30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 125,331
Today
Yesterday 180,133
This Month 6,303,265
Total ៣៨៥,៥៨៩,៩៥៨
Reading Article
Public date : 04, May 2016 (7,441 Read)

ត្រៀម​ខ្លួន​ដើ​ម្បី​ចូល​រួម​ពិធី​បុណ្យ​​វិសាខ​បូ​ជា





៥០០០ឆ្នាំ សូម​ធ្វើ​ការ​ចូល​រួម​ដើ​ម្បី​ប្រកាស​ជូន​អំពី​ ពិធី​បុណ្យ​វិសាខ​បូ​ជា​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅឆាប់​ៗ ខាង​មុន​នេះ​ហើយ គឺ​នៅ​ថ្ងៃ​ សុក្រ​ ទី​ ២០ ខែឧ​សភា​ ឆ្នាំ ២០១៦ ។ សូម​លោក​អ្នក​ត្រៀម​ខ្លួន​ដើ​ម្បី​ចូល​រួម​ពិធី​បុណ្យ​នេះ​កុំ​បី​ខាន​ ដើម្បី​បាន​ជាបុណ្យ​កុសល​និ​ងការ​សម្អាត​​ចិត្ត​របស់​ខ្លួន ។​ សូម​ស្វែង​យល់​បន្ថែ​ម​ អំពី​ បុណ្យ​វិសាខ​បូជា តាមរយៈអត្ត​បទ​ខាង​ក្រោម​នេះ​ ដូច​ត​ទៅ ៖

តើ​ពិធី​កម្ម​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ដូច​ម្តេច?


ពិធី​កម្ម​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ន័យ​ថា​ជា​អំពើ​ទាំង​ឡាយ​ណា  ដែល​គេ​រៀប​ចំ​ជា​បែប​ផែន នៅ​ក្នុង​ពិធី​បុណ្យ​នីមួយ​ៗ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។

តើ​ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​អ្វីខ្លះ?

ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​ដូច​ជា  បុណ្យ​វិសាខបូជា បុណ្យ​មាឃបូជា  បុណ្យ កឋិនទាន  និង​បុណ្យ​ចូលវស្សា ។

នេះ​ជា​វីដេអូ​ចម្រៀង​អប​អរ​សាទរ​ បុណ្យ​វិ​សាខ​បូជា​ ដែល​
ត្រូវបាន​និពន្ធ​ដោយ​លោក​ម្ចាស់​គ្រូ ​ព្រះ​ភិក្ខុវជិរប្បញ្ញោ សាន​ សុជា និង ​ឧបត្ថម្ភ​ដោយ ឧបាសិកា ឃី​ គឹមលាង ច្រៀង​​ដោយ លោក សេក មាស និង អ្នកស្រី ហ៊ឹម ស៊ីវន បច្ចេក​ទេស​តំឡើងអក្សរដោយ ភិក្ខុ និស្សយភទ្ទោ តេ វិចិត្រ រចនា​រូបភាពដោយ សាមណេរ លទ្ធប្បញ្ញោ មឿន មហានោ
(វត្តមណីរតនារាម ខេត្ត​ពោ​ធិសាត់) ។

មើលវីដេអូមិន​ឃើញ​ ចុច​ទីនេះ

បុណ្យវិសាខបូជា

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា  រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់  រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ  នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​កើត ›› ខែ ពិសាខ   ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការ​បូជា​​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។

ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ខែ​វិសាខ​នេះ     អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​មហាមង្គល​អភិល​ក្ខិត​​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖

១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ
៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន


សម្តេច​ព្រះបរមសាស្រ្តាចារ្យ​របស់​យើង​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ទ្រង់បរិនិព្វាន​សុទ្ធ​តែ​ក្នុង ថ្ងៃ​ពេញបូណ៌មីខែ​វិសាខ​ទាំង​អស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នកប្រាជ្ញ ចង​ក្រងជា គាថា​ទុក​ដូច្នេះ​ថា អាសាឡ្ហបុណ្ណមោក្កន្តោ  វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ

សេចក្តី​ថា ព្រះ​ពុទ្ធទ្រង់​យាង​ចុះកាន់​គភ៌​នៃ​ព្រះវរមាតា ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ និង ទ្រង់​ចូល​បរិនិព្វាន​ក៏ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ (​ផ្សេង​តែ​ឆ្នាំ) ។

