ថ្ងៃ សុក្រ ទី ២៣ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,៣៥៥
ថ្ងៃម្សិលមិញ ៥០,៧០២
ខែនេះ ១,១៥៤,៣៦៨
សរុប ៤៣,៨៨៦,២០៧
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2510/image.jpeg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ៥៥៦៤ ដង)
៙. អារម្មណ៍របស់ចិត្ត គឺជាលោកនៃការរស់នៅ ឯចំណែកចិត្តដឹងអារម្មណ៍គឺជាការរស់នៅក្នុងលោក ។ បើចិត្តមានសភាពយ៉ាងណាៗ លោកនៃការរស់នៅក៏ទៅជាយ៉ាងនោះៗឯង គឺថា បើចិត្តជាលោភៈ លោកនៃការរស់នៅរមែងខ្វះខាត រហេមរហាម ដូចឋានប្រេត បើចិត្តជាទោសៈ លោកនៃការរស់នៅមានការក្ដៅក្រហាយ ដូចឋាននរក បើចិត្តជាមោហៈ លោកនៃការរស់នៅមានសភាពមមិងមមាំង ដូចភូមិតិរច្ឆាន តែបើចិត្តមានទានសីល លោកនៃការរស់នៅទៅជាមានសភាពរីករាយស្រស់ស្រាយ ដូចជាឋានសួគ៌ា បើចិត្តមានភាវនា លោកនៃការរស់នៅរមែងស្ងប់ត្រជាក់ ដូចរស់នៅក្នុងព្រហ្មលោក បើចិត្តមានវិបស្សនាពិតប្រាកដនោះ លោកនៃការរស់នៅមានសភាពជាឥស្សរៈ មិនមានកង្វល់ មិនមានការហួងហែង ជាការរស់នៅក្នុងលោកនៃព្រះអរិយៈ រហូតដល់មានផលសមាបត្តិ បានរស់នៅពិតៗ ក្នុងអារម្មណ៍ព្រះនិព្វាន ដូច្នេះ លោកនៃការរស់នៅ គឺយើងសាងដោយខ្លួនឯង មិនអាចនាំអ្នកដទៃ ឲ្យមករស់នៅជាមួយបានឡើយ គឺថា បើយើងប្រាថ្នា ចង់រស់នៅក្នុងលោកណា យើងគប្បីសាងលោកនោះ រស់នៅដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដោយប្រការដូច្នេះ សូមទានជ្រាប ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2511/image.jpeg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ៥១២២ ដង)
វាចាធម្មទានមានឥទ្ធិពល ជួបគ្នារាល់ថ្ងៃត្រូវលៃលក កុំឲ្យកាន់យករករឿងឈ្លោះ មុខមាត់វាចាការអនុគ្រោះ បើមិនដូច្នោះរស់រងទុក្ខ ។ ក្រោធមានកម្លាំងខ្លាំងអស្ចារ្យ ទម្លាយស្នេហាបានគ្រប់មុខ អាវុធវាចាប្រហារសុខ ពោលពាក្យស្មាញស្មុគគុកខ្លួនឯង ។ កុំចង់បានគេល្អគ្រប់មុខ ចង់ហួសនាំទុក្ខនាំចំបែង ថាគេអាក្រក់ភ្លេចខ្លួនឯង ជេរគេក្ដែងៗខ្លួនឯងសោះ ។ ម្ដេចក៏មិនល្អខ្លួនឯងទៅ ល្អនៅក្នុងផ្លូវនៃសប្បុរស មធុភាណីស្ដីពីរោះ ក្រែងបានសប្បុរសទាំងអស់គ្នា ។ កុំយកទឹកក្ដៅស្រោចបន្លែ ដោយគិតថាថែនោះពុំជា ប្រដៅកូនចៅក្រោធគ្រប់គ្រា ប្រយត្ន័រងាបាត់គ្នាអស់​ ។ បុប្ផភាណីសម្ដីផ្កា