Wednesday, 25 May B.E.2566  
Listen to Dhamma (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio (Takeo)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 33,097
Today
Yesterday 122,223
This Month 2,714,872
Total ២៥៨,២១២,៦៨៧
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 26, Jul 2019 (11,641 Read)

ប្រៀប​ធៀប​ព្រះ​ធម៌​ជា​មួយ​នឹង​ស្លឹក​ឈើ​ក្នុង​ដៃ​



Audio

គ្រា​មួយ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​ប្រ​ថាប់​គង់​នៅ​នា​ព្រៃ​​មួយ​ ស្ថិត​ក្នុង​នគរ​កោសម្ពី​ (​បច្ចុប្បន្ន​នៅ​ជិត​ស្រុក​អា​ឡា​ហាក់​បាដ​ Allahabad) ។ ពេល​នោះ​ឯង​ ព្រះ​អង្គ​ទ្រង់​បាន​ចាប់​យក​នូវ​ស្លឹក​ឈើ​មួយ​ចំនួន​មក​ទុក​ក្នុង​ព្រះ​ហត្ថ​ ហើយ​ត្រាស់​សួរ​ទៅ​កាន់​ព្រះ​សាវ័ក​ទាំង​ឡាយ​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ អ្នក​ទាំង​ឡាយ​គិត​ឃើ​ញ​យ៉ាង​ដូច​ម្តេច​ រវាង​ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ដៃ​របស់​តថា​គត​ ជា​មួ​យ​នឹង​ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​ ។ តើ​ស្លឹក​ឈើ​ណា​ ដែល​មាន​ចំនួន​ច្រើន​ជាង​ ? " ។

" បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ! ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ​តិ​ច​ជាង​ច្រើន​ណាស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្លឹក​ឈើ​ដែល​មាន​នៅ​ក្នុង​ព្រៃ​នេះ​ "

" ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ ដូច​គ្នា​នេះ​ដែរ​ ក្នុង​បណ្តា​អ្វី​ដែល​តថា​គត​បាន​ត្រាស់​ដឹង​ហើយ​នោះ​ តថា​គត​បាន​ប្រាប់​ដល់​អ្នក​ទាំង​ឡាយ​ ត្រឹម​បន្តិច​បន្តួច​ប៉ុណ្ណោះ​ រី​ឯ​អ្វី​ដែល​តថា​គត​មិន​បាន​ប្រាប់​ដល់​អ្នក​ទាំង​ឡាយ​នោះ​ គឺ​មាន​ច្រើន​លើ​ស​លន់​ ។ ហើយ​ព្រោះ​ហេតុ​អ្វី​ទៅ​ ទើប​តថា​គត​មិន​ប្រាប់​រឿង​ទាំង​នោះ​ដល់​អ្នក​ទាំង​ឡាយ​ ?  ព្រោះ​ថា​រឿង​ទាំង​នោះ​ឯង​មិន​មាន​ប្រ​យោជន៍​ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ការ​កម្ចាត់​បង់​នូវ​សេច​ក្តី​ទុក្ខ​ ។ នេះ​ឯង​ហើយ​គឺ​ហេតុ​ផល​ដែល​ថា​ ហេតុ​អ្វី​ទើប​​តថា​គត​មិន​ប្រាប់​នូវ​រឿង​ទាំង​នោះ​ដល់​អ្នក​ទាំង​ឡាយ​ "

ជា​ការ​គ្មាន​ប្រយោជន៍​សោះ​ឡើយ​ សម្រាប់​ពួក​យើង​ទាំង​ឡាយ​ក្នុង​ការ​ដែល​ត្រូវ​នាំ​គ្នា​មក​គិត​នូវ​អ្វី​ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ជ្រាប​ហើយ​តែ​មិន​បាន​ទ្រង់​ត្រាស់​ប្រាប់​ដល់​ពួក​យើង​ទាំង​ឡាយ​នោះ ។ លំនាំ​ដូច​គ្នា​នេះ​ឯង​ អ្នក​ប្រាជ្ញ​មួយ​ចំនួន​ធ្លាប់​ធ្វើ​រួច​មក​ហើយ​ ដោយ​មិន​បាន​ទទួល​នូវ​លទ្ធ​ផល​អ្វី​ទាំង​អស់​ ។

ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​មិន​ចាប់​អារម្មណ៍​ ក្នុង​ការ​វែក​ញែក​បក​ស្រាយ​នូវ​បញ្ហា​ទស្សន​វិជ្ជា​ដែល​មិន​ចាំ​បាច់​ ដែល​សុទ្ធ​សឹង​ជា​រឿង​កើត​ចេញ​ពី​​ការ​សន្និ​ដ្ឋាន​ ហើយ​ថែម​ទាំង​បង្ក​ឲ្យ​កើត​បញ្ហា​នៃ​ការ​គិត​រវើ​រវាយ​ថែម​ទៀត​ផង​ ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ចាត់​ទុក​ថា​ បញ្ហា​នៃ​ទស្សន​វិជ្ជា​ទាំង​នោះ​ជា​ព្រៃ​នៃ​ទិ​ដ្ឋិ​ ។

ក្នុង​ខណៈ​ដែល​នៅ​មាន​មនុស្ស​ជា​ច្រើន​ ក៏​ដូច​ជា​សា​វ័ក​មួយ​ចំនួន​របស់​ព្រះ​អង្គ​ មិន​យល់​ច្បាស់​នូវ​គោ​ល​ជំហរ​នេះ​របស់​ព្រះ​អង្គ​ឡើយ​ ព្រោះ​ថា​មាន​ឧ​ទា​ហរណ៍​របស់​លោក​ម្នាក់​ក្នុង​ពុទ្ធ​សាវ័ក​ទាំង​ឡាយ​មាន​ឈ្មោះ​ថា​ មាលុក្យបុត្រ​ ហើយ​គឺ​លោក​អង្គ​នេះ​ឯង​ដែល​បាន​តាំង​នូវ​សំនួរ​១០ខ ទាក់​ទង​ទៅ​នឹង​បញ្ហា​ទស្សន​វិជ្ជា​ទូល​សួរ​ចំពោះ​ព្រះពុទ្ធ​ជា​ម្ចាស់​ឲ្យ​ទ្រង់​ឆ្លើយ​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ "
បែ្រ​សម្រួល​ដោយ លីន​ កុសល

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jan 2021 (23,930 Read)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
Public date : 28, Jul 2019 (14,292 Read)
តួនាទីកូនចំពោះមាតាបិតា
Public date : 04, Jan 2022 (58,565 Read)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
Public date : 19, Sep 2021 (1,187 Read)
អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន ត្រូវប្រកបសេចក្តីព្យាយាម
Public date : 21, Jul 2020 (50,411 Read)
សុចរិត​ ៣ និង ទុច្ចរិត​ ៣
Public date : 30, Jul 2019 (85,366 Read)
ពេល​ព្រឹក​ខ្ញុំ​សម្រាល​កូន​៥នាក់ ​ពេល​ល្ងាចសម្រាល​កូន​៥នាក់​
Public date : 27, Jul 2019 (86,998 Read)
ហេតុដែលនាំឲ្យមនុស្សមានរូបអាក្រក់ ល្អ មាន ក្រ ក្នុង​លោក​
Public date : 15, Sep 2019 (22,002 Read)
អប្បមានធម៌ជាផ្លូវព្រះនិព្វាន
Public date : 09, Aug 2021 (20,940 Read)
សំនួរ ចម្លើយអំពី​ព្រះធម្មគុណ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).