​ហាត់ ហើយ​ដាក់​ទិស​ដៅ​សម្រាប់​ពេល​ធ្វើ​សមាធិ ។ គេ​អាច​សម្រេច​ចិត្ត​ថា ត្រូវ​ធ្វើ​អានាបាន​សតិ នៅ​ពេល​អង្គុយ ឬ​ដើរ ឬ​ឆ្លាស់​ដើរ​និង​អង្គុយ ជា​មួយ​គ្នា ។ បន្ទាប់​មក​គេ​អាច​ប្រុង​ស្មារតី លើ​ដង្ហើមតាម​ច្រមុះ: ការ​ប៉ះ​ក្នុង​រន្ធ​ច្រមុះ នៃ​ខ្យល់ចូល​ម្តង​ៗ ហើយ​និង​ការ​ដឹង អំពី​ខ្យល់ចេញ​ម្តង​ៗ​នៅ​លើ​បបូរ​មាត់​លើ ។ ជួន​កាល​គេ​ពន្យល់​យោគាវចរ ឲ្យ​ដឹង​ដង្ហើម​ព្រម​គ្នា នៅ​ចំណុច​ក្រោម​ផ្ចឹត​បន្តិច ហើយ​និង​ក្រោម​ផ្ទៃ​នៃ​កាយ ។ យោគាវចរ​អាច​រាប់ ដង្ហើម​ចូល​១ ២ ៣ រហូត​ដល់​១០ ហើយ​ចាប់​ផ្តើម​ពី​១​មក​វិញ ។ ជួន​កាល​អ្នក​ខ្លះ​រាប់​ដង្ហើម​ចេញ​ ១ ២ ៣ លើ​ដង្ហើម​ដែល​ដកចេញ និង​ចូល​ទាំង​២ ។ កាល​ណា​គេ​ច្រឡំ​លេខ គេ​ត្រូវ​ចាប់​ផ្តើម​ពី​ដំបូង​មកវិញ ។​ តាម​ការ​អនុវត្តិន៍ ទូន្មាន​នៅ​ក្នុង​ប្រពៃណី​ហ្សេន The Three Pillars of Zen គេ​រាប់​ដង្ហើម​ចូល១ ២ ៣ មួយ​រយៈ រួច​ហើយ​ប្តូរ​ទៅរាប់ ដង្ហើម​ចេញ​វិញ ។ កាល​ណាការ​រាប់​របស់​គេ លែង​មាន​កំហុស គេ​ត្រូវ​ប្រុង​ស្មារតី​ទៅ​លើ​តែ​ដង្ហើម ដោយ​មិន​រាប់​ទៀត​ទេ ។ មាន​យោគាវចរ​ខ្លះ ប្រើ​តែ​វិធី​រាប់​ដង្ហើម​នេះ អស់​មួយ​ជីវិត ។ ចំពោះ​សិស្ស​ថ្មី គេ​ទូន្មាន​ឲ្យ​ធ្វើ​ខ្លី​ៗ ប្រមាណ​១០​ឬ​១៥នាទី ក្នុង​មួយថ្ងៃ ។ គ្រូ​ឬ​អ្នកបង្ហាញ​ផ្លូវ​ណា​មួយ ទុក​ជា​អ្នកសំខាន់ ក្នុង​ការ​ហាត់​រៀន របស់​ពុទ្ធសាសនិក ដូច​គ្នា​នឹង​សង្ឃ ដើម្បី​ការ​ណែនាំ ។ កាល​ណាសតិ​របស់​គេ លោត​ចេញ​ពី​ដង្ហើម ដែល​អាច​កើត​ឡើង ចំពោះ​អ្នក​ហាត់​រៀន​ថ្មី និង​ចាស់​ដូច​គ្នា ព្រោះ​គំនិត​រាយ​មាយ ឬ​អ្វី​មួយ​មក​រំខាន ពេល​នោះ​គេ​គ្រាន់​តែ ត្រឡប់​ស្មារតី​របស់​គេ ទៅ​លើ​ដង្ហើមវិញ ។ លោក​ហ្វីល្លីបហ្គោលដិន បាន​និយាយ​ថា ការ​ហាត់ រៀន​សំខាន់ មាន​នៅ​ពេល​ដែល​យោគវចរ ដាក់​សតិប្រុង​ប្រយ័ត្ន ត្រឡប់​មក​លើ​ដង្ហើម​វិញ ។

