ថ្ងៃ ច័ន្ទ ទី ២១ ខែ សីហា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០,២៨៤
ថ្ងៃម្សិលមិញ ២៣,១២២
ខែនេះ ៤១៤,០៦៦
សរុប ៤៦,០២០,៣២៥
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/1472/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៥៤៤៥ ដង)
អស្សុតំ សាវេតិ ឲ្យ​មិត្ត​បាន​ស្ដាប់​នូវ​ពាក្យ​ដែល​មិន​ធ្លាប់​បាន​ស្ដាប់ ពាក្យ​មាន​ប្រយោជន៍​មាន​ច្រើន​ណាស់ សម្រាប់​ដាស់តឿន​ស្មារតី ជា​របស់​មាន​តម្លៃ​ថ្លៃថ្លា ពាក្យ​សម្ដី​មាន​រស​ជាតិធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភ្លឺ​ថ្លា​គំនិត មាន​ការ​ចម្រើន​កើត​ប្រយោជន៍ ។ដើម្បី​ឲ្យ​ទឹក​មាត់​ប្រៃ ដោយ​សេចក្ដី​ថា និយាយ​អ្វីៗ​គេ​ស្ដាប់​គេ​តាម អ្នក​ត្រូវ​និយាយ​ហ្មត់ចត់​ប្រព្រឹត្ត​ល្អ​ដោយ​ខ្លួន​ឯង​ផងប្រៀប​ដូច​របស់​ប្រើប្រាស់ បើ​ជា​របស់​ថោក សូម្បី​នៅ​ថ្មី​ក៏​គេ​មិន​ខ្ចី​ប្រើ ប៉ុន្តែ​បើ​ជា​វត្ថុ​មាន​តម្លៃ ទោះ​បី​ចាស់​ទៅ​ក៏​គេ​តាំង​ទុក​នៅជាទី​រលឹក។ សំពត់​សំបក​ឈើ កាល​នៅ​ថ្មី​វា​មាន​សម្ជស្ស​រឹង​គ្រោត​គ្រាត លុះ​ដល់​ចាស់​គេ​ច្បាស់​ជា​ជូត​ជើង ឬ ចោល​ក្នុង​គំនរ​សម្រាម​យ៉ាង​ណា មនុស្ស​ឥត​បាន​ការ ពុត​ត្បុត​លោភលន់ ល្ងង់​ខ្លៅ គេ​ហៅ​ថា មនុស្ស​សំពត់សំបក​ឈើ អ្នក​ណា​ទៅ​សេពគប់​ជា​មួយ រមែង​រង​ទុក្ខ​រហូត​ស្លាប់​ខ្លួន ដូច​សំពត់​សំបក​ឈើ​ដែល​មាន​សម្ជស្សរឹង​គ្រោតគ្រាត ធ្វើ​ឲ្យ​អ្នក​ស្លៀត​លំបាក​ព្រោះ​សម្ជស្ស​នោះ អ៊ីចឹង​ឯង លុះ​ដល់​មនុស្សសំបក​ឈើ​នោះ​ចាស់​ជរា​ទៅ ឬ​ក៏​ស្លាប់​ទៅ នៅ​សល់ កេរ្តិ៍ឈ្មោះ​អសោចិ៍ គេ​លើក​យក​មក​ប្រដៅ​កូន​ចៅ កុំ​ឲ្យ​ប្រព្រឹត្ត​តាម ដូច​សំពត់​ដាច់​ដែល​គេ​ចោល​ក្នុង​គំនរ​សម្រាម​ដូច្នោះ​ឯង ។ សំពត់​កម្ពល​ពណ៌​ក្រហម ធ្វើ​ក្នុង​ដែន​គន្ធារៈ (សម័យ​បុរាណ) សាច់​ល្អិត​ម៉ដ្ឋ​ខៃ សម្ជស្សទន់​ល្មៃ មាន​តម្លៃ​ថ្ងៃ​ណាស់ ព្រោះ​គេ​លំបាក​ធ្វើ បើ​អ្នក​ណា​មាន​សំណាង​បាន​ប្រើ បាន​ស្លៀក​បាន​ដណ្ដប់ ក៏​សុខ​កាយ​សប្បាយ​ចិត្ត យ៉ាង​ណា មនុស្ស​សប្បរុស​ក៏​បី​ដូច​សំពត់​កម្ពល ដែល​មាន​តម្លៃ​ដូច្នោះ​ដែរ អាច​ឲ្យ​អ្នក​មក​សេពគប់ បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សុខ បាន​ស្ដាប់​ពាក្យពីរោះៗ ពាក្យ​ណា​ធ្លាប់​ស្ដាប់​ហើយ ក៏​កាន់​តែ​បាន​ច្បាស់​ឡើង ភ្លឺ​ស្វាង​រុងរឿង​កាត់​ក្ដី​កង្វល់ ។ សំពត់​កម្ពល​លុះ​ដល់​ពេល​ចាស់​ទៅ ព្រោះតែ​របស់​មាន​តម្លៃ​សរសៃ​ស្វិត គេ​យក​ទៅ​វេច​ខ្ចប់​រតនវត្ថុ​មាន​កែវ​មុណី​ជា​ដើម យ៉ាង​ណា មនុស្ស​បាន​ការ ជា​មនុស្ស​បាន​ផ្ដល់​ប្រគល់​នូវ​ប្រយោជន៍ ឲ្យ​ដល់​អ្នក​ផង​ទាំង​ពួង ជា​មនុស្ស​មាន​ស្នាដៃ មាន​សេចក្ដី​មិន​ប្រមាទ ឆ្លាត​ឈ្លាស​វាង​វៃ ព្យាយាម​តែ​ក្នុង​ការងារ​ប្រពៃ សូម្បី​ស្លាប់​ទៅ ឬ​នៅ​ក្នុងវ័យ​ចាស់ កេរ្តិ៍ឈ្មោះ​ពុំ​សាបសូន្យ កេរ្តិ៍​ឈ្មោះ​និង​ស្នាដៃ​អាច​ខ្ចប់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដូច​សំពត់​មាន​តម្លៃ​ថ្លៃ​ប្រណីត ទោះ​បីចាស់​ពិត​តែ​គេ​ពុំ​ចោល​ឡើយ គេ​ដាក់​ក្នុង​ហិប​អប់​គ្រឿង​ក្រអូប រុំ​ខ្ចប់របស់​មាន​តម្លៃ​ដទៃ​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1424/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៥៩៥០ ដង)
ខ្យល់​រមែង​បក់​ផាត់​នូវ​ក្លិន​ក្រអូប​នៃ​ផ្កា​ឈើ​ក្នុង​ព្រៃ​ធ្វើ​ឲ្យ​ក្រអូប​ឈ្ងុយ​ឈ្ងប់​ក្នុង​ព្រៃធំ​ យ៉ាង​ណា ព្រះ​យោគាវចរ រមែង​ត្រេកអរ​ក្នុង​សេចក្ដី​ព្យាយម​របស់​ខ្លួន ប្រព្រឹត្ត​ទៅ​ក្នុង​ព្រៃ​ដែល​មាន​ផ្កា​ឈើ​ក្រអូប​ដ៏បរិសុទ្ធ គឺវិមុត្តិ​ធម៌​ក៏​យ៉ាង​នោះ​ដែរ ។ ខ្យល់​ព្យុះ​ រមែង​បោកបក់​ធ្វើ​ឲ្យ​ដួល​រលំ​នូវ​ដើម​ឈើ​ទាំង​ឡាយ បាក់​មែក​បាក់​ដើម រលើង​ឫស ប៉ើង​ទាំង​គល់​សណ្ដក​ទាំង​ឫស​កែវយ៉ាង​ណា ចំណែក​អ្នក​ប្រារព្ធ​នូវ​សេចក្ដី​ព្យាយម រមែង​ពិចារណា​ទៅ​ក្នុង​ដង​ព្រៃ​គឺ​សង្ខារធម៌ ហើយ​កម្ចាត់​បង់​នូវ​កិលេស​ រលើង​ទាំង​ឫស​គល់ គឺ​អវិជ្ជា ដូច​គ្នា​នឹង​ខ្យល់​ព្យុះ​ដូច្នោះ​ដែរ ។ខ្យល់​រមែង​បក់ផាត់​ទៅ​ក្នុង​អាកាស គឺ​ដូច​ជា​ព្រះអរិយបុគ្គល ដែល​បាន​ធ្វើ​ចិត្ត​ឲ្យ​ត្រាច់​ទៅ​ក្នុង​លោកុត្តរធម៌​ដូច្នោះ​ឯង។ ខ្យល់​បក់​នាំ​យក​ក្លិន​ផ្កា​ក្រអូប​អប់​ពេញ​សួន​ឧទ្យាន​មាន​ន័យដូចជា​អ្នក​ប្រាថ្នា​សេចក្ដី​បរិសុទ្ធ​នៃ​សីល ក៏​រមែង​ព្យាយាម​ប្រព្រឹត្ត​ខ្លួន​ដោយ​សេចក្ដី​សង្រួម​ ព្រោះ​សេចក្ដី​ព្យាយាម​សង្រួម​នោះ​ឯង ក៏​រមែង​បក់​ផ្សាយ​នូវ​ក្លិន​សីល​ដែល​ក្រអូប​លើស​ក្លិន​នៃ​បុប្ផជាតិ​ទាំង​ឡាយ​ឲ្យ​សាយ​ភាយ​រហូត​ដល់​ឋាន​នៃ​ទេវតា។ ខ្យល់​បក់ផាត់​ទៅ​មក ដោយ​ប្រាសចាក​ទី​នៅ​អាស្រ័យ មិន​អាល័យ​ មិន​ស្ដាយទីណាៗ​មាន​សេចក្ដី​ដូច​ជា​ព្រះយោគាវចរ​ដែល​មិន​អាល័យ​ទីកន្លែង​ មិន​ហួងហែង​អាវាស មិនជាប់​នឹង​ត្រកូល ឬ​បុគ្គល​ណាៗ​ដូច្នេះ​ដែរ។ របស់​បាន​ទទេ​គឺ​ចាស់ជរា របស់​ប្រឹង​រក​គ្រប់​គ្នា​គឺគុណ​តម្លៃ​នៃ​ជីវិត។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/2684/______xtpic.jpg
ថ្ងៃនេះ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ១៣០ ដង)
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ ១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍! ២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។ សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។ ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។ មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ ១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង ២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ ៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។ ប្រភពហ្វេសប៊ុកThong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2508/image.jpeg
