30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៦២១
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៨១៧,៤៣៥
សរុប ៣៩០,៨៩៩,៩១៩
ធម៌ជំនួយស្មារតី
images/articles/2113/Untitl765rfed-1.jpg
សោណទណ្ឌសូត្រ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
សោណទណ្ឌសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់​ពុទ្ធដំណើរ​ទៅ​កាន់​ចារិក ក្នុង​អង្គជនបទ ព្រម​ដោយ​ភិក្ខុសង្ឃ ៥០០ អង្គ។ ព្រះសុគតសាស្ដា ទ្រង់​គង់​នៅ​មាត់​ស្រះបោក្ខរណី ឈ្មោះ​គគ្គរា ជិត​ក្រុង​ចម្ប៉ា ក្នុង​នគរ​ដែល​សម្បូណ៌​ទៅ​ដោយ​ដើម​ចម្ប៉ា មាន​ផ្កាឈើ ៥ ពណ៌។ សោណទណ្ឌព្រាហ្មណ៍ ជាព្រាហ្មណ៍​ល្បីល្បាញ​ដោយ​មន្ត​ដោយ​សិស្ស​និង​ដោយ​ទ្រព្យ​ជាដើម មានសភាព​ដូច​ជាបោក្ខរសាតិព្រាហ្មណ៍​ដែរ
images/articles/2095/Untitled-1-Recovered.jpg
ជីវិត​អន្ធការ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ជីវិត​អន្ធការ ភាព​ងងឹត​អន្ធការ មិន​មែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ ជា​របស់​ដែល​មាន​ជា​ធម្មតា​ប្រចាំ​លោក​នេះ​ឲ្យ​តែ​ទី​ណា​ខ្វះ​ពន្លឺ ងងឹត​ក៏​នឹង​មាន​នៅ​ក្នុង​ទី​នោះ។ អវិជ្ជា ក៏​ជា​ធម្មជាតិ​ម្យ៉ាង កើត​អាស្រ័យនឹងជីវិត​សត្វ​លោក​គ្រប់​គ្នា វៀរលែង​តែ​បុគ្គល​ដែល​បាន​សម្រេច​ជា​ព្រះអរហន្ត។ តាម​ន័យ​នៃ​បដិសមុប្បាទ​សម្ដែង​ថា អវិជ្ជា គឺ​ជា​មេ​នៃ​សង្ខារ​ធម៌​ទាំង​ឡាយ
images/articles/2094/Untitled-1-Recovered.jpg
មាតាបិតា​ជាទីពឹង​របស់​មនុស្ស សង្គម និងធម្មជាតិ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
កូន​គឺ​ជាអ្នក​បន្ត​ចម្លង​នូវ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ពី​មាតាបិតា តាំង​ពីសាច់ឈាម ចិត្ត​គំនិត ការ​ប្រព្រឹត្ត និង​ទ្រព្យ​សម្បត្តិ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​ ដរាប​ណា​នៅ​តែ​មាន​មាតា​បិតា​រស់​នៅ ។ ដូច្នេះ ទើប​មាតាបិតា​ជា​មេពុម្ព​របស់​កូន មេពុម្ព​របស់​សង្គម មេពុម្ព​របស់​ប្រទេស និង​ជា​មេពុម្ព​មនុស្ស​លោក ។ បើ​មេពុម្ព​យ៉ាង​ណា​វត្ថុ​ដែល​ចេញ​ពីពុម្ពក៏​យ៉ាង​នោះ​ដែរ។ក្នុង​ទស្សនៈ​ពុទ្ធសាសនា មនុស្ស​ម្នាក់​ៗ កើត​មក​តែង​មាន​ទីពឹង​ទីអាស្រ័យ​សម្រាប់​ជា​កម្លាំង​ក្នុង​ការ​ដើរ​លើ​ផ្លូវ​ជីវិត ។ ទីពឹង​នេះ មាន ៣ យ៉ាង​គឺ ពឹង​លើ​ខ្លួន​ឯង ពឹង​លើ​សង្គម និង​ពឹង​លើ​ធម្មជាតិ ។ បើ​តាម​ពុទ្ធភាសិត ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ អាហុនេយ្យា ច បុត្តានំ បជាយ អនុកម្បកា ដែលប្រែ​ថា មាតាបិតា​ជា​ព្រហ្ម​របស់​បុត្រ ជា​បុព្វាចារ្យ ជាអាហុនេយ្យៈរបស់​បុត្រទាំង​ឡាយ និង​ជា​អ្នក​អនុគ្រោះ​ដល់​ពួក​សត្វ​លោក នោះ​ខ្ញុំ​យល់​ថា មាតាបិតា​មាន​សារសំខាន់​ណាស់​សម្រាប់​សត្វ​លោក​ទាំង​ឡាយ​ដែល​មាន​ជីវិត​ជា​ឯកជន​ ដែល​រស់​នៅ​ក្នុង​សង្គម និង​ដែល​ពឹងពាក់​ទៅ​លើ​ទ្រព្យសម្បត្តិ​ធម្មជាតិ។ ឬ​បើ​នឹង​និយាយ​ផ្ទុយ​មក​វិញ យើង​អាច​និយាយ​ថា ទាំង​បុគ្គល​ម្នាក់ៗ ទាំង​សង្គម​ទាំង​មូល និង​ទាំង​ធម្មជាតិ​ដែល​នៅ​ជុំ​វិញ​យើង ឬ​ពិភពលោក​នេះ សុទ្ធ​តែ​ត្រូវ​ពឹង​ពាក់​លើ​មាតាបិតា​ទាំង​អស់ ព្រោះ​ជា​កត្តា​កំណត់​នូវ​ការ​រីកចំរើន ឬ​ថយ​ក្រោយ​ និង​ការ​គង់វង្ស ឬ​រលំរលាយ ។មាតាបិតា​បង្កើត​កូន​ឲ្យ​ទៅ​ជា​កសិករ កម្មករ ឧស្សាហករ ពាណិជ្ជករ គ្រូ អ្នកស្រាវជ្រាវ អ្នក​វិទ្យាសាស្ត្រ អ្នក​បួស ទាហាន និង​ជា​ចៅកូវរដ្ឋ។ បើ​មាតាបិតា​បាន​បំពេញ​នាទី​ខ្លួន​ជា​អាហុនេយ្យបុគ្គល​របស់​បុត្រ​គឺ ជា​អ្នក​បាន​បំពេញ​នាទី​ឬ​បដិបត្តិ​ធម៌​របស់​មាតាបិតា​ដោយ​ប្រពៃ ( សុបដិបន្នោ ) ។ជាអ្នក​បំពេញ​នាទី ឬ​បដិបត្តិ​ធម៌​ដោយត្រង់ គឺ​បដិបត្តិ​ជា​មជ្ឈិមាបដិទា​មិន​តឹង​ពេក មិន​ធូរ​ពេក ដោយ​ឈរ​លើ​ដ្ឋាន​ទាំង ៨ គឺ​ការ​យល់ត្រូវ ការ​គិត​ត្រូវ ការ​ប្រព្រឹត្ត​ត្រូវ ការ​ចិញ្ចឹម​ជីវិត​ត្រូវ ការ​ព្យាយាម​ត្រូវ ការ​មាន​សតិរលឹកត្រូវ និង​ការ​តម្កល់​ចិត្ត​ឲ្យ​នឹង​ត្រូវ​ហើយ​នោះ កសិករ កម្មករ ... និង​ចៅកូវរដ្ឋទាំង​នោះ ក៏​នឹង​ទៅ​ជា​កសិករ​ល្អ កម្មករ​ល្អ ... និង​ចៅកូនរដ្ឋ​ល្អ​ជា​មិន​ខាន ។ ហើយ​បើ​មាតាបិតា​នៃ​ជំនាន់​នីមួយៗ បំពេញ​នាទី​ដោយ​ប្រពៃ និង​ដោយ​ត្រង់​គ្រប់ៗ​ជំនាន់​នោះ សង្គម​យើង​ពិភពលោក​យើង​នេះ​នឹង​មិន​មាន​សភាព​ឃោរឃៅ ប្រកួតប្រជែង​ខ្ទេចខ្ទី​ទ្រព្យ​ធម្មជាតិ​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។ ម្នាក់​ៗ​នៅ​ក្នុង​សង្គម នឹង​មាន​សេចក្ដី​មេត្តា​ដល់​គ្នានឹង​គ្នា សង្គម​មនុស្ស​នឹង​គួរ​ឲ្យ​ចង់​រស់​នៅ​ជាង​បច្ចុប្បន្ន​នេះ​ជា​មិន​ខាន ហើយ​ធម្មជាតិ ក៏​នឹង​នៅ​ជា​គូ​ជីវិត​សម្រាប់​មនុស្ស​ជាតិ ជា​និរន្តន៍តទៅ ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ​៥០០០​ឆ្នាំ
images/articles/2090/Untitled-1-Recovered.jpg
សម្បរាយិកត្ថប្រយោជន៍
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
សម្បរាយិកត្ថប្រយោជន៍ ប្រយោជន៍​ក្នុង​បរលោក ប្រយោជន៍​ដែល​បុគ្គល​គួរ​បំពេញ ដើម្បី​ជា​បុញ្ញនិធិ គឺ​កំណប់​បុណ្យ​ទៅ​ក្នុង​លោកខាង​មុខ ហៅ​ថា " សម្បរាយិកត្ថៈ " គឺ​ជា​ប្រយោជន៍​សម្រាប់​ជីវិត​ត​ទៅក្នុង​ភព​ខាង​មុខ។ សព្វ​ថ្ងៃ​នេះ មនុស្ស​យើង​មាន​អាយុក្ខ័យ ចុះ​មក​សល់​ត្រឹម​តែ​៧៥​ឆ្នាំ​ប៉ុណ្ណោះ បើ​មាន​បុណ្យ​ច្រើន​ក៏​អាច​រស់​បាន​យូរ​ជាង​នោះ បន្តិច​បន្តួច​ប៉ុណ្ណោះប៉ុន្តែ​ក៏​មិន​
images/articles/2085/Untitled-1-Recovered.jpg
សាមញ្ញផលសូត្រ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
សាមញ្ញផលសូត្រ ព្រះដ៏មានព្រះភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​អម្ពវ័ន ជា​វត្ត​ដែល​ពេទ្យ​ជីវកកោមារភច្ច វេរចម្ការស្វាយ​ថ្វាយ​សង្ឃ ព្រម​ដោយ​សេនាសនៈផ្សេងៗ នៅ​ជិត​ភ្នំ​គិជ្ឈកូដ​ជាប់​នឹង​ក្រុង​រាជគ្រឹះ ក្នុង​កាល​នោះ ព្រះអង្គ​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ភិក្ខុសង្ឃ​ ១២៥០ អង្គ។ ពេទ្យជីវកកោមារភច្ច នៅ​ពេល​ថ្វាយ​សំពត់​សាច់​ល្អ​ពីរ​ផ្ទាំង​ដល់​ព្រះដ៏មានព្រះភាគ នៅ​នា​ព្រះគន្ធកុដិ​លើ​ភ្នំ​គិជ្ឈកូដ បាន​ស្ដាប់​ព្រះធម៌​ទេសនា
images/articles/2083/Untitled-1-Recovered.jpg
មិន​ផឹក​ទឹក​ស្រវឹង
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
មិន​ផឹក​ទឹក​ស្រវឹង មនុស្ស​ឆ្កួត​ឬ​វិកលចរិត ព្រោះ​គេ​បាត់​បង់​សតិសម្បជញ្ញៈ ឯសុរាគឺជា​គ្រឿង​ពង្វក់​ស្មារតី ដូច្នេះ​ទើប​មនុស្ស​ត្រូវ​វៀរចាក​ការ​ផឹក​សុរា។ តាម​ទស្សនៈ​អ្នក​ញៀន​សុរា​ខ្លះ​និយាយ​ថា ការ​ផឹក​សុរា​បន្តិចបន្តួច​ដើម្បី​អោយ​បាយ​ឆ្ងាញ់​មិន​មាន​ទោស​ទេ ទាល់​តែ​ផឹក​ច្រើន​ទើប​មាន​ទោស តែ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​បាន​ប្រដៅ​ឲ្យ​មនុស្សវៀរចាក​ស្រឡះ សូម្បី​តែ​បន្តិចបន្តួច​ក៏​ដោយ
images/articles/2082/Untitled-1-Recovered.jpg
មុន​កូន​មក​ចាប់​បដិសន្ធិ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បេក្ខជន​អាពាហ៍ពិពាហ៍គួរ​ដឹងថា បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍ និងរួម​រស់​អស់​ឋានៈជា​ស្វាមី​ភរិយា​ហើយ អ្នក​នឹង​មាន​បុត្រ​ជា​មិន​ខាន។ ដូច្នេះ គួរអ្នក​គិតគូរ​ឲ្យ​បាន​មែន​ទែន​ដែរ ចំពោះ​ការ​សម្រេច​ចិត្ត​ដែល​មាន​តែ​ម្ដង​របស់​អ្នក ដែលមិន​ត្រឹម​តែប៉ះ​ពាល់ដល់​ជីវិត​របស់​អ្នក​ទេ តែ​ចំពោះ​កូន​អ្នក​ទៀត​ផង ព្រោះ​ការ​រៀប​អាពាហ៍ពិពាហ៍​ពី​ក្មេង​ពេកតាម​ក្បួន​វេជ្ជសាស្ត្រ​បាន​និយាយ​ថា​នឹង​នាំ​ឲ្យ​កូន​មាន​សុខ​ភាព​មិន​មាំទាំ ព្រោះ​មេជីវិត​របស់​បុរស​ស្ត្រី មិន​ទាន់​មាំមួន​ល្អ។ ក្បួន​វេជ្ជសាស្ត្រ​បាន​និយាយ​ថា បុរស​ស្ត្រី គួរ​រៀប​អាពាហ៍ពិពាហ៍​ពេល​បុរស​អាយុ​បាន ២៥ ឆ្នាំ និង​ស្ត្រី​ ២៣ ឆ្នាំ។ ម្យ៉ាង​ទៀត អាយុ​ប៉ុណ្ណោះ​ក៏​រយះ​ពេល​ដែល​បាន​ទទួល​ការ​សិក្សា​ល្មម​ នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​បាន និង​ស្គាល់​សុខ​ទុក្ខ​របស់​ជីវិត​បាន​គួរសម​ហើយ។ ការ​រៀប​អាពាហ៍ពិពាហ៍​ពី​អាយុ ១៦ ឬ ១៨ ឆ្នាំ ពេល​នេះ​ជា​ពេល​កំពុង​រៀន​សូត្រ បើ​រៀប​ហើយ​នឹង​មិន​បាន​រៀន​សូត្រ​ទៀត​ឡើយ បើ​តាម​ច្បាប់​ប្រទេស​ខ្លះ យក​អាយុ​ ១៨ ឆ្នាំ ខ្លះ ២០ ឆ្នាំ ទើប​ជា​អាយុ​ដែល​ពេញ​នីតិភាវៈ។ គូស្រករ​ដែល​មាន​មាឌ​តូចៗ លុះ​បាន​កូន​មក កូន​នោះ​ក៏​នឹង​មិន​ធំ​ជាង​ឪពុកម្ដាយ​ដែល។ រឿង​នេះ ទាក់​ទង​ទៅ​នឹង​កម្លាំង​សមត្ថភាព​ក្នុង​ការការពារ​ប្រទេស​ផង​ដែរ ។ការ​យក​សាច់​ញាតិជិតៗ​ពេក មក​ធ្វើ​ជា​គ្រួសារ ក៏​មាន​ពាក្យ​ថា សតិបញ្ញា​មិន​សូវ​មាន​ខ្លាំង​ពូកែ​ដែរ ព្រោះ Gene របស់​យើង​មិន​មាន​ការ​អភិវឌ្ឍន៍។ បើ​មាតាបិតា ជា​អ្នក​មាន​ជំងឺ​កាម​រោគ​ផង​នោះ ជំងឺ​នេះ​អាច​នឹង​ឆ្លង​ដល់​កូន និង​អាច​ធ្វើ​ឲ្យ​កូន​មាន​ពិការ​ភាព ឬ សតិបញ្ញា​ទន់​ខ្សោយ ជា​ពិសេស សព្វ​ថ្ងៃនេះ ជំងឺអេដស៍ (AIDS) ជាជំងឺ​មួយ​ដ៏​កាចសាហាវ​ដែល​ឆ្លង​ទៅ​កូន ហើយ​ដែល​គ្មាន​ថ្នាំ​ព្យាបាល បាន​ឡើយ រង់ចាំ​តែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ។ បើ​គូស្រករ​យើង​គ្មាន​សីល ជា​មនុស្ស​ទុច្ចរិត ដល់​ពេល​រៀប​អាពាហ៍ពិពាហ៍​ហើយ ស្រាប់​តែ​មាន​ទោសទណ្ឌ ត្រូវគេ​ចាប់​ដាក់​ឃុំ​ឃាំង​នោះ កូន​យើង​ក៏​ប្រាកដ​ជា​កំព្រា និង​ខ្វះ​ទីពឹង​សម្រាប់​អភិវឌ្ឍន៍​ខ្លួន​គ្នា​ជា​មិន​ខាន ។ល។ចំណុច​ទាំង​នេះ ជាចំណុច​ដែល​អនាគត​មាតាបិតា គួរ​ពិចារណា​និង​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​យើង​ដែល​នឹង​ត្រូវ​កើត​ពី​យើង ពេល​ដែល​យើង​រៀបការ​ហើយ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ​៥០០០​ឆ្នាំ
images/articles/2066/Untitled-1-Recovered.jpg
កាយ​ដ៏​ពេញ​ដោយ​មន្ទិល​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
កាយ​ដ៏​ពេញ​ដោយ​មន្ទិល​មាន​ចំណែក​ផ្សេង​ៗកើត​ក្នុង​រណ្តៅលាមកធំគឺ​ផ្ទៃ​មាតា​ដូច​ជ្រាំ​ចាស់​ដែលអាប់​អួរ​យូរ​ឬ​ដូច​បូស​ធំ​ដំបៅ​ធំ​ជា​កាយ​ដ៏​ពេញ​ដោយ​ខ្ទុះ​និង​ឈាម​ពេញ​ព្រៀប​ក្នុង​រណ្តៅ​លាមកជាទី​ហូរ​ចេញ​នៃ​ទឹករមែង​ហូរ​ចេញ​នូវ​វត្ថុ​មិន​ស្អាត​សព្វ​ៗកាល។ កាយ​នេះ​ដែល​ភ្ជាប់​ដោយ​សរ​សៃរ​ធំ៦០លាប​ដោយ​គ្រឿង​លាប​គឺ​សាច់ប្រ​ដាប់​ដោយ​អាវ​គឺ​ស្បែកជា​កាយ​ស្អុយ​រក​ប្រ​យោជន៍​គ្មាន​តភ្ជាប់​គ្នា​
images/articles/2065/Untitled-1-Recovered.jpg
ព្រះ​មាន​ព្រះភាគ​ទ្រង់​យាង​មក​ បាន​ស្ទាប​អង្អែល​ក្បាល​របស់​អា​ត្មាអញ​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ញាណ​គតិ​របស់​អា​ត្មា​អញ​ទន់​ខ្សោយ​ក្នុងកាល​មុនអាត្មាអញ​ភ្លេច​ភ្លាំង​ស្មារតីថែម​ទាំង​បង​ប្រុសក៏​បណ្តេញ​​​អា​ត្មា​អញ​ថាឥឡូវ​នេះអ្នក​ចូរ​ទៅ​ផ្ទះ​ចុះ។អាត្មា​អញ​​នោះ​ ត្រូវ​បង​​បណ្តេញ​​ហើយ​ក៏​តូច​ចិត្ត​តែ​នៅ​មាន​​​អា​ឡោះ​អាល័យក្នុង​សាសនា​ក៏​ឈរ​នៅ​ជិត​ក្លោង​ទ្វារ​នៃ​អារាមរបស់សង្ឃ​នោះ។ ព្រះ​​មាន​ព្រះភាគ​ទ្រង់​យាង​មក​ក្នុងទី​​នោះ​ ​បាន​​ស្ទាប​អង្អែល​ក្បាល​របស់​អា​ត្មាអញ​ហើយ​ក៏​ចាប់​អាត្មា​អញ
images/articles/2064/Untitled-1-Recovered.jpg
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បុគ្គល​ណា​ពិ​ចារ​ណា​ឃើញ​នូវ​កិច្ច​ជា​ប្រ​យោជន៍និង​មិនជា​ប្រយោជន៍ទាំង​ពីរ​នោះដែល​មិន​ទាន់​មក​ដល់​ទុក​ជា​មុនជន​ទាំង​ឡាយជា​សត្រូវ​ក្តីជាអ្នក​ស្វែង​រក​ប្រ​យោជន៍ក្តីកាល​គយ​គន់​មើលរមែង​មិន​ឃើញនូវ​ទោស​នៃ​បុគ្គល​នោះ​ឡើយ។ អានាបាន​ស្សតិ​ដែល​ព្រះ​យោគា​វចរ​ណាបាន​ចម្រើន​ល្អ​គ្រប់​គ្រាន់​ហើយ
images/articles/2063/Untitled-1-Recovered.jpg
ពួក​បុថុជ្ជន មិន​ដឹង​ថា ជ​រា​មរណៈ​ជា​ទុក្ខ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ពួក​បុថុជ្ជនមិន​ដឹង​ថាជ​រា​មរណៈ​ជា​ទុក្ខហើយ​ជាប់​ជំពាក់​ក្នុង​ឧបា​ទាន​ក្ខន្ធ​ណាអ្នក​ប្រាជ្ញ​មាន​ស្មារតី​ បាន​​កំណត់​ដឹង(នូវ​ឧបាទាន​ក្ខន្ធ​នោះ)​ថា​ជា​ទុក្ខ​ហើយ​ចម្រើន​ឈាន​ក្នុង​កាល​ណា​កាល​នោះ​រមែង​មិន​បាន​នូវ​សេចក្តី​ត្រេក​អរ​លើស​លុប​ជាង​ឈាន​នោះ​ឡើយ។ បណ្ឌិត​លុះ​លះ​បង់​នូវ​តណ្ហា​ដែល​នាំ​មកនូវ​សេចក្តី​ទុក្ខជា​ធម្ម​ជាតិ​ផ្សាយ​ទៅ​ក្នុង​អារម្មណ៍ផ្សេង​ៗនាំ​មក​នូវ​កិលេស​ជា​គ្រឿង
images/articles/2062/Untitled-1-Recovered.jpg
ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ជីវិតអន្ធការ ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ ជា​របស់ដែល​មាន​ជា​ធម្មតា​ប្រចាំ​លោក​នេះ​ឲ្យ​តែ​ទី​ណា​ខ្វះ​ពន្លឺ ងងឹត​ក៏​នឹង​មាន​នៅ​ក្នុង​ទី​នោះ។ អវិជ្ជា ក៏​ជា​ធម្មជាតិ​ម្យ៉ាង កើត​អាស្រ័យ​នឹង​ជីវិត​សត្វ​លោក​គ្រប់​គ្នា វៀរ​លែង​តែ​បុគ្គល​ដែល​បាន​សម្រេច​ថា​ព្រះអរហន្ត។ តាម​ន័យ​នៃ​បដិច្ចសមុប្បាទ​សម្ដែង​ថា អវិជ្ជា គឺ​ជា​មេនៃ​សង្ខារ​ធម៌​ទាំង​ឡាយ បើ​និយាយ​ឲ្យ​ងាយ​ស្ដាប់ អវិជ្ជាគឺ​ជា​មេនាំ​
images/articles/2061/Untitled-1-Recovered.jpg
ភ្លើងជីវិត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ភ្លើងជីវិត ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវិញ្ញាណ ដែល​ដឹង​ច្បាស់នូវ​អារម្មណ៍ទាំង​នោះ ព្រម​ទាំង​វេទនា ទាំង​ឡាយ​ដែល​សោយតាម​ទ្វារ​ភ្នែក ទ្វារត្រចៀក ទ្វារ​ច្រមុះ ទ្វារ​អណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺ​ជា​តួជីវិតដែល​ជា​របស់​ក្ដៅ។ នៅ​ក្នុង​អាទិត្ត​បរិយាយសូត្រ ព្រះមានព្រះភាគ​ទ្រង់ត្រាស់សម្ដែងអំពី​របស់​ក្ដៅ មាន ២៤ ចំណុចធំៗ​គឺ
images/articles/2059/Untitled-1-Recovered.jpg
កម្មជាអ្នកឲ្យផល
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
កម្មជាអ្នកឲ្យផល កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ, យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ អាត្មាអញ​មាន​កម្ម​ជា​របស់​ខ្លួន មាន​កម្ម​ជា​អ្នក​ឲ្យ​ផល មាន​កម្ម​ជា​កំណើត មាន​កម្ម​ជា​ផៅពង្ស មាន​កម្ម​ជាទីពំនាក់​អាស្រ័យ, អាត្មាអញ​នឹង​ធ្វើ​នូវ​កម្មណា ជាកម្មល្អក្ដី អាក្រក់ក្ដី អាត្មាអញ នឹង​ត្រូវ​ជាអ្នកទទួល​នូវ​ផល​នៃ​កម្ម​នោះ​មិន​ខាន។
images/articles/2060/Untitled-1-Recovered.jpg
សាកសព​ជាអង្កត់​អុសជាវត្ថុ​មិនមានប្រយោជន៍
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ជីវិតស្ដុកលោក ព្រះសម្មាសម្ពុទ្ធ បាន​ប្រៀបធៀបសាកសព​ទៅ​នឹង​អង្កត់​អុសជាវត្ថុ​មិនមានប្រយោ​ជន៍ តែ​បើ​គេ​ត្រូវ​​ការ​ដោយ​ប្រការ​​ណា​​មួយ គង់អាច​យក​​មក​ប្រើឲ្យ​បាន​សម្រេច​ប្រ​យោ​ជន៍​ខ្វះ​មិន​​ខាន ឯសាកសព​មនុស្ស​យើង មិន​ត្រឹម​តែ​មិន​មាន​​ប្រយោ​ជន៍ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ក្លិន​អសោចិ៍ទៀត​ផង។ សាកសព​អាក្រក់​មែន​ហើយ តែ​មិន​អាក្រក់​ដូច​មនុស្ស​រស់ ដែល​ប្រព្រឹត្ត​អាក្រក់​ទេ ព្រោះ​សាកសព​អាក្រក់​
images/articles/2058/Untitled-1-Recovered.jpg
កាល​នោះ​ ខ្ញុំ​លះ​ចោល​កូន និង​ប្រ​ពន្ធ​ផង ទ្រព្យ​និង​ស្រូវ​ផង​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
កាល​ណា​ខ្ញុំ​ឃើញ​ព្រះ​សាស្តា​ព្រះ​អង្គ​គ្មាន​ភ័យ​អំពី​ទី​ណា​ជា​ដំបូង​ក្នុង​កាល​នោះ​សេចក្តី​សង្វេគ​ក៏​មាន​ដល់​ខ្ញុំ​ព្រោះ​ឃើញ​ព្រះ​សាស្តា​ជាឧត្តម​បុរស​។អ្នក​ណា​ច្រាន​សិរី​ដែល​មក​(រក​ខ្លួន​)ដោយ​ដៃ​ឬ​ជើង​អ្នក​នោះ​ឈ្មោះថាញ៉ាំង​ព្រះ​សាស្តា​បែប​នេះ​ឲ្យ​ត្រេក​អរ​ហើយ​ឲ្យ​ប្រាស​ចាក​សេចក្តី​ត្រេក​អរ​វិញ។ ក្នុងកាល​នោះ​ខ្ញុំ​លះ​ចោល​កូននិង​ប្រ​ពន្ធ​ផងទ្រព្យ​និង​ស្រូវ​ផង​កោរ​សក់​និង​ពុក​ចង្កាហើយ​ចូល​ទៅ​កាន់ផ្នួស
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.14
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