images/articles/2895/____________tpic.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៣០,៥១៣ ដង)
សូចិមុខីសូត្រ
(សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌)
សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ខបាត លុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយ ឆាន់ចង្ហាន់បិណ្ខបាតនោះ ។
គ្រានោះ បរិព្វាជិកាឈ្មោះសូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី ។ នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ ។
បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូម្តេចវិញ ។
នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ ម្នាលប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកងើយមុខឆាន់ ។
នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។
នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយ មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយនក្ខត្តឫក្ស អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្មនិងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបានដោយធម៌ហើយ ទើបឆាន់ ។
គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ បា្រប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារប្រកបដោយធម៌ សមណសក្យបុត្រ ទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូលប្រគេនដុំបាយដល់ពួក សមណសក្យបុត្រផងចុះ ។
ចប់ សូចិមុខីសូត្រ ៕
(សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ សារិបុត្តសំយុត្ត បិដកលេខ ៣៤ ទំព័រ ១៨៩)
ដោយ៥០០០ឆ្នាំ
images/articles/2945/tpic.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៤៣,៩៩៥ ដង)
វិសាខបូជា ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។
សារៈសំខាន់នៃថ្ងៃវិសាខបូជា
១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំអន្តរជាតិនៃក្រុមប្រឹក្សាផ្នែកពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ” នេះ បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ ២០០៤ នៅក្នុងប្រទេសថៃ។
តាំងពីពេលនោះមក សន្និសីទអន្តរជាតិនេះ បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ប៉ុន្តែភាគច្រើនតែធ្វើនៅមុនថ្ងៃ ១៥ កើត ខែពិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា។ ប្រទេសថៃ បានទទួលរៀបចំកិច្ចប្រជុំនេះជាច្រើនលើកមកហើយ។ រីឯប្រទេសវៀតណាម ក៏បានស្ម័គ្រទទួលនាទីរៀបចំនូវសន្និសីទស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរដង រួចមកហើយដែរ គឺកាលពីអំឡុងឆ្នាំ ២០១៣ និងឆ្នាំ ២០០៨។
៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និងសន្តិភាពទាំងខាងក្នុង និងខាងក្រៅ។
៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។
៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។
ដោយ៥០០០ឆ្នាំ
images/articles/3014/2020-08-31_13_53_42-Betrayal_-_Google_Search.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៤៦,៩០៨ ដង)
មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។
អ្នកណាខ្លះជាមនុស្សល្អ?
អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អ ចំពោះយើងមានដូចខាងក្រោម៖
១ មាតាបិតា
២ ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ
៣ គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ
៤ ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ
៥ ព្រះពុទ្ធ
បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។
មូលហេតុធ្វើអោយស្អប់មនុស្សល្អ
១ មច្ឆាទិដ្ឋិ ៈ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។
២ មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។
៣ មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។
៤ មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។
៥ មច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។
៦ មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។
៧ មិច្ឆាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។
៨ មច្ឆាសមាធិៈ តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។
កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។
ការយល់ត្រូវ
ការយល់ត្រឹមត្រូវ គឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង
១ ស្ដាប់អ្នកដទៃ គឺស្ដាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ។
២ ការពិចារណា ការស្ដាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។
កាលបើមនុស្សយល់ត្រូវ សកម្មភាពសម្ដែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្ដីសុខរមែងកើតឡើង។
ដោយ៥០០០ឆ្នាំ
images/articles/3016/2020-09-02_13_09_24-_____________-_Google_Search.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ២៩,៩៣៦ ដង)
១- មានសីលធម៌រស់នៅល្អ
២-មានចំណេះវិជ្ជាខ្ពង់ខ្ពស់
៣-មានសំដីសំដៅពីរោះពិសា
៤-មានស្មារតីរឹងមាំ ចិត្តនឹងន
៥-មានសញ្ញារួចផុតពីទុក្ខកង្វល់
ដោយ៥០០០ឆ្នាំ
images/articles/3034/PNG_image.png
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៣៤,០៩៧ ដង)
អ្វីៗក្នុងលោកនេះ វាយ៉ាងដូច្នោះឯង ជាការពិតដោយបរមត្ថមានហេតុ មានផលត្រឹមត្រូវ អ្វីដែលត្រូវកើត រមែងកើត អ្វីដែលត្រូវរលត់ រមែងរលត់ គឺគ្រប់រឿងទាំងអស់ សុទ្ធតែមានការពិតឲ្យសុខចិត្ត កាលណាបើមានបញ្ញាចូលដល់ការពិតនោះៗ ប៉ុន្តែព្រោះមិនបានសិក្សាការពិត រវល់តែចង់បានអ្វីៗតាមតណ្ហា ទីបំផុតក៏បានជួបការខកចិត្ត ដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច ។
ក្នុងអរហន្តវគ្គ (វគ្គទី ៧ នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ។ បុគ្គលដែលមានស្មារតី រមែងខ្វល់ខ្វាយ (គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយ មានឈាននិងវិបស្សនាជាដើមហើយនឹកដល់ ពិចារណាដល់ ក្នុងការចូលសមាបត្តិនោះៗ) លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ (គឺមិនមានទីអាល័យហួងហែង) លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ ហើយហើរទៅ ដូច្នោះឯង។
សិក្សាព្រះសូត្រ ភាគទី ១១
ដោយ៥០០០ឆ្នាំ
images/articles/3038/2021-05-12_09_24_13-Beautiful_Thai_style_Sleeping_Buddha_Painting_art_Vintage_color_tone_-_Wallscafe.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ២៦,២៦២ ដង)
សព្វា ទិសា អនុបរិគម្ម ចេតសា
នេវជ្ឈគា បិយតរមត្តនោ ក្វចិ
ឯវំ បិយោ បុថុ អត្តា បរេសំ
តស្មា ន ហឹសេ បរំ អត្តកាមាតិ ។
បុគ្គលមានចិត្តរំពឹងគិតសព្វទិស រមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយឡើយ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនោះឯង ។ ព្រោះហេតុនោះ អ្នកដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀននូវសត្វដទៃឡើយ ។
ជីវិតនេះ បើយើងមិនទាន់ប្រាកដក្នុងចិត្តថា រស់នៅដើម្បីអ្វីទេនោះ យើងគួរតែសម្រេចចិត្តជាដំបូងថា យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់ ហើយធ្វើអ្វីៗ ឱ្យបានល្អ ឱ្យជាប្រយោជន៍ដល់អ្នកទាំងអស់នោះ ។
លុះដល់ពេលបានជួបព្រះធម៌ ក្នុងមល្លិកាសូត្រ ជាដើម ទើបយើងមកពិចារណាថា ខ្លួនយើងគឺជាទីស្រឡាញ់ដ៏ក្រៃលែងនៃខ្លួនឯង ដូច្នេះ យើងគប្បីរស់នៅឱ្យបានល្អដើម្បីខ្លួនយើងផង និងដើម្បីអ្នកដែលយើងស្រឡាញ់ផង ទាំងអ្នកដែលស្រឡាញ់យើងផង ហើយមិនគប្បីបៀតបៀននូវគ្រប់ជីវិតដទៃទៀតផង ព្រោះអ្នកដទៃ ក៏មានការស្រឡាញ់ខ្លួនឯងខ្លាំងក្រៃលែងដែរ គប្បីមានខ្លួនឯងជាឧបមា ៕៚
ខ្លឹមសារនៅក្នុង មល្លិកាសូត្រទី ៨ ( បិដក ២៩ ទំព័រ ២០៧ )
ដោយ៥០០០ឆ្នាំ
images/articles/3039/2021-05-14_09_22_32-buddhist_lady_burma_-_Google_Search.jpg
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៤ (អាន: ៣០,១១៥ ដង)
បឋព្យា សាលិយវកំ គវាស្សំ ទាសបោរិសំ
ទត្វាបិ នាលមេកស្ស ឥតិ វិទ្ធា សមំ ចរេ ។
ទោះបីគេឱ្យស្រូវខ្សាយ ដំណើប គោ សេះ បុរសជាទាសៈ ពេញទាំងផែនដី ( អដ្ឋកថា ប្រាប់ថា ទ្រព្យសម្បត្តិមានវិញ្ញាណក្ដី អត់វិញ្ញាណក្ដី ពេញទាំងផែនដី ថែមទាំងរតនបុរី ) ក៏មិនល្មមដល់បុគ្គលម្នាក់ឡើយ បណ្ឌិតដឹងដូច្នេះហើយ គប្បីប្រព្រឹត្តឱ្យស្មើ ( អដ្ឋកថា ប្រាប់ថា មិនគប្បីលុះក្នុងអំណាចនៃតណ្ហាឡើយ ត្រូវបំពេញកាយសុចរិត ជាដើមឱ្យបិរបូណ៌ គប្បីប្រព្រឹត្តឱ្យស្មោះស្មើ ) ។ កុំលុះក្នុងតណ្ហា ទម្លាយសីលរបស់ខ្លួនឱ្យសោះ ៕៚
ខ្លឹមសារនៅក្នុង កាមជាតក
( បិដក ៥៩ ទំព័រ ២៤៦ )
ដោយ៥០០០ឆ្នាំ
images/articles/1373/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ២៦,៣៣១ ដង)
ការយកឈ្នះអំណាចបាបធម៌
ការដែល នឹងអាចយកឈ្មះអំណាចនៃបានធម៌បាននោះ កម្លាំងដែលសំខាន់បំផុតគឺកម្លាំងចិត្ត បើមានកម្លាំងចិត្តរឹងប៉ឹងពិតប្រាកដ នឹងអាចឈ្មះបានគ្រប់យ៉ាង។ កាលដែលមនុស្សយើង ព្យាយាមឈប់ប្រព្រឹត្តនូវអំពើអាក្រក់ ឬព្យាយាមលះបង់នូវគ្រឿងញៀនអ្វីមួយ តែងឈប់មិនបាន លះបង់មិនដាច់នោះ វាជាការគួរឲ្យអាណិតស្រណោះណាស់
images/articles/2148/Untitled-1-Recovered.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៩១,០៩៤ ដង)
អំណាចនៃសេចក្តីល្អ
សេចក្តីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ ។រឹតតែមានច្រើន ឬរឹងរឹតតែប្រើច្រើន គឺ រឹតតែល្អនឹងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន ។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្តីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក ។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់
images/articles/3084/202___r.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៦,៦៥៥ ដង)
បាបធម៌(សំ.), (បា.) (បាប៉ៈធ័រ) (បាបធម្ម) ធម៌លាមក, អាក្រក់ គឺសភាវៈដែលជាជំនួយចិត្ត នាំចិត្តឲ្យហ៊ានធ្វើអំពើអាក្រក់ ដូចយ៉ាងសេចក្ដីច្រណែនឈ្នានីស, ឥតអៀនខ្មាស ឥតរាងរអាទៅរកអំពើអាក្រក់ ជាដើម ។
បាបធម៌ ៥ នោះគឺ ៖
1. កុហនា ការកុហកដោយឫកពា ។
2. លបនា ការនិយាយរាក់ទាក់ដោយវាចា ។
3. នេមិត្តិកតា ការធ្វើនិមិត្ដ គឺប្រើឧបាយកល ដោយកាយខ្លះ ដោយវាចារខ្លះ ។
4. និប្បេសិកតា ការពោលគំរាម ឬសង្កត់ប្រើសំដីជាខ្នោសសំរាប់កោសកាវយកលាភ ។
5. លាភេន លាភំ និជិគីសនតា ការរកលាភដោយលាភ គឺការយកលាភទៅទាក់លាភ ។
(វិសុទ្ធិមគ្គ សីលនិទ្ទេស សីលប្បភេទកថា ចតុត្ថចតុក្ក)
ខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/831/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ៥៦,១១១ ដង)
ក្នុងធម្មបទដ្ឋកថា បកិណ្ណកវគ្គ ក្នុងរឿងបុព្វកម្មរបស់ព្រះអង្គ ព្រះបរមសាស្តាទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគតជាសង្ខព្រាហ្មណ៍ តថាគតបានដកស្មៅ ក្នុងលានព្រះចេតីយនៃព្រះបច្ចេកពុទ្ធ ព្រះនាម សុសិមៈ ដោយផលនៃបុញ្ញកម្មនោះ ជនទាំងឡាយទើបធ្វើផ្លូវ ៨ យោជន៍ឲ្យរាបស្មើដោយល្អ ប្រាសចាកបន្លានិងដង្គត់ ។
images/articles/833/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៤,៥១៩ ដង)
រឿងនាងវេស្សាមិត្តា
( ចាក ម. វា. )
( ទីពឹងទាំងពួងក្នុងលោកមិនស្មើទីពឹងព្រះរតនត្រ័យឡើយ )
កាលកន្លងទៅហើយ មានព្រះរាជាមួយព្រះអង្គព្រះនាមកោសម្ពិករាជ ព្រះអគ្គមហេសីព្រះនាមវេស្សាមិត្តា សោយរាជសម្បត្តិក្នុងក្រុងសម្ពិយ ។
ថ្ងៃមួយព្រះនាងវេស្សាមិត្តាបានស្តាប់ធ៌មព្រះសម្ពុទ្ធកើតសេចក្តីជ្រះថ្លា ថ្វាយខ្លួនជាឧបាសិកា
images/articles/837/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៣,៥០២ ដង)
អនុស្សតិ បុគ្គលដែលមានប្រក្រតីចម្រើនសតិប្បដ្ឋាន តែងមានចិត្តបង្អោនទៅរកសេចក្តីស្ងប់ស្ងាត់ក្នុងព្រះហឫទ័យនៃព្រះអរហន្តទាំងឡាយ ។
ព្រះអរហន្តទាំងឡាយ មិនមានភ័យ មិនមានកង្វល់ មិនប្រកាន់ មិនជាប់ជំពាក់ មិនអាល័យ មិនត្រូវការដោយតណ្ហាសូម្បីតែជីវិតរស់នៅ មានព្រះហឫទ័យស្អាតបរិសុទ្ធអស់កាលជានិច្ចទល់នឹងបរិនិព្វាន ។
images/articles/838/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៤,០៧៤ ដង)
នៅក្នុងជីវិតគ្រប់ព្រះអង្គ គ្រប់គ្នា មិនមានធម៌អ្វី នៅពេលណា កន្លែងណា ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់មិនបានត្រាស់ក្នុងសតិប្បដ្ឋាននោះទេ ព្រះអង្គទ្រង់ត្រាស់ឲ្យដឹងនូវធម៌ទាំងពួងដោយពាក្យថា បជានាតិ ។ នៅក្រុងញូដេលី នៃប្រទេសឥណ្ឌាសព្វថ្ងៃ មានកន្លែងដែលព្រះសម្មាសម្ពុទ្ធសម្តែងសតិប្បដ្ឋានសូត្រ ពុទ្ធបរិស័ទតែងថ្វាយបង្គំនមស្ការ ឯចំណែកសតិប្បដ្ឋានគឺ កាយ វេទនា ចិត្ត ធម៌ ដែលជាទីតាំងនៃសតិរលឹកសិក្សា មានគ្រប់ព្រះអង្គ គ្រប់គ្នា គ្រប់ពេលវេលា គ្រប់កន្លែង ។
សតិរលឹកដឹង ស្គាល់ធម៌ដែលកំពុងប្រាដក គឺជាការនមស្ការព្រះសម្មាសម្ពុទ្ធដ៏សំខាន់ក្រៃលែង ជាងការសូត្រធម៌នមស្ការនិងការថ្វាយបង្គំដោយកាយទៅទៀត ។ " អ្នកចម្រើនសតិប្បដ្ឋាន " ពាក្យនេះគ្រាន់តែជាវោហារប៉ុណ្ណោះ ដោយបរមត្ថ គឺសតិថ្នាក់សតិប្បដ្ឋាន កើតឡើងដោយមានបច្ច័យគ្រប់គ្រាន់ ។
បច្ច័យយ៉ាងសំខាន់នៃសតិថ្នាក់សតិប្បដ្ឋានមាន ២ ចំណុចដូចតទៅ :
១- ក្នុងជីវិតប្រក្រតី មានធម៌បរមត្ថ គឺរូបធម៌ និងនាមធម៌ ស្រេចស្រាប់ដែលព្រះអង្គត្រាស់ប្រាប់ឲ្យសិក្សា ឲ្យឃើញ ឲ្យដឹងថាជាតួធម៌ ពោលគឺមិនមែនដឹងធម៌អ្វីដទៃទៀតឡើយ ។ ធម៌ដែលត្រូវដឹង គឺធម៌ពួកកាយ ពួកវេទនា ពួកចិត្ត ពួកធម៌ គ្រប់ព្រះអង្គ គ្រប់គ្នាមានហើយ គ្រប់ទ្វារទាំង ៦ មានទ្វារភ្នែកជាដើម ។ ត្រូវស្តាប់ឲ្យរឿយៗ ស្តាប់ហើយស្តាប់ទៀត យល់ឡើងៗ ធម៌ដែលគប្បីដឹងគឺខណៈនេះឯង ។
២- សិក្សាសង្កេតពិនិត្យចំពោះតួធម៌ពិតៗ កុំឲ្យមានតែបញ្ហាបរិយត្តិ គឺត្រូវឃើញលក្ខណៈនៃសភាវធម៌ដោយបញ្ញាដ៏ប្រពៃ ។ តាមពិត ចំណុចមួយនេះក៏នៅលើបច្ច័យដូចគ្នាដែរ ព្រោះយោនិសោមនសិការ ដែលជាតួសិក្សាសង្កេតពិនិត្យ ត្រូវតាក់តែងដោយការសន្សំបុណ្យ ។ ស្តាប់ធម៌ជាមួយគ្នា តែផលសម្រេចខុសគ្នា ត្រង់នេះគឺ យើងត្រូវយល់ដល់តួយោនិសោមនសិការ មានតិច មានច្រើន មានខ្លាំង មានខ្សោយ តាមឧបនិស្ស័យបុណ្យបារមីរៀងៗខ្លួន ។
ដោយបរមត្ថ អ្នកចម្រើនសតិប្បដ្ឋានអត់មានទេ ដូច្នេះទើបអត់មានចាប់ផ្តើមអ្វីទាំងអស់ក្រៅពីស្តាប់ព្រះធម៌ឲ្យយល់ថា ធម៌ទាំងពួងគឺនាមរូប មិនគួរប្រកាន់ថាជាខ្លួននិងថាជារបស់ខ្លួនឡើយ ។ ការដែលបានស្តាប់យល់ហើយ ក៏ជាបច្ច័យឲ្យសតិថ្នាក់សតិប្បដ្ឋានកើតឡើង បញ្ញាដឹងច្បាស់ជាតួបរិញ្ញា ប្រព្រឹត្តទៅក្នុងការកំណត់ដឹងនូវរូបធម៌ នាមធម៌តាមសេចក្តីពិត ។
ទាំងពីរចំណុចនេះ ទី ១ ហៅថា បរតោឃោសៈ គឺជាបរតោឃោសៈ ដ៏ល្អនិងកម្របំផុត ព្រោះទាក់ទងនឹងការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ , ទី ២ ហៅថា យោនិសោមនសិការ ។ កាលណាបើទាំងពីរចំណុចនេះបានជាបច្ច័យនៃសតិប្បដ្ឋានហើយ ទើបបានជាឧបការដល់សតិប្បដ្ឋានប្បដិបត្តិនោះៗ សូម្បីរូបជ្ឈាន ដែលបានបទដ្ឋាននៃវិបស្សនា ក៏ត្រូវតែមានចំណុចពីរនេះជាដាច់ខាត ។ យោនិសោមនសិការ មានតាំងពីកុសលថ្នាក់ស្តាប់រហូតដល់កុសលថ្នាក់វិបស្សនានិងអរិយមគ្គ ។ យោនិសោមនសិការនេះ ដែលអាចសម្រេចដល់ថ្នាក់វិបស្សនាទៅបាន ក៏ត្រូវអាស្រ័យបរតោឃោសៈ ដ៏អស្ចារ្យគឺព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធនោះឯង ។
ក្នុងមិគជាលសូត្រ គម្ពីរឧទាន បដិកលេខ ៥២ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសថា កល្យាណមិត្តជាប្រធានដ៏សំខាន់ដែលនាំឲ្យមានសីល មានកថាវត្ថុ មានព្យាយាម និងមានបញ្ញាចាក់ធ្លុះ ។ ព្រះសម្មាសម្ពុទ្ធ ជាកំពូលកល្យាណមិត្តនៃពុទ្ធបរិស័ទ ព្រោះព្រះអង្គបានប្រកាសឲ្យសត្វលោកបានស្តាប់ថានេះជាទុក្ខ នេះជាការរលត់ទុក្ខ ។ កាយ វេទនា ចិត្តធម៌ ដែលមិនទៀងគឺជាទុក្ខ សត្វបុគ្គលជាអ្នកមានទុក្ខដទៃទៀតមិនមានឡើយ ការកំណត់ដឹងទុក្ខមិនមែនជាសត្វ គ្រាន់តែជាសង្ខារធម៌ នេះគឺបរិញ្ញាជាតួកំណត់ដឹង ។ បរិញ្ញានេះ ហៅថា បហានបរិញ្ញា ។ អវិជ្ជារលត់អស់ ទុក្ខរមែងមិនមាន ការមិនកើតឡើងនៃទុក្ខ គឺព្រះនិព្វាន ។ ការជាក់ច្បាស់នូវព្រះនិព្វានរៀងៗខ្លួន ដោយបច្ចវេក្ខណញ្ញាណ ។
ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/842/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១៧,១៩០ ដង)
លាភ និង អលាភ
ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ ។ ជាទូទៅ គេតែងសប្បាយរីករាយនៅពេលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ ។
នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្តីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ ។
images/articles/853/Untitled-1.jpg
ផ្សាយ : ០៣ មេសា ឆ្នាំ២០២៤ (អាន: ១២,៣៧៣ ដង)
ព្រះមហាថេរៈ
បានឮមកថា ព្រះមហាថេរៈអង្គុយក្នុងទីសម្រាកពេលថ្ងៃ កាលសន្ទនាជាមួយនឹងអន្ទេវាសិក បានបត់ដៃចូល ហើយលាចេញដូចដើម (បន្ទាប់ពីនោះ) ទើបសន្សឹមៗ បត់ដៃចូលទៀត ។