ព្រះអង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង់ មុនពុទ្ធ​សករាជ ៨០​ឆ្នាំ ។ នៅ​ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​កបិលពស្តុ និង ទេវ​ទហៈ។ ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់  មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា ។

ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង  នៅ​ថ្ងៃ​ពុធ  ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​ វេលាជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង  រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។

ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់  វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់  ចន្លោះ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង​ក្រុងកុសិនារា ។

សព្វ​ថ្ងៃ​នេះ  ទី​ក្រុង កុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា ។ ជា​ប្រពៃណី​បុណ្យ​វិសាខបូជា  គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​ពេល​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ​ថា បុណ្ណមី មាន​សេចក្តី​ថា ខែ​ពេញ​បូណ៌មី ។

ម្យ៉ាង​ទៀត ការ​ប្រារព្ធ​ពិធី​ក្នុង​ពេល​រាត្រី អា​ស្រ័យ​ដោយ លក្ខណៈ​ងាយ​ស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប​ជ្វាលា  បូជា​ភ្លើងអគ្គិ សនី​ឲ្យ​ភ្លឺ​រុង​រឿង​រន្ទាល​ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាង​ទៀត ដើម្បី​បើក​ឱកាស​ឲ្យ​ពុទ្ធ​បរិស័ទ​បាន​ជួប​ជុំ​គ្នា ដ៏​ច្រើន​កុះ​ករ​ទាំង​ប្រុស​ទាំង​ស្រី អាច​បំពេញ​កុសល​កម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ ជា​ពេល​ទំនេរ​ផង។

បុណ្យ​វិសាខបូជា ចាត់​ទុក​ថាជាបុណ្យ​ដ៏​ធំ  ដោយ​មាន​មហាជន ចាស់​ក្មេង​ប្រុស ស្រី នៅ​ប្រជុំ​គ្នា​អ៊ូអរ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កាភ្ញី និង​ប្រទីប​ជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោង​ព្រាត នៅ​គ្រប់​វត្ត​អារាម ។

តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុន​នឹង​ចូល​ព្រះ​វិហារ ហើយ​គេ​យក​ទេយ្យ​វត្ថុ​រៀប​ចំដាក់​នៅ​មុខ​ពុទ្ធរូប រួច​អុជ​ទៀន​ធូប​បូជា ផ្កាភ្ញី​ផ្សេង​ៗ។

គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល សា្តប់​ពុទ្ធ​មន្ត ស្តាប់​ធម៌ទេសនា អំពី ពុទ្ធប្បវត្តិ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រ​ធម៌​បទ​ផ្សេង​ៗ​ដូច​ជា នមោ ៨បទ ឋាន​ធំ ៨​កន្លែង​ជា​ដើម នៅ​យប់​នោះ​គេ​ធ្វើ​រហូត​ទល់​ភ្លឺ តាម​លទ្ធភាព​វត្ត​នីមួយ​ៗ ដើម្បី ឲ​មាន​បសាទសទ្ធា ចំពោះ​ព្រះរតនត្រ័យ​កាន់​តែ​ខ្លាំងក្លា​ឡើង។

ប្រវត្តិ​បុណ្យវិសាខ​បូជា

ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​រាប់​អាន​ព្រះពុទ្ធសាសនា នាំ​គ្នា​ធ្វើ​វិសាខបូជា នៅ​ថ្ងៃ ពេញ​បូណ៌មីខែពិសាខ រៀង​ៗ​មក​តាំង​ពី​បុរាណកាល ។ តាម​ការ​ស្រាវជ្រាវ​គេ​បាន​ដឹង​ថា បុណ្យ វិសាខ​បូជា​ទំនង​ជា​ធ្វើ​នៅ​ក្រោយ​ពុទ្ធ​បរិនិព្វាន​ច្រើន​រយឆ្នាំ។ គេ​ថា​ប្រទេស ឥណ្ឌា និង​ប្រទេស​លង្កា បាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ​យូរ​យារ​ណាស់មក​ហើយ ។

