ថ្ងៃ អង្គារ ទី ១៨ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤១,៩៥៩
Today
ថ្ងៃម្សិលមិញ ៩២,៤៤៩
ខែនេះ ១,៥០៦,១៥៦
សរុប ២៤២,៧២៦,៧៥៥
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/892/Untitled-1.jpg
ថ្ងៃនេះ
ផ្សាយ : ១៨ មករា ឆ្នាំ២០២២ (អាន: ១២៦៧១ ដង)
ពុទ្ធ​ភាសិត​សរសើរ​អំពី​បុញ្ញ​ឫទិ្ធ​ (​និ​ធិ​កណ្ឌ​សូត្រ​) បុរស​រមែង​កប់​កំណប់​ទ្រព្យ​ទុក​ ក្នុង​ទី​ដ៏​ជ្រៅ​មាន​ទឹក​ជា​ទី​បំផុត​ ដោយ​គិត​ថា​ កាល​កិច្ច​គឺ​សេច​ក្តី​ត្រូវ​ការ​កើ​តឡើង​ហើយ​ទ្រព្យ​នេះ​ នឹង​ជា​ប្រយោជន៍​ដល់​​អាត្មា​អញ​ ដើម្បី​ដោះ​ខ្លួន​អំពី​រាជ​ភ័យ​ខ្លះ​ ដើម្បី​ដោះ​ខ្លួន​ឲ្យ​រួច​អំពី​ចោ​រ​ភ័យ​ខ្លះ​ ដើម្បី​ដោះ​បំណុល​ខ្លះ​ក្នុង​ពេល​ទុរភិក្ខ​ភ័យ​ខ្លះ​ ក្នុង​កាល​មាន​អន្ត​រាយ​ទាំង​ឡាយ​ខ្លះ​ ធម្ម​តា​កំណប់​ ដែល​គេ​កប់​ទុក​ក្នុង​លោក​ ដើម្បី​ប្រយោជន៍​យ៉ាង​នេះ​ឯង​ ។ កំណប់​ទ្រព្យ​ទាំ​ង​អស់​នោះ​ មិន​មែន​សម្រេច​ដល់​បុគ្គល​នោះ​សព្វ​កាល​ទេ​ ព្រោះ​ថា​ កំណប់​ទ្រព្យ​រមែង​ឃ្លាត​ទៅ​ចាក​ទី​ខ្លះ​ សេច​ក្តី​ចំណាំ​របស់​បុគ្គល​នោះ​ រមែង​វង្វេង​ទៅ​ខ្លះ​ នាគ​ទាំង​ឡាយ​រមែង​នាំ​ជញ្ជូន​ទៅ​ខ្លះ​ ពុំ​នោះ​សោត​ ពួក​យក្ស​នាំ​យក​ទ្រព្យ​នោះ​ទៅ​ខ្លះ​ អ្នក​ទទួល​មរតក​ដែល​មិន​ជា​ស្រឡាញ់​នាំ​យក​នូវ​ទ្រព្យ​នោះ​ ក្នុង​កាល​ខ្លួន​មិន​បាន​ឃើញ​ខ្លះ​ ខ្លួន​អស់​បុណ្យ​ទៅ​ក្នុង​វេលា​ណា​ កំណប់​ទ្រព្យ​ទាំង​អស់​នោះ​ រមែង​វិនាសបាត់​បង់​ទៅ​ក្នុង​វេលា​នោះ​ ។ កំណប់​ទ្រព្យ​ដែល​ស្រ្តី​ឬ​បុរស​ណា​ បាន​កប់​ទុក​ល្អ​ហើយ​ ដោយ​ទាន​ សីល​ ដោយ​ការសង្រួម​ និង​ដោយ​ការ​ទូន្មាន​ខ្លួន ក្នុង​ចេតិយឬ​ក្នុង​សង្ឃ​ ឬ​ក្នុង​បុគ្គល​ ឬ​ក្នុង​ពួក​ភ្ញៀវ​ ឬ​ក្នុង​មាតា​ ឬ​ក្នុង​បិតា​ ឬ​ថា​ក្នុង​បងប្រុស​-​ស្រី​ ជា​ច្បង​ កំណប់​ទ្រព្យ​នោះ​ ចាត់​ជា​កំណប់​ទ្រព្យ​ ដែល​កប់​ទុក​ប្រពៃ​ហើយ​ នរណា​ មិន​គប្បី​បំផ្លាញ​បាន​ ជា​កំណប់​ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ កាល​ភោគៈ​ទាំង​ឡាយ​ ដែល​ខ្លួន​ត្រូវ​លះ​បង់​ហើយ​ទៅ​ ខ្លួន​រមែង​កាន់​យក​នូវ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ទៅ​ ។ កំណប់​ទ្រព្យ​ គឺ​បុណ្យ​ មិន​ទូ​ទៅ​ដល់​ពួក​ជន​​ដទៃ​ ជា​របស់​ដែល​ចោរ​លួច​ទៅ​មិន​បាន​ ។ កំណប់​គឺ​បុណ្យ​ណា​ ជាប់​តាម​ខ្លួន​ទៅ​បាន អ្នក​ប្រាជ្ញ​គួរ​សន្សំ​នូវ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។ កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ឲ្យ​នូវ​សេច​ក្តី​ប្រាថ្នា​គ្រប់​យ៉ាង​ ដល់​ទេវ​តា​ និង​មនុស្ស​ទាំង​ឡាយ​ ពួក​ទេ​វតា​និង​មនុស្ស​ទាំង​ឡាយ​ប្រាថ្នា​នូវ​ផល​ណា​ៗ​ ផល​ទាំង​ពួង​នោះ​ រមែង​សម្រេច​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។ ភាព​ជា​អ្នក​មាន​សម្បុរផូរ​ផង់​ មាន​សំឡេងពីរោះ​ ទ្រង់​ទ្រាយ​ល្អ​ រូប​ល្អ​ ជា​អធិបតិ​ មាន​យស​បរិ​វារ​ ផល​ទាំង​អស់​រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។ សម្ប​ត្តិ​ជា​របស់​មនុស្ស​ណា​ផង​ សេច​ក្តី​​ត្រេក​អរ​ក្នុង​ទេ​វលោក​ណា​ផង​ សម្បត្តិ​គឺ​ព្រះ​និ​ព្វាន​ណា​ផង​ សម្បត្តិ​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។ ភាព​នៃ​បុគ្គល​កាល​អាស្រ័យ​មិត្ត​សម្ប​ទា​ បើ​ប្រកប​សេ​ច​ក្តី​ព្យា​យាម​ដោយ​ឧ​បាយ​ដែល​ត្រូវ​ ជា​អ្នក​ស្ទាត់​ក្នុង​វិជ្ជា​និង​វិមុត្ត​ ឥដ្ឋផល​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ ។ បដិ​សម្ភិ​ទា​ វិមោក្ខ​ សាវក​បារមី​ញាណ​ បច្ចេក​សម្ពោ​ធិ​ញាណ​ និង​ពុទ្ធ​ភូមិ​ណា​ៗ​ ឥដ្ឋ​ផល​ទាំង​អស់​នេះ​ រមែង​បាន​ដោយ​កំណប់​ទ្រព្យ​ គឺ​បុណ្យ​នោះ​ ។ បុញ្ញ​សម្ប​ទា​នេះ​ ឲ្យ​សម្រេច​ប្រយោជន៍​ដ៏​ធំ​ ដោយ​ប្រ​ការ​ដូច្នេះ​ ព្រោះ​ហេតុ​នោះ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ជា​ធីរ​ជន​ ទើប​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នក​មាន​បុណ្យ​ធ្វើ​ទុក​ហើយ​ ។ ចប់​និ​ធិ​កណ្ឌ​សូត្រ​ ។ កំណប់​ទ្រព្យ​របស់​បុរស​ស្រ្តី​មាន​ ៤​ យ៉ាង​ (តាម​ការ​ស្រង់​ចេញ​ពី​អដ្ឋ​កថា​នៃ​ព្រះ​សូត្រ​នេះ) ១. ថាវរៈនិ​ធិ​ កំណប់​ទ្រព្យ​មាំ​មួន​កម្រើក​មិន​បាន​ដោយ​ខ្លួន​ឯ​ង​ ដូច​ មាស​ ប្រាក់​ ស្រែ​ ចំការ​ ទី​ដី​សង់​ផ្ទះ​ ជាដើម ។ ២. ជង្គមនិ​ធិ​ គឺ​កំណប់​ទ្រព្យ​ដែល​កម្រើក​ខ្លួន​ឯង​បាន​ ដូច​ ទា​សា​ ទា​សី​ គោ​ ក្របី​ ដំរី សេះ​ ជ្រូក​ មាន់​ ទា​ ជាដើម ។ ៣. អង្គ​សម​និ​ធិ​ គឺ​កំណប់​ទ្រព្យ​ស្មើ​ដោយ​អា​វ​យវៈ​ តូច​ធំ បាន​ដល់​ភាពជា​ពហុ​សូត្រ​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទាំង​ចំណេះ​ផ្លូវ​លោក​ផ្លូវ​ធម៌​ និង​ជា​អ្នក​ជំនាញ​ក្នុង​កិច្ច​ការ​នោះ​ៗ​ ។ ៤. អនុ​គា​មិ​កៈ​និ​ធិ​ កំណប់​ទ្រព្យ​ដែ​ល​ជាប់​តាម​ខ្លួន​ជា​និច្ច​ បាន​ដល់​បុណ្យ​ដែល​សម្រេច​ដោយ​ទាន​ សីល​ ភា​វនា​ ស្តាប់​ធម៌​ សម្តែង​ធម៌​ ជា​ដើម​ ។ បណ្តា​កំណប់​ទ្រព្យ​ទាំង​ ៤​ នេះ​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​ត្រាស់​សរសើរ​នូវ​អនុ​គាមិកៈ​និ​ធិ​ ថា​ជា​កំណប់​ទ្រព្យ​មាន​ឫទ្ធិ​ដ៏​ធំ​ក្រៃ​លែង​ ។ ស្រង់​ចាក​សៀវ​ភៅ " សង្ឃ​ទាន​មាន​ផល​ច្រើន " រៀប​រៀង​ដោយ​ មេត្តា​បា​លោ​ ទឹម-សឿត ដោយ​៥០០០​ឆ្នាំ​
images/articles/3162/2022-01-09_16_2500.jpg
ផ្សាយ : ១៧ មករា ឆ្នាំ២០២២ (អាន: ១៨៨ ដង)
សមចិត្តវគ្គ ទី៤ [២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈ ដែលគេធ្វើហើយ (ដល់ខ្លួន) និងមិនធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកអសប្បុរស បានពោលសរសើរហើយ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈ ដែលគេធ្វើហើយ ១ មិនធើ្វឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈ ដែលគេធ្វើហើយ និងធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ ដែលពួកសប្បុរស បានពោលសរសើរហើយ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធ្វើហើយ ឲ្យប្រាកដឡើង ១។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈ ដែលគេធ្វើហើយ ១ ធ្វើឧបការៈ ដែលគេធើ្វហើយ ឲ្យប្រាកដឡើង ១។ សមចិត្តវគ្គ ទី ៤ ឬ ភូមិរបស់សប្បុរសនិងអសប្បុរស - បិដកភាគ ៤០ ទំព័រ ១៣៦ ឃ្នាប ២៧៧ ដោយ៥០០០ឆ្នាំ
images/articles/3161/dsger534rwfefwe.jpg
ផ្សាយ : ១៧ មករា ឆ្នាំ២០២២ (អាន: ១៤២ ដង)
អកុសលរាសិសូត្រ ទី៥ [១៩] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។ បេ។ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសលដូច្នេះ បើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់នេះ គឺ នីវរណៈទាំង ៥ នេះឯង។ នីវរណៈទាំង ៥ តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះ នីវរណៈ ទាំង ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺ នីវរណៈទាំង ៥នេះឯង។ [២០] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤។ មា្នលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី នូវចិត្តក្នុងចិត្ត ជាប្រក្រតី នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ អកុសលរាសិសូត្រ ទី ៥ ឬ គំនរបាបនិងគំនរបុណ្យ បិដកភាគ ៣៨ ទំព័រ ១៤ ឃ្នាប ១៩ ដោយ៥០០០ឆ្នាំ
