images/articles/1184/Untitled-1-Recovered.jpg
ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០
រឿងភិមសេនបុរស
(ចាក ភិ. ឯ.)
(ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌)
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូលឧទិច្ចព្រាហ្មណ៏ បានរៀនសិល្បសាស្ត្រចេះយ៉ាងចំណានសព្វគ្រប់ ហើយពូកែឆើតខាងវិជ្ជាបាញ់ធ្នូទើបអ្នកនគរហៅថា "ចុទ្បធនុគ្គបណ្ឌិត" ។
images/articles/1144/Untitled-1-Recovered.jpg
ការស្លាប់មានពិត តែអ្នករក្សាធម៌តែងមានអាយុវែង
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រឿងធម្មបាលកុមារ
(ចាក ម. ទ.)
(ការស្លាប់មានពិត តែអ្នករក្សាធម៌តែងមានអាយុវែង)
ក្នុងបឋមពោធិកាល សម្តេចព្រះមានជោគ បានស្តេចទៅកាន់ក្រុងកបិលពស្តុ ជាលើកដំបូង ទ្រង់គង់ក្នុងនិគ្រោធារាម ។ ពេលនោះព្រះបាទ សិរីសុទ្ធោទនមហារាជ ជាព្រះរវរាជបិតា បានចង្ហាន់ប្រគេនព្រះអង្គ និងព្រះសង្ឃខីណាស្រព២ម៉ឺនអង្គជាបរិវារ ទើបមានបន្ទូលសំណេះសំណាលថា
images/articles/1145/Untitled-1-Recovered.jpg
រឿងបិបួលិមាណព
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រឿងបិបួលិមាណព
(ចាក អ. ក.)
(ឧបនិស្ស័យដាស់តឿនហើយ ចំណងឃរពន្ធន៍គង់របូតឯង)
ក្នុងក្រុងរាជគ្រឹះ មានមាណពម្នាក់ឈ្មោះបិបួលិ អាយុ២០ឆ្នាំ មានបុណ្យវាសនាជាអស្ចារ្យ ជាបុត្រកបិលព្រាហ្មណ៍ ។ ថ្ងៃមួយមាតាបិតា គិតរកភរិយាឲ្យ ទើបបញ្ជូនព្រាហ្មណ៍៨នាក់ បានយកគ្រឿងបណ្ណាការ ដើរសំដៅទៅនគរសាគល ។ ក្នុងនគរនោះ មានធីតាម្នាក់ឈ្មោះនាងភទា្ទកាបិលានី មានអាយុ១៦ឆ្នាំ
images/articles/1150/______________________________.jpg
រាហុលសូត្រ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រាហុលសូត្រ
បិដកលេខ ៥៥ ទំព័រ ១០៧
ព្រះមានព្រះភាគត្រាស់សួរព្រះរាហុលថាៈ
កច្ចិ អភិណ្ហសំវាសា នាវជានសិ បណ្ឌិតំ
ឱក្កាធារោ មនុស្សានំ កច្ចិ អបចិតោ តយា ។
អ្នកមិនមើលងាយអ្នកប្រាជ្ញា ព្រោះតែនៅរួមគ្នារឿយៗ ទេ ឬបុគ្គលអ្នកទ្រោលគប់ភ្លើង បំភ្លឺដល់ពួកមនុស្ស អ្នកកោតក្រែងដែរ ឬ ។
ព្រះរាហុលដ៏មានអាយុក្រាបទូលថាៈ
ទាហំ អភិណ្ហសំវាសា អវជានាមិ បណ្ឌិតំ
ឱក្កាធារោ មនុស្សានំ និច្ចំ អបចិតោ មយា ។
ខ្ញុំព្រះអង្គមិនមើលងាយអ្នកប្រាជ្ញព្រោះតែនៅរួមគ្នារឿយៗ ទេ បុគ្គលអ្នកទ្រោលគប់ភ្លើងដល់ពួកមនុស្ស ខ្ញុំព្រះអង្គកោតក្រែងជានិច្ច ។
ព្រះមានព្រះភាគទ្រង់ត្រាស់ប្រទានឱវាទដល់ព្រះរាហុលថាៈ
បញ្ច កាមគុណេ ហិត្វា បិយរូបេ មនោរមេ
សទ្ធាយ ឃរា និក្ខម្ម ទុក្ខស្សន្តករោ ភវ ។
អ្នកចូរលះនូវកាមគុណ ៥ មានសភាពដជាទីស្រឡាញ់ ជាទីត្រេកអរ នៃចិត្ត ចេញចាកផ្ទះមកបួសដោយសទ្ធាហើយ អ្នកចូរធ្វើនូវទីបំផុតនៃទុក្ខចុះ ។
មិត្តេ ភជស្សុ កល្យាណេ បន្តញ្ច សយនាសនំ
វិវិត្តំ អប្បនិគ្យោសំ មត្តញ្ញូ ហោហិ ភោជនេ ។
អ្នកចូរគប់រក នូវកល្យាណមិត្ត និងទីដេក ទីអង្គុយដែលស្ងប់ស្ងាត់ មិនមានសំឡេងគឹកកង ចូរជាអ្នកស្គាល់ប្រមាណក្នុងភោជន ។
ចីវរេ បិណ្ឌបាតេ ច បច្ចយេ សយនាសនេ
ឯតេសុ តណ្ហមាកាសិ មា លោកម បុនរាគមិ ។
អ្នកកុំធ្វើបំណង ក្នុងបច្ច័យទាំងនេះ គឺចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យសេនាសនប្បច្ច័យ និងគិលានប្បច្ច័យឡើយ កុំត្រឡប់មកកាន់លោកទៀតឡើយ ។
សំវុតោ បាតិមោក្ខស្មី ឥន្ទ្រិយេសុ ច បញ្ជសុ
សតី កាយគតា ត្យត្ថុ និព្វិទាពហុលោ ភវ ។
អ្នកចូរសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្ទ្រិយទាំង៥ ផង ចូរមានស្មារតី ប្រព្រឹត្តទៅក្នុងកាយ ចូរជាបុគ្គលច្រើនដោយសេក្តីនឿយណាយ ។
និមិត្តំ បរិវជ្ជេហិ សុភំ រាគូបសញ្ហិតំ
អសុភាយ ចិត្តំ ភាវេហិ ឯកគ្គំ សុសមាហិតំ
អនិមិត្តញ្ច ភាវេហិ មានានុសយមុជ្ជហ
តតោ មានាភិសមយា ឧបសន្តោ ចរិស្សសីតិ ។
អ្នកចូរលះនូវសុភនិមិត្ត ដែលប្រកបដោយរាគៈ ចូរចម្រើនចិត្តដោយអសុភ ឲ្យជាចិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចម្រើននូវអិមិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចម្រើននូវអនិមិត្តវិបស្សនា ចូរលះនូវអនុស័យគឺមានះលំដាប់តអំពីនោះ អ្នកនឹងប្រព្រឹត្តស្ងប់រម្ងាប់ ព្រោះលះបង់មានះ ។
ព្រះមានព្រះភាគ ទ្រង់ទូន្មាន ព្រះរាហុលដ៏មានអាយុជារឿយៗ ដោយគាថាទាំងនេះ ដោយប្រការយ៉ាងនេះ ឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ទានកថា
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថតបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1157/__________________________________________.jpg
រឿងមុសាវាទិព្រាហ្មណ៍
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រឿងមុសាវាទិព្រាហ្មណ៍
(ចាក អ. កក្កា)
(បើដេញទាន់អ្នកនិយាយកុហក គួរតែជាន់កែងឲ្យបាន)
ក្នុងអតីតកាល មានការលេងមហោស្រពយ៉ាងសប្បាយរីរាយជាអស្ចារ្យ ។ នាគ គ្រុឌនឹងទេវតាទាំងឡាយដែលនៅលើផែនដី ក៏មកមើលមហោស្រពនោះដែរ ។ មិនតែប៉ុណ្ណោះ សូម្បីតែទេវបុត្រទាំង៤អង្គ ឋានតាវតិង្ស ក៏ប្រដាប់នូវផ្ការពៅធ្វើជាឆ្នូតក្បាល មកឋិតព្ធដ៏អាកាសលើព្រះរាជលាន មើលមហោស្រព ដែលគេលេងក្នុងក្រុងពារាណសីនោះ ។ ផ្ការពៅទិព្វទាំងអស់ដែលទេវបុត្រត្រាប់នោះ មានខ្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ផ្សាយទៅគ្របដណ្តប់លើពារាណសីនគរ ដែលប្រកបដោយយោជន៍១២ ។
មនុស្សក្នុងនគរនោះ ក្រឡេកឃើញទេវបុត្រប្រដាប់ដ៏ល្អដូច្នោះ ក៏ស្រែកសុសុំរៀងៗខ្លួន។ ឯទេវបុត្រទាំង៤អង្គនោះប្រាប់ថា បុគ្គលទ្រុស្តសីលមិនសមនឹងប្រដាប់នេះទេ បើបុគ្គលណាមានសីល ទើបសមនឹងយកផ្កានេះទៅដ្រាប់ប្រាណបានហើយ ពោលគាថាមួយៗម្នាក់ ទេវបុត្រទី១ពោលថាៈ
កាយេន យោ នាវហរេ វាចាយ ន មុសា កណេ
ឃសោ លទ្ធា ន មជ្ជេយ្យ សវេ កក្ការុមរហតិ ។
បុគ្គលណាមិនលួចទ្រព្យគេដោយកាយ មិនពោលកុហកដោយវាចា មិនស្រវឹងព្រោះបានយស ផ្ការពៅនេះទើបគួរដល់បុគ្គលនោះ ។
