15
ថ្ងៃ សុក្រ ទី ៣០ ខែ កញ្ញា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,៩៩១
Today
ថ្ងៃម្សិលមិញ ៩២,០២១
ខែនេះ ៣,៨៨១,០០២
សរុប ២៧៥,០៥១,៨៥៩
free counters
កំពុងទស្សនា ចំនួន
ធម៌ជំនួយស្មារតី
images/articles/2157/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៦៤,១១១ ដង)
សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ ព្រះមានព្រះភាគអង្គ​ណា ជា​ព្រះសយម្ភូ ឥត​មាន​គ្រូ​អាចារ្យ បាន​ត្រាស់​ដឹង​សច្ចធម៌​ដោយ​ព្រះអង្គ​ឯង ក្នុង​ធម៌​ទាំង​ឡាយ​ដែល​មិន​ធ្លាប់ឮ​ក្នុង​កាល​មុន​ផង ក្នុង​ធម៌​ទាំង​ឡាយ​ដែល​មិន​ធ្លាប់​ឮ​ក្នុង​កាល​មុន​ផង ទ្រង់​ដល់​នូវ​សព្វញ្ញុតញ្ញាណ ក្នុង​សច្ចៈ​នោះ​ផង ទ្រង់​ដល់​នូវ​ភាវៈ​ស្ទាត់​ក្នុង​ពលៈ​ទាំង​ឡាយ​ផង ព្រះមានព្រះភាគ​អង្គ​នោះ ឈ្មោះ​ថា ពុទ្ធ។
images/articles/2158/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២២,៦០០ ដង)
ព្រះត្រៃបិដកជាភាសាខ្មែរ ខ្មែរបានប្រែព្រះត្រៃបិដកចប់មុនគេក្នុងចំណោមប្រទេសពុទ្ធសាសនាក្នុងលោក សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនា ។ គម្ពីរនេះ គេប្រកាន់ទុក​ជាគម្ពីរស័ក្តិសិទ្ធ ស្មើនឹងមេសាសនាដែរ ។ គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព) ។ គម្ពីរនេះ ចាស់បរមបូរាណបំផុតក្នុងលោក
images/articles/2340/xdtvgrdgvdgvd.jpg
ផ្សាយ : ០៨ មករា ឆ្នាំ២០២២ (អាន: ៧៦,២៨៨ ដង)
ចែកចេញជា ៤ យ៉ាងគឺៈ ១-គច្ឆន្តោ ដើរ ២- ឋិតោ ឈរ 3-និសិន្នោ អង្គុយ ៤- សយនោ ដេក។ ដើម្បីពិចារណា​នូវបព្វៈ​នេះ ត្រូវតម្កល់​ស្មារតី​ចំពោះ​ឥរិយាបថ​ទាំង ៤ ឲ្យ​ខ្ជាប់ខ្ជួន ទោះដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី ត្រូវដឹង​ច្បាស់​ថា អញ​ដើរ អញឈរ អញអង្គុយ អញដេក។ មួយទៀត សូម្បី​កាយតម្កល់​នៅ​ក្នុងអាការៈ​យ៉ាង​ណាៗ ក៏ត្រូវដឹង​ច្បាស់​នៅ​ក្នុងអាការៈ​នោះៗ​។ ក្នុងឥរិយាបថ​ទាំង ៤ ចំពោះ គច្ឆន្តោ ប្រែ​ថា​ដើរ​ តើ​មាន​អ្នក​ណា​ជា​អ្នក​ដើរ បើ​មាន​អ្នក​ដើរ​មែន​ចុះ ឋិតោ នេះ អ្នក​ណា​អ្នក​ឈរ​នៅ និសិន្នោ អ្នក​ណា​អង្គុយ​ សយនោ អ្នក​ណា​អ្នក​ដេក។ សេចក្ដី​នេះ បើ​ពិចារណា​ទៅ​តាម​ឥរិយា​បថ​មួយៗ មិន​ឃើញ​មាន​ថា អ្នកណា​ជា​អ្នក​ដើរ​ឡើយ ការ​ដេក​ដើរ ឈរ​អង្គុយ​ទាំង​អស់​នេះ គឺកើត​មក​អំពី​ចិត្ត​ជ្ជវាយោធាតុ។ ការ​ដែល​ពិចារណា​នូវ​ឥរិយាបថ នេះ ត្រូវតាំង​ចិត្ត​ថា ឥរិយា​បថ​ទាំង ៤ គ្រាន់​តែ​ជាកាយ មិនមែន​ជាសត្វ មិនមែន​ជា​ខ្លួន​ប្រាណ មិន​មែន​ជាបុរស មិន​មែន​ជាស្ត្រី​ឡើយ។ កំណត់​គ្រាន់តែ​ចម្រើន​ប្រាជ្ញា​ស្មារតីតែ​ប៉ុណ្ណោះ ដើម្បី​បំបែរ​ចិត្ត​ឲ្យ​ឃ្លាន​ចាក​តណ្ហា និង​ទិដ្ឋិ​កុំ​ឲ្យ​ប្រកាន់​អ្វី​តិចតួច​ក្នុង​លោក។ លោក​ក្នុង ទីនេះ ក៏​មិន​ដទៃ​ពី​ខន្ធលោក អាយតនលោក​ធាតុលោក សច្ចលោកជីវិត ជីវិត​ដែលកំពុង​រស់​នៅ​ជាប្រក្រតី​រាល់​ថ្ងៃ គឺ​ជាលោក។ កាយានុបស្សនាសតិប្បដ្ឋាន​នេះ ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់​សម្ដែង​ដើម្បី ជាឧបការៈឲ្យ​ពុទ្ធបរិស័ទ​អ្នក​ស្ដាប់​នោះ​ឯង មានស្មារតីសូម្បីឥរិយាបថ​ណាមួយ ដេក ដើរ ឈរ អង្គុយ ក៏​គប្បី​មានសតិ​សម្បជ្ជញ្ញៈ ប្រកប​ដោយសេចក្ដី ព្យាយាម​ដុត​កំដៅនូវកិលេសធម៌ គឺ​អភិជ្ឈានិងទោមនស្ស ដែល​ហៅ​ថា វិនេយ្យ លោកេ អភិជ្ឈា ទោមនស្សំ។ យើងគ្រប់​គ្នាមានកាយ គឺមហាភូតរូប ៤ អាស្រ័យ​មហាភូតរូប ៤ នេះ​ហើយ​ទើប​សម្រេច​បាន​ទៅ​ជា​ឥរិយាបថ​ណាមួយ ប៉ុន្តែ​ថា​ការ​បដិបត្តិ​ក្នុងសតិប្បដ្ឋាន គឺសតិរឮកត្រង់​លក្ខណៈ​នៃ​ធម៌ គឺ​ជាសភាវធម៌​នៅ​ក្នុងពួកកាយ ដូចជា​ក្នុងឥរិយាបថ គឺ​ជា​សភាវធម៌ ដែល​ប្រាកដ​ឡើងជាប្រក្រតី​គ្រប់ឥរិយាបថ​ទាំង ៤ ដែល​ជាធម៌​មានពិត ដែល​ជាបរមត្ថធម៌។ ឥរិយាបថ​បួននេះ គឺជាការហៅឈ្មោះ​ទៅ​តាម សណ្ឋាន​ទ្រង់ទ្រាយ​នៃ​រូប ដែល​ប្រជុំ​រួមគ្នា​ច្រើន​តែប៉ុណ្ណោះ។ បើ​មិន​មាន​ការអប់រំ​នូវសតិរឮក​ត្រង់លក្ខណៈនៃរូប តែមួយលក្ខណៈៗ ឬ មួយប្រភេទៗ ដោយ​ឡែក​អំពីគ្នា​ទេ នោះ​គង់នឹង​មានសេចក្ដីប្រកាន់​ថា រូប​ដើរមាន រូបឈរមាន រូបអង្គុយមាន រូបដេកមាន តែដោយ​បរមត្ថនៅក្នុងរូប​ ២៨ មិនមាន​រូបដើរ រូបដេក រូបឈរ រូបអង្គុយ​ទេ។ ដឹងធម៌​ឥរិយាបថបព្វ​នេះ គឺ​ដឹង​សភាវធម៌ ដូច​ជា​សភាវរូប រហូត​អាច​មាន​សណ្ឋាន​ទ្រង់ទ្រាយនេះ​ឯង ហើយ​យើងក៏ស្គាល់​បាន​ជារូបរាង។ កាល​ណា​យើង​ប្រកាន់​ថារូបរាងកាយ​នេះ ថាតួខ្លួន​ព្រោះ​យើង​សម្គាល់ថា រូបដើរ រូបដេក រូបអង្គុយ នេះ​ឈ្មោះ​ថា បញ្ញត្តិបិទបាំងបរមត្ថ។ បញ្ញត្តិបាំងបរមត្ថនេះ សូម្បី​ពុទ្ធបរិស័ទ​ទាំងឡាយ​គប្បីសិក្សា ឲ្យបាន​យល់ចូលចិត្ត ដើម្បី​ជាគ្រឿង​តឿន​ស្មារតី​ឲ្យ​មាន​ការ​រឮក​ ត្រង់​ទៅលើ​តែ​បរមត្ថ​ធម៌ ហើយ​បើកនូវ​បញ្ញត្តិ បើ​មិនមាន​យ៉ាង​នេះ​ទេ នឹងច្រឡំ​នូវបញ្ញត្តិ ថាជារបស់​មានពិត ដូច​នេះ​មិនអាចរួចផុត​ពីទិដ្ឋិ​ឡើយ។ ឧទាហរណ៍ ដូច​ជានៅក្នុងរូបារម្មណ៍ ដែលប្រាកដ​ឡើង​ឲ្យ​ឃើញ​តាមផ្លូវភ្នែក ឬ សទ្ទារម្មណ៍ដែលប្រាកដ​ឡើងឲ្យ​ឮ​តាមផ្លូវត្រចៀកតែមួយលក្ខណៈ រូបារម្មណ៍ក្ដី សទ្ទា​ក្ដី គឺ​រមែង​មានសន្ដតិនៃរូបនោះ ដោយអាស្រ័យ​ការឃើញ​នូវរូបនោះ​រលត់​ទៅ ឃើញ​តមក​ទៀតរូប​ដែលប្រាកដ​នោះ​គង់​ប្រាកដ​ឲ្យ​ឃើញ​ទៀត​តគ្នា យ៉ាងលឿន​រហ័ស​ដូច​ជា រូបារម្មណ៍​នោះ​ឯង សទ្ទារម្មណ៍​ក៏​ដូច​គ្នា ធ្វើ​ឲ្យ​ប្រាកដ​នូវ​ភាព​ដេក ដើរ​ ឈរ អង្គុយ មាន​មែន។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន ដោយ​៥០០០​ឆ្នាំ
images/articles/3146/20an_jpg_-_Picasa_Photo_Viewer.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២២ (អាន: ១,៤០៩ ដង)
នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំង​ហើយ ជាសុខ មិនមាន​ខ្យល់ អ្នកចូរ​បង្អោរ​តាម​សប្បាយ​ចុះ ចិត្តរបស់​អាត្មា ដម្កល់​ទុកល្អហើយ ជាចិត្ត​រួចស្រឡះ (ចាក​អាសវៈ) អាត្មា​មានព្យាយាម​ដុតកំដៅ​កិលេស​ជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរ​មកចុះ។ — ឮថា ព្រះសុភូតិត្ថេរ​មានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។ បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យ​ដោយឧបាយ​ប្រាជ្ញា ជាអ្នក​មិនរវើរ​រវាយ តែងកំចាត់​បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់​បក់ផ្តាច់​ស្លឹកឈើ។ — ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោល​គាថា ដោយប្រការ​ដូច្នេះ។ អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើង​ដែលរុងរឿង​ក្នុងរាត្រី ព្រះតថាគត​ទាំងឡាយ ជាអ្នក​ប្រទាន​ពន្លឺចក្ខុ តែង​កំចាត់បង់​សេចក្តី​សង្ស័យ​របស់​វេនេយ្យជន ដែលមក​ហើយ។ — ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថា​ដោយប្រការ​ដូច្នេះ។ បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរស​ជាបណ្ឌិត អ្នកឃើញ​ប្រយោជន៍ ព្រោះ​អ្នកប្រាជ្ញ​ទាំងឡាយ អ្នកមាន​ប្រាជ្ញា​ឈ្លាសវៃ មិនប្រមាទ តែងបាន​ប្រយោជន៍​ច្រើន ជ្រៅ ល្អិត​ម៉ត់ចត់ ដែលឃើញ​បានដោយក្រ។ — ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រ​នាងមន្តានី បានពោល​គាថាដោយ​ប្រការ​ដូច្នេះ។ ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មាន​បានដោយក្រ បានទូន្មាន​ដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈ​មានចិត្ត​សន្តោស ឆ្លងសេចក្តី​សង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត ភិក្ខុទព្វមល្លបុត្ត​នោះ មានចិត្ត​ខ្ជាប់ខ្ជួន បរិនិព្វាន​ហើយ។ — ឮថា ទព្វត្ថេរមានអាយុ បាន​ពោលគាថា​ដោយប្រការ​ដូច្នេះ។ ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់​ព្រៃត្រជាក់ ជាអ្នក​សន្តោស មានចិត្តខ្ជាប់​ខ្ជួន មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។ — ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។ បុគ្គលណា កំចាត់បង់​នូវសេនា​នៃមច្ចុរាជ ដូចជាជំនន់​ដ៏ធំ កំចាត់​បង់នូវ​ស្ពានបបុស ដែលមាន​កំឡាំង​ថយ ជាអ្នក​មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​តក់ស្លុត បុគ្គលនោះ ឈ្មោះថា​មានឥន្ទ្រិយ​ទូន្មាន​ហើយ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការ​ដូច្នេះ។ ភិក្ខុណា ដែលគេទូន្មានបាន​ដោយក្រ តែបាន​ទូន្មានខ្លួន​ឯង ដោយការ​ទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្ត​សន្តោស ឆ្លងផុត​សេចក្តីសង្ស័យ មានជ័យ​ជំនះ ប្រាសចាក​សេចក្តី​ព្រឺរោម ភិក្ខុនោះ ប្រាសចាក​រាគៈ មានចិត្ត​ខ្ជាប់ខ្ជួន រំលត់ទុក្ខ​ហើយ។ — វីរត្ថេរ។ ដំណើរនៃអាត្មាអញមកល្អហើយ មិនមែន​ប្រាសចាក (បញ្ញា) ទេ សេចក្តី​គិត​របស់​អាត្មាអញ​នោះ មិនមែន​ជាការ​គិតខុសទេ ព្រោះអាត្មាអញ បានសំរេច​គុណដ៏​ប្រសើរ​នោះ ក្នុងធម៌​ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។ — បិលិន្ទវច្ឆត្ថេរ។ បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួន​សង្រួមហើយ មិនជាប់​ចំពាក់​ក្នុងធម៌​ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែង​កំចាត់​ចេញនូវ​សេចក្តី​អាល័យ​ក្នុងលោក​នេះ និង​លោកខាង​មុខបាន ព្រោះដឹង​ច្បាស់នូវ​ទីកើត និងទី​រលត់នៃ​លោក។ — បុណ្ណមាសត្ថេរ។ ឧទាន និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់​បង់​ងងឹត ១។ ចប់ បឋមវគ្គ។ ដោយ៥០០០ឆ្នាំ
images/articles/3148/____________________________________.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២២ (អាន: ១,៣២៤ ដង)
ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គ​មានយស​ដល់ម្ល៉ោះ ក៏នៅ​តែមិន​ក្រាបសំពះ ព្រោះតែ​សេចក្តី​ច្រណែន និងសេចក្តី​ប្រកាន់ឲ្យ​ភាន់ច្រឡំ។ ព្រះសាស្តា ជា​សារថី​របស់​ជន ទ្រង់ជ្រាប​សេចក្តី​ត្រិះរិះ​របស់ខ្ញុំ​ហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមាន​សេចក្តី​សង្វេគ និងសេចក្តី​ព្រឺរោម ដែលមិន​ធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅ​ជាជដិល​ក្នុង​កាលមុន ការ​សម្រេច​លាភសក្ការៈ​ណាតិច​តួច គ្រានោះ ខ្ញុំលះបង់​នូវការ​សំរេច គឺ​លាភ​សក្ការៈ​នោះ​ហើយ មកបួស​ក្នុងសាសនា​ព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នក​ត្រេកអរ​ដោយ​ការបូជា ធ្វើកាមធាតុ​ជាប្រធាន កាលខាង​ក្រោយមក ខ្ញុំបាន​ដករាគៈ ទោសៈ និងមោហៈ ចោល​ហើយ។ ខ្ញុំដឹងខន្ធ​ដែលធ្លាប់​អាស្រ័យនៅ​ក្នុងកាល​ពីដើម បានជម្រះ​ទិព្វចក្ខុ​ឲ្យស្អាត ជាអ្នក​មានឫទ្ធិ ដឹងចិត្ត​អ្នកដទៃ ទំាំងបាន​សម្រេច​ទិព្វសោត។ មួយទៀត កុលបុត្រ​ចេញ​ចាកផ្ទះ មក​បួសក្នុង​ធម្មវិន័យ ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ ខ្ញុំបានដល់​ហើយ​តាម​លំដាប់ ទំាំងធ្វើ​ឲ្យអស់​សំយោជនធម៌​ទាំងពួង។ — ឧរុវេលកស្សបត្ថេរ។ (មារនិយាយថា) ស្រូវគេនំាំទៅទុកដាក់​ហើយ ស្រូវគេ​គរទុកក្នុង​លានហើយ ខ្ញុំ​នៅតែមិន​បានដុំបាយ តើខ្ញុំនឹង​ធ្វើដូចម្តេច។ (ព្រះថេរៈ​និយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះ​ព្រះពុទ្ធ​មានគុណ​មិនមាន​ប្រមាណ អ្នកនឹងជា​បុគ្គលមាន​សរីរៈ​ដែលបីតិ​ពាល់ត្រូវ មានចិត្ត​រីករាយ​រឿយ ៗ មិន​ខាន។ ចំពោះ​ធម៌មាន​គុណមិន​មានប្រមាណ។បេ។ ចំពោះ​សង្ឃមាន​គុណ​មិនមាន​ប្រមាណ។បេ។ (មារនិយាយថា) លោកនៅក្នុង​ទីវាល​ល្ហល្ហេវ​ផង រាត្រីនេះ​ត្រជាក់ មានសន្សើម​ធ្លាក់ ចុះ​ផង។ លោកកុំបណ្តោយ​ឲ្យត្រជាក់​គ្របសង្កត់​ឲ្យលំបាក​ឡើយ ចូរលោកចូល​ទៅក្នុងកុដិ ដែលមាន​ទ្វារគន្លឹះ​ជាប់មាំ។ (ព្រះថេរៈតបថា) អាត្មាពាល់ត្រូវ​អប្បមញ្ញា​ទាំង ៤ ដល់នូវ​សេចក្តី​សុខដោយ​សារ​អប្បមញ្ញា​ទាំងនោះ មិនញាប់ញ័រ មិនលំបាក​ដោយត្រជាក់​ទេ។ — តេកិច្ឆកានិត្ថេរ។ បុគ្គលដែលមិនមានសេចក្តីគោរព​ក្នុងពួក​សព្រហ្មចារី រមែង​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រី​ក្នុងទីមាន​ទឹកតិច។ បុគ្គល​ដែលមិនមាន​សេចក្តី​គោរព​ក្នុង​ពួកសព្រហ្មចារី រមែង​មិនលូត​លាស់ក្នុង​ព្រះសទ្ធម្ម ដូចពូជ​ស្អុយ (ដែលមិន​លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមិន​មានសេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​ឆ្ងាយអំពី​ព្រះនិព្វាន ក្នុងសាសនានៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ បុគ្គល​ដែលមាន​សេចក្តី​គោរព ក្នុងពួក​សព្រហ្មចារី រមែង​មិន​សាបសូន្យ​ចាក​ព្រះសទ្ធម្ម ដូចត្រីនៅ​ក្នុងទី​មានទឹក​ច្រើន។ បុគ្គល​ដែលមាន​សេចក្តីគោរព ក្នុង​ពួក​សព្រហ្មចារី ទើប​ដុះដាល​ក្នុង​ព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គល​ដែលមាន​សេចក្តី​គោរព​ក្នុងពួក​សព្រហ្មចារី រមែងឋិតនៅ​ក្នុងទីជិត​ព្រះនិព្វាន ក្នុងសាសនា​នៃ​ព្រះពុទ្ធ​ជាស្តេច​ហេតុធម៌។ — មហានាគត្ថេរ។ កុល្លភិក្ខុ ទៅកាន់​ព្រៃខ្មោច បានឃើញ​ខ្មោចស្រី​ដែលគេ​ចោលបោះបង់​ក្នុង​ព្រៃ​ស្មសាន មានដង្កូវ​កំពុងតែ​ប្រជែង​គ្នាស៊ី​ដេរដាស។ (ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នក​ចូរមើលសរីរៈ​ដែលក្តៅ​រោលរាល​មិនស្អាត មានក្លិន​ស្អុយ មានវត្ថុ​មិនស្អាត ដែលហូរ​ឡើង ហូរចុះ ជាសរីរៈ​ដែលពួក​មនុស្សពាល តែង​ត្រេកអរ​ក្រៃពេក។ (ព្រះកុល្លត្ថេរ​ពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើល​កាយនេះ ជារបស់​អសារឥតការ​ទាំង​ខាងក្នុង​ខាងក្រៅ ព្រោះបាន​សម្រច​ដោយ​ញាណទស្សនៈ។ សរីរៈនៃខ្ញុំ​នេះយ៉ាងណា សរីរៈ​នៃ​ស្រីនុ៎ះ​យ៉ាងនោះដែរ សរីរៈ​ស្រីនុ៎ះ​យ៉ាងណា សរីរៈ​នៃខ្ញុំនេះ ក៏យ៉ាង​នោះដែរ សភាវៈ​ខាងក្រោម​យ៉ាងណា សភាវៈ​ខាងលើ​យ៉ាងនោះ សភាវៈ​ខាងលើ​យ៉ាងណា សភាវៈ​ខាងក្រោម​យ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់​យ៉ាងនោះដែរ វេលាយប់​យ៉ាងណា វេលាថ្ងៃ​យ៉ាងនោះ​ដែរ ខាងមុខ​យ៉ាងណា ខាងក្រោយ​យ៉ាងនោះ​ដែរ ខាង​ក្រោយ​យ៉ាងណា ខាងមុខ​យ៉ាងនោះដែរ។ សេចក្តី​ត្រេកអរ​ដោយ​តុរិយតន្រ្តី​ប្រកប​ដោយអង្គ ៥ បា្រកដ​ដូច្នោះ ក៏មិនដូច​សេចក្តី​ត្រេកអរ​របស់អ្នក​មានចិត្ត​មូលតែមួយ ឃើញច្បាស់​នូវធម៌​ដោយ​ប្រពៃទេ។ — កុល្លត្ថេរ។ តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្ត​ប្រមាទ​ជាប្រក្រតី ដូច​ពួជ្រៃ បុគ្គល​នោះ តែងស្ទុះទៅ​កាន់ភព​តូចភពធំ ដូចស្វា​កាលប្រាថ្នា​ផ្លែឈើ ស្ទុះទៅ​ក្នុងព្រៃ​ដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិ​ដ៏លាមក ផ្សាយទៅក្នុង​អារម្មណ៍​ផ្សេងៗ ក្នុងលោក គ្របសង្កត់​បុគ្គល​ណា សេច​ក្តីសោក តែងចំរើន​ដល់បុគ្គល​នោះ ដូចស្បូវ​រណ្តាស​ដែល​ត្រូវភ្លៀង​ធ្លាក់​ចុះ​ជញ្ជ្រំហើយ តែងចំរើន​ឡើង​ដូច្នោះ។ ចំណែកជន​ណា គ្រប​សង្កត់​តណ្ហា​ដ៏លាមក​ក្នុងលោក ដែលឆ្លង​ដោយកម្រ​នុ៎ះបាន សេចក្តី​សោក តែងធ្លាក់​ចេញចាក​ជននោះ​ឯង ដូចដំណក់​ទឹក ធ្លាក់ចុះ​ចាកស្លឹក​ឈូក។ ហេតុនោះ បានជា​តថាគត​ប្រាប់ដល់​អ្នកទាំងឡាយ អ្នកទំាំងឡាយ មានប៉ុន្មាន​រូប ដែលមក​ប្រជុំក្នុង​ទីនេះ សេចក្តី​ចំរើន ចូរ​មានដល់​អ្នកទំាំងឡាយ​ទាំង​ប៉ុណ្ណោះ​រូប​ចុះ អ្នកទំាំងឡាយ ចូររំលើងឫស​នៃតណ្ហា​ចោល​ចេញ ដូចបុគ្គល​ដែលត្រូវ​ការដោយ​ស្បូវភ្លាំង ជីកស្បូវ​រណា្តស​ចោលចេញ មារកុំរុករាន​អ្នកទំាំងឡាយ​រឿយ ៗ ដូចខ្សែ​ទឹកកាច់​បំបាក់​ដើមបបុស​ដូច្នោះ​ឡើយ។ អ្នក​ទំាំងឡាយ ចូរ​ធ្វើតាមនូវ​ពុទ្ធវចនៈ កុំឲ្យខណៈ​កន្លង​នូវអ្នក​ទាំងឡាយ​បាន ព្រោះថា បុគ្គល​ទំាំងឡាយ ដែលខណៈ​កន្លងហើយ តែង​សោកសៅ​ពេញ​បន្ទុក​ក្នុងនរក។ សេចក្តី​ប្រមាទ​ទុកជា​ធូលី ធូលី​កើតឡើង ព្រោះសេចក្តី​ប្រមាទ (ព្រោះ​ហេតុនោះ) បុគ្គលគួរ​តែដកនូវ​សរ គឺសេចក្តី​ប្រមាទ​របស់ខ្លួន​ចេញ ដោយ​សេចក្តី​មិនប្រមាទ​ដោយ​វិជ្ជា។ — មាលុង្ឃបុត្តត្ថេរ។ ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែល​បានសេចក្តី​ស្ងប់ចិត្ត​អស់កាល​សូម្បី​ត្រឹមតែ ១ ផ្ទាត់ម្រាមដៃ​សោះ។ ខ្ញុំត្រូវ​កាមរាគគ្របសង្កត់ មិនបាន​នូវ​ឯកគ្គតា​ចិត្ត ផ្គង​ដៃ​កន្ទក់​កន្ទេញ ហើយចេញ​ពីលំនៅ​ទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួន​អំពីដើមឈើ) ឬនឹង​យក​កាំបិតមក (ចាក់​សម្លាប់) ប្រយោជន៍​អ្វី ដោយការ​រស់នៅ​របស់អញ មនុស្ស​ប្រហែល​យ៉ាងអញ មិនសមបើ​ធ្វើមរណកាល​ដោយ​ការ​លាសិក្ខាទេ។ គ្រានោះ ខ្ញុំយក​កំាបិត​កោរ ចូលទៅ​អង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់​បំពង់ក) ដើម្បីអារ​សរសៃ​បំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការ​ធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា ទោសកើត​ឡើងប្រាកដ សេចក្តី​នឿយណាយ ក៏តំាង​ឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏​ផុតស្រឡះ អ្នកចូរ​ឃើញ​ធម៌​ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ​បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មា​អញ​បានធ្វើ​ស្រេច​ហើយ។ — សប្បទាសត្ថេរ។ (ព្រះសាស្តា ត្រាស់ថា) ម្នាល​កាតិយាន ចូរអ្នកក្រោក​អង្គុយឡើង កុំដេក​ច្រើន​ពេក ចូរភ្ញាក់​រលឹកឡើង មច្ចុរាជ​ជាមារ ចូរកុំឈ្នះ​អ្នក​ជាបុគ្គល​ខ្ជិលច្រអូស ដូចជា​នាយនេសាទ ប្រហារ​សត្វដោយ​ញញួរ។ ជាតិ និងជរា តែងប្រព្រឹត្ត​កន្លងអ្នក ដូចជា​កំឡាំង​មហាសមុទ្រ អ្នកនោះ ចូរធ្វើនូវ​ទីពឹង​ដ៏ល្អ​ដល់ខ្លួន ព្រោះថា គ្រឿងការពារ​ដទៃរបស់​អ្នក​ក្នុង​លោកនេះ មិនមាន​ទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុល​ប្រាប់​អរិយមគ្គ​នុ៎ះ ថាជាផ្លូវ​កន្លងចាក​គ្រឿងជាប់ ចាកភ័យ គឺជាតិ និង​ជរា ចូរអ្នកកុំ​ប្រមាទអស់​រាត្រី​ខាងដើម និង​ខាងចុង ចូរប្រឹង​ធ្វើព្យា​យាម​ឲ្យមាំមួន។ ខ្លួនអ្នកជា​អ្នកទ្រទ្រង់​សង្ឃាដិ កោរសក់​ដោយកំាំបិតកោរ និង​បរិភោគ​ភិក្ខាហារ ចូរលះបង់​កាមគុណ ដែលជា​ចំណង​ក្នុងកាល​មុនចេញ ម្នាល​កាតិយាន អ្នកកុំ​ប្រកប​ការត្រេកអរ​ក្នុងល្បែង​ផង កុំប្រកប​ការលក់​ផង ចូរចំរើន​ឈាន។ ម្នាល​កាតិយាន អ្នក​ចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជា​មនុស្ស​ឈ្លាសវៃ ក្នុងផ្លូវ​ជាទីក្សេម​ចាក​យោគៈ នឹងដល់​នូវព្រះនិព្វានដ៏​បរិសុទ្ធ​ក្រៃលែង ហើយរលត់​ដូចជា​គំនរភ្លើង​ដែល​រលត់​ដោយទឹក។ ម្នាល​ឥន្ទសគោត្រ កាលបើអ្នក​មិនប្រកាន់​យ៉ាងនេះ ចូរ​កំចាត់បង់​មារ​ឲ្យអស់ចេញ ដូច​ប្រទីប​ដែល​មានពន្លឺតិច ឬដូច​វល្លិ៍តូច ដែលខ្យល់​កំចាត់បង់​បាន​ដូច្នោះ។ អ្នកនោះ​ប្រាសចាក​តម្រេក​ក្នុងវេទនា​ទាំងឡាយ ដែលខ្លួន​ទទួលហើយ មានសេចក្ដី​ត្រជាក់ ចូររង់ចាំ​និព្វានកាល ក្នុង​ទីនេះចុះ។ — កាតិយានត្ថេរ។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធ​ជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់​សំដែងហើយ​ដោយប្រពៃ ជាធម៌កន្លង​ចាកសំយោជនៈ​ទាំងអស់ ញុំាងវដ្តៈ​ទាំងអស់​ឲ្យ​វិនាស​នាំសត្វ​ចេញ​ចាក​វដ្តៈ ញុំាងសត្វឲ្យ​ឆ្លងចាក​ឱឃៈ ញុំាងឫសគល់​នៃ​ទុក្ខ គឺ​តណ្ហា​ឲ្យ​រីងស្ងួត ទំលាយ​នូវ​តណ្ហា មានឫស​ជាពិស ជាគ្រឿង​បៀតបៀន ញុំាងសត្វ​អោយដល់​នូវទី​រំលត់ទុក្ខ ជា​គ្រឿងកំចាត់​បង់នូវយន្ត គឺអត្តភាព​ដែលកើត​អំពីកម្ម ព្រោះ​ទំលាយ​នូវឫស​គល់នៃ​អវិជ្ជា​បាន ជាទីធ្លាក់ចុះ​នៃញាណ​ដ៏មុត ដូចកែវ​វជីរ ក្នុងកិរិយា​កំណត់​នូវវិញ្ញាណ ញុំាង​សត្វ​ឲ្យដឹង​នូវ​វេទនា​ទំាំងឡាយ ដោះសត្វ​អោយរួច​ចេញចាក​ឧបាទាន ជាគ្រឿង​ឃើញភព​ដូចជា​រណ្តៅ​រងើកភ្លើង ដោយ​បញ្ញាញាណ ជាធម៌មាន​រសដ៏ប្រសើរ ជាធម៌​ជ្រៅ ជាធម៌​ហាមឃាត់​នូវជរា និងមច្ចុ ជាធម៌​រម្ងាប់បង់​នូវកងទុក្ខ ជាធម៌​ដ៏ក្សេម ជាទីឃើញនូវ​ពន្លឺ​តាមពិត ព្រោះដឹង​នូវកម្ម ថាជា​កម្ម នូវផល​ថាជាផល​នៃធម៌​ទំាងឡាយ អាស្រ័យ​បច្ច័យ​កើត ត ៗ គ្នា រមែងជា​ធម៌ដល់នូវ​ទីដ៏ក្សេម​ប្រសើរ ជាធម៌ស្ងប់​ចាកកិលេស ជាធម៌​ចំរើន​ក្នុងទីបំផុត។ — មិគជាលត្ថេរ។ ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹង​ព្រោះជាតិផង ដោយភោគៈ និង​ឥស្សរិយយស​ផង ដោយ​សណ្ឋាន​វណ្ណៈ និង​រូប (ល្អ) ផង ខ្ញុំជាបុគ្គល​ប្រព្រឹត្ត​ស្រវឹង​ជ្រប់ហើយ។ ខ្ញុំត្រូវ​អតិមានះ​កំចាត់បង់​ហើយ ជាមនុស្ស​ពាល ជាអ្នក​រឹងរូស មានមានះ​ដូចជា​ទង់ជ័យ ដែល​គេលើក​ឡើងហើយ មិនបាន​សំគាល់​អ្នកណាមួយ ថាជា​បុគ្គលស្មើ​នឹងខ្លួន​ផង ថាជា​បុគ្គល​ក្រៃលែង​ជាងខ្លួន​ផង។ ខ្ញុំជាអ្នក​មានមានះ​រឹងរូស មិនអើពើ មិនក្រាប​សំពះអ្នក​ណាមួយ ទោះជា​មាតាក្ដី បិតាក្ដី ឬអ្នក​ដទៃដែល​សន្មតថា​គួរគោរព។ ខ្ញុំបាន​ឃើញ​ព្រះសាស្ដា ជា​អ្នកទូន្មាន​សត្វ​ប្រសើរ​ខ្ពង់ខ្ពស់​ជាងនាយ​សារថី​ទាំងឡាយ ព្រះអង្គ​រុងរឿង​ដូចព្រះអាទិត្យ មាន​ភិក្ខុសង្ឃ​ចោមរោម ក៏មានចិត្ត​ជ្រះថ្លា បានលះ​មានះ និង​សេចក្ដីស្រវឹង​ចេញអស់​ហើយ ទើបថ្វាយ​បង្គំព្រះសាស្ដា ព្រះអង្គ​ខ្ពង់ខ្ពស់​ជាងសព្វសត្វ​ដោយត្បូង។ ខ្ញុំបាន​លះបង់ គាស់​រំលើង​នូវសេចក្ដី​ប្រកាន់ថា វិសេស​ជាងគេផង នូវសេចក្ដី​ប្រកាន់ថា ថោកទាបជាង​គេផង បានផ្ដាច់ផ្ដិល​អស្មិមានះ​ចោលអស់​ហើយ ទាំងមានះ​ផ្សេង ៗ ទាំងអស់ ខ្ញុំក៏​បាន​កំចាត់​បង់ស្រឡះ​ហើយ។ — ជេន្តបុរោហិតបុត្តត្ថេរ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹង​បួសថ្មី ៗ បាន​សង្កត់សង្កិន​នាគរាជ​មាន​ឫទ្ធិច្រើន ដោយឫទ្ធិ ហើយដង​យកទឹកពី​ស្រះធំ ឈ្មោះ​អនោតត្ត មកប្រគេន​ព្រះ​ឧបជ្ឈាយ៍​ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដា​ទ្រង់​ទតឃើញ​ខ្ញុំហើយ បានត្រាស់​ព្រះពុទ្ធ​ដីកា​នេះថា ម្នាល​សារីបុត្ត អ្នកចូរមើល​កុមារតូចនេះ កំពុង​នាំយកនូវ​ក្អមទឹកមក មាន​ចិត្តតាំង​ខ្ជាប់ខ្ជួន​ខាងក្នុង។ សាមណេរ​របស់​ព្រះអនុរុទ្ធ មានវត្ត​គួរជ្រះថ្លា មាន​ឥរិយាបថ​បរិបូណ៌ និង​ជាអ្នក​ក្លៀវក្លា​ដោយឫទ្ធិ ជាបុរស​អាជានេយ្យ ដែល​ព្រះអនុរុទ្ធ ជាបុរស​អាជានេយ្យ ជា​សប្បុរស ឲ្យធ្វើ​តែអំពើ​ល្អ ណែនាំតែ​ខាងផ្លូវល្អ មានកិច្ច​ធ្វើរួចហើយ មាន​សិក្ខា​ឲ្យសិក្សា​ហើយ សុមនសាមណេ​រនោះ បានដល់នូវ​ព្រះនិព្វាន ជាទី​ស្ងប់រម្ងាប់​ក្រៃលែង បានធ្វើ​ឲ្យជាក់ច្បាស់​នូវ​អរហត្តផល ជាធម៌​មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យ​ជនណាមួយ​ស្គាល់អញ​ឡើយ។ — សុមនត្ថេរ។ (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវ​រោគខ្យល់​គ្របសង្កត់​ហើយ កាលនៅ​ក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ ជាព្រៃ​សៅហ្មង នឹងធ្វើ​ដូចម្ដេច​កើត។ (ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គ​មាន​បីតិ និង​សុខៈ​បរិបូណ៌​ផ្សាយទៅ​កាន់​រាងកាយ ហើយអត់​សង្កត់នូវ​អារម្មណ៍​ដ៏សៅហ្មង​ទាំងនៅ​ក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​ពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌​ដោយឈាន​ដ៏សុខុម ជាអ្នក​មិនមាន​អាសវៈ។ ខ្ញុំ​ព្រះអង្គ​បាន​ពិចារណា​ឃើញចិត្ត​ដ៏ស្អាត ផុតស្រឡះ​ចាកកិលេស ជាចិត្ត​មិនល្អក់​រឿយៗ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោត​ហើយដល់​ខ្ញុំព្រះអង្គ អាសវៈ​ទាំងអស់​នោះ ខ្ញុំព្រះអង្គ​បានផ្ដាច់ផ្ដិល​មិនឲ្យ​សេសសល់ មិន​កើតទៅ​ទៀតបាន​ទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គ​កំណត់ដឹង​ហើយ ខ្ញុំព្រះអង្គ​កាត់ឫសគល់​ដាច់​ហើយ ខ្ញុំព្រះអង្គ​បានដល់​នូវការអស់​ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមាន​ទៀតទេ។ — ន្ហាតកមុនិត្ថេរ។ បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មាន​ចិត្តរួច​ចាក​អាសវៈ ព្រោះដឹង​ដោយប្រពៃ មានចិត្តស្ងប់​ចាកកិលេល មិនញាប់ញ័រ ដោយ​លោកធម៌ នឹង​មានសេចក្ដី​ក្រោធពីណា។ បុគ្គលណា​ខឹងតបចំពោះ​បុគ្គលដែល​ខឹង បុគ្គលនោះ នឹង​មាន​សេចក្ដីអាក្រក់ ព្រោះតែការ​ខឹងតបនោះ បុគ្គលមិន​ខឹងតបនឹង​បុគ្គល​ដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាម​ដែលគេឈ្នះ​បានដោយ​ក្រ។ បុគ្គលណា​ដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតី​ខំអត់សង្កត់ បុគ្គលនោះ ឈ្មោះ​ថា​ប្រព្រឹត្តនូវ​ប្រយោជន៍ ដើម្បីជន​ទាំងពីរ គឺដើម្បី​ខ្លួន ១ ដើម្បី​អ្នកដទៃ ១។ ពួកជន​មិន​ឈ្លាស​ក្នុងធម៌ រមែង​សំគាល់ជន​ទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជា​អ្នកព្យាបាល​ព្យាធិ គឺ​ក្រោធបាន ថាជា​មនុស្សពាល។ បើសេចក្ដី​ក្រោធកើតឡើង​ដល់អ្នក ចូរអ្នកពិចារណា​នូវ​ឱវាទ ដែលឧបមា​ដោយ​រណារ បើចំណង់​ក្នុងរស​កើតឡើង​ដល់អ្នក ចូរអ្នក​រលឹកនូវ​ឱវាទ ដែល​ឧបមា​ដោយការបរិភោគ​សាច់កូន។ បើចិត្តរបស់​អ្នកស្ទុះទៅ​ក្នុងកាម​ទាំងឡាយក្ដី ក្នុង​ភពទាំង​ឡាយក្ដី ចូរអ្នកប្រញាប់​សង្កត់សង្កិន​ចិត្តនោះ​ដោយសតិ ដូចជា​បុរសសង្កត់​សង្កិន​គោកាច​ដែលស៊ី​សំណាប។ — ព្រហ្មទត្តត្ថេរ។ ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោច​នូវបុគ្គល​អ្នកបិទបាំង​អាបត្តិទុក មិនធ្លាក់​ស្រោច​នូវបុគ្គល​អ្នកបើក​អាបត្តិ ព្រោះហេតុនោះ បុគ្គល​ត្រូវបើក​អាបត្តិ ដែលខ្លួន​បិទបាំង​ហើយ កាលបើ​ធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់​ស្រោចនូវ​បុគ្គលនោះ។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​ចោមរោម​ហើយ ត្រូវសរ គឺ​តណ្ហាមុត​ហើយ ត្រូវឥច្ឆា ឲ្យក្ដៅ​ក្រហាយ​ហើយ​សព្វកាល។ សត្វលោក​ត្រូវមច្ចុ​កំចាត់បង់​ហើយ ត្រូវជរា​បិទបាំងហើយ ជាសត្វ​ឥតមាន​ទីពឹង តែងលំបាក​ជានិច្ច ដូចជាមនុស្ស​អ្នកធ្វើកំហុស​នោះ​ដែលមាន​អាជ្ញា​សំរេច​ហើយ។ មច្ចុ ព្យាធិ និង​ជរា ទាំង ៣ នេះ ដូចជា​គំនរភ្លើង​កំពុងរាល​មក កំឡាំង​ដើម្បី​ទប់ទល់​មិនមាន សន្ទុះ​សម្រាប់រត់​ចេញ ក៏មិនមាន។ បុគ្គល​គប្បីធ្វើថ្ងៃ កុំឲ្យ​ឥតអំពើ ដោយ​កិច្ចតិច​ក្ដី ច្រើនក្ដី រាត្រី​រមែងអស់​ទៅយ៉ាង​ណា ៗ ជីវិត​របស់បុគ្គល​នោះ រមែង​ថយទៅ​យ៉ាងនោះ ៗ ដែរ។ រាត្រីខាង​ក្រោយរបស់​បុគ្គលអ្នក​ដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែង​កង្ខើញ​ចូលមកជិត កាលនេះ មិនមែនជា​កាលគួរអ្នក​ប្រមាទទេ។ — សិរិមណ្ឌត្ថេរ។ កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយ​សាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុ​មិនស្អាត) ចេញតាម​ទ្វារនោះ ៗ ដែលមនុស្ស​ខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និង​ផោដ្ឋព្វៈ ជាទីត្រេកអរ​នៃចិត្ត តែងបៀតបៀន​បុថុជ្ជន ដូចអ្នក​នេសាទ​ធ្វើវត្ថុឲ្យ​កំបាំង​ហើយ (ចាប់) ម្រឹគដោយ​គ្រឿងចង [មានអន្ទាក់ និងបង្កាត់ជាដើម។] (ចាប់) ត្រីដោយ​សន្ទូច (ចាប់) ស្វា​ដោយជ័រ កាមគុណ​ទាំង ៥ នេះឯង តែងប្រាកដ​ក្នុងរូប​នៃស្រី។ ពួកបុថុជ្ជនណា មានចិត្ត​ត្រេកអរ ហើយចូលទៅ​គប់រកស្រី​ទាំងនុ៎ះ ពួកបុថុជ្ជន​នោះ ឈ្មោះថា ធ្វើ​សង្សារវដ្ដ ដែលមាន​ទុក្ខដ៏​ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះ​ថា សន្សំនូវ​ភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញ​ចាក​ស្រីទាំង​នុ៎ះបាន ដូចគេជៀសវាង​ក្បាលពស់​ដោយជើង បុគ្គល​នោះ ឈ្មោះថា ជាអ្នកមាន​ស្មារតី ប្រព្រឹត្ត​កន្លងនូវ​តណ្ហាជា​គ្រឿងផ្សាយ​ទៅក្នុងលោក​នេះ​បាន។ ខ្ញុំឃើញ​ទោសក្នុង​កាមទាំងឡាយ ឃើញការ​ចាកចេញកាម ដោយ​ក្សេមក្សាន្ដ រលាស់​ចេញចាក​កាមទាំង​អស់ បានដល់នូវ​ការអស់​អាសវៈ​ហើយ។ — សព្វកាមត្ថេរ។ ឧទ្ទាន និយាយអំពី​ឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុង​ឆក្កនិបាត​នេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។ ចប់ ឆក្កនិបាត។ ដោយ៥០០០ឆ្នាំ
images/articles/3147/m-original-art-for-sale.jpg
ផ្សាយ : ០៥ មករា ឆ្នាំ២០២២ (អាន: ២,០៥១ ដង)
ភិក្ខុទៅកាន់ទីស្មសាន បានឃើញ​សាកសពស្ត្រី​ដែលគេលះ​បង់ចោល​ក្នុងព្រៃ​ស្មសាន ត្រូវពួកដង្កូវ​រុកជញ្ជែង​ស៊ីធ្លុះធ្លាយ។ ពួកជនខ្លះ​ដែលឃើញ​សាកសព​ស្លាប់ដ៏លាមក​ក៏ខ្ពើម​រអើម តែកាមរាគៈ​កើតឡើង​ប្រាកដ (ក្នុង​សាកសព​នោះ) ដូចជា​បុគ្គលខ្វាក់ អសុចិ​ហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញ​ចៀសចេញ​អំពីទីនោះ ថយជាង​មួយចំអិនបាយ ជាអ្នកមាន​ស្មារតី​ដឹងខ្លួន ចូលទៅកាន់​ទីសមគួរ។ លំដាប់នោះ ការធ្វើទុក​ក្នុងចិត្តដោយ​ឧបាយ​ប្រាជ្ញា ក៏កើតឡើង​ដល់អាត្មាអញ ទោស​ក៏កើតប្រាកដ (ដល់​អាត្មាអញ) សេចក្ដី​នឿយណាយ ក៏តាំង​នៅព្រម (ក្នុងហ្ឫទ័យ​នៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់​អាត្មាអញ​ក៏រួច​ស្រឡះ (ចាកកិលេស) អ្នកចូរ​មើលនូវភាព​នៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញ​បាន​ដល់​ដោយលំដាប់​ហើយ សាសនានៃ​ព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើ​ហើយ។ — រាជទត្តត្ថេរ។ បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុង​អំពើដែល​មិនគួរប្រកប ប្រសិនបើ​ត្រាច់​ទៅ មិន​គប្បីបាន (នូវប្រយោជន៍​នោះទេ) នោះឯង ជាលក្ខណៈ​នៃចំណែក​ខាងអាក្រក់។ការដែល​រស់នៅ​ដោយលំបាក អាត្មាអញបានដកចោល​ហើយ បើបុគ្គលណា លះបង់​ធម៌​យ៉ាងឯក គឺ​អប្បមាទ បុគ្គលនោះ ទុកដូចជា​មនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះ​បង់​នូវឥន្ទ្រិយ​ទាំង​អស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូច​ជា​មនុស្សខ្វាក់ ព្រោះ​មិន​ឃើញ​នូវ​របស់ដែល​ស្មើគ្នា និងមិនស្មើគ្នា។ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយ​ចំពោះ​តែអំពើនោះ មិន​ធ្វើនូវ​អំពើណា មិនត្រូវ​និយាយ​ចំពោះ​អំពើនោះទេ បណ្ឌិត​ទាំងឡាយ តែងកំណត់​ដឹងនូវ​បុគ្គល​អ្នកមិនធ្វើ បានតែ​និយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមាន​ក្លិនក្រអូប​យ៉ាងណា​វាចាជា​សុភាសិត រមែងឥតផល ដល់បុគ្គល​អ្នកមិនធ្វើ​តាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏​រុងរឿង មាន​ពណ៌ល្អ ប្រកប​ដោយក្លិន​ក្រអូប យ៉ាងណា វាចា​ជាសុភាសិត រមែង​មានផល​ដល់បុគ្គល​អ្នក​ធ្វើតាម ក៏យ៉ាង​នោះដែរ។ — សុភូតត្ថេរ។ ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃ​ដ៏ពីរោះ កុដិ​អាត្មា​ប្រក់​ស្រួល​ហើយ ឥតមានខ្យល់​ចេញចូល​បានទេ អាត្មា​មានចិត្ត​ស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាល​មេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹម​នៃមេឃ​ដ៏ពីរោះ កុដិអាត្មា​ប្រក់ស្រួល​ហើយ ឥតមាន​ខ្យល់ចេញ​ចូល​បានទេ អាត្មាមាន​ចិត្តស្ងប់រម្ងាប់ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។បេ។ អាត្មាជាអ្នក​ប្រាសចាក​រាគៈ នៅក្នុង​កុដិនោះ។បេ។ អាត្មា​ជាអ្នកប្រាស​ចាកទោសៈ នៅក្នុង​កុដិនោះ។បេ។ អាត្មាជា​អ្នកប្រាស​ចាកមោហៈ នៅក្នុង​កុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នក​ប្រាថ្នា ចូរបង្អុរ​ភ្លៀងមក​ចុះ។ — គិរិមានន្ទត្ថេរ។ បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍​ប្រាថ្នាចំពោះ​ធម៌ណា អនុគ្រោះខ្ញុំ អ្នក​ប្រាថ្នា​ព្រះនិព្វាន​ឈ្មោះ​អមតៈ សោឡសកិច្ច​ដែលគួរធ្វើ ខ្ញុំក៏បាន​ធ្វើហើយ។ មគ្គធម៌ ជាធម៌​មិនមាន​អន្ដរាយ ខ្ញុំបាន​ដល់ដោយ​លំដាប់ហើយ បានធ្វើឲ្យ​ជាក់ច្បាស់​ហើយដោយ​ខ្លួនឯង ខ្ញុំ​មានញាណ​ដ៏បរិសុទ្ធ​ឥតសង្ស័យ បានធ្វើឲ្យ​ជាក់ច្បាស់​ក្នុងសំណាក់​នៃលោក។ ខ្ញុំដឹង​នូវ​បុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍​របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបាន​ដល់​ដោយ​លំដាប់​ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបាន​ធ្វើហើយ។ ខ្ញុំជាអ្នក​មិនប្រមាទ បានស្ដាប់ បាន​រៀន​ល្អ​នូវសិក្ខា​ក្នុងពាក្យ​ប្រៀនប្រដៅ​របស់លោក អាសវៈ​ទាំងពួង​របស់ខ្ញុំ​អស់ហើយ ឥឡូវ​ភពថ្មី​មិនមានទេ។ លោកប្រៀន​ប្រដៅខ្ញុំដោយ​វ័តដ៏ប្រសើរ ជា​អ្នក​អនុគ្រោះ ទំនុក​បម្រុង (នូវខ្ញុំ) ឱវាទ​របស់លោក​មិនឥត​អំពើឡើយ ខ្ញុំជាសិស្ស​បានរៀន​សូត្រហើយ។ — សុមនត្ថេរ។ មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញ​នូវជន្លួន (ឱវាទ) ដល់​អាត្មាអញ​អាត្មាអញ​ដែលមាតា​ប្រៀនប្រដៅ​បានស្ដាប់​ពាក្យរបស់​លោកហើយ ជាអ្នក​មាន​ព្យាយាម​មុតមាំហើយ មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន បានដល់​នូវសម្ពោធិ​ដ៏ឧត្ដម។ អាត្មាអញ​ជា​អរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញ​ព្រះនិព្វាន​ឈ្មោះ​អមតៈ ​អាត្មាអញ​ឈ្នះ​សេនានៃមារ ជាអ្នក​មិនមាន​អាសវៈ។ អាសវៈ​ទាំងឡាយ​ណា​របស់អាត្មាអញ ខាង​ក្នុងក្ដី ខាងក្រៅក្ដី អាសវៈ​ទាំងអស់​នោះ អាត្មាអញ​កាត់ផ្ដាច់​ហើយ ឥតមាន​សេសសល់ ទាំង​មិន​កើតទៀត​ទេ។ បងស្រី​មានសេចក្ដី​ក្លៀវក្លា បានពោល​នូវសេចក្ដី​នេះ នាងទំនង​ជា​មិនមាន​​សេចក្ដី​ស្រឡាញ់​ចំពោះ​អាត្មាដោយ​ពិត ព្រៃ (មាន​អវិជ្ជា​ជាដើម) មិនមាន (ក្នុង​សន្ដាន​​របស់នាង) ទេ។ សេចក្ដី​ទុក្ខ មានទីបំផុត​ជុំវិញ អាត្មាបាន​ធ្វើហើយ រាងកាយ​នេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈ​មិនមាន ឥឡូវនេះ ភពថ្មី​មិនមានទេ។ — វឌ្ឍត្ថេរ។ អាត្មាអញបានស្ដាប់ធម៌របស់​ព្រះពុទ្ធណា ហើយវៀរបង់​មិច្ឆាទិដ្ឋិ ព្រះពុទ្ធ​នោះ យាងមកហើយ​កាន់ស្ទឹង​នេរញ្ជរា ដើម្បី​ប្រយោជន៍​ដល់អញ​មែនពិត។ អាត្មាអញ បាន​បូជាយ័ញ្ញ​ទាំងឡាយ​ខ្ពស់ និងទាប បានបូជាភ្លើង កាលនៅ​ជាបុថុជ្ជន ងងឹត​ងងល់ សំគាល់​ថា ការបូជា​នេះឯង​ជាសេចក្ដី​បរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់​ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដី​ស្ទាប​អង្អែល (ខុស) ឲ្យដល់នូវ​សេចក្ដី​វង្វេង ងងឹត​មិនដឹង សំគាល់​ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវ​បរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញ​បានលះបង់​ហើយ ភពទាំង​ពួង អាត្មាអញ​បានទំលុះ​ទំលាយ​ហើយ អាត្មាអញ​បូជា​ភ្លើង គឺ​ព្រះសម្មាសម្ពុទ្ធ ជា​ទក្ខិណេយ្យបុគ្គល ថ្វាយបង្គំ​នូវ​ព្រះតថាគត។ មោហៈ​ទាំងពួង អាត្មាអញ​បានលះបង់​ហើយ ភវតណ្ហា អាត្មាអញ​បាន​ទំលុះទំលាយ​ចេញ​ហើយ ជាតិសង្សារ​អស់រលីង​ហើយ ឥឡូវនេះ ភពថ្មីទៀត​នៃអាត្មាអញ​មិនមាន​ទេ។ — នទីកស្សបត្ថេរ។ អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាល​មហោស្រពឈ្មោះ​គយផគ្គុ បាបណា ដែលអាត្មាអញ​ធ្វើហើយ ក្នុង​ជាតិ​ទាំងឡាយ​ដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញ​បណ្ដែត​ចោលនូវ​បាបនោះ ​ក្នុងកំពង់​ឈ្មោះ​គយានេះ ទិដ្ឋិយ៉ាងនេះ មានហើយ​ក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចា​ជា​សុភាសិត ជាបទ​ប្រកបដោយ​ធម៌ និងអត្ថ ហើយពិចារណា​នូវសេចក្ដី​តាមគួរ​ដល់ការពិត ដោយ​ឧបាយ​នៃប្រាជ្ញា។ អាត្មាអញ មានបាប​ទាំងពួង​លាងចេញ​ហើយ មិនមាន​មន្ទិល មាន​កិលេស​លាងចេញ​ហើយ ជាអ្នកស្អាត​បរិសុទ្ធ ជា​ពុទ្ធទាយាទ (អ្នកគួរ​ទទួលនូវ​មត៌ក​នៃ​ព្រះពុទ្ធ) ជា​កូនកើតអំពី​ព្រះឧរៈ​នៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែ​នៃមគ្គ ប្រកប​ដោយអង្គ ៨ ហើយ បណ្ដែត​ចោលនូវ​បាបទាំងពួង ដល់នូវ​វិជ្ជា ៣ ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ បានធ្វើ​ហើយ។ — គយាកស្សបត្ថេរ។ (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគ​ដែលកើត​អំពីខ្យល់​គ្របសង្កត់​ហើយ នៅក្នុងព្រៃធំ មានគោចរ​លះបង់​ហើយ (ក្រចតុប្បច្ច័យ) ជាទី​សៅហ្មង​តើនឹងធ្វើ​ដូចម្ដេច។(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅ​កាន់កាយ​ទាំង​មូល ដោយ​សុខៈ ដែលកើត​អំពីបីតិ​ដ៏លើសលុប អត់ទ្រាំនូវ​បច្ច័យ​ដ៏សៅហ្មង​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ចំរើន​សតិប្បដ្ឋាន​ទាំងឡាយ​ផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើន​ពោជ្ឈង្គផង អដ្ឋង្គិកមគ្គ​ផង នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​ឃើញ (នូវសព្រហ្មចារី​បុគ្គល​ទាំងឡាយ) អ្នកមានព្យាយាម​តឹងតែងហើយ មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន មាន​ព្យាយាម​​ប្រឹងប្រែង​ដ៏មាំអស់​កាលជានិច្ច មានសេចក្ដី​ព្រមព្រៀង​គ្នា ប្រកប​ដោយភាព​ជាសមណៈ​នៅក្នុង​ព្រៃធំ។ ខ្ញុំព្រះអង្គ​នឹករឿយ ៗ នូវ​ព្រះសម្ពុទ្ធ ព្រះអង្គ​មានខ្លួន​ទូន្មាន​បាន​ហើយ មានព្រះ​ទ័យតាំង​មាំហើយ មិនខ្ជិល​ច្រអូស​អស់យប់ និងថ្ងៃ នៅក្នុង​ព្រៃធំ។ — វក្កលិត្ថេរ។ ម្នាលចិត្ត អញនឹងហាមឃាត់​ឯង ដូចជា​គេបង្ខាំង​ដំរីទុក​ក្នុងក្រោល មានទ្វារ​ប្រកប​ដោយ​រនុក ទាំងមិន​បណ្ដោយ​ឯង ដែលជា​បណ្ដាញ​នៃកាម​ដែលកើត​អំពី​សរីរៈ​ឲ្យទៅក្នុង​បាបធម៌​ទេ។ ឯង អញហាមឃាត់​ហើយ នឹងទៅណា​មិនបានទេ ដូចជា​ដំរីដែល​មិនបាន​នូវ​ចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្ត​ខិលខូច ឯងនឹង​ប្រព្រឹត្ត​ឈ្លានពាន ត្រេកអរ​ក្នុងបាបធម៌​រឿយ ៗ ទៀត​មិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរី​ដែលមិនទាន់​ពង្រាប​ទើបចាប់​បានថ្មី ជាសត្វមិន​ប្រាថ្នាឲ្យ​ត្រឡប់វិល​បាន​យ៉ាងណា អញនឹង​ឲ្យឯងវិល​ត្រឡប់​យ៉ាងនោះ​ដែរ។ នាយសារថី​ដ៏ប្រសើរ ជាអ្នកឈ្លាស​ក្នុងការ​បង្ហាត់សេះ​ដ៏ប្រសើរ បង្ហាត់សេះ​អាជានេយ្យ​យ៉ាងណា អញនឹងតាំង​នៅក្នុង​ពលធម៌ ៥ ហើយទូន្មានឯង​យ៉ាងនោះដែរ។ អញ​នឹងចងឯង​ដោយសតិ អញមាន​ខ្លួនប្រុង​ប្រយ័ត្នហើយ នឹង​ទូន្មានឯង ម្នាលចិត្ត ឯង អញ​សង្កត់សង្កិន​ក្នុង​ធុរៈ គឺព្យាយាម​កុំទៅឆ្ងាយ​អំពីទី​នេះឡើយ។ — វិជិតសេនត្ថេរ។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅ​របស់​ព្រះជិនស្រី គង់ជាអ្នក​ឆ្ងាយអំពី​ព្រះសទ្ធម្ម ដូចផែនដី​ឆ្ងាយអំពី​មេឃ។ បុគ្គលអ័ប្បឥត​ប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់សាប​សូន្យចាក​ព្រះសទ្ធម្ម ដូចព្រះចន្ទ្រ​ក្នុង​កាឡប័ក្ខ (រនោច)។ បុគ្គល​អ័ប្បឥតប្រាជ្ញា មានចិត្ត​ប្រកួត​ប្រណាំង ទុកជាស្ដាប់​ពាក្យប្រៀន​ប្រដៅរបស់​ព្រះជិនស្រី ក៏គង់រីង​ស្ងួតក្នុង​ព្រះសទ្ធម្ម ដូចជា​ត្រីរីងស្ងួត​ក្នុងទី​មានទឹក​តិច។ បុគ្គលអ័ប្ប​ឥតប្រាជ្ញា មានចិត្ត​ប្រកួតប្រណាំង ទុកជា​ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់ព្រះជិនស្រី គង់មិន​លូតលាស់​ក្នុង​ព្រះសទ្ធម្ម ដូចជា​ពូជស្អុយ​មិនដុះ​ក្នុងស្រែ។ លុះតែ​បុគ្គលណា មានចិត្ត​គ្រប់គ្រងហើយ ស្ដាប់ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់ទៅ ធ្វើឲ្យជាក់​ច្បាស់នូវ​ធម៌ មិន​កំរើក (អរហត្តផល) ដល់នូវសេចក្ដី​ស្ងប់ដ៏ឧត្តម គឺ​អនុបាទិសេសនិព្វាន ជាអ្នក​មិនមាន​អាសវៈ រមែង​បរិនិព្វាន។ — យសទត្តត្ថេរ។ ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិន​មានអាសវៈ​ផង ខ្ញុំបាន​ឃើញ​ព្រះមានព្រះភាគ​អង្គនោះ​ផង ទាំងបាន​នៅជាមួយ​ក្នុងកុដិ​ផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើ​រាត្រីជា​ច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅ​ក្នុងទីវាល ព្រះសាស្ដា​ឈ្លាសក្នុង​ការនៅ បានស្ដេច​ចូលទៅ​កាន់កុដិ​ក្នុងពេលនោះ។ ព្រះគោតម​ទ្រង់ក្រាល​សង្ឃាដិ ហើយសម្រេច​សីហសេយ្យា ដូចជា​សត្វសីហៈ ដែលលះបង់​សេចក្ដីភ័យ​ស្ញប់ស្ញែង ដេកក្នុង​គុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃ​ព្រះសម្មាសម្ពុទ្ធ អ្នកពោល​ពាក្យពីរោះ បានពោល​នូវ​ព្រះសទ្ធម្ម​ចំពោះព្រះភក្ដ្រ​ព្រះពុទ្ធ​ដ៏ប្រសើរ។ បានកំណត់ដឹង​នូវ​បញ្ចក្ខន្ធ បានចំរើន​នូវមគ្គដ៏​ប្រសើរ ហើយដល់នូវ​ទីស្ងប់ដ៏​ឧត្តម ជាបុគ្គល​មិនមាន​អាសវៈ នឹង​បរិនិព្វាន។ — សោណកុដិកណ្ណត្ថេរ។ បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទ​របស់គ្រូ​ទាំងឡាយ គប្បីនៅ​ក្នុងឱវាទ​របស់​គ្រូនោះផង គប្បីញ៉ាំង​សេចក្ដី​ស្រឡាញ់​ឲ្យកើតផង បុគ្គលនោះ ឈ្មោះថា​ជាអ្នកមាន​ភក្ដី​ផង ឈ្មោះថា​ជាអ្នក​ប្រាជ្ញផង ទាំងបុគ្គល​នោះ មុខជានឹង​មានសេចក្ដី​វិសេស​ក្នុងធម៌ទាំង​ឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ អន្ដរាយ​ទាំងឡាយ​ដ៏ខ្លាំងក្លា កើតឡើង​ហើយ តែមិនបាន​គ្របសង្កត់​នូវបុគ្គល​ណា ជាអ្នក​ពិចារណា បុគ្គលនោះ ឈ្មោះថាជា​អ្នកមាន​កំឡាំង​ផង ឈ្មោះថា​ជាអ្នកមាន​ប្រាជ្ញាផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវ​សច្ចធម៌)។ បុគ្គលណា នឹងធឹង​មិនញាប់ញ័រ ជាអ្នក​មានបញ្ញា​ជ្រៅដូច​សមុទ្រ ឃើញ​នូវសេចក្ដី​ដ៏​ល្អិត បុគ្គលនោះ ឈ្មោះថា​ជាអ្នកដែល​កិលេស​ដឹកនាំមិន​បានផង ​ជាអ្នក​ប្រាជ្ញ​ផង ទាំង​ជាអ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ជាអ្នក​ចេះដឹង​ច្រើន ជា​អ្នកចងចាំ​នូវធម៌ ទាំងជា​អ្នកប្រព្រឹត្ត​នូវធម៌ដ៏​សមគួរ​ដល់ធម៌ បុគ្គលនោះ ឈ្មោះថា​ជាអ្នក​ប្រាកដស្មើ​ដោយគ្រូ​នោះផង ជាអ្នក​ប្រាជ្ញ​ផង ទាំង​​ជាអ្នក​វិសេសក្នុង​ធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។បុគ្គលណា ដឹងនូវ​សេចក្ដីនៃ​ភាសិតផង លុះដឹង​នូវសេចក្តី​នៃភាសិតហើយ ធ្វើតាម​ផង បុគ្គល​នោះ ឈ្មោះថា​ជាអ្នកឆ្លង​ផុតនូវ​សេចក្ដី​សង្ស័យ​ផង ជាអ្នក​ប្រាជ្ញផង ទាំងជា​អ្នកវិសេស​ក្នុងធម៌​ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ — កោសិយត្ថេរ។ ឧទ្ទាន គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។ ចប់ បញ្ចកនិបាត។ ដោយ៥០០០ឆ្នាំ
images/articles/2888/Hoeea-sen.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤,៣២៤ ដង)
១. ចូឡសីល ១. បាណាតិបាតា បដិវិរតោ វៀរស្រឡះចាកបាណាតិបាត ២. អទិន្នាទានា បដិវិរតោ វៀរស្រឡះចាកអទិន្នាទាន ៣. អារាចារី វិរតោ មេថុនា វៀរចាកមេថុនធម្ម ជាធម៌របស់អ្នកស្រុក ។ ៤. មុសាវាទា បដិវិរតោ វៀរស្រឡះចាកមុសាវាទ ។ ៥. បិសុណាយ វាចាយ បដិវិរតោ វៀរស្រឡះចាកបិសុណាវាចា ។ ៦. ផរុសាយ វាចាយ បដិវិរតោ វៀរស្រឡះចាកផរុសវាចា ។ ៧. សម្ផប្បលាបា បដិវិរតោ វៀរស្រឡះចាកសម្ផប្បលាបៈ ។ ៨. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកការធ្វើពីជគាមនិងភូតគាម ៩. រត្តូបរតោ វិរតោ វិកាលភោជនា វៀរលែងបរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុង កាលខុស ។ ១០. នច្ចគីតវាទិតវិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការ ស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ ១១. មាលាគន្ធវិលេបនធារណមណ្ឌនវិភូសនដ្ឋានា បដិវិរតោ វៀរស្រឡះចាកកិរិយា ទ្រទ្រង់ប្រដាប់ស្អិតស្អាងរាងកាយដោយផ្កាកម្រង និងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងៗ ។ ១២. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកទីដេកទីអង្គុយដ៏ខ្ពស់ និងទី ដេកទីអង្គុយដ៏ប្រសើរ ។ ១៣. ជាតរូបរជតបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាសនិងប្រាក់ ។ ១៤. អាមកធញ្ញបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលធញ្ញជាតឆៅ ១៥. អាមកមំសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលសាច់ឆៅ ។ ១៦. ឥត្ថិកុមារិកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រីនិងក្មេងស្រី ។ ១៧. ទាសិទាសបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលខ្ញុំស្រីនិងខ្ញុំប្រុស ។ ១៨. អជេឡកបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលពពែនិងចៀម ។ ១៩. កុក្កុដសូករបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលមាន់និងជ្រូក ។ ២០. ហត្ថិគវស្សវឡវបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលដំរី គោ សេះ ឈ្មោលញី ។ ២១. ខេត្តវត្ថុបដិគ្គហណា បដិវិរតោ វៀរស្រឡះចាកកិរិយាទទួលស្រែនិងចំការ ។ ២២. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូនអំពីផ្ទះ ១ ទៅផ្ទះ ១ ។ ២៣. កយវិក្កយា បដិវិរតោ វៀរស្រឡះចាកការទិញនិងការលក់ ។ ២៤. តុលាកូដកំសកូដមានកូដា បដិវិរតោ វៀរស្រឡះចាកការឆបោកឬបន្លំដោយ ជញ្ជីង និងឆបោកដោយភាជន៍មាស ឆបោក ដោយរង្វាស់រង្វាល់ ។ ២៥. ឧក្កោដនវញ្ចននិកតិសាចិយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបនូវអំពើ វៀច គឺការបង្ខុសបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ប្លម ។ ២៦. ឆេទនវធពន្ធនវិបរាមោសអាលោបសហសាការា បដិវិរតោ វៀរស្រឡះចាកកិរិយា កាត់ (នូវអវយវៈមានដៃជាដើម) និងការសម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក កំហែងយកទ្រព្យ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ) ២. មជ្ឈិមសីល ១. ពីជគាមភូតគាមសមារម្ភា បដិវិរតោ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ។ ២. សន្និធិការបរិភោគា បដិវិរតោ វៀរស្រឡះចាកការបរិភោគវត្ថុដែលសន្សំទុក ។ ៣. វិសូកទស្សនា បដិវិរតោ វៀរស្រឡះចាកកិរិយាស្តាប់និងការមើលល្បែងដែលជា សត្រូវដល់កុសលធម៌ ។ ៤. ជូតប្បមាទដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកកិរិយាប្រកបរឿយៗ នូវល្បែងបាស្កាដែលជាហេតុជាទីតាំងនៃសេចក្តីប្រមាទ ។ ៥. ឧច្ចាសយនមហាសយនា បដិវិរតោ វៀរស្រឡះចាកឧច្ចាសយនមហាសយនៈ ។ ៦. មណ្ឌនវិភូសនដ្ឋានានុយោគា បដិវិរតោ វៀរស្រឡះចាកការប្រកបរឿយៗ នូវវត្ថុជាទីតាំងនៃការប្រដាប់ស្អិតស្អាងរាងកាយ ។ ៧. តិរច្ឆានកថាយ បដិវិរតោ វៀរស្រឡះចាកតិរច្ឆានកថា ។ ៨. វិគ្គាហិកកថាយ បដិវិរតោ វៀរស្រឡះហើយ ចាកពាក្យពោលប្រណាំងប្រជែង ។ ៩. ទូតេយ្យបហិណគមនានុយោគា បដិវិរតោ វៀរស្រឡះហើយចាកការប្រកបនូវ ទូតកម្មគឺនាំសំបុត្រ ឬពាក្យបណ្តាំនៃគ្រហស្ថ ឬទៅដោយគេបញ្ជូនអំពីផ្ទះមួយទៅផ្ទះមួយ ។ ១០. កុហនលបនា បដិវិរតោ វៀរស្រឡះហើយ ចាកការកុហក និងពាក្យរាក់ទាក់ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ) ៣. មហាសីល ១. តិរច្ឆានវិជ្ជាយ មិច្ឆាជីវា បដិវិរតោ វៀរស្រឡះចាកមិច្ឆាជីវៈព្រោះតិរច្ឆានវិជ្ជា (ទាំង១៥៣) ។ តិរច្ឆានវិជ្ជា អង្គាទិ ១. អង្គំ ការទាយអវយវៈខ្លះ ២. និមិត្តំ ទាយនិមិត្ត (ហេតុ) ខ្លះ ៣. ឧប្បាតំ ទាយឧត្បាត គឺធ្លាក់ចុះនៃហេតុធំៗ មានរន្ទះបាញ់ ជាដើមខ្លះ ៤. សុបិនំ ទាយយល់សបិ្តខ្លះ ៥. លក្ខណំ ទាយលក្ខណៈខ្លះ ៦. មូសិកច្ឆិន្នំ ទាយវត្ថុមានសំពត់ជាដើមដែលកណ្តុរកាត់ខ្លះ ៧. អគ្គិហោមំ និយាយអំពីការបូជាដោយភ្លើងខ្លះ ៨. ទព្ពិហោមំ និយាយអំពីការបូជាដោយវែកខ្លះ ៩. ថុសហោមំ និយាយអំពីការបូជាដោយអង្កាមខ្លះ ១០. កណហោមំ និយាយអំពីការបូជាដោយកុណ្ឌកខ្លះ ១១. តណ្ឌុលហោមំ និយាយអំពីការបូជាដោយអង្ករខ្លះ ១២. សប្បិហោមំ និយាយអំពីការបូជាដោយទឹកដោះរាវខ្លះ ១៣. តេលហោមំ និយាយអំពីការបូជាដោយប្រេងខ្លះ ១៤. មុខហោមំ និយាយអំពីការបូជាដោយមាត់ខ្លះ ១៥. លោហិតហោមំ និយាយអំពីការបូជាដោយឈាមខ្លះ ១៦. អង្គវិជ្ជា វិជ្ជាសម្រាប់ទាយអវយវៈខ្លះ ១៧. វត្ថុវិជ្ជា វិជ្ជាសម្រាប់ទាយទីភូមិឋាន (ថាឲ្យទុក្ខឲ្យសុខ) ខ្លះ ១៨. ខត្តវិជ្ជា វិជ្ជាសម្រាប់ទាយទីស្រែចម្ការខ្លះ ១៩. សិវវិជ្ជា វិជ្ជាស្គាល់ព្រៃខ្មោចខ្លះ ២០. ភូតវិជ្ជា វិជ្ជាចាប់ខ្មោចខ្លះ ២១. ភូរិវិជ្ជា វិជ្ជាសម្រាប់ការពាររក្សាភូមិផ្ទះខ្លះ ២២. អហិវិជ្ជា វិជ្ជាស្តោះពស់ខ្លះ ២៣. វិសវិជ្ជា វិជ្ជារក្សាពិសខ្លះ ២៤. វិច្ឆិកវិជ្ជា វិជ្ជាស្តោះខ្ទួយទិចខ្លះ ២៥. មូសិកវិជ្ជា វិជ្ជាស្តោះកណ្តុរខាំខ្លះ ២៦. សកុណវិជ្ជា វិជ្ជាសំរាប់ទាយសម្រែកសត្វស្លាបខ្លះ ២៧. វាយសវិជ្ជា វិជ្ជាសម្រាប់ទាយសម្រែកក្អែកខ្លះ ២៨. បក្កជ្ឈានំ វិជ្ជាសម្រាប់ទាយអាយុខ្លះ ២៩. សរបរិត្តាណំ វិជ្ជាសម្រាប់រារាំងសរខ្លះ ៣០. មិគចក្កំ វិជ្ជាសម្រាប់មើលនូវស្នាមជើងម្រឹគគឺសត្វជើង ៤ ទាំងអស់ខ្លះ ។ មណិលក្ខណាទិ ៣១. មណិលក្ខណំ ការទាយលក្ខណៈកែវមណីខ្លះ ៣២. វត្ថលក្ខណំ ទាយលក្ខណៈសំពត់ខ្លះ ៣៣. ទណ្ឌលក្ខណំ ទាយលក្ខណៈដំបងឬឈើច្រត់ខ្លះ ៣៤. សត្ថលក្ខណំ ទាយលក្ខណៈសស្ត្រាខ្លះ ៣៥. អសិលក្ខណំ ទាយលក្ខណៈដាវខ្លះ ៣៦. ឧសុលក្ខណំ ទាយលក្ខណៈសរខ្លះ ៣៧. ធនុលក្ខណំ ទាយលក្ខណៈធ្នូខ្លះ ៣៨. អាវុធលក្ខណំ ទាយលក្ខណៈអាវុធខ្លះ ៣៩. ឥត្ថិលក្ខណំ ទាយលក្ខណៈស្រីខ្លះ ៤០. បុរិសលក្ខណំ ទាយលក្ខណៈប្រុសខ្លះ ៤១. កុមារលក្ខណំ ទាយលក្ខណៈក្មេងប្រុសខ្លះ ៤២. កុមារិលក្ខណំ ទាយលក្ខណៈក្មេងស្រីខ្លះ ៤៣. ទាសលក្ខណំ ទាយលក្ខណៈខ្ញុំប្រុសខ្លះ ៤៤. ទាសិលក្ខណំ ទាយលក្ខណៈខ្ញុំស្រីខ្លះ ៤៥. ហត្ថិលក្ខណំ ទាយលក្ខណៈដំរីខ្លះ ៤៦. អស្សលក្ខណំ ទាយលក្ខណៈសេះខ្លះ ៤៧. មហិំសលក្ខណំ ទាយលក្ខណៈក្របីខ្លះ ៤៨. ឧសភលក្ខណំ ទាយលក្ខណៈគោឧសភខ្លះ ៤៩. គោលក្ខណំ ទាយលក្ខណៈគោខ្លះ ៥០. អជលក្ខណំ ទាយលក្ខណៈពពែខ្លះ ៥១. មេណ្ឌលក្ខណំ ទាយលក្ខណៈកែះខ្លះ ៥២. កុក្កុដលក្ខណំ ទាយលក្ខណៈមាន់ខ្លះ ៥៣. វដ្ដកលក្ខណំ ទាយលក្ខណៈចាបឬក្រួចខ្លះ ៥៤. គោធាលក្ខណំ ទាយលក្ខណៈទន្សងខ្លះ ៥៥. កណ្ណិកាលក្ខណំ ទាយលក្ខណៈគ្រឿងប្រដាប់ឬកំពូលផ្ទះខ្លះ ៥៦. កច្ឆបលក្ខណំ ទាយលក្ខណៈអណ្តើកខ្លះ ៥៧. មិគលក្ខណំ ទាយលក្ខណៈម្រឹគខ្លះ ។ រញ្ញោទិ ៥៨. រញ្ញំ និយ្យានំ ភវិស្សតិ ទាយការលើកទ័ពថា ព្រះរាជាគួរស្តេចចេញទៅ (ក្នុងថ្ងៃនោះ) ៥៩. រញ្ញំ អនិយ្យានំ ភវិស្សតិ ព្រះរាជា គួរស្តេចចូលមកវិញ (ក្នុងថ្ងៃនោះ) ។ ៦០. អព្ភន្តរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងរុករានចូលទៅ ។ ៦១. ពាហិរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងថយចេញទៅ ។ ៦២. ពាហិរានំ រញ្ញំ ឧបយានំ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងរុករានចូលមក ។ ៦៣. អព្ភន្តរានំ រញ្ញំ អបយានំ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងថយចេញទៅ ។ ៦៤. អព្ភន្តរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងមានជ័យជំនះ ។ ៦៥. ពាហិរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្រៅនឹងបរាជ័យ ។ ៦៦. ពាហិរានំ រញ្ញំ ជយោ ភវិស្សតិ ព្រះរាជាខាងក្រៅ នឹងមានជ័យជំនះ ។ ៦៧. អព្ភន្តរានំ រញ្ញំ បរាជយោ ភវិស្សតិ ព្រះរាជាខាងក្នុងនឹងបរាជ័យ ។ ៦៨. ឥតិ ឥមស្ស ជយោ ភវិស្សតិ ព្រះរាជាអង្គនេះនឹងមានជ័យជំនះ ៦៩. ឥមស្ស បរាជយោ ភវិស្សតិ ឯព្រះរាជាអង្គនេះនឹងបរាជ័យ ។ ចន្ទគ្គាហោទិ ៧០. ចន្ទគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានចន្ទ្រគ្រាះ ។ ៧១. សូរិយគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមានសូរ្យគ្រាះ ។ ៧២. នក្ខត្តគ្គាហោ ភវិស្សតិ ការទាយថា (ក្នុងថ្ងៃឯណោះ) នឹងមាននក្សត្រគ្រាះ គឺផ្កាយព្រះគ្រោះដើររួមចូលគ្នា ឬដើររំលងព្រះអាទិត្យព្រះចន្ទ្រ ឬផ្កាយណាមួយ ។ ៧៣. ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរតាមផ្លូវត្រូវគ្នា ៧៤. ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនឹងដើរខុសផ្លូវគ្នា ។ ៧៥. នក្ខត្តានំ បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរតាមផ្លូវត្រូវគ្នា ។ ៧៦. នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ផ្កាយទាំងឡាយនឹងដើរខុសផ្លូវគ្នា ។ ៧៧. ឧក្កាបាតោ ភវិស្សតិ នឹងមានឧក្កាបាត ។ ៧៨. ទិសាឌាហោ ភវិស្សតិ នឹងកើតមានកម្ដៅក្នុងទិស ។ ៧៩. ភូមិចាលោ ភវិស្សតិ នឹងមានកម្រើកផែនដី ។ ៨០. ទេវទុទ្រភិ ភវិស្សតិ នឹងមានផ្គរលាន់ (ឥតមានភ្លៀង) ។ ៨១. ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រ ព្រះអាទិត្យ ផ្កាយនឹងរះឡើង ឬអស្តង្គតទៅវិញ នឹងសៅហ្មង ឬផូរផង់ ។ ៨២. ឯវំវិបាកោ ចន្ទគ្គាហោ ភវិស្សតិ ចន្ទ្រគ្រាះ នឹងបណ្តាលឲ្យបានសុខទុក្ខយ៉ាងនេះ (ដល់សត្វលោក) ។ ៨៣. ឯវំវិបាកោ សូរិយគ្គាហោ ភវិស្សតិ សូរ្យគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៤. ឯវំវិបាកោ នក្ខត្តគ្គាហោ ភវិស្សតិ នក្សត្រគ្រាះនឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៥. ឯវំវិបាកំ ចន្ទិមសូរិយានំ បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខ ទុក្ខយ៉ាងនេះ ។ ៨៦. ឯវំវិបាកំ ចន្ទិមសូរិយានំ ឧប្បថគមនំ ភវិស្សតិ ព្រះចន្ទ្រនិងព្រះអាទិត្យ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខ យ៉ាងនេះ ។ ៨៧. ឯវំវិបាកំ នក្ខត្តានំ បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរតាមផ្លូវត្រូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៨. ឯវំវិបាកំ នក្ខត្តានំ ឧប្បថគមនំ ភវិស្សតិ ពួកផ្កាយ ដើរខុសផ្លូវគ្នា នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៨៩. ឯវំវិបាកោ ឧក្កាបាតោ ភវិស្សតិ ឧក្កាបាត នឹងបណ្តាល ឲ្យមានទុក្ខសុខយ៉ាងនេះ ។ ៩០. ឯវំវិបាកោ ទិសាឌាហោ ភវិស្សតិ កម្ដៅក្នុងទិស នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩១. ឯវំវិបាកោ ភូមិចាលោ ភវិស្សតិ ការកម្រើកផែនដី នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩២. ឯវំវិបាកោ ទេវទុទ្រភិ ភវិស្សតិ ផ្គរលាន់ (ឥតមានភ្លៀង) នឹង បណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ ៩៣. ឯវំវិបាកំ ចន្ទិមសូរិយនក្ខត្តានំ ឧគ្គមនំ ឱគមនំ សំកិលេសំ វោទានំ ភវិស្សតិ ព្រះចន្ទ្រព្រះអាទិត្យនិងផ្កាយរះឡើង ឬអស្តង្គត ទៅវិញ សៅហ្មងឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ។ សុវុដ្ឋិកាទិ ៩៤. សុវុដ្ឋិកា ភវិស្សតិ ការទាយថា (ក្នុងឆ្នាំនេះ) ភ្លៀងស្រួល ។ ៩៥. ទុព្ពុដ្ឋិកា ភវិស្សតិ នឹងមានភ្លៀងធ្លាក់មិនស្រួល ។ ៩៦. សុភិក្ខំ ភវិស្សតិ នឹងមានបាយសម្បូណ៌ ។ ៩៧. ទុព្ភិក្ខំ ភវិស្សតិ នឹងមានបាយក្រ ។ ៩៨. ខេមំ ភវិស្សតិ នឹងមានសេចក្តីក្សេមក្សាន្ត ។ ៩៩. ភយំ ភវិស្សតិ នឹងមានភ័យ ។ ១០០. រោគោ ភវិស្សតិ នឹងមានរោគ ។ ១០១. អារោគ្យំ ភវិស្សតិ នឹងមិនមានរោគ ។ ១០២. មុទ្ទា ការរាប់ដោយដៃទទេ ១០៣. គណនា ការរាប់ដោយវិធីនព្វន្ត ១០៤. សង្ខានំ រាប់បូក ១០៥. កាវេយ្យំ កាព្យឃ្លោង ១០៦. លោកាយតំ គម្ពីរលោកាយតៈ ។ អាវាហនាទិ ១០៧. អាវាហនំ វិធីរៀបអាវាហមង្គលខ្លះ ១០៨. វិវាហនំ វិធីរៀបវិវាហមង្គលខ្លះ ១០៩. សំវរណំ វិធីធ្វើឲ្យព្រមព្រៀងគ្នា (ស្នេហ៍) ខ្លះ ១១០. វិវរណំ វិធីធ្វើឲ្យព្រាត់ប្រាសគ្នា (បង់ចំណែង) ខ្លះ ១១១. សំកិរណំ វិធីប្រមូលទ្រព្យខ្លះ ១១២. វិកិរណំ វិធីប្រកបជំនួញខ្លះ ១១៣. សុភគករណំ វិធីធ្វើឲ្យចូលចិត្តស្រឡាញ់គ្នា ឬធ្វើឲ្យមានសិរីខ្លះ ១១៤. ទុព្ភគករណំ វិធីធ្វើឲ្យស្អប់គ្នាខ្លះ ១១៥. វិរុទ្ធគព្ភករណំ វិធីធ្វើគភ៌ដែលបំរុងនឹងវិនាសមិនឲ្យវិនាសខ្លះ ១១៦. ជិវ្ហានិពន្ធនំ វិធីចងអណ្តាតឲ្យរឹងដោយមន្តខ្លះ ១១៧. ហនុសំហននំ វិធីចងចង្កាឲ្យរឹងខ្លះ ១១៨. ហត្ថាភិជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយដៃខ្លះ ១១៩. ហនុជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយចង្កាខ្លះ ១២០. កណ្ណជប្បនំ វិធីសូត្ររបៀនដើម្បីមិនឲ្យឮសំឡេងដោយត្រចៀកខ្លះ ១២១. អាទាសបញ្ហំ ប្រស្នាកញ្ចក់ គឺមន្តខាបយកទេវតាឲ្យមកនៅនឹងកញ្ចក់ ហើយសួរប្រស្នាខ្លះ ១២២. កុមារិកបញ្ហំ ប្រស្នាកុមារី គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃកុមារីហើយសួរប្រស្នាខ្លះ ១២៣. ទេវបញ្ហំ ប្រស្នាទេវតា គឺមន្តបញ្ចូលទេវតាក្នុងសរីរៈនៃទាសី ហើយសួរប្រស្នាខ្លះ ១២៤. អាទិច្ចុបដ្ឋានំ វិធីបម្រើព្រះអាទិត្យខ្លះ ១២៥. មហតុបដ្ឋានំ វិធីបម្រើមហាព្រហ្មខ្លះ ១២៦. អព្ភុជ្ជលនំ វិធីបញ្ចេញភ្លើងអំពីមាត់ដោយមន្តខ្លះ ១២៧. សិរិវ្ហាយនំ វិធីហៅសិរីឲ្យមកឋិតក្នុងសរីរៈខ្លះ ។ សន្តិកម្មាទិ ១២៨. សន្តិកម្មំ ការបន់ស្រន់ខ្លះ ១២៩. បណិធិកម្មំ លាបំណន់ខ្លះ ១៣០. ភូតកម្មំ ធ្វើមន្តសម្រាប់ការពារបិសាចខ្លះ ១៣១. ភូរិកម្មំ ធ្វើមន្តសម្រាប់ការពារផ្ទះខ្លះ ១៣២. វស្សកម្មំ ធ្វើខ្ទើយឲ្យដូចជាប្រុសខ្លះ ១៣៣. វោស្សកម្មំ ធ្វើប្រុសឲ្យដូចជាខ្ទើយគឺក្រៀវខ្លះ ១៣៤. វត្ថុកម្មំ ធ្វើពិធីសង់ផ្ទះលើទីដី ដែលមិនធ្លាប់បានធ្វើខ្លះ ១៣៥. វត្ថុបរិកម្មំ ធ្វើពលិកម្មនៅទីដីសង់ផ្ទះខ្លះ ១៣៦. អាចមនំ ជម្រះមុខឲ្យស្អាតដោយទឹកឲ្យគេខ្លះ ១៣៧. ន្ហាបនំ ស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យគេខ្លះ ១៣៨. ជុហនំ បូជាភ្លើងឲ្យគេខ្លះ ១៣៩. វមនំ ផ្សំថ្នាំសម្រាប់ឲ្យក្អួតខ្លះ ១៤០. វិរេចនំ ផ្សំថ្នាំបញ្ចុះខ្លះ ១៤១. ឧទ្ធំវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងលើខ្លះ ១៤២. អធោវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសខាងក្រោមខ្លះ ១៤៣. សីសវិរេចនំ ផ្សំថ្នាំកម្ចាត់បង់នូវទោសក្នុងក្បាលខ្លះ ១៤៤. កណ្ណតេលំ ស្លប្រេងសម្រាប់បន្តក់ត្រចៀកខ្លះ ១៤៥. នេត្តតប្បនំ ស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ ១៤៦. នត្ថុកម្មំ ផ្សំថ្នាំសម្រាប់ហិតខ្លះ ១៤៧. អញ្ជនំ ផ្សំថ្នាំសម្រាប់លាបបង្កាត់ខ្លះ ១៤៨. បច្ចញ្ជនំ ផ្សំថ្នាំត្រជាក់សម្រាប់លាបស្រលាបខ្លះ ១៤៩. សាលាកិយំ ធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ ១៥០. សល្លកត្តិយំ ធ្វើកម្មរបស់ពេទ្យខ្លះ ១៥១. ទារកតិកិច្ឆា ធ្វើពេទ្យរក្សាកូនក្មេងខ្លះ ១៥២. មូលភេសជ្ជានំ អនុប្បទានំ ដាក់ថ្នាំក្រោយឲ្យជួយកម្លាំងថ្នាំមុនខ្លះ ១៥៣. ឱសធីនំ បដិមោក្ខោ លាងថ្នាំដើមចេញខ្លះ ។ (សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ មហាសីល) យា បន ភិក្ខុនី តិរច្ឆានវិជ្ជំ បរិយាបុណេយ្យ បាចិត្តិយំ ភិក្ខុនីណាមួយរៀនតិរច្ឆានវិជ្ជា ភិក្ខុនីនោះ ត្រូវអាបត្តិបាចិត្តិយ ។ តិរច្ឆានវិជ្ជា នាម យង្កិញ្ចិ ពាហិរកំ អនត្ថសញ្ហិតំ ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍ ចំណេះនោះឈ្មោះថា តិរច្ឆានវិជ្ជា ។ (បាចិត្តិយកណ្ឌ ចិត្តាគារវគ្គ តិរច្ឆានវិជ្ជាបរិយាបុណនសិក្ខាបទ) ន ភិក្ខវេ តិរច្ឆានវិជ្ជា បរិយាបុណិតព្វា យោ បរិយាបុណេយ្យ អាបត្តិ ទុក្កដស្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ ។ (វិនយបិដក ចូឡវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ) ពាហិរកំ អនត្ថសំហិតន្តិ ហត្ថិអស្សរថធនុថរុសិប្បអាថព្ពណខីលនវសីករណសោសាបនមន្តាគទប្បយោគាទិភេទំ បរូបឃាតករំ។ ពីរបទថា ពាហិរកំ អនត្ថសំហិតំ (ចំណេះណាមួយជាខាងក្រៅ ដែលមិនប្រកបដោយប្រយោជន៍) បានដល់ សិប្បវិទ្យាការដែលចូលទៅសម្លាប់បៀតបៀនអ្នកដទៃ មានប្រភេទដូច វិជ្ជាដែលប្រកបដោយដំរី សេះ រថ ធ្នូ និងដាវ និងមន្តអាថព្វណ (អាថាន់) មន្តកប់រូបទីងមោង មន្តធ្វើឲ្យមានអំណាច មន្តធ្វើឲ្យស្គម និងវិជ្ជាប្រកបដោយថ្នាំពិសជាដើម ។ បរិត្តន្តិ យក្ខបរិត្តនាគមណ្ឌលាទិភេទំ សព្ពម្បិ វដ្ដតិ។ ពាក្យថា បរិត្តំ (វិជ្ជាការពារខ្លួន) បានដល់ សូម្បីវិជ្ជាការពារខ្លួនគ្រប់យ៉ាង មានប្រភេទវិជ្ជាការពារពួកយក្ស ការពារពួកនាគ (ពស់) ជាដើម រមែងគួរ (រៀបបានមិនត្រូវអាបត្តិ) ។ (សមន្តបាសាទិកា អដ្ឋកថា វិនយបិដក) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2889/Phutthamonthon_Buddha.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ២២,៥៨៣ ដង)
បដិបទា [ប៉ៈដិប៉ៈទា ] ( បា., សំ. ) ការប្រព្រឹត្ត, កាន់, ធ្វើតាម; ច្រើននិយាយថា សេចក្ដីបដិបត្តិ, ការប្រតិបត្តិ ដូចគ្នានឹងបដិបត្តិ ឬ ប្រតិបត្តិ ដែរ ។ បដិបទា មាន ៤ យ៉ាង គឺ ៖ ១. ទុក្ខា បដិបទា ទន្ធាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយយឺតយូរ ២. ទុក្ខា បដិបទា ខិប្បាភិញ្ញា បដិបទាជាទុក្ខតែត្រាស់ដឹងបានដោយឆាប់រហ័ស ៣. សុខា បដិបទា ទន្ធាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយយឺតយូរ ៤. សុខា បដិបទា ខិប្បាភិញ្ញា បដិបទាជាសុខតែត្រាស់ដឹងបានដោយឆាប់រហ័ស (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ សង្គីតិសូត្រ បិដកលេខ ១៩ ទំព័រ ១៦៣) ម្នាលភិក្ខុទាំងឡាយ បដិបទា (ការប្រតិបត្តិ) នេះមាន ៤ ។ បដិបទា ៤ គឺ អ្វីខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិបទាមាន ៤ យ៉ាងនេះឯង ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ បិដកលេខ ៤៣ ទំព័រ ១៩) បដិបទារបស់ព្រះសារីបុត្រ ១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះសារីបុត្រជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ បណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) ២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះសារីបុត្រជា សុខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទស្រួលទាំងត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ បិដកលេខ ៤៣ ទំព័រ ៣៣) បដិបទារបស់ព្រះមហាមោគ្គល្លាន ១. បដិបទាឲ្យបានសម្រេចមគ្គ ៣ ខាងក្រោមរបស់ព្រះមហាមោគ្គល្លានជា សុខា បដិបទា ទន្ធាភិញ្ញា (បដិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ) ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ២. បដិបទាឲ្យបានសម្រេចអរហត្តមគ្គរបស់ព្រះមហាមោគ្គល្លានជា ទុក្ខា បដិបទា ខិប្បាភិញ្ញា (បដិបត្តិលំបាក តែត្រាស់ដឹងឆាប់រហ័ស) ដោយមានសូត្រជាសាធកៈថា ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទាដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈព្រោះមិនប្រកាន់មាំ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថ បណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ បិដកលេខ ៤៣ ទំព័រ ៣២) មហាមោគ្គល្លានសុត្តាទិវណ្ណនា ក្នុងសូត្រទី ៧ និង ទី ៨ នេះ មានវិនិច្ឆ័យដូចតទៅ ៖ ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាទុក្ខបដិបទ-ខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះមហាមោគ្គល្លានត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ មហាមោគ្គល្លានសូត្រ) ពោលហើយដោយបទជាដើមថា មហាមោគ្គល្លានស្ស, ភាវៈជាសុខបដិបទទន្ធាភិញ្ញានៃមគ្គទាំងឡាយ ៣ ខាងក្រោម និង ភាវៈជាសុខបដិបទខិប្បាភិញ្ញានៃអរហត្តមគ្គ របស់ព្រះសារិបុត្តត្ថេរ គឺព្រះអដ្ឋកថាចារ្យ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ ចតុក្កនិបាត ចតុត្ថបណ្ណាសក បដិបទាវគ្គ សារិបុត្តសូត្រ) បានសម្ដែងហើយ ។ ចំណែកឯក្នុង វិសុទ្ធិមគ្គប្បករណ៍ លោកពោលថា មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះសម្មាសម្ពុទ្ធទាំង​ឡាយ​ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ, មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះធម្មសេនា​បតី​សារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងដូចគ្នា ។ ចំណែក បឋមមគ្គ (សោតាបត្តិមគ្គ) របស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា, មគ្គទាំងឡាយ ៣ ខាងលើ (របស់ព្រះមហាមោគ្គល្លានត្ថេរនោះ) រមែងជា ទុក្ខបដិបទទន្ធាភិញ្ញា ។ ចំណែកក្នុងគម្ពីរ អដ្ឋសាលិនី អដ្ឋកថាធម្មសង្គណី ពោលថា ពិតមែនហើយ មគ្គទាំងឡាយ សូម្បី ៤ របស់ព្រះតថាគត និង ព្រះសារីបុត្រ រមែងជាសុខបដិបទខិប្បាភិញ្ញាតែម្យ៉ាងប៉ុណ្ណោះ ។ ចំណែកឯបឋមមគ្គរបស់ព្រះមហាមោគ្គល្លានត្ថេរ រមែងជាសុខបដិបទខិប្បាភិញ្ញា ហើយមគ្គទាំង ៣ ខាងលើ របស់លោក រមែងជា ទុក្ខបដិបទខិប្បាភិញ្ញា ។ មគ្គទាំងអស់នោះ រមែងមិនអនុលោមដល់គ្នានឹងគ្នា ។ ព្រះបាលី (ព្រះត្រៃបិដក) និង អដ្ឋកថាទាំងឡាយនេះ រមែងមិនស្មើគ្នា (មិនដូចគ្នា)សូមសិក្ខាកាមទាំងឡាយ (អ្នកប្រាថ្នាក្នុងការសិក្សា) គប្បីពិចារណាតាមសមគួរចុះ ។ ពាក្យទាំងអស់នោះ គឺខ្ញុំព្រះករុណាគប្បីកាន់យកថា ជាមតិរបស់ព្រះភាណកាចារ្យទាំងឡាយនោះៗ ដែលលោកពោលយ៉ាងនោះៗ ក្នុងទីនោះៗ ។ មហាមោគ្គល្លានសុត្តាទិវណ្ណនា ចប់ ។ (សារត្ថមញ្ជូសា នាម អង្គុត្តរនិកាយដីកា ) ប្រែ និង ប្រមូលរៀបរៀងដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៧១,៨៧៨ ដង)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ? ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។ ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។ (បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2692/t6545xtpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៥៩,១៩៩ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត (ព្រះអរហន្តជាគ្រហស្ថ) ការសម្រេចព្រះអរហត្តរបស់គ្រហស្ថនេះ មានមតិរបស់អាចារ្យមួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិតទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន ៧ ថ្ងៃ ។ ការយល់យ៉ាងនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ បរិព្វាជកវគ្គ តេវិជ្ជវច្ឆសូត្រ បានសម្ដែងថា យេបិ ហិ សន្តតិមហាមត្តោ ឧគ្គសេនោ សេដ្ឋិបុត្តោ វីតសោកទារកោតិ គិហិលិង្គេ ឋិតាវ អរហត្តំ បត្តា, តេបិ មគ្គេន សព្ពសង្ខារេសុ និកន្តិំ សុក្ខាបេត្វា បត្តា។ តំ បត្វា បន ន តេន លិង្គេន អដ្ឋំសុ, គិហិលិង្គំ នាមេតំ ហីនំ, ឧត្តមគុណំ ធារេតុំ ន សក្កោតិ។ តស្មា តត្ថ ឋិតោ អរហត្តំ បត្វា តំទិវសមេវ បព្ពជតិ វា បរិនិព្ពាតិ វា។ សូម្បីបុគ្គលទាំងឡាយណា គឺសន្តតិមហាមាត្យ ឧគ្គសេនសេដ្ឋបុត្ត វីតសោកទារកៈ ឋិតនៅក្នុងភេទជាគ្រហស្ថ ក៏បានសម្រេចនូវព្រះអរហត្ត ។ សូម្បីបុគ្គលទាំងនោះ ញ៉ាំងសេចក្ដីប្រាថ្នាក្នុងសង្ខារទាំងពួងឲ្យស្ងួតទៅដោយមគ្គហើយទើបបានសម្រេច ។ តែកាលបានសម្រេចនូវព្រះអរហត្តហើយ រមែងមិនតាំងនៅដោយភេទជាគ្រហស្ថនោះឡើយ ។ ភេទជាគ្រហស្ថឈ្មោះថាជា ហីនភេទ រមែងមិនអាចដើម្បីនឹងទ្រទ្រង់ឧត្តមគុណគឺព្រះអរហត្តនោះឡើយ ។ ព្រោះហេតុនោះ បុគ្គលណាឋិននៅក្នុងភេទជាគ្រហស្ថ បានសម្រេចហើយនូវព្រះអរហត្ត តែងតែបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើសិនជាមិនបានបួស) រមែងបរិនិព្វានក្នុងថ្ងៃនោះប៉ុណ្ណោះ ។ សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏សម្ដែងថា ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មិំ យេវ ទិវសេ បព្ពជតិ វា បរិនិព្ពាយតិ វា បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ រមែងបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើមិនបានបួសទេ) រមែងបរិនិព្វានក្នុងថ្ងៃនោះ ប៉ុណ្ណោះ យ៉ាងនេះឯង ។ ដូច្នេះ បញ្ជាក់ឲ្យឃើញថា មតិរបស់អាចារ្យដែលយល់ថា គ្រហស្ថបានសម្រេចជាព្រះអរហន្តហើយ បើមិនបានបួសទេ រមែងបរិនិព្វានក្នុងរវាង ៧ ថ្ងៃនោះ ជាការយល់មិនត្រឹមត្រួវឡើយ ។ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2693/75fpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៣៥,៦២៩ ដង)
