images/articles/274/Unti34tled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤៣៧១ ដង)
ពាក្យថា (បច្ច័យ) សំដៅដល់ “គ្រឿងសម្រាប់អាស្រ័យរបស់បព្វជិត” ។អ្វីទៅដែលហៅថា (បច្ច័យ) គ្រឿងអាស្រ័យរបស់បព្វជិត? បើជាទូទៅហៅថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើប្រាស់បម្រើសុខភាព ជួយជាកម្លាំង បម្រើតម្រូវការ សេចក្ដីប្រាថ្នាចង់បានរបស់នុស្សទូទៅ ។
images/articles/320/tex54tpic.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦៧៦៣៣ ដង)
មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមក សិក្សាឲ្យ យល់ដឹង និងអនុវត្តដូចតទៅ :
គោលបំណងៈ គោលបំណងរបស់របស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថាសភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា "សន្តិ "ដែលប្រែថា" សេចក្តីស្ងប់ " ។
យើងអាចនិយាយថា គោលបំណង របស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើអោយសម្រេច ។
គោលដៅ : សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើត ឡើងដោយសារផ្តល់ ឬប្រទានឲ្យ ដោយចិត្តស្រឡាញ់ មេត្តារបស់ អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ:
- ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។
- ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី ។
- ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។
លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
លក្ខខណ្ឌទី១៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និង កម្ចាត់អំពើអាក្រក់។
លក្ខខណ្ឌទី២៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ។
លក្ខខណ្ឌទី៣៖ មិនប្រើពាក្យបៀតបៀននិងតិៈដៀលអ្នកដទៃ។
លក្ខខណ្ឌទី៤៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ។
លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ។
លក្ខខណ្ឌទី៦៖ ចូលចិត្តភាពស្ងប់ស្ងាត់ និង បង្កើតបរិយាកាសស្ងប់ស្ងាត់។
លក្ខខណ្ឌទី៧៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ។
មេរៀនពីបុណ្យមាឃបូជា ៖ថៃ្ងនេះជាថៃ្ងដែល ព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
ចំណុច១៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តន៍តាមប្រការទាំង១១នេះ នឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ។
ចំណុច២៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គមការមាន គោលបំណង រួមមានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និង ការអភិវឌ្ឍន៍ដែលប្រកបដោយនិរន្តភាព។
ចំណុច៣៖ ក្នុងឋានៈជាក្រុមបក្សនៅ ក្នុងសង្គម ឬប្រទេសជាតិមួយ ដែលព្យាយាម សែ្វងរកនូវឱកាស ដើម្បីរក្សាសន្តិភាព និងជំរុញដល់ ការអភិវឌ្ឍន៍ដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ប្រការនេះ នឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែលកើតមកពីការប្រកូតប្រជែងគ្នាបាន។
ចំណុច៤៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ ដោយ។
ចំណុច៥៖ ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាព របស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ។
សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នា។
ដកស្រង់ពី ប្រភព
ដោយ៥០០០ឆ្នាំ
__________________________________________
ភូមិខ្មែរ,ភូមិខ្មែរ movie , phum komsan,phumi khmer ,
thai movie phum khmer,phumikhmer, phumi khmer,រឿងភាគថៃ,
video4khmer , videokhmer, ភូមិខ្មែរ រឿងថៃ, Khmer Movies,
Khmer Chinese drama, Khmer Thai lakhorn,Khmer Chinese movie,
Khmer Korean drama, Khmer Thai movie,Khmer comedy,
latest Khmer movies, Khmer drama, Khmer dubbed,
khmer TV series, Khmer video karaoke, khmer music video
images/articles/337/te1234xtpic.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣០៦៣៦ ដង)
តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេសពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាងឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ។
លុះដល់ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល
images/articles/463/Untitled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២២៥២១ ដង)
ឃោសកុមារកើតឡើង និងការសិក្សាត្រៃវេទ
រាប់អំពីកាលនៃការបរិនិព្វានរបស់ព្រះមានព្រះភាគ កន្លងទៅហើយបាន ៩៥៦ ព្រះវស្សា ។ ព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមថា
images/articles/532/Untitled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥៨២៤ ដង)
ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា
អារ្យធម៌ដែនជម្ពូទ្វីប
តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ ឬ (២០០០ដល់៩០០ឆ្នាំមុនពុទ្ធ
images/articles/1158/texsdfasfawsdf34523d-1.gif
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤៥១២ ដង)
វត្តឧណ្ណាលោម ជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ហើយក៏ជាវត្តមួយដ៏ចំណាស់ផងដែរ ។ បើតាមពាក្យ ឧណ្ណា (មានន័យថា 'ប្រជុំចិញ្ចើម') + លោម (មានន័យថា 'រោម') សរុបគឺ រោមប្រជុំចិញ្ចើម ។
នៅក្នុងវត្តនេះមានចេតិយដាក់ព្រះឧណ្ណាលោមរបស់ព្រះថេរមួយព្រះអង្គ វាបានពាក់ព័ន្ធក្នុងប្រវត្តិសាស្ត្រកាលពីជំនាន់ចម្បាំងស្ដេចកន និងចៅពញាចន្ទរាជា ។
images/articles/1461/textdd4242d-1.gif
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៩ (អាន: ១៤៤៣៣ ដង)
ជីវប្រវត្តិរបស់នាយកេសីឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នាយកេសីឧបាសក ជាអ្នកមានចំណេះដឹង និងមានការជំនាញក្នុងការបង្វឹកសេះ មានសម្នាក់សម្រាប់បង្វឹកសេះ តែមិនមានចំណេះដឹងមិនមានវិធីការសម្រាប់ទូន្មានមនុស្ស បានមកក្រាបទូលសួរព្រះសម្ពុទ្ធទើបបានជាហេតុឲ្យគេក្លាយជាឧបាសក នៅក្នុងព្រះពុទ្ធសាសនានេះ ។
images/articles/1438/texsdgrgerg4td-1.gif
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ៨៤២៨ ដង)
ជីវប្រវត្តិរបស់នាងសុប្បវាសាកោលិយធីតា
(ដែលជាឯគទគ្គៈផ្នែកចាងជាអ្នកឲ្យទានផ្ចិតផ្ចង់)
ព្រះនាងសុប្បវាសា ព្រះនាងជាកំពូលលើឧបាសិកាទាំងឡាយផ្នែកខាងឲ្យទានដោយផ្ចិតផ្ចង់ នៅក្នុងព្រះសាសនានេះទាំងជាអ្នកទ្រទ្រង់នូវគុណធម៌ជាព្រះអរិយសាវិកា ចំណែកជីវប្រវត្តិរបស់ព្រះនាង ក៏មានសម្តែងទុកទាំងអតីតជាតិ និងបច្ចុប្បន្នជាតិ ។
ជីវប្រវត្តិក្នុងអតីតជាតិ របស់ព្រះនាងសុប្បវាសា មានសម្តែងទុកក្នុង
images/articles/1439/teger34xtd-1.gif
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១៣០៩៣ ដង)
ជីវប្រវត្តិរបស់ឧបាសិកាខុជ្ជុត្តរា
(ដែលជាឯតទគ្គៈផ្នែកខាងអ្នកចេះដឹងច្រើន)
ឧបាសិកាខុជ្ជុត្តរាជាអ្នកមានបញ្ញាវាងវៃហើយក៏ជាអច្ឆរិយបុគ្គលថែមទាំងជាអ្នកបានទទួលការលើកតម្កើងឲ្យជាអ្នកប្រសើរជាងឧបាសិកាទាំងឡាយ ផ្នែកខាងពហូសូត (ពហុស្សុត) ជាអ្នករៀនសូត្រច្រើន ជាអ្នកមានភាពអង់អាចធ្វើខ្លួនឲ្យជាទីគោរពស្រឡាញ់របស់ស្រ្តីទាំងឡាយ មានព្រះសាមាវតីជាដើម ។
images/articles/1449/texere34td-1.gif
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១៩ (អាន: ៧៧៩៧ ដង)
ជីវប្រវត្តិរបស់ធម្មិកឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
ធម្មិកឧបាសក លោកជាអ្នកយកចិត្តទុកដាក់នៅក្នុងរឿងបុណ្យកុសលជាប្រចាំ ថែមទាំងជាអ្នកដឹកនាំមនុស្សក្នុងត្រកូលទាំងឡាយឲ្យចេះស្រឡាញ់នៅក្នុងបុណ្យកុសល តាមគំរូរបស់លោក ក៏មានរឿងពោលទុកក្នុង អដ្ឋកថាធម្មបទនៃយមកវគ្គ ក្នុងរឿងរបស់ធម្មកិឧបាសកដូចមានសេចក្តីថា ៖
images/articles/1451/tetry45745xtd-1.gif
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១៩ (អាន: ៧៧១០ ដង)
ជីវប្រវត្តិរបស់ឧបាសិកាឧត្តរានន្ទមាតា
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកត្រេកអរក្នុងឈាន)
ឧបាសិកាឧត្តរានន្ទមាតា ជាអ្នកមានចិត្តល្អ ដោយការឲ្យអភ័យក្នុងកំហុសរបស់អ្នកដទៃ ដែលបានធ្វើនូវអំពើអាក្រក់ចំពោះខ្លួន ដូចដែលហៅបានថាព្រះឈ្នះមារ ដោយប្រើសេចក្តីល្អ ឈ្នះសេចក្តីអាក្រក់ នាងអរិយឧបាសិកា ដែលមានតំណែងជាឯតទគ្គៈ ដែលជាការរ៉ាប់រងអំពីកិត្តិគុណ ចំណេះដឹង
images/articles/1530/tedfhert45356xtd-1.gif
ផ្សាយ : ២៥ សីហា ឆ្នាំ២០១៨ (អាន: ៨១៧៥ ដង)
ប្រវត្តិរបស់ទីឃនខឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនា)
ទីឃនខអគ្គិវេស្សនៈ ជាឧបាសកម្នាក់ ជាក្មួយប្រុសរបស់ព្រះសារីបុត្រ គេបានបួសជាបរិព្វាជកមុន ហើយពេលដែលគេចូលទៅគាល់ព្រះមានជោគ គេបាននាំយកទិដ្ឋិ គឺការយល់ឃើញដែលជាគតិដែលខ្លួនប្រកាន់ មកក្រាបទូលសួរព្រះសាស្តា ដូចជាការសាកល្បងភូមិនៃបញ្ញា ហើយក៏មានការជឿក្នុងព្រះបញ្ញារបស់ព្រះបរមគ្រូ ។
images/articles/901/xzsdtd-1.gif
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៨ (អាន: ១៦៥៦៤ ដង)
សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត សម្ដេចព្រះសង្ឃរាជ នៃគណៈមហានិកាយ ជាសម្ដេចព្រះសង្ឃរាជអង្គទី៥ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានចាត់ទុកជាមហាបុរសខ្មែរទី២។
images/articles/902/zfsdrgextd-1.jpg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០១៨ (អាន: ១២៩៤៧ ដង)
សម្ដេចព្រះមហាសង្ឃរាជ និល ទៀង នៃគណៈមហានិកាយ (ប្រសូត ថ្ងៃសៅរ៍ ៧កើត ឆ្នាំវក ឆស័ក ព.ស.២៣៦៨/គ.ស.១៨២៤ សុគត ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧/២ តុលា គ.ស.១៩១៣) ជាសម្ដេចព្រះសង្ឃរាជអង្គទី១ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
images/articles/543/indea1.png
ផ្សាយ : ០៨ មិថុនា ឆ្នាំ២០១៨ (អាន: ២០០១ ដង)
ព្រះពុទ្ធសាសនាក្នុងយុគសម័យមុស្លិមកាន់កាប់
ព.ស. ១៧០០-២២០០
បន្ទាប់ពីរាជវង្សបាលៈដួលរលំទៅ ទំនាបទន្លេគង្គាភាគកណ្តាល ក៏ស្ថិតនៅក្រោមការកាន់កាប់
images/articles/887/sdfgr342d-1.gif
ផ្សាយ : ០៨ មិថុនា ឆ្នាំ២០១៨ (អាន: ១៥៣៧២ ដង)
"គល់ទទឹង" មានព្រឹត្តិការណ៍យ៉ាងដូចមេ្តច?
