30
ថ្ងៃ អង្គារ ទី ១៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៣,០៧៩
Today
ថ្ងៃម្សិលមិញ ២៤៦,៥១៧
ខែនេះ ៣,១៦៧,២៦៦
សរុប ៣៨៩,២៤៩,៧៥០
ធម៌ជំនួយស្មារតី
images/articles/2334/facebook-Recovered.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៣០,៦៥០ ដង)
បែប​អ្នក​រក្សា​សីល ១០ ឧបាសក ឧបាសិកា អ្នករក្សា​សីល ១០ ត្រូវកោរសក់ បើមានពុកមាត់ ពុងចង្កា ក៏ត្រូវកោរ​ផងដែរ ត្រូវ​កាត់ក្រចកដៃ-ជើង​ឲ្យស្មើនឹងសាច់​ត្រូវស្លៀកពាក់ស ឬពានា​សំពត់​ស​ផង​ក៏​បាន​តាម​គួរ​ដល់​ការ​លៃលក​ឲ្យ​សមរម្យ​តាមសុភាព​បុរស និងស្ត្រី។ សីល​កើត​មានឡើងដោយ​សារវិរតិចេតនា ពុំ​មែន​ដោយសារកោរសក់ ស្លៀកពាក់​ស​ទេ​ក៏ពិត​មែន​ហើយ
images/articles/2388/45g4ft4e6th4wgtf4ef5ythegszsfrztf.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៣,៧៤៥ ដង)
មនុស្ស​យើង​គ្រប់​គ្នា តែង​ចង់​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​រស់​នៅ​យូរ​អង្វែង ចង់​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ មិន​ចង់​ឲ្យ​មាន​រោគ​ផ្សេង ៗ ចង់​រស់​នៅ​ជួប​ជុំ​ភរិ​យា​ស្វា​មី កូន​ចៅ​ប្រុស​ស្រី ចង់​ឲ្យ​គេ​មាន​ភក្តី​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង មិន​ចង់​ឲ្យ​គេ​និយាយ​ភូត​ភរ​កុ​ហក​ បោក​ប្រាស់ ចង់​ឲ្យ​និយាយ​តែ​ពាក្យ​សច្ចៈ ពិត​ទៀង​ត្រង់ ចង់​​ឲ្យ​ខ្លួន​ឯង​បរិបូរ​ទៅ​ដោយ​បញ្ញា មិន​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ឆ្គួត​ វិ​កល់​ចរិក​ មាន​សតិ​វិប្ប​លាស បាត់​បង់​បញ្ញា​ស្មា​រតី ចង់​ឲ្យ​ខ្លួន​ឯង​ពោរ​ពេញ​ទៅ​ដោយ​សេចក្តី​សុខ​គ្រប់​យ៉ាង . . . ។ បេ ។ យើង​ដែល​និយាយ​ថា​ចង់​បាន​ ៗ ៗ គ្រប់​គ្នា​នេះ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​មិ​នព្រម​នាំ​គ្នា​ធ្វើ​នូវ​ប្រ​យោជន៍ ដែល​នាំ​ឲ្យ​បាន​នូវ​របស់​ទាំង​អស់​នោះ ចេះ​តែ​ស្រែង​ក្តែង ៗ ថា ចង់​បាន​នេះ ចង់​បាន​នោះ ចង់​ឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ណាស់ តែ​មិន​ព្រម​នាំ​គ្នា​ធ្វើ​នូវ​ហេតុ​ដែល​នាំ​ឲ្យ​មាន​នូវ​សេចក្តី​សុខ តើ​នឹង​មាន​សេចក្តី​សុខ​ពី​ណា​មក ? ដោយ​ហេតុ​តែ​ចង់​ឲ្យ​ជី​វិត​របស់​ខ្លួន​រស់​នៅ​យើន​យូរ តែ​បែរ​ជា​ទៅ​បៀត​បៀន​ជី​វិត​អ្នក​ដទៃ តើ​នេះ​ឈ្មោះ​ថា យើង​កំពុង​តែ​សាង​នូវ​ភាព​ជា​អ្នក​មាន​អាយុ​វែង​ឬ ? ចង់​មាន​ទ្រព្យ​សម្បត្តិ​តែ​បែរ​ជា​ទៅ​លួច​ទ្រព្យ​អ្នក​ដទៃ ដើម្បី​ឲ្យ​ខ្លួន​ឯង​មាន ចង់​មាន​សេចក្តី​សុខ តែ​បែរ​ទៅ​ប្រព្រឹត្តិ​បំ​ពាន​លើ​សេចក្តី​សុខ​របស់​អ្នក​ដទៃ សួរ​ថា​តើ​អំពើ​ទាំង​អស់​នេះ​វា​សម​គួរ​ដែរ​ឬ ? ព្រះ​បរម​សា​ស្តា​ចារ្យ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ថា បើ​យើង​ចង់បាន​អាយុ​វែង ចង់​បាន​ទ្រព្យ​ស្តុក​ស្តម្ភ ចង់​ឲ្យ​ឯង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ក្រុម​គ្រួសារ ចង់​ឲ្យ​គេ​មាន​ភាព​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង និង​ចង់​មាន​បញ្ញា គឺ​ត្រូវ​វៀក​ចាក​បញ្ច​វេ​រា​ទាំង ៥ គឺ​សីល​ ៥ នឹង​ឯង ពីព្រោះ​អ្នកមាន​សីល​ ៥ រមែង​បាន​ទទួល​នូវ​គុណ​ធម៌​ដូច្នេះ​គឺ -សីល​ទី ១ មិន​បៀត​បៀន​ជី​វិត​អ្នក​ដទៃ​គឺ​មិន​សម្លាប់​សត្វ​នាំ​ឲ្យ​មាន​ធម៌ មេត្តា ។ -សីល​ទី ២ មិន​លួច​ទ្រព្យ​គេ នាំ​ឲ្យ​មាន​ធម៌ សម្មា​អាជីវៈ ។ -សីល​ទី ៣ មិន​ប្រ​ព្រឹត្ត​ខុស​ក្នុង​កាម នាំ​ឲ្យ​យើង​មាន​នូវ​ធម៌ សទារន្តោសៈ ។ -សីល​ទី ៤ មិន​និយាយ​កុហក នាំ​ឲ្យ​មាន​ធម៌ សច្ចៈ ។ -សីល​ទី ៥ មិន​ផឹក​នូវ​ទឹក​ស្រ​វឹង នាំ​ឲ្យ​មាន​ធម៌ សតិ​សម្បជញ្ជៈ ។ សីល​ទាំង ៥ នេះ​ដែល​មនុស្ស​គួរ​តែ​ខំ​ប្រឹង​ប្រែង​រក្សា​ឲ្យ​ដូច​ជា​យើង​រក្សា​នូវ​ជី​វិត​របស់​​ដូច្នោះ​ដែរ ដើម្បី​បាន​ជា​មាគ៌ា​សម្រាប់​ជីវិត​របស់​យើង ដែល​ធ្វើ​ដំ​ណើរ​ទៅ​លោក​ខាង​មុខ​នឹង​បាន​ជា​គ្រឿង​ប្រដាប់​ សម្រាប់​តម្រែ​ តម្រង់ និង​កែ​តម្រូវ​ផ្លូវ​នៃ​ជី​វិត​របស់​ខ្លួន​ឲ្យ​ប្រ​កាន់​តែ​​ប្រ​សើរ​ ។ ដកស្រង់ចេញពីសៀវភៅៈ សមាធិ​សម្រាប់​កុមារា កុ​មារី យុវជន យុវតី រៀបរៀងដោយៈ ព្រះ​បាឡាក់ សម្បត្តិ​ចន្ទ​សុវណ្ណោ ( ម៉ៅ សុរិន ភិក្ខុ ) វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/3058/ima_______________ge.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១០,៥០២ ដង)
ឧបោសថសីល មាន​៣យ៉ាង​គឺៈ ១. បកតិឧបោសថ ឧបោសថ​តាមធម្មតា។ កាលនៃ​បកតិឧបោសថ​នេះ ​មាន​៨ថ្ងៃ​​ក្នុង​មួយ​ខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន​៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃ​នៃ​បកតិឧបោសថ​នេះ ក្នុងសម័យ​ពុទ្ធកាល មានតែ​៦ថ្ងៃ។ ​ថ្ងៃ​៥កើត និង​៥រោច ជាកាល​នៃ​ការស្តាប់​ធម៌ទេសនា​ក្នុង​ពេលនោះ ក្រោយមក​ព្រះសង្គាហកត្ថេរ​ទាំងឡាយ លោក​លើក​ឡើង​រាប់​បញ្ចូល​ជា​ថ្ងៃ​ឧបោសថ ទើប​បកតិឧបោសថ​មាន ៨ថ្ងៃក្នុង​មួយខែ។ ២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គល​អ្នក​ភ្ញាក់រលឹក ជន​ទាំងឡាយ​កាល​រក្សា​នូវ​ឧបោសថនេះ រមែង​រក្សា​ដោយ​អំណាច​នៃ​កិរិយា​ក្រោក​ឡើង​ទទួល និង​ជូន​តាម​នៃ​ថ្ងៃ​ឧបោសថ​នីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុង​កន្លះខែ។ កាលនៃបដិជាគរុបោសថ មាន​ចំនួន ១១ថ្ងៃក្នុង​មួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃ​គឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែ​ពេញ មាន​ ៦ថ្ងៃ គឺ​បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែ​មិន​ពេញ មាន​៦ថ្ងៃ​គឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។ រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។ ៣.បាដិហារិយុបោសថ ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែ​ប្រកប​ដោយ​រដូវ​ភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជា​កាល​នៃ​បាដិហារិយបក្ខ។ ក្នុងរាជសុត្តវណ្ណនា មាន​សេចក្តីថា និពទ្ធុបោសថ គឺឧបោសថ​ដែលគេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ៣ខែ ក្នុង​ខាង​ក្នុង​វស្សា​ក្តី ឧបោសថ​​ដែល​បុគ្គល​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ១ខែ ត្រង់​ចន្លោះ​បវារណា​ទាំង​ពីរ​ក្តី ឧបោសថ​​ដែល​គេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​ត្រឹម​កន្លះខែ ចាប់​ពី​ថ្ងៃ​បវារណា​ទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។ ក្នុងតដ្តិកា បាន​បញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខ​នោះ ព្រោះ​ជា​ឧបោសថ​ គឺ​បុគ្គល​គប្បីរក្សា គឺថា​ប្រព្រឹត្ត​ជាប់​រៀង​រាល់​ឆ្នាំ។ បាដិហារិយបក្ខ មានន័យថា បក្សនៃ​បាដិហារិយុបោសថ បាន​ដល់​បក្ស​ទាំងពីរ​យ៉ាង​គឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។ ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ​ ជុណ្ហកបក្ស មាន​៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។ បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។ អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។ អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀង​រាល់​បក្ស ដោយ​អំណាច​នៃ​ថ្ងៃ​ខាង​ដើម និង​ខាងចុង​នៃ​ថ្ងៃ​បក្ខុបោសថ ជា​បាដិហារិយបក្ខ។ ពាក្យ​ណា​គាប់ចិត្ត បុគ្គល​អ្នក​មាន​សេចក្តីប្រាថ្នា​នូវ​បុណ្យ គប្បី​កាន់​យក​ពាក្យ​នោះ​តាម​សេចក្តី​គាប់​ចិត្ត​ចុះ។ សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពី​ឧបោសថ ដែល​មាន​ក្នុង​សម័យ​ពុទ្ធកាល​ថា កាលនៃ​បកតិឧបោសថ​ ក្នុងមួយខែ​មាន ៨ថ្ងៃ។ កាលនៃ​បដិជាគរុបោសថ ក្នុង​មួយខែ​មាន ១១ថ្ងៃ។ ខែប្រកប​ដោយ​រដូវ​ភ្លៀង​ទាំងអស់ ជាកាល​នៃ​បាដិហារិយុបោសថ។ ថ្ងៃដែលត្រូវរក្សាឧបោសថ​សីល ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​កំណត់ហើយ​នោះ ពិត​ជា​មាន​ប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទ​ដែល​ជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធ​សាសនា ដើម្បី​កុំ​ឲ្យ​ធម៌​វិន័យ​នៃ​ព្រះពុទ្ធ​បរមគ្រូ​ជាម្ចាស់​សាបសូន្យ គួរតែ​គោរព​ប្រតិបត្តិ​តាម​កាល​កំណត់​នៃ​ថ្ងៃ​ឧបោសថ ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​ហើយ។ បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវ​បាដិហារិយុបោសថ ត្រូវ​រក្សា​ឧបោសថសីល​គ្រប់​ថ្ងៃនៃ​ឧបោសថ​ទាំងអស់ តាម​បាដិហារបក្ស មិនបាន​លះបង់​នូវ​ថ្ងៃ​ឧបោសថ សូម្បី​តែ​មួយថ្ងៃ​ឡើយ ហើយ​ត្រូវ​ប្រកប​ដោយ​ខែ​ជារដូវ​ភ្លៀង​ ៤ខែផង។ ដោយ៥០០០ឆ្នាំ (ប្រភពដកស្រង់)
images/articles/3059/2book.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៤,៦០៩ ដង)
សីល​មាន​ន័យថា ទំលាប់ ឬប្រក្រតី ដោយ​សេចក្តីពីរយ៉ាងគឺ សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺ​ភាព​មិន​រាត់រាយ​នៃកាយកម្ម វចីកម្ម មនោកម្ម ដោយ​អំណាច​នៃ​ខ្លួន​ជាអ្នក​មាន​សីល​ល្អ​បរិសុទ្ធ។ ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាព​ទ្រទ្រង់​ដោយ​អំណាច​នៃ​ការ​ដម្កល់​នៃ​ធម៌​ជា​កុសល​ទាំងឡាយ កុសល​ទាំងនោះ ទុកជា​រូបាវចរកុសល​ក្តី អរូបាវចរ​កុសល​ក្តី ដែលតាំង​នៅ​​ស្ថិត​ស្ថេរ​បាន អាស្រ័យ​មាន​សីល​ជា​ឫសគល់ បើគ្មាន​សីល​ជា​ឫសគល់​ទេ កុសល​ទាំងនោះ ក៏​រលត់​រលាយ​បាត់ទៅ ព្រោះហេតុ​នោះ សាធុជន អ្នក​ចង់បាន​សេចក្តី​សុខ ដែល​ត្រូវ​ញុំាង​កុសល​ជា​រូបាវចរ ឬ​លោកុត្តរ ឲ្យ​កើតឡើង​ក្នុង​សន្តាន​នៃ​ខ្លួន ក៏គប្បី​ជម្រះ​សីល​ដែល​ខ្លួន​បាន​សមាទាន​ហើយ​ ឲ្យស្អាត​បរិសុទ្ធ​ផូរផង់ កុំគប្បី​ឲ្យ​មាន​សេចក្តី​សៅហ្មង​ឡើយ។​ ន័យម្យ៉ាងទៀត សីល​មាន​ន័យ​ ៤​ផ្សេង​ទៀតគឺសិរដ្ឋោ មាន​អត្ថ​ថា​ កំពូល។ សីល​ជាគុណជាតិមួយ ជាគ្រឿង​ប្រក់​រក្សា​ទុកនូវ​កុសល​ដទៃ​ មានកុសល​ថ្នាក់​សមាធិ ឬកុសល​ថ្នាក់​វិបស្សនា​ជាដើម ព្រោះ​ហេតុថា កុសល​ទាំង​អស់នោះ កាលបើ​គ្មាន​សេចក្តី​សង្រួម គឺសីល​ជា​ខាង​ដើម​ទេ នោះក៏​មិន​កើត​ឡើង​បាន។ ប្រសិន​ណាបើ​កុសល​ទាំង​អស់នោះ​បាន​កើតឡើង​ហើយ ដោយ​មាន​សីល​ជាហេតុ​ខាង​ដើម តែ​ដល់​ពេលក្រោយ សីល​នោះ​រលត់​បាត់​ទៅ កុសល​ទាំងអស់​នោះ ក៏ត្រូវ​សាប​សូន្យ​ទៅវិញ​ដែរ។ សីសដ្ឋោ មាន​អត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាល​ទេ ក៏ត្រូវ​ស្លាប់​អស់​ជីវិត​ទៅ មាន​ឧបមា​យ៉ាងណា កុសល​ទាំងឡាយ មាន​កុសល​ថ្នាក់​សមាធិ បញ្ញា និង​លោកុត្តរ ដែល​កើតឡើង និង​មាន​ការ​ប្រព្រឹត្ត​រីកចំរើន​ទៅបាន ក៏ព្រោះ​តែសីល កាលបើ​គ្មាន​សីល​ហើយ កុសល​ទាំងនោះ​ក៏​ត្រូវ​រលត់​សាប​សូន្យទៅ ក៏មាន​សេចក្តី​ឧបមេយ្យ​យ៉ាង​នោះ​ដែរ។ សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីល​ជាគុណជាតិ​មួយ បដិបក្ខ​នឹង​ទោសៈ កាល​បើ​សីល​កើតឡើង​ក្នុង​សន្តាន​ចិត្ត​ហើយ ទោសៈ (ធម្មជាតិ​ប្រទូស្ត​ក្នុង​អារម្មណ៍) ក៏​រលត់​ទៅ កិលេស គឺទោសៈ​នេះហើយ ដែលជា​តួ​ភ្លើងមួយ តែង​ដុត​កំដៅ​នូវ​ចិត្ត​សត្វ​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយ​ឆេះឡើង​បណ្តាល​ឲ្យសត្វ​​ទាំងឡាយ សាង​នូវ​អំពើ​បាប​ប្រកប​ដោយ​កាយ វាចា ចិត្ត មាន​ការ​សម្លាប់​សត្វ​ ជេរប្រទេច​ជាដើម ដែល​ឲ្យ​ផល​ជាទុក្ខ​ក្នុង​សំសារវដ្ត។ សត្វ​ទាំងអស់ កាលបើ​បាន​ធ្វើ​នូវ​សេចក្តី​សង្រួម​កាយ វាចា ចិត្ត​ឲ្យ​ផុត​ចាក​បាបកម្ម​ ជាង្នក​មិនមាន​ទោសៈ មាន​ចិត្ត​ស្ងប់​ស្រួល កាយកម្ម​ក៏​ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្ម​ក៏ស្ងប់ ម្ល៉ោះ​ហើយ​សត្វ​ទាំងនោះ ក៏ដល់​នូវ​ការ​ត្រជាក់​សុខស្រួល ផុត​ចាក​ពៀរ​វេរា​គ្រប់​យ៉ាង​ដែល​កើត​អំពី​បាបកម្ម រស់នៅ​ជាសុខ​ក្នុង​បច្ចុប្បន្ន​ជាតិនេះ នឹង​បាន​សុខ​តទៅ​ក្នុង​លោក​ខាងមុខ​ថែមទៀត។ សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មាន​ព្រះពុទ្ធដីកា​ថា សីលេន និព្វុតឹ យន្តិ សត្វ​ទាំង​ឡាយ​ទៅដល់​ព្រះនិព្វាន​ជាទី​រលត់​បង់នូវ​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង ក៏ព្រោះ​សីល។ ព្រះ​និព្វាន ជាទី​សុខ​ក្សេមក្សាន្ត ចាក​សេចក្តី​ទុក្ខ​​គ្រប់យ៉ាង ព្រះយោគាវចរ ដែល​បាន​ដល់​ទី​នោះ មិនមែន​បាន​ដោយ​ហេតុ​ដទៃឡើយ គឺដល់​ព្រះនិព្វាន​ដោយ​អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ក្នុង​សមថវិបស្សនា​កម្មដ្ឋាន ដែល​មាន​ការ​រក្សាសីល​ជាហេតុ។ ម្យ៉ាងទៀត សូម្បី​សត្វ​ទាំងឡាយ ដែល​នៅ​អន្ទោល​ទៅ​មកក្នុង​ភពបី ដែល​បាន​ទទួល​សោយ​នូវ​សេចក្តី សុខ​ដ៏ច្រើន ក៏ព្រោះ​​ការ​រក្សាសីល​ជាហេតុ ដូច​ពុទ្ធដីកា​ថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់​សុគតិ ក៏ព្រោះ​សីល ការ​បរិបូណ៌​ដោយ​ភោគ​សម្បត្តិ ក៏ព្រោះ​សីល។ សត្វ​ទាំងឡាយ ដែល​មិនបាន​សេចក្តី​សុខ តែង​ជួប​នូវ​សេចក្តី​ទុក្ខ​លំបាក និង​មហន្តរាយ មាន​ការ​កើត​ក្នុង​មហានរក ប្រេត​ អសុរកាយ តិរច្ឆាន ព្រោះ​តែ​គ្មាន​សីល។ សត្វ​ទាំងឡាយ​ដែល​កើត​ក្នុង​ភពបី បាន​សោយ​នូវ​ទោស ៥យ៉ាង គឺ អាយុ​ខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើន​ដោយ​ការ​ជាប់ចោទ​អំពី​សំណាក់​នៃ​ជន​ដទៃ ១ ការ​ពោល​បង្កាច់​បង្ខូច​ចំពោះ​ពាក្យដែល​ខ្លួន​ពោល​ពិតហើយ ១ ការ​ឆ្កួត​លីលា​វង្វេង ១ ព្រោះ​ទោស​ គឺការមិន​រក្សា​សីល​ហ្នឹងឯង។ សីល មានធម៌ពីរយ៉ាង ជាហេតុពិត។ ហិរិ សេចក្តីខ្មាសបាប។ មាន​ឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់​ចាប់ពាល់​ដោយ​ដៃ​យ៉ាងណា បាបធម៌ បុគ្គលគួរ​ខ្ពើម មិនប្រព្រឹត្ត​អំពើបាប​នោះ ក៏យ៉ាងនោះដែរ។ ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជា​បុគ្គល​មិន​ចាប់​ពាល់​នូវ​ភ្លើង​ដែល​កំពុង​​ឆេះ ព្រោះ​ខ្លាច​រលាក​យ៉ាងណា បុគ្គល​មិន​គួរ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្លាច​ទោស​នៃ​អំពើ​បាប​នោះ​ឲ្យផល​ ក៏យ៉ាង​នោះ​ដែរ។ សេចក្តីពិតថា កាលដែលហិរិ និង​ឱត្តប្បមាន សីល​រមែង​កើតឡើងផង ស្ថិតនៅផង តែបើ​ហិរិ និង​ឱត្តប្ប​មិនមាន​ទេនោះ សីល​កើតឡើង តែ​មិនស្ថិតនៅ។ អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យ​កើត​ឡើង​អវិប្បដិសារៈ (សេចក្តី​មិន​ក្តៅក្រហាយ​ស្តាយ​ក្រោយ)។ អវិប្បដិសារៈ​កើតឡើង ជាបច្ច័យ​ឲ្យកើត​បាមោជ្ជៈ (សេចក្តី​រីករាយ​​ទន់)។ បាមោជ្ជៈ​កើតឡើង ជាបច្ច័យ​ឲ្យ​កើត​បីតិ (សេចក្តី​ឆ្អែត​ចិត្ត)។ បីតិកើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​បស្សទ្ធិ (សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត)។ បស្សទ្ធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យ​កើត​សុខ (សេចក្តី​ស្រួល​កាយ ស្រួលចិត្ត)។ សុខ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​សមាធិ (ការ​តម្កល់​ចិត្ត​នឹង)។ សមាធិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​យថាភូតញ្ញាណទស្សន (ប្រាជ្ញាដែល​ដឹង​ច្បាស់ ឃើញ​ច្បាស់​នូវ​ធម៌​តាមពិត)។ យថាភូតញ្ញាណទស្សន​កើតឡើងហើយ ជាបច្ច័យ​ឲ្យកើត​និព្វិទា (សេចក្តី​នឿយណា)។ និព្វិទា​កើត​ឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិរាគ (ការ​ប្រាសចាក​តម្រេក)។ វិរាគ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិ (ការរួច​ផុត​ស្រឡះ​ចាក​កិលេស)។ វិមុត្តិ​កើតឡើង​ហើយ ជាបច្ច័យ​ឲ្យកើត​វិមុត្តិញ្ញាណទស្សន (ប្រាជ្ញា​ដឹងច្បាស់ ឃើញ​ច្បាស់​ថា រួច​ផុត​ស្រឡះ​ចាក​កិលេស)។ អានិសង្ស​សីល ៥ទៀតគឺ ១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​បាន​នូវ​គំនរ​ភោគសម្បត្តិ​ដ៏​ច្រើន ដែល​មាន​សេចក្តី​មិន​ប្រមាទ​ជាហេតុ។ ២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីល​ពេញ​លេញ រមែង​ផុសផុល​ឡើយ។ ៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែង​ចូលទៅ​កាន់​បរិស័ទ​ណាមួយ ទុក​ជា​ខត្តិយ​បរិស័ទក្តី ព្រាហ្មណ​បរិស័ទ​ក្តី គហបតិ​បរិស័ទ​ក្តី សមណ​បរិស័ទ​ក្តី ជាអ្នក​ក្លៀវ​ក្លា មិន​អៀន​អន់​ចូល​ទៅរក។ ៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នក​មិនវង្វេង ធ្វើ​កាលកិរិយា (ស្លាប់)។ ៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់​អំពី​បែកធ្លាយ​កាយ​ទៅ រមែង​ចូល​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក។ (បិ. ៥៧, ឃ.២៤២) សិក្ខាបទ ៥ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្តខុស​ក្នុង​កាម​ទាំង​ឡាយ។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ សិក្ខាបទ ១០ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌។ មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។ ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។ ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ទទួល​កាន់​យក​​នូវ​មាស និង​ប្រាក់ ដោយ​ខ្លួន​ឯង ឬប្រើ​អ្នកដទៃ​ឲ្យ​ទទួល​កាន់យក​ហើយ​ត្រេកអរ​ចំពោះ​មាស និង​ប្រាក់​នោះ។ សិក្ខាបទ ៨ បាណាតិបាតា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យ​ធ្លាក់​ចុះ​កន្លង គឺសម្លាប់​សត្វ។ អទិន្នាទានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។ អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​មិន​ប្រសើរ គឺ​សេព​នូវ​មេថុនធម្ម។ មុសាវាទា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​កុហក។ សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​ហេតុ​ជា​ទីតាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា និង​មេរ័យ។ វិកាលភោជនា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​បរិភោគ​នូវ​ភោជនាហារ​ក្នុង​កាល​ខុស។ នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុ​វៀរចាក​កិរិយា​រាំ និង​ច្រៀង និង​ប្រគំ និង​មើល​នូវ​ល្បែង​ដែល​ជា​សត្រូវ​ដល់​កុសលធម៌ និង​ទ្រទ្រង់ និង​ប្រដាប់​តាក់តែង និង​ស្អិតស្អាង (រាងកាយ) ដោយ​ផ្កា​កម្រង និង​គ្រឿង​ក្រអូប និង​គ្រឿង​លាប​ផ្សេងៗ។ ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុ​វៀរចាក​ទីសេនាសនៈ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​សេនាសនៈ​ដ៏​ប្រសើរ។ ដោយ៥០០០ឆ្នាំ
images/articles/3181/trghdyui867u6yer.jpg
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ៦,២១៥ ដង)
កិច្ចប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលជាគោលសំខាន់បំផុត មាន៣យ៉ាងគឺ៖ សីល១, សមាធិ១, បញ្ញា១ ។ គុណជាតិទាំង៣នេះ គឺសីលជាគុណជាតិដែល យោគាវចរត្រូវរក្សាមុន ជាងគុណជាតិដទៃទាំងអស់ ក្នុងកិច្ចប្រតិបត្តិ ដើម្បីប្រព្រឹត្តទៅធ្វើ ឲ្យជាក់ច្បាស់នូវផ្លូវ ព្រះនិព្វាន ដែលជាទីរលត់បង់នូវ សេចក្តីទុក្ខ ទាំងពួង។ -ព្រោះហេតុអ្វី? -ព្រោះថា កាលបើសីលមិនមានក្នុងសន្តានចិត្តនៃយោគាវចរហើយ សមាធិ ការ តម្កល់ចិត្តនឹង ក៏មិនមាន និងមិនអាចញ៉ាំង វិបស្សនាបញ្ញា ឲ្យកើតឡើង បានដោយពិត ។ មានសេចក្តីនៅក្នុងគុម្ពីរ វិសុទ្ធិមគ្គ ភាគ១ថាៈ បុរសឈរស៊ប់នៅលើផែនដី លើក នូវកាំបិតដែលបានសំលៀងយ៉ាងមុត ហើយកាប់នូវ គុម្ពឬស្សីយ៉ាងធំបាន មាន សេចក្តីឧបមាយ៉ាងណា យោគាវចរដែលស្ថិត នៅលើផែនដី គឺសីល លើកឡើងនូវកាំបិត គឺវិបស្សនាបញ្ញា ដែលបានសំលៀងយ៉ាងមុតល្អ ដោយថ្មសំលៀងគឺសមាធិ ដោយដៃគឺ បរិហារិកប្បញ្ញា ដែលផ្គងឡេីងដោយកម្លាំង នៃសេចក្តីព្យាយាម កាត់ ផ្តាច់នូវបណ្តាញគឺ តណ្ហា ដែលធ្លាក់ចុះក្នុងសន្តាន នៃខ្លួននោះទាំងអស់បាន ក៏មានសេចក្តីឧបមេយ្យ យ៉ាងនេះដែរ ។ ព្រះពុទ្ធដីកា៖ សីលេ បតិដ្នាយ នរោ សបញ្ញោ ចិត្តំ បញ្ញញ្ច ភាវយំ អាតាបី និបកោ ភិក្ខុ សោ ឥមំ វិជជយេ ជដំ នរ:ប្រកបដោយបញ្ញា ស្ថិតនៅស៊ប់ក្នុងសីល កាលចំរើននូវចិត្តផង បញ្ញាផង ជាអ្នកមានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេសជាប្រក្រតី មានប្រាជ្ញាជា គ្រឿងរក្សាខ្លួន ឃើញភ័យក្នុងសង្សារ នរ:នោះគប្បីកាត់ផ្តាច់ នូវបណ្តាញនេះបាន ។ បណ្តាធម៌ទាំង៣នេះ សូមលើកយកត្រង់ពាក្យថា សីលដែលជាកិច្ចប្រតិបត្តិ ដំបូងរបស់ពុទ្ធបរិស័ទ ក្នុងសាសនានេះ មកបកស្រាយមុន ដូចតទៅ៖ អ្វីជាតួសីល? ធម៌៤យ៉ាងគឺ ចេតនា១, ចេតសិក១, សំវរ:១, អវិតិក្កម:១ របស់បុគ្គលវៀរចាកអំពើ មានបាណាតិបាតជាដើម ឬថារបស់បុគ្គល កាលបំពេញ នូវវត្តិប្រតិបត្តិ ហៅថា សីល ន័យក្នុងបដិសម្ភិទា មានពោលថា៖ ចេតនា សីលំ ចេតសិកំ សីលំ សំវរោ សីលំ អវិតិក្កមោ សីលំ ប្រែថា៖ ចេតនាជាតួសីល ចេតសិកជាតួសីល សេចក្តីសង្រួមជាតួសីល ការមិនប្រព្រឹត្តកន្លងជាតួសីល ។ ១- ចេតនា សីលំ ចេតនាជាតួសីល ព្រះពុទ្ធដីកា៖ ចេតនាហំ ភិក្ខវេ សីលំ វទាមិ ម្នាលភិក្ខុទាំង ឡាយ តថាគតហៅថា ចេតនាជាតួសីល ។ ចេតនាមានន័យថា ធម្មជាតិអ្នកគិត អ្នកចាត់ចែង អ្នកសន្សំ វិគ្គហថាៈ អភិសន្ទហតីតិចេតនា ធម្មជាតិចាត់ចែងហៅថា ចេតនា បានសេចក្តីថា ធម្មជាតិដែលញ៉ាំង សម្បយុត្តធម៌ គឺចិត្តនិងចេតសិក ដែលប្រកបជាមួយ ឲ្យហូរចុះទៅក្នុងសីល ។ ការគិត គំនិត ការចាត់ចែង របស់បុគ្គល វៀរចាកបញ្ចវេរា គឺសម្លាប់សត្វ១, ការកាន់យកទ្រព្យសម្បត្តិ ដែលគេមិនបានឲ្យ១, ការប្រព្រឹត្តខុសក្នុងកាម១, ការពោល ពាក្យកុហក១, ការផឹកទឹកស្រវឹង មានសុរានិងមេរ័យ១ តាមផ្លូវកាយ ឬផ្លូវវាចា ហៅ ថាសីល ។ ម៉្យាងទៀត ចេតនាក្នុង កម្មបថ ៧យ៉ាង គឺ កាយកម្ម៣ និង វចីកម្ម៤ របស់បុគ្គល កាលលះបង់ នូវអំពើមានកិរិយា ញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ជាដើម ក៏ហៅថាសីល ។ ២- ចេតសិកំ សីលំ ចេតសិកជាតួសីល ចេតសិកមានន័យថា ធម្មជាតិមានសេចក្តីកើត សេចក្តី រលត់ អារម្មណ៍និងវត្ថុ ជាមួយគ្នាដោយចិត្ត ហៅថាចេតសិក តែនៅក្នុងទីនេះបានដល់ធម៌៣យ៉ាងគឺ៖ ១- អនភិជ្ឈា ការមិនសម្លឹងរំពៃចង់បានទ្រព្យរបស់គេ មកធ្វើជាទ្រព្យរបស់ខ្លួន ដែលជាអលោភចេតសិក ។ ២- អព្យាបាទោ ការមិនចងគំនុំចង់ឲ្យសត្វដទៃវិនាស ដែលជាអទោសចេតសិក។ ៣- សម្មាទិដ្និ ការយល់ឃើញត្រូវ ដែលជាអមោហចេតសិកហៅថាសីល ។ ដូចមានព្រះពុទ្ធដីកាជាដើមថាៈ ចេតសិក សីលំ នាម អភិជ្ឈំ បហាយ វិគតាភិជ្ឈេន ចេតសោ វិហរតិ បុគ្គលលះបង់នូវអភិជ្ឈា មានចេតនាដែលមាន អភិជ្ឈាទៅប្រោសហើយ គង់នៅ ឈ្មោះថា ចេតសិកសីល ។ ៣- សំវរោ សីលំ សេចក្តីសង្រួមជាតួសីល សេចក្តីសង្រួម៥យ៉ាងគឺ៖ ១- បាតិមោក្ខសំវរោ សេចក្តីសង្រួមនូវកាយ វាចា ទៅតាមសិក្ខាបទដែលមាន នៅក្នុង បាដិមោក្ខ បានដល់បរាជិក៤, សង្ឈាទិសេស១៣, អនិយត២, និស្សត្តិយបាចិត្តយ៣០, សុទ្ធិកបាចិត្តយ៩២, បាដិទេសនិយ៤, សេក្ខិយវត្ត៧៥, អធិករណ សមថ៧ រួមជា២២៧ (សិក្ខាបទសម្រាប់ភិក្ខុសង្ឃ) និងសេចក្តីសង្រួមកាយ វាចាមិន ប្រព្រឹត្តកន្លងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ខាងក្រៅបាតិមោក្ខបានដល់ពួកសិក្ខាបទ ដែលជាពួកថុល្លច្ចយាបត្តិ, ទុក្កដាបត្តិ, ទុព្ភាសិតាបត្តិ សីលនេះជាបាតិមោក្ខសំវរសីល ។ ២- សតិសំវរោ សេចក្តីសង្រួមសតិ បានដល់ការសង្រួមឥន្រ្ទិយទាំង៦ គឺ៖ ចក្ខុន្រ្ទិយ១, សោតិន្រ្ទិយ១, ឃានិន្រ្ទិយ១, ជីវ្ហិន្រ្ទិយ១, កាយិន្រ្ទិយ១, មនិន្រ្ទិយ១ គឺ ជាការសង្រួមស្មារតី តាមផ្លូវភ្នែក-ត្រចៀក -ច្រមុះ-អណ្តាត -កាយ-និងចិត្ត ហាមឃាត់ មិនឲ្យអកុសលធម៌ គឺអភិជ្ឈានិង ទោមនស្ស និងបាបធម៌ កើតឡើង គ្របសង្កត់ចិត្តបាន ក្នុងខណ:ដែលមានអារម្មណ៍ មានរូបារម្មណ៍ជាដើម មកប៉ះខ្ទប់នឹងទ្វារ មាន ចក្ខុទ្វារជាដើម ។ សីលនេះជា ឥន្រ្ទិយសំវរសីល។ ៣- ញាណសំវរោ សេចក្តីសង្រួមញាណ (ការដឹង) បានដល់ប្រាជ្ញាដែលតម្កល់ ដោយប្រពៃ ពិចារណាក្នុងការប្រើប្រាស់នូវបច្ច័យ៤ គឺ ចីវរប្បច្ច័យ១, បិណ្ឌបាតបច្ច័យ១, សេនាសនបច្ច័យ១, គិលានភេសជ្ជបច្ច័យ១ តាមសមគួរដល់ធម៌នៃការ ប្រើប្រាស់បច្ច័យ របស់អ្នកបួសមានធាតុបច្ចវេក្ខណ:ជាដើម ។ សីលនេះ ជាបច្ចយ សន្និស្សិតសីល ។ ៤- ខន្តិសំវរោ សេចក្តីសង្រួមក្នុងការអត់ទ្រាំគ្រប់យ៉ាង ចំពោះត្រជាក់និងក្តៅ លោកធម៌៨គឺ៖ លាភ១, អលាភ១, យស១, អយស១, និន្ទា១, សរសើរ១, សុខ១, ទុក្ខ១ ជាដើម ដែលកើតឡើងដល់ខ្លួន ។ ៥- វិរិយសំវរោ សេចក្តីសង្រួមនូវការព្យាយាម បានដល់នូវការព្យាយាមអត់ សង្កត់ កម្ចាត់បង់នូវ អកុសលវិតក្ក:៣គឺ៖ កាមវិតក្ក: សេចក្តីត្រិះរិះពីកាម១, ព្យាបាទ វិតក្ក: សេចក្តីត្រិះរិះពីព្យាបាទ១, វិហិង្សាវិតក្ក: សេចក្តីត្រិះរិះបៀតបៀនសត្វ១ ដែលកើតឡើងគ្របសង្កត់ចិត្ត ។ សេចក្តីសង្រួម៥យ៉ាង និងចេតនាវៀរចាក ចំពោះវត្ថុដែលដល់ព្រម របស់កុលបុត្ត ដែលជាអ្នក ភ័យខ្លាចក្នុងបាប ក៏ហៅថា សំវរសីលទាំងអស់ ។ ៤- អវិតិក្កមោសីលំ ការមិនប្រព្រឹត្តកន្លងជាតួសីល បានដល់ការមិនប្រព្រឹត្តកន្លង ដែលប្រកបដោយ កាយ វាចា របស់បុគ្គលដែល បានសមាទានសីល មានសីល៥ជាដើម ។ ឧបាសក ឧបាសិកា ដែលបានសមាទានសីល ពីបុគ្គល ឬព្រះសង្ឃហើយ ក៏ប្រឹងសង្រួមកាយវាចា ដោយប្រពៃតាមសិក្ខាបទ ដែលខ្លួនបាន សមាទានហើយ គឺមិនប្រព្រឹត្តកន្លងនូវ សិក្ខាបទណាមួយឡើយ ។ សីលរបស់ ឧបាសក-ឧបាសិកា ដែលកើតឡើងនេះឯង ហៅថា អវិតិក្កមសីល ។ ………………ព្រះពុទ្ធដីកាៈ បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៍មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។ ដោយ៥០០០ឆ្នាំ
images/articles/3081/__________________.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ២,៩៦៤ ដង)
ខ្លឹមសារនៅក្នុង ខជ្ជនីយវគ្គទី ៣ ( បិដក ៣៣ ទំព័រ ២១៧ ) លោកនេះ គឺបែបហ្នឹងឯង ។ ភ្លឺងងឹត ជិតឆ្ងាយ សុខទុក្ខ រីករាយសោកសៅ...កើតឡើងហើយវិនាសទៅ ។ មនុស្សដ៏ច្រើនបានកើតទុក្ខកន្ទក់កន្ទេញថា ម្ដេចក៏សេចក្ដីស្លាប់មកឆាប់យ៉ាងនេះ...។ កិច្ចបដិបត្តិក្នុងព្រះធម៌ គឺសតិរលឹកដឹង វិបស្សនាឃើញសង្ខារលោកតាមពិតថា បែបហ្នឹងឯង ( តថានិ ) ហើយមិនកើតទុក្ខក្នុងចិត្តឡើយ ប៉ុណ្ណឹង ជាការសមរម្យហើយ ។ ភិក្ខវេ... សោ ឯវំ បជានាតិ នត្ថិ នុ ខោ តំ កិញ្ចិ លោកស្មឹ យមហំ ឧបាទិយមានោ ន វជ្ជវា អស្សន្តិ។ ម្នាលភិក្ខុទាំងឡាយ... អរិយសាវ័កនោះរមែងដឹងយ៉ាងនេះថា កាលបើអាត្មាអញ ប្រកាន់របស់ណាដែលមិនមានទោស របស់នោះ រមែងមិនមានតិចតួចក្នុងលោកឡើយ ៕៚ ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១ ដោយ៥០០០ឆ្នាំ
images/articles/2191/Untitled-1-Recovered.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១៨,២៦៧ ដង)
គុណ​របស់​ព្រះសម្មាសម្ពុទ្ធ ព្រះគុណ​របស់​ព្រះសម្មាសម្ពុទ្ធ​​ទាំង​ឡាយ កាល​ប្រមូល​សរុប​មក​មានត្រឹម​តែ ៣ ប៉ុណ្ណោះ តែ​បើ​ពោល​ដោយ​ពិស្ដារ មិន​មាន​អ្នក​ណា​នឹង​អាច​រាប់​បាន អាច​ប្រមាណ​បាន​ឡើយ ព្រោះព្រះអង្គ​តាំង​បណិធាន​ប្រាថ្នា​នឹង​ជួយ​សត្វ​ទាំង​ឡាយ ឲ្យ​ផុត​សង្សារ​ទុក្ខ​ដោយ​ផ្ដើម​តាំង​ព្រះទ័យ​ថាៈ ពុទ្ធោ ពោធេយ្យំ មុត្តោ មោចេយ្យំ តិណ្ណោ តារេយ្យំ យើង​ត្រាស់​ដឹង​ហើយ នឹង​ឲ្យ​អ្នក​ដទៃ​ត្រាស់​ដឹង​ផង
images/articles/2192/Untitled-1-Recovered.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ២៥,១២៧ ដង)
ក្នុង​ពាក្យ​ថា "សំវរៈ ឈ្មោះ​ថា សីល" នេះ​បណ្ឌិត​ គប្បី​ជ្រាប​សំវរៈ ៥ ប្រការ គឺ បាតិមោក្ខសំវរៈ ១ សតិសំវរៈ ១ ញាណសំវរៈ១ ខន្តិសំវរៈ ១ វីរិយសំវរៈ ១។ បណ្ដាល​សំវរៈ​ទាំង ៥ នោះ សំវរៈ​នេះ​ថា "ភិក្ខុ​ជាអ្នក​ចូល​ដល់​ហើយ​ជាអ្នក​ប្រកប​ព្រម​ហើយ​ដោយ​បាតិមាក្ខ​សំវរៈ​នេះ" ឈ្មោះ​ថា បាតិមោក្ខ​សំវរៈ ។ សំវរៈ​នេះ​ថា "​ភិក្ខុ រក្សា​ចក្ខុន្ទ្រីយ៍ដល់​នូវ​ការ​សង្រួម ក្នុង​ចក្ខុន្ទ្រីយ៍ " ឈ្មោះថា សតិសំវរៈ។សំវរៈនេះ​ (ដោយពាក្យ) ថាៈ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​តប​ថា ម្នាល​អជិតៈ! ក្រសែនៃ(តណ្ហា)ទាំង​ឡាយ​ណា មាន​ក្នុង​លោក, សតិ​ជាគ្រឿង​ឃាត់​នូវ​ក្រសែ​ទាំង​ឡាយ​នោះ, តថាគត ហៅ​សតិ ថា​ជាគ្រឿង​បិទបាំង​នូវ​ក្រសែ​ទាំង​ឡាយ, តែ​ក្រសែ​ទាំង​នោះ អ្នក​បតិបត្តិ ត្រូវ​បិទ​ដោយ​បញ្ញា​ ដូច្នេះឈ្មោះ​ថា ញាណ​សំវរៈ។ សូម្បី​ការ​សេព​នូវ​បច្ច័យ រមែង​ដល់​នូវ​ការ​ប្រជុំ​ចុះ ក្នុង​ញាណ​សំវរៈ​នេះ​ដែរ។ ចំណែក​សំវរៈ ដែល​មក​ដោយ​ន័យ​ថា "ភិក្ខុ ជាអ្នក​អត់​ទ្រាំ​ចំពោះ​ត្រជាក់​ក្ដៅ" ដូច្នេះ​ជាដើម​នេះ ឈ្មោះ​ថា ខន្តិសំវរៈ។ ឯសំវរៈ​ដែល​មក ដោយ​ន័យ​ថា "ភិក្ខុ តែង​អត់​សង្កត់​នូវ​កាម​វិតក្កៈ ដែល​កើត​ឡើង​ហើយ" ដូច្នេះ​ជាដើម​នេះ ឈ្មោះ​ថា វីរិយសំវរៈ។ សូម្បី​អាជីវបារិសុទ្ធិសីល រមែង​ដល់​នូវ​ការ​ប្រជុំ​ចុះ ក្នុង​វីរិយសំវរៈ​នេះ​ដែរ។ សំវរៈ ៥ ប្រការ​នេះ​ក្ដី ការ​វៀរចាក​វត្ថុ​ដែល​ដល់​ព្រម​របស់​ពួក​កុលបុត្រ ដែល​ភ័យ​ខ្លាច​បាប​ក្ដី, កិរិយាសង្រួម និង ការ​វៀរ​ទាំង​អស់​នោះ បណ្ឌិត គប្បី​ជ្រាប​ថា សំវរសីល យ៉ាង​ដូច្នេះ។ ពាក្យ​ថា "ការ​មិន​ប្រព្រឹត្តិ​កន្លង ឈ្មោះ​ថា សីល" បាន​ដល់ ការ​មិន​ប្រព្រឹត្ត​កន្លង​ដែល​ប្រព្រឹត្ត​ទៅ ខាង​ផ្លូវ​កាយ និង ផ្លូវ​ចិត្ត របស់​បុគ្គល​អ្នក​ដែល​បាន​សមានទានសីល​ហើយ។ ដកស្រង់ចេញពីសៀវភៅ វិសុទ្ធិមគ្គប្រែ ភាគទី១ រៀប​រៀង​ដោយ ភិក្ខុវិនយធរោ មហាយិន-នឿន ដោយ​៥០០០​ឆ្នាំ
images/articles/2193/Untitled-1-Recovered.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៣១,៦១០ ដង)
ទោស​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ល្មើស​សីល ៥ បុគ្គល​អ្នក​មិន​បាន​រក្សា​សីល ៥ តែង​រស់​នៅ​មាន​សេចក្ដី​ប្រមាទ ដូច​ប្រមាទ​ក្នុង​ការងារ​ប្រកប​មុខរបរ ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​ថែរក្សា​បុត្រ​ភរិយា មាតាបិតា​ជាដើម មិនតែ​ប៉ុណ្ណោះ​ថែម​ទាំង​នាំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេងៗ មានលេង​ល្បែង សេពគប់បាបមិត្ត លេងស្រី ផឹកសុរាជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ់ទ្រព្យ​សម្បត្តិ និង​កិត្តិយស
images/articles/2194/Untitled-1-Recovered.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៨,៨៤៧ ដង)
សព្វេ សត្តា ម​រិ​ស្ស​ន្តិ មរណ​ន្តំ ហិ ជី​វិ​តំ យ​ថា​កម្មំ គ​មិ​ស្ស​ន្តិ បុញ្ញ​បាប​ផល​លូ​ប​គា និ​រ​យំ បាប​កម្ម​ន្តា បុញ្ញ​កម្មា​ ច សូ​គ​តឹ សត្វ​ទាំង​ឡាយ​ ទៀង​តែ​នឹង​ស្លាប់​គ្រប់ ៗ គ្នា ព្រោះ​ថា​ជី​វិត​របស់​សត្វ​ទាំង​ឡាយ សុទ្ធ​តែ​មាន​សេច​ក្តី​ស្លាប់​នៅ​ខាង​ចុង​បំ​ផុត​គ្រប់ ៗ ប្រាណ ម៉្យាង​ទៀត​សត្វ​ទាំង​ឡាយ​រ​មែង​កាន់​យក​នូវ​ផល​បុណ្យ​ ផល​បាប ហើយ​នឹង​ទៅ​តាម​យ​ថា​កម្ម គឺ​ទៅ​តាម​គួរ​ដល់​អំ​ពើ​ល្អ និង​ អា​ក្រក់​ដែល​ខ្លួន​បាន​ធ្វើ
images/articles/2196/Untitled-1-Recovered.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១៩,៩៧៣ ដង)
អ្វី​ជា ជាតិ, ជរា, ម​រ​ណៈ, សោកៈ (ភាព​សោក​សៅ) ? ការ​កើត​ ការ​កើត​ព្រម ការ​ចាប់​កំ​ណើត ការ​កើត​ប្រា​កដ​នៃ​ខន្ធ​ទាំង​ឡាយ ការ​បាន​ចំ​ពោះ​នូវ​អា​យ​ត​នៈ​ទាំង​ឡាយ​ណារបស់​សត្វ​ទាំង​ឡាយ​នោះ ៗ ក្នុង​សត្ត​និកាយ​នោះ ៗ នេះ​ហៅ​ថា ជាតិ ។ សេច​ក្តី​ចាស់​គ្រាំ​គ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រីវ​ជ្រួញ ការ​រួញ​ថយ​នៃ​អាយុ ការ​ចាស់​ទុំ​នៃ​ឥន្រ្ទិ​ទាំង​ឡាយ​ណា​របស់​សត្វ​ទាំង​ឡាយ​នោះ
images/articles/2198/Untitled-1-Recovered.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ១២,៩២០ ដង)
ការ​ស្កប់​ស្កល់​ក្នុង​កាម​ទាំង​ឡាយ​ រមែង​មិន​មាន ព្រោះ​ក​ហា​បណៈ​ (ដែល​ធ្លាក់​ចុះ) ដូច​ទឹក​ភ្លៀង​ទេ កាម​ទាំង​ឡាយ​ មាន​សុខ​តិច មាន​ទុក្ខ​ច្រើន, អ្នក​ប្រាជ្ញ​ដឹង​ច្បាស់​យ៉ាង​នេះ​ហើយ លោក​មិន​បាន​ត្រេក​អរ​ក្នុង​កាម​ទាំង​ឡាយ សូម្បី​ជា​ទិព្វ​ឡើយ, សា​វ័ក​របស់​ព្រះ​សម្មា​សម្ពុទ្ធ រ​មែង​ជា​អ្នក​ត្រេក​អរ​ក្នុង​ធម៌ ជា​គ្រឿង​អស់​តណ្ហា ។ មនុស្ស​ទាំង​ឡាយ​ច្រើន​នាក់ ត្រូវ​ភ័យ​គម្រាម​ហើយ តែង​យក​ភ្នំ អា​រាម និង រុក្ខ​ចិ​តិយ​ជា​ទី​ពឹង, ទី​ពឹង​បែប​នេះ មិន​មែន​ជា​ទី​ពឹង​ដ៏​ក្សេម​ទេ ទី​ពឹង​បែប​នេះ មិន​មែន​ជា​ទី​ពឹង​ដ៏​ឧត្តមម​ទេ បុគ្គល​អា​ស្រ័យ​នូវ​ទី​ពឹង​នេះ​ហើយ រមែង​មិន​រួច​ស្រ​ឡះ​ចាក​ទុក្ខ​ទាំង​ពួង​ឡើយ ។ លុះ​តែ​បុគ្គល​ណា​យក ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ជា​ទី​ពឹង​ ឃើញ​ច្បាស់​នូវ​ អ​រិ​យសច្ច​ទាំង ៤ គឺ ទុក្ខ​សច្ច ១, ទុក្ខ​ស​មុ​ទយ​សច្ច ១ , និ​រោធ​សច្ច កន្លង​ទុក្ខ ១, អ​រិ​យ​មគ្គ ប្រ​កប​ដោយ​អង្គ​ ៨ ជា​ដំណើរ​ទៅកាន់​ព្រះ​និព្វាន ដែល​ជា​ទី​រម្ងាប់​ទុក្ខ ១, ដោយ​ប្រា​ជ្ញា​ដ៏​ប្រ​ពៃ​នេះ​ឯង​ទី​ទី​ពឹង​ដ៏​ក្សេម​ នេះ​ឯង​ជា​ទី​ពឹង​ដ៏​ឧត្តម បុគ្គល​អា​ស្រ័យ​ទី​ពឹង​នេះ រ​មែង​រួច​ស្រ​ឡះ​ចាក​ទុក្ខ​ទាំង​ពួង​បាន ។គា​ថា​ធម្ម​បទ "ពុទ្ធ​វគ្គ" សុ.​ខុទ្ទ​ក​និ​កាយ បិ. ៥២ ) ដកស្រង់​ចេញពីសៀវភៅ វត្ត​ប្រ​តិ​បត្តិ​ពុទ្ធ​សា​ស​និក​ជន រៀបរៀង​ដោយៈ ព្រហ្ម មេ​ត្តា (គ​តិ​បណ្ឌិ​តោ) ហៅ ជយ​វរិន្ទ វាយអត្ថបទ​ដោយៈ ឧបាសក សូត្រ តុលា ដោយ​៥០០០​ឆ្នាំ
images/articles/2199/Untitled-1-Recovered.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០២៤ (អាន: ៧,៥៨១ ដង)
ទាន​ក្នុង​អនុបុព្វិកថា ពុទ្ធបរិស័ទ​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ក្នុង​ពោធិសម័យ​ ៤៥ ព្រះវស្សា ព្រះពុទ្ធ​ទ្រង់​បំពេញពុទ្ធ​កិច្ច ៥ យ៉ាង ដោយ​គ្មាន​នឿយ​ណា​ព្រះកាយពល។ ក្នុង​ពុទ្ធកិច្ច​៥យ៉ាង​នោះ​បាន​ពោល​ថា ពេល​ថ្ងៃ​រសៀល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ព្រះធម៌។ ក្នុងពេលនោះ ព្រះអង្គ​ទ្រង់​ចាប់​ផ្ដើមសម្ដែង​អំពី​ទាន​ទុក​ជាមុន ហើយ​ទ្រង់​សំដែង​អំពីសីល ឋានសួគ៌ កាមាទីនវៈ និង នេក្ខមៈ តាមលំដាប់។
images/articles/2074/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១១,៦៩៧ ដង)
នាទី​ភរិយា​ចំពោះ​ស្វាមី នាង​ជា​ភរិយា កាល​បើ​ស្វាមី​បាន​បំពេញ​នាទី​ចំពោះ​ខ្លួន​ហើយ ក៏​គប្បី​បំពេញ​នូវ​តួនាទី ៥ យ៉ាង ចំពោះ​ស្វាមី​ខ្លួន​វិញ​គឺៈ ១. ចាត់​ចែង​ការងារ​ក្នុង​ផ្ទះ​ដោយ​ល្អ​ប្រពៃ មាន​កិច្ច​ការ​ចង្ក្រាន ឆ្នាំង មើល​រៀប​ចំ​ឥវ៉ាន់ ទ្រព្យ​សម្បត្តិ មើល​ខ្ញុំ​បំរើ​ធ្វើ​ការងារ។ ល។ រៀប​ចំ​ផ្ទះសម្បែង​ឲ្យ​រៀប​រយ ស្អាត​បាត មាន​អនាម័យ គួរ​ចង់​នៅ ដូច​សុភាសិត​ថា " ដំណេក​ដេក​ជា​ខ្នាត
images/articles/2076/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១៨,០៥៧ ដង)
មិត្ត​គួរសេពគប់​មាន​៤​ប្រភេទ ១. មិត្ត​មាន​ឧបការៈមាន​ ៤ យ៉ាង ក- មិត្ត​រក្សា​មិត្ត ពេល​ដែល​មិត្ត​ធ្វេស​ប្រហែល មនុស្ស​ដែល​ល្អ កាល​បើ​ឃើញ​មិត្ត​បាត់​បង់ស្មារតី​នៅ​ក្នុង​រឿង​អ្វី​មួយ ដូច​ជា​នៅ​ក្នុង​រឿង​ការងារ ឬ​ក៏​ក្នុង​ការ​សិក្សា​ជាដើម ហើយធ្លោយខ្លួន​ប្រព្រឹត្ត​អបាយមុខផ្សេងៗ ក៏​ជួយ​ការពារ ឬ​ក៏​ជួយ​និយាយ​ដាសតឿន​មិត្ត ឲ្យ​មាន​ស្មារតី​ឡើង​វិញ មិន​មែន​និយាយ​តែ​អំពី​ខាង​
images/articles/2093/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៦៨៦ ដង)
ភ្លើង​ជីវិត ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍៍ និង​វិញ្ញាណ​ដែល​ដឹង​ច្បាស់​នូវ​អារម្មណ៍​ទាំង​នោះ ព្រម​ទាំង​វេទនា ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក ទ្វារ​ត្រចៀក ទ្វារត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺ​ជា​តួជីវិត​ដែល​ជា​របស់​ក្ដៅ។ នៅ​ក្នុង​អាទិត្តបរិយាយសូត្រ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​របស់​ក្ដៅ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.25
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