images/articles/1580/Untitled-1-Recovered.jpg
ប្រភពផ្សាយពុទ្ធសាសនាចូលមកប្រទេសខ្មែរ
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០
ប្រភពផ្សាយពុទ្ធសាសនាចូលមកប្រទេសខ្មែរ
ព្រះពុទ្ធសាសនា ជាសាសនាមានបទនាយកធម៌ ធំៗច្រើនអនេកមានអហិង្សាជាដើម គឺជាសាសនាខាងបទមិនបៀតបៀនប្រកបដោយមេត្តាករុណា ហើយជាទស្សនវិជ្ជាសម្រាប់បណ្ដុះចក្ខុវិស័យមនុស្សឲ្យកាន់នូវសុចរិតយុត្តិធម៌ ឲ្យខ្ពង់ខ្ពស់ដែលអ្នកត្រូវការសន្តិភាពគួរសិក្សា គួរប្រតិបត្តិតាមដើម្បីសុខចម្រើនដល់ខ្លួន
images/articles/1699/textsdf454gf44235d-1.png
ប្រវត្តិរបស់អនាថបិណ្ឌិកសេដ្ឋី
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០
ជីវប្រវត្តិរបស់អនាថបិណ្ឌិកសេដ្ឋី
(លោកជាឯតទគ្គៈផ្នែកខាងអ្នកឲ្យទាន)
អនាថបិណ្ឌិកសេដ្ឋី លោកជាអវិយឧបាសកដែលជាអ្នកពេញចិត្តក្នុងការបរិច្ចាគទាន រហូតដល់មានអ្នកដទៃស្គាល់លោកជាច្រើន ពីព្រោះលោកមិនធ្លាប់ស្តាយទ្រព្យសម្បត្តិក្នុងការឲ្យទាន ទោះជាអស់ប៉ុន្មានក៏មិនថា ហេតុដូច្នេះហើយ ទើបលោកបានទទួលការលើកតម្កើងពីព្រះសយម្ភូថា
images/articles/1708/12457td-1.gif
ព្រះនាងសុមាវតី
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០
ជីវប្រវត្តិរបស់ព្រះនាងសុមាវតី
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកនៅដោយមេត្តា)
ព្រះនាងសាមាវតី ជាព្រះអរិយឧបាសិកា ជាអ្នកទ្រទ្រង់នូវគុណធម៌ផ្នែកខាងរស់នៅដោយមេត្តាចិត្ត ដែលរាប់ថា ជាគុណធម៌ប្រចាំជីវិតរបស់ព្រះនាង រហូតដល់បានទទួលការរាប់អានអំពីមហាជនទាំងឡាយថា អ្នកនៅដោយមេត្តាចិត្ត នេះជាលក្ខណៈរបស់ព្រះនាងដែលមានប្រចាំខ្លួន ។
images/articles/1742/0001225extd-1.png
ជីវប្រវត្តិរបស់ឧបាសិកាវិសាខាមិគារមាតា
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០
ជីវប្រវត្តិរបស់ឧបាសិកាវិសាខាមិគារមាតា
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកឲ្យទាន)
ឧបាសិកាវិសាខា ជាអរិយសាវិកាមួយរូប ដែលជាអ្នកមានការឧបត្ថម្ភទំនុកបម្រុងភិក្ខុសង្ឃយ៉ាងច្រើន ដោយបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនកសាងវត្តបុព្វារាមថ្វាយទុកក្នុងព្រះពុទ្ធសាសនា ជាអ្នកដែលបានទទួលការរាប់អានយ៉ាងទូលំទូលាយក្នុងសង្គម និងជាអ្នកដែលបានទទួលការលើកតម្កើងឲ្យជាឯតទគ្កៈពីព្រះលោកនាថ
images/articles/2015/040886td-1.jpg
ជីវប្រវត្តិព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០
ព្រះនាមដើម ពិន សែម
ព្រះនាមពេញ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម
សាមណស័ក្តិ ព្រះមហាវិមលធម្ម រាជាគណថ្នាក់ទី២ នៃព្រះរាជាណាចក្រកម្ពុជា
ឋានៈ រាជាគណថ្នាក់ទី២ សង្កាត់ គណៈមហានិកាយ
ប្រសូត ព.ស.២៤៨៥/គ.ស.១៩៤២
ទីប្រសូត ស្រុកសៀមរាប ខែត្រសៀមរាប
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម (អានថា៖ ពិន-សែម) មានឋានៈជារាជាគណថ្នាក់ទី២ នៃព្រះរាជា
images/articles/2563/tessxtpic.jpg
images/articles/2893/tetryrepic.jpg
មិគាលោបជាតក
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុដែលប្រដៅក្រមួយរូប បានត្រាស់ព្រះធម្មទេសនាមានពាក្យថា ន មេ រុចិ្ច ដូច្នេះជាដើម ។
គ្រានោះ ព្រះសាស្ដាត្រាស់ហៅភិក្ខុនោះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រ ពិតមែនឬ ? កាលភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះអង្គទើបត្រាស់ថា ម្នាលភិក្ខុ មិនមែនតែក្នុងពេលនេះទេ សូម្បីក្នុងកាលមុន អ្នកក៏ជាមនុស្សប្រដៅក្រដែរ ព្រោះអាស្រ័យភាពជាមនុស្សប្រដៅក្រ មិនស្ដាប់ពាក្យរបស់បណ្ឌិតទាំងឡាយ អ្នកបានដល់សេចក្ដីវិនាស ក្នុងមាត់ខ្យល់វេរម្ភៈ ហើយទ្រង់នាំយកអតីតនិទាន មកសម្ដែងថា
ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសត្វត្មាត មានឈ្មោះថា អបនន្ទៈ ។ ត្មាតពោធិសត្វនោះ មានហ្វូងត្មាតជាបរិវារ នៅលើភ្នំគិជ្ឈកូដ ។ ចំណែកកូនរបស់ព្រះពោធិសត្វមានឈ្មោះថា មិគាលោបៈ ជាអ្នកដល់ព្រមដោយថាមពល ត្មាតនោះហើរខ្ពស់ឡើង កន្លងនូវដែនរបស់ត្មាតដទៃទៀត ។ ត្មាតទាំងឡាយប្រាប់ស្ដេចត្មាតថា បុត្ររបស់ព្រះអង្គហើរឆ្ងាយណាស់ ។ ព្រះពោធិសត្វនោះប្រកាស់ហៅនូវបុត្រនោះថា ម្នាលកូន បានឮថា អ្នកហើរខ្ពស់ណាស់ កាលបើអ្នកហើរខ្ពស់ អ្នកនឹងដល់នូវការអស់ជីវិត ដូច្នេះហើយ ទើបពោលគាថាទាំងឡាយ ៣ ថា
ន មេ រុច្ចិ មិគាលោប, យស្ស តេ តាទិសី គតី;
អតុច្ចំ តាត បតសិ, អភូមិំ តាត សេវសិ។
ម្នាលមិគាលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូន ដ្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូន អ្នកសេពគប់នូវទីមិនមែនផែនដី ។
ចតុក្កណ្ណំវ កេទារំ, យទា តេ បថវី សិយា;
តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។
ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ ។
សន្តិ អញ្ញេបិ សកុណា, បត្តយានា វិហង្គមា;
អក្ខិត្តា វាតវេគេន, នដ្ឋា តេ សស្សតីសម។
ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះ សម្គាល់ខ្លួនថា ស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកម្លាំងខ្យល់បក់បោកវិនាស ។
គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ត្មាតបិតាហៅកូនដោយឈ្មោះថា មិគាលោបៈ ។ បទថា អតុច្ចំ តាត បតសិ សេចក្ដីថា ម្នាលកូន អ្នកកុំហើរខ្ពស់ពេក កន្លងដែនរបស់ត្មាតដទៃឡើយ ។ ត្មាតបិតាប្រាប់ដែនដល់កូន ដោយពាក្យនេះថា ចតុក្កណ្ណំវ កេទារំ គឺដូចស្រែ មាន ៤ ជ្រុង អធិប្បាយថា កូនអើយ កាលផែនដីដ៏ធំនេះហាក់ដូចជាស្រែ ៤ ជ្រុង ដល់អ្នកហើយ គឺប្រាកដដូចជាតូចយ៉ាងនោះ កាលនោះអ្នកគួរត្រឡប់ អំពីឋានៈដែលមានសភាពដូចនោះ អ្នកកុំទៅទៀតឡើយ ។ បទថា សន្តិ អញ្ញេបិ សេចក្ដីថា មិនមែនតែអ្នកប៉ុណ្ណោះសូម្បីត្មាតទាំងឡាយដទៃ ក៏ធ្វើយ៉ាងនោះ ។ បទថា អក្ខិត្តា សេចក្ដីថា សូម្បីត្មាតទាំងនោះ កន្លងនូវដែនរបស់យើង ទៅហើយ ត្រូវកម្លាំងខ្យល់កន្ត្រាក់ហើយ ក៏វិនាស ។ បទថា
សស្សតីសមា សេចក្ដីថា ពួកវាសម្គាល់ខ្លួនថា ជាអ្នកស្មើដោយផែនដី និងភ្នំទាំងឡាយដែលជាវត្ថុទៀងទាត់ សូម្បីតែមិនអាចបំពេញនូវអាយុដែលមានបរិមាណ ១០០០ ឆ្នាំរបស់ខ្លួន, បានវិនាសហើយ នៅរវាងនោះ ។
មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតាព្រោះភាពជាអ្នកមិនស្ដាប់ឱវាទ កាលហើរទៅ បានឃើញនូវដែនតាមដែលបិតាប្រាប់ហើយ នៅតែហើរកន្លងដែននោះទៅ ក៏ដល់ខ្យល់ កាលវាត (ខ្យល់រដូវកាល) ហើយទន្លុះខ្យល់សូម្បីនោះ ហើរស្ទុះទៅកាន់មុខខ្យល់វេរម្ភៈ លំដាប់នោះ ខ្យល់វេរម្ភៈក៏ប្រហារនូវមិគាលោបៈនោះ ។ មិគាលោបៈគ្រាន់តែត្រូវខ្យល់ វេរម្ភៈនោះប្រហារហើយ ក៏ដាច់ជាបំណែកតូចធំ វិនាសទៅក្នុងអាកាសនោះឯង ។ ដោយហេតុនោះ ព្រះសម្មាសម្ពុទ្ធទើបសម្ដែងថា
អកត្វា អបនន្ទស្ស, បិតុ វុទ្ធស្ស សាសនំ;
កាលវាតេ អតិក្កម្ម, វេរម្ភានំ វសំ អគា។
មិគលោបៈ មិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបនន្ទៈ ហើរកន្លងនូវខ្យល់
រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ ។
តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ;
សព្ពេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។
កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិត តាមមិគាលោបៈនោះ ពួកសត្វស្លាបទំាងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ (សត្វដែលកើតក្នុវារៈពីរដងបានដល់សត្វជាអណ្ឌជកំណើតមានសត្វស្លាបជាដើម) មិនធ្វើតាមឱវាទ ។
ឯវម្បិ ឥធ វុទ្ធានំ, យោ វាក្យំ នាវពុជ្ឈតិ;
អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ;
សព្ពេ ព្យសនំ បប្បោន្តិ, អកត្វា វុទ្ធសាសនំ។
បុគ្គលណា មិនយល់នូវពាក្យ របស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ
(ដល់នូវសេចក្តីវិនាស) ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅ កាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តីវិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ ។
គាថាទាំងឡាយ ៣ នេះ ជាអភិសម្ពុទ្ធគាថា ។ បណ្ដាបទទាំងនោះ បទថា អនុជីវិនោ បានដល់ ត្មាតដែលអាស្រ័យត្មាតមិគាលោបៈនោះ ។ បទថា អនោវាទករេ ទិជេ សេចក្ដីថា កាលត្មាតមិគាលោបៈនោះ មិនធ្វើតាមឱវាទ ត្មាតទាំងនោះហើរទៅជាមួយត្មាតមិគាលោបៈនោះកន្លងនូវដែន ដល់នូវសេចក្ដីវិនាស ។ បទថា ឯវម្បិ សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ត្មាតនោះដល់សេចក្ដីវិនាសហើយយ៉ាងណា សូម្បីអ្នកដទៃណា ជាគ្រហស្ថក្ដី ជាបព្វជិតក្ដី ក៏យ៉ាងនោះដូចគ្នា មិនកាន់នូវពាក្យរបស់បណ្ឌិតទាំងឡាយ ដែលជាអ្នកអនុគ្រោះដល់សេចក្ដីចម្រើន សូម្បីអ្នកនោះនឹងវិនាសដូចត្មាតនេះ ដែលត្រាច់ទៅកន្លងនូវដែន ជាអ្នករឹងរូសនោះឯង ។
ព្រះសាស្ដា កាលនាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ ហើយប្រជុំជាតកថា
តទា មិគាលោបោ ទុព្ពចភិក្ខុ អហោសិ ត្មាតមិគាលោបៈក្នុងកាលនោះ បានមកជា ភិក្ខុប្រដៅក្រនេះ ។
អបនន្ទោ បន អហមេវ អហោសិំ ចំណែកស្ដេចត្មាតឈ្មោះអបនន្ទៈ គឺ តថាគត នេះឯង ។
ចប់ មិគាលោបជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៣ )
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/145/3rwfsfsdfserw.jpg
ព្រហ្មញ្ញសាសនា
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០
ព្រហ្មញ្ញសាសនា មានន័យថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនារបស់ព្រះព្រហ្ម ឬ សាសនាតមកអំពីព្រះព្រហ្ម។ ពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍។ គម្ពីរគោលនៃសាសនានេះគឺគម្ពីរត្រៃវេទ។ ព្រហ្មញ្ញសាសនា ជាសាសនាដែលបន្តវេនពីលទ្ធិវេទនិយម ជាសាសនាកេរ្តិ៍កាលបរមបុរាណយូរអង្វែងលើសសាសនាទាំងអស់ក្នុងលោក ចាប់កំណើតកើតឡើងក្នុងប្រទេសឥណ្ឌា។
ពួកអ្នកកាន់សាសនាព្រាហ្មណ៍ តែងតែគោរពរាប់អានបូជាពួកទេវតាដែលមានបណ្ដាស័ក្ដិ៍ច្រើនអង្គគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និងទេវៈជាច្រើនទៀត។
ក្នុងចំណោមទេវៈទាំងអស់នោះ មានតែបីអង្គប៉ុណ្ណោះដែលធំជាងគេគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវៈ។
ព្រះព្រហ្ម ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានមហេសីឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មានបុត្របីអង្គគឺ៖ ព្រះទក្ស ព្រះភឫគុ និងព្រះនាងសុន្ធយា។
លក្ខណៈរបស់ព្រះព្រហ្មមាន៖
ព្រះកាយសម្បុរក្រហម
ទ្រង់ព្រះពស្ត្រស
មានព្រះភក្ត្រ ៤ ព្រះហស្ត ៤
ព្រះហស្តកាន់ផ្កាឈូក
គង់លើហង្សជាពាហនៈ
ទ្រង់មានញាណពិសេស អាចជ្រាបហេតុក្នុងកាលទាំងបី មានអានុភាពសក្ដិសិទ្ធិ អាចបំពេញចិត្តនៃអ្នកប្រព្រឹត្តតាមឱ្យសម្រេចប្រយោជន៍តាមតម្រូវការ។
ព្រះព្រហ្ម ជាបិតារបស់លោក ព្រោះគម្ពីរព្រាហ្មណ៍បុរាណសម្ដែងថា៖ «មុនដែលនឹងកើតលោក ព្រះព្រហ្មជប់ឱ្យកើតពងមួយសិន ហៅថាពងព្រហ្ម រួចហើយទ្រង់បែងភាគឱ្យកើតជាមនុស្ស២នាក់គឺ ប្រុស១ ស្រី១ ដែលប្រុសហៅថាបុមៈ ស្រីហៅថាវិរជ្ជា គូស្វាមីភរិយាទាំងនេះបានរួមរសប្រវេណីជាមួយគ្នា កើតជាពូជធារពាសពេញសកលលោក»។ ហេតុនោះបានជាពួកព្រាហ្មណ៍ប្រកាន់ពួកខ្លួនថាជាវង្សខ្ពស់បំផុត ព្រោះជាវង្សរបស់ព្រះព្រហ្ម។
