images/articles/2843/232wewe.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២១ (អាន: ៥៨៩១៣ ដង)
យើងកើតមក មិនបានយកអ្វី ៗ មកទេ ក្រៅពីការសន្សំសន្ដាន ដល់ពេលចាកលោកនេះទៅទៀត ក៏អត់យកអ្វី ៗ អំពីលោកនេះទៅដែរ ក្រៅអំពីការសន្សំកម្ម ប៉ុន្តែមនុស្សយើងហួងហែងអ្វី ៗ ក្នុងលោកនេះ ថាជារបស់ខ្លួនឯង ដែលនាំឲ្យមានសេចក្ដីទុកសោកកើតឡើង ទាំងដែលមិនបានដឹងថា អ្វី ៗ ទាំងអស់ ជារបស់ក្នុងលោកនេះ មិនមានអ្នកណាឲ្យយើងដោយបរមត្ថឡើយ ម្ល៉ោះហើយមនុស្សយើង ព្រោះហេតុតែការមិនដឹង ទើបបានជាវង្វេង ក្នុងរបស់ដែលឲ្យគ្នាដោយសន្មតិ ប្រាកដថា អញ និងថាជារបស់អញ ។ ចំណុចនេះហើយ ដែលធ្វើឲ្យមនុស្សយើង មានការខកចិត្ត និងទុក្ខសោកកន្ទក់កន្ទេញ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2844/3dddd44.jpg
ផ្សាយ : ១០ កុម្ភះ ឆ្នាំ២០២១ (អាន: ៥០០០៥ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារវេឡុវ័ន ជិតក្រុងរាជគ្រឹះ ។ សម័យនោះ ព្រះសារីបុត្ត មួយអន្លើដោយភិក្ខុសង្ឃច្រើនព្រះអង្គ បាននិមន្តមកដល់ទក្ខិណាគិរិជនបទ ។ ទក្ខិណាគិរិជនបទ ឋិតនៅខាងត្បូងក្រុងរាជគ្រឹះ ជាស្រុករបស់នន្ទមាតាវេឡុកណ្ដកី ជាឧបាសិកាគម្រូល្អ ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សរសើរ ជាគូជាមួយនឹងឧបាសិកាខុជ្ជុត្តរា ។
នៅក្នុងព្រះសូត្រនេះ ព្រះសារីបុត្តបានទូន្មាន ណែនាំអប់រំដល់ធនញ្ជានិព្រាហ្មណ៍ ដែលមិនទាន់មានសីល ប្រកបដោយសេចក្ដីប្រមាទ បោកប្រាស់អ្នកស្រុក កុហកព្រះរាជាក្នុងក្រុងរាជគ្រឹះ ឲ្យជាព្រាហ្មណ៍មានសីល មានសេចក្ដីមិនប្រមាទ ចម្រើនព្រហ្មវិហារធម៌ ចូលទៅកាន់ព្រហ្មលោកដោយបដិសន្ធិ ។
ធនញ្ជានិព្រាហ្មណ៍ គាត់អាស្រ័យនៅក្នុងក្រុងរាជគ្រឹះ ផ្នែកខាងតណ្ឌុលបាលទ្វារ ។ តណ្ឌុលបាលទ្វារនេះ គឺជាទ្វារតូចមួយក្នុងបណ្ដាទ្វារតូចចំនួន ៦៤ ទ្វារ ។ ក្នុងអដ្ឋកថាប្រាប់ថា ក្រុងរាជគ្រឹះមានទ្វារធំ ៣២ ទ្វារ និងទ្វារតូច ៗ ចំនួន ៦៤ ទ្វារទៀត ។
កាលដែលព្រះសារីបុត្ត គង់នៅទក្ខិណាគិរិជនបទ បានជ្រាបដំណឹងថា ធនញ្ជានិព្រាហ្មណ៍មានសេចក្ដីប្រមាទហើយ ក៏បាននិមន្តមកវត្តវេឡុវ័ន បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ឆាន់រួចហើយក៏បាននិមន្តចូលទៅរកធនញ្ជានិព្រាហ្មណ៍ ដើម្បីប្រទានឱវាទហ្នឹងឯង ។
ព្រះសារីបុត្តបានសួរព្រាហ្មណ៍ថា ម្នាលធនញ្ជានិ អ្នកជាបុគ្គលមិនប្រមាទទេឬ ? ព្រាហ្មណ៍បានឆ្លើយថា បពិត្រព្រះសារីបុត្តដ៏ចម្រើន សេចក្ដីមិនប្រមាទរបស់ខ្ញុំព្រះករុណា នឹងមានមកអំពីណា ព្រោះខ្ញុំព្រះករុណា ត្រូវចិញ្ចឹមមាតាបិតា ត្រូវចិញ្ចឹមកូនប្រពន្ធ ទាសកម្មករ ត្រូវធ្វើកិច្ចដល់មិត្តអាមាត្យ ញាតិសាលោហិត ពួកភ្ញៀវ បុព្វបេត ពួកទេវតា ទាំងដែលត្រូវធ្វើកិច្ចដល់ព្រះរាជា និងត្រូវចិញ្ចឹមរូបកាយនេះឲ្យធាត់ចម្រើនផងដែរ ។ ព្រះសារីបុត្ត បានដាស់តឿនព្រាហ្មណ៍ ឲ្យយល់អំពីការទ្រុស្តសីលរបស់ព្រាហ្មណ៍នោះ មានទោសនាំឲ្យធ្លាក់នរក ដោយមិនអាចអាងនៅលើការចិញ្ចឹមអ្នកដទៃជាដើម ឬថាអ្នកដទៃណានោះ អាចជួយការពារព្រាហ្មណ៍បានឡើយ ។
ការងារទាំងឡាយផ្សេងទៀត ត្រូវតាមធម៌ មិនទ្រុស្តសីល មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ ។ ធនញ្ជានិព្រាហ្មណ៍ បានត្រេកអរ អនុមោទនានូវភាសិតរបស់ព្រះសារីបុត្តដ៏មានអាយុ ។ ក្រោយមក ព្រាហ្មណ៍ក៏បានដល់រោគាពាធ មានជំងឺជាទម្ងន់ គាត់បានឲ្យបុរសម្នាក់ទៅនិមន្តព្រះសារីបុត្តមក ក្នុងបំណងដើម្បីបានស្ដាប់នូវឱវាទអំពីព្រះសារីបុត្តហ្នឹងឯង ។
ព្រះសារីបុត្តបានណែនាំឲ្យព្រាហ្មណ៍ដកចិត្តចេញអំពីកាមភព ដោយការសម្ដែងផ្លូវ ដើម្បីឲ្យព្រាហ្មណ៍បានកើតរួមនឹងព្រហ្មទាំងឡាយ ទើបបានប្រកាសនូវព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសទាំងពួង មានចិត្តធំទូលាយ មិនមានពៀរ មិនមានព្យាបាទ ។ ធនញ្ជានិព្រាហ្មណ៍ បានពោលថា បពិត្រព្រះសារីបុត្តដ៏ចម្រើន បើដូច្នោះ សូមលោកម្ចាស់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះដ៏មានបុណ្យដោយត្បូង តាមពាក្យរបស់ខ្ញុំព្រះករុណាថា បពិត្រព្រះអង្គដ៏ចម្រើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជំងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះដ៏មានព្រះភាគដោយត្បូង ។
គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ កាលបើមានកិច្ច ដែលលោកត្រូវធ្វើតទៅទៀត ក៏ញ៉ាំងធនញ្ជានិព្រាហ្មណ៍ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈហើយក៏ចេញទៅ ។ គ្រានោះឯង ធនញ្ជានិព្រាហ្មណ៍ កាលបើព្រះសារីបុត្តមានអាយុនិមន្តចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាលហើយទៅកើត ឯព្រហ្មលោក ។ គ្រានោះ ព្រះមានបុណ្យ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សារីបុត្តនុ៎ះ កាលបើមានកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ក៏ញ៉ាំងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈ ចេញមក ។
គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធដល់នូវទុក្ខវេទនា មានជំងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគដោយត្បូង ។
ព្រះមានព្រះភាគត្រាស់សួរថា ហៃសារីបុត្ត កាលបើកិច្ចដែលអ្នកត្រូវធ្វើតទៅទៀតនៅមាន ហេតុម្ដេចក៏អ្នកញ៉ាំងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាបរួចក្រោកចាកអាសនៈចេញមក ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះយ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ មានចិត្តជឿស៊ប់នឹងព្រហ្មលោក បើដូច្នោះ គួរតែខ្ញុំព្រះអង្គសម្ដែងផ្លូវប្រព្រឹត្តទៅដើម្បីកើតរួមនឹងពួកព្រហ្ម ដល់ធនញ្ជានិព្រាហ្មណ៍ចុះ ។ ហៃសារីបុត្ត ធនញ្ជានិព្រាហ្មណ៍ស្លាប់ហើយ ទៅកើតឯព្រហ្មលោកហើយ ។
ព្រះអដ្ឋកថាសម្ដែងប្រាប់ថា ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ចំពោះព្រះសារីបុត្តថា ធនញ្ជានិព្រាហ្មណ៍ធ្វើកាលកិរិយាហើយ ទៅកើតឯព្រហ្មលោក ដូច្នេះដោយព្រះពុទ្ធបំណងឲ្យព្រះសារីបុត្តនិមន្តទៅកាន់ព្រហ្មលោក ហើយសម្ដែងធម៌ដល់ព្រាហ្មណ៍ដែលបានកើតជាព្រហ្មនោះឯង ។ ព្រះសារីបុត្តក៏បាននិមន្តទៅកាន់ព្រហ្មលោកក្នុងខណៈនោះភ្លាមដែរ ហើយបានសម្ដែងធម៌ដល់មហាព្រាហ្មណ៍ជាព្រះព្រហ្ម ។ ចាប់តាំងអំពីពេលនោះមក ព្រះសារីបុត្តសូម្បីសម្ដែងគាថា ៤ បាទ ក៏មិនសម្ដែងឲ្យផុតអំពីសច្ចៈ ៤ ឡើយ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/1832/tex5545121545td-1.gif
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៦៦១៩ ដង)
ឃ្លោកលិច អំបែងអណ្តែត
ពាក្យថា " ឃ្លោកលិច អំបែងអណ្តែត " នេះជាពាក្យដែលយើងធ្លាប់និយាយរត់មាត់មកហើយ មិនមែនជាពាក្យទំនើបនិងមានថ្មីទេ ។ ពាក្យនេះ ជាសុភាសិតបុរាណសំខាន់បំផុត កើតមានតាំងពីពុទ្ធសម័យរវាង ២៥សតវត្សរ៍មកហើយ ដែលព្រះពុទ្ធជាម្ចាស់នៃយើង ទ្រង់ព្យាករណ៍ដោយសេចក្តីឧបមេយ្យ ចំពោះព្រះបាទបសេនទិកោសល
images/articles/1834/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៥៨៦៩៥ ដង)
មនុស្សយើងត្រូវហ្វឹកហាត់ ឱ្យចេះទទួលយកនូវរបស់ ដែលគេចមិនផុត ដោយសេចក្តីស្ងប់ ។ មនុស្សខ្លះទោះជា បានដឹងហើយថា វាត្រូវតែយ៉ាងហ្នឹងឯង មិនអាចគេចជៀស ទៅណារួចឡើយ តែនៅមិនព្រមសុខចិត្តដដែល នៅតែ កន្ទក់កន្ទេញ គិតតែពីសោកសៅខូចចិត្ត ឬមិនដូច្នោះទេ ក៏ច្រើនទៅដោយទោសៈ ឃើញអ្នកណាៗ ឬរបស់អ្វីៗចេះតែ ទាស់មុខទាស់មាត់ទៅទាំងអស់ ។
images/articles/1838/tex6266123td-1.gif
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៣០៤៨ ដង)
បណ្តាប្រទេសពុទ្ធសាសនិកនៅអាស៊ីទ្វិប ប្រទេសខ្មែរយើងបានឈ្មោះថាជាប្រទេសកាន់ព្រះពុទ្ធសាសនាយ៉ាងម៉ឺងម៉ាត់មួយ ពលរដ្ឋប្រទេសនេះ ជឿព្រះពុទ្ធសាសនាមុតមាំណាស់ បុណ្យអ្វីក៏ដោយឲ្យតែជាបុណ្យខាងព្រះពុទ្ធសាសនា ពុទ្ធបរិស័ទទូទាំងប្រទេសទោះបីមានជីវភាពដុនដាបយ៉ាងណា ក៏តស៊ូប្តូរជីវិតនឹងបុណ្យនោះជាដរាប..
ចុចអានបន្ត
មើលមិនឃើញចុចទីនេះ
images/articles/1837/textd45454-1.gif
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៤២៦២៩ ដង)
ការស្រឡាញ់វត្ថុមានវិញ្ញាណនិងឥតវិញ្ញាណ ហើយប្រឹងប្រែងស្វែងរកទាំងយប់ថ្ងៃ មិនគិតអំពីការនឿយហត់ ព្រួយលំបាកឬយ៉ាងណាៗ ឲ្យតែពីខាងមានបានតាមបំណងរបស់ខ្លួន ឯវត្ថុអស់ទាំងនោះសោតក៏គ្រាន់តែជាគ្រឿងទំនុកបម្រុងជប់លៀងអាយុជីវិតរបស់ខ្លួន ឲ្យបានគង់វង្សនិងសុខស្រួលប៉ុណ្ណោះ..
ចុចអានបន្ត
មើលមិនឃើញចុចទីនេះ
images/articles/1840/tex66487412td-1.gif
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៣៤៥០៧ ដង)
ព្រះភគវន្តមុនី ទ្រង់ត្រាស់សម្តែងបញ្ជាក់អំពីសន្តានចិត្តរបស់មនុស្សក្នុងសកលលោកថា បុគ្គលទាំងឡាយ គ្មានអ្នកណាមួយស្រឡាញ់អ្វីឲ្យស្មើនឹងខ្លួនឬជាងខ្លួននោះទេ ។ ព្រោះថា ខ្លួននេះហើយជាទីស្រឡាញ់ជាទីពេញចិត្តនៃបុគ្គលមួយរូបៗរកអ្វីប្រៀបពុំបានឡើយ ។ ដូចជាបុគ្គលមួយរូបៗ ខិតខំសម្អិតសម្អាងខ្លួនប្រាណដោយសម្ភារៈ មានអាវខោ ស្បែកជើង ជាអាទិឬខំសិតសក់ អ៊ុតសក់ កាត់សក់ លាបប្រេង..
images/articles/1845/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៧៥១០ ដង)
មនុស្សយើង ត្រូវពឹងពាក់អាស្រ័យគ្នាជានិច្ច ប៉ុន្តែ មនុស្សដែលយើងពឹងបានច្រើនជាទីបំផុត គឺខ្លួនយើង ។ ព្រះ ពុទ្ធអង្គទ្រង់ត្រាស់ទូន្មានថា ឪ ខ្លួនជាទីពឹងនៃខ្លួនឯង ឱ នេះ ជាការពិតដែលអាចពិសោធបានគ្រប់ពេលវេលា ។ព្រះអង្គ ទ្រង់ត្រាស់បន្តមួយឃ្លាទៀតថា ឪ ខ្លួនដែលហ្វឹកហាត់បានល្អ ហើយ ឈ្មោះថាបាននូវទីពឹងដែលគេបានដោយកម្រ ឱ នេះ ជាការសម្តែងឱ្យឃើញថា
images/articles/1846/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៣៨១៣ ដង)
បញ្ញាជាឈ្នាន់ដើម្បីតភ្ជាប់សម្ពន្ធភាព
-សួរៈ ក្នុងសង្គមទូទៅ ការឋិតថេរក្នុងជីវិតប្រការមួយគឺការតាំងនៅនៃជីវិតគ្រួសារ។ ការនៅរួមជាមួយសមាជិកគ្រប់គ្នាវាផ្ទុយ ពីសភាពរបស់អ្នកបដិបត្តិធម៌ ដែលត្រូវលះការជាប់ជំពាក់ក្នុងគ្រួសារ ដើម្បីស្វែងរកឥស្សរភាព។ ការឃើញដូចដែលពោលមកនេះ បញ្ជាក់ ពីវិថីជីវិតតាមផ្លូវលោក និង ផ្លូវធម៌។ យើងមានវិធីយ៉ាងណា
images/articles/1847/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៤៨៥១ ដង)
ពាក្យថា សមណៈ
បុគ្គលដែលឥតអធិវាសនក្ខន្តី ទោះបីមិនបានសម្លាប់អ្នកដទៃឲ្យវិនាសចាកជីវិតទេ, គ្រាន់តែបៀតបៀនដោយបហរណវត្ថុមាន ដំបងព្រនង់ជាដើម ឲ្យគេបានសេចក្ដីលំបាក ក៏មិនហៅថា សមណៈ ដែរ។
ព្រោះហេតុអ្វីបានជាពោលដូច្នោះ?
ព្រោះហេតុមិនទាន់រម្ងាប់ចាកសេចក្ដីបៀតបៀននៅឡើយ, លុះតែជាអ្នកប្រព្រឹត្តស្ងប់រម្ងាប់ចាកសេចក្ដីបៀតបៀន ទើបហៅថា សមណៈ បាន,
images/articles/2845/ssdsew3.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៣៦០០៧ ដង)
ខឹងគេ ស្អប់គេ គឺមានតែចិត្តខ្លួនឯងប៉ុណ្ណោះ ដែលជាទុក្ខ ។គួរអប់រំចិត្ត ចម្រើនបញ្ញា ឲ្យឃើញថា អ្វី ៗ គ្រប់យ៉ាង ជាធម្មតាធម៌ ដូចជា ជរាធម្មតា ព្យាធិធម្មតា មរណធម្មតា ព្រាត់ប្រាសធម្មតា វិបាកកម្មក៏ជាធម្មតា ។ល។ កាលដែលបានឃើញថា អ្វី ៗ គឺជាធម្មតាធម៌ ក៏មិនប្រកាន់ ហើយក៏មិនមានអ្វីណា មកធ្វើឲ្យកើតទុក្ខតាមផ្លូវចិត្តបានឡើយ ។
បុគ្គលល្ងង់ខ្លៅ សម្គាល់នូវពាក្យទ្រគោះបោះបោក ថាជាជ័យជម្នះ ចំណែកអ្នកចេះដឹង មានសេចក្ដីអត់ធន់ ជាជ័យជម្នះ ។
ពេលនេះ បានជួបព្រះធម៌ជាពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ គួរពុទ្ធបរិស័ទព្យាយាមបំពេញសេចក្ដីល្អ តាមព្រះពុទ្ធអង្គទ្រង់ណែនាំ គួរឲ្យព្រះធម៌គ្រប់គ្រងចិត្ត មិនគួរឲ្យកិលេសគ្រប់គ្រងចិត្តឡើយ ។
-មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ ព្រោះត្រូវជួយខ្លួនឯងឲ្យរួចពីបាប ឲ្យរួចពីទុក្ខក្នុងវដ្ដសង្សារ ប៉ុន្តែត្រូវប្រយ័ត្នគំនិតដែលគិតថា ខ្លួនជាមនុស្សសំខាន់ណាស់ ជាមនុស្សពិសេស ជាមនុស្សប្រសើរ ជាមួយនឹងមនុស្សដទៃ ឬជាមួយនឹងកម្មវិធីផ្សេង ៗ ។ ដែលមនុស្សយើងសំខាន់សម្រាប់ខ្លួនឯង គឺសំខាន់ត្រង់មានស្មារតីគ្រប់គ្រងថែររក្សាជវនចិត្តឲ្យប្រព្រឹត្តទៅជាកុសល ចំណែកជាមួយនឹងសង្គមមនុស្សជុំវិញខ្លួន ជាមនុស្សសំខាន់ឬមិនសំខាន់ នៅលើវិបាករបស់កម្មដោយឡែក ។
-មនុស្សយើង ចង់បានណាស់ អ្វី ៗ អំពីអ្នកដទៃ មិនថាលាភយស ការសរសើរ ការលើកតម្កើង សេចក្ដីស្រឡាញ់ ។ល។ ប៉ុន្តែអ្វីទាំងអស់នេះ មិនអាចឲ្យយើងរួចផុតចាកទុក្ខបានឡើយ ចំណែកខ្លួនយើងវិញ អាចឲ្យការមិនធ្វើបាប ការបំពេញបុណ្យ និងភាពស្អាតផូរផង់នៃចិត្តដល់ខ្លួនឯងបាន អាចជួយខ្លួនឯងឲ្យរួចផុតចាកទុក្ខបាន ប៉ុន្តែបែរជាមិនចេះសូមនូវគុណដ៏អស្ចារ្យនេះ អំពីខ្លួនឯងឡើយ នេះហើយដែលឈ្មោះថាបុគ្គលល្ងង់ខ្លៅ ចង់បានតែរបស់អត់ខ្លឹមសារ ដោយសម្គាល់ថាជារបស់មានខ្លឹមសារសំខាន់ណាស់ ហ្នឹងឯង ។
-មនុស្សយើងសព្វថ្ងៃ មានរោគម្យ៉ាង គឺរោគប្រញាប់ជឿគំនិតខ្លួនឯង ដោយមិនបានផ្ទៀងផ្ទាត់នឹងព្រះពុទ្ធដីកា ។
-មនុស្សយើង មិនដែលគិតបោកប្រាស់ខ្លួនឯងទេ ប៉ុន្តែគំនិតប្រកបដោយលោភៈឬទោសៈជាដើម តើគួរជឿតាមទេ ដែលថាអ្វី ៗ នោះវាយ៉ាងដូច្នោះមែន ? មួយថ្ងៃ ៗ តើយើងបោកប្រាស់ខ្លួនឯងប៉ុនណាទៅ ទាំងដែលមិនដឹងខ្លួនសោះ ចំណែកសង្សារទុក្ខ គឺជា លទ្ធផលនៃការបោកប្រាស់ខ្លួនឯង ។
-ការព្រមទទួលសេចក្ដីពិត ដែលមិនត្រូវនឹងបំណងប្រាថ្នារបស់យើង គឺជាបដិបត្តិធម៌ដ៏ប្រសើរ ។
-វេទនានុបស្សនាសតិប្បដ្ឋាន គឺសតិរលឹក បញ្ញាឃើញថា ត្រឹមតែវេទនាសោយអារម្មណ៍ មិនថាសុខវេាទនា ឬទុក្ខវេទនាឡើយ។ កាលដែលបានដឹងច្បាស់ហើយ រមែងមិនត្រេកអរក្នុងសុខ និងមិនប្រទូស្តទាស់ចំពោះទុក្ខ ។ នេះជាបដិបទាក្នុងការមិនប្រកាន់អ្វីតិចតួចក្នុងលោក មិនតក់ស្លុត ព្រមទាំងការអស់ទៅនៃកម្ម ។
-ដោះស្រាយការមិនសប្បាយចិត្តក្នុងរឿងផ្សេង ៗ មិនមែននៅត្រង់ការព្យាយាមធ្វើអ្វី ៗ គ្រប់យ៉ាងឲ្យបានដូចចិត្តនោះទេ គឺត្រូវដោះស្រាយដោយការព្រមទទួលថា មិនមានអ្វី ៗ ចេះតែបានដូចចិត្តយើងចង់គ្រប់យ៉ាងទៅនោះឡើយ ម្យ៉ាងទៀតគប្បីសិក្សាថា ការមិនសប្បាយចិត្តនេះ គ្រាន់តែជានាមធម៌មួយបែបប៉ុណ្ណោះ ។
-គប្បីជ្រាបថា កិច្ចនៃសតិប្បដ្ឋានគឺហាមឃាត់នូវចំណង់តណ្ហា មិនចាំបាច់បាននូវសភាវៈដទៃអ្វីឡើយ ឲ្យតែជាក់ច្បាស់ថា សភាវៈដែលកំពុងប្រាកដមិនមែនជាយើងទៅ សប្បាយហើយ ។
-បើសេចក្ដីសុខរបស់យើងជាប់ទាក់ទងនឹងអ្នកដទៃ ទាល់តែអ្នកដទៃធ្វើអ្វី ៗ ត្រូវចិត្តយើង ទើបយើងបានសុខនោះ យើងលំបាកនឹងរស់នៅឲ្យបានសុខណាស់ បើបានសុខខ្លះ ក៏មិនមែនជាខ្លឹមនៃសេចក្ដីសុខដែរ ។
-អ្វីដែលបានមកដោយមិនបាច់ស្វែងរក គឺកិលេសនិងចាស់ជរា ចំណែកអ្វី ៗ ដែលត្រូវបានមកដោយកុសលភាវនា គឺគុណតម្លៃនៃជីវិត ។
-បុណ្យមិនមែនប្រែថាបោកទេ... ។ បុណ្យមានលក្ខណៈសម្គាល់នូវត្រង់ ចិត្តយើងល្អ សុខសប្បាយ ស្ងប់ត្រជាក់ មិនក្ដៅក្រហាយខ្វាយខ្វល់ ។ បុណ្យគឺជាគុណជាតិជម្រះចិត្តឲ្យស្អាត ដូចជាទឹកបរិភោគដែលបរិសុទ្ធ ឬទឹកងូតដែលស្អាត ជម្រះញើសក្អែល និងបំបាត់ការស្រេកឃ្លាន ម្យ៉ាងទៀតបុណ្យគឺជាអាហារបំប៉នផ្លូវចិត្ត និងជាឱសថកម្ចាត់រោគ ។ បាបប្រៀបបានទៅនឹងញើសក្អែល ភាពក្ដៅស្អុះ ការស្រេកឃ្លាន ឬជំងឺរោគាផ្សេង ៗ នៅពេលមានរាគៈ គឺចិត្តមានជំងឺ នៅពេលខឹងក្រោធ កំណាញ់ ច្រណែន អំនួតអួតអាង រមិលគុណ ។ល។ គឺត្រូវជ្រាបថា ចិត្តយើងកំពុងឈឺ ចំណែកបុណ្យគឺជាឱសថកម្ចាត់រោគទាំងអស់នេះឯង ។
-ទៀនក្ដៅរលាយក្រមួន ចិត្តក្ដៅរលាយសុខ ។ ការឲ្យអភ័យគឺជាការពន្លត់ភ្លើងក្នុងចិត្តខ្លួនឯង ។ បុគ្គលដែលគ្រាន់តែចេះចាំធម៌ រមែងចូលចិត្តយកឈ្នះអ្នកដទៃ សូម្បីតែការសូត្រធម៌... ប៉ុន្តែចំណែកអ្នកដែលមានធម៌វិញ រមែងចូលចិត្តយកឈ្នះខ្លួនឯង ឃើញសារៈខ្លឹមសារនៃជីវិតគឺស្ងប់ ។ បុគ្គលស្ងប់ គឺបុគ្គលអស់ការស្វែងរកដោយតណ្ហា ព្រោះបានកំណត់ដឹងនូវបញ្ចក្ខន្ធហើយ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/1666/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣១២៦៤ ដង)
កាមេសុមិច្ឆាចារ
ឯកាមេសុមិច្ឆាចារនោះ បានខាងអំពើដែលប្រព្រឹត្តសុខក្នុងកាមទាំងឡាយ បើជាបុរសបានខាងអំពើដែលលបលាក់ប្រព្រឹត្តមោះមិនគាប់នឹងភរិយារបស់អ្នកដទៃ បើជាស្ត្រីបានខាងអំពើដែលកន្លងចិត្តស្វាមីរបស់ខ្លួន ទៅប្រព្រឹត្តមោះមិនគាប់នឹងបុរសឯទៀត។
បណ្ដាមនុស្សក្នុងលោក រមែងហួងហែងក្នុងផ្លូវកាមជាធម្មតា បើបានអាស្រ័យទៅនឹងស្ត្រីឯណា
images/articles/1663/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៤៤៤៧ ដង)
ម៉ែប្រឹងចិញ្ចឹមកូនទាំងទឹកភ្នែក
ម៉ែស៊ូគ្រប់បែបយ៉ាង និងឆ្លងកាត់ឧបសគ្គរាប់រយជំពូក ក្នុងការចិញ្ចឹមកូន ម៉ែប្រឹងប្រែងណាស់ព្រោះម៉ែខ្លាចកូនអត់ឃ្លាន ទោះការងារធ្ងន់ស្រាល់យ៉ាងណាក៏ដោយ ក៏ម៉ែធ្វើទាំងអស់ឥតរាថយឡើយ ព្រោះម៉ែនឹកឃើញថា បើម៉ែមិនធ្វើ មិនរក ម៉ែគ្មានអ្វីយកមកចិញ្ចឹមកូនទេ ដូច្នេះការងារអ្វីក៏ដោយ ឲ្យតែបានកម្រៃ ដើម្បីបានចិញ្ចឹមកូន ការងារនោះម៉ែធ្វើទាំងអស់ ព្រោះម៉ែនឹក
images/articles/1658/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៩៣៣២ ដង)
នមត្ថុ រតនត្តយស្ស
ចតុរង្គសន្និបាត
ឱវាទបាតិមោក្ខគាថា
សព្វបាបស្ស អករណំ
កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ
ឯតំ ពុទ្ធានសាសនំ
ខន្តិ បរមំ តបោ តីតិក្ខា
និព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី
សមណោ ហោតិ បរំ វិហេឋយន្តោ
អនូបវាទោ អនូបឃាតោ
បាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មឹ
បន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ
ឯតំ ពុទ្ធាចសាសនំ។
images/articles/1654/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៤១៤៣ ដង)
នរក ៤ រូប
យើងជាពុទ្ធបរិស័ទ គួរតែមានសេចក្ដីសង្វេគតក់ស្លុតក្នុងជីវិតរស់នៅក្នុងបច្ចុប្បន្ននេះ វាមិនមានអ្វីស្ថិតស្ថេរឡើយក្នុងលោកនេះ មានការកើតឡើងហើយមានការស្ថិតនៅ និងមានការបាត់បង់ទៅវិញជាធម្មតា។
សូមជាតិញោមពិចារណានូវរឿងក្នុងព្រះពុទ្ធសាសនា ដើម្បីជាបទពិចារណាក្នុងរឿងរ៉ាវជីវិតដែលរស់នៅក្នុងលោកនេះ វាមានទាំងវិបាក ទាំងល្អដោយអំណាច
images/articles/1655/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៩៧០៦ ដង)
បើកូនស្រីម៉ែធ្វើល្អហើយឲ្យគេថាចុះ
កាលកូនស្រីនៅតូចម៉ែជារៀបចំតែងខ្លួនឲ្យកូនស្លៀកពាក់យ៉ាងណា ស្ពាយកាបូបទៅសាលាយ៉ាងមិចទើបសម ម៉ែរៀបចំឲ្យកូនទាំងអស់។ ម៉ែតែងតែតាមគយគន់ដំណើរកូនដោយការពេញចិត្ត។
លុះដល់ពេលកូនធំឡើង អ្វីៗដែលធម្មជាតិសម្រាប់ខ្លួនកូន ម៉ែក៏បានប្រាប់ពន្យល់ឲ្យកូនបានដឹងទាំងអស់។ ឥឡូវម៉ែសូមពន្យល់កូនស្រីអំពីបញ្ហាមួយដែលកូនចេះតែខ្លាច
images/articles/1652/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៥៣៥៧ ដង)
ទ្រព្យ ប្រពន្ធ កូន គឺជាគ្រឿងជាចំណងទាញឲ្យធ្លាក់ទៅក្នុងអបាយភូមិ៤បាន
ពាក្យថា ប្រពន្ធ មានន័យថា ជាប់ចំណង ចំពាក់ ឆ្វាក់ ដែលចងរឹតរួត។
ទ្រព្យសម្បត្តិទាំងឡាយ កូនទាំងឡាយ គឺសុទ្ធតែជាគ្រឿងចងឬជាចំណងដ៏ស្វិតស្វាញ មិនមែនជាចំណងធូរលុងនោះឡើយ គឺជាចំណងដ៏រឹងមាំមិនងាយនិងដាច់នោះឡើយ។
ខ្ញុំសូមពោលពីរឿងរ៉ាវនៃភរិយាស្វាមីបន្តិចគ្រាន់បានជាបទពិចារណាតទៅ។
images/articles/1645/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣០២៦៤ ដង)
ម៉ែស្រក់ទឹកភ្នែកពេលម៉ែនឹកកូន
ជាតិជាម្ដាយគ្រប់រូប មិនដែលមានម្ដាយណាដែលមិនគិតដល់កូន មិននឹកកូននោះទេ ម៉ែតែងនឹកកូនគិតកូនរហូតហើយគ្រប់ពេលដែលម៉ែនឹកកូន ទឹកភ្នែករបស់ម៉ែតែងស្រក់ហូរមកជានិច្ច ព្រោះម៉ែស្រឡាញ់កូន ម៉ែត្រូវការកូន។ ក្នុងពេលដែលកូនឃ្លាតឆ្ងាយពីម៉ែ ឬពេលដែលកូនមិននៅជិតម៉ែ ក្នុងទ្រូងម៉ែតឹងណែនចង្អៀត អួលអាក់ព្រោះម៉ែនឹកកូនខ្លាំងណាស់។
images/articles/1643/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៥៤៩៨ ដង)
នារីគ្រប់លក្ខណ៍
យើងជាស្រីណាកូន ត្រូវតែសុភាពរាបសាជានិច្ចដើម្បីលើកតម្កើងសង្គមរបស់យើង ដែលដូនតារបស់យើងខំរក្សាទុកជាយូរមកហើយជាប្រពៃណីដែលល្អសម្រាប់បន្សល់ឲ្យកូនស្រីប្រុសជាអ្នកថែរក្សា។
នារី ដែលប្រកបដោយលក្ខណៈ ៣១ ប្រការហៅថា ស្ត្រីគ្រប់លក្ខណ៍គឺមិនចេះអេចអូច និយាយដើមគួរ ១ ចេះគួរសមទទួលមាតាបិតា និងស្វាមី ១ ដឹងគុណ
images/articles/1639/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៦១៦៨ ដង)
បើតាំងខ្លួនជាមនុស្សត្រូវតែបង្អុរទឹកភ្លៀងឲ្យបានគ្រប់ស្រុកប្រទេស
អ្នកមានទាំងឡាយ ដែលបានរស់នៅលើគំនរនៃទ្រព្យសម្បត្តិ ដែលហៅបានថា មហាសេដ្ឋីនៅក្នុងលោកនេះ គឺត្រូវតែចេះជួយសង្គ្រោះដល់អ្នកក្រីក្រនៅក្នុងទ្វីបលោកានេះ ខ្ញុំមិនមែនចង់មានន័យថា ឲ្យអ្នកមានទ្រព្យទាំងឡាយ ដើរជួយសង្គ្រោះគ្រប់ប្រទេសនៅក្នុងលោកនេះឡើយ