10
ថ្ងៃ អង្គារ ទី ៣១ ខែ មីនា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦០,៩៣៣
Today
ថ្ងៃម្សិលមិញ ៦៥,០២៣
ខែនេះ ៤,៣០៥,៨៣៧
សរុប ១២៨,៩៣៩,៥១៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៤១៦៦០ ដង)

រឿង​នាង​កល្យាណី



ស្តាប់សំឡេង
 
រឿង​នាង​កល្យាណី
( ចាក លោ. ជា )
( បុរស​ថោកទាប​ច្រើន​ចាញ់​បោក​ប្រាជា្ញ​ស្រី )


កាល​ព្រះសម្ពុទ្ធ​បរម​គ្រូ​កំពុង​សាង​បារមី​នៅ​ទ្បើយ ទ្រង់​សោយ​ព្រះជាតិ​ជា​កូន​សេដ្ឋី​មាន​ឈ្មោះ​ថា ធនេញ្ជយ្យ​បណ្ឌិត ភរិយា​ឈ្មោះ​នាង​កល្យាណី ជា​ស្រ្តី​ឆ្លាត​មាន​ប្រាជា្ញ​ច្រើន មាន​ចរិយា​មារយាទ​ត្រឹម​ត្រូវ​ល្អ​ជា​ទី​បំផុត ឯ​ធនេញ្ជយ្យ​បណ្ឌិត​នេះ​ព្រះ​រាជា​សព្វ​ព្រះ​ទ័យ​ណាស់ សុំ​សេដ្ឋី​យក​ធ្វើ​ជាព្រះ​រាជ​បុត្រ​តាំង​តែ​ពី​អាយុ ៧​ឆ្នាំ ។

ថ្ងៃ​មូយ​ព្រះ​រាជា​ចាត់​ប្រើ​ឲ្យ​ធនេញ្ជយ្យ​បណ្ឌិត​ទៅ​បង្រ្កាប​សត្រូវ​ក្នុង​បច្ចន្ត​ជនបទ ព្រះ​ពោធិសត្វ​ក៏​ថ្វាយ​បង្គំ​លា​មាតា​បិតា​ហើយ​ផ្តាំ​នាង​កល្យាណី​ជា​ភរិយា​ឲ្យ​មើល​ទំនុក​បំរុង​មាតា​បិតា និង​ថែ​រក្សា​ខ្លួន​កុំឲ្យ​សត្រូវ​មើល​ងាយ ផ្តាំ​ស្រេច​ហើយ​ក៏​នាំ​សេនា​ទាហាន​ចេញ​ទៅ ។

មាន​សេចក្តី​ដំណាល​ថា ក្នុង​នគរ​នោះ​មាន​សេនាបតី​ម្នាក់ ឈ្មោះ​ឧជុក​សេនាបតី​ជាសត្រូវ​នឹង​ព្រះ​ពោធិសត្វ ។ កាល​បើដឹង​ថា​ព្រះ​ពោធិសត្វ ព្រះ​រាជា​ចាត់​ឲ្យ​ចេញ​ទៅ​បង្រ្កាប​សត្រូវ​បាត់​ហើយ​នៅ​តែ​នាង​កល្យាណី ក៏​ហៅ​អ្នក​ប្រាជ្ញ​៣ នាក់​ជា​សំទ្បាញ់​របស់​ខ្លួន​មក​ប្រាប់​ឲ្យ​ទៅ​ប្រលោម​ស្រទ្បាញ់​នាង​កល្យាណី ។ អ្នក​ប្រាជ្ញ ៣ នាក់​នោះ​គឺ​ឈ្មោះ សុន្ធវាលេយ្យ​បណ្ឌិត១. ឥដ្ឋារម្មណ​បណ្ឌិត១. អភយ​បណ្ឌិត១ ។

ឧជុក​សេនាបតី​និយាយ​ពន្យល់​អ្នក​ប្រាជ្ញទាំង ៣ នាក់​នោះ​ថា​ម្នាល​បណ្ឌិត នាង​កល្យាណី​ជា​ស្រ្តី​ក្មេង​ព្រាត់​ប្តី ធម្មតា​ស្ត្រី​ក្មេង​តែង​បរិបូណ៏​ដោយ​កាម​តណ្ហា​ក្លៀវក្លា យើង​ត្រូវ​លួង​លោម​ដោយ​កាម​តណ្ហាម ដើម្បី​ប្រកប​មេថុន មុខ​ជា​បាន​សម្រេច​ដោយ​ងាយ ។ អ្នក​ប្រាជ្ញ​ទាំង ៣ នាក់​និយាយ​ថា ៖ បពិត្រ​លោក​ម្ចាស់ ការណ៏​នេះ​មិន​ងាយ​ទេ ត្បិត​នាង​កល្យាណី​មាន​បរិវារ​ច្រើន មាន​គ្រឿង​រក្សា​ការពារ​មាំមួន យើង​ខ្ញុំ​មិន​អាច​លួង​លោម​បាន​ទ្បើយ ។ ឧជុក​សេនាបតី​ថា មិន​ក្រ​ទេ​ងាយ​ណាស់ ឯ​ស្រី​ជា​បរិវារ វា​ចង់​បាន​ទ្រព្យ បើ​យើង​ឲ្យ​ទ្រព្យ​វា​ហើយ វា​នឹង​ជួយ​គិត​ការ​យើង​បាន​សម្រេច​ដោយ​ងាយ ។

អ្នក​ប្រាជ្ញ ៣ នាក់​ស្តាប់​សេចក្តី​ពន្យល់​នេះ​ហើយ​ជឿ​ថា​ងាយ​មែន​ដល់​វេលា​ថ្ងៃ​រសៀល​ស្លៀក​ខោ​អាវ​ស្អាត​បាត ដើរ​ក្បែរ​កំពែង​វាំង​ដើរ​ទៅ​មកៗ ដើម្បី​បង្ហាញ​ខ្លួន​ឲ្យ​នាង​កល្យាណី​ឃើញ ។ គ្រា​នោះ​នាង​កល្យាណី​អគ្គនារី​រ័ត្ន​ស្ថិត​នៅ​លើ​ប្រាសាទ បាន​ឃើញ​អាការះ​របស់​អ្នក​ប្រាជ្ញ​ទាំង ៣ នាក់​នោះ​ប្លែក​ដូច្នោះ ក៏​ប្រើ​ស្រ្តី​បំរើ​ម្នាក់​ដែល​មាន​គំនិត​ត្រឹមត្រូវ​ជិតដិត​នឹង​នាង ឲ្យ​ចុះ​ទៅ​ស៊ើប​ការ តើ​អ្នក​ប្រាជ្ញ​ទាំង​៣ នាក់​នោះ​មាន​ការ​ដូចម្តេច? ។

