ថ្ងៃ ច័ន្ទ ទី ២៩ ខែ ឧសភា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,៤៦៦
ថ្ងៃម្សិលមិញ ៤៣,៨៤៦
ខែនេះ ១,២០៤,០៤៦
សរុប ៤២,៥៧៨,១១៥
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2636/43overed.jpg
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០១៧ (អាន: ១០៧១ ដង)
មិនមានអ្វីទៀងទាត់ក្នុងជីវិតឡើយ ដូច្នេះហើយទើបមិនគប្បីអួតខ្លួនឯងក្នុងរឿងអ្វីៗនោះទេ ។ ធ្វើសេចក្តីល្អ ដើម្បីខ្លួនឯងជាមនុស្សល្អ មិនមែនគ្រាន់តែដើម្បីបង្អួតបង្អរអ្នកដទៃនោះឡើយ ។ នៅក្នុងធម្មដ្ឋវគ្គ ( វគ្គទី ១៩ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។ បុគ្គលមានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែចេះនិយាយឬ ដោយភាពជាអ្នកមានពណ៌សម្បុរល្អស្អាតនោះ មិនទាន់បានឡើយ។ យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។ លុះត្រាតែអកុសលធម៌ មានឥស្សាជាដើមនេះ ដែលបុគ្គលណាបានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសៈខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អទៅបាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2633/645overed.jpg
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០១៧ (អាន: ១០៥១ ដង)
ការធ្វើបុណ្យក្នុងព្រះពុទ្ធសាសនា បុណ្យដែលធំដុំមែនទែន នៅត្រង់លះកិលេសក្នុងចិត្តខ្លួនឯង ដូច្នេះអ្នកធ្វើទាន រក្សាសីលជាដើមហើយ ត្រូវចេះនឹកដល់បុណ្យធំៗផ្សេងទៀត ដូចជាការចម្រើនមេត្តាចិត្ត ការឲ្យអភ័យ សេចក្តីអត់ធន់ អនិច្ចសញ្ញា សិក្សាការពិត ។ល។ នៅក្នុងភិក្ខុវគ្គ ព្រះគាថាធម្មបទ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។ ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។ ដកស្រង់ពី សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2632/433covered.jpg
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០១៧ (អាន: ១០៨៨ ដង)
សុខណាស់ សប្បាយណាស់ កាមគុណ ! តែនេះ វាគឺជាការវង្វេងរបស់ចិត្ត បើយើងកំពុងឈឺដោយជំងឺធ្ងន់ដុនដាប ហើយមានគេមករាំឲ្យមើល លេងភ្លេងឲ្យស្តាប់ ល្អ​មើលប៉ុនណា ពីរោះប៉ុនណា ក៏យើងមិនបានភ្លើតភ្លើនទៅដែរ យ៉ាងណា បើនឹងយក មាសប្រាក់កែវកងមកចាក់គរឲ្យដូចភ្នំក៏ដោយ ក៏មិនមានសេចក្តីសុខផ្លូវចិត្តដែរ ព្រោះចិត្តមានជំងឺ មានសេចក្តីទុក្ខសោក អាស្រ័យការហួងហែងផ្សេងៗក្នុងជីវិត ។ អ្នកដែលមិនមានការអប់រំចិត្ត ចម្រើនបញ្ញា មិនមានសេចក្តីស្ងប់សុខផ្លូវចិត្ត ទោះជានៅទីណា ទៅកន្លែងណា ឮសូរតែរអ៊ូរទាំ រៀបរាប់ពីទុក្ខលំបាកយ៉ាងនេះ យ៉ាងនោះ ទាំងដែលសម្បូណ៌គ្រប់យ៉ាង ផ្ទះប៉ុនភ្នំ មាសប្រាក់ចាក់គរ ប៉ុន្តែឮសូរតែរៀបរាប់ខ្វះខាត កើតទុក្ខមិនសុខចិត្ត មុខក្រៀមក្រំ និងបន្លំបោកប្រាស់ខ្លួនឯង ស្វែងរកការសប្បាយក្នុងផ្លូវខុស ផ្លូវមារ ផ្លូវបិសាច នេះឯងដែលហៅថា ការវង្វេងរបស់ចិត្ត ។ ៚ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2631/textpic-Re______covered.jpg
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០១៧ (អាន: ១១២៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅក្នុងដែនកុរុ ថុល្លកោដ្ឋិតនិគម​ មួយអន្លើដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងសម័យនោះឯងដែលព្រះរដ្ឋបាលត្ថេរ បានចូលកាន់ផ្នួស ក្រោយមកព្រះពុទ្ធអង្គទ្រង់តែងតាំងក្នុងតំណែងឯតទគ្គៈ ខាងមានសទ្ធាចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត ។ ក្នុងកាលដែលព្រះថេរៈបួសហើយ បានកន្លះខែ ព្រះដ៏មានព្រះភាគ បាននាំព្រះរដ្ឋបាលត្ថេរទៅកាន់ក្រុងសាវត្ថី ព្រះរដ្ឋបាលត្ថេរជានេយ្យបុគ្គល បំពេញព្យាយាមអស់ ១២ ឆ្នាំ ទើបបានសម្រេចព្រះអរហត្ត ។ បានជាព្រះអរហន្តហើយ ព្រះរដ្ឋបាលត្ថេរ បានក្រាបថ្វាយ បង្គំព្រះដ៏មានព្រះភាគ និមន្តមកកាន់ស្រុកកំណើតរបស់លោក ទទួលចង្ហាន់នៅផ្ទះញោម ហើយសម្តែងព្រះធម៌ រួចហើយបាននិមន្តគង់សម្រាកនៅក្នុងព្រះរាជឧទ្យានឈ្មោះមិគាចីរៈ របស់ព្រះបាទកោរព្យរាជ ។ ព្រះរាជាបានយាងមកជួបហើយ បានសន្ទនាជាមួយនឹងព្រះថេរៈអំពីធម្មុទ្ទេស ៤ យ៉ាង ។ ធម្មុទ្ទេស ៤ យ៉ាង គឺ ១- ឧបនីយតិ លោកោ អទ្ធុវោ សត្វលោកមិនទៀង ត្រូវជរានាំចូលទៅរកសេចក្តីស្លាប់ ។ ២- អតាណោ លោកោ អនភិស្សរោ សត្វលោកមិនមានគ្រឿងការពារ មិនមានទីពឹងឡើយ ។ ៣- អស្សកោ លោកោ សព្វំ បហាយ គមនីយំ សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវលះបង់នូវរបស់គ្រប់-យ៉ាងហើយទៅ ។ ៤- ឩនោ លោកោ អតិត្តោ តណ្ហាទាសោ សត្វលោកមានតែការខ្វះខាត មិនចេះឆ្អែតសុទ្ធតែជាខ្ញុំរបស់តណ្ហា ។ ព្រះរដ្ឋបាលដ៏មានអាយុ បានសម្តែងធម្មុទ្ទេសរួចហើយ ទើប បានសម្តែងគាថាពន្ធ តទៅទៀតដូច្នេះថា៖ បស្សាមិ លោកេ សធនេ មនុស្សេ លទ្ធាន