images/articles/921/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៦,០៨០ ដង)
រឿងស្ត្រីមានគូកំណាន់
( ចាក ធ. ខុ. )
( អំណាចកាមរោគៈនាំឲ្យកើតតម្រេកក្នុងវត្ថុមិនគួរ )
សេចក្តីដំណាលថា មានភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតមួយអង្គ រៀនកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តា ហើយចូលទៅកាន់ឳធ្យានចាស់មួយ ដើម្បីធ្វើសមណធម៌ ។ លំដាប់នោះមានស្ត្រីម្នាក់ មានរូបរាងស្រស់ល្អឆើតលើសនារី
images/articles/1373/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ២៦,២៧៣ ដង)
ការយកឈ្នះអំណាចបាបធម៌
ការដែល នឹងអាចយកឈ្មះអំណាចនៃបានធម៌បាននោះ កម្លាំងដែលសំខាន់បំផុតគឺកម្លាំងចិត្ត បើមានកម្លាំងចិត្តរឹងប៉ឹងពិតប្រាកដ នឹងអាចឈ្មះបានគ្រប់យ៉ាង។ កាលដែលមនុស្សយើង ព្យាយាមឈប់ប្រព្រឹត្តនូវអំពើអាក្រក់ ឬព្យាយាមលះបង់នូវគ្រឿងញៀនអ្វីមួយ តែងឈប់មិនបាន លះបង់មិនដាច់នោះ វាជាការគួរឲ្យអាណិតស្រណោះណាស់
images/articles/3039/2021-05-14_09_22_32-buddhist_lady_burma_-_Google_Search.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៣០,០៦៥ ដង)
បឋព្យា សាលិយវកំ គវាស្សំ ទាសបោរិសំ
ទត្វាបិ នាលមេកស្ស ឥតិ វិទ្ធា សមំ ចរេ ។
ទោះបីគេឱ្យស្រូវខ្សាយ ដំណើប គោ សេះ បុរសជាទាសៈ ពេញទាំងផែនដី ( អដ្ឋកថា ប្រាប់ថា ទ្រព្យសម្បត្តិមានវិញ្ញាណក្ដី អត់វិញ្ញាណក្ដី ពេញទាំងផែនដី ថែមទាំងរតនបុរី ) ក៏មិនល្មមដល់បុគ្គលម្នាក់ឡើយ បណ្ឌិតដឹងដូច្នេះហើយ គប្បីប្រព្រឹត្តឱ្យស្មើ ( អដ្ឋកថា ប្រាប់ថា មិនគប្បីលុះក្នុងអំណាចនៃតណ្ហាឡើយ ត្រូវបំពេញកាយសុចរិត ជាដើមឱ្យបិរបូណ៌ គប្បីប្រព្រឹត្តឱ្យស្មោះស្មើ ) ។ កុំលុះក្នុងតណ្ហា ទម្លាយសីលរបស់ខ្លួនឱ្យសោះ ៕៚
ខ្លឹមសារនៅក្នុង កាមជាតក
( បិដក ៥៩ ទំព័រ ២៤៦ )
ដោយ៥០០០ឆ្នាំ
images/articles/2148/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៩១,០៣០ ដង)
អំណាចនៃសេចក្តីល្អ
សេចក្តីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ ។រឹតតែមានច្រើន ឬរឹងរឹតតែប្រើច្រើន គឺ រឹតតែល្អនឹងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន ។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្តីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក ។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់
images/articles/3084/202___r.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៦,៥៧៥ ដង)
បាបធម៌(សំ.), (បា.) (បាប៉ៈធ័រ) (បាបធម្ម) ធម៌លាមក, អាក្រក់ គឺសភាវៈដែលជាជំនួយចិត្ត នាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស, ឥតអៀនខ្មាស ឥតរាងរអាទៅរកអំពើអាក្រក់ ជាដើម ។
បាបធម៌ ៥ នោះគឺ ៖
1. កុហនា ការកុហកដោយឫកពា ។
2. លបនា ការនិយាយរាក់ទាក់ដោយវាចា ។
3. នេមិត្តិកតា ការធ្វើនិមិត្ដ គឺប្រើឧបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ ។
4. និប្បេសិកតា ការពោលគំរាម ឬសង្កត់ប្រើសំដីជាខ្នោសសំរាប់កោសកាវយកលាភ ។
5. លាភេន លាភំ និជិគីសនតា ការរកលាភដោយលាភ គឺការយកលាភទៅទាក់លាភ ។
(វិសុទ្ធិមគ្គ សីលនិទ្ទេស សីលប្បភេទកថា ចតុត្ថចតុក្ក)
ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/831/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៥៦,០៦៧ ដង)
ក្នុងធម្មបទដ្ឋកថា បកិណ្ណកវគ្គ ក្នុងរឿងបុព្វកម្មរបស់ព្រះអង្គ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគតជាសង្ខព្រាហ្មណ៍ តថាគតបានដកស្មៅ ក្នុងលានព្រះចេតីយនៃព្រះបច្ចេកពុទ្ធ ព្រះនាម សុសិមៈ ដោយផលនៃបុញ្ញកម្មនោះ ជនទាំងឡាយទើបធ្វើផ្លូវ ៨ យោជន៍ឲ្យរាបស្មើដោយល្អ ប្រាសចាកបន្លានិងដង្គត់ ។
images/articles/838/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៤,០៥០ ដង)
នៅក្នុងជីវិតគ្រប់ព្រះអង្គ គ្រប់គ្នា មិនមានធម៌អ្វី នៅពេលណា កន្លែងណា ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់មិនបានត្រាស់ក្នុងសតិប្បដ្ឋាននោះទេ ព្រះអង្គទ្រង់ត្រាស់ឲ្យដឹងនូវធម៌ទាំងពួងដោយពាក្យថា បជានាតិ ។ នៅក្រុងញូដេលី នៃប្រទេសឥណ្ឌាសព្វថ្ងៃ មានកន្លែងដែលព្រះសម្មាសម្ពុទ្ធសម្តែងសតិប្បដ្ឋានសូត្រ ពុទ្ធបរិស័ទតែងថ្វាយបង្គំនមស្ការ ឯចំណែកសតិប្បដ្ឋានគឺ កាយ វេទនា ចិត្ត ធម៌ ដែលជាទីតាំងនៃសតិរលឹកសិក្សា មានគ្រប់ព្រះអង្គ គ្រប់គ្នា គ្រប់ពេលវេលា គ្រប់កន្លែង ។
សតិរលឹកដឹង ស្គាល់ធម៌ដែលកំពុងប្រាដក គឺជាការនមស្ការព្រះសម្មាសម្ពុទ្ធដ៏សំខាន់ក្រៃលែង ជាងការសូត្រធម៌នមស្ការនិងការថ្វាយបង្គំដោយកាយទៅទៀត ។ " អ្នកចម្រើនសតិប្បដ្ឋាន " ពាក្យនេះគ្រាន់តែជាវោហារប៉ុណ្ណោះ ដោយបរមត្ថ គឺសតិថ្នាក់សតិប្បដ្ឋាន កើតឡើងដោយមានបច្ច័យគ្រប់គ្រាន់ ។
បច្ច័យយ៉ាងសំខាន់នៃសតិថ្នាក់សតិប្បដ្ឋានមាន ២ ចំណុចដូចតទៅ :