ការ​ដក​ដង្ហើម​២​យ៉ាង

អានា​បាន​សតិ​ជា​បច្ចេកទេស ដែល​គេ​ប្រើ​ជា​ទូទៅ ដោយ​ដាក់​សតិ មូល​ទៅ​លើ​ដង្ហើម នៅ​ពេល​ដកដង្ហើម​ចេញ​ចូល តាម​ធម្មតា​របស់​វា ។ លើក​លែងតែ​របៀប ដែល​ហៅ​ថា​ដើម​ឫស្សី នៅ​ពេល​នោះគេ​ដក​ដង្ហើម ចេញ​ចូល ដាច់​ៗ ដូច​គេ​យក​ដៃ​ច្បូត​ដើម​ឫស្សី។ ក្នុង​ការ​ច្រៀង​ក្នុង​បំពង់ក throat singing ជា​ទូទៅ​ក្នុង​ចំណោម ភិក្ខុ​ទិបេនិង​មុងហ្គោល ដង្ហើម​ចេញ​យឺត​ហើយ​វែង ក្នុង​ពេល​សូត្រ​ធម៌ ជា​ការ​អនុវត្តន៍​ដ៏​សំខាន់ ។ សម្លេង​នៃ​ការ​សូត្រធម៌ ក៏​ប្រើ​ដើម្បីផ្ចង់​ស្មារតី ទៅ​ក្នុង​អារម្មណ៍​មូល​តែ​មួយ នៃ​សមាធិ​ដែរ នៅ​ពេល​ដែល​ការ​ដឹង​ខ្លួន​រលត់​ទៅ ព្រោះ​វិញ្ញាណ​បាន​ត្រូវ ​ស្រូប​ចូល​ទៅ​ក្នុង​វិស័យ នៃ​សម្លេង​សុទ្ធ ។ ក្នុង​ការ​ចម្រើន​សមាធិ​របស់​ហ្សេន Zen គំនូស​សំខាន់​គឺ​ស្ថិត​នៅ​លើ ការ​រក្សា​ថាម​ពល​នៅ​ត្រង់​ពោះ (dantian or tanden, elixir field) ហើយ​ដង្ហើម ចេញ​យឺត​ហើយ​វែង សម្រាប់​ឲ្យ​បាន​នូវឯកគ្គតា​ចិត្ត (អារម្មណ៍​មូល​តែ​មួយ) ។

ការ​បង្ហាញ​បែប​វិទ្យាសាស្រ្ត

ការបង្ហាញ​តាម​បែប​វិទ្យាសាស្រ្ត បាន​ឲ្យ​ឃើញ​ថា អានាបានសតិ ជួយ​ពង្រឹង​ដល់​ការ​ផ្ចង់ស្មារតី ដល់​ការ​យល់​ដឹង ពន្យា​ពេល​កុំ​ឲ្យ​ខួរ​ក្បាល​ចាស់ ទ្រុត​ទ្រោម​តាម​ធម្មជាតិ ហើយ​បង្កើន​គុណភាព នៃ​រូបធាតុ​ប្រផេះ grey matter របស់​ខួរ​ក្បាល ដែល​ទាក់​ទង​ទៅ​នឹង​មនសិការៈ ។



ថ្នាក់​នៃ​អានាបានសតិ

ជា​ផ្លូវការណ៍ អានាបានសតិ​មាន​១៦​ថ្នាក់ ឬ​ការ​ស្មឹង​ស្មាត​១៦​បែប ដែល​ចែក​ជា​ក្រុម​៤​ៗ​ត​ទៅ​ទៀត ។ ក្រុម​៤​ទី​១ទាក់ទង​ទៅ​នឹង ការ​ផ្ចង់​ស្មារតី​លើ​ដង្ហើម (កាយ​សង្ខារ) ។ ក្រុម​៤​ទី​២​ទាក់​ទង​នឹង ការ​ផ្ចង់ស្មារតី លើ​វេទនា​ទាំង​ឡាយ (ចិត្តសង្ខារ) ។ ក្រុម​៤​ទី​៣​ទាក់ទង​នឹង ការ​ផ្ចង់ស្មារតី លើ​ចិត្ត​ទាំង​ឡាយ ។ ក្រុម​៤​ទី​៤​ទាក់​ទង​នឹង ការផ្ចង់​ស្មារតី លើធម៌ទាំង​ឡាយ (ប្រៀប​ធៀប​សម្មាសតិ​និង សតិ​បដ្ឋាន) ។ អានាបានសតិ​ត្រូវ​ចម្រើន រៀង​តាម​ថ្នាក់ ជា​លំដាប់​លំដោយ ចាប់​ផ្តើម​ពី​ទី​១​ឡើង​ទៅ ទោះបី​ជា​យោគាវចរ បាន​ហាត់​រៀន គ្រប់​ទាំង​១៦​ថ្នាក់​ហើយ​ក៏​ដោយ 


 

សតិបដ្ឋាន អានាបានសតិ ក្រុម៤
1. ពិចារណាអំពីកាយ 1. ដកដង្ហើមវែង ក្រុម៤ទី១
  2. ដកដង្ហើមខ្លី
  3. ពិសោធន៍ក្នុងកាយទាំងមូល
  4. រម្ងាប់កាយសង្ខារ
2. ពិចារណាអំពីវេទនា 5. ពិសោធន៍បីតិ ក្រុម៤ទី២
  6. ពិសោធន៍សុខៈ
  7. ពិសោធន៍ចិត្តសង្ខារ
  8. រម្ងាប់ចិត្តសង្ខារ
3. ពិចារណាអំពីចិត្ត 9. ពិសោធន៍ចិត្ត ក្រុម៤ទី៣
  10. ធ្វើចិត្តឲ្យរីករាយ
  11. ធ្វើចិត្តឲ្យចុះក្នុងសមាធិ
  12. ធ្វើចិត្តឲ្យរួចរំដោះ
4. ពិចារណាអំពីធម៌ 13. ពិចារណាអំពីអនិច្ចំ ក្រុម៤ទី៤
  14. ពិចារណាពីការថយរាគៈ
  15. ពិចារណាអំពីការឈប់
  16. ពិចារណាអំពីការបោះបង់
 

ក្នុងប្រពៃណី​ថេរវាទ

ក្នុង​គ្រឹស្តសតវត្ស៍​ទី​២ ភិក្ខុ​អាន​ស្ហីគៅ An Shigao មក​ពី​តំបន់​ពាយព្យ នៃ​ប្រទេស​ឥណ្ឌា ចូល​ទៅ​ក្នុង​ប្រទេសចិន ហើយ​បាន​ជា​អ្នក​បក​ប្រែ​ទី​១ នូវ​គម្ពីរ​ពុទ្ធសាសនា ជា​ភាសា ចិន ។ ព្រះអង្គ​បាន​បកប្រែ​កំណែ​ថ្មី​មួយ នៃ​អានា​បាន​សតិសូត្រ ក្នុង​ចន្លោះ​គ.ស១៤៨ និង​គ.ស១៧០ ។ កំណែ​ថ្មី​នេះ​មាន​អត្ថបទ វែង​ច្រើន​ជាង​អ្វី ដែល​មាន​ក្នុង​ឯកោត្តរ អាគម Ekottara Āgama ហើយ​មាន​ចំណង​ជើង​ថា មហាអានា​បាន​សតិសូត្រ (Ch. 大安般守意經) (Taishō Tripiṭaka 602) ។

នៅ​កាល​បរិច្ឆេទ​ក្រោយ​មក​ទៀត ភិក្ខុ​ពុទ្ធចិង្គ Buddhacinga ដែល​គេ​ច្រើន​ស្គាល់​ថា Fotudeng (佛圖澄) (231-349 CE) មក​កាន់​ប្រទេសចិន ពី​អាស៊ី​ភាគ​កណ្តាល ក្នុងគ.ស៣១០ ហើយ​បាន​ផ្សាយ ព្រះពុទ្ធ​សាសនា យ៉ាង​ទូលាយ ។ គេ​និយាយ​ថា ព្រះអង្គ​បាន​បង្ហាយ​អំពី​ឫទ្ធានុភាព របស់​ព្រះអង្គ​ជាច្រើន ហើយ​អាច​ប្តូរ​ជំនឿ របស់​ស្តេច​ក្រាញ់ ក្នុង​តំបន់​នៃ​ប្រទេស​ចិន​នោះ មក​ព្រះពុទ្ធសាសនា​វិញ​បាន ។ ព្រះអង្គ​មាន​កិត្តិ​នាម​ល្បី ព្រោះ​បាន​បង្រៀន​សមាធិ ជា​ពិសេស​អានា​បានសតិ ។ ជា​ទូទៅ​ព្រះ​អង្គ​បង្រៀន អានាបានសតិ តាម​វិធី​រាប់​ដង្ហើម ធ្វើ​ដូច្នេះ​ដើម្បី​សម្រួល ដល់​ការ​ដក​ដង្ហើម ហើយ​ក្នុង​ពេល ជា​មួយ​គ្នា ផ្ចង់​ស្មារតី​ទៅ​លើ សភាព​ស្ងប់នៃ​សមាធិ​ចិត្ត ។ ដោយ​បង្រៀន​ទាំង បច្ចេក​ទេស​នៃ​សមាធិ ព្រម​ទាំង​ទ្រឹស្តីធម៌​ផង ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះពុទ្ធ​សាសនា ល្បីល្បាញ​យ៉ាង​ឆាប់​រហ័ស ។ តាម​ព្រះ​គ្រូ​ណានហូវៃជិន Nan Huaijin ក្រៅ​អំពី​រឿង​សន្មត់ ផ្នែក ទ្រឹស្តី​នៃ​ភាព​សូន្យទទេ និង​លោកិយ ព្រះពុទ្ធ​សាសនា​បាន​ផ្តល់ នូវ​របៀប​ផ្សេង​ៗ ដើម្បី​បាន​សម្រេច អានុភាព​នៃ​ជំនឿ​សាសនា និង​ការ​ចូលស៊ប់​ក្នុង​សមាធិ ដែល​គេ​ជឿ​ទុកចិត្ត​បាន ។ នេះ​ជា​ហេតុផល ដែល​ឲ្យ​ព្រះពុទ្ធសាសនា ចាប់​ផ្តើម​រីក​ចម្រើន​យ៉ាង​ខ្លាំង ជា​មួយ​នឹង​ភិក្ខុ​ហ្វូទូដេង Fotudeng ។