វិត្តំ ន ទទន្តិ មោហា លុទ្ធា ធនំ សន្និចយំ ករោន្តិ ភិយ្យោ ច កាមេ អភិបត្ថយន្តិ ។ អាត្មាភាព ឃើញពួកមនុស្សអ្នកមានទ្រព្យក្នុងលោក បានទ្រព្យគាប់ចិត្តហើយ មិនឲ្យទានព្រោះតែសេចក្តីវង្វេង រមែងធ្វើនូវការសន្សំ ព្រោះជាប់ជំពាក់នឹងទ្រព្យ រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ ឲ្យក្រៃលែងទៅទៀត ។ រាជា បសយ្ហ បឋវឹ វិជិត្វា សសាគរន្តំ មហិមាវសន្តោ ឱរំ សមុទ្ទស្ស អតិត្តរូបោ បារំ សមុទ្ទស្សបិ បត្ថយេថ ។ ព្រះរាជាប្រាបប្រាម ឈ្នះមនុស្សលើផែនដី ហើយគ្រប់គ្រងសម្បត្តិលើផែនដី មានសមុទ្រជាទីបំផុត តែនៅមិនស្កប់នឹងប្រទេសខាងអាយនៃសមុទ្រ តែងប្រាថ្នានូវប្រទេសខាងនាយនៃសមុទ្រទៀត ។ រាជា ច អញ្ញេ ច ពហូ មនុស្សា អវីតតណ្ហា មរណំ ឧបេន្តិ ឩនាវ ហុត្វាន ជហន្តិ ទេហំ កាមេហិ លោកម្ហិ ន ហត្ថិ តិត្តិ ។ ព្រះរាជាក្តី មនុស្សទាំងឡាយដទៃច្រើនក្តី នៅមិនទាន់អស់តណ្ហាផង ក៏រមែងចូលដល់សេចក្តីស្លាប់ មានសភាពជាអ្នកខ្វះខាត ហើយលះបង់នូវរាងកាយ ឈ្មោះថាសេចក្តីឆ្អែតឆ្អន់ដោយកាមទាំងឡាយ រមែងមិនមានក្នុងលោកឡើយ ។ កន្ទន្តិ នំ ញាតិ បកីរិយំ កេសេ អហោ វតានោ អមរាតិ ចាហុ វត្ថេន នំ បារុតំ នីហរិត្វា ចិតំ សមាទាយ តតោ ឌហន្តិ ។ ពួកញាតិរំសាយសក់ទាំងឡាយ ហើយកន្ទក់កន្ទេញ នឹងអ្នកស្លាប់នោះថា ឱហ្ន៎ ! ញាតិយើងស្លាប់ហើយ រួចក៏យកបុគ្គលដែលស្លាប់នោះ រុំដោយសំពត់ នាំទៅដល់ជើងថ្ករហើយដុតក្នុងទីនោះ ។ សោ ឌយ្ហតិ សូលេហិ តុជ្ជមានោ ឯកេន វត្ថេន បហាយ ភោគេ ន មិយ្យមានស្ស ភវន្តិ តាណា ញាតី ច មិត្តា អថវា សហាយា ទាយាទកា តស្ស ធនំ ហរន្តិ សត្តោ បន គច្ឆតិ យេន កម្មំ ។ បុគ្គលដែលស្លាប់ទៅនោះ លះបង់នូវភោគៈទាំងឡាយ នៅតែសំពត់មួយ ត្រូវគេដុតចាក់ដោយឈើសូល៍ ពួកញាតិមិត្ត ឬ សម្លាញ់ទាំងឡាយមកជាគ្រឿងការពារឲ្យដល់អ្នកស្លាប់នោះ មិនមានឡើយ មានតែពួកទាយាទនាំយកទ្រព្យរបស់បុគ្គលដែលស្លាប់នោះឯងទៅ ចំណែកសត្វក៏ទៅតាមយថាកម្ម ។ ន មិយ្យមានំ ធនមន្វេតិ កិញ្ចិ បុត្តា ច ទារា ច ធនញ្ច រដ្ឋំ ។ ទ្រព្យបន្តិចបន្តួច រមែងមិនទៅតាមបុគ្គលស្លាប់ឡើយ ពួកកូនប្រពន្ធ ទ្រព្យនិងដែនក៏មិនជាប់តាមទៅដែរ ។ ន ទីឃមាយុំ លភតេ ធនេន ន ចាបិ វិត្តេន ជរំ វិហន្តិ អប្បកញ្ចិទំ ជីវិតមាហុ ធីរា អស្សសតំ វិប្បរិណាមធម្មំ ។ បុគ្គលមិនមែនបានអាយុវែងព្រោះទ្រព្យទេ ទាំងមិនមែនលះបង់ជរាបាន ព្រោះទ្រព្យដែរ អ្នកប្រាជ្ញទាំងឡាយ ពោលថា ជីវិតនេះតិចពេកណាស់ មិនទៀងទាត់ មានសភាពប្រែប្រួលជាធម្មតា ។ អឌ្ឍា ទលិទ្ទា ច ផុសន្តិ ផស្សំ ពាលោ ច ធីរោ ច តថេវ ផុដ្ឋោ ពាលោ ហិ ពាល្យា វធិតោ វ សេតិ ធីរោ ច ន វេធតិ ផស្សផុដ្ឋោ ។ ពួកអ្នកស្តុកស្តម្ភក្តី អ្នកកំសត់ក្តី តែងពាល់ត្រូវនូវសម្ផស្សស្លាប់ ទាំងពាលទាំងប្រាជ្ញ ក៏ពាល់ត្រូវដូច្នោះដែរ តែថាមនុស្សពាលរមែងដេកទាំងតក់ស្លុត ព្រោះសេចក្តីល្ងង់ ចំណែកអ្នកប្រាជ្ញដែលបានពាល់ត្រូវសម្ផស្សស្លាប់ហើយ ក៏មិនញាប់ញ័រឡើយ ។ តស្មា ហិ បញ្ញា ច ធនេន សេយ្យោ យាយ វោសានំ ឥធាធិគច្ឆតិ អព្យាសិតត្តា ហិ ភវាភវេសុ បាបានិ កម្មានិ ករោន្តិ មោហា ។ ព្រោះហេតុនោះ បុគ្គលបានដល់អរហត្តផលជាទីបំផុតកិច្ច ក្នុងលោកនេះដោយបញ្ញាណា បញ្ញានោះប្រសើរវិសេសជាងទ្រព្យ ( ផ្ទុយមកវិញ ) ព្រោះតែខ្លួនមិនទាន់ដល់កិច្ចជាទីបំផុត និងព្រោះតែសេចក្តីវង្វេង ពួកជនរមែងធ្វើអំពើអាក្រក់ ក្នុងភពតូចនិងភពធំទាំងឡាយ ។ ឧបេតិ គព្ភញ្ច បរញ្ច លោកំ សំសារមាបជ្ជ បរម្បរាយ តស្សប្បបញ្ញោ អភិសទ្ទហន្តោ ឧបេតិ គព្ភញ្ច បរញ្ច លោកំ ។ បុគ្គលរមែងចូលទៅកាន់គភ៌ផង កាន់លោកខាងមុខផង ព្រោះដល់នូវការអន្ទោលទៅតៗគ្នា បុគ្គលអប្បប្រាជ្ញាជឿបុគ្គលនោះ ក៏ចូលទៅកាន់គភ៌ផង កាន់លោកខាងមុខដូចគ្នាដែរ ។ ចោរោ យថា សន្ធិមុខេ គហីតោ សកម្មុនា ហញ្ញតិ បាបធម្មោ ឯវំ បជា បេច្ច បរម្ហិ លោកេ សកម្មុនា ហញ្ញតិ បាបធម្មា ។ ចោរកាន់ធម៌អាក្រក់ ដែលគេចាប់បាន ត្រង់កន្លែងនោះៗ ហើយត្រូវគេបៀតបៀន ( ដាក់ទារុណកម្ម ) ព្រោះកម្មរបស់ខ្លួន យ៉ាងណា ពួកសត្វកាន់ធម៌អាក្រក់ លុះលះលោកនេះទៅ រមែងក្តៅក្រហាយ ព្រោះកម្មរបស់ខ្លួន ក្នុងលោកខាងមុខ យ៉ាងនោះដែរ ។ កាមា ហិ ចិត្រា មធុរា មនោរមា វិរូបរូបេន មថេន្តិ ចិត្តំ អាទីនវំ កាមគុណេសុ ទិស្វា តស្មាហំ បព្វជិតោម្ហិ រាជ ។ ព្រោះតែកាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ និងជាទីរីករាយនៃចិត្ត ទើបបានញាំញីនូវចិត្ត ដោយសភាពផ្សេងៗ បពិត្រមហារាជ ព្រោះហេតុនោះ អាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយហើយ បានជាអាត្មាភាពបួស ។ ទុមប្ផលានេវ បតន្តិ មាណវា ទហរា ច វុឌ្ឍា ច សរីរភេទា ឯតំ វិទិត្វា បព្វជិតោម្ហិ រាជ អបណ្ណកំ សាមញ្ញមេវ សេយ្យោតិ ។ មនុស្សទាំងឡាយ ទាំងក្មេង ទាំងចាស់ រមែងបែកធ្លាយសរីរៈ ដូចជាផ្លែឈើទាំងឡាយដែលតែងតែជ្រុះចុះ ដូច្នោះឯង បពិត្រមហារាជ អាត្មាភាព បានយល់ច្បាស់នូវហេតុនេះថា សមណភាព ជាការប្រតិបត្តិមិនខុស ប្រសើរជាទីបំផុត ដូច្នេះបានជាអាត្មាភាពបួស ។ សូមអនុមោទនា ! ដកស្រងពី សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2630/te______xtpic.jpg