១- ក្នុងជីវិតប្រក្រតី មានធម៌បរមត្ថ គឺរូបធម៌ និងនាមធម៌ ស្រេចស្រាប់ដែលព្រះអង្គត្រាស់ប្រាប់ឲ្យសិក្សា ឲ្យឃើញ ឲ្យដឹងថាជាតួធម៌ ពោលគឺមិនមែនដឹងធម៌អ្វីដទៃទៀតឡើយ ។ ធម៌ដែលត្រូវដឹង គឺធម៌ពួកកាយ ពួកវេទនា ពួកចិត្ត ពួកធម៌ គ្រប់ព្រះអង្គ គ្រប់គ្នាមានហើយ គ្រប់ទ្វារទាំង ៦ មានទ្វារភ្នែកជាដើម ។ ត្រូវស្តាប់ឲ្យរឿយៗ ស្តាប់ហើយស្តាប់ទៀត យល់ឡើងៗ ធម៌ដែលគប្បីដឹងគឺខណៈនេះឯង ។
២- សិក្សាសង្កេតពិនិត្យចំពោះតួធម៌ពិតៗ កុំឲ្យមានតែបញ្ហាបរិយត្តិ គឺត្រូវឃើញលក្ខណៈនៃសភាវធម៌ដោយបញ្ញាដ៏ប្រពៃ ។ តាមពិត ចំណុចមួយនេះក៏នៅលើបច្ច័យដូចគ្នាដែរ ព្រោះយោនិសោមនសិការ ដែលជាតួសិក្សាសង្កេតពិនិត្យ ត្រូវតាក់តែងដោយការសន្សំបុណ្យ ។ ស្តាប់ធម៌ជាមួយគ្នា តែផលសម្រេចខុសគ្នា ត្រង់នេះគឺ យើងត្រូវយល់ដល់តួយោនិសោមនសិការ មានតិច មានច្រើន មានខ្លាំង មានខ្សោយ តាមឧបនិស្ស័យបុណ្យបារមីរៀងៗខ្លួន ។
ដោយបរមត្ថ អ្នកចម្រើនសតិប្បដ្ឋានអត់មានទេ ដូច្នេះទើបអត់មានចាប់ផ្តើមអ្វីទាំងអស់ក្រៅពីស្តាប់ព្រះធម៌ឲ្យយល់ថា ធម៌ទាំងពួងគឺនាមរូប មិនគួរប្រកាន់ថាជាខ្លួននិងថាជារបស់ខ្លួនឡើយ ។ ការដែលបានស្តាប់យល់ហើយ ក៏ជាបច្ច័យឲ្យសតិថ្នាក់សតិប្បដ្ឋានកើតឡើង បញ្ញាដឹងច្បាស់ជាតួបរិញ្ញា ប្រព្រឹត្តទៅក្នុងការកំណត់ដឹងនូវរូបធម៌ នាមធម៌តាមសេចក្តីពិត ។
ទាំងពីរចំណុចនេះ ទី ១ ហៅថា បរតោឃោសៈ គឺជាបរតោឃោសៈ ដ៏ល្អនិងកម្របំផុត ព្រោះទាក់ទងនឹងការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ , ទី ២ ហៅថា យោនិសោមនសិការ ។ កាលណាបើទាំងពីរចំណុចនេះបានជាបច្ច័យនៃសតិប្បដ្ឋានហើយ ទើបបានជាឧបការដល់សតិប្បដ្ឋានប្បដិបត្តិនោះៗ សូម្បីរូបជ្ឈាន ដែលបានបទដ្ឋាននៃវិបស្សនា ក៏ត្រូវតែមានចំណុចពីរនេះជាដាច់ខាត ។ យោនិសោមនសិការ មានតាំងពីកុសលថ្នាក់ស្តាប់រហូតដល់កុសលថ្នាក់វិបស្សនានិងអរិយមគ្គ ។ យោនិសោមនសិការនេះ ដែលអាចសម្រេចដល់ថ្នាក់វិបស្សនាទៅបាន ក៏ត្រូវអាស្រ័យបរតោឃោសៈ ដ៏អស្ចារ្យគឺព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធនោះឯង ។
ក្នុងមិគជាលសូត្រ គម្ពីរឧទាន បដិកលេខ ៥២ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសថា កល្យាណមិត្តជាប្រធានដ៏សំខាន់ដែលនាំឲ្យមានសីល មានកថាវត្ថុ មានព្យាយាម និងមានបញ្ញាចាក់ធ្លុះ ។ ព្រះសម្មាសម្ពុទ្ធ ជាកំពូលកល្យាណមិត្តនៃពុទ្ធបរិស័ទ ព្រោះព្រះអង្គបានប្រកាសឲ្យសត្វលោកបានស្តាប់ថានេះជាទុក្ខ នេះជាការរលត់ទុក្ខ ។ កាយ វេទនា ចិត្តធម៌ ដែលមិនទៀងគឺជាទុក្ខ សត្វបុគ្គលជាអ្នកមានទុក្ខដទៃទៀតមិនមានឡើយ ការកំណត់ដឹងទុក្ខមិនមែនជាសត្វ គ្រាន់តែជាសង្ខារធម៌ នេះគឺបរិញ្ញាជាតួកំណត់ដឹង ។ បរិញ្ញានេះ ហៅថា បហានបរិញ្ញា ។ អវិជ្ជារលត់អស់ ទុក្ខរមែងមិនមាន ការមិនកើតឡើងនៃទុក្ខ គឺព្រះនិព្វាន ។ ការជាក់ច្បាស់នូវព្រះនិព្វានរៀងៗខ្លួន ដោយបច្ចវេក្ខណញ្ញាណ ។
ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1468/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៣,០៣៣ ដង)
សីលទី៤នេះ ព្រះសម្មាសម្ពុទ្ធទ្រង់ហាមមិនឲ្យនិយាយកុហក ហើយឲ្យនិយាយតែពាក្យពិត មានប្រយោជន៍ ជាពាក្យពិរោះទន់ភ្លន់ សុភាពរាប់សារ ដើម្បីអោយមនុស្សសាងប្រយោជន៍ដោយពាក្យសម្ដី និង សាងមិត្តភាពរវាងគ្នានិងគ្នា ព្រោះមានការជឿទុកចិត្តគ្នាទៅវិញទៅមក។ ការមិននិយាយកុហក គឺជាការឲ្យនូវការពិតត្រង់ដល់អ្នកដទៃឲ្យនូវការមិនវង្វេងភាន់ច្រឡំ អ្នកដែលនិយាយពាក្យពិត គឺមានសំដីដូចជាផ្កាមានក្លិនក្រអូបឲ្យតែរបូតចេញពីមាត់កាលណា អ្នកផងតែងរើសយកជាគ្រឿងប្រដាប់កាយ ដូចជាវាចារបស់ព្រះសម្មាសម្ពុទ្ធ ថ្វីបើពេលវេលាកន្លងទៅជាង ២៥៤០ឆ្នាំ ទៅដោយក៏ដោយ ក៏នៅតែមានក្លិនក្រអូបដដែល នៅតែមានមនុស្សម្នាជាច្រើនត្រូវការ ប្រាថ្នាចង់ស្ដាប់ ព្រោះជាវាចាពិតឥតក្លែងក្លាយ។
គួរហាត់និយាយតែវាចាល្អៗ មានប្រយោជន៍ដល់អ្នកស្ដាប់ដែលជាវាចាសុភាសិត ព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនឲ្យមនុស្សនិយាយនូវវាចាល្អ ៥ យ៉ាងគឺៈ
១- ស្គាល់ពេលវេលាដែលគួរនិយាយ។
២- និយាយពាក្យពិតតាមដែលដឹង ប៉ុន្តែត្រូវស្គាល់កាល ស្គាល់បុគ្គល ស្គាល់បរិស័ទដែល ត្រូវនិយាយ។
៣- និយាយពាក្យពិរោះ សុភាពរាបសារ មិនទ្រគោះបោះបោក។
៤- និយាយពាក្យមានប្រយោជន៍ ធ្វើឲ្យអ្នកស្ដាប់ស្ងប់រំងាប់ចិត្ត សូម្បីតែនិយាយបន្តិចបន្តួចក៏ដោយ។
៥- និយាយប្រកបដោយចិត្តមេត្តាពិតៗ ចិត្តមានមេត្តាគឺ ជាចិត្តសប្បុរស ជាចិត្តមិនចង្អៀតចង្អល់ ជាចិត្តធំទូលាយ តែងអនុគ្រោះនូវប្រយោជន៍ដល់សត្វលោកចង់ឲ្យសត្វលោកបាននូវសេចក្ដីសុខ រួចផុតចាកក្ដីទុក្ខទាំងពួង។
សូមអោយមនុស្សគ្រប់គ្នា ធ្វើខ្លួនឯងអោយជាឧបមាថាអាត្មាអញមិនត្រូវការពាក្យកុហកអំពីអ្នកដទៃយ៉ាងណា អ្នកដទៃក៏មិនត្រូវការពាក្យកុហកអីអាត្មាអញយ៉ាងនោះដែរ ដូច្នេះអាត្មាអញត្រូវតែជាអ្នកមានសីល គឺវៀរចាកការនិយាយកុហក ធ្វើឲ្យជាទីទុកចិត្តនៃអ្នកដទៃ ការនិយាយពាក្យពិត គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយនូវរឿយច្របូកច្របល់ក្នុងសង្គមជាតិ ធ្វើឲ្យជាតិរុងរឿង ក៏ដោយសារពលរដ្ឋមាននូវសច្ចៈធម៌។
សច្ចំ វេ អមតា វាចា ព្រះពុទ្ធទ្រង់ត្រាស់ថាជាពាក្យមិនស្លាប់ព្រោះសច្ចៈពិតមានឫទ្ធិចំណាប់ អ្នកផងចង់ស្ដាប់ហើយជឿទុកចិត្ត។
ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌
ដោយ៥០០០ឆ្នាំ
images/articles/1469/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៥៤៨ ដង)
បាបា និវារេតិ ហាមឃាត់មិត្តកុំឲ្យប្រព្រឹត្តធ្វើនូវអំពើអាក្រក់ ប្រៀបដូចជាជួយឃាត់ផ្លូវកុំឲ្យទៅតំបន់ខ្មាំងសត្រូវ ឬទៅកាន់ចំការមីន ដូច្នោះដែរ ។បុគ្គលគប្បីលះបង់នូវអំពើអាក្រក់ទាំងឡាយ ដូចជាពួកឈ្មួញដែលមានទ្រព្យច្រើន មានគ្នាតិច គេចវាងយ៉ាងឆ្ងាយអំពីផ្លូវដែលមានចោរប្លន់ ឬក៏ដូចជាបុគ្គលដែលស្រលាញ់ការរស់ចៀសវាងនូវថ្នាំពិស យ៉ាងនោះឯង។
បុគ្គលអ្នកចម្រើនបញ្ញា បានឃើញនូវភពបី ដូចជាព្រៃដែលមានចោរប្លន់ ក៏ប្រញាប់រូតរះជំរះផ្លូវទៅកាន់ព្រះនិព្វាន ដែលជាផ្លូវគេចចេញអំពីភពបី ។ការយកឈ្នះលើខ្លួនឯង ដែលជាអ្នកធ្វើអាក្រក់ សៅហ្មងដោយកិលេស មាយាពុតត្បុត ក្រេវក្រោធឃោរឃៅ ទើបជាការប្រសើរ ចំណែកការឈ្នះលើអ្នកដទៃ មានអ្វីនឹងប្រសើរទៅបាននុះព្រោះថា កាលបើបុគ្គលអប់រំខ្លួនបានល្អហើយ មានប្រក្រតីសង្រួមជាប់ជានិច្ច ដូច្នេះ សូម្បីទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម ក៏មិនអាចធ្វើនូវជ័យជំនះនៃបុគ្គលនោះ ឲ្យត្រឡប់ទៅជាបរាជ័យវិញបានឡើយ។
អ្នកស្រែ អាចធ្វើប្រឡាយទឹកបង្ហូរទឹក អំពីទីទួលមកទីទាបតាមការពេញចិត្ត អ្នកធ្វើព្រួញ រមែងពត់ព្រួញឲ្យត្រង់ ជាងឈើធ្វើរទេះ រមែងដាប់ចាំងអារឈូសនូវឈើនោះៗ ឲ្យត្រង់ឬឲ្យកោងតាមដោយទព្វសម្ភារៈដែលត្រូវធ្វើ បណ្ឌិតកាន់យកនិមិត្តទាំងអស់នេះ មកជាអារម្មណ៍ក្នុងការពិចារណា ក៏ធ្វើការទូន្មានចិត្តឲ្យសម្រេចបាន ព្រោះថា ទឹកក្ដី ឈើធ្វើព្រួញក្ដី ឈើធ្វើរទេះក្ដី សុទ្ធតែមិនមានចិត្ត ប៉ុន្តែគេអាចបង្ហូរ ពត់ឲ្យត្រង់ និងចាំដាប់នូវវត្ថុនោះៗ បានតាមប្រាថ្នា ឯចំណែកមនុស្សមានទាំងកាយ មានទាំងចិត្តដោយពិត ដូចម្តេចមិនអាចធ្វើចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅក្នុងអំណាច ហើយបំពេញនូវធម៌ស្ងប់បាននោះ ព្រោះហេតុដូច្នេះទើបបណ្ឌិតអាចទូន្មានខ្លួនឯងបាន ការទូន្មានខ្លួនឯងបាន ទើបជាមនុស្សប្រសើរ គឺប្រសើរក្រៃលែង។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1475/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១០,៦៧៧ ដង)
តើអ្វីជាជីវិត? ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សំលេង ក្លិន រស ផោដ្ឋព្វៈ អម្មារម្មណ៍ និងវេទនាទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្ដាត ទ្វារកាយ គឺជាតួជីវិត ជារបស់ក្ដៅ។ តើក្ដៅព្រោះអ្វី? ក្ដៅព្រោះភ្លើងកិលេស គឺ រាគៈ ទោសៈ មោហៈ។