ស្រ្តី​បំរើ​ចុះ​ទៅ​ឈរ​ក្បែរ​កំពែង​វាំង​ធ្វើ​អាការះ​តាម​សេចក្តី​របស់​នាង ។ ឯ​អ្នក​បា្រជ្ញ​ទាំង​៣ នាក់​ឃើញ​ស្រី្ត​បំរើ​នោះ​ហើយ ក៏​ចូល​ទៅ​ជិត​និយាយ​រាក់​ទាក់​ថា​ម្នាល​ប្អូន​ស្រី​ម្ចាស់​នាង​ប្រហែល​ជា​អផ្សុក​ស្ងាត់​ណាស់​ព្រោះ​ធនេញ្ជយ្យ​បណ្ឌិត​មិន​នៅ ចូរ​នាង​ប្រាប់​បណ្តាំ​បង​ដល់​នាង​កល្យាណី​ផង ថា​បណ្ឌិត​នៅ​មាន​ទៀត​មិន​ទាន់​អស់​ទេ កុំ​ភ័យ​ភិត​អ្វី​ទ្បើយ និយាយ​ដូច្នោះ​ហើយ​ក៏​ដើរ​ចេញ​ទៅ ។

ស្រ្តី​បំរើ​នាំ​ពាក្យ​នោះ​ទៅ​ក្រាប​ទូល​ដល់​នាង​កល្យាណី ១ គិត​ថា​អញ​នឹង​បញ្ឆោត​ចាប់​អ្នក​ប្រាជ្ញ​ទាំង ៣ នេះ​ឲ្យ​បាន ហើយ​ក៏​ហៅ​ទាសកម្មករ​របស់​នាង​ទៅ​ប្រាប់​រឿង​សម្ងាត់​សព្វ​គ្រប់ ហើយ​បង្គាប់​ឲ្យ​ជីក​អណ្តូង​ជិត​កំពែង​វាំង ដាក់​ដង​ថ្លឹង​លៃ​ឲ្យ​ល្មម​ថ្លឹង​រំលង​ផុត​ទៅ​ខាង​ក្រៅ​កំពែង​វាំង​បាន និង​ឲ្យ​ធ្វើ​រាន​លក់​ទំនិញ​ក្បែរ​អណ្តូង​នោះ​ហើយ​ឲ្យ​ធ្វើ​សាលា​ពីរ សាលា​មួយ​ឲ្យ​លក់​ថ្នាំ មួយ​ទៀត​ឲ្យ​លក់​គ្រឿង​ប្រដាប់​ក្តារ​មឈូស និង​តុ​ទូ​ជា​ដើម ឲ្យ​ធ្វើ​សាលា​មួយ​ទៀត​ខ្ពស់​ផុត​កំពែង​វាំង​សម្រាប់​នាង​អង្គុយ​លេង​លំហើយ ។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក នាង​កល្យាណី​អគ្គនារី​រ័ត្ន កាល​បើ​ថ្ងៃ​រសៀល​ត្រជាក់​ហើយ នាង​ស្អិត​ស្អាង​កាយ​យ៉ា​ល្អ​ស្រស់​ទៅ​អង្គុយ​លើ​សាលា​ខ្ពស់​នោះ និយាយ​លេង​សើច​ក្អាក​ក្អាយ​ជាមួយ​ស្រ្តី​បរិវារ​របស់​នាង ។ ឯ​បណ្ឌិត​ទាំង ៣ នាក់​នោះ​កាល​បើ​ត្រទ្បប់​ពី​គាល់​ព្រះ​មហា​ក្សត្រ​ហើយ​ក៏​ដើរ​ទៅ​ក្បែរ​កំពែង​វាំង​ជិត​សាលា​ដែល​នាង​កល្យាណី​អង្គុយ ។

បណ្តា​បណ្ឌិត​ទាំង ៣ នាក់​នោះ​សុទ្ធ​វាលេយ្យ​បណ្ឌិត​អត់​ទ្រាំ​ពុំ​បាន​ដោយ​កាម​តណ្ហា​គ្រប​សង្កត់​ខ្លាំង ក៏​លួច​ដើរ​ត្រទ្បប់​មក​វិញ​មិន​ឲ្យ​បណ្ឌិត ២ នាក់​ដឹង​ទ្បើយ ។ កាល​បើ​មក​ដល់​ហើយ​ក៏​ចូល​ទៅ​ជិត​កំពែង​វាំង​ក្បែរ​អណ្តូង​ទឹក ឃើញ​នាង​ពលត្ថី​ស្រី​បំរើ​របស់​នាង​កល្យាណី​ម្នាក់​កំពុង​ដង​ទឹក​ក៏​និយាយ​ខ្សឹប ៗ និង​ស្រ្តី​នោះ​ថា​ម្នាល​ប្អូន​ស្រី​នាង​មក​ដង​ក្នុង​វេលា​យប់​ដូច្នោះ​ព្រោះ​អ្វី? ។ ស្រ្តី​នោះ​ប្រាប់​តាម​ឧបាយ​របស់​នាង​កល្យាណី​ថា បពិត្រ​បណ្ឌិត ខ្ញុំ​នេះ​នាង​កល្យាណី​ចាត់​ឲ្យ​មក​ចាំ​លោក ដើម្បី​ជំរាប​ការ​ស្ងាត់​កំបាំង ។

សុន្ធរាលេយ្យ​បណ្ឌិត បាន​ស្តាប់​ពាក្យ​នោះ​ហើយ​មាន​សេក្តី​រីករាយ​ព្រឺព្រួច​ក្នុង​ចិត្ត​ឥត​ឧបមា ព្រោះ​ត្រូវ​ចំណុច​ចិត្ត​របស់​ខ្លួន ទើប​និយាយ​ទៅ​កាន់​ស្រ្តី​នោះ​ថា ម្នាល​ប្អូន​ស្រី​នាង​អាប​នាំ​បង​ចូល​ទៅ​ក្នុង​វាំង ដើម្បី​ប្រឹក្សា​ការ​សម្ងាត់​ជា​មួយ​នឹង​នាង​កល្យាណី​បាន​ឫ? ។ ស្រ្តី​នោះ​និយាយ​ថា ឳ! លោក​អើយ​ការ​នេះ​ពិបាក​ណាស់​មិន​ងាយ​ទេ ព្រោះ​មាន​អ្នក​ចាំ​ទ្វារ​ច្រើន​សង្កាត់​ណាស់ លុះត្រា​តែ​ខ្ញុំ​ទៅ​និយាយ​ឲ្យ​ត្រូវ​នឹង​អ្នក​ទាំង​នោះ​សិន​ទើប​បាន ។

សុន្ធរាលេយ្យ​បណ្ឌិត​សសា្តប់​ហើយ​និយាយ​លួង​លោម​សូម​ប្អូន​ទៅ​គិត​នឹង​មនុស្ស​ទាំង​នោះឲ្យ​បង​បាន​ឫ​ទេ? ។ ស្រ្តី​នោះ​ថា​មិន​ងាយ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ឧបាយ​មួយ​បើ​លោក​ព្រម​តាម​ខ្ញុំ​ប្រហែល​ចូល​ទៅ​បាន​ងាយ គ្មាន​អ្នក​ណា​ដឹង​ទ្បើយ គឺ​ខ្ញុំ​សង្កត់​ដង​ថ្លឹង​បង្វិល​ចេញ​ទៅ​ខាង​ក្រៅ​កំពែង​វាំង​វិញ បើ​លោក​ព្រម​ធ្វើ​ចាំ​ស្អែក​ពេល​យប់​សូម​លោក​អញ្ចើញ​មក ។

សុន្ធរាលេយ្យ​បណ្ឌិត​ថា បង​ត្រូវ​ការ​តែ​យប់​នេះ​ឯង ចាំ​ស្អែក​មិន​បាន​ទេ​យូរ​ណាស់ ។ ស្រ្តី​នោះ​ថា បើ​ដូច្នោះ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​បាន​បើ​ដង​ថ្លឹង​នេះ​ធ្ងន់​ពេក​ខ្ញុំ​នឹង​សង្កត់​ម្នាក់​ឯង​ពុំ​បាន​ទ្បើយ បើ​លោក​ឲ្យ​ប្រាក់​មួយ​រយ​កហាបណះ​មក​ខ្ញុំ ៗ ទៅ​ជួល​បុរស​ស្និត​ស្នាល​នឹង​ខ្ញុំ​ឲ្យ​មក​ជួយ​សង្កត់ ។

សុន្ធ​វាលេយ្យ​បណ្ឌិត​ស្តាប់​ហើយ​ត្រេក​អរ​ណាស់​តើប​យក​ឈ្នួត​ក្បាល​ខ្ចប់​ប្រាក់​មួយ​រយ​កហាបណះ​បោះ​ទៅ​ស្រ្តី​នោះ ៗ និយាយ​ថា​សូប​លោក​រង់​ចាំ​ខ្ញុំ​មួយ​ស្របក់​សិន កុំ​អញ្ជើ្ញ​ញ​ទៅ​ណា​ឆ្ងាយ និយាយ​ដូច្នេះ​ហើយ ក៏​ទៅ​កាន់​សំណាក់​នាង​កល្យាណី ជំរាប​កិច្ចការ​សព្វ​គ្រប់ នាង​កល្យាណី​ស្តាប់​បាន​សព្វ​អស់​សេចក្តី​ហើយ​ប្រើ​ទាសី​នោះ​ឲ្យ​ទៅ​ហៅ​បុរស​មាន​កំទ្បាំង​ម្នាក់ បក​បង្គាប់​ថា​អ្នក​ឯង​ត្រូវ​យក​ខ្សែ​ចង​ដង​ថ្លឹង​នោះ​ឲ្យ​មាំ​ហើយ យិត​លោត​រំលង​ទៅ​ខាង​ក្រៅ​កំពែង​វាំង​ទាញ​ខ្សែ​ឲ្យ​ដង​ថ្លឹង​នោះ​ទាប មក​ឲ្យ​អាពាល​នោះ​វា​តោង​ដង​ថ្លឹង ហើយ​អ្នក​ឯង​ល្បួង​ចង​វា​ឲ្យ​ជាប់​មាំ​នឹង​ដង​ថ្លឹង​ស្រេប​ហើយ​សង្កត់​លើក​ឲ្យ​ត្រទ្បប់​ចូល​មក​ក្នុង​កំពែង​វាំ​ងវិញ កុំ​ស្រាយ​វា​ទ្បើយ ​អ្នក​ឯង​រត់​មក​ប្រាប់​ងញ​ឲ្យ​ឆាប់ ។​

បុរស​នោះ​ទៅ​ធ្វើការ​ជាមួយ​នាង​ទាសី តាម​បង្គាប់​របស់​នាង​កល្យាណី​ស្រេច​ហើយ ក៏​រត់​មក​ក្រាប​ទូល​ដល់​នាង ។ ឯ​សុន្ថរាលេយ្យ​បណ្ឌិត​កាល​បើ​ជាប់​ចំណង​នឹង​ដង​ថ្លឹង​ហើយ ក៏​មាន​សេចក្តី​ភិត​ភ័យ​ញ័រ​ញាក់​សព្វ​ខ្លួន​ប្រាណ សម្ងំ​នៅ​ស្ងៀម​ឥត​មាត់​ក​ទ្បើយ ។ ឯ​​នាង​កល្យាណី​សគ្គនារី​រ័ត្ន កាល​បើ​បុរស​និង​ទាសី​ក្រាប​ទូល​ហើយ​ក៏បង្គាប់​ថា ទុក​វា​ចោល​នៅ​ទី​នោះ ហើយ​កុំ​អាល​ស្រាយ​វា ចាំ​ព្រឹក​ទ្បើង​អ្នក​ទៅ​ប្តឹង​មហា​មាត្យ​ថា ល្ងាច​មិញ​ចោរ​ទៅ​លួច​ដង​ទឹង​អ​ណ្តូង​ចាប់​បាន​ចង​ភ្ជាប់​នឹង​ដង​ថ្លឹង សូម​លោក​ទៅ​ពិនិត្យ​មើល​ធ្វើ​ទោស​ឲ្យ​តាម​ច្បាប់ ។

លុះ​ដល់​ព្រឹក​ទ្បើង​មនុស្ស​ទាំង​ទ្បាយ​នាំ​គ្នា​មក​គឹក​កង ឯ​បណ្ឌិត​ពីរ​នាក់​ទៀត​គឺ ឯដ្ឋារម្មណ​បណ្ឌិត និង​អភយ​បណ្ឌិត​បាន​ទៅ​មើល ឃើញ​សុន្ធរាលេយ្យ​បណ្ឌិត​ជាប់​ចំណង​ដូច្នោះ សេចក្តី​អៀន​ខ្មាស​គេច​ចេញ​ទៅ ចំណែក​ខាង​បុរស​បំរើ​នាង​កល្យាណី​បាន​ទៅ​ប្តឹង​មហាមាត្យ ៗ ចាត់​អ្នក​រាជ​ការ​ទៅ​ឃើញ​សុន្ធរាលេយ្យ​បណ្ឌិត​ដូច្នោះ ក៏​យក​សេះ​ជិះ​យ៉ាង​លឿន​ទៅ​ដល់​ទី​នោះ​មួយ​រំគពេច សួរ​ថា​នែ​លោក​បណ្ឌិត​ចុះ​ហេតុ​អ្វី​បាន​ជា​មក​ធ្វើ​យ៉ាង​នេះ​មិន​គួរ​សោះ ។

សុន្ធរាលេយ្យ​បណ្ឌិត​នៅ​ស្ងៀម រក​ឆ្លើយ​ថា​ដូចម្តេច​មិន​កើត ចេះ​តែ​ឈ្ងោក​ធ្មេក​ភ្នែក ទើប​មហា​មាត្យ​ប្រាប់​បុរស​បំរើ​ឲ្យ​ទៅ​ទូល​ដល់​ព្រះ​នាង​កល្យាណី​ថា សុំ​ដោះ​លែង​សុន្ធរាលេយ្យ​បណ្ឌិត នាង​កល្យណី​ស្តាប់​ហើយ​នាង​ចេញ​ពី​ប្រាសាទ ទៅ​កានិ​សាលាក្បែរ​អណ្តូង​មាន​ព្រះ​សុវណ្ណីយ​ថា បពិត្រ​មហាមាត្យ​តាម​តែ​លោក​ពិចារណា​តាម​ច្បាប់ចុះ ហើយ​នាង​ស្តី​បន្ទោស​តិះ​ដៀល​ដល់​សុន្ធ​សរាលេយ្យ​បណ្ឌិត​យ៉ាង​ធ្ងន់​អស្ចារ្យ​ក្នុង​កណ្ដាល​ទី​ប្រជុំ ។

មហាមាត្យ​ដោះ​លែង​សុន្ធរាលេយ្យ​បណ្ឌិត​ពី​ដង​ថ្លឹង​នាំ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ៗ ទត​ឃើញ​ហើយ​ត្រស​សួរ​ថា ម្នាល​សុន្ធ​រាលេយ្យ​បណ្ឌិត អញ​សំគាល់​ថា​ឯង​គ្រាន់​បើ ​ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​ធ្វើ​យ៉ាង​នេះ ឯង​ចង់​ចូល​ទៅ​ប្រលោម​នាង​កល្យាណី​ឫ? ។ សុន្ធរាលេយ្យ​បណ្ឌិត​ទូល​ត្រង់​ថា​ពិត​មែន សូម​មហា​រាជ​ទ្រង់​ព្រះ​មេត្តា​ព្រះ​រាជ​ទាន​អភ័យ​ទោស ។ ព្រះ​រាជា​ទ្រង់ព្រះ​សណ្តាប់​ហើយ​ទ្រង់​ខ្ញាល់​ជា​ខ្លាំង មាន​ព្រះ​រាជ​ឳង្កា​ថា​អាចង្រៃ​ព្រហើន អាឯង​ហ៊ាន​ទៅ​ប្រលោម​ស្រទ្បាញ់​កូន​ប្រសារ​អញ ។ សុន្ធរាលេយ្យ​បណ្ឌិត​ក៏​ភ័យ​ញ័រ​ខ្លូន​ថ្វាយ​បង្គំ​លា​យក​កន្សែង​ទទូ​ជិត​ក្បាល​រត់​ទៅ ។

ដល់​ព្រឹក​ទ្បើង​ឥដ្ឋារម្មណ​បណ្ឌិត​គិត​ថា សុន្ធរាលេយ្យ​បណ្ឌិត​ល្ងង់​មិន​ឆ្នាត​បាន​ជា​ឲ្យ​គេ​ចាប់​បាន ចាំ​អញ​ទៅ​ម្តង​ប្រលោម​នាង​កល្យាណី​ឲ្យ​បាន​ដូច​ប្រាថ្នា ។ លុះ​ដល់​ថ្ងៃ​រសៀល​ក៏​ដើរ​ទៅ​ក្បែរ​សាលា​នាង​កល្យាណី ធ្វើ​អាករះ​ទៅ​មក ៗ នាង​កល្យាណី​ឃើញ​ហើយ​គិត​ថា អញ​ចាប់​ចង​បណ្ឌិត​នេះ​មួយ​ទៀត ក៏​ដើរ​ចូ​លទៅ​ក្នុង​ប្រាសាទ​ប្រាប់​នាង​ពលត្ថី​ស្រី​បំរើ​ដូច​ពេល​មុន នាង​ពលត្ថី​ក៏​ចុះ​ទៅ​ជួប​នឹង​ឲដ្ឋារម្មណ​បណ្ឌិត និយាយ​ការ​ឲ្យ​ពាក្យ​សំដី​ល្មម​បណ្ឌិត​នោះ​ទុក​ចិត្ត ឯបណ្ឌិត​នោះ​កាល​បើ​ទុក​ចិត្ដ​ជឿ​នាង​ពលត្ថី​ហើយ​ក៏​សួរ​ថា​នាង​ជួយ​រក​ឧបាយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​បង​ចូល​ទៅ​ស្រួល នាង​ថា​បើ​លោក​តាម​ខ្ញុំ ៗ ជួយ​ឲ្យ​កើត​ការ ប៉ុន្តែ​លោក​ត្រូវ​ឲ្យ​លុយ​ខ្ញុំ​មួយ​រយ​កហាបណះ យក​ទៅ​ជួល​គេ​ជីក​រណ្ដៅ​ទម្លុះ​កំពែង​វាំង លុះ​ជីក​ហើយ លោក​ចូល​ចេញ​តាម​ប្រហោង​រណ្ដៅ​នោះ​បាន​ស្រួល ឥត​មាន​អ្នក​ណា​ដឹង​ទ្បើយ ម្យ៉ាង​ទៀត​សូម​លោក​កុំ​ប្រញាប់ ចាំ​ស្អែក​ល្ងាច​សុំ​អញ្ជើញ​មក ។

ឥដ្ឋារម្មណ​បណ្ឌិត​យល់​ថា​ស្រួល​មែន ក៏​ឲ្យ​លុយ​មួយ​រយ​កហាបណះ​ទៅ​នាង​ពលត្ថី ៗ ក៏​ចូល​ទៅ​ក្រាប​ទូល​ដល់​នាង​កល្យាណី ៗ ចាត់​ឲ្យ​មនុស្ស​ជីក​រូង​ទម្លុះ​កំពែង​វាំង ឲ្យ​យក​កន្ទេល​គ្រប​ជិត​ហើយ ឲ្យ​បុរសពីរ​នាក់​នៅ​ក្នុង​រណ្ដៅ​ពីរ​នាក់​ទៀត​ពួន​ចាំ​ខាង​ក្រៅ ឲ្យ​ចាំ​ចាប់​ឥដ្ឋារម្មណ​បណ្ឌិត ចង​ស្លាប​សេក​រុំ​កន្ទេល​យក​ទៅ​ចង​នឹង​សរសរ​ខឿន​កណ្ដាល​ព្រះ​នគរ ត្រង់​ផ្លូវ​បំបែក​ជាបួន ។ មនុស្ស​ទាំង​នោះ​ក៏​ចាត់​ចែង​រៀប​ចំ​តាម​បង្គាប់​នាង ។

លុះ​ដល់​ពេ​ល​ព្រលប់​ឥដ្ឋរម្មណ​បណ្ឌិត​មក​ដល់ នាង​ពលត្ថី​ឈរ​ចាំ​ក្បែរ​មាត់​រូង​ប្រាប់​ថា រូង​ជួល​គេ​ធ្វើ​ស្រេច​ហើយ សូម​លោក​អញ្ជើញ​ចូល​ប្រញាប់​ចុះ ។ ឥដ្ឋារម្មណ​បណ្ឌិត​ត្រេក​អរ​ណាស់ នឹក​ថា​អញ​ដើរ​តាម​ឧបាយ​នាង​ពលត្ថី​នេះ​ស្រួល​ហើយ មិន​ដូច​សុន្ធរាលេយ្យ​បណ្ឌិត ឲ្យ​គេ​ចាប់​ចង​ភ្ជាប់​នឹង​ដង​ថ្លឹង​នោះ​ទេ កំពុង​តែ​ដើរ​ចូល​ទៅ​ក្នុង​រូង​បាន​ពាក់​កណ្តាល បុរស​ពីរ​នាក់​នៅ​ក្នុង​រូង​ចាប់​ជាប់​យក​ខ្សែ​ចង​ស្លាប​សេក បុរស​ពីរ​នាក់​ទៀត​យក​កន្ទេល​រុំ​ហើយ​ទៅ​ទូល​ដល់​នាង​កល្យាណី ៗ ចុះ​ពី​ប្រាសាទ​ទាសី​ធុជ​ប្រទីប​ភ្លឺ​ព្រោង​ព្រាត​មើល​មុខ​ឥដ្ឋារម្មណ​បណ្ឌិត ហើយ​ស្ដី​បន្ទោស​បង្អាប់​អស់​ចិត្ត​ដល់​យប់​ស្ងាត់​ឲ្យ​បុរស ៤ នាក់​នំា​យក​ទៅ​ចង​ភ្ជាប់​នឹង​សរសរ​ខឿន​កណ្តាល​ព្រះ​នគរ​ត្រង់​ផ្លូវ​បំបែក​ជា ៤ ដល់​ព្រឹក​ទ្បើង​មហាជន​បាន​ឃើញ​ហើយ​ផ្អើល​ឆោទ្បោ​ទៅ​ប្ដឹង​មហាមាត្យ ៗ មក​ពិនិត្យ​ស្រាយ​កន្ទេល​មើល​ឃើញ​ឥដ្ឋរម្មណបណ្ឌិត សូរ​ដឹង​មហេតុ​សព្វ​គ្រប់​នាំ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ ៗ ត្រាស់​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ឯង​ជាប់​ចំណង​បណ្ឌិត​នោះ​ក្រាប​ទូល​តាម​ត្រង់​ថា ទោស​ដែល​ជាប់​ចំណង​នេះ​មក​ពី​នាង​កល្យាណី ។

ព្រះ​មហាក្សត្រ​ត្រាស់​សួរ​បញ្ចាក់​ថា អ្នក​ឯង​ទៅ​ប្រលោម​ស្រទ្បាញ់​នាង​កល្យាណី​ឫ? បណ្ឌិត​នោះ​ក្រាប​ទូល​ថា​ពិត​មែន ។ ព្រះ​មហាក្សត្រ​ទ្រង់​ខ្ញាល់​ដេញ​ឲ្យ​ចេញ​ពី​ទី​នេះ​ឲ្យ​ឆាប់ ។ ឥដ្ឋារម្មណ​បណ្ឌិត​មាន​សេចក្តី​ខ្មាស​អៀន​ខ្លាំង យក​សំពត់​ទទូល​ក្បាល​រត់​ចេញ​ទៅ ។ ដល់​ថ្ងៃ​ក្រោយ​ទៀត​អភយ​បណ្ឌិត​គិត​ថា បណ្ឌិត​ពីរ​មិន​ឆ្លាត​ចង់​ស្រី​ប៉ុណ្ណេះ​មិន​បាន ចាំ​អញ​ម្តង គិត​ដូច្នេះ​ហើយ​ដល់​ពេល​រសៀល ស្លៀក​ពាក់​ខោ​អាវ​ស្អាត​បាត​ទៅ​ក្បែរ​សាលា​នាង​កល្យាណី​នារីរត្ន័​ធ្វើ​អាការះ​ទៅ​មក ៗ ។

នាង​កល្យាណី​ឃើញ​ហើយ ក៏​ប្រើ​អ្នក​បំរើ​ឲ្យ​ទៅ​ហៅ​ពាណិជ​អ្នក​លក់​ក្តារមឈូស​ទាំង​៤ នាក់​ឲ្យ​ចូល​គាល់​ហើយ​នាង​បង្គាប់​ពាណិជ​ថា អ្នក​ទាំង​ទ្បាយ​ដ៏​ចំរើន អ្នក​អាច​ឲ្យ​អភយ​បណ្ឌិត​ចូល​ទៅ​ក្នុង​ក្តារមឈូស បាន​ដោយ​ឧបាយ​បែប​ណា​អ្នក​ត្រូវ​ធ្វើ​ដោយ​ឧបាយ​នោះ​ចុះ កាល​បើ​បាន​ចូល​ទៅ​ក្នុង​ក្តារ​មឈូស​ហើយ ត្រូវ​បិទ​ឲ្យ​ជិត​សែង​យក​មក​ក្នុង​វាំង ហើយ​មក​ប្រាប់​យើង ។ អ្នក​លក់​ក្តារមឈូស​ទាំង ៤ នាក់​ទូល​ថា​អាច​ធ្វើ​បាន​ដោយ​ងាយ ក៏​ថ្វាយ​បង្គំ​លា​នាង​ចេញ​ទៅ​គួរ​សម​រាក់​ទាក់​នឹង​អភយ​បណ្ឌិត ៗ ឃើញ​ជន​ទាំង​៤ ស្និទ្ធស្នាល​នឹង​ខ្លួន​ល្មម​ទុក​ចិត្ត​បាន​ហើយ​ក៏​និយាយ​ការ​សម្ងាត់​ជា​មួយ​ថា ម្នាល​អ្នក​ដ៏​ចំរើន​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​ជួប​ជា​មួយ​នាង​កល្យាណី​បាន​ឫ? ជន​ទាំង​៤ នាក់​ថាការ​ចូល​ទៅ​ពិបាក​ណាស់ ព្រោះ​មាន​អ្នក​យាម​ទ្វារ​ច្រើន​កន្លែង ប៉ុន្តែ​ខ្ញុំ​តែង​យក​ក្តារមឈូស​ទៅ​ទុក​ក្នុង​វាំង បើលោក​ព្រម​ធ្វើ​តាម​ខ្ញុំ​អាច​ចូល​ទៅ​ងាយ លោក​ឲ្យ​តែ​មួយ​រយ​កហាបណះ​ម្នាក់​បាន​ហើយ ខ្ញុំ​យក​ទៅ​គិត​គូរ​នឹង​អ្នក​ដែល​ស្និទ្ធ​ស្នាល​នឹង​នាង​កល្យាណី ។

អភយ​បណ្ឌិត​ឮ​ជន​ទាំង ៤ នាក់​និយាយ​ឲ្យ​ន័យ​ដូច្នោះ​មាន​សេចក្តី​ត្រេក​អរ​ណាស់​យក​លុយ ៤ រយ​កហាបណះ​ឲ្យ​ភ្លាម ។ ជន​ទាំង ៤ នាក់​បា្រប់​តាម​ឧបាយ​នាង​កល្យាណីថា លោក​ត្រូវ​ចូល​ទៅ​ដេក​ក្នុង​មឈូស​សម្ងំ​ឲ្យ​ស្ងៀម ខ្ញុំ​ទាំង ៤ នាក់​គ្រប​ឲ្យ​ជិត ហើយ​នាំ​គ្នា​សែង​ចូល​ទៅ​ក្នុង​វាំង​លុះ​ចូល​ទៅ​ដល់​ហើយ ខ្ញុំ​ទៅ​ជំរាប​នាង​កល្យាណី​ឲ្យ​ចុះ​មក​ជួប​នឹង​លោក ។ អភ​យ​បណ្ឌិត​ទទួល​ព្រម​ថា​ឧបាយ​នេះ​ស្រួល​ហើយ ខ្ញុំ​តាម​ទាំង​អស់ ។ ជន​ទាំង ៤ នាក់ ក៏​នាំ​ទៅ​ក្នុង​ផ្ទះ​ឲ្យ​ចូល​ទៅ​ដេក​ក្នុង​ក្តារមឈូស លុះ​ដេក​ហើយ​យក​ក្តារ​គម្រប​ចង​យ៉ាង​ជិត សែង​ចូល​ទៅ​ក្នុង​វាំង យក​ទៅ​ដាក់​ក្បែរ​ប្រាសាត ទើប​ទៅ​ទូល​ដល់​នាង​កល្យាណី ៗ ចុះ​មក​ឲ្យ​បុរស​យក​ដែក​គោល​វាយ​យ៉ាង​ជិត ហើយ​តិះ​ដៀល​ស្តី​បន្ទោស​បង្អាប់​យ៉ាង​អស្ចារ្យ ដល់​វេលា​ជិត​ភ្លឺ​ឲ្យ​បុរស ៤ នាក់សែង​យក​ទៅ​ដាក់​ក្បែរ​សួន​ខុខ​វាំង ដល់​ភ្លឺ​ច្បាស់​មហាជន​ប្រុស​ស្រី​ដើរ​ទៅ​មក​ឃើញ​ក្តារមឈូស ក៏​នាំ​គ្នា​ផ្អើល​ស្រែក​ឆោ​ទ្បោ​លាន់ឮ​ទ្រហឹង​ថា អ្នក​ណាយក​ខ្មោច​មក​ចោល​នៅ​មុខ​វាំង​នេះ យើង​ទាំង​ទ្បាយ​ត្រូវ​នាំ​គ្នា​សែង​យក​ទៅ​ដុត អភយបណ្ឌិត​ឮថា​គេ​យក​ទៅ​ដុត​ដូច្នោះ ភ័យ​ណាស់​ខំ​រើ​បំរាស់​យ៉ាង​ខ្លំាង ប៉ុន្តែ​មិន​អា​ធ្វើ​ក្តារមឈូស​នោះ​ឲ្យ​របើក​ទ្បើយ ។

មហា​ជន​ឮ​សួរ​រើ​បំរាស់​ដូច្នោះ​ដឹង​ច្បាស់​ថា​ខ្មោច​នេះ​នៅ​រស់​ទេ ក៏​នាំ​គ្នា​គាស់​ក្តារ​មើល​ឃើញ​អភយ​បណ្ឌិត​ដេក​ផ្ងា​ធ្វើ​មុខ​ក្រៀម​សួរ​មិន​និយាយ រាជ​បុរស​ក៏​នាំ​ទៅ​ថ្វាយ​សេ្តច ។ ព្រះ​រាជា​ត្រាស​សួរថា​ហេតុ​អ្វី​អ្នក​ឯង​ធ្វើ​យ៉ាង​នេះ ​អភយ​បណ្ឌិត​ឆ្លើយ​ទូល​តាម​ពិត​ថា​មក​ពី​នាង​កល្យាណី ។ ព្រះ​រាជា​ត្រាស់​សួ​បញ្ចាក់​ទៀត​ថា អ្នក​ឯង​ទៅ​ប្រលោម​ស្រទ្បាញ់​នាង​កល្យាណីឬ? ក្រាប​ទូល​ពិត​មែន ។ ព្រះ​រាជា​ទ្រង់​ខ្ញាល់​ដេញ​ឲ្យ​ចេញ​ពី​ទី​នោះ​ឆាប់ ៗ អភយ​បណ្ឌិត​យក​សំពត់​ទទូ​ក្បាលរត់​ទៅ លែង​ហ៊ាន​ដើរ​ចេញ​វាល​មិន​ឲ្យ​អ្នក​ណា​ឃើញ​ទ្បើយ ។ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក​ឧជុក​សេនាបតី​ដែល​ជា​សត្រូវ​នឹង​ព្រះ​ពោធិសត្វ គិត​ពិចរណា​ថា​បណ្ឌិត ៣ នាក់​អប្ប​ឥត​ប្រាជ្ញា​ឲ្យ​ស្រី​បោក​បាន បើ​ដូច្នោះ​អញ​ទៅ​ចែ​ចង់​យក​នាង​កល្យាណី​ឲ្យ​បាន គិ​ដូច្នេះ​ហើយ​ដល់​វេលា​ថ្ងៃ​រសៀល ក៏​ជិះ​ដំរី​ទៅ​ចុះ​ក្បែរ​សាលា​នាង​កល្យាណី ដើរ​មើល​ផ្សារ​ដែល​នាង​កល្យាណី​ឲ្យ​ឈ្មួញ​លក់​ឥវ៉ាន់ ។