ថ្ងៃនេះ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៨២៣៣ ដង)
កុំគ្រាន់តែ... កុំគ្រាន់តែស្ដាប់​ គិត​ផង កុំគ្រាន់តែយល់​ ធ្វើ​ផង កុំចេះតែ​ជឿ​ ពិចារណា​ផង កុំគ្រាន់តែដឹងគុណ​ តបគុណផង កុំសាង​តែ​វត្ត​ សាង​ព្រះសង្ឃ​ផង កុំគ្រាន់តែបួស​ រៀន​ធម៌​ផង កុំគ្រាន់តែ​កាន់​សាសនា​ ប្រតិបត្តផង កុំធ្វើ​បុណ្យ​នៅតែ​វត្ត​ ធ្វើ​នៅ​ក្រៅ​ផង កុំ​ធ្វើ​តែ​ទាន​ រក្សា​សីល​ផង​ កុំសុំ​សីល​តែ​មុខលោក​ រក្សា​ឱ្យ​បាន​ល្អ​ផង​ កុំគ្រាន់តែ​និយាយ​ គិត​ពី​អាម្មណ៍​អ្នក​ដទៃ​ផង កុំគ្រាន់តែចង់មានតែ​ឯង​ គិត​ពី​សុខ​ទុក្ខ​គេ​ផង​ កុំគ្រាន់តែ​រស់​សម្រាប់​ស្លាប់​ រៀន​ធម៌​ផង។ ភិក្ខុ គូ សុភាព ដោយ៥០០០ឆ្នាំ
images/articles/1294/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៣០៩១ ដង)
មាន​មនុស្ស​ជា​ច្រើន​ក្នុង​លោក​នេះ បាន​បន្សល់​ទុក​នូវ​គម្រូ​អាក្រក់​ឲ្យ​ដល់​កូន ធ្វើ​ឲ្យ​កូន​ចង​ចាំ​ក្នុង​ចិត្តជាប់​ជានិច្ច រហូត​ក្លាយ​ទៅ​ជា​រឿង​បន្ដ​គម្រូអាក្រក់​មក​កូន​ទៀត។ គម្រូ​អាក្រក់​នោះ​គឺ​ខ្លួន​ជា​ស្វាមី​និង​ជា​ឪពុក​របស់​គេ មាន​ខាង​ស្រី​ក្រៅ​ផ្ទះ ឬ​​ហៅ​ប្រពន្ធ​ចុង ហើយ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដូច​ជា​វាយ​ទាត់​ធាក់​ប្រពន្ធ​កូន​ដូច​សត្វ​តិរច្ឆាន មិន​មាន​ភក្ដី​ស្រលាញ់​ស្រណោះ​អាឡោះ​អាល័យ​ចំពោះ​ប្រពន្ធ​កូន មិន​ថាថ្ងៃណា​ជា​ថ្ងៃ​ណា​ទេ ឃើញ​តែ​រឿង​រ៉ាវ ឡូ​ឡា គម្រាម កំហែង ប្រពន្ធ​កូន ឲ្យ​ដល់​នូវ​ភាព​ភ័យ​រន្ធត់​តក់​ស្លុត​ភ្លេច​ភ្លាំង មិន​មាន​បញ្ញា​ស្មារតី​ក្នុង​ខ្លួន។ ឪពុក​កាល​ធ្វើ​អំពើ​ឃោរឃៅ​ក្នុង​គ្រួសារ​មាន​ការ​វាយ​ប្រពន្ធ​ដែល​មិន​ដឹង​អ្វី​ជា​ដើម នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​ដែល​យើង​ធ្វើ​ចំពោះ​កូន។ ចំណែក​ម្ដាយ​ខ្លះ​ក្នុង​លោក​នេះ​មិន​មែន​មាន​ចិត្ត​ស្មោះ​ចំពោះ​ស្វាមី​របស់​ខ្លួន ត្រឡប់​ទៅ​ជា​ត្រេកអរ​ចំពោះ​​បុរស​ដទៃ (ផិត​ប្ដី) ធ្វើ​ឲ្យ​កូន​អាប់​ឱន​ក្នុង​ភូមិ​ស្រុក ឮ​តែ​ពាក្យ​គេ​ថា កូន​មេ​ស្រី​ផិត​ប្ដី រាល់​ពេល​ដែល​កូន​ទៅ​កាន់​ទី​ណា មាន​មនុស្ស​ពេប​ជ្រាយ​មើល​ងាយ​មើល​ថោក​ថា កូន​មេ​ស្រី​ផិត​ប្ដី។ កូន​ទទួល​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត​គ្មាន​ពេល​ស្រាក​ស្រាន នេះ​សុទ្ធ​តែ​ជា​គម្រូ​អាក្រក់​របស់​ម្ដាយ​ផង​ដែរ។ កាល​យើង​ទាំង​ពីរ​អ្នក​ប្ដី​ប្រពន្ធ មិន​មាន​សេចក្ដី​ស្នេហ៍​ស្មោះ​ចំពោះ​គ្នា​នឹង​គ្នា រហូត​ឲ្យ​ខុស​ជ្រុល​ជ្រួស​ក្នុង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌​ដែល​ជា​រឿង​មិន​ល្អ​ទាល់​តែ​សោះ។ កូន​យើង​ត្រូវ​គ្រាំ​គ្រា​ក្នុង​ចិត្ត​រាល់​ថ្ងៃ ពេល​កូន​បើក​ភ្នែក​ពេល​ណា ឮ​តែ​រឿង​ឈ្មោះ​ទាស់​ទែង​គ្នា​ វាយ​តប់​គ្នា​រាល់​ៗ ថ្ងៃ។ កូន​នោះ​ទៅ​ជា​អ្នក​មាន​សតិ​មិន​ប្រក្រតី ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​រហូត​តូច​ចិត្ត​ចំពោះ​វាសនា​ខ្លួន​ថា មិន​គួរ​ណា​មក​កើត​ជួប​ឪពុក​ម្ដាយ​ មិន​មាន​ធម៌​ក្នុង​ខ្លួន។ កូន​នោះ​ទៅ​ជា​អ្នក​អាប់​ប្រាជ្ញា រៀន​សូត្រ​មិន​ចេះ ល្ងង់​ខ្លៅ​រហូត​កូន​នោះ​ធំ​ឡើង ក្លាយ​ជា​អ្នក​ខិល​ខូច ជើង​កាង​ បង​តូច​បងធំ។ រឿង​ទាំង​អស់​នេះ ដោយ​សារ​តែ​ឪពុក​ម្ដាយ ធ្វើ​គម្រូ​អាក្រក់​បន្សល់​ទុក​ឲ្យ​កូន។ គ្រួសារ​ខ្លះ​ឈ្មោះ​ទាល់​ទែង​គ្នា​រហូត​លែង​លះគ្នា​ចែក​កូន​គ្នា ធ្វើ​ឲ្យប្អូនៗ​បែក​បង រហូត​លែង​មាន​សេចក្ដី​ស្រលាញ់ ចំពោះ​បង​ប្អូន​ទៀត នេះ​ដោយ​សារ​ការ​ដោះ​ស្រាយ​មិន​មាន​សន្តិវិធី មិន​មាន​មេត្តា​ចំពោះ​គ្នា​នឹង​គ្នា។ តែ​ខ្លួន​យើង​មិន​គួរ​ធ្វើ​អំពើ​បែប​ខាង​លើ​នេះ​ទេ ត្រូវ​មាន​ធម៌​អប់រំ​គ្នា​ទៅវិញ​ទៅ​មក​រវាង​ប្ដី​ប្រពន្ធ ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដោយ​សន្តិ​វិធី មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​មិន​ក្បត់​ប្រពន្ធ​របស់​ខ្លួន ត្រូវ​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈ​ហ៊ាន​ទទួល​ខុស​ត្រូវ​ថា ខ្លួន​ជា​ប្ដី​គេ​ឪពុក​គេ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​ប្ដី​និង​ជា​ឪពុក​ដ៏​ល្អ។ កាល​បើ​យើង​ល្អ​ចំពោះ​គ្នា​នឹង​គ្នា នឹងផ្ដល់​ជម្រក​ដ៏​ត្រជាក់​ល្ហឹម​ឲ្យ​ដល់​កូន អាច​ធ្វើ​ឲ្យ​កូន​យើង​បានទទួល​ភាពកក់​ក្ដៅ​ពី​ឪពុក​ម្ដាយ ហើយ​កូន​យើង​និង​ឈ្លាស​ឆ្លាត​អង់​អាច​គ្រប់​កិច្ចការ​ទាំង​ពួង មិន​ថា ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ឡើយ។ ព្រោះ​កូន​យើង​សប្បាយ​ចិត្ត រីក​រាយ ស្រស់​ថ្លាគ្រប់​ពេល​វេលា ដោយ​ខ្លួន​តែង​តែ​គិត​ វា​ជា​វាសនា​ល្អ​ណាស់​សម្រាប់​ខ្លួន​ដែល​បាន​ជួប​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ធម៌​សប្បុរស។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1275/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៦២២៦ ដង)