នាពេលបច្ចុប្បន្ននេះ បើទោះជាគ្មានអ្នកណាប្រាប់ ក៏យើងអាចដឹងបានថាសត្វលោកកំពុងរស់នៅក្នុងកំដៅ ហើយកំដៅនេះមានកំនើនកើនជាងមុន ១ ដង ជា ៥ ដង ឯណោះ។ សភាពទាំងអស់នេះក៏ព្រោះតែភ្លើង រាគៈ ទោសៈ មោហៈ អាស្រ័យនៅក្នុងចិត្តរបស់សត្វលោក កាន់តែមានចំហេះខ្លាំងឡើងៗ ដោយហេតុថា សត្វលោកកាន់តែឆ្លាត មានល្បិចកលពិសពុល ក្នុងការផ្ដុំភ្លើងតណ្ហា ឲ្យកាន់តែមានកម្លាំងខ្លាំងឡើងៗជាលំដាប់។
សត្វលោករឹតតែគ្មានដឹង គ្មានជំនឿ គ្មានប្រកាន់យកថា ការពន្លត់ ភ្លើង រាគៈ ទោសៈ មោហៈ គឺជាចំណុចដ៏ត្រជាក់ដ៏កំពូលរបស់ជីវិតនោះទេ ផ្ទុយមកវិញគេច្រើនតែស្វែងរកសេចក្ដីសប្បាយរីករាយលើបញ្ចកាមគុណ ដែលជាការពង្រីកភ្នក់ភ្លើងឲ្យកាន់តែធំ ដោយគំនិតបញ្ឆេះច្រើនជាងគំនិតពន្លត់។
សកលលោកបានក្លាយទៅជាលោកដែលមានកំដៅទាំងមនុស្សទាំងសត្វទាំងសកលធាតុក៏ព្រោះតែមនុស្សក្នុងពិភពលោកនាំគ្នាស្ទាបអង្អែលនូវបញ្ចកាមគុណ នាំគ្នាបំរើសេចក្ដីសប្បាយបោកប្រាស់ ប្រកបដោយចិត្តពោរពេញទៅដោយរាគៈ ទោសៈ មោហៈ លើសពីសម័យមុន ១ ជា ១០ ដង ឬ១ ជា ២០ ដង ក៏អាចថាបាន។
សព្វថ្ងៃនេះ មនុស្សបាននាំគ្មាពពាក់ពពូនជំពាក់ជំពិនលើអំពើដុតកំដៅខ្លួនឯង គឺនាំគ្នាថ្ងូរ នាំគ្នាជូរចត់ក្នុងជីវិតរបស់ខ្លួន គេនាំគ្នាបង្កើតកិលេសរបស់ខ្លួន គេប្រាថ្នាលើកខ្លួនរបស់គេជាម្ចាស់ពិភពលោក ។ជាងនេះទៅទៀត គំនិតរបស់មនុស្សម្នាក់ៗ តែងមានការប្រកាន់យកនូវរបស់មិនទៀត ជាទុក្ខ ជាអនត្តា ថាជារបស់ទៀត ជាសុខ ជាអត្តា។
ប៉ុន្តែការប្រកាន់ និង គំហើយរបស់គេទាំងនោះលទ្ធផលចុងក្រោយ គឺសំណើចលាយទំនួញ សំអប់លាយសំឡាញ់សម្លូតលាយកំណាចជាដើម ដែលផ្លាស់ប្ដូរគ្នាទៅវិញទៅមកឥតឈប់ឈរ ស្ថិតក្រោមលក្ខណៈដុតបំផ្លាញខ្លួនឯងដោយវិធីផ្សេងៗយ៉ាងមុខគួរឲ្យសង្វេគខ្លោចផ្សាដោយគ្មានដឹងខ្លួនឡើយ ។សូមមេត្តាពិចារណានូវពុទ្ធភាសិតមួយកន្លែងទៀតដូចខាងក្រោមៈ
មិនមានភ្លើងអ្វី(ក្ដៅ)ស្មើដោយរាគៈ
មិនមានចង្រៃអ្វី(ឲ្យទោស)ស្មើដោយទោសៈ
មិនមានសំណាញ់អ្វី(ស្មុគ្រស្មាញ)ស្មើដោយមោហៈ
តាមពុទ្ធភាសិតខាងលើនេះ ស្ដែងឲ្យយើងឃើញកាន់តែច្បាស់ថា សូម្បីតែភ្លើងពិតៗ ក៏មិនអាចមានកំដៅស្មើដោយភ្លើងរាគៈបានឡឡើយ។ ដូច្នេះ នរកក្នុងលោកនេះ គឺជានរកកាចសាហាវជាងនរកស្រុកខ្មោច ព្រោះភ្លើងដ៏ក្ដៅគឺរាគៈ ទោសៈ មោហៈ នេះវាជាក្បាលម៉ាស៊ីនដឹកនាំឬបង្កើតឲ្យមានរកស្រុកខ្មោច។
ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ
ដោយ៥០០០ឆ្នាំ