ដោយ​មាន​ភិក្ខុ​ជា​ច្រើន​អង្គ​ទៀត ដូចជា កុមារាជីវៈ ធម្មនន្ទិ គោតមសង្ឃទេវៈ និង​ពុទ្ធ ភទ្រ មក​កាន់​តំបន់​ខាង​កើត ការ​បក​ប្រែ អត្ថបទ​អំពី​សមាធិ បាន​ធ្វើ​ដោយ​ល្អ ដែល​បង្រៀន​អំពី បច្ចេកទេស​ចម្រើន អានាបានសតិ ផ្សេង​ៗ​ដែល​គេ​កំពុង​ប្រើ ក្នុង​ប្រទេស​ឥណ្ឌា ។ របស់​ទាំង​នេះ ក៏​បាន​បញ្ចូល​ជា​ចំណែក​រួម ក្នុង​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ផ្សេងៗ ថែម​ទាំង​អ្វី​ដែល​ជា​ប្រពៃណី ក្រៅ​ព្រះពុទ្ធ​សាសនា ដូច​ជា​តាវនិយម Taoism ទៀត​ផង ។

ក្នុង​គ្រឹស្តសតវត្ស៍​ទី​៦ សាលា​តៀនតាយ Tiantai បាន​បង្កើត​ឡើង បង្រៀន​ឯកយាន (One Vehicle) ជា​យាន​ដើម្បី​ការ​សម្រេច​ពុទ្ធ​ភូមិ (Buddhahood) ជា​គោលការណ៍​សំខាន់ ហើយ​មាន​បែប​សមថសមាធិ​៣ ដែល​ទាក់​ទង​ទៅ​នឹង​ទស្សន​វិស័យ នៃ​អនត្តាសមាធិ ជីវិត​បណ្តោះ​អាសន្ន (មិន​តាំង​នៅ​យូរ) ហើយ​និង​មធ្យោបាយ នៃ​វិធី​ធ្វើ​ឲ្យ​សម្រេច​ផល ។ សាលា​តៀនតាយ បាន​ដាក់​ភាព​សំខាន់​ទៅ​លើ អានាបានសតិ ស្រប​តាម​ទ្រឹស្តី​សមាថៈ​និង​វិបស្សនា ។ ក្នុង​ប្រទេស​ចិន ចំណេះ​ចេះ​ដឹង​នៃ​សមាធិ របស់​តៀនតាយ ធ្វើ​ឲ្យ​មាន​ឈ្មោះល្បីល្បាញ ថា​មាន​របៀបរៀបរយ និង​ទេព​កោសល​ល្អ ។ អ្នក​បង្កើត​ក្រុម​តៀនតាយ សមណជីយី Zhiyi បាន​សរសេរ​អត្ថកថា និង​បទ​និពន្ធ​ខ្លី​ៗ​ជា​ច្រើន អំពី​សមាធិ ។ ក្នុង​ចំណោម​អត្ថបទ​ទាំង​នោះ មហាសមថ​-​វិបស្សនា​របស់​ព្រះអង្គ (Móhē Zhǐguān) និង​ទ្វារ​ព្រះធម៌​ល្អិត​ល្អន់ (Liù Miào Fǎmén) ៦​ទៀត ត្រូវ​បាន​គេ​អាន​ច្រើន​ជាង​គេ ក្នុង​ប្រទេស​ចិន ។ សមណជីយី​បាន​ចែក ការ​ដក​ដង្ហើម​ជា​៤​យ៉ាង​គឺ ដង្ហើម​ដង្ហក់ (chuǎn) ដង្ហើម​យឺត (fēng) ដង្ហើម​ជ្រៅ​ហើយ​ស្ងាត់ (qì) ដង្ហើម​ស្ងៀម​ឬ​សម្រាក (xi) ។ ព្រះអង្គ​បញ្ជាក់​ថា ដង្ហើម​៣ខាង​ដើម​មិន​ត្រឹម​ត្រូវ​ទេ ដង្ហើម​ទី​៤​ទើប​ត្រូវ គឺ​ថា​ដង្ហើម​ត្រូវ ស្ងៀម​ឬ​សម្រាក ។ ព្រះថេរៈ Hsuan Hua ដែល​បង្រៀន​ព្រះពុទ្ធសាសនា Chán/Zen និង​ព្រះពុទ្ធសាសនា ដែនដី​បរិសុទ្ធ ក៏​បាន​បង្រៀន​ថា ដង្ហើម​ខាង​ក្រៅ ត្រូវ​ដល់​សភាព​ស្ងៀម ក្នុង​សមាធិដ៏​ត្រឹម​ត្រូវ ។