កូន​ជា​ទី​ស្រឡាញ់​!ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (បើ​បុគ្គល​បាន​ដឹង​ថា​ខ្លួន​ឯង​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ គប្បី​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ) ។ពាក្យ​ថា (ខ្លួន) ក្នុង​ទី​នេះ បាន​ដល់​ដំណើរ​ជីវិត​របស់​យើង ដំណើរ​ជីវិត​គឺ​ជា​ក្រសែ​របស់​ចិត្ត​ ដូច្នេះ​ដែល​ថា​រក្សា​ខ្លួន បាន​ដល់​ការ​រក្សា​ចិត្ត​ហ្នឹង​ឯង ។ពាក្យ​ថា (រក្សា​ខ្លួន) បាន​សេចក្តី​ថា​រក្សា​ចិត្ត​ទូន្មាន​ចិត្ត​គ្រប់​គ្រង​ដំណើរ​ជីវិតអប់រំ​ព្រហ្មចរិយ​ធម៌ ឲ្យ​មាន​ភាព​ភ្លឺ ស្វាង​រុង​រឿង និង​ឲ្យ​បាន​ជួប​ប្រសព្វ​ចំពោះ​សេចក្តី​សុខ​ក្សេម​ក្សាន្ត ។ ឪពុក​ម្តាយ​បាន​បញ្ជាក់​ប្រាប់​កូន​ហើយ ថា​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​គំនិត​គិត​ចង់​បាន​សប្បាយ ព្រោះ​បើ​មិន​បាន​ប្រយ័ត្ន​ចំពោះ​គំនិត​នេះ​ទេ វា​នឹង​នាំ​ឲ្យ​កូន​រក​ការ​សប្បាយ​ក្នុង​ផ្លូវ​បិសាច ហើយ​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចិត្ត​ស្រឡាញ់​របស់​កូន​រៀង​រាល់​ថ្ងៃ​ទៀត​ផង ទោះ​ជា​ស្រឡាញ់​អ្វី​ក៏​ដោយ​ព្រោះ​ចិត្ត​ស្រឡាញ់​នាំ​ឲ្យ​មាន​ការ​ហួង​ហែង ការ​ហួង​ហែង​ជា​មាត់​ជ្រោះ​ដ៏​រអិល គឺ​ថា​វាងាយ​នឹង​ធ្វើ​ឲ្យ​កូន​ធ្លាក់​ចុះ​ទៅ​ក្នុង​ជម្លោះ​ឈ្លោះ​ទាស់​ទែង ពោល​នូវ​ពាក្យ​អាក្រក់ ពាក្យ​កុហក​ពាក្យ​ញុះ​ញង់ និង​ប្រព្រឹត្ត​ការ​បៀត​បៀន​ដោយ​អំពើ​ឃោរ​ឃៅ​ផ្សេងៗ​ណាស់ ។ បើ​កូន​ដឹង​ថា ខ្លួន​ជា​ទីស្រឡាញ់​របស់​ខ្លួន​កូន​ពិត​ប្រាកដ​ហើយ​កូនត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ណាស់ ចំពោះ​កិលេស​ដែល​មាន​ក្នុង​ចិត្ត​កូន​ខ្លួន​ឯង ។ កូន​ត្រូវ​ពិចារណា​នូវ​ព្រះ​ពុទ្ធភាសិត​មួយ​បាទ​នេះចិត្ថំ គុត្ថំ សុខាវហំព្យាយាម​ដេញ​ខ្មាំង​ពីចិត្ត​សន្តាន​គ្រប់​គ្រង​ស្ងួន​ចិត្ត​ដោយកម្មកល្យាណ នាំ​សុខ​មក​បាន​ក្សេមក្សាន្ត​ពេក​ក្រៃ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពីសៀវភៅៈ ពាក្យ​ពេចន៍ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1243/Untitled-1-Recovered.jpg
ថ្ងៃនេះ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ៤១៤៣៣ ដង)
កូន​ជា​ទី​ស្រឡាញ់!ការ​ដែល​កូន​លើក​តម្កើង​ ឬ​ព្រម​ទទួល​អ្នក​ណា​ថា​ជាមនុស្ស​ល្អ​នោះ​កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​សព្វ​គ្រប់ និង​ឲ្យ​ជាក់​ច្បាស់​ជា​មុនសិន ។ កូន​ត្រូវ​សម្លឹង​មើល​ឲ្យ​បាន​យូរ​ខែ​យូរ​ឆ្នាំ កុំ​គិត​តែ​ចំពោះ​មុខ​កូន​ប៉ុណ្ណោះ​ ។ គេ​អាច​ល្អ​ចំពោះ​កូន​គឺ​គេ​ជួយ​កូន គេ​និយាយ​ល្អ​រក​កូន​ជា​ដើម​ ម្ល៉ោះ​ហើយ​កូណ​មិន​បាន​មើល​ឲ្យ​សព្វ​គ្រប់ កូន​ក៏​គិត​ថា គេ​ជា​មនុស្ស​ល្អ​អីចឹង​ទៅ ។ តាម​ពិត​មនុស្ស​ដែល​ល្អ​ចំពោះ​កូន​មិន​ទាន់​ប្រាកដ​ថា គេ​ជា​មនុស្ស​ល្អ​ពិត​ៗ​នោះទេ ព្រោះ​គេ​អាច​សម្លឹង​អ្វី​ពី​កូន