images/articles/1623/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,១០០ ដង)
អាភរណៈដ៏ប្រសើរ
ម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួន ចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួន ទើបជាអ្នកមានជោគល្អបីដូចបានទទួលពរអំពីព្រះឥន្ទ។
កូនជាទីស្រលាញ់របស់ម៉ែ កូនពិតជាបានឃើញហើយ ចំពោះប្រុសស្រីខ្លះ តែងខ្លួនឆើតឆាយ តាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុត ព្រមដោយអលង្ការ ប៉ុន្តែ មិនចេះរៀបចំខ្លួនជាទីស្រឡាញ់ចូលចិត្តឡើយ។
images/articles/1621/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,១១៤ ដង)
សុត្តន្តបិដក សុទ្ទកនិកាយ
ធម្មបទគាថា បិដកលេខ ៥២
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
(១១)- ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោស ប្រទូស្ដហើយ ពោលក្ដី ធ្វើក្ដី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះទៅ ដូចកង់រទេះវិលតាមដាន
images/articles/1619/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៨៩៦ ដង)
អ្នកឈ្លាសរមែងលះបង់កម្មដ៏លាមកបាន
អ្នកឈ្លាសអ្នកឆ្លាត គឺតែងតែទម្លាក់កម្ចាត់បង់ចោលនូវកម្មទាំងឡាយដែលជាកម្មដ៏លាមក ឲ្យបានឆ្ងាយចេញពីសន្ដាន។
អ្នកមានប្រាជ្ញា គឺមិនសន្សំនូវកម្មអាក្រក់ឡើយមិនចាំបាច់ដល់កម្មធំដំនោះទេ សូម្បីតែកម្មមិនច្រើនមានប្រមាណតិចក៏ដោយ អ្នកឈ្លាសគឺប្រាកដជាមិនធ្វើដាច់ខាច។
អ្នកប្រាជ្ញទាំងឡាយ រមែងតែងតែលះបង់កម្មខ្មៅចេញពីសន្ដានចិត្ត
images/articles/1618/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៧,១១៥ ដង)
បុគ្គលអ្នកធ្វើបុណ្យបានផលឃើញនឹងភ្នែក ៦ រូបគឺ
១- នាយបុណ្ណទាសីនោះ បានថ្វាយភត្តាហារដល់ព្រះសារីបុត្តត្ថេរ ក៏បានជាបុណ្ណកសេដ្ឋីក្នុងថ្ងៃថ្វាយភត្តាហារនុះឯង។
២- ព្រះនាងគោបាលមាតា ប្រកបដោយសទ្ធា យកសក់ទៅលក់បាន ៨ កហាបណៈហើយក៏ទ្រព្យ ៨ កហាបណៈនោះទៅទិញអាហារបិណ្ឌបាត ថ្វាយដល់ព្រះមហាកច្ចាយនត្ថេរ ក៏បានផលជាទិដ្ឋធម្មវេទនីយកម្ម
images/articles/1616/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥៧៨ ដង)
មិនគួរប្រឹងប្រែងក្នុងអំពើលាមកទាំងពួងទេ
កិច្ចការងារជាកុសល គឺ មានច្រើនណាស់ដែលយើងត្រូវធ្វើ មិនមែនក្រៅពីការងារដាំបាយស្លនិងការងារចិញ្ចឹមជីវិត ផុតរដូវកាលធ្វើហើយក៏ត្រូវចប់ដែរនោះគឺមិនមែនទេ នៅមានការងារដែលត្រូវធ្វើឬដែលត្រូវបង្កើតឡើងតាមដួងចិត្ត ហើយការងារតាមផ្លូវចិត្តនេះ គឺមិនប្រាកដថាវាជាការងារកុសលទាំងស្រុងនោះ ព្រោះចិត្តនៅមានកិលេស
images/articles/1617/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៥៧ ដង)
ថ្ងៃឆ្លងទន្លេកូនដឹងទេម៉ែស្រក់ទឹកភ្នែក
ថ្ងៃដែលកូនកើតចេញពីផ្ទៃរបស់ម៉ែ គឺជាថ្ងៃដែលម៉ែទទួលរងនូវទារុណកម្ម ដ៏យ៉ាងធ្ងន់ក្រៃលែង ជាថ្ងៃនៃសេចក្ដីទុក្ខដ៏ធំធេងរបស់ម៉ែ និងជាថ្ងៃដែលជីវិតរបស់ម៉ែស្ថិតនៅក្បែរមាត់នៃមច្ចុរាជ ម៉ែខំបម្រននាលនៅលើគ្រែ ខ្លួនប្រាណរបស់ម៉ែញ័រចំប្រប់ ដោយការឈឺចុកចាប់ផ្ទៃមុខម៉ែស្លេកស្លាំងអស់ ស្ទើរតែគ្មានឈាមមួយតំណក់ ទឹកភ្នែកម៉ែស្រក់ហូរមកមិនដាច់
images/articles/1615/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៧៤៩ ដង)
បុគ្គលអ្នកសម្រួមមិនសន្សំនូវពៀរឡើយ
នៅក្នុងអត្តភាពជាមនុស្ស គឺមិនគួរសាងភាពច្រឡើសទៅលើសង្គមនៃមហាជន ជាពិសេសគឺមិនត្រូវសាងនូវពៀរដាក់ឲ្យខ្លួនឯងឡើយ។
ចិត្តដែលមិនធ្លាប់មានការអប់រំ គឺជាចិត្តដែលនឹងសាងនូវពៀរឲ្យដល់ខ្លួនឯងនិងអ្នកដទៃផងដែរ។
សេចក្ដីមិនសង្រួម គឺ ជាប្រភពនៃការសាងនូវពៀរវេរា ហើយពៀរវេរាគឺតែងតែនាំមកនូវសេចក្ដីទុក្ខហើយសេចក្ដីទុក្ខ
images/articles/1610/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៣៧ ដង)
ម៉ែសូមឲ្យកូនតាំងចិត្តរៀនដោយល្អ គ្រប់វិជ្ជាទាំងអស់ដែលជាវិជ្ជាមានប្រយោជន៍។ ម៉ែសូមឲ្យកូនអស់ប្រាក់ក្នុងការដូរយកនូវចំណេះវិជ្ជា។ ប្រាក់នោះឯង បើមិនអស់ទៅដើម្បីការបាននូវចំណេះវិជ្ជាទេ ក៏ត្រូវអស់ទៅក្នុងផ្លូវដទៃដែរ ដូចជា ការប្រើប្រាស់សម្លៀកបំពាក់ ការបរិភោគចំណីអាហារជាដើម តែរបស់នោះមិនមានតម្លៃដូចវិជ្ជាទេ ថែមទាំងមិនឋិតថេរយឺនយូរទៀតផង។ឯចំណែកវិជ្ជាវិញ ជារបស់ឋិតថេរជាប់តាមខ្លួនកូនរហូតមួយជីវិត ប្រើប៉ុនណាក៏មិនចេះអស់ រឹតតែជីករឹតតែជួបរឹតតែស្រាវជ្រាវរឹតតែចេះ រឹតតែប្រើរឹតតែជំនាញ ដូច្នេះការចាយវាយប្រាក់ដូរនូវចំណេះចេះដឹង ទើបបណ្ឌិតពោលសរសើរ។
ម៉ែសូមឲ្យកូននឹករលឹកជានិច្ចថា ប្រាក់មួយរយៗនោះគឺជាតំណក់ញើសឈាមរបស់ម៉ែឪដែលខំប្រឹងធ្វើការ។ ម៉ែសូមឲ្យកូនយល់ដឹងក្នុងការចាយប្រាក់ គឺត្រូវចាយឲ្យមានប្រយោជន៍ជាទីបំផុត។ ព្យាយាមយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯង កុំខ្ជះខ្ជាយខ្ជោកខ្ជាកឲ្យសោះ។សូមកូនម៉ែ ខំប្រឹងរៀនឲ្យបានឡើងថ្នាក់រាល់ឆ្នាំ ព្រោះការរៀនធ្លាក់ត្រូវត្រួតថ្នាក់ គឺជាការខូចពេលវេលា ខូចកម្លាំងចិត្តនិងអស់ប្រាក់ថែមផ្ទួនទៅទៀតផង។
អ្នកប្រាជ្ញបានពោលថា << មនុស្សល្ងង់ កាលបើមានពេល ក៏រីករាយភ្លើតភ្លើនទៅក្នុងការរកអាហារឆ្ងាញ់ៗមកដាក់មាត់ ដាក់ពោះ ចំណែកមនុស្សឆ្លាត កាលបើមានពេលហើយ ក៏រីករាយក្នុងការរកអាហារមកដាក់ខួរក្បាលនាំឲ្យមានបញ្ញា ដូច្នេះ កូនម៉ែត្រូវរៀនច្រើន អាចច្រើន ស្ដាប់ច្រើន ហើយសំខាន់បំផុត ត្រូវមានមិត្តល្អ >> ។
ដកស្រង់ចេញពីសៀវភៅ ម៉ែ
ដោយ៥០០០ឆ្នាំ
images/articles/1611/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៨៣ ដង)
បុណ្យតែងជួយអ្នកដែលប្រព្រឹត្តល្អ
យើងបានសិក្សាអំពីទង្វើល្អរបស់ខ្លួនយើងហើយ តែមានបុគ្គលខ្លះយល់ច្រឡំថាធ្វើល្អហើយបុណ្យមិនជួយ មានអ្នកខ្លះទៀតពោលថាមិនចាំបាច់ធ្វើបុណ្យទេព្រោះបុណ្យមិនជួយយើងឡើយខំធ្វើអ្វី ទាំងអស់នេះហើយជាបញ្ហាយ៉ាងខ្លាំងបំផុតក្នុងព្រះពុទ្ធសាសនា។
តាមសេចក្ដីពិតបុណ្យតែងជួយយើងជានិច្ច ដូចជាគាថាព្រះពុទ្ធទ្រង់សម្ដែង សុខោ បុញ្ញស្ស ឧច្ចយោ
images/articles/1605/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣២,៨៩២ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
នៅពេលដែលយើងទាំងអស់គ្នា បានអាចអំពី ពុទ្ធកាលរបស់ព្រះអង្គហើយនោះ ពេលនេះយើងនឹងបានដឹងអំពីកិច្ចការរបស់ព្រះអង្គខ្លះៗ ទុកជាមិនបានសិក្សាពិស្ដារយ៉ាងណាក៏ដោយ តែសូមពុទ្ធបរិស័ទសិក្សានូវពុទ្ធកិច្ចរបស់ព្រះអង្គដោយសង្ខេបនេះចុះ។
កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញូពុទ្ធ មានស្ដេចយាងចេញទៅបិណ្ឌបាតពីព្រឹកព្រលឹម
images/articles/1604/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២៧៦ ដង)
បុណ្យរមែងចម្រើនដល់បុគ្គលអ្នកឲ្យ
បុណ្យកុសល មិនមែនចេះតែកើតឡើងដល់បុគ្គលអ្នកខ្ជិលធ្វើបុណ្យទេ តែបុណ្យកុសលរមែងកើតឡើងដល់បុគ្គល ដែលមានចិត្តនឹកបំពេញនូវបុណ្យកុសល។ បុគ្គលដែលបានធ្វើនូវបុណ្យ គឺ ជាអ្នកដែលចេះស្រលាញ់ខ្លួនឯងដោយពិត។
ខ្ញុំចង់ពោលពីជនពាល ដែលមិនចេះស្រលាញ់បុណ្យ ស្អប់ខ្ពើមមិនចូលចិត្តបុណ្យបន្តិចសចុះ ដូច្នេះចាំបន្តទៅនេះ
images/articles/1603/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៩៦ ដង)
ពេលឈឺធ្ងន់ច្រើនតែគិតដល់ម៉ែ
មនុស្សយើងដោយទូទៅ នៅពេលខ្លះអាចភ្លេចគិតដល់ម៉ែ ព្រោះរវល់តែសប្បាយរីករាយទៅដោយកាមគុណឬរវល់នៅក្នុងការងាររបស់ខ្លួនផ្សេងៗ ប៉ុន្តែដល់ពេលដែលខ្លួនមានជំងឺធ្ងន់អ្វីមួយ កូនគ្រប់គ្នាច្រើនតែគិតរកម៉ែ ព្រោះធ្លាប់ជំពាក់ចិត្តនឹងម៉ែកាលពីខ្លួននៅតូច។
ក្នុងសម័យដែលខ្លួនជាកូននៅតូច កាលបើឈឺចាប់អ្វីៗ ម៉ែតែងតែនៅថែរក្សាថ្នាក់ថ្នមជានិច្ច
images/articles/1601/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩៩២ ដង)
អង្គុលិមាលចោរ យារដាវ ដេញតាមព្រះពុទ្ធអង្គមានបំណងនឹងប្រហារព្រះអង្គ ដើម្បីឲ្យបានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួន គ្រប់មួយពាន់នាក់ ។ មានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង ដែលខ្លួនតាមព្រះពុទ្ធអង្គមិនទាន់កាលដែលហត់ពេកមិនអាចរត់តទៅទៀតបានទើបហៅឲ្យព្រះអង្គឈប់ថា <<សមណៈឈប់ សមណៈឈប់>>។
ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា<<ម្នាលអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងទេដែលមិនទាន់ឈប់នោះ>>។
អង្គុលិមាលសួរព្រះអង្គថា <<បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគតឈប់ ទាំងពោលចំពោះខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាន់ឈប់ដូច្នេះវិញ ។ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្ដីនោះនឹងព្រះអង្គ ព្រោះហេតុអ្វី បានជាព្រះអង្គឈ្មោះថាឈប់ ឯខ្ញុំព្រះអង្គឈ្មោះថាមិនទាន់ឈប់ >> ។
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា << ម្នាលអង្គុលិមាល តថាគតឈ្មោះថាឈប់ ព្រោះដាក់ចុះនូវអាជ្ញា ចំពោះសត្វទាំងពួងគ្រប់ពេលវេលាហើយ ចំណែកឯអ្នកវិញ ជាបុគ្គលមិនសង្រួមក្នុងពពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថាឈប់ ឯអ្នកឈ្មោះថាមិនទាន់ឈប់ទេ >> ។
អង្គុលិមាលចោរបាននូវសតិ ឃើញទោសរបស់ខ្លួនឯង គ្រវែងចោលដាវព្រមទាំងអាវុធផ្សេងៗទៀតហើយចូលទៅស្វាយបង្គំព្រះបាទានៃព្រះបរមសាស្ដា សូមផ្នួសនឹងព្រះអង្គ លះបង់ចោលនូវបាបកម្ម អំពើអាក្រក់ដែលធ្លាប់ធ្វើទាំងពួងនោះ លុះក្រោយមកក៏បានសម្រេចជាព្រះអរហន្តមួយអង្គដែរ។
ចំណែកយើងវិញ ឈប់ហើយឬនៅ? ឈប់ធ្វើអាក្រក់ ឈប់ឈ្លោះគ្នា ... ដើម្បីសេចក្ដីសុខបរិសុទ្ធជារបស់ចំពោះយើងខ្លួនឯង។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1602/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៣០១ ដង)
រូបស្អាត ក្លិនក្រអូប
ផ្កាឈើដែលចេញពីចុងមែកក្ដី ចេញពីដើមក្ដីសូម្បីថាដើមនៅទាបតឿជាប់នឹងផែនដីក៏ដោយ ឲ្យតែថារូបស្អាត ហើយមានក្លិនក្រអូប មនុស្សទាំងឡាយគេមិនរង្កៀសអ្វីឡើយ គេរមែងបេះ ឬកាត់ចេញពីដើម នាំយកមកក្រងដើម្បីប្រដាប់សីសៈ ឬក៏ដាក់ថូដើម្បីថ្វាយព្រះពុំនោះសោតទេ គេដាក់ភាជនៈណាមួយដោយល្អ ហើយតាំងទុកក្នុងបន្ទប់ទទួលភ្ញៀវជាដើម ដោយមិនចាំបាច់រំពឹងគិត
images/articles/1600/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៩៩ ដង)
ព្រះតេជ~ព្រះគុណ
ក្នុងលោកនេះ មានធម្មជាតិដែលនាំឲ្យមានពន្លឺភ្លឺស្វាងសឹងឃើញបានដោយងាយ ២ ប្រការគឺ ១ ដួងអាទិត្យ និង ១ ទៀតគឺដួងចន្ទ។
ដួងអាទិត្យនោះ មានលក្ខណៈក្ដៅខ្លាំង មានអំណាចតេជះជាទីគួរខ្លាច គួរញញើត ចំណែកដួងចន្ទវិញមានលក្ខណៈត្រជាក់ ស្រទន់ ជាទីគួរឲ្យរីករាយ ព្រោះភ្លឺស្វាងព្រមដោយសភាពស្ងប់ស្ងាត់។ ម្យ៉ាងទៀត ដួងអាទិត្យជាដួងភ្លើងដ៏ធំក្រៃលែង
images/articles/1599/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៦៧ ដង)
ប្រើសជាមួយគុម្ភព្រៃ
មានសត្វប្រើសមួយ ត្រូវនាយព្រានដេញប្រហារ ក៏ខំប្រឹងរត់គេចពួន បានចូលអែបទៅនឹងគុម្ពព្រៃមួយ។ ដោយផុតពីក្រសែភ្នែករបស់ព្រាន ធ្វើឲ្យព្រានរត់ដេញហួសអំពីទីនោះទៅ។
ប្រើសមានការសប្បាយចិត្ត ព្រោះគិតថា បានរួចផុតពីភ័យហើយ ទើបបេះស៊ីស្លឹកឈើនៃគុម្ពព្រៃនោះឯងស៊ីរហូតទាល់តែគុម្ពព្រៃស្រឡះ អាចមើលឃើញខ្លួនឯងបានច្បាស់ពីផ្លូវដើរមក។