អ្នក​ចម្រើន​សមាធិ ដែល​ប៉ិនប្រសប់ មិន​ដកដង្ហើម​ចេញ​ចូល ខាង​ក្រៅ​ទៀត​ទេ ។ ដង្ហើម​ខាង​ក្រៅ​នោះ​បាន​ឈប់ ហើយ​ដង្ហើម​ក្នុង ធ្វើ​សកម្មភាព​របស់ថា ។ ជា​មួយ​នឹង​ដង្ហើម​ក្នុង គ្មាន​ខ្យល់ដង្ហើម​ចេញ​ក្រៅ រន្ធ​ច្រមុះ​ឬ​មាត់​ទេ ប៉ុន្តែ​ខ្យល់​ដង្ហើម​ចេញ​ចូល តាម​រន្ធ​ស្បែក​ទាំង​អស់ ។ បុគ្គល​ដែល​មាន ដង្ហើម​ក្នុង​យ៉ាង​នេះ មើល​ទៅ​ហាក់​ដូច​ជា មនុស្ស​ស្លាប់ ប៉ុន្តែ​គាត់​មិន​ស្លាប់​ទេ ។ គាត់​មិន​ដកដង្ហើម​ខាង​ក្រៅមែន តែ​ដង្ហើម​ខាង​ក្នុង​របស់​គាត់ នៅ​មាន​ជីវិត ។
 


ប្រពៃណីឥណ្ឌូ​-​ទិបេតាន

ក្នុង​ពូជ​ពង្ស​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទី​បេ អានាបានសតិ​ប្រើ​សម្រាប់ ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ដើម្បី​រៀប​ចំខ្លួន​ឲ្យ​ល្អ ដើម្បី​ប្រតិបត្តិ​អ្វី​ផ្សេង​ៗ​ទៀត ។ អ្នក​ទស្សនវិទូមហាយាន ២​រូប​ដ៏​ល្បី​គឺ អសង្គ​និង​វសុពន្ធុ ក្នុង​សាវកភូមិ វគ្គ​ក្នុង​យោគាចារភូមិ​-​សាស្រ្ត Yogācārabhūmi-śāstra និង​អភិធម្ម​កោស Abhidharma-kośa បាន​បញ្ជាក់ យ៉ាង​ច្បាស់​ថា គាត់​សំគាល់​ថា អានាបានសតិ ជា​ការ​បដិបត្តិ​ដ៏​ជ្រៅ ដែល​នាំ​ទៅ​ដល់ វិបស្សនា (ក្នុង​ភាព​ស្រប​គ្នា ជា​មួយ​ការ​បង្រៀន របស់​ព្រះពុទ្ធ ក្នុង​សូត្រ​បិដក) ។ ដូច្នេះ​ក៏​ដោយ តាម​អ្នក​ប្រាជ្ញ Leah Zahler បាន​បញ្ជាក់ ការ​អនុវត្តន៍​ដែល​ទាក់ទង នឹង​សមាធិ ដង្ហើម​របស់​វសុពន្ធុឬអសង្គ ហាក់​ដូច​ជា​ពុំ​បាន​ឆ្លង​ទៅ ប្រទេស​ទីបេទេ ។ អសង្គ​ភ្ជាប់ អានាបានសតិ​១៦​ថ្នាក់ ទៅ​នឹង​សតិបដ្ឋាន​៤ តាម​របៀប​ដូច​គ្នា​នឹង អានាបានសតិ​សូត្រ​ដែរ ប៉ុន្តែ​ដោយ​គាត់​ពុំ​បាន បញ្ជាក់​ឲ្យ​ច្បាស់​លាស់ ចំណុច​ត្រង់​នេះ​ក៏ បាត់​បង់​ពី​អត្ថាធិបាយ លើក​ក្រោយ របស់​ជនជាតិ​ទិបេតាន​ទៅ ។

