Tueday, 13 Apr B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 60,935
Today
Yesterday 191,689
This Month 3,501,637
Total ១៨៧,៣៣៧,៨៥២
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 24, Aug 2020 (22150 Read)

ទោសនៃការផឹកទឹកស្រវឹង



 
ទោសនៃការផឹកទឹកស្រវឹង ៦យ៉ាង
បិដក
ឆ ខោមេ គហបតិបុត្ត អាទីនវា សុវាមេរយមជ្ជប្បមាទនានុយោគេ សន្ទិដ្ឋិកា ធនជានិ កលហប្បវឌ្ឍី រោគានំ អាយតនំ អកិត្តិសញ្ជននី ហិរិកោបិននិទ្ទំសនី បញ្ញាយ ទុព្វលីករណី ត្វេវ ឆដ្ឋំ បទំ ភវតិ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកប​រឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុជា​ទីតាំង​នៃ​សេចក្តីប្រមាទនេះមាន៦យ៉ាងគឺ៖

វិនាសទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង១ ការកឲ្យកើតជម្លោះ១ ហេតុនាំ​ឲ្យកើតរោគទាំងឡាយ១ ការនាំឲ្យខូចឈ្មោះ១ ការបង្ហាញកេរ្តិ៏ខ្មាស់១ ហេតុ​​ជា​គម្រប់៦ គឺធ្វើបញ្ញាឲ្យមានកម្លាំងថយ១ ។

 
ឥមេ ​ខោ ​គហបតិបុត្ត ឆ អាទីនវា សុរាមេរយមជ្ជប្បមាទដ្ឋានានុយោគេ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា​និងមេរ័យ ដែលជាហេតុជាទីតាំង​នៃសេចក្តីប្រមាទមាន៦​យ៉ាង​នេះ​ឯង។
 

 
អដ្ឋកថា
 
ព្រះមានព្រះភាគជាម្ចាស់ ទ្រង់តាំងមាតិការបស់ហេតុនៃសេចក្តីវិនាស​ទាំង​៦ ប្រការយ៉ាងនេះហើយពេលចែកមាតិកាទាំងនេះ ទើបទ្រង់ត្រាស់ថា ម្នាល​គហបតិបុត្ត ទោសទាំង៦ប្រការ នេះឯង ដូច្នេះជាដើម។
 
ក្នុងបទ​ទាំង​ឡាយនេះ បទថា សន្ទិដ្ឋិកា (ដែលឃើញជាក់ស្តែងខ្លួនឯង) គឺភាវៈជាអ្នកនៅក្នុងលោកនេះដែលខ្លួនឃើញដោយផ្ទាល់។
 
បទថា ធនជានិ ប្រែថាវិនាសទ្រព្យ។
 
បទថា កលហប្បវឌ្ឍនី (ការកឲ្យកើតជម្លោះ) ដោយសេចក្តីថា បង្កវិវាទ​ដោយ​វាចា និងជម្លោះដោយការប្រើដៃជាដើម។
 
បទថា រោគានំ អាយតនំ (ជាហេតុនាំឲ្យកើតរោគទាំងឡាយ) មានសេចក្តីថា ទឹកស្រវឹង ជាទីតាំងនៃរោគទាំងឡាយ មានរោគភ្នែកជាដើម។
 
បទថា អកិត្តិសញ្ជននី (ការនាំឲ្យខូចឈ្មោះ) ដោយសេចក្តីថា បុគ្គលដែល​ផឹក​ទឹកស្រវឹងហើយ រមែងប្រហារ សូម្បីមាតា ឬបិតាបាន រមែង​ពោលពាក្យ​ដែល​មិនគួរពោលដោយច្រើន រមែងធ្វើរឿងដែលមិនគួរធ្វើ ដោយហេតុនេះ ជនទាំងឡាយតែងតិះដៀលខ្លះ ថ្កោលទោសខ្លះ កាត់អវយវៈមានដៃ​និង​ជើង​ជាដើមខ្លះ នាំឲ្យខូចឈ្មោះ ក្នុងលោកនេះខ្លះ ក្នុងលោកខាងមុខខ្លះ។ ព្រោះហេតុនោះ ទើបទឹកស្រវឹងនោះ ឈ្មោះថា ជាហេតុនោះ​ឲ្យខូចឈ្មោះ​របស់ជនទាំងនោះ។
 

 
បទថា ហិរិកោបិននិទ្ទំសនី (ការបង្ហាញកេរ្តិ៏ខ្មាស់) ដោយសេចក្តីថា ទឹក​ស្រវឹង​ តែងញុំាងសេចក្តីអៀនខ្មាស់ ដែលគួរបិទបាំងឲ្យកម្រើកឲ្យវិនាស ព្រោះ​ហេតុ​នោះ ទើបលោកពោលថា ញុំាងហិរិឲ្យកម្រើក ដូច្នេះ។ ម៉្យាង​ទៀត ជនអ្នកស្រវឹងស្រា អាចបើកអវយវៈនោះៗ ហើយដើរទៅបាន ព្រោះ​ហេតុ​នោះទើបលោកពោលថា ទឹកស្រវឹង ជាហេតុមិនឲ្យដឹងនូវ​ការអៀន​ខ្មាស់ ព្រោះ​ធ្វើហិរិឲ្យកម្រើក។
 
បទថា បញ្ញាយ ទុព្វលីករណី (ធ្វើឲ្យបញ្ញាមានកម្លាំងថយ) ដោយសេចក្តីថា ទឹក​ស្រវឹង រមែងធ្វើនូវសេចក្តីដឹងថា សត្វមានកម្មជារបស់ខ្លួនឲ្យទន់ខ្សោយ ដូចបញ្ញរបស់ព្រះសាគតត្ថេរដូច្នោះ។ ព្រោះហេតុនោះ ទើបលោកពោលថា ទឹកស្រវឹង ជាហេតុធ្វើឲ្យបញ្ញាមានកម្លាំងថយ។
 
ប៉ុន្តែ ទឹកស្រវឹង មិនអាចធ្វើអ្នកដែលបានមគ្គប្បញ្ញាឲ្យទន់ខ្សោយបានទេ ព្រោះ​ទឹកស្រវឹង រមែងមិនចូលទៅក្នុងមាត់របស់អ្នកដែល​បានបន្លុះមគ្គ​ហើយ​ទេ ។
 
បទថា ឆដ្ឋំ បទំ ប្រែថា ហេតុជាគម្រប់៦។
 
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 04, Jun 2020 (22973 Read)
ទោស​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ល្មើស​សីល ៥
Public date : 12, Apr 2021 (3712 Read)
ដោះស្រាយបញ្ហាជីវិត
Public date : 28, Jul 2019 (10591 Read)
ដួង​ព្រះ​អាទិត្យ
Public date : 24, Aug 2020 (49019 Read)
ការសិក្សាបីយ៉ាង (ត្រៃសិក្ខា)
Public date : 26, Jul 2019 (9690 Read)
សេចក្តី​​ប្រមាថ​ក្នុង​កាលទាំង៣
Public date : 15, Jul 2020 (40882 Read)
មនុស្សល្អពិត
Public date : 15, Sep 2019 (21280 Read)
អប្បមានធម៌ជាផ្លូវព្រះនិព្វាន
Public date : 28, Jul 2019 (7638 Read)
ការ​សិក្សា​ដែល​ល្អ​ពិត
Public date : 30, Jul 2019 (44828 Read)
បុគ្គល​អ្នកមាន​ទស្សនៈ​ មាន​សីល​ដូច​ម្តេច ហៅ​ថា អ្នក​ស្ងប់​រម្ងាប់​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).