30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥,៧៧៣
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២១៧,៨៨៩
សរុប ៣៨៩,៣០០,៣៧៣
ធម៌ជំនួយស្មារតី
images/articles/1587/Untitled-1-Recovered.jpg
ម៉ែ​គឺ​ជា​ព្រះ​ក្នុង​ផ្ទះ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ម៉ែ​គឺ​ជា​ព្រះ​ក្នុង​ផ្ទះ ម៉ែ​ជា​អ្នក​ឲ្យ​សេចក្ដី​ស្រលាញ់ ឲ្យ​ការ​កក់ក្ដៅ ជា​អ្នក​គ្រប់គ្រង ធ្វើ​ឲ្យ​កូន​គ្រប់​គ្នា​មាន​សេចក្ដី​ដឹង​ខ្លួន​ថា អាត្មា​អញ​មានការ​កក់ក្ដៅ​ក្នុង​ចិត្ត​ត្បិត​មាន​ម៉ែ​នៅ​ជា​មួយ។ ម៉ែ​គឺ​ជា​មិត្ត​ដ៏​ពិត​ប្រាកដ មិន​ថា​ក្នុង​ពេល​សុខ ឬ​ពេល​ទុក្ខ​ឡើយ ទោះ​បី​កូន​ខុស​ឆ្គាំឆ្គង​យ៉ាង​ណា ម៉ែ​តែង​ឲ្យ​អភ័យ​ជានិច្ច ម៉ែ​ជាទី​ប្រឹក្សា​ដ៏ល្អ និង​ជាទី​ទុក​ចិត្ត​សម្រាប់​កូន
images/articles/1588/Untitled-1-Recovered.jpg
ទន់​ភ្លន់
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
បាយ​ដែល​បរិភោគ​ទទួល​ទៀន​ បើ​រឹង​ស្រួយ​ពេក​ទៅ​ក៏​គេ​លំបាក​ទំពា ពិបាក​លេប ឯ​សំពត់​អាវ​ស្លៀក​ពាក់​វិញ​ បើ​សាច់​គ្រោត​គ្រាត​ខ្លាំង ក៏​មិន​មាន​អ្នក​ណា​និយម​ស្លៀក​ពាក់​ដែរ។ បាយ​ដែល​គេ​និយម​បរិភោគ គឺ​បាយ​ទន់​មាន​ជ័រ ល្មម​ល្មៃ មិន​ជ្រាយ​ពេក មិន​ស្រួយ​ពេក នឹង​មិន​ឆៅ ឯ​សំពត់​អាវ​គឺ​គេ​ត្រូវ​ការ​សំពត់​សាច់​ម៉ដ្ឋ សាច់​ទន់​ល្អ​ល្អិត​ស្លៀក​ពាក់​ទៅ​សប្បាយ​កាយ។ សេចក្ដី​នោះ​យ៉ាង​ណា​ចំពោះ​មនុស្ស​យើង​ដែល​មាន​កិរិយា​រឹង​ៗ​គ្រោត​គ្រាត មិន​ចេះ​ទន់​ភ្លន់ មាន​ពាក្យ​សម្ដី​មិន​សុភាព​រាបសា រមែង​មិនមាន​បុគ្គល​ណា​និយម​ចូល​ចិត្ត​រាប់​រក​ឡើយ ព្រោះ​រឿង​គ្រោត​គ្រាត ច្រងេង​ច្រងាង មិន​ទន់ភ្លន់ មិន​រាប់សា រមែង​មិន​ជា​ការ​ពេញចិត្ត​របស់​មនុស្ស​ដោយ​ទូទៅ។ កិរិយា​ទន់ភ្លន់ វាចា​សុភាព​ជា​ស្នេហ៍​ដ៏​ប្រសើរ​ធ្វើ​ឲ្យ​មនុស្ស​និយម​ចូល​ចិត្ត​ស្និតស្នាល ដូច​បាយ​ល្អ​មាន​រសជាតិគួរ​ដល់​ការ​ទទួល​ទាន និង​ដូច​សំពត់​សាច់ម៉ដ្ឋ ទន់​ល្មៃ​ដែល​ជា​ទី​ពេញ​និយម​នៃ​មនុស្ស​ទាំង​ឡាយ​ដូច្នោះ​ឯង។ ដោយ​ហេតុ​នេះ មនុស្ស​ដែល​មាន​កិរិយា​មារយាទ​ល្អ និង​មាន​ពាក្យ​សម្ដី​ទន់ភ្លន់ រាបសា ដូចផ្កា​ក្រអូប ឬផ្អែមល្ហែម​ដូច​ទឹក​ឃ្មុំ ទើប​មាន​ប្រៀប​លើ​មនុស្សដែល​រឹង​គ្រោតគ្រាត ខាង​ផ្នែក​ចរិយា​មារយាទ​ និង​ពាក្យ​សម្ដី។ ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
images/articles/1586/Untitled-1-Recovered.jpg
ទ្រទ្រង់​ព្រះពុទ្ធសាសនា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ទ្រទ្រង់​ព្រះពុទ្ធសាសនា នៅ​ក្នុង​អដ្ឋកថា បាបិច្ឆតានិទ្ទេស ខុទ្ទកវត្ថុវិភង្គ គម្ពីរ​ព្រះអភិធម្ម បាន​សម្ដែង​ថា បុគ្គល​ដែល​មាន​បញ្ញា​អន់​ថយ មាន​ការ​អង្គុយ​នៅ​កណ្ដាលបរិស័ទ​ជា​ឧបដ្ឋាកទាំង​ឡាយ ហើយ​បាន​ពោល​ថា <<​យើង​រមែង​លះ​បង់​នូវ​បរិយត្តិ>>​ដូច្នេះ​ជា​ដើម។ (​ចំពោះ​ពាក្យ​ទាំង​ស្រុង ដូច​ជា​ពោល​ថា) កាល​ដែល​យើង​ត្រួត​មើល​ពួក ៣ នៃ​ធម៌ដែល​ញ៉ាំង​សត្វ​ឲ្យ​យឺត​យូរ (​តណ្ហា មានះ ទិដ្ឋិ)
images/articles/1584/Untitled-1-Recovered.jpg
ភារៈធ្ងន់​របស់​ម៉ែ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ភារៈធ្ងន់​របស់​ម៉ែ កាល​បើ​ពោល​តាម​ច្បាប់​ធម្មជាតិ ឬ​ពោល​តាម​សេចក្ដី​ពិត​ដែល​ប្រាកដ​ឲ្យ​ឃើញ ម៉ែ​ឈ្មោះ​ថា​ធ្វើ​នូវ​របស់​ដែល​ធ្វើ​បាន​ដោយ​លំបាក ហើយ​សេចក្ដី​លំបាក​នេះ ឪពុក​មិន​អាច​ធ្វើ​ជំនួស​បាន​ឡើយ ពោល​គឺ​ ម៉ែ​ត្រូវ​មាន​រដូវ ត្រូវ​ពពោះ និង ត្រូវឆ្លង​ទន្លេ (សម្រាលកូន) នេះ​គឺ​ជា​សេចក្ដី​ទុក្ខ​លំបាក​របស់​ម៉ែ​គ្រប់​គ្នា ក្នុង​នោះ មាន​ម៉ែ​មិន​តិច​នាក់​ទេ ដែល​ត្រូវ​បាន​បាត់​បង់​ជីវិត ព្រោះ​ការ​ឆ្លង​ទន្លេ។
images/articles/1582/Untitled-1-Recovered.jpg
អនត្តាទំនាស់ជាមួយកម្ម​ឬទេ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
អនត្តាទំនាស់ជាមួយកម្ម​ឬទេ អនត្តាធម៌​ជា​មួយ​នឹង​កម្ម​មិន​ទំនាស់​គ្នា​ឡើយ ផ្ទុយ​មក​វិញអនត្តា​មាន​ការ​ជ្រោមជ្រែង​នូវ​កម្ម ព្រម​ទាំង​បញ្ជាក់​លក្ខណៈ​របស់​កម្ម​ទៀត​ផង។ ព្រោះ​ធម៌​ទាំង​ឡាយ​ជា​អនត្តា ទើប​មានកម្ម​កើត​ឡើង កម្ម​កើត​អំពី​បច្ច័យ​ផ្សេងៗ​មាន​ហេតុ​ប្បច្ច័យ អារម្មណប្បច្ច័យ និង​អធិបតិប្បច្ច័យ​ជា​ដើម ក្នុង​បណ្ដាបច្ច័យ​ទាំង​អស់ មិន​មាន​បច្ច័យ​ណា​ជា​អត្តាតួ​ខ្លួន​ឡើយ គឺ​សុទ្ធ​តែ​ជា​អនត្តាទាំង​អស់។
images/articles/1583/Untitled-1-Recovered.jpg
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ ពុទ្ធ​បរិស័ទល្អ គឺ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​រាវរក​សេចក្ដី​ពិត ត្រួត​ត្រា​ពិនិត្យ​នូវ​សេក្ដី​នៃ​ព្រះពុទ្ធ​ភាសិត ជា​អ្នក​យល់​ដឹង​នូវ​ហេតុ​ផល​បាន​ច្បាស់​លាស់ រមែង​មាន​នូវ​គុណ​សម្បត្តិ​ដូច​តទៅ ១- ធ្ងន់​ក្នុង​ហេតុ​ផល ចេះ​មើល​ឃើញ​កម្ម និង​ផល​វិបាក​របស់​កម្ម​ទៅ​តាម​ទំនង​នៃ​ហេតុ​នៃ​បច្ច័យ មិន​ចេះ​តែ​ជឿ​ងាយៗ ហើយ​ភ្ញាក់​ផ្អើល​ទៅ​តាម​ពាក្យ​ដែល​គេ​ឃោសនា​នោះ​ឡើយ។
images/articles/1581/Untitled-1-Recovered.jpg
អនត្តានិង​កម្ម
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
អនត្តានិង​កម្ម មាន​សំនួរ​សួរ​ថា បើ​មិន​មាន​ខ្លួន​ទេ តើ​អ្នក​ណា​ធ្វើ​បុណ្យ? តើ​អ្នក​ណា​ទទួល​ផល​បុណ្យ? និង​តើ​អ្នក​ណា​ទៅ​ព្រះនិព្វាន? ចម្លើយ ពុទ្ធ​បរិស័ទ​បាន​ស្ដាប់​ឮ​ពាក្យ​ថា អនត្តា ប្រែថា មិនមែន​ខ្លួន ប៉ុន្តែ​ដោយ​មិន​បាន​ឃើញ​នូវ​ខន្ធ ៥ គឺរូប​ក្ខន្ធ ១ វេទនា​ខន្ធ ១ សញ្ញា​ខន្ធ ១ សង្ខាក្ខន្ធ ១ និង​វិញ្ញាណ​ក្ខន្ធ១ តាម​ពិត ដែល​មិន​មែន​ជា​សត្វ​បុគ្គល​តួខ្លួន​មែន​នោះ ក៏​កើត​ទៅ​ជា​ការ​ឆ្ងល់​ក្នុង​បញ្ហា​នេះ​ឡើង។
images/articles/1579/Untitled-1-Recovered.jpg
ពាក្យ​ថា​ម៉ែ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ពាក្យ​ថា​ម៉ែ ពាក្យ​ថា ម៉ែ ជា​ពាក្យ​ដែល​មាន​អត្ថន័យ​សំខាន់​ណាស់ ជា​ពាក្យ​ដែល​ពីរោះ សើមជ្រួតជ្រាប​ចូល​ក្នុង​ចិត្ត​របស់​កូន​គ្រប់​គ្នា ព្រោះ​ម៉ែ​ជា​អ្នក​មាន​ព្រះគុណ​ដ៏​យ៉ាង​ធំ​ក្រៃលែង គឺ​ជា​អ្នក​ឲ្យ​នូវ​ឱវាទ ឲ្យ​សេចក្ដី​ស្រលាញ់ ឲ្យ​ទ្រព្យ​សម្បត្តិ ឲ្យ​បាន​ទទួលការ​សិក្សា។ ម៉ែ​ជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន និង​ជា​អ្នក​នៅ​ជិត​កូន​ច្រើន​ជាង​អ្នក​ណាៗ​ទាំង​អស់ ទាំង​ពាក្យ​ថា ម៉ែ គឺ​ជា​ពាក្យ​ដែល​
images/articles/1578/Untitled-1-Recovered.jpg
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
មក​ដល់​កូន​ប្រុស​សម្លាញ់​មាស​ឪពុក ឪពុក​ប្រាថ្នា​ឲ្យ​កូន​ប្រុស​ជា​ប្រុស​ពិតៗ ជា​មនុស្សចេះ​លះ​បង់ មាន​សេចក្ដី​អត់ធន់ រឹងប៉ឹង​ស្វា​ហាប់ មាន​អធ្យាស្រ័យ​តស៊ូ ព្យាយាម​ហើយ​ឆ្លាត មិន​លះបង់​ចោល​នូវ​មុខ​នាទី ជា​មួយ​គ្នា​ផង​ដែរ ឪពុក​សូម​ឲ្យ​កូន​ជា​មនុស្ស​សុខ​ភាព​រាប​សា មាន​ចរិយា​ទន់ភ្លន់។ មនុស្ស​ដែល​សុភាព​រាប​សា មាន​ចរិយា​ទន់ភ្លន់ មិន​មែន​បាន​សេចក្ដី​ថា ជា​មនុស្ស​ទន់​ខ្សោយ​នោះ​ទេ។
images/articles/1577/Untitled-1-Recovered.jpg
ចលនា​ពុទ្ធសាសនា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ចលនា​ពុទ្ធសាសនា វឌ្ឍនភាព​នៃ​ចលនា​ព្រះពុទ្ធសាសនា ចាប់​តាំង​ពី​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​សច្ចធម៌​មក ដរាប​ទៀប​នឹង​បរិនិព្វាន​ក៏​ចេះ​តែ​ចម្រើនឡើង​ជា​ភិយ្យោភាព​លូត​លាស់​លឿន​ទៅ​មុខ​ឥត​អាក់។ ពុទ្ធ​ពេចន៍​នេះ​ត្រូវ​បាន​ទទួល​ជឿ​អំពី​សម្នាក់​ព្រះ​រាជាសេនា​បតី មហាមាត្យ ព្រាហ្មណ៍ គហិបតី និង​ឧបាសក-សិកានាសម័យ​នោះ តាម​រយៈ​ធម្មទេសនា​របស់​ព្រះអង្គ​ដែល​ជា​ពាក្យ​ពិត​ឥត​ស្លាប់
images/articles/1576/Untitled-1-Recovered.jpg
ចក្ខុវិស័យ​ពុទ្ធសាសនា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ចក្ខុវិស័យ​ពុទ្ធសាសនា សាសនា​គឺ​ជា​ស្ថាប័ន ឬ​ជា​អង្គការ​មួយ ដ៏​មាន​សារៈ​សំខាន់​ធ្វើ​តួនាទី​និង​ចលនា​ដឹក​នាំ​សង្គម ស្វែង​រក​សេចក្ដី​សុខ និង​វឌ្ឍនភាព។ ជាក់​ស្ដែង​ ព្រះពុទ្ធ​សាសនា​ជា​លិទ្ធិ​សាសន៍​មួយ​ធំជាង​គេ​បណ្ដាច់​បរិបូណ៌ ដោយ​ពាក្យ​ពេចន៍​ទូន្មាន​ប្រៀន​ប្រដៅ​ល្អ​ល្អះ ស្រស់​បស់​យ៉ាង​សម្បូណ៌​បែប ទាំង​ជួយ​ដឹក​មុខ សង្គម​គ្រួសារ សង្គម​ប្រទេស​ និង​ពិភព​លោក​ទាំង​មូល​នាំ​ទៅ​រក​ធ្លុង​នៃ​សុខ​មួយ
images/articles/1575/Untitled-1-Recovered.jpg
សាង​មនុស្ស
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
សាង​មនុស្ស បណ្ដា​ការ​សាង​ទាំង​ឡាយ មិន​មាន​ការ​សាង​ណា​ឲ្យ​លំបាក​ជាង​ការ​សាង​មនុស្ស​ឡើយ ព្រោះ​ថា​ការ​សាង​វត្ថុសម្ភារៈ​ផ្ទះ​សម្បែង​ជា​ដើម ពេល​ដែល​ចុះ​ដៃ​សាង​ទៅ​ហើយ ក៏​ឃើញ​ផល​សម្រេច​ជា​លំដាប់ៗ មិន​យូប៉ុន្មាន​ក៏​បាន​រួច​ស្រេច​បាច់​តាម​គម្រោង​ការ ទោះ​ជា​មាន​ភ្លាំងភ្លាត់​ខ្លះ​ក៏​មាន​តិច​ដែរ។ ការ​សាង​មនុស្ស លំបាកតាំង​តែ​ពី​ពេល​ចាប់​ផ្ដើម​លំបាក​ទាំង​វិធីក្នុង​ការ​កសាង
images/articles/1572/Untitled-1-Recovered.jpg
ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ព្រះពុទ្ធសាសនា និង​វិទ្យាសាស្ត្រ​ទំនើប តើ​ព្រះពុទ្ធសាសនា​ប្រឆាំង​នឹង​វិទ្យាសាស្ត្រ​ទំនើប​ដែរ​ទេ? ក្នុង​ចំណោម​សាសនា​ធំៗ​ទាំង​អស់​នៃ​ពិភព​លោក ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ​មិន​មាន​ជំនាស់ ឬ​ប្រឆាំង​ធំដុំ​ណា​មួយ​ចំពោះ​របក​គំហើញ​នៃ​វិទ្យាសាស្ត្រ​ទំនើប​ទេ។ ព្រះពុទ្ធ​សាសនា​មិន​មាន​អភូត​ហេតុ​ដែល​បង្កើត​ឡើង ថែម​ទាំង​មិន​មាន​បំណងសន្មត​បាតុភូត​ធម្មជាតិ​ឲ្យ​ទៅ​ជា​ហេតុ​មួយ​
images/articles/1573/Untitled-1-Recovered.jpg
បញ្ញា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
បញ្ញា បញ្ញា ប្រែថា ការដឹង​ច្បាស់ បាន​ដល់ការ​យល់​ការ​ដឹង​ហេតុ​ផល ដឹង​ដោយ​ទូទៅ វិនិច្ឆ័យ​បាន​ថា អ្វី​ពិត អ្វី​មិន​ពិត អ្វី​ល្អ អ្វី​អាក្រក់ អ្វី​ខុស​ អ្វី​ត្រូវ អ្វី​គួរ អ្វី​មិន​គួរ អ្វី​ជា​គុណ អ្វី​ជា​ទោស និង​អ្វី​ជា​ប្រយោជន៍ អ្វី​មិន​ជា​ប្រយោជន៍​ជា​ដើម។ បញ្ញា ដឹង​ទំនាក់​ទំនង​រវាង​ហេតុ​និង​ផល ឬ​បច្ច័យ​ផ្សេងៗ ដឹង​សភាវៈ​តាម​សេចក្ដី​ពិត ដឹង​ថា ត្រូវ​បដិបត្តិ​យ៉ាង​ណា​ចំពោះ​សភាវៈ​ពិត​នោះ ទើប​អាច​ដោះ​ស្រាយ​បញ្ហា
images/articles/1571/Untitled-1-Recovered.jpg
ចាគៈ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
ចាគៈ ចាគៈ ប្រែថា ការ​លះ​ ឬ​លះឲ្យ សំដៅ​ដល់​ការ​ឲ្យដែល​ពិត​ប្រាកដ។ ចាគៈ លះ​ទាំង​ខាង​ក្រៅ លះ​ទាំង​ខាង​ក្នុង គឺ​ខាង​ក្រៅ​លះ​វត្ថុ ខាង​ក្នុងលះ​កិលេស លះ​លោភៈ​មិន​មាន​កំណាញ់​ហួង​ហែង មិន​ប្រាថ្នា​ផល​តប​ស្នង។ ការ​ឲ្យរបស់​ព្រះអរិយសាវ័ក លោក​ឲ្យ​ដោយ​ចិត្ត​ដ៏​ខ្ពង់​ខ្ពស់ ផុត​ស្រឡះ​ពី​ការ​សង្ឃឹម​ផល​តប​ស្នង​ណាៗ​ទាំង​អស់ មិន​ថា​ជា​លាភ ជា​យល ជា​សុខ ជា​សួគ៌​អ្វី​ឡើយ។
images/articles/1570/Untitled-1-Recovered.jpg
ព្រះពុទ្ធភាសិត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩
- សេចក្ដី​ក្រោធ​មិន​ល្អឡើយ។ - សេចក្ដី​ក្រោធ​ជា​ស្នឹម​នៃ​បញ្ញា ដូច​ជា​ស្នឹម​នៃ​សស្ត្រាវុធ។ - សេចក្ដី​ក្រោធ​បង្ក​ការ​វិនាស។ - សេចក្ដី​ក្រោធ​ញ៉ាំង​ចិត្ត​ឲ្យ​កម្រើក។ - បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្ដី​ក្រោធ​គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ឡើយ។ - នៅពេល​ណាសេចក្ដី​ក្រោធ​គ្រប​សង្កត់ នៅ​ពេលនោះ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ។ - ពី​តិច​ទៅ​ច្រើន សេចក្ដី​ក្រោធ​ចេះ​តែ​ចម្រើន​ព្រោះ​មក​អំពី​ការ​មិនអន់ធន់។ - សេចក្ដី​ក្រោធ​ជាទី​គោចរ​នៃ​អ្នក​ខ្សត់​បញ្ញា។ - ទោសៈ​មាន​សេចក្ដី​ក្រោធ​ជា​សមុដ្ឋាន។ - គ្រោះ​អ្វី​ក៏​មិន​ស្មើរ​នឹង​ទោសៈ​ដែរ។ - ចង្រៃ​កាឡកិណី​អ្វី​ឲ្យ​ដូច​ជា​ទោសៈ​មិន​មាន។ - សម្លាប់​សេចក្ដី​ក្រោធ​បាន ទើប​ដេក​ជា​សុខ។ - សម្លាប់​សេចក្ដី​ក្រោធ​បាន ទើប​មិន​មាន​សោក។ - បុគ្គល​ក្រោធ​រមែង​មាន​ពណ៌សម្បុរ​សៅហ្មង។ - បុគ្គល​ក្រោធ​ដែល​កាន់​យក​នូវ​ប្រយោជន៍​បាន​ហើយ បែរ​ទៅ​ជា​កើរ​ក្នុង​ផ្លូវ​វិនាស​វិញ។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាស​ទ្រព្យ។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាសទ្រព្យ។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាស​យស។ - ញាតិ​មិត្ត​ទាំង​ឡាយ រមែង​គេច​ចេញ​ពី​មនុស្ស​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់។ - បុគ្គល​ក្រោធ រមែង​មិន​ឃើញ​ធម៌ រមែង​មិន​ដឹង​ប្រយោជន៍ មិន​ដឹង​ហេតុ​ផល។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ហើយ​មិន​មាន​សល់​អ្វីដែល​ជា​ទី​ពឹង​ឡើយ។ - បុគ្គល​ក្រោធ ហ៊ាន​សម្លាប់​សូម្បី​តែ​មាតា​បង្កើត​របស់​ខ្លួន។ - សេចក្ដី​ក្រោធ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស។ - បុគ្គល​ក្រោធ​រមែង​ដេក​ជា​ទុក្ខ។ - បុគ្គល​ក្រោធ​រមែង​និយាយច្រើន។ - បុគ្គល​ក្រោធ​រមែង​និយាយ​អាក្រក់។ - ឈ្នះ​សេចក្ដី​ក្រោធ​បាន​ដោយ​ការ​មិន​ក្រោធ។ - ឈ្នះ​ខ្លួន​ឯង​ប្រសើរ​ជាង។ - បុគ្គល​មិន​ក្រោធ​តប​ចំពោះ​អ្នក​ដែល​ក្រោធ​ហើយ​ឈ្មោះ​ថា​ឈ្នះ​សង្គ្រាម​ដែល​គេ​ឈ្នះ​បាន​ដោយ​កម្រ។ - បុគ្គ​ណា​ដឹង​ថា​អ្នក​ដទៃ​ក្រោធ​ហើយ មាន​សតិ​ស្ងប់​រម្ងាប់ បុគ្គល​នោះ​ឈ្មោះ​ថា​បាន​បំពេញ​នូវ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍​ខ្លួន​ឯង និង​ប្រយោជន៍​អ្នក​ដទៃ។ - ចិត្ត​នៃ​បុគ្គ​ល​ក្រោធ ប្រៀប​ដូច​ជា​ដំបៅ។ - បុគ្គល​អ្នក​ក្រោធ​ច្រើន ដូច​រណ្ដៅ​លាមក​ដែល​គេ​ចាក់​ទឹក​ចូល​កូរ​វឹក បុគ្គល​នោះ​គេ​មិន​គួរ​សេព​គប់​ទេ។ - បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ រមែង​លះ​បង់​ចោល​នូវ​កុសល​ធម៌។ - គប្បី​លះ​កាត់​នូវ​សេចក្ដី​ក្រោធ​ដោយ​បញ្ញា។ - អំណត់​គឺ​សេចក្ដី​អត់ធន់ជា​គ្រឿង​ដុត​បង់​នូវ​បាប។ - បុគ្គល​ណា​ធ្វើ​បាប​ដោយ​ខ្លួន​ឯង បុគ្គល​នោះ​រមែង​សោហ្មង​ដដោយ​ខ្លួន​ឯង។ - បុគ្គល​ណា​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង បុគ្គល​នោះ​រមែង​មិន​សៅហ្មង​ដោយ​ខ្លួន​ឯង។ - សៅហ្មង​ឬ​មិន​សៅហ្មង​ជា​របស់​ចំពោះ​ខ្លួន។ - អ្នក​ដទៃ​មិន​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​បរិសុទ្ធ​បាន​ទេ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.91
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