បើយោងប្រសាសន៍តាមការចងចាំរបស់ចាស់ៗ ដែលខ្ជិលកត់ត្រាទុកឲ្យដឹងថា បានជាហៅថា " គល់ទទឹង " ពីព្រោះកាលនោះ មានឈើមួយដើមធំរលំកាត់ទទឹងអូរមួយ ដែលនាំទឹកឆ្លងទៅមក រវាងបឹងខ្វែង និងបឹងអូរក្រហម ។
images/articles/1448/tex3435td-1.gif
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០១៨ (អាន: ៧២៨៥ ដង)
ជីវប្រវត្តិរបស់ចិត្តគហបតីឧបាសក
(ដែលជាឯតទគ្គៈផ្នែកខាងធម្មកថិក)
ចិត្តគហបតី លោកជាអ្នកទ្រទ្រង់នូវតំណែងជាឯតទគ្គៈមួយដែរ គឺផ្នែកខាងធម្មកថិក ដែលព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់តែងតាំងទុកឲ្យជាកំពូលលើសឧបាសកទាំងឡាយ ដោយមានរឿងពោលក្នុងអដ្ឋកថាមនោរថបូរណី ដែលជាអដ្ឋកថាអធិប្បាយសេចក្តីព្រះបាលីនៅក្នុង គម្ពីរអង្គុត្តរនិកាយ
images/articles/1450/te32f4xtd-1.gif
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០១៨ (អាន: ៧៥៤៧ ដង)
ជីវប្រវត្តិរបស់នន្ទិយឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នន្ទិយឧបាសក ជាឧបាសកគំរូផ្នែកខាងកសាងសាលាមានមុខ៤ ដើម្បីឧទ្ទិសថ្វាយដល់ភិក្ខុសង្ឃដែលមកអំពីទិសទាំង៤ ទាំងជាអ្នកពេញចិត្តក្នុងការទំនុកបម្រុងព្រះភិក្ខុសង្ឃជានិច្ច ថែមទាំងគាត់បានធ្វើជីវិតរបស់គាត់ឲ្យប្រព្រឹត្តិទៅនៅក្នុងកុសលជារឿយៗ ទៀតផង ។
images/articles/2930/4pSic.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៣៣៥៦ ដង)
វិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា សម្រាប់រំឭកដល់គុណព្រះសម្មាសម្ពុទ្ថ នាថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥ កើត ›› ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងអស់ តែងធ្វើសក្ការបូជា ប្រកបដោយសទ្ធា ជាមហាកុសល ដ៏ប្រសើរ ។
** សកម្មភាពសំខាន់ៗនៃពិធីបុណ្យវិសាខបូជា ៖ ឆ្នាំនេះ បុណ្យវិសាខាបូជាជា នឹងប្រព្រឹត្តនៅថ្ងៃ ១៥ កើត “ ពេញបូរមី ” ខែពិសាខ ត្រូវថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ គឺជាថ្ងៃរឭក ដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ ១ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ១ និង ទ្រង់រំលត់ខន្ធបរិនិព្វាន ១ ។
ពុទ្ធបរិស័ទ សមាទានសីល ធ្វើសក្ការនានា មានដង្ហែក្បួនពិធី ដង្ហែព្រះបរមសារីរិកធាតុ និងដំណើរទៅកាន់ទីវត្តនានា ពេញៗមួយថ្ងៃ ហើយនៅវេលាយប់ គ្រប់វត្តអារាម គ្រប់ស្រុកភូមិ ទូទាំងប្រទេស មានកម្មវិធីធ្វើសក្ការបូជា មួយយប់រហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជានានា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ ធម្មកថា ។ល។
** កិច្ចការដែលពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យពិសាខបូជា ៖
១. គ្រហស្ថ៖
ត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធ ចំពោះគុណព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។
សមាទាន សីល៥ ឬ សមាទានឧបោសថសីល
ចូលរួមស្តាប់ធម្មទេសនា និងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារាម ។
រៀបចំគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គរួមមាន ផ្កាឈូក ផ្កាម្លិះ ទៀន ធូប ជាដើម ។
ចូលរួមរៀបចំអុជបំភ្លឺវត្តអារាមដោយពន្លឺភ្លើងទៀន អគ្គីសនី ប្រទីបជ្វាលាឲ្យបានគ្រប់កន្លែង ។
ចូលរួមរៀបចំសេនាសនព្រះសង្ឃសម្តែងព្រះធម្មទេសនា ។
តាំងចិត្តរឭកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ។
ធ្វើការបរិច្ចាគព្រះគម្ពីរដូចជា ព្រះត្រៃបិដកសៀវភៅ អក្សរសាស្ត្រខ្មែរជាដើមដល់ព្រះសង្ឃ ទុកប្រើប្រាស់ក្នុងវត្តអារាម ។
ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា ។
២. បុព្វជិត៖
ញ៉ាំងពុទ្ធបរិស័ទឲ្យមានសេចក្តីជ្រះថ្លាក្នុងអំពើល្អតាមគន្លងព្រះពុទ្ធសាសនា ។
ទេសនា អាន ស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។
ធ្វើជាគំរូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា ។
ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា ។
រៀបចំឲ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឭកគុណដល់ព្រះសម្មាសម្ពុទ្ធ ។
៣. សាលារៀន ៖
ចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនា ។