images/articles/2333/t______extpic.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៥៨៥៤ ដង)
ការដោះលែងសត្វដែលជាប់អន្ទាក់ព្រាន ការដោះលែងនូវ​សត្វ​ដែល​ជាប់​អន្ទាក់ ដូចជាសត្វ​បក្សី សត្វម្រឹគ ឬត្រីដែលជាប់លប​ឬទ្រូជាដើម ដោយចិត្តអាណិត​ចង់ឲ្យ​សត្វ​នោះ​រួចផុត​អំពី​ទុក្ខភ័យ នេះ​មិន​ចាត់​ជាអទិន្នាទាន តែបើ​ដោះលេង​ដោយ​ចិត្តលួច ខ្លាចក្រែង​ម្ចាស់គេឃើញ ការ​ដោះ​លែង​យ៉ាង​នេះ ចាត់​ជាអទិន្នាទានកម្ម ព្រោះមានរឿង​ក្នុងវិនយបញ្ញត្តិ​នៃទុតិយបារាជិករបស់ភិក្ខុ​ថា
images/articles/2335/s556f456t45et4ryf45.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១៩៣០៧ ដង)
មនុស្ស គឺជាសត្វ​មួយប្រភេទ​ដែលវិសេស​ជាងសត្វ​ដទៃ​ៗ ដោយ​មនុស្ស​មាននូវ​ឧបនិស្ស័យ​ខ្ពង់ខ្ពស់​ជាងសត្វ អាច​អប់រំ​ចិត្តបណ្ដុះ​បញ្ញា មាន​ឱហាត អត់ធ្មត់ចំពោះ​ការងារ និង​អាច​ស្វែង​រក​មាគ៌ានៃដំណោះ​ស្រាយ​បញ្ហា និង​អាច​រលត់​ទុក្ខ​ទាំងឡាយ​ប្រចាំជីវិត​បាន​ដោយ​សន្តិវិធី។ មានមតិ​ជា​ច្រើន ប្រសិន​បើ​យើង​ស្ដាប់​ដោយ​ខ្វះការ​វិភាគ​ឲ្យ​បាន​ល្អិត​ល្អន់​ស៊ីជម្រៅឬ​ប្រៀប​ធៀប​បែប​អនុលោម​នោះ​ហាក់​បី​ដូច​ជាសមហេតុ​ផល​ដែរ ព្រោះ​ថា​អ្នក​ដែល​និយម​យក​សាសនា​មក​ប្រតិបត្តិ​ក្នុង​ជីវិត សុទ្ធ​តែ​ជា​អ្នក​ប្រាថ្នា​នូវ​សេចក្ដី​សុខ សុភមង្គល​ដូចៗ​គ្នា ។ ដូច្នេះ​ក៏​យល់​ថា​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ​ដូចៗ​គ្នា ហើយ​ក៏​ប្រកាន់​ថា​ព្រះណាដូចព្រះណា​ជាដើម ដោយ​ពួក​គាត់​ភ្លេច​គិត​ដល់​ភាព​ប្រាកដ​និយម និង​ច្បាប់​កម្មផល​ដែល​តែង​មាន​ពិត​ក្នុង​សាសនា​​នីមួយៗ នោះ​ទៅវិញ។គួរ​ឲ្យ​ឆ្ងល់​ដែរ តើ​សាសនា​ទាំង​អស់​នៅ​ក្នុង​លោក​នេះ ពិត​ជា​ដូច​ៗ​គ្នា​មែន​ឬ? មិន​ដូចគ្នា​នោះ​ទេ ព្រោះ​សាសនា​នីមួយៗ​មាន​ការ​បង្រៀន​នូវ​វិធីសាស្ត្រ​សម្រាប់​ប្រតិបត្តិ​ផ្សេងៗគ្នា និង​លទ្ធផល​នៃ​ការ​ប្រតិបត្តិ​ក៏​ខុស​ៗ​គ្នាដែរ។ ដូច្នេះ​ការ​ជ្រើសរើស​យក​សាសនា​មក​ប្រតិបត្តិ គឺ​ជា​រឿង​សំខាន់​បំផុត ជៀសវាង​ការ​ឃោសនា​បញ្ចេញ​បញ្ចូល បបួល​ដឹកនាំ​ដោយ​យក​ជំនឿ​មក​ផ្សព្វផ្សាយ​ទាំងងងឹតងងល់ ខ្វះហេតុផល​ជា​ក់លាក់ និងនិយាយ​ឲ្យ​ជឿ​តែ​ទៅ​លើ​ព្រះ ពោល​សរសើរ​តែ​ព្រះ​របស់​ពួកគេ ហាក់​ដូច​ជា​យក​ជំនឿ​របស់​ពួក​គេ​ជាធំ យក​ព្រះ​ជាធំ​មក​ធ្វើ​ជា​ផ្លូវ​ប្រតិបត្តិ​សម្រាប់​ពួក​គេ​ជា​ដើម។ ចំណែក​គោលការណ៍​នៃ​ពុទ្ធសាសនា​វិញ "ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ​មិន​មែន​បង្រៀន​សម្រាប់​ឲ្យ​មនុស្ស​ជឿ​នោះ​ទេ តែ​ជា​ទ្រឹស្ដី​សម្រាប់​យក​មក​អនុវត្ត ឬ​ប្រតិបត្តិ និង​អាច​ពិសោធន​ដោយ​ខ្លួន​ឯង​បាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ"។ ព្រះពុទ្ធសាសនា មានការលើកទឹកចិត្ត​មនុស្ស​ទាំងអស់ ឲ្យ​មាន​ការ​សិក្សាឈ្វេងយល់​រាល់​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធ​ជារឿយៗ​ព្រម​ទាំង​ឲ្យ​មាន​ការ​ពិចារណា​ដោយខ្លួន​ឯង ថា​តើ​ព្រះធម៌​របស់​ព្រះសម្មាសម្ពុទ្ធ សម​ហេតុផល​មានភាព​ប្រាកដ​និយម​ដែរឬ​ទេ? គួរ​ទទួល​យក​បាន​ទេ? ព្រះពុទ្ធសាសនា​មិន​មែន​យក​រង្វាន់​ទៅ​ទិញ​ទឹកចិត្ត​មនុស្ស​ឲ្យ​មក​ជឿខ្លួន​នោះ​ទេ តែ​ក៏​មិន​បដិសេធ​ការឲ្យទាន​នោះ​ដែរ។ ក្នុងន័យ​នេះ​មាន​ន័យ​ថា មិនត្រូវ​ឲ្យ​ទាន​ដោយ​ចង់បាន​អ្វីតបស្នង​មក​ខ្លួន​វិញ​នោះ​ទេ គឺ​ឲ្យ​ទានដោយ​សេចក្ដី​គោរព ឲ្យទាន​ដោយសេចក្ដី​អនុគ្រោះ ឲ្យទាន​ដោយ​ការយល់​ដឹងតាម​ធម៌​ពិតៗ។ ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ រៀប​រៀង​ដោយ សាមណេរ សា ចាន់រ៉ាត់ ដោយ​៥០០០​ឆ្នាំ