images/articles/1490/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៧៦,៤០១ ដង)
លក្ខណៈទិសដៅ
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ព្រះនិព្វានជាបរមធម៌ ស្ងប់ពិត ប្រណីតពិត ផុតទុក្ខទាំងពួងជាលក្ខណៈនៃទិសដៅដែលត្រូវសម្រេចដល់ ជាផលសម្រេចនៃតបធម៌។
មនុស្សមុនសម័យព្រះអង្គត្រាស់ដឹង គេធ្វើតបៈរបស់គេបាននូវអត្តាបរិសុទ្ធ កាលបើអត្តាបរិសុទ្ធ គេរមែងបានទៅនៅជាមួយព្រះជាម្ចាស់របស់គេ ឬព្រះព្រហ្មរបស់គេ
images/articles/1489/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៦៣,៧៩៦ ដង)
លក្ខណៈព្រះពុទ្ធសាសនា ព្រះអង្គទ្រង់ត្រាស់សំដែងថា ខន្តីជា-តបធម៌ឧត្ដម តបធម៌គឺធម៌ជាគ្រឿងដុតបំផ្លាញនូវកិលេសក្នុងសន្ដានចិត្ត មនុស្សសម័យដើមមុនព្រះអង្គបានត្រាស់ដឹង គេនិយមធ្វើតបធម៌ច្រើនបែប ច្រើនយ៉ាងណាស់ ប៉ុន្តែសុទ្ធតែជារបៀបធ្វើខ្លួនឲ្យលំបាកឥតប្រយោជន៍ ជាការធ្វើទារុណកម្មយ៉ាងខ្លាំងក្លា ឲ្យដល់រូបកាយរបស់ខ្លួនឯង ដោយយល់ថា ធ្វើរបៀបនេះនឹងនាំឲ្យគេបានបរិសុទ្ធ ដល់ទីបំផុតនៃសាសនាឬលទ្ធិរបស់គេ។
តាមពិតកិលេសមិនមែនមានរូបកាយជាប្រភពនៃកំណើតនោះទេ សូម្បីសត្វក្នុងអរូបភពក៏នៅមានកិលេសដែរ ប៉ុន្តែប្រភពពិតប្រាដករបស់កិលេស គឺអវិជ្ជាដែលមិនដឹងនូវក្នុងសច្ចធម៌។
អំណត់គឺសេចក្ដីអត់ធន់ ជាភ្លើងដុតកំទេចនូវអវិជ្ជា ព្រោះសេចក្ដីអត់ធន់ជាកម្លាំង ក្នុងការញ៉ាំងកុសលធម៌ទាំងពួងឲ្យសម្រេច ដូចកម្លាំងកាយរបស់បុរស ដែលញ៉ាំងឲ្យការងារនោះៗមានការ ភ្ជួររាស់ជាដើម សម្រេចទៅបាន ។សេចក្ដីអត់ធន់គឺជាវិជ្ជាមួយដ៏យ៉ាងខ្ពង់ខ្ពស់បំផុត ដែលសត្វលោកមិនងាយរៀនចេះ ប៉ុន្តែបើបុគ្គលណាប្រកបបាននូវវិជ្ជានេះ បុគ្គលនោះរមែងរួចផុតអំពីការញាប់ញ័រ ដោយលោកធម៌ទាំង៨ គឺ មានលាភ១ អត់លាភ១ មានយស១ អត់យស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១។
ក្នុងជីវិតទាំងគ្រហស្ថ ទាំងបព្វជិត សុទ្ធតែមានសេចក្ដីលំបាក ដូច្នេះទើបគ្រប់គ្នាត្រូវចេះអត់ទ្រាំ គឺអត់ទ្រាំបំពេញការងារតាមតួនាទី ទាំងជាការងារប្រាសចាកទោសផង ឲ្យសម្រេចទៅបាន ជាពិសេសគឺអត់ទ្រាំបានចំពោះអារម្មណ៍ក្នុងលោក រឿងរ៉ាវផ្សេងៗ ដែលមានជាប្រចាំក្នុងជីវិត ។អារម្មណ៍ឯណាមួយក្នុងលោក អារម្មណ៍នោះគេតែងរៀនគឺរៀនទទួលយកស្មារតី រៀនទាំងអត់ស្រលាញ់ អត់ស្អប់ អត់វង្វេង អត់ស្រវឹង អត់តក់ស្លុត និងរៀនលះបង់។