ណែនាំឲ្យសិស្សបានញ៉ាំងទង្វើរបស់ខ្លួននៅក្នុងសេចក្តីល្អជានិច្ច ។
ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ ។
ណែនាំសិស្សឲ្យយល់ពីសារសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ ។
ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់អក្សរសាស្ត្រជាតិ ។
ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឬគ្រូបាចារ្យ និងឪពុកម្តាយ ។
** ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជា រួមមាន ៦ ប្រទេសគឺ៖ ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា (សិរីលង្កា) បានធ្វើពិធីបុណ្យនេះតាំងពី យូរយាណាស់មកហើយ ។ ប្រទេសថៃ (សៀម) និង ខ្មែរ ចាប់ពី ស.វទី១៩ “ សៀមនៅឆ្នាំ ១៨១៧ ខ្មែរចាប់ផ្តើមនៅឆ្នាំ ១៨៥៥ ” ។ ពីដំបូង គណៈធម្មយុត្តិ ហើយបន្ទាប់មកគណៈមហានិកាយ ក៏ធ្វើតាមដែរ ។ ប្រទេសឡាវ (លាវ) ប្រទេសភូមា (មីយ៉ាន់ម៉ា) ប្រទេស ណេប៉ាល់ ។
ដោយ៥០០០ឆ្នាំ
images/articles/2929/4pic.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០១៨ (អាន: ៦៥៨២ ដង)
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ‹‹ គឺថ្ងៃ១៥ កើត ›› ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត ខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជា មហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃ ព្រះសម្ពុទ្ធបរមគ្រូ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន
***ប្រសូត
*ព្រះសមណគោតមបរមគ្រូ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នា ឧទ្យានលុម្ពិនីវន ក្រោមដើមសាលព្រឹក្ស ស្ថិត នៅត្រង់ព្រំប្រទល់ដែនកបិលពស្ដុ និងទេវទហៈ នាវេលាថ្ងៃត្រង់ ។
*ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហជាត វត្ថុ៧យ៉ាងកើតក្នុងថ្ងៃនោះដែរគឺព្រះនាង ពិម្ពាយយសោធរា១, អនន្ទ១, ឆន្ទអាមាត្យ ១, កណ្ឌកៈជាអាជានេយ្យ១, កាឡុទាយី អាមាត្យ ១, មហាពោធិព្រឹក្ស១ និងកំណប់ ទ្រព្យទាំង បួន១ ។
*អភិសេក
ព្រះសិទ្ធត្ថ ព្រះជន្ម១៦ព្រះវស្សា ទ្រង់ អភិសេកជាមួយព្រះនាងពិម្ដាយសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជ បុត្រ មួយព្រះអង្គ ព្រះនាមរាហុលកុមារ ក្នុងព្រះជន្ម គំរប់២៩ព្រះវស្សា ។
*សាងព្រះផ្នួស
ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថ ទ្រង់ចេញ សាងព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង ។
***ត្រាស់ដឹង
ព្រះសមណគោតម បានត្រាស់ដឹងអនុត្ដរ សម្មាសម្ពោធិញាណ ក្នុងព្រះជន្មាយុ៣៥ព្រះ វស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា ក្រោមដើមពោធិព្រឹក្ស ១ដើម ខាងលិច ស្ទឹងនេរញ្ចនា នាមណ្ឌលគយា សព្វថ្ងៃហៅ ពុទ្ធគយា ។
*សំដែងធម្មចក្កប្បវត្ដនសូត្រ
ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុនៅឥសិបតនមិគទាយវន ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សា គឺ ៖
១-ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត
២-ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ
៣-ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ
៤-ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា
៥-ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។
***បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃ អង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើម ពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។ រយៈកាល៤៥ព្រះវស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មក ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែង ព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិតជា ធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធ ដែលចែកជា ព្រះសូត្រ ព្រះវិន័យ និងព្រះអភិធម្ម ។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។
អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែវិសាខនេះ ទុកជាពិធី ធ្វើសក្ការបូជា ជាដរាបរៀងរាបមកទល់គ្នា នឹងសម័យបច្ចុប្បន្ននេះ ។
ដោយ៥០០០ឆ្នាំ