images/articles/1161/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៧៨០២ ដង)
រឿងគោបាលមាតាទេវី
(ចាក អ. ឯ.)
(សាបព្រោះពូជក្នុងស្រែល្អ តែងបានផលតាមគាប់ចិត្ត)
មាននិគមមួយឈ្មោះតេនឡិ ថិតនៅក្បែរផ្លូវទៅកាន់ក្រុងឧជ្ជេនីនៅក្នុងនិគមនោះ មានធីតាសេដ្ឋីពីរនាក់ ម្នាក់ជាស្ត្រីកំសត់ទុគ៌ត ពេលឥតពីមាតាបិតាទៅ នៅអាស្រ័យនឹងមេដោះ តែជាស្រ្តីមានសភាពសមរម្យ មានទៀតជាស្ត្រីឥតមានសក់តែមានសម្បត្តិ មានឈ្មោះថា និក្កេសី ។
images/articles/1162/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៩៦៥៦ ដង)
រឿងនានរោហិណ៌
(ចាក ធ. ខុ.)
(បុណ្យរមែងសម្រេចតាមបំណងអ្នកធើ្វ ដែលបានតាំងបា្រថ្នា)
មានសេចក្តីដំណាល ព្រះងនុវុទ្ធដ៏មានអាយុ បាននាំភិក្ខុជាបរិថវារនមន្តមក ក៏នាំគ្នាមកថ្វាយបង្គំ បាត់តែនាងរោហិណីជាប្អូនបង្កើតមិនឃើញមកថ្វាយបង្គំ ។ ព្រះថេរៈក៏សួរដំណឹងបានជ្រាបដោយព្រះញាតិវង្សប្រាប់ថា នាងមានសេចក្តីអៀនខ្មាស់ជាពន់ពេក
images/articles/1163/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១១៧៥៥ ដង)
រឿងអ្នកផឹកសុរា
(ចាក ម. អ.)
(អ្នកប្រមឹកតែងហិនហោចទ្រព្យនឹងវិនាសប្រាណក្នុងបច្ចុប្បន្ន)
កាលកន្លងទៅហើយ ព្រះបរមពោធិសត្ថរបស់យើងទ្រង់យោនយកកណើតជាសេដ្ឋីមានទ្រព្យ៤០កោដិ កប់ទុកក្នុងផែនដី តែងបរិច្ចាកទានជាដើមដល់ស្មូមយាចកដែលមកសុំច្រកល្ហក លុះពេលអស់ព្រះជន្មក៏បានទៅកើតជាសក្កទេវរាជ ។
ឯសេដ្ឋីពោធិសតថនេះមានកូនប្រុសតែមួយគត់ ។
images/articles/1664/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៨៨២០ ដង)
រឿង គោឃាតកៈ
ឯគោឃាតកៈនោះ ជាអ្នកសម្លាប់គោយកសាច់ចិញ្ចឹមជីវិតថ្ងៃណាដែលញមានសាច់គោ ថ្ងៃនោះគាត់មិនបរិភោគអាហារ។ វេលាថ្ងៃមួយ មិនមានសាច់គោនឹងបរិភោគ គាត់ដ៏ដើរទៅខាងក្រោយផ្ទះកាត់អណ្ដាតគោទាំងរស់យកមកអាំងហើយបរិភោគជាមួយនឹងបាយ។ ក្នុងវេលារំពេចនោះ ផលកម្មក៏បណ្ដាលឲ្យអណ្ដាតរបស់គាត់ដាច់ធ្លាក់ចុះទៅក្នុងចានបាយ ឃើញច្បាស់ទាន់ភ្នែក
images/articles/1873/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៨៩៩១ ដង)
រឿងនាងអសិតាភូ
(ការប្រាថ្នាហួសហេតុ នាំឲ្យអន្តរាយ)
កាលកន្លងទៅហើយ មានព្រះរាជបុត្រព្រះចៅពារាណសី មួយព្រះអង្គ ព្រះរាជបិតាមិនគាប់ព្រះរាជហឬទ័យទ្រង់បំបរបង់ចាកព្រះរាជនិវេសន៍ បាននាំព្រះរាជទេពីរបស់ទ្រង់ ព្រះនាម អសិតាភូ ចូលទៅនៅក្នុងព្រៃហេមពាន្ត សោយត្រីសាច់និងផ្លែឈើ មើមឈើ ជាអាហារ។
ព្រះនាងអសិតាភូ ជាព្រះទេពី ខំគោរពប្រតិបត្តិបំរើដោយឥតមានធ្វេស ប្រហែសឡើយ។
images/articles/1883/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១៩២៤ ដង)
រឿងនាងកាញ្ចនទេវី
កាលព្រះសម្ពុទ្ធបរមគ្រូបរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយក្នុងទេវបុត្តនគរនាំគ្នាយកបាត្រ ព្រះសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវ មុនបញ្ចុះក្នុងចេតិយនោះព្រះរាជាបានចាត់ចែងធ្វើក្បួន ហែយ៉ាងអស្ចារ្យ គឺឲ្យរាជបុរសហៅជាងទងជាច្រើនរូបមកឲ្យយក ដើមឫស្សី១ ដើមយ៉ាងធំ មករចនាស្រោបមាសរំលេចដោយកែវ៧ប្រការ យកបាត្រមក ភ្ជាប់លើចុងឫស្សីហើយលើក
images/articles/1886/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១០៦៧៨ ដង)
រឿងវិសមលោមរាជកុមារ
(ផលនៃការធ្វើទានដោយសេចក្ដីជ្រះថ្លា)
កាលសាសនាព្រះសម្ពុទ្ធព្រះនាមកស្សប មានបុរសម្នាក់បានស្ដាប់ធម៌ទេសនា ព្រះសម្ពុទ្ធមានសេចក្ដីជ្រះថ្លាបានធ្វើទានប្រគេនចង្ហាន់ចំពោះព្រះសង្ឃមានព្រះពុទ្ធជាប្រធាន លុះស្លាប់ទៅបានកើតក្នុងសុគតិភព អស់កាលជាយូរអង្វែងដល់មក សាសនាព្រះសម្ពុទ្ធគោតម បរមគ្រូរបស់យើងនេះ ព្រះអង្គបរិនិព្វានផុតទៅហើយបាន
images/articles/1905/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧៥៧៣ ដង)
រឿងប្រេតប្ដីប្រពន្ធ
ក្នុងសម័យពុទ្ធកាល មានត្រកូលព្រាហ្មណ៍មួយក្នុង ក្រុងពារាណសី។ ត្រកូននោះមាន កូន ៣ នាក់ ប្រុស ២ ស្រីមួយពៅបង្អស់ កូនទាំងបីនេះ ជាពួកម៉ាក់មិត្រភក្តិរាប់អានគ្នាជាមយយ ឧបាសក ឧបាសិកា ចំណាយទ្រព្យធ្វើបុណ្យទាន ក្នុងព្រះពុទ្ធសាសនា។ ចំណែកខាងព្រាហ្មណ៍ប្ដីប្រពន្ធដែល ជាមាតាបិតាកូនទាំង៣ នោះជាបុគ្គលកំណាញ់គ្មានសទ្ធា មិច្ឆាទិដ្ឋិ
images/articles/2041/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២៨៨៧ ដង)
រឿងនាគប្រេត
(សមណេរសួរថា) អ្នកទៅមុនគេបង្អស់ជិះដំរីស ឯអ្នកទៅកណ្តាលគេ ជិះរថ ទឹមសេះអស្សតរ ចំណែកកញ្ញាមកខាងក្រោយគេ ទៅដោយវភ្លឺស្វាងរុងរឿង សព្វទិសទាំង ១០ ។ ឯអ្នកទាំងឡាយ (ដែលមកក្រោយគេបង្អស់) មានដៃកាន់ដំបង មានមុខជោកដោយទឹកភ្នែកមានខ្លួនបែកធ្លាយ ហើយផឹកនូវខ្ទុះនិងឈាម នៃគ្នានិងគ្នា ជាអាហារ អ្នកទាំងឡាយ កាលកើតជាមនុស្ស តើបានធ្វើអំពើដូចម្តេចខ្លះ ។
images/articles/1223/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៨២៥ ដង)
រឿងសមុទ្ទទេវតា
(ចាក ស. តិ.)
