30
Saturday, 20 Apr B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 39,523
Today
Yesterday 206,569
This Month 3,796,710
Total ៣៨៩,៨៧៩,១៩៤
Reading Article
Public date : 27, Jul 2019 (23,931 Read)

រឿង​សុជាតមាណព



Audio
 
រឿង​សុជាតមាណព
( ចាក បេ. ខុ. )
( ព្រះ​ធម៏​អាច​​រម្ងាប់​សេចក្តី​​សោក​បានឆាប់​រហ័ស )

 
កាល​ព្រះ​បរម​សា​ស្តា​ពេជ្ញតា​ញាណ ព្រះ​អង្គ​គង់​សម្រាន្ត​ព្រះ​ឥរិយាបថ​ នៅ​ក្នុង​សុគន្ធ​កុដិ នៃ​វត្ត​ជេតពន មាន​កុដុម្ពី​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថីបិតា អនិច្ចកម្ម​ទៅ កុដុម្ពី​នោះ​មាន​សេចក្តីសោយ​សោក​ស្រែក​យំ​ ឪ​រា​យា​ត្រា​ទៅ​ដូច​ជា​មនុស្ស​ឆ្គួត​ បាន​ឃើញ​បុគ្គលណា​ ក៏​សួរ​បុគ្គល​នោះថា​ បាន​ឃើញ​បិ​តា​ខ្ញុំ​ដែរ​ ឬ​ទេ​ ? បុគ្គល​ទាំង​នោះ​មិន​អាច​នឹង​បន្ទោស​បង់​ សេចក្តី​សោក​របស់​កុដុម្ពី​នោះ​បាន​ឡើយ​ ។

ដោយ​ហេតុ​តែ​ឧ​បនិ​ស្ស័យនៃ​កុដុម្ពី​នោះ នឹង​បាន​សម្រេច​ព្រះ​សោ​តា​បត្តិ​ផល​ដ៏​រុង​រឿង​ ព្រះ​បរម​សាស្តា​ព្រះ​អង្គ​ទ្រង់​ពិត​ពិល​ រមិល​មើល​ឧ​ប​និស្ស័យ​នៃ​សត្វ​លោក​ លុះ​វេ​លា​ដែល​បច្ចុសម័យ​ភ្លឺ​ស្រាង​បំព្រាង ក៏​ឃើញ​ឧ​បនិ​ស្ស័យ​នៃកុដុម្ពីនោះ នឹង​បាន​សម្រេច​ព្រះ​សោ​តា​បត្តិ​ផល​ ទើប​ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្តា​ថា​ គួរ​តែ​ព្រះ​​ត​ថា​គត​ នាំ​យក​ហេតុ​ក្នុង​អតីតមក​បន្ទោបង់​សេច​ក្តី​សោក​សៅ នៃ​កុដុម្ពីឪ្យ​បាន​សម្រេច​ព្រះ​សោ​តា​បត្តិផល ។

ទ្រង់​ព្រះ​ចិន្តា​ស្រេច​ហើយ​ ទើប​ព្រះ​អង្គ​ទ្រង់​នាំ​ភិក្ខុ​សង្ឃ​យាង​ទៅ​បិណ្ឌបាទ​ ផ្ទះ​កុដុម្ពី​នោះ ។ ឯ​កុដុ​ម្ពីនោះ​បាន​ឮថា​ ព្រះ​អង្គ​ទ្រង់​យាង​មក​ ក៏​មាន​ចិត្ត​ត្រេក​អរ​ពន់​ពេក​ប្រ​មាណ ស្ទុះ​ទៅ​ធ្វើ​បច្ចុមគ្គមនាការ ទទួល​និមន្ត​ព្រះ​អង្គ​ឪ្យ​គង់​លើ​អា​សនៈ​នមស្តារ​ថ្វាយ​បង្គំ​ទូល​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ព្រះ​អង្គ​បាន​ឃើញ​បិតា​ខ្ញុំ​ព្រះ​អង្គ​នៅ​ទីណា​ ? ព្រះ​បរម​សា​ស្តា​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីកា​ថា​ អ្នក​សួរ​រក​បិតា​អ្នក​ដែល​ស្លាប់​​ក្នុង​អតីត​ជាតិ​ ឬ​ស្លាប់​ក្នុង​អ​នាគត​ ?