images/articles/2345/e5yg45ygey54.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦៣៩១៧ ដង)
មិត្តាមិត្តជាតក ព្រះសាស្ដា កាលស្ដេច​ទ្រង់គង់នៅ​ក្នុង​វត្តជេតវ័ន​មហាវិហារ ទ្រង់​ប្រារព្ធ​អមាត្យ អ្នក​ប្រព្រឹត្ត​ប្រយោជន៍ របស់​ព្រះបាទ​កោសល ត្រាស់​ព្រះធម៌​ទេសនា​នេះ មានពាក្យ​ចាប់​ផ្ដើម​ថា កានិ កម្មានិ កុព្វានំ ដូច្នេះ។ បានឮ​ថា អមាត្យ​នោះ បាន​មាន​ឧបការៈ​ចំពោះ​ព្រះរាជា​ជាច្រើន ព្រះរាជា​ក៏​បាន​ប្រទាន​សក្ការ​រាប់​រក​គេ​យ៉ាង​ក្រៃលែង ពួក​អមាត្យ​ដ៏សេស​អត់​ទ្រាំ​
images/articles/2344/gt5eyfret.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦៤១៧៤ ដង)
ឧបមាព្រះរតនត្រ័យ ២២ យ៉ាង អដ្ឋកថា ខុទ្ទកនិកាយ ខុទ្ទកបាឋ ១- ព្រះពុទ្ធប្រៀប​ដូចជា​ព្រះចន្ទ​ពេញបូណ៌មី ព្រះធម៌​ប្រៀបដូច​ជារស្មី​នៃ​ព្រះចន្ទ ព្រះសង្ឃ​ប្រៀប​ដូចជា លោក​ដែល​ស្រស់​បស់​ដោយរស្មី​នៃ​ព្រះចន្ទ​ពេញបូណ៌មី​នោះ។ ២- ព្រះពុទ្ធ​ប្រៀប​ដូច​ជា​ព្រះអាទិត្យ ព្រះធម៌​ប្រៀប​ដូច​ជារស្មី​នៃ​ព្រះអាទិត្យ ព្រះសង្ឃប្រៀប​ដូច​ជា​លោក ដែល​ដួង​អាទិត្យ​កម្ចាត់​ភាព​ងងឹត​ហើយ។
images/articles/2341/23rfas.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦៧២២៧ ដង)
កាលពី​ព្រេង​នាយ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ​សោយ​រាជ្យ​នៅ​នគរ​ណា​រាណ​សី ទ្រង់​បា​ន​ចេញ​ទៅ​ប្រ​ពាត​ព្រៃ​មួយ ។ សោ​ភ័ណ​ភាព​ស្រស់​ឆើត​ឆាយ​នៃ​បុផ្ឆា​ជាតិ រុក្ខ​ជាតិ នឹង​ផ្លែ​ឈើ​ផ្សេង ៗ បាន​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ទ័យ​ជា​ខ្លាំង ។ សោយ​សេច​ក្តី​សោមនស្ស​រីក​រាយ​ជា​មួយ​នឹង​សោ​ភ័ណ​ភាព​ទាំង​នោះ ទ្រង់​ក៏បាន​យាង​កំ​សាន្ត​ចូល​ជ្រៅ​ទៅ ៗ ក្នុង​ទ្រូងព្រៃ ។
images/articles/2343/etf5tf455ff5ter5.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៧០៩៩០ ដង)
សាសនិក​នៅ​ក្នុងពាហិរសាសនា​ជាច្រើន វៀរ​តែព្រះពុទ្ធសាសនា​ពួក​គេ​បាន​ជឿ​ថា សាសនាទាំងអស់​មាន​ដើម​កំណើត​មក​ពី​ស្ថាន​សួគ៌មាន ព្រះឥន្ទ ព្រះព្រហ្ម ព្រះឥសូរ ព្រះសិវៈ ឬ​ព្រះជាម្ចាស់ ព្រះសួគ៌ និងព្រះដទៃៗ ជាច្រើនទៀត នៅឯស្ថានសួគ៌ជា​អ្នក​បង្កើត​ឡើង ព្រមទាំងបាន​ចុះ​មក​ផ្សព្វផ្សាយ ឬ​បង្រៀន​មនុស្ស​ឲ្យ​ដឹង​ពី​ត្រៃវេទ របស់​ខ្លួន​ដោយ​បង្កើត​ឡើង​ ជា​គម្ពីរ​ក្បួន​ខ្នាត​សម្រាប់​ឲ្យ​មនុស្ស​សូត្រ​សរសើរ ឬ​សូត្រ​បួងសួង​ក្នុងពិធី​ផ្សេងៗ​ជាដើម។ ឯសាសនា​ផ្សេង​ទៀត​ក៏​មាន​ការ​ជឿ​ថា ដើម្បី​ចូលកាន់​សាសនា​របស់​ពួក​គេ​បាននោះ លុះ​តែ​ជឿ​ឲ្យ​ស៊ប់​កុំ​សង្ស័យ​ចំពោះ​ព្រះ​របស់​ពយក​គេ​ជាដើម នោះ​ទើប​ព្រះជាម្ចាស់ ឬ​ព្រះសួគ៌​របស់​ពួក​គេ​ចុះ​មក​ជួយ​យឹងយោង​បាន ហើយ​ត្រូវ​មាន​ការ​ស្បថសច្ចា អធិដ្ឋានចំពោះ​ព្រះដ៏បរិសុទ្ធ​របស់​ពួក​គេ នោះ​ទើប​ព្រះអាច​ជួយ​ប្រោសបាន ឬ​ជួយ​លុបលាង​បាប​ឲ្យ​សាវក​នោះ​បាន...