ថ្ងៃ សៅរ៍ ទី ២៣ ខែ កញ្ញា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៥,៣៣៥
Today
ថ្ងៃម្សិលមិញ ៤២,៧៩៩
ខែនេះ ៧៤៤,១៨៣
សរុប ៤៦,៩៩៩,៨៧០
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/945/Untitled-1.jpg
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៧ (អាន: ៧៧៥៤ ដង)
ព្រះ​ពុទ្ធ​សាសនា​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ ក្នុង​ដំណើរ​ប្រ​វត្តិ​សាស្រ្ត​នៃ​ការ​គិត​របស់​មនុស្ស​ ថា​ជា​សាសនា​ដែល​បដិសេធ​ការ​មាន​ប្រាកដ​នៃ​វិញ្ញាណ​ អត្តា​ ឬ​តួ​ខ្លួន ។ តាម​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជំនឿ​ដែល​ថា​មាន​តួ​ខ្លួននេះ​ជាជំនឿ​ដែលខុស​​ កើត​ចេញ​ពី​ការ​ស្រមើ​ស្រមៃ​ ដែល​មិន​ត្រូវ​ជា​មួយ​នឹង​ការ​ពិត​ និង​ការ​បង្កឲ្យ​កើត​ការ​យល់​ខុស​ថា " ខ្លួន​យើង​ " និង​ " របស់​យើង​ " បង្ក​ឲ្យ​កើត​ចំណង់​ដែល​ឃើញ​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន សេច​ក្តី​សេ្រក​ឃ្លាន​ ការ​ប្រ​កាន់​មាំ​ ការខឹង​ក្រោធ​ ការ​ព្យា​បាទ​ ការ​តម្កើង​ខ្លួន​ ការ​ប្រ​កាន់​ខ្លួន ការ​ឈ្លក់​វង្វេង​នឹង​តួ​ខ្លួន រហូត​ដល់​កិលេស​សាវៈ ទាំង​ឡាយទាំង​ពួង​នៅ​ក្នុង​លោក​ រាប់​តាំង​ពី​ទំនាស់​រវាង​បុគ្គល​ រហូត​ដល់​សង្រ្គាម​រវាង​ជាតិ​នីមួយ​ៗ​ ។ សរុប​មក​ថា អំពើ​អាក្រក់​ ទាំង​ឡាយ​ទាំង​ពួង​នៅក្នុង​លោក​ សុទ្ធ​សឹង​មាន​ប្រភព​កើត​ចេញ​មក​ពី​ការ​យល់​ខុស​នេះ​ឯង​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល ដោយ​៥០០០​ឆ្នាំ​
images/articles/1436/Untitled-1-Recovered.jpg
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៧ (អាន: ៥៦៤៧ ដង)
ជីវិត​មនុស្ស​យើង​ ក៏​ដូច​ជា​រថយន្ត​មួយ​គ្រឿង​ដែល​គេ​ផលិត​មក​ប្រើ​អ៊ីចឹង​ឯង បើ​ថែរក្សា​បាន​ល្អ​ក៏​រមែង​គង់វង្ស​នៅ​បាន​យូរ ។រថយន្ត​ត្រូវ​ការ​ល្បឿន រី​ឯ​មនុស្សក៏​ត្រូវ​ការ​ឈាន​ទៅ​មុខ។ មនុស្ស​យើង​ដែល​អាច​ឈាន​ទៅ​មុខ​បាន គឺ​ត្រូវ​តែ​ជា​មនុស្ស​ដែល​ពិត​ប្រាកដ​ក្នុង​ការងារ មិនឡេះ​ឡោះ​ធ្វើ​អ្វីៗ គឺ​ធ្វើ​យ៉ាង​ពិត​មែន​ទែន មិន​ទម្រន់ មិន​រួញរា ស្មោះត្រង់​នឹង​ការងារស្មោះ​ត្រង់​នឹង​ខ្លួន​ឯង ព្រម​ទាំង​ស្មោះ​ត្រង់​នឹង​អ្នក​ដទៃ។ រថយន្ត​ត្រូវ​តែ​បញ្ឈប់​ឲ្យ​បាន​ទាន់​ពេល នៅ​ពេល​មាន​ឧបសគ្គ ឬ​ភ្លើង​ក្រហម​ជា​ដើម រី​ឯ​មនុស្ស​យើង​វិញ​ក៏​ត្រូវ​តែ​បញ្ឈប់ នៅ​ពេល​ដែល​គួរ​ឈប់ ត្រូវ​មាន​សតិ​រក្សា​ចិត្ត​របស់​ខ្លួន បញ្ឈប់​អបាយ​មុខ គ្រឿង​ស្រវឹង​គ្រឿង​ញៀន បញ្ឈប់​អំពើ​ទុច្ចរិត និង​ហាម​ចិត្ត​បញ្ឈប់​សេចក្ដី​ខឹង​ក្រោធជា​ដើម ។រថយន្ត​ជីវិត បើ​មិន​ឈប់​ឲ្យ​បាន​ទាន់​ពេល​ទេ វា​រមែង​មាន​គ្រោះ​ថ្នាក់​ជា​ពិត​ប្រាកដ នាំ​ទុក្ខ​នាំ​ទោស​ឲ្យ​ដល់​អ្នក​ដទៃ ពេញ​ទឹក​ពេញ​ដី​ពេញ​ផ្ទៃ​នគរ​ទៀត​ផង។ រថយន្ត​ត្រូវ​ការ​ដូរ​ប្រេង​ម៉ាស៊ីន​ជា​ដើម ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ស្រួល រី​ឯ​មនុស្ស​ក៏​ត្រូវ​ចេះ​លះបង់​ បែង​ចែក​ទ្រព្យ​សម្បត្តិ កម្លាំង​កាយ កម្លាំង​បញ្ញា តាម​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ដែល​អាច​ឲ្យ​ជីវិត​រស់​នៅ​យ៉ាង​មាន​សេចក្ដី​សុខ។ ចំពោះ​ការ​ប្រើ​រថយន្ត ត្រូវ​ចេះ និង​គោរព​ច្បាប់​ចរាចរ វិន័យ​ក្នុង​ការបើកបរ សូម្បី​តែ​ភ្លើង​បៃ​តង​ហើយ​ ក៏​មិន​ត្រូវ​ទៅ​ទាំង​មិន​មើល​ឆ្វេង​ស្ដាំ​នោះ​ឡើយ យ៉ាង​ណា​ដំណើរ​ជីវិត​ក៏​ដូច​គ្នា ត្រូវ​ចេះ​ដឹង​និង​អនុវត្ត​នូវ​ច្បាប់​សង្គម​ បើ​មិន​ដូច្នោះ​ទេ ជីវិត​នឹង​ជួប​នូវ​គ្រោះ​ថ្នាក់​ពុំ​ខាន សូម្បីត្រូវ​នឹង​ច្បាប់​អនុញ្ញាត​ហើយ​ក៏​ដោយ ក៏​ត្រូវ​មាន​ស្មារតី​ប្រយ័ត្ន​ប្រយែង កុំ​ឲ្យ​ទាស់​ទែង​នឹង​អ្នក​ដទៃ​ផង​ដែរ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1376/Untitled-1-Recovered.jpg
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៧ (អាន: ៨១៦៥ ដង)
រូប​កាយ​រឹត​តែ​ស្អាត​ល្អ ស្រស់​សង្ហា​ទៅ​ប៉ុនណា គឺរឹត​តែ​ជា​ទី​ត្រិះរិះ​រំពឹង​នៃ​មហាជន​ច្រើន​ទៅ​ប៉ុណ្ណោះ​ដែរ វា​បង្ក​ឲ្យ​កើត​កិលេស​គឺ​កាមរាគៈ​ដល់​អ្នក​ដែល​បាន​មើល បាន​ឃើញ ជ្រួលច្របល់​គគ្រឹក​គ្រេង វង្វេង​បាត់​បង់​សតិ។រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ គឺ​ជា​អន្ទាក់​ចាប់​សត្វ​លោក​ទុក​ក្នុង​សេចក្ដី​ទុក្ខ​សោក ការ​ភ័យ​ខ្លាច ជម្លោះ​និង​ការ​ហត់​នឿយ​លំបាក​លំបិន។ មនុស្ស​ដែល​កើត​មកមាន​រូប​រាង​ស្អាត​លើស​គេ​នឹង​ថា​បាន​ល្អ នាំ​មក​នូវ​ភ័ព្វ​សំណាង​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ​ក៏​បាន ប៉ុន្តែ​វា​អាច​នាំ​មក​នូវ​គ្រោះ​កាច គួរ​ឲ្យ​ខ្លាច​ផង​ដែរ។ មនុស្ស​ដែល​កើត​មក​សប្បាយ​ មាន​សេចក្ដី​សុខ​ក្នុង​ជីវិត គឺ​មនុស្ស​ដែល​មិន​ស្អាត​ពេក មិន​អាក្រក់មើល​ពេក ហើយ​បាន​បន្ថែម​នូវ​ភាព​ដែល​គួរ​ឲ្យ​ស្រលាញ់​គឺ​សំខាន់​ត្រង់​សេចក្ដី​ល្អ​ដោយ​គុណធម៌ និង ជា​អ្នក​មាន​បុណ្យ​បាន​ធ្វើ​ទុកហើយ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/2392/435gf4weargw4vtcafegrftcaw4esdzr.jpg
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៧ (អាន: ១១២៦៩ ដង)
មនុស្ស​យើង​ដោយ​ទូ​ទៅ នៅ​ពេល​ខ្លះ​អាច​ភ្លេច​គិត​ដល់​ម៉ែ​ ​ព្រោះ​រ​វល់​តែ​សប្បាយ​រីក​រាយ​ដោយ​កាម​គុណ​ ឬ​រវល់​ក្នុង​ការ​ងារ​របស់​ខ្លួន​ផ្សេង ៗ ប៉ុន្តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​មាន​ជម្ងឺ​ធ្ងន់​អ្វី​មួយ កូន​គ្រប់​​គ្នា​ច្រើន​តែ​គិត​រក​ម៉ែ ព្រោះ​ធ្លាប់​ជំ​ពាក់​ចិត្ត​នឹង​ម៉ែ​កាល​ពី​ខ្លួន​នៅ​តូច ។ក្នុង​សម័យ​ដែល​ខ្លួន​​ជា​កូន​នៅ​តូច កាល​បើ​ឈឺ​ចាប់​អ្វី ៗ ម៉ែតែង​នៅ​ថែរ​ក្សា​ថ្នាក់​ថ្មន​ជា​និច្ច កូន​ឃើញ​មុខ​ម៉ែ​ជា​ប្រ​ចាំ ​ម៉ែ​ហួង​ហែង​កូន ម៉ែ​សម្រាន្ត​មិន​ពេគ​ភ្នែក ម៉ែ​ទ្រាំ​អត់​ងងុយ​នៅ​យាម​កូន ប​បោស​អង្អែល​កូន​ នៅ​ចាំ​ពេល​ឲ្យ​បាយ​ឲ្យទឹក នៅ​ចាំ​ពេលឲ្យ​ថ្នាំ និង​នៅ​ចាំ​ជួយ​កូន​គ្រប់​យ៉ាង​ពេល​ដែល​កូន​ឈឺ​លំ​បាក ព្រម​ទាំង​លួង​លោម​ចិត្ត​កូន​ដោយ​សន្យា​ឲ្យ​នូវ​អ្វី​ ៗ តាម​ដែល​កូន​ចង់​បាន​ទៀត​ផង ។ ម៉ែ​ជា​ទី​ពឺង​របស់​កូន ពេល​ដែល​កូន​មាន​ទុក្ខ​លំ​បាក​សូម្បី​កូន​មាន​រូប​រាង​អបលក្ខណ៍​យ៉ាង​ណា​ក្តី ម៉ែ​ក៏​នៅ​តែ​ស្រ​ឡាញ់​ព្រម​​ដោយ​ក្តី​អាណិត​ជា​និច្ច ។ សេចក្តី​ស្រ​ឡាញ់​របស់​ម៉ែ គឺ​ជា​សេចក្តី​ស្រ​ឡាញ់​ដ៏​បរិសុទ្ធ ដូច្នេះ​ហើយ ទើប​ដល់​ពេល​ដែល​កូន​មាន​ជម្ងឺ​ធ្ងន់ ឬ ក៏​ពេល​ដែល​ត្រូវ​សម្រាល​កូន​ឆ្លង​ទន្លេ កូន​តែង​តែ​នឹក​រក​ម៉ែ ។ ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!! រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2335/s556f456t45et4ryf45.jpg
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៧ (អាន: ៦៤៧ ដង)
មនុស្ស គឺជាសត្វ​មួយប្រភេទ​ដែលវិសេស​ជាងសត្វ​ដទៃ​ៗ ដោយ​មនុស្ស​មាននូវ​ឧបនិស្ស័យ​ខ្ពង់ខ្ពស់​ជាងសត្វ អាច​អប់រំ​ចិត្តបណ្ដុះ​បញ្ញា មាន​ឱហាត អត់ធ្មត់ចំពោះ​ការងារ និង​អាច​ស្វែង​រក​មាគ៌ានៃដំណោះ​ស្រាយ​បញ្ហា និង​អាច​រលត់​ទុក្ខ​ទាំងឡាយ​ប្រចាំជីវិត​បាន​ដោយ​សន្តិវិធី។ មានមតិ​ជា​ច្រើន ប្រសិន​បើ​យើង​ស្ដាប់​ដោយ​ខ្វះការ​វិភាគ​ឲ្យ​បាន​ល្អិត​ល្អន់​ស៊ីជម្រៅឬ​ប្រៀប​ធៀប​បែប​អនុលោម​នោះ​ហាក់​បី​ដូច​ជាសមហេតុ​ផល​ដែរ ព្រោះ​ថា​អ្នក​ដែល​និយម​យក​សាសនា​មក​ប្រតិបត្តិ​ក្នុង​ជីវិត សុទ្ធ​តែ​ជា​អ្នក​ប្រាថ្នា​នូវ​សេចក្ដី​សុខ សុភមង្គល​ដូចៗ​គ្នា ។ ដូច្នេះ​ក៏​យល់​ថា​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ​ដូចៗ​គ្នា ហើយ​ក៏​ប្រកាន់​ថា​ព្រះណាដូចព្រះណា​ជាដើម ដោយ​ពួក​គាត់​ភ្លេច​គិត​ដល់​ភាព​ប្រាកដ​និយម និង​ច្បាប់​កម្មផល​ដែល​តែង​មាន​ពិត​ក្នុង​សាសនា​​នីមួយៗ នោះ​ទៅវិញ។គួរ​ឲ្យ​ឆ្ងល់​ដែរ តើ​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ ពិត​ជា​ដូច​ៗ​គ្នា​មែន​ឬ? មិន​ដូចគ្នា​នោះ​ទេ ព្រោះ​សាសនា​នីមួយៗ​មាន​ការ​បង្រៀន​នូវ​វិធីសាស្ត្រ​សម្រាប់​ប្រតិបត្តិ​ផ្សេងៗគ្នា និង​លទ្ធផល​នៃ​ការ​ប្រតិបត្តិ​ក៏​ខុស​ៗ​គ្នាដែរ។ ដូច្នេះ​ការ​ជ្រើសរើស​យក​សាសនា​មក​ប្រតិបត្តិ គឺ​ជា​រឿង​សំខាន់​បំផុត ជៀសវាង​ការ​ឃោសនា​បញ្ចេញ​បញ្ចូល បបួល​ដឹកនាំ​ដោយ​យក​ជំនឿ​មក​ផ្សព្វផ្សាយ​ទាំងងងឹតងងល់ ខ្វះហេតុផល​ជា​ក់លាក់ និងនិយាយ​ឲ្យ​ជឿ​តែ​ទៅ​លើ​ព្រះ ពោល​សរសើរ​តែ​ព្រះ​របស់​ពួកគេ ហាក់​ដូច​ជា​យក​ជំនឿ​របស់​ពួក​គេ​ជាធំ យក​ព្រះ​ជាធំ​មក​ធ្វើ​ជា​ផ្លូវ​ប្រតិបត្តិ​សម្រាប់​ពួក​គេ​ជា​ដើម។ ចំណែក​គោលការណ៍​នៃ​ពុទ្ធសាសនា​វិញ "ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ​មិន​មែន​បង្រៀន​សម្រាប់​ឲ្យ​មនុស្ស​ជឿ​នោះ​ទេ តែ​ជា​ទ្រឹស្ដី​សម្រាប់​យក​មក​អនុវត្ត ឬ​ប្រតិបត្តិ និង​អាច​ពិសោធន​ដោយ​ខ្លួន​ឯង​បាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ"។ ព្រះពុទ្ធសាសនា មានការលើកទឹកចិត្ត​មនុស្ស​ទាំងអស់ ឲ្យ​មាន​ការ​សិក្សាឈ្វេងយល់​រាល់​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធ​ជារឿយៗ​ព្រម​ទាំង​ឲ្យ​មាន​ការ​ពិចារណា​ដោយខ្លួន​ឯង ថា​តើ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ សម​ហេតុផល​មានភាព​ប្រាកដ​និយម​ដែរឬ​ទេ? គួរ​ទទួល​យក​បាន​ទេ? ព្រះពុទ្ធសាសនា​មិន​មែន​យក​រង្វាន់​ទៅ​ទិញ​ទឹកចិត្ត​មនុស្ស​ឲ្យ​មក​ជឿខ្លួន​នោះ​ទេ តែ​ក៏​មិន​បដិសេធ​ការឲ្យទាន​នោះ​ដែរ។ ក្នុងន័យ​នេះ​មាន​ន័យ​ថា មិនត្រូវ​ឲ្យ​ទាន​ដោយ​ចង់បាន​អ្វីតបស្នង​មក​ខ្លួន​វិញ​នោះ​ទេ គឺ​ឲ្យ​ទានដោយ​សេចក្ដី​គោរព ឲ្យទាន​ដោយសេចក្ដី​អនុគ្រោះ ឲ្យទាន​ដោយ​ការយល់​ដឹងតាម​ធម៌​ពិតៗ។ ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ រៀប​រៀង​ដោយ សាមណេរ សា ចាន់រ៉ាត់ ដោយ​៥០០០​ឆ្នាំ
images/articles/1344/Untitled-1-Recovered.jpg
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៧ (អាន: ៦៧៧៨ ដង)
កាល​ណា​កូន​ឃើញ​អ្នក​ដទៃ​មាន​ទ្រព្យ​ជាង​យើង​ចូរ​កុំ​ឥស្សា​ច្រណែន​នឹង​គេ កូន​ចូរ​មើល​អ្នក​ដែល​ក្រ​ជាង​យើង​ផង គឺ​មាន​ច្រើន​ណាស់ ចូរ​កូន​ត្រេក​អរ​ជា​មួយ​អ្នក​ដែល​មាន​ជាង​យើង ។ពេល​ណា​កូន​ឃើញ​អ្នក​ដទៃ​ក្រលំបាក​ជាង​យើង​កូន​ចូរ​មាន​មេត្តា កុំ​សម្លុត​កំហែង​អ្នក​ដែល​ក្រី​ក្រ​លំបាក​នោះ​ឡើយកូន​ត្រូវ​ជួយ​គេ​តាម​ដែល​អាច​ជួយ​ទៅ​បាន ។ មនុស្ស​ល្អ​ឬ​មិន​ល្អ មិន​បាន​វាស់​គ្នា​ដោយ​មាន ឬ​ដោយ​ក្រ​នោះ​ទេ គឺ​ត្រូវ​វាស់​គ្នា​ដោយ​ទឹក​ចិត្ត វាស់​ដោយ​ការ​ប្រព្រឹត្ត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូនមាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/2704/____________xtpic.jpg
ផ្សាយ : ១៣ កញ្ញា ឆ្នាំ២០១៧ (អាន: ១៧៤ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ដែល​បាន​​បរិច្ចាគ​​ទាន​​​ទ្រ​ទ្រង់​​ការ​ងារ​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​មាន​​នូវ​​សេចក្តី​សុខ​ ​។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​កញ្ញា​២០១៧)៖តារាង​រួមប្រចាំ​ឆ្នាំ​២០១៧​ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​រយៈ កញ្ញា ឧបាសិកា កាំង ហ្គិចណៃ (៥០ដុល្លាជាប្រចាំខែ
images/articles/1166/Untitled-1-Recovered.jpg
ផ្សាយ : ១២ កញ្ញា ឆ្នាំ២០១៧ (អាន: ៤២១២៣ ដង)
អ្នក​ដែល​ចូល​ទៅ​កាន់​សមរភូមិ​គឺ​សង្គ្រៀម ត្រូវ​ត្រៀម​អាវុធ​ដាវ លំពែង​ជាដើម យ៉ាង​ណា​មិញ បុរស​ស្ត្រី ដែល​ត្រូវ​ធ្វើ​ជា​ប្ដី​គេ និង​ប្រពន្ធ​គេ ត្រូវ​ត្រៀម​ខ្លួន​ក៏​យ៉ាង​​នោះ​ដែរ ។ធម្មតា​ បុរស ស្ត្រី កាល​ដល់​វ័យ​ពេញ​កម្លោះ​ក្រមុំហើយ​ តែង​តែ​ដល់​នូវ​ភាព​ជា​អ្នក​មាន​នូវ​សេចក្ដី​ស្រលាញ់​ស្នេហា៍ ចំពោះ​អ្នក​ណា​ម្នាក់​មិន​ខាន តែ​សូម​សេចក្ដី​ស្នេហា​នោះ​កុំ​ឲ្យ​ហួស​ព្រំ​ដែន​ប្រពៃណី​ឡើយ ។រឿង​សេចក្ដី​ស្រលាញ់​កើត​ក្នុង​ចិត្ត មិន​មាន​អ្វី​អាច​រារាំង​បាន​ទេ ព្រោះ​ជា​លោកិយ​វិស័យ​សម្រាប់​មនុស្ស​សត្វ​ដែល​នៅ​មាន​រាគៈ។ តែ​បើ​ចិត្ត​កើត​មាន​សេចក្ដី​ស្រលាញ់ចំពោះ​អ្នក​ណា​ម្នាក់​ហើយ មិន​ត្រូវ​ប្រព្រឹត្ត​កន្លង​ទាំង​កាយ វាចា ដែល​ជា​ហេតុ​ខុស​ចាក​ប្រពៃណី​ឡើយ។ បើ​សេចក្ដី​ស្រលាញ់​កើត​ឡើង​ខ្លាំង