30
Thursday, 28 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 82,611
Today
Yesterday 164,507
This Month 6,080,412
Total ៣៨៥,៣៦៧,១០៥
Reading Article
Public date : 24, Aug 2020 (36,982 Read)

ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)



 
ពុទ្ធសាសនបដិបត្តិ

សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា ដែល​អ្នក​កាន់​សាសនា​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​នោះ បើ​ចែក​ដោយ​សង្ខេប​មាន​ ៣ ជាន់​គឺ​ ៖​

១.​ជាន់​ខាង​ក្រោម​គឺ​លោកិ​យ​ធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​គឺ​ជន​អ្ន​ក​កាន់​ព្រះ​ពុទ្ធសាសនា​ជាន់​ក្រោម ​គឺ​អ្នក​ដែល​ជា​បុថុ​ជ្ជន ប្រតិបត្តិ​ធ្វើ​តាម​ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​កណ្ដាល​ ។

២.ជាន់​កណ្ដាល​គឺ​លោកុត្តរធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​ជាន់​កណ្ដាល គឺ​អ្នក​ដែល​បាន​ដំកល់​នៅ​ក្នុង​មគ្គ​ផល​តាំង​ពី​ទី​១ គឺ​សោតាបត្តិមគ្គ ដល់ទី​៧ គឺ​អរហត្ត​មគ្គ​ប្រតិបត្តិ​ធ្វើ​តាម ដើម្បី​នឹង​ឈាន​ឡើង​ទៅ​កាន់​ជាន់​ខ្ពស់​បំផុត ។

៣.​ជាន់​ខ្ពស់​បំផុត​គឺ​លោកុ​ត្តរ​ធម៌ សម្រាប់​ពុទ្ធសាសនិក​ជន​ជាន់​ខ្ពស់​បំផុត គឺ​អ្នក​ដែល​បាន​ដំកល់​នៅ​ក្នុង​អរហត្ត​ផល ប្រព្រឹត្ត​ប្រតិ​បត្តិតាម ។ ក្នុង​ឱកាស​នេះ នឹង​អធិប្បាយ​តែ​ត្រង់​សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា​ជាន់​ខាង​ក្រោម សម្រាប់​មនុស្ស​ជា​បុថុជ្ជន​សេចក្ដី​ប្រតិបត្តិ​នោះ​មាន​បែប​ផ្សេង​គ្នា​ជា​ពីរ​យ៉ាង គឺ​សេចក្ដី​ប្រតិបត្តិ​សម្រាប់​អ្នក​បួស​១ សម្រាប់​គ្រហស្ថ​១ ។
 


នឹងសំដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយ​សង្ខេប​ដូច​មាន​តទៅនេះ

-​ផ្លូវ​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា ដែល​គ្រហស្ថ​ត្រូវ​ប្រតិបត្តិ​នោះ​មាន​ច្រើន​ប្រការ មាន​តាំង​ពី​កិច្ច​ដែល​ដំកល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណ​គមន៍ ដរាប​ដល់​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ខ្លួន​ឲ្យ​ដំកល់​នៅ​ក្នុង​អរិយភូមិ មាន​សោតាបត្តិមគ្គ​ជា​ដើម ។

-អ្នក​ដែល​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា កាល​ជាន់​ដើម​ពី​ក្នុង​ពុទ្ធសម័យ ឬ​ក៏​ក្នុង​កាល​ខាង​ក្រោយ​ត​ពី​ព្រះ​ជា​បរមគ្រូ​ទ្រង់​ចូល​បរិនិព្វាន​រៀង​មក ក៏​រមែង​ប្រតិបត្តិ​ទៅ​តាម​សម​គួរ​ដល់​សទ្ធា​ចិត្ត​របស់​ខ្លួន​ទី​ទៃ​ៗ អ្នក​ខ្លះ​បាន​ដំកល់​នៅ​ក្នុង​ព្រះ​ត្រៃ​សរណគម​ន៍ អ្នក​ខ្លះ​ដំកល់​ខ្លួន​នៅ​ក្នុង​និច្ច​សីល នឹង​ឧបោសថ​សីល នឹង​សុចរឹត ទាំង​៣​ប្រការ អ្នក​ខ្លះ​ក៏​បាន​ប្រតិបត្តិ​តាម​គន្លង​នៃ​សមថ​ភាវនា​នឹង​វិបស្សនា​ភាវនា ដរាប​ដល់​ធ្វើ​ខ្លួន​ឲ្យ​ផុត​ជាតិ​ជា​បុថុជ្ជន ឲ្យ​ដំកល់​នៅ​ក្នុង​ទី​អរិយ​ភូមិ​បាន ។

