ថ្ងៃ ពុធ ទី ១៩ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៦,៣៣៣
Today
ថ្ងៃម្សិលមិញ ៩៧,៥៦៩
ខែនេះ ១,៥៨៨,០៩៩
សរុប ២៤២,៨០៨,៦៩៨
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/3162/2022-01-09_16_2500.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១៩៤ ដង)
សមចិត្តវគ្គ ទី៤ [២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។ សមចិត្តវគ្គ ទី ៤ ឬ ភូមិរបស់សប្បុរសនិងអសប្បុរស - បិដកភាគ ៤០ ទំព័រ ១៣៦ ឃ្នាប ២៧៧ ដោយ៥០០០ឆ្នាំ
images/articles/3163/2ttt4045tt.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១៥៣ ដង)
តយោធម្មសូត្រ [៧៦] ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើង ក្នុងលោកឡើយ ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ក្នុងលោកដែរ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺជាតិ ១ ជរា ១ មរណៈ ១។ ម្នាលភិក្ខុទាំងឡាយ (ប្រសិនបើ) ធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក៏មិនគប្បីកើតឡើងក្នុងលោក ទាំងធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ក៏មិនភ្លឺច្បាស់ ក្នុងលោកនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះ រមែងមានក្នុងលោក ព្រោះហេតុណា ព្រោះហេតុនោះ ទើបព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោក ព្រោះហេតុនោះ ទើបធម្មវិន័យ ដែលព្រះតថាគតសំដែងហើយ ភ្លឺច្បាស់ក្នុងលោកដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់រាគៈ ១ មិនលះបង់ទោសៈ ១ មិនលះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់សក្កាយទិដ្ឋិ ១ មិនលះបង់វិចិកិច្ឆា ១ មិនលះបង់សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ នូវការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ មិនលះបង់នូវកិរិយាសេពគប់នូវផ្លូវខុស ១ មិនលះបង់នូវភាពរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះចេញហើយ មិនគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់ការភ្លេចស្មារតី ១ មិនលះបង់សេចក្តីមិនដឹងខ្លួន ១ មិនលះបង់សេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវភាពរួញរានៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ មិនលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ មិនលះបង់នូវភាពនៃចិត្តប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយ នៃចិត្តបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីរវើរវាយ ១ មិនលះបង់នូវសេចក្តីមិនសង្រួម ១ មិនលះបង់នូវភាពទ្រុស្តសីល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ទាំងឡាយ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវចិត្តរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវភាពមិនមានសទ្ធា ១ មិនលះបង់នូវភាពមិនដឹងនូវពាក្យពោល ១ មិនលះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ ចេញហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអើពើ ១ មិនលះបង់នូវភាពជាអ្នកប្រដៅក្រ ១ មិនលះបង់នូវភាពនៃបាបមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនបានលះបង់ធម៌ទាំង ៣ ហើយ មិនគួរលះបង់នូវសេចក្តីអើពើ លះបង់ភាពនៃបាបមិត្របានទេ។ ធម៌ទាំង ៣ តើដូចម្តេច។ គឺមិនលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ១ មិនលះបង់នូវសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ទាំង ៣ នេះហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីក្តៅក្រហាយនឹងអំពើទុច្ចរិត ជាអ្នកប្រមាទ។ កាលបើបុគ្គលនោះ ជាអ្នកប្រមាទហើយ មិនគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្របានទេ។ កាលបើបុគ្គលនោះ មានបាបមិត្រហើយ មិនគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងពាក្យពោល លះបង់នូវសេចក្តីខ្ជិលបានទេ។ កាលបើបុគ្គលនោះ មានសេចក្តីខ្ជិលហើយ មិនគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបានទេ។ កាលបើបុគ្គលនោះ មានភាពជាអ្នកទ្រុស្តសីលហើយ មិនគួរលះបង់ភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនឃើញព្រះអរិយៈទាំងឡាយ លះបង់នូវភាពនៃសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវភាពនៃចិត្តប្រកួតប្រកាន់បានទេ។ កាលបើបុគ្គលនោះ មានភាពនៃចិត្តប្រកួតប្រកាន់ហើយ មិនគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវចិត្តរវើរវាយបានទេ។ កាលបើបុគ្គលនោះ មានចិត្តរវើរវាយហើយ មិនគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវកិរិយាសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបានទេ។ កាលបើបុគ្គលនោះ មានចិត្តរួញរា មិនគួរលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបានទេ។ កាលបើបុគ្គលនោះ មានវិចិកិច្ឆា មិនគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានទេ។ កាលបើមិនបានលះបង់រាគៈ មិនបានលះបង់ទោសៈ មិនបានលះបង់មោហៈ មិនគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ធម៌ទាំង ៣ តើដូចម្តេចខ្លះ។ គឺលះបង់រាគៈ ១ លះបង់ទោសៈ ១ លះបង់មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ទាំង ៣ នេះចេញបានហើយ ទើបគួរលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់សក្កាយទិដ្ឋិ ១ លះបង់វិចិកិច្ឆា ១ លះបង់សីលព្វតបរាមាសៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់ការធ្វើទុកក្នុងចិត្តដោយមិនមែនឧបាយ ១ លះបង់ការសេពគប់ផ្លូវខុស ១ លះបង់សេចក្តីរួញរានៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់សក្កាយទិដ្ឋិ លះបង់វិចិកិច្ឆា លះបង់សីលព្វតបរាមាសៈបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់ការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវការភ្លេចស្មារតី ១ លះបង់នូវសេចក្តីមិនដឹងខ្លួន ១ លះបង់នូវសេចក្តីរវើរវាយនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ធម៌ ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ ១ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ ១ លះបង់នូវចិត្តប្រកួតប្រកាន់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តិមិនដឹងខ្លួន លះបង់នូវសេចក្តីរវើរវាយនៃចិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់សេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីរវើរវាយ ១ លះបង់នូវសេចក្តីមិនសង្រួម ១ លះបង់នូវភាពទ្រុស្តសីល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីល។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវភាពមិនមានសទ្ធា ១ លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល ១ លះបង់នូវសេចក្តីខ្ជិល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ នេះបានហើយ ទើបគួរលះបង់នូវសេចក្តីរវើរវាយ លះបង់នូវសេចក្តីមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអើពើ ១ លះបង់នូវភាពជាអ្នកប្រដៅក្រ ១ លះបង់នូវភាពនៃបាបមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវភាពមិនមានសទ្ធា លះបង់នូវភាពមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ធម៌ទាំង ៣ តើដូចម្តេច។ គឺលះបង់នូវសេចក្តីមិនអៀនខ្មាសនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីមិនក្តៅនឹងអំពើទុច្ចរិត ១ លះបង់នូវសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលលះបង់ធម៌ទាំង ៣ បានហើយ ទើបគួរលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ជាអ្នកមានសេចក្តីអៀនខ្មាសនឹងអំពើទុច្ចរិត ក្តៅនឹងអំពើទុច្ចរិត មិនប្រមាទ។ កាលបើបុគ្គលនោះ មិនប្រមាទហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីមិនអើពើ លះបង់នូវភាពជាអ្នកប្រដៅក្រ លះបង់នូវភាពនៃបាបមិត្តបាន។ កាលបើបុគ្គលនោះ មានកល្យាណមិត្តហើយ ទើបគួរដើម្បីលះបង់នូវភាពមិនមានសទ្ធា លះបង់នូវសេចក្តីមិនដឹងនូវពាក្យពោល លះបង់នូវសេចក្តីខ្ជិលបាន។ កាលបើបុគ្គលនោះ មានសេចក្តីព្យាយាមប្រារព្ធហើយ ទើបគួរដើម្បីលះបង់នូវសេចក្តីរវើរវាយ លះបង់នូវការមិនសង្រួម លះបង់នូវភាពទ្រុស្តសីលបាន។ កាលបើបុគ្គលនោះ មានសីល ទើបគួរដើម្បីលះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនឃើញនូវព្រះអរិយៈទាំងឡាយ លះបង់នូវសេចក្តីប្រាថ្នា ដើម្បីមិនស្តាប់នូវអរិយធម៌ លះបង់នូវចិត្តប្រកួតប្រកាន់បាន។ កាលបើបុគ្គលនោះ មិនមានចិត្តប្រកួតប្រកាន់ហើយ ទើបគួរដើម្បីលះបង់នូវការភ្លេចស្មារតី លះបង់នូវសេចក្តីមិនដឹងខ្លួន លះបង់នូវសេចក្តីរសាប់រសល់នៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរសាប់រសល់ហើយ ទើបគួរដើម្បីលះបង់នូវកិរិយាធ្វើទុកក្នុងចិត្ត ដោយមិនមែនឧបាយ លះបង់នូវការសេពគប់នូវផ្លូវខុស លះបង់នូវសេចក្តីរួញរានៃចិត្តបាន។ កាលបើបុគ្គលនោះ មិនមានចិត្តរួញរាហើយ ទើបគួរដើម្បីលះបង់នូវសក្កាយទិដ្ឋិ លះបង់នូវវិចិកិច្ឆា លះបង់នូវសីលព្វតបរាមាសៈបាន។ កាលបើបុគ្គលនោះ មិនមានវិចិកិច្ឆាហើយ ទើបគួរដើម្បីលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន។ កាលបើបុគ្គលនោះ លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈហើយ ទើបគួរដើម្បីលះបង់ជាតិ លះបង់ជរា លះបង់មរណៈបាន។ តយោធម្មសូត្រ ឬ ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតក៏មិនគប្បីកើតឡើងក្នុងលោកដែរ - បិដក ៥០ ទំព័រ ៣១៣ ឃ្នាប ៧៦ ដោយ៥០០០ឆ្នាំ
images/articles/3164/20ythjljj.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ៧៥ ដង)
[២៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។ អំណាចប្រយោជន៍ ២ ប្រការ តើដូចម្តេច។ គឺតថាគត ពិចារណាឃើញធម៌ នៅជាសុខ ក្នុងបច្ចុប្បន្នរបស់ខ្លួន ១ មានសេចកី្តអនុគ្រោះប្រជុំ ជនជាន់ក្រោយ ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការនេះ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។ ប្រយោជន៍ ២ ប្រការ ដែលគប់នូវសេនាសនៈស្ងាត់ - បិដកភាគ ៤០ ទំព័រ ១៣៥_ ឃ្នាប ២៧៤ ដោយ៥០០០ឆ្នាំ
images/articles/3166/2022-01-14_12_49_15-Thai_Monks_Kneel_To_Pray_For_Tree_Cloud_Elements__Flaky_Clouds__Monks_And_Priest.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ៦៩ ដង)
ពាលវគ្គ ទី ៣ [២៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះ មាន ២ ពួក។ បុគ្គលពាល មាន ២ ពួក តើដូចម្តេច។ គឺបុគ្គលមិនឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏មិនព្រមទទួលទោសតាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មាន ២ ពួកនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតនេះ មាន ២ ពួក។ បុគ្គលជាបណ្ឌិត មាន ២ ពួក តើដូចម្តេច។ គឺបុគ្គលឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏ព្រមទទួលទោស តាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត មាន ២ ពួកនេះឯង។ ពាលវគ្គ ទី ៣, បុគ្គលពាលនេះមាន ២ ពួក - បិដកភាគ ៤០ ទំព័រ ១៣១ ឃ្នាប ២៦៧ ដោយ៥០០០ឆ្នាំ
images/articles/892/Untitled-1.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១២៧១០ ដង)
ពុទ្ធ​ភាសិត​សរសើរ​អំពី​បុញ្ញ​ឫទិ្ធ​ (​និ​ធិ​កណ្ឌ​សូត្រ​) បុរស​រមែង​កប់​កំណប់​ទ្រព្យ​ទុក​ ក្នុង​ទី​ដ៏​ជ្រៅ​មាន​ទឹក​ជា​ទី​បំផុត​ ដោយ​គិត​ថា​ កាល​កិច្ច​គឺ​សេច​ក្តី​ត្រូវ​ការ​កើ​តឡើង​ហើយ​ទ្រព្យ​នេះ​ នឹង​ជា​ប្រយោជន៍​ដល់​​អាត្មា​អញ​ ដើម្បី​ដោះ​ខ្លួន​អំពី​រាជ​ភ័យ​ខ្លះ​ ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​អំពី​ចោ​រ​ភ័យ​ខ្លះ​ ដើម្បី​ដោះ​បំណុល​ខ្លះ​ក្នុង​ពេល​ទុរភិក្ខ​ភ័យ​ខ្លះ​ ក្នុង​កាល​មាន​អន្ត​រាយ​ទាំង​ឡាយ​ខ្លះ​ ធម្ម​តា​កំណប់​ ដែល​គេ​កប់​ទុក​ក្នុង​លោក​ ដើម្បី​ប្រយោជន៍​យ៉ាង​នេះ​ឯង​ ។ កំណប់​ទ្រព្យ​ទាំ​ង​អស់​នោះ​ មិន​មែន​សម្រេច​ដល់​បុគ្គល​នោះ​សព្វ​កាល​ទេ​ ព្រោះ​ថា​ កំណប់​ទ្រព្យ​រមែង​ឃ្លាត​ទៅ​ចាក​ទី​ខ្លះ​ សេច​ក្តី​ចំណាំ​របស់​បុគ្គល​នោះ​ រមែង​វង្វេង​ទៅ​ខ្លះ​ នាគ​ទាំង​ឡាយ​រមែង​នាំ​ជញ្ជូន​ទៅ​ខ្លះ​ ពុំ​នោះ​សោត​ ពួក​យក្ស​នាំ​យក​ទ្រព្យ​នោះ​ទៅ​ខ្លះ​ អ្នក​ទទួល​មរតក​ដែល​មិន​ជា​ស្រឡាញ់​នាំ​យក​នូវ​ទ្រព្យ​នោះ​ ក្នុង​កាល​ខ្លួន​មិន​បាន​ឃើញ​ខ្លះ​ ខ្លួន​អស់​បុណ្យ​ទៅ​ក្នុង​វេលា​ណា​ កំណប់​ទ្រព្យ​ទាំង​អស់​នោះ​ រមែង​វិនាសបាត់​បង់​ទៅ​ក្នុង​វេលា​នោះ​ ។ កំណប់​ទ្រព្យ​ដែល​ស្រ្តី​ឬ​បុរស​ណា​ បាន​កប់​ទុក​ល្អ​ហើយ​ ដោយ​ទាន​ សីល​ ដោយ​ការសង្រួម​ និង​ដោយ​ការ​ទូន្មាន​ខ្លួន ក្នុង​ចេតិយឬ​ក្នុង​សង្ឃ​ ឬ​ក្នុង​បុគ្គល​ ឬ​ក្នុង​ពួក​ភ្ញៀវ​ ឬ​ក្នុង​មាតា​ ឬ​ក្នុង​បិតា​ ឬ​ថា​ក្នុង​បងប្រុស​-​ស្រី​ ជា​ច្បង​ កំណប់​ទ្រព្យ​នោះ​ ចាត់​ជា​កំណប់​ទ្រព្យ​ ដែល​កប់​ទុក​ប្រពៃ​ហើយ​ នរណា​ មិន​គប្បី​បំផ្លាញ​បាន​ ជា​កំណប់​ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ កាល​ភោគៈ​ទាំង​ឡាយ​ ដែល​ខ្លួន​ត្រូវ​លះ​បង់​ហើយ​ទៅ​ ខ្លួន​រមែង​កាន់​យក​នូវ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ទៅ​ ។ កំណប់​ទ្រព្យ​ គឺ​បុណ្យ​ មិន​ទូ​ទៅ​ដល់​ពួក​ជន​​ដទៃ​ ជា​របស់​ដែល​ចោរ​លួច​ទៅ​មិន​បាន​ ។ កំណប់​គឺ​បុណ្យ​ណា​ ជាប់​តាម​ខ្លួន​ទៅ​បាន អ្នក​ប្រាជ្ញ​គួរ​សន្សំ​នូវ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។ កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ឲ្យ​នូវ​សេច​ក្តី​ប្រាថ្នា​គ្រប់​យ៉ាង​ ដល់​ទេវ​តា​ និង​មនុស្ស​ទាំង​ឡាយ​ ពួក​ទេ​វតា​និង​មនុស្ស​ទាំង​ឡាយ​ប្រាថ្នា​នូវ​ផល​ណា​ៗ​ ផល​ទាំង​ពួង​នោះ​ រមែង​សម្រេច​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។ ភាព​ជា​អ្នក​មាន​សម្បុរផូរ​ផង់​ មាន​សំឡេងពីរោះ​ ទ្រង់​ទ្រាយ​ល្អ​ រូប​ល្អ​ ជា​អធិបតិ​ មាន​យស​បរិ​វារ​ ផល​ទាំង​អស់​រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។ សម្ប​ត្តិ​ជា​របស់​មនុស្ស​ណា​ផង​ សេច​ក្តី​​ត្រេក​អរ​ក្នុង​ទេ​វលោក​ណា​ផង​ សម្បត្តិ​គឺ​ព្រះ​និ​ព្វាន​ណា​ផង​ សម្បត្តិ​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។ ភាព​នៃ​បុគ្គល​កាល​អាស្រ័យ​មិត្ត​សម្ប​ទា​ បើ​ប្រកប​សេ​ច​ក្តី​ព្យា​យាម​ដោយ​ឧ​បាយ​ដែល​ត្រូវ​ ជា​អ្នក​ស្ទាត់​ក្នុង​វិជ្ជា​និង​វិមុត្ត​ ឥដ្ឋផល​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។ បដិ​សម្ភិ​ទា​ វិមោក្ខ​ សាវក​បារមី​ញាណ​ បច្ចេក​សម្ពោ​ធិ​ញាណ​ និង​ពុទ្ធ​ភូមិ​ណា​ៗ​ ឥដ្ឋ​ផល​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។ បុញ្ញ​សម្ប​ទា​នេះ​ ឲ្យ​សម្រេច​ប្រយោជន៍​ដ៏​ធំ​ ដោយ​ប្រ​ការ​ដូច្នេះ​ ព្រោះ​ហេតុ​នោះ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ជា​ធីរ​ជន​ ទើប​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នក​មាន​បុណ្យ​ធ្វើ​ទុក​ហើយ​ ។ ចប់​និ​ធិ​កណ្ឌ​សូត្រ​ ។ កំណប់​ទ្រព្យ​របស់​បុរស​ស្រ្តី​មាន​ ៤​ យ៉ាង​ (តាម​ការ​ស្រង់​ចេញ​ពី​អដ្ឋ​កថា​នៃ​ព្រះ​សូត្រ​នេះ) ១. ថាវរៈនិ​ធិ​ កំណប់​ទ្រព្យ​មាំ​មួន​កម្រើក​មិន​បាន​ដោយ​ខ្លួន​ឯ​ង​ ដូច​ មាស​ ប្រាក់​ ស្រែ​ ចំការ​ ទី​ដី​សង់​ផ្ទះ​ ជាដើម ។ ២. ជង្គមនិ​ធិ​ គឺ​កំណប់​ទ្រព្យ​ដែល​កម្រើក​ខ្លួន​ឯង​បាន​ ដូច​ ទា​សា​ ទា​សី​ គោ​ ក្របី​ ដំរី សេះ​ ជ្រូក​ មាន់​ ទា​ ជាដើម ។ ៣. អង្គ​សម​និ​ធិ​ គឺ​កំណប់​ទ្រព្យ​ស្មើ​ដោយ​អា​វ​យវៈ​ តូច​ធំ បាន​ដល់​ភាពជា​ពហុ​សូត្រ​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទាំង​ចំណេះ​ផ្លូវ​លោក​ផ្លូវ​ធម៌​ និង​ជា​អ្នក​ជំនាញ​ក្នុង​កិច្ច​ការ​នោះ​ៗ​ ។ ៤. អនុ​គា​មិ​កៈ​និ​ធិ​ កំណប់​ទ្រព្យ​ដែ​ល​ជាប់​តាម​ខ្លួន​ជា​និច្ច​ បាន​ដល់​បុណ្យ​ដែល​សម្រេច​ដោយ​ទាន​ សីល​ ភា​វនា​ ស្តាប់​ធម៌​ សម្តែង​ធម៌​ ជា​ដើម​ ។ បណ្តា​កំណប់​ទ្រព្យ​ទាំង​ ៤​ នេះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​ត្រាស់​សរសើរ​នូវ​អនុ​គាមិកៈ​និ​ធិ​ ថា​ជា​កំណប់​ទ្រព្យ​មាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​ ។ ស្រង់​ចាក​សៀវ​ភៅ " សង្ឃ​ទាន​មាន​ផល​ច្រើន " រៀប​រៀង​ដោយ​ មេត្តា​បា​លោ​ ទឹម-សឿត ដោយ​៥០០០​ឆ្នាំ​
images/articles/3161/dsger534rwfefwe.jpg
ផ្សាយ : ១៧ មករា ឆ្នាំ២០២២ (អាន: ១៤៨ ដង)
អកុសលរាសិសូត្រ ទី៥ [១៩] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។ បេ។ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសលដូច្នេះ បើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់នេះ គឺ នីវរណៈទាំង ៥ នេះឯង។ នីវរណៈទាំង ៥ តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះ នីវរណៈ ទាំង ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺ នីវរណៈទាំង ៥នេះឯង។ [២០] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤។ មា្នលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី នូវចិត្តក្នុងចិត្ត ជាប្រក្រតី នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ អកុសលរាសិសូត្រ ទី ៥ ឬ គំនរបាបនិងគំនរបុណ្យ បិដកភាគ ៣៨ ទំព័រ ១៤ ឃ្នាប ១៩ ដោយ៥០០០ឆ្នាំ
images/articles/2333/t______extpic.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៥៨៦៩ ដង)
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន ការដោះលែងនូវ​សត្វ​ដែល​ជាប់​អន្ទាក់ ដូចជាសត្វ​បក្សី សត្វម្រឹគ ឬត្រីដែលជាប់លប​ឬទ្រូជាដើម ដោយចិត្តអាណិត​ចង់ឲ្យ​សត្វ​នោះ​រួចផុត​អំពី​ទុក្ខភ័យ នេះ​មិន​ចាត់​ជាអទិន្នាទាន តែបើ​ដោះលេង​ដោយ​ចិត្តលួច ខ្លាចក្រែង​ម្ចាស់គេឃើញ ការ​ដោះ​លែង​យ៉ាង​នេះ ចាត់​ជាអទិន្នាទានកម្ម ព្រោះមានរឿង​ក្នុងវិនយបញ្ញត្តិ​នៃទុតិយបារាជិករបស់ភិក្ខុ​ថា
images/articles/2335/s556f456t45et4ryf45.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១៩៣៣៤ ដង)
មនុស្ស គឺជាសត្វ​មួយប្រភេទ​ដែលវិសេស​ជាងសត្វ​ដទៃ​ៗ ដោយ​មនុស្ស​មាននូវ​ឧបនិស្ស័យ​ខ្ពង់ខ្ពស់​ជាងសត្វ អាច​អប់រំ​ចិត្តបណ្ដុះ​បញ្ញា មាន​ឱហាត អត់ធ្មត់ចំពោះ​ការងារ និង​អាច​ស្វែង​រក​មាគ៌ានៃដំណោះ​ស្រាយ​បញ្ហា និង​អាច​រលត់​ទុក្ខ​ទាំងឡាយ​ប្រចាំជីវិត​បាន​ដោយ​សន្តិវិធី។ មានមតិ​ជា​ច្រើន ប្រសិន​បើ​យើង​ស្ដាប់​ដោយ​ខ្វះការ​វិភាគ​ឲ្យ​បាន​ល្អិត​ល្អន់​ស៊ីជម្រៅឬ​ប្រៀប​ធៀប​បែប​អនុលោម​នោះ​ហាក់​បី​ដូច​ជាសមហេតុ​ផល​ដែរ ព្រោះ​ថា​អ្នក​ដែល​និយម​យក​សាសនា​មក​ប្រតិបត្តិ​ក្នុង​ជីវិត សុទ្ធ​តែ​ជា​អ្នក​ប្រាថ្នា​នូវ​សេចក្ដី​សុខ សុភមង្គល​ដូចៗ​គ្នា ។ ដូច្នេះ​ក៏​យល់​ថា​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ​ដូចៗ​គ្នា ហើយ​ក៏​ប្រកាន់​ថា​ព្រះណាដូចព្រះណា​ជាដើម ដោយ​ពួក​គាត់​ភ្លេច​គិត​ដល់​ភាព​ប្រាកដ​និយម និង​ច្បាប់​កម្មផល​ដែល​តែង​មាន​ពិត​ក្នុង​សាសនា​​នីមួយៗ នោះ​ទៅវិញ។គួរ​ឲ្យ​ឆ្ងល់​ដែរ តើ​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ ពិត​ជា​ដូច​ៗ​គ្នា​មែន​ឬ? មិន​ដូចគ្នា​នោះ​ទេ ព្រោះ​សាសនា​នីមួយៗ​មាន​ការ​បង្រៀន​នូវ​វិធីសាស្ត្រ​សម្រាប់​ប្រតិបត្តិ​ផ្សេងៗគ្នា និង​លទ្ធផល​នៃ​ការ​ប្រតិបត្តិ​ក៏​ខុស​ៗ​គ្នាដែរ។ ដូច្នេះ​ការ​ជ្រើសរើស​យក​សាសនា​មក​ប្រតិបត្តិ គឺ​ជា​រឿង​សំខាន់​បំផុត ជៀសវាង​ការ​ឃោសនា​បញ្ចេញ​បញ្ចូល បបួល​ដឹកនាំ​ដោយ​យក​ជំនឿ​មក​ផ្សព្វផ្សាយ​ទាំងងងឹតងងល់ ខ្វះហេតុផល​ជា​ក់លាក់ និងនិយាយ​ឲ្យ​ជឿ​តែ​ទៅ​លើ​ព្រះ ពោល​សរសើរ​តែ​ព្រះ​របស់​ពួកគេ ហាក់​ដូច​ជា​យក​ជំនឿ​របស់​ពួក​គេ​ជាធំ យក​ព្រះ​ជាធំ​មក​ធ្វើ​ជា​ផ្លូវ​ប្រតិបត្តិ​សម្រាប់​ពួក​គេ​ជា​ដើម។ ចំណែក​គោលការណ៍​នៃ​ពុទ្ធសាសនា​វិញ "ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ​មិន​មែន​បង្រៀន​សម្រាប់​ឲ្យ​មនុស្ស​ជឿ​នោះ​ទេ តែ​ជា​ទ្រឹស្ដី​សម្រាប់​យក​មក​អនុវត្ត ឬ​ប្រតិបត្តិ និង​អាច​ពិសោធន​ដោយ​ខ្លួន​ឯង​បាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ"។ ព្រះពុទ្ធសាសនា មានការលើកទឹកចិត្ត​មនុស្ស​ទាំងអស់ ឲ្យ​មាន​ការ​សិក្សាឈ្វេងយល់​រាល់​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធ​ជារឿយៗ​ព្រម​ទាំង​ឲ្យ​មាន​ការ​ពិចារណា​ដោយខ្លួន​ឯង ថា​តើ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ សម​ហេតុផល​មានភាព​ប្រាកដ​និយម​ដែរឬ​ទេ? គួរ​ទទួល​យក​បាន​ទេ? ព្រះពុទ្ធសាសនា​មិន​មែន​យក​រង្វាន់​ទៅ​ទិញ​ទឹកចិត្ត​មនុស្ស​ឲ្យ​មក​ជឿខ្លួន​នោះ​ទេ តែ​ក៏​មិន​បដិសេធ​ការឲ្យទាន​នោះ​ដែរ។ ក្នុងន័យ​នេះ​មាន​ន័យ​ថា មិនត្រូវ​ឲ្យ​ទាន​ដោយ​ចង់បាន​អ្វីតបស្នង​មក​ខ្លួន​វិញ​នោះ​ទេ គឺ​ឲ្យ​ទានដោយ​សេចក្ដី​គោរព ឲ្យទាន​ដោយសេចក្ដី​អនុគ្រោះ ឲ្យទាន​ដោយ​ការយល់​ដឹងតាម​ធម៌​ពិតៗ។ ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ រៀប​រៀង​ដោយ សាមណេរ សា ចាន់រ៉ាត់ ដោយ​៥០០០​ឆ្នាំ
images/articles/2345/e5yg45ygey54.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦៣៩៣៨ ដង)
មិត្តាមិត្តជាតក ព្រះសាស្ដា កាលស្ដេច​ទ្រង់គង់នៅ​ក្នុង​វត្តជេតវ័ន​មហាវិហារ ទ្រង់​ប្រារព្ធ​អមាត្យ អ្នក​ប្រព្រឹត្ត​ប្រយោជន៍ របស់​ព្រះបាទ​កោសល ត្រាស់​ព្រះធម៌​ទេសនា​នេះ មានពាក្យ​ចាប់​ផ្ដើម​ថា កានិ កម្មានិ កុព្វានំ ដូច្នេះ។ បានឮ​ថា អមាត្យ​នោះ បាន​មាន​ឧបការៈ​ចំពោះ​ព្រះរាជា​ជាច្រើន ព្រះរាជា​ក៏​បាន​ប្រទាន​សក្ការ​រាប់​រក​គេ​យ៉ាង​ក្រៃលែង ពួក​អមាត្យ​ដ៏សេស​អត់​ទ្រាំ​
images/articles/2344/gt5eyfret.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦៤១៩២ ដង)
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ ១- ព្រះពុទ្ធប្រៀប​ដូចជា​ព្រះចន្ទ​ពេញបូណ៌មី ព្រះធម៌​ប្រៀបដូច​ជារស្មី​នៃ​ព្រះចន្ទ ព្រះសង្ឃ​ប្រៀប​ដូចជា លោក​ដែល​ស្រស់​បស់​ដោយរស្មី​នៃ​ព្រះចន្ទ​ពេញបូណ៌មី​នោះ។ ២- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រះអាទិត្យ ព្រះធម៌​ប្រៀប​ដូច​ជារស្មី​នៃ​ព្រះអាទិត្យ ព្រះសង្ឃប្រៀប​ដូច​ជា​លោក ដែល​ដួង​អាទិត្យ​កម្ចាត់​ភាព​ងងឹត​ហើយ។
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