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២២៣១ ដង)
ក្រោកព្រឹកឡើង យើងមិនដែលកើតទុក្ខព្រោះមិនបានសោយរាជ្យនោះឡើយ នេះមកអំពីយើងមិនដែលនឹកចង់សោយរាជ្យម្តងណាហ្នឹងឯង នេះគឺជាឧទាហរណ៍សម្រាប់ឲ្យយើងយល់អំពីការមិនមានទុក្ខកង្វល់ គឺនៅត្រង់ដែលមិនត្រូវការ មិនប្រាថ្នា មិនហួងហែង ។ គួរសិក្សាអំពីនគរកាយ អប់រំបរិញ្ញា កាត់បន្ថយចំណង់ក្នុងការគ្រប់គ្រងហួងហែង រហូតដល់អស់ចំណង់ ដូចដែលយើងមិនចង់ធ្វើស្តេចសោយរាជ្យដូច្នោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ការអស់តណ្ហាឈ្នះអស់ទុក្ខទាំងពួង ។ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2622/text43pic.jpg
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២១៥៥ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងអដ្ឋកថាធម្មបទ រឿងទី ៩ នៃពុទ្ធវគ្គ បញ្ជាក់ថា ព្រះតថាគតជាព្រះបរមសាស្តា មានបរិវារជាព្រះភិក្ខុសង្ឃដ៏ច្រើនស្តេចចេញចាកក្រុងសាវត្ថី ឆ្ពោះទៅកាន់ក្រុងពារាណសីដោយលំដាប់ ក្នុងរវាងផ្លូវព្រះអង្គទ្រង់គង់ប្រថាប់នៅនាទេវស្ថានមួយ ជិតស្រុកតោទេយ្យគ្រាម ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ព្រះកស្សបទសពល ជាព្រះអរហន្តសម្មាសម្ពុទ្ធ ធ្លាប់គង់ប្រថាប់ប្រទានឱវាទដល់ភិក្ខុសង្ឃក្នុងទីនេះ ដែលក្នុងកាលនោះ ទីនេះមានឈ្មោះថា វេភឡិគនិគម ។ នៅពេលដែលព្រះអានន្ទដ៏មានអាយុ ក្រាលសង្ឃាដីមានជាន់ ៤ បានអារាធនាយាងព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ សូមព្រះដ៏មានព្រះភាគទ្រង់គង់សិន កាលបើព្រះអង្គទ្រង់គង់ហើយ ភូមិប្រទេសនេះ នឹងបានឈ្មោះថា មានព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ ទ្រង់បានប្រើប្រាស់ហើយ ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់ហើយ ទើបព្រះអង្គទ្រង់ត្រាស់សម្តែងប្រវត្តិរឿងរ៉ាវរបស់ព្រះអង្គ ដែលក្នុងកាលនោះ ព្រះអង្គជាព្រះបរមពោធិសត្វ ជោតិបាលមាណព មាន ឃដិការ ស្មូនឆ្នាំងជាសម្លាញ់ដ៏ជាទីពេញចិត្ត ។ ឃដិការស្មូនឆ្នាំងជាព្រះអនាគាមិបុគ្គល និងជាអ្នកបម្រើដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធកស្សបទសពល ឃដិការស្មូនឆ្នាំងនេះឯងដែលបានបបួល បានណែនាំព្រះបរមពោធិសត្វ ដោយការបបួលដ៏មានកម្លាំងក្រៃលែង ដើម្បីបានព្រះបរមពោធិសត្វ ជោតិបាលមាណព ចូលគាល់ព្រះសម្មាសម្ពុទ្ធ នៅត្រង់វេភឡិគនិគមនោះឯង ។ ជោតិបាលមាណព បរមពោធិសត្វ មានត្រកូលខ្ពង់ខ្ពស់ជាងឃដិការស្មូនឆ្នាំង លុះដល់ឃដិការស្មូនឆ្នាំង បបួលជាច្រើនដង រហូតដល់ចាប់ទាញសក់ទៅទៀត ទើបគិតថា អស្ចារ្យណាស់ នេះមិនមែនជាការចាប់ទាញដ៏ថោកថយឡើយ ហើយក៏មិនមែនជាកម្លាំងផ្ទាល់របស់សម្លាញ់ដែរ គឺពិតជាកម្លាំងរបស់ព្រះសាស្តាសម្មាសម្ពុទ្ធ លុះគិតដូច្នេះហើយ ទើបបានព្រមចូលគាល់ព្រះសម្មាសម្ពុទ្ធ ស្តាប់ធម្មកថា ។ ព្រះកស្សបទសពល ទ្រង់ត្រាស់នូវធម្មកថាដើម្បីឲ្យជោតិបាលមាណពត្រឡប់មកមានសតិ ដោយន័យនេះ គឺថា ម្នាលជោតិបាល អ្នកមិនមែនជាបុគ្គលធ្លាក់ចុះក្នុងឋានៈថោកថយនោះឡើយ ព្រោះអ្នកបានប្រាថ្នា សព្វញ្ញុតញ្ញាណ នឹងបានឡើងកាន់មហាពោធិបល្ល័ង្ក ដូច្នេះ បុគ្គលដូចជាអ្នកហ្នឹងឯង មិនគប្បីរស់នៅដោយសេចក្តីប្រមាទឡើយ ។ ព្រះបរមពោធិសត្វ បានចូលកាន់ផ្នួសតាំងនៅក្នុងចតុប្បារិសុទ្ធិសីល ហើយរៀននូវព្រះពុទ្ធវចនៈគឺព្រះត្រ័យបិដក សមាទានធុតង្គ ១៣ ចូលព្រៃ បំពេញគតវត្ត និងបច្ចាគតវត្ត ធ្វើសមណធម៌ចម្រើនវិបស្សនា ។ បន្ទាប់មក ព្រះកស្សបទសពល ទ្រង់យាងទៅកាន់ព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ ព្រះរាជាដែនកាសីក្នុងកាលនោះ ព្រះនាមព្រះបាទកិកិ បានអារាធនាព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃទទួលចង្ហាន់ និងអារាធនាព្រះអង្គឲ្យគង់ចាំវស្សាក្នុងក្រុងពារាណសី ទាំងរ៉ាប់រងបម្រើព្រះពុទ្ធអង្គនិងភិក្ខុសង្ឃ ២ ម៉ឺនអង្គ ប៉ុន្តែព្រះបរមសាស្តាសម្មាសម្ពុទ្ធ មិនបានទទួលក្នុងការចាំព្រះវស្សា នៅក្នុងក្រុងពារាណសីឡើយ ព្រោះព្រះអង្គបានទទួលពាក្យរបស់ឃដិការស្មូនឆ្នាំងទៅហើយ រឿងនេះ បានធ្វើឲ្យព្រះរាជាមានព្រះចិន្តារាយមាយ ទោមនស្សក្នុងព្រះហឫទ័យ ។ ព្រះរាជាទ្រង់ទោមនស្ស តូចព្រះហឫទ័យពិត តែមិនមែនប្រារព្ធទៅរកព្រះតថាគតឡើយ ព្រោះព្រះរាជាទ្រង់ជាព្រះសោតាបន្នបុគ្គល គ្រាន់តែព្រះអង្គតូចព្រះហឫទ័យថា យើងមិនបានថ្វាយទានអស់ ៣ ខែ មិនបានស្តាប់ព្រះធម៌ និងមិនបានបដិបត្តិភិក្ខុសង្ឃដល់ទៅ ២ ម៉ឺនអង្គ គឺទ្រង់ទោមនស្សរឿងហ្នឹងឯង ។ ព្រះអដ្ឋកថា បានសម្តែងអំពីដំណើរដែលព្រះបាទកិកិ សម្រេចសោតាបត្តិផល គឺក្នុងកាលដើមឡើយ ព្រះរាជាទ្រង់រាប់អានពួកព្រាហ្មណ៍ ពេលមួយទ្រង់ចេញទៅបំពេញរាជកិច្ចជាយដែន បានផ្តាំផ្ញើកិច្ចការបម្រើព្រាហ្មណ៍ទាំងនោះ នឹងធីតារបស់ព្រះអង្គព្រះនាមឧរច្ឆទា ។ ព្រះនាងឧរច្ឆទាចុះពីប្រាសាទមកហើយ មិនបានជ្រះថ្លានឹងពួកព្រាហ្មណ៍ទាំងនោះឡើយ ដោយសារពួកព្រាហ្មណ៍ទាំងនោះខ្វះការសង្រួម សម្លឹងមើលព្រះនាងមិនដាក់ភ្នែក... ព្រះនាងក៏ឡើងកាន់ប្រាសាទវិញទៅ ។ ថ្ងៃមួយទតព្រះនេត្រទៅថ្នល់ ព្រះនាងជ្រះថ្លានឹងព្រះអគ្គសាវ័ក ឲ្យគេនិមន្តមកហើយ ប្រគេនចង្ហាន់បិណ្ឌបាត ស្តាប់ព្រះធម្មទេសនា សម្រេចសោតាបត្តិផល ។ លុះដល់ព្រះរាជាស្តេចយាងមកវិញ ដើម្បីដោះស្រាយក្នុងរឿងនេះ ពួកញាតិរបស់ព្រះនាងឧរច្ឆទា បានសូមពរអំពីព្រះរាជាឲ្យព្រះនាងឧរច្ឆទាសោយរាជ្យ ៧ ថ្ងៃ តាមដែលព្រះរាជាបានប្រទានពរតាំងពីព្រះនាងទើបតែប្រសូតមកនោះឯង ។ នៅពេលបានសោយរាជ្យ ព្រះនាងបានចាត់ចែងថ្វាយទាន យាងព្រះបិតាឲ្យមកស្តាប់ព្រះធម្មទេសនាដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង ព្រះរាជាក៏បានតាំងនៅក្នុងសោតាបត្តិផលពេលនោះឯង ។ ជាធម្មតារបស់ព្រះសោតាបន្នបុគ្គល រមែងមិនមានអាឃាតប្រារព្ធចំពោះព្រះតថាគតឡើយ ហើយក្នុងកាលនោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ បានក្រាបបង្គំទូលសួរព្រះកស្សបទសពល ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលដទៃណាមួយ ដែលជាអ្នកបម្រើដ៏វិសេសជាងខ្ញុំព្រះអង្គទៅទៀតនោះ តើមានដែរឬ ព្រះអង្គ ? នៅក្នុងបិដក ៩ ទំព័រ ដែលព្រះពុទ្ធកស្សបទសពល ទ្រង់ត្រាស់សម្តែងសរសើរគុណរបស់ឃដិការស្មូនឆ្នាំង ។ នៅក្នុងគម្ពីរពុទ្ធវង្សបិដកលេខ ៧៧ ទំព័រ ២២៦ សម្តែងថា ឧបាសកដែលជាអគ្គឧបដ្ឋាកនៃព្រះកស្សបទសពល គឺសុមង្គលឧបាសក ១ និងឃដិការឧបាសក ១ ដូចគ្នានឹងនៅក្នុងព្រះសាសនាព្រះសមណគោតមបរមគ្រូ គឺចិត្តឧបាសក ១ និងហត្ថាឡវកឧបាសក ១ ដោយប្រការដូច្នេះឯង ។ សូមអនុមោទនា ! ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2621/t55555555extpic.jpg
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ២៤៤៨ ដង)
១. ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចឡើង ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ កុំប្រកាន់ថា អញជាមនុស្សសំខាន់ ។ នៅពេលមានអ្វីកើតឡើងដល់យើង កុំចេះតែគិតឲ្យសេចក្ដីសំខាន់ខ្លួនឯងយ៉ាងនេះ យ៉ាងនោះ ត្រូវចេះគិតដល់ធម្មតាធម៌ ។ ២. ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹង សុទ្ធតែជាភារៈទាំងអស់ បើមិនច្រើន ក៏តិចដែរ ។ ៣. ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយ ជាដើម កុំទៅវង្វេងជាមួយរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះ ៗ ។ ៤. ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ នៅពេលដែលស្ថានការណ៍លំបាកយ៉ាប់ មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ យើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។ ៥. ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិត ព្រោះត្រូវតស៊ូជាមួយមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះ មានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិត និងដើម្បីបានឈ្នះនូវមានះក្នុងខ្លួនឯង ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2577/Untit543led-1.jpg
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ៣៥៧ ដង)
សូម​គោរ​ព​ថ្លែង​អំណរ​គុណ​ ចំពោះ​សប្បុរស​ជន​​​ទាំង​អស់​​គ្នា​ ទាំង​​អស់​​អង្គ​​ដែល​បាន​​បរិច្ចាគ​​ទាន​​​ទ្រ​ទ្រង់​​ការ​ងារ​​ធម្ម​ទាន​​របស់​​​​៥០០០​ឆ្នាំ​ ។ សូម​លោក​អ្នក​​បាន​​សម្រេច​​នូវ​បុណ្យ​​នៃ​​ធម្ម​ទាន​​នេះ​ ។​ សូម​លោក​​អ្នក​​មាន​​នូវ​​សេចក្តី​សុខ​ ​។ តារាង​​រាយ​​​នាម​​ (​សម្រាប់​​ខែ​​មេសា​២០១៧)៖តារាង​រួមប្រចាំ​ឆ្នាំ​២០១៧​ ថ្ងៃ ឈ្មោះ ចំនួន ប្រទេស តាម​រយៈ ឧសភា ឧបាសិកា កាំង ហ្គិចណៃ (៥០ដុល្លាជាប្រចាំខែ
images/articles/435/Untitled-1.jpg
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ១៦៦៧២ ដង)
អាឃាតវត្ថុ គឺ​ហេតុ​នៃ​គំនុំ មាន ១០, ហេតុ​ទាំង ១០ នោះ គឺ ៖ ១. អនត្ថំ មេ អចរីតិ អាឃាតំ ពន្ធតិ បុគ្គល​ចង​គំនុំ ដោយ​គិត​ថា ជន​ឯ​ណោះ បាន​​ប្រព្រឹត្ត​នូវ​អំពើ​មិន​ជា​​ប្រយោជន៍ ដល់​អាត្មា​អញ​ហើយ
images/articles/436/Untitled-1.jpg
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០១៧ (អាន: ១៧០២៤ ដង)
នាថករណ​ធម៌ ១០ នាថករណ​ធម៌ គឺ ធម៌​សម្រាប់​ធ្វើ​ឲ្យ​មាន​ទី​ពឹង មាន ១០ យ៉ាង គឺ ៖ ១. សីលវា ហោតិ បាតិមោក្ខសំវរសំវុតោ វិហរតិ អាចារគោចរសម្បន្នោ
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro