30
ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៨,៦៦៧
Today
ថ្ងៃម្សិលមិញ ១៦៥,៤៣៥
ខែនេះ ៣,៤៦៦,២១៨
សរុប ៣៨៩,៥៤៨,៧០២
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០១១ ដង)

ទុក្ខ​ព្រោះ​ខា្លច​ស្លាប់​



 
ជីវិត​យើង​ប្រ​កប​ទៅ​ដោយ​គ្រឿង​ផ្សំ​ គឺ​ផ្សំ​កាយ​ជា​មួយ​នឹង​ចិត្ត​ ។ ក្នុង​រាង​កាយ​ក៏​ផ្សំ​ឡើង​ដោយ​គ្រឿង​ផ្សំ​ធំ​ៗ​ ៤ យ៉ាង​ផ្សេង​ៗ​ទៀត​គឺ​ ដី ទឹក​ ភ្លើង​ ខ្យល់​ ដែល​របស់​ទាំង​ ៤ នេះ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ហៅ​ថា " ធាតុ " ។

នៅ​ពេល​ដែល​ធាតុ​ទាំង​ ៤ ព្រម​ព្រៀង​គ្នា​ ស្មើ​គ្នា​មិន​ទាន់​បែក​ចាក​គ្នា​ ពោល​គឺ​ធាតុ​ ៤ ខ្លះ​កើត​អំពី​កម្ម​ ធាតុ​ ៤ ខ្លះ​កើត​អំពី​ចិត្ត​ ធាតុ​ ៤​ខ្លះ​កើត​អំពី​ឧត្តុ​ ធាតុ​ ៤​ខ្លះ​កើត​អំពី​អា​ហារ​ ថា​បើ​នៅ​ជុំ​គ្នា​ទេ យើង​ក៏​នៅ​រស់​ បើ​បែក​គ្នា​ពេល​ណា​ យើង​ក៏​ស្លាប់​ពេល​នោះ​ ។

ការ​បែក​ធ្លាយ​នៃ​ធាតុ​ទាំង​ ៤ តាម​ធម៌​ហៅ​ថា " កាល​កិរិយា​ " ប្រែ​តាម​អក្សរ​ថា​ " ការ​ធ្វើ​តាម​ពេល​វេលា " ។

រូប​កាយ​រមែង​មាន​ពេល​សម្រាប់​រូប​កាយ​ គឺ​កើត​មក​ ឋិត​នៅ​មួយ​គ្រា​ ឬ​មួយ​រយៈ​ លុះ​ដល់​ពេល​វេលា​ត្រូវ​ទៅ​ក៏​ទៅ​តាម​ពេល​វេលា​នោះ​ឯង​ តែ​ព្រោះ​មនុស្ស​យើង​មិន​ចូល​ចិត្ត​ គឺ​មិន​ចង់​ឲ្យ​រូប​កាយ​ធ្វើ​ការ​តាម​ពេល​វេលា​​គ្រាន់​តែ​ឮ​ពាក្យ​ថា " ស្លាប់ " ប៉ុណ្ណឹង​ក៏​ភ័យ​ខ្លាច​តក់​ស្លុត​មិន​ចង់​ឲ្យ​ដល់​ពេល​វេលា​នោះ​ឡើយ ។

នឹក​ថា ដល់​ពេល​ស្លាប់​នោះ​តើ​ត្រូវ​លំបាក​យ៉ាង​ដូច​ម្តេច​ ត្រូវ​ចោល​លោក​នេះ​ហើយ​ កូន​ចៅ​យ៉ាង​ណា​ ស្លាប់​​ទៅ​ជាតិ​មុខ​សុខ​ឬ​ទុក្ខ​យ៉ាង​ណា​.. នឹក​ឃើញ​កាល​ណា​ពេល​ណា​ក៏​តក់​ស្លុត​ ញាប់​ញ័រ​ក្នុង​ចិត្ត​ពេល​នោះ ។

តាម​ពិត​ សេច​ក្តី​ស្លាប់​ជា​រឿង​ធម្ម​តា​ ព្រោះ​ថា​គ្រប់​គ្នា​កើត​មក​ហើយ​ត្រូវ​តែ​ស្លាប់​ ឬ​ក៏​និយាយ​ឲ្យ​កាន់​តែ​ច្បាស់​នោះ​គឺ​ថា​ ខណៈ​ដែល​យើង​កើត​មកនោះ​ យើង​បាន​នាំ​យក​សេចក្តី​ស្លាប់​ជាប់​មក​ជា​មួយ​ផង​ស្រេច​ទៅ​ហើយ​ ម៉្លោះ​ហើយ​តែ​ដល់​ពេល​វេលា​ត្រូវ​បែក​ គឺ​រូប​កាយ​ត្រូវ​តែ​បែក​ធ្លាយ​ទៅ​ខ្លួន​ឯង​ ដូច​ជា​ស៊ុត​មាន់​ជា​មួយ​នឹង​ការ​បែក​នៃ​ស៊ុត​មាត់​នោះ​អ៊ី​ចឹង​ គឺ​ការ​បែក​វា​នៅ​តែ​ជា​មួយ​ស៊ុត​នោះ​រហូត​ ចាំ​តែ​ដល់​ពេល​វេលា​វា​នឹង​សម្តែង​ខ្លួន​ឲ្យ​ប្រាកដ​ឡើង​ប៉ុណ្ណោះ ពិ​ចារណា​ដូច្នេះ​ហើយ នឹង​បាន​ស្ងប់​ចិត្ត​មិន​ជា​ទុក្ខ​កង្វល់​អ្វី​ក្នុង​រឿង​ស្លាប់​ឡើយ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា " រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៨,៨៦៦ ដង)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៧៦ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​)
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៧,៧០៣ ដង)
សម្រេច​មគ្គផល​ពេល​ជិតមរណៈ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ២,៧០៥ ដង)
ប្រយេាជន៍អ្វីដេាយកាយជាទេាស ឥតខ្លឹមសារ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.64
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