កុ​ដុ​ម្ពី​នោះ​បាន​ស្តាប់​ព្រះ​ពុទ្ធ​ដិកាដូច្នោះ​ មាន​ចិត្ត​បន្ទោបង់​សេចក្តី​សោក​ដោយ​គិត​ថា​ កំណើត​សព្វ​សត្វ​ដែល​កើត​មក​ក្នុង​វាល​វដ្ត​សង្សារ នឹង​រាប់​បិតា​ពុំ​អស់​ មិនមែន​មាន​បិតា​មួយ​ទេ លុះ​កុដុម្ពី​គិត​ដូ​ច្នោះ​ហើយ​ក៏​នៅ​ស្ងៀម​ ។

លំ​ដាប់​នោះព្រះ​បរម​គ្រូទ្រង់​មាន​ពុទ្ធ​ដិកា​បន្ទោស​បង់​សេចក្តី​សោក​ ហើយ​ទ្រង់​សំ​ដែង​ធម៏​ទេស​នា​ឪ្យ​កុដុម្ពី​នោះ​បាន​តាំង​នៅ​ក្នុង​ព្រះ​សោ​តាបត្តិផល តំក​ល់​ចិត្ត​ស្ងប់​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ទើប​ព្រះ​អង្គ​ទ្រង់​នាំ​ភិក្ខុ​សង្ឃ​យាង​ត្រលប់​ទៅ​វត្ត​ជេតពន នៃមហា​វិ​ហារ​វិញ​ ។


លំដាប់​នោះ​ពួក​ភិក្ខុ​សង្ឃ​នាំយក​រឿង​នោះ​មក​ប្រ​ជុំ​គ្នា​នៅ​ក្នុង​រោង​ធម្ម​សភា​ថា​ ម្នាល​អា​វុ​សោ​ទាំង​ឡាយ​ អ្នក​ចូរ​ពិត​ពិល​រមិល​មើលអា​នុភាព នៃ​ព្រះ​មាន​បុណ្យ​ ឧបា​សក​ប្រ​កប​ដោយ​សេចក្តី​សោក​ នឹង​រក​បុគ្គល​ណា​ឃាត់​មិន​បាន​ ក៏​ព្រះ​អង្គ​ទ្រង់​ធ្វើ​ឪ្យ​បាន​សម្រេច​ព្រះ​សោ​តា​បត្តិផល​តែ​ម្តង ។

គ្រា​នោះ​ព្រះ​សាស្តា​ទ្រង់​យាង​ទៅកាន់​រោង​ធម្ម​សភា​គង់​លើ​ពុទ្ធាសនៈ​ស្រេច​ហើយ​ ទើប​មាន​ពុទ្ធ​ដិ​កា​រសួរ​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តើ​អ្នក​ប្រ​ជុំ​គ្នា​ទី​នេះ​មាន​ហេតុ​ដូចម្តេច ភិក្ខុ​ទាំង​ឡាយ​ថ្វាយ​បង្គំ​ប្រ​ណម្យ​ទូល​នូវ​ហេតុ​នោះ​ ទើប​ព្រះ​អង្គ​ទ្រង់​មាន​ពុទ្ធ​ដិ​កា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តថា​គត​បន្ទោសេចក្តី​សោក​ នៃ​ឧ​បាសកនេះមិន​មែន​តែ​ជាតិ​នេះ​ទេ​ សូម្បី​ពី​ជាតិ​មុន​ ក៏​តថាគត​ធ្លាប់​បន្ទោ​បង់​សេចក្តី​​សោក​របស់​ឧបាសក​នេះដ៏អស្ចារ្យ​ដែរ ទើប​ភិក្ខុ​អា​រាធ​នា​ព្រះ​អង្គ​ ៗ នាំ​យក​អតីតកាល​និទាន​មក​ សម្តែង​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​កាល​ខាំង​កំ​បាំង​ស្ងាត់​កន្លង​រំ​លង​ទៅ​មាន​ ក្សត្រមួយ​អង្គ ​ទ្រង់​ព្រះនាម​ព្រះ​បាទ​ព្រហ្ម​ទត្ត សោយ​​រាជ​សម្បត្តិ នៅក្រុង​ពារាសី មាន​គហបតី​ម្នាក់​ក្នុង​ស្រុក​នោះ​ បិតា​ធ្វើ​កាល​កិរិយា​ទៅ គ​ហប​តី​នោះ​មាន​សេចក្តី​ទុក្ខ​សោក​ពន់​ពេក​ មាន​មុខ​ជោក​ជាំ​ដោយ​ទឹក​ភ្នែក​ ស្រែក​យំ​ដើរ​បទក្សិណ​​ជើង​ថ្ករ​ខ្មោច​បិ​តា​នោះ​ ។​