ពេល​នោះ​នាង​កល្យាណីកំពុង​អង្គុយ​លើ​សលា នាង​ឃើញ​អាការះ​របស់​សេនាបតី​ប្លែក​ទើប​នាង​ធ្វើ​ជា​សើច​ក្អាក​ក្អាយ​ជាមួយ​ពួក​ឈ្មួញ​ថ្លែង​អាការះ ហាក់​ដូច​ជា​ត្រូវ​ការ​នឹង​សេនាបតី មួយ​ស្របក់​នាង​ចូល​ទៅ​ក្នុង​បា្រសាត​បាត់​ទៅ ។ ឯឧជុក​សេនាបតី​បាន​ឃើញ​រូប​នាង និង​អាការះ​របស់​នាង ក៏​មាន​សេចក្ដី​ស្នេហា​យ៉ាង​ក្រៃលែង សួរ​ពួក​ឈ្មួញ​ថា​មាន​លក់​ខ្លឹម​ចន្ទន៏​ក្រហម​ទេ? ឈ្មួញ​ថា​មាន បើ​មាន​ស្អែក​យក​ទៅ​ឲ្យ​ឯ​ផ្ទះ​ខ្លួន​នោះ ដើម្បី​និយាយ​ឲ្យ​ជួយ​គិត​ការ​ប្រលោម​នាង​កល្យាណី ។

ដល់​ព្រឹក​ទ្បើង​នាង​កល្យាណី​ហៅ​ឈ្មួញ​ទៅ​សួរ​ដឹង​រឿង​សព្វ​គ្រប់​នាង​ប្រាប់​ឧបាយ​ថា ៖ ថ្ងៃ​បន្ដិច​អ្នក​ឯង​យក​ខ្លឹម​ចន្ទន៏​ទៅ​លក់​ឲ្យ​សេនាបតី ហើយ​ប្រាប់​ថា​នាង​កល្យាណី​ប្រហែល​ជា​ត្រូវ​ការ​នឹង​លោក​បាន​ជា​ក្នុង​ពេល​ដែល​លោក​អញ្ជើញ​ទៅ​រក​ខ្លឹម​ចន្ទន៏ នាង​មាន​សេចក្តី​រីក​រាយ​សើច​ក្អាក​ក្អាយ​ក្នុង​ទី​ចំពោះ​មុខ​លោក បើ​អ្នក​និយាយ​ដូច្នេះ សេនាបតី​មុខ​តែ​ពឹង​ឲ្យ​អ្នក​ជួយ​គិត​ការ​ដើម្បី​អញ​ពុំ​ខាន អ្នក​ត្រូវ​ប្រាប់​ថា​អ្នក​ប្រាជ្ញ ៣ នាក់​មុន​បាន​ជាមាន​ទោស​គេ​ចាប់​ទៅ​ថ្វាយ​ស្តេច ព្រោះ​ទៅ​គិត​ការ​នឹង​បរិវារ​របស់​នាង​កល្យាណី បើ​សិន​ជា​គិត​នឹង​ខ្ញុំ​បាន​សម្រេច​​ដោយ​ងាយ អ្នក​ត្រូវ​ប្រាប់​ថា​បើ​លោក​ឲ្យ​ខ្ញុំ​ជួយ​គិត​លោក​ត្រូវ​តាម​ខ្ញុំ​ទាំង​អស់ ព្រោះ​នាង​កល្យាណី​តែង​យាង​មក​លេង​ក្នុង​បន្ទប់​ខ្ញុំ ចំណែក​លោក​ត្រូវ​ទៅ​ផ្ទះ​ខ្ញុំ​ពី​ព្រលឹម កុំ​ឲ្យ​អ្នក​ណា​ឃើញ ទៅ​ដល់​ខ្ញុំ​ឲ្យ​លោក​ចូល​ទៅ​នៅ​ក្នុង​ហិប​ខាង​ក្នុង​បន្ទប់ ដល់​នាង​កល្យាណី​ចូល​ទៅ​ក្នុង​បន្ទប់​លោក​បើក​ហិប​ចេញ​មក​ជួប​គ្នា​ហើយ ធម្មតា​ស្រ្តី​ក្មេង​ឥត​ប្តី​យូរ​ថ្ងៃ​បាន​ជួប​នឹង​បុរស​ក្នុង​ទី​ស្ងាត់​តែ​ពីរ​នាក់​ឥត​ប្រកែក​អ្វី​ទ្បើយ ។ ឧជុក​សេនាបតី​ជាមនុស្ស​មាន​រាសី​ទន់​កាល​បើ​ឈ្មួញ​យក​ខ្លឹម​ចន្ទន៏​ទៅ​ឲ្យ​និយាយ​តាម​ឧបាយ​នាង​កល្យាណី​បង្គាប់​ហើយ មាន​សេចក្តី​ត្រកអរ​ក្រៃ​លែង​យក​លុយ​ឲ្យ​ឈ្មួញ​មួយ​រយ​កហាបណះ​ថែម​លើ​ថ្លៃ​ខ្លឹម​ចន្ទន៏​ទៀត ។

ឈ្មួញ​ត្រទ្បប់​មក​ផ្ទះ​ទៅ​ទូល​នាង​កល្យាណី​ថា​បាន​ការ​ហើយ នាង​ប្រាប់​ថែម​ទៀត​ថា បើ​វា​ចូល​ទៅ​ក្នុង​ហិប​ហើយ​បិទ​ចាក់​សោ​ឲ្យ​ជាប់​មក​ប្រាប់​ខ្ញុំ ៗ នឹង​ឲ្យ​បុរស​សែង​ដើរ​តាប​ក្រោយ​ខ្ញុំ​យក​តៅ​ថ្វាយ​ស្តេច ។ ចំណែក​ឧជុក​សេនាបតី​កាល​បើ​ដល់​ព្រឹក​ហើយ ក៏​រៀប​ចំ​ខ្លួន​ប្រាណ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ឈ្មួញ​ឥត​ឲ្យ​អ្នក​ណា​ដឹង​ទ្បើយ ទៅ​ដល់​ឈ្មួញ​ថ្លែង​អាការះ​គូ​សម​នាំ​ចូល​ទៅ​ក្នុង​បន្ទប់ បើក​ហិប​ឲ្យ​ចូល​ទៅ​អង្គុយ​ស្រួល​បួល​បិទ​គ្រប​សង្កត់​ជាប់​ចាក់​សោរ​ហើយ រត់​ទៅ​អញ្ជើញ​នាង​កល្យាណី ៗ យាង​មក​ឥត​ឮ​មាត់​ទ្បើយ ឲ្យ​បុរស ៤ នាក់​សែង​កើរ​តាម​ក្រោយ​នាង​ចូល​ទៅកាន់​ព្រះ​រាជ​មន្ទីរ ។

ពេល​នោះ​ព្រះ​រាជា​កំពុង​ប្រឹក្សា​ការ​ជា​មួយ​នា​ម្មឺន​មុខ​មន្ត្រី​គ្រប់​ក្រសួង បាត់​តែ​ឧជុក​សេនាបតី​មួយ​ស្រាប់​តែ​នាង​កល្យាណី និង​បុរស ៤ នាក់​សែង​ហិប​ចូល​ទៅ ដាក់​ហិប​កណ្ដាល​ទី​ប្រជុំ ។ ព្រះ​រាជា​ទត​ឃើញ​ហើយ​ត្រាស់​សួរ​ថា ម្នាល​នាង​ដ៏​ចំរើន​មាន​ការ​អ្វី ? ហិប​នេះ​ដាក់​អ្វី? នាង​កល្យាណី​ទូល​ថា​ហិប​នេះ​ដាក់​ចោរ ។ ​ព្រះ​រាជា​ឲ្យ​រាជ​បុរស​ចាក់​សោ​បើក​ទ្បើង​ឃើញ​ឧជុក​សេនាបតី​អង្គុយ​ឈ្ងោក​ធ្មេច​ភ្នែក ព្រះ​រាជា​ទ្រង់​ក្រោធ​ពិរោធ​ស្តី​តិះ​ដៀល​ថា នែ​អាពាល​ចង្រៃ​អា​ឯង​ខូច​ណាស់​ប្រាកដ​ជា​ទៅ​មើល​ងាយ​កូន​ប្រ​សារ​អញ​ហើយ ។

ឧជុក​សេនាបតី​ទាល់​ប្រាជ្ញ​នៅ​ស្ងៀម ទើប​នាង​កល្យាណី​អគ្គនារីរត័្ន ទូល​តាម​ដំ​នើរ​រឿង​សព្វ​គ្រប់​តាំង​ពី​រឿង​បណ្ឌិត ៣​នាក់​មក ។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្តាប់ ហើយ​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុរស​ទៅ​ហៅ​បណ្ឌិត​៣​នាក់​មក​សួរ បណ្ឌិត​ទាំង​ ៣ ឆ្លើយ​ថា​ដែល​ទូល​ព្រះ​បង្គំ​ភ្លាត់​គំនិត​ធ្លាក់​ខ្លួន​ទៅ​មាន​ទោស ក៏​មក​តែ​អំពី​ឧជុក​សេនាបតី​នេះ​ឯង​ជា​អ្នក​ពន្យល់​ដឹក​នាំ ។

ព្រះ​រាជា​ទ្រង់​ក្រោធ​ពិរោធ​ជា​ខ្លាំ​ង​បន្លឺ​ព្រះ​សូរ​សី​ហនាទ​កណ្តាល​ទី​ប្រជុំ​ថា ឧជុក​នេះ​លាមក​អាក្រក់​បំផុត​ក្នុង​លោក​ច្រវាក់​មក​ទាក់​ក​អាពាល​ទាំង ៤ នេះ​យក​ទៅ​ចង​ទុក​ក្នុង​គុក​ចាំ​ធនេញ្ជយ្យ​បណ្ឌិត​កូន​អញ​មក អញ​នឹង​ធ្វើ​ទោស​ជាទម្ងន់ ។

ឯ​នាង​កល្យាណី​អគ្គនារីរត័្ន ស្តាប់​ព្រះ​រាជ​ឳង្កា​ហើយ​ត្រាស់​តប​វិញ​ថា ៖ បពិត្រ​ព្រះ​ភូមិន្រ្ទ ទោស​របស់​ជន​ទាំង ៤ នាក់​នេះ​គួរ​ណាស់​តែ​ខ្ញុំ​ព្រះ​អង្គ​សូម​ទោស ប៉ុន្តែ​បើ​ខ្ញុំ​ព្រះ​អង្គ​សូម​ទៅ ព្រះ​អង្គ​ក្តី​ស្វាមី​ខ្ញុំ​ព្រះ​អង្គ​ក្តី​នឹង​រង្គៀស​ចិត្ត​ចំពោះ​ខ្ញុំ​ព្រះ​អង្គ​ថា ប្រហែល​ជា​ប្រព្រឹត្ត​អនាចារ​ជា​មួយ​ជង​ទាំង ៤ នាក់​នេះ បាន​ជា​មាន​ចិត្ត​មេត្តា​សូម​ទោស​ឲ្យ ព្រោះ​ហេតុ​នេះ​ខ្ញុំ​ម្ចាស់​មិន​សូម​ទោស​ដល់​ជន​ទាំង ៤ នាក់​នេះ​ទេ ។ ព្រះ​នាង​កល្យាណី​ថ្វាយ​បង្គំ​លា​ព្រះ​រាជា​បិតា ត្រទ្បប់​ទៅ​លំ​នៅ​របស់​ព្រះ​នាង​វិញ ។

ចំណែក​ខាង​ជន​ទាំង ៤ នាក់​គឺ ឧជុក​សេនាបតី​១. សុន្ថរាលេយ្យ​បណ្ឌិត១. ឥដ្ឋរម្មណ​បណ្ឌិត១. អភយ​បណ្ឌិត១. ពិជ្ឈឃាត​បាន​នាំ​យក​ទៅ​ដាក់​ក្នុង​គុក ដល់​នូវ​សេចក្តី​ទុក្ខ​វេទនា​ក្នុង​កាល​នោះ​ឯង ។

រឿង​នេះ​សង្ខេប​តែ​ប៉ុណ្ណោះ ដើម្បី​ជា​ទិដ្ឋា​នុគតិ​បំភ្លឺ​ឲ្យ​ឃើញ​ច្បាស់​ថា ភ្លើង​រាគះ​តែង​ដុត​កំទ្បោច​សត្វ ដែល​ល្ងង់​ឥត​អប្ប​បញ្ញា​ដែល​ស្រវឹង​ងប់​ក្នុង​កាម​រាគ ដែល​ប្រព្រឹត្ត​អបាយមុខ ដែល​លង់​គំនិត​ទៅ​ស្រ្តី​ភាព ដែល​មាន​ចំណង់​គ្រប​សង្កត់​ស៊ប់ ឲ្យ​វិនាស​អន្តរាយ​ចាក​យសស័ក្តិ ទ្រព្យ​សម្បត្តិ​ និង ប្រយោជន៏​ក្នុង​លោក​ទាំង​ពីរ​ដោយ​ពិត​ដូច​រឿង​រ៉ាវ​ដែល​បាន​នាំ​មក​សំដែង​នេះ​ឯង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ៖ ប្រជុំ​ជាតក
វាយ​អត្ថបទ​ដោយ៖ ​កញ្ញា ជា ម៉ានិត

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤០៥១៦ ដង)
រឿង​បាដ​លិ​បុត្ត​កព្រាហ្មណ៏
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...