ទេវបុត្រទី២ពោលថាៈ
ធម្មេន វិត្តមេសេយ្យ ន និកត្យា ធនំ ហវេ កោគេ
លទ្ធា ន មជ្ជេយ្យ សវេ ។
បុគ្គលណាស្វែងរកទ្រព្យតាមធម៌ មិនពោលកុហកប្រវ័ញ្ចយកទ្រព្យអ្នកដទៃមិនស្រវឹងព្រោះបានភោគៈ ផ្ការពៅនេះទើបគួរដល់បុគ្គលនោះ ។
ទេវបុត្រទី៣ពោលថាៈ
យស្ស ចិត្តំ អហាលិទ្ធំ សទ្ធាច អវិរោកគិនី ឯកោ
សាធុំ ន ភុញ្ជេយ្យ សវេ កក្ការុមរហតិ ។
បុគ្គលណាមានចិត្តមិនស្មើ ដោយសំពត់ជ្រលក់រមៀក មានសទ្ធាមិននឿយណាយ មិនបរិភោគវត្ថុមានរសឆ្ងាញ់តែម្នាក់ឯង ផ្ការពៅនេះទើបគួរដល់បុគ្គលនោះ ។
ទេវបុត្រទី៤ពោលថាៈ
សម្មុខា វា បរម្មុខា វា យោ សន្តេ ន បរិភាសកិ
យថាវាទី តថាការី សវេ កក្ការមរហតិ ។
បុគ្គលណាក្នុងទីចំពោះមុខក្តី កំបាំងមុខក្តី មិនជេរសប្បុរសទាំងឡាយ ពោលយ៉ាងណាធ្វើយ៉ាងនោះ បុគ្គលនោះគួរប្រដាប់ផ្ការពៅនេះ។
ក្នុងទីបំផុតនៃគាថាទេវបុត្រទាំង៤អង្គនោះមានបុរោហិតម្នាក់គិតថាអញមិនមានគុណនេះសូម្បីមួយឡើយ តែគួរពោលកុហកហើយសុំផ្ការពៅនេះយកប្រដាប់ប្រាណកាលបើមានហេតុយ៉ាងនេះពួកមនុស្សស្គាល់នូវអញថាជាមនុស្សបរិបូណ៍ដោយគុណ លុះគិតរួចហើយ ក៏ធ្វើតាមយោបល់នោះឯង ។ ទេវបុត្រក៏ឆ្នូតផ្កាទាំង៤ដល់ព្រាហ្មណ៍នោះ ហើយវិលទៅកាន់ទេវលោកវិញ ។
ពេលដែលទេវបុត្រទាំងនោះវិលទៅទេវលោកវិញ បុរោហិតយកផ្កានោះមកពាក់លើក្បាលក៏ស្រាប់តែឈឺជាពន់ពេក វិស័យដូចគេយកដែកកណ្តាដ៏មុតមកខារក្បាលឬដូចជាកៀបដោយយន្តជាវិការះនៃដែក។ បុរោហិត មានសេចក្តីវេទនាជាមហិមា ឈឺចាប់ពេញសារពាង្គកាយកើតក្តីក្តៅក្រហាយព្រោះតែខ្លួនពោលកុហកស្រែកយំក្តែងៗប្រាប់មហាជនថា ខ្ញុំជាអ្នកពោលមុសាវាទសុំផ្កានេះយកពាក់លើក្បាលដោយស្មានថាផ្កាប្រសើរ តែមិនដូចការស្មាននោះក្បាលខ្ញុំគ្រាន់តែពាក់ផ្កានេះវេលាណា ក៏ឈឺចាប់ចុកជាខ្លាំង ដូច្នេះសូមអ្នកទាញយកផ្កានេះចេញពីក្បាលខ្ញុំមួយភ្លែត ។
ទោះជាមហាជនអាណិតអាសូរខំទាញចេញយ៉ាងណាក៏ដោយ ក៏នៅតែទាញមិនរួចព្រោះអ្វី? ព្រោះទោសនៃមុសាវាទ ។ មនុស្សទាំងឡាយក៏នាំគ្នាសែងបុរោហិតនោះយកទៅផ្ទះ ។ បុរោហិតឈឺចាប់អស់សពាង្គកាយពេញមួយអាទិត្យទើបជ្រាបដំណឹងនោះដល់ព្រះរាជា ព្រះអង្គក៏ចាត់ចែងឲ្យគេធ្វើមហោស្រពឡើង ដើម្បីឲ្យទេវបុត្រទាំង៤នោះមកមើលម្តងទៀត ហើយសុំឲ្យដោះយកផ្កានេះចេញ ។ លុះទេវបុត្រមកមើលមហោស្រពក៏ព្រះរាជាត្រាស់បង្គាប់ពួករាជបុរសនាំយកបុរោហិតមក ឲ្យសូមស្មាលាទោស ។
ទេវបុត្រក៏តិះដៀលបុរោហិតនោះក្នុងកណ្តាលមហាជនថា អ្នកឯងជមនុស្សទ្រុស្តសីលមិនសមនឹងប្រដាប់ដោយផ្កានេះទេ តែអ្នកឯងមានគំនិតអាក្រក់ថា អញនឹងបោកទេវបុត្រ៤នេះយកផ្កាឲ្យបាន នេះហើយជាផលនៃមុសាវាទដេលអ្នកត្រូវតែទទួលលុះតិះដៀលរួចហើយ ក៏យកឆ្នូតផ្កានោះចេញពីក្បាលបុរោហិត ទើបត្រឡប់ទៅទេវលោកវិញ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1159/Untitled-1-Recovered.jpg
រឿងសាធិនរាជ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រឿងសាធិនរាជ
(ចាក សា. ប.)
