30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣០,៨៧៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៨១,៤៩៧
សរុប ៣៨៩,៧៦៣,៩៨១
ធម៌ជំនួយស្មារតី
images/articles/1372/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៩៧០ ដង)
ភាព​ដ៏​ប្រសើរ​លើស ​ដែល​ត្រឹម​ត្រូវ​ពិត​ប្រាកដ​នោះ​គឺ​ការ​ប្រសើរ​លើស​លើ​ខ្លួន​ឯង ដោយ​មិន​មាន​ការ​ប្រៀប​ផ្ទឹម​ជា​មួយ​អ្នក​ណា​ៗ​ទាំង​អស់។ ការ​ប្រៀប​ផ្ទឹម​ថា << យើង​ប្រសើរ​ជាង​គេ ឬ​អន់​ជាង​គេ ឬ​ក៏​ស្មើ​នឹង​គេ >> ក្នុង​ព្រះ​ធម៌​សម្ដែង​ថា គឺ​ជា​តួមានះ ( អកុសល​ចេតសិក​មួយ​ប្រភេទ )។ បុគ្គល​ដែល​មិន​មាន​ការ​ប្រៀប​ផ្ទឹម​ខ្លួន​នឹង​អ្នក​ដទៃ​រមែង​រស់​នៅ​យ៉ាង​ស្ងប់​រៀប​រយ មិន​ចាញ់​អ្នកណាហើយ​ក៏​មិន​ឈ្មះ​អ្នក​ណា​ដែរ ជា​បុគ្គល​មាន​តែ​សេចក្ដី​ស្ងប់​សុខ​ធ្វើ​ការងារ​អ្វី គឺ​ធ្វើ​ដោយ​អនុគ្រោះ​ សំដៅ​ទៅ​រក​ប្រសិទ្ធ​ភាព​ក្នុង​ប្រយោជន៍​នៃ​អ្នក​ដទៃ។ បុគ្គល​ដូច​ពោល​មក​នេះ ជា​បុគ្គល​មិន​ប្រជែង​ជា​មួយ​អ្នក​ណា​ៗ​ឡើយ ព្រោះ​ថា​ជា​បុគ្គល​បាន​ប្រជែង​ឈ្មះ​ជា​មួយ​ខ្លួន​ឯង​ស្រេច​ហើយ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1371/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៨៦ ដង)
សុខ​មាន​ពីរ​យ៉ាង​ គឺ​សុខ​កាយ និង​សុខ​ចិត្ត។ សេចក្ដី​សុខ​ផ្លូវ​កាយ​នោះ ឋិត​នៅ​ត្រឹម​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ឯ​ចំណែក​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​វិញ អាច​ឋិត​នៅ​អស់​កាល​យូរ មាន​រហូត​ដល់​ឋិត​នៅ​បន្ត​អស់​មួយ​ជីវិត​ទៀត​ផង។ ព្រោះ​ហេតុ​ដូច្នេះ ទើប​គួរ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​កុំ​ដូរ​សេចក្ដី​សុខ​ផ្លូវ​ចិត្ត ជា​មួយ​នឹង​សេចក្ដី​សុខ​ផ្លូវ​កាយ​ឲ្យ​សោះ កុំ​ឲ្យ​ក្ដៅ​ក្រហាយ​ស្ដាយ​ក្នុង​កាល​ខាង​ក្រោយឡើយ។តែ​បើ​លះ​បង់​សេចក្ដី​សុខ​ផ្លូវ​កាយ ដើម្បី​បាន​នូវ​សេចក្ដី​ផ្លូវ​​ចិត្ត​វិញ ត្រូវ​ប្រញាប់​ធ្វើ​ឲ្យ​ឆាប់​ចុះ នឹង​បាន​ផល​ស្ងប់​ត្រជាក់ មាន​ទី​ពឹង​ដ៏​ប្រពៃ​ពិត​ប្រាកដ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1369/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០,១០៨ ដង)
សទ្ធា​និង​បញ្ញា​ជា​គូគុណ​ធម៌ ជំនឿ​ជា​មួយ​នឹង​ការ​ឆ្លាត​វៃ គឺ​ត្រូវ​តែ​ស្មើ​គ្នា។ មនុស្ស​ដែល​មាន​ការ​ជឿ​ច្រើន តែ​បញ្ញា​តិច ទន់​ខ្សោយ​ក្នុង​ការ​សិក្សា រមែងចេះ​តែ​ជឿ សូម្បី​ក្នុង​រឿង​ដែល​មិន​គួរ​ជឿ​ឬ​ចេះ​តែ​ជឿ​ដោយ​ប្រាស​ចាក​ហេតុ​ផល។ ចំណែក​មនុស្ស​ដែល​ឆ្លាត​ពេក​ទៅ ប៉ុន្តែ​ខ្សោយ​សទ្ធា​ រមែង​មិន​ជឿសូម្បី​តែ​ព្រះពុទ្ធ​សាសនា ជា​មនុស្ស​តម្កើង​ខ្លួន រួច​ហើយ​ក៏​ធ្លាក់​ចុះ​ក្នុង​ផ្លូវ​នៃ​ការ​យល់​ខុស។
images/articles/1370/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៨៤៥ ដង)
អត់​ធន់​ចំពោះ​អារម្មណ៍​ដែល​នាំ​ឲ្យ​កើត​រាគៈ​ជា​ដើម គឺ​ជា​ការ​ប្រសើរ​ណាស់ ។ អារម្មណ៍​ក្នុង​លោក​ មាន​ទាំង​ផ្នែក​ដែល​នាំ​ឲ្យ​កើត​ការ​ពេញ​ចិត្ត មាន​ទាំង​ផ្នែក​ដែល​នាំ​ឲ្យ​កើត​ការ​ទាស់​ចិត្ត បើ​អត់​ធន់​ចំពោះ​អារម្មណ៍​ដែល​មិន​ជា​ទី​ពេញ​ចិត្ត​បាន ចាត់​ថា​ល្អ​ហើយ ប៉ុន្តែ​បើ​អត់​អន់​ចំពោះ​អារម្មណ៍​ដែល​ជាទី​ពេញ​ចិត្ត​បាន​វិញ គឺ​ពិត​ជា​ល្អ​ប្រសើរ​ក្រៃ​លែង​ទៅ​ទៀត ។ ការ​អត់​ធន់​ចំពោះ​អារម្មណ៍​ដែល​ជាទី​ពេញ​ចិត្ត​រមែង​ត្រូវ​ប្រើ​កម្លាំង​ចិត្ត ខ្ពស់​ជាង​ការ​អត់​ធន់​ក្នុង​អារម្មណ៍​ដែល​មិន​ជាទី​ពេញ​ចិត្ត ។ អត់អន់​ចំពោះ​អារម្មណ៍​ដែល​មិន​សម​តាម​ប្រាថ្នា សូម្បី​មនុស្ស​ទន់​ខ្សោយ​ក៏​ល្មម​ទ្រាំ​បានព្រោះ​ចាំ​បាច់​ត្រូវ​តែ​អត់​អន់ ចំណែក​ការ​អត់​អន់​ចំពោះ​សេចក្ដី​សម្រេច​សម​តាម​ប្រាថ្នា ធ្វើ​ចិត្ត​ឲ្យ​តាំង​នៅ​ក្នុង​ឧបេក្ខាញាណ​បាន​នោះ គឺ​ទាល់​តែ​មនុស្ស​ដែល​មាន​ចិត្ត​ខ្ពស់ រឹងប៉ឹង​មាំមួន ទើប​អាច​ធ្វើ​បាន ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1367/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៨៩៩ ដង)
មនុស្ស​យើង​ដែល​រស់​នៅ​រួម​គ្នា​ក្នុង​សង្គម ត្រូវ​អប់រំ​ចម្រើន​ខន្តី ព្រោះ​មនុស្ស​មាន​ចិត្ត​មិន​ស្មើ​គ្នា ឧបនិស្ស័យ​មិន​ដូច​គ្នា។ មនុស្ស​ពួក​ខ្លះ ក្រាស់​ដោយ​កិលេស ឯ​ពួក​ខ្លះ​​កិលេស​ស្រាល​ស្ដើង ពួក​ខ្លះ​សុភាព​រាប​សា ឯ​ពួក​ខ្លះ​ទៀត​កោង​កាច​ខ្លាំង​ក្លា ប្រហើន​ព្រៃ​ផ្សៃ...។ សភាព​របស់​មនុស្ស​ក្នុង​សង្គម មាន​ការ​ពិត​ជាក់​ស្ដែង​យ៉ាង​ណា ៗ រមែង​ប្រាកដ​គួរ​ដល់​ការ​សិក្សា ត្រូវ​ចាំ​ថា<< យើង​កើត​មក​បាន​ជួប​នឹង​ព្រះ​ពុទ្ធ​សាសនា មាន​ប្រយោជន៍​ក្នុង​ការ​សិក្សា​នូវ​ការ​ពិត ដែល​ការ​ពិត​នោះ​មាន​នៅ​ក្នុង​ជីវិត​ខ្លួន​ឯង ជីវិត​អ្នក​ដទៃ និង​ក្នុង​ធម្មជាតិ​ទាំង​ពួង >>។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ថា << អំណត់​គឺ​សេចក្ដី​អត់​ធន់ ជា​តបធម៌ ( តបៈ = ដុត​នូវ​អកុសលល​ធម៌ ) ដ៏ឧត្ដម >> ដូច្នេះ​ពុទ្ធ​បរិស័ទត្រូវ​ចេះ​អត់​ធន់​ដើម្បី​សេចក្ដី​សុខ​ត្រជាក់​ក្នុង​ចិត្ត​របស់​ខ្លួន​ឯង​ផង ដើម្បី​មិ​នក្ដៅ​ក្រហាយ​ដល់​អ្នក​ដទៃ​ផង​ ជា​ពិសេស​ដើម្បី​មិន​ឈ្លោះ​គ្នា។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1368/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៥២៨ ដង)
នៅ​ក្នុង​ជីវិត​មនុស្ស​យើង​នេះ នរណា​ជា​សត្រូវ​ក៏​ដោយ ក៏​មិន​កាច​អាក្រក់​ឲ្យ​ដូច​ជា​ខ្លួន​ឯង​នឹង​ខ្លួន​ឯង​ទេ ។អ្នក​ដទៃ​ជា​សត្រូវ អាច​មាន​ផ្លូវ​នឹង​គេច​ជៀស​បាន​ខ្លួន​ឯង​ត្រូវ​រត់​គេច​យ៉ាង​ណា មាន​ញាតិ​មិត្ត​ជួយ​ការពារ​ផង ពឹង​ពាក់​អាជ្ញាធរ​ផង ក៏​ល្មម​ផុត​ភ័យ​ទៅ​បាន។ ទោះ​បីថា សត្រូវ​នោះ​មក​បៀត​បៀន​ប្រទូស​រ៉ាយ​បាន​យ៉ាង​ណា​អស់​ខ្លាំង​ត្រឹម​ស្លាប់​ប៉ុណ្ណោះបើ​យើង​ជា​មនុស្ស​ប្រព្រឹត្ត​ល្អ​ស្លាប់ហើយ​មិន​បាន​ទៅ​អបាយភូមិ​ឡើយ។ ប៉ុន្តែ​ បើ​យើង​ជា​សត្រូវ​នឹង​ខ្លួន​ឯង ដោយ​ការ​ប្រព្រឹត្ត​លះ​បង់​អំពើ​ល្អ​ចោល​ដោយ​ខ្លួន​ឯង​ហើយ គឺ​មិន​មាន​នរណា​អាច​ជួយ​បាន​ឡើយ ។មាន​ទំនង​ដូចគ្នា​ដែល​មាន​អ្នក​ដទៃ​ទំនុកបម្រុង ជួយ​ធ្វើ​អ្វីៗ​ឲ្យ​យើង គឺ​មិន​ដូច​ជា​យើង​ធ្វើ​ដោយ​ខ្លួន​ឯង​ទេ ។ ឪពុក​ម្ដាយ​ ញាតិ​មិត្ត​បងប្អូន​ លោក​គ្រូអាចារ្យ​បាន​ត្រឹម​តែ​ទូន្មាន​ ប្រៀន​ប្រដៅ អប់​រំ​ណែនាំ​ប៉ុណ្ណោះ​ចំណែក​ការ​ចុះ​ដៃ​ធ្វើ​ ជា​រឿង​របស់​យើង។ គុណធម៌​ សេចក្ដី​ល្អ​ក្នុង​ខ្លួន មនុស្ស​យើង​ត្រូវ​សាង​ដោយ​ខ្លួន​ឯង ក្នុង​លោក​នេះ មិន​មាន​ព្រះ​ណា​អាច​សាង​ឲ្យ​បាន​ឡើយ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
images/articles/1364/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០,២៨០ ដង)
តួនាទី​ស្វាមី ៥​សិក្ខាបទ សិក្ខាបទ​ទី​១ : ស្វាមី​គប្បី​សិក្សា​ថា​អាត្មា​អញ​ត្រូវ​រាប់​អាន​នាង ឲ្យ​តម្លៃ​នាង លើក​តម្កើន​នាង ថា​ជា​ភរិយា​ពេញ​មុខ។ បាន​កើត​មក​ជា​មនុស្ស​គ្រប់​គ្នា គឺ​ជា​ស្នាដៃ​ពិត​ប្រាកដ​របស់​ខ្លួន​ឯង ដែល​ជា​អ្នក​មាន​បុណ្យ​បាន​ធ្វើ​ទុក​ហើយ មិន​មែន​ព្រោះ​ការ​សូក​ប៉ាន ឬ ព្រោះ​ការ​ភាន់​ច្រឡំ​ដោយ​ប្រការ​ណា​មួយ​នោះ​ទេ ដូច្នេះ​ គួរ​រាប់​អាច​មនុស្ស​ទាំង​ពួង​ដែល​មាន​ស្នាដៃ​ពូកែ​អំពី​ជាតិ​មុន​មក។
images/articles/1362/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥០២ ដង)
តួ​នាទី​សិស្ស ៥ សិក្ខាបទ សិក្ខាបទ​ទី​១ : សិស្សគប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​កោក​គោរព​ទទួល​លោក​គ្រូ​អាចារ្យ។ បដិសណ្ឋារកិច្ច​ដោយ​សេចក្ដី​គោរព ដោយ​ចិត្ត​ជ្រះ​ថ្លា​ប្រារព្ធ​ចំពោះ​គុណ​ដែល​មាន​ក្នុង​គ្រូ​អាចារ្យ គឺ​ជា​សិរី​សួស្ដី​របស់​សិស្ស។ ក្នុង​សិក្ខាបទ​ទី​១​របស់​សិស្ស​នោះ មិន​ចំពោះ​តែ​ការ​ក្រោក​ឈរ​ទទួល​ប៉ុណ្ណោះ​ទេ កិច្ចការ​ដែល​ត្រូវ​ទទួល​នៅ​មាន​ច្រើន​ទៀត រួម​សេចក្ដី​គោរព​
images/articles/1363/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,០២២ ដង)
តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ សិក្ខាបទ​ទី១ : លោក​គ្រូ​អាចារ្យ​គប្បី​សិក្សា​ថា អាត្មា​អញ​ត្រូវ​ដឹង​នាំ​សិស្ស​ឲ្យ​ល្អ។ រឿង​ល្អ​របស់​មនុស្ស​គឺ​មាយាទល្អ សណ្ដាប់​ធ្នាប់​ល្អ មាន​សុជីវធម៌ មាន​អធ្យាស្រ័យ​យោគយល់​ ចេះ​ឲ្យ​អភ័យ ។ល។ កើត​មក​ជា​មនុស្ស​មាន​ការងារ​ល្អ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ ដូច្នេះ ដើម្បី​ឲ្យបាន​ទៅ​ជាមនុស្ស​ល្អ​ពិត ត្រូវ​ប្រឹង​រៀន​សូត្រ​ឲ្យ​ចេះ​អំពី​មនុស្ស​ធម៌ សីលធម៌​ សុជីវធម៌​ក្នុង​សង្គម
images/articles/1359/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៧៦ ដង)
បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន បុគ្គុល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន មាន​លក្ខណៈ​ ៤ យ៉ាង​គឺៈ ១- អញ្ញទត្ថុហរោ ហោតិ គិត​ចង់​បាន​អ្វីៗ​អំពី​មិត្ត​តែ​ម្យ៉ាង ដោយ​សេចក្ដី​ថា ជា​អ្នក​ដទៃ​ទេ​មក​កាន់​ផ្ទះ​របស់​សម្លាញ់ ហើយ​ពោល​សសើរ​របស់​នេះ របស់​នោះ ដែល​ជា​សម្បត្តិ​ទ្រព្យ​របស់​សម្លាញ់ ឬ​ក៏​និយាយ​ថា មាន​អ្នក​ដទៃ​សសើរ​យ៉ាង​នេះ​យ៉ាង​នោះ​
images/articles/1354/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៦១៣ ដង)
មនុស្ស​ជា​មួយ​នឹង​ការងារ មនុស្ស​អត់​ការងារ​ជា​មនុស្ស​អន់ ជា​មនុស្ស​ទ្រមក់ ប៉ុន្តែ​បើ​មាន​ការងារ​អាក្រក់ ទុច្ចរិត​ទៅវិញ​នោះ ជា​មនុស្ស​គម្រក់​តែ​ម្ដង ដេក​លក់​វិញ​ប្រសើរ​ជាង។ ការងារ​បែង​ចែក​មនុស្ស​លោក​ឲ្យ​ខ្ពង់​ខ្ពស់​ ឬ​ថោក​ទាប​ដូច្នេះ​សូម​មនុស្ស​លោក​ទាំង​ឡាយ ខំ​ប្រឹង​ប្រែង​លះ​បង់​នូវ​ការងារ​ណា​ដែល​សៅហ្មង​ ដើម្បី​ឲ្យ​ខ្លួន​ឯង​បាន​សណ្ដក​របូត​រួច​ផុត​អំពី​ភាព​នៃ​បុគ្គល​ថោក​ទាប
images/articles/1344/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១១៣ ដង)
កាល​ណា​កូន​ឃើញ​អ្នក​ដទៃ​មាន​ទ្រព្យ​ជាង​យើង​ចូរ​កុំ​ឥស្សា​ច្រណែន​នឹង​គេ កូន​ចូរ​មើល​អ្នក​ដែល​ក្រ​ជាង​យើង​ផង គឺ​មាន​ច្រើន​ណាស់ ចូរ​កូន​ត្រេក​អរ​ជា​មួយ​អ្នក​ដែល​មាន​ជាង​យើង ។ពេល​ណា​កូន​ឃើញ​អ្នក​ដទៃ​ក្រលំបាក​ជាង​យើង​កូន​ចូរ​មាន​មេត្តា កុំ​សម្លុត​កំហែង​អ្នក​ដែល​ក្រី​ក្រ​លំបាក​នោះ​ឡើយកូន​ត្រូវ​ជួយ​គេ​តាម​ដែល​អាច​ជួយ​ទៅ​បាន ។ មនុស្ស​ល្អ​ឬ​មិន​ល្អ មិន​បាន​វាស់​គ្នា​ដោយ​មាន ឬ​ដោយ​ក្រ​នោះ​ទេ គឺ​ត្រូវ​វាស់​គ្នា​ដោយ​ទឹក​ចិត្ត វាស់​ដោយ​ការ​ប្រព្រឹត្ត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូនមាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1345/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៩៩៤ ដង)
សុខ​ដទៃ​ក្រៅ​ពី​សេចក្តី​ស្ងប់​មិន​មាន​ឡើយ ឪពុក​ធ្លាប់​ចាញ់​អ្នក​ដទៃ ប៉ុន្តែ​ឪពុក​មិន​ធ្លាប់​រួញ​រា​ថយ​ក្រោយ​ទេ កូន​មាស​ឪពុក​ក៏​ដូច​គ្នា​ដែរ ទោះ​បី​ចាញ់​ក៏​កុំ​រួញ​រា​ថយ​ក្រោយ​ឡើយ ហើយ​កូន​ឪ​នឹង​បាន​ឈ្នះ កាល​ដែល​កូន​បាន​ឈ្នះ ចូរ​កូន​កុំ​មើល​ងាយ​អ្នក​ចាញ់​ឲ្យ​សោះ​ព្រោះ​ការ​មើល​ងាយ​ជា​ចំណុច​ខ្សោយ​របស់​អ្នក​ឈ្នះ​ ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា ( អ្នក​ឈ្នះ​តែង​ប្រទះ​នូវ​ពៀរ អ្នក​ចាញ់​រមែង​ដេក​ជា​ទុក្ខ)
images/articles/1343/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៥៤ ដង)
កូន​សាក​សង្កេត​មើល​នឹង​ឃើញ​ថាៈ សេចក្តី​ទុក្ខ​វា​នឹង​មក​ជួប​យើង​ដោយ​មិន​ដឹង​ខ្លួន​ជា​មុន ព្រោះ​ដូច្នេះ​យើង​ត្រៀម​ប្រឈម​មុខ​ជា​មួយ​នឹង​វា ដោយ​ការ​រៀន​ឲ្យ​ស្តាប់​សេចក្តី​ទុក្ខ កាល​បើ​សេចក្តី​ទុក្ខ​មក​ដល់​ត្រូវ​ចេះ​កែ​ខៃ​ស្ថាន​ការ​ណ៍​ឲ្យ​បាន​ល្អ​ឡើង ហើយ​ត្រូវ​គិត​ថា វា​នឹង​កន្លង​ទៅ ។កូន​មាស​ឪពុក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថាៈ យើង​កើត​មក​ដើម្បី​ដោះ​ស្រាយ​នូវ​សេចក្តី​ទុក្ខ បើកូន​គ្រប់​យ៉ាង​ដោយ​សុចរិតប្រាថា្នល្អ​ដល់​អ្នក​ដទៃ​ហើយ កូន​មិន​បន្ទោស​ខ្លួន​ឯង​ឡើយ ។ ការ​អស់​ទៅ​នៃ​តណ្ហា​ឈ្នះ​អស់​ទុក្ខ​ទាំង​ពួង អត្ថបទ​នេះ​ដកស្រង់​ចេញ​ពីសៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1342/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៩៣ ដង)
បើ​កូន​ស្អប់​គេ​ខ្លាំង​ កូន​ក៏​មាន​ទុក្ខ​ខ្លាំង​ដែរ បើកូន​ស្អប់​គេ​តិច កូន​ក៏​មាន​ទុក្ខ​តិច​ដែរ បើកូន​មិន​ស្អប់​គេ​ទេ កូន​មិន​មាន​ទុក្ខ​ឡើយ ។ការ​ស្អប់​គ្នា​នឹង​គ្នា ធ្វើ​ឲ្យ​លោក​នេះ​មាន​ការ​បែក​បាក់ ព្រោះ​វា​ជា​ការ​ទម្លាយ​គ្នា​នៅ​ក្នុង​លោក​ទាំង​មូល ។ចូរ​កូន​កុំ​ក្រោធ កុំ​ស្អប់​គ្នា​ឡើយ ចូរ​កូន​គិត​ថា​ក្រោធ​គឺ​ល្ងង់​មោ​ហោគឺ​ឆ្កួត មិន​ក្រោធ​ល្អ​ជាង នឹង​បាន​ជា​អ្នក​មិន​ល្ងង់​មិន​ឆ្កួត ។
images/articles/1340/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៤៨៤ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត ឪពុក​ម្តាយ​មាន​តែ​ចាស់​ទៅ នឹង​នៅ​ចិញ្ចឹម​កូន​រហូត​មិន​បាន​ឡើយ ត្រូវ​កូន​រក​វិជ្ជា​ជួយ​ខ្លួន​ឯង បើ​កូន​បាន​សុខ​ឪពុក​ម្តាយ​សប្បាយ​ចិត្ត ។ ពុក​និង​ម៉ែ តែ​ប៉ុណ្ណេះ ចេះ​តែ​ចាស់ ប្រាកដ​ណាស់ ច្បាស់​ជា​ព្រាត់ ឃាត់​មិន​បាន ទើប​កូន​បាន ទី​ពំនឹង ពឹង​អាស្រ័យ ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.29
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