វៀរចាកមុសាបុប្ផាស្រស់ វាចាក្រអូបវៀរអសុរោះ វាចាខ្មួរខ្មោះអស់អ្នកស្ដាប់​ ។ វាចាធម្មទានមានឥទ្ធិពល ស្ដាប់យល់បានដល់ទីផុតស្លាប់ បងប្អូនកូនចៅត្រូវប្រញាប់ ទាន់មានធម៌ស្ដាប់ឆាប់សិក្សា​ ។ សទ្ធាជាដៃបញ្ចេញមក ត្រងត្រាប់ស្ដាប់យកអត្ថថ្លៃថ្លា ចាក់ធ្លុះសេចក្ដីដោយបញ្ញា លះការខ្វាយខ្វល់ដល់និព្វាន ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2516/Un76543titled-1.jpg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ៥០០៣ ដង)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់ ៙. យើងកើតមកមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនពិត ប៉ុន្តែយើង ចេះពេញចិត្តនឹងសម្បត្តិដែលយើងមាន នេះជាគុណធម៌ គឺសេចក្ដីសន្ដោស ដែលមានអានុភាពធ្វើសម្បត្តិទ្រព្យដែលខ្លួនមាននោះ ឲ្យជាសម្បត្តិគ្រប់គ្រាន់ទៅបាន នេះអស្ចារ្យ ណាស់ ព្រោះថា សូម្បីភ្នំមាសពីរ ក៏មិនអាចធ្វើបុរសម្នាក់ ដែលមិនមានធម៌សន្ដោសនោះឯង ឲ្យឆ្អែតគ្រប់គ្រាន់ទៅបានឡើយ ( សន្ដោសចំពោះរបស់ដែលបាន ក្សេមក្សាន្តចំពោះរបស់ដែលមាន )៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2518/U54ntitled-1.jpg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ២០៧៦៩ ដង)
បាននៅរស់ហើយគួរចេះស្កប់ បាននៅរស់ហើយគួរចេះស្កប់ ជីវិតជាទ្រព្យជាដើមទុន ខំប្រឹងព្យាយាមសន្សំបុណ្យ ត្រៃរត្នមានគុណគួរបូជា ។ រឿងក្នុងជីវិតពិតយ៉ាងហ្នឹង សិក្សាឲ្យដឹងធម៌ធម្មា អត់ធន់ឱវាទព្រះភគវា ផុតកម្មវេរាដោយមេត្តា ។ រៀនយកគំនិតព្រះបុណ្ណៈ សុនាបរន្តៈមនុស្សយ៉ាងណា ទោះជាកាចកាប់វាយប្រហារ បុណ្ណៈគិតថាគួរគប្បី ។ គេគ្រាន់តែពោលពាក្យស្ដីថា អត់មានប្រហារដោយអ្វី ៗ ឬគេវាយគប់ដោយដុំដី ប៉ុណ្ណឹងមានស្អីគេល្អហើយ ។ ខន្តីមេត្តាគូគុណគាប់ បញ្ញាជាទ្រព្យទៅរកត្រើយ បាននៅជីវិតប៉ុណ្ណឹងហើយ កុំនៅកន្តើយប្រឹងសិក្សា ។ ជីវិតមានកម្មចាំឲ្យផល បាបអកុសលឬកុសលា មិនលុះអំណាចនៃអ្នកណា មិនឲ្យសុខាបានយូរឡើយ ។ សាមិសសុខជាអន្ទាក់ យើងត្រូវតែភ្ញាក់រត់រកត្រើយ ភពបីមិនមែនស្រុកយើងឡើយ សត្វកើតមកហើយតែងតែស្លាប់ ។ សត្វកើតមកហើយតែងមានទុក្ខ ដូចនៅក្នុងគុកគេចងចាប់ ត្រូវតែរត់ចេញជាប្រញាប់ ខំប្រឹងរកស្ដាប់ធម៌ទេសនា ។ ព្រះពុទ្ធទ្រង់ត្រាស់សច្ចធម៌ មគ្គសច្ចបវរលះតណ្ហា ទុក្ខនិរោធផុតទុក្ខា ស្ដាប់ធម៌ទេសនាទៅនិព្វាន ៕ ប. ស. វ. ដោយ៥០០០ឆ្នាំ
images/articles/2519/Un6543titled-1.jpg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ៣០៨១ ដង)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​ រកបានដោយកម្រក្នុងលោក​ គឺអ្វីខ្លះ​? ១-ព្រះតថាគតជាអរហន្ត​សម្មាសម្ពុទ្ធ​ រកបានដោយកម្រក្នុងលោក​ ។ ២-បុគ្គល​អ្នកសម្ដែងនូវធម៌​វិន័យ​ ដែលព្រះតថាគតទ្រង់ប្រកាសហើយ​ រកបានដោយកម្រក្នុងលោក។ ៣-បុគ្គល​អ្នកដឹងនូវធម៌វិន័យ​ ដែល​ព្រះ​តថាគតប្រកាសហើយ​ រកបានដោយកម្រក្នុងលោក​។ ៤-បុគ្គល​អ្នកដឹងនូវធម៌វិន័យ​ ដែល​ព្រះ​តថាគតប្រកាសហើយ​ៗ​ ប្រតិបត្តិ​ធម៌គួរតាមធម៌​ រកបានដោយកម្រក្នុងលោក​ ។ ៥-បុគ្គល​អ្នកដឹងឧបការៈគុណ​ ដែល​អ្នក​ដ៏ទៃ​ធ្វើ​ហើយ​ ធ្វើ​តបវិញ​ រកបានដោយកម្រក្នុងលោក​។ បិដក​៖៤៥ ទំព័រ៨១-៨២ ដោយ៥០០០ឆ្នាំ
images/articles/2575/image.jpeg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ១៥២៦៥ ដង)
៙. សេចក្ដីល្អ ឬអាក្រក់ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន ។ មនុស្សដែលយើងព្រមទទួលថា ជាមនុស្សល្អនោះ ព្រោះគេបានធ្វើល្អ និងនិយាយល្អ ទាំងនេះព្រោះមកអំពីមាន ការគិតល្អជាមូលដ្ឋាន ។ អាចនិយាយម្យ៉ាងទៀតថា គេតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ។ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ជាងយើងជាមនុស្សល្អនោះឡើយ ។ ជំនួសការដែលយើងចង់ឲ្យអ្នកដទៃ ធ្វើសេចក្ដីល្អឲ្យយើង គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯង ទៅតាមដែលយើងត្រូវការ ។ សេចក្ដីល្អដែលយើងធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្ត ជាពិតប្រាកដ គឺធ្វើឲ្យចិត្តបានសុខស្ងប់ ។ កាលបើចិត្តបានសុខស្ងប់ហើយ អ្វី ៗ ក៏រៀបរយទៅផងដែរ ។ ៙. ចិត្តរបស់មនុស្ស សំខាន់សម្រាប់មនុស្សខ្លួនឯងណាស់ មានតម្លៃជាទីបំផុត ត្រូវថែទាំឲ្យក្រៃលែង ។ មនុស្សនឹងទៅជាបុគ្គលយ៉ាងណា គឺស្រេចហើយតែចិត្តរបស់គេនោះឯង តួយ៉ាងព្រះសិទ្ធត្ថ ដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធ ក៏ព្រោះមកអំពីព្រះហឫទ័យព្រះអង្គដែរ ។ មនុស្សធម្មតា តែក្រោយមកបានក្លាយជាព្រះអរហន្ត ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ព្រោះចិត្តរបស់លោកប្រាសចាកកិលេសហ្នឹងឯង រីឯមនុស្សមានមុខមាត់ស្អាតបាតខ្លះ តែជាទីរង្កៀសដល់មនុស្សទាំងឡាយ ព្រោះចិត្តអាក្រក់ ហើយធ្វើអាក្រក់ និយាយអាក្រក់ ទៅតាមចិត្តដែលអាក្រក់នោះ ៗ ។ ៙. ចំពោះចិត្តមានសេចក្ដីសំខាន់យ៉ាងណា អ្នកសិក្សាអំពីចិត្ត អាចឃើញច្បាស់បាន ។ អ្នកដែលមានជោគល្អជាទីបំផុត គឺអ្នកដែលអាចធ្វើចិត្តឲ្យជាសុខបានរាល់ថ្ងៃ និងសេចក្ដីស្ងប់ដ៏ពិតប្រាកដ នៃចិត្តនោះឯង ។ ត្រូវចាំថា បើចិត្តអាក្រក់ហើយ អ្វី ៗ ទៀតដែលអាក្រក់នឹងតាមមក តែបើចិត្តល្អវិញ សេចក្ដីល្អគ្រប់យ៉ាងនឹងតាមមកក្រោយដែរ ដូចកង់រទេះ វិលតាមស្នាមជើងគោដែលអូសនូវរទេះនោះ ឬដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះឯង ។ ៙. យើងកើតទុក្ខទោមនស្ស ព្រោះចិត្តគិតតាក់តែងខ្លួនឯង មិនមែនព្រោះអ្នកដទៃទេ ។ ចិត្តនេះ គិតឲ្យខ្លួនឯង ខ្វះខាតរហេមរហាមក៏បាន គិតឲ្យខ្លួនឯងគ្រប់ ឡើងសល់ទៀតក៏បាន គិតឲ្យសុខ គិតឲ្យទុក្ខ បានទាំងអស់ ដូច្នេះ គួរយើងសិក្សាព្រះធម៌ ដើម្បីបានឆ្លាតក្នុងការគិត គឺយោនិសោមនសិការ ៕ សាធុ ! សាធុ ! ៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2576/image.jpeg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ១៤៦២០ ដង)
៙. វិធីកម្ចាត់សត្រូវដែលល្អជាទីបំផុត គឺត្រូវធ្វើឲ្យសត្រូវនោះ ត្រឡប់មកជាមិត្តវិញ ទោះជាមិនមែនមិត្តដែលត្រូវសេពគប់ ក៏ជាមិត្តដោយអំណាចមេត្តាចិត្តរបស់យើងដែរ ។ យើងកុំល្ងង់ដល់ថ្នាក់ ចំណាយជីវិត ចំណាយពេលវេលាដ៏មានតម្លៃ មួយថ្ងៃ ៗ ទៅលើការខឹងក្រោធ ការចងគំនុំ រហូតដល់រកពេលដើម្បីរីករាយ ក្នុងសេចក្ដីល្អរបស់ខ្លួន មិនបាននោះ ។ ៙. គិតរឿងអាក្រក់របស់អ្នកដទៃហើយ ក្ដៅក្រហាយចិត្ត និង គិតរឿងល្អដែលខ្លួនឯងបានធ្វើហើយ កំពុងធ្វើ នឹងធ្វើ ហើយសប្បាយចិត្ត ត្រជាក់ស្ងប់ ទាំងពីរបែបនេះ យើងល្មមចេះជ្រើសរើសបានហើយ ។ បើដឹងថាគេខុសហើយ ចាំទុកជាមេរៀន ប្រយ័ត្នកុំឲ្យខុសខ្លួនឯងដូចគេ ខំប្រឹងបំពេញការខ្វះខាតរបស់ខ្លួន ប៉ុណ្ណេះ ក៏ឈ្មោះថា បានចំណេញដែរ កុំសាងទុក្ខសោកឲ្យខ្លួនឯងហើយ គិតថាខ្លួនពូកែណាស់នោះ វាល្ងង់ពេក ។ ៙. រវល់តែយកពេលទៅស្អប់គេ អត់ពេលសម្រាប់សេចក្តីសុខខ្លួនឯង រវល់តែទាមទារឲ្យគេស្រឡាញ់ ភ្លេចស្រឡាញ់ខ្លួនឯង ។ ប.ស.វ.