ជា​លទ្ធផល ពូជពង្សទិបេតាន​ធំ​បង្អស់ គឺ​គេ​លុក Geluk ឃើញ​អានាបានសតិ គ្រាន់​តែ​ជា​ការ​បដិបត្តិ​មួយ មាន​ប្រយោជន៍​សម្រាប់ ការ​រៀប​ចំចិត្ត គ្មាន​អ្វី​ទៀត​ទេ ។ ហ្សាល័រ Zahler សរសេរ​ថាៈ​ ប្រពៃណី​នៃ​ការ​បដិបត្តិ ជា​ប្រភេទ​មួយ ក្នុង​នេះ សតិ​នៃ​ការ​ដកដង្ហើម បាន​ក្លាយ​ជា​មូលដ្ឋាន សម្រាប់​ការ​វិនិច្ឆ័យ ដែល​សំអាង​លើ​ការ​ពិត ចំពោះ​ប្រធាន ដូច​ជា​បញ្ចក្ខន្ធ ។ ដោយ​សារ​ការ​វិនិច្ឆ័យ ដែល​សំអាង​លើ​ការ​ពិត យោគាវចរ​អាច​ធ្វើឲ្យ​ចម្រើន តាម​ផ្លូវ​របស់​អ្នក​ស្តាប់ តាម​ការ​ឃើញ​និង​សមាធិ ។ ទាំង​នេះ​ហាក់​ដូច​ជា យ៉ាង​ហោច​ណាស់​ក៏ អាច​និយាយ​ថា កំណែ​របស់​វសុពន្ធុ​និង​អសង្គ ទាំង​ពីរ​នៃ​វិធី​នេះ ស្រដៀង​គ្នា តែ​ផ្សេង​គ្នា​ពី បញ្ញាសមាធិ​ជំនាន់​ថ្មី របស់​ថេរវាទ, ហើយ​ថា​អ្នក​ចេះ​ដឹង​គេ​លុក មិន​អាចរៀប​ចំ ឡើង​វិញ នូវ​សតិ​នៃ​ការ​ដកដង្ហើម ដោយ​គ្មាន​ប្រពៃណី នៃ​ការបដិបត្តិ ព្រោះ​មាន​ការ​ខុស​គ្នា​ខ្លាំង រវាង​ការ​វិនិច្ឆ័យ ដែល​សំអាង​ការ​ពិត ដោយ​ការ​ពិនិត្យ​ឃើញ ហើយ​និង​ការវិនិច្ឆ័យ​តាម​ផល​វិបាក (thal 'gyur, prasaanga) ឬ​តក្កសាស្ត្រ syllogisms ដែល​ពួក​គេ​លុក ធ្លាប់​ស្គាល់ ។ ដូច្នេះ​ពិត​មែន​តែ អ្នក​ចេះ​ដឹង​គេ​លុក បាន​ពន្យល់​វែង​ឆ្ងាយ អំពី​ប្រព័ន្ធ​ស មាធិ​នៃ​ការ​ដក​ដង្ហើម ក្នុង​អត្ថបទ​របស់​វសុពន្ធុ​និង​អសង្គ សេចក្តី​ពន្យល់​ទាំង​នោះ មិន ពេញ​ជា​សមាធិ​នៃ​ដង្ហើម ថ្នាក់​ខ្ពស់​ក្នុង​អត្ថបទទាំង​នោះ​ទេ ។ ហាក់​ដូច​ជា អ្នក​សរសេរ​គម្ពីរ​គេ​លុក ឬ​អ្នក​ប្រាជ្ញសម័យ​ថ្មី Lati Rinpoche និង Gendun Lodro មិន​មាន​ជំហ៊រ​នឹង​សម្រេច​ថា នៅ​ដំណាក់​ការ​ទី​១ នៃ​ដង្ហើម​សមាធិ របស់​ប្រព័ន្ធ​វសុពន្ធុ ថ្នាក់​ទី​៥ ស្រប​គ្នា​នឹង​ការ​សម្រេច​បញ្ញា​ពិសេស ហើយ​ថា​៤​ថ្នាក់​ដំបូង ត្រូវ​តែ​ជា​វិធី​ចម្រើន បញ្ញា​ពិសេស​នោះ​ទេ ។ ហ្សាល័រ Zahler បន្ត​ទៀត​ថា ហាក់​ដូច​ជា...ប្រពៃណី​សមាធិមាន ការ​ធ្វើ​វិភាគ​ទៅ​លើ​ការ​សង្កេត ការ​វិនិច្ឆ័យ​ដែល​សំអាង​ការ​ពិត ក្នុង​ផ្ទៃនៃ​សមាធិ មិន​បាន​ឆ្លង​កាត់​ទៅ​ក្នុង ប្រទេស​ទីបេត៍ទេ អ្វី​ដែល​អ្នក​និពន្ធ​គេលុក ហៅ​ថា​វិភាគសមាធិ​នោះ គឺ​ការ​វិនិច្ឆ័យ​តាម បែប​តក្កសាស្ត្រ ក្នុង​ផ្ទៃ​សមាធិ ។ ដូច្នេះ​ជមយាងសយ្បា Jamyang Shaypa មិន​បាន​សំគាល់​ឃើញ​ថា អាច​មាន​វិភាគសមាធិ​មួយ ដែល​មាន​មូលដ្ឋាន​លើ​ការ​សង្កេត សូម្បី​តែ នៅ​ពេល​ដែល​គាត់​សូត្រ​វគ្គ​នៃ ដង្ហើម​សមាធិ ក្នុង Treasury of