10
Monday, 25 Jan B.E.2564  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 182,629
Today
Yesterday 159,175
This Month 4,876,987
Total ១៦៨,៦២៤,០០១
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 27, Jul 2019 (25921 Read)

រឿងថ្មើរព្រៃឈ្មោះសុរៈ



Audio
 
រឿងថ្មើរព្រៃឈ្មោះសុរៈ
( ចាក កុ. តឹ. )
( ការកើតឡើងនៃសុរាក្នុងលោក )

 
កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្ម​ទត្ត សោយ​រាជ​សម្បត្តិ​ ក្នុង​ក្រុង​ពារាណ​សី​ ​។ សម័យ​នោះ​ មាន​ថ្មើរ​ព្រៃ​ម្នាក់​ឈ្មោះ ​សុរៈ នៅ​ក្នុង​កា​សិ​ក​រដ្ឋ​ គាត់​បាន​ទៅ​ព្រៃ​ហេម​ពាន្ត​ ដើម្បី​ប្រ​កប​កិច្ច​ការ​ផ្សេង​ៗ ​។

នៅ​ព្រៃ​ហេម​ពាន្ត​នោះ ​មាន​ឈើ​មួយ​ដើម​កំពស់​មួយ​ជំ​ហរ​ បែក​មែក​ជា​បី​ ក្នុង​ប្រ​ឡោះ​ប្រ​គាប​នោះ​ មាន​រណ្តៅ​ធំ​ប៉ុន​ពាង​។ លុះ​ដល់​ធ្លាក់​ភ្លៀង​មក​ ទឹក​ដក់​នៅ​ក្នុង​រណ្តៅ​នោះ​ ហើយ​មាន​ដើម​ស្រមរ​កន្ទួត​ព្រៃ​ និង​ម្រេច​ជា​ដើម​ ដុះ​ក្បែរ​ដើម​ឈើ​នោះ​ តែង​ជ្រុះ​ផ្លែ​ទៅ​ក្នុង​រណ្តៅ​នោះ។

មិន​តែ​ប៉ុ​ណ្ណោះ​ សត្វ​បក្សី​ទាំង​ឡាយ​ តែង​ពាំ​ស្រូវ​សា​លី​ ទៅ​ទំ​ស៊ី​ហើយ​ជ្រុះ​ទៅ​ក្នុង​រណ្តៅ​នោះ​ទៀត​ ។ ទឹក​ក្នុង​រណ្តៅ​នោះ ក៏​មាន​ពណ៏​ក្រហម​មាន​រស​ជាតិ​ខ្លាំង​ ។ ដល់​រដូវ​ក្តៅ​ សត្វ​បក្សី​ទាំង​ឡាយ​ មាន​សេច​ក្តី​ស្រេក​ឃ្លាន​ ក៏​បាន​ផឹក​ទឹក​នោះ ក៏​ស្រ​វឹង​បំ​រះ​ន​នៀល​ ដួល​ជ្រប់​នៅទៀប​គល់​ឈើ បន្តិច​ក៏​ស្រែក​ក​ញ្ចៀវ​ ខ្ញៀវ​ខ្ញា​ហើរ​ចេញ​ទៅ។​

សូម្បី​សត្វ​កំ​ប្រុក​ ស្វា​កង្ហែន ជា​ដើម​ ដែល​បាន​ផឹក​ទឹក​នោះ ​ក៏​មាន​ទំនង​ដូច​គ្នា​ដែរ​ ។ ថ្មើរ​ព្រៃ​បាន​ឃើញ​ហើយ​ក៏​គិត​ថា ទឹក​នេះ​មិន​មែន​ពុល​ទេ​ បើ​ជា​ទឹក​ពុល​សត្វ​ផឹក​ទាំង​ប៉ុន្មាន​ មុខ​ជា​ស្លាប់​អស់​ឥត​សល់​ ក៏​ដង​ទឹក​នោះផឹក​ ដរាប​ដល់​ស្រវឹង​ ហើយ​បង្កាត់​ភ្លើង​ ចាប់​សត្វ​ដែល​ដួល​ជ្រប់​នៅ​ទៀប​ក្បែរ​គល់​ឈើ សម្លាប់​បោច​អាំង​ស៊ី​ផឹក​ ទឹក​នោះ​អស់​ពីរ​បី​ថ្ងៃ​ ។

សម័យ​នោះ​ មាន​តាបស​មួយ​រូប​ឈ្មោះ​វរុ​ណៈ នៅ​ក្នុង​ទី​ជិត​នោះ ​។​ ថ្មើរ​ព្រៃ​ដង​យក​ទឹក​នោះ មួយ​បំពង់​ឫ​ស្សី និង​សាច់​ដែល​ចំ​អិន​ស្រេច​មួយ​ចំ​កាក់​ ដើរ​ទៅកាន់​សំណាក់​​វរុ​តាបស ហើយ​និយាយ​ថា សូម​លោក​ម្ចាស់​ ឆាន់​ទឹក​និង​សាច់​នេះ​លេង​មើល ។

តា​បស​និង​ថ្មើរ​ព្រៃ ក៏​នាំគ្នា​ទំ​ពារ​ស៊ីដុំ​សាច់​ ផឹក​ទឹក​នោះអស់​កាល​ជា​យូរ​ថ្ងៃ​។ ទើប​ទឹក​នោះមាន​ឈ្មោះ​ថា​សុរា​ផង​ វ​រុណី ផង​ ព្រោះ​ថ្មើរ​ព្រៃ​ឈ្មោះ​សុរៈ និង​តាប​ស​ឈ្មោះ​វរុណៈ ដែល​បាន​ឃើញ​បាន​ផឹក​មុន​គេ​ ។


អ្នក​ទាំង​ពីរ​គិត​គ្នា​ថា ទឹក​នេះសំខាន់​ណាស់​ ក៏​ដង​ចាក់​ពេញ​បំ​ពង់​ឫស្សី​ជា​ច្រើន​ រែក​ទៅ​ស្រុក​បច្ចន្ត​គ្រាម ឱ្យ​អ្នក​ស្រុក​ក្រាប​បង្គំ​ទូល ព្រះ​មហាក្សត្រ​ថា ​មាន​អ្នក​ចេះ​ធ្វើទឹក​ស្រវឹង​យ៉ាង​វិ​សេស​ ទើប​នឹង​មក​ដល់ ​។

ព្រះ​មហា​ក្សត្រ​ ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​អ្នក​ទាំង​ពីរ​ចូល​ទៅ​គាល់​ អ្នក​ទាំង​ពីរ​នាក់​ ក៏​ចូល​យក​ទឹក​នោះ​ទៅថ្វាយ​ព្រះ​រា​ជា​ ព្រះ​រា​ជា ទ្រង់​សោយ ក៏​ស្រ​វឹង​ស្រួល​មែន​ លុះ​អស់​ទឹក​នោះ​ទៅ​ ទ្រង់​បាន​ត្រាស់​បង្គាប់​ ឱ្យ​ដង​យក​ទៅ​ថ្វាយ​ទៀត​ ។​  

ជន​ទាំង​ពីរ​នាក់​ ទៅ​នាំទឹ​ក​សុរា​នោះបាន​ពីរ​បី​ថ្ងៃ​ ទើប​គិត​គ្នា​ថា​ យើង​មិន​អាច​ទៅ​​យក​ជា​និច្ច​បាន​ទេ ​ហើយ​ក៏​កំ​ណត់​យក​ នូវ​គ្រឿង​ផ្សំ​គ្រប់​មុខ​ មក​ផ្សំ​ធ្វើ​សុរា​ក្នុង​នគរ​នោះ ​។ អ្នក​នៅ​ក្នុង​នគរ នាំ​គ្នា​ផឹក​សុរា​គ្រប់​ ៗ គ្នា​  ក៏​ទៅ​ជា​អ្នក​មាន​សេច​ក្តី​ប្រ​មាទ ក្នុង​ការ​ងារ​ ធ្លាក់​ខ្លួន​ទៅជា​អ្នក​កំសត់​ទុរតគ៏។ នគរ​នោះ ​ក៏​សាប​សូន្យ​ចាក​សេចក្តី​ចំ​រើន​គ្រប់​យ៉ាង​ ។

អ្នក​ធ្វើ​សុរា​ ក៏​នាំគ្នា​រត់​ទៅនគ​រពារាណ​សី ​ឱ្យ​អ្នក​នគរ​ក្រាប​ទូល​ព្រះ​បាទ​ពារ​ណ​សី ព្រះ​បាទ​ពារ​ណសី ទ្រង់​បង្គាប់​ឱ្យ​​ហៅ​មក ហើយ​ទ្រង់​ព្រះ​រាជ​ទាន​ ស្បៀង​អាហារ​ឱ្យ​ធ្វើ​សុរា​ថ្វាយ​​ ។ នគរ​នោះ​​ក៏​វិ​នាស​ដូចនគរ​​មុន​ទៀត​។

អ្នក​ធ្វើ​សុរា​រត់​ចេញ​ពី​ទី​ នោះទៅ​នៅ​ក្នុង​នគរ​សាកេត​ ចេញ​ពី​នគរ​សា​កេត​ទៅ​នៅ​ក្នុង​នគរ​សា​វត្ថី ។ គ្រា​នោះ​ព្រះ​ចៅ​ក្រុង​សាវ​ត្ថី​ ទ្រង់​ព្រះ​នាម​ព្រះ​បាទ​សព្វ​មិត្រ​ ព្រះ​អង្គ​បាន​ធ្វើ​សេចក្តី​សង្រ្គោះ ដល់​អ្នក​ធ្វើ​សុរា​ទាំង​ពីរ​នាក់​នោះ ​ទ្រង់​ព្រះ​រាជ​ទាន​ទេយ្យ​វត្ថុ​ផ្សេង​ៗ ដល់​អ្នក​ទាំង​ពីរ​ អ្នក​ទាំង​ពីរ​ ក៏​បាន​ធ្វើ​សុ​រា​នៅក្នុង​នគរ​សា​វត្ថី​នោះ អស់​កាល​ជា​យូរ​។​ ការ​ធ្វើ​សុ​រា​ក៏​ចេះ​តែ​កើត​ត​ៗ​ពី​ត្រឹម​នោះ​មក​ ៕

វាយ​អត្ថ​បទ​ដោយ​ ខ្ញុំ​ព្រះ​ករុ​ណា ខ្ញុំ​បាទ​ យ៉ែម ភិរុណ ។​ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំនិទាន​ជាតក​ភាគ​១ របស់​ព្រះ​បាឡាត់​ឧត្តម​លិខិត​ សុង​ ស៊ីវ​ សិទ្ធ​ត្ថោ​ គ្រូ​បង្រៀន​បាលី​នៅវត្ត​លង្កា រាជ​ធានី​ភ្នំពេញ ។ អរព្រះគុណ​ព្រះ​ភិក្ខុ ​សិ​រី​បញ្ញោ ​ហ៊ុល សុខា​រ៉ា ព្រះគ្រូរ​ចៅអធិ​ការ​ វត្ត​កល្យាណ​មិត្តខ្សាច់​ពោយ​​និង​លោកអាចារ្យ ចយ ធិន ដែល​បាន​ផ្តល់សៀវភៅ​ប្រជុំនិទាន​ជាតក​នេះ​។​

ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 10, Oct 2020 (1251 Read)
បិង្គិយានីទេវិវត្ថុ
Public date : 25, Jul 2019 (32628 Read)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
Public date : 04, May 2020 (21322 Read)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
Public date : 24, Nov 2020 (7667 Read)
រឿង​ចក្កនឧបាសក
Public date : 27, Jul 2019 (11821 Read)
រឿងសង្ខៈព្រាហ្មណ៏
Public date : 27, Jul 2019 (25922 Read)
រឿងថ្មើរព្រៃឈ្មោះសុរៈ
Public date : 26, Aug 2019 (37278 Read)
រឿងកែវមក៌ត​
Public date : 25, Jul 2019 (18469 Read)
រឿង​អគ្គិទត្ត​បុរោ​ហិត
Public date : 19, Jan 2020 (62583 Read)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់៥០០០ឆ្នាំសម្រាប់ឆ្នាំ២០២១ ABA 000 185 807
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ ឧសភា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៥៤ ដុល្លា  |      ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ឧបាសក ជឿន ហ៊ុយ    ៣០ ដុល្លា  |      Somphors Noy     ២០ ដុល្លា  |     Phallamony Suor     ៤០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ៥០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា |     លោកស្រីហាក់ សុធារ៉ា និងស្វាមី   ៥​ដុល្លា |     ឧបាសិកា គង់ និរន្ត   ២០ដុល្លា |     ឧបាសិកា កែវ សារិទ្ធ  ១០ដុល្លា |      Thach kim da  និង យ៉ុន ញឹម  ១០០ដុល្លា  |     Heng Piseth ២៥​ដុល្លា |     កុង ម៉េង យាយ ស្រាយ  ២០០០០រៀល |     សូ សំអាត  ៦០០០០រៀល  |     Nou Sotiara ៣០ដុល្លា  |     មិនមានឈ្មោះ   ១២០​ដុល្លា    |     ឧបាសិកា ស ផល្លី និងស្វាមី ព្រមទាំងកូន    ១០០ដុល្លា  |     លោកម្ចាស់ គូ សុភាព   ១០០ដុល្លា  .........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ  |     ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ   |     ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |     លោក សុង ណារិទ្ធ   |     លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |     លោក វិទ្ធ គឹមហុង​   |     លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |     លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |     លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |     លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |     លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |     កញ្ញា ទា ភិច​ហួរ   |     ឧបាសិកា តាន់ ស៊ីវឡេង  |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |     Sokoun Thim   |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |     លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |      ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា   |     ឧបាសិកា ទេព សុគីម  |      ឧបាសក ឌៀប ថៃវ៉ាន់   |     ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun    |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី     |     ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |     ឧបាសក ឈិត សម្បូរ   |     ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ     |      ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |      ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |     ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ    |     បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ    |     ឧបាសិកា ជូ ឆេងហោ   |      ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី     |     ឧបាសិកា ភួយ នាង    |     ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |      Mrs. Vann Sophea   |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |     ឧបាសិកា មុត មាណវី   |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |     តាន់ កុសល  ជឹង ហ្គិចគាង  |     ចាយ ហេង & ណៃ ឡាង  |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |     ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |      ឯក ច័ន្ទ​ដារ៉ារិទ្ធ   |     ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...