images/articles/3085/202______er.jpg
ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២
- ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សម្តែងធម៌ដើម្បីញុំាងបុគ្គលដទៃឲ្យត្រាស់ដឹងផង ។
- ទន្តោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទ្រង់សម្តែងធម៌ដើម្បីទូន្មានអ្នកដទៃផង ។
- សន្តោ សោ ភគវា សមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះទ្រង់ស្ងប់ហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ។
- តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ ព្រះមានព្រភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសម្តែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ។
- បរិនិព្ពុតោ សោ ភគវា បរិនិព្ពានាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។
(សុត្តន្តបិដក ទីឃនិកាយ បាថិកវគ្គ ឧទុម្ពរិកសូត្រ )
ដោយ៥០០០ឆ្នាំ
images/articles/3086/202____Photo_Viewer.jpg
ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២
មហាបដិញ្ញា
(ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ)
១. តិណ្ណោ តារេយ្យំ យើងឆ្លងផុតហើយ នឹងឲ្យអ្នកដទៃឆ្លងផុតផង
២. មុត្តោ មោចេយ្យំ យើងរួចផុតហើយ នឹងឲ្យអ្នកដទៃរួចផុតផង
៣. ពុទ្ធោ ពោធេយ្យំ យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹងផង
៤. សុទ្ធោ សោធេយ្យំ យើងបរិសុទ្ធហើយ នឹងឲ្យអ្នកដទៃបរិសុទ្ធិផង
៥. ទន្តោ ទមេយ្យំ យើងទូន្មានបានហើយ នឹងឲ្យអ្នកដទៃទូន្មានបានផង
៦. សន្តោ សមេយ្យំ យើងស្ងប់ហើយ នឹងឲ្យអ្នកដទៃស្ងប់ផង
៧. អស្សត្ថោ អស្សាសេយ្យំ យើងរីងស្ងួតហើយ នឹងឲ្យអ្នកដទៃរីងស្ងួតផង
៨. បរិនិព្វុតោ បរិនិព្វាបេយ្យំ យើងបរិនិព្វានហើយ នឹងឲ្យអ្នកដទៃបរិនិព្វានផង
(សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ពុទ្ធវំស-អដ្ឋកថា » រតនចង្កមនកណ្ឌវណ្ណនា
សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ចរិយាបិដក-អដ្ឋកថា » យុធញ្ជយវគ្គោ
សុត្តបិដក (ដីកា) » ទីឃនិកាយ (ដីកា) » សីលក្ខន្ធវគ្គ-ដីកា » ព្រហ្មជាលសុត្តវណ្ណនា
សុត្តបិដក (ដីកា) » ទីឃនិកាយ (ដីកា) » សីលក្ខន្ធវគ្គ-អភិនវដីកា-១ » ព្រហ្មជាលសុត្តំ
សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ឧទាន-អដ្ឋកថា » មុចលិន្ទវគ្គោ
សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ឥតិវុត្តក-អដ្ឋកថា » ទុកនិបាតោ)
ដោយ៥០០០ឆ្នាំ
images/articles/3083/206earch.jpg
ព្រះបច្ចេកពុទ្ធមាន ៣ ប្រភេទ
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២២
បច្ចេកពុទ្ធ (បុំ.) [បច្ចេក+ពុធ៑+ត] អ្នកត្រាស់ដឹងដោយចំណែកមួយ ។
បច្ចេកពុទ្ធ (ន.) [ប៉័ច-ចេកៈពុទ្ធ] លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួន មួយ សម្ដែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត : ព្រះបច្ចេកពុទ្ធ ។
១. បញ្ញាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយបញ្ញា ត្រូវបំពេញបារមី ចំនួន ២ អសង្ខេយ្យ ១ សែនកប្ប ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។
២. សទ្ធាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយសទ្ធា ត្រូវបំពេញបារមី ច្រើនជាង ២ អសង្ខេយ្យ ១ សែនកប្ប តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។
៣. វីរិយាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយ
វីរិយៈ ត្រូវបំពេញបារមី ច្រើនជាងចំនួនរបស់សទ្ធាធិកបច្ចេកពុទ្ធ តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។
(អត្ថន័យចាក បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា និទានគាថាវណ្ណនា) ។
ដោយ៥០០០ឆ្នាំ
images/articles/3169/_________________________________.jpg
សមថភាវនា (តចប់)
ផ្សាយ : ០១ កុម្ភះ ឆ្នាំ២០២២
អានទៅដើមអត្ថបទ
កាលណាលេីកបេីករូបចេញ ហេីយរលឹកដល់សេចក្តីមិនអាចមានទីបំផុត នៃអរូបជាអារម្មណ៍ រហូតអប្បនាសមាធិកេីត ក៏ជាអរូបជ្ឈានកុសល ដេាយវិថីចិត្តកេីតរលត់បន្តគ្នាតាមផ្លូវមនេាទ្វារដូចតែគ្នានឹងឈានវិថី ហេីយនិងត្រូវប្រកបដេាយវសី ៥ ទេីបនឹងបន្លុះដល់អរូបជ្ឈានថ្នាក់ខ្ពស់ឡេីងៗ បាន ។ អរូបជ្ឈានមាន ៤ ថ្នាក់ ជាបពា្ចមជ្ឈានទាំង ៤ ថ្នាក់ តែផ្សេងគ្នាត្រង់អារម្មណ៍ល្អិតឡេីង ៗ ជាលំដាប់ថ្នាក់ គឺ៖
»អរូបជ្ឈានទី ១ អាកាសានពា្ចាយតនឈានចិត្តមានអាកាសដែលមិនមានទីបំផុតជាអារម្មណ៍។
»អរូបជ្ឈានទី ២ វិញ្ញាណពា្ចាយតនឈានចិត្តមានអាកាសានពា្ចាយតនចិត្ត ជាអារម្មណ៍ព្រេាះពិចារណាឃេីញថា អាកាសដែលមិនមានទីបំផុតជាអារម្មណ៍នេាះ ក៏នៅមិនទាន់ល្អិតប្រណីតស្មេីនឹងអាកាសានពា្ចយតនចិត្ត ដែលមានអាកាសមិនមានទីបំផុតជាអារម្មណ៍ដែរ ដូច្នេាះ ទេីបកន្លងអាកាសដែលមិនមានទីបំផុតជាអារម្មណ៍ ហេីយបង្អេានទៅដល់អាកាសានពា្ចាយតនចិត្តជាអារម្មណ៍ រហូតអប្បនាសមាធិកេីតឡេីងជាអរូបជ្ឈានទី ២ គឺ វិញ្ញាណពា្ចាយតនចិត្ត ដែលជាអរូបជ្ឈានចិត្តមានវិញ្ញាណ គឺ អាកាសានពា្ចាយតនចិត្តជាអារម្មណ៍។
»អរូបជ្ឈានទី ៣ អាកិពា្ចញ្ញាយតនឈានចិត្ត មានភាវៈដែលមិនមានអ្វីជាអារម្មណ៍ ព្រេាះជាភាវៈដែលមិនមាន អាកាសានពា្ចាយតនចិត្តជាអារម្មណ៍ហេីយ កាលពិចារណាឃេីញថា ពេលនៅមានអាកាសានពា្ចាយតនចិត្តជាអារម្មណ៍ ក៏នៅមិនទាន់ស្ងប់ មិនល្អិតប្រណីតស្មេីដូចនឹងមិនមានអ្វីជាអារម្មណ៍ឡេីយ ទេីបកន្លងនូវអាកាសានពា្ចាយតនចិត្តដែលជាអារម្មណ៍ ហេីយបង្អេានទៅដល់ភាវៈដែលមិនមានអាកាសានពា្ចាយតនចិត្ត ជាអារម្មណ៍រហូតអប្បនាសមាធិកេីតឡេីងជា អរូបជ្ឈានទី ៣ គឺអាកិពា្ចញ្ញាយតនឈានចិត្ត មានភាវៈដែលមិនមានអ្វីឡេីយជាអារម្មណ៍ ព្រេាះមិនមានអាកាសានពា្ចាយតនចិត្តជាអារម្មណ៍ហេីយ។
»អរូបជ្ឈានទី ៤ នេវសញ្ញានាសញ្ញាយតនឈានចិត្ត មានអាកិពា្ចញ្ញាយតនឈានចិត្តជាអារម្មណ៍ ។ កាលណាពិចារណាឃេីញថា អាកិពា្ចញ្ញាយតនឈានចិត្ត ដែលមានភាវៈមិនមានអ្វីឡេីយជាអារម្មណ៍នេាះ ជាភាវៈដែលល្អិតណាស់ ទេីបបង្អេានទៅដល់ភាវៈនៃអាកិពា្ចញ្ញាយតនចិត្តដែលល្អិតនេាះ រហូតអប្បនាសមាធិចិត្តកេីតឡេីងជាអរូបជ្ឈានទី ៤ គឺ នេវសញ្ញានាសញ្ញាយតនឈានចិត្ត ជាសភាពដែលសញ្ញាព្រមទាំងសម្បយុត្តធម៌ទាំងឡាយ ដែលកេីតរួមគ្នានេាះល្អិតរហូតពេាលមិនបានថា មានឬមិនមាន ព្រេាះមិនបានធ្វេីកិច្ចនៃសម្បយុត្តធម៌ទាំងឡាយពេញកម្លាំង ទេីបមិនបានថា មានឬមិនមាន សម្បយុត្តធម៌នេាះ ៗ ។ អរូបជ្ឈានទី ៤ ទេីបឈ្មេាះថា នេវសញ្ញានាសញ្ញាយតន គឺ មានសញ្ញាក៏មិនមែនមិនមានសញ្ញា ក៏មិនមែន។
ការចម្រេីនសមថភាវនា រហូតចិត្តស្ងប់ចាកអកុសលធម៌ទាំងឡាយ ដល់ថ្នាក់អរូបជ្ឈាននេាះ ជាចិត្តដែលមានកម្លាំងអាចហ្វឹកហាត់ឲ្យជាប្រយេាជន៍តាមសេចក្តីប៉ងប្រាថ្នាបាន ដូចរលឹកជាតិបាន អធិដ្ឋានឲ្យកេីតទិព្វចក្ខុឃេីញវត្ថុផ្សេងៗ ដែលនៅឆ្ងាយ ឬដែលកំបាំងបាន, អធិដ្ឋានឲ្យកេីតសេាតទិព្វ ឮសម្លេងផ្សេងៗ ជិត ឬឆ្ងាយបាន, សម្រេចឥទ្ធិបាដិហារិយផ្សេងៗ ដូចដេីរលេីទឹកជ្រែកក្នុងដី ហេាះហេីរក្នុងអាកាស និងនិមិត្តនូវវត្ថុផ្សេងៗ បានជាដេីម ។
ប៉ុន្តែការនឹងហ្វឹកហាត់អបំរំឲ្យកេីតគុណវិសេសម្យា៉ងៗនេះ នឹងចាំបាច់ជាអ្នកមានសមត្ថភាពក្នុងកសិណគ្រប់កសិណ និងឈានសមាបត្តិទាំង ៨ (រូបឈាន ៤ ដេាយចតុត្ថន័យ និងអរូបឈាន ៤) យ៉ាងប្រសេីរក្រៃលែង ហេីយនឹងត្រូវហ្វឹកហាត់ចិត្តដេាយអាការ ១៤ គឺ “១”៖
១. កសិណានុលេាមតេា ចូលឈានតាមលំដាប់កសិណ។
២. កសិណបដិលេាមតេា ចូលឈានត្រឡប់បព្ច្រាាស់កសិណ។
៣. កសិណនុលេាម បដិលេាមតេា ចូលឈានតាមលំដាប់កសិណ ហេីយត្រឡប់បព្ច្រាាស់កសិណ។
៤. ឈានានុលេាមតេា ចូលឈានតាមលំដាប់ឈាន តាំងពីបឋមជ្ឈានដល់ នេវសញ្ញានាសញ្ញាយតនឈាន។
៥. ឈានបដិលេាមតេា ចូលឈានដេាយត្រឡប់បព្ច្រាាស់ឈានតាមលំដាប់តាំងពី នេវសញ្ញានាសញ្ញាយតនឈាន ដល់បឋមជ្ឈាន។
៦. ឈានានុលេាមបដិលេាមតេា ចូលឈានតាមលំដាប់ឈានហេីយត្រឡប់បព្ច្រាាស់ឈានតាមលំដាប់។
៧. ឈានានុន្តកតេា ចូលឈានដេាយឆ្លងឈាន តែមិនឆ្លងកសិណ។
៨. កសិណុក្កន្តកតេា ចូលឈានដេាយឆ្លងកសិណ តែមិនឆ្លងឈាន។
៩. ឈានកសិណុក្កន្តកតេា ចូលឈានដេាយឆ្លងឈាន និងឆ្លងកសិណ។
១០. អង្គសង្កន្តិតេា ចូលឈានដេាយកន្លងអង្គ។
១១. អារម្មណ៍សង្កន្តិតេា ចូលឈានដេាយកន្លងអារម្មណ៍។
១២. អង្គារម្មណសង្កន្តិតេា ចូលឈានដេាយកន្លង ទាំងអង្គ និងទាំងអារម្មណ៍។
១៣. អង្គវវដ្ឋាបនតេា ចូលឈានដេាយកំណត់អង្គ នៃឈាននិមួយៗ។
១៤. អារម្មណវវដ្ឋាបនតេា ចូលឈានដេាយកំណត់អារម្មណ៍ នៃឈាននិមួយៗ។
ការធ្វេីណាៗ ឬប្រព្រឹត្តកម្មណាៗ ដែលមេីលទៅហាក់ដូចជាគុណវិសេសទាំងឡាយនេាះ, ប៉ុន្តែ មិនមែនគុណវិសេសពិតប្រាកដទេ កាលណាហេតុមិនសមគួរដល់ផល ។ សេចក្តីក្នុងវិសុទ្ធិមគ្គសម្តែងថា៖ អ្នកផ្តេីមបំពេញព្យាយាមនៅមិនទាន់ហ្វឹកហាត់ចិត្តដេាយអាការ ១៤ ទាំងនេះ និងញាុំងឥទ្ធិ ឬទ្ធិផ្សេងៗ ឲ្យសម្រេចបាននេាះ មិនមែនឋានៈនឹងប្រព្រឹត្តទៅបានឡេីយ ។ សូម្បីក្នុងការបរិកម្មកសិណ គឺ ការផ្តេីមបំពេញសមថភាវនានេាះ ក្នុងរាប់រយ ឬរាប់ពាន់នាក់នេាះរមែងអាចនឹងធ្វេីសម្រេចបានប្រហែលត្រឹមតែម្នាក់ ។ ហេីយកាលណាចម្រេីនសមថភាវនា គឺបរិកម្មកសិណទៅហេីយ ត្រង់ឧគ្គហនិមិត្តនឹងកេីតបាន ក្នុងរាប់រយ ឬ រាប់ពាន់នាក់នេាះ រមែងអាចនឹងសម្រេចបានប្រហែលត្រឹមតែម្នាក់។ កាលណាឧគ្គហនិមិត្តកេីតហេីយ ការរក្សាទុកនូវនិមិត្ត និឹងការរវ័ងរក្សាទុកនូវចិត្តឲ្យស្ងប់តាំងមាំឡេីង រហូតបដិភាគនិមិត្តកេីតហេីយបន្លុះអប្បនាសមាធិនេាះ ក្នុងរាប់រយ ឬរាប់ពាន់នាក់ រមែងអាចនឹងសម្រេចបានត្រឹមតែម្នាក់ ។ ក្នុងបណ្តាអ្នកដែលសម្រេចឈានសមាបត្តិ ៨ ហេីយនេាះ ក្នុងរាប់រយ រាប់ពាន់នាក់ នឹងហ្វឹកហាត់ចិត្តដេាយអាការ ១៤ នេះបានប្រហែលត្រឹមតែមួយនាក់ ។ ក្នុងបណ្តាអ្នកដែលហ្វឹកហាត់ចិត្តដេាយអាការ ១៤ បានហេីយក្នុងរាប់រយ រាប់ពាន់នាក់ នឹងអាចសម្តែងឬទ្ធិបានប្រហែលត្រឹមតែមួយនាក់ ហេីយក្នុងបណ្តាអ្នកដែលសម្តែងឬទ្ធិបានរាប់រយ រាប់ពាន់នាក់នេាះ អ្នកដែលនឹងសម្តែងឬទ្ធិបានយ៉ាងឆាប់រហ័សទាន់ពេលនេាះ គឺនឹងអាចធ្វេីសម្រេចបានត្រឹមតែមួយនាក់ប៉ុណ្ណេាះ ។ សូម្បីក្នុងរឿងការរលឹកជាតិ ក៏មានន័យដូចគ្នា ។ នរណាទៅនឹងបានឧបចារសមាធិ កាលណាមិនមែនចិត្តដែលស្ងប់ដេាយមហាកុសលញ្ញាណសម្បយុត្ត នរណាទៅនឹងបានអប្បនាសមាធិដែលជា បឋមជ្ឈាន នរណាទៅនឹងបានទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន បពា្ចមជ្ឈាន និងអរូបជ្ឈាន នរណាទៅនឹងហ្វឹកហាត់អប់រំរលឹកជាតិ ដេាយហ្វឹកហាត់រលឹកត្រឡប់បព្ច្រាាស់ពីខណៈនេះទៅគ្រប់ៗខណៈ រហូតដល់ព្រឹកមុិញ ថយដេញរហូតដល់យប់មុិញ ព្រឹកថ្ងៃម្សិល រឿយៗ រលឹកថយដេញទៅៗ ដេាយចិត្តដែលស្ងប់មាំទាំរហូតដល់បដិសន្ធិ ហេីយទេីបរហូតដល់ខណៈចុងក្រេាយ ថ្ងៃចុងក្រេាយនៃជាតិមុន រួចហេីយទេីបថយដេញទៅ ៗ តាមលំដាប់ដេាយកម្លាំងនៃឈានចិត្ត ដែលហ្វឹកហាត់អប់រំឲ្យជំនាញពូកែជាកម្លាំង កាលណាអធិដ្ឋានឲ្យមហាកុសលញ្ញាណសម្បយុត្តចិត្តកេីតឡេីងរលឹកបាន សម្រេចពីខណៈមួយហេីយថយដេញទៅខណៈមួយៗ ទៀត។
អ្នកដែលសិក្សាយល់ហេតុនិងផល នៃគុណវិសេសទាំងឡាយ ដេាយល្អិតទេីបដឹងបានថា ព្រឹត្តការណ៍ណាជាគុណវិសេសពិតប្រាកដហេីយ ព្រឹត្តការណ៍ណាដែលមិនមែនគុណវិសេសដែលពិតប្រាកដ ។ ការចម្រេីនសមថភាវនា មិនមែនការរំលត់កិលេសជាសមុច្ឆេទ ព្រេាះមិនមែនការប្រចក្សនូវលក្ខណៈនៃសភាវធម៌ ជាប្រក្រតីតាមសេចក្តីពិតឡេីយ ។
កាលណាឈានចិត្តមិនសាបសូន្យ ហេីយឈានវិថីចិត្ត កេីតមុនចុតិចិត្ត ជាកម្មប្បច្ច័យឲ្យឈានវិបាកចិត្តបដិសន្ធិក្នុងព្រហ្មភូមិជាន់ផ្សេងៗ ប៉ុន្តែកាលណាអស់អាយុហេីយនៃព្រហ្មភូមិនេាះៗ រួចហេីយក៏ត្រូវត្រឡប់មកដល់សេចក្តីជាយ៉ាងនេះទៀត គឺ ត្រេកអរ ពេញចិត្ត ជាប់ជំពាក់ ក្នុងតួខ្លួន ក្នុងរូប សម្លេង ក្លិន រស ផេាដ្ឋព្វៈ ។ ការធ្លាប់ចម្រេីនសមថភាវនាសន្សំមកខ្លះក្នុងជាតិមុន ៗ ក្នុងសំសារវដ្ត អាចនឹងធ្វេីឲ្យលេាកខ្លះមានហេតុការណ៍ដឹកនាំបណ្តាលឲ្យកេីតឡេីងក្នុងចិត្ត គំនិតជាដេីម ។
ចំណែកអ្នកដែលធ្វេីសមាធិ ហេីយឃេីញវត្ថុផ្សេងៗ ឃេីញហេតុការណ៍ផ្សេងៗនេាះ កាលណាមិនមែនការអប់រំសមថភាវនាដេាយមហាកុសលញ្ញាណសម្បយុត្តចិត្ត ដែលស្ងប់ចុះណែនតាំងមាំក្នុងអារម្មណ៍តាមលំដាប់រហូតជាឈានចិត្តថ្នាក់ផ្សេងៗទេ សឹងរមែងនឹងប្រព្រឹត្តទៅបានលំបាកយ៉ាងក្រៃលែងនេាះ ក៏មិនមែនគុណវិសេសដែលជាឧត្តរិមនុស្សធម៌ គឺធម៌ដែលក្រៃលែងជាងប្រក្រតីនៃមនុស្សទាំងឡាយ ។ ដូច្នេាះកាលណាធ្វេីសមាធិហេីយ ឃេីញវត្ថុផ្សេងៗខ្លះ ឃេីញហេតុការណ៍ផ្សេងៗ ជាដេីមនេាះទេីបជាផលបន្តិចបន្តួច ខុសខ្លះ ត្រូវខ្លះ នៃសមាធិដែលមិនមែនការចម្រេីនសមថភាវនាទេ។
ការចម្រេីនសមថភាវនា ដែលនឹងបន្លុះដល់សូម្បីឧបចារសមាធិក៏ដេាយក៏សែនលំបាកណាស់ទៅហេីយ ព្រេាះជាប្រក្រតីកាលណាអារម្មណ៍ណាខ្ទប់ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក៏រមែងបណ្តេាយទៅតាមអារម្មណ៍នេាះដេាយ លេាភៈខ្លះ ទេាសៈខ្លះ មេាហៈខ្លះ ។ កុសលដែលប្រព្រឹឹត្តក្នុងទានខ្លះ ក្នុងសីលខ្លះ ក្នុងភាវនាខ្លះនេាះ ក្នុងមួយថ្ងៃៗ មានតិចតួចណាស់ កាលណាធៀបនឹងអកុសលដែលកេីតឡេីង យ៉ាងរហ័សជាប្រចាំតាមផ្លូវ ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ។ ហេីយការចម្រេីនសមថភាវនានេាះក៏រលត់កិលេសមិនបាន កាលកិលេសកេីតឡេីងគ្របសង្កត់ចិត្តខណៈណា សមថភាវនាដែលព្យាយាមអប់រំមករហូតដល់ថ្នាក់អាចសម្តែងឥទ្ធិបាដិហារិយផ្សេងៗ បាន ក៏វិនាស បាត់អស់ទៅវិញ។
មុននៃការត្រាស់ដឹងនៃព្រះដ៏មានព្រះភាគ ក៏មានអ្នកបំពេញព្យាយាមចម្រេីននូវសមថភាវនា រហូតដល់បន្លុះ ដល់នេវសញ្ញានាសញ្ញាយតនឈាន ហេីយនឹងហ្វឹកអប់រំចិត្ត រហូតដល់អធិដ្ឋានឲ្យមានភ្នែកទិព្វ ត្រចៀកទិព្វ រលឹក ជាតិបាន និងអាចធ្វេីឥទ្ធិបាដិហារិយបានដែរ ប៉ុន្តែ សូម្បីយ៉ាងនេាះក៏ដេាយលេាកទាំងនេាះក៏នៅមិនទាន់អាចដឹងច្បាស់នូវអរិយសច្ចធម៌បានឡេីយ កាលណាមិនបានអប់រំចម្រេីនហេតុ គឺ វិបស្សនាភាវនារហូតដល់បរិបូណ៌ នឹងជាបច្ច័យឲ្យដឹងច្បាស់នូវអរិយសច្ចធម៌បាន ហេីយលេាកខ្លះក៏ញាុំងការយល់ខុសប្រកាន់មាំក្នុងការបដិបត្តិ សឹងមិនមែនគន្លងផ្លូវឲ្យដឹងច្បាស់នូវអរិយសច្ចធម៌ទៀតសូម្បីពេលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដឹង និងទ្រង់សម្តែងព្រះធម៌ហេីយក៏ដេាយ ។ អ្នកឃេីញច្បាស់នូវអរិយសច្ចធម៌ ដល់សេចក្តីជាព្រះអរិយសាវក ដែលមិនបានបន្លុះឈានចិត្ត ក៏មានច្រេីនជាងព្រះអរិយសាវ័ក អ្នកដឹងច្បាស់នូវអរិយសច្ចធម៌ ព្រមដេាយអង្គនៃឈានថ្នាក់ផ្សេងៗ “១” ។ ទាំងនេះរមែងសម្តែងឲ្យឃេីញថា ការចម្រេីនសមថភាវនាដែលត្រឹមត្រូវនេាះ ជាសភាវៈធ្វេីបានដេាយលំបាកត្រឹមណាទៅ។
ស្រង់ចាក សៀវភៅ បរមត្ថធម៌សង្ខេប
ដោយ៥០០០ឆ្នាំ
images/articles/2788/drvgcrdfvsdfgvefdx.jpg
គួរសិក្សាការពិតក្នុងលោក
ផ្សាយ : ៣១ មករា ឆ្នាំ២០២២
ក្នុងជីវិតមនុស្សយើង មានសុខ មានទុក្ខ មានកុសល មានអកុសល មានកើត មានស្លាប់ មានជា មានឈឺ មានជួប មានព្រាត់ មានលោភៈ មានទោសៈ មានមោហៈ ។ល។ មានបានតាមប្រាថ្នា និងមិនបានតាមប្រាថ្នា ព្រោះថា អ្វីៗទាំងអស់នោះៗ កើតឡើងសុទ្ធតែត្រឹមត្រូវទៅតាមហេតុ ជួនកាលក៏សមតាមសេចក្ដីប្រាថ្នា ជួនកាលក៏មិនបានដូចប្រាថ្នាឡើយ ព្រោះត្រឹមតែសេចក្ដីប្រាថ្នាប៉ុណ្ណឹង មិនមានហេតុគ្រប់គ្រាន់ឱ្យអ្វីនោះកើតឡើងទេ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2789/textpic.jpg
កុំសន្សំរឿងខ្វល់មកដាក់ខ្លួន
ផ្សាយ : ៣១ មករា ឆ្នាំ២០២២
កុំបណ្ដោយឱ្យរឿងរ៉ាវ នោះបន្តិច នេះបន្តិច មកទម្លាយសេចក្ដីសុខរបស់យើងឡើយ តាមពិត វាគ្រាន់តែជារឿងរ៉ាវក្នុងលោក នៃគំនិតរបស់យើងប៉ុណ្ណោះ ព្រោះបើមិនមានចិត្តដឹងអារម្មណ៍ទេ ឬមិនមានចិត្តគិតទេ មានរឿងអ្វីនៅឯណា ។ ពុទ្ធបរិស័ទយើង គួរតែមានអារម្មណ៍សម្រាប់ចិត្តខ្លួនឯង គឺជាអារម្មណ៍ព្រះកម្មដ្ឋាន នេះ ទើបឈ្មោះថា បានអប់រំចិត្ត មានចិត្តពួនសំងំ ចិត្តវិវេក ប្រតិបត្តិយ៉ាងនេះ ទើបចិត្តមិនសន្សំរឿង មិនសន្សំទុក្ខកង្វល់យកមកដាក់ខ្លួនឡើយ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2790/rvdsgcvxcwsdz.jpg
មើលអ្វីៗឱ្យមានប្រយោជន៍
ផ្សាយ : ៣១ មករា ឆ្នាំ២០២២
ចិត្តដែលល្អស្អាត រមែងមើលឃើញសេចក្ដីល្អរបស់អ្នកដទៃ។ មានរឿងគួរគិតម្យ៉ាងដែរ ត្រង់ដែលមនុស្សយើងចូលចិត្តមើលផ្កា មើលរូបស្អាតផ្សេងៗ ប៉ុន្តែបែរជាមិនចូលចិត្តមើលសេចក្ដីល្អរបស់អ្នកដទៃទៅវិញ ឯចំណែកលាមកជាដើម ជារបស់ស្មោកគ្រោក មិនត្រូវការមើលឡើយ ប៉ុន្តែបែរចូលចិត្តសម្លឹងមើលសេចក្ដីអាក្រក់លាមក ឬទោសកំហុសរបស់អ្នកដទៃទៅវិញដែរ ។ ការរៀនសម្លឹងមើលសេចក្ដីល្អរបស់អ្នកដទៃ នាំឱ្យកាត់បន្ថយនូវការខឹងស្អប់ ដូច្នេះ ទើបមេត្តាចិត្តមានឱកាសកើតឡើងបាន មេត្តាជាគ្រឿងទ្រទ្រង់លោក ចំណែកព្យាបាទជាគ្រឿងដុតលោក ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2796/svgredcvrfdc.jpg
អានេញ្ជសប្បាយសូត្រ
ផ្សាយ : ៣១ មករា ឆ្នាំ២០២២
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសធម្មនិគម របស់អ្នកកុរុទាំងឡាយ ក្នុងកុរុជនបទ ។ ក្នុងកាលនោះ ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយជាសភាវៈមិនទៀង ជារបស់ទទេ ជារបស់កុហក មានការវិនាសជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថាកាមនេះ ដូចជាវត្ថុដែលគេធ្វើដោយឧបាយកល ជាសម្ដីរបស់ជនពាល ។
កាមណា ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នក្ដី កាមណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្ដី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នក្ដី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្ដី ទាំងមួយគូនុ៎ះ ជាទីនៅនៃមារ នុ៎ះជាវិស័យរបស់មារ នុ៎ះជាចំណីរបស់មារ នុ៎ះជាទីគោចររបស់មារ អកុសលដ៏លាមកទាំងនុ៎ះ ដែលកើតអំពីចិត្ត ទោះជាអភិជ្ឈាក្ដី ព្យាបាទក្ដី សារម្ភៈក្ដី រមែងប្រព្រឹត្តទៅក្នុងកាមទាំងនុ៎ះ ឯកិលេសទាំង ៣ នោះ រមែងកើតដើម្បីអន្តរាយដល់អរិយសាវ័ក អ្នកកំពុងសិក្សារឿយៗ ក្នុងសាសនានេះ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2799/gvrdfgcvfxdbf_c.jpg
អប់រំចិត្តដោយការពិចារណា
ផ្សាយ : ៣១ មករា ឆ្នាំ២០២២
នៅពេលកើតទុក្ខផ្លូវចិត្ត យើងត្រូវគិតដល់ហេតុនៃសេចក្ដីទុក្ខនោះ គឺមកអំពីតណ្ហា ពោលគឺចំណង់ដែលចង់បានអ្វីពីអ្នកដទៃ ឬចង់បានអ្វីអំពីលោកនេះ គ្រាន់តែមិនបានតាមចំណង់ប៉ុណ្ណោះ ទើបកើតទុក្ខហ្នឹងឯង ។ កាលណា បើយើងរកហេតុឃើញដូច្នេះហើយ យើងត្រូវគិតឱ្យច្បាស់លាស់តទៅថា សូម្បីបានអ្វីៗនោះតាមប្រាថ្នា ដូចបំណង តើយើងពិតជាគ្រប់គ្រាន់ទេ អស់ទុក្ខអស់ភ័យទេ ឈប់ធ្វើអ្វីខុសហើយឬ មានចិត្តត្រជាក់ក្សេមក្សាន្តពិតមែនឬ... យើងនឹងបានចម្លើយយ៉ាងច្បាស់លាស់មកថា អត់ទេ ព្រោះអ្វីនោះមិនមែនជាសោតាបត្តិមគ្គផងហ្នឹង ។ កាលណាបានយល់ដឹងដូច្នេះពិតប្រាកដក្នុងចិត្តហើយ អ្វីនោះៗ គឺមិនសូវជាសំខាន់ប៉ុន្មានឡើយ មិនបានទេក៏ហីទៅ អ្វីដែលសំខាន់ពិត គឺការឃើញសច្ចធម៌ ចូលកាន់ភូមិព្រះអរិយៈឯណេះទេតើ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2483/image.jpeg
អត់ធន់បាន គ្រប់យ៉ាងនឹងបានល្អឡើង
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
៙ មិនមានអ្នកណាស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ពីអ្នកដទៃ ដែលអ្នកដទៃនោះ ជ្រើសរើសយកការដើរចេញអំពីជីវិតរបស់យើងនោះឡើយ ប៉ុន្តែ ដែលបានឮដំណឹងក្នុងពិភពលោកថា អ្នកនេះ អ្នកនោះ ស្លាប់ ព្រោះហេតុបាត់បង់នូវសេចក្ដីស្រឡាញ់ ហ្នឹងមកអំពីអ្នកនោះឯង បាត់បង់នូវសេចក្ដីស្រឡាញ់ខ្លួនឯងទេតើ ពោលគឺមិនចេះស្រឡាញ់ខ្លួនឯង ។
យើងកុំចេះតែចង់រស់នៅដូចមុន ត្រូវរៀនរស់នៅជាមួយនឹងការពិតដោយប្រាជ្ញា កុំខ្លាចការព្រាត់ប្រាសប្រែប្រួល កុំខ្លាចថា នឹងរស់នៅមិនបាន ជឿចុះថា បើយើងអត់ធន់បានហើយ គ្រប់យ៉ាងនឹងល្អឡើង ។ ត្រូវចាំថា មិនមានអ្នកណាជួយយើងបានទេ ដូច្នេះ យើងត្រូវតែព្រមទទួល និងត្រូវរស់នៅជាមួយឲ្យបាន ពេលវេលា នឹងជួយឲ្យយើងកន្លងផុតអំពីទឹកភ្នែក ហើយរីករាយជាមួយនឹងសេចក្ដីល្អ ជាទីពឹងក្នុងដំណើរជីវិតរបស់យើង ។
នៅពេលដែលយើងមានសេចក្ដីល្អជាទីពឹងហើយ ទើបយើងបានយល់ដឹងថា យើងមានការបាត់បង់មកពីការហួងហែង បើយើងមិនមានអ្វីហួងហែងទេ ក៏យើងមិនមានអ្វីបាត់បង់ដែរ ។ យើងបានយល់ដឹងទៀតថា យើងកើតមកតែងមានទុក្ខ ប៉ុន្តែ មិនមែនកើតមក ដើម្បីលិចចុុះក្នុងសេចក្ដីទុក្ខទេ សេចក្ដីល្អ គឺជានាវាជីវិត នឹងនាំឲ្យយើងបានដល់កោះត្រើយ បរមសុខ សាធុ សាធុ ៕៚
ប.ស.វ
ដោយ៥០០០ឆ្នាំ
images/articles/2484/image.jpeg
បុថុជ្ជនអាស្រ័យវដ្ដៈ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
៙ បុថុជ្ជន លះបង់ជីវិតមួយថ្ងៃ ២៤ ម៉ោង មួយខែ ៣០ ថ្ងៃ ដើម្បីរកទ្រព្យសម្បត្តិ ដល់ពេលឈឺ ក៏ត្រូវលះបង់ទ្រព្យសម្បត្តិដើម្បីរក្សាជីវិត ទីបំផុត ទាំងជីវិតទាំងទ្រព្យក៏ត្រូវអស់ នៅសល់តែវដ្ដសង្សារ ដែលប្រាសចាកទីពឹង នេះហៅថា បុថុជ្ជនអាស្រ័យវដ្ដៈ ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2486/image.jpeg
ទុក្ខកើតមកអំពីការប្រឆាំងនឹងសេចក្ដីពិត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
៙ បើយើងប្រឆាំងមិនព្រមទទួលយកការពិតនៃធម្មជាតិ យើងរមែងរស់នៅជាទុក្ខ ។ ការអប់រំចិត្ត ចម្រើនប្រាជ្ញាចូលឲ្យដល់សភាវៈ ដែលអាស្រ័យបច្ច័យកើតឡើង បង្គាប់បញ្ជាមិនបាន ទាមទារមិនបាន ទាំងដែលជាសភាវៈ មិនគួរដល់ការហួងហែង បើជីវិត រស់នៅប្រកបដោយប្រាជ្ញាដូច្នេះ រមែងរស់នៅជាសុខ ។
មនុស្សយើងដោយច្រើន តែងតែគិតរកអ្វី ៗ ឲ្យខ្លួនឯង សឹងតែមិនដែលគិតអំពីអ្វី ដែលខ្លួនឯងមានហើយនោះ ហើយរស់នៅជាមួយឲ្យបានសុខស្កប់ស្កល់នោះឡើយ ។ តាមពិត ក្នុងលោកនេះ អ្វី ៗ ទោះធំប៉ុនមេឃ ប៉ុនផែនដី ជាមាស ជាប្រាក់ ឬ រតនៈ ច្រើនដូចទឹកមហាសមុទ្រក៏ដោយ នឹងមកធ្វើបុគ្គលដែលមិនចេះស្កប់ស្កល់នោះ ឲ្យគ្រប់គ្រាន់ទៅបាន គឺមិនមានឡើយ ។
អ្វីដែលអស្ចារ្យ មានប្រាកដក្នុងព្រះពុទ្ធសាសនា គឺប្រាជ្ញាដែលបានដឹងថា នេះត្រឹមតែជានាមរូប ដែលអាស្រ័យបច្ច័យកើតឡើងប៉ុណ្ណោះ នាមរូបនេះកើតឡើងហើយ មានតែការរលត់បាត់ទៅវិញ មិនមានការចាំបាច់ត្រូវហួងហែង ឬ ត្រូវការប្រាថ្នាអ្វី ៗ អំពីលោកនេះឡើយ ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2487/image.jpeg
ពាក្យរំលឹកចំពោះសេចក្ដីស្រឡាញ់
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
៙. យល់សប្ដិល្អហើយបានយូរយ៉ាងណាក៏ដោយ ទីបំផុតត្រូវតែភ្ញាក់ យ៉ាងណាមិញ សេចក្ដីស្រឡាញ់ចំពោះអ្វី ៗ ក្រៃលែងប៉ុនណាក៏ដោយ ក៏យ៉ាងនោះដែរ ចុងក្រោយគឺត្រូវតែព្រាត់ចាកនូវអ្វី ៗ នោះទៅ។ ៙. កុំឲ្យខាតពេលព្រោះការស្រឡាញ់ គឺត្រូវស្រឡាញ់សេចក្ដីល្អ។
៙. នឹកឃើញដល់ការស្រឡាញ់សេចក្ដីល្អ ក៏នឹកឃើញដល់បុគ្គលសំខាន់ ៗ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអគ្គសាវក័ សាវិកា ព្រះពុទ្ធមាតា ព្រះពុទ្ធបិតា កន្សៃសារពេជ្ញជាដើម គ្រប់អង្គទាំងនេះ គឺជាលទ្ធផលនៃការស្រឡាញ់សេចក្ដីល្អ ជាបុគ្គលប្រសើរក្នុងលោក គួរជ្រះថ្លាណាស់។
៙. ស្រឡាញ់អ្វី ៗ ក៏ដោយ កុំភ្លេចស្រឡាញ់ខ្លួន ព្រោះខ្លួនជាទីពឹងនៃខ្លួនឯង។
៙. ទុក្ខតិច ទុក្ខខ្លាំងក្នុងចិត្ត សុទ្ធតែព្រោះសេចក្ដីស្រឡាញ់ដោយតណ្ហា ជាបច្ច័យទាំងអស់។
៙. ក្រឹត្យក្រមនៃសេចក្ដីសុខក្នុងចិត្ត គឺឋិតនៅត្រង់ព្រមទទួលថា គ្រប់យ៉ាងក្នុងលោករមែងប្រែប្រួល។
៙. រវល់តែចង់បានរបស់ដែលអត់ ធ្វើឲ្យភ្លាត់ ខានបានសុខជាមួយនឹងរបស់ដែលមាន។ ៙. មិនចាំបាច់និយាយដល់របស់ដែលអត់ សូម្បីតែរបស់ដែលមាន កំពុងប្រាកដ ក៏ត្រូវលះចោលដែរ គឺនៅត្រង់មិនចាប់ប្រកាន់ហ្នឹងឯង នេះជាតួវិបស្សនា។
៙. តណ្ហាស្វែងរកអ្វី ៗ ឲ្យយើង ចំណែកសតិប្បដ្ឋានវិញ មិនមានយើងជាអ្នកបានអ្វី ៗ ឡើយ ហើយក៏មិនមានយើងខាតបង់អ្វីដែរ។
៙. មានអ្វីឲ្យជាប់ជំពាក់ . . . ព្រោះលោភៈ
. មានអ្វីឲ្យខឹងស្អប់ . . . ព្រោះទោសៈ
. មានអត្តាតួខ្លួន . . . ព្រោះទិដ្ឋិ
. មានតែបរមត្ថនាមរូប . . . ព្រោះសតិប្បដ្ឋាន៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2488/image.jpeg
ខ្លឹមសារនៃជីវិត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
៙ ក្រទ្រព្យ មិនមែនបានន័យថាថោកទាបនោះទេ រីឯការមានទ្រព្យ ក៏មិនមែនប្រែថាខ្ពង់ខ្ពស់ថ្លៃថ្នូរនោះដែរ ថោកថ្លៃ គឺវាស្ថិតនៅលើការប្រព្រឹត្តរបស់មនុស្សម្នាក់ៗ ។ ម្យ៉ាងទៀត ក្រទ្រព្យ មិនមែនបានន័យថាមានទុក្ខ ចំណែកបានទ្រព្យ ក៏មិនមែន ប្រែថាបានសុខដែរ ចំពោះសុខទុក្ខនេះ គឺមានទាំងផ្លូវកាយ ទាំងផ្លូវចិត្ត អាចនៅជាមួយបានទាំងអ្នកមាន ទាំងអ្នកក្រ ដូច្នេះមនុស្សយើង គួរយកចិត្តទុកដាក់ចំពោះគុណតម្លៃនៃជីវិត ឲ្យជាការសំខាន់ ទោះមានឬក្រយ៉ាងណាក៏ដោយ ព្រោះជីវិតមានតម្លៃទៅដោយគុណធម៌ ដែលគុណធម៌នេះនាំឲ្យសម្រចនូវប្រយោជន៍ទាំងពួង ទាំងប្រយោជន៍ខ្លួនឯង ទាំងប្រយោជន៍អ្នកដទៃ នេះទើបជាខ្លឹមសារនៃជីវិត៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2490/image.jpeg
មេត្តាភាវនាជាកម្មដ្ឋាន
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
៙. មេត្តាប្រែថាការរាប់អាន
សូមសត្វគ្រប់ប្រាណបានសុខា
គ្រប់គ្នាយកខ្លួនជាឧបមា
សត្វក្នុងលោកកាប្រាថ្នាសុខ ។
យើងស្រឡាញ់ខ្លួនមាំមួនពិត
ដូច្នេះត្រូវគិតកុុំសាងទុក្ខ
កុំយកខឹងស្អប់ជាប់ជាមុខ
ត្រូវចេះឲ្យសុខសព្វសត្តា ។
អធ្យាស្រ័យសត្វចាត់ផ្សេងគ្នា
បែងចែកការងារជាធម្មតា
ប៉ុន្តែបំណងប៉ងប្រាថ្នា
គ្រប់គ្នាត្រូវការប្រាថ្នាត្រើយ ។
ព្រោះសត្វលោកលង់ក្នុងសង្សារ
ស្រវេស្រវាលិចខ្លះហើយ
សត្វខ្លះខ្សោយខ្សោះឆ្ងាយកោះត្រើយ
សត្វខ្លះបានស្បើយពីទុក្ខា ។
ព្រះធម៌ទីពឹងពំនឹងសត្វ
ដឹកនាំឆ្លងកាត់វដ្ដសង្សារ
យើងត្រូវនាំគ្នាស្ដាប់ទេស្នា
ចម្រើនមេត្តារក្សាគ្នា ។
មានសីលមានទានទក្ខិណា
មេត្តាប្រៀបដូចច្រូចគង្គា
អ្នកស្លាប់អ្នករស់រួចវេរា
អហោសិគ្នាជាសុខហោង៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2491/image.jpeg
ផ្កាឈូកផុតចាកទឹក និង ឧបមាផ្កាឈូក
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
ផ្កាឈូកផុតចាកទឹក
៙. ផ្កាឈូកដុះចេញពីក្នុងភក់ ចម្រើនក្នុងទឹក រហូតផុតចាកទឹក ; ភក់ក្ដី ទឹកក្ដី មិនប្រឡាក់នូវផ្កាឈូកនោះឡើយ យ៉ាងណាមិញ មនុស្សយើងកើតអំពីកិលេស រស់នៅក្នុងលោក ប៉ុន្តែក៏អាចអភិវឌ្ឍឲ្យចម្រើនផ្លូវចិត្ត ផុតចាកកិលេស ផុតចាកលោកនេះបាន ក៏យ៉ាងនោះឯង៕៚
ឧបមាផ្កាឈូក
៙- ព្រះសម្មាសម្ពុទ្ធ ប្រៀបដូចផ្កាឈូក
- ព្រះធម៌ ប្រៀបដូចកេសរផ្កាឈូកនោះ
- ពុទ្ធបរិស័ទ ប្រៀបដូចភមរជាតិ មានឃ្មុំជាដើម ដែលហើរទៅយកកេសរផ្កាឈូក មកធ្វើជាក្បាលទឹក ; ក្បាលទឹកឃ្មុំនេះជាឈ្មោះនៃការសម្រេចប្រយោជន៍នៃពុទ្ធបរិស័ទ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2492/image.jpeg
រោងចក្រផលិតសេចក្ដីទុក្ខ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
៙ អារម្មណ៍ទាំង ៦ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាធម្មជាតិកណ្ដាល ៗ មិនមានពុល មិនមានពិសអ្វីក្នុងខ្លួនឯងទេ ប៉ុន្តែចិត្តដែលដឹងអារម្មណ៍នោះ លុះនៅក្នុងអំណាចតណ្ហា ប្រៀបបីដូចជារោងចក្រផលិតចេញនូវសេចក្ដីទុក្ខ ដោយយកអារម្មណ៍ទាំង ៦ នោះឯងជាវត្ថុធាតុដើម ។ ដរាបណាដែលនៅមិនទាន់បានលះតណ្ហាជាហេតុនាំឲ្យទុក្ខកើតទេ រោងចក្រនៅតែផលិតសេចក្ដីទុក្ខរឿយ ៗ តែបើលះតណ្ហាបានពេលណា រោងចក្រក៏ត្រូវបិទ ចំណែកអារម្មណ៍ទាំង ៦ មានការប្រព្រឹត្តទៅជាធម្មជាតិសុទ្ធ ៗ មិនមានការផលិតកែច្នៃអ្វីឡើយ ជាអារម្មណ៍របស់ វិបស្សនា និងជាអារម្មណ៍ក្នុងជីវិតព្រះអរហន្ត ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2493/IMG_30201794611.jpg
រឿងក្នុងជីវិតដូចយល់សប្តិ
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
យល់សប្តិល្អណាស់ចប់ត្រឹមភ្ញាក់ ក្រេបចន្ទត្រជាក់រសកាមា
មានអ្នកស្រឡាញ់ជុំត្រៀបត្រា ចប់ត្រឹមមរណាចាកចោលទៅ។
ភ្លៀងខ្លាំងប៉ុនណាគង់តែរាំង មានរឿងភាន់ភាំងកេរ្តិ៍អាស្រូវ
ទុក្ខខ្លាំងគង់តែស្រាកស្រាន្តទៅ គ្មានរឿងអ្វីនៅមិនរសាយ។
ខ្យល់ព្យុុះមិនស្មើនឹងខ្យល់មាត់ មិនបានផ្ទៀងផ្ទាត់ហើយបរិយាយ
ដល់ពេលស្ងប់ខ្យល់ក្តៅស្អុះកាយ មានរឿងសប្បាយមិនយូរយារ។
យប់ស្ងាត់បាត់ងុយគួរកម្មដ្ឋាន តែបែរជាបានរឿងឈ្លោះគ្នា
ក្នុងចិត្តមិនស្ងាត់ព្រោះវេរា យកពេលវេលាសាងសត្រូវ។
ទឹកស្រះថ្លាយង់មើលឃើញដី ចិត្តមនុស្សអប្រិយ៍ល្អក់ហើយជ្រៅ
ម្លប់មានមិនជ្រកស្រែកថាក្តៅ ក្នុងចិត្តមួម៉ៅបន្ទោសមេឃ។
ទឹកដក់លើភ្នំហៀរធ្លាក់ជ្រោះ ហៀរហូរធ្លាក់ចុះចូលដល់ព្រែក
រឿងក្នុងចិត្តគិតខ្លាំងពន់ពេក សម្រក់ទឹកភ្នែកជាសមុទ្រ។
ក្បូនជីវិតសត្វរសាត់ឆ្ងាយ រឿងរ៉ាវទាំងឡាយគួរឲ្យស្លុត
រលកជីវិតព្យុះសមុទ្រ គ្មានទីបំផុតវដ្តសង្សារ ។
ព្រោះហេតុចង់បានរបស់ដែលអត់ នាំឲ្យផ្លាតភ្លាត់ចាកសុខា
របស់មាន មិនគ្រប់នឹងតណ្ហា រស់រងទុក្ខាចិត្តខ្លួនឯង ។
ឈើត្រូវភ្លើងឆេះទៅជាធ្យូង សោកសៅភ្នែករូងភ្លើងអត់ផ្សែង
ដុតរោលចិត្តកាយឲ្យចំបែង ដុតរោលខ្លួនឯងភ្លើងកិលេស។
មានតែព្រះធម៌មិត្តកល្យាណ សតិប្បដ្ឋានកើតចំណេះ
រឿងរ៉ាវក្នុងចិត្តច្រើនដល់ម្ល៉េះ តែរឿងទាំងនេះជាបញ្ញត្តិ ។
កាយ វេទនា ចិត្ត និងធម្មា រលឹកគ្រប់គ្រាមិនមែនសត្វ
ទោះជាសតិក៏បរមត្ថ ប្រាជ្ញាលះកាត់ក្ដីកង្វល់ ។
នមោ តស្ស នមស្ការ ត្រៃរត្នអស្ចារ្យខ្ញុំសូមដល់
ព្រះពុទ្ធព្រះធម៌សង្ឃនិមល ប្រាថ្នាមគ្គផលដល់និព្វាន៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2494/IMG_30201793941.jpg
មនុស្សសាងការងារ ការងារសាងមនុស្ស
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
ក្នុងលោកនេះមិនមានអ្នកណា គាំទ្រយើង ជួយយើង ស្រឡាញ់យើង ស្មោះនឹងយើង ឲ្យដូចជាខ្លួនយើងគោរពធ្ងន់ក្នុងការងារល្អនោះឡើយ , ការងារល្អ ជាមន្តស្នេហ៍របស់មនុស្ស ។ ឧបសគ្គ សម្រាប់ឲ្យមានព្យាយាម មិនមែនសម្រាប់ឲ្យចុះចាញ់ទេ , ខ្វះសេចក្ដីអត់ធន់ ការងារមិនបានល្អ , ខ្វះការតស៊ូ ការងារមិនសម្រេច , រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន , ព្រោះសេចក្ដីប្រមាទ ការងារដែលចេះស្ទាត់ហើយ ត្រូវបរាជ័យ ដូចបុគ្គលល្ងង់ខ្លៅ ៕
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2495/IMG_30201793319.jpg
លោកនេះគឺអ៊ីចឹងឯង
ផ្សាយ : ២៨ មករា ឆ្នាំ២០២២
គ្រប់យ៉ាងក្នុងលោកនេះ ក្នុងជីវិតនេះ គឺវាអ៊ីចឹងឯង , សេចក្ដីសុខនៅត្រង់យើងសប្បាយចិត្ត , រស់នៅទីណាក៏ល្អដែរ បើចិត្តចេះគិតឃើញរឿងល្អ ។ ជីវិតកើតមក និងជីវិតរស់នៅបានដោយលំបាក ដូច្នេះត្រូវចេះថែរក្សាជីវិតឲ្យមានតម្លៃ , អ្វីដែលត្រូវឈប់គឺត្រូវតែឈប់ អ្វីដែលត្រូវធ្វើគឺត្រូវតែធ្វើ ,ត្រូវដឹងអ្វីជាប្រយោជន៍ អ្វីដែលឥតប្រយោជន៍ , ជីវិតមានតម្លៃដោយសារគុណធម៌ , ត្រូវចាំថា អ្វីដែលត្រូវធ្វើ គឺតួនាទី ហើយអ្វីដែលត្រូវមាន គឺសេចក្ដីអត់ធន់ ព្យាយាម ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