អស់​លោក​អ្នក​ទាំង​ឡាយ ក៏​សុទ្ធ​តែ​ជា​អ្ន​ក​ប្រកប​ដោយ​កិច្ច​កង្វល់ ក្នុ​ង​ការងារ​ដែល​ត្រូវ បើ​មិន​អាច​នឹង​ប្រតិបត្តិ​ឲ្យ​សព្វ​គ្រប់​បាន ក៏​គប្បី​ប្រតិបត្តិ​ឲ្យ​សម​គួរ​ដល់​ស្ថាន​ដែល​ត្រូវ​បាន​ឈ្មោះ​ថា​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ត្រឹម​តែ​សេចក្ដី​ខាង​ក្រោយ​នេះ​គឺ

១.​ដំកល់​ខ្លួន​នៅ​ក្នុង​ព្រះ​ត្រៃ​សរណ​គមន៍ គឺ​តាំង​ចិត្ត​ជឿ​ជាក់​ហើយ​ចេញ​វា​ចា​ប្រកាស​យក ព្រះពុទ្ធ ព្រះធម៌ នឹង​ព្រះ​សង្ឃ​ថា​ជា​ទី​ពឹង ទី​រឭក ព្រម​ទាំង​សេចក្ដី​ដឹង​ក្នុង​គុណ​នៃ​ព្រះ​រតន​ត្រ័យ​នោះ​ផង មាន​ដឹង​ថា ព្រះ​ពុទ្ធ​ព្រះ​អង្គ​មាន​នាម​ថា “អរ​ហំ” ព្រោះ​ព្រះ​អង្គ​កំចាត់​បង់​ហើយ​នូវ​សត្រូវ​គឺ​ធម៌​ជា​គ្រឿង​សៅ​ហ្មង​ដូច្នេះ​ជា​ដើម ដឹង​ថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះ​បរិយត្តិ​ធម៌​នឹង​នរ​លោកុត្តរ​ធម៌ ដែល​ព្រះ​អរហំ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ហើយ​ល្អ ដូច្នេះ​ជា​ដើម ដឹង​ថា “សុបដិ​បន្នោ ភគវតោ សាវកសង្ឃោ” ព្រះ​សង្ឃ​ជា​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លោក​ប្រតិបត្តិ​ហើយ​ដោយ​ល្អ ដូច្នេះ​ជា​ដើម ។​

២.​សមាទាន​រក្សា​សីល ៥ គឺ​វៀរ​មិន​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ​១ មិន​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ដែល​មិន​ឲ្យ​១ មិន​ប្រព្រឹត្តិ​ខុស​ក្នុង​ផ្លូវកាម ១ មិន​និយាយ​កុហក​១ មិន​ផឹក​សុរា១ ។
(សីល​៥ នេះ​ត្រូវ​រក្សា​ឲ្យ​បាន​ជាប់​ជា​និច្ច បើ​ប្រសិន​ជា​មាន​ដាច់​ត្រង់​សីល​ណា​មួយ​នៅ​ពេល​ណា​ដោយ​សេចក្ដី​ភ្លាំង​ភ្លាត់​នោះ ត្រូវ​សមាទាន​អំពី​អ្នក​ដទៃ ឬ​គ្រាន់​តែ​អធិដ្ឋាន​ដោយ​ខ្លួន​ឯ​ង ឲ្យ​បាន​ជាប់​ឡើង​វិញ​ក៏​បាន)​ ។

៣. រក្សា​នូវ​សុចរិត ៣ ប្រការ​គឺ កាយ​សុចរិត ១ វចី​សុចរិត ១ មនោ​សុចរិត ​១ ។ កាយ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​កាយ មាន​៣យ៉ាង​គឺ វៀរ​មិន​ឲ្យ​សម្លាប់​បំបាត់​ជីវិត​សត្វ​តូច​ធំ ១ វៀរ​មិន​លួច​យក​ទ្រព្យ​របស់​អ្នក​ដទៃ ១ វៀរ​មិន​ប្រព្រឹត្តិ​ខុស​ក្នុង​ផ្លូវ​កាម​គឺ​ការ​កន្ល​ង​ប្រវេណី ១ ។ វចី​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​វាចា មាន​ ៣​យ៉ាង​​គឺ វៀរ​មិន​និយាយ​កុហក ១ វៀរ​មិន​និយាយ​ពាក្យ​ញុះ​ញង់ ១ វៀរ​មិន​និយាយ​អាក្រក់​គឺ​ពាក្យ​ចាក់​ដោត​ដោយ​ការ​ប្រទេច​ផ្ដាសា​១ វៀរ​មិន​និយាយ​ពាក្យ​ឥត​ប្រយោជន៍ ​១ ។ មនោ​សុចរិត ប្រព្រឹត្ត​ល្អ​ដោយ​ចិត្ត មា​ន​៣​យ៉ាង​គឺ មិន​មាន​ប្រាថ្នា​លោភ​លន់​ចង់​បាន​ទ្រព្យ​របស់​អ្នក​ដទៃ ១ មិន​មាន​គំនិត​គំនុំ​គុំ​ធ្វើ​អ្នក​ដទៃ​ឲ្យ​វិនាស​១ មាន​គំនិត​គិត​ត្រូវ​តាម​ហេតុ​ពិត ១ (តាំង​ពី​ត្រៃ​សរណ​គមន៍ដល់​សុចរិត​៣ ប្រការ មាន​ពិស្ដារ​ក្នុង​សៀវ​ភៅ​គិហិ​បដិបត្តិ) ។
 


សេចក្ដី​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធសាសនា​ដូច​រៀប​រាប់​ខាង​លើ​នេះ សូម្បី​បន្តិច​ប៉ុណ្ណេះ​ក៏​គង់​តែ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ប្រតិបត្តិ​តាម​ដូច​សេចក្ដី​ខាង​ក្រោយ​នេះ​

១. នឹង​បាន​នូវ​អំណរ​ពេញ​ចិត្ត​ខ្លួន​ឯង​ថា “ខ្លួន​អញ​បាន​ដំ​កល់​ខ្លួន​ក្នុង​ទី​ដ៏​ត្រូវ​ហើយ អញ​បាន​ត្រូវ​ហើយ អញ​ឥត​មាន​ខុស​ទេ ” ។


២. នឹង​បាន​ជា​ទី​ទុក​ចិត្ត ជា​មនុស្ស​ជំនឿ​ពេញ​ចិត្ត​នៃ​អ្នក​ឯ​ទៀត គឺ​ថា​បើ​ខ្លួន​នៅ​ក្នុង​បន្ទុ​ក​អ្នក​ឯ​ទៀត​ដែល​យស​សក្ដិ៍​ធំ​ជាង​ខ្លួន គេ​នឹង​ទុក​ចិត្ត​ជឿ​ស្រឡាញ់​រាប់​អាន ដោយ​គេ​ខឹង​ថា​ខ្លួន​ជា​អ្នក​សុចរិត​ល្អ​ហើយ គេ​នឹង​លើក​សរ​សើរ​ទំនុក​បំរុង​ឲ្យ​បាន​នូវ​សេចក្ដី​ថ្កុំ​ថ្កើង​នឹង​សេចក្ដី​សុខ​ស្រួល ព្រោះ​ហេតុ​ដែល​ខ្លួន​កាន់​សុចរិត​គួរ​ឲ្យ​គេ​ទុក​ចិត្ត​បាន ​។​

៣. នឹង​មាន​កិត្តិ​សព្ទ​កេរ្តិ៍​ឈ្មោះ​ថា​ជា​អ្ន​ក​ប្រព្រឹត្ត​សុចរិត​ត្រឹម​ត្រូវ​ ។

៤. វេលា​ដែល​នឹង​ដល់​នូវ​មរណ​កាល ក៏​ឥត​មាន​សេច​ក្ដី​វង្វេង​ឡើយ ។

៥. លុះ​ធ្វើ​មរណ​កាល​ទៅ​ហើយ ក៏​រមែង​បាន​ទៅ​កើត​ក្នុង​សុគ​តិភព​ ។
ម្យ៉ាង​ទៀត សូម​អស់​លោក​អ្នក​ទាំង​ឡាយ​ជ្រាប​ថា​ផល​ប្រយោជន៍​ដែល​កើត​ឡើង​អំពី​សេចក្ដី​ប្រតិបត្តិ​ក្នុ​ង​ព្រះ​ពុទ្ធ​សាសនា ដូច​សេចក្ដី​អធិប្បាយ​ក្នុង​ខាង​លើ​នេះ ក៏​សឹង​មាន​ប្រយោជន៍​ប្លែក​អំពី​គ្នា ដោយ​រូប​អ្នក​ដែល​ប្រតិបត្តិ​ខ្លះ​ល្ងង់ ខ្លះ​មាន​ប្រាជ្ញា​ចេះ​ដឹង បើ​ល្ងង់ បើ​ល្ងង់​ក៏​បាន​ផល​ប្រយោជន៍​តិច​ចុះ​ទៅ បើ​មាន​ប្រាជ្ញា​ចេះ​ដឹង​ក៏​បាន​ផល​ប្រយោជន៍​ចំរើន​ឡើង ដូច​សេចក្ដី​អធិប្បា​យ​តទៅ​ក្នុង​ខាង​មុខ​នេះ ​៖​

ទោស​នៃ​សេចក្ដី​ល្ងង់

សេចក្ដី​មិន​ចេះ​មិន​ដឹង ហៅ​ថា​សេចក្ដី​ល្ងង់ បើ​មិន​ចេះ​អក្សរ​នឹង​លេខ​ហៅ​ថា​ល្ងង់​ក្នុង​អក្សរ​នឹង​លេខ បើ​មិន​ចេះ​ធ្វើ​ការ​អ្វី​ហៅ​ថា​ល្ងង់​ក្នុង​ការ​នោះ បើ​មិន​ចេះ​គិត​ហៅ​ថា​ល្ងង់​ក្នុង​ការគិត អ្នក​ណា​មាន​សេចក្ដី​ល្ងង់ អ្ន​ក​នោះ​ឈ្មោះ​ថា​មនុស្ស​ឥត​ចំណេះ​វិជ្ជា អ្ន​ក​ណា​ឥត​មាន​ចំណេះ​វិជ្ជា អ្ន​ក​នោះ​ឈ្មោះ​ថា​មនុស្ស​ល្ងង់ ៗ នោះ​បើ​នឹង​ធ្វើ​ការ​អ្វី ការ​នោះ​ច្រើន​មិន​កើត បើ​ទុក​ជា​កើត​ច្រើន​មិន​ល្អ បើ​នឹង​និយាយ​ពាក្យ​ណា ពាក្យ​នោះ​ច្រើន​មិន​ប្រាកដ បើ​នឹង​គិត​ហេតុ​អ្វី ហេតុ​នោះ​មិន​ចេញ​មក​សម្ដែង​ឲ្យ​ប្រាកដ​ជា​ខុស​ឬ​ត្រូវ​បាន ។

មនុស្ស​ល្ងង់​ឧបមា​ដូច​មនុស្ស​ខ្វាក់ ធម្មតា​មនុស្ស​ខ្វាក់​កម្រ​នឹង​ដើរ​តាម​ផ្លូវ​ឲ្យ​ត្រង់​នឹង​រហ័ស​បាន​ឡើយ​ព្រោះ​មាន​សេចក្ដី​ញញើត​ញញើម​រួញ​រា​ស្ទាក់​ស្ទើរ​ក្នុង​ចិត្ត​ជា​និច្ច ម្ល៉ោះ​ហើយ​សេចក្ដី​មិន​ប្រាកដ​ក្នុង​ចិត្ត​នោះ ធ្វើ​ដំណើរ​ក៏​មិន​ឲ្យ​ប្រាកដ​ជា​ទៅ​មុខ​ឬ​ទៅ​ខាង ច្រើន​ទីស​ទាស ដូច​គ្នា​នឹង​មនុស្ស​ល្ងង់ បើ​នឹង​ធ្វើ​ឬ​និយាយ​ឬ​គិត ក៏​ឥត​មាន​ប្រាកដ​ក្នុង​ចិត្ត សេចក្ដី​មិន​ប្រា​កដ​នេះ​ឯង មិន​អាច​នឹង​ធ្វើ​ប្រយោជន៍​ដែល​ខ្លួ​ន​ត្រូវ​ការ​ឲ្យ​សំរេច​បាន​ ។

មាន​ពុទ្ធ​ភាសិត ១ កន្លែង​សម្ដែង​ថា មោហ​គឺ​សេចក្ដី​ល្ងង់​តែ​មាន​ច្រើន​ក្នុង​សន្ដាន​អ្នក​ណា​មួយ​ហើយ នឹង​អាច​ធ្វើ​អ្នក​នោះ​មិន​ឲ្យ​ស្គាល់​សេចក្ដី​អាក្រក់​ល្អ នឹង​ខុស​ត្រូវ បាន​ឡើយ ​។​

មាន​សុភាសិត​ពី​បូរាណ ក្នុង​គម្ពីរ​ហិតោបទេស​ជា​ភាសា​សំស្ក្រឹត សេចក្ដី​ដើម​ថា មាន​ស្ដេច ១ ព្រះ​អង្គ​នាម​សុទ​សិន​នៅ​ក្នុង​ក្រុង​បាដ​លិបុត្រ ទ្រង់​នឹក​ប្រារព្ធ​ដល់​ព្រះរាជ​ឱ​រស​របស់​ព្រះ​អង្គ ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា​សាស្ត្រ​វិទ្យា​ប្រព្រឹត្ត​តែ​ក្នុង​ផ្លូវ​ខុស ទើប​ព្រះ​អង្គ​ទ្រង់​ព្រះ​រាជ​ដំ​រិះ​ថា “កូន​ដែល​គ្មាន​ចំណេះ​វិជ្ជា ជា​មនុស្ស​ល្ងង់ មិន​ប្រព្រឹត្ត​តាម​ធម៌ នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​កូន​ដូច្នោះ ប្រៀប​ឧបមា​ដូច​ភ្នែក​ខ្វាក់​នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​ភ្នែ​ក​នោះ មាន​តែ​សេចក្ដី​អផ្សុក​ព្រួយ​តែ​ម្យ៉ាង” ។

“កូន​មាន​បី​យ៉ាង គឺ​កូន​ដែល​មិន​ទាន់​កើត ១ កូន​ដែល​កើត​ហើយ​ស្លាប់​បាត់​ទៅ​វិញ ១ កូន​ដែល​កើត​ហើយ​នៅ​រស់​តែ​ល្ងង់​ខ្លៅ ១ បណ្ដា​កូន​ទាំង​ ៣ យ៉ាង​នេះ​គួរ​យក​កូន ២ យ៉ាង​ខាង​ដើម ព្រោះ​ថា​បើ​មាន​ទុក្ខ​ព្រួយ​ក៏​មាន​តែ ១ គ្រា ១ លើក ហើយ​ក៏​បាត់​ទៅ ឯ​កូន ១ ទី​បំផុត​នោះ​មិន​គួរ​យ​ក​ឡើយ ព្រោះ​កូន​នោះ​នឹង​បណ្ដាល​ឲ្យ​បាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា​និច្ច” ។