(សេចក្តីលោភនាំសត្វឲ្យហួងហែងហួសហេតុ)
កាលពុទ្ធសម័យព្រះសម្តុទ្ធបរមគ្រូ ទ្រង់រំលឹកដាស់តឿនឧបនន្ទភិក្ខុ ដែលមានសេចក្តីលោភគ្របសង្កត់ គឺធម្មតារបស់ភិក្ខុឧបនន្ទ តែដល់រដូវចូលវស្សាហើយ លោកដើរទៅចូលវស្សាផ្ញើរគ្រប់វត្ត ដែលលោកអាចទៅបាន វត្តខ្លះលោកទុកស្បែកជើង ខ្លះដំរងទឹក ខ្លះទ្រនាប់ជើង ខ្លះឆ័ត្រជាដើម ឲ្យចូលវស្សាជំនួសលោកដល់ចេញវស្សាលោកទៅវាយចំណែកលាភគ្រប់វត្ត ដែលលោកបានទុករបស់ទាំងនោះ ដឹកទាំងរទេះៗ យកមកប្រមូលទុកក្នុងកុដិរបស់លោក ។
ពួកភិក្ខុទាំងឡាយទ្រាន់ចិត្ត នាំគ្នាទូលព្រះសម្តុទ្ធតាមដំណើររឿង ព្រះអង្គទ្រង់ប្រជុំសង្ឃ ហើយហៅឧបនន្ទ មករំលឹកតាមលំនាំព្រះពុទ្ធពីបូរាជ ទើបនាំអតីតនិទានមកសំដែងថា ភិក្ខុឧបនន្ទនេះ មិនមែនចង់បានឥតរបបតែក្នុងជាតិនេះទេ កាលពីដើមក៏ដូច្នេះដែរ ។ ពីព្រេងនាយយូរហើយ ព្រះពោធិសត្វកើតជាសមុទ្រទេវតា ថែរក្សាមហាសមុទ្រ កាលនោះមានក្អែកទឹកមួយ នៅអាស្រ័យនឹងសមុទ្រនោះ ជាសត្វមានសេចក្តីលោភច្រើន មួយថ្ងៃៗ ហើរមុជងើបៗ ក្នុងទឹកសមុទ្រ ស្រែកបា្រប់ត្រីទាំងឡាយកុះឲ្យផឹកទឹកច្រើន ក្រែងអស់ទឹកសមុទ្រ ។
ដោយសេចក្តីហួងហែងហួសហេតុ នេះ សមុទ្រទេវតាទ្រាន់ចិត្តពេក ស្តីតិះដៀលឲ្យក្អែកទឹកនោះថានែ ! ក្អែកទឹកអប្បឥតប្រាជ្ញា លោភលន់ហួសហេតុ ទឹកសមុទ្រនេះជ្រៅណាស់ មិនចេះស្រកមិនចេះជន់ទេ សូម្បីហូរចាក់ទៅក្នុងទីទំនាបច្រើនយ៉ាងណា ក៏មិនអស់ដែរ យើងនៅថែរក្សាសមុទ្រមកយូរហើយ មិនដែលឃើញអ្នកណាលោភហួងហែងហួសហេតុដូច្នេះទេ ។ តិះដៀលហើយនិម្មិតខ្លួនយ៉ាងធំ ដេញក្អែកទឹកនោះឲ្យរត់បាក់ទៅ ។ប្រជុំជាតក ក្អែកទឹកក្នុងកាលនៅគឺភិក្ខុឧបនន្ទសមុទ្រទេវតាគឺតថាគតនេះឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1224/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២២៣៩៨ ដង)
រឿងប្រេតញីស៊ីខ្ទុះឈាម
(ចាក បេ. ខុ.)
(ទោសប្រមាថមើលងាយទានរបស់ជនដទៃ)
សម័យពុទ្ធកាល មានភិក្ខុ ១២ អង្គ រៀនយកព្រះកម្មដ្ឋានអំពីសំណាក់ព្រះសាស្តាហើយ នាំគ្នាចូលទៅក្នុងព្រៃរកទីស្ងាត់ ក៏បានដល់ព្រៃរបោះមួយ ក្បែរក្រុងសាវត្ថីនោះ បានដឹងថាមានភិក្ខុ ១២ អង្គទៅគង់នៅក្នុងព្រៃរបោះជិតលំនៅខ្លួ ក៏នាំចូលទៅថ្វាយបង្គំបវាវណាបច្ច័យ ៤ និមន្តមកទទួលភត្តឯគេហស្ថានរបស់ខ្លួន ។
images/articles/1471/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៩០៨៨ ដង)
មនុស្សឆ្កួតឬវិកលចរិត ព្រោះគេបាត់បង់សតិសម្បជញ្ញៈ ឯសុរាគឺជាគ្រឿងពង្វក់ស្មារតី ដូច្នេះទើបមនុស្សត្រូវវៀរចាកការផឹកសុរា។ តាមទស្សនៈអ្នកញៀនសុរាខ្លះនិយាយថា ការផឹកសុរាបន្តិចបន្តួចដើម្បីឲ្យបាយឆ្ងាញ់មិនមានទោសទេ ទាល់តែផឹកច្រើនទើបមានទោស តែនៅក្នុងព្រះពុទ្ធសាសនាបានប្រដៅឲ្យមនុស្សវៀរចាកស្រឡះ សូម្បីបន្តិចបន្តួចក៏ដោយ ព្រោះសុរានេះគឺជាប្រភពនៃសេចក្ដីវិនាសច្រើនយ៉ាងដូចជា
១- សុរា នាំឲ្យវិនាសទ្រព្យសម្បត្តិ ជីវិតរបស់យើងម្នាក់ៗសុទ្ធតែត្រូវការអាហារដើម្បីបរិភោគ បើអត់អាហារនឹងត្រូវស្លាប់ ប៉ុន្តែសុរាបើមិនផឹកក៏មិនស្លាប់ ដូច្នេះអ្នកផឹកសុរា គឺជាអ្នកចាយវាយទ្រព្យសម្បត្តិខ្ជះខ្ជាយដោយគ្មានប្រយោជន៍។
២- សុរា នាំឲ្យកើតជម្លោះ អ្នកផឹកស្រវឹងស្រាច្រើនតែមានសំដីតូចធំហួសមាឌ ហួសឋានៈ របស់ខ្លួន មិនសូវកោតញញើតអ្នកណាឡើយ បើមានអ្នកណាធ្វើឲ្យទាស់ចិត្តបន្តិច ក៏បញ្ចេញភ្លើងកំហឹងឲ្យប្រាកដឡើង ដូចជាភ្លើងឆេះចំបើង ហើយស្រែកជេអ្នកដទៃ ដោយប្រការផ្សេងៗ ដែលជាហេតុនាំឲ្យមានវិវាទទាស់ទែងគ្នា។
៣- សុរា នាំឲ្យកើតរោគទាំងឡាយ សុរាដែលអ្នកប្រមឹកឲ្យតម្លៃថាគួរឲ្យសប្បាយណាស់នោះ តាមពិតគឺជាថ្នាំពិសដ៏ពន្លឹក សម្រាប់ធ្វើឲ្យរាងកាយចុះខ្សោយអន់ថយ ហើយនឹងបង្កឲ្យមានរោគផ្សេងៗដូចជា រោគឈឺក្រពះ រោគស្រវាំងភ្នែក រោគឈឺថ្លើម ជាពិសេសគឺរោគវិកលចរិតដែល ហៅថា(ឆ្កួតសុរា)។
៤- សុរា នាំឲ្យខូចឈ្មោះ អ្នកស្រវឹងស្រា តែងធ្វើចរិយាមារយាទមិនគួរឲ្យចូលចិត្តឡើយ ច្រើនធ្វើនូវការរំខានដល់អ្នកផ្ទះជិតខាង ដូចជាការរាំច្រៀងស្រែកឡូឡាខុស ពេលវេលាជាដើម ដូច្នោះឈ្មោះរបស់គេត្រូវបានអ្នកផងតិះដៀល ថាជាមនុស្សប្រមឹក។
៥- សុរា នាំឲ្យមានការបង្ហាញកេរ្តិ៍ខ្មាស តាមធម្មតាមនុស្សយើងមានការអៀនខ្មាសណាស់ ទៅណាមកណាតែងស្លៀកពាក់យ៉ាងសមរម្យ លុះតែសុរាចូលមកពង្វក់ស្មារតី ក៏ក្លាយជាមនុស្សលែងចេះអៀនខ្មាសមួយរំពេច ជួនកាលអាចហ៊ានបើកបង្ហាញកេរ្តិ៍ខ្មាសក្នុងទីសាធារណៈក៏សឹងមាន។
៦- សុរា ធ្វើបញ្ញាឲ្យមានកំលាងថយ បញ្ញាគឺជាទ្រព្យដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់ៗគ្នា ប៉ុន្តែចំពោះមនុស្សប្រមឹក មិនអាចមានឱកាសដើម្បីបណ្ដុះបញ្ញាឲ្យកាន់តែភ្លឺស្វាងឡើងបានទេ មានតែបាត់បង់ប្រាជ្ញាស្មារតីបន្តិចម្តងៗជាដរាប។
គ្រួសារខ្លះ ប្ដីជាមនុស្សប្រមឹក ហើយវាធ្វើបាបប្រពន្ធកូនដែលបង្កើតឲ្យមានអំពើហិង្សាក្នុងគ្រួសារ មិនគោរពសិទ្ធិគ្នាធ្វើឲ្យកូនខ្លះខូចចិត្តត្បិតខ្មាសអ្នកជិតខាង រហូតក្លាយខ្លួនជាក្មេងអនាថា ឥតទីពឹង គ្មានគោលដៅពិតប្រាកដ ព្រោះវិបត្តិឪពុក ម្ដាយ ដែលជាហេតុនាំឲ្យមានសភាពមិន សុខស្ងប់ដល់សង្គមជាតិទាំងមូល។
សូមឲ្យមនុស្សគ្រប់គ្នាមានចេតនាវៀរចាកការផឹកទឹកស្រវឹង ហើយយកពេលវេលាដ៏មាន តម្លៃបំពេញកិច្ចការតាមតួនាទីប្រកបដោយសតិ និង សម្បជញ្ញៈ ព្រោះប្រទេសជាតិត្រូវការចាំបាច់ណាស់នូវមនុស្សដែលមានសតិ និង សម្បជញ្ញៈគ្រប់គ្រាន់ក្នុងកិច្ចបំពេញការងារតាមតួនាទី។
ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌
ដោយ៥០០០ឆ្នាំ
images/articles/1499/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៤៩៦៤ ដង)
អ្វីជាគ្រឿងបាំងមិនឲ្យឃើញនរក?
សត្វលោកដែលមិនបានយល់ចូលចិត្តនូវព្រះសទ្ធម្ម គេរមែងជ្រប់ងប់ក្នុងលោកនេះ គេខ្វល់ខ្វាយក្នុងជីវិត ជាប់ជំពាក់នៅក្នុងសេចក្ដីប្រាថ្នា តូចចិត្តចំពោះភាពក្រលំបាកតោកយ៉ាក តែគេក៏ក្ដៅក្រហាយពីព្រោះតែទ្រព្យសម្បត្តិដែលខ្លួនហួងហែងរក្សាផងដែរ គេខ្វល់ខ្វាយនៅក្នុងរឿងទ្រព្យរបស់ ប៉ុន្តែគេមិនបានដឹងថា ទ្រព្យធនដែលជាវត្ថុកាមទាំងអស់គឺជាអន្ទាក់ដ៏សាហាវនោះទេ។
images/articles/1585/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៨៣០៦ ដង)
អានិសង្សនៃការរម្ងាប់សេចក្ដីក្រោធ
ព្រះសាស្ដា កាលដែលព្រះអង្គគង់ប្រថាប់នៅអគ្គាឡវចេតិយ ទ្រង់បានប្រារព្វទេវតាមួយអង្គដែលមានបញ្ហាជាមួយភិក្ខុមួយរូប ព្រះអង្គទ្រង់ត្រាស់នូវព្រះធម៌ទេសនានេះថា <<យោ វេ ឧប្បតិតំ កោធំ>> ជាដើម។
ភិក្ខុកាប់ដើមឈើដែលទេវតាអាស្រ័យនៅ
សេចក្ដីពិស្ដារថា កាលព្រះសាស្ដាទ្រង់អនុញ្ញាតនូវសេនាសនៈដល់
images/articles/1511/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៩៨១១ ដង)
រឿងព្រះមាល័យ
ព្រះមាល័យ ជាអង្គព្រះអរហន្តមានមហិទ្ធិឬទ្ធិប្រហាក់ប្រហែលនឹងព្រះមោគ្គល្លាន។ ថ្ងៃមួយព្រះមាល័យប្រារព្ធចុះទៅឋាននរក ផ្កាឈូកដុះឡើងប៉ុនកង់រទេះទទួលលោក ហើយលោកអធិដ្ឋានដោយឬទ្ធិក៏អណ្ដែតចុះទៅដល់ឋាននរក ពេលបានឃើញសត្វនរកកំពុងរងទុក្ខសែនមហាខ្លោចផ្សា ទើបលោកប្រើថាមពលបដិហារ្យសំដែងឬទ្ធិ ធ្វើឲ្យកើតជាភ្លៀងរលត់ភ្លើងនរកគ្រប់កន្លែង
images/articles/1659/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២០០២០ ដង)
រឿង ចុន្ទសូករិកៈ
ចុន្ទសូករិកៈនោះ ជាអ្នកសម្លាប់តែជ្រូកយកសាច់លក់ចិញ្ចឹមជីវិតពេញ ៥៥ ឆ្នាំ។ កាលដែលសម្លាប់ម្ដងៗ នោះ គាត់យកទឹកកំពុងពុះក្ដៅទៅចាក់បង្អកក្នុងមាត់ជ្រូក លុះជ្រូកនោះស្លាប់ទៅហើយ គាត់យកដំបង ៤ ជ្រុងទៅវាយដំឲ្យណែនសាច់ដើម្បីថ្លឹងឲ្យមានទម្ងន់ លក់បានថ្លៃ។ ដល់សម័យគាត់មានជម្ងឺ អំពើនោះក៏បណ្ដាល់ឲ្យភ្លើងអំពីអវីចិមហានរកឆេះឡើងមក ដុតរោល
images/articles/1638/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧៧៦២ ដង)
បណ្ឌិត(ភិក្ខុ)អ្នកមានព្យាយាមជាគ្រឿងដុតកម្ដៅកិលេស
ពាក្យថា ព្យាយាម មានន័យថា សេចក្ដីខំប្រឹងប្រែង។ សេចក្ដីខំប្រឹងប្រែងមានច្រើនយ៉ាងទៅទៀតសេចក្ដីប្រឹងប្រែងខ្លះ គឺ ប្រឹងប្រែងដើម្បីនឹងបៀតបៀនអ្នកដទៃ ប្រឹងប្រែងដើម្បីឲ្យអ្នកដទៃមានសេចក្ដីទុក្ខលំបាកជាដើម នេះជាសេចក្ដីខំប្រឹងប្រែងម្យ៉ាងដែលជាខំប្រឹងប្រែងខុស មិនប្រព្រឹត្តទៅដើម្បីអស់ទៅនៃវេរានោះឡើយ។
images/articles/1689/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២៩៨៧ ដង)
រឿង ភិក្ខុមិនប្រយ័ត្នបរិក្ខារ
ព្រះឱវាទានុសាសនីនេះ ព្រះអរហំសម្មាសម្ពុទ្ធទ្រង់ប្រារព្ធ នឹងភិក្ខុ ១ រូបដែលមិនប្រយ័ត្នគ្រឿងបរិក្ខា មានគ្រែជាដើមយកទៅប្រើក្នុងទីណាៗ ក៏បោះបង់ចោលក្នុងទីនោះ ៗ មិនយកមកទុកវិញ។ កាលបើមានពួកភិក្ខុមកដាស់តឿន លោកក៏ពោលពាក្យមើលងាយថា ៖ អំពើបន្តិចបន្តួចប៉ុណ្ណឹង នឹងទៅជាអ្វីទៅបើគ្រឿងបរិក្ខារនោះវាគ្មានចិត្តទេ។ ព្រះបរមសាស្ដាទ្រង់ជ្រាបទ្រង់បង្គាប់ឲ្យ
images/articles/1713/Untitled-1-Recovered.jpg
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤៩០១ ដង)
រឿង ភិក្ខុ៣០រូប
វិន័យបិដកកឋិនក្ខន្ធកៈមានចែងអំពីប្រភពនៃកឋិនចីវថាក្នុងបឋមពោធិកាលព្រះបរមសាស្ដា ទ្រង់ឲ្យភិក្ខុប្រើប្រាស់តែបង្សុកូលចីវរ ពុំទាន់ទ្រង់អនុញ្ញាតឲ្យប្រើគហបតីចីវរនៅឡើយ។ សម័យមួយកាលដែលទ្រង់គង់ចាំវស្សានៅវត្តជេតពនជិតដល់ថ្ងៃចូលវស្សាភិក្ខុ៣០អង្គទៅស្រុកបាវាគឺប្រាថ្នាចង់មកថ្វាយបង្គំព្រះអង្គមុនថ្ងៃចូលវស្សាតែមកមិនទាន់ក៏ចូលវស្សា
images/articles/2275/Untitled-1-Recovered.jpg
ផ្សាយ : ១០ តុលា ឆ្នាំ២០២០ (អាន: ៩៥២៣ ដង)
រឿងដំរីឈ្មោះមហិឡាមុខ
ក្នុងអតីតកាល ព្រះរាជាព្រះបាទព្រហ្មទត្ត ក្នុងព្រះនគរពារាណសី បានមានដំរីមង្គល ឈ្មោះមហិឡាមុខ ជាសត្វមានសីល បរិបូរណ៍ដោយមាយាទ មិនចេះបៀតបៀនអ្នកណាម្នាក់ឡើយ។
ក្រោយមក ថ្ងៃមួយ ក្នុងពេលរាត្រី ពួកចោរមកហើយបានអង្គុយប្រឹក្សាគ្នា នៅក្បែររោងដំរីរបស់ព្រះរាជាអង្គនោះ ថា "ពួកយើង ត្រូវទំលាយឧម្មង្គ (រូង) យ៉ាងដូច្នេះ,