។ តាម​ការ​សង្កេត​ផ្ទាល់​របស់​ខ្ញុំ ចំពោះ​ពាហិរសាសនា​ទាំងអស់​ឃើញ​ថា គេ​និយម​យកភាព​អស្ចារ្យ សក្ដានុពល និង​ភាព​វិជ្ជាមាន​ផ្សេងៗ​របស់​ព្រះគេ​មក​បង្រៀន​ឲ្យ​មនុស្ស​សូត្រ ហើយ​បង្គាប់​ឲ្យ​មនុស្ស​ជឿថា​ពាក្យ​ទាំងឡាយ​ក្នុងព្រះគម្ពីរ​នោះៗ គឺ​ជា​ព្រះបន្ទូល​ផ្ទាល់​របស់​ព្រះគេ ព្រម​ទាំង​មាន​ការ​ធានារ៉ាប់រង​ថា អ្នកជឿ​ព្រះរបស់​ពួក​គេ​នឹង​បាន​រួចផុត​ចាកទុក្ខ​ត្រូវបានព្រះដ៏បរិសុទ្ធ​នាំ​ឲ្យ​ទៅ​កើត​ក្នុងស្ថាន​សួគ៌​ជាដើម។ តើ​ឯណា​ទៅស្ថាន​សួគ៌? តើព្រះតាំងនោះ ពិតជា​អាចជួយសង្គ្រោះ​មនុស្សលោក​ទាំងឡាយបាន ដោយគ្រាន់​តែ​ជឿ​តាមព្រះ​ទាំងនោះឬ? តើ​អ្នក​អាច​ជឿ​បាន​ទេ​ថា បាប​កម្ម​ដែល​អ្នក​បាន​ប្រព្រឹត្ត​ដោយខ្លួន​ឯង ព្រះពិត​ជាចុះ​មក​ទទួល​រងទុក្ខ​ជំនួស​រូប​អ្នក​បាន? តើ​រឿង​ទាំង​នេះ ជាការ​គិត​ស្រមើស្រមៃ​របស់​អ្នក​ដូច​ក្នុងរឿងកុន រឿង​វីដេអូទេ? ឬ​មួយជាការ​ជឿតាម​ពាក្យ​ឃោសនា​របស់​សាវក​របស់​គេ ទាំង​ដែលរូប​អ្នក​នៅ​ស្រពេចស្រពិល​ទេ? តើ​អ្នក​ធ្លាប់​ឮ​ពាក្យ​ថា ធ្វើល្អបានល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ ធ្វើ​បុណ្យបានបុណ្យ ធ្វើបាប​បាន​បាប ឬ​ពាក្យ​ថា ដាំពូជ​បែប​ណា​បាន​ផ្លែផ្កា​បែប​នេះ​ទេ? ហេតុ​ផល​វា​ជា​គូគ្នា​យ៉ាង​ណា ការ​ជឿ​លើ​សាសនា​ទាំង​ងងឹតងងល់​ក៏​ជា​គូ​នៃ​ការ​នៅ​ប្រាស​ចាកសតិ ក្នុងការ​យល់​ដឹង​ទ្រឹស្ដី​កម្មផល​ដែរ។ ព្រោះ​អ្វី? ព្រោះ​ថា​សាសនា​ជាច្រើនគេ​មិន​បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​គិត​រក​ផ្លូវ​ត្រាស់ដឹង​នូវ​សច្ចៈឡើយ គឺ​ត្រូវ​ពឹងលើ​ព្រះតែម្យ៉ាង​ប៉ុណ្ណោះ ទើប​អាច​ជួយ​ដោះស្រាយ​នូវ​សេចក្ដី​ទុក្ខ​ទាំងពួងបាន បើ​ព្រះគេ​ថា​ឆ្វេង​គឺ​ត្រូវ​ថា​ឆ្វេង បើ​ថា​ស្ដាំ គឺ​ត្រូវ​ថាស្ដាំ ពួក​គេ​និយម​ប្រើ​ពាក្យ​ជឿ​ជំនួស​ឲ្យ​ពាក្យ​ថា យល់​ដឹង ស្រាវជ្រាវបន្ថែម ឬ​ដក​ពិសោធន​ដោយ​ខ្លួន​ឯង ពួក​គេ​និយម​យក​ជំនឿ​តាំង​មុខ​ទាំង​ងងុល មិនព្រម​ពិចារណា​រក​ការ​ពិត​ទាល់តែសោះ ឱហ្ន៎! មនុស្ស​ភ្នែក​ភ្លឺ​សោះ​បែរ​ជា​ធ្វើ​ខ្វាក់ មនុស្ស​ដេក​សម្ងំ (ដេក​មិន​លក់) បែរ​ធ្វើ​ជាដេកលក់​នេះ ពិបាក​ដាស់​ឲ្យ​ភ្ញាក់​មែន​ទែន ហេតុ​ផល​តែង​មាន​ពិត​ដោយ​សារ​តែ​ជំនឿ​ផ្កាប់​មុខ ជាប់​ជំពាក់​ក្នុងលាភ​សក្ការៈ និង​អំណោយ​បន្តិចបន្តួច​បិទភ្នែក​ជឿ​ទាំង​អគតិ ធ្វើ​ឲ្យ​បាត់បង់​ស្មារតី ព្រម​ទាំងការ​ពិត​ក្នុង​ធម្មជាតិ​ទៅ​វិញ បែប​នេះ​គួរ​ហៅ​ថា មនុស្ស​ក្បត់​នឹង​ឧត្ដម​គតិ​ខ្លួន​ឯង ទើបសម​ជាង​ពាក្យ​ថា សាវក​របស់​ព្រះ (ទាំង​នោះ)។ ការ​ជឿ​ផ្កាប់​មុខ​ដោយ​មិន​ព្រម​ស្ដាប់​ហេតុ​ផល​នៃ​ធម្មជាតិ វា​មិន​មែន​ជាបដិបទា​នៃ​ការ​ត្រាស់​ដឹង​នូវ​សច្ចៈ​ក្នុងលោក​នេះ​ឡើយ លុះ​ត្រា​តែ​ដក​ជំនឿ​ចេញ បែរ​មក​សិក្សា ដក​ពិសោធ​តាម​សច្ចធម៌​វិញ​ទើប​ល្អ​ជាង។ គោលជំហនៃព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនា គឺ​មាន​ដើម​ដំណើត​នៅ​លើភព​ផែន​ដី​នេះ​ហើយ​ព្រះពុទ្ធសាសនា​បាន​ស្ថិត​ស្ថេរ​គង់​វង្ស ព្រម​ទាំង​មាន​ការ​តាំង​មាំ​ក្នុងចិត្ត​របស់​មនុស្ស​ទាំងឡាយ មិន​មែន​ព្រោះ​តែ​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ការ​ឃោសនា​ ការ​សម្ដែងអួតសរសើរ ការ​អូសទាញ ឬ​ការ​បញ្ចុះ​បញ្ចូលមនុស្ស​ឲ្យ​ជឿទាំង​ខ្វះ​ហេតុ​ផល ឬ​ឲ្យ​ជឿ​ដោយ​បង្ខិតបង្ខំ​ដោយ​ការ​ឲ្យ​វត្ថុ​សម្ភារៈ លុយកាក់ ប្រាក់​កាស​បន្តិចបន្តួច​ហើយ កៀរ​គរ​បរិស័ទ​នោះ​ទេ។ តាម​ពិត​ទៅ​អ្នកដែល​គោរព​បូជា​ព្រះពុទ្ធសាសនា មិនមែន​បែប​ប្រមូល​បរិស័ទ​នោះ​ទេ ហើយ​ក៏​មិន​មែន​ជឿ​ព្រោះ​បានលាភសក្ការៈ​នោះ​ដែរ។ គ្រប់​មនុស្ស​ទាំងអស់​ដែល​ត្រូវ​បាន​ហៅ​ថា ពុទ្ធបរិស័ទ នោះ​គឺ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ឈ្វេងយល់​យ៉ាង​ច្បាស់ អំពី​គោល​ការណ៍​សំខាន់ៗ​នៃមាគ៌ា​ប្រតិបត្តិ​រួច​ទៅ​ហើយ ទើប​ពួក​គេ​មាន​ការ​ជឿជាក់​ជាខាងក្រោយ​មិនមែន​ជឿ​រួចហើយ​ទើប​ប្រតិបត្តិ​តាម​នោះ​ទេ វាស្រប​ទៅ​នឹង​ពាក្យ​ថា​ គិត​ហើយ​សឹមគូរ ទើប​ត្រឹម​ត្រូវ​ប្រាកដ​និយម មិនមែន​គូរ​រួចហើយ​ទើប​គិត​ជាខាងក្រោយ​នោះ​ទេ ឬ​មួយ​ក៏​ខ្ញុំ​គិត​ខុស​ម្នាក់​ឯង អាត្មានិយម​ទេដឹង? ចុះ​អស់​លោក​អ្នក​អាន​វិញ មានការ​យល់​យ៉ាង​ណា​ដែរ? ជាការ​ពិត​ណាស់ បើ​ទោះ​បី​ជា​ច្បាប់​នៅ​ប្រទេស​កម្ពុជា​បានចែង​ថា ប្រជាជន​ទាំងពីរភេទ​មានសិទ្ធិគោរព និង​ជំនឿ​លើ​សាសនា​ដែល​ខ្លួន​ពេញ​ចិត្ត​ក៏​ដោយ តែ​ក៏​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ផងដែរថា ព្រះពុទ្ធសាសនា គឺ​ជា​សាសនា​របស់​រដ្ឋ ប្រជាជន​ជាង ៩៥ ភាគរយ​គោរព​បូជា​ព្រះពុទ្ធសាសនា និងគាំទ្រ​យ៉ាងមុតមាំ​មិន​ថា​តែ អ្នក​រស់​នៅ​ទីក្រុង ឬ​ជនបទស្រែចម្ការ​នោះ​ទេ ហើយមានពុទ្ធមណ្ឌល (វត្តអារាម) គ្រប់ទិស​ទី​ក្នុងប្រទេស​ផងដែរ។ វិសាលភាព​នៃ​ព្រះពុទ្ធសាសនា បើតាម​ប្រវត្តិ​សាស្ត្រ​ក៏បាន​គូស​បញ្ជាក់​ផងដែរ​ថា ព្រះពុទ្ធសាសនា​បានផ្សព្វផ្សាយ​មក​កាន់​ដែន​ដី​សុវណ្ណភូមិ តាំងពី​ព្រះពុទ្ធសករាជ ២៣៤ មកម្ល៉េះ។ នៅ​ក្នុងចំណោម​ប្រទេស​ទាំងនោះ ក៏មានប្រទេស​កម្ពុជា​មួយ​ផងដែរ ដែល​ទទួល​បាន​នូវ​ឥទ្ធិពល​នៃ​ព្រះពុទ្ធសាសនា​ដ៏​ថ្លៃថ្លា​ជាអនេកអនគ្ឃរកថ្លែង​ពុំ​ត្រូវ​ទាល់​តែ​សោះនេះ ហើយ​ប្រជាជន​ទាំងអស់​ក៏បាន​ទទួល​ស្គាល់​ថា ជាសាសនា​មួយ​ដឹក​នាំ​សង្គម​មនុស្ស​ឲ្យ​មាន​សុខសន្តិភាព​វិបុលភាព ភាតរភាព សាមគ្គីភាព និង​វឌ្ឍនភាព​យ៉ាងទូលំទូលាយ ទូទាំង​ពិភពលោក​ផងដែរ។ សរុបសេចក្ដី​ទៅ​អាច​ហៅ​បាន​ថា ព្រះពុទ្ធសាសនា គឺ​ជាសាសនា​សន្តិភាព និងពោរពេញ​ដោយ​បញ្ញាញាណ ហេតុ​ដូច្នេះ ទើប​ពុទ្ធបរិស័ទ​សុទ្ធសឹង​តែ​ជា​អ្នក​ប្រកប​ដោយ​សុទ្ធិដ្ឋិនិយម ហេតុ​ផល​និយម កម្មផលនិយម និងភាព​ប្រាកដ​និយម​ចំពោះ​ទស្សនៈ​ជីវិត​នៃ​មនុស្ស​ជាតិ។ បើ​ទោះ​បី​ជា​ព្រះពុទ្ធសាសនា​មាន​ភាព​ប្រាកដ​និយម ដែល​មនុស្ស​អាចសិក្សា​ឈ្វេងយល់ និង​ពិសោធ​បាន​ដោយខ្លួន​ឯង​ក៏ដោយ ក៏​គង់​នៅ​មានមនុស្ស​ជាច្រើន​បដិសេធ​មិន​ទទួល​យកមក​ប្រតិបត្តិ​ដែរ ថែម​ទាំងនាំគ្នា​ពោលចំអក តិះដៀល មើលងាយ ពេបជ្រាយ ចំពោះ​ព្រះពុទ្ធសាសនា​ទៀត​ផងដូច​ជា​ថា ព្រះពុទ្ធសាសនា​ដឹកនាំ​មនុស្ស​ឲ្យ​ក្រៃក្រ ដឹក​នាំ​មនុស្ស​ឲ្យទន់ខ្សោយ ដឹកនាំ​មនុស្ស​ឲ្យ​ខ្លាច​គេ ដឹក​នាំ​មនុស្ស​ឲ្យ​គិត​តែ​ពី​ផល​ប្រយោជន៍​ខ្លួន​ជាដើម។ ចុះពុទ្ធបរិស័ទ​ផ្ទាល់​យល់​ឃើញ​យ៉ាង​ណា​ដែរ? ទើប​បាន​ជា​យក​ចិត្ត​ទុកដាក់​ក្នុងការ​ប្រតិបត្តិ​តាម​ឱវាទ​របស់​ព្រះអង្គ? ព្រះពុទ្ធសាសនា​ក៏​មិន​អួតសរសើរ​ថា ខ្លួន​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ គឺ​នៅ​រង់​ចាំ​អ្នកយក​ធម៌​ទៅ​ប្រើ​ប្រាស់​ដក​ពិសោធ​មើល​ដោយ​ខ្លួន​ឯង បើ​ទោះ​បី​ជា​ព្រះពុទ្ធ​សម្ដែង​ថាផ្លូវ​នេះ​ល្អ​គួរ​តែ​ដើរ តែ​អ្នក​មិន​ព្រម​ដើរ បែរ​ទៅ​ជា​ជ្រើស​រើស​ផ្លូវ​ផ្សេង ហើយ​ស្រាប់​តែ​មក​បន្ទោស​ផ្លូវ​វិញ​នោះ វា​ជា​រឿង​មិនត្រឹម​ត្រូវ​ទេ ប្រការ​សំខាន់ គឺ​ត្រូវ​អនុវត្ត​ដោយ​ខ្លួន​ឯង កុំ​ឲ្យ​ឮ​តែ​គេ​ថា ហើយ​តិះដៀល​ព្រះពុទ្ធសាសនា ទាំង​ដែលខ្លួន​នៅ​ក្នុងសង្គម​នៅមានព្រះពុទ្ធសាសនា​ស្ថិត​ស្ថេរ តាំង​នៅ​ឲ្យ​ត្រចះត្រចង់​គួរ​តែ​សាក​ល្បង ដក​ពិសោធ​មើល​មើល៍ កុំឲ្យ​ដូច​ជា​ពាក្យ​មួយ​ពោល​ថា កង្កែប​នៅជិត​គុម្ព​ឧប្បល មិនស្គាល់​ជាតិ​ឈូក​ក្លិន​គន្ធា កន្លង់​នៅ​ឆ្ងាយ​ត្រេចត្រង់​ផ្កា ជញ្ជក់​រសាកេសរបាន។ ធម៌ព្រះ​ល្អល្អះ​មិនខំរៀន ចេះ​ចាំ​នឹង​មាន​ពី​ថ្មើរ​ម៉ាន ខុស​ប្លង់​ភ្លាំងភ្លាត់​ទុក្ខសាមាន្យ ស្ដីញាតិ​សន្ដាន​ថា​មិន​ប្រាប់។ ដកស្រង់ចេញពីសៀវភៅ ទស្សនៈអប់រំ រៀប​រៀង​ដោយ សាមណេរ សា ចាន់រ៉ាត់ ដោយ​៥០០០​ឆ្នាំ