អ្នក​ណា​មួយ ទោះ​បី​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​តាំង​នៅ​ក្នុង​តរុណវ័យ​គឺ​នៅ​ក្មេង​នៅ​ឡើយ កើត​នៅ​ក្នុង​ត្រកូល​ដ៏​ខ្ពង់ខ្ពស់​ក្ដី​តែ​ប្រាស​ចាក​ចំណេះ​វិជ្ជា​គឺ​ឥត​មាន​ចេះ​ដឹង​អ្វី​ហើយ អ្នក​នោះ​ឯង​ជា​មនុស្ស​ឥត​រាសី​មាន​ដម្លៃ ដូច​គ្នា​នឹង​ផ្កា​ចារ (មាន​តែ​ពណ៌​ល្អ​ស្រស់) តែ​ឥ​ត​មាន​ក្លិន​ក្រអូប​ ។

មាន​សុភាសិត​ម្យ៉ាង​ទៀត​ថា “មនុស្ស​នឹង​សត្វ​គោ​មាន​ការ​នឹង​បរិភោគ​អាហារ សេព​មេថុន នឹង​ដេក ដូច​គ្នា តែ​មនុស្ស​មាន​ចំណេះ​វិជ្ជា​សំរាប់​ធ្វើ​ឲ្យ​ប្លែក​អំពី​គោ មនុស្ស​ណា​ឥត​មាន​ចំណេះ​វិជ្ជា មនុស្ស​នោះ​ឈ្មោះ​ថា​ស្មើ​គ្នា​នឹង​សត្វ​គោ” ។

ដែល​នាំ​រឿង​សុភាសិត​ខ្លះ​មក​អធិប្បាយ​ក្នុ​ង​ទី​នេះ ដើម្បី​ឲ្យ​ឃើញ​ថា សេចក្ដី​ល្ងង់​នេះ​ធ្វើ​អ្នក​នោះ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​មិន​ចំរើន នឹង​ទន់​ទាប​ថយ​ថោក តាំង​ពី​ក្នុង​បច្ចុប្បន្ន​នេះ​ដរាប​ដល់​លោក​ខាង​មុខ ។
 


ឯ​ទោស​នៃ​សេចក្ដី​ល្ងង់​ដែល​នឹង​នឹង​ឃើញ​ច្បាស់​ក្នុ​ង​បច្ចុប្បន្ន​នេះ​ដូច្នេះ

១.​បើ​ល្ងង់​ក្នុង​វិធី​អក្សរ​ គឺ​មិន​ចេះ​ស​រសេរ មិន​ចេះ​មើល​នឹ​ង​នាំ​ឲ្យ​ខាត​បង់​នូវ​ប្រយោជន៍​ដូច្នេះ

ក​.​មិន​អាច​មើល​សាស្ត្រា​ឬ​សៀវ​ភៅ​ដែល​មាន​ប្រដៅ​ល្អ ក្នុ​ង​ព្រះ​ពុទ្ធសាសនា​ឬ​ក្រៅ​ពី​ព្រះ​ពុទ្ធសាសនា​ជា​គ្រឿង​នាំ​ឲ្យ​កើត​គំនិត​ប្រា​ជ្ញា​ ។

ខ.មិន​អាច​សរសេរ​សំបុត្រ​ដោយ​ខ្លួន​ឯង​ឲ្យ​ដំណឹង​ដល់​ញាតិ​មិត្ត​ដែល​ខ្លួន​ត្រូវ​ការ ​។

គ.សេចក្ដី​កំបាំង​ឬ​ការ​ក្រ​ដែល​ញាតិ​មិត្ត​ផ្ញើ​សំបុត្រ​ឲ្យ​ដំណឹង​មក​ចំពោះ​ខ្លួន​នោះ​នឹង​មិន​សំរេច​ប្រយោជន៍ ។