គម្ពីរត្រៃវេទ
ពាក្យថា វេទៈ (Vedas) ឬសំស្ក្រឹតសរសេរថា वेद(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺជាកម្រងអត្ថបទដ៏ច្រើនសន្ធឹកដែលជនជាតិឥណ្ឌាបុរាណបានចងក្រងទុក ។ ដំបូងឡើយ ចំណេះដឹងទាំងឡាយត្រូវបានចងក្រងជាកំណាព្យសម្រាប់ងាយទន្ទេញ តែក្រោយមកជនជាតិឥណ្ឌាបានសរសេរគម្ពីរ ឬសៀវភៅទាំងនោះដោយប្រើភាសាសំស្ក្រឹតបែបបុរាណ ហើយត្រូវបានពួកព្រាហ្មណ៍យកទៅធ្វើជាគម្រូ សម្រាប់បង្កើតជាសាសនាហ៊ិណ្ឌូរហូតដល់សព្វថ្ងៃ ។ ជនជាតិឥណ្ឌាបុរាណអះអាងថា គម្ពីរវេទមិនមែនជាការបង្កើតដោយមនុស្សទេ ប៉ុន្តែព្រះអាទិទេពបានបើកបង្ហាញដល់ពួកព្រាហ្មណ៍ ហេតុនោះហើយទើបពួកគេហៅគម្ពីរវេទថា ស្រុតិ (អ្វីៗដែលពួកគេបានឮ) ។ ការអះអាងនេះមានលំនាំស្រដៀងគ្នានឹងការអះអាងរបស់ជនជាតិជ្វីវ (Jews) ដែលកាន់ជំនឿសាសនាយូដា (Judaism) ឬពួកគ្រិស្តបរិស័ទ (Christians) ដែលកាន់សាសនាគ្រិស្ត (Christianity) ឬពួកឥស្លាមបរិស័ទ (Muslims) ដែលកាន់សាសនាឥស្លាម (Islam) ដែលអួតអាងថា គម្ពីររបស់ពួកគេគឺជាពាក្យរបស់ព្រះអាទិទេព (God) ឬព្រះម្ចាស់លោក ឬព្រះជាម្ចាស់ ។ ពាក្យថា ស្រុតិ (sruti) ខុសពីពាក្យថា សម្រឹតិ ឬ សម្មតិ (smrti) ដែលប្រែថា អ្វីៗដែលត្រូវចងចាំ ។ តាមជំនឿរបស់ព្រាហ្មណ៍បរិស័ទ គម្ពីរវេទត្រូវបានបង្កើតឡើងដោយព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជាគម្ពីរសម្រាប់ប្រតិបត្តិក្នុងព្រហ្មញ្ញសាសនា។ ក្នុងសម័យដើម គម្ពីរវេទមានតែបីទេគឺ៖
គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា។ សម្ដែងអំពីពិធីតុស្ដី សូមឱ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្មប្រទានពរឱ្យសម្រេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗ តាមតម្រូវការ។
យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង។ សម្ដែងអំពីពិធីយុទ្ធពលិកម្មដល់ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូមឱ្យមានឫទ្ធតេជះជោគជ័យ។
គម្ពីរសាមវេទ (Samaveda) មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម... ។ សម្ដែងអំពីពិធីអារក្ខពលិកម្ម បួងសួងសូមឱ្យព្រះឥន្ទ និងព្រះពិរុណជួយអភិបាលមនុស្សលោក ឱ្យមានភ្លៀងតាមរដូវកាល។
លុះចំណេរតមក កើតមាន អថវ៌វេទ ឬ អថព្វវេទ (Atharvaveda) “វេទសម្រាប់សូត្រហៅឬបណ្ដេញខ្មោចបិសាច...” មួយថែមទៀតរួមជាវេទមាន ៤ យ៉ាង។ ប៉ុន្តែមនុស្សបន្តហៅថាគម្ពីរទាំងនោះថាត្រៃវេទដដែល ។
ព្រហ្មញ្ញសាសនា បានចូលមកក្នុងប្រទេសខ្មែរ តាំងតែពីសតវត្សទី១នៃគ្រិស្តសករាជមកម៉្លេះ តាមរយៈជនជាតិឥណ្ឌា ដែលមានទំនាក់ទំនងជាមួយជនជាតិខ្មែរយើងមុនគេ។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌាបានចូលមកធ្វើឥណ្ឌាកម្មមុនដំបូងគេ នៅកោះជ្វា ហើយក្រោយមកទៀតក៏ឈានចូលមកដល់ប្រទេសខ្មែរ ដែលកាលនោះមានឈ្មោះថា "គោកធ្លក" ដឹកនាំដោយក្សត្រី "លីវយី"។ ការចូលមកនៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះម្ចាស់ស្រុក ហើយបានតាំងខ្លួនជាស្តេចព្រមលើកក្សត្រី "លីវយី" ជាអគ្គមហេសី។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំសង្គមខ្មែរ តាមបែបឥណ្ឌា ហើយសាសនាព្រាហ្មណ៍ក៏បានចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក ។ សូមកត់ចំណាំថា ពាក្យថា លីវយី ក្តី ពាក្យថា ហ៊ុនទៀនក្តី មិនមែនជាពាក្យខ្មែរទេ ។ ពាក្យទាំងនេះអាចមានប្រភពមកពីភាសាចិន ថៃ ឬ លាវ ។ គ្មានឯកសារច្បាស់លាស់ណាមួយអះអាងថាមេដឹកនាំខ្មែរដើមនោះឈ្មោះអ្វីពិតប្រាកដទេ ។ ឈ្មោះទាំងនោះមានតែនៅក្នុងរឿងព្រេងដំណាលតៗគ្នាប៉ុណ្ណោះ ។
ដោយ៥០០០ឆ្នាំ
images/articles/2891/tepic.jpg
កថិនប្រវត្តិ
ផ្សាយ : ២៦ ឧសភា ឆ្នាំ២០២០
សម័យនោះ ព្រះពុទ្ធមានព្រះភាគគង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋា (យោជនាថា នៅក្នុងដែនបាវាដូច្នេះក៏មាន) ប្រមាណ ៣០ រូប (ភទ្ទវគ្គិយត្ថេរ ៣០ រូបជាបងប្អូនរួមបិតារបស់ព្រះបាទកោសល) សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូលជាអ្នកប្រព្រឹត្តប្រើតែចីវរ ៣ (មិនមែនសមាទានតែធុតង្គទាំងបីនេះទេ គឺលោកគ្រប់អង្គជាអ្នកសមាទានធុតង្គទាំង១៣តែម្ដង) គ្រប់រូបទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ កាលបើតិថីដែលចូលវស្សាជិតណាស់មកហើយ ក៏មិនអាចនឹងទៅឲ្យទាន់ចូលវស្សា ក្នុងក្រុងសាវត្ថីបានឡើយ ហើយនាំគ្នាចូលទៅចាំវស្សាក្នុងក្រុងសាកេត នាពាក់កណ្ដាលផ្លូវ ។ ភិក្ខុទាំងនោះនៅចាំវស្សា ទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ ។
គ្រានោះ ពួកភិក្ខុទាំងនោះនៅចាំវស្សាអស់ត្រៃមាសរួចហើយ ក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ (ភិក្ខុទាំងនោះ) ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ ការស្រុសស្រួលទទួលជាមួយនឹងពួកភិក្ខុអាគន្តុកៈនេះ ជាទំនៀមរបស់ព្រះពុទ្ធដ៏មានព្រះភាគគ្រប់អង្គ ។
លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់មានព្រះបន្ទូលនេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ទ្រាំបានទេឬ អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេឬ ។
ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងអស់គ្នាសាមគ្គីស្មោះសរឥតមានវិវាទទាស់ទែងគ្នាទេ នៅចាំវស្សាក៏ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយនៅក្នុងដែនបាឋាប្រមាណ ៣០ រូបមកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិតណាស់ហើយ ក៏មិនអាចនឹងមកទាន់ពេលចូលវស្សាក្នុងក្រុងសាវត្ថីបានឡើយ ក៏នៅចាំវស្សាក្នុងក្រុងសាកេតនាពាក់កណ្ដាលផ្លូវ (នោះទៅ) បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងនោះនៅចាំវស្សាទាំងមានសេចក្ដីអផ្សុក ព្រោះគិតថា ព្រះដ៏មានព្រះភាគព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយ ចម្ងាយ ៦ យោជន៍អំពីទីនេះទៅ យើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គទាំងអស់គ្នានៅចាំវស្សាអស់ត្រៃមាសហើយ ក៏នាំគ្នាធ្វើបវារណា (ព្រោះរដូវនេះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំ មានទឹកភក់រអិលនៅឡើយ ទើបខ្ញុំព្រះអង្គទាំងអស់គ្នាមានចីវរទាំងឡាយទទឹកជោក បានសេចក្ដីលំបាកកាយមកតាមផ្លូវឆ្ងាយ ។
ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា (វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ១-៣) ថាៈ ម្នាលភិក្ខុទាំងឡាយ សង្សារនេះមានទីបំផុតខាងដើមមិនប្រាកដ គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចត្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង ៤ បណ្ដាទឹកទាំងពីរនោះ ទឹកណាច្រើនជាង ។
បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលព្រះព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងឡើយ ។
ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគតសំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯ ទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែន ។
ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែនឡើយ ។
ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ។
ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាចៀម មានសភាពជាចៀម អស់កាលជាអង្វែង ។បេ។ កើតជាពពែ មានសភាពជាពពែ ។បេ។ កើតជាជ្រូក មានសភាពជាជ្រូក ។បេ។ កើតជាមាន់ មានសភាពជាមាន់ ។បេ។
ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរបៀតបៀនអ្នកស្រុក ហើយគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនជាង ។
ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរចាប់ស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង ។បេ។ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនមែនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន ។បេ។ គួរជិនឆ្អន់ ។
លុះព្រះមានព្រះភាគទ្រង់ត្រាស់សូត្រនេះចប់ហើយ ពួកភិក្ខុនោះជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ។ កាលដែលព្រះមានព្រះភាគទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ ៣០ រូប ក៏រួចស្រឡះចាក អាសវៈ ដោយការមិនប្រកាន់ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ អនមតគ្គសំយុត្ត ទុតិយវគ្គ តឹសមត្តសូត្រ បិដកលេខ ៣២ ទំព័រ ៩៧) (ភិក្ខុទាំងនោះបានសម្រេចព្រះអរហត្តហើយហោះទៅកាន់អាកាស ) ។
ដូច្នេះហើយត្រាស់ហៅភិក្ខុទាំងឡាយថាអនុជានាមិ ភិក្ខវេ វស្សំវុដ្ឋានំ ភិក្ខូនំ កថិនំ អត្ថរិតុំ។
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលបាននៅចាំវស្សារួចហើយក្រាលកឋិនបាន ។
អត្ថតកថិនានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ – អនាមន្តចារោ អសមាទានចារោ គណភោជនំ យាវទត្ថចីវរំ យោ ច តត្ថ ចីវរុប្បាទោ សោ នេសំ ភវិស្សតិ។
ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយបានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស ៥ យ៉ាង គឺត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា) ១ ត្រេចទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់) ១ (ឆាន់) គណភោជនបាន ១ (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ ១ ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ ១ ។
ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ នេះនឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន ។
ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន (នោះ) ត្រូវអ្នកទាំងឡាយក្រាលយ៉ាងនេះ ។ គឺត្រូវឲ្យភិក្ខុអ្នកឆ្លាសប្រតិពលប្ដឹងសង្ឃឲ្យដឹងថាបពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃឲ្យសំពត់កឋិននោះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ នេះជាញត្តិ ។ បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ ។ (ឥឡូវ) សង្ឃឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ) គួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង ។ សំពត់កឋិននេះសង្ឃឲ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ ។ ការឲ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ ព្រោះហេតុនេះបានជាសង្ឃស្ងៀម ។ ខ្ញុំសូមចាំទុកនូវការនេះដោយអាការស្ងៀមនៅយ៉ាងនេះ ។
(វិនយបិដក មហាវគ្គ កថិនក្ខន្ធកៈ បិដកលេខ ៨ ទំព័រ ៣-៤)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2931/5pic.jpg
ដើមកំណើតនៃបុណ្យវិសាខបូជានៅកម្ពុជា
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២០