ចំពោះវិជ្ជាថ្នាក់ឧត្ដមក្នុងជីវិត គឺវិជ្ជាអាចទ្រាំបាន ឃើញអារម្មណ៍ក្នុងលោកទាំងអស់ ជារបស់សម្រាប់ស្រាវជ្រាវ ឃើញការទ្រាំបានជាការរៀនចប់ ឃើញការមិនជាប់ជំពាក់ ជាសញ្ញាប័ត្រនៃការប្រឡងចេញ ។ដូច្នេះលក្ខណៈសំខាន់ដែលត្រូវយល់ដឹង គឺព្រះពុទ្ធសាសនាមានការទ្រាំបាន ជាលក្ខណៈ ការទ្រាំបានគឺជាទង់ជ័យព្រះពុទ្ធសាសនា។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1488/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៤៧,៩៣១ ដង)
អំពីការងារ ៣ មុខតាមឱវាទព្រះពុទ្ធគ្រប់ព្រះអង្គ
១- ការងារសង្រួមកាយ ការងារសម្រួមវាចា ការងារសង្រួមចិត្ត ពិតជាការងារប្រចាំថ្ងៃ នៃជនប្រុសស្រី ទាំងគ្រហស្ថ ទាំងបព្វជិត ព្រោះជាការបិទទ្វាការពារទប់ស្កាត់នូវបាបថ្មីៗ កុំឲ្យចូលមករួមដៃជាមួយបាបចាស់ កាត់បន្ថយកម្លាំងបាបដែលសន្សំក្នុងសន្តានចិត្ត ប្រៀបបីដូចជាបុគ្គលដែលខំព្យាយាមតមចំណីទាស់ព្រោះហេតុតែខ្លួនឯងឈឺរោគថ្លើម ដូច្នោះឯង។
images/articles/1491/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៦៩,៨០៦ ដង)
លក្ខណៈរបស់អ្នកបួស
អ្នកបួសគឺជាអ្នកស្វែងរកសន្តិភាពឲ្យខ្លួនឯង ទុកដាក់ខ្លួនជាមនុស្សធម្មតាម្នាក់ មិនតម្កើងខ្លួនឯងដោយសារបានបួស មិនជំពាក់ទាក់ចិត្តនៅត្រង់ការគោរពបូជា ថ្វាយបង្គំរបស់អ្នកដទៃ អាស្រ័យខ្លួនជាអ្នកបួសនោះទេ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា អ្នកបួសដែលបៀតបៀនបុគ្គលដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។
images/articles/1458/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៤៥,២៩៥ ដង)
ភ្លើងនរកបច្ចុប្បន្ន
ការសំដែងអំពីនរក ឬ ក៏ស្ថានសួគ៍ មិនមែនមានតែក្នុងព្រះពុទ្ធសាសនាទេ ក្នុងសាសនាដទៃក៏មាននិយាយដែរ ប៉ុន្តែអ្នកគោរពបូជាសាសនាភាគច្រើន តែងប្រកាន់ថា នរកមានតែនៅក្នុងលោកខាងមុខឯណោះទេ ប៉ុន្តែមិនបានសិក្សាឲ្យយល់ចូលចិត្តថា ក្នុងលោកនៃជីវិតសព្វថ្ងៃនេះឯង ឋានសួគ៌ក៏មាន ឋាននរកក៏មានដែរ។ នៅក្នុងអាទិត្តបរិយាយសូត្រ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា
images/articles/1464/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៩,៣៣៦ ដង)
មិនប្រព្រឹត្តខុសក្នុងកាម
ក្នុងសីលទី៣នេះ មានការទាក់ទងយ៉ាងសំខាន់ទៅនឹងសុភមង្គលក្នុងរង្វង់គ្រួសារ។ មនុស្សភាគច្រើនយល់ឃើញថា ស្នេហាឬការស្រលាញ់តែងនាំមកនូវសេចក្ដីសុខ តែក្នុងទស្សនៈនៃព្រះសម្មសម្ពុទ្ធទ្រង់ឃើញថា ស្នេហាគឺជាបញ្ហាស្មុគ្រស្មាញបំផុតសម្រាប់ជីវិត។ គ្រួសារខ្លះមានការលះលែងគ្នា ដោយសាររឿយរ៉ាវសូម្បីបន្តិចបន្តួច ព្រោះហេតុអ្វី? ព្រោះគេសំលឹងឃើញគ្នានិងគ្នាតែលើរូបសម្រស់