កាលកន្លងទៅហើយ ព្រះបរមពោធិសត្វរបស់យើង កើតជាស្តេចព្រះនាមសាធិន សោយរាជ្យសម្បត្តិ នៅនគរមិថិលា ព្រះអង្គបានសាងសាណទាន៦ខ្នង ហើយតែងបរិចាគព្រះរាជទ្រព្យ៦សែនរៀងៗរាល់ថ្ងៃ ឲ្យជាទានដល់ស្មូមយាចកទាំងឡាយ ព្រមទាំងបានរក្សានិច្ចសីល នឹងឧបោសថសីលតាមកំណត់នៃឧបោសថកាល ឯជនអ្នកនៅក្នុងនគរមិថិលានោះ
images/articles/1161/Untitled-1-Recovered.jpg
សាបព្រោះពូជក្នុងស្រែល្អ តែងបានផលតាមគាប់ចិត្ត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រឿងគោបាលមាតាទេវី
(ចាក អ. ឯ.)
(សាបព្រោះពូជក្នុងស្រែល្អ តែងបានផលតាមគាប់ចិត្ត)
មាននិគមមួយឈ្មោះតេនឡិ ថិតនៅក្បែរផ្លូវទៅកាន់ក្រុងឧជ្ជេនីនៅក្នុងនិគមនោះ មានធីតាសេដ្ឋីពីរនាក់ ម្នាក់ជាស្ត្រីកំសត់ទុគ៌ត ពេលឥតពីមាតាបិតាទៅ នៅអាស្រ័យនឹងមេដោះ តែជាស្រ្តីមានសភាពសមរម្យ មានទៀតជាស្ត្រីឥតមានសក់តែមានសម្បត្តិ មានឈ្មោះថា និក្កេសី ។
images/articles/1162/Untitled-1-Recovered.jpg
បុណ្យរមែងសម្រេចតាមបំណងអ្នកធើ្វ ដែលបានតាំងបា្រថ្នា
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រឿងនានរោហិណ៌
(ចាក ធ. ខុ.)
(បុណ្យរមែងសម្រេចតាមបំណងអ្នកធើ្វ ដែលបានតាំងបា្រថ្នា)
មានសេចក្តីដំណាល ព្រះងនុវុទ្ធដ៏មានអាយុ បាននាំភិក្ខុជាបរិថវារនមន្តមក ក៏នាំគ្នាមកថ្វាយបង្គំ បាត់តែនាងរោហិណីជាប្អូនបង្កើតមិនឃើញមកថ្វាយបង្គំ ។ ព្រះថេរៈក៏សួរដំណឹងបានជ្រាបដោយព្រះញាតិវង្សប្រាប់ថា នាងមានសេចក្តីអៀនខ្មាស់ជាពន់ពេក
images/articles/1163/Untitled-1-Recovered.jpg
រឿងអ្នកផឹកសុរា
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រឿងអ្នកផឹកសុរា
(ចាក ម. អ.)