បុណ្យវិសាខបូជា តាមដែលចាស់ទុំអ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះ ហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងឧដុង្គ ជាដំបូងព្រោះថា កាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យ ស្នើសុំឲ្យធ្វើទូទៅក្នុងកម្ពុជរដ្ឋ ។
គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺ បឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូចច្បាប់ដើម ។ គម្ពីរនេះមានជាបែបបទសំរាប់ទេសនា ក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្មយុត្ដិកនិ កាយទូទាំងប្រទេសខ្មែរ ។ ការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាលទី២ នោះប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បាន ផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិកអធិកអធមដែរ ។
(ព្រះមហា ប៉ាន)
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដក ជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើ វិសាខបូជា តាំងពី កាលទ្រង់ព្រះផ្នួសនៅឡើយ ។ លុះដល់ទ្រង់ ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិក៏ទ្រង់នៅ តែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសម្រាប់ ទេសនាក្នុង ពិធីបុណ្យនេះដូចបានពោលខាងលើ ។ ព្រះមហា ប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈធម្ម យុត្ដិកនិកាយនៅក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លៅ “រជ្ជកាលទី៤” ។
បន្ទាប់មកក្រោយនោះមួយឆ្នាំគឺក្នុងពុទ្ធ សករាជ២៣៩៨ ព្រះមហាប៉ាន ទើបនិមន្ដមក អំពីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្សទ្រង់ មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយ បាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដ សាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គ តរៀងមក ។ ដោយហេតុថា ព្រះមហាថេរអង្គនេះ កាលដែល លោកគង់នៅទីក្រុងទេពធ្លាប់ធ្វើវិសាខបូជា រួចមកហើយ ហើយកាល បានគង់នៅប្រទេស ខ្មែរ ព្រមទាំងបានធ្វើជាធំក្នុងគណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់ ធ្វើកន្លងមក។
ប៉ុន្ដែយើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុង ឆ្នាំណា សករាជ ប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពី អ្នកមុខអ្នកការ ទាំងឡាយថា ប្រាកដជាមាន ធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់ នៅក្រុងឧដុង្គមកម្ល៉េះ ។ លុះដល់ពេលលោកមក គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ ព្រះជន្ម ។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយ ជាប់ជាទំនៀមរហូតមក ។
ចំណែកវត្ដខាងមហានិកាយ ទើបមានធ្វើ ក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ ។ តាមដែលសម្ដេចព្រះមហាសុមេធាធិ បតីព្រះសង្ឃរាជជួន ណាត “កាលនៅព្រះសង្ឃ នាយក” ដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូ ព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណាលោម បាននិមន្ដ ទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិក និកាយ ទាំងគណៈមហា និកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេល និមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេច ព្រះមហាសង្ឃរាជ “ព្រះនាមទៀង” សុំឱ្យធ្វើ វិសាខបូជា សម្ដេចព្រះមហាសង្ឃរាជទៀង ក៏ ទ្រង់បានព្រះរាជានុញាតតាមសំណូមពរ ទើប វិសាខបូជា ត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាប មក ។ ប៉ុន្ដែពេលនោះក៏ពុំទាន់បានធ្វើគ្រប់វត្ដ នៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង។ ឯវត្ដ នៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដ តូចៗ ច្រើនពុំបានធ្វើនៅឡើយ ។
(ព្រះស៊ីសុវត្ថិ)
(សម្ដេចព្រះមហាសុមេធាធិ បតីព្រះសង្ឃរាជជួន ណាត)
ចំណែកព្រះមហាក្សត្រ តាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ ។ តាមឯកសារបានលើកសរសើរព្រះគុណសម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើវិសាខបូជាឡើងជាដំបូង ព្រោះ រាជាអង្គនេះទ្រង់ធ្លាប់ទៅគង់នៅក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួស នៅទី នោះ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ។ នៅពេល ដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ ធ្លាប់បាន ជ្រួតជ្រាប និងធ្លាប់បានទតឃើញរបៀបបែប ផែន ដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ។
ដោយ៥០០០ឆ្នាំ
images/articles/1707/tee44343xtd-1.gif
ឧគ្គគហបតី អ្នកនៅក្នុងក្រុងវេសាលី
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩
ជីវប្រវត្តិរបស់ឧគ្គគហបតី អ្នកនៅក្នុងក្រុងវេសាលី
(លោកជាឯតទគ្គៈផ្នែកខាងឲ្យភោជនជាទីគាប់ចិត្ត)
ឧគ្គគហបតី រាប់ថាជាឧបាសកម្នាក់ ជាអ្នកប្រសើរជាងឧបាសកទាំងឡាយផ្នែកខាងឲ្យភោជនជាទីគាប់ចិត្ត នៅក្នុងព្រះពុទ្ធសាសនានេះ ចំណែកជីវប្រវត្តិរបស់ឧគ្គគហតីវិញ មានសម្តែងទាំងអតីតជាតិ និងបច្ចុប្បន្នជាតិផងដែរ ។
images/articles/1485/textd-1rgerge565terh.gif
បិង្គលកោច្ឆឧបាសក
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩
ជីវប្រវត្តិរបស់បិង្គលកោច្ឆឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
បិង្គលកោច្ឆៈ ជាឧបាសកដែលចូលមកកាន់ព្រះពុទ្ធសាសនា ដោយការនាំយកបញ្ហាចូលមកក្រាបទូលសួរព្រះមានព្រះភាគថា អ្វីជាខ្លឹមសារក្នុងព្រះពុទ្ធសាសនា ទើបជាហេតុឲ្យព្រះពុទ្ធអង្គ ទ្រង់ទេសនាដែលជាខ្លឹមសារឲ្យគេបានជ្រាប ។
images/articles/1483/textdrege53gserg-1.gif
នាយសុមនមាលាការឧបាសក
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩
ជីវប្រវត្តិរបស់នាយសុមនមាលាការឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នាយសុមនមាលាការ ជាអ្នកមានសទ្ធាដាច់ខាត បានឧទ្ទិសជីវិតធ្វើពុទ្ធបូជា ដែលចាត់ថារកបានដោយកម្រ ក្នុងបណ្តាពុទ្ធឧបាសកដែលតាំងចិត្តធ្វើការបូជា ដែលជាហេតុធ្វើឲ្យគេបានទទួលផលទាន់ភ្នែកដែលហៅថា ទិដ្ឋធម្មវេទនីយកម្ម ប្រែថា
images/articles/1484/terger45yrthdfhdrextd-1.gif
ជីវប្រវិត្តរបស់បញ្ចគ្គទាយកឧបាសក
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩
ជីវប្រវិត្តរបស់បញ្ចគ្គទាយកឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
បញ្ចគ្គទាយព្រាហ្មណ៍ ជាឧបាសកមានគតិប្រចាំខ្លួនរបស់លោកម៉្យាង គឺប្រសិនបើមិនបានឲ្យទានដល់បដិគ្គាហកៈ ដែលមកដល់ផ្ទះរបស់លោកៗនឹងមិនបរិភោគអាហារ ហើយលោកបានជាឧបាសកដែលបានសម្រេចអរិយធម៌ ជាព្រះអនាគាមិបុគ្គល ។
images/articles/1498/safvsdf-dsg-sdfs-d.gif
វត្តស្វាយពពែ
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩
វត្តស្វាយពពែ
វត្តស្វាយពពែជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ទល់មុខនឹងស្ថានទូតសហព័ន្ធរុស្សី។ វត្តនេះក៏មានពុទ្ធិកសកលវិទ្យាល័យមួយឈ្មោះថា ពុទ្ធិកសកលវិទ្យាល័យសីហមុនីរាជ។
វត្តនេះស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះអភិសេរី មហាសុគន្ធាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។
images/articles/541/nalanda1.png
ស្ថាប័នការសិក្សានាឡន្ទា
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩
មហាវិទ្យាល័យនាឡន្ទា ជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនាយ៉ាងសំខាន់ នាឡន្ទាជា ក្រុងខ្នាតតូចប៉ុន្តែមានមនុស្សអាស្រ័យនៅកុះករ នាឡន្ទាបានប្រាកដ
images/articles/3001/tsextpic.jpg
អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា?
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
នៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើង៤ប្រការ ប្រារព្ធដល់ អាសាឍបូជា ឬអាសាឡ្ហបូជា ជាថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ ក្នុងហេតុសំខាន់៤យ៉ាងគឺ ៖
១. ថ្ងៃព្រះពោធិសត្វចុះកាន់គក៌នៃព្រះមាតា
២. ថ្ងៃព្រះអង្គចេញសាងមហាភិនេស្ក្រមណ៍
៣. ថ្ងៃទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រ
៤. ថ្ងៃទ្រង់សម្តែងយមកប្បាដិហារ្យ ។
ដោយ៥០០០ឆ្នាំ
images/articles/2944/cfdd.jpg
ប្រវត្តិបុណ្យវិសាខបូជាសង្ខេប
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥ កើត) ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។
ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែទី ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម នៅឆ្នាំ ច(ឆ្កែ) ត្រូវនឹងថ្ងៃទី ២៩ខែ មេសាឆ្នាំ ២០១៨នេះ។
សួរថា -ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា?
ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។
ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖
១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា (Birth of Siddharth Gautam the Buddha)
នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បីសម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស ។
នៅខណៈនោះ ព្រះនាងក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជាឲ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។
២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ (Enlightened, Siddharth Gautam Becomes Buddha)
ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន ០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំ រកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។
៣- ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន (Maha Parinibban of The Buddha)
ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូលបរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។
ការដែលពោលថាជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ ១៥ កើត ខែ ពិសាខ ដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភពលោក។
ក៏ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា:អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ ។ សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។
ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២ យ៉ាង គឺ
១. ម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។
២. ម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។
ពិធីវិសាខបូជានេះចាត់ទុកថា ជាបុណ្យដ៏ធំមួយ ដោយមានមហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ និយាយរួមការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង ៣ ដូចពោលខាងលើ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។
ប្រភពកំណើតនៃបុណ្យវិសាខបូជា
សួរថា -តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើនូបុណ្យវិសាខបូជានេះមុនគេ?
-តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក?
នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយ បានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។
បញ្ជាក់ ៖ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។
ចំណែកនៅប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនា បានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយ តែបើតាមការស្រាវជ្រាវ ពិនិត្យមើលនៅក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ“ហ្វូណន” រហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខបូជានេះ ឡើយ។ តែបើយោងទៅលើសេចក្ដីថា ព្រះពុទ្ធសាសនាលទ្ធិលង្កា ក៏បានផ្សាយចូលមកកម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោទ័យ គួរសន្និដ្ឋានបានថា មានទំនៀមធ្វើវិសាខ បូជារួចមកហើយ ដូចជាប្រទេសថៃដែរ តែកម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ទៅ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុងអយុធ្យាខាងថៃ និងក្នុងសម័យក្រុងលង្វែកខាងខ្មែរ ទំនៀមទម្លាប់ធ្វើវិសាខបូជា ត្រឡប់ជាសាបសូន្យទៅវិញ ដូចជាភ្លេចសូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដ ក្នុងឯកសារណាមួយថាបានធ្វើឡើយ។ ទាំងនេះព្រោះហេតុអ្វី?
តាមការសន្និដ្ឋាន ក៏បានបញ្ជាក់ឱ្យឃើញថា ៖
១- ព្រោះព្រះសង្ឃដែលនិមន្តមកអំពីលង្កានោះផុតរលត់អស់ទៅ
២- ព្រោះរឿងបឋមសម្ពោធិកថា ស្តីអំពីរឿងពុទ្ធប្រវត្ដិក្នុងពេលនោះ មានតែជាភាសា បាលី ហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដកខ្លះ ក្នុងអដ្ឋកថាខ្លះ ពុំទាន់ចងក្រងរួបរួម និងពុំទាន់បានប្រែរៀបរៀងជាភាសាសម្រាយជាតិនៅឡើយ។ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃដែលចេះភាសាបាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យទៅវិញ។
ចំណេរក្រោយមកប្រទេសថៃក្នុងសម័យក្រុងទេព “បាងកក” តាមសេចក្ដីដែលមានក្នុង សៀវភៅព្រះរាជពិធីស៊ិបសងដឿនថា ក្នុងរជ្ជកាលទី ២ ក្នុងឆ្នាំ ឆ្លូវ នព្វស័ក ពុទ្ធសករាជ២៣៦០ គ្រិស្ដសករាជ ១៨១៧ ទើបកើតមានពិធីវិសាខបូជា ដោយពេលនោះ មានសម្ដេចព្រះសង្ឃរាជ ១ ព្រះអង្គព្រះនាម “មី” នៅវត្ដរាជបូរណៈ មកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខ បូជាជាដំបូង។ ឯរបៀបធ្វើពិធីនេះក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុងសុខោទ័យ ប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ។
ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើវិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះ នៅមិនទាន់មាំមួននៅឡើយ ទាំងគម្ពីរបឋមសម្ពោធិ ដែលសម្រាយប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរ ហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង។
ឯក្នុងគម្ពីរបឋមសម្ពោធិ ជារឿងពុទ្ធប្រវត្ដិដំណាលរឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះចាកស្ថានតុសិតទេវលោក មកយកកំណើតជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី នៅក្នុងនគរកបិលពស្ដុ ក្នុងមជ្ឈិមប្រទេស រៀងរាបដរាបដល់ព្រះអង្គទ្រង់បានត្រាស់ជាអង្គព្រះសម្ពុទ្ធ ប្រកាសសម្តែងធម៌ប្រោសសត្វលោក ហើយសម្តេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត។
គម្ពីរបឋមសម្ពោធិនេះ អ្នកប្រាជ្ញតែងឡើងនូវសម្រាយប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជា។ ព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែង ដើម្បីក៏ជាភស្ដុតាងបញ្ជាក់ឱ្យដឹងថា បុណ្យវិសាខបូជាកើតឡើងពិតប្រាកដនោះ ពីត្រឹមពេលដែលកើតគម្ពីរនេះឡើង។ គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃ ស្ថិតក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លាវ “រជ្ជកាលទី ៣” ជាដំបូង ហើយក្នុងជំនាន់នោះ គម្ពីរនេះមាន ២ ប្រភេទគឺ ៖
១- គម្ពីរបឋមសម្ពោធិសង្ខេប មានចំនួន ២០ បរិច្ឆេទ តែមិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដនោះទេ ប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី ២។
២- គម្ពីរបឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមានចំនួន ២១ ខ្សែ ឬ ៣០ បរិច្ឆេទទាំងជាភាសាបាលី និងសម្រាយ។ ព្រះបាទសម្ដេចព្រះណាំងក្លាវ ទ្រង់អារាធនាសម្ដេចក្រុមព្រះបរមានុជិត ជិនោរសសង្ឃរាជ គង់នៅវត្ដព្រះជេតព័ន ក្នុងក្រុងទេពឱ្យនិពន្ធឡើង។
សម្ដេចក្រុមព្រះអង្គនេះ បានរួបរួមសេចក្ដីចេញពីគម្ពីរផ្សេងៗ និងនិពន្ធបន្ថែមឡើងខ្លះ ក្នុងពុទ្ធសករាជ ២៣៨៧ គ្រិស្ដសករាជ ១៨៤៥។
ចំណែកប្រទេសខ្មែរយើង គម្ពីរបឋមសម្ពោធិជាភាសាមគធៈ មាន ចំនួន ២១ ខ្សែ ឬ ៣០ បរិច្ឆេទ។ គម្ពីរជាសម្រាយមាន ៣ បែបគឺ ៖
១. ហៅថា គម្ពីរបឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់” មានចំនួន ៥-៦ ខ្សែ ឬមួយខ្សែចប់ ពណ៌នាសេចក្ដីតាំងពីព្រះអង្គយាងចុតិចាកតុសិត មកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី រហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ។ អត្ថបទនេះមិនដឹងជាអ្នកណាជាអ្នកនិពន្ធ ហើយនិពន្ធពីក្នុងពុទ្ធ-សករាជណាទេ។ តែតាមការសង្កេតមើលពាក្យពេចន៍ក្នុងគម្ពីរនោះ ឃើញថាមិនជាចាស់ណាស់ណានោះទេ យ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គខាងដើម។ គម្ពីរនេះគេច្រើនប្រើពាក្យសម្រាយទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូបផង។
២. ហៅថា “គម្ពីរបឋមសម្ពោធិវិត្ថារ” មានចំនួន ៣០ បរិច្ឆេទ។ គម្ពីរនេះ សម្ដេចព្រះ មហាសុមេធាធិបតី ព្រះសង្ឃរាជ ជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីកាថា មហាណាក មហាភូ និងអាចារ្យសន ។ល។ នៅខេត្ដបាត់ដំបង បានប្រែចេញពីបឋមសម្ពោធិវិត្ថាររបស់សម្ដេចក្រុមព្រះបរមានុជិត ជិនោរស ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿង (ចៅហ្វាយក្រុង) ខេត្តបាត់ដំបង ហើយដែលបានផ្សព្វផ្សាយ។