ចំណែក​ប្រទេស​សៀម និង​ប្រទេស​ខ្មែរ​ទើប នឹង​ចាត់​ចែង​ធ្វើ​នៅ​គ្រឹស្តសតវត្សទី ១៩។ នៅ​ក្នុង​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ ទុំ​អ្នក​មុខ​អ្នកកា​ទាំង​ឡាយ​ដំណាល​ ត​ៗ ​គ្នា​បាន​ឲ្យ​​ដឹងថា គេ​បាន​ផ្តើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេច ព្រះ​ហរិរក្ស​មារា (ព្រះអង្គដួង)  ដែល​គង់​នៅ​ក្រុង​ឧត្តុង្គ   ក្នុង​ពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយ​មហាប៉ាន ដែល​ស្តេច​សៀម បាន​បញ្ជូន​មក​កាន់​ឧត្តុង្គ តាម​សំណើ​ព្រះបាទ អង្គដួង។

បុណ្យ​វិសាខ​បូជា​ត្រូវ​បាន រាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ របស់​ប្រទេសកម្ពុជា  ។ នៅ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ  ជិត ២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យ វិសាខ​បូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។

វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត ​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្មា​សម្ពោធិ​ញាណ​ ១​​, ទ្រង់​ចូល​កាន់ព្រះនិព្វាន ១ ។  អាស្រ័យ​ហេតុនេះ​ហើយ  ទើប​អ្នក​ប្រាជ្ញ​បុរាណ​​លោក​កំណត់​យក  ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ  ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជា​ដរាប​​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ។

របៀប​ធ្វើ​វិសាខបូជា

មុន​នឹង​ប្រកាស​វិសាខបូជា សូម​លោក​អាចារ្យ​នាំ ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ នមស្ការ​ព្រះរតនត្រ័យ​តាមវិធី​រតនប្បណាម​សង្ខេប ឬ​ពិស្តារ ហើយ​សមាទានសីល​រួច​សឹម​ប្រកាស វិសាខ​បូជា​ដូច​ត​ទៅ​នេះ ៖

វិធី​ប្រកាស​វិសាខបូជា

(​លោក​អាចារ្យ​ត្រូវ​អាន​មួយ​ឃ្លា​ម្តង​ៗ ឲ្យ​ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ​ថា​តាម)
នមោ     តស្ស     ភគវតោ    អរហតោ    សម្មាសម្ពុទ្ធស្ស សូម​នមស្ការ  ចំពោះ​ព្រះ​ភគ​វន្ត​មុនី  អរហន្តសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ។ សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វ​ទុក្ខ​ស្ស ​បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។ ព្រះ​​ភគ​វន្ត​មុនី​អង្គ​ណា     ទ្រង់ត្រាស់​សំដែង​នូវធម៌     ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង ព្រះ​ភគវន្តមុនី​អង្គ​​នោះ​ ជា​ព្រះសម្មាសម្ពុទ្ធ​ពិត​មែន  យើង​ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​បង្គំ​នូវ ព្រះសម្មាសម្ពុទ្ធ អង្គ​​នោះ​​ដោយ​គោរព ។  ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន ភគ​វតា តំ ធម្មំ អាទរេន នមស្សាម ។ ព្រះ​ធម៌​ណា​ដែល​ព្រះភគវន្តមុនី​អង្គ​នោះ   ទ្រង់​ត្រាស់​សំដែង​ហើយ​ដោយ​ប្រពៃ ដើម្បី​កំចាត់ បង់​​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង ព្រះ​ធម៌​នោះ  ជា​ធម៌​ស្រោច​ស្រង់​​សត្វ​ពិត​មែន   យើង​ខ្ញុំ​ព្រះ​អង្គ​សូម​ថ្វាយ បង្គំ​នូវ​ព្រះធម៌​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។ ព្រះអរិយ​សង្ឃណា លោក​ប្រតិត្តិ ដើម្បី​កំចាត់​បង់ នូវ​សេចក្តី​ទុក្ខ​ទាំង​ពូង  ព្រះ​អរិយ​សង្ឃ នោះ  ជា​សង្ឃសាវ័ក​នៃ​ព្រះភគវន្តមុនី​អង្គ​នោះ   លោក​ប្រតិបត្តិ​ដោយ​ប្រពៃ​មែន​ពិត  យើង​ខ្ញុំ​ព្រះអង្គ សូម​ថ្វាយ​បង្គំ​នូវ​ព្រះ​អរិយ​សង្ឃ​​នោះ​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