ត្រូវ​ប្រាប់​ឪពុក​ម្ដាយ​អោយ​ចូល​ស្ដី​ដណ្ដឹង​តាម​មេបា​យ៉ាង​ត្រឹម​ត្រូវ។តែ​មុន​ចូល​ស្ដីដណ្ដឹង​គេ​ត្រូវ​គិត​មើល​ខ្លួន​យើង​សិន​ថា​តើ​ខ្លួន​យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​អាច​ធ្វើ​ជា​ប្ដី​គេ​ឪពុក​គេ​បាន​ឬ​នៅ? បើ​មិន​ទាន់​មាន​សមត្ថភាព​ទេ យើង​ត្រូវ​បង្អង់​សិន​ មិន​ត្រូវ​ចូល​ស្ដី​ដណ្ដឹង​គេ​ទាំង​ប្រញាប់​ប្រញាល់​នោះ​ទេ។ តើ​សមត្ថភាព​នោះ​យ៉ាង​ណា​ ទើប​សម​ធ្វើ​ជា​ប្ដី​គេ? សមត្ថ​ភាព​នោះ គឺ​វិជ្ជាសម្បត្តិ​ ចរិយា​សម្បត្តិ។ សម្បត្តិ​ទាំង​ពីរ​ប្រការ​នេះ ជា​សម្បត្តិ​ធ្វើ​ឲ្យ​យើង​គ្រប់​គ្រង​គ្រួសារ​បាន​សេចក្ដី​សុខ​ចម្រើន​និង​មាន​សុភមង្គល​ទៅ​អនាគត។ វិជ្ជាសម្បត្តិ ជា​សម្បត្តិ​មួយ​ក៏​វិសេស​វិសាល​បំផុត​សម្រាប់​យើង​ បើ​យើង​មិន​ទាន់​មាន​ទេ ត្រូវ​ស្វែង​រកសម្បត្តិ​នេះ មក​ទុក​ក្នុង​ខ្លួន​យើង​ឲ្យ​បាន​ ដោយ​ត្រូវ​សិក្សា​បន្ថែម​នូវ​ជំនាញ​ផ្សេងៗ​តាម​កាល​សម័យ​ឲ្យ​បាន​ច្បាស់​លាស់ ដូច​ជា​ភាសាអង់គ្លេស ថៃ ចិន ជប៉ុន កុំព្យូទ័រ​ជាដើម។ បើ​សិក្សា​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​លាស់​ជំនាញ​ចេះ​ចាំ​ប្រាដក​អាច​ប្រើ​ការ​បាន​មិន​មាន​សល់​ចន្លោះ ហើយ​ការ​យក​ចំណេះមក​ប្រើ​នោះ គឺ​ជា​សមត្ថភាព​ផ្ទាល់​ខ្លួន​យើង។ ប្រសិន​បើ​ចេះ​ច្រើន​ផ្នេក​តែ​មិន​ច្បាស់​លាស់​ណា​មួយ​ ក៏​ប្រើ​ការ​មិន​កើត​ឡើយ។ ព្រោះ​ហេតុ​នោះ​ បើយើង​តោង​យក​មុខ​វិជ្ជា​ណា​មួយ ត្រូវ​យក​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​លាស់​ដូច​ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា " សិល្បៈ​គឺ​សេចក្ដី​ឆ្លៀវ​ឆ្លាស​ក្នុង​ហត្ថ​កម្ម​របស់​អ្នក​បួស​និង​គ្រហស្ថ ជា​មង្គល​ដ៏ឧត្ដម " ព្រះសម្ពុទ្ធ​ទ្រង់​សំដៅ​ដល់​សិល្បសាស្ត្រ​វិជ្ជា​ដែល​បុគ្គល​ចេះ​ស្ទាត់​ប្រាកដ​ប្រជា​នេះ​ជា​មង្គល​ដ៏​ឧត្ដម​សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក។ ដូច្នេះ វិជ្ជាសម្បត្តិ ជា​គុណធម៍​សំខាន់​ណាស់​សម្រាប់​មនុស្ស​ប្រុស​ស្រី​ដែល​រស់​នៅ​ក្នុង​លោក​សន្និវាស​នេះ ព្រោះ​ថា​បើ​យើង​ខ្វះ​វិជ្ជា​សម្បត្តិ​ហើយ យើង​មិន​អាច​សាង​សុភមង្គល​ឲ្យ​ដល់​ក្រុម​គ្រួសារ​របស់​យើង​បាន​ឡើយ។ យើង​ត្រូវ​ដឹង​ថា " បុគ្គុល​ល្ងង់​ខ្លៅ​ជា​សត្រូវ​ខ្លួន​ឯង​នឹង​អ្នក​ដទៃ " ។ចំណែក​សម្បត្តិ​មួយ​ទៀត គឺ​ចរិយា​សម្បត្តិ​ក៏​ជា​សម្បត្តិ​សំខាន់​មួយ​ទៀត​សម្រាប់​បុរស ស្ត្រី​ក្នុង​លោក​យើង​នេះ​ផង​ដែរ។ ចរិយាមាន​ន័យ​ថា​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​ល្អ សុភាពរាបសា។ ដកស្រង់ចេញពី សៀវភៅ​ ចិញ្ចឹមកូន​តាម​គន្លង​ធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/1749/Untitled-1-Recovered.jpg
ផ្សាយ : ១២ កញ្ញា ឆ្នាំ២០១៧ (អាន: ៥៣០០ ដង)
គ្រប់គ្នាស្គាល់ឈ្មោះអកុសល គឺធម៌ដែលមិនមែន កុសល មិនត្រូវការអកុសល តែក៏ធ្លាក់​នូវក្នុង​អំណាចរបស់​អកុសល ព្រោះអកុសលស្ថិតនៅជាមួយចិត្តសន្តានអស់​កាល ជាអង្វែង​មកហើយ ។ សត្វទាំង​ឡាយបានដល់នូវសេចក្តីទុក្ខកន្លង​មកហើយក្តី កំពុងតែមានទុក្ខក្នុងបច្ចុប្បន្ននេះក្តី ត្រូវបាន​ទទួលទុក្ខក្នុងកាល ខាងមុខទៀតក្តី ក៏ព្រោះតែអកុសល ។ ដរាបណា​ដែលសត្វទាំងឡាយ នៅមិនឃើញទោស របស់អកុសល សត្វទាំង​ឡាយ​រមែង​តែងតែ​ធ្លាក់ចុះក្នុងអន្លង់​នៃសេចក្តីទុក្ខ ព្រោះតែអកុសល ដរាបនោះដែរ ។ ដោយ​ហេតុនេះឯង រឿងរបស់អកុសលទើបជារឿង ដែលគួរសិក្សា និង ពិចារណា​យ៉ាង​ពិត​ប្រាកដ ព្រោះថា អកុសលនោះ មានទាំង​គ្រោតគ្រាត ធ្វើទុច្ចរិត​តាមផ្លូវកាយ តាមផ្លូវវាចា​ជា​ដើម​ មានទាំងកណ្តាលៗដោយការ​ពេញចិត្ត ក្នុងវត្ថុកាម ការថ្នាំងថ្នាក់​អាក់អន់ចិត្ត ការ​ច្រណែន​​ជាដើម ដែលអាចមាន​អកុសលកណ្តាល និង គ្រោតគ្រាត​ទៅបាន ក៏ព្រោះ​មាន​អកុសល​​ប្រភេទម៉្យាង​ទៀតគឺ អនុស័យកិលេស ដែលជា​អកុសល​ថ្នាក់ល្អិត ជាប់តគ្នាក្នុង​សន្តាន​ចិត្ត រហូតទល់ គ្នានិងខណៈនៃអរិយមគ្គកើតឡើង ទើបបានរលត់អស់ដាច់ ផុត​អំពី​សន្តាន​ ។ បើព្រះដ៏មាន​ព្រះភាគមិនបានត្រាស់​ដឹងក្នុងលោកទេ យើងមិនអាចបានដឹងឡើយថា មានអកុសល​ថ្នាក់ល្អិតៗ ដែលត្រូវលះបង់ដោយ​ការចំរើនសតិប្បដ្ឋាន​វិបស្សនា ហើយ សត្វទាំងឡាយ​ទាំងពួង ក៏ពុំអាចរួចផុតចាកទុក្ខក្នុងវដ្តសង្សារ បានឡើយ ។ ព្រោះអាស្រ័យ​ពាក្យទូន្មានប្រៀនប្រដៅ​របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ យើងទើបបានដឹងថា អកុសល​ថ្នាក់ល្អិតៗ នោះ មានពិតប្រាកដ ហើយចាំបាច់ត្រូវកំចាត់បង់ទៀតផង ទើប បាន​អស់​ទុក្ខទាំងពួង ។ រឿងរបស់ លោភ ជារឿងនៃអកុសលពិតៗ សភាព របស់លោភៈ គឺសេចក្តីប្រាថ្នា ការចង់បាន សេចក្តីត្រូវការ សេចក្តីត្រេកអរ ករាពេញចិត្ត ការជាប់ជំពាក់ចិត្ត គឺជាសភា​វធម៌ពិតមួយបែប ជាបរមត្ថធម៌ មិនមែនសត្វ ។ តណ្ហា គឺលោភចេតសិក ត្រេកអរប្រាថ្នាក្នុងរូបារម្មណ៍ ក្នុងសំលេង ក្នុងក្លិន រស ផោដ្ឋព្វ និង ក្នុងធម្មារម្មណ៍ ស្ទឹងស្មើដោយ​តណ្ហាមិនមាន ដោយសេចក្តីថា ស្ទឹងនោះសូម្បីធំប៉ុណ្ណា ក៏ ដោយ ក៏មិនស្មើស្ទឹងតណ្ហាដែរ តណ្ហា ហូរទៅរកអារម្មណ៍ក្នុងលោក មានសន្ទុះលឿន រហ័សខ្លាំង​ក្លា ហូររហូត​ក្នុងវដ្តសង្សារ ហូរកាត់តាមកាមភព ឋាន មនុស្ស ឋានទេវតា ហូរ​ធ្លាយ​ដល់​ព្រហ្មលោក ព្រហ្ម មានរូប ព្រហ្មអត់រូប ហូរក្នុង​សន្តានរបស់​បុថុជ្ជនឆ្លងកាត់ សោតាបត្តិមគ្គ សកទាគាមិមគ្គ ជ្រាបតាមទំនប់ អនា​គាមិមគ្គ ទាល់តែដល់​អរហត្តមគ្គ ទើប​បានរីង​ស្ងួតអស់ ទៅពុំមានសល់។ សេចក្តីប្រាថ្នា មិនអាចនឹង​ធ្វើឱ្យពេញ​បានឡើយ ត្រូវ​ការរបស់នេះហើយ រមែងត្រូវការ​របស់​នោះ​ទៀតជានិច្ច រឿយៗ រហូតសង្សារវដ្ត ព្រោះដូច្នោះ សេចក្តីប្រាថ្នា សេចក្តី ត្រូវការ របស់​សត្វ​ទាំងឡាយ ទើបធំជាងមហាសមុទ្រ មិនចេះរីង មិនចេះស្រក ទៅដោយ​ភ្លើងឆេះ​កប្ប​ឡើយ​មានតែ ភ្លើងអរហត្តមគ្គប៉ុណ្ណោះ ដែលអាចដុតតណ្ហាឱ្យឆេះអស់បាន ។ តណ្ហាជា​តួហេតុនាំឱ្យកើតទុក្ខ ដូចដែលទ្រង់ត្រាស់ តបនឹងសំនួររបស់ទេវតាដែលទូលសួរថា លោកមានអ្វីហ្ន៎ ជាគ្រឿងចងទុក ព្រះដ៏មានព្រះភាគត្រាស់តបថា លោកមាន​សេចក្តី​ភ្លើត​ភ្លើន​​ជាគ្រឿងចងទុក (នន្ទិ សម្ពន្ធនោ លោកោ) សេចក្តីរីករាយភ្លើតភ្លើននេះ ក៏ជា​ឈ្មោះ​លោភៈ ជាទុក្ខសមុទយៈហ្នឹងឯង ជាចំណងដ៏មាំបំផុត ដែលជាគ្រឿង ចងរបស់មច្ចុរាជ បើមិន​មាន​កាំបិត អរហត្តមគ្គ​ទេនោះ ពុំអាច កាត់នូវចំណងអត់រូបនេះបានឡើយ ។ ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/2500/Un______titled-1.jpg
ផ្សាយ : ១២ កញ្ញា ឆ្នាំ២០១៧ (អាន: ៥៦៨៨១ ដង)
ជីវិតមានតម្លៃជាង អ្វី ៗ ដែលយើងស្ដាយ ត្រូវយកជីវិតមកបូជាព្រះរតនត្រ័យ បានសម ណា៎ កូនសំឡាញ់ព្រះពុទ្ធ ទាំងអស់គ្នា ! កុំលះបង់ជីវិតមួយថ្ងៃ ៗ កើតទុក្ខយំសោក ដើម្បីអ្នកមានកិលេសណាម្នាក់ឲ្យសោះ ធ្វើបែបហ្នឹងវាមិនមានតម្លៃអ្វីទេ ហើយក៏កុំចាំបាច់ខឹងស្អប់អី ត្រូវឲ្យអភ័យ កុំចំណាយជីវិតក្នុងរឿងឥតប្រយោជន៍ ត្រូវយកជីវិតមកសងគុណម៉ែឪយើង ធ្វើអ្វី ៗ ឲ្យមានប្រយោជន៍ ដល់ខ្លួនឯង ដល់សង្គមជាតិ ព្រះសាសនា កុំបន្ថោកជីវិតខ្លួនឯងឲ្យសោះ យើងកើតទាន់ព្រះពុទ្ធសាសនា ត្រូវដឹងថា ជីវិតមានតម្លៃណាស់ ស្មើនឹង អរិយមគ្គអង្គ ៨ ផ្លូវទៅកាន់ព្រះនិព្វាន ឯណោះណា៎ ! សូមកុំកាត់ផ្ដាច់ឧបនិស្ស័យរបស់ខ្លួន ត្រូវខិតខំបន្តឧបនិស្ស័យឲ្យបានសម្រេច កុំចាញ់ឧបសគ្គក្នុងជីវិតនេះឡើយ ឧបសគ្គមិនឈ្នះសេចក្ដីព្យាយាមទេ នេះជាដំណើរផ្លូវរបស់យើង ក្រោកឡើងដើរតទៅទៀត ម្នាក់ឯងក៏ត្រូវតែដើរដែរ ទុកចិត្តលើព្រះធម៌ចុះ ព្រះពុទ្ធបិតានៅចាំកូនខាងមុខឯណោះ ស្រូតរូតរះឡើង ៕ សាធុ ! សាធុ !៚ ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro