10
ថ្ងៃ សុក្រ ទី ០៣ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦,១៤៣
Today
ថ្ងៃម្សិលមិញ ៥៥,៣២៩
ខែនេះ ១២៤,៩៣៥
សរុប ១២៩,០៦៥,៤៦៣
free counters
កំពុងទស្សនា ចំនួន
រឿងនិទានអប់រំចិត្ត
images/articles/1201/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១១៩១ ដង)
រឿង​ភិក្ខុ​ជា​ញាតិ និង​ប្រេត (ចាក បេ. ខុ.) (ទោស​បាណាតិបាត និង​ទោស​នៃ​សេចក្តី​កំណាញ់) កាល​កន្លង​ទៅ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ ព្រះ​នាម​កិក្តវាស សោយ​រាជ្យ​ក្នុង​នគរ​នោះ​ មាន​ព្រះ​រាជ​បុត្រ​មួយ​ព្រះ​នាម​បទុដ្ឋ​កុមារ ។ ព្រះ​រាជបុត្រ​អង្គ​នេះ​បាន​មើល​ងាយ​ព្រះ​បច្ចេក​ពុទ្ធ​ថ្វាយ​បង្គំ​ខ្លួន ក៏​លោត​ចុះ​ពី​ខ្នង​ដំរី​ទៅ​កញ្ឆក់​យក​បាត្រ​ពី​ព្រះ​បច្ចេក​ពុទ្ធ ដែល​កំពុង​និមន្ត​បិណ្ឌបាតបោក​បំបែក​ជាន់​កំទេច​ចោល ធ្វើ​ឲ្យ​លោក​អត់​ចង្ហាន់ ។ ព្រះ​បច្ចេក​ពុទ្ធ ក៏​និមន្ត​ទៅ​កាន់​ញក​ភ្នំ​នន្ទមូល​វិញ ។ រឿង​នេះ​សង្ខេប​តែ​ប៉ុណ្ណេះ ដល់​ព្រះ​រាជ​កុមារ​នោះ​ទីវង្គត​ទៅ​ ទៅ​កើត​ក្នុង​អវចី​មាហាន​រក​អស់ ៨៤០០០​ឆ្នាំ ដល់​អស់​ផលកម្ម មក​កើត​នា​ត្រកូល​អ្នក​នេសាទ​ម្នាក់ នៅ​ក្នុង​អាណា​ខេត្ត​ក្រុង​សាវត្ថី ឈ្មោះ​ហិរិក​កុមារ ជា​បុគ្គល​រលឹក​ជាតិ​បាន ។ កុមារ​នេះ​តាំង​ពី​ធំ​ដឹង​ក្តី​ទ្បើង​កាល​ណា​រលឹក​ឃើញ​សេចក្តី​ទុក្ខ ដែល​ខ្លួន​ទៅ​កើត​ក្នុង​នរក​ប្រេត ក៏​កើត​សេចក្តី​ខ្លាច​បាប​ជា​ទី​បំផុត ។ ក្នុង​គ្រួសារ​ហិរិ​កុមារ​មាន​មុខ​របរ​តែ​មួយ​គឺ របរ​នេសាទ​ត្រី. រាល់​តែ​ថ្ងៃ​មាតាបិតា​និង​បងៗ នាំ​កុមារ​ទៅ​ដាក់​លប​ដាក់​លាយ ចង​សន្ទូច​បង់​សំណាញ់​ជា​ដើម ។ កុមារ​ចេះ​តែ​ហែក​លប​លាយ​ ចាប់​ត្រី​រស់ៗ បោះ​ចោល​ទៅ​ក្នុង​ទឹក​ ហើយ​ចេះ​តែ​ និយាយ​ថា​បាប​ៗ ទោះ​បី​មាតា​បិតា​បងៗ ជេស្តី​វាយ​ដូច​ម្តេច​ក៏​នៅ​តែ​ធ្វើ​ដូច្នោះ​ទៀត ។ បើ​ទុក​ឲ្យ​នៅ​ផ្ទះ​ លួច​ដុត​លប​លោយ​ចោល​អស់ ។ មាតាបិតា​ខឹង​ខ្លាំង ក៏​បណ្តេញ​​ចុះ​ពី​ផ្ទះ​ដើរ​តាម​ផ្លូវ​ទៅ បង​ប្រុស​មាន​សេចក្តី​អាណិត យំ​សោក​អង្វរ​មាតា​បិតា​ឲ្យ​ហៅ​មក​វិញ​តែ​មាតា​បិតា​មិន​ព្រម ។ លុះ​កុមារ​ដើរ​ឆ្ងាយ​ផុត​ពី​ភូមិ​ទៅ​បាន​ជួប​នឹង​ព្រះ​អានន្ទ​កំពុង​និមន្ត​បិណ្ឌ​បាត ក៏​ចេះ​តែ​ដើរ​តាម​ដរាប​ដល់​វត្ត ។ លោក​សួរ​ដឹង​ថា មាតា​បិតា​លះ​បង់​ចោល​ហើយ ក៏​បំបួស​ជា​សាមណេរ តាម​សេចក្តី​សុំ​របស់​កុមារ​នោះ ។ ដល់​បួស​ហើយ​ទៅ​បិណ្ឌ​បាត​មិន​បាន​សោះ​ដោយ​ផល​បាប​កាល​កើត​ជា​ទុដ្ឋ​កុមារ វាយ​បំបែក​បាត្រ​ព្រះ​បច្ចេក​ពុទ្ធ​នោះ​ឯង ។ ថ្ងៃ​មួយ​ព្រះ​អានន្ទ​នាំ​ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្តុទ្ធ ព្រះ​អង្គ​ទ្រង់​ជ្រាប​កម្ម​ពៀរ​មួយ​ឲ្យ ដោយ​ប្រាប់​ឲ្យ​ដង​ទឹក​ប្រគេន​ភិក្ខុ​សង្ឃ​ឆាន់​ស្រង់​រាល់ៗ​ថ្ងៃ ពួក​ភិក្ខុ​មាន​សេចក្តី​អាណិត ក៏​ឲ្យ​បាយ​ចំណី​តាំង​ពី​ពេល​នោះ​មក. ដល់​អាយុ​បាន ២០ ឆ្នាំ ព្រះ​អានន្ទ​ឲ្យ​ឧបសម្បទា​ជា​ភិក្ខុ មិន​យូរ​ប៉ុន្មាន​ក៏​បាន​សម្រេច​អរហត្ត​ផល ជា​ព្រះ​អរហន្ត​មួយ​ក្នុង​លោក ។ កាល​ជា​ខាង​ក្រោយ​ លោក​បាន​នាំ​ភក្ខុ​ ១២ រូប​ទៅ​ធ្វើ​សមណ​ធម៌​លើ​កំពូល​ភ្នំ​សានុវាសី ។ ឯ​មាតា​បិតា​បង​ប្អូន​គ្រួសារ​លោក ដល់​អស់​អាយុ​ទៅ​កើត​ជា​ប្រេត អត់​ឃ្លាន​នៅ​ចន្លោះ​ភ្នំ​នោះ មាន​មាត់​តូច​ប៉ុន​ក្តិត​ម្ជុល​ កើត​ដំបៅ​ស្អុយ​រលួយ​ពេញ​ខ្លួន មាន​សេចក្តី​ស្រេក​ឃ្លាន​ខ្លាំង ផឹក​ទឹក​​ស៊ី​បាយ​មិន​កើត ដោយ​អំណាច​ទោស​បាណាតិបាត និង​សេចក្តី​កំណាញ់​មិន​ដែល​ធ្វើ​បុណ្យ​ទាន ។ ពួក​ប្រេត​ទាំង​នោះ​ដឹង​ថា​ហិរិភក្ខុ​នៅ​លើ​កំពូល​ភ្នំ​សានុវាសី នោះ​ត្រូវ​ជា​កូន ជា​ប្អូន​ជា​បង​របស់​ខ្លួន​ពី​ជាតិមុន ដល់​វេលា​និមន្ត​ចុះ​ទៅ​បិណ្ឌ​បាត ក៏​ទៅ​ឈរ​បង្ហាញ​ខ្លួន​ដល់​លោក ប៉ុន្តែ​ផល​កម្ម​ដែល​បណ្តេញ​លោក​មិន​ឲ្យ​នៅ​ជា​មួយ កាល​លោក​នៅ​ជា​កុមារ​នោះ​ បណ្តាល​បិទ​បាំង​មិន​ឲ្យ​លោក​ឃើញ ឬ​គិត​នឹក​ដល់​ទ្បើយ ។ ថ្ងៃ​មួយប្រេត​ជា​បង​ប្រុស​ ដែល​យំ​សោក​សុំ​អង្វរ​មាតា​បិតា​ដែល​មាតា​បិតា​បណ្តេញ​លោក​ ត្រូ​វ​បាន​ជួប​​នឹង​លោក ហើយ​យំ​សោក​រៀប​រាប់​ប្រាប់​ថា មាតា​បិតា​គ្រួសារ​ទាំង​អស់ ស្លាប់​ទៅ​កើត​ជា​ប្រេត​អត់​ឃ្លាន​វេទនា​ណាស់​ មាន​មាត់​តូច​ប៉ុន​ក្តិត​ម្ជុល ។ លោក​ឮ​ដូច្នេះ​ហើយ​មាន​សេចក្តិ​សង្វេគ អាណិត​អាសូ​ពន់​ពេក ទើប​លោក​ធ្វើ​ទាន​ចំពោះ​សង្ឃ ឧទ្ទិស​ផល​ឲ្យ​ដល់​ប្រេត​ទាំង​នោះ ផល​នោះ​ ក៏​បាន​តែ​ប្រេត​ជា​បង​ប្រុស​មួយ​ប៉ុណ្ណោះ ដល់​ពេល​ខាង​ក្រោយ​មក​ ទើប​បាន​ដល់​ប្រេត​ទាំង​នោះ ក៏​បាន​ក្លាយ​ខ្លួន​ជា​រុក្ខ​ទេវតា​ក្នុង​ពេល​នោះ​ហោង ដោយ​អំណាច​ទាន​ដែល​ហិរិកភិក្ខុ​ជា​ព្រះ​អរហន្ត​លោក​ឧទ្ទិស​ឲ្យ ។ ហិរិភិក្ខុ​ និង​ភិក្ខុ​ទាំង​ ១២ អង្គ​នាំ​គ្នា​ទៅ​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ អំពី​រឿង​ប្រេត​នោះ. ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ប្រជុំ​បរិស័ទ ហើយ​សំដែង​ធម៌​ទេសនា ប្រារព្ធ​រឿង​ប្រេត​នោះ​ ដល់​ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ច​ធម៌ ៤ ប្រការ​មនុស្ស និង​ទេវតា​ទាំង​ទ្បាយ ដែល​បាន​ស្តាប់​ ក៏​បាន​សម្រេច​មគ្គផល​តាម​និស្ស័យ​រៀង​ខ្លួន ។ អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1202/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧៥៨១ ដង)
រឿង​ជាង​កែវ​មណី និង​កណ្តុរ​ (ចាក អ. ព.) (ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ) កាល​កន្លង​ទៅ​ហើយ មាន​សេដ្ឋី​ម្នាក់​ មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នៅ​ក្នុង​ស្រុក​មួយ​ក្នុង​ក្រុង​ពារាណសី ដែន​កាសី ។ គាត់​កប់​ប្រាក់​ ៤០ កោដិ​ក្នុង​ផែន​ដី ។ ភរិយា​សេដ្ឋី​ធ្វើ​មរណកាល​ទៅ​កើត​ជា​កណ្តុរ​នៅ​ថែររក្សា​ប្រាក់​នោះ ។ ត្រកូល​ទាំង​អស់​ ក៏​វិនាស​ទៅ​តាម​លំដាប់ ។ ស្រុក​នោះ​កាល​ម្ចាស់​លះ​បង់​ចោល​ហើយ​ រក​តែ​ចំណាំ​ផង​មិន​បាន ។ កាល​នោះ​ មាន​ជាង​កែវ​មណី​ម្នាក់ គាស់​ដុំ​ថ្ម​រើរក​កែវមណី​ហើយ​គាស់​ថ្ម​ក្នុង​ស្រុក​ចាស់​នោះ​យក​ដំ ។ មេ​កណ្តុរ​ត្រាច់​ចុះ​ទ្បើង​ទៅ​រក​ចំណី បាន​ប្រទះ​នឹង​ជាង​នោះ មាន​សេចក្តី​ស្រទ្បាញ់​កើត​ទ្បើង​ដោយ​គំនិត​ថា ទ្រព្យ​របស់​អញ​ច្រើន គង់​តែ​វិនាស​ដោយ​មិន​សម​ហេតុ​ផល អាត្មា​អញ​ចូល​ដៃ​ជា​មួយ​ជាង​នេះ នឹង​ចាយ​វាយ​ទ្រព្យ​បាន​ស្រួល ហើយ​ពាំ​មួយ​កហាបណៈ​ទៅ​កាន់​សំណាក់​ជាង​នោះ ។ ជាង​ឃើញ​ក៏​និយាយ​លួង​លោម​ថា ម្នាល​នាង​ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ពាំ​កហាបណៈ​មក​ក្នុង​ទី​នេះ ? ម្នាល​អ្នក​ ចូរ​អ្នក​យក​កហាបណៈ​នេះ​ទៅ​ចាយ​វាយ ហើយ​នាំ​យក​សាច់​មក​ឲ្យ​ខ្ញុំ​ផង ។ ជាង​យក​កហាបណៈ​នោះ​ទៅ​ផ្ទះ ហើយ​ទិញ​សាច់​យក​មក​ឲ្យ​មេកណ្តុរ​នោះ ៗ ទទួល​សាច់​យក​ទៅ​ស៊ី​ឯ​លំនៅ​ខ្លួន ។ មេកណ្តុរ​តែង​ឲ្យ​ទ្រព្យ​រាល់ៗ ថ្ងៃ​ដល់​ជាង​នោះ​ហើយ​ទទូល​យក​ សាច់​មក​បរិភោគ ។ ថ្ងៃ​ក្រោយ​បាន​ប្រគល់​ទ្រព្យ​ទាំង​អស់​ឲ្យ​ជាង​កែវ​មណី ៗ​ក៏​ទិញ​សាច់​យក​មក​ឲ្យ​កណ្តុរ​ជា​រាល់​ថ្ងៃ​ដែរ ។ (​មហា សំ .សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1215/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៩៥៥៩ ដង)
រឿង​ស្វា​ពោធិសត្វ (ចាក វា. ឯ.) (អ្នក​មាន​សតិ​ស្មារតី​វាង​វៃ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង) ក្នុង​កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្មទត្ត​សោយ​រាជ្យ​សម្បត្តិ​ក្នុង​នគរ​ពារាណសី កាល​នោះ​ព្រះ​ពោធិសត្វ​ទ្រង់​សោយ​ព្រះ​ជាតិ ជា​ស្វា​មាន​រូប​ធំ​ស្រមូវ មាន​កម្លាំង​ខ្លាំង​ដូច​ដំរី​ស្តរ បាន​ដើរ​ទៅ​មាត់​ស្ទឹង​ឃើញ​កោះ​មួយ ដែល​បរិបូណ៍​ដោយ​រុក្ខជាតិ​មាន​ផ្លែ ក៏​លោត​អំពី​មាត់​ស្ទឹង ទៅ​ជាន់​ដុំ​ថ្ម​មួយ​កណ្តាល​ស្ទឹង
images/articles/1217/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨៦០៣ ដង)
រឿង​ប្រើស និង​ព្រាន​ព្រៃ (ចាក ក. ទុ.) (អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ) កាល​កន្លង​ទៅ​ហើយ​មាន​សត្វ​ប្រើស​ ១ អណ្តើក ១ រងាវ​កក ១ ជា​សម្លាញ់​នឹង​គ្នា នៅ​អាស្រ័យ​ក្នុង​ព្រៃ​ហេមពាន្ត. អណ្តើក​នៅ​ក្នុង​ស្រះ រងារ​កក​នៅ​លើ​ចុង​ឈើ​ក្បែរ​ស្រះ​នោះ​ដែរ ។​ សម័យ​មួយ​មាន​ព្រាន​ម្នាក់​ ដើរ​ស្វែង​រក​បាញ់​សត្វ​ក្នុង​ព្រៃ បាន​ប្រទះ​ឃើញ​ស្នាម​ជើង​ប្រើស​ចុះ​ផឹក​ទឹក​ស្រះ​នោះ​ថ្មី​ៗ ក៏​យក​អន្ទាក់​ព្រ័ត្រ
images/articles/1220/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥៧០៩ ដង)
រឿង​ខន្តិវា​ទិ​តាបស (ចាក ខ. ច.) (កុំ​ធ្វើ​បាប​មនុស្ស​មាន​ខន្តី ប្រយ័ត្ន​ផែន​ដី​ស្រូប) កាល​កន្លង​ទៅ​ហើយ ព្រះ​ពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៍ នាម​កុណ្ឌះ នៅ​ក្នុង​ក្រុង​ពារាណសី មាន​ការ​នឿយ​ណាយ​នឹង​កិច្ច​មាន​រវល់​ក្រៃ​ពេក​ក៏​ចេញ​ទៅ​បួស​ជា​តាបស នៅ​អាស្រ័យ​ក្នុង​ហេមវត្ត ហើយ​ក៏​មាន​បំណង​ចង់​ឆាន់​​វត្ថុ​ប្រៃ និង​ជូរ ក៏​ត្រឡប់​មក​កាន់​ក្រុង​ពារាណសី​សវិញ គង់​នៅ​ក្នុង​ឧទ្យាន​របស់​សេនាបតី​ម្នាក់​ជា​អ្នក​ទំនុក​បំរុង ។ ថ្ងៃ​មួយ​ព្រះ​រាជា ស្រវឹង​ស្រា​ជោគ​ជាំ មាន​ស្រី​របាំ​ចោម​រោម​ជា​បរិវារ យាង​ទៅ​កាន់​ឧទ្យាន ផ្ទំ​កើយ​ព្រះ​សិរ​លើ​ភ្លៅ​ស្រ្តី​ពេញ​ព្រះ​ទ័យ​មួយ​រូប​លង់​លក់​ស្កប់​ទៅ ។ គ្រា​នោះ​ស្ត្រី​ទាំង​ឡាយ​ដទៃ ឃើញ​ព្រះ​រាជា​ផ្ទំ​លក់​ហើយ ក៏​បបួល​គ្នា​ទៅ​កាន់​ឧទ្យាន ឃើញ​ព្រះ​ពោធិ​សត្វ​គង់​ទៀប​គល់​សាលព្រឹក្ស ដែល​មាន​ផ្កា​រីក​ស្គុះ​ស្គាយ​ត្រ​សាយ​សុំសាខា​សំយុង​មែក​ចុះ​មក​ក្រោម ហើយ​ថ្វាយ​បង្គុំ​អង្គុយ​ស្តាប់​ធម៌​ដោយ​សេចក្តី​គោរព ។ ព្រះ​រាជា​កើន​ឡើង​មិន​ឃើញ​ស្រី​ទាំង​នោះ​ទ្រង់​​ខ្ញាល់​ជា​ខ្លាំង​ ហើយ​ចាប់​ព្រះ​ខ័ន​យាង​ទៅកាន់​សំណាក់​តាបស ពេល​នោះ​ស្រី​ម្នាក់​ដែល​មាន​សេចក្តី​ស្និទិ្ធ​ស្នាល​នឹង​ព្រះ​រាជា​ជាង​គេ ស្ទុះ​ទៅ​ចាប់​ព្រះ​ខ័ន​ពី​ព្រះហស្ថ​ព្រះ​អង្គ ព្រះ​រាជាសួរ​ព្រះពោធិសត្វ​អាការ​​គួរ​ខ្លាច​ថា​នែ​សមណ៍​កំណោ​ អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច បពិត្រ​មហារាជ អាត្មា​ភាព​ចូលចិត្ត​និយាយ​​ថា​ ខន្តី ។ យ៉ាង​ម៉េច​ហៅ​ថា​ខន្តី ការ​មិន​បៀត​បៀន​សត្វ​ទាំង​ឡាយ​ ដែល​ជេរ​ប្រហារ​ផ្តាសារ​ចំពោះ​ខ្លួន ។ ព្រះ​រាជា​គិត​ថា អញ​បាន​ឃើញ​ខន្តី​របស់​តាបស​នោះ​ឥឡូវ​ហើយ ហើយ​ត្រាស់​ហៅ​បុរស​អ្នក​សម្លាប់​ចោរ​មក​បង្គាប់​ថា ចូល​អ្នក​ទាញ​តាបស​ចង្រៃ​នេះ​ផ្តួល​លើ​ផែន​ដី ហើយ​យក​រំពាត់​មាន​បន្លា​មក​វាយ​ពីរ​ពាន់​រំពាត់​ គឺ​ខាង​មុខ​ ប្រាំ​រយ​រំពាត់​ ខាង​ក្រោយ ប្រាំរយ​រំពាត់​ខាង​ឆ្វេង​ប្រាំ​រយ​រំពាត់ ខាង​ស្តាំ​ប្រាំ​រយ​រំពាត់​ដូច​គ្នា ។ បុរស​នោះ​ធ្វើ​យក​ចិត្ត​ទុក​ដាក់​តាម​ព្រះ​រាជ​បញ្ជា ។ ​ព្រះរាជា​ត្រាស់​សួរ​ម្តង​ទៀត​ថា អ្នក​ចូល​ចិត្ត​និយាយ​ថា​ម៉េច? បពិត្រ​​មហា​រាជ អាត្មា​ភាព​ចូល​ចិត្ត​និយាយ​ថា ខន្តី ៗ តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា ខន្តី​នៅ​ចន្លោះ​ស្បែក​អាត្មា​ភាព​ទៅ​វិញ ? មិន​មែន​នៅ​ចន្លោះ​ស្បែក​ទេ​ព្រះ​អង្គ ខន្តីនេះ នៅ​ក្នុង​ចន្លោះ​បេះ​ដូង​ដ៏​ជ្រៅ​​របស់​អាត្មា​ភាព ។ នែ​អ្នក​ ចូរ​កាត់​ដៃ​ជើង​តាបស​នេះ​ឲ្យ​ឆាប់ ។​ រាជ​បុរស​ក៏​កាត់​តាម​ព្រះ​រាជ​បញ្ជា ។ ព្រះ​រាជា​ត្រាស់​សួរ​ជា​គំរប់ ៣ ដង​ថា​អ្នក​ចូលចិត្ត និយាយ​ថា​ម៉េច ? បពិត្រ​មហារាជ អាត្មា​ចូលចិត្ត​និ​យាយ​​ថា​ខន្តី តែ​ព្រះ​អង្គ​បែរ​ជា​សំគាល់​ថា​ខន្តី​នៅ​នឹង​ដៃ​ជើង​អាត្មា​ទៅ​វិញ ខន្តី​ក្នុង​ដៃ​និង​ជើង​គ្មាន​ទេ ។ នែ​អ្នក​ចូរ​កាត់​ច្រមុះ និង​ត្រចៀក​តាបស​នេះ​ឲ្យ​ឆាប់ ។ បុរស​នោះ​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​ដូច​លើ​មុន ។​ព្រះរាជា​ត្រាស់​សួរ​តែ​ពាក្យ​ដដែល ៗ តាបស​ក៏​ឆ្លើយ​តែ​ពាក្យ​ដដែលៗ ដូច​គ្នា​ដរាប​តែ​ព្រះ​រាជា​ខ្ញាល់​ជា​ខ្លាំង​ លើក​ជើង​ទាត់​កណ្តាល​ដើម​ទ្រូង​ព្រះ​ពោធិសត្វ មួយ​ជើង​ភឹង​យ៉ាង​ធ្ងន់ ទើប​ថយ​ចេញ​ទៅ​ ក៏​ត្រូវ​ផែន​ដី​ស្រូប​ក្បែរ​ឧទ្យាន ឲ្យ​ទៅ​កើត​ក្នុង​អវិចី​មហា​នរក មាន​អណ្តាត​ភ្លើង​ក្រហម​ច្រាល​ឆ្អៅ ឆេះ​រោល​រាល​ស្រោប​ពេញ​ខ្លួន ។​ គ្រាន់​តែ​ស្តេច​អសប្បុរស​ចេញ​ទៅ​ភ្លាម​សេនាបតី​ចូល​ទៅ​ជូត​ឈាម​ព្រះ​ពោធិសត្វ ហើយ​ឲ្យ​លោក​គង់​ចុះ​និយាយ​យ៉ាង​នេះ​ថា ប្រសិន​បើ​លោក​ម្ចាស់​ដ៏​ចំរើន​ខ្ញាល់ គួរ​ខ្ញាល់​ចំពោះ​តែ​ព្រះ​រាជា ដែល​ធ្វើ​កំហុស​ដល់​លោក​ម្ចាស់ សូម​កុំ​ខ្ញាល់​នឹង​ជន​ដទៃ ។ តាបស​ស្តាប់​ពាក្យ​នោះហើយ​ពោល​គាថាថាៈ យោ មេ ហត្ថេ ច បាទេ ច កណ្ណនាសញ្ច ឆេទយិ ចិរំ ជីវតុ សោ រាជា នហិ កុជ្យន្តិ មាទិសា ។ ព្រះ​រាជាអង្គ​ណា ត្រាស់​បង្គាប់​ឲ្យ​កាត់​ដៃ ជើង​ត្រចៀក និង​ច្រមុះ​អាត្មា សូម​ឲ្យ​ព្រះ​រាជា​អង្គ​នោះ​មាន​ព្រះ​ជន្ម​វែង​បណ្ឌិត​ទាំង​ឡាយ អម្បាល​យ៉ាង​អាត្មា​មិន​ខឹង​ផ្តេស​ផ្តាស​ទេ ។ តាបស​ពោល​យ៉ាង​នេះ​ហើយ ក៏​ធ្វើ​មរណកាល​ក្នុង​ឧទ្យាន​នា​ថ្ងៃ​នោះ​ឯង ។​ ព្រោះ​ហេតុ​នោះ​ព្រះ​ភគ​វា​ត្រាស់​ថា៖ អហុ អតីតមទ្ធានេ សមណោ ខន្តីទីបនោ តំ ខន្តិយាយេវ ឋិតំ កាសីរាជា អឆេទយិ ។ ក្នុង​កាល​ដ៏​យូរ​លង់​ហើយ សមណៈ​អ្នក​ពោល​សរ​សើរ​ខន្តី​ត្រូវ​ស្តេច​កាសី​ប្រើ​គេ​ឲ្យ​សម្លាប់​ខ្លួន ដែល​ឋិត​នៅ​ក្នុង​ខន្តី ។ ស្តេច​កលាបុ​ក្នុង​កាល​នោះ គឺ​ភិក្ខុ​ទេវទត្ត​ក្នុង​កាល​ឥឡូវ​នេះ ឯ​ខន្តីវាទី​តាបស គឺ​ព្រះ​អរហន្ត​សម្មាសមត្តុទ្ធ​បរម​គ្រូ​យើង​នេះ ។(មហា សំ សុខ និស្សិត​សាលា​បាលី​ជាន់​ខ្ពស់) អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1223/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨១០៣ ដង)
រឿង​សមុទ្ទទេវតា (ចាក ស. តិ.) (សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ) កាល​ពុទ្ធ​សម័យ​ព្រះ​សម្តុទ្ធ​បរម​គ្រូ ទ្រង់​រំលឹក​ដាស់​តឿន​ឧបនន្ទភិក្ខុ ដែល​មាន​សេចក្តី​លោភ​គ្រប​សង្កត់ គឺ​ធម្មតា​របស់​ភិក្ខុ​ឧបនន្ទ តែ​ដល់​រដូវ​ចូល​វស្សា​ហើយ លោក​ដើរ​ទៅ​ចូល​វស្សា​ផ្ញើរ​គ្រប់​វត្ត ដែល​លោក​អាច​ទៅ​បាន វត្ត​ខ្លះ​លោក​ទុក​ស្បែក​ជើង ខ្លះ​ដំរង​ទឹក ខ្លះ​ទ្រនាប់​ជើង ខ្លះ​ឆ័ត្រ​ជា​ដើម ឲ្យ​ចូល​វស្សា​ជំនួស​​លោក​ដល់​ចេញ​វស្សា​លោក​ទៅ​វាយ​ចំណែក​លាភ​គ្រប់​វត្ត ដែល​លោក​បាន​ទុក​របស់​ទាំង​នោះ​ ដឹក​ទាំង​រទេះ​ៗ យក​មក​ប្រមូល​ទុក​ក្នុង​កុដិ​របស់​លោក ។ ពួក​ភិក្ខុ​ទាំង​ឡាយ​ទ្រាន់​ចិត្ត នាំ​គ្នា​ទូល​ព្រះ​សម្តុទ្ធ​តាម​ដំណើរ​រឿង ព្រះ​អង្គ​ទ្រង់​ប្រជុំ​សង្ឃ ហើយ​ហៅ​ឧបនន្ទ មក​រំលឹក​តាម​លំនាំ​ព្រះ​ពុទ្ធ​ពី​បូរាជ ទើប​នាំ​អតីត​និទាន​មក​សំដែង​ថា ភិក្ខុ​ឧបនន្ទនេះ មិន​មែន​ចង់​បាន​ឥត​របប​តែ​ក្នុង​ជាតិ​នេះ​ទេ កាល​ពី​ដើម​ក៏​ដូច្នេះ​ដែរ ។ ពី​ព្រេង​នាយ​យូរ​ហើយ​ ព្រះ​ពោធិសត្វ​កើត​ជា​សមុទ្រ​ទេវតា ថែរក្សា​មហាសមុទ្រ កាល​នោះ​មាន​ក្អែក​ទឹក​មួយ នៅ​អាស្រ័យ​នឹង​សមុទ្រ​នោះ ជា​សត្វ​មាន​សេចក្តី​លោភ​ច្រើន​ មួយ​ថ្ងៃ​ៗ ហើរ​មុជ​ងើបៗ ក្នុង​ទឹក​សមុទ្រ ស្រែក​បា្រប់​ត្រី​ទាំង​ឡាយ​កុះ​ឲ្យ​ផឹក​ទឹក​ច្រើន ក្រែង​អស់​ទឹក​សមុទ្រ ។ ដោយ​សេចក្តី​ហួង​ហែង​ហួស​ហេតុ​ នេះ​ សមុទ្រ​ទេវតា​ទ្រាន់​ចិត្ត​ពេក ស្តី​តិះ​ដៀល​ឲ្យ​ក្អែក​ទឹក​នោះ​ថា​នែ ! ក្អែក​ទឹក​អប្បឥត​ប្រាជ្ញា លោភលន់​ហួស​ហេតុ ទឹក​សមុទ្រ​នេះ​ជ្រៅ​ណាស់ មិន​ចេះ​ស្រក​មិន​ចេះ​ជន់ទេ សូម្បី​ហូរ​ចាក់​ទៅ​ក្នុង​ទី​ទំនាប​ច្រើន​យ៉ាង​ណា ក៏​មិន​អស់​ដែរ យើង​នៅ​ថែរក្សា​សមុទ្រ​មក​យូរ​ហើយ មិន​ដែល​ឃើញ​អ្នក​ណា​លោភ​ហួង​ហែង​ហួស​ហេតុ​ដូច្នេះ​ទេ ។ តិះ​ដៀល​ហើយ​និម្មិត​ខ្លួន​យ៉ាង​ធំ ដេញ​ក្អែក​ទឹក​នោះ​ឲ្យ​រត់​បាក់​ទៅ ។ប្រជុំជាតក ក្អែក​ទឹក​ក្នុង​កាល​នៅ​គឺ​ភិក្ខុ​ឧបនន្ទ​សមុទ្រ​ទេវតា​គឺ​តថាគត​នេះ​ឯង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1224/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ២១៥៨៦ ដង)
រឿង​ប្រេត​ញី​ស៊ី​ខ្ទុះ​ឈាម (ចាក បេ. ខុ.) (ទោស​ប្រមាថ​មើល​ងាយ​ទាន​របស់​ជន​ដទៃ) សម័យ​ពុទ្ធ​កាល មាន​ភិក្ខុ ១២ អង្គ រៀន​យក​ព្រះ​កម្ម​ដ្ឋាន​អំពី​សំណាក់​ព្រះ​សាស្តា​ហើយ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ​រក​ទី​ស្ងាត់ ក៏​បាន​ដល់​ព្រៃ​របោះ​មួយ ក្បែរ​ក្រុង​សាវត្ថី​នោះ បាន​ដឹង​ថា​មាន​ភិក្ខុ ១២ អង្គ​ទៅ​គង់​នៅ​ក្នុង​ព្រៃ​របោះ​ជិត​លំនៅ​ខ្លួ ក៏​នាំ​ចូល​ទៅ​ថ្វាយ​បង្គំ​បវាវ​ណា​បច្ច័យ ៤ និមន្ត​មក​ទទួល​ភត្ត​ឯ​គេ​ហ​ស្ថាន​របស់​ខ្លួន ។
images/articles/1225/Untitled-1-Recovered.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៨១២៥ ដង)
រឿង​ស្តេចលិច្ឆវី និង​ភូមិ​ទេវតា (ចាក បេ. ខុ.) (អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា) សម័យ​ពុទ្ធកាល មាន​ស្តេច​លិច្ឆវី​មួយ​ព្រះ​អង្គ​ព្រះនាម អម្ភសក្ខវ នៅ​នគរ​វេសាលី ជា​ស្តេច​មិច្ឆាទិដ្ឋិ យល់​ថា​លោក​ខាង​មុខ​មិន​មាន មនុស្ស​សត្វ​ទាំង​អស់​តែ​ស្លាប់​ទៅ​សូន្យ​គ្មាន​កើត​ទៀត ។ ព្រះរាជា​អង្គ​នេះ តែង​បៀតបៀន​ពួក​ពុទ្ធ​បរិស័ទ មាន​ភិក្ខុសាមណេរ​ជា​ដើម រាល់​ពេល​វេលា​ដែល​បាន​ជួប​ប្រទះ ។ ក្នុង​ក្រុង​វេសាលី មាន​ឈ្មួញ​លក់​ដូរ​នៅ​ច្រើន. កាល​នោះ​មាន​ឈ្មួញ​លក់​រាន ១ រូប​ជា​បណ្ឌិត​អ្នក​ប្រាជ្ញ បរិបូណ៏​ដោយ​សីល និង​ទាន មាន​ចិត្ត​សប្បុរស​បាន​ឃើញ​ទឹក​ភក់​ដក់​នៅ​កណ្តាល​ផ្លូវ ជា​ហេតុ​ឲ្យ​លំបាក​ដល់​មហាជន​ទៅ​មក ក៏​យក​ឆ្អឹង​គោ​ទៅ​ដាក់​រៀប​លើ​ភក់ ហើយ​យក​ដី​ចាក់ ធ្វើ​ផ្លូវ​នោះ​ឲ្យ​ស្អាត​ល្អ​ទ្បើង ។ ពេល​ថ្ងៃ​ក្តៅ​ទៅ​ងូត​ទឹក​ជា​មួយ​សម្លាញ់​ម្នាក់ ប្រទ្បែង​គ្នា​យក​សំពត់​សម្លាញ់​នោះ​លាក់​លេង​ជា​ល្បែង​ឲ្យ​សម្លាញ់​នោះ​អាក្រាត​នៅ​ខ្លួន​ទទែ ។ ដល់​ត្រទ្បប់​មក​រាន​ផ្សារ​វិញ ជួន​ជា​ពេល​នោះ​ក្មួយ​ប្រុស​របស់​គាត់​ទៅ​លួច​ទ្រព្យ​គេ​មក​ទុក​នៅ​រាន​នោះ ។ ពួក​រាជ​បុរស​ចាប់​យក​ទាំង​ពីរ​ទៅ​ថ្វាយ​ស្តេច​លិច្ឆ​វី ព្រះ​រាជា​ឲ្យ​យក​ឈ្មួញ​នោះ​ទៅ​សម្លាប់​ចោល ឯ​ក្មួយ​ឲ្យ​ដោត​ទុក​លើ​ឈើ​អណ្តាត​ក្បែរ​កំពែង​វាំង ។ ឈ្មួញ​នោះ​ស្លាប់​ទៅ​កើត​ជា​ភូមិ​ទេវតា​អក្រាត​កាយ​ទទេ មាន​សេះ​មួយ​ជា​យាន​ជំនិះ សេះ​នោះ​ឈ្មោះ​មនោជព មាន​ឬទិ្ធ​ពូកែ​អស្ចារ្យ កើត​ទ្បើង​ដោយ​អំ​ណាច​បុណ្យ​ដែល​បាន​ធ្វើ​ផ្លូវ​ភក់​ឲ្យ​ស្អាត​ពី​ជាតិ​មុន​នោះ​ឯង ដែល​អាក្រាត​ខ្លូន​ទទេ​នោះ ដោយ​ទាស​ដែល​យក​សំពត់​លាក់ ធ្វើ​ឲ្យ​សម្លាញ់​អាក្រាត​កាយ​កាល​ពី​ជាតិ​មុន​ដែរ ។ មាន​សេចក្តី​ប្លែក​ថា ភូមិ​ទេវតា​នោះ តែង​តែ​ជិះ​សេះ​ទៅ​ប្រាប់​ក្មួយ​ដែល​ជាប់​ឈើ​អណ្តោត​ថា កាល​ដែល​គេ​ធ្វើ​ទោស​នោះ គួរ​ជា​ទី​ពេញ​ចិត្ត​ណាស់ ព្រោះ​ជា​ទោស​តូច​ស្រាល តែ​ដល់​ស្លាប់​ទៅ ធ្លាក់​ទៅ​នរក​ទទួល​ទោស​ធំ​ជាង​នេះ​ឆ្ងាយ​ណាស់ ដូច្នោះ​ចូរ​អ្នក​ខំ​អត់​កុំ​ថ្ងូរ ។ ភូមិ​ទេវតា ចេះ​តែ​ជិះ​សេះ​មក​ប្រាប់​ក្មួយ​ដូច្នះ​រាល់​ពេល​ពុំ​ដែល​ខាន ។ សង្ខេប​សេចក្តី​នេះ​សិន នឹង​និយាយ​អំពី​សេ្តច​លិច្ឆវី​ព្រះ​នាម​អម្តសក្ខរ​នោះ​ស្តេច​ចេញ​ទៅ​ទត​ទី​ក្រុង បាន​ឃើញ​ស្ត្រី​មាន​រូប​ល្អ​ម្នាក់ ជា​ប្រពន្ធ​របស់​កសដបុរស​ដែល​កំពុង​អើត​មើល​ព្រះ​អង្គ គឺ​ជូន​ជា​ព្រះ​រាជា​ទត​ព្រះ​នេត្រ​ទៅ​ចំ​ នាង​ក៏​លិប​ចូល​ក្បាល​ទៅ​ក្នុង​ផ្ទះ ហាក់​ដូច​ព្រះ​ចន្ទ​ចូ​លទៅ​ក្នុង​ដុំ​ពពក ។ ព្រះ​រាជា​កើត​សេចក្តី​ស្នេហា​ចំពោះ​រូប​ស្ត្រី​នោះ លុះ​ត្រទ្បប់​មក​ព្រះ​រាជ​ដំណាក់​វិញ ប្រើ​រាជ​បុរស​ឲ្យ​ទៅ​សួរ តើ​នាង​នៅ​ក្រមុំ ឬ​មាន​ប្តី​ហើយ ។ រាជ​បុរស​សួរ​ដឹង​ថា ជា​ភរិយា​របស់​កសកបុរស ក៏​ចូល​ទៅ​ក្រាបទូល​ព្រះ​រាជា​តាម​ដំណើរ ។ ព្រះ​រាជា​កើត​ព្យាបាទវិតក្ត រិះ​រក​ឧបាយ​នឹង​សម្លាប់​បុរស​នោះ​យក​ប្រពន្ធ ក៏​បាន​ឃើញ​ឧបាយ​មួយ ទើប​ប្រើ​រាជ​បំរើឲ្យ​ទៅ​ហៅ​បុរស​នោះ​មក​បង្គាប់ ឲ្យ​ទៅ​បេះ​ផ្កា​ឈូក និង​យក​ដី​ក្រហម​ពី​ស្រះ​បោក្ខរណី​ចម្ងាយ ៣ យោជន៍​ពី​ក្រុង​វេសាលី ហើយ​ឲ្យ​យក​បាន​មក​ទាន់​ក្នុង​ពេល​ថ្ងៃ បើ​មក​មិន​ទាន់​ទេ ដល់​យប់​ទើប​មក​ដល់ ត្រូវ​សម្លាប់​ចោល ។ បុរស​នោះ​ទទួល​ព្រះ​រាជ​បញ្ចា​ហើយ ម្នីម្នា​រត់​សំ​ដៅ​ទៅ​ស្រះ​បោក្ខរណី​នោះ ។ ឯ​ស្តេច​លិច្ឆវី លុះ​បុរស​ចេញ​ផុត​ទៅ បាន​ប្រាប់​ដល់​អ្នក​ចាំ​ទ្វារ​ថា បើ​ឃើញ​បុរស​នោះ យក​ផ្កា​ឈូក និង​ដី​ក្រហម​មក ត្រូវ​បិទ​ទ្វារ​កុំ​ឲ្យ​ចូល ដល់​យប់​ចាំ​បើក​ឲ្យ​ចូល ។ កសកបុរស​ខំ​រត់​ទៅ​ដល់​ស្រះ​បោក្ខរណី ឃើញ​ពួក​បិសាច​អារ័ក្ស​ទឹក​និម្មិត​ខ្លួន​គួរ​ខ្លាច​នៅ​ជុំ​វិញ​ស្រះ​នៅ ក៏​បួង​សួង​ប្រកាស​សេចក្តី​ទក្ខ​របស់​ខ្លូន ពួកបិសាច​ឮ ហើយ​មាន​ចិត្ត​អាណិត ឲ្យ​បេះ​ផ្កាឈូក​ដី​ត្រទ្បប់​មក​វិញ មក​ដល់​មាត់​ទ្វារ​វាំង​ថ្ងៃ​រសៀល ស្រាប់​តែ​ឃើញ​ទ្វារ​បិទ ខំ​ស្រែក​ហៅ​ក៏​គ្មាន​អ្នក​ណា​បើក​ឲ្យ ។ កសក​បុរស​ក្រទ្បេក​មើល​ទៅ​ខាង​ត្បូង​វាំង ឃើញ​បុរស​កំពុង​ស្រែក​ថ្ងូរ​នៅ​លើ​ឈើ​អណ្តោត ក៏​និយាយ​ប្រាប់​ឲ្យ​បុរស​នោះ​ធ្វើ​ជាសាក្សី​ជាយ​ដឹង​ឮ​ថា​ខ្លួន​យក​ផ្កាឈូក និង​ដី​ក្រហម​មក​ដល់​ទាន់​ពេល​វេលា ។ បុរស​ជាប់​ឈើ​អណ្តោត​និយាយ​ប្រាប់​ថា ខ្ញុំ​អ្នក​យក​ធ្វើ​ជា​សាក្សី​មិន​បាន​ទេ ព្រោះ​ខ្ញុំជា​អ្នក​មាន​ទោស សូម​អ្នក​យក​ភូមិ​ទេវតា​ធ្វើ​ជា​សាក្សី​​វិញ​បន្តិច​មក​ដល់​ហើយ ។ដល់​ពេល​ព្រលប់​ភូមិទេវតា​មក​ដល់ បុរស​នោះ​ដំណាល​ប្រាប់​តាម​ដំណើរ​រឿង ភូមិ​ទេវតា​ព្រម​ទទួល​ធ្វើ​សាក្សី​ហើយ​ជិះ​សេះ​ត្រទ្បប់​ទៅ​វិញ ។ ព្រះរាជា កាល​បើ​ព្រះ​អាទិត្យ​លិច​បាត់​ហើយ ក៏​ឲ្យ​រាជបុរស​ធ្វើ​ជា​រក​មើល តើ​ឃើញ​កសកបុរស​មក​ពីរក​ផ្កា​ហើយ​ឬនៅ ? រាជ​បុរស​ចេញ​ទៅ​ក្រៅ​កំពែង​វាំង​ឃើញ​បុរស​នោះ កំពុង​អង្គុយ​កើត​ទុក្ខ ក៏​នាំ​ទៅ​ថ្វាយ​ព្រះ​រាជា​ដោយ​ចោទ​ប្រកាន់​ថា មក​ហួស​ពេល​កំណត់ ត្រូវ​ព្រះរាជា​យក​ទោស​ដល់​ជីវិត ។ ព្រះ​រាជា​គ្រាន់​តែ​ទត​ឃើញ​បុរស​នោះ ក៏​ដាក់​ទោស​ឲ្យ​ថា ត្រូវ​រាជ​បុរស​យក​ទៅសម្លាប់់ ។ កសក​បុរស​ទូល​អង្វរ​តាម​សេចក្តី​ពិត​របស់​ខ្លូន ហើយ​អាង​ដល់​សាក្សី​របស់​ខ្លូន​ថា បើ​ព្រះ​រាជា​ពុំ​ជឿទេ​ចាំ​សួរ​ភូមិ​ទេវតា ដែល​តែង​ជិះ​សេះ​មក​ឲ្យ​ឱវាទ​ដល់​បុរស​ជាប់​ឈើ​អណ្តោត​នោះ​ចុះ ។ ព្រះ​រាជា​ទាល់​ប្រាជញ ដោយ​ចង់​ឃើញ​ភូមិទេវតា ក៏​ឲ្យ​បុរស​នោះ​នាំ​ទៅ​ជួប ដល់​ពេល​ព្រលប់​ភូមិទេវតាជិះ​សេះ​មក ព្រះ​រាជាទត​ឃើញ​ហើយ ត្រាស់​សួរ​ថា អ្នក​ជាសាក្សី​កសកបុរស​នេះ​ឬ ? បុរស​នេះ​បាន​នាំ​យក​ផ្កា និង​ដី​មក​ដល់​មុន​ថ្ងៃ​លិច​ឬ ? ភូមិទេវតា​ទូល​ថា ជា​សាក្សី​មែន. បាន​ឃើញ​បុរស​នេះ​នាំ​យក​ដី និង​ផ្កា​មក​ដល់​មុន​ថ្ងៃ​លិច​មែន ។ កសក​បុរស​ក៏​បាន​រួច​ខ្លួន​ទៅ ។ ដំណាល​អំពី​ភូមិទេវតា មាន​ប្រាថ្នា​យូរ​ហើយ ចង់​ទូន្មាន​ស្តេច​លិច្ឆវី ឲ្យ​លះ​បង់​មិច្ឆាទិដ្ឋិ​ចេញ និង​ដោះ​ក្មួយ​របស់​ខ្លួន​ឲ្យ​បាន​រួច​ពី​ឈើ​អណ្តោត ។ ជួន​ជា​ឱកាស​នោះ​ស្តេច​លិច្ឆវី ចង់​ដឹង​បុព្វ​កម្ម​របស់​ភូមទេវតា ក៏​ត្រាស់​សួរ​ថា​អ្នក​នៅ​ទី​ណា ? យើង​មិន​ដែល​ឃើញ ? ។ ភូមិទេវតា​ក្រាប​ទូល​ថា ពី​ដើម​ជា​អ្នក​លក់​រាន​ផ្សារ បាន​រក្សា​សីល​ធ្វើ​ទាន​សន្សំ​បុណ្យ​កុសល​ផ្សេងៗ ជា​ច្រើន ជា​អ្នក​រៀរ​អំពើ​ទុច្ចរិត​មិន​រំលោភ​ខុស​ច្បាប់ មិន​ធ្វើ​តាម​អំពើ​ចិត្ត​ពាល​របស់​ខ្លូន ។ ថ្ងៃ​មួយ ត្រូវ​គេ​ចោទ​ទូល​ព្រះ​បង្គំ​ថា​លួច​ទ្រព្យ​គេ មហារាជ​បាន​ឲ្យ​រាជ​បុរស​សម្លាប់​ទូល​ព្រះ​បង្គំ​ហើយ យក​ក្មួយ​ទូល​ព្រះ​បង្គំ​ទៅ​ដោត​ឈើ​អណ្តោត​ដោយ​បុណ្យ​ដែល​ទូល​បង្គំ​បាន​ធ្វើ​នោះ​ឯង នាំ​មក​កើត​ជា​ទេវតា ឯ​សេះ​នេះ​កើត​ដោយ​បុណ្យ​ដែល​ទូល​ព្រះ​បង្គំ បាន​យក​ឆ្អឹង​គោ​ទៅ​ដាក់​លប់​ភក់​ធ្វើ​ផ្លូវ​ឲ្យ​មនុស្ស​ដើរ​បាន​ស្រួល ។ ព្រះ​រាជា​ត្រាស់​សួរ​ទៀត​ថា​ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​គ្មាន​សំពត់​ស្លៀក ? ភូមិ​ទេវតា​ទូល​ថា​នេះ​គឺ​ទោស​ដែល​ទូល​ព្រះ​បង្គំ យក​សំពត់​សម្លាញ់​លាក់​លេង​ជា​ល្បែង ធ្វើ​ឲ្យ​សម្លាញ​នោះ​អាក្រាត​នៅ​ខ្លួន​ទទេ សូម​មហារាជ​ជ្រាប មិន​មែន​ដូច​មហារាជ​ធ្លាប់​យល់​ថា​ស្លាប់​ទៅ​សូន្យ ធ្វើ​បុណ្យ​បាប​មិន​មាន​ផល​នោះ​ទេ ។ ក្នុង​ពេល​នោះ ព្រះ​រាជា​ហាក់​ដូច​ជា​ភ្ញាក់​ព្រះអង្គថា​អញ​ប្រហែល​យល់​ខុស​ទេ​ដឹង ? ។ ភូមិទេវតា​ក៏​ទូល​បញ្ជាក់​សេចក្តី​ទៀត​ថា បុណ្យ​ក្តី បាប​ក្តី​ដែល​បុគ្គល​ធ្វើ​ហើយ​មិន​សាប​សូន្យ​ទេ​តែង​ឲ្យ​ផល​ជា​និច្ច. ពេល​នេះ​បើ​មហារាជ​ទ្រង់​មេត្តា​ដល់​ទូល​បង្គំ​ដែល​គ្មាន​សំពត់​ស្លៀក សូម​មហារាជ​យក​សំពត់​ទៅ​ប្រគេន​សង្ឃ ឧទ្ទិស​ផល​ចំពោះ​ទូល​បង្គំ ៗ នឹង​បាន​ស្លៀក​ដណ្តប់ មហារាជក៏​នឹង​បាន​ទត​ឃើញ​ផល​ទាន​ជាក់​ច្បាស់​ចំពោះ​ព្រះ​នេត្រ ។ ព្រះ​រាជា​ទ្រង់​ព្រះ​តម្រាស់​ថា ម្នាល​ទេវតា ឲ្យ​យើង​យក​សំពត់​ទៅ​ប្រគេន​សង្ឃ​អង្គ​ឯណា. ទេវតា​ទូល​ថា សូម​មហារាជ​ប្រគេន​ចំពោះ​ព្រះ​កប្បិតត្ថេរ ជា​ព្រះ​អរហន្ត ដែល​លោក​តែង​និមន្ត​បិណ្ឌ​បាត​ក្នុង​ក្រុង​វេសាលី ។​ ព្រះ​រាជា​យក​សំពត់​ព្រះ​រាជទ្រព្យ មាន​សាច់​ម៉ត់​ល្អ​ទៅ​ប្រគេន​ព្រះ​កប្បិតត្ថេរ ហើយ​ឧទ្ទិស​ផល​ចំពោះ​ទេវតា ក្នុង​ពេល​នោះ​ ទេវតា​បាន​ស្លៀក​ដណ្តប់​សំពត់​ទិព្វ ហើយ​ទៅ​កាន់​សំណាក់​ព្រះ​កប្បិតត្ថេរ​នោះ​ភ្លាម ព្រះ​រាជា​បាន​ទត​ឃើញ​ជាក់​នឹង​ព្រះ​នេត្រ សេចក្តី​យល់​ខុស​មិច្ឆាទិដ្ឋិ ក៏រលត់​បានត់​អស់​ក្នុង​ពេល​នោះ​ឯង ហើយ​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស ដោះ​លែង​បុរស​ដែល​ជាប់​ឈើ​អណ្តោត ។ បុរស​នោះ​បាន​រួច​ពី​ឈើ​អណ្តោត​ហើយ ខំ​មើល​មុខ​ដំបៅ​បាន​សះ​ជា ក៏​ចូល​ទៅ​បួស​បាន​សម្រច​ជា​ព្រះ​អរហន្ត ។ ឯ​ព្រះ​រាជា បាន​ថ្វាយ​ខ្លួន​ជា​ឧបាសក​រក្សា​សីល ៥ សីល​ឧបោសថ​ថ្ងៃ​មួយ​បាន​ស្តាប់​ធម្ម​ទេសនា​របស់​ព្រះ​កប្បិត​ត្ថេរ ក៏​បាន​សម្រេច​ដល់​សោតាបត្តិ​ផល​ហោង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/2457/2016-06-14_10_21_13-_____________________________________pdf_-_Adobe_Acrobat_Pro_DC.jpg
ផ្សាយ : ២២ តុលា ឆ្នាំ២០១៨ (អាន: ១៥៤០ ដង)
នឹងសម្ដែងអំពីវលាហកស្សជាតក តាមបទបាឡីថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើម ។ សេចក្ដីក្នុងបាឡីជាតកនោះថា ក្នុងវេលាមួយនោះព្រះបរមសាស្តាជាគ្រូនៃយើងព្រះអង្គទ្រង់គង់នៅវត្តជេតវនរាម បានសម្ដែងនូវធម៌ទេសនា ១ បទនោះថា យេន កាហន្តិ ឱវាទន្តិ ដូច្នេះជាដើមចំពោះនឹងភិក្ខុម្នាក់ជាអ្នកអប្សុកចាកធម៌វិន័យក្នុងព្រះពុទ្ធសាសនា ។ គ្រានោះព្រះសម្មាសម្ពុទ្ធទ្រង់ហៅភិក្ខុនោះចូលមកគល់ លុះចូលមកដល់ហើយព្រះអង្គក៏ត្រាស់សួរថា នែភិក្ខុអ្នកឯងមានចិត្តរាយមាយរវើរវាយ មិនសប្បាយក្នុងធម៌នឹងវិន័យរបស់តថាគតមែនឬអ្វី ភិក្ខុនោះក៏ក្រាបបង្គំទូលថា ពិតមែនដូចព្រះដ៏មានព្រះភាគទ្រង់ជ្រាបនោះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់សួរតទៅទៀតថា ចុះហេតុអ្វីក៏អ្នកមិនសប្បាយក្នុងសាសនាតថាគតនេះ ភិក្ខុនោះទូលថា ឯហេតុដែលខ្ញុំព្រះករុណាមិនសប្បាយនោះព្រោះខ្ញុំព្រះករុណាបានជួបប្រទះនូវស្រីម្នាក់ មានរូបរាងល្អព្រមទាំងមានគ្រឿងអលង្កា ប្រដាប់កាយដ៏រុងរឿងផង ហើយខ្ញុំព្រះករុណា ក៏មានសេចក្ដីស្នេហាកើតឡើងដោយអំណាចនៃកិលេសធម៌នោះឯង ។ អានទាំងស្រុង ចុចទីនេះ ដោយ៥០០០ឆ្នាំ
images/articles/2865/cxdscdsds.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ១៦០០ ដង)
(ក្អែកជាសត្វមិនមានខ្លាញ់រាវ) ព្រះបរមសាស្តា កាលទ្រង់គង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ញាតត្ថចរិយា គឺ ការប្រព្រឹត្តជាប្រយោជន៍ដល់ព្រះញាតិ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្ននឹងមានជាក់ច្បាស់នៅក្នុងភទ្ទសាលជាតក ទ្វាទសកនិបាត ។ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិ​សន្ធិ​ក្នុងកំណើតក្អែក ។ ថ្ងៃមួយបុរោហិតរបស់ព្រះរាជាងូតទឹកក្នុងស្ទឹងក្រៅនគរ ផាត់ម្សៅ តែងកាយ ប្រដាប់​កម្រងផ្កា ស្លៀកសំពត់សមនឹងយសសក្តិ កំពុងធ្វើដំណើរចូលនគរ ។ នៅលើចុងសសរបន្ទាយជិត​​នគរ​មានក្អែកពីរទំនៅទីនោះ បណ្តាក្អែកទាំងពីរនោះ ក្អែកមួយនិយាយនឹងក្អែកមួយទៀតថា នែសម្លាញ់ ខ្ញុំនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ។ ក្អែកមួយទៀតជំទាស់ថា អ្នកកុំនឹកចង់សប្បាយយ៉ាងនេះឡើយ ព្រាហ្មណ៍នេះជា អ្នកធំ ធម្មតាការបង្ក​ពៀរ​វេរានឹងឥស្សរជន អ្នកនឹងជួបប្រសព្វនឹងផលអាក្រក់ក្រៃលែង ណាស់ ព្រោះថាកាលបើព្រាហ្មណ៍នោះ​ក្រោធហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ។ក្អែកមួយនោះពោលថា ខ្ញុំមិនអាចផ្លាស់ប្តូរចិត្តបាន ។ ក្អែកមួយទៀតពោលថា បើយ៉ាងនោះ អ្នកនឹងបានដឹងខ្លួនឯង ហើយក៏ហើរចៀសចេញទៅ ។ ក្អែកមួយនោះ ពេលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ធ្វើជាបន្ទន់ខ្លួនចុះ ហើយជុះអាចម៍ដាក់​ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ក្រោធ ចងពៀរ នឹងហ្វូងក្អែក ។ គ្រានោះ ទាសីបម្រើខាងបុកអង្ករម្នាក់ យកស្រូវហាលនៅក្បែរផ្ទះ អង្គុយយាម រួចក៏ដេកលក់ទៅ ពពែ​រោម​វែង​មួយដឹងថា ទាសីនោះធ្វេសប្រហែស ក៏មកស៊ីស្រូវ ទាសីនោះ ភ្ញាក់ឡើងឃើញពពែក៏ដេញទៅ ពពែលួចមកស៊ីស្រូវ ពេលដែលទាសីនោះដេកលក់ យ៉ាងនោះឯង អស់វារៈពីរបីដង ទាសីនោះក៏​ដេញ​ពពែនោះទៅទាំងបីដង ហើយគិតថា កាលពពែស៊ីរឿយ ៗ នឹងស៊ីស្រូវអស់ពាក់កណ្តាល អញនឹងខាតប្រយោជន៍ជាច្រើន ពេលនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យពពែមកបានទៀត ។ នាងក៏កាន់ចន្លុះ (គ្រឿងអុជបំភ្លឺ ធ្វើដោយជ័រនិងស្លឹកឈើ ឬធ្វើដោយសំបកឈើមានជ័រ; មានច្រើនយ៉ាង : ចន្លុះស្លឹក, ចន្លុះក្រាក់, ចន្លុះស្មាច់...។ ) អង្គុយធ្វើដូចជាដេកលក់ កាលពពែចូលមកស៊ីស្រូវក៏ក្រោកឡើងគប់ពពែដោយចន្លុះ ពពែក៏ត្រូវភ្លើងឆេះ កាលរាងកាយត្រូវភ្លើងឆេះ ពពែគិតឲ្យភ្លើង រលត់ ទើបរត់ទៅយ៉ាងលឿន យកខ្លួនត្រដុសនឹងខ្ទមស្មៅមួយដែលនៅជិតរោងដំរី ខ្ទមនោះក៏ឆេះសន្ធោះសន្ធៅ អណ្តាតភ្លើងដែលកើតអំពីខ្ទមនោះ រាលទៅ​ឆេះ​រោង​ដំរី កាលរោងដំរីឆេះ ខ្នងដំរីក៏ឆេះដែរ ដំរីនីមួយ ៗ មានខ្លួនរបួសយ៉ាងដំណំ ។ ពួកហ្មដំរីមិនអាចនឹងព្យាបាល​ឲ្យជាបាន ក៏ក្រាបទូលព្រះរាជា ។ ព្រះរាជាក៏ត្រាស់នឹងបុរោហិតថា លោកអាចារ្យ ហ្មដំរីអស់ថ្វី​ដៃ ​ដែលនឹងរក្សាហ្វូងដំរីហើយ លោកល្មមនឹងស្គាល់ថ្នាំអ្វី ៗ ខ្លះឬ ? បុរោហិតទទួលព្រះរាជតម្រាស់​ថា​ ព្រះករុណាថ្លៃវិសេស ។ ព្រះរាជាត្រាស់សួរថា បានអ្វីទើបគួរ ? បុរោហិតក្រាបទូលថា បពិត្រ​មហារាជ ទាល់​តែ​បានខ្លាញ់ក្អែក ទើបអាចព្យាបាល បាន ។ ព្រះរាជាត្រាស់ថា បើដូច្នោះអ្នកទាំងឡាយ ចូរប្រើមនុស្សឲ្យទៅសម្លាប់ក្អែកយក ខ្លាញ់មកចុះ ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងឡាយក៏នាំគ្នាទៅសម្លាប់ក្អែក មិនបានខ្ញាញ់ក៏បោះចោលជាគំនរ ៗ ក្នុងទីនោះ ៗ ។ មហាភ័យបានកើតឡើងដល់ហ្វូងក្អែក ។ គ្រានោះ ព្រះមហាបុរសមានហ្វូងក្អែក ៨ ម៉ឺនជាបរិវារនៅក្នុងព្រៃខ្មោច ។ មានក្អែកមួយមកប្រាប់ព្រះពោធិ​សត្វអំពីភ័យដែលកើតឡើងដល់ហ្វូងក្អែក ។ ព្រះមហាសត្វត្រិះរិះថា វៀរអាត្មាអញចេញហើយ អ្នកដទៃដែលអាចបំបាត់ភ័យ ដែលកំពុងកើតឡើង ដល់ពួកញាតិរបស់អញមិនមានឡើយ អញត្រូវកម្ចាត់​ភ័យ​នោះ ហើយរំពឹងនឹកដល់បារមី ១០ ប្រការ ធ្វើមេត្តាបារមីឲ្យជាបុរេចារិក (ប្រកបដោយកិរិយាប្រព្រឹត្តិទៅក្នុងខាងមុខ, ឱ្យជាចិត្តប្រកបដោយកិរិយាត្រាច់ទៅក្នុងខាមុខ) ហើយហើរទៅម្នាក់ឯងប៉ុណ្ណោះ ចូលទៅតាមប្រហោងបង្អួចដែលគេបើកទុក ចូលទៅលាក់ខ្លួននៅខាងក្រោមរាជាសនៈ ។ ពេលនោះ អាមាត្យម្នាក់ ធ្វើអាកប្បកិរិយា នឹងចាប់ស្តេចក្អែកពោធិសត្វ ព្រះរាជាត្រាស់ហាមឃាត់ថា ក្អែក​ចូលមករកទីពឹង កុំចាប់ក្អែកនោះឡើយ ។ ស្តេចក្អែកសម្រាកនៅទីនោះបន្តិច ហើយរំពឹងនឹកដល់ព្រះ​​បារមី ចេញអំពីអាសនៈ ក្រាបទូលព្រះរាជាថា បពិត្រមហារាជ ធម្មតាព្រះរាជាមិនត្រូវលុះក្នុងអំណាច​អគតិ មានឆន្ទាគតិជាដើម ទើបប្រពៃ កម្មណា ៗ ដែលនឹងត្រូវធ្វើ កម្មនោះ ៗ ត្រូវពិចារណា ឲ្យល្អិត​​ល្អន់ហើយសឹមធ្វើ ទើបប្រពៃ ម៉្យាងទៀត កម្មណាដែលនឹងធ្វើត្រូវបានផល កម្មនោះប៉ុណ្ណោះទើបគួរធ្វើ កម្មក្រៅអំពីនេះមិនគួរធ្វើ ប្រសិនបើព្រះរាជាទាំងឡាយ ទ្រង់ធ្វើកម្មដែលធ្វើទៅមិនសម្រេចផលនោះ មហាភ័យ មានមរណភ័យជាទីបំផុត រមែងកើតឡើងដល់មហាជន ត្បិតបុរោហិតឋិតនៅក្នុងអំណាចនៃការចងពៀរ បានក្រាបទូលកុហក ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមានឡើយ ។ ព្រះរាជាទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ មានព្រះទ័យជ្រះថ្លា ឲ្យព្រះបរមពោធិសត្វទំនៅលើតាំង ឲ្យរាជបុរសលាបស្លាបដោយប្រេងដែលរម្ងាស់ហើយ ១ សែនដង ឲ្យបរិភោគអាហារដ៏ស្អាតដូចជាព្រះក្រយាហារ ឲ្យផឹកទឹក លុះស្តេចក្អែកសប្បាយចិត្ត បាត់ការហត់នឿយហើយ ទើបត្រាស់ពាក្យនេះថា នែបណ្ឌិត អ្នកពោលថា ធម្មតាខ្ញាញ់រាវរបស់ក្អែកទាំងឡាយមិនមាន ព្រោះហេតុដូចម្តេច ទើបក្អែកទាំងឡាយមិនមានខ្ញាញ់រាវ ? ព្រះមហាសត្វកាលនឹងក្រាបទូល ក៏ពន្យល់ថា បពិត្រមហារាជ ដោយហេតុឈ្មោះនេះ ដោយហេតុឈ្មោះនេះ ធ្វើព្រះរាជវាំងទាំងមូលឲ្យមានសំឡេងតែមួយ សម្តែងធម៌ពោលគាថានេះថា និច្ចំ ឧព្ពិគ្គហទយា, សព្ពលោកវិហេសកា; តស្មា នេសំ វសា នត្ថិ, កាកានម្ហាក ញាតិនំ។ ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះ បពិត្រមហារាជ ធម្មតាហ្វូងក្អែកមានចិត្តភ្ញាក់ផ្លើល គឺធ្លាប់តែតក់​ស្លុតជានិច្ច ។ បទថា សព្វលោកវិហេសកា សេចក្តីថា ក្អែកទាំងឡាយជាសត្វចូលចិត្តបៀតបៀន គម្រាម​កំហែងមនុស្សដែលជាធំ មានក្សត្រជាដើមខ្លះ ស្ត្រីបុរសទូទៅខ្លះ ក្មេងប្រុសក្មេងស្រីជាដើមខ្លះ ហេតុ​នោះ គឺដោយហេតុពីរប្រការនេះ ខ្ញាញ់រាវរបស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលបង្គំទាំងនោះ ទើបមិនមាន សូម្បីក្នុងអតីតក៏មិនធ្លាប់មាន សូម្បីក្នុងអនាគតក៏នឹងមិនមាន ។ ស្តេច​ក្អែកពោធិសត្វចង្អុលបង្ហាញហេតុនេះ ដោយប្រការដូច្នេះហើយ ទូលដាស់តឿនព្រះរាជាថា បពិត្រ​មហា​​រាជ ធម្មតាព្រះរាជាមិនបានពិចារណាហើយ មិនគប្បីបដិបត្តិព្រះរាជកិច្ច ។ ព្រះរាជាទ្រង់ពេញព្រះ​ទ័យ​បូជា​ព្រះបរមពោធិសត្វដោយរាជសម្បត្តិ ។ ព្រះមហាសត្វថ្វាយរាជសម្បត្តិចំពោះព្រះរាជាវិញ ឲ្យព្រះ​រាជា​តាំងនៅក្នុងបញ្ចសីល ទូលសូមព្រះរាជទានអភ័យដល់សត្វទាំងពួង ។ ព្រះរាជាទ្រង់ព្រះសណ្តាប់​នូវព្រះធម្មទេសនាហើយ ទ្រង់ព្រះរាជទានអភ័យដល់សត្វទាំងពួង ទ្រង់តម្កល់និពទ្ធទាន គឺទានដែល​ឲ្យជាប្រចាំដល់ហ្វូងក្អែក ហើយបញ្ជាឲ្យដាំបាយប្រមាណមួយថាំង (ប្រដាប់ធ្វើដោយឈើសម្រាប់​ដង, សម្រាប់រែកទឹក ) លាយដោយវត្ថុដែលមានរសដ៏ប្រណីតផ្សេង ៗ ព្រះរាជទានដល់ហ្វូងក្អែករាល់ ៗ ថ្ងៃ ចំណែកព្រះបរមពោធិសត្វបានទទួលព្រះរាជទានព្រះក្រយាហារនោះឯង ។ ព្រះបរមសាស្តា ទ្រង់នាំយកព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា ពារាណសិរាជា អានន្ទោ អហោសិ ព្រះរាជានគរពារាណសីក្នុងកាលនោះ បានមកជាអានន្ទ ។កាករាជា បន អហមេវ អហោសិំ ចំណែកស្តេចក្អែក គឺ តថាគតនេះឯង ៕ កាកជាតក ចប់ ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អសម្បទានវគ្គ បិដកលេខ ៥៨ ទំព័រ ៦១) ដោយ៥០០០ឆ្នាំ
images/articles/2706/7555tpic.jpg
ផ្សាយ : ២១ មីនា ឆ្នាំ២០១៨ (អាន: ១២៥២ ដង)
នាមសិទ្ធិជាតក (ប្រយោជន៍ និងសេចក្ដីប្រាថ្នា ឬ សេចក្ដីល្អ និងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ) ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ (ភិក្ខុដែល មានការប្រកាន់ថា សេចក្ដីសម្រេចបានមកដោយឈ្មោះ) មួយរូប បានត្រាស់ ព្រះធម្មទេសនានេះថា ជីវកញ្ច មតំ ទិស្វា ដូច្នេះ (ជាដើម)។ បានឮថា កុលបុត្រមួយរូប ដោយនាមបញ្ញិ មានឈ្មោះថា បាបកៈ (មនុស្សគម្រក់) ។ កុលបុត្រនោះ បានបួស ថ្វាយជីវិតក្នុងព្រះសាសនា កាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរមក, តិដ្ឋាវុសោ, បាបក ម្នាលអាវុសោបាបកៈ អ្នកចូរឋិតនៅហើយ ។ ភិក្ខុឈ្មោះបាបកៈនោះគិតថា ក្នុងលោកនេះ អ្នកមានឈ្មោះថាបាបកៈ ត្រូវគេចាត់ទុកថា ជា លាមក ជាកាឡកណ្ណី យើងនឹងឲ្យឧបជ្ឈាយ៍ និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល ។ ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើនអើយ ឈ្មោះរបស់ខ្ញុំនេះជាអពមង្គល សូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ ឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ ឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយ នឹងបានមកដោយ ឈ្មោះនេះ មិនមានឡើយ អ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ ។ ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម (ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី) ជារឿយៗ ។ភាពជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះ របស់ភិក្ខុនោះ ក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ ។ ក្នុងថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយ (ប្រជុំគ្នា) ក្នុងធម្មសភា បានញ៉ាំងកថា (ដែលទាក់ទិននឹង រឿងនោះ) ឲ្យតាំងឡើងថា ម្នាលអាវុសោទាំងឡាយ បានឮថា ភិក្ខុឯណោះជាអ្នកមានសេចក្ដី សម្រេចដោយឈ្មោះ បានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ ។ លំដាប់នោះ ព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភា បានត្រាស់សួរថា ម្នាកភិក្ខុទាំងឡាយ ប្រជុំនិយាយគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងយ៉ាងនេះ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាកភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុង កាលមុន ភិក្ខុនោះក៏ជាអ្នកមានការយល់ថា សេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរ ហើយទ្រង់ បាននាំអតីតនិទានមកសម្ដែង (ប្រាប់ភិក្ខុទាំងឡាយថា) ៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ (អាចារ្យជាប្រធានក្នុងទិស ឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិស គឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទ សម្រាប់ប្រើតាមជាន់ តាមសម័យ, ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិស គ្រប់ប្រទេស) បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់ មាណពចំនួន ៥០០ នាក់ ក្នុងក្រុងតក្កសិលា ។ បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះ បាបកៈ ។ មាណពឈ្មោះបាបកៈនោះ កាលមាណពទាំងឡាយហៅថា នែបាបកៈ ចូរមក នែបាបកៈ ចូរទៅ ដូច្នេះក៏គិតថា ឈ្មោះរបស់យើងជាអពមង្គល យើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថា បពិត្រលោក អាចារ្យ ឈ្មោះរបស់ខ្ញុំជាអពមង្គល សូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង ។ លំដាប់នោះ លោកអាចារ្យបានពោលថា នែអ្នក អ្នកចូរត្រាច់ចារិកទីកាន់ជនបទ ហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមក ហើយអ្នកចូរ មកចុះ យើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ ។ មាណពឈ្មោះបាបកៈនោះទទួលថា សាធុ ដូច្នេះហើយ បានកាន់យកវត្ថុដែលជា ប្រយោជន៍ កាលធ្វើដំណើរចេញទៅ បានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់ នគរមួយ ។ក្នុងពេលនោះ មានបុរសម្នាក់ឈ្មោះជីវិកៈ (ប្រែអ្នកមានជីវិត ឬលោករស់) បានធ្វើ កាលកិរិយា ។ មាណពបាបកៈនោះ ឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទី ប៉ាឆា ក៏បានសួរគេថា កិំ នាមកោ ឯស បុរិសោ បុរសនោះឈ្មោះអ្វី ? ជនជាញាតិបានប្រាប់ថា ជីវកោ នាមេសោ បុរសនោះឈ្មោះជីវិកៈ ។ សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់ សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ ឈ្មោះគ្រាន់តែជាបញ្ញត្តិ ប៉ុណ្ណោះ អ្នកឯងនេះ ល្ងង់មែន ។ មាណពបាបកៈស្ដាប់ពាក្យនោះហើយ បានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះ ហើយបានចូលទៅកាន់ខាងក្នុងនគរ ។ លំដាប់នោះ ពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយ ត្រង់ទ្វារហើយវាយដោយខ្សែ នាងទាសីនោះមានឈ្មោះថា ធនបាលី (ស្ត្រីរក្សានូវទ្រព្យ) ។ មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះ ហើយសួរគេថា នែអ្នក អ្នកវាយស្ត្រីនេះព្រោះហេតុអ្វី ? ពួកនាយទុនប្រាប់ថា ស្ត្រីនេះមិនធ្វើនូវការងារ ។ មាណពបាបកៈសួរទៀតថា ហើយស្ត្រីហ្នឹងមានឈ្មោះអ្វី ? នាយទុនប្រាប់ថា ស្ត្រីនេះឈ្មោះធនបាលី ។ សូម្បីមានឈ្មោះធនបាលីក្ដី អធនបាលីក្ដី ឲ្យតែមិនអាចនឹងធ្វើនូវការងារ រមែងជាអ្នកមានសេចក្ដីលំបាក ដូចជា នាងធនបាលីនេះចឹង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈ (ស្ដាប់ដូច្នេះហើយ) បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំង ហើយក៏ចេញចាកនគរ ដើរទៅកាន់ផ្លូវ បានជួបបុរសដែលវង្វេងផ្លូវ ក្នុងផ្លូវជាចន្លោះ ហើយក៏សួរគេថា នែអ្នកដ៏ចម្រើន អ្នកកាលធ្វើអ្វី ទើបបានត្រាច់ទៅ ? បុរសនោះប្រាប់ថា បពិត្រអ្នកអើយ ខ្ញុំវង្វេងផ្លូវហើយ ។ បាបកៈមាណពសួរទៀតថា ហើចុះអ្នកមានឈ្មោះអ្វីដែរ ? បុរសនោះប្រាប់ថា ខ្ញុំឈ្មោះបន្ថកៈ (អ្នកដើរផ្លូវ) ។ សូម្បីឈ្មោះបន្ថកៈក្ដី ក៏ជាអ្នកវង្វេងផ្លូវ សូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេង ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ អ្នកឯងនេះពិតជាល្ងង់មែន ។ មាណពបាបកៈនោះ បានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់ សំណាក់អាចារ្យ ។ លោកអាចារ្យសួរថា ម្នាលសិស្ស អ្នកបានឈ្មោះដែលជាទីពេញចិត្ត ហើយឬ ទើបត្រឡប់មក ? បាបកៈមណពពោលថា បពិត្រលោកអាចារ្យ សូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដី អជីវិកៈក្ដី ក៏នៅតែស្លាប់, សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដី អធនបាលីក្ដី ក៏នៅតែជា មានសេចក្ដីលំបាក, សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដី អបន្ថកៈក្ដី ក៏នៅតែវង្វេងផ្លូវ, ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ សេចក្ដីសម្រេចនឹងបានដោយឈ្មោះ រមែងមិនមាន សេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ ។ ណ្ហើយចុះលោកអាចារ្យ លោកមិនបាច់ ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយ ខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ ។ ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញ និងកម្មដែលគេបានធ្វើ ហើយក៏ពោលនួវគាថានេះថា ជីវកញ្ច មតំ ទិស្វា ធនបាលិញ្ច ទុគ្គតំ បន្ថកញ្ច វនេ មូឡ្ហំ បាបកោ បុនរាគតោ ។ មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផង ឃើញទាសីឈ្មោះនាង រក្សាទ្រព្យហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញ ហើយ ។ បណ្ដាបទទាំងនោះ បទថា បុនរាគតោ សេចក្ដីថា មាណពបាបកៈបានឃើញនូវ ហេតុទាំង ៣ នេះហើយ ក៏ត្រឡប់មកវិញ រអក្សរ លោកពោលដោយអំណាចសន្ធិ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ន, ភិក្ខវេ, ឥទានេវ, បុព្ពេបេស នាមសិទ្ធិកោយេវ ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាល ឥឡូវនេះទេ សូម្បីក្នុងកាលមុន ភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថា សេចក្ដីសម្រេចតែង បានមកដោយឈ្មោះដែរ ក្នុងកាលទីបញ្ចប់នៃជាតក ទ្រង់ប្រជុំជាតកថា តទា នាមសិទ្ធិកោ ឥទានិបិ នាមសិទ្ធិកោយេវ មាណពបាបកៈ ដែលជា អ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះ បានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដី សម្រេចដោយឈ្មោះក្នុងកាលនេះ ។ អាចរិយបរិសា ពុទ្ធបរិសា បរិស័ទអាចារ្យក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ក្នុងពេលនេះ ។ អាចរិយោ បន អហមេវ អហោសិ ចំណែក អាចារ្យក្នុងកាលនោះ បានមកជា តថាតតនេះឯង ។ (អដ្ឋកថា ខុទ្ទកនិកាយ ជាតក ឯកកនិបាត លិត្តវគ្គទី ១០ នាមសិទ្ធិជាតកទី ៧ បិដកលេខ ៥៨ ទំព័រ ៤៣) បទពិចារណា នាមំ នាម វោហារមត្តំ ឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ ។ ន តំ បណ្ឌិតា បមាណំ ករោន្តិ បណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជា ប្រមាណ ។ សុតមង្គលិកេន នាម ភវិតុំ ន វដ្ដតិ មិនគួរជាមនុស្សដែលជឿថា ការស្ដាប់ពាក្យល្អជា មង្គល ។ ដោយខេមរ អភិធម្មាវតារ ដោយ ៥០០០ឆ្នាំ
images/articles/2765/cxxdde444tpic.jpg
ផ្សាយ : ២៦ ធ្នូ ឆ្នាំ២០១៧ (អាន: ៧៣៩ ដង)
អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តបានសម្លាប់ព្រះបាទកោសល ហើយកាន់យករាជ្យ និងនាំ​យក​ព្រះអគ្គមហេសីដែលកំពុងមានគភ៌ របស់ព្រះបាទកោសលនោះ ទៅកាន់នគរពារាណសី សូម្បីកាលទ្រង់ដឹងនូវភាវៈនៃគភ៌របស់ព្រះនាងនោះក៏ដោយ ទ្រង់នៅតែតែងតាំងព្រះនាងទុកក្នុងតំណែងអគ្គមហេសី ។ ពេលដែលគភ៌ព្រះនាងចាស់ហើយក៏ប្រសូតព្រះឱរសដែលស្អាតដូចជាមាសមួយអង្គ ព្រះនាងគិតថា កាលព្រះកុមារនេះធំហើយ ព្រះបាទពារាណសីទ្រង់នឹងឲ្យគេសម្លាប់ដោយគិតថា នេះជាបុត្ររបស់សត្រូវ មិនមានប្រយោជន៍ដែលត្រូវចញ្ចឹមឡើយ (ដើម្បី) មិនឲ្យបុត្ររបស់យើងស្លាប់ក្នុងដៃរបស់បុគ្គលដទៃ ទើបព្រះនាងពោលនឹងភីលៀងថា នែនាង នាងចូរក្រាលនូវសំពត់ចាស់រុំទារកនេះ ហើយចូរយកទៅដាក់ឲ្យដេក ក្នុងព្រៃជាទីចោលនូវសាកសពស្រស់ហើយសឹមចូរត្រឡប់មកចុះ ។ នាងភីលៀងបានធ្វើយ៉ាងនោះ មុជទឹកហើយ ទើបត្រឡប់មក ។ ចំណែកព្រះបាទកោសលដែលស្លាប់នោះបានកើតជាអារក្ខទេវតារបស់បុត្រ ។ ដោយអានុភាពរបស់អារក្ខទេវតានោះ កាលមេពពែរបស់អ្នកគង្វាលពពែម្នាក់ ត្រាច់ទៅក្នុងកន្លែងនោះ ក៏ញ៉ាំងមេពពែមួយឲ្យឃើញនូវកុមារនោះ ញ៉ាំងនូវសេចក្ដីស្នេហាហើយឲ្យផឹកនូវទឹកដោះ ទើបត្រាច់ទៅ បានឲ្យកុមារនោះផឹកនូវទឹកដោះ អស់វារៈពីរបីបួនដង ។ នាយគង្វាលពពែឃើញនូវកិរិយារបស់មេពពែនោះ ទើបទៅកាន់ទីនោះ បានឃើញនូវទារក ហើយបានញ៉ាំងសេចក្ដីស្រឡាញ់ហាក់ដូចជាកូន ទើបនាំទៅ ប្រគល់ឲ្យភរិយារបស់ខ្លួន ។ ភរិយានោះជាបុគ្គលមិនមានបុត្រ មិនមានទឹកដោះឲ្យទារកនោះបៅ ទើបឲ្យទារកនោះផឹកនូវទឹក​ដោះ​ពពែនោះឯង ។ បន្ទាប់មក មេពពែទាំងឡាយក៏ស្លាប់ទៅអស់ពីរបីក្បាលរាល់ៗថ្ងៃ ។ នាយគង្វាលពពែគិតថា បើយើងនៅចិញ្ចឹមទារកនេះទៀត មេពពែនឹងស្លាប់ទាំងអស់ នឹងចិញ្ចឹមទារកនេះធ្វើអ្វី ដូច្នេះហើយទើបញ៉ាំងទារកឲ្យដេកក្នុងភាជនៈដីមួយ ហើយបិទបាំងខាងមុខខាងក្រោយ យកទៅបណ្ដែតក្នុងទន្លេ ។ មានមនុស្សចណ្ឌាលដែលជាអ្នកជួសជុលរបស់ចាស់ម្នាក់ ដែលអាស្រ័យនៅក្នុងរាជនិវេសន៍ ពេលចុះទៅលាងធ្មៃនៅកំពង់ខាងក្រោម ជាមួយនឹងម្ចាស់ បានឃើញនូវភាជន៍ដែលអណ្ដែតមក បានទៅនាំយកមកដោយរហ័ស ដាក់ទុកលើច្រាំង កាលមើលទើបបើកដោយគិតថា នេះជាអ្វីហ្ន៎ ពេលបើកហើយបានឃើញទារក ។ ភរិយារបស់មនុស្សចណ្ឌាលជាបុគ្គលមិនមានបុត្រ បានស្រឡាញ់ទារកនោះទុកដូចជាកូន ទើបនាំទៅចិញ្ចឹមទុកក្នុងផ្ទះ ។ បន្ទាប់ពីពេលដែលកុមារមានអាយុប្រាំពីរប្រាំបីឆ្នាំ កាលមាតាបិតាជាមនុស្សចណ្ឌាលទៅកាន់រាជត្រកូល បាននាំយកនូវកុមារនោះទៅដែរ ។ បន្ទាប់ពីពេលដែលកុមារនោះមាន វ័យបាន ១៦ ឆ្នាំហើយ បានទៅកាន់រាជត្រកូលអស់ជាច្រើនដង (ដើម្បី) ធ្វើការជួសជុលរបស់ចាស់ ។ ព្រះអគ្គមហេសី (ត្រូវជាមាតារបស់កុមារនោះ) របស់ព្រះរាជាពារាណសី មានព្រះរាជធីតាមួយអង្គព្រះនាម កុរុង្គទេវី ជាស្រីមានរូបល្អស្អាត ។ ព្រះនាងកុរុង្គទេវីនោះ បន្ទាប់ពីបានឃើញកុមារនោះ ក៏មានចិត្តប្រតិព័ទ្ធស្នេហាក្នុងកុមារនោះ ហើយបានទៅកាន់កន្លែងធ្វើការរបស់កុមារនោះ ព្រោះភាវៈជាអ្នកមិនមានសេចក្ដីត្រេកអរក្នុងទីដទៃ ។ អជ្ឈាចារគឺការប្រព្រឹត្តកន្លងល្មើស (រាជប្រវេណី) បានប្រព្រឹត្តហើយក្នុងឱកាសដែលស្ងាត់កំបាំងក្នុងព្រះរាជត្រកូលខាងក្នុងនោះឯង របស់ព្រះរាជធីតាកុរុង្គទេវីនិងកុមារនោះ ដែលជាអ្នកមានចិត្តប្រតិព័ទ្ធស្នេហានូវគ្នានឹងគ្នាដោយការឃើញគ្នារឿយៗ ។ កាលព្រះនាងកុរុង្គទេវីទៅធ្វើដូច្នេះ អ្នកបម្រើទាំងឡាយបានដឹង ហើយក្រាបទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់ពិរោធហើយ បានហៅអាមាត្យទាំងឡាយឲ្យប្រជុំគ្នា ហើយត្រាស់ថា កូនរបស់មនុស្សចណ្ឌាលនេះបានធ្វើនូវទង្វើនេះ ពួកលោកនឹងធ្វើយ៉ាងណាដល់គេ ? ពួកអាមាត្យក៏ក្រាបទូលថា ទោសនេះធំណាស់ ព្រះអង្គ សមគួរនឹងធ្វើទារុណកម្មផ្សេងៗ ទើបសម្លាប់តាមក្រោយ ។ ក្នុងខណៈនោះ អារក្ខទេវតាដែលជាបិតារបស់កុមារនោះ បានចូលសណ្ឋិតក្នុងសរីរៈរបស់ព្រះមាតារបស់កុមារនោះឯង ។ ព្រះនាងនោះក៏បានចូលទៅគាល់ព្រះរាជាដោយអានុភាពរបស់ទេវតាហើយពោលថា បពិត្រមហារាជ កុមារនេះមិនមែនជាកូនមនុស្សចណ្ឌាលទេ កុមារនេះកើតក្នុងផ្ទៃរបស់ខ្ញុំម្ចាស់​ ជាបុត្ររបស់ព្រះបាទកោសល ខ្ញុំម្ចាស់បានទូលមុសាវាទនឹងព្រះអង្គថា ព្រះឱរសរបស់ខ្ញុំម្ចាស់ស្លាប់ហើយ ដោយគិតថា ជាបុត្ររបស់ព្រះរាជាដែលសត្រូវនឹងព្រះអង្គ ទើបបញ្ជាឲ្យនាងភីលៀងយកទៅចោលក្នុងព្រៃស្មសាន លំដាប់នោះ នាយគង្វាលពពែម្នាក់ក៏បានចិញ្ចឹមនូវកុមារនេះ ពេលកើតហេតុមេពពែស្លាប់ជាច្រើនក្បាល គេទើបយកទៅបណ្ដែតក្នុងទន្លេ គ្រានោះ មនុស្សចណ្ឌាលដែលជាជួស​ជុល​របស់ចាស់ក្នុងព្រះរាជវាំង របស់ព្រះអង្គបានឃើញកុមារនេះដែលអណ្ដែតមក ហើយគេក៏យកទៅចិញ្ចឹម បើព្រះអង្គមិនជឿទេ សូមទ្រង់ឲ្យហៅមនុស្សទាំងអស់នោះមកសួរចុះ ។ ព្រះរាជាបានឲ្យហៅអ្នកទាំងអស់នោះ ធ្វើតាំងតែនាងភីលៀងជាដើមហើយសួរ ទ្រង់បានស្ដាប់ការប្រព្រឹត្តទៅយ៉ាងនោះហើយ មានចិត្តត្រេកអរថា កុមារនេះជាអ្នកដល់ព្រមដោយជាតិ ទើបឲ្យគេងូតទឹកកុមារនោះ ហើយឲ្យប្រដាប់តាក់តែង ទើបទ្រង់ប្រគល់ព្រះធីតាដល់កុមារនោះ ។ ព្រោះភាវៈនៃមេពពែទាំងឡាយស្លាប់មានដល់កុមារនោះ មនុស្សទាំងឡាយទើបធ្វើនូវឈ្មោះកុមារនោះថា ឯឡិកកុមារ (កុមារពពែ) ។ លំដាប់នោះ ព្រះរាជាបានប្រគល់សេនានិងពាហនៈដល់ឯឡិកកុមារនោះ ហើយបញ្ជូនគេដោយត្រាស់ថា អ្នកចូរទៅគ្រប់គ្រងរាជសម្បត្តិរបស់ព្រះបិតារបស់ខ្លួនចុះ ។ ឯឡិកកុមារក៏នាំនាងកុរុង្គទេវីទៅគ្រប់គ្រងរាជសម្បត្តិ ។ គ្រានោះ ព្រះរាជាពារាណសីទ្រង់គិតថា ឯឡិកកុមារនេះ មិនបានសិក្សាសិល្បសាស្ត្រ ទើបទ្រង់បញ្ជូនអាចារ្យឈ្មោះ ឆឡង្គកុមារ ឲ្យទៅបង្រៀនឯឡិកកុមារ ។ ឯឡិកកុមារនោះក៏បានតែងតាំងឆឡង្គកុមារឲ្យជាសេនាបតីដោយគិតថា គេជាអាចារ្យរបស់ខ្លួន ។ ក្នុងកាលជាខាងក្រោយមកទៀត ព្រះនាងកុរុង្គទេវីបានធ្វើអនាចារៈ មួយអន្លើដោយ ឆឡង្គកុមារសេនាបតី​នោះ ។ លោកសេនាបតីគាត់អ្នកបម្រើម្នាក់ឈ្មោះ ធនន្តេវាសី ។ ឆឡង្គកុមារសេនាបតីនោះ បានប្រើនាយធនន្តេវាសីនោះ ឲ្យនាំយកនូវរបស់របរមានសំពត់ និងគ្រឿងអលង្ការជាដើមទៅឲ្យព្រះនាងកុរុង្គទេវី ។ នាងកុរុង្គទេវីនោះ ក៏បានធ្វើនូវអំពើបាបសូម្បីមួយអន្លើដោយនាយធនន្តេវាសីនោះទៀត ។ កុណាលសកុណៈពោលថា ទិដ្ឋា មយា, សម្ម បុណ្ណមុខ, កុរុង្គទេវី នាម លោមសុទ្ទរី ឯឡិកកុមារំ កាមយមានា ឆឡង្គកុមារធនន្តេវាសិនា បាបមកាសិ នែបុណ្ណមុខៈសម្លាញ់ ព្រះអគ្គមហេសីមានព្រះលោមាល្អ ព្រះនាមកុរុង្គទេវី កាលប្រាថ្នាឯឡិកកុមារហើយ បានធ្វើនូវអំពើដ៏លាមកជាមួយនឹងឆឡង្គកុមារសេនាបតី និងបុរសអ្នកនៅដោយទ្រព្យរបស់ឆឡង្គកុមារនោះទៀត ខ្ញុំក៏បានឃើញហើយ ។ បណ្ដាបទទាំងនោះ បទថា លោមសុទ្ទរី (ព្រះអគ្គមហេសីមានព្រះលោមាល្អ) បានដល់ រោមរបស់ព្រះរាជិនីដែលកើតត្រង់ទ្រូង ។ បទថា ឆឡង្គកុមារធនន្តេវាសិនា សេចក្ដីថា សូម្បីប្រាថ្នានូវឯឡិកកុមារហើយ ព្រះនាងក៏ធ្វើនូវអំពើបាបមួយអន្លើដោយឆឡង្គកុមារសេនាបតីនោះផង និងអ្នកបម្រើឈ្មោះ​ធនន្តេវាសីនោះផង ។ ស្រីទាំងឡាយតែងប្រព្រឹត្តអនាចារយ៉ាងនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើបមិនពោលសរសើរស្ត្រីទាំងនោះ ព្រះមហាសត្វបាននាំអតីតនិទាននេះមកសម្ដែងហើយ ។ សោ ហិ តទា ឆឡង្គកុមារោ អហោសិ, តស្មា អត្តនា ទិដ្ឋការណំ អាហរិ ។ ពិតមែនហើយ ក្នុងកាលនោះ ព្រះមហាសត្វនោះ គឺ ឆឡង្គកុមារ ព្រោះហេតុនោះ ព្រះអង្គទើបនាំនូវហេតុដែលទ្រង់ឃើញដោយខ្លួនឯង ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៤) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2838/thjxtpic.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ១០២៦ ដង)
ព្រះនាលកត្ថេរបានស្ដាប់ដូចនោះហើយ ក៏ជាអ្នកមានសេចក្ដីប្រាថ្នាតិចក្នុងឋានៈ ៣ គឺ ការក្នុងឃើញ ១ ក្នុងការស្ដាប់ ១ ក្នុងការសួរ ១ ។ កាលចប់ព្រះធម្មទេសនា ព្រះនាលកៈមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះ​មានព្រះភាគ ហើយចូលទៅកាន់ព្រៃ មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន ទើប​​យើងបានគាល់ព្រះមានព្រះភាគទៀត នេះគឺជាភាពជាអ្នកប្រាថ្នាតិចក្នុងការឃើញរបស់ព្រះនា​ល​កៈ ​។ មួយទៀត មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន យើងគប្បីបានស្ដាប់ព្រះធម្មទេសនាទៀត នេះគឺភាពជាអ្នកប្រាថ្នាតិក្នុងការស្ដាប់របស់ព្រះនាលកៈ ។ មួយទៀត មិនញ៉ាំងការប្រាថ្នា​ច្រើនឲ្យកើតឡើងថា ធ្វើដូចម្ដេចហ៎្ន យើងគប្បីបានសាកសួរក្នុងមោនេយ្យបដិបទាទៀត នេះគឺ ភាពជាអ្នកប្រាថ្នាតិក្នុងការសួររបស់ព្រះនាលកៈនោះ ។ ព្រះនាលកៈនោះ ជាអ្នកមានសេចក្ដីប្រាថ្នាតិចយ៉ាងនេះ ចូលទៅកាន់ជើងភ្នំហើយ មិននៅអស់ ២ ថ្ងៃក្នុង​ព្រៃមួយ, មិនអង្គុយអស់ ២ ថ្ងៃ នៅក្រោមដើមឈើមួយ, មិនចូលទៅបិណ្ឌបាតក្នុងស្រុកមួយ អស់ ២ ​ថ្ងៃ ។ ព្រះនាលកៈត្រាច់ពីព្រៃមួយទៅព្រៃមួយ ពីដើមឈើមួយទៅដើមឈើមួយ ពីស្រុកមួយទៅស្រុក​មួយ បដិបត្តិបដិបទាដ៏សមគួរ ហើយតាំងនៅក្នុងអរហត្តផល ។ ភិក្ខុអ្នកបំពេញមោនេយ្យបដិ​បទា​យ៉ាងឧក្រិដ្ឋ នឹងមានជីវិតរស់នៅបាន ៧ ខែប៉ុណ្ណោះ ។ បំពេញយ៉ាងកណ្ដាល នឹងមានជីវិតរស់​នៅ​បាន ៧ ឆ្នាំ ។ បើបំពេញកម្រិតស្រាល នឹងមានជីវិតរស់នៅបាន ១៦ ឆ្នាំ ។ ព្រះនាលកត្ថេរនេះ លោកបដិបត្តិយ៉ាងឧក្រិដ្ឋ ដូច្នោះលោករស់នៅបានត្រឹមតែ ៧ ខែ ដឹងថា ខ្លួននឹងអស់​អាយុ ទើបស្រង់ទឹក ស្លៀកបណ្ដប់សំពត់ ក្រវ៉ាត់វត្ថពន្ធចង្កេះ ដណ្ដប់សង្ឃាដិ ២ ជាន់ បែរមុខទៅទិស​ដែលព្រះទសពលគង់នៅ ថ្វាយបង្គំដោយបញ្ចង្គបត្រិស្ថាន ផ្គងអញ្ជលី ឈរត្រង់ចង្កេះភ្នំហិង្គុ​លិកៈ ​បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ។ ព្រះមានព្រះភាគទ្រង់ជ្រាបថា ព្រះនាលកៈបរិនិព្វានហើយ ទើបស្ដេចយាងទៅកាន់ភ្នំនោះព្រមដោយភិក្ខុ​សង្ឃ ធ្វើឈាបនកិច្ច ឲ្យកាន់យកព្រះធាតុយកទៅបញ្ចុះនៅចេតិយ ហើយស្ដេចយាងត្រឡប់ ។ (បរមត្ថជោតិកា សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត មហាវគ្គ នាលកសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2837/t323efwtpic.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៨៨៦ ដង)
វិរោចជាតក (រឿងភិក្ខុទេវទត្តធ្វើតាមពុទ្ធលីលា) ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ព.ស. ២៥៦១ ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភាពដែលភិក្ខុទេវទត្តសម្ដែងអាកប្បកិរិយាដូចព្រះសុគតនៅគយាសីសប្រទេស បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា លសី ច តេ និប្ផលិតា ដូច្នេះជាដើម ។ សេចក្ដីពិស្ដារថា ភិក្ខុទេវទត្តមានឈានសាបសូន្យហើយ ក៏សាបសូន្យចាកលាភ​​សក្ការៈ​ផងដែរ បានគិតថា នៅមានឧបាយម្យ៉ាងទៀត លុះគិតដូច្នេះហើយ ទើបក្រាបទូលសូមវត្ថុ ៥ ប្រការ (សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហ​បតិចីវរ ភិក្ខុនោះនឹងត្រូវទោស ១ សូមឲ្យភិក្ខុទាំងឡាយនៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូល​ទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស ១ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយ​ជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស១) អំពីព្រះសាស្ដា កាលមិនបាន ក៏បបួលភិក្ខុ ​៥០០ រូបដែលជាសទ្ធិវិហារិក (អ្នកនៅជាមួយ គឺភិក្ខុឬសាមណេរដែលជាសិស្សរបស់ឧបជ្ឈាយ៍ ត្រូវ​នៅក្នុងអំណាច ឧបជ្ឈាយ៍ឲ្យលោកមើលការខុសត្រូវស្ដីប្រដៅជានិច្ច)របស់ព្រះអគ្គសាវកទាំងពីរ ដែល​ទើបនឹងបួសថ្មី មិនទាន់ចេះដឹងក្នុងព្រះធម្មវិន័យ ទៅកាន់គយាសីសប្រទេស បំបែកសង្ឃ ធ្វើសង្ឃ​កម្មផ្សេងគ្នាក្នុងសីមាជាមួយគ្នា ។ ព្រះសាស្ដាទ្រង់ជ្រាបវេលានៃបញ្ញារបស់ភិក្ខុទាំងនោះចាស់ក្លាហើយ ទើបបញ្ជូនព្រះអគ្គសាវកទាំងពីរទៅកាន់ទីនោះ ។ ទេវទត្តឃើញព្រះអគ្គសាវកទាំងពីរភ្លាមក៏សប្បាយចិត្ត គិតថា កាលអញសម្ដែងធម៌មួយយប់ទល់ភ្លឺនឹងធ្វើ អាកប្បកិរិយាដូចព្រះពុទ្ធ លុះគិតដូច្នោះហើយ កាលនឹងសម្ដែងអាកប្បកិរិយាដូចព្រះសុគត ទើបពោលថា ម្នាលសារីបុត្រ ភិក្ខុសង្ឃមិនទាន់ងោកងុយនៅឡើយទេ អ្នកចូរសម្ដែងធម្មី​ក​ថាដល់ភិក្ខុទាំងឡាយចុះ តថាគតរោយខ្នងខ្លាំងណាស់ តថាគតនឹងតម្រង់ខ្នងបន្តិច ហើយក៏ចូល​ទៅសិង ។ ព្រះអគ្គសាវកទាំងពីរសម្ដែងធម៌ដល់ភិក្ខុទាំងនោះឲ្យភ្ញាក់ដោយមគ្គផលទាំងឡាយហើយ ​បាននាំត្រឡប់មកកាន់វត្តវេឡុវ័នទាំងអស់ ។ ភិក្ខុកោកាលិកឃើញវិហារសូន្យចាកភិក្ខុ ក៏ទៅកាន់​សម្នាក់ទេវទត្ត ហើយពោលថា នៃអាវុសោទេវទត្ត អគ្គសាវកទាំងពីររបស់លោក ទម្លាយបរិស័ទរបស់​​លោកហើយ នាំភិក្ខុទាំងនោះទៅអស់ នៅសល់តែវិហារទទេ ចំណែកលោករវល់តែសិងដល់ពេល​ណា​​ទៀត ហើយកន្ត្រាក់សំពត់ដណ្ដប់របស់ទេវទត្តចេញ យកកែងជើងធាក់កណ្ដាលទ្រូង ដូចដំដែក​គោល​​នឹងជញ្ជាំងផ្ទះ ភ្លាមនោះឯង ឈាមក៏ហូរចេញអំពីមាត់របស់ទេវទត្ត តាំងអំពីពេលនោះ​មក ទេវ​ទត្តក៏ធ្លាក់ខ្លួនឈឺ ។ ព្រះសាស្ដាត្រាស់សួរព្រះសារីបុត្រថា ម្នាលសារីបុត្រ វេលាដែលអ្នកនាំគ្នាទៅ ទេវទត្តកំពុងធ្វើអ្វី ? ព្រះថេរៈទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទេវទត្តឃើញខ្ញុំព្រះអង្គទាំងពីរហើយ គិតនឹងធ្វើតាមព្រះអង្គ កាលសម្ដែងអាកប្បកិរិយាដូចព្រះសុគត ក៏ដល់នូវការវិនាសធំ ។ ព្រះសាស្ដាត្រាស់ថា ម្នាលសារីបុត្រ មិន​មែន​​តែពេលនេះប៉ុណ្ណោះទេ ដែលទេវទត្តធ្វើតាមតថាគតហើយដល់ការវិនាសនោះ សូម្បីក្នុងកាលមុនក៏ធ្លាប់ធ្វើតាមតថាគត ហើយដល់ការវិនាសដូចគ្នាដែរ កាលព្រះថេរៈទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅៈ អតីតេ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ​សោយ​ព្រះជាតិជាកេសររាជសីហ៍ នៅក្នុងគុហាមាស ក្នុងព្រៃហិមពាន្ត ។ ថ្ងៃមួយ ស្ដេចរាជសីហ័ពោធិ​សត្វ​ចេញអំពីគុហារលាស់កាយ សម្លឹងមើលទិសទាំង ៤ បន្លឺសីហនាទ ហើយចេញទៅរកចំណី បានសម្លាប់​ក្របីធំមួយស៊ីសាច់ ហើយចុះកាន់ស្រះ ផឹកទឹកដែលមានពណ៌ដូចកែវមណី ឆ្អែតពេញពោះហើយ ​ដើរសំដៅទៅគុហាវិញ ។ គ្រានោះ មានចចកមួយខ្វល់ខ្វាយស្វែងរកចំណី ពើបផ្លូវនឹងរាជសីហ៍ពោធិសត្វ កាលមិនអាចនឹងគេច​ចេញ​ទៅណាបាន ក៏ដេកក្រាបចុះជិតជើងខាងមុខរបស់រាជសីហ៍ កាលរាជសីហ៍សួរថា នែចចក អ្នកមាន​ការអ្វីហ្នឹង ? ចចកក៏ពោលថា បពិត្រលោកម្ចាស់ ខ្ញុំមកទីនេះ ដោយបំណងថា នឹងបម្រើលោក ។ រាជសីហ៍ពោលថា ល្អហើយចឹង អ្នកចូរបម្រើយើងចុះ យើងនឹងឲ្យអ្នកបានស៊ីសាច់ឆ្ងាញ់ៗ ហើយនាំចចកទៅកាន់គុហាមាស ។ ចាប់ពីពេលនោះមក ចចកក៏បានស៊ីសាច់ដែលសល់អំពីរាជសីហ៍ កន្លងទៅបានពីរបីថ្ងៃ ចចករៀងមានសាច់មានឈាមធំធាត់ ។ ក្រោយមករាជសីហ៍ដេកនៅក្នុងគុហាប្រាប់ចចកថា អ្នកចូរទៅចុះ ចូរឡើង​លើកំពូលភ្នំ ហើយបើចង់ស៊ីសាច់សត្វណា មានដំរី សេះ ក្របីជាដើម ដែលត្រាច់ទៅមកនៅជើងភ្នំនេះ ចូរ​ចំណាំសត្វនោះទុក ហើយមកប្រាប់យើងថា ខ្ញុំចង់ស៊ីសាច់សត្វឯណោះ ហើយចូរប្រាប់ថា សូមលោក​ម្ចាស់ចូរចម្រើន ដូច្នេះហើយ យើងនឹងសម្លាប់សត្វនោះ ស៊ីសាច់ឆ្ងាញ់ៗហើយនឹងចែកដល់អ្នក ។ ចចកក៏ឡើងទៅកាន់កំពូលភ្នំរកមើលហ្វូងម្រឹគផ្សេងៗ លុះនឹកចង់ស៊ីសាច់សត្វប្រភេទណា ក៏ចូលទៅកាន់គុហាមាសប្រាប់សត្វនោះដល់រាជសីហ៍ ហើយក្រាបចុះជិតជើងរាជសីហ៍ពោលថា បពិត្រលោក​ម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ។ រាជសីហ៍រត់ទៅយ៉ាងលឿន ប្រសិនបើឃើញដំរីចុះប្រេង ក៏សម្លាប់ឲ្យស្លាប់នៅទីនោះតែម្ដង ហើយខ្លួនឯងស៊ីសាច់ល្អៗខ្លះ ឲ្យចចកខ្លះ ចចកស៊ីសាច់ឆ្អែតហើយចូលគុហាដេកលក់យ៉ាងស្រួល ។ លុះវេលាកន្លងយូរទៅ ចចកក៏កើតមានះថា សូម្បីយើងក៏ជាសត្វជើង ៤ ដែរ ហេតុអ្វីចាំបាច់ឲ្យអ្នកដទៃចិញ្ចឹមរាល់ៗថ្ងៃ ចាប់ពីថ្ងៃនេះទៅ យើងនឹងសម្លាប់ដំរីជាដើមស៊ីសាច់សូម្បីតែរាជសីហ៍ដែលជាស្ដេចម្រឹគ ក៏ត្រូវអាស្រ័យអញជួយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ចូរចម្រើន ដូច្នេះប៉ុណ្ណោះ ក៏សម្លាប់ដំរីបាន អញត្រូវឲ្យរាជសីហ៍និយាយនឹងអញខ្លះថា បពិត្រចចក សូមលោកចូរចម្រើន ដូច្នេះក៏នឹងសម្លាប់ដំរី ហើយស៊ីសាច់ដែរ ។ ចចកនោះ លុះគិតដូច្នោះហើយ ក៏ចូលទៅរករាជសីហ៍ហើយពោលថា បពិត្រលោកម្ចាស់ ខ្ញុំស៊ីសាច់ដំរីដែលលោកម្ចាស់សម្លាប់មកយូរហើយ ខ្ញុំចង់សម្លាប់ដំរីមួយស៊ីសាច់ដែរ ហេតុនោះ ខ្ញុំសូមដេកក្នុងគុហាមាសលើទីដេករបស់លោក សូមលោកជួយមើលដំរីដែលត្រាច់ទៅមកតាមជើងភ្នំ ហើយមកកាន់សម្នាក់ខ្ញុំប្រាប់ថា នែចចក សូមអ្នកចូរចម្រើន សូម្បីត្រឹមតែប៉ុណ្ណេះឯង លោកកុំកំណាញ់ឡើយ ។ ពេលនោះ រាជសីហ៍ប្រាប់ចចកនោះថា នែចចក អ្នកមិនអាចសម្លាប់ដំរីបានទេ ធម្មតា ចចកដែលកើតក្នុងត្រកូលសីហៈ អាចសម្លាប់ដំរីបានមិនមានក្នុងលោកឡើយ អ្នកកុំពេញចិត្តយ៉ាងនេះឡើយ រង់ចាំស៊ីសាច់ដំរីដែលយើងសម្លាប់បានហើយចុះ ។ សូម្បីរាជសីហ៍ប្រាប់យ៉ាងនេះហើយ ចចកនោះមិនលះបង់ការតាំងចិត្ត នៅតែរំអុកដដែល ។ រាជសីហ៍កាលមិនអាចហាមចចកបានក៏ទទួលពាក្យ ហើយពោល​ថា ​បើដូច្នោះ អ្នកចូរទៅកាន់លំនៅរបស់យើង ដេករង់ចាំចុះ ហើយឲ្យចចកដេកក្នុងគុហាមាស ខ្លួន​ឯង​រង់ចាំមើលដំរីចុះប្រេងដែលដើរនៅតាមជើងភ្នំ ហើយទៅកាន់មាត់ទ្វារគុហាប្រាប់ថា នែចចក សូមអ្នក​ចូរចម្រើន ។ ចចកចេញអំពីគុហារលាស់ខ្លួន សម្លឹងមើលទិសទាំង ៤ លូបីដង រួចគិតថា យើងត្រូវ​លោតចុះឲ្យចំត្រង់ក្បាលដំរីចុះប្រេង ក៏ភ្លាត់ធ្លាក់នៅក្បែរជើងដំរី ដំរីលើកជើងស្ដាំជាន់ក្បាលល​​លាដ៍​​ក្បាល​បែកជាលម្អិតតូចធំ ពេលនោះ ដំរីយកជើងជាន់ឈ្លីរាងកាយរបស់ចចកនោះធ្វើជាដុំៗហើយចុះអាចម៍ដាច់ចចក បន្លឺកោញ្ចនាទរួចចូលព្រៃទៅ ។ ព្រះពោធិសត្វឃើញការការប្រព្រឹត្តទៅដូច្នោះ ក៏ពោលថា នែចចក ពេលនេះ អ្នកចូរបន្លឺសំឡេងចុះ ដូច្នេះហើយ ទើបពោលគាថានេះថា លសី ច តេ និប្ផលិតា, មត្ថកោ ច បទាលិតោ; សព្ពា តេ ផាសុកា ភគ្គា, អជ្ជ ខោ ត្វំ វិរោចសិ។ ខួរក្បាលរបស់អ្នកធ្លាយចេញផង លលាដ៍ក្បាលរបស់អ្នកបែកធ្លាយផង ឆ្អឹងជំនីរទាំងអស់របស់អ្នកដំរីបំបាក់ហើយផង ក្នុងថ្ងៃនេះ អ្នកនៅរុងរឿងអ្វីទៀត ។ បណ្ដាបទទាំងនោះ បទថា លសី ប្រែថា ខួរក្បាល ។ បទថា និប្ផលិតា ប្រែថា ហូរចេញហើយ ។ ព្រះសាស្ដាទ្រង់នាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សិង្គាលោ ទេវទត្តោ អហោសិ ចចកក្នុងកាលនោះ គឺ ទេវទត្ត ។ សីហោ បន អហមេវ អហោសិំ ចំណែករាជសីហ៍ គឺតថាគតនេះឯង ។ ចប់ វិរោចជាតក ។ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កកណ្ដកវគ្គ បិដកលេខ ៥៨ ទំព័រ ៦៣ ) ដោយ៥០០០ឆ្នាំ
images/articles/529/11xtpic.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០១៧ (អាន: ១៧៣៥៤ ដង)
រឿងគុត្តិលមាណព (ចាក វិ. ខុ) (ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក) ក្នុងកាលកន្លងទៅ​ហើយ​ មាន​ព្រះ​មហាក្សត្រិយ៍​មួយ​ព្រះអង្គ​ ព្រះនាម​ព្រហ្មទត្ត​សោយ​រាជ​សម្បត្តិ​ក្នុង ក្រុង​ពារាណសី ។
images/articles/530/mmmm-1.png
ផ្សាយ : ០១ មិថុនា ឆ្នាំ២០១៧ (អាន: ៦៣៩៥៨ ដង)
រឿងព្រះបាទមន្ធាតុ (ចាក. ម. តិ.) (សេចក្តីប្រាថ្នារបស់សត្វលោក ឥតមានទីបំផុត) ក្នុងខាងដើមនៃភទ្ទកប្បនេះ មានព្រះបរម​ចក្រពត្រាធិរាជមួយ​ព្រះអង្គ ព្រះនាម​មន្ធាតុ
images/articles/461/Untit53452345led-1.gif
ផ្សាយ : ២៩ ឧសភា ឆ្នាំ២០១៧ (អាន: ៣២២៧៤ ដង)
នៅ​ក្នុង​ភទ្រកប្ប​យើង​នេះ ផែនដី​ដែល​មាន​ឈ្មោះថា ភទ្រកប្ប គឺ​មាន​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ដឹង ៥​ព្រះអង្គ។ ហើយ​ចំពោះ​ផែន​ដី​ដែល​មាន​ព្រះពុទ្ធត្រាស់​ដឹង ៥​ព្រះអង្គ​នេះ​គឺ​ថា​ជា​ការកម្រ​រក​​បាន​ណាស់
images/articles/581/image.jpeg
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០១៦ (អាន: ១៦២៥៣ ដង)
កាលពីព្រេងនាយ ព្រះពោធិសត្វមួយអង្គបានចាប់ កំណើតជា​សត្វ​ក្រួច​​នៅក្នុងព្រៃមួយ នាក្រុងពារាណសី ហើយមានសត្វក្រួច​ជាច្រើន​ពាន់
images/articles/516/image.jpeg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០១៦ (អាន: ២៣០៦៦ ដង)
​សភាវៈ​ទាំង​ឡាយ​ក្នុង​លោក​នេះ ដែល​សង្ខារ​តាក់​តែង​ហើយ​ រមែង​កើត​ឡើង តាំង​នៅ​ ហើយ​ក៏​រលត់​ទៅ​វិញ​ជា​ធម្មតា មិន​បាន​ស្ថិត​ស្ថេរ​ទៀង​ទាត់​ឡើយ យ៉ាង​ណា​មិញ មនុស្ស​គ្រប់​រូប​ដែល​កើត​មក​ហើយ
images/articles/518/image.jpeg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០១៦ (អាន: ១៨៤០៣ ដង)
បុគ្គល​ដែល​ប្រកប​ដោយ​ហិរិ​ និង​ឱត្តប្បៈ​ ឈ្មោះ​ថា​ ជា​អ្នក​មាន​ទេវធម៌​ក្នុង​លោក ។ ព្រះបរមសាស្តា​ កាល​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន​ ទ្រង់​ប្រារព្ធ​ភិក្ខុ​អ្នក​មាន​ភណ្ឌៈ​ច្រើន​ ទើប​ត្រាស់​ព្រះធម៌ទេសនា​នេះ​ មាន​ពាក្យ​ផ្តើម​ថា​ ហិរិឱត្តប្ប​សម្បន្នា​ ដូច្នេះ ។
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...