នៅប្រទេសកម្ពុជា បុណ្យវិសាខបូជានេះ តាមដែលចាស់ទុំ អ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងមកថា គេបានផ្ដើមធ្វើក្នុងនៅរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងក្រុងឧដុង្គជាដំបូង ព្រោះថាកាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ។
៣. ហៅថា “បឋមសម្ពោធិកថា” គឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតីរាជវរារាម ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មានចំនួន ៣០ បរិច្ឆេទ ដូច ច្បាប់ដើម។ គម្ពីរនេះមានជាបែបបទសម្រាយ ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្ម- យុត្ដិកនិកាយទូទាំងប្រទេសខ្មែរ។
ការធ្វើបុណ្យវិសាខបូជា ក្នុងសម័យរជ្ជកាលទី ២ នោះ ប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិក អធិកអធមណាស់ណាដែរ។
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពីកាល ទ្រង់ព្រះផ្នួសនៅឡើយ។ លុះដល់ទ្រង់ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិ ក៏ទ្រង់នៅតែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសម្រាយទេសនានៅក្នុងពិធីបុណ្យនេះដូចបានពោលខាងលើ។ ព្រះ មហាប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈធម្មយុត្ដិកនិកាយ នៅក្នុងក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លាវ “រជ្ជកាលទី៤”។
បន្ទាប់មកក្រោយនោះមួយឆ្នាំ គឺនៅក្នុងពុទ្ធសករាជ ២៣៩៨ ព្រះមហា ប៉ាន ទើបនិមន្ដមកអំពីទីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្ស ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដសាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គតរៀងមក។ ដោយហេតុថា ព្រះមហាថេរអង្គនេះ កាលដែលលោកគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជារួចមកហើយ ហើយកាលបានគង់នៅប្រទេសខ្មែរ ព្រមទាំងបានធ្វើជាធំ នៅក្នុង គណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់ធ្វើកន្លងមក។ ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខ អ្នកការទាំងឡាយថាប្រាកដជាមានធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គមកម្ល៉េះ។ លុះដល់ពេលលោកមកគង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ក៏បានប្រារឰវិសាខបូជារហូតដល់អស់ព្រះជន្ម។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ជាទំនៀមរហូតមក។
ចំណែក វត្ដខាងមហានិកាយ ទើបមានធ្វើក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ។ តាមដែលសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជ ជួន ណាត (កាលនៅព្រះសង្ឃនាយក) ដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណាលោម បាននិមន្ដទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិកនិកាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជ “ព្រះនាម ទៀង” សុំឱ្យធ្វើវិសាខបូជា សម្ដេចព្រះមហាសង្ឃជទៀង ក៏ទ្រង់បានព្រះរាជានុញាតតាមសំណូមពរ ទើបវិសាខបូជាត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាបមក។ ប៉ុន្ដែពេលនោះ ក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង។ ឯវត្ដនៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ។
ចំណែកព្រះមហាក្សត្រដែនដី តាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ ។
តាមឯកសារបានលើកសរសើរព្រះគុណសម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើបុណ្យវិសាខបូជាឡើងជាដំបូង ពីព្រោះរាជាអង្គនេះ ទ្រង់ធ្លាប់ទៅគង់នៅក្នុងក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួសនៅទីនោះ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ។ នៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បានទតឃើញ របៀបបែបផែនដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ។
សារៈសំខាន់នៃថ្ងៃវិសាខបូជា
១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។
ក្នុងសម័យប្រជុំអន្តរជាតិនៃក្រុមប្រឹក្សាផ្នែកពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ” នេះ បានចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ ២០០៤ នៅក្នុងប្រទេសថៃ។ តាំងពីពេលនោះមក សន្និសីទអន្តរជាតិនេះ បានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ប៉ុន្តែភាគច្រើនតែធ្វើនៅមុនថ្ងៃ ១៥ កើត ខែពិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា។ ប្រទេសថៃ បានទទួលរៀបចំកិច្ចប្រជុំនេះជាច្រើនលើកមកហើយ។ រីឯប្រទេសវៀតណាម ក៏បានស្ម័គ្រទទួលនាទីរៀបចំនូវសន្និសីទស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរដង រួចមកហើយដែរ គឺកាលពីអំឡុងឆ្នាំ ២០១៣ និងឆ្នាំ ២០០៨។
៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និងសន្តិភាពទាំងខាងក្នុង និងខាងក្រៅ។
៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។
៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។
(ចប់ដោយសង្ខេបប៉ុណ្ណេះ)
ដោយ៥០០០ឆ្នាំ
images/articles/272/wew34d-1.jpg
បុណ្យវិសាខបូជា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
តើពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យដូចម្តេច?
ពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យថាជាអំពើទាំងឡាយណា ដែលគេរៀបចំជាបែបផែន នៅក្នុងពិធីបុណ្យនីមួយៗតាមគន្លងព្រះពុទ្ធសាសនា ។ តើប្រភេទនៃពិធីកម្មក្នុងពុទ្ធសាសនាមានអ្វីខ្លះ?
images/articles/273/Un43testitled-1.jpg
បុណ្យភ្ជុំបិណ្ឌ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បុណ្យកាន់បិណ្ឌ ជាពិធីដែលគេត្រូវចាប់ធ្វើឡើងតាំងពីថ្ងៃ ១ រោច ខែភទ្របទ ដើម្បីឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក ។ ពិធីនោះត្រូវធ្វើអស់កាលកន្លះខែគត់ ។
នៅខែភទ្របទ មេឃមានអាកាសអួរអាប់ដោយពពកទឹក