២.​អ្នក​ដែល​ឥត​មាន​ចំណេះ​វិជ្ជា​អ្វី បើ​នៅ​អាស្រ័យ​ជ្រក​កោន​ក្នុង​សំណាក់​អ្នក​ធំ ហើយ​ចេះ​គោរ​ព​ប្រតិបត្តិ​ឲ្យ​អ្ន​កធំ​លោក​ស្រឡាញ់​អាណិត​មេត្តា​ដូច​ម្ដេច​ក្ដី អ្នក​ធំ​នោះ​ក៏​មិន​អាច​នឹង​លើក​ដំកើង​អ្នក​នោះ​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​យស​សក្ដិ​បាន​ឡើយ ព្រោះ​លោក​យល់​ថា​ខ្លួ​ន​ល្ងង់ បើ​គ្រាន់​បើ​ណាស់​បាន​ត្រឹ​ម​តែសេ​ចក្ដី​សុខ ព្រោះ​អាស្រ័យ​នឹង​ឥស្សរ​ភាព​របស់​អ្នក​ធំ​នោះ​ប៉ុណ្ណោះ តែ​ក៏​គង់​មិន​រួច​អំពី​ទី​ដែល​ជា​អ្នក​បំរើ​គេ ។

៣.មនុស្ស​ល្ងង់ ទោះ​បី​មាន​យស​សក្ដិ​ដោយ​អំណាច​ព្រេង​សំណាង​ជួយ​ឧបត្ថម្ភ​មក បើ​ថ្កំ​ថ្កើង​គ្រាន់​បើ​បាន​តែ​ក្នុង​ទី​ឯ​ទៀត តែ​ដល់​ក្នុង​ទី​ប្រជុំ​ក៏​នឹង​ត្រឡប់​ទៅ​ជា​មនុស្ស​ឥត​រាសី ឲ្យ​មាន​ដម្លៃ​ទៅ​វិញ ព្រោះ​មិន​ចេះ​រៀប​ចំ​ធ្វើ​អាហារ​ឫក​ពា​ឲ្យ​សម​គួរ​ដល់​ស្ឋាន​របស់​ខ្លួន ឬ​នឹង​ហា​និយាយ​ឡើង​ក៏​មិន​ត្រូវ​តាម​ទំនង​ធម៌​នឹង​ទំនង​ច្បាប់ ជា​ហេតុ​ឲ្យ​អ្ន​ក​ឯ​ទៀត​គេ​ញ​ញឹម​ក្នុង​ចិត្ត​រាល់​គ្នា​ដោយ​ការ​មើល​ងាយ ម្ល៉ោះ​ហើយ​គេ​ពុំ​ជឿ​ស្ដាប់ ពុំ​កោត​ខ្លាច ដោយ​គេ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ល្ងង់​ ។

៤.មនុស្ស​ល្ងង់ ជា​មនុស្ស​ខ្សត់​មិត្ត​សម្លាញ់ ព្រោះ​គេ​មិន​សូវ​ត្រូវ​ការ​យក​ចិត្ត​ខ្លួ​ន​ធ្វើ​ជា​មិត្ត​សម្លាញ់​ឡើយ ។

ព្រោះ​ហេតុ​អ្វី ? ព្រោះ​គេ​ដឹង​ថា​ខ្លួន​ជា​មនុស្ស​ល្ងង់ បើ​នឹង​ពឹង​រក​យក​ទៅ​ឲ្យ​ជួយ​ធ្វើ​អ្វី ឬ​ជួយ​ពិ​គ្រោះ​ប្រឹក្សា​ការ​អ្វី​ក៏​មិន​កើត​ទាំង​អស់​ ។​

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 22, May 2022 (61,519 Read)
គណកមោគ្គល្លានសូត្រ
Public date : 29, Jul 2021 (19,820 Read)
មិត្ត​មិន​គួរ​សេពគប់​៤យ៉ាង
Public date : 28, Jul 2019 (39,779 Read)
ឲ្យ​អភ័យ​ជានិច្ច
Public date : 26, Jul 2019 (11,583 Read)
ទុក្ខ​ព្រោះ​ខ្លាច​ចាស់
Public date : 29, Jul 2019 (14,771 Read)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
Public date : 31, Jul 2019 (6,498 Read)
មង្គល​ទី​ ៤
Public date : 05, Dec 2020 (44,706 Read)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​
Public date : 29, Jan 2021 (38,685 Read)
ទ្រព្យ ប្រពន្ធ កូន
Public date : 31, Jul 2019 (17,027 Read)
សង្គហធម៌របស់បុត្រធីតា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 3.26
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