ថ្ងៃ ពុធ ទី ២៤ ខែ តុលា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស. ២៥៦២  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧,១៣៧
Today
ថ្ងៃម្សិលមិញ ១៩៣,៧២៩
ខែនេះ ២,១៥០,៧៥៥
សរុប ៧៥,៤៤៣,៥១៩
free counters
កំពុងទស្សនា ចំនួន
ប្រកាសថ្មីៗ សៀវភៅធម៌ សំឡេងធម៌ វីដេអូធម៌
images/articles/2982/dssrew.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៤២០ ដង)
កម្មវិធីបុណ្យកឋិនទានមហាសាមគ្គី ដឹកនាំសន្សំកុសលដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ព្រះករុណា អាត្មាភាព ភិក្ខុបញ្ញាបជ្ជោតោ ទេព បញ្ញា ដែល លោកគ្រូអគ្គបណ្ឌិត បានអនុញាតហើយ សូមប្រគេន និងជូនកម្មវិធីបុណ្យកឋិន ដូចខាងក្រោមៈ ដោយ៥០០០ឆ្នាំ
images/articles/2430/12c.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ១២៦៨ ដង)
ការទទួលទាន​សុរា ហេតុ​អ្វី​ថា​មាន​បាប សុរា​នោះ​ទទួលទាន​ទៅ ជា​ថ្នាំ​កែ​រោគ​ក៏​មាន ជា​គុណ​ឲ្យ​ទទួល​ទាន​បាយ​បាន​ក៏​មាន ? ការផឹក​សុរា​ បាន​ជា​ថា​បាប, ព្រះ​បរមគ្រូ​ទ្រង់​ហាម​ពុំ​ឲ្យ​សេព​សុរា​នោះ ព្រោះ​ជា​របស់​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​ខូចចិត្ត ដ្បិត​មនុស្ស​យើង​សព្វថ្ងៃ​នេះ​មាន​ស្រវឹង​នៅ​ពេញ​ខ្លួន​ហើយ ។ សេចក្ដី​ស្រវឹង​នេះ លោភោ គឺ​សេចក្ដី​ជាប់​ជំពាក់ ឬ ចំណង់​ចង់​បាន នេះ​ជា​ស្រវឹង​ប្រការ ១ ទោសោ គឺ​សេចក្ដី​ក្រោធ​ខឹង នេះ​ស្រវឹង​ប្រការ ១ មោហោ គឺ​សេចក្ដី​ល្ងង់​វង្វេង​ពុំ​ស្គាល់​ខុសត្រូវ នេះ​ជា​ស្រវឹង​ប្រការ ១ ។ ស្រវឹង​ទាំងអស់​នេះ តែង​មាន​នៅ​សម្រាប់​រូប​មក​ហើយ ៗ មក​ថែម​ផឹក​ទឹក​ស្រវឹង​ចូល​ទៅ​ទៀត ស្រវឹង​ថ្មី​ក៏​នាំ​ស្រវឹង​ចាស់​ឲ្យ​មាន​កម្លាំង​ក្លាហាន​ឡើង គឺ​ខ្លួន​អ្នក​​លោភ ក៏​នាំ​ឲ្យ​លោភ​ខ្លាំង​ឡើង ខ្លួន​អ្នក​ទោសៈ ឬ មោហៈ​មានៈ​ទិដ្ឋិ ក៏​នាំ​ឲ្យ​ចម្រើន​ទោសៈ​មោហៈ​មានះ​ទិដ្ឋិ​ខ្លាំងក្លា​ឡើង​ ។ មួយ​ទៀត ពាក្យ​ជា​អាថ៌កំបាំង ឬ កេរ្តិ៍​ខ្មាស​ជា​របស់​មិន​គួរ​នាំ​ចេញ​សម្ដែង​ប្រាប់​គេ​នោះ ក៏​អាច​នាំ​ចេញ​បង្ហាញ​គេ​បាន​ទាំងអស់ ។ មួយ​ទៀត​នាំ​ឲ្យ​កើត​ជម្លោះ​ប្រកែក ជួន​ក៏​ត្រូវ​ព្រះ​រាជអាជ្ញា បង់​ទ្រព្យធន​ទៅ​ផ្សេងៗ ។ មួយ​ទៀត ទោស​សុរា​នេះ នាំ​ឲ្យ​កើត​រោគ​ឆាប់​ងងឹត​ភ្នែក ឆាប់​ជរា​គ្រាំគ្រា​ទ្រោម​ទ្រុឌ ទោស​យ៉ាង​នេះ​ឯង បាន​ថា​មាន​បាប​ក្នុង​លោក​នេះ​មួយ​ទៀត ។ ប្រាក់​ដែល​ទៅ​ទិញ​សុរា​នោះ​ក្នុង​មួយ​ឆ្នាំៗ បើ​ជា​ប្រមូល​ទុក គង់​បាន​នៅ​ច្រើន ទុក​ទិញ​បាយ​ត្រី​ចំណី​ឯទៀត​ចែក​កូន​ប្រពន្ធ​អាស្រ័យ​ជាជាង ។ (សៀវភៅ គតិលោក) ដោយ៥០០០ឆ្នាំ
images/articles/2431/1112tpic.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៣១៥៧ ដង)
តាម​ព្រះពុទ្ធ​សាសនា ស្នេហ៍​មុខ​ដែល​នាំ​ឲ្យ​គេ​ស្រឡាញ់​ចូលចិត្ត គឺ​សំដី​ទន់ភ្លន់ ចរិយា​សុភាព​រាបសារ ទឹកមុខ​ញញឹម​ជា​និច្ច ជាមួយ​ទឹកចិត្ត​ប្រកប​ដោយ​មេត្តា ករុណា មាន​ចិត្ត​ល្អ ចេះ​ជួយ​ធុរៈ​អ្នក​ដទៃ ។ គាថា​នេះ មិន​ថា​ត្រឹម​មនុស្ស​ដែល​ស្រឡាញ់​ចូលចិត្ត សូម្បី​​សត្វ​តិរច្ឆាន​ក៏​ចូល​មក​ជិត យក​មនុស្ស​​នោះ​ជា​មិត្ត​ដែរ ។ ព្រះពុទ្ធ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មនុស្ស​ដែល​គេ​ស្រឡាញ់ ឬ​ស្អប់ មក​អំពី​អំពើ​របស់​​ខ្លួនឯង ។ ដកស្រង់​ពី​សៀវភៅ តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សង្គម​ខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/2432/121pic.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ១១៥៤៤ ដង)
តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ? នៅ​ពេល​ដែល​មាន​ទុក្ខ​​ធរមាន មនុស្ស​ភាគច្រើន​ចេះតែ​រក​កល​ចង់​សម្លាប់​ខ្លួនឯង ដើម្បី​រួចចាក​ផុត​ទុក្ខ​ទាំង​នោះ ។ តើ​ការសម្លាប់​ខ្លួនឯង​នេះ​នឹង​រួច​ចាក​ផុត​ទុក្ខ​ដែរ​ឬ​​យ៉ាង​ណា? សូម​មើល​ហេតុផល​ដែល​សាមណៈ រេវតៈ ពន្យល់​ដល់​កុលធីតា​ដែល​ប្រាថ្នា​ផ្ដាច់​ជីវិត​របស់​ខ្លួន​នៅ​ល្អាង​ជ្រោះ សូករខីណា ពី​សៀវភៅ រឿង “បុប្ផាវត្តី” របស់​ព្រះ​ធម្ម ឃោសៈ ដើម្បី​បាន​ជា​សតិ​បញ្ញា​ដូច​តទៅ ៖ ក្នុង​គ្រា​ដែល​សាមណៈ រេវតៈ ចេញ​ពី​ព្រះ​វេឡុវនារាម មក​សំណាក់​នៅ​ល្អាង សូករខីណា ខណៈ​ដែល​កំពុង​ស្នាក់​នៅ​លើ​ទីលាន​ថ្ម​ជិត​មាត់​ល្អាង​នៅ​វេលា​រសៀល មាន​ស្ត្រី​ក្រមុំ​ម្នាក់​ដើរ​ឡើង​ភ្នំ​មក​ពី​ឆ្ងាយ​តែ​ម្នាក់​ឯង លុះ​ឡើង​មក​ដល់​ទីលាន​ថ្ម​ក្រោម​ម្លប់​ដើម​គគី នាង​អង្គុយ​សម្រាក​យក​ខ្នង​ផ្អែក​ដើម​ឈើ​ធំ ហើយ​ក៏​លាត​ជើង​ចេញ​ទៅ​មុខ​តាម​សប្បាយ ។ នាង​ជា​ស្រី​ក្រមុំ​ស្អាត​ម្នាក់ លក្ខណៈ​ពណ៌​សម្បុរ និង គ្រឿង​តែង​កាយ ស​ឲ្យ​ឃើញ​ថា នាង​មិនមែន​ជា​មនុស្ស​ជាន់​ទាប​ឡើយ ។ វេលា​នោះ នាង​មិន​បាន​ឃើញ​សាមណៈ រេវតៈ ទេ ចំណែក​សាមណៈ រេវតៈ ក្លែង​ធ្វើ​ជា​មិន​ឃើញ​នាង ដោយ​បែរ​មុខ​មើល​ទៅ​ទី​ដទៃ, មួយ​ស្របក់​កន្លង​ទៅ ទើប​សាមណៈ​ត្រឡប់​មើល​នាង​ម្ដង​ទៀត, គ្រា​នោះ សាមណៈ​ប្លែក​ចិត្ត ព្រោះ​ឃើញ​នាង​កំពុង​យំ​គួរ​ឲ្យ​អាណិត​បំផុត, ស្ដែង​ឲ្យ​ឃើញ​ថា នាង​កំពុង​មាន​សេចក្ដី​ទុក្ខ​ក្រៀមក្រំ ។ តាម​ប្រក្រតី សាមណៈ​ រេវតៈ ជា​មនុស្ស​មាន​ចិត្ត​ពេញ​ទៅ​ដោយ​មេត្តា​ករុណា កាល​ឃើញ​អ្នក​ណា​មាន​ទុក្ខ មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទើប​ចូល​ទៅ​ប្រាស្រ័យ​សាកសួរ​រឿងរ៉ាវ​ផ្សេងៗ កាល​បាន​ដឹង​រឿងរ៉ាវ​របស់​គេ​ច្បាស់​ហើយ ក៏​រក​ផ្លូវ​ជួយ​សង្គ្រោះ​ដោយ​វត្ថុ​ខ្លះ ដោយ​ធម្មៈ​ខ្លះ​តាម​សមគួរ​ដល់​ករណី ។ ខណៈ​នោះ សាមណៈ​ក៏​គ្រហែម​តិចៗ ដើម្បី​ជា​សញ្ញា​ប្រាប់​ឲ្យ​ស្រី​ក្រមុំ​នោះ​ដឹង​ថា​ក្នុង​បរិវេណ​នេះ មិន​មែន​មាន​តែ​នាង​ម្នាក់​ឯង​ទេ, នាង​បែរ​មុខ​ភ្លែត​មក​រក​សាមណៈ ព្រម​ទាំង​យក​ជាយ​សំពត់​ជូត​ទឹកភ្នែក ។ ខណៈ​ដែល​នាង​កំពុង​ស្រឡាំងកាំង​នោះ សាមណៈ​ក៏​ដើរ​ចុះ​ទៅ​ឈរ​រយៈ​ឆ្ងាយ​ពី​នាង​ប្រមាណ ៣​ព្យាម ហើយ​ក៏​សួរ​ថា “ម្នាល​កុលធីតា! នាង​ទៅ​ធ្វើ​ធុរៈ​សំខាន់​អ្វី​នៅ​ឯណា​ឬ ទើប​ខំ​ព្យាយាម​ឡើង​ភ្នំ​មក​ម្នាក់​ឯង​ដូច្នេះ ?” ។ នាង​មិន​តប​សំណួរ​របស់​សាមណៈ តែ​ត្រឡប់​ជា​យំ​សស្រិកសស្រាក់​ឮ​ខ្លាំង​ឡើង ។ សាមណៈ​ក៏​និយាយ​ថា “កុលធីតា​អើយ ! នាង​ប្រហែល​កំពុង​ធ្លាក់​នៅ​ក្នុង​អន្លង់​ទុក្ខ​អ្វី​ម្យ៉ាង​ប្រាកដ ដែល​ជា​ហេតុ​ឲ្យ​នាង​អាច​កាត់​ចិត្ត​ប្រុង​នឹង​សម្លាប់​ខ្លួនឯង​ក៏​បាន” ។ “ត្រូវ​ហើយ ! ខ្ញុំ​កំពុង​នឹង​ឡើង​ទៅ​លោត​ជ្រោះ​សម្លាប់​ខ្លួន​ឯង” ស្រី​ក្រមុំ​តប​ដោយ​មើល​មក​សាមណៈ​ដោយ​សេចក្ដី​ប្លែក​ក្នុង​ចិត្ត ដែល​និយាយ​ដៅ​ចិត្ត​នាង​ត្រូវ ។ “ព្រោះ​ខ្ញុំ​មិន​អាច​នៅ​ធន់​នឹង​សេចក្ដី​ទុក្ខ​សោក​ធរមាន​របស់​ជីវិត​នេះ​បាន” ។ “ទុក្ខ​របស់​នាង​ប្រហែល​ជា​ធំ​ណាស់ ! មើល​និយាយ​ឲ្យ​អាត្មា​ស្ដាប់​ផង រឿងរ៉ាវ​វា​យ៉ាង​ណា ? អាត្មា​មាន​ចិត្ត​អាណិត​នឹង​ឃើញ​ចិត្ត​នាង​សោកសៅ​ដូច្នេះ​ណាស់” ។ ស្រី​ក្រមុំ​បាន​បរិយាយ​រឿងរ៉ាវ​របស់​នាង​ឲ្យ​សាមណៈ​ស្ដាប់​ទាំង​ទឹកភ្នែក​ថា “ទុក្ខ​របស់​​នាង​​ធំ​ណាស់ ! កើត​ពី​សេចក្ដី​អស់​សង្ឃឹម​ក្នុង​រឿង​ស្នេហា​មុន​នេះ មិន​យូរ​ប៉ុន្មាន​មាតាបិតា​របស់​នាង​បាន​បង្គាប់​ឲ្យ​រៀប​វិវាហ៍​មង្គល​ជាមួយ​នឹង​ព្រាហ្ម​ចាស់ អ្នក​មាន​សម្បត្តិ​ម្នាក់ តែ​នាង​មិន​ព្រម ទើប​គេច​រត់​ទៅ​រក​កំលោះ​ម្នាក់​ដែល​ស្រឡាញ់​នាង តែ​កំលោះ​នោះ​បាន​រៀប​វិវាហ៍​មង្គល​ជាមួយ​ស្រី​ដទៃ​ទៅ​ហើយ មុន​ពេល​ដែល​នាង​ទៅ​រក​គេ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ, នាង​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ឡើយ ព្រោះ​ខូច​ចិត្ត ទើប​ដើរ​ពនេចរ​ប្រៀប​ដូច​មនុស្ស​ប្រាសចាក​សតិ ៣ ថ្ងៃ មក​ហើយ កាល​មិន​អាច​ធន់​ទុក្ខ​ធរមាន​បាន ក៏​កាត់ចិត្ត​មក​លោត​ទម្លាក់​ខ្លួន​ទៅ​ក្នុង​ជ្រោះ​ភ្នំ​ឲ្យ​វា​ស្លាប់​ទៅ​ល្អ​ជាង​ការរស់នៅ​មាន​សភាព​យ៉ាង​នេះ ។ “រឿងរ៉ាវ​របស់​នាង​ជា​រឿង​គួរ​ឲ្យ​ខ្លោច​ចិត្ត​ណាស់” សាមណៈ​ពោល​នៅ​ពេល​ដែល​បាន​ស្ដាប់​រឿង​របស់​នាង​ចប់​ហើយ “អ្នកណា​ក៏​ដោយ បើ​ធ្លាក់​នៅ​ក្នុង​សភាព​យ៉ាង​ដូច​នាង​នេះ​ហើយ ក៏​គង់​នឹង​កាត់​ចិត្ត​ប្រព្រឹត្ត​ដូច​នាង​ជា​មិន​ខាន, ទុក្ខ​ផ្លូវ​កាយ​ជា​របស់​ល្មម​នឹង​ទ្រាំ​ធន់​បាន, តែ​ទុក្ខ​ផ្លូវ​ចិត្ត​ធន់​បាន​ដោយ​លំបាក​ណាស់ ។ វិធី​កែទុក្ខ​ផ្លូវ​ចិត្ត​នេះ​មាន ២ យ៉ាង​ប៉ុណ្ណោះ គឺ​ស្លាប់​ឲ្យ​ហើយ​តែ​ម្ដង​ទៅ និង​អត់​ធន់​ដរាប​ទាល់តែ​ទុក្ខ​រលត់​អស់​ទៅ ។ មនុស្ស​ជា​ច្រើន​បាន​រើស​យក​វិធី​សម្លាប់​ខ្លួន​ឯង, ឯការ​ដែល​រើស​យក​វិធី​អត់​ធន់ ក៏​មាន​មិន​តិច​ណាស់ ដូច្នេះ​នាង​នឹង​រើស​យក​វិធី​ណា ?” ។ “រើស​យក​វិធី​ស្លាប់” ស្រី​ក្រមុំ​តប​យ៉ាង​ដាច់​ខាត ។ “នាង​ជឿ​ឬ​ទេ​ថា បើ​នាង​ស្លាប់​ហើយ នឹង​ផុត​ទុក្ខ ?” ។ “ខ្ញុំ​ជឿ​ដូច្នេះ” ស្រី​ក្រមុំ​តប​បែប​មិន​សូវ​ជា​ក្លាហាន​ប៉ុន្មាន ។ “នាង​ចូលចិត្ត​ខុស​ហើយ នាង​កំពុង​ទម្លាយ​ខ្លួន​ឯង​ដោយ​សេចក្ដី​ចូលចិត្ត​ខុស ទុក្ខ​របស់​នាង​មិន​បាន​នៅ​នឹង ជើង ដៃ បេះដូង សួត ថ្លើម ប្រម៉ាត់ លលាដ៍ក្បាល ឬ​នៅ​ក្នុង​ចំណែក​ណា​មួយ​របស់​រាងកាយ​ឡើយ, តែ​វា​នៅ​នឹង​ចិត្ត… រាងកាយ​គ្រាន់តែ​ជា​វត្ថុ​គ្រោតគ្រាត មិន​ដឹង​រឿងរ៉ាវ​អ្វី​ទាំងអស់ ។ គឺ​មានតែ​ចិត្ត​នេះ​ឯង​ជា​អ្នក​រែក​ទុក្ខ កាល​រាងកាយ​ស្លាប់​ទៅ​ហើយ ក៏នៅ​មាន​ការក​ភព​ក​ជាតិ​តទៅ, ហើយ​ពេល​កើត​ទៅ​អាច​នាំ​យក សេចក្ដី​សុខ សេចក្ដី​ទុក្ខ សេចក្ដី​សៅហ្មង ឬ​សេចក្ដី​បរិសុទ្ធ​ទៅ​បាន​ផង ដូច្នេះ សេចក្ដី​ស្លាប់​ទើប​មិនមែន​ជា​​ទីបំផុត​របស់​សុខ ឬ​ទុក្ខ​នោះ​ទេ, ការទម្លាយ​រាងកាយ​ដែល​មិន​ដឹង​រឿងរ៉ាវ​អ្វី​សោះ​ឲ្យ​ស្លាប់​ទៅ​ ជា​ការ​ឥត​ប្រយោជន៍ ការសម្លាប់​ខ្លួន​ដើម្បី​ឲ្យ​ផុត​ទុក្ខ​ជា​ការ​កែ​ទុក្ខ​ខុស​គោលដៅ, ប្រៀប​ដូច​បុរស​ម្នាក់​បាន​ត្រូវ​គេ​ជេរ ហើយ​ឈឺ​ចិត្ត​កើត​ទុក្ខ​ក៏​យក​ភ្លើង​ដុត​ផ្ទះ​ដែល​មិន​ដឹង​រឿងរ៉ាវ​ក្លាយ​ទៅ​ជា​គំនរ​ផេះ​ធ្យូង​អស់​ទៅ​យ៉ាង​នេះ គេ​ផុត​ទុក្ខ​ឬ ? មិន​អ៊‍ីចឹង​ទេ បុរស​នោះ​នឹង​កើត​ទុក្ខ​រឹតតែ​ធ្ងន់​ណាស់​ទៅ​ទៀត, ទុក្ខ​ព្រោះ​មិន​មាន​ផ្ទះ​នៅ, ទុក្ខ​វា​មិន​បាន​នៅ​នឹង​ផ្ទះ តែ​វា​នៅ​នឹង​ចិត្ត​របស់​បុរស​នោះ​ឯង, ដូច្នេះ កាល​បើ​ចិត្ត​កើត​ទុក្ខ តោង​កែ​ចិត្ត​​កុំ​ទៅ​ទម្លាយ​រាងកាយ​ដែល​មិន​បាន​ដឹង​រឿងរ៉ាវ​វិញ” ។ កាល​សង្កេត​ឃើញ​ស្រី​ក្រមុំ​អង្គុយ​ស្ងៀម សាមណៈ​ក៏​សួរ​ទៀត​ថា “ម្នាល​កុលធីតា ! កាល​បើ​សេចក្ដី​ស្លាប់​មិន​អាច​ធ្វើ​ឲ្យ​នាង​ផុត​ទុក្ខ​បាន ដូច្នេះ​ហើយ​ការសម្លាប់​ខ្លួន​ឯង​ក៏​មិន​មាន​ប្រយោជន៍ គួរ​ឲ្យ​ស្ដាយ​ដែល​នាង​ប្រញាប់​មក​ទម្លាយ​ជីវិត​របស់​ខ្លួន​ឯង អត់ធន់​តទៅ​បន្តិច​ទៀត​មិន​បាន​ឬ ?” ។ “ខ្ញុំ​យល់​ឃើញ​ហើយ​ថា​មិន​បាន​ដោយ​ប្រាកដ” ស្រី​ក្រមុំ​តប ។ “នាង​ប្រសព្វ​ទុក្ខ​នេះ​យូរ​ប៉ុណ្ណា​ហើយ ?” “បី​ថ្ងៃ​ហើយ…!” “នាង​ប្រាប់​ថា​អត់ធន់​មិន​បាន តែ​នាង​ក៏​អត់ធន់​បាន​មក​ដល់ ៣ ថ្ងៃ​ហើយ ហើយ​ក្នុង​ទីបំផុត​ក៏​នឹង​បាត់​ទៅ​ឯង !” ។ “លោក​និយាយ​យ៉ាង​អ៊‍ីចឹង អ្នក​ណាៗ​ក៏​និយាយ​បាន” ស្រី​ក្រមុំ​ប្រកែក “នាង​ខ្ញុំ​ខំ​អត់ធន់​មក ៣ ថ្ងៃ ក៏​ស្ទើរ​តែ​មិន​បាន​ទៅ​ហើយ សេចក្ដី​អត់ធន់​របស់​ខ្ញុំ មិន​មាន​ទំនង​ថា​វា​នឹង​ថយ​ចុះ​បាន​ឡើយ មាន​តែ​ថែម​ឡើង​រឿយៗ នាង​ខ្ញុំ​ជឿ​ថា វា​នឹង​មិន​មាន​ពេល​ថយ​ចុះ​ដាច់​ខាត” ។ “កុលធីតា​អឺយ ! ក្មេង​ដែល​មិន​សូវ​ដឹង​អ្វី ទើប​កើត​មក​ក្នុង​លោក​ត្រឹម​រយៈ​វេលា​ខ្លី កាល​បើ​ឃើញ​ព្រះ​អាទិត្យ​រះ​ឡើង​មក​លើ​ផែន​ប្រឹឋពី ។ ហើយ​សន្សឹមៗ​អណ្ដែត​ឡើង​ទៅ​លើ​ផ្ទៃ​អាកាស​បញ្ចេញ​រស្មី​ដ៏​ក្ដៅ​ខ្លាំង​ឡើង​គ្រប់​ខណៈ ក៏​ភ័យ​ខ្លាច ព្រោះ​ចូលចិត្ត​ថា ព្រះ​អាទិត្យ​នឹង​រឹតតែ​ខ្ពស់​ឡើង​មិន​ឈប់ឈរ មិន​មាន​វេលា​នឹង​បែរ​រសៀល​ទាប​ចុះ​រស្មី​ក្ដៅ​ខ្លាំង ក៏​ចេះ​តែ​ខ្លាំង​ឡើង​រឿយៗ ទាល់តែ​គ្រប់​យ៉ាង​ក្នុង​លោក​ត្រូវ​ឆេះ​ខ្ទេច​វិនាស​អស់​ទៅ ។ កាល​ក្មេង​នោះ​កើត​សេចក្ដី​ភ័យ​ខ្លាច ចំពោះ​ព្រះ​អាទិត្យ​ហើយ ក៏​រក​ផ្លូវ​ចេញ​ដោយ​ការដណ្ដើម​សម្លាប់​ខ្លួនឯង​ បែប​នេះ​ក៏​ជា​ទី​គួរ​ឲ្យ​ស្ដាយ និង​គួរ​ឲ្យ​សង្វេគ​អាណិត, ព្រោះ​ថា បើ​គេ​ធន់​នៅ​ចាំ​មើល​តទៅ​ទៀត​បន្តិច គេ​ក៏​នឹង​បាន​ឃើញ​ថា កាល​ព្រះ​អាទិត្យ​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​កណ្ដាល​នភាកាស​ហើយ ក៏​សន្សឹមៗ​ទាប​ចុះ​មក, រស្មី​ក៏​សន្សឹមៗ​ត្រជាក់​ចុះ ទាល់តែ​ក្នុង​ទី​បំផុត ក៏​បាត់​ចុះ​ទៅ​ក្នុង​ជើង​មេឃ ។ រឿង​ដែល​គេ​សម្គាល់​ថា​ខ្លួន​​នឹង​ត្រូវ​រស្មី​ព្រះ​អាទិត្យ​ដុត​កម្ដៅ​រោលរាល​ឲ្យ​ស្លាប់​ក៏​នឹង​មិន​កើត​មាន​ឡើង, គឺ​គេ​គ្រាន់តែ​សាង​ទុក្ខ​ឲ្យ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ។ កុលធីតា​អឺយ ! ព្រះ​អាទិត្យ​យ៉ាង​ណា ទុក្ខ​របស់​នាង​ក៏​ប្រៀប​យ៉ាង​នោះ, នាង​អត់​ធន់​មក​បាន ៣ ថ្ងៃ​ហើយ តែ​នៅ​មិន​ទាន់​ឃើញ​ថា ទុក្ខ​នឹង​ថយ​ចុះ ក៏​ព្រោះ​វា​នៅ​មិន​ទាន់​ដល់​ចំណុច​ខ្ពស់​បំផុត​របស់​វា ដូច​ព្រះ​អាទិត្យ​ដែល​នៅ​មិន​ទាន់​ដល់​ចំណុច​ត្រង់ ដូច​ព្រះ​ច័ន្ទ​ដែល​នៅ​មិន​ទាន់​ពេញ​ដួង តែ​មិន​យូរ​វា​ក៏​នឹង​ដល់​ចំណុច​ខ្ពស់​បំផុត ហើយ​ក៏​នឹង​ផ្ដើម​ថយ​ចុះ​ដូច​ទន្លេ​គង្គា​ចុង​រដូវ​ភ្លៀង” ។ “កុលធីតា​អឺយ ! នាង​ចូរ​ជ្រាប​សេចក្ដី​ពិត​ចុះ​ថា គ្រប់យ៉ាង​មិន​ថា​វត្ថុ​អ្វី ឬ​នាម​ធម៌​ណា​មួយ​ឡើយ, កាល​កើត​ឡើង និង​ចម្រើន​ដល់​កម្រិត​ខ្ពស់​បំផុត​ហើយ រមែង​ទ្រុឌទ្រោម និង​រលត់​បាត់​ទៅ​ក្នុង​ទី​បំផុត នេះ​គឺ​ជា​ល័ក្ខការ​នៃ​សច្ចធម៌, សេចក្ដី​ពិត​របស់​ធម្មជាតិ ដែល​មិន​មាន​អ្វី​មក​ធ្វើ​ឲ្យ​ប្រែប្រួល​បាន ។ យើង​ទាំង​ពីរ​ដែល​កំពុង​សន្ទនា​គ្នា​នៅ​ទី​នេះ អាច​មិន​ដល់​មួយ​រយ​ឆ្នាំ​ផង ក៏​នឹង​ក្លាយ​ជា​ផេះ​ធ្យូង​គ្រប​ផែនដី​មិន​ខាន ។ នគរ​រាជគ្រឹះ ដែល​កំពុង​រុងរឿង​នេះ ថ្ងៃ​ណា​មួយ​ខាង​មុខ ក៏​នឹង​ក្លាយ​ទៅ​ជា​ព្រៃ ព្រោះ​កើត​រលត់​ជា​របស់​គូ​គ្នា, កាលណា​មាន​កើត ក៏​រមែង​មាន​រលត់, របស់​នោះ​ក៏​នឹង​ត្រូវ​មាន​ការរលត់​ដូច​គ្នា​ទាំងអស់, របស់​ខ្លះ កើត​ហើយ​យូរ​ទើប​រលត់ តែ​នឹង​នៅ​យូរ​ប្រវែង​ណា ក៏​ត្រូវ​តែ​រលត់​ក្នុង​ទី​បំផុត” ។ “ម្នាល​កុលធីតា ! អាត្មា​នេះ​ឯង​ក៏​ធ្លាប់​​ប្រសព្វ​ទុក្ខ​បែប​នេះ​ដូច​គ្នា​នឹង​នាង​មក​ហើយ កាល​នៅ​ក្រុង​សាវត្ថី អាត្មា​កើត​ស្រឡាញ់ និង​តាំង​សេចក្ដី​សង្ឃឹម​ក្នុង​កុលស្ត្រី​ម្នាក់ តមក​ក៏​មាន​ប្រុស​ដទៃ​ដណ្ដើម​យក​ទៅ​ពី​អាត្មា ទុក្ខ​ដ៏​ធំ​ក្រៃលែង​បាន​កើត​ឡើង​សង្កត់​បេះដូង​ស្ទើរ​តែ​ធន់​មិន​បាន អាត្មា​បាន​គេច​ចេញ​ពី​ក្រុង​សាវត្ថី ចេះតែ​ដើរ​ទៅ​យ៉ាង​ឥត​ទីដៅ អាស្រ័យ​សេចក្ដី​អត់ធន់, ថែម​ទាំង​បាន​ប្រសព្វ​ហេតុការណ៍​ផ្សេងៗ​ក្នុង​ការដើរ​ផ្លូវ​ទុក៌ន្ដារ ដ៏​វែងឆ្ងាយ ទុក្ខ​របស់​អាត្មា​ក៏​សន្សឹមៗ​បាត់​ទៅ ទោះ​បី​នៅ​មិន​ទាន់​បាត់​ស្រឡះ ក៏​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត​បាន​ច្រើន” ។ “កុលធីតា​អឺយ ! ទុក្ខ​នាង​ជា​ទុក្ខ​ធំ ទើប​អាច​រលត់​យូរ តែ​នឹង​ត្រូវ​រលត់​បាន​យ៉ាង​ពិត​ប្រាកដ, ដូច្នេះ នាង​មិន​បាច់​ធ្វើ​អ្វី​ទាំងអស់ គ្រាន់តែ​សង្កត់​ចិត្ត​សង្កត់​ថ្លើម​រង់ចាំ​ប៉ុណ្ណោះ រង់ចាំ​ទាល់តែ​ទុក្ខ​របស់​នាង​ដល់​ចំណុច​រលត់​ ត​ពី​នេះ​ទៅ នាង​ក៏​នឹង​សប្បាយ​ចិត្ត​ដូច​ដើម” ។ “ទម្រាំ​តែ​ទុក្ខ​របស់​ខ្ញុំ​រលត់ នាង​ខ្ញុំ​នឹង​បែក​ទ្រូង​ស្លាប់​មុន​ប៉ុណ្ណោះ​ឯង” នាង​ពោល​ប្រកែក​ក្រោយ​ពី​ស្ងៀម​ស្ដាប់​មក​យូរ ។ “អាត្មា​កើត​មក​ក្នុង​លោក​ជាង ៣០ ឆ្នាំ​មក​ហើយ នៅ​មិន​ធ្លាប់​ឃើញ និង​មិន​ធ្លាប់​បាន​ឮ​ថា មាន​អ្នក​ស្លាប់​ព្រោះ​បែក​ទ្រូង តែ​ដែល​ស្លាប់​ព្រោះ​ត្រូវ​គ្រឿង​សាស្ត្រវុធ​ទម្លាយ​ឲ្យ​បែក នោះ​ធ្លាប់​ឃើញ​មក​ច្រើន, ដូច្នេះ​អាត្មា​សូម​រ៉ាប់រង​ថា ទ្រូង​របស់​នាង​នឹង​មិន​បែក​ទេ, ហើយ​នាង​នឹង​មិន​មាន​ថ្ងៃ​ស្លាប់​ព្រោះ​ទ្រូង​បែក, ក្រៅ​តែ​អំពី​នាង​ទម្លាយ​ឲ្យ​វា​បែក” ។ លុះ​សាមណៈ​និយាយ​មក​ដល់​ត្រង់​នេះ ស្រី​អ្នក​ពេញ​ទៅ​ដោយ​ទុក្ខ​ហាក់​ដូច​ជា​មាន​ស្មារតី​ឡើង​វិញ​ខ្លះ “នាង​ខ្ញុំ​ខូចចិត្ត​ខ្លាំង​ណាស់ រហូត​ដល់​ឃើញ​ថា​ជីវិត​នេះ​ជា​របស់​ឥត​តម្លៃ ដឹង​ខ្លួន​ថា​ដូច​ជា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​រាងកាយ និង​ខ្យល់​ដង្ហើម​ប៉ុណ្ណោះ” ។ “កុលធីតា​អឺយ !​ ហេតុ​ដែល​នាង​ខូចចិត្ត ព្រោះ​នាង​មិន​យល់​ល័ក្ខការ​របស់ អនិច្ចំ ទើប​មើល​ឃើញ​របស់​ផ្សេងៗ​ទៅ​ជា​របស់​ល្អ​តែ​ម្យ៉ាង ប្រគល់​សេចក្ដី​ទុកចិត្ត, សេចក្ដី​ស្នេហា, សេចក្ដី​សង្ឃឹម​ក្នុង​របស់​ណា​មួយ ឬ​មនុស្ស​ណា​មួយ​ទាល់តែអស់​រលីង ។ កាល​បើ​របស់​នោះ ឬ​មនុស្ស​នោះ​ស្ដែង​បញ្ចេញ អនិច្ចំ ចេញ​មក​តាម​កាល​របស់​វា, នាង​ក៏​ខុស​ប្រាថ្នា ខូចចិត្ត និង​កើត​ទុក្ខ​ខ្លាំង ដូច​ដែល​កំពុង​កើត​ទុក្ខ​ក្នុង​វេលា​នេះ ។ ខ្ញុំ​ឧបមា​ថា នាង​មាន​ប្រាក់ ១០០ កហាបណៈ ហើយ​យក​ទៅ​ផ្ញើ​ទុក​នឹង​មិត្ត​ប្រុស ២៥ កហាបណៈ មិត្ត​ស្រី ២៥ កកហាបណៈ បង​ប្រុស ២៥ កហាបណៈ ប្អូន​ស្រី ២៥ កហាបណៈ បើ​មិត្ត​ប្រុស​ក្បត់​យក​ប្រាក់​របស់​នាង​ទៅ នាង​ក៏​ខូច​បង់​ប្រាក់​ត្រឹម ២៥ កហាបណៈ​ប៉ុណ្ណោះ ក៏​នៅ​សល់ ៧៥ កហាបណៈ, បើ​បងប្រុស​កេង​យក​ទៅ ២៥ កហាបណៈ​ទៀត ក៏​នៅ​មាន​សល់​នឹង​ប្អូន​ស្រី ២៥ កហាបណៈ លុះ​ត្រា​តែ​ប្អូន​ស្រី​កេង​យក​ទៅ​ទៀត​នោះ​ឯង នាង​ទើប​សូន្យ​ទ្រព្យ​អស់​ពី​ខ្លួន, តែ​ការ​ដែល​មនុស្ស​ទាំង ៤ នឹង​កេងប្រវ័ញ្ច​យក​ប្រាក់​ព្រម​គ្នា​ទាំងអស់​តែ​ម្ដង អាច​នឹង​ប្រព្រឹត្ត​ទៅ​មិន​បាន ។ ការផ្ញើ​ប្រាក់​ទុក​បែប​នេះ ជា​វិធី​ឆ្លាត បើ​នាង​យក​ប្រាក់​ទាំង ១០០ កហាបណៈ ទៅ​ផ្ញើ​ទុក​នឹង​មនុស្ស​តែ​មួយ​គត់ បើ​គេ​កេង​យក​ទៅ នាង​ក៏​នឹង​សូន្យ​ខូច​បង់​ប្រាក់​ទាំង​រយ​កហាបណៈ​ព្រម​គ្នា ដែល​ជា​ការ​សូន្យ​ដ៏​គួរ​ឲ្យ​ស្ដាយ និង​ជា​វិធីការ​មិន​ឆ្លាត​ឡើយ” ។ “ម្នាល​កុលធីតា បេះដូង​របស់​នាង​ក៏​ដូច​គ្នា ប្រសិន​បើ​នាង​យក​បេះដូង​របស់​នាង​ទាំងអស់​ទៅ​ឲ្យ​អ្នក​ណា​ម្នាក់ បើ​អ្នក​នោះ​មិន​ស្មោះត្រង់​នឹង​នាង នាង​ក៏​ខូចចិត្ត​ទៅ​ទាំងអស់ នាង​នឹង​អស់​សង្ឃឹម, រស់នៅ​ប្រៀប​នឹង​មនុស្ស​មិន​មាន​បេះដូង ដូច​ដែល​កំពុង​កើត​មាន​ដល់​នាង​ក្នុង​វេលា​នេះ ផ្លូវ​ដែល​ត្រូវ​គឺ ៖ នាង​គួរ​បែង​បេះដូង​ចេញ​ជា​ចំណែកៗ មួយ​ចំណែក​ប្រគល់​ឲ្យ​បណ្ដា​ញាតិ មួយ​ចំណែក​ជូន​ទៅ​ឲ្យ​បងប្អូន មួយ​ចំណែក​ជូន​ឲ្យ​មិត្តភក្ដិ មួយ​ចំណែក​ជូន​ឲ្យ​គ្រូ​បាអាចារ្យ មានន័យ​ថា ឲ្យ​សេចក្ដី​ស្នេហា​គេ​តែ​បន្តិច​មុន​សិន បើ​គូ​សង្សារ​កើត​ទុយ៌ស​នឹង​យើង យើង​ក៏​នឹង​មាន​ការខូចចិត្ត​តិច, លុះត្រា​ជឿ​ប្រាកដ​ថា គេ​ស្មោះ​ត្រង់​ចំពោះ​យើង​ពិតៗ សឹម​ស្រឡាញ់​គេ​ដោយ​បេះដូង​ទាំងអស់” ។ “លោក​និយាយ​ហាក់​ដូច​ជា​បេះដូង​របស់​មនុស្ស​ជា​វត្ថុ ដែល​នឹង​យក​មក​បែងចែក​គ្នា​បាន​ងាយៗ​អ៊‍ីចឹង សេចក្ដី​ពិត​វា​គង់​ធ្វើ​មិន​បាន​ទេ​ដឹង​ទាន… មនុស្ស​បើ​បាន​ស្រឡាញ់​អ្នក​ណា​ហើយ លំបាក​នឹង​ហាម​ចិត្ត​មិន​ឲ្យ​ស្រឡាញ់​ច្រើន​បាន បើ​យើង​ស្រឡាញ់​គេ​តិច គេ​ក៏​មិន​ពេញ​ចិត្ត​យើង, គេ​ថា​យើង​ស្រឡាញ់​គេ​មិន​ពិត​ប្រាកដ… យ៉ាង​នេះ, សេចក្ដី​ស្រឡាញ់​នឹង​រៀបរយ​បាន​យ៉ាង​ណា ?” ស្រី​ក្រមុំ​ឲ្យ​ហេតុ​ផល​ជំទាស់​ដោយ​ទឹក​មុខ​ថ្លា​ស្រស់​ឡើង​ច្រើន ។ “ម្នាល​កុលធីតា ! អាត្មា​នឹង​លើក​តួយ៉ាង​ឲ្យ​ស្ដាប់… ឧបមា​ថា មាន​ចោរ​កំណាច​ម្នាក់​ចូល​មក​នៅ​ក្នុង​ផ្ទះ​របស់​នាង​ដោយ​មាន​ចេតនា​អាក្រក់​ចំពោះ​នាង នាង​ក៏​ដឹង​ច្បាស់​ថា​គេ​ជា​ចោរ ព្រមទាំង​មាន​ចេតនា​អាក្រក់​ចំពោះ​នាង, ដោយសារ​ចោរ​នោះ​ព្យាយាម​ធ្វើ​​សេចក្ដី​ល្អ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​នាង​ស្រឡាញ់​ដោយ​សេចក្ដី​សង្ឃឹម​ថា កាល​បើ​នាង​ស្រឡាញ់​គេ​ច្រើន​ហើយ ក៏​នឹង​ជា​ឱកាស​ឲ្យ​គេ​ប្រទូស្ដរ៉ាយ​នាង​រឹតតែ​បាន​ងាយ​ឡើង ។ ត​មក​នាង​ក៏​កើត​មាន​ចិត្ត​ស្រឡាញ់​គេ ព្រោះ​សេចក្ដី​ល្អ​របស់​គេ, តែ​ក្នុង​វេលា​ជា​មួយ​គ្នា​នោះ នាង​ក៏​នៅ​មាន​ការសង្ស័យ​ខ្លះៗ​ជាមួយ​គេ​នោះ, កាល​បើ​ដូច្នេះ នាង​ក៏​ព្រម​ស្រឡាញ់​គេ​ត្រឹមតែ​បន្តិច​ប៉ុណ្ណោះ ដោយ​មិន​ស្រឡាញ់​គេ​ឲ្យ​អស់​ពី​បេះដូង ព្រោះ​នាង​មិន​ទាន់​ទុក​ចិត្ត​គេ​មែនទែន” ។ “មែន​ហើយ” ស្រី​ក្រមុំ​ទទួល ។ “ម្ដេច​មិន​ស្រឡាញ់​គេ​ឲ្យ​អស់​បេះដូង​ទៅ” សាមណៈ​សួរ ។ “ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា គេ​មាន​ចេតនា​អាក្រក់​ចំពោះ​នាង​ខ្ញុំ ការធ្វើ​ល្អ​របស់​គេ​គ្រាន់តែ​ជា​ការក្លែង​ធ្វើ​ដើម្បី​បញ្ឆោត​ឲ្យ​ខ្ញុំ​ស្លាប់​ចិត្ត បើ​ឱកាស​ឲ្យ គេ​ប្រទូស្តរាយ​នាង​ខ្ញុំ​បាន​ងាយ​ប៉ុណ្ណោះ នាង​ខ្ញុំ​អាច​នឹង​ពេញ​ចិត្ត​គេ​ខ្លះ ក្នុង​រឿង​ដែល​គេ​ធ្វើ​ល្អ​ចំពោះ​នាង​ខ្ញុំ តែ​ក៏​មិន​អាច​ស្រឡាញ់​គេ​ឲ្យ​អស់​បេះដូង​បាន ព្រោះ​នៅ​ខ្លាច​សង្ស័យ​គេ​ខ្លះៗ​នៅ​ឡើយ” ។ “ម្នាល​កុលធីតា ! នេះ​ក៏​ស្ដែង​ឲ្យ​ឃើញ​ថា បេះដូង​ជា​របស់​បែងចែក​គ្នា​បាន យើង​ស្រឡាញ់​តិច​ក៏​បាន ច្រើន​ក៏​បាន ។ បើ​យើង​មើល​គេ​ទាំង​ពីរ​ផ្នែក ទាំង​ផ្នែក​ល្អ និង​ផ្នែក​អាក្រក់ ទោះបី​គេ​សម្ដែង​សេចក្ដី​អាក្រក់​ចេញ​មក យើង​ក៏​មិន​ខូចចិត្ត​ដោយ​ប្រការ​ណា​មួយ​ឡើយ, ព្រោះ​ជា​រឿង​ដែល​យើង​បាន​គិត​ទុក​ជា​មុន​ហើយ ។ បើ​យើង​មើល​គេ​ក្នុង​ផ្នែក​ល្អ​តែ​ម្យ៉ាង យើង​ច្រើន​តែ​ភ្លេច​ខ្លួន​ស្រឡាញ់​គេ​យ៉ាង​អស់​ពី​បេះដូង លុះ​គេ​បញ្ចេញ​ផ្នែក​អាក្រក់​មក យើង​ក៏ ខូចចិត្ត​ខ្លាំង ។ នាង​កុំ​គិត​ឡើយ​ថា គេ​មិន​ពេញ​ចិត្ត​យើង, ថា​យើង​មិន​ពិត ។ យើង​ស្រឡាញ់​គេ​ពិតៗ តែ​ថា​ត្រូវ​ស្រឡាញ់​ឲ្យ​តិច ទាំង​នេះ​ក៏​ដើម្បី​សេចក្ដី​សប្បាយ​ចិត្ត​របស់​យើង កាល​ណា​គេ​អាច​ពិសោធ​ឲ្យ​យើង​ឃើញ​បាន​ដោយ​ការធ្វើ​ល្អ​ស្មោះត្រង់​នឹង​យើង​ពិតៗ យើង​ក៏​ព្រម​នឹង​ស្រឡាញ់​គេ​យ៉ាង​ពេញ​បេះដូង​ឲ្យ​បាន” ។ លុះ​សាមណៈ​និយាយ​មក​ដល់​ត្រង់​នេះ ស្រី​ក្រមុំ​ក៏ មើល​មក​សាមណៈ​ដោយ​ដួងភ្នែក​សម្ដែង​សេចក្ដី​ទុក​ចិត្ត និង​សេចក្ដី​គោរព​រាប់អាន​ច្រើន​ឡើង ។ នាង​និយាយ​ដោយ​សំឡេង​ថ្លា​ច្បាស់​ថា “ត្រូវ​ដូច​ពាក្យ​របស់​លោក​ម្ចាស់​តែ​ម្ដង ! នាង​ខ្ញុំ​ភ្លើ, ទៅ​ទុក​ចិត្ត​គូ​ស្នេហា​ច្រើន​ពេក​ទៅ ទើប​ប្រគល់​ជីវិត​ ចិត្ត​គំនិត​ទាំងអស់​ឲ្យ​គេ… លុះ​គេ​ដោះ​ដៃ​គេច​ទៅ​រៀប​វិវាហ៍មង្គល​នឹង​ស្រី ដទៃ ទើប​ខូច​ចិត្ត​ខ្លាំង” ។ “កុលធីតា​អឺយ ! ការ​មិន​សម​ប្រាថ្នា​របស់​នាង​គ្រា​នេះ​នឹង​បាន​ជា​បទ​រៀន​ដ៏​មាន​តម្លៃ បង្រៀន​ឲ្យ​នាង​ចេះ​មើល​គ្រប់​ទាំង​ពីរ​ខាង” សាមណៈ​អប់រំ​នាង​តទៅ​ទៀត “គ្រប់​យ៉ាង​រមែង​មាន​ពីរ​ខាង​ជា​ធម្មតា មាន​ងងឹត​ត្រូវ​មាន​ភ្លឺ, មាន​ត្រជាក់​ត្រូវ​មាន​ក្ដៅ, មាន​ខ្ពស់​ត្រូវ​មាន​ទាប, មាន​ល្អ​ត្រូវ​មាន​អាក្រក់, មាន​សុខ ត្រូវ​មាន​ទុក្ខ, មាន​ឈ្នះ ត្រូវ​មាន​ចាញ់ និង​មាន​សម​ប្រាថ្នា ត្រូវ​មាន​ខុស​ប្រាថ្នា ។ យើង​ត្រូវ​មើល​ឲ្យ​ឃើញ​ទាំង​ពីរ​ខាង បើ​មើល​ខាង​ល្អ​តែ​ម្ខាង​មិន​ត្រៀម​ខ្លួន​ទុក​សម្រាប់​ទទួល​ខាង​អាក្រក់ កាល​ដល់​ពេល​ប្រសព្វ​នឹង​ខាង​អាក្រក់​ក៏​រើ​ខ្លួន​មិន​រួច ។ អ្នក​ស្រឡាញ់​ការលេង​កីឡា ត្រូវ​ត្រៀម​ខ្លួន​ទទួល​ទាំង​ចាញ់ ទាំង​ឈ្នះ, ស្រឡាញ់​ការប្រឡង​វិជ្ជា ត្រូវ​ត្រៀម​ខ្លួន​ទាំង​ជាប់​ទាំង​ធ្លាក់, ប្រាថ្នា​អ្វី​ត្រូវ​ត្រៀម​ខ្លួន​ទទួល​ទាំង​សម​ប្រាថ្នា ទាំង​ខុស​ប្រាថ្នា ។ អ្នក​មើល​លោក​ទាំង​ពីរ​ខាង រមែង​ត្រៀម​ខ្លួន​ព្រម​គ្រប់​កាល រមែង​ញញឹម​ដរាប​ទាំង​ពេល​ចាញ់ ទាំង​ពេល​ឈ្នះ, ទាំង​ពេល​ខុស​ប្រាថ្នា និង​ពេល​សម​ប្រាថ្នា, ទាំង​ពេល​សុខ និង​ពេល​ទុក្ខ, មាន​ចិត្ត​រឹងប៉ឹង​ជាប់​លាប់ អ្នក​នោះ​រមែង​បាន​ប្រៀប​គ្រប់​ពេល និង​គ្រប់​ទីស្ថាន” ។ “កុលធីតា​អឺយ ! ព្រោះ​នាង​មើល​លោក​តែ​ម្ខាង ទើប​ត្រូវ​ប្រសព្វ​មហន្តទុក្ខ​គ្រា​នេះ ។ តទៅ នាង​គួរ​មើល​លោក​ទាំងពីរ​ខាង​ជា​ដរាប គ្រា​នេះ​នាង​បាន​ដួល​ទៅ​ហើយ ភ្លាំងភ្លាត់​ទៅ​ហើយ ចូរ​ប្រញាប់​ក្រោក​ឡើង​ដើរ​តទៅ កាល​ឃើញ​ថា​ខ្លួន​ដួល​ចុះ​ហើយ នៅ​ដេក​ស្ងៀម ធ្វើ​ព្រងើយ​មិន​ប្រញាប់​ក្រោក​ឡើង​ដើរ​តទៅ មិន​មែន​ជា​ទង្វើ​ដ៏​ឆ្លាត​ទេ” ។ ខណៈ​នេះ ហេតុផល​បាន​ត្រឡប់​មក​កាន់​ស្រី​ក្រមុំ​បរិបូណ៌​ហើយ នាង​ឱន​ក្រាប​ចុះ​ទៀប​នឹង​ជើង​របស់​សាមណៈ រេវតៈ ដោយ​ចិត្ត​សទ្ធា​ជ្រះ​ថ្លា ហើយ​ពោល​ថា “លោក​អ្នក​រុងរឿង​បញ្ញា ! ពាក្យ​ណែនាំ​របស់​លោក​ចាប់ចិត្ត​របស់​នាង​ខ្ញុំ​ពន់​ពេក​ណាស់ ប៉ុន​គ្នា​នឹង​ឱសថ​វិសេស​ជប់​ជីវិត​របស់​ខ្ញុំ​តែ​ម្ដង, បើ​មិន​មាន​លោក​ទេ នាង​ខ្ញុំ​ច្បាស់​ស្លាប់​ជា​ខ្មោច​នៅ​យាម​ភ្នំ​នេះ​ទៅ​ហើយ ។ តាំង​ពី​ពេល​នេះ​ទៅ នាង​ខ្ញុំ​នឹង​មិន​គិត​ធ្វើ​អ្វី​ល្ងង់​ខ្លៅ​ដូច្នេះ​ទៀត​ទេ និង​ព្យាយាម​ចងចាំ​នូវ​ពាក្យ​ណែនាំ​របស់​លោក​នាំ​យក​ទៅ​អប់រំ​ខ្លួន​ដែល​ល្ងង់​គិត​នឹង​សម្លាប់​ខ្លួន​តទៅ” ។ កាល​បាន​ទេសនា​អប់រំ​ស្ត្រី​ក្រមុំ​ឲ្យ​មាន​ចិត្ត​តាំង​មាំ​ក្នុង​ហេតុផល​ហើយ នាង​ក៏​ក្រាប​បង្គំ​លា​សាមណៈ​ដើរ​ចុះ​ពី​ភ្នំ​ត្រឡប់​ទៅ​ផ្ទះ​ដោយ​អាការ​ប្រក្រតី ចំណែក​សាមណៈ​ត្រេកអរ​ណាស់​ដែល​បាន​ជួយ​ជីវិត​មនុស្ស​ម្នាក់​បាន ។ សាមណៈ​ក៏​ត្រឡប់​ទៅ​កាន់​ល្អាង សូករខីណា ហើយ​ក៏​បំពេញ​ព្យាយាម​ទៅ ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2457/2016-06-14_10_21_13-_____________________________________pdf_-_Adobe_Acrobat_Pro_DC.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ១០៨១ ដង)
នឹងសម្ដែងអំពីវលាហកស្សជាតក តាមបទបាឡីថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើម ។ សេចក្ដីក្នុងបាឡីជាតកនោះថា ក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនរាម បានសម្ដែងនូវធម៌ទេសនា ១ បទនោះថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអប្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។ គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់ លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថា នែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយ មិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វី ភិក្ខុនោះក៏ក្រាបបង្គំទូលថា ពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថា ចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះ ភិក្ខុនោះទូលថា ឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានជួបប្រទះនូវស្រីម្នាក់ មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្កា ប្រដាប់កាយដ៏រុងរឿងផង ហើយខ្ញុំព្រះករុណា ក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង ។ អានទាំងស្រុង ចុចទីនេះ ដោយ៥០០០ឆ្នាំ
images/articles/2480/image.jpeg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៥៤២៨១ ដង)
បើយើងរៀនចេះអំពីលោកនេះ គឺលោកនេះមិនបានបង្រៀនឲ្យយើងមកគ្រប់គ្រងហួងហែងឡើយ សត្វលោកសោកសៅព្រោះហេតុតែការហួងហែងថារបស់យើងហ្នឹងឯង ដូច្នេះការដែលយើងរស់នៅយ៉ាងមានសេចក្ដីសុខ មិនមែនព្រោះការគ្រប់គ្រងហួងហែងទេ គឺព្រោះការចេះលះបង់ទេតើ ។ បើអ្នកដែលយើងស្រឡាញ់ទៅចោលយើង គឺយើងកុំឃុំឃាំងគាត់អី ឲ្យអភ័យទៅ ហើយក៏មិនលំបាកនឹងឃុំឃាំងខ្លួនឯងទុកក្នុងសេចក្ដីសោកសៅដែរ មិនចាំបាច់បរិភោគស្រាបំភ្លេចទុក្ខនោះឡើយ ត្រូវចេះរស់នៅជាមួយនឹងខ្លួនឯងឲ្យបានល្អ រស់នៅជាមួយនឹងការមានស្មារតី ប្រសើរណាស់ ៕៚ ប.ស.វ ដោយ៥០០០ឆ្នាំ
images/articles/2481/image.jpeg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៥៣៦៤១ ដង)
សម្លឹងខ្លួនឯងដើម្បីកែខៃ មើលអ្នកដទៃដើម្បីសិក្សា សម្លឹងខ្លួនឯងនឹកដល់មរណា មើលសត្វលោកាមេត្តាអភ័យ។ មនុស្សល្អខ្ពង់ខ្ពស់ព្រោះសច្ចធម៌ ចេះមើលឃើញល្អគុណអ្នកដទៃ បើមើលឃើញខុសចេះឲ្យអភ័យ សង្គ្រោះលកលៃឲ្យន័យខ្លឹមសារ។ បើមានចំណេះតែចេះប្រជែង ចង់លើកខ្លួនឯងមិនក្រែងអ្នកណា ចេះតែប្រកែកជជែកតវ៉ា ចេះអត់ខ្លឹមសារមរណាគុណធម៌។ សិក្សាបានខ្ពស់តែព្រោះតណ្ហា ប្រព្រឹត្តហីនាដូចស្វាជាប់ជ័រ ខុសក្នុងកាមគុណទារុណវឹកវរ ឧបមាក្នុងធម៌ដូចត្មាតទាំងឡាយ។ សត្វត្មាតហើរខ្ពស់តែព្រោះហេតុឃ្លាន ចុះមកបំពានដណ្ដើមប្រញាយ ចឹកសុីសាកសពមិនចេះជិនណាយ ដូចពាលទាំងឡាយមិនឆ្អែតនឹងបាប។ ចំណេះចេះដឹងគូនឹងគុណធម៌ គូគាប់បវរល្អជាដរាប យកការចេះដឹងមកប្រឹងលះបាប ខ្ពស់ហើយមិនទាបសំណាបយោងដី។ សំណាបយោងដីថាស្រីយោងប្រុស ពាក្យនេះមិនខុសតាមប្រជាប្រិយ បើពោលតាមធម៌បវរសួស្ដី បួសលាលោកិយសិរីថ្កើងថ្កាន៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2479/image.jpeg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៥៥៨៤៩ ដង)
មនុស្សដែលមានសេចក្ដីសុខ មិនមែនថាគេចេះតែបាននូវអារម្មណ៍ ល្អ ៗ ឯង ៗ ទៅនោះទេ នេះមកអំពីអ្នកនោះឯង ចេះសិក្សាត្រូវតាមសេចក្ដីពិតនៃអារម្មណ៍ ចេះឲ្យអភ័យ និងចេះគិតរកចំណុចល្អ ដើម្បីសេចក្ដីសុខស្ងប់នៃចិត្ត ។ អ្វី ៗ ដែលយើងជួបប្រទះរាល់ថ្ងៃ ទាំងអារម្មណ៍ក្នុងគំនិត បើយើងមិនចេះគិតឲ្យបានសុខខ្លួនឯងទេ យើងក៏រមែងកើតទុក្ខរាល់ថ្ងៃហ្នឹងឯង ។ យើងតែងស្វែងរករបស់ដែលមានតម្លៃ ថ្លៃ ៗ ក្រៅខ្លួន បណ្ដោយឲ្យខ្លួនឯងកើតទុក្ខ ព្រោះការស្វែងរកចង់បាននោះ ដោយប្រការផ្សេង ៗ ទៅវិញ ប៉ុន្តែ បើយើងស្វែងរកឃើញតម្លៃនៃជីវិតខ្លួនឯង នៅត្រង់ការឈ្នះសេចក្ដីទុក្ខ យើងមានតែការរស់នៅដោយសេចក្ដីស្ងប់ចិត្ត ជាមួយនឹងគ្រប់អារម្មណ៍នោះឯង ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2977/887pic.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៧៥៦ ដង)
គេហទំព័រ ៥០០០ឆ្នាំ ត្រូវបានបង្កើតឡើងដោយ ឧបាសក ស្រុង ចាន់ណា មកទល់ពេលនេះបានដំណើរការងារផ្សាយព្រះធម៌តាមប្រព័ន្ធអ៊ីនធឺណែត ជាង៧ឆ្នាំ មកហើយ ។ បណ្ណាល័យ ៥០០០ឆ្នាំ បានប្រមូលចងក្រងឯកសារព្រះធម៌ ព្រះពុទ្ធសាសនាជាច្រើន មានជាសំឡេង mp3 របស់ធម្មថិកជាច្រើនរូប និងជាវីដេអូ រួមទាំងសៀវភៅធម៌រាប់ពាន់ក្បាល ជា pdf ។ មិនតែប៉ុណ្ណោះ កម្មវិធី៥០០០ឆ្នាំ មានជាកម្មវិធីសម្រាប់ទូរស័ព្ទ Android & iOS សុទ្ធសឹងតែជាកម្មវិធីសម្រាប់ស្តាប់ និងរៀនព្រះធម៌ ដែលមកទល់ពេលនេះ យើងធ្វើបានសម្រេច ជាង ១០០កម្មវិធី ។ បញ្ចូលកម្មវិធី ៥០០០ឆ្នាំ លើទូរស័ព្ទដៃ Android iOS ចុចមើលកម្មវិធីផ្សេងៗ ដែល៥០០០ឆ្នាំ បានបង្កើតឡើង Google Play AppStore ជាប្រចាំ ៥០០០ឆ្នាំ ក៏បើកការទទួលចម្លងព្រះធម៌ សៀវភៅធម៌ ចូលក្នុងទូរស័ព្ទដៃ iPad, iPhone, មិមូរី និង ហាតឌីស ចែកចាយដោយមិនគិតថ្លៃ សម្រាប់ពុទ្ធបរិស័ទចង់​បាន និងត្រូវការយកទៅរៀនសូត្រ ឬចែកបន្តជាធម្មទាន ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ ពុទ្ធបរិស័ទត្រូវការមកចម្លង ឬបញ្ចូលធម៌ ដោយផ្ទាល់នៅ ៥០០០ឆ្នាំ អាចអញ្ជើញមក តាមអសយដ្ឋានដូចខាងក្រោមនេះ ផ្ទះលេខ ៧, ផ្លូវ ៣៧១ សឡា, សង្កាត់ទឹកថ្លា,​ខណ្ឌ សែនសុខ, រាជធានីភ្នំពេញ ទំនាក់ទំនងតាមទូរស័ព្ទ 012 887 987 | 081 815 000 (ឧបាសក ស្រុង ចាន់ណា) ដោយ៥០០០ឆ្នាំ
images/articles/2976/2018-09-21_13_06_38-5000_Years_Dharma_____Content_Management_System.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ៤១១ ដង)
ឯកសារព្រះត្រៃបិដកខ្មែរខាងក្រោមនេះ ត្រូវបានវាយឡើងវិញ ក្នុងឯកសារ file word យកតែខាងសម្រាយ (គ្មានបាលី) ។ អ្វីដែលខ្ញុំដាក់សម្រាប់ពុទ្ធបរិស័ទទាញយកនេះ គឺសម្រាប់ជាឯកសារស្រាវជ្រាវ ឬឯកសារជំនួយ ប៉ុណ្ណោះ ។ ដូចនេះសម្រាប់ពុទ្ធបរិស័ទ ត្រូវការឯកសារបែបនេះយកទៅប្រើការ អាចធ្វើការទាញយកបាន ប៉ុន្តែប្រសិនបើ ពុទ្ធបរិស័ទត្រូវការយកទៅអាន រៀនសូត្រ សូមធ្វើការទាញយកឯកសារព្រះត្រៃបិដក ដែលស្កានទុក ជាpdf វិញព្រោះឯកសារនោះ មានទាំងបាលី និងសម្រាយ ដែលមានភាពត្រឹមត្រូវជាង ។ ទាញយកឯកសារព្រះត្រៃបិដកជា file word ចុចទីនេះ ។ ទាញយកឯកសារព្រះត្រៃបិដកជា file PDF ចុចទីនេះ ។ ដោយ៥០០០ឆ្នាំ
វីដេអូធម៌តាមហ្វេសប៊ុក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ តុលា នេះមានដូចជា ៖            វេជ្ជ. ម៉ៅ សុខ ៥៤ ដុល្លា     |    ក្រុមឧបាសិកា ស្រ៊ុន កែវ ៦ម៉ឺនរៀល   |    បាសិកា សុខ សាឡី និងកូនចៅ ៦ម៉ឺនរៀល   |    ឧបាសិកា ហេង ស៊ីវហ៊ុយ និងកូនចៅ ៦ម៉ឺនរៀល   |    ឧបាសិកា អាត់ សុវណ្ណ និងកូនចៅ ១៥០០០រៀល   |    ឧបាសក សុខ ហេង​មាន ១៥០០០រៀល   |    ស៊ីម ប៉ូឡូ និង ភរិយា ២០ដុល្លា   |    ឧបាសិកា ពុទ្ធ ថុនា ១០ដុល្លា   |    សាន្ត ពិសិដ្ឋ ៥០ដុល្លា   |    ឧបាសិកា កែវ សារិទ្ធ ១០ដុល្លា   |    ឧបាសក ជឿន ហ៊ុយ ៣០ដុល្លា   |    ឧបាសិកា ខេង ច័ន្ទលីណា សៀមរាប ១០០ដុល្លា ប្រចាំឆ្នាំ ២០១៨ និង ២០១៩   |    ឧបាសិកា អូន ញ៉ ១០០ដុល្លា   |    ឧបាសិកា សំ គុយឆេង ៥០ដុល្លា   |    ឧបាសិកា គឹមឡំ ៣០ដុល្លា   |    ឧបាសិកា ង៉ូវ មួយឡាយ ២៥ដុល្លា   |    ឧបាសិកា ព្រាម សៀង ២០ដុល្លា   |    ឧបាសិកា អ៊ុក ណែម ២០ដុល្លា   |    ឧបាសក ភូ ចេង និងភរិយា ២០ដុល្លា   |    ឧបាសក សុភាព ១០ដុល្លា   |    ឧបាសក សារឿន និង យាយ កន ១០ដុល្លា   |    ឧបាសិកា សៅ កេះ ៥ដុល្លា   |    ឧបាសិកា យួក អង ៥ដុល្លា   |    ឧបាសិកា ហាក់ និងចៅ ៥ដុល្លា     |    ស៊យ ស្រីមាន ២ម៉ឺនរៀល   |    ឧបាសក សំ អែ  ៤ម៉ឺនរៀល   |    ឃីម សៀងលី ៥ដុល្លា    |    ដារ៉ា ១០ដុល្លា និង សម្បត្តិ ៥ដុល្លា    |    សួន សុខលាភ ១០ដុល្លា    |    ឧបាសិកា សុភ័ក្រ កំពង់ធំ ប្រចាំឆ្នាំ២០១៩ ៣០ដុល្លា   |    Srey Ravuth ១០ដុល្លា    |    ឧបាសិកា ប៉ិង គឹមលីន បន្ទាយមានជ័យ ១០០ដុល្លា    |    Yana Thach ៥០ដុល្លា  |    យ៉ែម សុវណ្ណ តាកែវ  ១០ម៉ឺនរៀល    |    ឧបាសិកា ទិព្វ សុផាត និង ឧបាសក លាភ ឌុន ព្រមកូន ១០ដុល្លា   |    ជ្រីន សំណាង ២៥ដុល្លា    |    ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨   |    តាភួន យាយសយ កំពង់ស្ពឺ ១០ដុល្លា   |    ជួន ចាន់ផល្លី  ៣ម៉ឺនរៀល    |    ឧបាសិកា នួន តាំង ៥០ដុល្លា    |    ប៊ុន ហេង ២ម៉ឺនរៀល    |    គង់ និរន្ត ២០ដុល្លា   |    គង់ កែវពិសី ៦ម៉ឺនរៀល សម្រាប់ខែ តុលា វិច្ឆិកា ធ្នូ   |    កុយ សុជាតិ ៣ដុល្លា   |    ឧបាសិកា មុនី ១០ដុល្លា   |    ណយ ចន្ទ្រា ១០ដុល្លា   |    ឧបាសក អោក បូរ៉ា  ....  ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨     |          ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៨         |      ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង    លោក សុង ណារិទ្ធ    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី    លោក វិទ្ធ គឹមហុង​   លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​     កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​     លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ     កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​    កញ្ញា ទា ភិច​ហួរ     បានជួយទ្រទ្រង់ ៥០០០ឆ្នាំ (១២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ​     ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០         |     ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា (១៥០​ដុល្លា) សម្រាប់ឆ្នាំ២០១៨        |     លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨     |     Sokoun Thim (២៤០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន   (៥០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា   (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     លោក ឃន វណ្ណៈ និងភរិយា (២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសិកា ទេព សុគីម (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសក ឌៀប ថៃវ៉ាន់  (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសិកា Srey Khmer   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក Yin Soun   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |     ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   (៣០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ឈិត សម្បូរ   (៣០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   (១០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ជូ ឆេងហោ (៦០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨    |          ឧបាសិកា ភួយ នាង   (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ព្រមទាំងបុត្រ (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |          Mrs. Vann Sophea (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |      លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ បិុច( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា មុត មាណវី ( ៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨        |     ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |     តាន់ កុសល  ជឹង ហ្គិចគាង ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ចាយ ហេង & ណៃ ឡាង ( ៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ( ៣០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |              ឧបាសក កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ  ( ៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  ( ១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ  ( ១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |     ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ ( ២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨         |         ឯក ច័ន្ទ​ដារ៉ារិទ្ធ (៥០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ  (១០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨    |         ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ (៣០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨     |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ  (៦០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៨       |         Kc Cecilio (៦០ដុល្លា) សម្រាប់ឆ្នាំ ២០១៨        |          ឧបាសក ហេង វីរិន្ទ (១២០ដុល្លា) សម្រាប់ឆ្នាំ ២០១៨       |         ឧបាសិកា លី ស៊ូហ្គិច ព្រមទាំងកូន ចៅ ចៅទួត  (១២០ដុល្លា) សម្រាប់ ៦ខែ ឆ្នាំ២០១៨          |             ក្រុមវេន ពុទ្ធបរិស័ទ មហាសង្គហៈ ជ្រកក្រោមម្លប់ ព្រះសទ្ធម្ម ទ្រទង់៥០០០ឆ្នាំ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨              |           ឌឹម ឧត្តនា (១០០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     គឹម លាន​ (៥០ដុល្លា) សម្រាប់ ឆ្នាំ២០១៨ សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា តាន់ ស៊ុយម៉េង ១០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា យាន គឹមស៊ាត ៥០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ជា ស្រីទូច ២០ដុល្លា សម្រាប់ ឆ្នាំ២០១៨     |     ឧបាសិកា ឈុត កន្យា ១០​ដុល្លា  សម្រាប់ ឆ្នាំ២០១៨ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...