(អ្នកប្រមឹកតែងហិនហោចទ្រព្យនឹងវិនាសប្រាណក្នុងបច្ចុប្បន្ន)
កាលកន្លងទៅហើយ ព្រះបរមពោធិសត្ថរបស់យើងទ្រង់យោនយកកណើតជាសេដ្ឋីមានទ្រព្យ៤០កោដិ កប់ទុកក្នុងផែនដី តែងបរិច្ចាកទានជាដើមដល់ស្មូមយាចកដែលមកសុំច្រកល្ហក លុះពេលអស់ព្រះជន្មក៏បានទៅកើតជាសក្កទេវរាជ ។
ឯសេដ្ឋីពោធិសតថនេះមានកូនប្រុសតែមួយគត់ ។
images/articles/1883/Untitled-1-Recovered.jpg
រឿងនាងកាញ្ចនទេវី
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
រឿងនាងកាញ្ចនទេវី
កាលព្រះសម្ពុទ្ធបរមគ្រូបរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយក្នុងទេវបុត្តនគរនាំគ្នាយកបាត្រ ព្រះសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវ មុនបញ្ចុះក្នុងចេតិយនោះព្រះរាជាបានចាត់ចែងធ្វើក្បួន ហែយ៉ាងអស្ចារ្យ គឺឲ្យរាជបុរសហៅជាងទងជាច្រើនរូបមកឲ្យយក ដើមឫស្សី១ ដើមយ៉ាងធំ មករចនាស្រោបមាសរំលេចដោយកែវ៧ប្រការ យកបាត្រមក ភ្ជាប់លើចុងឫស្សីហើយលើក
images/articles/2041/435rwerewfjktyt.jpg
រឿងនាគប្រេត
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០
(សមណេរសួរថា) អ្នកទៅមុនគេបង្អស់ជិះដំរីស ឯអ្នកទៅកណ្តាលគេ ជិះរថ ទឹមសេះអស្សតរ ចំណែកកញ្ញាមកខាងក្រោយគេ ទៅដោយវភ្លឺស្វាងរុងរឿង សព្វទិសទាំង ១០ ។ ឯអ្នកទាំងឡាយ (ដែលមកក្រោយគេបង្អស់) មានដៃកាន់ដំបង មានមុខជោកដោយទឹកភ្នែកមានខ្លួនបែកធ្លាយ ហើយផឹកនូវខ្ទុះនិងឈាម នៃគ្នានិងគ្នា ជាអាហារ អ្នកទាំងឡាយ កាលកើតជាមនុស្ស តើបានធ្វើអំពើដូចម្តេចខ្លះ ។
(នាងប្រេតតបថា) បុគ្គលណាទៅដោយដំរីស ដ៏ប្រសើរមានជើង ៤ មុនគេ បុគ្គលនោះ ជាបុត្រច្បងរបស់ខ្ញុំ បានថ្វាយទានហើយ ក៏បានជួបសេចក្តីសុខ ។ បុគ្គលណាទៅដោយរថទឹមសេះ ៤ មានដំណើរល្អក្នុងទីកណ្តាល បុគ្គលនោះជាបុត្តកណ្តាលរបស់ខ្ញុំ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទានដ៏រុងរឿង ។ នារីណាប្រកបដោយបញ្ញា មានភ្នែកថ្លាដូចម្រឹគ ទៅដោយវក្រោយគេ នារីនោះ ជាធីតាពៅបង្អស់របស់ខ្ញុំ ជាអ្នកមានសេចក្តីសុខតែងរីករាយ តាមចំណែកផលទានពាក់កណ្តាល ។ អំពីជាតិមុន ជនទាំងនុ៎ះ ជាអ្នកមានចិត្តជ្រះថ្លា បានឲ្យទានដល់ពួកសមណៈ និងព្រាហ្មណ៍ ចំណែកយើងខ្ញុំទាំងឡាយវិញ ជាអ្នកកំណាញ់ ជេរប្រទេចផ្តាសា សមណព្រាហ្មណ៍ ទាំងឡាយ ឯជនទាំងនេះ លុះឲ្យហើយទើបគេបម្រើ (ដោយកាមគុណ) ចំណែកពួកយើងទើបក្រៀមស្ងួត ដូចដើមបបុស ដែលហាលថ្ងៃដូច្នោះ ។
(សមណេរសួរថា) ភោជនាហារ របស់អ្នកទាំងឡាយ ដូចម្តេចទៅ ទីដេក របស់អ្នកដូចម្តេចទៅ ចុះអ្នកទាំងឡាយមានបាបធម៌ដ៏ក្រៃលែង ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដូចម្តេច ភោជនាហារទាំងឡាយដ៏ច្រើន មិនមែនជារបស់តិចតួចឡើយ ឥឡូវនេះ អ្នកដល់នូវសេចក្តីទុក្ខ ព្រោះប្រាសចាកសេចក្តីសុខ ។
(នាងប្រេតតបថា) យើងខ្ញុំទាំងឡាយ សម្លាប់នូវគ្នានឹងគ្នា ហើយក្របផឹកនូវខ្ទុះនិងឈាម ទុកជាផឹកច្រើន ក៏មិនបាត់ស្រេកឃ្លាន យើងខ្ញុំទាំងឡាយ ក៏នៅតែស្រេកឃ្លានដដែល ។ ជនទាំងឡាយណា ជាអ្នកមិនចែកចាយឲ្យទាន ជនទាំងនោះ លុះលះលោកនេះទៅហើយ រមែងទៅកើត ក្នុងឋានយមលោក តែងខ្សឹកខ្សួល ដូចយើងខ្ញុំទាំងឡាយ ជនទាំងឡាយណា បាននូវសម្បត្តិទាំងឡាយ ហើយ តែជាអ្នកកំណាញ់ មិនបរិភោគផង មិនធ្វើបុណ្យផង ។ ជនទាំងនោះ ជាអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ ក្នុងលោកខាងមុខ ក្នុងកាលជាខាងក្រោយមក ជនទាំងនោះ រមែងឆេះរោលរាលក្តៅ ក្រហាយ អស់កាលជាយូរអង្វែង ព្រោះបានធ្វើនូវកម្មមានផលជាទុក្ខ តែទទួលផលជាទុក្ខ មានផលដ៏ក្តៅក្រហាយ ។ ទ្រព្យសម្បត្តិជារបស់មិនទៀង ជីវិតក្នុងលោកនេះ ជារបស់មិនទៀត បណ្ឌិតដឹងនូវរបស់មិនទៀង តាមសភាពរបស់មិនទៀងហើយ គប្បីធ្វើនូវទីពឹង ។ ជនទាំងឡាយណា អ្នកឈ្លាសក្នុងព្រះសទ្ធម្មដឹងច្បាស់យ៉ាងនេះ ជនទាំងនោះឈ្មោះថា ជាអ្នកមិនធ្វេសប្រហែសក្នុងទាន ព្រោះបានស្តាប់ពាក្យនៃព្រះអរហន្តទាំងឡាយ ។
ចប់ រឿងនាគប្រេត
ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៦ ទំព័រ ១៤-១៧
ដោយ៥០០០ឆ្នាំ
images/articles/1223/Untitled-1-Recovered.jpg
រឿងសមុទ្ទទេវតា
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០
រឿងសមុទ្ទទេវតា
(ចាក ស. តិ.)
(សេចក្តីលោភនាំសត្វឲ្យហួងហែងហួសហេតុ)
កាលពុទ្ធសម័យព្រះសម្តុទ្ធបរមគ្រូ ទ្រង់រំលឹកដាស់តឿនឧបនន្ទភិក្ខុ ដែលមានសេចក្តីលោភគ្របសង្កត់ គឺធម្មតារបស់ភិក្ខុឧបនន្ទ តែដល់រដូវចូលវស្សាហើយ លោកដើរទៅចូលវស្សាផ្ញើរគ្រប់វត្ត ដែលលោកអាចទៅបាន វត្តខ្លះលោកទុកស្បែកជើង ខ្លះដំរងទឹក ខ្លះទ្រនាប់ជើង ខ្លះឆ័ត្រជាដើម ឲ្យចូលវស្សាជំនួសលោកដល់ចេញវស្សាលោកទៅវាយចំណែកលាភគ្រប់វត្ត ដែលលោកបានទុករបស់ទាំងនោះ ដឹកទាំងរទេះៗ យកមកប្រមូលទុកក្នុងកុដិរបស់លោក ។
ពួកភិក្ខុទាំងឡាយទ្រាន់ចិត្ត នាំគ្នាទូលព្រះសម្តុទ្ធតាមដំណើររឿង ព្រះអង្គទ្រង់ប្រជុំសង្ឃ ហើយហៅឧបនន្ទ មករំលឹកតាមលំនាំព្រះពុទ្ធពីបូរាជ ទើបនាំអតីតនិទានមកសំដែងថា ភិក្ខុឧបនន្ទនេះ មិនមែនចង់បានឥតរបបតែក្នុងជាតិនេះទេ កាលពីដើមក៏ដូច្នេះដែរ ។ ពីព្រេងនាយយូរហើយ ព្រះពោធិសត្វកើតជាសមុទ្រទេវតា ថែរក្សាមហាសមុទ្រ កាលនោះមានក្អែកទឹកមួយ នៅអាស្រ័យនឹងសមុទ្រនោះ ជាសត្វមានសេចក្តីលោភច្រើន មួយថ្ងៃៗ ហើរមុជងើបៗ ក្នុងទឹកសមុទ្រ ស្រែកបា្រប់ត្រីទាំងឡាយកុះឲ្យផឹកទឹកច្រើន ក្រែងអស់ទឹកសមុទ្រ ។
ដោយសេចក្តីហួងហែងហួសហេតុ នេះ សមុទ្រទេវតាទ្រាន់ចិត្តពេក ស្តីតិះដៀលឲ្យក្អែកទឹកនោះថានែ ! ក្អែកទឹកអប្បឥតប្រាជ្ញា លោភលន់ហួសហេតុ ទឹកសមុទ្រនេះជ្រៅណាស់ មិនចេះស្រកមិនចេះជន់ទេ សូម្បីហូរចាក់ទៅក្នុងទីទំនាបច្រើនយ៉ាងណា ក៏មិនអស់ដែរ យើងនៅថែរក្សាសមុទ្រមកយូរហើយ មិនដែលឃើញអ្នកណាលោភហួងហែងហួសហេតុដូច្នេះទេ ។ តិះដៀលហើយនិម្មិតខ្លួនយ៉ាងធំ ដេញក្អែកទឹកនោះឲ្យរត់បាក់ទៅ ។ប្រជុំជាតក ក្អែកទឹកក្នុងកាលនៅគឺភិក្ខុឧបនន្ទសមុទ្រទេវតាគឺតថាគតនេះឯង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1224/Untitled-1-Recovered.jpg
រឿងប្រេតញីស៊ីខ្ទុះឈាម
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០
រឿងប្រេតញីស៊ីខ្ទុះឈាម
(ចាក បេ. ខុ.)
(ទោសប្រមាថមើលងាយទានរបស់ជនដទៃ)
សម័យពុទ្ធកាល មានភិក្ខុ ១២ អង្គ រៀនយកព្រះកម្មដ្ឋានអំពីសំណាក់ព្រះសាស្តាហើយ នាំគ្នាចូលទៅក្នុងព្រៃរកទីស្ងាត់ ក៏បានដល់ព្រៃរបោះមួយ ក្បែរក្រុងសាវត្ថីនោះ បានដឹងថាមានភិក្ខុ ១២ អង្គទៅគង់នៅក្នុងព្រៃរបោះជិតលំនៅខ្លួ ក៏នាំចូលទៅថ្វាយបង្គំបវាវណាបច្ច័យ ៤ និមន្តមកទទួលភត្តឯគេហស្ថានរបស់ខ្លួន ។
images/articles/1471/Untitled-1-Recovered.jpg
មិនផឹកគ្រឿងស្រវឹង
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០
មនុស្សឆ្កួតឬវិកលចរិត ព្រោះគេបាត់បង់សតិសម្បជញ្ញៈ ឯសុរាគឺជាគ្រឿងពង្វក់ស្មារតី ដូច្នេះទើបមនុស្សត្រូវវៀរចាកការផឹកសុរា។ តាមទស្សនៈអ្នកញៀនសុរាខ្លះនិយាយថា ការផឹកសុរាបន្តិចបន្តួចដើម្បីឲ្យបាយឆ្ងាញ់មិនមានទោសទេ ទាល់តែផឹកច្រើនទើបមានទោស តែនៅក្នុងព្រះពុទ្ធសាសនាបានប្រដៅឲ្យមនុស្សវៀរចាកស្រឡះ សូម្បីបន្តិចបន្តួចក៏ដោយ ព្រោះសុរានេះគឺជាប្រភពនៃសេចក្ដីវិនាសច្រើនយ៉ាងដូចជា
១- សុរា នាំឲ្យវិនាសទ្រព្យសម្បត្តិ ជីវិតរបស់យើងម្នាក់ៗសុទ្ធតែត្រូវការអាហារដើម្បីបរិភោគ បើអត់អាហារនឹងត្រូវស្លាប់ ប៉ុន្តែសុរាបើមិនផឹកក៏មិនស្លាប់ ដូច្នេះអ្នកផឹកសុរា គឺជាអ្នកចាយវាយទ្រព្យសម្បត្តិខ្ជះខ្ជាយដោយគ្មានប្រយោជន៍។
២- សុរា នាំឲ្យកើតជម្លោះ អ្នកផឹកស្រវឹងស្រាច្រើនតែមានសំដីតូចធំហួសមាឌ ហួសឋានៈ របស់ខ្លួន មិនសូវកោតញញើតអ្នកណាឡើយ បើមានអ្នកណាធ្វើឲ្យទាស់ចិត្តបន្តិច ក៏បញ្ចេញភ្លើងកំហឹងឲ្យប្រាកដឡើង ដូចជាភ្លើងឆេះចំបើង ហើយស្រែកជេអ្នកដទៃ ដោយប្រការផ្សេងៗ ដែលជាហេតុនាំឲ្យមានវិវាទទាស់ទែងគ្នា។
៣- សុរា នាំឲ្យកើតរោគទាំងឡាយ សុរាដែលអ្នកប្រមឹកឲ្យតម្លៃថាគួរឲ្យសប្បាយណាស់នោះ តាមពិតគឺជាថ្នាំពិសដ៏ពន្លឹក សម្រាប់ធ្វើឲ្យរាងកាយចុះខ្សោយអន់ថយ ហើយនឹងបង្កឲ្យមានរោគផ្សេងៗដូចជា រោគឈឺក្រពះ រោគស្រវាំងភ្នែក រោគឈឺថ្លើម ជាពិសេសគឺរោគវិកលចរិតដែល ហៅថា(ឆ្កួតសុរា)។
៤- សុរា នាំឲ្យខូចឈ្មោះ អ្នកស្រវឹងស្រា តែងធ្វើចរិយាមារយាទមិនគួរឲ្យចូលចិត្តឡើយ ច្រើនធ្វើនូវការរំខានដល់អ្នកផ្ទះជិតខាង ដូចជាការរាំច្រៀងស្រែកឡូឡាខុស ពេលវេលាជាដើម ដូច្នោះឈ្មោះរបស់គេត្រូវបានអ្នកផងតិះដៀល ថាជាមនុស្សប្រមឹក។
៥- សុរា នាំឲ្យមានការបង្ហាញកេរ្តិ៍ខ្មាស តាមធម្មតាមនុស្សយើងមានការអៀនខ្មាសណាស់ ទៅណាមកណាតែងស្លៀកពាក់យ៉ាងសមរម្យ លុះតែសុរាចូលមកពង្វក់ស្មារតី ក៏ក្លាយជាមនុស្សលែងចេះអៀនខ្មាសមួយរំពេច ជួនកាលអាចហ៊ានបើកបង្ហាញកេរ្តិ៍ខ្មាសក្នុងទីសាធារណៈក៏សឹងមាន។
៦- សុរា ធ្វើបញ្ញាឲ្យមានកំលាងថយ បញ្ញាគឺជាទ្រព្យដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់ៗគ្នា ប៉ុន្តែចំពោះមនុស្សប្រមឹក មិនអាចមានឱកាសដើម្បីបណ្ដុះបញ្ញាឲ្យកាន់តែភ្លឺស្វាងឡើងបានទេ មានតែបាត់បង់ប្រាជ្ញាស្មារតីបន្តិចម្តងៗជាដរាប។
គ្រួសារខ្លះ ប្ដីជាមនុស្សប្រមឹក ហើយវាធ្វើបាបប្រពន្ធកូនដែលបង្កើតឲ្យមានអំពើហិង្សាក្នុងគ្រួសារ មិនគោរពសិទ្ធិគ្នាធ្វើឲ្យកូនខ្លះខូចចិត្តត្បិតខ្មាសអ្នកជិតខាង រហូតក្លាយខ្លួនជាក្មេងអនាថា ឥតទីពឹង គ្មានគោលដៅពិតប្រាកដ ព្រោះវិបត្តិឪពុក ម្ដាយ ដែលជាហេតុនាំឲ្យមានសភាពមិន សុខស្ងប់ដល់សង្គមជាតិទាំងមូល។
សូមឲ្យមនុស្សគ្រប់គ្នាមានចេតនាវៀរចាកការផឹកទឹកស្រវឹង ហើយយកពេលវេលាដ៏មាន តម្លៃបំពេញកិច្ចការតាមតួនាទីប្រកបដោយសតិ និង សម្បជញ្ញៈ ព្រោះប្រទេសជាតិត្រូវការចាំបាច់ណាស់នូវមនុស្សដែលមានសតិ និង សម្បជញ្ញៈគ្រប់គ្រាន់ក្នុងកិច្ចបំពេញការងារតាមតួនាទី។
ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការព្រះធម៌
ដោយ៥០០០ឆ្នាំ
images/articles/1499/Untitled-1-Recovered.jpg
អ្វីជាគ្រឿងបាំងមិនឲ្យឃើញនរក?
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០
អ្វីជាគ្រឿងបាំងមិនឲ្យឃើញនរក?
សត្វលោកដែលមិនបានយល់ចូលចិត្តនូវព្រះសទ្ធម្ម គេរមែងជ្រប់ងប់ក្នុងលោកនេះ គេខ្វល់ខ្វាយក្នុងជីវិត ជាប់ជំពាក់នៅក្នុងសេចក្ដីប្រាថ្នា តូចចិត្តចំពោះភាពក្រលំបាកតោកយ៉ាក តែគេក៏ក្ដៅក្រហាយពីព្រោះតែទ្រព្យសម្បត្តិដែលខ្លួនហួងហែងរក្សាផងដែរ គេខ្វល់ខ្វាយនៅក្នុងរឿងទ្រព្យរបស់ ប៉ុន្តែគេមិនបានដឹងថា ទ្រព្យធនដែលជាវត្ថុកាមទាំងអស់គឺជាអន្ទាក់ដ៏សាហាវនោះទេ។
images/articles/1585/Untitled-1-Recovered.jpg
អានិសង្សនៃការរម្ងាប់សេចក្ដីក្រោធ
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០
អានិសង្សនៃការរម្ងាប់សេចក្ដីក្រោធ
ព្រះសាស្ដា កាលដែលព្រះអង្គគង់ប្រថាប់នៅអគ្គាឡវចេតិយ ទ្រង់បានប្រារព្វទេវតាមួយអង្គដែលមានបញ្ហាជាមួយភិក្ខុមួយរូប ព្រះអង្គទ្រង់ត្រាស់នូវព្រះធម៌ទេសនានេះថា <<យោ វេ ឧប្បតិតំ កោធំ>> ជាដើម។
ភិក្ខុកាប់ដើមឈើដែលទេវតាអាស្រ័យនៅ
សេចក្ដីពិស្ដារថា កាលព្រះសាស្ដាទ្រង់អនុញ្ញាតនូវសេនាសនៈដល់