15
ថ្ងៃ អង្គារ ទី ១៧ ខែ ឧសភា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍ (តាកែវ)
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៦,១៣១
Today
ថ្ងៃម្សិលមិញ ៧៦,៤៨៥
ខែនេះ ១,៨៤៤,៣៨៤
សរុប ២៥៧,៣៤២,១៩៩
free counters
កំពុងទស្សនា ចំនួន
ធម៌ជំនួយស្មារតី
images/articles/3209/______________________________.jpg
អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ?
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២
ជរាសូត្រ ទី១ ទេវតាទូលថា អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវ​របស់ជន​ទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន ។ ព្រះមានព្រះភាគត្រាស់ថា សីល ជាគុណជាត ញុំាង​ប្រយោជន៍​ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍​ឲ្យសម្រេចបាន បញ្ញា ជាកែវ​របស់ជន​ទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។ សីលជាយាន ទានជាស្បៀងគួរខំរកទុកបង្ការ ឥទ្ធិពល​សីល​មាន​អានុភាព​ច្រើន​ណាស់​មិន​អាច​គណនា​បាន​ទេ ហើយ​កម្លាំង​សីល​នេះ​អាច​រុញច្រាន​កំណើត​មនុស្ស​ឱ្យទៅ​ជា​កំណើត​ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម​បាន​តាម​ការ​ប្រាថ្នា​ឱ្យ​តែ​បុគ្គល​នោះ​ប្រព្រឹត្ត​រក្សា​បាន​ល្អ កុំ​ធ្វើ​ឱ្យ​សីល​របស់​ខ្លួន​ពព្រុះ​ពពាល​សៅហ្មង ។ កាលដែល​បុគ្គល​ប្រតិបត្តិ​សីល​បាន​ល្អ​គ្រប់​សិក្ខាបទ​ហើយ លោក​ឱ្យឈ្មោះ​ថា មាន​ព្រហ្មចរិយធម៌​រមែង​រស់នៅ​ជា​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង ។ អ្វី​ទៅ​ជា​ព្រហ្មចរិយធម៌ ? ពាក្យ​ថា​ព្រហ្មចរិយៈ​ឬ​ព្រហ្មចរិយធម៌​ប្រែ​ថា​បែបបទ ឬ​សណ្តាប់ធ្នាប់​របស់​ព្រហ្មចារី ឬ​ព្រហ្មចារិនី អ្នក​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ​។ តាម​ន័យ​ខាង​ព្រះពុទ្ធ​សាសនា ការ​ឱ្យទាន​ការ​ខ្វល់​ខ្វាយ​ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល​, ការ​រក្សាសីល​៥, សីល​៨, ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤, ការ​សម្តែងធម៌ ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត​, កុំ​រុកកួន​គ្នា​, កុំ​បៀត​បៀន​គ្នា​,​កុំ​ពោល​ពាក្យចាកដោត​គ្នា​, កុំ​ញុះញង់​គ្នា​, ការ​វៀរចាក​មេថុនធម្ម​, សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​​ខ្លួន​, សេចក្តី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​កង​ការ​កុសល​, ការ​រក្សា​ឧបោសថសីល​តាម​ការ​កំណត់​ជាដើម លោក​ឱ្យឈ្មោះ​ថា ព្រហ្មចរិយៈ ឬ​ហៅ​ថា​ព្រហ្មចរិយធម៌ ។ ដោយសារ​តែ​សេចក្តីស្លាប់​នៃ​រូប​កាយ​យើង​នៅ​ប្រចាំការ​គ្រប់​ដង្ហើម​ចេញចូល​រាល់ថ្ងៃ​រាល់​យប់​គ្រប់​វេលា គួរ​សប្បុរស​គ្រប់​រូប​ទោះជា​អ្នក​ធ្វើស្រែ​ចម្ការ​ក្តី អ្នក​ធ្វើ​ជំនួញ​ក្តី អ្នកធ្វើការ​ឈ្នួល​ក្តី អ្នកបម្រើ​រាជការ​ក្តី បុគ្គលិក​ស្ថាប័នឯកជន​នានា​ក្តី គប្បី​លៃលក​រក​ឱកាស​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ពោល​គឺ​ប្រឹងប្រែង​ធ្វើ​កង​ការ​កុសល​ឱ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ព្រោះ​សីល​ជា​យាន ទាន​ជា​ស្បៀង​ទុក​បង្ការ​ផ្លូវ​ទៅ​មុខ​ឱ្យ​ហើយ​ទោះបី​តិច ​ឬ​ច្រើន​កុំឱ្យ​ខកខាន​ខូច​វេលា​។ ធ្វើ​ទាន​សីល​ភាវនា​ដើម្បី​នឹង​បានជា​ឧបនិស្ស័យ​ទៅ​កាន់​បរមលោក​ក្សេម​ផុត​ចាក​ទុក្ខ​ទាំងពួង៕ ដោយ៥០០០ឆ្នាំ
images/articles/3213/____________________________________.jpg
កាមគុណ​ ៥ប្រ​ការ​ តើ​ដូចម្តេច? 
ផ្សាយ : ១៦ មីនា ឆ្នាំ២០២២
កាមគុណ​ ៥ប្រ​ការ​ ១. រូបា រូប ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ភ្នែក។ ២. សទ្ទា សំឡេង ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ត្រចៀក។ ៣. គន្ធា ក្លិន ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ ច្រមុះ។ ៤. រសា រស ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ អណ្តាត។ ៥. ផេាដ្ឋព្វា ផ្សព្វ ទាំងឡាយ ជាទីពេញចិត្តតាមផ្លូវ កាយ។ ក្នុងកាមគុណទាំង៥នេះ តែងជាទីជាប់ជំពាក់នៃមនុស្សសត្វគ្រប់រូប ដែលនៅមានកិលេស, ចំណែកវត្ថុកាមដែលនាំអេាយបុរសទាំងឡាយជាប់ជំពាក់ជាងគេ ព្រះអង្គទ្រង់សម្តែងថា “ តថាគតរកមិនឃេីញនូវ រូប សម្លេង ក្លិន រស សម្ជស្ស សូម្បី តែមួយដែលគ្របសង្កត់ចិត្ត​បុរសហេីយស្ថិតនៅអេាយដូចរូបសម្លេងក្លិនរស សម្ជស្ស របស់ស្រ្តីនេះសេាះឡេីយ”។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ​​​នេះឯង កាមគុណ​​មាន ៥ យ៉ាង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណៈ ឬ ព្រាហ្មណ៍​ ណា​​មួយ ជា​អ្នក​​មាន​ចិត្ត​​ងោក​ជ្រប់ លង់​ស៊ប់ ជា​អ្នក​មិន​​ឃើញ​ ទោស​មិនមាន​ប្រាជ្ញា​ជា​គ្រឿង​រលាស់​ខ្លួន​ចេញ << បច្ចវេក្ខណ​ញ្ញាណ >> តែង​បរិភោគ​កាម​គុណទាំង ៥ នេះ សមណៈ ឬ ព្រាហ្មណ៍​ទាំងនោះ បណ្ឌិត​គប្បី​ជ្រាប​យ៉ាង​នេះ​ថា ជាអ្នក​ដល់​នូវ​សេច​ក្តី​មិន​ចម្រើន ដល់​នូវ​សេចក្តី​វិ​នាស ជា​អ្នក​ត្រូវ មារ​មាន​ចិត្ត​បាប នឹង​ធ្វើ​តាម​សេចក្តី​ប្រាថ្នា​បាន។ (មជ្ឈិម​និកាយ បិ​ដក​លេខ ២១ ទំព័រ​ ១៦៣) ធម្មសុភាសិត ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។ សួនមច្ចុរាជ! កាមគុណជាផ្ការីកបង្អួតខ្លួន ដុះនៅក្នុងសួនមច្ចុរាជរក្សា ជានុយ ជាធ្នាក់អន្ទាក់តណ្ហា ឥតមានខ្លឹមសារទាក់ដេាយសម្រស់។ កាមគុណជាគ្រឿងបេាកបពេា្ឆាតសត្វ បិទបាំងវិបត្តិបង្អួតលាភយស សត្វលេាកលិចលង់ព្រេាះជាប់នឹងរស ស្វែងរកលាភយសព្រេាះតែកាមគុណ។ មិនគោរពច្បាប់ចរាចរ នាំឱ្យមានគ្រោះថ្នាក់ យ៉ាងណាមិញជីវិតយើង បើមិនគោរពក្នុងសីលទេ ក៏នាំឱ្យមានគ្រោះថ្នាក់ យ៉ាងនោះដែរ។ សីលរមែងរក្សាអ្នកមានសីល សីល ជាគុណភាពនៃជីវិត ជាកុសលសម្បត្តិ ដ៏ខ្ពង់ខ្ពស់ ព្រោះសូម្បីកើតក្នុងត្រកូលទាប ក៏ជាទីគោរពនៃមនុស្ស និងទេវតា សីល ជាជណ្ដើរឡើងទៅកាន់ ទេវលោក សីល ជាឧបាយឱ្យ សម្រេចសមាធិ សីល ជាផ្លូវទៅដល់អមតមហានគរ។ សីល ជាភូមិ ប្រតិស្ឋាននូវសាវកពោធិញ្ញាណ បច្ចេកពោធិញ្ញាណ និងសម្មាសម្ពោធិញ្ញាណ…៕ ដោយ៥០០០ឆ្នាំ
images/articles/3212/_________________________________.jpg
លោកិយបដិច្ចសមុប្បាទ១២
ផ្សាយ : ១៥ មីនា ឆ្នាំ២០២២
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។ ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន។ សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។ ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។ លោកិយបដិច្ចសមុប្បាទ១២ អត្ថន័យទូទៅ ពាក្យ​ក្នុង​ភាសា​បាលី​ថា បដិច្ចសមុប្បាទឬ ​នៅ​ក្នុង​ភាសា​សំស្ក្រឹត​ថា ប្រដីដ្យសមុដ្បាទ មាន​អត្ថន័យ​ថា ​ដើម​កំណើត​​នៃ​អ្វីមួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ឬ ការ​កើត​ឡើង​នៃ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ការ​កើត​ឡើង​នៃ​អ្វី​មួយ​ទៀត​ជាមុន ។ ន័យ​ម្យ៉ាង​ទៀត បដិច្ចសមុប្បាទ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា គ្មាន​វត្ថុ​អ្វី​មួយ (ទោះ​ជា​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​ជីវិត​ក្តី ឥត​ជីវិត​ក្តី) មាន​វត្តមាន​ដោយ​ឯកឯង ឬ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ បាន​ទេ ពោល​គឺ​ វត្ថុ​នោះ​​ត្រូវ​​ពឹង​ផ្អែក​លើ​វត្ថុ​កើត​មុន​វា​​ដើម្បី​ឲ្យ​វា​អាច​កើត​ឡើង​បាន ។ ចំណែក​វត្ថុ​ដែល​កើត​មុន​នោះ​ ក៏​ត្រូវ​ពឹង​លើ​វត្ថុ​ដែល​កើត​មុន​វា​មួយ​ទៀត​ដើម្បី​ឲ្យ​វត្ថុ​នោះ​កើត​ឡើង​បាន ។ ​យោង​តាម​ទ្រឹស្តី​ពុទ្ធសាសនា បដិច្ចសមុប្បាទ​ មាន​អត្ថន័យ​ពីរ​យ៉ាង​៖ ក្នុង​ន័យ​ទូទៅ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​សញ្ញាណ​​ដែល​ជា​ខ្លឹម​សំខាន់​នៅ​ក្នុង​ប្រពៃណី​ពុទ្ធសាសនា ពោល​គឺ វត្ថុ​គ្រប់​យ៉ាង​កើត​ឡើង​​ដោយ​ពឹង​ទៅ​លើ​មូលហេតុ និង លក្ខខណ្ឌ​ ដ៏​ច្រើន​សន្ធឹក។ ក្នុង​ន័យ​ជាក់​លាក់ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង​នៃ​គោលការណ៍​ទូទៅ​ខាង​លើ​នេះ ពោល​គឺ ភាព​ជាប់​ទាក់ទង​គ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃ​ដើម​កំណើត​នៃ​អ្វី​មួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ។ សញ្ញាណ​នៃ​បដិច្ចសមុប្បាទ (ទាំង​ន័យ​ទូទៅ និង ន័យ​ជាក់លាក) គឺ​ជា​មូលដ្ឋាន​សម្រាប់​យល់​សញ្ញាណ​គន្លឹះ​​ដទៃ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តី​អំពី​កម្ម និង ការ​បដិសន្ធិ​ជា​ថ្មី ការ​កើត​ឡើង​នៃ​ទុក្ខ និង លទ្ធភាព​នៃ​ការ​រំដោះ​ខ្លួន​​តាម​រយៈ​ការ​យល់​ដឹង​ថា​គ្មាន​ខ្លួន ឬ អនត្តា ។ គោលគំនិត​ទូទៅ​នៃ​បដិច្ចសមុប្បាទ (អ្វីៗ​គ្រប់យ៉ាង​សុទ្ធ​តែ​​ពឹង​ផ្អែក​លើ​អ្វីៗ​ដទៃ​ទៀត) គឺ​ជា​ផ្នែក​មួយ​សម្រាប់​បំពេញ​ឲ្យ​សញ្ញាណ (គំនិត) នៃ​ទ្រឹស្តី សុញ្ញតា (ភាព​ទទេ ឬ សូន្យ)។ ធម៌​សូត្រ អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តី​ប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។ ចតុរារិយសច្ច ឬ​ សេចក្តីពិត​ ៤ យ៉ាង ព្រះពុទ្ធ​ទ្រង់បាន​ត្រាស់សម្តែង​ទុក​ថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ​ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។ ព្រះពុទ្ធ​បាន​បង្រៀន អំពីសេចក្តីពិត ៤​ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។ ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ​ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។​ បើ​នៅ​​មាន​ជាតិ (កំណើត) នោះ​បញ្ចក្ខន្ធ (ឬ​ខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះ​ទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប​ ៤ និងទុក្ខព្រោះនាម ៨)។ទុក្ខ ​ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។ ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។ តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។ ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។ ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។ សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។ បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ច​សមុ​ប្បាទ​៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហា​គឺ​សេច​ក្តី​ប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។ កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។ ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3211/____________________________________.jpg
លោកុត្តរ បដិច្ចសមុប្បាទ ១១ 
ផ្សាយ : ១៥ មីនា ឆ្នាំ២០២២
សេចក្តីទុក្ខជាបញ្ហា ធំបំផុតរបស់មនុស្សជាតិ ទូទៅក្នុងលោកទាំងមូល ។ ព្រះពុទ្ធបរមគ្រូ បានត្រាស់សំដែង ធម៌ទេសនា អស់រយៈ៤៥ព្រះវស្សា ប្រៀនប្រដៅ ពុទ្ធបរិស័ទ អំពីអរិយសច្ចៈ៤ ដែលព្រះអង្គត្រាស់ដឹង ជាអនុត្តរសម្មាសម្ពោធិញាណ ព្រោះព្រះអង្គមាន​ ព្រះបំណងបង្ហាញផ្លូវ ដល់ជនទាំងឡាយ គ្រប់វណ្ណៈ ឲ្យបានដល់ ការរំដោះខ្លួន រួចផុតអំពីសេចក្តីទុក្ខ ។ បដិច្ចសមុប្បាទ (លោកិយបដិច្ចសមុប្បាទ១២ បានអធិប្បាយរួច មកហើយ) ក្នុងអរិយសច្ច៤ ជាកញ្ចក់បញ្ចាំងឲ្យឃើញ ថាអវិជ្ជាជា ដើមហេតុ ឲ្យសេចក្តីទុក្ខ មួយគំនរធំ កើតឡើងនៅខាងចុង ។ អវិជ្ជាចេះតែកើតឡើង ជាថ្មីទៀត សេចក្តីទុក្ខ ក៏តាមមកជាមួយ ការកើតស្លាប់ៗក៏ចេះតែបន្តទៅទៀត គ្មាន ទីបញ្ចប់ឡើយ ។ ព្រះពុទ្ធមានព្រះបន្ទូលថាៈ “អ្នកឃើញនូវបដិច្ចសមុប្បាទ គឺជាអ្នកឃើញនូវព្រះធម៌, អ្នកឃើញនូវព្រះធម៌ គឺជាអ្នកឃើញ នូវបដិច្ចសមុប្បាទ”។ សេចក្តីបរិយាយក្នុងឧបនិសសូត្រ ក្នុងគម្ពីរសម្យុត្តនិកាយ អំពីបដិច្ចសមុប្បាទ ឲ្យឃើញថាមាន សារសំខាន់បំផុត ក្នុងទ្រឹស្តីព្រះពុទ្ធ ។ បដិច្ចសមុប្បាទនេះ មាន២ផ្នែក ផ្នែកទី១ គឺលោកិយបដិច្ចសមុប្បាទ ជាទ្រឹស្តីអំពីការទាក់ទង តៗគ្នានៃបច្ច័យ ដែលមាន១២កង គឺអវិជ្ជានៅខាងដើមទី១ ទុក្ខទាំងឡាយនៅ ខាងចុងទី១២ ហើយអវិជ្ជាក៏ ចាប់ផ្តើមសារជាថ្មីទៀត ម៉្លោះហើយការវិលកើត វិលស្លាប់ ក្នុងត្រៃភព ក៏នៅតែបន្តទៅទៀត រហូតដល់អស់អវិជ្ជា ។ ផ្នែកទី២ គឺលោកុត្តរបដិច្ចសមុប្បាទ ជាទ្រឹស្តីនាំទៅកាន់ ការរំដោះខ្លួន ចេញអំពីត្រៃភព ចេញអំពីទុក្ខ គឺព្រះនិព្វាន។ លោកុត្តរបដិច្ចសមុប្បាទ មាន១១កង ។ ការជាប់ទាក់ទងគ្នា ដោយបច្ច័យ មានដូចតទៅនេះ៖ សទ្ធា (១) ជាបច្ច័យដល់ បមោជ្ជៈ (២) បមោជ្ជៈ ជាបច្ច័យដល់ បីតិ (៣) បីតី ជាបច្ច័យដល់ បស្សទ្ធិ (៤) បស្សទ្ធិ ជាបច្ច័យដល់ សុខៈ (៥) សុខៈ ជាបច្ច័យដល់ សមាធិ (៦) សមាធិ ជាបច្ច័យដល់ ញាណទស្សនៈ (៧) ញាណទស្សនៈ ជាបច្ច័យដល់ និព្វិទា (៨) និព្វិទា ជាបច្ច័យដល់ វិរាគៈ (៩) វិរាគៈ ជាបច្ច័យដល់ វិមុត្តិ (១០) វិមុត្តិ ជាបច្ច័យដល់ អាសវក្ខយ្យេញាណ (១១)។ លោកុត្តរបដិច្ចសមុប្បាទនេះ មានសទ្ធាជាខាងដើម និងអាសវក្ខយ្យេញាណ (ឬខយញាណ) នៅខាងចុង ។ ព្រះពុទ្ធទ្រង់ត្រាស់ពន្យល់ តាមរបៀបជាអនុលោមថា “ម្នាលភិក្ខុទាំងឡាយ អាសវក្ខយ្យេញាណ ជារបស់បុគ្គលមួយ ដែលដឹងហើយឃើញ តថាគតពោលថា មិនជារបស់បុគ្គលមួយ ដែលមិនដឹង ហើយមិនឃើញ ឡើយ ។ តើដឹងអ្វី ឃើញអ្វី ទើបបានការកំចាត់បង់នូវអាសវៈ ? អ្វីនោះគឺរូប អ្វីនោះគឺ ការកើតឡើង នៃរូប អ្វីនោះគឺ ការរលត់ទៅនៃរូប ។ អ្វីនោះគឺ ការកើតឡើង នៃវេទនា អ្វីនោះគឺ ការរលត់ទៅនៃវេទនា នៃសញ្ញា នៃសង្ខារ នៃវិញ្ញាណ ។ ចំពោះអ្នកដែលដឹង ហើយឃើញដូច្នេះ ការកំចាត់បង់នូវអាសវៈ ក៏កើតឡើង។ អាសវក្ខយ្យេញាណ សេចក្តីដឹង នូវការកំចាត់បង់ អាសវៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិមុត្តិ ការរួចរំដោះ ។ វិមុត្តិ ការរួចរំដោះ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ វិរាគៈ ការអស់ទៅនៃរាគៈ ។ វិរាគៈ ការអស់ទៅ នៃរាគៈ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ និព្វិទា សេចក្តីនឿយណាយ ។ និព្វិទា សេចក្តីនឿយណាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់។ ញាណទស្សនៈ ការដឹងច្បាស់ ឃើញច្បាស់ មានបច្ច័យរបស់វា តថាគតពោល ថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សមាធិ ការតម្កល់ចិត្ត។ សមាធិ ការតម្កល់ចិត្ត មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ។ បច្ច័យនោះគឺ សុខៈ សេចក្តីសុខស្រួល។ សុខៈ សេចក្តីសុខស្រួល មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បស្សទ្ធិ សេចក្តីស្ងប់។ បស្សទ្ធិ សេចក្តីស្ងប់ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥត បច្ច័យទេ ។ បច្ច័យនោះគឺ បីតិ ការឆ្អែតអារម្មណ៍។ បីតិ ការឆ្អែតអារម្មណ៍ មានបច្ច័យ របស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ បមោជ្ជៈ សេចក្តីរីករាយ។ បមោជ្ជៈ សេចក្តីរីករាយ មានបច្ច័យរបស់វា តថាគតពោលថា វាមិនមែនឥតបច្ច័យទេ ។ បច្ច័យនោះគឺ សទ្ធា ជំនឿ។ ១- សទ្ធា ជាហេតុដើម បង្កើតឲ្យមាន អាសវក្ខយ្យេញាណ ជាផលខាងចុង ។ ការដឹងនូវកិច្ចប្រតិបត្តិ ដើម្បីកំចាត់បង់ នូវអាសវៈកិលេស គឺអាសវក្ខយ្យេ ញាណនេះ អាស្រ័យដោយ សទ្ធាជាបច្ច័យ ។ តើសទ្ធាមានអ្វី ជាបច្ច័យឲ្យកើតឡើង?ក្នុងលោកិយបដិច្ចសមុប្បាទ១២ ជាតិជាបច្ច័យដល់ សេចក្តីទុក្ខ ។ គឺសេចក្តីទុក្ខ នេះហើយ ជាបច្ច័យដល់សទ្ធា ក្នុងលោកុត្តរបដិច្ចសមុប្បាទ ។ មិនមែនឲ្យតែមានទុក្ខ សទ្ធានឹងកើតឡើង នោះឡើយ ព្រោះសត្វលោក រមែងវិលត្រឡប់ ទៅកាន់អវិជ្ជា ទៀត ពុំចេញពីរង្វង់ នៃសង្សារចក្រ ។ សទ្ធានឹងកើតឡើងបាន កាលណាបុគ្គល យល់នូវ ធម្មជាតិពិត នៃសេចក្តីទុក្ខ ឃើញនូវគំនរ ដ៏ធំធេងនៃសេចក្តីទុក្ខ ស្គាល់សេចក្តីទុក្ខ ថាជាទុក្ខពិតប្រាកដ ។ គេឃើញថា ធម៌ទាំងអស់ មានសភាពមិនទៀង កើតឡើង ហើយតែងវិនាសទៅវិញ ជាធម្មតា ។ កាលបើធម៌កើតឡើង ជាទីពេញចិត្ត ការវិនាសសាបសូន្យ ទៅនៃធម៌នោះ គឺជាទុក្ខ ។ កាលបើធម៌កើតឡើង ជាទីមិនពេញចិត្ត គឺជា ទុក្ខ ទោះបីវាវិនាស សាបសូន្យទៅវិញក៏ដោយ វាជាទុក្ខស្រេចទៅហើយ ។ ព្រោះគេឃើញនូវសេចក្តីទុក្ខ គេរិះរកផ្លូវ ដើម្បីចេញអំពីទុក្ខ ហើយការជួបប្រទះ នឹងទ្រឹស្តីសាសនា ដែលបង្ហាញពីការ ចេញចាកទុក្ខ សេចក្តីជឿទុក្ខចិត្ត គឺសទ្ធាក៏កើត ឡើង ដោយមានសេចក្តីទុក្ខ ជាបច្ច័យ ។ កាលបើគេសិក្សា ទ្រឹស្តីព្រះពុទ្ធសាសនា គេនឹងមានសទ្ធា៤យ៉ាងគឺ: - កម្មសទ្ធា ជឿថាកម្មតាក់តែងជីវិតសត្វ - វិបាកសទ្ធា ជឿផលនៃកម្ម - កម្មស្សកតាសទ្ធា ជឿថាសត្វមានកម្មជារបស់ខ្លួន - តថាគតពោធិសទ្ធា ជឿការត្រាស់ដឹងរបស់ព្រះពុទ្ធ ដើម្បីចេញពីរង្វង់សង្សារវដ្ត (លោកិយបដិច្ចសមុប្បាទ) ដែលហូរចុះឥតឈប់ឈរ សទ្ធាត្រូវតែមានកម្លាំង ឈ្នះកម្លាំងទឹកហូរបាន បើមិនដូច្នោះទេ គេនឹង ហូរធ្លាក់ចុះទៅក្នុងអន្លង់ អវិជ្ជាទៀតដដែល ។ បើសទ្ធារឹងមាំហើយ គេនឹងអាចទៅដល់ អាសវក្ខយ្យេញាណ ការកំចាត់បង់នូវ អាសវកិលេស ធ្វើនូវទីបំផុត នៃការកើត ស្លាប់បាន គឺថា អវិជ្ជាសវៈ (តម្រាំអវិជ្ជា) នឹងត្រូវបំផ្លាញចោល ។ បើអវិជ្ជារលត់ហើយ សង្ខារ វិញ្ញាណ នាមរូប អាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ ជរា មរណៈ និងទុក្ខទាំងអស់ ក៏រលត់ទៅដែរ ។ ដោយសេចក្តីទុកចិត្ត យ៉ាងមាំទៅលើ ការត្រាស់ដឹង របស់ព្រះតថាគត ថាគេនឹងបានរួចខ្លួន អំពីសេចក្តីទុក្ខ គេក៏កើតសេចក្តីរីករាយ គឺ បមោជ្ជៈ ។ សទ្ធានេះទុកដូច ជាគ្រាប់ពូជ ដែលជាហេតុដើមឲ្យ ខ្សែលោកុត្តរ បដិច្ចសមុប្បាទ ដុះពន្លកឡើង ។ ២- បមោជ្ជៈ សេចក្តីត្រេកអរ ដែលកើតឡើងហើយ វាចេះតែចំរើនឡើង ព្រោះ គេដឹងថា សេចក្តីទុក្ខរបស់គេ មិនមែនជាការទាល់ច្រក ដូចពេល មុនទៀតទេ ។ កាលបើចិត្តរបស់គេរីករាយ គេដកចិត្តចេញ ពីអារម្មណ៍ព្រួយកង្វល់បាន សេចក្តីទោមនស្ស មិនញាំញីគេទេ ភាពងងឹតប្រែជា មានពន្លឺ ព្រោះគេឃើញផ្លូវ ទៅកាន់ការរំលត់ទុក្ខ គឺ ការប្រតិបត្តិធម៌តាមមាគ៌ា របស់ព្រះពុទ្ធ ។ គេចូលទៅកាន់សមាធិ ដែលជាមាគ៌ា របស់ ព្រះពុទ្ធ ហើយធ្វើចិត្តឲ្យចុះស្ងប់ មូលលើអារម្មណ៍តែមួយ ជាហេតុឲ្យបីតិកើតឡើង ។ ៣- បីតិ សេចក្តីរំភើបកាយនិងចិត្ត។ បីតិមាន៥យ៉ាងគឺៈ - ខុទ្ទកាបីតិ សេចក្តីរំភើបកាយនិងចិត្ត តិចៗ - ខណិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយខណៈ - ឱកន្តិកាបីតិ សេចក្តីរំភើបកាយនិងចិត្ត មួយស្របក់ - ឧបេង្គាបីតិ សេចក្តីរំភើបកាយនិងចិត្ត ហាក់ដូចជាអណ្តែតខ្លួន - ផរណាបីតិ សេចក្តីរំភើបកាយនិងចិត្ត ច្រើនធំទូលាយ។ បីតិកាលដែលកើតឡើងហើយ ចិត្តក៏ឆ្អែតនូវអារម្មណ៍ បីតិក៏រលត់ទៅវិញ ជាធម្មតា ។ ការកើតឡើងនៃបីតិជារឿយៗ ជាបច្ច័យឲ្យកាយ និងចិត្តធ្លាក់ចុះទៅកាន់សេចក្តីស្ងប់ គឺបស្សទ្ធិ។ ៤- បស្សទ្ធិ សេចក្តីស្ងប់អារម្មណ៍ តាមផ្លូវកាយនិងចិត្ត បស្សទ្ធិមាន២យ៉ាងគឺៈ - កាយបស្សទ្ធិ សេចក្តីស្ងប់កាយ ស្រួលកាយមិនលំបាក - ចិត្តបស្សទ្ធិ សេចក្តីស្ងប់ចិត្ត មិនរវើរវាយ។ បស្សទ្ធិទាំង២យ៉ាងនេះ ជាបច្ច័យ ឲ្យសុខៈ គឺសេចក្តីសុខ កើតឡើងបាន។ ៥- សុខៈ សេចក្តីស្រណុកអារម្មណ៍ គ្មានការលំបាកឈឺចាប់ សុខៈមាន២យ៉ាង គឺៈ - កាយិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងកាយ - ចេតសិកសុខៈ សេចក្តីសុខ ដែលប្រព្រឹត្តិទៅក្នុងចិត្ត។ ការប្រព្រឹត្តិយូរទៅ នៃសុខៈ សេចក្តីសុខតាមកាយនិងចិត្ត ដែលកើតឡើងតាមរយៈ កម្មដ្ឋាន មានអានាបនស្សតិជាដើម ជាបច្ច័យឲ្យសមាធិ កើតឡើង។ ៦-សមាធិ កិរិយាតម្កល់ចិត្តនឹង លើអារម្មណ៍តែមួយ ចិត្តមិនរត់លោត រវើរវាយ ទៅកាន់ធម្មារម្មណ៍ផ្សេងៗ ។ អារម្មណ៍ដែលតម្កល់នឹង ហើយប្រព្រឹត្តិទៅ ជាកិច្ចមួយ ដែលធ្វើឲ្យនីវរណធម៌ និងកិលេសផ្សេងៗ ទ្រោមចុះជាលំដាប់ ។ នីវរណធម៌ជាគ្រឿងរារាំង ដល់ការចំរើន វិបស្សនាបញ្ញា ។ នីវរណធម៌នោះមាន៥គឺៈ - កាមច្ឆន្ទៈ សេចក្តីផ្គងចិត្តចុះ ក្នុងកិលេសកាម និងវត្ថុកាម - ព្យាបាទៈ គំគួនអាឃាត ចំពោះអារម្មណ៍ដែលខ្លួនស្អប់ - ថីនមិទ្ធៈ សេចក្តីធុញទ្រាន់ ច្រអូសកាយ ច្រអូសចិត្ត - ឧទ្ធច្ចកុក្កច្ចៈ សេចក្តីអន្ទះអន្ទែងចិត្ត អណ្តែតអណ្តូងចិត្ត រំខានចិត្ត - វិចិកិច្ឆា សេចក្តីសង្ស័យមិនអស់មិនហើយ ងងឹតងងល់ មិនទុកចិត្ត សមាធិជាគ្រឿងធ្វើចិត្ត ឲ្យបរិសុទ្ធ (ចិត្តវិសុទ្ធិ) ជាគ្រឿងឧបត្ថម្ភ ដល់សីលបរិសុទ្ធ (សីលវិសុទ្ធិ)។ សីលវិសុទ្ធិនិងចិត្តវិសុទ្ធិ ជាបាតទ្រ ជាគ្រឹះ ជាឫសគល់ដល់វិបស្សនា ដែលជាហេតុឲ្យបញ្ញា កើតឡើង ។ សមាធិជាបច្ច័យ ឲ្យញាណទស្សនៈកើតឡើង។ ៧- ញាណទស្សនៈ បញ្ញាដឹងច្បាស់ ឃើញច្បាស់ នូវធម៌ទាំងឡាយ ទៅតាមសភាវៈពិត (យថាភូត ញាណទស្សន) គឺថាធម្មជាតិណាដែល មិនទៀងក៏ ដឹងច្បាស់ ឃើញច្បាស់ថា មិនទៀង ។ ធម្មជាតិណាមិនទៀង ធម្មជាតិនោះជាទុក្ខ ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាទុក្ខពិត ។ ធម្មជាតិណាជាទុក្ខ ធម្មជាតិនោះជាអនត្តា ក៏ដឹងច្បាស់ ឃើញច្បាស់ ថាជាអនត្តាពិត។ ញាណទស្សនៈ គឺការចំរើនបញ្ញា គឺវិបស្សនាបញ្ញា ។ សមាធិតែម៉្យាង គ្រាន់តែ​ទប់​សង្កត់​ កិលេសទាំងឡាយ ឲ្យលិចចុះពី ផ្ទៃខាងលើនៃចិត្ត ប៉ុន្តែវានៅសម្ងំ ចាំឱកាសងើប ឡើងមកវិញទៀត ។ គេត្រូវការបញ្ញា គឺការដឹងច្បាស់ ឃើញច្បាស់ នូវអ្វីៗទៅតាម សភាវៈពិតរបស់វា ដើម្បីគាស់រំលើង ផ្តាច់ឫសរបស់វា ឲ្យវិនាសសាបសូន្យ ។ ញាណទស្សនៈ មាន៣ប្រការគឺៈ - មគ្គាមគ្គញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹងពិតឃើញពិតថា នេះជាផ្លូវ នេះមិនមែនជាផ្លូវ ដែលនាំទៅកាន់ ភាពបរិសុទ្ធ។ - បដិបទាញាណទស្សនវិសុទ្ធិ សេចក្តីដឹងច្បាស់ឃើញច្បាស់ នូវផ្លូវប្រតិបត្តិ ដែលជាហេតុឲ្យ អរិយមគ្គ (លោកុត្តរមគ្គ) កើតឡើង។ - ញាណទស្សនវិសុទ្ធិ សេចក្តីបរិសុទ្ធ នៃការដឹង ការឃើញ នូវករណីយកិច្ចដែលជាចំណែក នៃលោកុត្តរ គឺឃើញក្នុងមគ្គ៤ ដោយជាក់ច្បាស់ ជាបរមត្ថសច្ចៈ មិនវង្វេងទៅតាមលោកវោហារ ថាបញ្ចខន្ធជារបស់ខ្លួន ថាសុខ ថាទៀង ដោយអំណាច តណ្ហានិងទិដ្ឋិ (ទិដ្ឋិវិសុទ្ធិ) មិនមាន សេចក្តីសង្ស័យ ក្នុងកាលទាំង៣ (កង្ខាវិតរណវិសុទ្ធិ) ។ ការដឹងពិត ឃើញពិត ថាធម៌ទាំងអស់ មានសភាពមិនទៀង ជាទុក្ខ មិនមែនជារបស់ ខ្លួន ថាអរិយមគ្គ៤ ជាមាគ៌ាឆ្ពោះ ទៅកាន់ការរំដោះខ្លួន ជាហេតុឲ្យមាន សេចក្តីនឿយណាយ ក្នុងវដ្តសង្សារ ។ ញាណទស្សនៈ ជាបច្ច័យឲ្យកើតនិព្វិទា។ ៨- និព្វិទា សេចក្តីនឿយណាយ ចំពោះបញ្ចខន្ធ ដែលជាប្រភពនៃទុក្ខ ។ ការមិនដឹង មិនឃើញ អ្វីៗទៅតាម សភាពពិតរបស់វា គឺថាគ្មានញាណទស្សនៈ គេតែងយល់ខុសថា រូប វទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន ហើយខំបំប៉នខន្ធ៥នេះ ដោយតណ្ហានិងឧបាទាន ម្ល៉ោះហើយគេក៏ស្ថិតនៅ ក្នុងគំនរទុក្ខ ឥតស្រាក ស្រាន្ត ។ កាលណាមានញាណទស្សនៈ គេដឹងហើយឃើញ នូវការពិត អំពីទោសនៃខន្ធ៥ ហើយក៏ នឿយណាយ ប្រកបដោយការភ័យខ្លាច ដូចព្រះពុទ្ធឃោស្សាចារ្យ បានប្រៀបប្រដូច ទៅនឹងបុរសម្នាក់ ដែលចាប់កាន់ពស់ យកចេញពីក្នុងទឹក ដោយនឹកគឹតថាជាត្រី លុះ បានឃើញច្បាស់ថា ជាពស់អាសិរពិស ក៏ភ័យរន្ធត់ ហើយបោះ គ្រវែងសត្វពស់នោះ ចោលភ្លាម យ៉ាងណាម៉ិញ និព្វិទា គឺការរលាស់ចោល ព្រោះឃើញគ្រោះថ្នាក់ នៃបញ្ចខន្ធ ។ និព្វិទាជាបច្ច័យ ឲ្យវិរាគៈកើតឡើង។ ៩- វិរាគៈ សេចក្តីប្រាសចាកតម្រេកក្នុងសង្ខារ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យគេមានចេតនាចេញចាក ការកើតស្លាប់ក្នុងភព ។ ពេលបញ្ញា មិនទាន់រីកចំរើន គេតែងត្រេកត្រអាល ក្នុងតណ្ហានិងឧបាទាន ដោយអវិជ្ជាគ្របសង្កត់ ។ ការកើតឡើងនៃនិព្វិទា ធ្វើឲ្យបញ្ញារបស់គេ រីកចំរើនយ៉ាងរហ័ស ហើយដោយសារ ការចំរើន ឡើងនៃបញ្ញា សេចក្តីត្រេកត្រអាល ក្នុងសង្ខារ ក៏ត្រូវសាបសូន្យ គេលែងចង់បាន ភពទៀតហើយ ។ វិរាគៈ ជាបច្ច័យ ឲ្យវិមុត្តិកើតឡើង។ ១០- វិមុត្តិ ការរួចរំដោះ អំពីភព គឺអំពីការកើតស្លាប់ៗ ដែលហៅថាព្រះនិព្វាន ។ វិមុត្តិបានដល់លោកុត្តរមគ្គ ដែលកំចាត់ នូវកិលេសទាំងពួង ឲ្យវិនាស សាបសូន្យ និងលោកុត្តរផល ដែលកើតឡើង ដោយលោកុត្តរមគ្គ ។ កិលេសដែល ត្រូវកំចាត់នោះ ហៅថាសំយោជនកិលេស មាន១០គឺៈ - សក្កាយទិដ្ឋិ ឃើញថាកាយជារបស់ខ្លួន - វិចិកិច្ឆា សេចក្តីសង្ស័យ - សីលព្វតបរាមាសៈ ការស្ទាបអង្អែលនូវសីលវ័ត(ធ្វើពិធីបួងសួងអាទិទេព) - កាមរាគៈ តម្រេកក្នុងកាមទាំងឡាយ - បដិឃៈ សេចក្តីថ្នាំងថ្នាក់ចិត្ត - រូបរាគៈ តម្រេកក្នុងរូប - អរូបរាគៈ តម្រេកក្នុងអរូប - មានៈ សេចក្តីប្រកាន់ - ឧទ្ធច្ចៈ ចិត្តិសាប់រសល់ - អវិជ្ជា សេចក្តីមិនដឹងមិនយល់ សំយោជន៣គឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ លះបង់បានដោយ សោតាបដិមគ្គ ។ សំយោជន២ទៀតគឺ កាមរាគៈ១ បដិឃៈ១ បានធ្វើឲ្យ ស្រាលស្តើង ដោយសកទាគាមិមគ្គ នៅមិនទាន់កំចាត់ ឲ្យអស់នៅឡើយ ។ សំយោជនទាំង២នេះ ត្រូវលះបង់បានអស់រលីង គ្មានសេសសល់ ដោយអនាគាមិមគ្គ ។ សំយោជន៥ទៀតគឺ រូបរាគៈ១ អរូបរាគៈ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ លះបង់បានដាច់ស្រឡះ ដោយអរហត្តមគ្គ ។ លោកុត្តរផល ក៏កើតឡើង ជាលំដាប់លំដោយ នៃ លោកុត្តរមគ្គ ។ ព្រះអរហន្ត បានរួចរំដោះអំពីទុក្ខហើយ តែកិច្ចដែលត្រូវធ្វើ នៅមិនទាន់ចប់ ។ វិមុត្តិជាបច្ច័យ ឲ្យអាសវក្ខយ្យេញាណ កើតឡើង។ ១១- អាសវក្ខយ្យេញាណ ឬខយញាណ បញ្ញាយល់ច្បាស់ អំពីការដុតបំផ្លាញ នូវកិលេស (មិនឲ្យសេសសល់) ។ ដោយអំណាចនៃវិមុត្តិ គឺលោកុត្តរមគ្គ ទាំង៤ ខយញាណគឺបញ្ញា ដែលពិនិត្យសារឡើងវិញ នូវការកំចាត់កិលេស (បច្ចវេក្ខណញាណ) ដើម្បីផ្តាច់ឫសវា កុំឲ្យមានសេសសល់ ។ អាសវកិលេស គឺកិលេស ដែលដេកសម្ងំ ត្រៀមចាំឱកាស នឹងដុះដាលសារជាថ្មី ព្រោះឫសគល់របស់វា នៅមាននៅឡើង ។ មានតែខយញាណប៉ុណ្ណោះ ទើបអាចផ្តាច់ឫស អាសវកិលេសបាន ។ អាសវកិលេសនោះមាន៤គឺៈ ១- កាមាសវៈ អាសវៈជាប់ជំពាក់ក្នុងកាម (កាមតាមទ្វារ៦) ២- ភវាសវៈ អាសវៈជាប់ជំពាក់ក្នុងភព (កាមភព រូបភព អរូបភព) ៣- ទិដ្ឋាសវៈ អាសវៈជាប់ជំពាក់ក្នុងទិដ្ឋិ (សេចក្តីយល់ខុស) ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា (មិនដឹងអរិយសច្ចៈ បដិច្ចសមុប្បាទ)។ ព្រះអរហន្ត មិនមែនសុទ្ធតែ ប្រើខយញាណ ដោយស្វ័យប្រវត្តិទេ ប៉ុន្តែជាបញ្ញា ដែល មានប្រចាំការស្រាប់ នៅពេលដែល អរហត្តផលកើតឡើង ។ ព្រះអរហន្តទាំងឡាយ តែងទៅកើតក្នុង សទ្ធាវាសព្រហ្ម ហើយកំចាត់អាសវកិលេស ដែលសេសសល់ ឲ្យវិនាសសូន្យ ហើយក៏និព្វានទៅ លែងកើតទៀតហើយ។ សេចក្តីពន្យល់ អំពីលោកុត្តរ បដិច្ចសមុប្បាទ១១នេះ គ្រាន់តែជាសេចក្តីពន្យល់ ធម៌ មិនមែនជាវិធីប្រតិបត្តិទេ ។ វិបស្សនា ជាវិធីប្រតិបត្តិ ដែលមានអា រម្មណ៍៧៣ គឺ ខន្ធ៥ អាយតនៈ១២ ធាតុ១៨ ឥន្ទ្រីយ២២ សច្ចៈ៤ បដិច្ចសមុប្បាទ១២ មាន សីលវិសុទ្ធិ និង ចិត្តវិសុទ្ធិ ជាឫសគល់ ដែលជាហេតុ ឲ្យវិបស្សនា កើតឡើង ហើយតាំងនៅ មានទិដ្ឋិវិសុទ្ធិ កង្ខារវិតរណវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ និងញាណទស្សនវិសុទ្ធិ ជាតួនៃវិបស្សនា ។ ចំរើនវិសុទ្ធិ៧នេះ តាមវិធីវិបស្សនា នឹងឲ្យព្រះយោគាវចរ ដល់នូវវិមុត្តិ ជាទីបំផុត នៃសេចក្តីទុក្ខហើយ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3210/__________________________________________.jpg
ការមានមិត្តល្អ
ផ្សាយ : ១៥ មីនា ឆ្នាំ២០២២
ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជា​ព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាក​ជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈ​ទៅ​បាន ពួក​សត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀត​ចង្អល់​ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​សេចក្តី​ចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះ​ដោយបរិយាយ​នេះ​ចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមាន​សំឡាញ់ល្អ និងការ​មានក្លើល្អ ។ ព្រះត្រៃបិដកលេខ ៣៧ ទិសដៅនៅក្នុងព្រះពុទ្ធសាសនាដែលត្រូវបង្ហាញប្រាប់ដល់សត្វលេាក មានពីរចំណុច គឺ៖ ទី ១. ផ្លូវទៅកាន់ ជាតិ ជរា មរណៈ ។ ទី ២. ផ្លូវទៅកាន់ ព្រះនិព្វាន ។ រថដែលប្រកបដេាយអង្គ ៨ ប្រកា គឺជារថមិនឮ ផ្លូវដែលប្រកបដេាយអង្គ ៨ ប្រកា គឺជាផ្លូវត្រង់ ។ (ទិសដែលអត់មានភ័យ គឺព្រះនិព្វាន) ដោយ៥០០០ឆ្នាំ
images/articles/3202/__________________________________________.jpg
ដូចម្តេច​ហៅថា​ ព្រាហ្មណ៍​? 
ផ្សាយ : ១១ មីនា ឆ្នាំ២០២២
ពិចារណា​៖ ដូចម្តេច​ ហៅថា​ ព្រាហ្មណ៍​? បុគ្គល​មិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើប​តថាគតពោលថា ជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវសំយោជនៈ​ទាំងអស់ ហើយមិន​បានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តី​ចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍។ បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចង​គំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញ​បាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់​ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍។ បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និង​ការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​អធិវាសនក្ខន្តី​ជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីក្រោធ មាន​ធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មាន​សរីរៈ​តាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ​មិនជាប់ ក្នុង​កាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់​លើចុង​នៃដែក​ស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់​នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមាន​ភារៈ​ដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាអ្នកប្រាជ្ញ មាន​ប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់​សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំង​ពីរ​ពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមាន​សេចក្តី​ប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុង​ពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមាន​តណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃ​ឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថា​ជាព្រាហ្មណ៍។ បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើ​ពួក​សត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តី​ប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ រាគៈ ទោសៈ មានះ និងសេចក្តី​លុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃ​ដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ពោលវាចាឥតទោស ជាវាចា​ញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបាន​ធ្វើបុគ្គលណាមួយ ឲ្យ​ចំពាក់​ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា មិនបាន​បង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត​ ពោល​នូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នក​ប្រាសចាក​កិលេសនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមាន​សេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែល​បានសម្រេច នូវ​ល្វែងនៃ​ព្រះនិព្វាននោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ កន្លងបង់ ​នូវសេចក្តី​ចំពាក់ទាំងពីរ គឺបុណ្យ និងបាប​ចេញបានហើយ តថាគត ពោលនូវបុគ្គល ដែល​មិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មាន​តម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វ​ឲ្យវង្វេងនេះ បានដល់​ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមាន​សេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច​ ហើយបរិនិព្វាន តថាគត​ ពោលនូវ​បុគ្គលនោះ ថាជា​ព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញ​បាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភព​អស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម [បើជាតណ្ហា ទើបគួរ។] និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវធម៌ ជាគ្រឿង​ប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវ​សេចក្តី​អផ្សុកផង ជាអ្នកត្រជាក់ត្រជំ​ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នក​មានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែល​មិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍។ ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែល​ជាអ្នកមានអាសវៈ​អស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍។ បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តី​ប្រកាន់នោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមាន​សេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តី​ញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍។ (សុតន្តបិដក មជ្ឈិម​និកាយ​ ភាគទី​២៥) ដោយ៥០០០ឆ្នាំ
images/articles/3176/retg54terwe43w333.jpg
ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស
ផ្សាយ : ០២ មីនា ឆ្នាំ២០២២
ធុតង្គ ១៣ ធុតង្គ គឺអង្គរបស់​បុគ្គលអ្នកកំចាត់កិលេស ឬថា ធម្មជាតិ មានញាណ សម្រាប់​កំចាត់​បង់​នូវកិលេស។ ន័យមួយទៀតថា អង្គនៃសេចក្តីប្រតិបត្តិ សម្រាប់កំចាត់​បង់នូវធម៌​ជា​សត្រូវ ។ បុគ្គលអ្នកមានសទ្ធា ប្រព្រឹត្តធុតង្គ ហើយចំរើនកម្មដ្ឋានផងក៏បាន ឬមានសទ្ធាត្រឹមតែ​រក្សា​សីល ចំរើនកម្មដ្ឋានក៏បាន តែបើមានសេចក្តីនឿយណាយក្នុងខន្ធ ៥ ដែលប្រកប​ដោយ​មហាទុក្ខគ្រប់យ៉ាង ក៏គួរប្រព្រឹត្តធុតង្គផង ចំរើនកម្មដ្ឋានផង ព្រោះជាកិច្ច​ប្រតិបត្តិមួយ​នាំ​មក​នូវសេចក្តី​ចំរើននៃសីលដ៏បរិសុទ្ធផង ជាកិច្ចប្រតិបត្តិយ៉ាងហ្មត់ហ្មង ក្នុងការលះ​កិលេស​​​​យ៉ាងឧក្រិដ្ឋផង ជាកិច្ចប្រតិបត្តិក្នុងការត្រាស់ដឹងនូវលោកុត្តរធម៌យ៉ាង​ឆាប់​រហ័ស​ផង ហើយជាកិច្ច​មួយដើម្បីរក្សាទុកនូវ​វត្តដ៏ប្រសើររបស់ព្រះអរិយបុគ្គលទាំងឡាយ មាន​ព្រះពុទ្ធ​ជាដើមផង។ » ធុតង្គ មាន១៣យ៉ាងគឺ៖ ១.បង្សុកូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាទ្រទ្រង់​នូវចីវរដែលដល់នូវភាព​គួរខ្ពើម​ដូច​អាចម៍ដី ជាប្រក្រតី។ ២.តេចីវរិកង្គ អង្គរបស់ភិក្ខុអ្នកមាន​ចីវរ ៣ គឺ សង្ឃាដិ ចីវរ និងស្បង់ ជាប្រក្រតី។ ៣.បិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយា​ត្រាច់ទៅដើម្បី​បិណ្ឌបាត​ជា​វត្ត។ ៤.សបទានចារិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាត្រាច់ទៅដើម្បីបិណ្ឌបាតរៀង​តាម​លំដាប់​នៃផ្ទះ ជាប្រក្រតី គឺ​មិន​រំលងទៅ​ផ្ទះដទៃ។ ៥.ឯកាសនិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងអាសនៈ ១ ជា​ប្រក្រតី គឺ​ឆាន់​ក្នុង​កន្លែង​តែមួយ​រហូត​ដល់ឆាន់រួច​រាល់។ ៦.បត្តបិណ្ឌបាតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាបរិភោគនូវភោជនតែក្នុងបាត្រ ១។ ៧.ខលុបច្ឆាភត្តិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាមិនបរិភោគនូវភត្ត ដែលខ្លួនហាម​នូវ​ភោជន​រួចហើយ ទើបបានមកខាងក្រោយ ជាប្រក្រតី គឺថាបើ​ចាប់​ផ្តើម​ឆាន់​ហើយ គឺ​មិន​​ទទួល​ចង្ហាន់​ដែល​នាំ​មកតាម​ក្រោយឡើយ។ ៨.អារញ្ញិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យព្រៃជាប្រក្រតី។ ៩.រុក្ខមូលិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យទៀបគល់​ឈើ​ជាប្រក្រតី។ ១០.អព្ភោកាសិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុង​ទី​វាលស្រឡះ​ ជា​ប្រក្រតី។ ១១.សោសានិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅអាស្រ័យក្នុងព្រៃស្មសាន។ ១២.យថាសន្ថតិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយានៅតែក្នុងទីសេនាសនដែលភិក្ខុ​សំដែង​ឲ្យជា​ដំបូងដដែល មិនរើរុះ ជាប្រក្រតី។ ១៣.នេសជ្ជិកង្គ អង្គរបស់ភិក្ខុអ្នកមានកិរិយាឃាត់នូវឥរិយាបថដេក ហើយនៅដោយ​ឥរិយាបថ​អង្គុយ ជាប្រក្រតី។ » ធុតង្គលក្ខណាទិ ១.ធុតង្គ ១៣នេះ មានចេតនាសម្រាប់សមាទាន ជាលក្ខណៈ។ ២.មានកិរិយាកំចាត់បង់នូវ​ភាពដែលល្មោភលើសលន់ជាកិច្ច។ ៣.អាចនឹងបង្ហាញផលឲ្យឃើញប្រាកដឡើងជាភាពដែលមិនល្មោភ មានអប្បិច្ឆតាធម៌ និងអរិយធម៌ មានសីលដែលបរិសុទ្ធជាដើម ជាហេតុជួយបណ្តុះបណ្តាល​ឲ្យ​កើត​ឡើង។ » វិធីសមាទានធុតង្គ ព្រះយោគាវចរកុលបុត្រអង្គណា ដែលត្រូវការនឹងសមាទានធុតង្គទាំង ១៣ ណាមួយ កាល​​បើព្រះមានព្រះភាគគង់នៅឡើយ ត្រូវសមាទានក្នុងសំណាក់ព្រះអង្គ។ អំណឹះអំពី​ព្រះអង្គទៅ ត្រូវសមាទានក្នុងសំណាក់​មហាសាវក អំណឹះអំពីមហាសាវកទៅ ព្រះខីណាស្រព​ដ៏សេស ព្រះអនាគាមិ ព្រះសកគាមិ ព្រះសោតាបន្ន លោកអ្នក​ទ្រទ្រង់​នូវ​បិដក​ទាំង ៣ ទ្រទ្រង់នូវបិដក ២ នូវបិដក ១ លោកអ្នកទ្រទ្រង់នូវសង្គីតិ ព្រះអដ្ឋកថាចារ្យ​រៀង​​ចុះ​មកជាលំដាប់ អំណឹះអំពីលោកទាំងនោះទៅទៀត ត្រូវសមាទានក្នុង​សំណាក់​លោក​អ្នក​ទ្រទ្រង់នូវធុតង្គមុនៗមក បើមិនមានលោកអ្នកទ្រទ្រង់នូវធុតង្គមុនៗមកទេ ត្រូវ​បោស​សំអាតនូវលានព្រះចេតិយឲ្យស្អាត ហើយក្រាបថ្វាយបង្គំដោយគោរព ឲ្យដូច​ជា​កាល​ដែលព្រះសម្ពុទ្ធទ្រង់គង់នៅ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលីឡើង តាំង​សមាទាន​​ក្នុងទីនោះចុះ ពុំនោះនឹងសមាទានដោយខ្លួនឯងក៏បាន។ (ប្រភពព្រះពុទ្ធសាសនាឈូកក្រហម) …………………………………….…. រឿងភិក្ខុធុតង្គ ៧ អង្គ (ចាក ទា. ខុ.) (អ្នកបួសក្នុងពុទ្ធសាសនា ត្រូវបានអរហត្តផលជាដាច់ខាតក្នុងជាតិណាមួយ) ក្នុងសាសនាព្រះពុទ្ធកស្សបៈ កំពុងរៀវរោយ មានភិក្ខុ ៧ អង្គ បានឃើញអាការៈប្លែកសាមណេរដទៃក៏មានចិត្តសង្វេគ គិតគ្នាថា " បើពុទ្ធសាសនា មិនទាន់អន្តរាយទៅទេ យើងទាំងឡាយនឹងធ្វើនូវទីពឹងដល់ខ្លួនឲ្យបាន " គិតគ្នាយ៉ាងនេះហើយ នាំគ្នាថ្វាយបង្គំ សុវណ្ណចេតិយដែលបញ្ចុះព្រះសីរិកធាតុ ចូលទៅធុតង្គក្នុងព្រៃ បានឃើញភ្នំមួយ ក៏និយាយគ្នាថា " លោកអង្គណានៅស្ដាយជីវិតគួរ ត្រលប់ទៅវិញចុះ បើអង្គណាមិនស្ដាយជីវិតទេ ចូរឡើងទៅលើភ្នំនេះជាមួយគ្នា" ។ ពេលនោះគ្មានលោកអង្គណាមួយប្រកែក ក៏នាំគ្នាចងបង្អោងឡើងទៅលើកំពូលភ្នំដ៏ខ្ពស់នោះ លុះឡើងដល់ហើយក៏ច្រានបង្អោងចេញ នាំគ្នាធ្វើសមណធម៌ក្នុងទីនោះ ទាំងអស់គ្នា។ បណ្ដេាភិក្ខុទាំង ៧ អង្គនោះ មានភិក្ខុមួយអង្គជាសង្ឃត្ថេរ បានសម្រេចព្រះអរហត្ត ។ ក្នុងយប់ទី ១ នោះលោកហោះទៅ លុបលាងព្រះភក្ត្រក្នុងស្រះអនោគត្ត ហើយទៅបិណ្ឌបាតក្នុងឧត្តរកុរុទ្វីប យកមកប្រាប់ភិក្ខុទាំង ៦ អង្គថា អាវុសោទាំងឡាយ លោកនាំគ្នាឆាន់ចង្ហាន់នេះចុះ។ ភិក្ខុទាំងឡាយទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន យើងទាំងឡាយ បានប្ដេជ្ញាថា បើបានសម្រេច គុណវិសេស ដូចលោកម្ចាស់ ទើបទៅរកចង្ហាន់ឆាន់ដោយខ្លួនឯង យើងទាំងឡាយមិនឆាន់ចង្ហាន់ ដោយសារអ្នកដទៃឡើយ សូមលោកម្ចាស់ឆាន់តាមសប្បាយចុះ។ ក្នុងថ្ងៃទី ២ ព្រះថេរៈបន្ទាប់បានសម្រេចអនាគាមិផល លោកទៅបិណ្ឌបាត្រ យកមកឲ្យភិក្ខុទាំងឡាយឆាន់ទៀត។ ភិក្ខុទាំងនោះ ប្រកែកដូចមុន សុខចិត្តស្លាប់ បើមិនបានសម្រេចគុណវិសេសណាមួយ។ ថ្ងៃបន្ទាប់មក ភិក្ខុដែលបានសម្រេចព្រះអរហត្តបរិនិព្វានទៅ។ ឯភិក្ខុដែលបានសម្រេចអនាគាមិផលលោកធ្វើមរណកាល ទៅកើតក្នុងព្រហ្មលោក។ នៅសល់ភិក្ខុ ៥ អង្គមិនបានសម្រេចគុណវិសេសអ្វីឡើយ ដល់ថ្ងៃទី ៧ មានកាយស្គាំងស្គមស្លេកស្លាំង ព្រោះអត់អាហារ ក៏ធ្វើមរណកាលទៅកើតក្នុងទេវលោកទាំង ៥ អង្គទៅ។ លុះដល់មកពុទ្ធកាលនេះ ទើបច្យុតចាកទេវលោកមកកើតក្នុងត្រកូលផ្សេង ៗ គ្នា គឺ ទេវបុត្រ ១ អង្គបានមកកើតជាព្រះរាជា ព្រះនាមកក្កុសាតិ ១ អង្គទៀតមកកើតជាកុមារកស្សបៈ ១ អង្គទៀតមកកើតជាទារុចីរិយៈ ១ អង្គទៀតមកកើតជាទព្វមល្លបុត្រ ១ អង្គទៀតមកកើតជាសកិយបរិព្វាជក សុទ្ធតែបានសម្រេចព្រះអរហត្តគ្រប់ទាំង ៥ អង្គ៕ ដោយ៥០០០ឆ្នាំ
images/articles/2102/Untitled-1-Recovered.jpg
អំពីឧបោ​សថ​សីល​
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ​ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន របស់​អ​នា​ថ​បិណ្ឌិ​ក​សេដ្ឋី ទៀប​ក្រុង​សា​វតី ។ ក្នុង​ទី​នោះ​ឯង​ ព្រះ​មាន​ភាគ​ ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ ភិក្ខុ​ទាំង​នោះ​ ទទួល​ស្គាល់​​ព្រះ​​ពុទ្ធ​ដី​កា​ ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា​ព្រះ​អង្គ​ ។ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧបោសថ​ ប្រ​កប​ដោយ​អង្គ​ ៨
images/articles/2103/Untitled-1-Recovered.jpg
ពេល​កូន​ចម្រើន​ធំ​លូតលាស់
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
មាន​ភាសិត​នៅ​ក្នុង​ហិតោបទេស បាន​និយាយ​ថា « បណ្ដា​កូ​នទាំង​ ៣ ពួក គឺ​កូន​ដែល​មិន​ទាន់​កើត​មួយ, កូន​ដែល​កើត​ហើយ​ស្លាប់​មួយ, និង​កូន​ដែល​កើត​ហើយ​ល្ងង់​មួយ, កូន​ពីរ​ខាង​កើត​ធ្វើ​ទុក្ខ​តែ​ម្ដង​ទេ តែ​កូន​ទី​៣ ធ្វើ​ទុក​ឪពុកម្ដាយ​អស់​មួយ​ជីវិត »។ សុភាសិត​នេះ ពញ្ញាក់​យើង​ឲ្យ​ឃើញ​ថា « ការ​ចិញ្ចឹម​កូន ជារឿង​ពិបាក​បំផុត » ។ នៅ​ក្នុង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ
images/articles/2104/Untitl76543ed-1.jpg
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ ដែល​បុគ្គ​ល​ចាំ​រក្សា​ហើយ​ រមែង​មាន​ផល​ច្រើន​ មាន​អានិសង្ស​ច្រើន​ មាន​សេចក្តី​រុង​រឿង​ច្រើន​ មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧ​បោ​សថ​ប្រ​កប​ដោយ​អង្គ​ ៨​ប្រ​ការ​ ដែល​បុគ្គល​ចាំ​រក្សា​ហើយ រមែង​មានផល​ច្រើន​ មាន​អនិសង្ស​ច្រើន​ មាន​សេចក្តី​រុង​រឿង​ច្រើ​ន​ មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ តើ​ដោយ​ប្រ​ការ​ដូច​ម្តេច​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​អរិយ​សាវ​ក ក្នុង​សាសនា​នេះ ពិចារណា​ថា ព្រះ​អរហន្ត​ទាំង​ឡាយ លះ​បង់​បាណា​តិបាត​ មាន​អាជ្ញា​ដាក់​ចុះ​ហើយ មាន​គ្រឿង​សស្រា្ត ដាក់​ចុះ​ហើយ មាន​សេច​ក្តី​ខ្មាស​បាប​ មាន​សេច​ក្តី​អាណិត​ មាន​សេចក្តី​អនុ​គ្រោះ​ ដោយ​ប្រ​យោជន៍​ដល់​សព្វ​សត្វ​ ដរាប​អស់​ជីវិត​ ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​លះ​បង់​ បា​ណា​តិបាត​ វៀរ​ចាក​បាណា​តិ​បាត​ មាន​អា​ជ្ញា​ដាក់​ចុះ​ហើយ មាន គ្រឿង​សស្រ្តា​ដាក់​ចុះ​ហើយ មាន​សេចក្តី​ខ្មាស​បាប​ មាន​សេចក្តី​អាណិត​ មានសេច​ក្តី​អនុគ្រោះ​ ដោយ​ប្រ​យោជន៍​ដល់​សព្វ​សត្វ​ អស់​យប់​នេះ​ និង​ថ្ងៃ​នេះយក​តម្រាប់​ព្រះ​អរហន្ត​ ទាំង​ឡាយ​ផង​ ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ដោយ​អង្គ​នេះ ឯង ។ ឧបោសថ​ប្រ​កប​ដោយ​អង្គ​ទី​ ១​ នេះ​ឯង​ ។ (​សេច​ក្តី​ពិស្តារ​ដូច​អង្គ​ទី ១) ព្រះ​អរហន្ត​ទាំង​ឡាយ​លះ​បង់​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ និង​សេនា​សនៈ​ដ៏​ប្រ​សើរ​ សម្រេច​នូវ​ទី​ដេក​ដ៏​ទាប​ លើ​គ្រែ​ក្តី​ លើ​កម្រាល​ ដែល​គេ​ធ្វើ​ដោយ​ស្មៅ​ ក្តី ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​ លះ​បង់​សេនា​សនៈ​ ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ និង​សេ​នា​សនៈ​ដ៏​ប្រ​សើរ​ វៀរ​ចាក​សេ​នា​សនៈ​ ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ នឹង​សេ​នា​សនៈ​ដ៏​ប្រ​សើរ​ សម្រេច​នូវ​ទី​ដេក​ដ៏​ទាប​ លើ​គ្រែ​ក្តី លើ​កម្រាល​ ដែល​ធ្វើ​ដោយ​ស្មៅ​​ក្តី​ អស់​យប់​នេះ​នឹង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ អញ​នឹង​ចាំ​រក្សា​ឧ​បោសថ​ផង​ ដោយ​អង្គ​នេះ​ឯង ។ ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ទី​ ៨​នេះ​ឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឧ​បោស​ថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ដែល​បុគ្គល​ចាំ​រក្សា​យ៉ាង​នេះ​ឯង​ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុង​រឿង​ច្រើន មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន ។ ឧ​បោស​ថ​ មាន​ផល​ច្រើន​ដូច​ម្តេច​ មាន​អានិសង្ស​ច្រើន ដូច​ម្តេច មាន​សេចក្តី​រុង​រឿង​ច្រើន​ ដូច​ម្តេច មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន​ដូច​ម្តេច ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀប​ដូច​បុគ្គល​​សោយ​រាជ្យ​ ជា​ឥស្សរាធិបតី​នៃ​មហា​ជន​បទ​ទាំង​ ១៦ នេះ ដែល​ជា​ជន​បទ​ សម្បូ​រ​ដោយ​កែវ​ ៧​ប្រ​ការ​ គឺ​មហា​ជន​ ឈ្មោះ​ អង្គៈ​ ១ មគធៈ ១ កា​សី ១ កោ​សលៈ​ ១ វជ្ជី​ ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរ​សេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិ​នៃ​មហា​ជន​បទ​ទាំង​នុ៎ះ​ មិន​ដល់​នូវ​ចំណិត​ ១ ក្នុង​ចំណិត​ទី ១៦ ៗ លើក​នៃ​ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ឡើយ​ ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ៥០​ឆ្នាំ របស់​មនុស្ស​ត្រូវ​ជា​ ១​ យប់​ ១ ថ្ងៃ​ របស់​ចាតុម្ម​ហា​រាជិកា​ទេ​វតា