ឬ​កូន​អាច​ធ្វើ​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ​ឲ្យ​គេ​បាន ឬ​យ៉ាង​ហោច​ព្រោះ​កូន​មិន​បាន​ទៅ​ជំទាស់​នូវ​ផល​ប្រយោជន៍​អ្វី​របស់​គេ ទើប​គេ​ធ្វើ​ល្អ​នឹង​កូនទៅ ។ ពុំ​នោះ​សោត​ទេ គឺ​ព្រោះ​កូន​ជា​ប្តី​ជា​ប្រពន្ធ ឬ​ជាបង​ប្អូន​ជា​មួយ​នឹង​គេ ។ មនុស្ស​ដែល​ល្អ​ពិត​ៗ គឺ​ល្អ​ចំពោះ​កូន​ផង ល្អ​ចំពោះ​អ្នក​ដទៃ​ផង ។មាន​ទំង​គ្នា​ដែរ ដែល​គេ​ធ្វើ​ល្អ​ចំពោះ​អ្នក​ដទៃ​តែ​មិន​បាន​ធ្វើ​ល្អ​នោះ​ទេ ។ មនុស្ស​ដែល​មិន​ល្អ​នោះ​គឺ​ត្រូវ​មិន​ល្អ​ទាំង​ចំពោះ​កូន​ផង ទាំង​ចំពោះ​អ្នក​ដទៃ​ផង ។ដែល​ម៉ែ​ឪ​លើក​យក​រឿង​នេះ​មក​ប្រាប់​ដល់​កូន​ ក៏​ដើម្បី​ឲ្យ​កូន​ដឹង​ទុក​ត​ទៅ​មុខ នឹង​មិន​បាន​ជឿ​គេ​ងាយៗ​មិន​ត្រូវ​បាន​គេ​បោក​បញ្ឆោត ម្យ៉ាង​ទៀត កូន​នឹង​មិន​បាន​ពោល​រក​អ្នក​ដទៃ​ណាៗ ថា​គេ​ជា​មនុស្ស​ល្អ​ឬ​មិន​ល្អ​ដោយ​ងាយ​ៗ នោះ​ឡើយ គឺ​ម៉ែ​ឪ​មិន​ចង់​ឲ្យ​កូន​សម្លឹង​មើល​មនុស្ស​ក្នុង​ផ្នែក​ល្អ ឬ​ផ្នែក​អាក្រក់ ដោយ​ចំណែក​តែ​ម្ខាង​ៗ​នោះ​ឯង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/2686/cew4333.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៧ (អាន: ៥៦ ដង)
បុណ្យគឺជាធម្មជាតិលាងជំរះចិត្តឲ្យស្អាត កុសលចុះក្នុងអត្ថថាកាត់ផ្តាច់នូវអកុសល ពាក្យថាបុណ្យកុសលរមែងប្រាសចាកលោភៈទោសៈមោហៈ តែងសម្បយុត្តិដោយបញ្ញាជានិច្ច ។ បុគ្គលឥតបញ្ញាធ្វើបុណ្យកុសលមិនបានល្អឡើយ ព្រោះតែងមានការប្រាថ្នាផលតបស្នងជាប់មកជាមួយ តែយ៉ាងណាក៏ល្អជាងអត់ធ្វើដែរ កុំចេះតែតិះដៀលអ្នកដែលគ្នាខំធ្វើហើយនោះពេកអី ដរាបណាការធ្វើបុណ្យគឺដើម្បីឲ្យអ្នកដទៃបានក្តីសុខតែម៉្យាង ដរាបនោះបុណ្យគឺបរិបូរណ៍ដោយបញ្ញាហើយ ។ អ្នកដែលកែប្រែឈប់ធ្វើអំពើបាប មិនត្រូវរំលឹកពីអំពើអាក្រក់នោះឡើងវិញឡើយ ព្រោះការរំលឹកម្តងគឺដូចជាបានធ្វើកម្មនោះឡើងវិញម្តង(ជវនសោយអារម្មណ៍ជាថ្មី៤៥០០០០ដង ម្តងទៀត) រំលឹកពីរដងដូចបានធ្វើកម្មនោះពីរដងដូច្នោះដែរ ។ បើជួបមនុស្សមានកំហុស សូមអនុញ្ញាត្តិឲ្យគេបានកែប្រែកំហុសផង កុំយកអតីតកាលមកសង្កត់ឲ្យគ្នារើជំងឺចាស់ឡើងវិញ លោកនេះមិនមានមនុស្សដែលមិនធ្លាប់ធ្វើខុសនោះឡើយ ។ សូម្បីតែព្រះពោធិសត្វលោកក៏ធ្លាប់មានកំហុស ធ្លាប់ធ្លាក់នរក លោកលែងធ្វើខុសបានតែ៤៥ឆ្នាំក្រោយការត្រាស់ដឹងនេះប៉ុណ្ណោះ ព្រះមហាមោគ្គល្លានជាអគ្គមហាសាវ័កឆ្វេងក៏លោកធ្លាប់បានសម្លាប់មាតាបិតាក្នុងអតីតជាតិ ដែលផលកម្មតាមផ្តន្ទាលោក ជាតិណាក៏លោកត្រូវស្លាប់ដោយដាច់ព្រះសីសៈ(ដាច់ក្បាល)សូម្បីតែជាព្រះខីណាស្រពហើយក៏ដោយ ។ ជនណាសាងបាបនឹងសៅហ្មងដោយខ្លួនឯង ជនណាសាងបុណ្យនឹងបរិសុទ្ធដោយខ្លួនឯង សេចក្តីបរិសុទ្ធមិនបរិសុទ្ធ ល្អក់ប៉ុណ្ណាថ្លាប៉ុណ្ណា គឺមានខ្លួនឯងជាអ្នកដឹង មិនមានអ្នកដទៃណាមកធ្វើឲ្យយើងសៅហ្មងឬបរិសុទ្ធបានឡើយ ។ បើយើងខ្លាចទុក្ខត្រូវខំកំចាត់ហេតុរបស់វាចោលចេញ កុំធ្វើអំពើបាបទាំងក្នុងទីវាលនិងក្នុងទីកំបាំង។បុគ្គលមិនមែនថោកទាបព្រោះជាតិត្រកូលទេ ទាំងមិនមែនថ្លៃថ្នូរព្រោះតែជាតិត្រកូលដែរ ថោកទាបឬថ្លៃថ្នូរគឺនៅលើអំពើកម្មរបស់ខ្លួន។ផលកម្មមិនដែលអត់អោនត្រាប្រណីដល់អ្នកប្រព្រឹត្តិម្តងណាឡើយ ទាំងក្នុងបច្ចុប្បន្ននិងអនាគត តុលាការកម្មមិនចេះសុីសំណូកជាដាច់ខាត ! ភាពសោកសៅដោយការស្តាយក្រោយនឹងតាមលងអ្នកគ្រប់ពេលវេលាសូម្បីតែក្នុងការយល់សប្តិ ទោះបីជាអ្នកមិនចេះឈឺចាប់ដោយវិប្បដិសារីយ៍ក៏ដោយ ។ ហេតុអីអ្នកធ្វើអំពើអាក្រក់មិនឃើញទទួលផលភ្លាមៗ? ត្រូវចាំថាកម្មនិងផលកម្មគឺសូន្យចាកគ្នា មានន័យថាវេលាកំពុងធ្វើកម្មគឺផលមិនទាន់ហុចឲ្យទេ ដល់ពេលផលហុចឲ្យគឺហុចឲ្យផ្ទួនៗគ្នានាំឲ្យវិនាសហិនហោចខ្លោចផ្សាស្លាប់ព្រាត់ប្រាសយ៉ាងវេទនាអស់ទៅ ។ សូម្បីទឹកក្អមគង់នឹងពេញដោយតំណក់ទឹក យ៉ាងណាមិញជនពាលសន្សំបាបបន្តិចម្តងគង់នឹងពេញដោយអំពើបាប ហើយឲ្យផលដូច្នោះដែរ ។ ប៉ុន្តែយើងទេដែលចេះតែចង់ឲ្យគេបានទទួលផលឆាប់ៗលើអំណាចកម្ម បាបមិនទាន់ឲ្យផលត្រឹមណាជនពាលរមែងចូលចិត្តថាអំពើបាបមានរសផ្អែមត្រឹមនោះ តែកាលណាបាបឲ្យផលហើយទើបជួបនូវសេចក្តីទុក្ខសមតាមផលកម្មរបស់ខ្លួន « អ្វីៗ កើតឡើងសុទ្ធតែមានហេតុផល វាមកដល់តាមពេលវេលាច្បាស់លាស់របស់វា » ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2685/_________tpic.jpg
ផ្សាយ : ១៩ សីហា ឆ្នាំ២០១៧ (អាន: ៤៩ ដង)
ផលរបស់អាហារ៤តើដូចម្តេច? ១- ដុំអាហារនាំឲ្យកើតរូប ២- ផស្សាហារនាំឲ្យកើតវេទនា ៣- មនោសញ្ចេតនាហារនាំភពមកឲ្យ ៤- វិញ្ញាណាហារ នាំឲ្យកើតនាមរូបពេលបដិសន្ធិ​ (វិញ្ញាណជាបច្ច័យដល់នាមរូប) ។ ដើម្បីកុំឲ្យវិញ្ញាណមានកំសួល ឬចំហាយផ្សាយចេញទៅកើតទៀត (ឋាមពលរបស់វាគឺចេតនានិងតណ្ហា) ឲ្យតែនៅមានចេតនានិងតណ្ហាគឺនៅតែកើតទៀត ការចូលនិរោធគឺដើម្បីនិរោធវិញ្ញាណឲ្យស្ងប់កុំឲ្យរំជួល រួចហើយចំរើនធម៌លះឧបាទានដោយបញ្ញា ទើបពេលវិញ្ញាណផ្សាយចេញវា ចាប់រ៉ាដាភពមិនបាន ។ អាហារ៤នាំមកនូវភ័យ៤យ៉ាងៈ ១- កវឡឹង្ការាហារឬដុំអាហារជាដើមៈនាំមកនូវភ័យដោយការស្វែងរកនិងការប្រាថ្នា ។ ២- ផស្សាហារៈកើតភ័យព្រោះការជាប់ជំពាក់ ឧ- ធ្លាប់ដេកក្នុងម៉ាសីុនត្រជាក់ អត់មិនបាន ។ ៣- មនោសញ្ចេតនាហារៈអង្គធម៌បានដល់ចេតនា ការប្រមូលមក ការសន្សំកម្ម គឺការពេញចិត្តប៉ងប្រាថ្នានាំមកនូវភពនិងជាតិកំណើត។ ៤- វិញ្ញាណាហារៈភ័យគឺការធ្លាក់ចុះកាន់កំណើត(បដិសន្ធិ)។លោកនេះសត្វគង់វង់ព្រោះអាហារ វិនាសទៅក៏ព្រោះតែអាហារ ការស្គាល់អាហារបច្ច័យគឺជារឿងសំខាន់ណាស់ ធម៌មួយចំរើនឡើងព្រោះតែអាហារ ធម៌មួយរលត់ទៅក៏ព្រោះតែអាហារ សំរួមជាអាហាររបស់សតិ ការមិនសំរួមនាំឲ្យរលត់សតិ ឬ ជាអាហាររបស់នីវរណៈ៥ជាដើម។ ភូតនិងសម្ភវេសីៈ ភូតៈគឺជាវិញ្ញាណពួកសត្វដែលបានកាន់យកកំណើតហើយ ដែលអាចជាមនុស្សឬអមនុស្ស (សត្វក្រៅពីមនុស្សមានរុក្ខទេវតាជាដើម) ។ ឧ- ភូតៈទាំងឡាយដែលនៅតាមគេហដ្ឋានក្តី តាមអាកាសក្តី តាមដើមឈើក្តី តាមជ្រោះជ្រលងគិរីបព្វតា ។ ព្រះពុទ្ធបង្ហាត់ឲ្យចេះទាក់ទងជាមួយភូតទាំងឡាយថា ៖ ភូតៈទាំងឡាយ ! ចូរអ្នកកុំបីមានការធ្វេសប្រហែសឡើយ ចូរតាមបីបាច់រក្សាមនុស្សល្អ មនុស្សស្គាល់គុណស្គាល់ទោសឲ្យបានរួចផុតពីមហន្តរាយផ្សេងៗ។ល។ សម្ភវេសីៈ ពួកសត្វកំពុងស្វែងរកភពគឺទីកើត ហៅថាសម្ភវេសី។ខ្មោចតៃហោងដែលស្លាប់ភ្លាមៗ គឺសម្ភវេសី ឬ វិញ្ញាណរបស់គាត់នៅមិនទាន់រកភពឃើញ ទើបនៅបង្ហាញនិមិត្តរឿយៗឲ្យគេឃើញ មនុស្សនាំគ្នាហៅថាខ្មោចលង ។ ខ្មោចលងតែមនុស្សដែលមានក្រយៅឲ្យខ្មោចលងបាន ឬជួបវិញ្ញាណណាដែលកាចៗ ពួកគេពឹងលើគ្រាប់អេលិចត្រុងក្នុងលំហអាកាស នៃកាំរស្មីព្រះអាទិត្យ ហើយប្រើឋាមពលវិញ្ញាណស្រូបម្រមូលឲ្យកើតជាស្រមោលរូបរាងឡើង ធ្វើឲ្យភ្នែកយើងមើលឃើញតែស្ទាបប៉ះមិនបាន ដូចមើលភាពយន្ត ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/1391/Untitled-1-Recovered.jpg
ផ្សាយ : ១៧ សីហា ឆ្នាំ២០១៧ (អាន: ៤១២២៩ ដង)
មេត្តា​ជា​គុណ​ធម៌​ក្នុង​ដួង​ចិត្ត​ដែល​ល្អិត​ល្អន់ និង​ស្រស់​ស្អាត ប្រាស​ចាក​សេចក្ដី​ក្ដៅ​ក្រហាយ ប៉ុន្តែ​ចំពោះ​សេចក្ដី​ស្រលាញ់​វិញ មិន​ថា​ត្រជាក់​ល្អូក​ទៅ​ប៉ុនណា​នោះ​ឡើយ វារមែង​បង្កប់​នូវ​សេចក្ដី​ក្ដៅ​ក្រហាយ ញាប់ញ័រ​​ និង ការ​ភ័យ​ខ្លាច​ដោយ​ប្រការ​ផ្សេងៗ។មនុស្ស​ដែល​យើង​ស្រលាញ់ យើង​រមែង​ជួយ​គេ​ទាំង​ក្នុង​ពេល​ដែល​គេ​បាន​សុខ និង​ទាំង​ក្នុង​ពេល​ដែល​គេ​បាន​ទុក្ខតែចំពោះ​មនុស្ស​ដែល​យើង​មាន​មេត្តា​ទៅ​រក​វិញ​យើង​និង​ជួយ​គេ​ក្នុង​ករណី​ដែល​គេ​មាន​ទុក្ខ​តែ​ប៉ុណ្ណោះ។ យើង​មិន​អាច​នឹង​ដាច់​ចិត្ត​ឧបេក្ខា​បាន​ឡើយ នៅពេល​ដែល​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង មាន​ទុក្ខ​ភ័យ​វិបត្តិ​អ្វី​មួយនោះ តែ​យើង​អាច​ដាក់​ចិត្ត​ឧបេក្ខា​បាន​ក្នុង​រឿង​ហួស​វិស័យ​ ទៅ​ជា​មួយ​នឹង​មនុស្ស​ដែល​យើង​មាន​ត្រឹម​តែ​មេត្តា មិន​ច្រឡូក​ច្រឡំ​ដោយ​រាគៈ​នោះ។ សេចក្ដី​ស្រលាញ់​ មាន​សភាព​រីករាយ​ភ្លើតភ្លើន​នៅពេល​ដែល​សម​តាម​បំណង សម្រេច​បាន​តាម​រាគៈ រួច​ហើយ​រមែង​ទុក្ខ​សោក​បោក​ខ្លួន​បោក​ប្រាណ នៅ​ពេល​ខក​ចិត្ត ឬ​ព្រាត់​ប្រាស តែ​មេត្តា​គឺ​ជា​សភាព​ស្រស់​ស្រាយ​ទន់​ភ្លន់​នៃ​ដួង​ចិត្ត​ ដែល​ពេញ​ទៅ​ដោយ​ការ​ប្រាថ្នា​ល្អ​ចំពោះ​អ្នកដទៃ និង​ជា​ចុង​ក្រោយ​ក្នុង​រឿង​ហួសវិស័យ មេត្តា​ក៏​ជា​បច្ច័យ​នៃ​ឧបេក្ខា ព្រោះ​ថា​សត្វ​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម​របស់​ខ្លួន​ឯង។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro