images/articles/1392/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៣,៥០៧ ដង)
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា << កិរិយាសង្រួម គឺការមិនបៀតបៀនដល់សត្វទាំងឡាយ នាំមកនូវសេចក្ដីសុខក្នុងលោក >>។
សូម្បីយើងកំពុងឈឺដោយរោគផ្លូវកាយអ្វីមួយ ក៏យើងអាចសម្រេចបាននូវសេចក្ដីសុខផ្លូវចិត្តដែរ ព្រោះយើងឈឺតែម្នាក់យើង ដោយការឈឺនេះ មិនមែនជាអំពើបៀតបៀនដល់អ្នកណាៗឡើយ។
ទោះបីយើងក្រលំបាកតោងយ៉ាង ឬទទួលអកុសលវិបាកផ្សេងៗយ៉ាងណាក៏ដោយ សម្រាប់យើងម្នាក់មិនជាអ្វីឡើយ កុំឲ្យតែមនុស្សដទៃមានសេចក្ដីទុក្ខដោយសារយើង។
យើងកើតមកក្នុងលោកនេះ បានត្រឹមតែមិនបៀតបៀនដល់មនុស្សសត្វដទៃ វាប្រពៃណាស់ហើយ បើបានបន្ថែមទឹកចិត្តមេត្តា ប្រាថ្នាឲ្យសព្វសត្វបានសេចក្ដីសុខទៀតនោះ គឺរឹតតែប្រពៃក្រៃលែង ជីវិតរមែងរស់នៅជាសុខ មានចិត្តស្ងប់។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1384/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,០១៦ ដង)
តួនាទីភរិយា ៥សិក្ខាបទ
សិក្ខាបទទី១ : ភរិយាគប្បីសិក្ខាថាអាត្មាអញត្រូវចាត់ចែងការងារឲ្យបានល្អ។
ភរិយាត្រូវតម្កល់ខ្លួនឲ្យប្រពៃ ចាត់ចែងការងារឲ្យដល់ស្វាមីដោយសេចក្ដីមិនខ្ជីខ្ជា ទុកស្មើដូចម្ដាយ ឬ ប្អូនស្រី ពុំនោះសោតទេ ត្រូវទុកស្មើជាមិត្រសម្លាញ់ជាមួយនឹងស្វាមីរបស់ខ្លួន ហើយបើទុកដាក់ខ្លួនដល់ទៅថ្នាក់ស្មើដូចទាសីបំរើម្ចាស់
images/articles/1379/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៤១ ដង)
ព្យាបាទ គឺ ជំនិតគិតប៉ងឲ្យគេវិនាសនូវប្រយោជន៍ និងសេចក្ដីសុខ វាធ្វើឲ្យចិត្តក្ដៅងំ ដូចយកភ្លើងមកបង្កាត់ត្រង់ដើមទ្រូងរបស់ខ្លួនឯង ទម្លាយសុខភាពផ្លូវចិត្ត ធ្វើឲ្យចិត្តខ្ទេចខ្ទាំគ្រាំគ្រា។ ពេលខ្លះអ្នកដែលយើងគិតដោយគំនិតព្យាបាទនោះ គេមិនទាំងបានដឹងរឿងអ្វីផង គឺយើងក្ដៅក្រហាយដោយគំនុំ ឬដោយការច្រណែនទៅតែម្នាក់ឯង។
បើយើងចាប់ភ្លើងគប់ក្រវែងទៅរកអ្នកដទៃ ភ្លើងរមែងឆេះដៃយើងមុន ហើយបើក្រវែងទៅគេមិនត្រូវទេភ្លើងនោះឯង និងបានឆេះចំពោះយើងតែម្ខាងប៉ុណ្ណោះ។ព្រះធម៌ បានទូន្មានយើងឲ្យលះព្យាបាទដោយមេត្តាពោលគឺឲ្យមានបំណងល្អ ប្រាថ្នាល្អចំពោះអ្នកដទៃ និងឲ្យមានខ្លួនឯងជាឧបមា។ សូម្បីយើងមិនឲ្យទុក្ខដល់គេទេតែគ្រប់គ្នា ក៏មានទុក្ខស្រេចតាមសភាពរបស់ខ្លួនម្នាក់ៗជាធម្មតាទៅហើយ ដូចជាខ្លួនយើងអ៊ីងចឹងដែរ ដែលចេះតែមានទុក្ខ រឿងនេះ រឿងនោះ ទាំងដែលមិនដែលមិនមានអ្នកណាមកធ្វើទុក្ខនោះៗឲ្យយើងផង។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1377/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៣៧៣ ដង)
ភ្លើងកំហឹង
ការខឹងក្រោធធ្វើឲ្យចិត្តសៅហ្មង កករល្អក់ ក្ដៅក្រហាយក្រវល់ក្រវាយ នឹងដេកក៏មិនសុខ នឹងកើតក៏មិនសុខ នោះគឺជាភ្លើងខាងក្នុង ដែលកើតឡើងដុតបុគ្គលនោះឯង។ បើមិនចេះពន្លត់វាទេ វានឹងដុតឲ្យក្ដៅរោលរាលជារឿយៗតទៅ តែបើពន្លត់បានក៏ត្រជាក់សុខសប្បាយដោយខ្លួនឯង។
អ្នកណាគេស្អប់យើងហើយក៏ដោយចុះ តាមពិត ការស្អប់បានទម្លាយនូវសុខភាពផ្លូវកាយ
images/articles/1378/wefwewewewe3.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨០៦ ដង)
បុគ្គលដែលជាមិត្តល្អតែសំដី មានលក្ខណៈ ៤ យ៉ាងដែរគឺ៖
១- អតីតេន បដិសន្ថរតិ មិត្តទទួលរាក់ទាក់ដោយរបស់អស់ទៅហើយ មនុស្សប្រភេទល្អតែមាត់ តែចិត្តមិនប្រាកដឃ្លាងឃ្លោតពុតត្បុត និយាយបោកប្រាស់បញ្ឆោត មនុស្សពួកនេះចេះសង្គ្រោះយើងចំពោះតែរបស់ដែលយើងអស់ទៅហើយតែប៉ណ្ណោះយ៉ាងនេះថា << ទាល់តែថ្ងៃហ្នឹងបានសម្លាញ់ឯងមក ម្សិលម្ង៉ៃម៉េចក៏មិនមក ខ្ញុំខំតែរៀបចំទុកដាក់ស្រូវអង្ករ ផ្លែដូងផ្លែខ្នុរ រើសសុទ្ធតែសម្រាំងៗល្អៗ ទុកឲ្យសម្លាញ់ឯងហ្នឹងណា៎ ហើយម៉េចក៏មិនឆាប់មក ចំជាស៊យមែនសម្លាញ់ឯងនេះ ព្រោះចៃដន្យអី ទើបតែម្សិលមិញហ្នឹង គេចេះតែមកអង្វរសួររកទិញពេក គ្នាក៏លក់អស់ទៅ >>។
២- អនាគតេន បដិសន្ថរតិ មិត្តទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក មនុស្សរបៀបនេះ តែងតែសន្យាថានឹងឲ្យ ប៉ុន្តែគេចេះមានល្បិចលេបពាក្យលេបសម្ដី គេមិនបានឲ្យតម្លៃជីវិតរបស់គេនៅលើការងាររក្សាពាក្យសម្ដីឡើយ មិនមែនបានសេចក្ដីថា គេមិនស្រលាញ់ខ្លួនរបស់គេនោះទេ ប៉ុន្តែនេះគឺមកពីអំពើខ្វះការចេះដឹងរបស់គេហ្នឹងឯង មនុស្សនេះយកជាការពុំបានឡើយ ខ្មោចកណ្ដុលប្រសើរជាងមនុស្សនិយាយកុហកបោកប្រាស់ បើយើងយកវាទៅកប់ក្នុងដីចំការ។
៣- និរត្ថតេន សង្គណ្ហាតិ សង្គ្រោះដោយអំពើមិនជាប្រយោជន៍ មនុស្សល្អតែសម្ដី និយាយអ្វីៗយកគាប់យកគួរ ប៉ុន្តែខ្លឹមសារចាញ់ក្អាត់យំតាមវាលស្រែសន្ទូង ស្រូវបែកគុម្ព វាឭរងំពីរោះជាង ព្រោះថាមនុស្សរបៀបនេះ បើគេនៅលើផ្ទះ រួចហើយយើងក៏ទៅដល់ គេហៅយើងពាក្យរាក់ទាក់ដូច្នេះថា << យីអើ! សម្លាញ់ទេតើ ចូរឡើងមកសម្លាញ់ ចូរអង្គុយទីនេះចុះម៉េចទៅសម្លាញ់ភ្ជួរបានប៉ុន្មានស្រែហើយ? គ្នាឥឡូវធូរកម្លាំងច្រើនណាស់ ដោយសារបានអាត្រាក់ទ័រមួយហ្នឹងមក សម្លាញ់អើយ សម្លាញ់ឯងហ្នឹង បើបានតែមួយគ្រឿងសម្រាប់ភ្ជួរចំណាប់តែម្ដង នែសម្លាញ់! បើគ្នាមានពីរគ្រឿង គ្នាឲ្យទៅសម្លាញ់ឯងមួយគ្រឿង មែនណា៎ ឲ្យវាណាណីម្ដង >> ទីបំផុតយើងអស់ដដែលយើងកាន់តែដឹងថា អ្នកដែលអាចជួយយើងបានពិតប្រាកដ គឺខ្លួនយើងហ្នឹងឯង ដូច្នេះមានតែយើងកុំខ្ជិល ប្រឹងប្រែងធ្វើការងារគាំទ្រនូវការងាររបស់ខ្លួន មានតែការងាររបស់ខ្លួនយើងទេដែលសង្គ្រោះយើងបានពិតប្រាកដ ត្រូវចេះមានអំណត់កុំមើលងាយការងាររបស់ខ្លួនឯងថាអន់ ហើយទៅសសើរតែការងាររបស់អ្នកដទៃនោះ តាមពិតជីវិតយើងរស់សព្វថ្ងៃ ដោយសារតែការងាររបស់យើងប៉ុណ្ណោះ សេចក្ដីមិនខុសអំពីម៉ែយើងចិញ្ចឹមយើង ចំណែកម៉ែអ្នកដទៃចិញ្ចឹមអ្នកដទៃ ទោះជាម៉ែអ្នកដទៃនោះមានទ្រព្យសម្បត្តិទ្រព្យច្រើនរាប់កោដិយ៉ាងណាក៏ដោយ តែយើងមិនត្រូវតិះដៀល ម៉ែយើងដែលក្រីក្រនោះទេ ព្រោះថាយើងបានរស់ដោយសារម៉ែកំសត់របស់យើងជាអ្នកចិញ្ចឹម។
៤- បច្ចុប្បន្នេសុ កិច្ចេសុ ព្យសនំ ទស្សេតិ កាលកិច្ចទាំងឡាយកើងឡើងភ្លាមៗ ក៏សម្ដែងអាងរបស់ខូចខាត។មនុស្សនេះយើងពឹងពាក់អ្វីយកជាការពុំបានឡើយ ប៉ុន្តែគេបានសម្ដីណាស់ ដោយសារយើងធ្លាប់ជួយគេច្រើន គេនិយាយសូមទោសយើង គេថា << សូមទោសចុះសម្លាញ់អើយ រទេះគ្នានោះវាបរលែងកើតទៅហើយ ស្ដាយមែនទែន បើនៅប្រើកើតនោះ គ្នាមានទៅកំណាញ់អី គ្នាគិតថាធ្វើវាដែរណា៎ ប៉ុន្តែមួយថ្ងៃជាមួយថ្ងៃវាចេះតែរវល់ >> នោះបើយើងមានការប្រញ៉ាប់ចង់ខ្ចីរទេះរបស់មិត្តប្លមនោះ។
អំពីមិត្តល្អតែសំដីនេះ វាមានលក្ខណៈយ៉ាងណាមួយក្នុងលក្ខណៈ ៤ យ៉ាង ដូចបានរៀបរាប់ហើយ ពោលគឺចិត្តមិនស្មោះមិនត្រង់តាមពាក្យសម្ដី តាមពិតមានមនុស្សច្រើនណាស់ ដែលមានចិត្តស្រកេកស្រកាយទៅដោយល្បិច មានបំណងបំភ្លេចគុណគឺសេចក្ដីល្អរបស់អ្នកដទៃ ប៉ុន្តែគេមានពាក្យសម្ដីជារនាំងបិទបាំងខ្លួនរបស់គេ ដោយគេចូលចិត្តនិយាយលើកជើងលើកដៃ សសើរបញ្ជោរចំពោះមិត្តភក្តិ យើងត្រូវតែប្រយ័ត្នឲ្យណាស់ចំពោះមនុស្សដែលមិនមានចិត្តស្មោះត្រង់ចំពោះយើង គេអាចបោកយើងប្រើឲ្យធ្វើការងារប្រកបដោយទោសបាន បើយើងមិនបានពិនិត្យឲ្យដិតដល់ យើងអាចរងគ្រោះបានគ្រប់ពេលវេលា បើយើងមិនបានប្រយ័ត្ន ជួនកាលពាក្យសម្ដីដែលយើងបាននិយាយ វាអាចជាចំណុចខ្សោយរបស់យើង ត្រូវប្រយ័ត្នកុំអាងទុកចិត្តអ្នកនេះអ្នកនោះ ហើយចេះតែពីនិយាយមិនគិត ម្យ៉ាងទៀតបើគេបបួលយើងឲ្យធ្វើការងារអ្វីៗ បើមានមន្ទិលសង្ស័យក្នុងការងារនោះត្រូវរកអ្នកដទៃទៀតដែលយើងទុកចិត្តជាងគេ ពិគ្រោះពិភាក្សាឲ្យបានច្រើនអ្នក ជាពិសេសគឺមាតាបិតាយើង កុំធ្វើអ្វីស្រេចតែនិងចិត្តឲ្យសោះ ព្រោះមនុស្សចាស់ៗគាត់មានការពិសោធន៍ច្រើនជាងយើងដែលនៅវ័យក្មេង យើងត្រូវបន្ទាបខ្លួនទទួលយកពាក្យប្រៀនប្រដៅអំពីមនុស្សចាស់ កុំអាងខ្លួនឯងបានរៀនសាលាច្រើនជាងគាត់ ហើយមើលងាយចំណេះដឹងរបស់គាត់ តាមពិតកូនប្រុសស្រីត្រូវសូមពាក្យទូន្មានប្រៀនប្រដៅ អំពីមាតាបិតាជីដូនជីតាឲ្យបានច្រើនបំផុត នៅពេលដែលលយើងចូលទៅបំរើគាត់ មានពេលច្របាច់ដៃច្របាច់ជើងជូនគាត់ជាដើមនោះ ព្រោះគាត់ស្រលាញ់យើងដោយស្មោះ ហ៊ានប្ដូរជីវិតចំពោះយើងទៀតផង។
ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ
ដោយ៥០០០ឆ្នាំ
images/articles/1376/53432rtgttt.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៩៣ ដង)
រូបកាយរឹតតែស្អាតល្អ ស្រស់សង្ហាទៅប៉ុនណា គឺរឹតតែជាទីត្រិះរិះរំពឹងនៃមហាជនច្រើនទៅប៉ុណ្ណោះដែរ វាបង្កឲ្យកើតកិលេសគឺកាមរាគៈដល់អ្នកដែលបានមើល បានឃើញ ជ្រួលច្របល់គគ្រឹកគ្រេង វង្វេងបាត់បង់សតិ។រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ គឺជាអន្ទាក់ចាប់សត្វលោកទុកក្នុងសេចក្ដីទុក្ខសោក ការភ័យខ្លាច ជម្លោះនិងការហត់នឿយលំបាកលំបិន។
មនុស្សដែលកើតមកមានរូបរាងស្អាតលើសគេនឹងថាបានល្អ នាំមកនូវភ័ព្វសំណាងយ៉ាងនេះមួយ យ៉ាងនោះមួយក៏បាន ប៉ុន្តែវាអាចនាំមកនូវគ្រោះកាច គួរឲ្យខ្លាចផងដែរ។ មនុស្សដែលកើតមកសប្បាយ មានសេចក្ដីសុខក្នុងជីវិត គឺមនុស្សដែលមិនស្អាតពេក មិនអាក្រក់មើលពេក ហើយបានបន្ថែមនូវភាពដែលគួរឲ្យស្រលាញ់គឺសំខាន់ត្រង់សេចក្ដីល្អដោយគុណធម៌ និង ជាអ្នកមានបុណ្យបានធ្វើទុកហើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1375/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤១៣ ដង)
បញ្ញាបានចូលទៅដឹងការពិតនៃជីវិត ការពិតនៃធម្មជាតិ មិននាំឲ្យជីវិតជួបប្រទះក្នុងរឿងកើតទុក មិនសុខចិត្ត ដូចជាតណ្ហាឡើយ។ ធម្មជាតិប្រព្រឹត្តទៅយ៉ាងណា បញ្ញាដឹងទាន់យ៉ាងនោះ ដែលជាហេតុនាំឲ្យស្ងប់ចិត្ត។ បញ្ញាដឹងហេតុនៃសេចក្ដីវិនាស ដឹងហេតុនៃសេចក្ដីចម្រើន ហើយបានតម្កល់ជីវិតឲ្យឋិតនៅក្នុងហេតុនៃសេចក្ដីសុខចម្រើនហើយបានតម្កល់ជីវិតឲ្យឋិននៅក្នុងហេតុនៃសេចក្ដីចម្រើនគ្រប់យ៉ាង។
ការឈ្នះចិត្តអាក្រក់របស់ខ្លួនឯងបាន ឈ្មះអំណាចនៃធម៌ថោកទាប ឈ្នះកិលេស ហាមចិត្តមិនឲ្យសេពគប់នឹងបាបធម៌ អប់រំចិត្តឲ្យមានសីល មានកល្យាណធម៌ មានសតិ មានបញ្ញា មានភាពភ្លឺស្វាង នោះឯងគឺជាជ័យជម្នះដ៏ប្រសើរ គឺប្រសើរជាងឈ្មះមនុស្សរាប់លាននាក់ក្នុងសមរភូមិ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1374/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៨០ ដង)
ការតាមចិត្តចង់របស់ខ្លួន ទៅតាមដែលចិត្តមិនបានសិក្សា មិនបានអប់រំ គឺជាមូលហេតុដ៏ចម្បងនៃការចាញ់ខ្លួនឯង ។ រីឯការប្រឆាំងជំទាស់នឹងចិត្តចង់របស់ខ្លួនឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវដែលព្រះធម៌បានកំណត់ឲ្យតែប៉ុណ្ណោះ មានគោលធម៌សម្រាប់កសាងខ្លួនច្បាស់លាស់និងមានទិសដៅ នេះគឺជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ។
ធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធម្មជាតិ មិនប្រព្រឹត្តទៅតាមតណ្ហាឡើយ បុគ្គលលុះតាមអំណាចតណ្ហារមែងជាទុក្ខ ជួបនឹងការខកចិត្ត។ សភាពនៃតណ្ហា គឺមិនព្រមតាមការពិត ចេះតែចង់បានយ៉ាងនេះ ចង់បានយ៉ាងនោះ មានសភាពមិនស្ងប់ជាមួយនឹងធម្មជាតិ ។
ម្យ៉ាងទៀត សភាពនៃតណ្ហា គឺមិនមែនជាតួខ្លួនយើងឡើយ។ ស្រឡាញ់ក្ដី ចង់បានក្ដី មិនមានអ្វីដែលចាំបាច់ត្រូវផ្គាប់ផ្គុនទេ ។កើតមកជាមនុស្សបានទាន់ព្រះពុទ្ធសាសនា ត្រូវខំរកការចម្រើនផ្លូវចិត្ត មិនត្រូវគិតរកតែការសប្បាយ ហើយបណ្ដោយឲ្យខ្លួននៅតែល្ងង់ខ្លៅនោះឡើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1373/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,១២៧ ដង)
ការយកឈ្នះអំណាចបាបធម៌
ការដែល នឹងអាចយកឈ្មះអំណាចនៃបានធម៌បាននោះ កម្លាំងដែលសំខាន់បំផុតគឺកម្លាំងចិត្ត បើមានកម្លាំងចិត្តរឹងប៉ឹងពិតប្រាកដ នឹងអាចឈ្មះបានគ្រប់យ៉ាង។ កាលដែលមនុស្សយើង ព្យាយាមឈប់ប្រព្រឹត្តនូវអំពើអាក្រក់ ឬព្យាយាមលះបង់នូវគ្រឿងញៀនអ្វីមួយ តែងឈប់មិនបាន លះបង់មិនដាច់នោះ វាជាការគួរឲ្យអាណិតស្រណោះណាស់
images/articles/1372/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩០២ ដង)
ភាពដ៏ប្រសើរលើស ដែលត្រឹមត្រូវពិតប្រាកដនោះគឺការប្រសើរលើសលើខ្លួនឯង ដោយមិនមានការប្រៀបផ្ទឹមជាមួយអ្នកណាៗទាំងអស់។ ការប្រៀបផ្ទឹមថា << យើងប្រសើរជាងគេ ឬអន់ជាងគេ ឬក៏ស្មើនឹងគេ >> ក្នុងព្រះធម៌សម្ដែងថា គឺជាតួមានះ ( អកុសលចេតសិកមួយប្រភេទ )។
បុគ្គលដែលមិនមានការប្រៀបផ្ទឹមខ្លួននឹងអ្នកដទៃរមែងរស់នៅយ៉ាងស្ងប់រៀបរយ មិនចាញ់អ្នកណាហើយក៏មិនឈ្មះអ្នកណាដែរ ជាបុគ្គលមានតែសេចក្ដីស្ងប់សុខធ្វើការងារអ្វី គឺធ្វើដោយអនុគ្រោះ សំដៅទៅរកប្រសិទ្ធភាពក្នុងប្រយោជន៍នៃអ្នកដទៃ។
បុគ្គលដូចពោលមកនេះ ជាបុគ្គលមិនប្រជែងជាមួយអ្នកណាៗឡើយ ព្រោះថាជាបុគ្គលបានប្រជែងឈ្មះជាមួយខ្លួនឯងស្រេចហើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1371/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩០១ ដង)
សុខមានពីរយ៉ាង គឺសុខកាយ និងសុខចិត្ត។ សេចក្ដីសុខផ្លូវកាយនោះ ឋិតនៅត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ ឯចំណែកសេចក្ដីសុខផ្លូវចិត្តវិញ អាចឋិតនៅអស់កាលយូរ មានរហូតដល់ឋិតនៅបន្តអស់មួយជីវិតទៀតផង។
ព្រោះហេតុដូច្នេះ ទើបគួរមានស្មារតីប្រុងប្រយ័ត្នកុំដូរសេចក្ដីសុខផ្លូវចិត្ត ជាមួយនឹងសេចក្ដីសុខផ្លូវកាយឲ្យសោះ កុំឲ្យក្ដៅក្រហាយស្ដាយក្នុងកាលខាងក្រោយឡើយ។តែបើលះបង់សេចក្ដីសុខផ្លូវកាយ ដើម្បីបាននូវសេចក្ដីផ្លូវចិត្តវិញ ត្រូវប្រញាប់ធ្វើឲ្យឆាប់ចុះ នឹងបានផលស្ងប់ត្រជាក់ មានទីពឹងដ៏ប្រពៃពិតប្រាកដ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1369/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៩៦៤ ដង)
សទ្ធានិងបញ្ញាជាគូគុណធម៌
ជំនឿជាមួយនឹងការឆ្លាតវៃ គឺត្រូវតែស្មើគ្នា។ មនុស្សដែលមានការជឿច្រើន តែបញ្ញាតិច ទន់ខ្សោយក្នុងការសិក្សា រមែងចេះតែជឿ សូម្បីក្នុងរឿងដែលមិនគួរជឿឬចេះតែជឿដោយប្រាសចាកហេតុផល។ ចំណែកមនុស្សដែលឆ្លាតពេកទៅ ប៉ុន្តែខ្សោយសទ្ធា រមែងមិនជឿសូម្បីតែព្រះពុទ្ធសាសនា ជាមនុស្សតម្កើងខ្លួន រួចហើយក៏ធ្លាក់ចុះក្នុងផ្លូវនៃការយល់ខុស។
images/articles/1370/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧១៧ ដង)
អត់ធន់ចំពោះអារម្មណ៍ដែលនាំឲ្យកើតរាគៈជាដើម គឺជាការប្រសើរណាស់ ។ អារម្មណ៍ក្នុងលោក មានទាំងផ្នែកដែលនាំឲ្យកើតការពេញចិត្ត មានទាំងផ្នែកដែលនាំឲ្យកើតការទាស់ចិត្ត បើអត់ធន់ចំពោះអារម្មណ៍ដែលមិនជាទីពេញចិត្តបាន ចាត់ថាល្អហើយ ប៉ុន្តែបើអត់អន់ចំពោះអារម្មណ៍ដែលជាទីពេញចិត្តបានវិញ គឺពិតជាល្អប្រសើរក្រៃលែងទៅទៀត ។
ការអត់ធន់ចំពោះអារម្មណ៍ដែលជាទីពេញចិត្តរមែងត្រូវប្រើកម្លាំងចិត្ត ខ្ពស់ជាងការអត់ធន់ក្នុងអារម្មណ៍ដែលមិនជាទីពេញចិត្ត ។ អត់អន់ចំពោះអារម្មណ៍ដែលមិនសមតាមប្រាថ្នា សូម្បីមនុស្សទន់ខ្សោយក៏ល្មមទ្រាំបានព្រោះចាំបាច់ត្រូវតែអត់អន់ ចំណែកការអត់អន់ចំពោះសេចក្ដីសម្រេចសមតាមប្រាថ្នា ធ្វើចិត្តឲ្យតាំងនៅក្នុងឧបេក្ខាញាណបាននោះ គឺទាល់តែមនុស្សដែលមានចិត្តខ្ពស់ រឹងប៉ឹងមាំមួន ទើបអាចធ្វើបាន ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1367/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨២១ ដង)
មនុស្សយើងដែលរស់នៅរួមគ្នាក្នុងសង្គម ត្រូវអប់រំចម្រើនខន្តី ព្រោះមនុស្សមានចិត្តមិនស្មើគ្នា ឧបនិស្ស័យមិនដូចគ្នា។ មនុស្សពួកខ្លះ ក្រាស់ដោយកិលេស ឯពួកខ្លះកិលេសស្រាលស្ដើង ពួកខ្លះសុភាពរាបសា ឯពួកខ្លះទៀតកោងកាចខ្លាំងក្លា ប្រហើនព្រៃផ្សៃ...។
សភាពរបស់មនុស្សក្នុងសង្គម មានការពិតជាក់ស្ដែងយ៉ាងណា ៗ រមែងប្រាកដគួរដល់ការសិក្សា ត្រូវចាំថា<< យើងកើតមកបានជួបនឹងព្រះពុទ្ធសាសនា មានប្រយោជន៍ក្នុងការសិក្សានូវការពិត ដែលការពិតនោះមាននៅក្នុងជីវិតខ្លួនឯង ជីវិតអ្នកដទៃ និងក្នុងធម្មជាតិទាំងពួង >>។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា << អំណត់គឺសេចក្ដីអត់ធន់ ជាតបធម៌ ( តបៈ = ដុតនូវអកុសលលធម៌ ) ដ៏ឧត្ដម >> ដូច្នេះពុទ្ធបរិស័ទត្រូវចេះអត់ធន់ដើម្បីសេចក្ដីសុខត្រជាក់ក្នុងចិត្តរបស់ខ្លួនឯងផង ដើម្បីមិនក្ដៅក្រហាយដល់អ្នកដទៃផង ជាពិសេសដើម្បីមិនឈ្លោះគ្នា។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1368/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៤៣៤ ដង)
នៅក្នុងជីវិតមនុស្សយើងនេះ នរណាជាសត្រូវក៏ដោយ ក៏មិនកាចអាក្រក់ឲ្យដូចជាខ្លួនឯងនឹងខ្លួនឯងទេ ។អ្នកដទៃជាសត្រូវ អាចមានផ្លូវនឹងគេចជៀសបានខ្លួនឯងត្រូវរត់គេចយ៉ាងណា មានញាតិមិត្តជួយការពារផង ពឹងពាក់អាជ្ញាធរផង ក៏ល្មមផុតភ័យទៅបាន។ ទោះបីថា សត្រូវនោះមកបៀតបៀនប្រទូសរ៉ាយបានយ៉ាងណាអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះបើយើងជាមនុស្សប្រព្រឹត្តល្អស្លាប់ហើយមិនបានទៅអបាយភូមិឡើយ។
ប៉ុន្តែ បើយើងជាសត្រូវនឹងខ្លួនឯង ដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយ គឺមិនមាននរណាអាចជួយបានឡើយ ។មានទំនងដូចគ្នាដែលមានអ្នកដទៃទំនុកបម្រុង ជួយធ្វើអ្វីៗឲ្យយើង គឺមិនដូចជាយើងធ្វើដោយខ្លួនឯងទេ ។ ឪពុកម្ដាយ ញាតិមិត្តបងប្អូន លោកគ្រូអាចារ្យបានត្រឹមតែទូន្មាន ប្រៀនប្រដៅ អប់រំណែនាំប៉ុណ្ណោះចំណែកការចុះដៃធ្វើ ជារឿងរបស់យើង។
គុណធម៌ សេចក្ដីល្អក្នុងខ្លួន មនុស្សយើងត្រូវសាងដោយខ្លួនឯង ក្នុងលោកនេះ មិនមានព្រះណាអាចសាងឲ្យបានឡើយ។
ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍
ដោយ៥០០០ឆ្នាំ
images/articles/1364/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០,០៣២ ដង)
តួនាទីស្វាមី ៥សិក្ខាបទ
សិក្ខាបទទី១ : ស្វាមីគប្បីសិក្សាថាអាត្មាអញត្រូវរាប់អាននាង ឲ្យតម្លៃនាង លើកតម្កើននាង ថាជាភរិយាពេញមុខ។
បានកើតមកជាមនុស្សគ្រប់គ្នា គឺជាស្នាដៃពិតប្រាកដរបស់ខ្លួនឯង ដែលជាអ្នកមានបុណ្យបានធ្វើទុកហើយ មិនមែនព្រោះការសូកប៉ាន ឬ ព្រោះការភាន់ច្រឡំដោយប្រការណាមួយនោះទេ ដូច្នេះ គួររាប់អាចមនុស្សទាំងពួងដែលមានស្នាដៃពូកែអំពីជាតិមុនមក។