Manifest Knowledge របស់​វសុពន្ធុ ហើយ​ជា​ពិសេស Grounds of Hearers របស់​អសង្គ ដែល​មាន​ការ​អធិប្បាយ អំពី​វិភាគ​សមាធិនេះ ។ ស្ទីហ្វិនបាតសឺល័រ Stephen Batchelor ដែល​ជា​ភិក្ខុ​ច្រើន​វស្សា ក្នុង​ពូជពង្សគេលុក បាន​ពិសោធន៍​ជា​ដំបូង​ដៃ ។ ព្រះអង្គ​សរសេរ​ថា ប្រព័ន្ធ​នៃ​ការ​ចម្រើន​សតិនេះ មិន​បាន​រក្សា​ទុក នៅ​ក្នុង​ប្រពៃណីទីបេត៍ទេ ។ គេ​លុកឡាម៉ា​បាន​ជ្រាប អំពី​វិធី​នេះ ហើយ​អាច​ចង្អុល​បង្ហាញ ការ​រៀប​រាប់​យ៉ាង​វែង នូវ​ការ​ចម្រើន​សតិ ក្នុង​កិច្ចការណ៍​នៃ​អភិធម្ម របស់​គេ ។ ប៉ុន្តែ​ជីវិត​នៃ​ការ​អនុវត្តន៍ ត្រូវ​បាត់បង់​មួយ​ផ្នែក​ធំ (មាន​តែ​ក្នុង dzog-chen ទើប​យើង​ឃើញ​អ្វី​មួយ​ប្រហែល​គ្នា​នេះ) ។ ចំពោះ​ជនជាតិ​ទិបេតាន​ជា​ច្រើន ពាក្យ​ថា​សតិ ឬ dran pa ត្រូវ​គេ​យល់​ស្ទើរ​ទាំង​អស់ ថា​ជា​ការ​ចងចាំ ឬ​ការ​រឭក ។ យ៉ាង​ណា​ក៏​ដោយ តាម​ការ​កត់​ត្រា របស់​ភិក្ខុ​បាតសឺល័រ ក្នុង​ប្រពៃណីផ្សេង​ៗ​ទៀត ជា​ពិសេស​ដូច​ជាកគ្យុ Kagyu និង​ន្យិង្គមា Nyingma សតិ​ដែល​មាន​មូល​ដ្ឋាន លើ​ការ​បដិបត្តិ​អានាបាន​សតិ ត្រូវ​គេ​ចាត់​ទុក​ថា ជា​មធ្យោបាយ​ដ៏​ឧត្តម សម្រាប់​ការ​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់ ដើម្បី​ប្រុង​ប្រៀប​ខ្លួន នឹង​ហាត់ Dzogchen និង Mahamudra ខ្ពស់​ទៀត ។ ចំពោះ Kagyupa ក្នុង​បទ​នៃ Mahamudra គេ​គិត​ថា​ជា​ផ្លូវ​ដ៏​ឧត្តម សម្រាប់​យោគាវចរ ដើម្បី​ប្តូរ​ទៅ​ក្នុង​ការ យក​ចិត្ត​មក​ជា​អារម្មណ៍ របស់​សមាធិ ហើយ​និង​ធ្វើ​វិបស្សនា ឲ្យ​កើត​ឡើង ដោយ​មាន​សមាធិ​នេះ​ជា​គ្រឹះ ។ ព្រះគ្រូ ចោគ្យមត្រុង្គប Chogyam Trungpa ដ៏​ល្បី ក្នុង​សហសម័យ ជា​មួយ​កគ្យុ Kagyu និង​ន្យិង្គមា Nyingma ជា​ការ​រំឭក​អំពី​ទស្សនៈ​កគ្យុមហាមុទ្រា Kagyu Mahāmudrā បាន​សរសេរ​ថា ដង្ហើម​របស់​អ្នក ជា​របស់​ប្រដូច ជិត​ជាង​គេបង្អស់ ទៅ​នឹង​រូបភាព​នៃ​ចិត្ត​របស់​អ្នក គឺ​ជា​រូប​ភាពនៃ​ចិត្ត​របស់​អ្នក ក្នុង​ន័យណា​មួយ ។ បណ្តាំ​ជា​ប្រពៃណី ក្នុង​វង្សនៃ​អ្នក​ធ្វើ​សមាធិ ដែល​បាន​ចម្រើន​ក្នុង ទំនៀម​នៃ​កគ្យុ-ន្យិង្គមា មាន​មូល​ដ្ឋាន​លើ​គំនិត​បញ្ចូល ចិត្ត​និង​ដង្ហើម​ជា​មួយ​គ្នា ។ ប៉ុន្តែ​ពួក​គេ​លុកអនុញ្ញាត​ថា គេអាច យក​ចិត្ត​តែ​ម្យ៉ាង មក​ជា​អារម្មណ៍​របស់​សមាធិ តាម​កំណត់​ហេតុ​របស់​ហ្សាល៍រ គេ​លុក​មិន​គាំទ្រ​គំនិត​នេះ ជាមួយ​ក្រុម​សាសនា​តូចៗ ដែល​ចូល​ចិត្ត​តែ​ជម្លោះ ប្រឆាំង​នឹង​សមាធិរបស់ Dzogchen និង mahāmudrā ។

ក្នុង​​ប្រពៃណី​បញ្ច​ក្រាម Pañcakrama ដែល​សំអាង​លើ​នគ​ជ៌ុន Nagarjuna គេ​និយាយ​ថា ការ​រាប់​ដង្ហើម​ក្នុង​អានាបានសតិ ជា​ការ​គ្រប់គ្រាន់ សម្រាប់​បង្កើត​ការ​ពិសោធន៍ នៃ​វិបស្សនា (ពិត​មែន​តែវា​កើត​ឡើង នៅ​ក្នុង​របៀប​អនុវត្តន៍ ថ្នាក់​ទីបញ្ចប់ ក្នុង​យោគតន្ត្រ yogatantra ខ្ពស់​បំផុត​) ។

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (11,135 Read)
ដំ​ណើរ​ធម៌​សប្បុ​រស​ដោះ​ស្រាយ​បញ្ហា​
Public date : 18, Jan 2024 (83,836 Read)
កូន​ចាប​ចៀប​កប្បាស​ដែល​មិន​ទាន់​ចេះ​ហើរ
Public date : 29, Aug 2019 (27,820 Read)
កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ
Public date : 25, Mar 2024 (2,008 Read)
ការមានមិត្តល្អ
Public date : 02, Aug 2021 (50,386 Read)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
Public date : 25, Jul 2019 (46,718 Read)
ត្រៀម​ខ្លួន​ធ្វើ​ជា​ប្ដី​ប្រពន្ធ​គេ
Public date : 28, Jul 2019 (11,501 Read)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
Public date : 22, Jul 2020 (48,364 Read)
បន្លា​ ១០យ៉ាង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.41
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