images/articles/2578/text456pic.jpg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ៨៥៧ ដង)
យើងខ្ញុំព្រះករុណាអាត្មាភាព ជាភិក្ខុ សាមណេរ ក្នុងវត្តសុវណ្ណបទុម ព្រម​ទាំង​អា​ចារ្យ​គណៈកម្មាការ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ និង​ពុទ្ធ​បរិស័ទ​មក​អំពី​ទី​ជិត​ឆ្ងាយ​ បាន​មូល​មតិ​គ្នា​ផ្តួច​ផ្តើម​ប្រារព្ធ​ បុណ្យ​វិសាខ​បូជា ដោយ​នឹក​រលឹក​ដល់​ហេតុ​អស្ចារ្យ​ ៧​ប្រ​ការ​ ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ដោយ៥០០០ឆ្នាំ
images/articles/2621/t55555555extpic.jpg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ១២២២៤ ដង)
១. ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចឡើង ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ កុំប្រកាន់ថា អញជាមនុស្សសំខាន់ ។ នៅពេលមានអ្វីកើតឡើងដល់យើង កុំចេះតែគិតឲ្យសេចក្ដីសំខាន់ខ្លួនឯងយ៉ាងនេះ យ៉ាងនោះ ត្រូវចេះគិតដល់ធម្មតាធម៌ ។ ២. ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹង សុទ្ធតែជាភារៈទាំងអស់ បើមិនច្រើន ក៏តិចដែរ ។ ៣. ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយ ជាដើម កុំទៅវង្វេងជាមួយរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះ ៗ ។ ៤. ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ នៅពេលដែលស្ថានការណ៍លំបាកយ៉ាប់ មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ យើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។ ៥. ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិត ព្រោះត្រូវតស៊ូជាមួយមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះ មានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិត និងដើម្បីបានឈ្នះនូវមានះក្នុងខ្លួនឯង ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2622/text43pic.jpg
ពិសេស
ផ្សាយ : ២២ មិថុនា ឆ្នាំ២០១៧ (អាន: ១១៩០៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងអដ្ឋកថាធម្មបទ រឿងទី ៩ នៃពុទ្ធវគ្គ បញ្ជាក់ថា ព្រះតថាគតជាព្រះបរមសាស្តា មានបរិវារជាព្រះភិក្ខុសង្ឃដ៏ច្រើនស្តេចចេញចាកក្រុងសាវត្ថី ឆ្ពោះទៅកាន់ក្រុងពារាណសីដោយលំដាប់ ក្នុងរវាងផ្លូវព្រះអង្គទ្រង់គង់ប្រថាប់នៅនាទេវស្ថានមួយ ជិតស្រុកតោទេយ្យគ្រាម ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ព្រះកស្សបទសពល ជាព្រះអរហន្តសម្មាសម្ពុទ្ធ ធ្លាប់គង់ប្រថាប់ប្រទានឱវាទដល់ភិក្ខុសង្ឃក្នុងទីនេះ ដែលក្នុងកាលនោះ ទីនេះមានឈ្មោះថា វេភឡិគនិគម ។ នៅពេលដែលព្រះអានន្ទដ៏មានអាយុ ក្រាលសង្ឃាដីមានជាន់ ៤ បានអារាធនាយាងព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ សូមព្រះដ៏មានព្រះភាគទ្រង់គង់សិន កាលបើព្រះអង្គទ្រង់គង់ហើយ ភូមិប្រទេសនេះ នឹងបានឈ្មោះថា មានព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ ទ្រង់បានប្រើប្រាស់ហើយ ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់ហើយ ទើបព្រះអង្គទ្រង់ត្រាស់សម្តែងប្រវត្តិរឿងរ៉ាវរបស់ព្រះអង្គ ដែលក្នុងកាលនោះ ព្រះអង្គជាព្រះបរមពោធិសត្វ ជោតិបាលមាណព មាន ឃដិការ ស្មូនឆ្នាំងជាសម្លាញ់ដ៏ជាទីពេញចិត្ត ។ ឃដិការស្មូនឆ្នាំងជាព្រះអនាគាមិបុគ្គល និងជាអ្នកបម្រើដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធកស្សបទសពល ឃដិការស្មូនឆ្នាំងនេះឯងដែលបានបបួល បានណែនាំព្រះបរមពោធិសត្វ ដោយការបបួលដ៏មានកម្លាំងក្រៃលែង ដើម្បីបានព្រះបរមពោធិសត្វ ជោតិបាលមាណព ចូលគាល់ព្រះសម្មាសម្ពុទ្ធ នៅត្រង់វេភឡិគនិគមនោះឯង ។ ជោតិបាលមាណព បរមពោធិសត្វ មានត្រកូលខ្ពង់ខ្ពស់ជាងឃដិការស្មូនឆ្នាំង លុះដល់ឃដិការស្មូនឆ្នាំង បបួលជាច្រើនដង រហូតដល់ចាប់ទាញសក់ទៅទៀត ទើបគិតថា អស្ចារ្យណាស់ នេះមិនមែនជាការចាប់ទាញដ៏ថោកថយឡើយ ហើយក៏មិនមែនជាកម្លាំងផ្ទាល់របស់សម្លាញ់ដែរ គឺពិតជាកម្លាំងរបស់ព្រះសាស្តាសម្មាសម្ពុទ្ធ លុះគិតដូច្នេះហើយ ទើបបានព្រមចូលគាល់ព្រះសម្មាសម្ពុទ្ធ ស្តាប់ធម្មកថា ។ ព្រះកស្សបទសពល ទ្រង់ត្រាស់នូវធម្មកថាដើម្បីឲ្យជោតិបាលមាណពត្រឡប់មកមានសតិ ដោយន័យនេះ គឺថា ម្នាលជោតិបាល អ្នកមិនមែនជាបុគ្គលធ្លាក់ចុះក្នុងឋានៈថោកថយនោះឡើយ ព្រោះអ្នកបានប្រាថ្នា សព្វញ្ញុតញ្ញាណ នឹងបានឡើងកាន់មហាពោធិបល្ល័ង្ក ដូច្នេះ បុគ្គលដូចជាអ្នកហ្នឹងឯង មិនគប្បីរស់នៅដោយសេចក្តីប្រមាទឡើយ ។ ព្រះបរមពោធិសត្វ បានចូលកាន់ផ្នួសតាំងនៅក្នុងចតុប្បារិសុទ្ធិសីល ហើយរៀននូវព្រះពុទ្ធវចនៈគឺព្រះត្រ័យបិដក សមាទានធុតង្គ ១៣ ចូលព្រៃ បំពេញគតវត្ត និងបច្ចាគតវត្ត ធ្វើសមណធម៌ចម្រើនវិបស្សនា ។ បន្ទាប់មក ព្រះកស្សបទសពល ទ្រង់យាងទៅកាន់ព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ ព្រះរាជាដែនកាសីក្នុងកាលនោះ ព្រះនាមព្រះបាទកិកិ បានអារាធនាព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃទទួលចង្ហាន់ និងអារាធនាព្រះអង្គឲ្យគង់ចាំវស្សាក្នុងក្រុងពារាណសី ទាំងរ៉ាប់រងបម្រើព្រះពុទ្ធអង្គនិងភិក្ខុសង្ឃ ២ ម៉ឺនអង្គ ប៉ុន្តែព្រះបរមសាស្តាសម្មាសម្ពុទ្ធ មិនបានទទួលក្នុងការចាំព្រះវស្សា នៅក្នុងក្រុងពារាណសីឡើយ ព្រោះព្រះអង្គបានទទួលពាក្យរបស់ឃដិការស្មូនឆ្នាំងទៅហើយ រឿងនេះ បានធ្វើឲ្យព្រះរាជាមានព្រះចិន្តារាយមាយ ទោមនស្សក្នុងព្រះហឫទ័យ ។ ព្រះរាជាទ្រង់ទោមនស្ស តូចព្រះហឫទ័យពិត តែមិនមែនប្រារព្ធទៅរកព្រះតថាគតឡើយ ព្រោះព្រះរាជាទ្រង់ជាព្រះសោតាបន្នបុគ្គល គ្រាន់តែព្រះអង្គតូចព្រះហឫទ័យថា យើងមិនបានថ្វាយទានអស់ ៣ ខែ មិនបានស្តាប់ព្រះធម៌ និងមិនបានបដិបត្តិភិក្ខុសង្ឃដល់ទៅ ២ ម៉ឺនអង្គ គឺទ្រង់ទោមនស្សរឿងហ្នឹងឯង ។ ព្រះអដ្ឋកថា បានសម្តែងអំពីដំណើរដែលព្រះបាទកិកិ សម្រេចសោតាបត្តិផល គឺក្នុងកាលដើមឡើយ ព្រះរាជាទ្រង់រាប់អានពួកព្រាហ្មណ៍ ពេលមួយទ្រង់ចេញទៅបំពេញរាជកិច្ចជាយដែន បានផ្តាំផ្ញើកិច្ចការបម្រើព្រាហ្មណ៍ទាំងនោះ នឹងធីតារបស់ព្រះអង្គព្រះនាមឧរច្ឆទា ។ ព្រះនាងឧរច្ឆទាចុះពីប្រាសាទមកហើយ មិនបានជ្រះថ្លានឹងពួកព្រាហ្មណ៍ទាំងនោះឡើយ ដោយសារពួកព្រាហ្មណ៍ទាំងនោះខ្វះការសង្រួម សម្លឹងមើលព្រះនាងមិនដាក់ភ្នែក... ព្រះនាងក៏ឡើងកាន់ប្រាសាទវិញទៅ ។ ថ្ងៃមួយទតព្រះនេត្រទៅថ្នល់ ព្រះនាងជ្រះថ្លានឹងព្រះអគ្គសាវ័ក ឲ្យគេនិមន្តមកហើយ ប្រគេនចង្ហាន់បិណ្ឌបាត ស្តាប់ព្រះធម្មទេសនា សម្រេចសោតាបត្តិផល ។ លុះដល់ព្រះរាជាស្តេចយាងមកវិញ ដើម្បីដោះស្រាយក្នុងរឿងនេះ ពួកញាតិរបស់ព្រះនាងឧរច្ឆទា បានសូមពរអំពីព្រះរាជាឲ្យព្រះនាងឧរច្ឆទាសោយរាជ្យ ៧ ថ្ងៃ តាមដែលព្រះរាជាបានប្រទានពរតាំងពីព្រះនាងទើបតែប្រសូតមកនោះឯង ។ នៅពេលបានសោយរាជ្យ ព្រះនាងបានចាត់ចែងថ្វាយទាន យាងព្រះបិតាឲ្យមកស្តាប់ព្រះធម្មទេសនាដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង ព្រះរាជាក៏បានតាំងនៅក្នុងសោតាបត្តិផលពេលនោះឯង ។ ជាធម្មតារបស់ព្រះសោតាបន្នបុគ្គល រមែងមិនមានអាឃាតប្រារព្ធចំពោះព្រះតថាគតឡើយ ហើយក្នុងកាលនោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ បានក្រាបបង្គំទូលសួរព្រះកស្សបទសពល ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលដទៃណាមួយ ដែលជាអ្នកបម្រើដ៏វិសេសជាងខ្ញុំព្រះអង្គទៅទៀតនោះ តើមានដែរឬ ព្រះអង្គ ? នៅក្នុងបិដក ៩ ទំព័រ ដែលព្រះពុទ្ធកស្សបទសពល ទ្រង់ត្រាស់សម្តែងសរសើរគុណរបស់ឃដិការស្មូនឆ្នាំង ។ នៅក្នុងគម្ពីរពុទ្ធវង្សបិដកលេខ ៧៧ ទំព័រ ២២៦ សម្តែងថា ឧបាសកដែលជាអគ្គឧបដ្ឋាកនៃព្រះកស្សបទសពល គឺសុមង្គលឧបាសក ១ និងឃដិការឧបាសក ១ ដូចគ្នានឹងនៅក្នុងព្រះសាសនាព្រះសមណគោតមបរមគ្រូ គឺចិត្តឧបាសក ១ និងហត្ថាឡវកឧបាសក ១ ដោយប្រការដូច្នេះឯង ។ សូមអនុមោទនា ! ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមបណ្តាញសង្គមហ្វេសប៊ុក
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro