ថ្ងៃ សុក្រ ទី ២៧ ខែ មេសា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៤,៨៩១
Today
ថ្ងៃម្សិលមិញ ៦៩,៧៥៩
ខែនេះ ១,៦៩១,៩១៧
សរុប ៦២,៥៨១,៤៨៧
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2930/4pSic.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ១០២ ដង)
​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា ​សម្រាប់រំឭកដល់​គុណព្រះសម្មាសម្ពុទ្ថ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​ កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិកទាំងអស់ តែង​ធ្វើ​សក្ការបូជា​ ប្រកប​ដោយ​សទ្ធា ​ជាមហាកុសល ដ៏​ប្រសើរ ។ ** សកម្មភាពសំខាន់ៗនៃពិធីបុណ្យវិសាខបូជា ៖ ឆ្នាំនេះ បុណ្យវិសាខាបូជាជា នឹងប្រព្រឹត្តនៅថ្ងៃ ១៥ កើត “ ពេញបូរមី ” ខែពិសាខ ត្រូវថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ គឺជាថ្ងៃរឭក ដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ ១ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ១ និង ទ្រង់រំលត់ខន្ធបរិនិព្វាន ១ ។ ពុទ្ធបរិស័ទ សមាទានសីល ធ្វើសក្ការនានា មានដង្ហែក្បួនពិធី ដង្ហែព្រះបរមសារីរិកធាតុ និងដំណើរទៅកាន់ទីវត្តនានា ពេញៗមួយថ្ងៃ ហើយនៅវេលាយប់ គ្រប់វត្តអារាម គ្រប់ស្រុកភូមិ ទូទាំងប្រទេស មានកម្មវិធីធ្វើសក្ការបូជា មួយយប់រហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជានានា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ ធម្មកថា ។ល។ ** កិច្ចការដែលពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យពិសាខបូជា ៖ ១. គ្រហស្ថ៖ ត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធ ចំពោះគុណព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។ សមាទាន សីល៥ ឬ សមាទានឧបោសថសីល ចូលរួមស្តាប់ធម្មទេសនា និងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារាម ។ រៀបចំគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គរួមមាន ផ្កាឈូក ផ្កាម្លិះ ទៀន ធូប ជាដើម ។ ចូលរួមរៀបចំអុជបំភ្លឺវត្តអារាមដោយពន្លឺភ្លើងទៀន អគ្គីសនី ប្រទីបជ្វាលាឲ្យបានគ្រប់កន្លែង ។ ចូលរួមរៀបចំសេនាសនព្រះសង្ឃសម្តែងព្រះធម្មទេសនា ។ តាំងចិត្តរឭកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ។ ធ្វើការបរិច្ចាគព្រះគម្ពីរដូចជា ព្រះត្រៃបិដកសៀវភៅ អក្សរសាស្ត្រខ្មែរជាដើមដល់ព្រះសង្ឃ ទុកប្រើប្រាស់ក្នុងវត្តអារាម ។ ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា ។ ២. បុព្វជិត៖ ញ៉ាំងពុទ្ធបរិស័ទឲ្យមានសេចក្តីជ្រះថ្លាក្នុងអំពើល្អតាមគន្លងព្រះពុទ្ធសាសនា ។ ទេសនា អាន ស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។ ធ្វើជាគំរូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា ។ ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា ។ រៀបចំឲ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឭកគុណដល់ព្រះសម្មាសម្ពុទ្ធ ។ ៣. សាលារៀន ៖ ចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនា ។ ណែនាំឲ្យសិស្សបានញ៉ាំងទង្វើរបស់ខ្លួននៅក្នុងសេចក្តីល្អជានិច្ច ។ ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ ។ ណែនាំសិស្សឲ្យយល់ពីសារសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ ។ ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់អក្សរសាស្ត្រជាតិ ។ ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឬគ្រូបាចារ្យ និងឪពុកម្តាយ ។ ** ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជា រួមមាន ៦ ប្រទេសគឺ៖ ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា (សិរីលង្កា) បានធ្វើពិធីបុណ្យនេះតាំងពី យូរយាណាស់មកហើយ ។ ប្រទេស​ថៃ (សៀម) និង ខ្មែរ ចាប់ពី ស.វទី១៩ “ សៀមនៅឆ្នាំ ១៨១៧ ខ្មែរចាប់ផ្តើមនៅឆ្នាំ ១៨៥៥ ” ។ ពីដំបូង គណៈធម្មយុត្តិ ហើយបន្ទាប់មកគណៈមហានិកាយ ក៏ធ្វើតាមដែរ ។ ប្រទេសឡាវ (លាវ) ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ប្រទេស ណេប៉ាល់ ។ ដោយ៥០០០ឆ្នាំ
images/articles/2924/8pic.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ១៧៥ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ ដែល​បាន​​បរិច្ចាគ​​ទាន ​​​ទ្រ​ទ្រង់​​ការ​ងារ​​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​ មាន​​​នូវ​​សេចក្តី​សុខគ្រប់​​ប្រការ​ ​។ ជួយទ្រទ្រង់ ៥០០០ឆ្នាំ ដោយបរិច្ចាគទានមក: ផ្ញើមក Mr. Srong Channa Tel: 081 81 5000 ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 081 815 000 ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13 ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​មករា២០១៨)៖តារាង​​រួម​ប្រចាំ​​ឆ្នាំ​២០១៨ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​​រយៈ មេសា ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ៣០០​ដុល្លា ភ្នំពេញ ផ្ទាល់ មេសា ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ(៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨ ភ្នំពេញ ធនាគារ ​​មេសា - ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង - លោក សុង ណារិទ្ធ - លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី - លោក វិទ្ធ គឹមហុង​ - លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា - លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង - លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន - លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ - កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន - លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ - លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​ - លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ - កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ - កញ្ញា ទា ភិច​ហួរ បានទ្រទ្រង់ ៥០០០ឆ្នាំ(១២០០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ ផ្ទាល់ មេសា ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០ កាណាដា អ៊ំប្រុស មេសា ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨ ភ្នំពេញ Wing មេសា លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ តាមរយៈឧបាសិកា ជុន ស៊ូគី ភ្នំពេញ Wing មេសា Sokoun Thim(២៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing មេសា ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Western Union មេសា លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Western Union មេសា ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន (៥០ដុល្លា) កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា (៥០ដុល្លា) លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា) សរុប(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing មេសា ឧបាសិកា ទេព សុគីម(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ កំពង់​ឆ្នាំង Wing មេសា ឧបាសក ឌៀប ថៃវ៉ាន់(៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ធនាគារ មេសា ឧបាសិកា Srey Khmer(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ USA Wing មេសា ឧបាសក Yin Soun(១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing មេសា ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ អូស្ត្រាលី អ៊ំប្រុស មេសា ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ម្ចាស់​បញ្ញា មេសា ឧបាសក ឈិត សម្បូរ (៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ខេត្តព្រះសីហនុ E Money មេសា ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ (១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing មេសា ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing មេសា ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing មេសា ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ធនាគារ មេសា បងស្រីហេង ចន្ថា និងក្រុមគ្រួសារ(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ ផ្ទាល់ ​មេសា ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​កំពង់ឆ្នាំង ធនាគារ ​មេសា ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​សៀមរាប Wing ​មេសា ឧបាសិកា ភួយ នាង(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ ផ្ទាល់ ​មេសា ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ភ្នំពេញ Wing ​មេសា Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ធនាគារ មេសា លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ​ ភ្នំពេញ Wing មេសា ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ eMoney ​មេសា ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ Wing មេសា - តាន់ កុសល ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ - ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ - សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ភ្នំពេញ True Money ​០១​​ មេសា វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា សៀម​រាប ធនាគារ ​០១​​ មេសា ឧបាសក ជឿន ហ៊ុយ ៣០ ដុល្លា ភ្នំពេញ Wing ​០២​​ មេសា Somphors Noy ២០ ដុល្លា PayPal ​០២​​ មេសា ឧបាសិកា មួយ មួយ ២០ ដុល្លា ភ្នំពេញ Wing ​០៣​​ មេសា ឧបាសិកា ជ័យភាព និងឧបាសិកា សុភ័ក្រ ១២.៥ ដុល្លា កំពង់ធំ Wing ​០៣​​ មេសា Piseth Heng ២៥ ដុល្លា Malaysia PayPal ​០៣​​ មេសា ឧបាសក អឿ សំភី ១០ ដុល្លា ខេត្ត​ព្រះសីហ​នុ ផ្ទាល់ ​០៤ មេសា ឧបាសិកា សាម៉ន ម៉ានីល ២០ ដុល្លា ភ្នំពេញ វីង ​០៤​​ មេសា ឧបាសក នូ គឹមហ៊ន និងក្រុមគ្រួសារ ៤០ ដុល្លា ភ្នំពេញ ធនាគារ ​០៥​​ មេសា ឧបាសក ខុន សុខា ១០ ដុល្លា ភ្នំពេញ True money ​០៥​​ មេសា ឧបាសក គង់ សីហា ២០ ដុល្លា ភ្នំពេញ True money ​០៥​​ មេសា ឧបាសក សាន្ត ពិសិដ្ឋ ៥០ ដុល្លា ភ្នំពេញ ធនាគារ ​០៧​ មេសា Mao Akana ៣ ដុល្លា ធនាគារ ​០៧​​ មេសា ក្រុម ឧបាសិកា ស្រ៊ុន កែវ ៦ម៉ឺនរៀល ឧបាសិកា សុខ សាឡី ៦ម៉ឺនរៀល ឧបាសិកា ហេង ស៊ីវហ៊ុយ ៦ម៉ឺនរៀល ឧបាសិកា វ៉ាន់ ១៥០០០រៀល ឧបាសក សុខ ហេងមាន ១៥០០០រៀល សម្រាប់ខែ កុម្ភៈ មិនា មេសា ឆ្នាំ២០១៨ ៥២.៥ ដុល្លា ភ្នំពេញ វីង ​០៨​​ មេសា ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ $600 ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ $120 ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ $100 ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ $20 សរុប (៨៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨ ៨៤០ ដុល្លា USA PayPal ​០៩​ មេសា ខុន សុខា ១០ ដុល្លា ភ្នំពេញ Wing ​០៩​ មេសា ឧបាសក ខ្លាំង សុផល ១០​ដុល្លា ភ្នំពេញ Wing ​១០​ មេសា ឧបាសិកា លឹម សំអាត ១០ ដុល្លា ភ្នំពេញ Wing ​១១​ មេសា ឧបាសក សុង ហេង ៣០ ដុល្លា ភ្នំពេញ ធនាគារ ​១២​ មេសា Frederick Savun ៥០ ដុល្លា USA PayPal ​១៥​ មេសា Sokhunthea Pere ១១៦.៩ ដុល្លា បារាំង IME ​១៩​ មេសា ឧបាសកឆុន សុបាន់ ២០ ដុល្លា ភ្នំពេញ ធនាគារ ​២០​ មេសា ជ្រីន សំណាង ២៥ ដុល្លា ភ្នំពេញ ធនាគារ ​២១​ មេសា ឧបាសក ណយ ស៊ីណំ ឧបាសិកា ពៅ សំណាង ព្រមទាំងកូន និងកូន​ប្រសារ ១០ ដុល្លា ភ្នំពេញ ធនាគារ ​២៤​ មេសា លោក អ៊ូ ឡេងឈាង និងអ្នកស្រី ថេង នន ព្រមទាំងកូនចៅ ១០០ ដុល្លា USA Money Gram ​២៤​ មេសា ឧបាសកឆែម សារឿន ៣០ ដុល្លា ភ្នំពេញ ផ្ទាល់ ​២៤​ មេសា ប្អូន ជុំ ឈៀង នៅកូរ៉េ ១០០ ដុល្លា កូរ៉េ Wing ​២៥​ មេសា ឧបាសិកា អ៊ុង ទី ២០ ដុល្លា សៀមរាប True Money ស្វែងយល់​ប្រវត្តិគេហទំព័រ​៥០០០​ឆ្នាំ ខ្ញុំ​ចង់​បរិច្ចាគ​ទាន ចុច​ទី​នេះ កំណត់​សំគាល់ៈ - ឥឡូវនេះ ៥០០០ឆ្នាំ បាន​ជួល​ server បង្ហោះចំនួន​ ៤ ដើម្បី​បម្រើការ​ផ្សាយព្រះធម៌ឲ្យ​បាន​ល្អ​ និង​រលូន - dedicate server 500GB ដែល​៥០០០​ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ - share server unlimited ដែល​៥០០០​ឆ្នាំចំណាយ 89.7ដុល្លា ក្នុង៦ខែ (ចំនួន ២) - ក្រៅពីនេះ ៥០០០​ឆ្នាំបាន​ចំណាយលើ​ ប្រាក់ខែបុគ្គលិក​ម្នាក់ 250ដុល្លា ក្នុង​មួយខែ - សេវាលំហែទាំគេហទំព័រ ឲ្យ web developer 50ដុល្លា​ ក្នុង​មួយខែ​ - រួម​និង​ចំណាយ​ផ្សេង​ៗ ក្នុង​ការ​ងារ​​ផ្សាយ​ផ្ទាល់​ព្រះ​ធម៌ និង​កិច្ច​ការ​ធម្ម​ទាន​ផ្សេងៗ​ទៀត​ ។ ក្រុម​ការ​ងារ​បច្ចុប្បន្ន​៥០០០​ឆ្នាំៈ - ឧបាសក​ ស្រុង-ចាន់​ណា (គ្រប់​គ្រងទូទៅ) - លោក​ ស្រុង-យូហេង (បុគ្គលិកជំនួយ) - ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារ​ថត​ផ្សាយ​ផ្ទាល់) - Website developer - IOS & Android app deverlop team ការងា​រ​ស្កាន​គម្ពី​រ​ព្រះត្រៃ​បិដក​ កិច្ចការងារ​ផ្សាយ​ផ្ទាល់​ព្រះធម៌ បញ្ជីឆ្នាំ២០១១-២០១២ បញ្ជីឆ្នាំ២០១៣ បញ្ជីឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦ បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧
images/articles/2931/5pic.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ១២៨ ដង)
បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ ហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះអង្គឌួង​” ដែលគង់នៅ​ក្នុង​ឧដុង្គ​ ជាដំបូង​ព្រោះថា កាល​ក្នុងពុទ្ធសករាជ​ ២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំឲ្យធ្វើ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។ គម្ពីរ​ទី​៣ ហៅ​ថា “​បឋមសម្ពោធិ​កថា​” គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី “​ប៉ែន​” គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែ និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះ មហាសង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​៣០​បរិច្ឆេទ ដូចច្បាប់ដើម ។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់​ទេសនា ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ​គណៈ​ធម្មយុត្ដិ​ក​និ កាយ​ទូ​ទាំង​ប្រទេស​ខ្មែរ ។ ការ​ធ្វើ​វិសាខបូជា ក្នុង​សម័យ​រជ្ជកាល​ទី​២ នោះ​ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង មិន​ទាន់​បាន ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ​ទេ ហើយក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិកអធម​ដែរ ។ (ព្រះ​មហា ប៉ាន) ពុទ្ធសាសនិក​ប្រទេស​ថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើ​វិ​សា​ខ​បូជា​ដែល​ត្រឹមត្រូវ​តាម លក្ខណៈ កើត​មាន​ឡើង​តាំងពី​ត្រឹម​រជ្ជកាល​ទី ៤ ដោយ​ព្រះរាជា​អង្គ​នេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវ ព្រះពុទ្ធ​សាសនា ទ្រង់​ចេះ​គម្ពីរ​ព្រះ​ត្រៃ​បិដក ជ្រៅជ្រះ ទ្រង់​បាន​ផ្ដើម​ធ្វើ​ វិសាខបូជា​ តាំងពី កាល​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ។ លុះដល់​ទ្រង់ ដាក់​ព្រះ​ផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅ តែ​បន្ដ​ធ្វើ​វិសាខបូជា​រៀងដរាប​មក រហូត​ដល់ ទ្រង់​បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សម្រាប់​ ​ទេសនា​ក្នុង ពិធីបុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ ។ ព្រះ​មហា ប៉ាន គឺ​សម្ដេចព្រះ​សុ​គ​ន្ធា​ធិ​បតី ជា​គណៈ​ធម្ម យុ​ត្ដិក​និកាយ​នៅ​ក្រុង​ទេព “​បាងកក​” អំពី​ព្រះបាទ​សម្ដេចព្រះ​ចម​ក្លៅ “​រជ្ជកាល​ទី​៤” ។ បន្ទាប់​មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធ សករាជ​២៣៩៨ ព្រះ​មហា​ប៉ាន ទើប​និមន្ដ​មក អំពី​ក្រុង​ទេព ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​ទ្រង់ មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ ហើយ បាន​និមន្ដ​ឱ្យ​គង់នៅ​ជា​ចៅអធិការ​វត្ដ សាលា​គូ ហៅ​វត្ដ​អម្ពិល​បី នៅ​ក្រុង​ឧដុង្គ តរៀង​មក ។ ដោយហេតុ​ថា ព្រះ​មហាថេរ​អង្គ​នេះ កាលដែល លោក​គង់នៅ​ទីក្រុង​ទេព​ធ្លាប់​ធ្វើ​វិសាខបូជា រួច​មក​ហើយ ហើយ​កាល បាន​គង់នៅ​ប្រទេស ខ្មែរ ព្រមទាំង​បាន​ធ្វើ​ជា​ធំ​ក្នុង​គណៈ​ធម្មយុត្ដិក​និកាយ​ផង លោក​ក៏​ផ្ដើម​ឡើង​តាម​ដែល​ធ្លាប់ ធ្វើ​កន្លង​មក​។ ប៉ុន្ដែយើង​ពុំ​បានដឹង​ច្បាស់​ថា នៅ​ពេល​ដំបូង​នោះ តើ​លោក​ចាប់ផ្ដើម​ធ្វើ​ក្នុង ឆ្នាំ​ណា សករាជ​ ប៉ុន្មាន​នោះ​ទេ ព្រោះ​គ្មាន​ឯកសារ​ជាក់ស្ដែង គ្រាន់តែ​មាន​សេចក្ដី​អះអាង​ពី អ្នកមុខអ្នកការ ទាំងឡាយ​ថា ប្រាកដជា​មាន ធ្វើ​វិសាខបូជា តាំងពី​ក្នុង​ពេល​ដែល​លោក​គង់ នៅ​ក្រុង​ឧដុង្គ​មក​ម្ល៉េះ​ ។ លុះដល់​ពេល​លោក​មក គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ក្នុង​ពុទ្ធសករាជ ២៤០៨ ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់ ព្រះ​ជន្ម ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ ទូទៅ​នៅ​គ្រប់​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ ជាប់ជា​ទំនៀម​រហូត​មក ។ ចំណែក​វត្ដ​ខាង​មហានិកាយ ទើប​មាន​ធ្វើ ក្នុង​សម័យ​ក្រុងភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ​ស៊ីសុវត្ថិ​ ។ តាម​ដែល​សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត “​កាល​នៅ​ព្រះសង្ឃ នាយក​” ដំណាល​ថា ក្នុង​ឆ្នាំ​មួយ​នោះ​លោកគ្រូ ព្រះ​វនរ័ត ចន្ទ គង់នៅ​វត្ដ​ឧណ្ណាលោម បាន​និមន្ដ ទៅ​ក្រុង​ទេព ឃើញ​ព្រះសង្ឃ​នៅ​ក្រុង​នោះ ទាំង​គណៈធម្មយុត្ដិក និកាយ ទាំង​គណៈ​មហា និកាយ ធ្វើ​វិសាខបូជា ក៏​កើត​ជ្រះថ្លា​នៅ​ពេល និមន្ដ​ត្រឡប់​មក​វិញ បាន​ក្រាប​បង្គំ​ទូល​សម្ដេច ព្រះ​មហាសង្ឃរាជ “​ព្រះ​នាម​ទៀង​” សុំ​ឱ្យធ្វើ វិសាខបូជា សម្ដេចព្រះ​មហាសង្ឃរាជ​ទៀង ក៏ ទ្រង់​បាន​ព្រះ​រាជានុញាត​តាម​សំណូមពរ ទើប វិសាខបូជា​ ត្រូវ​បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀងដរាប មក ។ ប៉ុន្ដែ​ពេល​នោះ​ក៏​ពុំ​ទាន់​បាន​ធ្វើ​គ្រប់​វត្ដ នៅឡើយ គឺ​មាន​ធ្វើ​ចំពោះតែ​វត្ដ​នៅ​ក្នុង​ក្រុង​។ ឯ​វត្ដ នៅ​តាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដ​ធំ​ៗ វត្ដ តូច​ៗ ច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ ។ (ព្រះ​ស៊ីសុវត្ថិ) (សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត) ចំណែក​ព្រះមហាក្សត្រ​ តាំងពី​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស “​ព្រះ​អង្គឌួង​” មក​សុទ្ធតែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ​គ្រប់​ៗព្រះ​អង្គ ។ តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះ​គុណសម្បត្ដិ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ដែល​ជា អ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើងជា​ដំបូង ព្រោះ រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង​ទេព “​បាងកក​” និង​ទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួស នៅ​ទី នោះ​។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិ​ធម៌​ជ្រួតជ្រាប​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជ្រៅជ្រះ ។ នៅ​ពេល ដែល​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្ដិ ក៏​ទ្រង់ ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់ ធ្លាប់​បាន ជ្រួតជ្រាប និង​ធ្លាប់​បាន​ទត​ឃើញ​របៀប​បែប ផែន ដែល​គេ​ធ្វើ​នៅ​ក្រុង​ទេព ទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វថ្ងៃ ។ វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ។ ដោយ៥០០០ឆ្នាំ
images/articles/2929/4pic.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ២៤០ ដង)
បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​ កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិក ​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ ប្រកប​ដោយ​ជំនឿ​ថា ​ជាមហាកុសល ដ៏​ប្រសើរ ។ ការ​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​ មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ ​ព្រះសម្ពុទ្ធបរមគ្រូ៖ ១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា ២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ ៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន *​**ប្រសូត *​ព្រះ​សមណគោតម​បរមគ្រូ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំច នា ឧទ្យាន​លុម្ពិនី​វន ក្រោម​ដើម​សាលព្រឹក្ស ស្ថិត នៅ​ត្រង់​ព្រំប្រទល់​ដែន​កបិល​ព​ស្ដុ និង​ទេវ​ទ​ហៈ នា​វេលា​ថ្ងៃត្រង់ ។ *​ក្នុង​ថ្ងៃ​ព្រះ​សិទ្ធត្ថ​ប្រសូត មាន​សហជាត វត្ថុ​៧​យ៉ាង​កើត​ក្នុង​ថ្ងៃ​នោះ​ដែរ​គឺ​ព្រះ​នាង ពិម្ពា​យ​យសោធរា​១, អន​ន្ទ​១, ឆន្ទ​អាមាត្យ ១, កណ្ឌ​កៈ​ជា​អាជានេយ្យ​១, កា​ឡុ​ទាយី អាមាត្យ ១, មហាពោធិ​ព្រឹក្ស​១ និង​កំណប់ ទ្រព្យ​ទាំង បួន​១ ។ *​អភិសេក ព្រះ​សិទ្ធត្ថ ព្រះ​ជន្ម​១៦​ព្រះ​វស្សា ទ្រង់ អភិសេក​ជាមួយ​ព្រះ​នាង​ពិ​ម្ដា​យសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យ​បាន​១៣​ឆ្នាំ ទ្រង់​បាន​ព្រះរាជ បុត្រ មួយ​ព្រះ​អង្គ ព្រះ​នាម​រាហុល​កុមារ ក្នុង​ព្រះ​ជន្ម គំរប់​២៩​ព្រះ​វស្សា ។ *​សាង​ព្រះ​ផ្នួស ព្រះ​ជន្ម​២៩​វស្សា ព្រះ​សិទ្ធត្ថ ទ្រង់​ចេញ សាង​ព្រះ​ផ្នួស នៅ​ថ្ងៃ​ព្រហស្បតិ៍ ពេញបូណ៌មី ខែ​អាសាធ ឆ្នាំថោះ នា​ឆ្នេរ​ស្ទឹង​អ​នោ​មា គឺ​​ក្នុង​ថ្ងៃ​ដែល​ព្រះ​រាហុល​កុមារ​ប្រសូត​នោះ​ឯង ។ ***ត្រាស់​ដឹង ព្រះ​សមណគោតម បាន​ត្រាស់​ដឹង​អនុត្ដរ សម្មាស​ម្ពោ​ធិ​ញាណ ក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះ វស្សា នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំ រកា ក្រោម​ដើម​ពោធិព្រឹក្ស ១​ដើម ខាងលិច ស្ទឹង​នេ​រ​ញ្ច​នា នា​មណ្ឌល​គ​យា សព្វថ្ងៃ​ហៅ ពុទ្ធ​គ​យា ។ *​សំដែង​ធម្មចក្កប្បវត្ដនសូត្រ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បឋម​ទេសនា ធម្មចក្កប្បវត្ដនសូត្រ​នៅ​ថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោស​បញ្ច​វ​គ្គិ​យ​ភិក្ខុ​នៅឥសិបតន​មិ​គ​ទាយ​វន​ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង ៥​យ៉ាង​អស់​៤៥​ព្រះ​វស្សា គឺ ៖ ១-​ពេល​ព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត ២-​ពេល​រសៀល​ទ្រង់​សំដែង​ព្រះធម៌ ប្រោសសត្វ ៣-​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ដល់ ពួក​ភិក្ខុ ៤-​ពេល​អធ្រាត្រ​ទ្រង់​ដោះស្រាយ​បញ្ហា ទេវតា ៥-​ពេល​បច្ចូសសម័យ ទ្រង់​ប្រមើល​មើល ឧបនិស្ស័យ​សព្វ​សត្វ ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។ *​**បរិនិព្វាន ព្រះសម្មាសម្ពុទ្ធ ទ្រង់​បរិនិព្វាន​នៅ​ថ្ងៃ អង្គារ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំម្សាញ់ ក្រោម​ដើម ពោធិព្រឹក្ស​ទាំង​គូ​នៅ​ខាងលិច កុសិនារា ។ រយៈកាល​៤៥​ព្រះ​វស្សា ចាប់ពី​ក្រោយ បាន​ត្រាស់​ដឹង​នូវ​អនុត្ដរសម្មាសម្ពោធិ​ញាណ មក ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ទ្រង់​បាន​សំដែង ព្រះធម៌​ទេសនា​ប្រោស​វេនេយ្យសត្វ បើ​គិត​ជា ធម្មក្ខន្ធ​មាន​៨៤.០០០​ព្រះ​ធម្មក្ខន្ធ ដែល​ចែក​ជា ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម ។ បុណ្យ​វិសាខ​បូជា​ត្រូវ​បាន រាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ របស់​ប្រទេសកម្ពុជា ។ នៅ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ជិត ២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យ វិសាខ​បូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ ។ វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​វិសាខ​នេះ ទុក​ជា​ពិធី​ ធ្វើ​សក្ការបូជា​ ជាដរាប​រៀង​រាប​មក​ទល់​គ្នា​ នឹង​សម័យ​បច្ចុប្បន្ន​នេះ ។ ដោយ៥០០០ឆ្នាំ
images/articles/2141/Untitled-1-Recovered.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៦០៧២ ដង)
ដំណើរ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​អង្គ ព្រះពោធិសត្វ​ខំប្រឹងប្រព្រឹត្ត​នូវ​តបកម្ម ជាទុក្ករកិរិយា ដែល​សត្វ​លោក​ធ្វើ​បាន​ដោយ​លំបាក នា​ដង​ភ្នំដង្កេស្វារី។ បញ្ចវគ្គិយតាបស​ទាំង ៥ រូប​មាន​កោណ្ឌរូប​មាន​កោណ្ឌញ្ញៈ ភទ្ទិយ វប្បៈ មហានាម អស្សជិ ជាអ្នក​ខ្វល់ខ្វាយ​ក្នុង​កិច្ច​ប្រព្រឹត្ត​តប​កម្ម ដោយ​យល់​ឃើញ​ថា ការ​ប្រព្រឹត្ត​ធ្វើ​យ៉ាង​នេះ នឹង​បាន​សម្រេច​នូវ​មោក្ខធម៌ ជាទីក្សេម រួចផុត​ចាក​កិលេស​ទាំង​ពួង​មិន​ខាន​។
images/articles/2140/Untitled-1-Recovered.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៦១៥០២ ដង)
អាវាសបលិពោធ បណ្ដាពាក្យ​ទាំង​នេះ បន្ទប់​តូច​សូម្បី​មួយ ក៏​ហៅ​ថា អាវាស បរិវេណ ១ ក៏​ហៅ​ថា អាវាស, សូម្បី​សង្ឃារាម​ទាំង​មូល ក៏ហៅ​ថា អាវាស។ អាវាស​នេះនោះ មិនមែន​ជា បលិពោធ​ដល់​ភិក្ខុ​ទាំង​ពួង​ទេ។ ក៏​ក្នុង​សេចក្ដី​នេះ ភិក្ខុណា​ត្រូវ​ខ្វល់​ខ្វាយ​ក្នុង​ការងារ​ផ្សេងៗ មាន​កសាង​ថ្មី​ជាដើម​ក្នុង​អាវាស​នោះ​ក្ដី មាន​ការ​សន្សំ​វត្ថុ​ (គ្រឿង​បរិភោគ) ទុក​ច្រើន​ក្នុង​អាវាសនោះ​ក្ដី
images/articles/2139/Untitled-1-Recovered.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៦២១២៩ ដង)
សីល ៥ គឺជាអ្វី? សីល ៥ គឺជាធម៌របស់មនុស្ស ការ​រស់​នៅ​របស់​មនុស្ស តែង​មាន​សេចក្ដី​សុខ​ច្រើន​ជាង​សត្វ​តិរច្ឆាន ឬ​សត្វ​ក្នុង​អបាយភូមិ ព្រោះកំណើត​មនុស្ស​ជាផល​របស់​បុណ្យ ម្យ៉ាង​ទៀត មនុស្ស​មាន​បញ្ញា អាច​ដឹង​ខុសត្រូវដើម្បី​កសាង​គុណធម៌​ឲ្យ​ខ្លួន​ឯង​បាន ដូច​ជា​ចេះ​គោរព​ស្រឡាញ់​មាតាបិតា ញាតិបងប្អូន និង​មាន​ចិត្ត​ស្លូតបូត មាន​មេត្តា ករុណា អនុគ្រោះ​ប្រោស​ប្រណី
images/articles/2862/ythvrdfcrgd.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ២៣០ ដង)
ព្រះបរមសាស្តា កាលទ្រង់គង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មាន​ពាក្យផ្តើមថា អសព្វត្ថគាមិំ វាចំ ដូច្នេះជាដើម ។បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនដឹងធម៌ដែល​គួរនិងមិនគួរថា ក្នុងទីនេះ គួរពោលធម៌នេះ ក្នុងទីនេះមិនគួរពោលធម៌នេះ ក្នុងមង្គលការក៏ពោល​អវ​មង្គល ធ្វើការអនុមោទនាអវមង្គលថា តិរោកុដ្ដេសុ តិដ្ឋន្តិ, សន្ធិសិង្ឃាដកេសុ ច ពួកប្រេតទាំងឡាយនាំគ្នាមកឈរនៅខាងក្រៅជញ្ជាំង ជិតទា្វរក្រុង និងទ្វារផ្ទះជាដើម ។ លុះដល់ អវមង្គល ក៏ធ្វើការអនុមោទ​នា​ថា ពហូ ទេវា មនុស្សា ច, មង្គលានិ អចិន្តយុំ ទេវតានិងមនុស្សទាំងឡាយជាច្រើន បានគិតរកនូវមង្គលទាំងឡាយជាដើម ហើយពោលដដែល ៗ ថា សូមឲ្យអ្នកទាំងឡាយអាចធ្វើមង្គលបែបនោះ​ឲ្យបាន ១ រយដង ១ ពាន់ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ លើករឿងនេះឡើងសន្ទនាគ្នាក្នុងធម្មសភាថា ម្នាលអ្នកមានអាយុទាំងឡាយ ព្រះលោឡុទាយិត្ថេរ មិនដឹងធម៌ដែលគួរនិងមិនគួរ ពោលវាចាដែលមិនគួរពោលទូទៅគ្រប់ទីកន្លែង ។ ព្រះបរមសាសា្ត ស្តេចយាងមកទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាអំពីរឿងអ្វី ? កាលភិក្ខុទាំងឡាយ​ក្រាប​ទូល​ឲ្យទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ មិនមែនតែពេលនេះទេ ដែលលោឡុទាយីនេះមិនឈ្លាសវៃ កាលពោលធម៌ ក៏មិនដឹងធម៌ដែលគួរនិងមិនគួរនោះ សូម្បី​ក្នុង​កាលមុនក៏ជាអ្នកនិយាយផ្តេសផ្តាសដូច្នោះដែរ ហើយទ្រង់នាំយករឿងក្នុងអតីត​មកសម្តែងដូចតទៅថាៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិ​សត្វ​បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍មហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិល្បវិទ្យា ក្នុងនគរតក្កសិលា បាន​ជាអាចារ្យទិសាបាមោក្ខក្នុងនគរពារាណសី បង្រៀនសិល្បវិទ្យាដល់មាណព ៥០០ រូប ។ គ្រានោះ បណ្តា​មាណពទាំងនោះ មានមាណពម្នាក់មិនឈ្លាសវៃ (បញ្ញាទន់ខ្សោយ) និយាយផ្តេសផ្តាស ជាធម្មន្តេ​វា​សិក (សិស្សដែលរៀនធម៌ឬសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យ) ប៉ុន្តែមិនអាចរៀនបាន (រៀនមិនចេះ) ព្រោះជាអ្នកអាប់ឥតប្រាជ្ញា ប៉ុន្តែជាអ្នកមានឧបការៈចំពោះព្រះបរមពោធិសត្វ ធ្វើកិច្ចគ្រប់យ៉ាងដូចជាទាសៈ ។ ​ថ្ងៃមួយ ព្រះពោធិសត្វ បរិភោគអាហារល្ងាចហើយសម្រាន្តនៅលើគ្រែ ពោលនឹងមាណពដែលមកច្របាច់ដៃ ជើង និងខ្នងថា នែអ្នកដ៏ចម្រើន អ្នកជួយកល់ជើងគ្រែឲ្យបន្តិចសិន សឹមទៅ ។ មាណព​កល់ជើងគ្រែ ម្ខាងហើយ មិនមានអ្វីកល់ជើងគ្រែម្ខាងទៀត ក៏លើកដាក់លើភ្លៅរបស់ខ្លួនរហូតមួយ​យប់ ។ ព្រះបរមពោធិសត្វក្រោកឡើងពេលព្រឹក ឃើញមាណពនោះក៏សួរថា នែអ្នកដ៏ចម្រើន អ្នកអង្គុយ​ ធ្វើអ្វី ? មាណពឆ្លើយថា បពិត្រលោកអាចារ្យ ខ្ញុំរកអ្វីកល់ជើងគ្រែមិនមាន ទើបខ្ញុំលើកដាក់លើភ្លៅរបស់ខ្ញុំ​ហើយអង្គុយ ។ ព្រះបរមពោធិសត្វសង្វេគ គិតថា មាណពនេះមានឧបការៈគុណ ចំពោះអញក្រែ​លែ​ង​ណាស់ ក្នុងក្រុមមាណពមានប្រមាណប៉ុណ្ណេះ មាណពនេះល្ងង់ជាងគេ រៀនសិល្បៈមិនចេះ ធ្វើដូចម្តេចហ្ន៎ ទើបធ្វើឲ្យមាណពនេះឈ្លាសវែបាន លុះគិតដូច្នោះហើយ ក៏មានគំនិតថា មានឧបាយមួយ អញចាំ​សួរមាណពនេះ ពេលដែលមាណពនេះទៅរកឧសរកបន្លែមកថា ថ្ងៃនេះអ្នកឃើញអ្វី ? អ្នកធ្វើអី្វ ? កាលបើដូច្នោះ មាណពនេះនឹងប្រាប់អញថា ថ្ងៃនេះខ្ញុំឃើញវត្ថុឈ្មោះនេះ ធ្វើកិច្ចនេះ ពេលនោះអញនឹងសួរថា កន្លែងដែលអ្នកឃើញ កន្លែងដែលអ្នកធ្វើនោះ ដូចអ្វី ? មាណពនេះនឹងប្រាប់អញដោយឧបមានិង​ដោ​យ​​ហេតុថា យ៉ាងនេះ ដោយវិធីនេះអញឲ្យមាណពពោលឧបមានិងដោយហេតុហើយ នឹងធ្វើឲ្យ​មាណ​ព​​នោះឈ្លាសវៃ បានដោយឧបាយនេះ (គិតដូច្នេះហើយ) ទើបហៅមាណពនោះមកប្រាប់ថា នែមាណព ចាប់ពី ពេលនេះទៅ ក្នុងទីកន្លែងដែលអ្នកទៅរកឧសនិងរកបន្លែនោះ អ្នកបានឃើញ បានបរិ​ភោគ​ បានផឹក ឬ បានទំពាវត្ថុណាក្នុងទីនោះ ពេលមកដល់កន្លែងត្រូវប្រាប់វត្ថុនោះដល់យើង ។ មាណពនោះយល់ព្រមថា ប្រពៃហើយលោកអាចារ្យ ។ ថ្ងៃមួយ មាណពទៅព្រៃដើម្បីរកឧសជាមួយនឹងមាណព​ទាំងឡាយ ឃើញពស់ក្នុងព្រៃ ពេលត្រឡប់មកវិញប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ខ្ញុំឃើញ​ពស់ ។អាចារ្យ​សួរថា នែមាណព ដែលឈ្មោះថាពស់ ដូចអ្វី ?មាណពឆ្លើយថា ដូចដងនង្គ័ល ។អាចារ្យ​ត្រេកអរថា ល្អហើយ ល្អហើយ មាណព ឧបមាដែលអ្នកនាំមកថា ពស់ដូច ដងនង្គ័ល ជាទីពេញចិត្ត​យើង​​ហើយ ។គ្រានោះ ព្រះបរមពោធិសត្វត្រិះរិះថា ឧបមាគួរពេញចិត្ត មាណពនាំមកបាន អញអាចនឹង​ធ្វើ​​ឲ្យមាណពនេះឆ្លាតបាន ។ ថ្ងៃមួយ មាណពនោះបានឃើញដំរីក្នុងព្រៃ ក៏មកប្រាប់ថា បពិត្រលោកអាចារ្យ​ ខ្ញុំឃើញដំរី ។អាចារ្យសួរថា ដំរីដូចអ្វី ?មាណពឆ្លើយថា ក៏ដូចដងនង្គ័លដែរ ។ ព្រះបរមពោធិសត្វគិតថា ប្រមោយដំរីក៏ង ដូចដងនង្គ័ល អវយវៈដទៃៗ ដូចជាភ្លុកជាដើម អាចមានរូប​រាង​ដូច្នេះបាន ប៉ុន្តែមាណពនេះ មិនអាចចែកហើយពោលព្រោះខ្លួនល្ងង់ ប្រហែលនិយាយសំដៅយកប្រមោយ​ដំរី ហើយក៏នៅស្ងៀម ។ ថ្ងៃមួយ មាណពនោះបានបរិភោគអំពៅក្នុងទីដែលគេអញ្ជើញទៅ ក៏​មក​​ប្រាប់ថា បពិត្រលោកអាចារ្យ ថ្ងៃនេះខ្ញុំបានបរិភោគអំពៅ ។ កាលអាចារ្យសួរថា អំពៅដូចអ្វី ? ក៏ពោល​ថា ដូចដងនង្គ័ល ។ ព្រះបរមពោធិសត្វគិតថា មាណពនេះពោលហេតុផលសមគួរបន្តិច ហើយក៏នៅ​​ស្ងៀម ។ ថ្ងៃមួយទៀត ក្នុងទីដែលបានទទួលអញ្ជើញ មាណពពួកខ្លះបានបរិភោគស្ករអំពៅ និងទឹក​ដោះ​ជូរ ពួកខ្លះបរិភោគស្ករអំពៅ និងទឹកដោះស្រស់ ។ មាណព​នោះមកដល់កន្លែងវិញ ប្រាប់អាចារ្យថា បពិត្រលោកអាចារ្យ ថ្ងៃនេះ ខ្ញុំបរិភោគទឹកដោះជូរផង ទឹក​ដោះស្រស់ផង កាលត្រូវអាចារ្យសួរថា នែមាណព ទឹកដោះជូរនិងទឹកដោះស្រស់ដូចអ្វី ? ក៏ឆ្លើយថា ដូច​ដងនង្គ័ល ។ ព្រះបរមពោធិសត្វពោលថា មាណពនេះ កាលពោលថា ពស់ដូចដងនង្គ័ល ពោលបានត្រឹម​ត្រូវ សូម្បីពោលថា ដំរីដូចដងនង្គ័ល ក៏អាចពោលបាន ដោយសំដៅយកប្រមោយ សូម្បីដែលពោល​ថា​ អំពៅដូចដងនង្គ័លក៏នៅសមគួរ ប៉ុន្តែទឹកដោះជូរ ទឹកដោះស្រស់ ពណ៌សជានិច្ច ទ្រទ្រង់ខ្លួនដោយភាជនៈ​ មិនគួរនឹងពោលឧបមាក្នុងរឿងនេះបាន ដោយប្រការទាំងពួង អញមិនអាចឲ្យមនុស្សល្ងង់ម្នាក់នេះ ​សិក្សាបាន ទើបពោលគាថានេះថា អសព្ពត្ថគាមិំ វាចំ, ពាលោ សព្ពត្ថ ភាសតិ; នាយំ ទធិំ វេទិ ន នង្គលីសំ, ទធិប្បយំ មញ្ញតិ នង្គលីសំ។ បុគ្គលពាលរមែងពោលនូវវាចា ដែលមិនគួរពោលគ្រប់យ៉ាងបាន ក្នុងទីទាំងពួង មាណពនេះមិនស្គាល់ទឹកដោះជូរ មិនស្គាល់ដងនង្គ័លឡើយ ទើបសម្គាល់នូវទឹកដោះជូរ និងទឹកដោះស្រស់ថា ដូចដងនៃនង្គ័លទៅវិញ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា វាចាណាដែលមិនសមគួរក្នុងទីទាំងពួងដោយអំណាចនៃឧបមា​ វាចាដែលមិនសមគួរក្នុងទីទាំងពួងនោះ បុគ្គលពាលតែងពោលបានក្នុងទីគ្រប់អន្លើ ដូចត្រូវសួរថា ទឹកដោះជូរដូចអ្វី ? ក៏ឆ្លើយភ្លាមថា ដូចដងនង្គ័ល កាលពោលយ៉ាងនេះ ព្រោះមិនស្គាល់ទឹកដោះជូរនិងទឹកដោះស្រស់ ។សួរថា ព្រោះហេតុអ្វី ?ឆ្លើយថា ព្រោះថា សូម្បីតែទឺកដោះជូរក៏គេសម្គាល់ថាជា ដង​នង្គ័ល​បាន ។ ន័យម៉្យាងទៀត ព្រោះគេសម្គាល់ទឺកដោះជូរនិងទឹកដោះស្រស់ថា ដូចដងនង្គ័ល មាណពនេះ​ល្ងង់ដល់កម្រិតនេះ ព្រះបរមពោធិសត្វគិតថា ប្រយោជន៍អ្វីដោយមាណពនេះ ទើបប្រាប់អន្តេវាសិកទាំង​ឡាយឲ្យស្បៀងហើយបញ្ជូនមាណពនេះ ឲ្យត្រឡប់ទៅផ្ទះវិញ ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា លាឡកមាណវោ លាឡុទាយី អហោសិ មាណព ល្ងង់ក្នុងកាលនោះ បានមកជាលោឡុទាយី ។ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសិំ ចំណែកអាចារ្យ ទិសាបាមោក្ខ គឺ តថាគត នេះឯង ៕ ចប់ នង្គលីសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
images/articles/2863/jhgfd.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៣៥៣ ដង)
(សេចក្ដីលោភតែងញ៉ាំងបុគ្គលឲ្យវិនាស) ព្រះបរមសាស្តា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុនីឈ្មោះថុល្លនន្ទា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យំ លទ្ធំ តេន តុដ្ឋព្វំ ដូច្នេះ ជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់នៅក្នុងនគរសាវត្ថី បវារណាខ្ទឹមចំពោះភិក្ខុនីសង្ឃ ហើយ ផ្តាំអ្នកចម្ការថា ប្រសិនបើអ្នកព្រះនាងម្ចាស់ទាំងឡាយមកយកខ្ទឹម ចូរប្រគេនមួយ អង្គ ពីរ-បីកញ្ចប់ចុះ ។ ចាប់ពីពេលនោះមក ភិក្ខុនីទាំងឡាយត្រូវការខ្ទឹម ក៏នាំគ្នាទៅកាន់ ផ្ទះឧបាសកនោះខ្លះ ទៅកាន់ចម្ការខ្លះ លុះដល់ថ្ងៃមហោស្រពមួយ ខ្ទឹមក្នុងផ្ទះរបស់ឧបាសកនោះអស់ទៅ ។ ភិក្ខុនីឈ្មោះ ថុល្លនន្ទា មួយអន្លើដោយបរិវារទៅកាន់ផ្ទះ ឧបាសកនោះ ហើយពោលថា នែអ្នកមានអាយុ អាត្មាត្រូវការខ្ទឹម ។ អ្នកបម្រើពោលថា បពិត្រអ្នកនាងម្ចាស់ ខ្ទឹមនៅផ្ទះមិនមានទេ អស់ហើយ និមន្តទៅចម្ការចុះ ទើបនាំគ្នាទៅ ចម្ការជញ្ជូនខ្ទឹមទៅដោយមិនស្គាល់ប្រមាណ ។អ្នកចាំចម្ការពោលទោសថា ព្រោះហេតុ អ្វី ទើបភិក្ខុនីទាំងឡាយ នាំគ្នាជញ្ជូនខ្ទឹមយកទៅដោយមិនស្គាល់ប្រមាណយ៉ាងនេះ ពួក ភិក្ខុនីដែលមានសេចក្តីប្រាថ្នាតិច បានស្តាប់ពាក្យរបស់អ្នកចាំចម្ការហើយ ពោលទោស ភិក្ខុនីទាំងនោះ ។ ពួកភិក្ខុលុះបានឮអំពីភិក្ខុនីទាំងនោះ ក៏នាំគ្នាពោលទោស ហើយ ក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះមានព្រះភាគទ្រង់តិះដៀលភិក្ខុនី ឈ្មោះថុល្លនន្ទាហើយ ទ្រង់សម្តែងធម៌ដ៏សមគួរដល់រឿងនោះ ដល់ភិក្ខុនីទាំងឡាយ ដោយន័យមានជាអាទិ៍ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាបុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន មិនជាទីស្រឡាញ់ មិនជាទីត្រេកអរ មិនជាទីចម្រើនចិត្ត សូម្បីដល់មាតាបិតាបង្កើត មិនអាចនឹងញ៉ាំងអ្នកដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាបាន មិនអាចញ៉ាំងអ្នកដែលជ្រះថ្លា ហើយឲ្យរឹងរឹតតែជ្រះថ្លាបានឡើងទេ មិនអាចញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត ឬ លាភដែលកើតហើយ ក៏មិនអាចធ្វើឲ្យឋិតថេរគង់វង្សបាន ចំណែកអ្នកដែលប្រាថ្នាតិច រមែងញ៉ាំងលាភដែលមិនទាន់កើតឲ្យកើត លាភដែលកើតហើយក៏ធ្វើឲ្យឋិតថេរគង់វង្ស បាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះ​ទេ ដែល ភិក្ខុនីឈ្មោះថុល្លនន្ទាមានសេចក្តីប្រាថ្នាច្រើននោះ សូម្បីក្នុងកាលមុនក៏ធ្លាប់មានសេចក្តីច្រើនដែរ ហើយទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិក្នុងត្រកូលព្រាហ្មណ៍ កាលចម្រើនវ័យហើយ មាតាបិតារៀប ចំឲ្យមានភរិយាដែលមានជាតិត្រកូលស្មើគ្នា មានធីតាបីនាក់ ឈ្មោះ នន្ទា នន្ទវតី សុន្ទរីនន្ទា កាលធីតាទាំងនោះមានស្វាមីគ្រប់គ្នាហើយ ព្រះពោធិ​សត្វក៏ធ្វើកាលកិរិយាទៅ កើតជាសត្វហង្សមាស ហើយមានញាណរលឹកជាតិបានទៀត​ផង ហង្សមាសនោះធំ ឡើងហើយ ឃើញអត្តភាពដែលពេញបរិបូណ៌ដោយរោមដែលជាមាស ក៏គិតថា អញ ចុតិ​មក​អំពីទីណាហ្ន៎ ទើបមកកើតក្នុងទីនេះ ក៏ដឹងថា មកអំពីមនុស្សលោក ពិចារណា តទៅទៀតថា ព្រាហ្ម​ណី​និងពួកធីតារបស់អញ នៅមានជីវិតឬហ្ន៎ ? ក៏បានដឹងថា ទីទ័លក្រ ត្រូវស៊ីឈ្នួលគេចិញ្ចឹមជីវិតយ៉ាងលំបាក ទើបគិតថា រោមទាំងឡាយក្នុងសរីរៈ របស់អញជាមាសទាំងអស់ អញនឹងឲ្យ​រោម​អំពីសរីរៈនេះដល់នាងទាំងនោះ ម្តងមួយៗ ដោយហេតុនោះ ភរិយានិងធីតាទាំងបី របស់អញនឹងរស់នៅដោយមិនលំបាក គឺរស់នៅ ដោយសុខសប្បាយ ។ សុវណ្ណហង្សក៏ហើរទៅកាន់ទីនោះ ទំលើ​ត្បាល់​ជាន់ ។ ព្រាហ្ម​ណី និងធីតាឃើញព្រះមហាសត្វហើយក៏សួរថា បពិត្រអ្នកដ៏ចម្រើន តើអ្នកមកអំពីទីណា ? ហង្សមាសពោធិសត្វឆ្លើយថា យើងជាបិតារបស់អ្នកទាំងឡាយ ស្លាប់ទៅកើតជា ហង្សមាសមកដើម្បី​ជួប​អ្នកទាំងឡាយ តាំងពីពេលនេះទៅអ្នកទាំងឡាយមិនបាច់ទៅស៊ី ឈ្នួលអ្នកដទៃ ដើម្បីចិញ្ចឹមជីវិតដោយ​លំបាកទៀតទេ យើងនឹងឲ្យរោមដល់អ្នកទាំង ឡាយម្តងមួយៗ ចូរយកទៅលក់ចិញ្ចឹមជីវិតតាមសប្បាយចុះ ជម្រុះរោមទុកឲ្យមួយ ហើយទើបហើរទៅ ។ ហង្សមាសនោះមកជាចន្លោះៗ រលាស់ជម្រុះ​រោម​ឲ្យម្តងមួយដោយ ទំនងនេះ ព្រាហ្មណីនិងកូនៗ បានធូរធារឡើងៗ ចិញ្ចឹមជីវិតដោយសុខស្រួល មាន​ សេចក្តីសុខសប្បាយគ្រប់គ្នា ។ ថ្ងៃមួយព្រាហ្មណីប្រឹក្សាជាមួយកូនៗថា នែនាងទាំង ឡាយ ធម្មតាសត្វតិរច្ឆានស្គាល់ចិត្តបានដោយលំបាក ពេលខ្លះ បិតារបស់កូនមិនមកទី នេះ ពួកយើងនឹងធ្វើដូចម្តេច ឥឡូវនេះ ពេលដែលបិតារបស់កូនឯងមក ពួកយើងនាំគ្នា ចាប់ដករោមឲ្យអស់ចុះ ។ ពួកកូនស្រីនាំគ្នានិយាយថា ធ្វើយ៉ាងនោះ បិតារបស់ពួកខ្ញុំនឹង លំបាក ម្នាក់ៗក៏មិនយល់ព្រម ប៉ុន្តែនាងព្រាហ្មណីព្រោះតែមានសេចក្តីប្រាថ្នាធំ ថ្ងៃមួយ ពេលដែលស្តេចហង្សមាសមកក៏និយាយថា បពិត្រអ្នកជាម្ចាស់ មកនេះសិន លុះស្តេច ហង្សមាសចូលទៅជិតក៏ចាប់ដោយដៃទាំងពីរ ដករោមអស់ ប៉ុន្តែព្រោះចាប់ដកយក ដោយកម្លាំងល្មោភ ព្រះពោធិសត្វមិនបានឲ្យដោយសុទ្ធចិត្ត រោមទាំងនោះទើបដូចជា រោមកុកទាំងអស់ ។ ព្រះមហាសត្វមិនអាចនឹងត្រដាងស្លាបហើរទៅបាន ព្រាហ្មណីក៏ ចាប់ហង្សមាស​យក​ទៅដាក់ក្នុងពាងធំដើម្បីចិញ្ចឹមថែទាំ រោមដែលដុះឡើងថ្មីរបស់ហង្ស មាសនោះ ក្លាយជាពណ៌សទាំង​អស់ ។ ហង្សនោះលុះរោមដុះឡើងគ្រប់គ្រាន់ ហើយ ក៏លោតឡើងហើរទៅលំនៅរបស់ខ្លួនភ្លាម ហើយក៏មិនបានមកទៀតឡើយ ។ ព្រះបរមសាស្តា ទ្រង់នាំយករឿងក្នុងអតីតនេះមកសម្តែងហើយ ទើបទ្រង់ត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែពេលនេះប៉ុណ្ណោះទេ ដែលថុល្លនន្ទាមានសេចក្តី ប្រាថ្នាច្រើន សូម្បីក្នុងកាលមុនក៏មានសេចក្តីប្រាថ្នាច្រើនដែរ ហើយព្រោះតែមានសេចក្តី ប្រាថ្នាច្រើន ទើបត្រូវវិនាសចាកមាស ពេលនេះព្រោះហេតុតែខ្លួនមានសេចក្តីប្រាថ្នា ច្រើននោះឯង នឹងត្រូវសាបសូន្យសូម្បីតែខ្ទឹម ព្រោះហេតុនោះ តាំងពីពេលនេះទៅ​នឹង​ មិនបានសូម្បីតែឆាន់ខ្ទឹម សូម្បីភិក្ខុនីដ៏សេសទាំងឡាយ ព្រោះអាស្រ័យថុល្លនន្ទានោះ ក៏នឹងមិនបានឆាន់​ខ្ទឹមដូចថុល្លនន្ទាដែរ (ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុនីណាមួយទំពាស៊ីខ្ទឹម ត្រូវអាបត្តិបាចិត្តិយ) ហេតុនោះ សូម្បីនឹងបានច្រើនក៏ត្រូវស្គាល់ ប្រមាណ ប៉ុន្តែបើបានតិច ក៏គប្បីត្រេកអរពេញចិត្តតាមដែលបានប៉ុណ្ណោះ មិនគួរប្រាថ្នា ឲ្យក្រៃលែងឡើងឡើយ ហើយទ្រង់ត្រាស់ព្រះគាថានេះថា យំ លទ្ធំ តេន តុដ្ឋព្ពំ, អតិលោភោ ហិ បាបកោ; ហំសរាជំ គហេត្វាន, សុវណ្ណា បរិហាយថា។ ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះ ថាសេចក្តីល្មោភហួសជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្តេចហង្ស ។ បណ្តាបទទាំងនោះ បទថា តុដ្ឋព្វំ ប្រែថា គប្បីត្រេកអរ ។ ព្រះបរមសាស្តា លុះទ្រង់ត្រាស់ព្រះធម្មទេសនានេះហើយ ទ្រង់តិះដៀលដោយ អនេកបរិយាយ ហើយទ្រង់បញ្ញត្តសិក្ខាបទថា យា បន ភិក្ខុនី លសុណំ ខាទេយ្យ, បាចិត្តិយំ ភិក្ខុនីណា ឆាន់ខ្ទឹមត្រូវអាបត្តិបាចិត្តិយៈ (បិដកលេខ ៥ ទំព័រ ១៥៦) ដូច្នេះហើយ ទ្រង់​ប្រជុំជាតកថាតទា ព្រាហ្មណី អយំ ថុល្លនន្ទា អហោសិ ព្រាហ្មណីក្នុងកាលនោះ បានមកជា​ថុល្លន​ន្ទាភិក្ខុនី ។តិស្សោ ធីតរោ ឥទានិ តិស្សោយេវ ភគិនិយោ ធីតាទាំងបីបានមកជា បងប្អូនស្រីក្នុងកាលឥឡូវនេះ ។សុវណ្ណហំសរាជា បន អហមេវ អហោសិំ ចំណែកសុវណ្ណហង្សគឺ តថាគតនេះឯង ។ ចប់ សុវណ្ណហំសជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦០) ដោយ៥០០០ឆ្នាំ
images/articles/2864/gfdsetry.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៣៣០ ដង)
ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុអ្នកច្រើនទៅ ដោយការអួតមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពហុម្បិ សោ វិកត្ថេយ្យ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ ដូចរឿងដែលបានពោលហើយក្នុងកាលមុននោះឯង ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វ​សោយ​ព្រះជាតិជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។ ភរិយារបស់ សេដ្ឋីប្រសូតបុត្ត ចំណែកទាសីរបស់​សេដ្ឋីក៏ប្រសូតបុត្តក្នុងថ្ងៃនោះដែរ ។ ក្មេងទាំងពីរ នោះ ធំឡើងជាមួយគ្នា កាលបុត្តសេដ្ឋីទៅរៀនអក្សរ​ កូនទាសីក៏កាន់ក្តារឈ្នួនទៅតាម រៀនអក្សរជាមួយបុត្តសេដ្ឋីនោះដែរ បានសរសេរ បានអានពីរ-បី​ដង​ កូនទាសីនោះ ក៏ចាំ ពាក្យនោះ ឈ្លាសវៃក្នុងវោហារដោយលំដាប់ ។ លុះធំពេញវ័យ កំលោះនោះ មាន​រូបរាង សង្ហាមានឈ្មោះថា កដាហកៈ ។ កូនទាសីនោះមាននាទីជាអ្នករក្សាឃ្លាំងក្នុងផ្ទះរបស់ សេដ្ឋី គេគិតថា មនុស្សទាំងនេះគង់នឹងមិនប្រើអញឲ្យធ្វើជាអ្នករក្សាឃ្លាំងរហូតទៅទេ ពេលឃើញទោសអ្វីបន្តិចបន្ទួច គង់នឹងវាយចាប់ចងបោះត្រា ដើម្បីជាគ្រឿង​សម្គាល់ ហើយប្រើប្រាស់ដូចជាទាសៈតទៅ នៅឯជាយដែនមានសេដ្ឋីម្នាក់ដែលជា សម្លាញ់នឹង សេដ្ឋី​នេះ បើដូច្នោះ អញកាន់សំបុត្រដែលជាពាក្យរបស់សេដ្ឋីទៅកាន់ទៅទីនោះ ប្រាប់ ថា អញជាកូនសេដ្ឋី ​កុហកសេដ្ឋី​នោះហើយ សូមធីតារបស់សេដ្ឋីនោះធ្វើជាគូគ្រង គប្បី នៅយ៉ាងសុខ ។ កូនទាសីនោះ សរសេរសំបុត្រដោយខ្លួនឯងថា ខ្ញុំបញ្ជូនកូនប្រុសខ្ញុំ ឈ្មោះនេះទៅកាន់សម្នាក់របស់លោក​ ធម្មតាសម្ព័ន្ធគ្នារវាងលោកជាមួយខ្ញុំ ខ្ញុំជា​មួយ លោកជាការសមគួរណាស់ ព្រោះហេតុនោះ សូមលោក​លើកធីតារបស់លោកឲ្យកុមារ នេះ ហើយឲ្យគេនៅទីនោះចុះ ចាំមានឱកាសខ្ញុំនឹងទៅលេងលោក ដូច្នេះ​ហើយ យកត្រា របស់សេដ្ឋី​មក​បោះ​លើសំបុត្រនោះ កាន់យកស្បៀងនិងគ្រឿងឧបភោគ និងសំពត់ជាដើម ទៅតាមការពេញចិត្ត ។ លុះទៅដល់បច្ចន្តជនបទជួបសេដ្ឋី ថ្វាយបង្គំហើយឈរក្នុង ទីដ៏សមគួរមួយ ។ ពេលនោះសេដ្ឋីសួរថា នែមាណព អ្នកមកអំពីណា? កដាហកៈឆ្លើយថា បពិត្រលោកសេដ្ឋី ខ្ញុំមកពីនគរពារាណសី ។ សេដ្ឋីសួរថា មាណពឯងជាកូនរបស់អ្នកណា ? កដាហកៈឆ្លើយថា ខ្ញុំជាបុត្តសេដ្ឋីនគរពារាណសី ។ សេដ្ឋីសួរថា មកទីនេះមានការអ្វី ? ពេលនោះកដាហកៈក៏ឲ្យសំបុត្រព្រមនឹង ពោលថា បពិត្រសេដ្ឋី លោក​​​មើល​សំបុត្រនេះហើយនឹងជ្រាប ។ សេដ្ឋីអានសំបុត្រហើយ សប្បាយចិត្តថា ពេលនេះអញនឹងរស់​នៅ​​យ៉ាងសុខសប្បាយ ចាត់ចែងលើកធីតាឲ្យ ។ សេដ្ឋីនោះមានបរិវារច្រើន កាលមានអ្នកនាំយាគូនឹង​​​រ​បស់​​បរិភោគជាដើមទៅឲ្យ ឬនាំ សំពត់ដែលអប់ដោយគ្រឿងក្រអូបចូលទៅឲ្យ កដាហកៈក៏តិះ​ដៀល​​​យា​គូ​ជា​ដើមថា ឱ អ្នកស្រុកក្រៅដាំយាគូស្អីបែបនេះ ធ្វើរបស់គួរបរិភោគស្អីបែបនេះ ដាំបាយស្អីបែប​នេះ តិះ​ដៀល​សំពត់និងកម្មករជាដើមថា ព្រោះជាមនុស្សស្រុកស្រែ ទើបមិនចេះប្រើប្រាស់ សំពត់ថ្មី ៗ មិនចេះប្រើ​ប្រាស់​គ្រឿង​ក្រអូប ​មិនចេះទ្រទ្រង់ផ្កាកម្រង ។ ព្រះបរមពោធិសត្វកាលមិនឃើញទាសៈក៏សួរថា យើងមិនបានឃើញកដាហកៈ វាទៅណា ? នាំគ្នាតាម​រកវាមើល៍ ដូច្នេះហើយប្រើឲ្យមនុស្សដើររកដោយជុំវិញ ។ បណ្តា មនុស្សទាំងនោះ បុរសម្នាក់ទៅកាន់ទី​នោះ បានឃើញកូនទាសីនោះហើយចាំបាន ។ កូន ទាសីនោះមិនបានដឹងថា មានគេឃើញខ្លួន ។ បុរសដែល​ឃើញកូនទាសីនោះ ទៅប្រាប់ សេដ្ឋីពោធិសត្វ ។ សេដ្ឋីពោធិសត្វស្តាប់រឿងនោះហើយគិតថា កដា​ហកៈ​នោះធ្វើយ៉ាង នោះមិនសមគួរឡើយ ត្រូវទៅចាប់វាមកក្រាបទូលព្រះរាជា ។ សេដ្ឋីពោធិសត្វចេញអំពី ផ្ទះទៅជាមួយបរិវារជាច្រើន ដំណឹងបានផ្សាយទូទៅថា បានឮថា លោកសេដ្ឋីទៅកាន់ បច្ចន្ត​ជន​បទ ។ កដាហកៈស្តាប់ឮថាសេដ្ឋីមក គិតថា សេដ្ឋីមកដោយរឿងដទៃក៏ទេ គឺមក ដោយរឿងអញនោះឯង ប្រសិន​​​​បើ​អញ​គេ​ច​ចេញទៅ មិនអាចត្រឡប់មកបានទៀតទេ ឧបាយនោះនៅមាន អញត្រូវទៅជួបសេដ្ឋីដែល​​​ជា​ចៅ​​ហ្វាយ​នាយ ហើយធ្វើកិច្ចរបស់ ទាសៈ ធ្វើឲ្យសេដ្ឋីអត់ទោសឲ្យទាល់តែបាន ។ ចាប់ពីពេលនោះមក កូនទាសីនោះពោល យ៉ាងនេះកណ្តាលបរិស័ទថា ពួកបុគ្គលពាលដទៃ ៗ មិនដឹងគុណមាតាបិតាព្រោះខ្លួនជា បុគ្គលពាល ពេលដែលមាតាបិតាបរិភោគ មិនមានការគោរព បរិភោគរួមជា​មួយ មាតាបិតាជានិច្ច ចំណែកយើងពេលមាតាបិតាបរិភោគតែងតែរង់ចាំលើកវត្ថុចូលទៅ លើកកន្ថោរចូល​ទៅ ពេលខ្លះក៏បក់ផ្លិតជូន ចូលទៅឈរជិតៗ លុះពោលដូច្នេះហើយ ប្រកាសកិច្ចដែលពួកទាសៈត្រូវ​ធ្វើចំពោះចៅហ្វាយនាយគ្រប់យ៉ាង រហូតដល់ការកាន់ ផ្តិលទឹកទៅកាន់ទីកំបាំងក្នុងពេលដែលចៅ​ហ្វាយនាយបន្ទោបង់ឧច្ចារៈបស្សាវៈជាដើម ។ លុះធ្វើឲ្យបរិស័ទដឹងយ៉ាងនេះហើយ ពេលដែលព្រះបរមពោធិ​សត្វមកជិតដល់បច្ចន្ត ជនបទក៏ប្រាប់សេដ្ឋីដែលជាឪពុកក្មេកថា បពិត្របិតា បានឮថា បិតារបស់ខ្ញុំមក​ដើម្បីជួប បិតា សូមបិតាបញ្ជាឲ្យគេត្រៀមខាទនីយភោជនីយាហារចុះ ខ្ញុំនឹងកាន់យកគ្រឿង បណ្ណា​ការ​ (ចេញទៅទទួលបិតារបស់ខ្ញុំ ) សេដ្ឋីពោលថា ប្រពៃហើយកូន ។ កដាហកៈកាន់បណ្ណាការធ្វើដំណើរទៅជាមួយបរិវារជាច្រើន ថ្វាយបង្គំសេដ្ឋី ពោធិសត្វហើយជូនបណ្ណា​ការ ។ ចំណែកសេដ្ឋីពោធិសត្វទទួលបណ្ណាការហើយធ្វើ បដិសណ្ឋារៈនឹងកូនទាសីនោះ ដល់វេលាបរិភោគ​អាហារពេលព្រឹកក៏ឲ្យបោះជំរំសម្រាក ហើយ ចូលទៅកាន់ទីកំបាំងដើម្បីបន្ទោបង់ឧច្ចារៈបស្សាវៈ កដាហកៈ​ឲ្យបរិវាររបស់ខ្លូន ត្រឡប់ហើយ កាន់ផ្តិលទឹកទៅកាន់សម្នាក់ព្រះបរមពោធិសត្វ ។ កាលសម្រេច​ឧទកកិច្ច ហើយ ក៏ក្រាបទៀបជើងទាំងពីរពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងជូនទ្រព្យដល់លោក តាមដែលលោកត្រូវការ សូមមេត្តាកុំធ្វើយសរបស់ខ្ញុំឲ្យវិនាសឡើយ ។ ព្រះពោធិសត្វ ជ្រះថ្លាក្នុងការបរិបូណ៌ដោយវត្តរបស់កូនទាសីនោះ ក៏លួងលោមថា នែអ្នកដ៏ចម្រើន អ្នកកុំខ្លាចឡើយ អន្តរាយអំពីសម្នាក់របស់យើងមិនមានដល់អ្នកទេ ហើយចូលទៅកាន់ បច្ចន្តនគរ សក្ការៈយ៉ាងច្រើនមានដល់ព្រះមហាសត្វ ។ ចំណែកកដាហកៈ ក៏ធ្វើកិច្ចដែល ទាសៈត្រូវធ្វើដល់សេដ្ឋីពោធិសត្វរហូតគ្រប់វេលា ។ គ្រានោះ បច្ចន្តសេដ្ឋីពោលជាមួយនឹងព្រះពោធិសត្វដែលអង្គុយយ៉ាងសប្បាយក្នុងពេលមួយថា បពិត្រសេដ្ឋី ខ្ញុំឃើញ សំបុត្ររបស់លោកភ្លាម ក៏លើកកូនស្រីឲ្យកូនរបស់លោកភ្លាមដែរ ។ ព្រះមហាសត្វក៏ធ្វើ កដាហកៈឲ្យជាកូនដែរ ពោលពាក្យជាទីស្រឡាញ់ ពេញចិត្តឲ្យសេដ្ឋីត្រេកអរ តាំងពី ពេលនោះមកក៏គ្មានអ្នកណាហ៊ានសម្លឹងមើលមុខកដាហកៈឡើយ ។ ថ្ងៃមួយ ព្រះបរម ពោធិសត្វហៅធីតារបស់សេដ្ឋីមកពោលថា នែកូនស្រី មកនេះ ជួយរកចៃលើក្បាលឲ្យ ពុកបន្តិចដូច្នេះហើយ ពោលពាក្យជាទីស្រឡាញ់ដល់កូនប្រសាដែលឈររកចៃឲ្យ រួចសួរ ថា នែកូនស្រី កូនរបស់ឪពុកមិនប្រមាទក្នុងសុខទុក្ខរបស់កូនទេឬ ? អ្នកទាំងពីរនៅ ស្រឡាញ់គ្នាទេឬ ? នាងឆ្លើយថា បពិត្រលោកឪពុក បុត្ររបស់លោកឪពុកមិនមានចំណុចដទៃដែល គួរឲ្យតិះដៀលទេ គ្រាន់​តែ​រអ៊ូរទាំរឿងអាហារប៉ុណ្ណោះ ។សេដ្ឋីពោលថា នែកូនស្រី កូនពុកម្នាក់នេះ មានប្រក្រតីស៊ីរើសបន្តិច ណ្ហើយ​ចុះ ពុកនឹងឲ្យមន្តសម្រាប់​ចងមាត់វាដល់កូន កូនចូររៀនមន្តនោះឲ្យល្អ កាលកូនរបស់ពុក រអ៊ូរទាំក្នុងពេលបរិភោគ កូនចូរឈរអំពីមុខហើយ ពោលតាមដែលបានរៀនមក ហើយឲ្យធីតារបស់សេដ្ឋីរៀនគាថា​ សម្រាកនៅពីរ-បីថ្ងៃក៏ត្រឡប់ទៅនគរពារាណសីវិញ ។ ចំណែកកដាហកៈ ក៏យកខាទនីយភោជ​នីយា​ហារច្រើនសន្ធឹកសន្ធាប់ តាមព្រះបរម ពោធិសត្វទៅ ជូនទ្រព្យជាច្រើនដល់ព្រះបរមពោធិសត្វ ហើយលាត្រឡប់មកវិញ ។ ចាប់ពី ពេលដែលព្រះបរមពោធិសត្វត្រឡប់ទៅវិញហើយនោះ កដាហកៈក្អេងក្អាង យ៉ាងក្រៃលែង ។ ថ្ងៃមួយ កាលសេដ្ឋីធីតានាំភោជនមានរសប្រណីតៗចូលទៅឲ្យ កាន់ វែករង់ចាំបម្រើ កដាហកៈ​ក៏តិះដៀលអាហារ ។ សេដ្ឋីធីតាក៏សូត្រគាថានោះ តាមទំនង ដែលបានរៀន ហើយក្នុងសម្នាក់ព្រះបរមពោធិសត្វថា ពហុម្បិ សោ វិកត្ថេយ្យ, អញ្ញំ ជនបទំ គតោ; អន្វាគន្ត្វាន ទូសេយ្យ, ភុញ្ជ ភោគេ កដាហកា។ ទាសៈឈ្មោះកដាហកៈនោះ ទៅកាន់ជនបទដទៃ ពោលអួតនូវពាក្យច្រើន សេដ្ឋី ជាម្ចាស់មកតាម ( ម្តងទៀត ) គប្បីប្រទូស្តមិនខាន ម្នាលកដាហកៈ អ្នកចូរបរិភោគនូវ ភោគៈទាំងឡាយទៅ ។ បណ្ណាបទទាំងនោះ បទថា ពហុម្បិ សោ វិកត្ថេយ្យ អញ្ញំ ជនបទំ គតោ សេចក្តីថា អ្នកណាទៅកាន់ជនបទដទៃអំពីជាតិភូមិរបស់ខ្លួន ក្នុងទីដែលមិនមានអ្នកដឹង កំណើតរបស់ខ្លួន អ្នកនោះគប្បីរអ៊ូរទាំ គឺ ពោលអួតនូវពាក្យច្រើនក៏បាន ។ បទថា អន្វាគន្ត្វាន ទូសេយ្យ សេចក្តីថា ព្រោះបានទៅធ្វើកិច្ចរបស់ទាសៈ តាមផ្លូវឲ្យចៅហ្វាយនាយហើយ ទើបអ្នករួចផុតអំពីការវាយដោយរំពាត់ផ្តៅ ដែលនឹង លាត់ស្បែកខ្នងឡើង​ថា​ជាទាសៈ និងការបោះត្រាធ្វើជាគ្រឿងសម្គាល់ ប្រសិនបើអ្នកនៅ តែចចេសធ្វើអាក្រក់ទៀត សេដ្ឋីជា​ម្ចាស់នឹងមកតាមប្រទូស្តមិនខាន គឺតាមមកដល់ ផ្ទះនេះ ហើយគប្បីប្រទូស្ត ធ្វើឲ្យដល់នូវសេចក្តីអន្តរាយម្តងទៀត ដោយការវាយនឹងរំពាត់ផ្តៅ ការបោះត្រាធ្វើជាគ្រឿងសម្គាល់ជាទាសៈ និងដោយការប្រកាសកំណើតក៏បាន ហេតុនោះ កដាហកៈអើយ អ្នកចូរលះបង់ការប្រព្រឹត្តិមិនល្អនេះ ហើយបរិភោគនូវភោគៈ ទាំងឡាយទៅ កុំធ្វើឲ្យភាពជាទាសៈរបស់ខ្លួនបា្រកដឡើង ហើយត្រូវក្តៅក្រហាយស្តាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាការអត្ថាធិប្បាយរបស់សេដ្ឋី ។ ចំណែកដសេដ្ឋីធីតាមិនដឹងសេចក្តីនោះ មិនយល់ន័យក្នុងគាថានោះ ពោលបាន តាមគន្លងព្យញ្ជនៈតាមការរៀនប៉ុណ្ណោះ ។ កដាហកៈគិតថា សេដ្ឋីប្រាប់រឿងអាក្រក់របស់ អញហើយ ពិតជាប្រាប់រឿងទាំងអស់ដល់នាងនេះមិនខាន ចាប់តាំងពីពេលនោះមក ឈប់តិះដៀលអាហារទៀត លះបង់មានះ​ចោល បរិភោគអាហារតាមមានតាមបាន ក្រោយអំពីចុតិក៏ទៅតាមយថាកម្ម ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាៈតទា កដាហកោ វិកត្ថកភិក្ខុ អហោសិ កដាហកៈក្នុងកាលនោះ បានមកជាភិក្ខុដែលច្រើនទៅដោយការអួតក្នុងកាលឥឡូវនេះ ។ពារាណសិសេដ្ឋិ បន អហមេវ អហោសិំ ចំណែកពារាណសីសេដ្ឋី គឺ តថាគត នេះឯង ៕ ចប់ កដាហកៈជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកកនិបាត កុសនាឡិវគ្គ បិដកលេខ ៥៨ ទំព័រ ៥៥) ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មេសា នេះមានដូចជា ៖           វេជ្ជបណ្ឌិត ម៉ៅ សុខ           ៥៤ដុល្លា      |      ឧបាសក ជឿន ហ៊ុយ     ៣០ ដុល្លា   |       Somphors Noy     ២០ ដុល្លា   |            ឧបាសិកា មួយ មួយ     ២០ ដុល្លា   |        ឧបាសិកា ជ័យភាព និង ឧបាសិកា សុភ័ក្រ     ១២.៥ ដុល្លា   |       Piseth Heng      ២៥ ដុល្លា       |       ឧបាសក អឿ សំភី     ១០ ដុល្លា    |          ឧបាសិកា សាម៉ន ម៉ានីល     ២០ ដុល្លា   |          ឧបាសក នូ គឹមហ៊ន និងក្រុមគ្រួសារ     ៤០ ដុល្លា   |          ឧបាសក ខុន សុខា     ១០ ដុល្លា    |      ឧបាសក គង់ សីហា     ២០ ដុល្លា    |        ឧបាសក សាន្ត ពិសិដ្ឋ     ៥០ ដុល្លា   |          Mao Akana        ៣ ដុល្លា        |          ក្រុម ឧបាសិកា ស្រ៊ុន កែវ         ៦ម៉ឺនរៀល      |      ឧបាសិកា សុខ សាឡី            ៦ម៉ឺនរៀល        |      ឧបាសិកា ហេង ស៊ីវហ៊ុយ          ៦ម៉ឺនរៀល     |      ឧបាសិកា  វ៉ាន់        ១៥០០០រៀល     |       ឧបាសក  សុខ ហេងមាន       ១៥០០០រៀល      |      ឧបាសក  កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ   ៦០០ដុល្លា   |      ឧបាសិកា  ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ      ១២០ដុល្លា   |      ឧបាសិកា  ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ      ១០០ដុល្លា   |      ឧបាសិកា  ទេព ណាន ព្រមទាំងក្រុមគ្រួសារ      ២០ដុល្លា    |      ខុន សុខា​​​    ១០ដុល្លា   |       ឧបាសក ខ្លាំង សុផល  ១០ដុល្លា     |       ឧបាសិកា លឹម សំអាត     ១០ដុល្លា     |       ឧបាសក សុង ហេង       ៣០ដុល្លា  |       Frederick Savun     ៥០ដុល្លា​      |       Sokhunthea Pere   ១១៦.៩០ដុល្លា        |       ឧបាសក ឆុន សុបាន់     ២០​ដុល្លា       |       ជ្រីន សំណាង   ២៥ដុល្លា       |       ឧបាសក ណយ ស៊ីណំ ឧបាសិកា ពៅ សំណាង ព្រមទាំងកូន និងកូន​ប្រសារ     ១០ដុល្លា        |       លោក អ៊ូ ឡេងឈាង និង អ្នកស្រី ថេង នន ព្រមទាំងកូនចៅ       ១០០ដុល្លា       |   ឧបាសក ឆែម សារឿន       ១០ដុល្លា         |   ប្អូន ជុំ ឈៀង នៅកូរ៉េ      ១០០ដុល្លា         |   ឧបាសិកា អ៊ុង ទី       ២០ដុល្លា  ..........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ     |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ     |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង           |    លោក សុង ណារិទ្ធ           |    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី        |    លោក វិទ្ធ គឹមហុង​       |    លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា        |    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង        |    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន        |    លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​        |    កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន         |    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​         |    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​         |    លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ        |    កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​       |    កញ្ញា ទា ភិច​ហួរ    |    ឧបាសិកា តាន់ ស៊ីវឡេង     |    ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា     |    លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ      |     Sokoun Thim     |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា      |    លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី     |    ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន      |    កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា    |    ឧបាសិកា ទេព សុគីម     |     ឧបាសក ឌៀប ថៃវ៉ាន់      |    ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun       |    ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី       |    ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ      |    ឧបាសក ឈិត សម្បូរ      |    ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ      |     ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ       |    ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ     |    បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ     |    ឧបាសិកា ជូ ឆេងហោ     |    ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី      |    ឧបាសិកា ភួយ នាង     |    ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី     |     Mrs. Vann Sophea    |    លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច    |    ឧបាសិកា មុត មាណវី     |    ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    តាន់ កុសល  ជឹង ហ្គិចគាង    |    ចាយ ហេង & ណៃ ឡាង     |    សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង                ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...