images/articles/2342/23rfsd.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៧៧២៧១ ដង)
កាល​ពី​ព្រេង​នាយ មាន​ព្រះ​ពោ​ធិ​សត្វ​មួយ​អង្គ​ទ្រង់​បាន​យោន​យក​កំ​ណើត​ជា​កូន​ចាប​ចៀប​កប្បាស ។ កូន​ចាប​ចៀប​កប្បាស​នោះ​មាន​ជើង​ និង​ស្លាប​តូច​ ៗ នៅ​ឡយ, មិន​ទាន់​ចេះ​ដើរ​ឬ​ហោះ​ហើរបាន​នៅ​ឡើយ​ទេ ។ មេ​បា​វា​ទាំង​ពីរ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​ដើម្បី​ស្វែង​រក​ចំ​ណី​យក​មក​សម្បុកដើម្បី​បញ្ចុក​ចំ​ណី​វា​តាម​ចំ​ពុះ ។ នៅ​តំ​បន់​ព្រៃ​ដែល​ចាប​ចៀប​កប្បាសបាន​យោ​ន​យក​កំ​ណើត​នោះ ជា​ភូមិ​មួយ​ក្នុង​លោក​យើង​នេះ​ដែល​តែង​តែ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​រៀង​រាល់​ឆ្នាំ ។ នា​កាល​វេ​លា​ឆ្នាំ​នោះ​ឯង ក៏​មាន​ភ្លើង​ចាប់​ឆាប​ឆេះ​ព្រៃ​ម្តង​ទៀត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លិទ្ធ​ភាព ក៏​បាន​នាំ​គ្នា​ហើរ​ទៅ​ឆ្ងាយ​ចាប់​តៃង​តែ​មាន​ផ្សែង​ជា​ដម្បូង​ម​ក​ម្លេះ ។ ដោយ​ហេតុ​ថា ភ្លើង​កាន់​តែ​ឆាប​ឆេះ​មក​ជិត​សម្បុក​កូន​ចាប​ចៀប​កប្បាស​បន្តិច​ម្តង ៗ ហើយ​នោះ ។ មេ និង​បា​ទាំង​ពីរ​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជា​មួយ​នឹង​កូន ។ នៅ​ទី​បំ​ផុត​ ភ្លើង​បាន​ឆាប​ឆេះ​មក​ជិត​មែន​ទែន ដែល​បាន​ធ្វើ​ឲ្យ​មេ​បា​ទាំង​ពីរ​បង្ខំ​ចិត្ត​ហើរ​ចាក​ចេញ​យក​រួច​តែ​ជីវិត​ខ្លួន ចោល​កូន​ចាប​សម្លាញ់​ទាំង​ចិត្ត​ក្តុក​ក្តួល​ជា​អនេក ។ ដើម​ឈើ​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ត្រូវ​បាន​ភ្លើង​ឆេះ​រលំ​ដួល ជា​មួយ​នឹង​សម្លេង​ផ្ទុះ​រប៉េះ​រប៉ោះ​ជា​ខ្លាំង ។ កូន​ចាប​ចៀប​កប្បាស​បាន​ឃើញ​អ្វី ៗ ត្រូវ​បាន​ភ្លើង​ឆេះ​បំ​ផ្លាញ​យ៉ាង​សា​ហាវ ដោយ​គ្មាន​អ្វី​អាច​គ្រប់​គ្រង​បាន​ឡើយ ។ វា​មិន​អាច​ធ្វើ​អ្វី ដើម្បី​ជួយ​ដល់​ជី​វិត​ខ្លួន​បាន​ឡើយ ។ នៅ​ក្នុង​ខណៈនេះ ចិត្ត​កូន​ចាប​ចៀប​កប្បាស​មាន​អារម្មណ៍​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​អស់​សង្ឃឹម​ជា​ខ្លាំង ។ ប៉ុន្តែ​​រំ​ពេច​នោះ កូន​ចាប​ចៀប​បាន​នឹង​ភ្នក​ក្នុង​ចិត្ត​ថា ៖ " មេ​និង​បា​ខ្ញុំ លោក​អាណិត​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់ ។ ដោយ​មិន​ខ្លាច​នឿយ​ហត់​អ្វី​ទាំង​អស់ លោក​បាន​ធ្វើ​សម្បុក​មួយ​សម្រាប់​ខ្ញុំ និង​ចិញ្ចឹម​បំ​ប៉ន​រក្សា​ខ្ញុំ ដោយ​គ្មាន​ការ​លោភ​លន់​អ្វី​សោះ​ឡើយ ។ នៅ​ពេល​ភ្លើង​បាន​ឆាបឆេះ​ជិត​មក​ដល់ លោក​ទាំង​ពីរ​បាន​នាំ​គ្នា​បន្សល់​ខ្លួន​នៅ​ជាមួយ​ខ្ញុំ រហូត​ដល់​នាទី​ចុង​ក្រោយ​បំ​ផុត ។ បក្សា​បក្សី​ទាំង​អស់​ដែល​មាន​លទ្ធ​ភាព​អាច​ហោះ​ហើរ​បាន គេ​បាន​នាំគ្នា​ហើរ​ចេញ​ទៅ​ឆ្ងាយ តាំង​តែ​ពី​មុន​យូរ​ណាស់​មក​ហើយ ។ អញ្ជឹង​ហើយ មេត្តា​ធម៌​របស់​មេ និង​បា​ដែល​លោក​មាន​ចំ​ពោះ​ខ្ញុំ​ធំ​ធេង​ណាស់ ។ លោកបាន​បន្សល់​ខ្លួន​នៅ​ជា​មួយ​ខ្ញុំ​ដោយ​ផ្សង​ព្រេង​នឹង​គ្រោះ​ថ្នាក់​នៃ​ជី​វិត​របស់​លោក​ទាំង​ពីរ ។ តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​គ្មាន​សង្ឃឹម​ថា​នឹង​អាច​ជួយ​យក​អា​សារ​ជី​វិត​ខ្ញុំ​បាន ។ ដូច្នេះ​ហើយ ដោយ​សារ​តែ​លោក​មិន​អាច​បី​ពរ​យក​ខ្ញុំ​ទៅ​ជា​មួយ​បាន ទើប​លោក​ដាច់​ចិត្ត​ហោះ​ហើរ​ចេញ​ទៅ​តែ​ខ្លួន ។ ខ្ញុំ​សូម​អរគុណ​ដល់​លោក​ទាំង​ពីរ ចំ​ពោះ​សេចក្តី​ស្រឡាញ់​របស់​លោក ដែល​មាន​ចំ​ពោះ​រូប​ខ្ញុំ ទោះ​ជា​លោក​ទាំង​ពីរ​ដល់​ទី​ណា​ក៏​ដោយ ។ ខ្ញុំ​សូម​ផ្សង​ដោយ​អស់​ពី​ចិត្ត សូម​ឲ្យ​លោក​ទាំង​ពីរ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ មាន​សុខ​​មាល​ភាព និង​សុភមង្គល ។ " " ឥឡូវ​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯងតែល​តោល ។ គ្មាន​អ្នក​ណា​មនាក់​ដែល​ខ្ញុំ​ទៅ​រក​ឲ្យ​ជួយ​បាន​ទេ ។ ខ្ញុំ​មាន​តែ​ស្លាប តែ​ខ្ញុំ​មិន​អាច​ហើរ​ឲ្យ​រួច​ខ្លួន​បាន ។ ខ្ញុំ​មាន​ជើង តែ​ខ្ញុំ​មិន​អាច​រត់​គេច​ចេញ​បាន ។ ប៉ុន្តែ​ ខ្ញុំ​នៅ​អាច​គិត​បាន ។ សល់​តែ​ចិត្ត​ប៉ុណ្ណោះ ដែល​ខ្ញុំ​នៅ​ប្រើ​បាន គឺ​ជា​ចិត្ត​ដែល​បរិសុទ្ធ ។ ក្នុង​ជិ​វិត​ដ៏​ខ្លី​របស់​ខ្ញុំ សត្វ​លោក​ដែល​ខ្ញុំ​ស្គាល់ មាន​តែ​មេ និង​បា​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។ ហើយ​ចិត្ត​របស់​ខ្ញុំ​សោត​ ក៏​ពោរ​ពេញ​ទៅ​ដោយ​ក្តី​មេ​ត្តា​ករុណា​ចំ​ពោះ​លោក​ទាំង​ពីរ ។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អំ​ព៉ើ​អាក្រក់ ដល់​អ្នក​ណា​ម្នាក់​ឡើយ ។ ខ្ញុំ​មាន​តែ​សច្ច​ភាព​នៃ​ទារក​និរ​ទោសតែ​ប៉ុណ្ណោះ ។ រំ​ពេច​នោះ​ បា​ដិ​ហារ​ដ៏​មហ​ស្ចារ្យ​មួយបាន​កើត​ឡើង ។ សច្ច​ភាព​នៃ​ទិ​រ​ទោស​នេះ​បាន​រីក​ធំ​ឡើង ៗ រហូត​ដល់​បាន​ធំ​ជា​ង​ខ្លួន​កូន​ចាប​ចៀប​កប្បាស​ ។ ចំ​ណេះ​ដឹង​ចំ​ពោះ​សច្ច​ធម៌​នេះ មាន​កម្រិត​ខ្ពស់​ហួស​ឆ្ងាយ​ផុត​ពី​ជី​វិត​រស់​នៅ​របស់​បុគ្គល​ម្នាក់ ៗ ។ ចំ​ណេះ​ដឹង​នេះ​ព្រះ​ពោធិ​សត្វ លោក​មិន​ត្រឹម​តែ​យល់​ដឹង​តែ​នៅ​ក្នុង​ជាតិ​នេះ​ទេ គឺ​លោក​ក៏មាន​ចំ​ណេះ​ដឹង​នេះ​តាំង​តែពី​គ្រប់​ជា​តិ​មុន ៗ មក​ផង​ដែរ ចំ​ណេះ​ដឹង​នេះ​ ហៅ​​ថា បុព្វេ​ជាតិ​ស្សរ​ញ្ញាណ ប្រែ​ថា ( ប្រាជ្ញា​រលឹក​ជាតិ​កំ​ណើត ពី​ក្នុង​អតី​ត​កាល​បាន ) ។ នរ​ជន​ដែល​បាន​យោន​យក​កំ​ណើត​ពី​ជាតិ​មុន​យ៉ាង​នេះ​បាន​នាំ្យមនុស្ស​ជាតិ​ស្គាល់​ថា ជា​ព្រះ​ពុទ្ធ​មួយ​អង្គ ដែលលោក​​ជា​អ្នក​បាន​សម្រេច​សម្មា​សម្ពោ​ធិ​ញ្ញាណ ស្គាល់​សច្ច​ធម៌​ច្បាស់​លាស់ លោក​ជា​អ្នក​មាន​អនុភាព​ នៃ​សច្ច​ធម៌, ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​គោល​បំ​ណង​នៃ​មេត្តា​ធម៌ ។ ដូច្នេះ​ហើយ ព្រះ​ពោធិ​សត្វ​ដែល​ជា​កូន​ចាប​ចៀប​កប្បាស​ លោក​បាន​អធិដ្ឋាន​តាំង​មាំ​ក្នុង​ចិត្ត​ថា ៖ " សូម​ឲ្យ​សច្ច​ភាព​នៃ​និ​រទោស​នេះ​បាន​ជួប​ជុំ​ជាមួយ​ភាព​បរិសុទ្ធ​នៃ​កុសល​ធម៌ និង​អា​នុ​ភាព​នៃ​សច្ច​ធម៌​ដ៏​បុ​រាណ​ផងចុះ ។ សូម​ឲ្យ​បក្សា​បក្សា​ និង​សត្ត​និ​ករ​ទាំង​អស់ ដែល​នៅ​ជាប់​អន្ទាក់​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​រួច​ផុត​ពី​គ្រោះ​ភ័យ ។ និង​សូម​ឲ្យ​ទី​កន្លែង​ត្រង់​នេះ​បាន​ចៀស​រួច​ផុត​ពី​ភ្លើង​ព្រៃ​មួយ​លាន​ឆ្នាំ​ទៅ​ហោង ។ " ហើយ​អ្វី​ ៗ ក៏បាន​សម្រេច​ដូច​សេចក្តី​អធិ​ដ្ឋាន​តាំង​ចិត្ត​សច្ចា​ប្រាថ្នា​របស់​ព្រះ​ពោ​ធិ​សត្វ​មែន ។ ដំ​បូន្មានៈ សច្ច​ធម៌, កុសល​ធម៌ និង​ករុណា​ធម៌​អាច​សង្រ្គោះ​ពិ​ភព​លោកបាន ។ ដកស្រង់ចេញពីសៀវភៅៈ ព្រហ្ម​ចរិយេសនា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