images/articles/1541/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៤៦ ដង)
ពិចារណាថាយើងក្រោធគឺសាងទុក្ខឲ្យខ្លួនឯង
គប្បីពិចារណាក្នុង ៧ចំណុចនេះ
១- ប្រហារផ្លូវចិត្តខ្លួនឯងព្រោះសេចក្ដីក្រោធ បើយើងត្រូវចោរបៀតបៀន ក៏ចំពោះតែផ្លូវកាយប៉ុណ្ណោះ ឯចំណែកខ្លួនឯងវិញ ព្រោះការខឹងក្រោធកើតឡើង បានប្រហារ បានបៀតបៀន បានដុតរោលដល់សន្ដានចិត្តរបស់ខ្លួនឯង ព្រោះហេតុនេះ បើយើងគិតថា មេត្តាគេមិនបានទេ គឺសូមកុំភ្លេចមេត្តាខ្លួនឯងឲ្យសោះ
images/articles/1542/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,១៦៥ ដង)
យស និង អយស
ការមានយស និងការអត់យស ក៏ជាព្រឹត្តិការណ៍មួយ ដែលសត្វលោកគ្រប់គ្នាត្រូវតែប្រឈមមុខ ដោយមិនអាចជៀសផុត។
យស តែងធ្វើហឫទ័យរបស់មនុស្សជាច្រើនឲ្យសប្បាយរីករាយភ្លើតភ្លើន និងទទួលបានដោយសេចក្ដីសោមនស្ស។
អយស គឺជាព្រឹត្តិការណ៍មួយ ដែលមនុស្សជាច្រើន ភ័យខ្លាច និងមិនចង់ឲ្យកើតឡើងជាដាច់ខាត តែគ្រប់គ្នាមិនអាចគេចវេសបានឡើយ
images/articles/1539/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២២៦ ដង)
លាភ និង អលាភ
ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ។
ជាទូទៅ គេតែងសប្បាយរីករាយនៅពេលដែលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ។
នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្ដីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ។
images/articles/1538/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៩៣៥ ដង)
វាសនាបារមី
វាសនាបារមី យើងបានយល់ដឹងជាទូទៅថា បើអ្នកណាមានហើយ នឹងជាមនុស្សសម្បូណ៌ទៅដោយសេចក្ដីសុខ លាភយស និងឋានៈមុខនាទី។
មនុស្សដែលមានវាសនាបារមីល្អ រមែងជាទីរាប់អាន គោរពស្រលាញ់របស់មនុស្សគ្រប់ជាន់គ្រប់ថ្នាក់ បើមានបុគ្គលណាប៉ងប្រទូសរ៉ាយ ឬច្រណែនឈ្នានីសគិតផ្ដួលរំលំ រមែងប្រព្រឹត្តទៅមិនបានឡើយ ត្រឡប់បែរទៅជាចាញ់ខ្លួនឯងវិញ។
images/articles/1533/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,០៥៣ ដង)
ហេតុអ្វីសត្វនរកមិនស្លាប់?
សេចក្ដីនេះគួរឲ្យមានសេចក្ដីសង្ស័យណាស់ដែរ តាមដែលយើងបានអានពីខាងដើមមក យើងបានដឹងថា សេចក្ដីទុក្ខក្នុងនរកធ្ងន់ក្រៃពេកណាស់ មិនអាចនឹងពណ៌នាប្រៀបធៀបនឹងសេចក្ដីទុក្ខក្នុងមនុស្សបានឡើង ចុះហេតុអ្វីក៏សត្វនរកនៅតែមិនចេះស្លាប់? សេចក្ដីនេះខ្ញុំមិនបានបកស្រាយទេ តែសូមនិមន្តនិង អញ្ជើញមិត្តអ្នកអានទាំងឡាយសិក្សាអំពីការសន្ទនាសាកច្ឆារវាងព្រះបាទ
images/articles/1525/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៨១ ដង)
លោកវិបត្តិសូត្រទី ៦
ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់តាមនូវសត្វលោក ទាំងសត្វលោក ក៏វិញទៅតាមនូវលោកធម៌ទាំង ៨ នេះដែរ។
លោកធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ? គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះឯង តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាម នូវលោកធម៌ទាំង
images/articles/1518/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥៦០ ដង)
អដ្ឋកថាលោកធម្មសូត្រទី ៥
បឋមលោកធម្មសូត្រទី៥ មានសេចក្ដីថា វិនិច្ឆ័យដូចតទៅនេះ
ដែលឈ្មោះថាលោកធម៌ ព្រោះជាធម៌របស់លោក។ បុគ្គលដែលឈ្មោះថាជាអ្នករួចចាកនូវលោកធម៌ទាំងនេះ មិនមានសោះឡើយ សូម្បីតែព្រះសម្មាសម្ពុទ្ធទាំងឡាយក៏នៅមានដែរ ព្រោះហេតុដូច្នេះ ទើបទ្រង់ត្រាស់ថា លោកំ អនុបរិវត្តន្តិ រមែងវិលទៅតាមនូវសត្វលោក។ មានសេចក្ដីថា រមែងជាប់នៅតាមមិនឈប់ឈរ
images/articles/1500/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៦៦៣ ដង)
បញ្ហានរកបរលោក
ការដែលបរិយាយមកទាំងប៉ុន្មានខាងដើម ភាគច្រើនគឺវិនិច្ឆ័យឲ្យឃើញថា នរកមាននៅក្នុងលោកនេះឯង។ លំដាប់តទៅនឹងស្ដីអំពីនរកបរលោក ថាតើមានមែនឬទេ? សេចក្ដីនេះខ្ញុំក៏មិនបង្ខំមិត្តអ្នកអានទាំងឡាយ ថាត្រូវតែជឿនោះទេ ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ទ្រង់សំដែងក្នុងកាលាមសូត្រថា អ្នកទាំងឡាយកុំទាន់អាលជឿលើក្បួនតម្រា អ្នកទាំងឡាយកុំទាន់អាលជឿលើអ្វីដែលគ្រាន់តែបានឬមក
images/articles/1496/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,០១៨ ដង)
ឋានសួគ៌
គេអាចនិយាយបានថា ឋានសួគ៌ ជាកន្លែងដែលយើងអាចកើតវិញ បន្ទាប់ពីស្លាប់ទៅ។ វាក៏អាចជាសភាពនៃចិត្តមួយផងដែរ។ ឧទាហរណ៍ មនុស្សឆេវឆាវម្នាក់អាចមានអារម្មណ៍អាក្រក់ជានិច្ច ហើយងាយនឹងច្រឡោតខឹងណាស់។ មនុស្សប្រភេទនេះនឹងធ្វើឲ្យអ្នកនៅជុំវិញគាត់ រួមទាំងខ្លួនគាត់រងនូវសេចក្ដីសោកសៅ និងពិបាកចិត្តគ្រប់ពេលវេលា។
ផ្ទុយទៅវិញ បុគ្គលណាម្នាក់ដែលមិនមានចិត្តឆេវឆាវ
images/articles/1494/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣៥៩ ដង)
កូន គឺជាអ្នកដែលពុកម៉ែបង្កើត ឲ្យមានរូបរាងឡើង ដោយទឹកដោះរបស់ម៉ែ នឹងដោយអាហារបាយទឹក ដែលពុកខំប្រឹងប្រែងស្វែងយកមកចិញ្ចឹមជីវិតម៉ែនិងជីវិតកូន។ កូនជាអ្នកដែលធ្វើឲ្យពុកម៉ែមានភាពកក់ក្ដៅក្នុងចិត្តព្រោះត្បិតមានកូន គ្រាន់តែពុកម៉ែដឹងថាកូនកើតមក ក្នុងចិត្តពុកម៉ែជ្រូតជ្រាប ដោយព្រហ្មវិហារធម៌ ហើយពុកម៉ែបញ្ជូននូវព្រហ្មវិហារធម៌នោះ ឆ្ពោះទៅកាន់កូនដែលទើបតែនឹងកើតមកដោយក្ដីស្រលាញ់និងដោយការទទួលខុសត្រូវ គ្រប់យ៉ាង។
អ្នកដែលធ្វើឲ្យពុកម៉ែសប្បាយរីករាយ គ្រប់ពេលវេលា និងអ្នកដែលជាទីស្រលាញ់ពេញចិត្ត ក្នុងជីវិតរបស់ពុកម៉ែគឺជារូបកូន ហើយអ្នកដែលធ្វើឲ្យពុកម៉ែកើតទុក្ខលំបាកចិត្តគ្រប់ពេលវេលាក៏ជាកូនដែរ។អ្វីៗគ្រប់យ៉ាងដែលពុកម៉ែធ្វើ គឺដើម្បីកូន ពុកម៉ែហ៊ានលះបង់របស់គ្រប់បែបយ៉ាង ឲ្យតែអាចចិញ្ចឹមកូនឲ្យមានជីវិតល្អប្រសើរបាន ពុកម៉ែមិនដែលរារែកឡើយ ដោយហោចទៅសូម្បីតែជីវិត ក៏ពុកម៉ែមិនខ្លាចក្នុងការលះបង់ ដើម្បីកូនដែរ។
កូន ពុកម៉ែសប្បាយចិត្តណាស់ ដែលកូនកើតមកជាកូនរបស់ពុកម៉ែ តែពុកម៉ែសោកស្ដាយណាស់ដែរ ពេលដែលពុកម៉ែណែនាំទូន្មានកូន តែកូនមិនស្ដាប់ ប្រាប់កូន តែកូនមិនតាម។កូន តើអ្នកដឹងទេថា ពុកម៉ែមានដួងហឬទ័យល្អយ៉ាងណាចំពោះកូន ពុកម៉ែចង់នៅក្បែរកូនរហូតដល់សូន្យសង្ខារ ពុកម៉ែចង់អោបកូនរាល់ថ្ងៃ ពុកម៉ែចង់ថ្នាក់ថ្នមកូន ដូចកាលកូននៅពីតូចណាស់ ទោះបីជាកូនធំមានស្វាមីភរិយាហើយក៏ដោយ តែសម្រាប់ពុកម៉ែនៅតែចាត់ទុកកូនជាកូនក្មេងដដែលល នៅក្នុងបេះដូងរបស់ពុកម៉ែ ស្រលាញ់កូន ថ្នាក់ថ្នមកូន ពីដើមយ៉ាងណា ដល់ពេលឥឡូវក៏នៅតែយ៉ាងនោះ មិនប្រែប្រួលឡើយ។
កូន ពុកម៉ែពេញចិត្តណាស់នឹងចិញ្ចឹមកូន ទោះបីជាកូនធំឡើងមិនចិញ្ចឹមពុកម៉ែវិញក៏ដោយ ក៏ពុកម៉ែមិនថាអ្វីឡើយ ព្រោះពុកម៉ែចិញ្ចឹមកូន ដោយមិនទាមទាអ្វីពីកូនឡើយ ពុកម៉ែចិញ្ចឹមកូន ដោយស្មោះត្រង់ពីចិត្ត គ្មានគិតចង់បានអ្វីពីកូនទេ។កូន គឺជាកែវភ្នែកទាំងគូរបស់ពុកម្ដាយ ឬដូចជាចរណៃ ដែលញ៉ាំងរស្មីជីវិតពុកម៉ែឲ្យភ្លឺថ្លាបានទោះបីជាយប់គ្មានដួងខែ តែដួងចិត្តពុកម៉ែ មិនងងឹតដូចយប់គ្មានដួងខែឡើយ ព្រោះពុកម៉ែមានដួងផ្កាយដ៏តូចមួយ ដែលមានពន្លឺភ្លឺនឹកស្មានមិនដល់ជួយបំភ្លឺជីវិតពុកម៉ែ ដួងផ្កាយដ៏តូចនោះ មិនគឺនរណា ដទៃឡើយក្រៅអំពីកូន។
កូន គឺជាដុំពេជ្យ ដែលមានតម្លៃកាត់ថ្លៃមិនបាននៅក្នុងចិត្តពុកម៉ែ ពុកម៉ែសង្កេតឃើញថា ពេលវេលាដែលអត់មានកូន ជីវិតរបស់ពុកម៉ែ ដូចជាសោះកក្រោះ គ្មានរស់ជាតិអ្វីទាល់តែសោះ តែក្នុងរយៈពេលដែលមានកូន ជីវិតពុកម៉ែដូចជាស្រស់បំព្រង មានភាពរីករាយខុសប្រក្រតី ព្រោះអាស្រ័យកូនដែលជាដុំពេជ្រដ៏មានតម្លៃរបស់ពុកម៉ែ។
រាល់ការលះបង់គ្រប់យ៉ាង របស់ពុកម៉ែទៅលើកូន ពុកម៉ែគ្មានពាក្យថា ស្ដាយក្រោយឡើយ ទោះការលះបង់នោះបានទទួលការតបស្នងពីកូនក្ដី មិនទទួលក្ដី ក៏គ្មានអ្វីដែលថា ឲ្យពុកម៉ែសោកស្ដាយដែរ ពុកម៉ែមានតែសប្បាយចិត្ត ដែលពុកម៉ែបានធ្វើអ្វីៗដើម្បីកូន ព្រោះពុកម៉ែគិតថាតួនាទី ក្នុងនាមជាលោកឪពុក អ្នកម្ដាយ គឺពុកម៉ែបានបំពេញយ៉ាងល្អហើយដូច្នេះគ្មានអ្វីដែលថា ឲ្យពុកម៉ែមានវិប្បដិសារី ចំពោះកូនឡើយ។
កូន មានច្រើនណាស់ មានទាំងកូនល្អ មានទាំងកូនអាក្រក់ បើបាបកម្មរបស់ពុកម៉ែនៅសេសសល់ពីអតីតជាតិ ប្រាកដជាជួបកូនអាក្រក់ តែបើបុណ្យរបស់ពុកម៉ែមាន នឹងជួបកូនល្អមិនខាន។ ដូច្នេះសូមពុកម៉ែទាំងឡាយ កុំតូចចិត្តនឹងខ្លួនឯង ដែលមានកូនអាក្រក់អ្វី ត្រូវព្រមទទួលយកនូវអំពើ ដែលយើងធ្លាប់សាងពីមុនមក ព្រោះកាលពីមុន យើងអាចជាអ្នកមិនដឹងគុណឪពុកម្ដាយ ធ្វើបាបចិត្តគាត់ឲ្យរាល់ថ្ងៃក៏ថាបាន ទើបមានកម្មពៀរមកដល់ជាតិនេះ ត្រូវកូនធ្វើបាបចិត្តវិញ អញ្ចឹងហើយយើងគួរតែទទួលកម្មពៀរវេរាឲ្យហើយទៅ កុំបាច់ខឹងនឹងគេធ្វើអី ចាត់ទុកថាយើងសងគេទៅចុះ។
កូន អើយកូនកើតមកពីម៉ែឪ
កូន បានរស់នៅក្នុងលោកា
កូន រស់ព្រោះលោកថែរក្សា
កូន គ្រប់រូបាឧស្សាហ៍គិត។
កូន មានសាច់ឈាមពុកម៉ែឲ្យ
កូន កុំបណ្ដោយធ្លោយគំនិត
កូន មានពុកម៉ែរស់នៅជិត
កូន គួរប្រណិបត្តិគាត់រាល់ថ្ងៃ។
កូន ជាចរណៃថ្លៃជាងពេជ្រ
កូន ចាំងរំលេចដោយរស្មី
កូន មិនដឹងខ្លួនទេឬអ្វី
កូន រស់រាល់ថ្ងៃព្រោះអ្នកណា។
កូន ចូរដឹងចុះណាពិសី
កូន រស់មានន័យល្អថ្លៃថ្លា
កូន រស់ព្រោះមានមាតាបិតា
កូន ត្រូវរក្សាអ្នកមានគុណ។
ដកស្រង់ចេញពីសៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/1495/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨៧២ ដង)
នរណា! តើយើងចង់មានន័យយ៉ាងមិចចំពោះពាក្យថា នរណា? តើព្រះពុទ្ធសាសនាមិននិយាយថា មានតែពុទ្ធសាសនិកប៉ុណ្ណោះដែលទទួលផលនៅជាតិក្រោយទេឬ? យោងតាមព្រះពុទ្ធសាសនា កន្លែងណាដែលយើងនឹងកើតទៀតបន្ទាប់ពីជាតិនេះ មិនមែនអាស្រ័យលើសាសនានោះទេ។ តាមពិត គ្មានតម្រូវការដើម្បីបួងសួង គោរព ឬសូម្បីតែមានជំនឿលើព្រះសម្មាសម្ពុទ្ធក៏នឹងនាំឲ្យល្អនៅជាតិក្រោយនោះដែរ។
អ្វីដែលកើតឡើងចំពោះយើងគ្រប់រូបនៅជាតិក្រោយ វាអាស្រ័យលើយើងទាំងអស់គ្នា គឺថាយើងប្រព្រឹត្តធ្វើនូវអំពើយ៉ាងណានៅបច្ចុប្បន្នជាតិនេះ។ មាគ៌ាទៅកាន់ឋានសួគ៌ គឺមិនមែនដោយសារជំនឿ ឬការគោរពបូជានោះទេ ប៉ុន្តែតាមរយៈការធ្វើនូវអំពើល្អ ហើយចៀសវាងការធ្វើនូវអំពើអាក្រក់។ ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានសម្ដែងថា ការគោរពចំពោះព្រះតថាគត អ្នកនឹងត្រូវបានសោយនូវសេចក្ដីសុខ នោះឡើយ។ ព្រះអង្គទ្រង់មិនបានគំរាមកំហែងដាក់ទណ្ឌកម្មនរណាម្នាក់ថា អ្នកត្រូវតែជឿព្រះអង្គ ឬត្រូវតែធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះអង្គក៏ទេដែរ។
ព្រះអង្គទ្រង់ត្រាស់សម្ដែងថា មិនមានរឿងអ្វីខុសឆ្គងនោះទេ ដែលមានការសង្ស័យ ឬសាកសួរព្រះអង្គ ជាហេតុធ្វើឲ្យមនុស្សជាច្រើនយកពេលវេលាខ្លះ ដើម្បីសិក្សាឈ្វេងយល់ពីសាសនៈរបស់ព្រះអង្គ។ ព្រះអង្គបានបញ្ជាក់ថា បុគ្គលម្នាក់ៗគួរតែស្វែងរក ឈ្វេងយល់និងទទួលបាននូវសច្ចភាពដោយខ្លួនឯងផ្ទាល់ ហើយមិនត្រូវប្រកាន់យកនូវជំនឿងងឹតងងល់ចំពោះអ្នកណាម្នាក់ ឬអ្វីមួយឡើយ។ គ្រឹស្តិ៍សាសនិកក្ដី តៅសាសនិកក្ដី សូម្បីតែអ្នកមិនជឿលើព្រះអាទិទេពក្ដី សុទ្ធតែអាចសោយនូវសេចក្ដីសុខនៅជាតិខាងមុខបានដូចគ្នា។ ប៉ុន្តែជាការពិតណាស់ ពួកគេអាចសោយនូវសេចក្ដីសុខនោះបាន លុះត្រាតែពួកគេជាមនុស្សល្អនៅក្នុងបច្ចុប្បន្នជាតិនេះឯង។
ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ៥០០០ឆ្នាំ
images/articles/1501/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៤២៥ ដង)
តើបាបនឹងបុណ្យនៅត្រង់ណា?
បញ្ហាបាបនិងបុណ្យនេះ ក៏ជាបញ្ហាមួយមានអាថ៌កំបាំងណាស់ដែរ ព្រោះជាវត្ថុម្យ៉ាងដែលយើងមិនអាចនឹងចាប់យកមកបង្ហាញអ្នកដទៃឲ្យមើលឃើញបានឡើយ។ ម្យ៉ាងទៀតសត្វលោករឹងរិតតែលែងមានជំនឿ ព្រោះគេច្រើនតែវាយតំលៃទៅលើអ្វីដែលគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀករបស់គេ ដូចជាមនុស្សល្អខ្លះ បែរជាលំបាកតោកយ៉ាក ចំណែកមនុស្សអាក្រក់ខ្លះ
images/articles/1492/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៩៥ ដង)
ពុក
ពន្លឺរស្មីនៃព្រះអាទិត្យ មានសារៈសំខាន់ណាស់សម្រាប់ភពផែនដី និងមនុស្សទាំងឡាយដែលរស់នៅលើផែនដីនេះ។ ពេលណាដែលព្រះអាទិត្យរះឡើងបញ្ចេញរស្មី សាយភាយពេញផ្ទៃភាល័យ ផែនដីទាំងមូលក៏មានភាពស្រស់បំព្រង ពេញទៅដោយសោភ័ណល្អត្រកាល កម្ចាត់បង់នូវភាពងងឹតអន្ធការអស់ពីផែនដី បន្សល់នៅតែភាពដ៏ស្រស់ស្អាតក្រៃលែងដែលចាំងចែងទៅដោយពន្លឺរស្មីនៃព្រះអាទិត្យ
images/articles/1479/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៦៥៤ ដង)
សរសើរមនុស្សដែលពណ៌នាគុណរបស់មិត្ត
វណ្ណំ ភណមានំ បសំសតិ សរសើរនូវមនុស្សណាដែលនិយាយរឿងល្អ ពណ៌នាគុណរបស់មិត្ត នេះជាលក្ខណៈមិត្តល្អដែលតែងតែជួយឈឺឆ្អាល។
នៅពេលយើងសរសើរអ្នកដទៃណាម្នាក់នោះ ត្រូវបញ្ជាក់អំពីកិច្ចការដែលគួរឲ្យសរសើរនោះផង ព្រោះវាអាចធ្វើឲ្យអ្នកស្ដាប់យល់ច្រឡំ ក្នុងបុគ្គលដែលយើងសរសើរនោះ បើយើងមិនបានបញ្ជាក់អំពីអំណុចល្អឲ្យបានពិតប្រាកដទេ។
images/articles/1478/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៤៧ ដង)
មិត្តមានការជួយឈឺឆ្អាល
អវណ្ណំ ភណមានំ និវារេតិ ហាមឃាត់មនុស្សដែលនិយាយអាក្រក់អំពីមិត្ត គឺមិត្តមានការជួយឈឺឆ្អាល មិនបណ្ដោយឲ្យគេចេះតែនិយាយអំពីរឿងអ្វីៗ ដែលជាសេចក្ដីមិនល្អផ្សេងៗ របស់មិត្តសម្លាញ់ឡើយ។
ជាធម្មតានៃមនុស្សដែលច្រើនដោយកិលេស ចូលចិត្តជួបជុំគ្នានិយាយរឿងអ្នកដទៃ ជាពិសេសរឿងអាស្រូវរបស់គេពីព្រោះហេតុតែចង់បង្ហាញខ្លួនឯង ឲ្យគេស្គាល់ថា
images/articles/1477/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,៦៣១ ដង)
ត្រេកអរចំពោះការចម្រើនរបស់មិត្ត
ភវេនស្ស នន្ទតិ ជួយត្រេកអរចំពោះការចំរើនរបស់មិត្ត ការមិនច្រណែនពន្លត់ភ្លើនឈ្នានីស ឯការច្រណែនវិញ រមែងដុតលោកនេះឲ្យឆេះទ្រលោម ដោយការព្យាបាទបៀតបៀនគ្នាពាក្យសម្ដីចាក់ដោត និយាយដោយចិត្តឥតមេត្តា ដូច្នេះការមិនច្រណែនជាផ្កាឈូក ផុសទ្រសត្វលោកទាំងពួង ឲ្យផុតអំពីសមុទ្រភ្លើងកម្មពៀរវេរា។
កើតមកជាមនុស្ស គួរតែខំប្រឹងរស់ដោយខ្លួនឯង