ក្នុងអរិយសច្ចៈ៤ មូលហេតុនៃទុក្ខព្រះមានព្រះភាគត្រាស់សម្តែងសង្ខេបថា « គឺឧបាទានក្ខ័ន្ធ៥ ជាមេទុក្ខ » ហេតុនេះបើយើងចង់បានក្តីសុខពិតប្រាកដ ត្រូវខំលះឧបាទានដែលប្រែមកថា លះការប្រកាន់មាំ ! ។ តើឧបាទាននោះមានអ្វីខ្លះ ? ព្រះពុទ្ធបានត្រាស់ពន្យល់ទៀតថា ឧបាទានមាន៤យ៉ាង តើអ្វីខ្លះ ? ១- កាមុបាទានៈ លោភៈជាប់ជំពាក់ក្នុងកាម ដែលមានកិលេសកាម និង វត្ថុកាម ត្រូវលះបង់ចេញ ។ ២- សីលព្វត្តុបាទានៈ ការប្រកាន់មាំក្នុងផ្លូវខុស ធ្វើខ្លួនដូចគោ ដូចសុនខ ថាជាផ្លូវរួចចាកទុក្ខ បំពេញមិច្ឆាសីលប្រាសចាកមគ្គមានអង្គ៨ជាដើម ។ ៣- អត្តវាទុបាទានៈ ការប្រកាន់មាំក្នុងតួខ្លួន គឺសក្កាយទិដ្ឋិ ប្រកាន់ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន មានតួខ្លួននៅក្នុងខន្ធ៥ (មានព្រលឹងទៀងទាត់នៅក្នុងខ្លួនដែលមិនប្រែប្រួលតាមកម្ម) ។ ៤- ទិដ្ឋុបាទានៈ ការប្រកាន់មាំក្នុងទិដ្ឋិ ប្រកាន់ថាការយល់ឃើញរបស់ខ្លួនសុទ្ធតែត្រឹមត្រូវជាងគេ ជាប់ប្រកាន់ក្នុងគំនិតទាំងពួងដែលគ្មានហេតុផល ប្រកាន់ស្អិតក្នុងគំនិតខ្លួនឯង ។ លះឧបាទានតាមទ្វារទាំង៦ លះការគិត ការជាប់ជំពាក់ ការអាល័យ ការខឹងក្រោធជាមួយលោកនេះ ឲ្យបានទើបផុតទុក្ខ បើលះមិនបានទេមិនរួចពីភពបី កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ និងសត្តាវាស៩ ដែលសរុបមកត្រឹមតែភព ជាតិកំណើតដែលមានតែទុក្ខនេះទេ ! តស៊ូព្យាយាមឡើង ! កុំរវល់តែទើសជាមួយអ្នកដទៃ ត្រូវទើសជាមួយខ្លួនឯងជានិច្ចបានរួចចាកទុក្ខបាន ! ។ ប្រភព ហ្វេសប៊ុកThong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2695/tex______tpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៣៩,៧២៩ ដង)
សូមប្រយ័ត្នផង ទទេៗ ធ្វើតាមតិរ្ថីយ៍ ដោយមិនដឹងខ្លួន ហើយប្រកាសខ្លួនថាជាពុទ្ធបរិស័ទ ពេញក្រអូមមាត់ ទៀតផងក៏មាន ! និកាយតិរ្ថីយ៍មានជំនឿបីយ៉ាងៈ ១- បុគ្គលទទួលសុខទុក្ខក្នុងជាតិនេះព្រោះអំពើបានធ្វើហើយក្នុងជាតិមុន(ប្រកាន់យកកម្មចាស់ទាំង​ស្រុង ដែលព្រះពុទ្ធលោកពិចារណាទាំងកម្មចាស់និងកម្មថ្មី មិនឲ្យដេកដួលតាមកម្ម ត្រូវតស៊ូ កែខៃកម្ម មិនព្រមទទួលយកតាមព្រហ្មលិខិតជាដាច់ខាតបើមិនទាន់បានប្រើគំនិតខ្លួនឯងជាមុនទេ)។កុំសម្លាប់គំនិតខ្លួនឯងដោយការយល់ព្រមរស់តាមកម្មឲ្យសោះ បើខ្លួនរស់នៅលើដី ជនជាតិណាគេធ្វើអ្វីបានយើងក៏ត្រូវតែធ្វើឲ្យបានដូចគេដែរ ។ ២- បុគ្គលទទួលសុខទុក្ខព្រោះតែទេវតាឬព្រះអាទិទេពចាត់ចែងឲ្យ ព្រោះហេតុនេះភារៈរបស់យើងគឺការអង្វរក លន់តួព្រះអាទិទេពនិងការធ្វើតាមហឫទ័យទ្រង់ បញ្ហានេះព្រះពុទ្ធបានទាត់ចោលទាំង​ស្រុង​។ ៣- បុគ្គលទទួលសុខទុក្ខព្រោះមិនមានហេតុបច្ច័យអ្វីទាំងអស់ គឺជារបស់កើតឯងជួបឯងជាភាពចៃដន្យ ។ ព្រះពុទ្ធលោកពន្យល់ថា សុខទុក្ខកើតឡើងព្រោះកម្មចាស់ផងនិងកម្មថ្មីផង ទេវតាអាចជួយយើងក្រោយពីយើងបានជួយខ្លួនឯងហើយ គ្មានអាទិទេពណាអាចចាត់ចែងវាសនាក្រៅពីខ្លួនយើងបានឡើយ ជីវិតគឺជារបស់យើងវាឋិតក្រោមកណ្តាប់ដៃយើង ស្រេចតែយើងប្រើវាទេ កើតជាមនុស្សមិនត្រូវមើលងាយខ្លួនឯងឡើយ មិនត្រូវខ្វះឆន្ទះនិងការព្យាយាមជាដាច់ខាត ។ គរុកម្មប្រែថាកម្មមានទំងន់ធ្ងន់ មានពីរយ៉ាងៈ ១- ផ្នែកកុសលៈបានដល់មហគ្គតកម្មគឺសមាបត្តិ៨ មានរូបឈាន៤និងអរូបឈាន៤។ ២- ផ្នែកអកុសលៈបានដល់អនន្តរិយកម្ម៥យ៉ាង(និងនិយតមិច្ឆាទិដ្ឋិមួយ) គរុកម្មរមែងឲ្យផលមុនកម្មណាៗទាំងអស់ សូមប្រឹងប្រែងធ្វើតែខាងកុសលនិងតាំងចេតនាកុំបីបានធ្វើក្នុងអកុសលឲ្យសោះ ! សូមគ្រប់ៗជាតិកុំឲ្យកើតចិត្តអាក្រក់បែបនោះឲ្យសោះ កុំបីមានសូម្បីតែការនឹកគិត ! ។ ភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយវិធីពីរយ៉ាងៈ ១- តាមរបៀបមនុស្សអត់បញ្ញាៈ ស្ងប់ព្រោះបានជះកំហឹងដាក់អ្នកដទៃ បានធ្វើអ្វីៗតាមចិត្តប្រាថ្នា ដែលអាចមានផលវិបាកដោយសារមានការប្រឆាំងតបដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរផងក៏មាន។មនុស្សបែបនេះជាមនុស្សឥតហេតុផល ត្រូវព្រាត់ញាតិមិត្តគ្មានគេរាប់អានព្រោះជាមនុស្សនោមឆេះ ឬជាមនុស្សភ្លើងចំបើង។ ២- តាមរបៀបមនុស្សមានហេតុផលៈភាពក្តៅក្រហាយចិត្តត្រូវបានស្ងប់រំងាប់ដោយសារសតិនិងបញ្ញាបានកើតឡើងទាន់ពេលវេលា បានរួមកម្លាំងគ្នាជាមួយការអត់ធន់(ខន្តី) ហើយបញ្ចេញវាចាប្រកបដោយហេតុផលនិងការទទួលខុសត្រូវ។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2696/tecxtpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៨,១៦៤ ដង)
ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង ប្រគល់អ្វីៗឲ្យហេតុបច្ច័យ ហើយលើកយកបរមត្ថធម៌មកពិចារណាដើម្បីឲ្យចិត្តព្រមតាមសភាវៈ? គឺនៅពេលដែលយើងអស់លទ្ធភាពធ្វើហើយ អស់ពាក្យដែលត្រូវតវ៉ាហើយ សេរីភាពចុងក្រោយរបស់យើងគឺឋិតនៅលើការគិត គិតយ៉ាងណាឲ្យចិត្តស្ងប់កុំរំជួលញាប់ញ័រនាំបំផ្លាញខ្លួនឯងទេ ។ ការគិតព្រមតាមកម្មតាមហេតុបច្ច័យ មិនមែនចេះតែព្រមងាយៗនោះទេ កុំស្អីបន្តិចទុកឲ្យហេតុបច្ច័យៗហើយតាំងថាព្រះពុទ្ធលោកប្រដៅអញ្ចឹង ! មិនមើលព្រះជនកដែលលោកខំហែលឆ្លងសមុទ្ទមិនស្រែកហៅទេវតាឲ្យជួយផង ឬក៏លោកព្រមតាមហេតុបច្ច័យលេងៗ ព្រមឲ្យកម្មចាត់ចែងលោក ហើយបោះបង់ការតស៌ូចោលជាមុននោះ ?​ ព្រះពុទ្ធលោកប្រដៅឲ្យតស៊ូមុន តស៊ូទៅលែងរួចចាំលើកដៃសំពះមេឃសំពះដី កុំរវល់តែសំពះភ្លេចកម្លាំងខ្លួនឯងឲ្យសោះ ។ គតិបណ្ឌិតគឺជាភ្លើងប្រទីប កាលណាយើងចេះប្រើវាបានល្អវានឹងបំភ្លឺជីវិតរបស់យើងឲ្យរុងរឿងឡើង តែបើយើងប្រើវាមិនបានល្អទេ នោះវានឹងឆេះបំផ្លាញជីវិតរបស់យើងអស់គ្មានសល់ជាមិនខាន ! ។ អ្វីៗក្នុងលោកកើតឡើងព្រោះការព្យាយាម ! មនុស្សម្នាក់បានយកពាក្យនេះមកអនុវត្តក្នុងជីវិត ផ្គងចិត្តទុកដាក់ពាក្យនេះយ៉ាងមាំ រហូតដល់ប្រឹងប្រែងជ្រុលទៅជាបាក់កម្លាំងកាយកម្លាំងចិត្ត ឆ្កួតវង្វេងឈឺស្លាប់បាត់អសារឥតការក៏មាន នៅក្នុងពោធិបក្ខិយធម៌ទាំង៣៧ប្រការ ព្រះពុទ្ធលោកពន្យល់ពីរបៀបថ្លឹងឥន្ទ្រិយក្នុងសតិសម្ពោជ្ឈង្គៈយ៉ាងក្បោះក្បាយ បើងុយត្រូវដេក បើឃ្លានត្រូវសីុ ដេកអស់ងងុយត្រូវក្រោកធ្វើបន្តទៀត រាងកាយមិនមែនជាគ្រឿងយន្តនោះទេ ប្រយ័ត្នតែវាប្រកែកមិនព្រមធ្វើតាមយើងចប់ហើយ ! បើអ្នករវល់រហូតដល់គ្មានពេលហូប នោះគឺជាពេលដែលអ្នកត្រូវសម្រាកហើយ ។ ពេលអ្នកត្រូវទទួលផលវិបាកពីអ្វីមួយ ព្រះពុទ្ធលោកហៅថាជាកម្មវិបាកឬវិបាករបស់កម្ម ឬផលកម្មហុចឲ្យ ពេលនោះអ្នកត្រូវពិចារណាពីហេតុរបស់វាដែលមានពីរយ៉ាង គឺ កម្មចាស់(ក្នុងអតីតជាតិឬអតីតអទ្ធា)និងកម្មថ្មី(ក្នុងបច្ចុប្បន្នជាតិឬបច្ចុប្បន្នអទ្ធា)។ ហេតុអីមនុស្សម្នាក់នោះមានអាយុខ្លី? ១- កម្មចាស់ៈព្រោះបានកាប់សម្លាប់បំបាត់ជីវិតគេក្នុងកាលជាតិមុន ២- កម្មថ្មីៈ ព្រះពុទ្ធលោកពន្យល់ថា អាយុខ្លីព្រោះហេតុ៥យ៉ាងៈ ក- មិនចេះធ្វើចិត្តឲ្យរីករាយជ្រះថ្លា(ម៉្ងៃៗគិតតែពីរឿងអាក្រក់រឿងច្រណែននិន្ទារឿងគំនុំជាដើម។ ខ- មិនស្គាល់ប្រមាណក្នុងការសប្បាយ(ខ្លួនមិនចេះហែលទឹកទេ តែបែរជាជិះទូកដើរលេង នាំគ្នាជិះឡានណែនណាន់តាន់តាប់ហែរកឋិនដល់ពេលត្រូវក្រឡាប់ងាប់អស់តាំងបន្ទោសថាបុណ្យមិនជួយ ហើយស្អប់លែងធ្វើបុណ្យតទៅទៀត)។ គ- មិនស្គាល់ប្រមាណក្នុងអាហារ(ហូបលើសកំរិតទាល់តែឈឺ ឬតមអាហារពេក អាហារដាក់ថ្នាំគីមីហើយនៅតែមិនចេះរើសមុខម្ហូប)។ ឃ- ត្រាច់ទៅកាន់ទីមិនគួរមិនដឹងកាលៈទេសៈ(ដឹងថាអុយក្រែននិងរូស្សីកំពុងតែបាញ់មីសីុលដាក់គ្នានៅតែជិះកប៉ាល់ហោះកាត់ ទាល់តែឆេះស្លាប់អស់២៩៨នាក់ទទេរ)។ ង- មិនប្រព្រឹត្តិព្រហ្មចរិយធម៌(មិនរក្សាសីលធ្វើសមាធិវិបស្សនាដើម្បីកាត់បន្ថយចំណង់តណ្ហាខ្លះ ចេះតែបណ្តែតបណ្តោយធ្វើតាមតែចិត្តចង់ទើបនាំឲ្យមានក្តីវិនាសជាដើម)។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2697/_________xtpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ១៧,៧៦០ ដង)
កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែងរកការចាប់ផ្តើមវាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ ។ របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាលបើជាប់ជំពាក់អ្នកមិនអាចចាកចេញពីលោកនេះបានឡើយ ។ អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែលសូម្បីតែមនុស្សអាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អទោះជាអ្នកណាមិនឲ្យតំលៃក៏នៅតែអាចកំចាត់សភាវៈអាក្រក់បានដែរ ។ និរន្តរភាពក្នុងលោកគឺជាអន្តរកម្មរវាង អំពើល្អនិងអំពើអាក្រក់ដែលប្រយុទ្ធដើម្បីសាងអត្ថិភាពនៃលោករៀងៗខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិតគឺជាសមរភូមិនៃអាតូមនេះឯង ! ។ កុំ ដប់យ៉ាងនាំចិត្តឲ្យរីករាយ ! ១- កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញថាខ្លួនអន់ថោកទាបទន់ខ្សោយជាងគេ ។ ២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។ ៣- កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។ ៤- កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹងក៏គេដោះស្រាយបញ្ហាបានដែរ ។ ៥- កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបានគឺនៅថ្ងៃខាងមុខដើម្បីកុំឲ្យមានកំហុសតទៅទៀត ។ ៦- កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួចយកភាពរីករាយនៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ភ្ញាក់ឡើងមានកម្លាំងទុកដោះស្រាយបញ្ហានៅថ្ងៃស្អែកវិញល្អជាង ។ ៧- កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះឈឺចាប់នឹងកំហុសនេះដែរ យើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នាស្វែងរកដំណោះស្រាយកែប្រែកំហុសវិញល្អជាង ។ ៨- កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។ ៩- កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។ ១០- ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចព្រលែងចោលរឿងខាងលើណាមួយបាន ! ។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2819/sdfadsfvedsc.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤២,៣៦០ ដង)
សុខ​ទុក្ខ​ផ្លូវ​ចិត្ត ប្រព្រឹត្ត​ទៅ​តាម​គំនិត គឺ​គិត​ត្រូវ​កើត​សុខ បើ​គិត​ខុស​កើត​ទុក្ខ ដូច្នេះ​ហើយ ទើប​បាន​ចេះ​តែ​រំលឹក​គ្នា​ថា ខំ​ស្ដាប់​ធម៌ រៀន​ធម៌​ឱ្យ​ទូលំ​ទូលាយ ដើម្បី​បាន​ឆ្លាត​ក្នុង​គំនិត ។ សេចក្ដី​ទុក្ខ​ក្នុង​ចិត្ត​វា​មិន​ចេះ​តែ​តោង​យើង​ជាប់​ទៅ​នោះ​ទេ មក​ពី​យើង​ទេ​តើ​ដែល​ចេះ​តែ​ទូល​រែក​សេចក្ដី​ទុក្ខ​ដោយ​គំនិត​ល្ងង់​ខ្លៅ​ខ្លួន​ឯង ចំណែក​សេចក្ដី​សុខ​វិញ ក៏​មិន​ចេះ​រត់​ចេញ​ពី​ចិត្ត​យើង​ដែរ តែ​មក​អំពី​យើង មិន​ចេះ​ថ្នម មិន​ចេះ​ថែរក្សា​ទុក​ក្នុង​ចិត្ត​ឱ្យ​បាន​ល្អ បណ្តោយ​ឱ្យ សេចក្ដី​ទុក្ខ​មក​នៅជំនួស របៀប​ដូច​ស្រឡាញ់​ទុក្ខ ស្អប់​សុខ​អ៊Íចឹង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2824/textpic.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៧,៧៣២ ដង)
វត្ថុ​កាម​ក្ដី ស្នេហា​ក្ដី មិន​មែន​លំបាក​ក្នុង​ការ​បាន​មក​នោះ​ទេ ប៉ុន្តែ​វា​មិន​ងាយ​នឹង​រក្សា ណា​មួយ​មិន​ចេះ​គ្រប់ ទាំង​ដែល​មាន​សេចក្ដី​ត្រេកអរ​តិច តែ​មាន​ទុក្ខ​ច្រើន មាន​សេចក្ដី​ចង្អៀត​ចង្អល់​ចិត្ត​ច្រើន រវល់​ច្រើន​ឥត​ប្រយោជន៍ ។ សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ក្នុង​ព្រះពុទ្ធសាសនា គឺ​សេចក្ដី​ជ្រះថ្លា មេត្តា ករុណា ប្រាថ្នា​ឱ្យ​អ្នក​ដទៃ​ដែល​យើង​ស្រឡាញ់​នោះ បាន​ល្អ មាន​សេចក្ដី​សុខ​ក្នុង​ព្រះធម៌ និង​រួច​ផុត​ចាក​ទុក្ខ​អំពី​វដ្ដ​សង្សារ ។ ត្រូវ​ប្រយ័ត្ន សកម្មភាព​នៃ​សេចក្ដី​ស្រឡាញ់​ខុស​ទំនង ក្លាយ​ទៅ​ជា​ការ​បៀតបៀន​ទាំង​ខ្លួន​ឯង ទាំង​អ្នក​ដែល​យើង​ស្រឡាញ់ ទាំង​អ្នក​ដែល​ស្រឡាញ់​យើង​ច្រើន​ទៀត​ផង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2826/werhvcvsxdhfbjg.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ២៨,២០៦ ដង)
សម័យ​មួយ ដ៏​មាន​ព្រះ​ភាគ ទ្រង់​ស្តេច​យាង​ទៅ​កាន់​ដែន​វិទេហៈ ជា​មួយ​នឹង​ភិក្ខុ​សង្ឃ​ប្រមាណ ៥០០ អង្គ សុទ្ធ​តែ​សម្បូណ៌​ទៅ​ដោយ​គុណ មាន​គុណ​គឺ​សេចក្តី​សន្តោស និង​ការ​ប្រាថ្នា​តិច​ជាដើម ។ សម័យ​នោះ​ឯង ព្រហ្មាយុ​ព្រាហ្មណ៍ នៅ​អាស្រ័យ​ក្នុង​នគរមិថិលា ជា​មនុស្ស​ចាស់​ជរា មានអាយុ ១២០ ឆ្នាំ ចេះ​ចប់​គម្ពីរ​ត្រៃវេទ និង​គម្ពីរ​មហាបុរិស​លក្ខណៈ គាត់​មាន​បំណង​គាល់​ព្រះដ៏​មានព្រះភាគ ប៉ុន្តែ​ចាំ​ឲ្យ​ប្រាកដ​សិន​ថា តើ​ព្រះពុទ្ធ​មែន ឬ​មិន​មែន ដូច្នេះ​ទើប​គាត់​ចាត់​ឲ្យ​ឧត្តរមាណព​ជា​កូនសិស្ស ទៅ​ពិនិត្យ​មើល​មហាបុរិស​លក្ខណៈ ៣២ ប្រការ​នៃ​ព្រះពុទ្ធ​អង្គ​ជា​មុនសិន ។ ឧត្តរមាណព បាន​ឃើញ​មហាបុរិស​លក្ខណៈ ៣២ ប្រការ​នៃ​ព្រះដ៏មាន​ព្រះភាគ​ហើយ ទាំង​បាន​នៅ​ជាប់​តាម​ព្រះដ៏មាន​ព្រះភាគ​អស់ ៧ ខែ​ទៀត​ផង ។ កាល​ដែល​ឧត្តរមាណព បាន​ជម្រាប​ដំណឹង​ដល់​ព្រហ្មាយុ​ព្រាហ្មណ៍ អំពី​មហាបុរិស​លក្ខណៈ​ទាំង​៣២​ប្រការ ព្រម​ទាំង​ព្រះចរិយាគុណ​របស់​ព្រះដ៏មាន​ព្រះភាគ យ៉ាង​សន្ធឹក​សន្ធាប់​រួច​មក ព្រហ្មាយុ​ព្រាហ្មណ៍​បាន​ក្រោក​អំពី​អាសនៈ ធ្វើ​នូវ​សំពត់ឧត្តរាសង្គៈ​ឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី ចំពោះ​ត្រង់​ទី​ដែល​ព្រះដ៏មាន​ព្រះភាគ​គង់​នៅ ហើយ​បន្លឺ​វា​ចាន​មស្ការ​ព្រះសម្មាសម្ពុទ្ធ​គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ស្ដេច​យាង​ទៅ​កាន់​ចារិក​ក្នុង​ដែន​វិទេហៈ តាម​លំដាប់ ក៏​បាន​ដល់​នគរ​មិថិលា ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​មឃទេវម្ពវ័ន ជិត​ក្រុង​មិថិលា​នោះ​ឯង ។ ព្រហ្មាយុ​ព្រាហ្មណ៍ បាន​ចូល​គាល់​ព្រះដ៏មាន​ព្រះភាគ​ទូល​សួរ​បញ្ហា ៨ ចំណុច គឺ ១- កថំ ខោ ព្រាហ្មណោ ហោតិ បុគ្គល​ដូចម្ដេច ហៅថា ព្រាហ្មណ៍ ?​ ២- កថំ ភវតិ វេទគូ បុគ្គល​ដូចម្ដេច ហៅ​ថា អ្នក​ចេះ​ចប់​នូវ​វេទៈ ? ៣- តេវិជ្ជោ ភោ កថំ ហោតិ បុគ្គល​ដូច​ម្ដេច ហៅ​ថា អ្នក​មាន​ត្រៃវិជ្ជា ? ៤- សោត្ថិយោ កិន្តិ វុច្ចតិ បុគ្គល​ដូច​ម្ដេច ហៅ​ថា អ្នក​មាន​សួស្ដី ? ៥- អរហំ ភោ កថំ ហោតិ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន បុគ្គល​ដូច​ម្ដេច​ហៅថា ព្រះអរហន្ត ? ៦-កថំ ភវតិ កេវលី បុគ្គល​ដូច​ម្ដេច​ហៅ​ថា អ្នក​បរិបូណ៌​ដោយ​គុណ​ទាំង​អស់ ? ៧- មុនិ ច ភោ កថំ ហោតិ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន មួយ​ទៀត បុគ្គល​ដូច​ម្ដេច ហៅ​ថា មុនី ? ៨- ពុទ្ធោ កិន្តិ បវុច្ចតីតិ បុគ្គល​ដូច​ម្ដេច ហៅ​ថា ព្រះ​ពុទ្ធ ? គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​តប​នឹង​ព្រហ្មាយុ​ព្រាហ្មណ៍​វិញ ដោយ​គាថា​ទាំង​ឡាយ​ថា បុព្វេនិវាសំ យោ វេទី សគ្គាបាយញ្ច បស្សតិ អថោ ជាតិក្ខយំ បត្តោ អភិញ្ញាវោសិតោ មុនិ ។ បុគ្គល​ណា ដឹង​នូវ​ខន្ធ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ក្នុង​កាល​មុន ឃើញ​ច្បាស់​នូវ​ឋាន​សួគ៌​និង​អបាយ មួយ​ទៀត បុគ្គល​ណា ដល់​នូវ​កិរិយា​អស់​ទៅនៃ​ជាតិ បុគ្គល​នោះ​ជា​មុនី ដល់​នូវ​ទី​បំផុត​ដោយ​អភិញ្ញា ( ក្នុង​ព្រះគាថា​មួយ​នេះ ព្រះអង្គ​ទ្រង់​ត្រាស់​អំពី​អ្នក​មាន​វិជ្ជា ៣ ) ។ ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ បហីនជាតិមរណោ ព្រហ្មចរិយស្ស កេវលី បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតីតិ ។ អ្នក​ប្រាជ្ញ​ដឹង​ច្បាស់​នូវ​ចិត្ត​ដ៏​បរិសុទ្ធ ជា​ចិត្ត​រួច​ស្រឡះ​ហើយ​ចាក​រាគៈ ដោយ​ប្រការ​ទាំង​ពួង ជា​អ្នក​មាន​ជាតិ​និង​មរណៈ​លះ​បង់​ហើយ ជា​អ្នក​ប្រកប​ដោយ​មគ្គព្រហ្មចរិយៈ​ទាំង​អស់ ជា​អ្នក​ដល់​ត្រើយ​នៃ​ធម៌​ទាំង​ពួង បុគ្គល​ប្រាកដ​ដូច្នោះ តថាគតហៅ​ថា ព្រះពុទ្ធ ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​តប​បញ្ហា​ទី ១ ឈ្មោះ​ថា​ព្រាហ្មណ៍ ព្រោះ​ជា​អ្នក​មាន​បាប​បាន​បណ្ដែត​ចោល​ហើយ ដោយ​ព្រះតម្រាស់​ថា ចិត្តំ វិសុទ្ធំ ជានាតិ មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ២ គឺ​ជា​អ្នក​ចេះ​ចប់​នូវ​វេទៈ ដោយ​ព្រះ​តម្រាស់​ថា បារគូ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៣ គឺ​ជា​អ្នក​មាន​ត្រៃវិជ្ជា ដោយ​ព្រះ​តម្រាស់ ៣ បាទ​ខាង​ដើម ក្នុង​ព្រះ​គាថា​ទី ១ មាន​បទ​ថា បុព្វេនិវាសំ ជា​ដើម ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​តប​បញ្ហាទី ៤ គឺ​អ្នក​មាន​សួស្ដី​ ដោយ​ព្រះតម្រាស់​ថា មុត្តំ រាគេហិ សព្វសោ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៥ គឺ​ព្រះអរហន្ត ដោយ​ព្រះតម្រាស់​ថា បហីន​ជាតិ​មរណោ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហាទី ៦ គឺ​អ្នក​បរិបូណ៌​ដោយ​គុណ​ទាំង​អស់ ដោយ​ព្រះតម្រាស់​ថា ព្រហ្មចរិយស្ស កេវលី ។ ព្រះអង្គ​ទ្រង់​ត្រាស់​តបបញ្ហាទី ៧ គឺ​ដែល​ហៅថា​មុនី ដោយ​ព្រះតម្រាស់​ថា អភិញ្ញាវោសិតោ មុនិ ។ ព្រះអង្គ​ទ្រង់​ត្រាស់​តប​បញ្ហា​ទី ៨ គឺ​ដែល​ហៅ​ថា​ព្រះពុទ្ធ ដោយ​ព្រះតម្រាស់​ថា បារគូ សព្វធម្មានំ ពុទ្ធោ តាទិ បវុច្ចតិ ។ នៅ​ខាង​ចុង​នៃ​ព្រះសូត្រ គឺ​ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​ព្រះធម្មទេសនា ឲ្យ​ព្រហ្មាយុ​ព្រាហ្មណ៍ សម្រេច​មគ្គផល ហើយ​បាន​អារាធនា​ព្រះពុទ្ធអង្គ មួយ​អន្លើ​ដោយ​ព្រះភិក្ខុសង្ឃ ថ្វាយ​ចង្ហាន់​អស់ ៧ ថ្ងៃ ។ ព្រហ្មាយុព្រាហ្មណ៍​បាន​ចាក​លោក​នេះ​ហើយ បដិសន្ធិ​ក្នុង​សុទ្ធាវាស​ព្រហ្ម នឹង​បរិនិព្វាន​ក្នុង​ទី​នោះ​ឯង ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2827/tybfhtvgfdxzcxd.jpg
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៥៨,១៨១ ដង)
អារម្មណ៍​របស់​ចិត្ត គឺ​ជា​លោក​នៃ​ការ​រស់​នៅ ឯ​ចំណែក​ចិត្ត​ដឹង​អារម្មណ៍ គឺ​ជា​ការ​រស់​នៅ​ក្នុង​លោក ។ បើ​ចិត្ត​មាន​សភាព​យ៉ាង​ណា ៗ លោក​នៃការ​រស់​នៅ គឺ​ទៅ​ជា​យ៉ាង​នោះ​ឯង គឺ​ថា បើ​ចិត្ត​ជា​លោភៈ លោក​នៃ​ការ​រស់​នៅ​រមែង​ខ្វះ​​ខាត រហេម​រហាម ដូច​ឋាន​ប្រេត បើ​ចិត្ត​ជា​ទោសៈ លោក​នៃ​ការ​រស់​នៅ មាន​ការ​ក្ដៅ​ក្រហាយ ដូច​ឋាននរក បើ​ចិត្ត​ជា​មោហៈ លោក​នៃ​ការ​រស់​នៅ មាន​សភាព​មមិង​មមាំង ដូច​ភូមិតិរច្ឆាន តែ​បើ​ចិត្ត​មាន​ទាន​សីល​វិញ លោក​នៃ​ការ​រស់​នៅ​ទៅ​ជា​មាន​សភាព​រីករាយ ស្រស់​ស្រាយ ដូច​ជា​ឋានសួគ៌ា ហើយ​បើ​ចិត្ត​មាន​ភាវនា លោក​នៃ​ការ​រស់​នៅ រមែង​ស្ងប់​ត្រជាក់ ដូច​រស់​នៅ​ក្នុង​ព្រហ្មលោក បើ​ចិត្ត​មាន​វិបស្សនា​ពិត​ប្រាកដ​នោះ លោក​នៃ​ការ​រស់​នៅ​មាន​សភាព​ជា​ឥស្សរៈ មិន​មាន​កង្វល់ មិន​មាន​ការ​ហួងហែង ជា​ការ​រស់​នៅ​ក្នុង​លោក​នៃ​ព្រះអរិយៈ រហូត​ដល់​មាន​ផល​សមាបត្តិ បាន​រស់​នៅ​ពិត​ៗ​ក្នុង​អារម្មណ៍​ដែល​ជា​ព្រះនិព្វាន ដូច្នេះ លោក​នៃ​ការ​រស់​នៅ គឺ​យើង​សាង​ដោយ​ខ្លួន​ឯង មិន​អាច​នាំ​អ្នក​ដទៃ ឲ្យ​មក​រស់​នៅ​ជា​មួយ​បាន​ឡើយ គឺ​ថា​បើ​យើង​ប្រាថ្នា​ចង់​រស់​នៅ​ក្នុង​លោក​ណា យើង​គប្បី​សាង​លោក​នោះ រស់​នៅ​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន ដោយ​ប្រការ​ដូច្នេះ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/2123/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៣៦,១១៩ ដង)
មិន​សន្សំ​រឿង គឺ​មិន​ធ្វើ​រឿង​តូច​តាច​ឲ្យជា​រឿង​ធំ ហើយដែល​ដែល​ត្រឹម​ត្រូវ​ទៅ​ទៀត​នោះ គឺ​ត្រូវ​ធ្វើ​រឿង​ធំ​ឲ្យមក​ជារឿង​តូច បើជារឿង​តូច​ទេ កុំ​ចាប់​យក​ កុំ​សន្សំ​ លើក​លែង​ចោល​ទៅ ត្រូវធ្វើ​ជាខ្វាក់ ឬ​ថ្លង់ ឬ​គ យ៉ាងនេះ​ចិត្ត​យើង​រមែង​បាន​សប្បាយ ។ ពាក្យ​ថា " រឿង " ក្នុងទីនេះ ​គឺសម្តៅ​ដល់​អ្វី​ដែល​នាំឲ្យថ្នាំង​ថ្នាក់​អាក់​អន់​ចិត្ត​ជាមួយ​នឹងអ្នក​ដទៃ ។ យើង​អាច​ឲ្យ​ន័យ​ដោយ​សេចក្តី​សង្ខេប​ចំពោះ​ពាក្យ​ថា " មិន​សន្សំ​រឿង
images/articles/2124/Untitled-1-Recovered.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ៩,២០៧ ដង)
រក្សា​សម្តី កូន​ជា​ទី​ស្រឡាញ់ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង​របស់​​មនុស្ស​យើង​កូនត្រូវ​ប្រយ័ត្ន ២ យ៉ាងៈ ១ ‑ មុន​និយាយ ២ ‑ និយាយ​រួច​ហើយ មុន​និយាយ​ កូន​ត្រូវ​គិត​មុខ​គិត​ក្រោយ​ឲ្យ​ល្អ និង​កាល​និយាយ​រួច​ហើយ​ កូន
ត្រូវ​រក្សា​ពាក្យ​និយាយ ។ ពាក្យ​ដែល​យើង​និយាយ​ចេញ​ទៅ​ហើយ គឺ​ជា​ចៅ​ហ្វាយ​នាយ​របស់​យើង​ណា៎
កូន នឹង​បង្គាប់​ឲ្យ​យើង​ត្រូវ​តែ​ធ្វើ​តាម​សន្យា ទោះ​បី​ជា​ត្រូវស្លាប់​ក៏​ត្រូវ​ព្រមដែរ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