ចៅ​សុ​ជាត​ ជា​កូន​នៃ​គហបតី​នោះ  ជា​អ្នក​មាន​ប្រាថ្ញា​ឈ្លាស​វៃ គិត​រក​ឧ​បាយ​ ធ្វើ​ឪ្យ​បិតា​លះ​បង់​សេចក្តី​សោក​ ។ ថ្ងៃមួយ​ចៅ​សុ​ជាត​ចេញ​ទៅ​ក្រៅ​នគរ​ បាន​ឃើញគោ​ ១​ ស្លាប់​លុះ​គិត​ទៅ​ឃើញ​ហើ​យ​ក៏​បោច​ស្មៅ​និង​ទឹក​យក​ទៅ​ តម្កល់​ទុក​នៅ​ខាង​មុខ​មាត់ខ្មោច​គោ​នោះ​ រួច​ស្រែក​ទ្រ​ហោ​យំ ហៅ​គោ​នោះ​ហាក់​បី​ដូច​ជា​មាន​ជីវិត​ រួច​ថា​ចូរ​ស៊ី​​ស្មៅ​ផឹក​ទឹក​ ។

មនុស្ស​ទាំង​ឡាយ​ដើរ​ទៅ​មក​ បានឃើញ​ចៅ​សុជាត​ធ្វើ​ដូច្នោះ​ ទើប​សួរ​ថា​ ចៅ​នេះ​ឆ្គួត​ទេ​ដឹង​ បាន​ជា​យក​ស្មៅ​ទឹក​មក​ឪ្យ​គោ​ស្លាប់​ស៊ី​ ? ចៅ​សុជាត​បាន​ស្តាប់​ ហើយ​ក៏នៅ​ស្ងៀម ។ ពួកមនុស្ស​ទាំង​នោះ​នាំ​គ្នា​ យក​សេចក្តីនោះ​ទៅ​និ​យាយ​ប្រាប់​បិតា​ចៅ​សុ​ជាត​ថា​ កូន​អ្នក​ដូច​ជា​ឆ្គួត​ មាន​ចិត្ត​ប្រែ​ប្រួល​យក​ស្មៅ​ទឹក​ឪ្យ​គោ​ស្លាប់​ស៊ី​ ។


ឯ​គហបតី​បាន​ស្តាប់​ហើយ​ ក៏​យាង​ទៅ​យ៉ាង​ប្រ​ញាប់​ មាន​ចិត្ត​រម្ងាប់​បង់​សេចក្តី​សោក​ ដោយ​គិត​ថា​ចៅ​សុ​ជាត​ឆ្គួត​មែន​ លុះ​ទៅ​ដល់​ហើយ​ស្រ​ដី​នឹង​ចៅ​សុ​ជាត​ថា អ្នក​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ ប្រាថ្ញា​ឈ្លាស​វៃ ព្រោះ​ហេតុ​អ្វីក៏​អ្នក​យក​ស្មៅ​នឹង​ទឹក​មក​ឪ្យ​គា​ស្លាប់​ស៊ី ? កូន​ឯង​ធ្វើ​ដូច្នេះ​ហាក់​បី​ដូច​ជា​មនុស្ស​ឆ្គួត​ល្ងង់​ខ្លៅ​ ។

ចៅ​សុ​ជាត​បាន​ស្តាប់​ពាក្យ​បិ​តា​ ហើយ​ក៏​គិត​ធ្វើ​ឪ្យ​បិតា​ដឹង​ខ្លួន ទើប​និ​យាយ​ថា​ គោ​នេះ​មាន​ជើង​ ៤ ក្បាល​ ខ្លួន​ កន្ទុយ​ ភ្នែក​នៅ​ប​រិ​បូរណ៏ ពុំ​ទាន់​មាន​ដំ​បៅ​ស្អុយ​រលួយ​ដេក​នៅស្ងៀម ស្លាប់​ដូច​ជា​ពុំ​ស្លាប់​ ខ្ញុំ​សំគាល់​ថា​វា​ក្រោក​ឡើង​បាន​ ឯ​ជើង​ក្តី​ ដៃ​ក្តី​ ក្បាល​ក្តី​ កាយ​ក្តី​នៃ​ជីតា​ពុំ​ប្រាកដ​ បិតា​បាន​ដាក់​ឆ្អឹង​ជីតា​នៅ​ក្នុង​ស្តូប ដែល​ធ្វើ​ឡើង​ដោយ​ដី​ឥដ្ធ ជាមនុស្ស​ឆោត​ល្ងង់​ មិន​ដឹង​ថា​សង្ខារ​ទាំង​ឡាយ​កើត​ឡើង​ ហើយ​រលត់​ទៅ​វិញ​ ។