ថ្ងៃ​នេះ​ជាតិថី្ម​ ពេញ​បូណ៌មី​នៃ​ខែ​វិសាខ  មាន​ព្រះចន្ទ័​ពេញវង់  ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សក្យ​មុនី  សម្មាសម្ពុទ្ធ  ជាបរមគ្រូ  ទ្រង់​ប្រសូត   ទ្រង់​បាន​ត្រាស់   ជា​ព្រះសព្វញ្ញូពុទ្ធ  ប្រាកដ​ឡើង​​ក្នុង លោក និង​ថ្ងៃ​ដែល​ទ្រង់​រំលត់ខ័ន្ធ  ចូល​កាន់​បរិនិព្វាន  តិថី​នេះ  ជា​ឧបលក្ខិត​សម័យ​​មួយ​ដ៏​ឧត្តម​ក្នុង​​ព្រះពុទ្ធ សាសនា   គឺ​ជា​ថ្ងៃ​សម្រាប់​ពុទ្ធមាមក​ជន  ទាំង​បព្វជិត ទាំង​​គ្រហស្ថ   ប្រជុំ​គ្នា​ធ្វើ​សក្ការ​បូជា   ចំពោះ ព្រះសម្មាសម្ពុទ្ធ  ព្រម​ទាំង​ព្រះធម៌  ជា​បរម​ពុទ្ធោ​វាទ  និង​ព្រះអរិយសង្ឃ   ជា​សាវ័ក​របស់​ព្រះ អង្គ។

ឥឡូវ​នេះ  យើង​ទាំង​អស់​គ្នា  ជា​ពុទ្ធសាសនិកជន  បាន​មក​ប្រជុំ​គ្នា  បាន​រៀប​គ្រឿង​​សក្ការ បូជា មាន​ទៀន​ធូប​និង​ផ្កា​ជា​ដើម  ក្នុង​ទីនេះ ដែល​មាន​ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ  ជា​ប្រធាន  ហាក់​ដូច ជា ព្រះ​បរមសាស្តា​អង្គ​នោះ   ទ្រង់​ស្តេច​មក​គង់  ក្នុង​ទី​ចំពោះ​មុខ  នៃ​យើង​​ទាំង​អស់​គ្នា យើង​ខ្ញុំ​សូម ថ្វាយ  នូវ​គ្រឿង​សក្ការ​បូជា​ទាំង​នេះ  ចំពោះ​ព្រះសម្មា​សម្ពុទ្ធ​​ព្រះ​អង្គ​នោះ ព្រម​ទាំង​ព្រះ ធម៌  និង​ព្រះ អរិយសង្ឃ   រតនត្រ័យ​ទាំង​បី  ដោយ​សេច​ក្តី​គោរព  ។

បពិត្រ​ព្រះសក្យ​មុនីបរមគ្រូ  ព្រះអង្គ​ជា​បូជា​រហបុគ្គល  របស់​ទេវតា​និង​មនុស្ស​ក្នុង​លោក​​ឥត មាន​បុគ្គល​ណា​មួយ   ត្រឹម​ស្មើ​នឹង​ព្រះអង្គ​ឡើយ    ទោះ​បី​ព្រះអង្គ  ទ្រង់​បរិនិព្វាន   បាត់​​រូប​ព្រះកាយ​​អស់​កាល​ដ៏​យូរ​អង្វែង​ហើយ ក៏​ពិត​មែន   ប៉ុន្តែ​ទ្រង់​បាន​ប្រតិស្ថាន    ព្រះ​វិសុ​ទ្ធោវាទ  គឺ​ព្រះធម៌​វិន័យ​ ដ៏​បរិសុទ្ធវិសេស    ទុក​ជាតំណាង​ព្រះអង្គ   ទាំង​ព្រះគុណ​របស់​​ព្រះអង្គ  ក៏​នៅ​មាន​ប្រាកដ  ទាំង​ព្រះ បរម សារីរិក​ធាតុ   នឹង​ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ  ក៏​​នៅ​មាន​ប្រាកដ​ដែរ    សូម​​ព្រះ​ដ៏​មាន​បុណ្យជាបរម សាស្តា   ទ្រង់​ព្រះ​មេត្តា​ប្រោស​ទ​ទួល​  នូវ​គ្រឿង​សក្ការ​បូជា  របស់​យើង ខ្ញុំ​ព្រះអង្គ  ដែល​បាន​រៀប​ចំ ថ្វាយ​ក្នុង​ទី​នេះ ដើម្បី​ជា​​ផលានិសង្ស ឲ្យ​យើង​ខ្ញុំ​ព្រះអង្គ​បាន​ប្រកប ដោយ ឥដ្ឋមនុញ្ញផល វិបុលសុខ  និង​សេច​ក្តី​ចម្រើន ដ៏​ធំ​ទូរលាយ អស់​កាល​ជា​អង្វែង​ទៅ ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

វេរគ្រឿង​សក្ការ​បូជា

ឥទានាយំ   ភន្តេ   វិសាខបុណ្ណមី កាលោ  សម្បត្តោ  តស្ស  អម្ហាកំ ភគវតោ​តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ​ ។
តថា ហិ  ខោ  អម្ហាកំ  លោកនាយកោ  សោណសំវច្ជរេ   វិសាខបុណ្ណមីយំ សុក្រវារេ    គព្ភានិក្ខមនំ   បត្វា  ច  កុក្កដេ    វិសាខបុណ្ណមីយំ   ពុទ្ធវារស្មឹ    សព្វញ្ញុតំ   បត្វា  ច សប្បេ វិសាខបុណ្ណមិយំ អង្គារេ  បរិនិព្វានំ  បត្វា  ច  អហោសិ  ។

តស្មា  មយំ  សព្វេ តំ  តំ   តស្ស   នក្ខត្តសមយំ  អនុស្សរន្តោ  ឥធ  សមាគតា ឥមេហិ   ទីបធូបមាលាទីហិ  សក្ការេហិ  ច  បូជំ ករោម  ធម្មេហិ ច  សាធុ  ភន្តេ  ភគវា  សុចិ​រ​ប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ណតុ សាសនស្សឋិរត្ថាយ  ចេវ  អម្ហាកញ្ច  ទីឃរត្តំ  អត្ថាយ  ហិតាយ  សុខាយ  ។
ព្រះ​ពុទ្ធរូប​ស្នង​ព្រះអង្គ  ក្តី​គោរព បពិត្រ​​ព្រះ​ករុណា​ទាំង​ឡាយ​ដ៏​ចម្រើន     កាល​ឥឡូវ​នេះ    ជា​ថ្ងៃ​ពេញបូណ៌មី​ខែពិសាខ ប្រកប​​ដោយ​​នក្ខត្ត​សម័យ ដូច​សម័យ​របស់​ព្រះដ៏មាន​ព្រះភាគ  ជា​ម្ចាស់​នៃ​យើង​នោះ​ប្រាកដ  ។

ត្បិត​ថា​ព្រះ​លោក​នាយក​ជា​​ម្ចាស់​នៃ​យើង    កាល​ទ្រង់​ប្រសូត​ចាកគភ៌ ( ព្រះមាតា ) ក្នុង ថ្ងៃ​សុក្រ​ពេញ​បូណ៌មី    ខែ​ពិសាខ​ឆ្នាំ​ច​នោះ​ក្តី    ត្រាស់​ដឹង​សព្វញ្ញុត្តញ្ញាណ   ក្នុង​ថ្ងៃ​ពុធពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​រកា​នោះ​ក្តី    ទ្រង់​បរិនិព្វាន  ក្នុង​ថ្ងៃ​អង្គារពេញ​បូណ៌មី  ខែ​ពិសាខ​​ឆ្នាំ​ម្សាញ់​នោះ​ក្តី  មាន ហើយ​ដោយ​ពិត ។

