ថ្ងៃ សៅរ៍ ទី ២២ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣,៩៣១
Today
ថ្ងៃម្សិលមិញ ៩៩,៦៥១
ខែនេះ ១,៨៥៥,៧៨៦
សរុប ២៤៣,០៧៦,៣៨៥
free counters
កំពុងទស្សនា ចំនួន
ធម៌ជំនួយស្មារតី
images/articles/2753/etbhfsd.jpg
អនុបាទាបរិនិព្វាន
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
នៅ​ក្នុង​បិដក​លេខ ២១ រថវិនីត​សូត្រ ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា អនុបាទាប​រិនិព្វាន មិន​មែន​ជា​វិសុទ្ធិ​ណា​មួយ ក្នុង​វិសុទ្ធិ​ទាំង ៧ នោះ​ឡើយ ហើយ​ព្រះសារីបុត្ត​បាន​សួរ​ថា ម្នាលអាវុសោ ចុះ​អនុបាទាប​រិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឬ ? ព្រះបុណ្ណមន្តាណីបុត្ត​ឆ្លើយ​ថា អញ្ញត្រ ចេ អាវុសោ ឥមេហិ ធម្មេហិ អនុបាទាបរិនិព្វានំ អភវិស្ស បុថុជ្ជនោ បរិនិព្វា​យេយ្យ បុថុជ្ជនោ ហិ អាវុសោ​ អញ្ញត្រ ឥមេហិ ធម្មេហិ។ ម្នាល​អាវុសោ បើ​អនុបាទាបរិនិព្វាន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ហើយ បុថុជ្ជន​ក៏​គង់​បរិនិព្វាន​បាន ម្នាល​អាវុសោ ព្រោះ​បុថុជ្ជន ក្រៅ​អំពី​ធម៌​ទាំង​នេះ​ឯង ។ នៅ​ខាង​ចុង​នៃ​ព្រះធម្មទេសនា ព្រះបុណ្ណមន្តាណីបុត្ត បាន​សម្ដែង​ថា ញាណ​ទស្សនវិសុទ្ធិ យាវទេវ អនុបាទាបរិនិព្វានត្ថា ប្រែ​ថា ញាណទស្សនវិសុទ្ធិ ( មគ្គញ្ញាណ ៤ ) មាន​ប្រយោជន៍​ត្រឹម​តែ​អនុបាទាបរិនិព្វាន ( អសង្ខតធាតុ ) ។ អនុបាទាបរិនិព្វានត្ថំ ខោ អាវុសោ ភគវតិ ព្រហ្មចរិយំ វុស្សតីតិ ។ ម្នាល​អាវុសោ ព្រហ្មចរិយធម៌​ដែល​ខ្ញុំ​ប្រព្រឹត្ត​ក្នុង​សម្នាក់ ព្រះដ៏មាន​ព្រះភាគ​នេះ ដើម្បី​អនុបាទាបរិនិព្វាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2754/rtvgrcdgxvred.jpg
មិនបាច់ខ្វល់ជាមួយនឹងធម្មតាធម៌
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
ចន្ទគតិ មាន​រនោច មាន​ខ្នើត​ជា​ធម្មតា បើ​យើង​មិន​ប្រាថ្នា​ឱ្យ​ខុស​ពី​ធម្មតា​ទេ យើង​ក៏​មិន​កើត​ទុក្ខ​ដែរ ។ ផែន​ដី​វិល​ជុំ​វិញ​ព្រះអាទិត្យ ចំណែក​ព្រះចន្ទ​វិល​ជុំ​វិញ​ផែនដី យើង​មិន​ដែល​កើត​ទុក្ខ​ព្រោះ​ហេតុ​តែ​ព្រះចន្ទ​មិន​បាន​មក​វិល​ជុំ​វិញ​ខ្លួន​យើង​នោះ​ឡើយ យ៉ាង​ណា​មិញ អ្វី​ៗ​ក្នុង​លោក​រមែង​ប្រព្រឹត្ត​ទៅ​តាម​ធម្មតា​របស់​លោក បើ​យើង​មិន​ចង់​រវល់​ច្រើន​ទេ យើង​ត្រូវ​សិក្សា​ចូល​ឱ្យ​ដល់​ធម្មតា​ធម៌ អ្វី​ៗ​រៀប​រយ​ស្រេច​បាច់​តាម​ធម្មជាតិ មាន​បច្ច័យ​ឱ្យ​កើត​ឡើង មាន​ជរា​ជា​ធម្មតា មាន​ព្យាធិជាធម្មតា មាន​មរណៈ​ជា​ធម្មតា មាន​ការ​ព្រាត់​ប្រាស ប្រែប្រួល​ជា​ធម្មតា ។ល។ យើង​មិន​មាន​អ្វី​ដែល​ត្រូវ​មក​ប្រាថ្នា​ដោយ​ការ​ហួង​ហែង​ចំពោះ​សង្ខារ​ទាំង​ឡាយ​ថា កុំ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដូច្នោះ​ៗ​ឡើយ ព្រោះ​ព្រះនិព្វាន​ទេ​តើ ដែល​មិន​មាន​ជរា ព្យាធិ មរណៈ មិន មានវដ្ដៈ ជាទី​អស់​ទៅ​នៃ​តណ្ហា និង​ជាទី​អស់​ទៅ​នៃ​ទុក្ខ​ទាំង​ពួង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2762/sexfresdvcwfsd.jpg
គោបកមោគ្គល្លានសូត្រ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
សម័យ​​មួយ កាល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បរិនិព្វាន​ទៅ មិន​ទាន់​បាន​យូរ​ប៉ុន្មាន ព្រះអានន្ទ​ដ៏​មាន​អាយុ គង់​នៅ​ក្នុង​វត្តវេឡុវ័ន ជិត​ក្រុង​រាជគ្រឹះ ដើម្បី​នឹង​ធ្វើ​សង្គាយនាគ្រាទី ១ ។ គ្រា​នោះ ព្រះអានន្ទ ដ៏​មាន​អាយុ បាន​សន្ទនា​ជា​មួយ​នឹង​គោបកមោគ្គល្លានព្រាហ្មណ៍ មួយ​អន្លើ​ដោយ​វស្សការ​ព្រាហ្មណ៍ ។ -ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​បង្កើត​ផ្លូវ​ដែល​មិន​ទាន់​កើត​ឡើង ទ្រង់​រៀប​ចំ​ផ្លូវ​ដែល​គេ​មិន​ទាន់​រៀបចំ ទ្រង់​ប្រាប់​ផ្លូវ​ដែល​គេ​មិន​ដែល​ប្រាប់ ព្រះអង្គ​ទ្រង់​ស្គាល់​ផ្លូវ ដឹង​ផ្លូវ ឈ្លាស​វៃ​ក្នុង​ផ្លូវ ចំណែក​ពួក​សាវ័ក​ក្នុង​កាល​ឥឡូវ​នេះ គ្រាន់​តែ​ជា​អ្នក​ដើរ​តាម​ផ្លូវ ប្រកប​តាម​ទៅ​ជា​ខាង​ក្រោយ​ប៉ុណ្ណោះ មិន​មាន​ភិក្ខុ​អង្គ​ណា មាន​នូវ​សព្វញ្ញុតញ្ញាណ​នោះ​ឡើយ ។ -ម្នាលព្រាហ្មណ៍ យើង​ទាំង​ឡាយ មិន​មែន​អត់​ទី​ពឹង​ទេ ម្នាល​ព្រាហ្មណ៍ យើង​ទាំង​ឡាយ​ប្រកប​ដោយ​ទីពឹង គឺ​មាន​ធម៌​ជាទី​ពឹង ។ -ម្នាល​ព្រាហ្មណ៍ បសាទនីយ​ធម៌ គឺ​ធម៌​ជា​ទី​តាំង​នៃ​សេចក្ដី​ជ្រះថ្លា ១០ យ៉ាង ដែល​ព្រះដ៏មាន​ព្រះភាគ អង្គ​នោះ ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​ច្បាស់ ឃើញ​ច្បាស់ បាន​សម្ដែង​ហើយ រមែង​មាន ។ បសាទនីយ​ធម៌​ទាំងនោះ​ឯង មាន​នៅ​ក្នុង​ភិក្ខុ​ណា ក្នុង​កាល​ឥឡូវ​នេះ យើង​ទាំង​ឡាយ តែង​ធ្វើ​សក្ការៈ គោរព រាប់​អាន បូជា លុះ​ធ្វើ​សក្ការៈ គោរព​ហើយ ក៏​តែង​នៅ​អាស្រ័យ​នឹង​ភិក្ខុ​នោះ ។ -បសាទនីយធម៌ ១០ គឺ ១.សីល ២.ពហុស្សូត ៣.សន្តោស ៤.ឈានបួន និង​អភិញ្ញា ៦ ទៀត​ជា​គម្រប់ដប់ ។ -ព្រះ​អានន្ទ គង់​នៅ​វត្តវេឡុវ័ន ឆ្លើយ​ប្រាប់​វស្សការព្រាហ្មណ៍​ថា អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទី​គួរ​ត្រេកអរ​ផង មាន​សំឡេង​តិច​ផង មាន​សេចក្ដី​គឹកកង​តិច​ផង មាន​ខ្យល់​រំភើយៗ ជាទី​គួរ​ដល់​សេចក្ដី​ស្ងប់ស្ងាត់​របស់​មនុស្ស ជាទី​សមគួរ​ដល់​ការ​ពួន​សំងំ ថែម​ទាំង​មាន​បុគ្គល​ទាំង​ឡាយ​ប្រហែល​នឹង​អ្នក ជា​អ្នក​រក្សា​គ្រប់​គ្រង​ដោយ​ពិត ។ -វស្សការព្រាហ្មណ៍ ពោល​ថា បពិត្រ​ព្រះអានន្ទ​ដ៏​ចម្រើន បាន​ឮ​ថា ព្រះគោតម​ដ៏​ចម្រើន​អង្គ​នោះ ទ្រង់​សរសើរ​នូវ​ឈាន​ដែល​គួរ​សរសើរ ទ្រង់​តិះ​ដៀល​នូវ​ឈាន​ដែល​គួរ​តិះ​ដៀល ។ -ឈាន​ដែល​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​មិន​សរសើរ​ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​ប្រកាស​ហើយ គឺ ម្នាល​ព្រាហ្មណ៍ ក្នុង​លោក​នេះ បុគ្គល​ពួក​ខ្លះ មាន​ចិត្តត្រូវ​កាម​រាគ​រួប​រឹត​ហើយ ត្រូវ​កាមរាគ​គ្រប​សង្កត់​ហើយ ក៏​មិន​ដឹង​ច្បាស់​តាម​ពិត នូវ​ធម៌​ជា​គ្រឿង​រលាស់​ចោល នូវ​កាម​រាគ​ដែល​កើត​ឡើង បុគ្គល​នោះ ធ្វើ​នូវ​កាម​រាគ​ឱ្យ​ឋិត​នៅ​ក្នុង​ចិត្ត ហើយ​ក៏​ស្ងួត​ស្ងប់​ជ្រប់ សញ្ជប់​សញ្ជឹង ។ នីវរណៈ​បន្ត​មក​ទៀត គ្រប់​ទាំង ៥ ព្រះអានន្ទ​ដ៏​មាន​អាយុ បាន​សម្ដែង​មាន​ទំនង​ដូច​គ្នា​ដែរ ។ ចំណែក​ឈាន ៤ មាន​បឋមជ្ឈាន​ជា​ដើម ព្រះអានន្ទ​ប្រកាស​ថា ព្រះដ៏មាន​ព្រះភាគ​អង្គ​នោះ ទ្រង់​ត្រាស់​សរសើរ ។ វស្សការ​ព្រាហ្មណ៍ ជា​មហាមាត្យ​ក្នុង​ដែនមគធៈ ត្រេកអរ​រីករាយ​នឹង​ភាសិត​របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ ។ អដ្ឋកថា ប្រាប់​ថា វស្សការព្រាហ្មណ៍ ធ្វើកាល​កិរិយា​ទៅ​កើត​ជា​ស្វា​នៅ​វត្ត​វេឡុវ័ន ព្រោះ​ហេតុ​ពេល​មួយ​គាត់​បាន​ឃើញ​ព្រះមហាកច្ចាយនត្ថេរ និមន្ត​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​មក បាន​ពោល​ថា នោះ​ដូច​ស្វា ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ ព្រះអង្គ​ត្រាស់​ថា បើ​ព្រាហ្មណ៍​សូមខមាទោស ជា​ការ​ល្អ តែ​បើ​មិន​សូម​ខមាទោស​ទេ ព្រាហ្មណ៍​នឹង​កើត​ជា​ស្វា​កន្ទុយ​គោ ( គោនង្គលមក្កដោ ) ក្នុង​ព្រះវេឡុវ័ន​នេះ ។ វស្សការព្រាហ្មណ៍​នោះ បាន​ស្ដាប់​ព្រះតម្រាស់​នៃ​ព្រះដ៏មាន​ព្រះភាគ​ហើយ គិត​ថា ធម្មតា​ព្រះតម្រាស់​របស់​ព្រះសមណគោតម​មិន​ជា​ពីរ ( ត្រាស់​ថា​យ៉ាង​ណា គឺ​យ៉ាង​ហ្នឹង ) ដូច្នេះ នៅ​ពេល​ដែល​យើង​ទៅ​ជា​ស្វា នឹង​ត្រាច់​ទៅ​រក​ស៊ី​ក្នុង​ទី​ដែល​មាន​អាហារ ទើប​ចាត់​ចែង​ដាំ​ដើម​ឈើ​មាន​ផ្លែ​ផ្សេងៗ ក្នុង​ព្រះវេឡុវ័ន ហើយ​ឱ្យ​មាន​ការ​ថែរក្សា ។ ចំពោះ​ព្រះសូត្រ​ដែល​មាន​ឈ្មោះ​ថា​គោបកមោគ្គល្លានសូត្រ ព្រោះ​គោបកមោគ្គល្លាន​ព្រាហ្មណ៍​បាន​ឱកាស​សាក​សួរ​បញ្ហា ចំពោះ​ព្រះអានន្ទ​ដ៏​មាន​អាយុ​មុន​វស្សការព្រាហ្មណ៍ ទាំង​ព្រះអានន្ទ​ដ៏​មាន​អាយុ ក៏​បាន​និមន្ត​មក​កាន់​កន្លែង​របស់​គោបកមោគ្គល្លាន​ព្រាហ្មណ៍​ផង​ដែរ ។ អដ្ឋកថា​ប្រាប់​ថា គោបកមោគ្គល្លាន​ព្រាហ្មណ៍ មាន​ចិត្ត​ច្រណែន​ឈ្នានីស (ឧសូយតិ) ចំពោះ​វស្សការ​ព្រាហ្មណ៍ ព្រោះដោយ សារ​ថា ព្រះអានន្ទ​ដ៏​មាន​អាយុ​យក​បញ្ហា​របស់​វស្សការ​ព្រាហ្មណ៍​មក​ឆ្លើយ​យ៉ាង​ទូលំទូលាយ ចំណែក​បញ្ហា​របស់​គាត់ ព្រះអានន្ទ​ឆ្លើយ​បាន​បន្តិច​បន្តួច​ដោយ​ចំណែក​ខ្លះ​ប៉ុណ្ណោះ ដូច​យក​ចុង​ឈើ​ច្រត់​ទៅ​ច្រត់​ដី​តែ​ប៉ុណ្ណឹង ។ គួរ​សង្វេគ​ចំពោះ​កិលេស​ក្នុង​សន្ដាន​ចិត្ត​នៃ​សត្វ​លោក​ណាស់ ដូច​ជា​ព្រាហ្មណ៍​ទាំង​ពីរ​នាក់​នេះ នៅ​នឹង​ក្រុង​រាជ​គ្រឹះ មាន​ឋានៈ​ខ្ពង់​ខ្ពស់... ប៉ុន្តែ​ក្នុង​រយៈ​ពេល​ជាង ៤០ ព្រះវស្សា​នៃ​ការ​ត្រាស់​ដឹង និង​ការ​គង់​ព្រះជន្ម​នៅ​នៃ​ព្រះដ៏មាន​ព្រះភាគ រហូត​ដល់​ព្រះអង្គ​ទ្រង់​បរិនិព្វាន​ទៅ ម្នាក់​ស្លាប់​ទៅ​កើត​ជា​សត្វ​ស្វា ម្នាក់​ទៀត​ប្រាកដ​នូវ​កិលេស​ដែល​បញ្ជាក់​ថា​នៅ​ជា​បុថុជ្ជន​នៅ​ឡើយ ដូច្នេះ​សូមពុទ្ធបរិស័ទ​យើង ព្យាយាម​បដិបត្តិ​កម្ចាត់​បាប​ចេញ​អំពី​សន្ដាន ទាន់​នៅ​មាន​ជីវិត​ក្នុង​ព្រះធម៌ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2771/ervgcrdfhvnfghvjbn.jpg
ចូឡបុណ្ណមសូត្រ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
សម័យ​មួយ ព្រះដ៏មាន​ព្រះភាគ ទ្រង់​គង់​នៅ​នាមិគារមាតុ​ប្រាសាទ ក្នុង​បុព្វារាម ជិត​ក្រុងសាវត្ថី ។ សម័យ​នោះ​ឯង ព្រះដ៏មាន​ព្រះភាគ មាន​ភិក្ខុសង្ឃ​ចោម​រោម ទ្រង់​គង់​ក្នុង​ទី​វាល​ស្រឡះ នា​វេលា​រាត្រី​ពេញបូណ៌មី ១៥ កើត ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី ៖ -អសប្បុរស មិន​ស្គាល់​នូវ​អសប្បុរស ។ -អសប្បុរស មិន​ស្គាល់​នូវ​សប្បុរស ។ -អសប្បុរស ជា​អ្នក​ប្រកប​ដោយ​អសទ្ធម្ម មាន​ការ​សេព​គប់​ជា​អសប្បុរស មាន​គំនិត​ជា​អសប្បុរស មាន​ការ​ប្រឹក្សា​ជា​អសប្បុរស មាន​វាចា​ជា​អសប្បុរស មាន​ការងារ​ជា​អសប្បុរស មាន​ទិដ្ឋិ​ជា​អសប្បុរស តែង​ឱ្យ​ទាន​ជា​អសប្បុរស ។ -ម្នាល​ភិក្ខុ​ទាំង​ឡាយ អសប្បុរស​នោះ​ឯង ( ប្រកប​ដោយ​ធម៌​អសប្បុរស​ទាំង ៨ ពួក​យ៉ាង​នេះ​ហើយ ) លុះ​មាន​រាង​កាយ​បែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ តែង​ទៅ​កើត​ក្នុង​គតិ​របស់​ពួកអសប្បុរស ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯ​គតិ​របស់​ពួក​អសប្បុរស​តើដូចម្ដេច គតិ​របស់​ពួកអសប្បុរស​គឺ​នរក ឬ​កំណើតតិរច្ឆាន ។ -សប្បុរស​ស្គាល់​នូវ​សប្បុរស ។ -សប្បុរស​ស្គាល់​នូវ​អសប្បុរស ។ -សប្បុរស ប្រកប​ដោយ​ព្រះសទ្ធម្ម ៧ គឺ សទ្ធា ហិរិ ឱត្តប្បៈ ពាហុសច្ចៈ អារទ្ធវីរិយៈ ឧបដ្ឋិតស្សតិ បញ្ញា ។ -សប្បុរស មាន​ការ​សេព​គប់​នឹង​អ្នក​ដែល​មាន​នូវ​ព្រះសទ្ធម្ម​ទាំង ៧ នេះឯង ។ -សប្បុរស មាន​គំនិត​ជា​សប្បុរស គឺ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង មិន​គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ មិន​គិត​ដើម្បី​បៀតបៀន​ទាំង​ពីរ​ខាង ។ -សប្បុរស​មាន​ការ​ប្រឹក្សា​ជា​សប្បុរស គឺ​សប្បុរស​មិន​ប្រឹក្សា​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ជាដើម​ឡើយ ។ -សប្បុរស​មាន​វាចា​ជា​សប្បុរស គឺ​វៀរចាក​វចីទុច្ចរិត ៤ យ៉ាង -សប្បុរស​មាន​ការងារ​ជា​សប្បុរស គឺ​វៀរចាក​កាយទុច្ចរិត ៣ យ៉ាង ។ -សប្បុរស​មាន​ទិដ្ឋិ​ជា​សប្បុរស គឺ​មាន​សម្មាទិដ្ឋិ ១០ ហ្នឹងឯង -សប្បុរស​តែង​ឱ្យ​ទាន​ជា​សប្បុរស មាន​ការ​ឱ្យ​ដោយ​គោរព​កោត​ក្រែង​ជាដើម ។ -ម្នាលភិក្ខុ​ទាំង​ឡាយ សប្បុរស​នោះ​ឯង ឯវំ សទ្ធម្មសមន្នាគតោ ឯវំ សប្បុរិសភត្តឹ វំ សប្បុរិសចិន្តី ឯវំ សប្បុរិសមន្តី ឯវំ សប្បុរិសវាចោ ឯវំ សប្បុរិសកម្មន្តោ ឯវំ សប្បុរិសទិដ្ឋី ឯវំ សប្បុរិសទានំ ទត្វា លុះ​មាន​រាងកាយបែក​ធ្លាយ​ទៅ ខាង​មុខ​បន្ទាប់​អំពី​មរណៈ​តែង​ទៅ​កើត​ក្នុង​គតិ​របស់​សប្បុរស ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​គតិ​របស់​សប្បុរស​តើ​ដូច​ម្ដេច គតិ​របស់​សប្បុរស​នោះ គឺ​សភាព​ជា​ទេវតា​ដ៏ស្ដុកស្ដម្ភ ឬ​សភាព​ជា​មនុស្ស​ដ៏​ស្ដុកស្ដម្ភ ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សម្ដែង​នូវ​ព្រះសូត្រ​នេះ​ចប់​ហើយ ភិក្ខុ​ទាំង​នោះ ក៏​មាន​សេចក្ដីត្រេកអរ​រីករាយ ចំពោះ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2785/wetgrtdgfcvd.jpg
លោកនេះសូន្យសោះ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
អ្វីៗ ក៏មិន​មែន​ជា​របស់​យើង​ដែរ ដូច​ជា​រូបកាយ​យើង​នេះ ដែល​យើង​ស្រឡាញ់​ណាស់ ថែរក្សា​ណាស់ សឹង​តែ​ទៅ​ឈ្លោះ​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​តែ​ប្រកាន់​នូវ​រូប​កាយ​នេះ​ទៀត​ផង ប៉ុន្តែ​ជាទី​បំផុត រូប​កាយ​នេះ​ជា​របស់​ភ្លើង​ឆាប​ឆេះ​ក្នុង​ឈាបនដ្ឋាន សូម្បី​កំពុង​នៅ​រស់ ក៏​ត្រូវ​ដុត​ឆេះ​ដោយ​ភ្លើង​ជរា ភ្លើង​ព្យាធិ ភ្លើង​មរណៈ​ដែរ តើ​ជា​របស់​យើង​យ៉ាង​ដូច​ម្ដេច​ទៅ ព្រោះ​ដែល​សន្មត​ថា​ជា​យើង​នោះ គឺ​បញ្ចក្ខន្ធ​ហ្នឹង​ហើយ ដែល​ប្រព្រឹត្ត​ទៅ​តាម​និយាមធម៌ ប្រែប្រួល​នោះ​ឯង ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2787/rtdyvhgcvx.jpg
ប្រយ័ត្នគំនិតប្រៀបធៀប
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
យើង​កើត​ទុក្ខ មិន​ស្ងប់​ចិត្ត ទាំងដែល​កំពុង​គិត​ថា យើង​ធ្វើ​បុណ្យ​មក​ច្រើន​ហើយ ប៉ុន្តែ​មិន​បាន​ផល​ល្អ​សោះ បុណ្យ​មិន​ជួយ​ខ្ញុំ​សោះ ធ្វើ​ល្អ​មិន​បាន​ផល​ល្អ​សោះ.... តាម​ពិត​ក្នុង​ពេល​ដែល​កំពុង​កើត​ទុក្ខ​នោះ គឺ​មិនមែន​ចិត្ត​ជា​បុណ្យ​ឡើយ ពេល​នោះ អាច​ជា​ចិត្ត​ដែល​កំពុង​តែ​គិត​ខុស​ក្នុង​រឿង​អ្វី​មួយ ឬ​កំពុង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង នឹង​អ្នក​ដទៃ ដូច្នេះ សូម​ពុទ្ធបរិស័ទ ប្រយ័ត្ន​ចិត្ត​ខ្លួន​ឯង ដែល​ចេះ​តែ​គិត​ប្រៀប​ធៀប​ឱ្យ​កើត​ទុក្ខ​ឯង​ៗ ហើយ​បន្ទោស​បុណ្យ បន្ទោស​មេឃ បន្ទោស​ដី បន្ទោស​អ្នកដទៃ... ជា​ធម្មតា​នៃ​ចិត្ត​ជា​បុណ្យ​រមែង​ជា​សុខ​ទាន់​ពេល​នោះ​ឯង ហើយ​រមែង​មាន​វិបាក​ជា​សុខ ទៅ​តាម​គ្រា​ដែល​បុណ្យ​នោះ​ឱ្យ​ផល ដូច​ជា​ការ​ដាំ​ពូជ​ដូច្នោះ​ដែរ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2788/drvgcrdfvsdfgvefdx.jpg
គួរសិក្សាការពិតក្នុងលោក
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
ក្នុង​ជីវិត​មនុស្ស​យើង មាន​សុខ មាន​ទុក្ខ មាន​កុសល មាន​អកុសល មាន​កើត មាន​ស្លាប់ មាន​ជា មាន​ឈឺ មាន​ជួប មាន​ព្រាត់ មាន​លោភៈ មាន​ទោសៈ មានមោហៈ ។ល។ មាន​បាន​តាម​ប្រាថ្នា និង​មិន​បាន​តាម​ប្រាថ្នា ព្រោះ​ថា អ្វី​ៗ​ទាំង​អស់​នោះ​ៗ កើត​ឡើង​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទៅ​តាម​ហេតុ ជួន​កាល​ក៏​សម​តាម​សេចក្ដី​ប្រាថ្នា ជួន​កាល​ក៏​មិន​បាន​ដូច​ប្រាថ្នា​ឡើយ ព្រោះ​ត្រឹម​តែ​សេចក្ដី​ប្រាថ្នា​ប៉ុណ្ណឹង មិន​មាន​ហេតុ​គ្រប់​គ្រាន់​ឱ្យ​អ្វី​នោះ​កើត​ឡើង​ទេ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/3084/202___r.jpg
បាបធម៌ ៥
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
បាបធម៌(សំ.), (បា.) (បាប៉ៈធ័រ) (បាបធម្ម) ធម៌លាមក, អាក្រក់ គឺសភាវៈដែលជាជំនួយចិត្ត នាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស, ឥតអៀនខ្មាស ឥតរាងរអាទៅរកអំពើអាក្រក់ ជាដើម ។ បាបធម៌ ៥ នោះគឺ ៖ 1. កុហនា ការកុហកដោយឫកពា ។ 2. លបនា ការនិយាយរាក់ទាក់ដោយវាចា ។ 3. នេមិត្តិកតា ការធ្វើនិមិត្ដ គឺប្រើឧបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ ។ 4. និប្បេសិកតា ការពោលគំរាម ឬសង្កត់ប្រើសំដីជាខ្នោសសំរាប់កោសកាវយកលាភ ។ 5. លាភេន លាភំ និជិគីសនតា ការរកលាភដោយលាភ គឺការយកលាភទៅទាក់លាភ ។ (វិសុទ្ធិមគ្គ សីលនិទ្ទេស សីលប្បភេទកថា ចតុត្ថចតុក្ក) ខេមរ អភិធម្មាវតារ ដោយ​៥០០០​ឆ្នាំ​
images/articles/3089/TERR43.jpg
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី) 
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ពួកនាងកុមារិកា មានអាយុ ៥០០ ឆ្នាំ ទើបល្មមឲ្យមានប្តី ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានអាពាធតែ ៣ យ៉ាង គឺចំណង់ក្នុងអាហារ ១ បរិភោគអាហារមិនបាន ១ សេចក្តីគ្រាំគ្រារាងកាយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលដែលពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាន់ហើរធ្លាក់ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ជម្ពូទ្វីបនេះនឹងពេញដោយមនុស្ស (រកចន្លោះគ្មាន) ដូចអវីចិនរក ពុំនោះសោត ដូចព្រៃបបុរ ឬព្រៃរាំងភ្នំ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះ ជាកេតុមតីរាជធានីវិញ ជារាជធានីស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារ ដ៏សម្បូណ៍ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ ៨ ម៉ឺន ៤ ពាន់ មានកេតុមតីរាជធានីឯង ជាប្រធាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ ៨ ម៉ឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាម សង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាធានី ជាស្តេចចក្រពត្តិ ទ្រង់ជា ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ជាស្តេចឈ្នះសង្រ្គាម ទ្រង់មានជនបទដល់នូវថិរភាព ទ្រង់បរិបូណ៌ ដោយរ័តន៍ ៧ ប្រការ ។ ឯរ័តន៍ទាំង ៧ ប្រការរបស់ព្រះបាទសង្ខៈនោះ គឺ ចក្ករ័តន៍ ១ ហត្ថិរ័តន៍ ១ អស្សរ័តន៍ ១ មណិរ័តន៍ ១ ឥត្ថីរ័តន៍ ១ គហបតិរ័តន៍ ១ រាប់បរិនាយករ័តន៍ ១ ផង ជាគម្រប់ ៧ ។ ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រ ច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច សង្កត់សង្កិននូវពួកសេនារបស់ស្តេចដទៃបាន ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រង នូវផែនដី ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្រ្តាវុធទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាមមេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជានិងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិសេស ត្រាស់ដឹងញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយ សីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរសដែលគួរទូន្មាន ជាសាស្តានៃ ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវចតុរារិយសច្ច មានដំណើរទៅ កាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវ នេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បាន ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វនចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រម ទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹងហើយ ធ្វើឲ្យជាក់ច្បាស់នូវព្រះនិញ្វន ចំពោះខ្លួនឯង ហើយញុំាងលោកនេះព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំង អត្ថ និងព្យព្ជានៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគតដែលសម្តែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវ នេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ច្រើនពាន់ ដូចតថាគតដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវ នេះដែរ ។ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់ បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់ (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ ដាក់ព្រះកេសានិងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្រ្ត ចេញចាក រាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសម្នាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។ កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះ ហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតនូវកិលេស មានព្រះហឫទ័យបែរ ឆ្ពោះ ទៅរកព្រះនិញ្វន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជា បុគ្គលមិនមានផ្ទះដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរ ប៉ន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាក សម្រាន្តនៅដោយឥរិយាបថទាំង ៤ ។ (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ចក្កវត្តិសូត្រ បិដកលេខ ១៨ ទំព័រ ១៥២-១៥៦) ដោយ​៥០០០​ឆ្នាំ​
images/articles/3086/202____Photo_Viewer.jpg
ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
មហាបដិញ្ញា (ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ) ១. តិណ្ណោ តារេយ្យំ យើងឆ្លងផុតហើយ នឹងឲ្យអ្នកដទៃឆ្លងផុតផង ២. មុត្តោ មោចេយ្យំ យើងរួចផុតហើយ នឹងឲ្យអ្នកដទៃរួចផុតផង ៣. ពុទ្ធោ ពោធេយ្យំ យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹងផង ៤. សុទ្ធោ សោធេយ្យំ យើងបរិសុទ្ធហើយ នឹងឲ្យអ្នកដទៃបរិសុទ្ធិផង ៥. ទន្តោ ទមេយ្យំ យើងទូន្មានបានហើយ នឹងឲ្យអ្នកដទៃទូន្មានបានផង ៦. សន្តោ សមេយ្យំ យើងស្ងប់ហើយ នឹងឲ្យអ្នកដទៃស្ងប់ផង ៧. អស្សត្ថោ អស្សាសេយ្យំ យើងរីងស្ងួតហើយ នឹងឲ្យអ្នកដទៃរីងស្ងួតផង ៨. បរិនិព្វុតោ បរិនិព្វាបេយ្យំ យើងបរិនិព្វានហើយ នឹងឲ្យអ្នកដទៃបរិនិព្វានផង (សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ពុទ្ធវំស-អដ្ឋកថា » រតនចង្កមនកណ្ឌវណ្ណនា សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ចរិយាបិដក-អដ្ឋកថា » យុធញ្ជយវគ្គោ សុត្តបិដក (ដីកា) » ទីឃនិកាយ (ដីកា) » សីលក្ខន្ធវគ្គ-ដីកា » ព្រហ្មជាលសុត្តវណ្ណនា សុត្តបិដក (ដីកា) » ទីឃនិកាយ (ដីកា) » សីលក្ខន្ធវគ្គ-អភិនវដីកា-១ » ព្រហ្មជាលសុត្តំ សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ឧទាន-អដ្ឋកថា » មុចលិន្ទវគ្គោ សុត្តបិដក (អដ្ឋកថា) » ខុទ្ទកនិកាយ (អដ្ឋកថា) » ឥតិវុត្តក-អដ្ឋកថា » ទុកនិបាតោ) ដោយ​៥០០០​ឆ្នាំ​
images/articles/3085/202______er.jpg
ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
- ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សម្តែងធម៌ដើម្បីញុំាងបុគ្គលដទៃឲ្យត្រាស់ដឹងផង ។ - ទន្តោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទ្រង់សម្តែងធម៌ដើម្បីទូន្មានអ្នកដទៃផង ។ - សន្តោ សោ ភគវា សមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះទ្រង់ស្ងប់ហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ។ - តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ ព្រះមានព្រភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសម្តែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ។ - បរិនិព្ពុតោ សោ ភគវា បរិនិព្ពានាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។ (សុត្តន្តបិដក ទីឃនិកាយ បាថិកវគ្គ ឧទុម្ពរិកសូត្រ ) ដោយ​៥០០០​ឆ្នាំ​
images/articles/3115/20______ook.jpg
សេចក្តីពិតរបស់ធម្មជាតិ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
អរិយសច្ចៈគឺៈ ១- សេចក្តីទុក្ខ មានពិត ២- សេចក្តីទុក្ខ កើតមកពីតណ្ហា ៣- សេចក្តីទុក្ខរលត់ កាលណាតណ្ហារលត់ ៤- ការរួចអំពីទុក្ខ អាចធ្វើបាន ដោយការប្រតិបត្តិអដ្ឋង្គិកមគ្គ ។ ពាក្យបាលីថាសច្ចៈ និងពាក្យសំស្រ្កឹតថាសត្យ ទាំងពីរនេះមានន័យថា សេចក្តីពិត ឬរបស់ជាក់ស្តែង ។ ដោយទុកពាក្យនេះក្នុងចិត្ត អ្នកចេះដឹងម្នាក់ប្រកែកថា អរិយសច្ច៤ មិនគាំទ្រការអះអាង តាមខាងលើនេះ ថាជាសំណើការពិត ឬលទ្ធិជំនឿទេ ។ ប៉ុន្តែអរិយសច្ច៤នេះ អាចឃើញជារបស់ពិត ឬសេចក្តីពិត ដែលព្រះពុទ្ធពិសោធន៍ឃើញ ។ តាមសំយុក្តអាគមនៃសាលាសវ៌ាស្តិវាទ Saṃyukta Āgama of the Sarvāstivāda គ្រឹះនៃការបង្រៀនអរិយសច្ច៤ មានដូចតទៅៈ ១- អរិយសច្ចៈនៃទុក្ខ គឺដូច្នេះ ២- អរិយសច្ចៈនៃប្រភពនៃទុក្ខ គឺដូច្នេះ ៣- អរិយសច្ចៈនៃការរំលត់ទុក្ខ គឺដូច្នេះ ៤- អរិយសច្ចៈនៃផ្លូវ ដែលនាំឲ្យដល់ការរំលត់ទុក្ខ គឺដូច្នេះ ។ ១- ធម្មជាតិនៃសេចក្តីទុក្ខ (ទុក្ខអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃធម្មជាតិរបស់ទុក្ខ ជាតិជាទុក្ខ ជរាជាទុក្ខ ព្យាធិជាទុក្ខ មរណៈជាទុក្ខ សេចក្តី ស្តាយស្រណោះ សេចក្តីយំខ្សឹកខ្សួល សេចក្តីឈឺចាប់ សេចក្តីទោមនស្ស សេចក្តីអស់សង្ឃឹម គឺជាទុក្ខ ការជួបប្រសព្វជាមួយ របស់មិនជាទីពេញចិត្ត គឺជាទុក្ខ ការឃ្លាតចេញអំពីអ្វី ដែលជាទីពេញចិត្ត គឺជាទុក្ខ មិនបានអ្វីដែលចង់បាន គឺជាទុក្ខ ដោយសង្ខេប បញ្ចក្ខន្ធប្រកបដោយឧបាទាន (ការជាប់ជំពាក់ចិត្ត) គឺជាទុក្ខ ។ ២- ប្រភពនៃសេចក្តីទុក្ខ (ទុក្ខសមុទយអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃប្រភពនៃសេចក្តីទុក្ខ តណ្ហាដែលនាំឲ្យកើតភពថ្មី ប្រកប ដោយសេចក្តីត្រេកត្រអាល និងរាគៈ ស្វែងរកសេចក្តីត្រេកត្រអាល ជិតនិងឆ្ងាយ គឺកាមតណ្ហា ភវតណ្ហា និងវិភវតណ្ហា ។ ៣- ការរលត់ទៅនៃទុក្ខ (ទុក្ខនិរោធអរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃការរលត់ទៅនៃទុក្ខ ការរលត់អស់ ឥតមានសេសសល់ និងការឈប់នៃតណ្ហានោះ ការបោះបង់ចោល ការរលាស់ចោលវា ការបាននូវសេរីភាព អំពីវា មិនអាស្រ័យដោយសាវា ។ ៤- ផ្លូវទៅកាន់ការរំលត់ទុក្ខ (ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ) “នេះគឺអរិយសច្ចៈ នៃផ្លូវទៅកាន់ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ប្រការ): សម្មាទិដ្ឋិ សម្មាសំកប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។ វិសុទ្ធិមគ្គ ដោយ​៥០០០​ឆ្នាំ​
images/articles/3117/2044wook.jpg
អនុបទសូត្រ ទី ១
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារជេតពន ជិតក្រុងសាវត្ថី ។ ក្នុងពេលភិក្ខុទាំងឡាយជួបជុំគ្នា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា បណ្ឌិតោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តជាបណ្ឌិត ។ មហាបញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាច្រើន ។ បុថុប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាក្រាស់ ។ ហាសប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញារហ័ស ។ ជវនប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាវាងវៃ ។ តិក្ខប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាមុត ។ និព្វេធិកប្បញ្ញោ ភិក្ខវេ សារីបុត្តោ ម្នាលភិក្ខុទាំងឡាយ សារីបុត្តមានបញ្ញាជាគ្រឿងទម្លាយនូវកិលេស ។ សារីបុត្តោ ភិក្ខវេ អឌ្ឍមាសំ អនុបទធម្មវិបស្សនំ វិបស្សិ ម្នាលភិក្ខុទាំងឡាយ សារីបុត្តឃើញច្បាស់នូវធម្មវិបស្សនាតាមលំដាប់ អស់កន្លះខែ ( ក៏បានសម្រេចព្រះអរហត្ត ) ។ បញ្ញា ៧ បែបរបស់ព្រះសារីបុត្ត ១-បណ្ឌិតោ ជាបណ្ឌិតដោយហេតុ ៤ ប្រការ គឺ ឆ្លាតក្នុងធាតុ ឆ្លាតក្នុងអាយតនៈ ឆ្លាតក្នុងបដិច្ចសមុប្បាទ និងឆ្លាតក្នុងឋានា ឋានៈ ( ហេតុដែលប្រព្រឹត្តទៅបាន និងប្រព្រឹត្តទៅមិនបាន ) ។ ២-មហាបញ្ញោ បញ្ញាច្រើន ព្រោះកំណត់កាន់យកនូវគុណ មានសីលគុណ សមាធិគុណ បញ្ញាគុណ វិមុត្តិគុណ និងវិមុត្តិ-ញ្ញាណទស្សនគុណ គឺកំណត់កាន់យកនូវគុណទាំងនេះ មានសីលគុណជាដើមច្រើនៗ ។ មានបញ្ញាច្រើនក្នុងឋានៈ និងអដ្ឋានៈ ក្នុងវិហារសមាបត្តិ ក្នុងអរិយសច្ច ក្នុងពោធិបក្ខិយធម៌ ក្នុងសាមញ្ញផល ក្នុងអភិញ្ញា និងក្នុងនិព្វានបរមត្ថ ។ ៣-បុថុប្បញ្ញោ មានបញ្ញាក្រាស់ធំទូលាយ គឺញាណប្រព្រឹត្តទៅក្នុងខន្ធ ក្នុងអាយតនៈ ធាតុ បដិច្ចសមុប្បាទ សុញ្ញតា អត្ថ ធម្ម និរុត្តិ បដិភាណ និងក្នុងសីលផ្សេងជាដើម ធំទូលំទូលាយ ដោយញាណនោះឯង ។ ៤-ហាសប្បញ្ញោ មានបញ្ញារហ័ស មានបញ្ញារីករាយ ( អដ្ឋកថាពន្យល់បញ្ញារីករាយ ) ព្រោះបុគ្គលខ្លះក្នុងលោកនេះ ច្រើនទៅដោយការរីករាយ ដោយការចេះដឹង ដោយសេចក្ដីត្រេកអរ ដោយប្រាមោទ្យ ក្នុងការបំពេញសីល បំពេញឥន្ទ្រិយសំវរ បំពេញភោជនេមត្តញ្ញុតា និងបំពេញនូវជាគរិយានុយោគ ជាដើម ។ ឈ្មោះថាមានបញ្ញារីករាយ ព្រោះជាបុគ្គលច្រើនទៅដោយប្រាមោទ្យ គឺបីតិបាមោជ្ជក្នុងការដឹងនូវឋានៈនិងអដ្ឋានៈ រីករាយក្នុងការបំពេញវិហារ-សមាបត្តិឱ្យបរិបូណ៌ និងរីករាយក្នុងការចាក់ធ្លុះអរិយសច្ចជាដើម ។ ៥-ជវនប្បញ្ញោ មានបញ្ញាវាងវៃ ព្រោះបញ្ញាស្ទុះទៅលឿនរហ័ស ដោយភាវៈជាវិបស្សនាចាក់ធ្លុះត្រៃលក្ខណ៍ មានពលវ-វិបស្សនា និងស្ទុះទៅលឿនរហ័សក្នុងការឃើញច្បាស់នូវព្រះនិព្វាន ។ ៦-តិក្ខប្បញ្ញោ បញ្ញាមុត ព្រោះកាត់ផ្ដាច់នូវកិលេសបានដាច់ដោយឆាប់រហ័ស និងព្រោះអរិយមគ្គ ៤ សាមញ្ញផល ៤ បដិសម្ភិទា ៤ ព្រមទាំងអភិញ្ញា ៦ ដែលបុគ្គលបានសម្រេច បានជាក់ច្បាស់ដោយបញ្ញាក្នុងអាសនៈតែមួយ ។ ៧-និព្វេធិកប្បញ្ញោ បញ្ញាមុតស្រួចក្នុងការចាក់ទម្លាយ កិលេស ។ បុគ្គលពួកខ្លះក្នុងលោកនេះ ច្រើនទៅដោយការភ័យខ្លាច តក់ស្លុត អផ្សុក មិនរីករាយ ច្រើនទៅដោយការមិនត្រេកអរក្នុង សង្ខារទាំងពួង រមែងចោះ គឺចាក់ទម្លាយនូវកងលោភៈ ដែលមិន ធ្លាប់ចាក់ទម្លាយពីមុនមកឡើយ ។ ឈ្មោះថាមានបញ្ញាមុតស្រួច ព្រោះចាក់ចោះទម្លាយនូវសព្វកិលេស នូវកម្មដែលនាំទៅកាន់ភពថ្មី ដែលមិនធ្លាប់បានចាក់ទម្លាយពីមុនមកហ្នឹងឯង ។ ព្រះធម្មសេនាបតីសារីបុត្ត អនុបទធម្មវិបស្សនំ មានវិបស្សនាឃើញច្បាស់នូវធម៌ ( ដែលជាអារម្មណ៍របស់វិបស្សនានោះ ) តាមលំដាប់ ៗ ដោយអំណាចនៃសមាបត្តិ ឬអង្គឈាន កាលដែលបានឃើញច្បាស់ដូច្នេះ ទើបសម្រេចព្រះអរហត្តក្នុងវេលាកន្លះខែ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សរសើរគុណព្រះសារីបុត្ត ព្រោះគុណព្រះសារីបុត្តដែលជាព្រះថេរៈឯតទគ្គៈខាងមានបញ្ញា អ្នក-ណាៗ មិនអាចដឹងបានឡើយ កាលបើព្រះពុទ្ធអង្គទ្រង់មិនបានប្រកាសសម្ដែងទេនោះ ។សូមអនុមោទនា ! សិក្សាព្រះសូត្រភាគ១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3118/20______ok.jpg
ឆវិសោធនសូត្រ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១
សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាមហាវិហារ-ព្រះជេតពន ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយ អំពីភិក្ខុក្នុងសាសនានេះព្យាករព្រះអរហត្តផល ដោយពាក្យថា ខីណា ជាតិ ( ខ្ញុំដឹងច្បាស់ថា ) ជាតិអស់ហើយ វុសិតំ ព្រហ្មចរិយំ ព្រហ្មចរិយ ខ្ញុំបានប្រព្រឹត្តហើយ ដូច្នេះជាដើម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវហាមឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ នៅក្នុងព្រះសូត្រ ព្រះអង្គទ្រង់លើកយកពួកធម៌ ៦ មកជាបញ្ហាសាកសួរ ដើម្បីរកភាពបរិសុទ្ធហ្មត់ចត់ប្រាកដប្រជា ទើបព្រះសូត្រមានឈ្មោះថា ឆវិសោធនសូត្រ ។ ពួកធម៌ ៦ ១-វោហារ ៤ គឺ ទិដ្ឋេ សុតេ មុតេ វិញ្ញាតេ ។ ២-ឧបាទានក្ខន្ធ ៥ មានរូបូបាទានក្ខន្ធជាដើម ។ ៣-ធាតុ ៦ មានបឋវីធាតុជាដើម ។ ៤-អាយតនៈខាងក្នុង និងខាងក្រៅ ៦ ។ ចំពោះពួកធម៌ ៤ ពួកនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុដឹងដូចម្ដេច ឃើញដូចម្ដេច ទើបចិត្តផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំក្នុងពួកធម៌នេះ ។ ៥-កាយដែលប្រកបដោយវិញ្ញាណ ។ ៦-និមិត្តទាំងអស់ជាខាងក្រៅ ។ ចំពោះពួកធម៌ពីរពួកខាងក្រោយនេះ គប្បីសួរថា ចុះអ្នកដ៏មានអាយុ ដឹងដូចម្ដេច ឃើញដូចម្ដេច បានជាដកនូវអហង្ការមមង្ការមានានុស័យក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ជាខាងក្រៅនេះផង ។ នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹងភាសិតរបស់ភិក្ខុនោះថា សាធុ ។ លុះភិក្ខុត្រេកអរ អនុមោទនានឹងភាសិតរបស់ភិក្ខុនោះថា សាធុ ហើយ ត្រូវនិយាយថា ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្សយើងបានល្អហើយ ដោយយើងបានឃើញលោកដ៏មានអាយុ ជាអ្នកប្រព្រឹត្តធម៌ល្អប្រាកដដូច្នោះ ។ សូមអនុមោទនា ! សិក្សាព្រះសូត្រភាគ១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/2143/Untitled-1-Recovered.jpg
សង្ឃទាន
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១
សង្ឃទាន សង្ឃទាន ប្រែថា "​ប្រគេនសង្ឃ" ។ ទាន​ដែល​ទាយក​ប្រគេន​ចំពោះ​ព្រះសង្ឃ​ដោយ​គោរព និង ដោយ​តាំង​ចិត្ត​ជ្រះថ្លា​មិន​គិត​ប្រកាន់​ថា មិនគិត​ប្រកាន់​ថា ភិក្ខុ​ដែល​គេ​និមន្ត​ពី​សំណាក់​ភិក្ខុសង្ឃ ជាភិក្ខុ​ប្រភេទ​ណា​មាន​សីល ឬ ទ្រូស្ដ​សីល​ហៅ​ថា សង្ឃទាន ឬ​សង្ឃ​គតាទក្ខិណាទាន ឬ សង្ឃគតាទាន។ សង្ឃទាន ចែក​តាម​ប្រភេទ​បុគ្គល​អ្នក​ទទួល​មាន​៧ គឺ៖
images/articles/2144/Untitled-1-Recovered.jpg
ព្រះ​ត្រៃ​បិ​ដក
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១
ព្រះ​ត្រៃ​បិ​ដក ព្រះ​ធម៌ ឬ ធម្មៈ ដែល​ព្រះ​ពុទ្ធ​បាន​សម្តែង​ អស់​រយៈ​ពេល ៤៥ ឆ្នាំ ត្រូវ​បាន​អរិយ​សា​វ័ក ប្រមូល​ចង​ក្រង មាន​ចំ​នួន​ប្រាំ​បី​ម៉ឺន​បួន​ពាន់​ (៨៤,០០០) ព្រះ​ធម្ម​ក្ខន្ធ ។ ពួក​សាស​ន​វិ​ទូ​បស្ចិម​ប្រ​ទេស ហៅ​ព្រះ​ធម៌​ថា ទស្ស​ន​វិជ្ជា ។ ព្រះ​ធម៌​នេះ កាល​ព្រះ​សម្មា​សម្ពុទ្ធ​គង់​ព្រះ​ជន្ម ជា​ធរ​មាន​នៅ​ឡើយ មិនមាន​ចា​រឹក​ជា​អក្សរ​ទេ ។ ក្រោយ​ព្រះ​ពុទ្ធ​បរិ​និព្វាន ព្រះ​អរិយ​សា​វ័ក​ច្រើន​អង្គ បាន​ធ្វើ​សង្គាយ​នា
images/articles/2179/Untitled-1-Recovered.jpg
ការ​វេរចង្ហាន់
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១
ការ​វេរចង្ហាន់ ការ​វេរចង្ហាន់​ជាពិធីកម្ម​មួយ​ដ៏​ល្អ​ដែរ។ រាល់​ពេល​ធ្វើ​បុណ្យ​កុសល នៅ​វេលា​ថ្ងៃ​ជិត​ត្រង់​ពុទ្ធបរិស័ទ​តែង​ធ្វើ​ការ​វេរចង្ហាន់។ ការ​វេរចង្ហាន់​ទុក​ដូចជា​សុន្ទរកថា ទូល​ព្រះសង្ឃ​ឲ្យ​បាន​ជ្រាប និង តាំង​ចិត្ត​របស់​ខ្លួន​ក្នុងការ​បំពេញ​ទាន​នេះ។ ក្នុង​ការ​វេរ​នោះ មាន​ពាក្យ​ថា ប្រកប​ដោយ​ធម៌ បាន​មក​ដោយ​ធម៌ កើត​ឡើង​ដោយ​ធម៌។ បានសេចក្ដី​ថា​របស់​ដែល​បាន​យក​មក​ធ្វើ​ទាន​នេះ​
images/articles/2180/Untitled-1-Recovered.jpg
បិដកលេខ​៥២ ទំព័រ ៦០
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១
បិដកលេខ​៥២ ទំព័រ ៦០ ការ​ត្រឡប់​បាន​អត្តភាព​ជា​មនុស្ស ជាការ​បាន​ដោយ​កម្រ ការ​រស់​របស់​សត្វ​ទាំង​ឡាយ បាន​ក្រោយ​កម្រ ការ​ស្ដាប់ធម៌ របស់​សប្បុរស បានដោយកម្រ ការ​កើត​ឡើង​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ​ក៏​បាន​ដោយ​កម្រ។ ការ​មិន​ធ្វើ​នូវ​បាប​ទាំង​ពួង ការ​ញ៉ាំង​កុសល​ឲ្យ​កើត​ឡើង ការធ្វើ​ចិត្ត​ឲ្យ​ផូរផង់ នេះ​ជាពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធទាំងឡាយ។ បិដកលេខ៣៣ ទំព័រ ៣២៥
images/articles/2181/Untitled-1-Recovered.jpg
គណបលិពោធ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១
គណបលិពោធ គណៈ​ភិក្ខុ​អ្នក​រៀន​ព្រះសូត្រ​ក្ដី គណៈ​របស់ភិក្ខុ​អ្នក​រៀន​អភិធម្មក្ដី ឈ្មោះ​ថា គណៈ ភិក្ខុ​ណា​កាល​ឲ្យ​ឧទ្ទេស​ខ្លះ បរិបុច្ឆាខ្លះ​ដល់​គណៈ​នោះ រមែង​មិន​បាន​ឱកាស​សម្រាប់​បំពេញ​សមណធម៌​គណៈ​រមែង​ជាបលិពោធដល់ភិក្ខុ​នោះ គណៈ​បលិពោធនោះ លោក​គប្បី​កាត់ចេញ​ដោយឧបាយ​ដូច​តទៅ​នេះ គឺ​បើ​ការងារ (រៀនសូត្រ) របស់​ភិក្ខុ​នោះសម្រេច​បាន​ច្រើន​ហើយ ការងារ​ដែល​នៅ​
images/articles/2182/Untitled-1-Recovered.jpg
គន្ថបលិពោធ
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១
គន្ថបលិពោធ ការ​បរិហារបរិយត្តិ ឈ្មោះ​ថា គន្ថ ការ​បរិហារបរិយត្តិនោះ​រមែង​ជាកង្វល់​ដល់​ភិក្ខុ​ជានិច្ច ដោយ​កិច្ចមាន​ការ​ស្វាធ្យាយ​ជាដើម​ប៉ុណ្ណោះ មិន​ជា​កង្វល់​ដល់​ភិក្ខុ​ក្រៅ​នេះ (​ដែល​មិន​បាន​ខ្វល់ខ្វាយ) ទេ រឿង​ទាំង​នេះ (​ជានិទស្សនៈ) ក្នុង​សេចក្ដី​ដែល​គន្ថៈ​មិន​ជា​បលិពោធ សម្រាប់​ភិក្ខុ​អ្នក​មិន​ខ្វល់​ខ្វាយ។ បាន​ឮ​មក​ថា ព្រះទេវត្ថេរៈ​ដែល​ជា​មជ្ឈិមភាណកៈ (​អ្នក​សូត្រ​មជ្ឈិមនិកាយ)
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