របស់​រាត្រី​នោះ​បាន​ ៣០ រាត្រី​ ត្រូវ​ជា​ ១ខែ រាប់​ខែ​នោះ បាន ១២ខែ ត្រូវ​ជា​ ១ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ៥០០​ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុរបស់​ចា​តុ​ម្ម​ហា​រា​ជិក​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ ត្រង់​ដែល​ស្រ្តី​ឬ​បុរស​ពួក​ខ្លះ ក្នុង​លោក​នេះ​ចាំ​រក្សា​នូវ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​ ៨​ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​ចាតុម្ម​ហារា​ជិក​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថ​គត​សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ១០០​ឆ្នាំ​ របស់​មនុស្ស​ត្រូវ​ជា​ ១​យប់​ ១ថ្ងៃ របស់​តា​វត្តឹង្ស​ទេ​វតា រាប់​រាត្រី​នោះ​បាន ៣០​ ត្រូវ​ជា​ ១​ ខែ រាប់​ខែ​នោះ បាន ១២ ខែ​ត្រូវ​ជា​ ១​ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ១០០០​ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ នៃ​អា​យុ​របស់​តា​វត្តឹង្ស​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ ត្រង់​ដែល​ស្ត្រី​ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ចាំ​រក្សា​នូវ​ឧបោសថ​ ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​តា​វត្តឹង្ស​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ២០០​ឆ្នាំ​របស់​មនុស្ស​ត្រូវ​ជា​ ១​យប់ ១ ថ្ងៃ របស់​ពួក​យាម​ទេ​វតា រាប់​រាត្រីនោះ​ បាន ៣០ រាត្រី​ត្រូវ​ជា​ ១​ ខែ រាប់​ខែ​នោះ​បាន​ ១២ ខែ​ត្រូវ​ជា ១​ ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ២០០០ឆ្នាំ​ទិព្យ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​យាម​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ រមែង​មាន​ ត្រង់​ស្ត្រី​ឬ​បុរស​​ពួក​ខ្លះ ក្នុង​លោក​នេះ ចាំ​រក្សា​នូវ​ឧ​បោស​ថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​យាម​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេច​ក្តី​សុខ​ ជា​របស់​ទិព្យ​ ដែល​តថា​គត​ សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ៤០០​ឆ្នាំ​មនុស្ស ត្រូវ​ជា​ ១​យប់ ១​ ថ្ងៃ របស់​ពួក​តុសិត​ទេ​វតា រាប់​រាត្រី​នេះ បាន ៣០ រាត្រីត្រូវ​ជា​ ១ ខែ រាប់​ខែ​នោះ​បាន ១២ ខែ​ ត្រូវ​ជា ១​ឆ្នាំ​ រាប់​ឆ្នាំ នោះ​បាន ៤០០០​ឆ្នាំទិព្យ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​តុ​សិត​ទេ​វ​តា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​រមែង​មាន​ត្រង់​ដែល​ស្រ្តី​ ឬ​បុរស​ ពួក​ខ្លះ​ក្នុង​លោក​នេះ ចាំ​រក្សា​ឧ​បោសថ​ ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​តុ​សិត​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រាជសម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជារបស់​ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ៨០០​ឆ្នាំ របស់​មនុស្ស​ ត្រូវ​ជា​ ១​ យប់ ១​ ថ្ងៃ​ របស់​ពួក​និម្មា​ន​រតី​ទេ​វតា រាប់​រាត្រី​នោះ​បាន​ ៣០ ត្រូវ​ជា​១ខែ រាប់​ខែ​នោះ បាន ១២ខែ ត្រូវ​ជា​ ១​ឆ្នាំ រាប់​ឆ្នាំ​នោះ​ បាន​ ៨០០០ឆ្នាំទិព្យ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​និម្មាន​រតី​​ទេវតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​រមែង​មាន​ត្រង់​របស់​ស្រ្តី ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ ចាំ​រក្សា​ នូវ​ឧបោស​ថ​ប្រ​កប​ដោយ​អង្គ ៨ ប្រ​ការ លុះ​បែ​ក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​និម្មាន​​រតីទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេច​ក្តី​សុខ​ ជា​របស់ទិព្យ​ ដែល​តថា​គត​សម្តែង​ហើយ ព្រោះ​អា​ស្រ័យ​ហេតុ​នេះ​ឯង​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ១៦០០ឆ្នាំ របស់​មនុស្ស​ ត្រូវ​ជា​ ១ យប់ ១ ថ្ងៃ​ របស់​ពួក​បរនិមិ្មត​វសវត្តីទេ​វតា រាប់​រាត្រីនោះ បាន ៣០ ត្រូវ​ជា ១ខែ រាប់​ខែ​នោះ​បាន ១២ ខែ ត្រូវ​ជា ១ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន ១៦០០០ឆ្នាំ​ទិព្វ​ ត្រូវ​ជា​ប្រ​មាណ​នៃ​អា​យុ​របស់​ពួក​បរនិម្មិត​វស​វត្តី​ទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ហេតុ​នេះ​ រមែង​មាន​ត្រង់​ដែល​ស្ត្រី​ ឬ​បុរស​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ចាំ​រក្សា​នូវ​ឧបោសថ​ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ​ លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ រមែង​ទៅ​កើត​ជា​មួយ​នឹង​ពួក​បរនិម្មិត​វស​វត្តីទេ​វតា ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រាជ​សម្បត្តិ​របស់​មនុស្ស​នេះ​ឯង​ ជា​របស់​ស្តួច​ស្តើង​ ហើយ​យក​ទៅ​ប្រៀប​ធៀប​នឹង​សេចក្តី​សុខ​ ជា​របស់​ទិព្វ​ ដែល​តថា​គត​សម្តែង​ហើយ​ ព្រោះ​អាស្រ័យ​ហេតុ​នេះ​ឯង ។ បុគ្គល​មិន​គប្បី​សម្លាប់​សត្វ​ ១ មិន​គប្បី​កាន់​យក​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ ១ មិន​គប្បី​ពោល​ពាក្យ​កុហក​ ១ មិន​គប្បី​ផឹក​ទឹក​ស្រ​វឹង​ ១ គប្បី​វៀរ​ចាក​ការ​ប្រ​ព្រឹត្ត​មិន​ប្រ​សើរ គឺ​មេថុន​ ១ មិន​គប្បី​បរិភោគ​ភោជន​ ក្នុង​វេលា​រាត្រី​ និង​ក្នុង​វេលា​វិកាល​ ១ មិន​គប្បី​ទ្រ​ទ្រង់​ផ្កា​កម្រង មិនគប្បី​ប្រស់​ព្រំ​ដោយ​គ្រឿង​ក្រ​អូប​ ១ គប្បី​ដេក​លើ​គ្រែ លើ​ផែន​ដី ឬ​លើ​កម្រាល​ ១ ព្រះ​ពុទ្ធ​ព្រះ​អង្គ ដល់​នូវ​ទី​បំផុត​នៃ​ទុក្ខ ទ្រង់​ប្រ​កាស​ហើយ នូវ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​ ៨ ប្រការ​នេះ​ឯង​ សភាវៈ​ទាំង​ឡាយ​ ពីរគឺ ព្រះ​ចន្ទ​ ១ ព្រះ​អាទិត្យ ១ ជា​សភាវៈ​ល្អ​មើល​ កាល​បំភ្លឺ​លោក រមែង​ចរ​ទៅ​អស់​ទី​ត្រឹម​ណា​ ព្រះ​ចន្ទ​និង​ព្រះ​អាទិត្យ ទាំង​នោះ ដែល​កម្ចាត់​បង់​នូវ​ងងឹត​ ចរ​ក្នុង​អា​កាស​​ ញ៉ាំង​ទិស​ឲ្យ​រុង​រឿង​ភ្លឺ​ច្បាស់​ ក្នុង​អា​កាស​អស់​ទី​ត្រឹម​នោះ ទ្រព្យ​ណា​ មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវ​មុក្តា​ក្តី​ កែវ​មណីក្តី កែ​វ​ពិទូរ្យ​ដ៏​ល្អ​ក្តី​ មាស​ឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណ​ក្តី ឬ​មាស​ឈ្មោះ​កាញ្ចនៈ​ក្តី​ ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិន​ដល់​នូវ​ចំណិត​១ ក្នុង​ចំណែក ១៦ ៗ​ លើ​ក​នេះ​ឧ​បោសថ​ដែល​ប្រ​កប​ដោយ​អង្គ​​៨ ប្រ​ការ​ឡើយ ដូច​ជា​ពួក​ផ្កាយ​ទាំង​អស់​មិន​ដល់​នូវ​ពន្លឺ​នៃ​ព្រះ​ចន្ទ ហេតុ​ដូច្នោះ​ ស្រ្តី​ក្តី​ បុរស​ក្តី ជា​អ្នក​មាន​សីល​ គួរ​ចាំ​រក្សា​នូ​វឧបោ​សថ​ប្រ​កប​ដោយ អង្គ៨ ប្រការ​ពួក​ជន ដែល​មិនមាន​គេ​និន្ទា​ បំពេញ​នូវបុណ្យ​ទាំង​ឡាយ​ ដែល​មាន​សេចក្តី​សុខ​ជា​កម្រៃ រមែង​ចូល​ទៅ​កាន់​ឋានសួគ៌បាន ។ ដកស្រង់​ពី​ ព្រះ​ត្រៃ​បិដក​ ភាគ​៤៨ ទំព័រ ១៨៨-១៩៥ ដោយ​៥០០០​ឆ្នាំ
images/articles/2105/Unti6543tled-1.jpg
អម្ពដ្ឋសូត្រ
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
អម្ពដ្ឋសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ព្រម​ដោយ​ភិក្ខុ​សង្ឃ ៥០០ អង្គ ទៅ​ដល់​ស្រុក​ព្រាហ្មណ៍​ឈ្មោះ​ឥច្ឆានង្គលៈ​នៃ​ដែន​កោសល ព្រះអង្គ​និង​ភិក្ខុសង្ឃ​បាន​គង់​នៅ​ក្នុង​ទី​នោះ។ បោក្ខរសាតិព្រាហ្មណ៍ បាន​ចូល​ក្នុង​សំណាញ់​ញាណ​នៃ​ព្រះអង្គ​រួច​ស្រេច​ហើយ គឺ​នៅ​ពេល​ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​ផ្សាយ​ព្រះញាណ​ទៅ​ក្នុង​ម៉ឺនលោកធាតុ តាមពុទ្ធ​កិច្ច​ក្នុង​បច្ឆិមយាម​នៃ​រាត្រី។
images/articles/2106/U54ntitled-1.jpg
ជីវិត​និង​ឧបសគ្គ
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
ជីវិត​និង​ឧបសគ្គ តើ​យើង​ត្រូវ​ឆ្លង​កាត់ នូវ​ឧបសគ្គ​ក្នុង​ជីវិត​បាន​ដោយ​វិធី​ណា? មនុស្ស​យើង សុទ្ធ​តែ​មាន​ការ​ពិសោធន៍​ផ្សេងៗ​អំពី​គ្នា តែ​ដោយ​ច្រើន អ្នក​ដែល​អាច​ឆ្លង​កាត់​នូវ​ព្យុះ​ជីវិត​បាន​ដោយ​ជោគជ័យ គឺ​អ្នក​ដែលមានការ​យល់​ដឹងច្រើន រួម​ផ្សំ​ជា​មួយ​នឹង​សេចក្ដី​អត់ធន់​ព្យាយាម​ផង។ ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ ទ្រង់​សម្ដែង​នូវ​ឥទ្ធិបាទធម៌​គឺ​ធម៌​ដែល​ជា​ហេតុ​ញ៉ាំងប្រយោជន៍​ឲ្យ​សម្រេច​មាន ៤ យ៉ាង​គឺ
images/articles/2108/Un32titled-1.jpg
សីល​សម្បទា
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
សីល​សម្បទា ដល់ព្រម​ដោយ​ការ​រក្សា​សីល។ ពាក្យ​ថា " សីល " បាន​ដល់​វិធី​សម្រាប់​សិក្សា​ហាត់​ទូន្មាន​នូវ​កាយ​និង​វាចា ឲ្យ​មាន​របៀប​រៀប​រយ​ល្អ ឬ​ថា ជា​ធម៌ប្រតិបត្តិ​ដើម្បី​ការពារ​នូវ​ទោស​មិន​ឲ្យ​កើត​ឡើង​តាម​ផ្លូវ​កាយ និង​ផ្លូវ​វាចា។ សីល ដែល​ចាត់​ចូល​ក្នុង​សីល​សម្បទា នេះ​សំដៅ​យក​និច្ចសីល​ដែល​មាន​សិក្ខា​បទ ៥ គឺ ក- មិនសម្លាប់​សត្វ ការ​មិន​សម្លាប់​សត្វ​គឺ​
images/articles/2109/Untit54eled-1.jpg
សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌
ផ្សាយ : ២៣ កុម្ភះ ឆ្នាំ២០២២
សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​គិត​រក​ធម៌ ត្រូវ​សម្លឹង​ផ្នែក​ក្នុង​នៃ​ជីវិត ទើប​នឹង​មាន​ឱកាស បាន​ជួប​នូវ​សេចក្ដី​សុខ​ស្ងប់​ដោយ​ពិត​ប្រាកដ​ទៅ​បាន។ ទោះ​បី​ផ្នែក​ខាង​ក្រៅ​នៃ​ជីវិត សម្បូណ៍ទៅដោយ​សេចក្ដី​សុខ​យ៉ាង​ណាក៏​ដោយ ថា​បើ​ផ្នែក​ខាង​ក្នុង​មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ហើយ មិន​អាច​មាន​ឈ្មោះ​ថា​មាន​ជីវិត​ជា​សុខ​បាន​ឡើយ។ ជីវិត​ខាង​ក្រៅ​អាស្រ័យ​បច្ច័យ ៤ តែ​ជីវិត​ខាង​ក្នុង​អាស្រ័យ​ធម្មាហារ
images/articles/2110/Un7643titled-1.jpg
ជីវិត​អ្នក​បម្រើ​សម័យ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
មនុស្ស​ទាន់​សម័យ ភាគ​ច្រើន​ត្រូវ​បាន​គេ​និយាយ​សំដៅ​ទៅ​លើ​មនុស្ស ដែល​ប្រើប្រាស់​នូវ​របស់​ទំនើបៗ​ និង​មនុស្ស​​ដែល​ចូលចិត្ត​ដើរ​លេង​កម្សាន្ត ច្រៀង​រាំ​ជាដើម​ហើយ​ឲ្យ​តម្លៃ​ទៅ​លើ អ្នក​ដែល​ប្រើប្រាស់​របស់​របរ​អន់​ឬ​ថោក និង​មិន​ចូល​ចិត្ត​រាំ​ច្រៀង​ជាដើម ថា​ជា​មនុស្ស​មិន​ទាន់​សម័យ​ទៅ​វិញ ។ ការ​ប្រើប្រាស់​នូវ​របស់​ដែល​ទំនើប និង​ដែល​មាន​តម្លៃ​ច្រើនបើ​អ្នក​ប្រើ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ និង​មាន​សតិស្មារតី​ក្នុង​ការ​ប្រើប្រាស់​ឲ្យ​បាន​ជា​ប្រយោជន៍ សម​ទៅ​នឹង​របស់​នោះ​នេះ​ចាត់​ថា ជា​ការ​ប្រើប្រាស់​នូវ​របស់​សម​តាម​ឋានៈ មិន​មែន​ជា​ការ​ខ្ជះខ្ជាយ​ឡើយ តែ​បើ​​ប្រើប្រាស់​ដោយ​សេចក្ដី​វង្វេង​ព្រោះ​គ្រាន់​តែ​ដើម្បី​ភាព​ហ៊ឺហា និង​ការបង្អួត​ដល់​ភ្នែក​អ្នក​ដទៃ ការ​ប្រើប្រាស់​របៀប​នេះ ឈ្មោះ​ថា​ជា​ការ​ដុត​បំផ្លាញ​ខ្លួន​ឯង​ដោយ​ពិត​ប្រាកដ។ មនុស្ស​ដោយ​ច្រើន​គិត​ថា គេ​ខំ​ស្វែង​រក​នូវ​សម្ភារៈ​ទំនើប​ផ្សេងៗ គឺ​ដើម្បី​យក​មក​បម្រើ​នូវ​សេចក្ដី​សប្បាយ​របស់​ខ្លួន​​ឯង តែ​គេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ថា ខ្លួន​គេ​កំពុង​តែ​ក្លាយ​ជា​អ្នក​បម្រើ​នៃ​សម្ភារៈ​ទាំង​អស់​នោះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បម្រើ​តណ្ហា​របស់​ខ្លួន​ឯង​ទៅ​វិញ ។ គេ​សង្កេត​ឃើញ​ថា ស្ទើរ​តែ​គ្រប់​ពិធី​បុណ្យ តែង​មានការ​ច្រៀង​រាំ​យ៉ាង​អស់​ដៃ ជួន​កាល​អាច​ហ៊ាន​សេពសុរា​ក្នុង​កម្មវិធី​បុណ្យ​នោះ​ក៏​សឹង​មាន ដោយ​គិត​ថា ទង្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​គេ​ទៅ​ជា​មនុស្ស​ទាន់​សម័យ។ តែ​បើ​ពិចារណា​ឲ្យ​ដិត​ដល់​ទៅ ទង្វើ​បែប​នេះ មិន​មែន​ជា​ការងារ​នៃ​អ្នក​ទាន់​សម័យ​ទេ ព្រោះ​គេ​គ្មាន​បាន​ទទួល​ផល​ប្រយោជន៍អ្វី សូម្បី​តិចតួចឡើយ បាន​តែ​ការ​ងងុយ​ដេក ខាតការងារ បង់​ទាំង​ទ្រព្យ​សម្បត្តិ​ទៀត​ផង ឯ​អ្នក​ចំណេញ គឺ​ម្ចាស់​តន្ត្រី និង​អ្នក​លក់ដូរ​ឯណោះ​ទេ ដូច្នេះ​ការ​សប្បាយ​របស់​គេ ឈ្មោះ​ថាជាការ​បម្រើ​សម័យ​ដោយ​ពិត ។ ឯអ្នក​វិទ្យាសាស្ត្រ ដែល​ជា​អ្នក​បង្កើត​នូវ​ឧបករណ៍​តន្ត្រី ឬ​គ្រឿង​ស្រវឹង​ផ្សេងៗ​នោះ ខ្លួន​គេ​ផ្ទាល់​មិន​បាន​វង្វេង​ដោយ​ឧបករណ៍​ទាំង​នេះ​ឡើយ គេ​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្កើត​សម្ភារៈ​ថ្មីៗទៀត ដើម្បី​យក​លុយ ពី​មនុស្ស​បម្រើ​សម័យ​ឲ្យ​បាន​ច្រើន។ ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា ដោយ​៥០០០​ឆ្នាំ
images/articles/2111/Un65443titled-1.jpg
ការ​បរិច្ចាគ​ទាន
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
ចាគសម្បទា ដល់​ព្រម​ដោយ​ការ​បរិច្ចាគ​ទាន ព្រះមានព្រះភាគ​ទ្រង់​ត្រាស់ នឹង​ទីឃជាណុថា "​ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រក្នុង​លោក​នេះ មាន​ចិត្ត​ប្រាស​ចាក​មន្ទិល​គឺ​សេចក្ដី​កំណាញ់ នៅ​គ្រប់គគ្រង​ផ្ទះ​មាន​ទាន​បរិច្ចាគ​រួច​ស្រឡះ​ហើយ មាន​ដៃ​លាង​ហើយ​ត្រេកអរ​ក្នុង​ការ​លះ​បង់ គួរ​ដល់​ស្មូម ត្រេកអរ​ក្នុង​ការ​ចែករំលែក​នូវ​ទាន ម្នាល​ព្យគ្ឃបជ្ជៈ នេះ​ហៅ​ថា ចាគសម្បទា " ។
images/articles/2112/Un65eetitled-1.jpg
ហ្វឹកហាត់កាយវាចា រក្សាចិត្ត ជីវិត​ឧត្ដម
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
កាយវាចា​នៃ​បុគ្គល​ណា ដែល​ហ្វឹកហាត់​បាន​ល្អ​ហើយ គឺ​ជា​គ្រឿង​ប្រដាប់ សម្រាប់​លើក​ស្ទួយ​នូវ​បុគ្គលិក​លក្ខណៈ​នៃ​បុគ្គល​នោះ ឲ្យ​ប្រសើរ​ខ្ពង់ខ្ពស់ គួរ​គោរព​រាប់​អាន គួរ​ក្រាប​សំពះ... ។ មនុស្ស​យើង​មិន​អាច​ល្អ​បាន​ដោយ​ឯងៗទេ គឺ​ត្រូវ​តែ​ហ្វឹកហាត់​អប់រំ កាយ​បាន​បែប​បទ​ល្អហើយ រមែងមាន​ផល​ក្នុង​ជីវិត​បច្ចុប្បន្ន និង​ជាប់​ជា​ឧបនិស្ស័យ​ល្អ​ត​ទៅ​ជាតិ​មុខ​ទៀត​ផង ។ សូម​កុំ​ភ្លេច​ថា អ្នកដទៃ​គ្រាន់​តែ​ជា​អ្នក​ជួយ​ប៉ុណ្ណោះ មនុស្ស​ដ៏​សំខាន់​ក្នុងការ​ហ្វឹកហាត់​នេះ គឺ​ជា​ខ្លួន​យើង បើ​យើង​ប្រមាទ​ហើយ សូម្បី​អ្នក​បង្វឹក​នោះ​ថ្នាក់​បរមគ្រូ ក៏​មិន​អាច​បង្វឹក​យើង​បាន​ដែរ ។កាល​ដែល​ហ្វឹកហាត់​ខ្លួន​ឯង​បាន​ហើយ នាទី​ដ៏​សំខាន់ម្យ៉ាង​របស់​យើង​នោះ​គឺ ជួយ​បង្វឹក​ជួយ​ទូន្មាន​អ្នក​ដទៃ​ផង។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀប​រៀង​ដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ​៥០០០​ឆ្នាំ
images/articles/2114/U654entitled-1.jpg
ជីវិត​មាន់ជល់
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
ជីវិត​មាន់ជល់ គេ​សង្កេត​ឃើញ​ថា ពេល​មាន់​ជល់​គ្នា តែង​មាន​ចាញ់​នឹង​ឈ្នះ បើ​ជល់តិច​របួសក៏តិច បើជល់​ខ្លាំង​របួស​ក៏​ខ្លាំង ហើយ​សម្រាប់​អ្នក​ចាញ់ អាច​អស់​ជីវិត​ក៏​សឹង​មាន ឯ​អ្នក​ឈ្នះ​ឯ​ណោះ​វិញ ក៏​មិន​ខាន​ពី​ការ​ត្រូវ​របួស​ឡើយ ទាំង​សង​ខាង​គ្មាន​បាន​ទទួល​អ្វី ក្រៅ​ពី​ការ​ឈឺ​ចាប់​នោះ​ឡើយ ឯ​ផល​ប្រយោជន៍​ត្រូវ​ធ្លាក់​ទៅ​លើ​ម្ចាស់​ទាំង​អស់។ យ៉ាង​ណា​មិញ សត្វ​លោក​ទាំង​អស់ មិន​ចំពោះ​តែ​មាន់​ទេ
images/articles/2115/U654sentitled-1.jpg
កុំ​ចង់​បាន​របស់​ដែល​អត់
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
អ្វីៗ​មានហេតុ​ទើប​កើត​ឡើង។ មិនមែន​អ្នក​ដទៃ​គេ​មិន​ឲ្យ​យើង​ទេ នូវ​សេចក្ដី​ល្អ​ផ្សេងៗ តាម​ដែលយើង​ត្រូវការ​រាល់​ថ្ងៃ​នោះ តែ​ព្រោះ​សេចក្ដី​ល្អ​នោះ​មិន​មាន​ហេតុ​នោះ​ឲ្យ​កើត​ឡើង​ ទើប​សេចក្ដី​ល្អ​ហ្នឹង​ឯង​មិន​មាន​ក្នុង​អ្នក​ដទៃ​នោះ។ ជា​ប្រក្រតី យើង​តែង​ទាស់​ចិត្ត​ខឹង​ក្រោធ​នឹង​អ្នក​ដទៃ​ព្រោះ​យើង​គិង​ថា​អ្នក​ដទៃ​មិន​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ចង់​បាន​ប៉ុន្តែ បើ​យើង​បាន​ដឹង​ថា
images/articles/2116/Untitled-1-Recovered.jpg
ជីវិត​គោចាស់
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២
ជីវិត​គោចាស់ គ្រប់​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ មាន​ទ្រង់​ទ្រាយ​សណ្ឋាន​យ៉ាង​ណាក៏ដោយ សុទ្ធ​តែ​ស្រឡាញ់​ការ​រស់​នៅ ទើប​បាន​ជាខិតខំ​បំពេញ​កិច្ចការងារ​ផ្សេងៗ ទាំង​តាម​ផ្លូវ​សុចរិត​ក៏​មាន និង​តាម​ផ្លូវ​ទុច្ចរិត​ក៏​មាន ដោយ​វត្ថុ​បំណង​ចង់​ឲ្យ​ខ្លួន​ឯង​បាន​សុខ និង​មាន​សេចក្ដី​ថ្លៃថ្នូរ មាន​អ្នក​ផង​រាប់​អាន និង​ទទួល​ស្គាល់​ថា​ជា​មនុស្ស​គ្រាន់​បើ។ ប៉ុន្តែ​សេចក្ដី​សម្រេច ភាព​ប្រសើរ មិន​មែន​បាន​មក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ករុណាជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  ឧបាសក ឌុក សារូ 2022✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសក ទី ផេង និងភរិយា 2022✿  ឧបាសិកា ឆែ គាង 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022✿  ឧបាសិកា រាជ ការ៉ានីនាថ 2022✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