ព្រោះ​ហេតុ​នោះ ( កាល​ឥឡូវ​នេះ )   យើង​ខ្ញុំ​ទាំង​ឡាយ   រឭក​នូវ​នក្ខត្ត​សម័យ​នោះៗ របស់ ព្រះ​អង្គ  ទើប​នាំ​គ្នា​មក​ជួប​ជុំ​ក្នុង​ទី​នេះ    ធ្វើ​បូជា​ដោយ​គ្រឿង​សក្ការ​ផ្សេង​ៗ​មាន​ប្រទីប​ធូប​ទៀន  និង កម្រង​ផ្កា​ជា​ដើម​ផង   បូជា​ដោយ​ធម៌​ផង ។

បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចម្រើន    សូម​ព្រះ​ដ៏មាន ព្រះ​ភាគ ដែល​ទ្រង់​បរិព្វាន​ហើយ សូម្បី​អស់​កាល​ជា​យូ​អង្វែង​ហើយ​ក្តី សូម​ព្រះអង្គ​ទទួល​នូវ គ្រឿង​បណ្ណា​ការ​ទាំង​នេះ ដែល​ទុគ្គត​បណ្ណា​ការ​របស់​យើង​ខ្ញុំ​ទាំង​ឡាយ  ដើម្បី​ធ្វើ​ឲ​សាសនា​រុងរឿង ស្ថិត​ស្ថេរ​ទៅ​ផង  ដើម្បី​ជា​បរយោជន៍   និង​សេចក្តី​សុខ​ផង    ដល់​យើង​ខ្ញុំ​ទាំង​ឡាយ   អស់​កាល​ជា អង្វែង​ទៅ​ហោង  ។

លុះ​ចប់​វិធី​ប្រកាស​វិសាខ​បូជា​នេះ​ហើយ សូម​ព្រះសង្ឃ​ទាំង​អស់​នមស្ការ​ព្រះរតនត្រ័យ​តាម វិធី​ត្រៃ​ប្រណាម និង​ធម៌​សម្រាប់ នមស្ការ​ផ្សេង​ៗ​ទៀត​តាម​ដែល​អាច​សូធ្យ​បាន​គ្រប់​ព្រះអង្គ បន្ទាប់ មក​ទៀត​គឺ​និមន្តធម្ម​កឋិក​សម្តែង​ធម៌ទេសនា។

លុះ​ចប់​ធម៌​ទេសនា​ពុទ្ធបរិស័ទ​ណា​ចេះ​សូធ្យ​ធម៌បទ ផ្សេង​ៗ ដែល​ស្រប​នឹង​ពិធី​បុណ្យ​នេះ​ដូចជា នមោ ៨​បទ និង​ធម៌បទ​ដែល​ពិពណ៌នា​អំពី​ពុទ្ធប្ប​វត្ត ជា​ដើម ។  ក្នុង​កម្មវិធី​បុណ្យ​នេះ  ពុទ្ធ​បរិស័ទ​​គួរ​តែ​​កំសាន្ត  តាម​ផ្លូវ​ព្រះធម៌​ឲ​បាន​ទាល់​ភ្លឺ  កុំ​ឲ្យ​ខុស របៀប​ពី​បុរាណ​មក​ផង។


ដោយ​៥០០០​ឆ្នាំ​ 


Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 23, Jan 2017 (50,905 Read)
ព្រះ​វល្លិការ​ផល​ទាយក​ត្ថេរ​
Public date : 22, Feb 2022 (21,056 Read)
បញ្ញាសម្បទា
Public date : 26, Jul 2019 (78,945 Read)
អ្វី​ទៅ​ជា​ជីវិត?
Public date : 24, Jul 2019 (12,447 Read)
គំនុំ​សង​សឹក
Public date : 31, Oct 2022 (47,844 Read)
ពិចារណា​ដល់​ភាព​សៅហ្មង​នៃ​បុគ្គល​ក្រោធ
Public date : 02, Jun 2022 (57,631 Read)
ការសិក្សាបីយ៉ាង (ត្រៃសិក្ខា)
Public date : 22, Jul 2022 (49,987 Read)
ត្រូវចេះលះបង់  ទើបដល់ទិសដៅ
Public date : 28, Jul 2019 (10,463 Read)
កិច្ចបដិបត្តិចំពោះអ្នកដទៃ
Public date : 28, Jul 2019 (21,155 Read)
ជីវិតស្តុកលោក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.56
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