បិតា​បាន​ស្តាប់​ពាក្យ​ព្រះ​ពោ​ធិ​សត្វ បាន​ដឹង​ថា​កូន​ជា​បណ្ឌិត​មែន​ ធ្វើ​ការ​ណ៏​នែនាំ​នេះឪ្យ​យើង​ដឹង​ ទើប​ស​សើរ​កូន​ប្រុស​ថា​ ម្នាល​ចៅ​សុ​ជាត​ សព្វ​សត្វ​មាន​សេចក្តី​ស្លាប់​ធម្មតា យើង​បាន​ដឹង​ហើយ​ ចាប់​តាំង​ពី​ពេល​នេះ​យើង​លែង​យំ​សោក​ស្រ​ណោះ​អា​ល័យ​ ដូចពេល​មុន​ទៀត​ហើយ​ សេចក្តី​សោក​ស្តាយ​របស់​យើង​នាំ​ឪ្យ​ក្តៅ​ក្រហាយ​ ដូច​ជា​ភ្លើង​ឆេះព្រៃ​កណ្តាល​ថ្ងៃ ចំណែក​ឯង​ដូច​ជា​គេ​នាំ​យក​ទឹក​មក​ស្រោច​ស្រប់​រំ​លត់​ភ្លើង​នោះ​ ។​


គ​ហបតី​លុះ​បាន​ស្តាប់​ពាក្យ​ចៅ​សុជាត​ហើយ​ ក៏​បន្ទោ​បង់​សេចក្តី​សោក​ស្តាយ រួច​ទៅ​ងូត​ទឹក​​ បរិ​ភោគ​អាហា​​ភោ​ជន ប្រព្រឹត្តធ្វើកិច្ចការ​ទាំង​ពួង​ លុះ​ធ្វើ​កាល​កិរិយា​ បាង​ទៅ​កើត​ក្នុង​ស្ថាន​សួគ៏ ។

ព្រះ​បរម​គ្រូ​ទ្រង់​នាំ​អតីតនិ​ទាន​មក​ថ្លែង​ សម្តែង​ធម៏​ទេស​នា​អំ​ពី​ ចតុ​រារិយសច្ចស្រេច​ហើយ​ មនុស្ស​ម្នា​ផង​ទាំង​ឡាយ​បាន​តម្តល់​ចិត្ត​ក្នុង​ព្រះ​សោ​តា​បត្តិ​ផល​ ទើប​ព្រះ​អង្គ​ទ្រង់​ប្រ​ជុំ​និ​ទាន​ជាតក​ថា បិតា​ចៅ​សុជាត​នោះ​គឺ​កុដុម្ពី​ហ្នឹងហើយ​ ឯង​ចៅ​សុជាត​គឺ​អង្គ​តថា​គត​ ។

វាយ​អត្តបទ​បញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំដា​ណែត។ អត្តបទនេះដក​ស្រង់​ចេញ​ពី​សៀវភៅ​ ប្រជុំនិទាន​ជាតក។


ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 30, Mar 2023 (5,956 Read)
ព្រហ្មទត្តមាតុវត្ថុ
Public date : 04, May 2020 (24,607 Read)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
Public date : 25, Jul 2019 (23,105 Read)
រឿង​ហង្ស​និង​ក្អែក
Public date : 05, Nov 2020 (21,170 Read)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
Public date : 19, Jun 2021 (22,783 Read)
រឿង ភិក្ខុ​៣០​រូប
Public date : 05, Jan 2023 (35,978 Read)
រឿងនាងសុភទ្ទ្រា
Public date : 25, Jul 2019 (14,941 Read)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
Public date : 02, Sep 2021 (7,597 Read)
រឿងស្រណោះស្នេហ៍ក្បែរគុម្ពផ្កាច្បារ
Public date : 30, Mar 2023 (70,047 Read)
រាជ​កុ​មារ​គ្មាន​បិតា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