30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩៥,៧២៥
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៥២,៩១២
សរុប ៣៨៩,៩៣៥,៣៩៦
អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០១៣ (អាន: ៩,៩៦៨ ដង)

ដែល​ហៅ​ថា​



 
ដែល​ហៅ​ថា​ " អ្នក​ធំ​ " តើ​ " ធំ​ " យ៉ាង​ណា​?

អ្នកធំ​ពិត   ចិត្ត​មុទិ​តា​   វាចា​សុន្ទរ៍​
អ្នកធំ​ពិត   ចិត្ត​បុណ្យ​    ព្រះ​គុណ​ក្រៃ​
អ្នកធំ​ពិត   ចិត្ត​រុង​រោចន៍​    ដូច​ចរណៃ​
អ្នក​ធំ​ពិត​    ចិត្ត​ថ្លៃ​        សម្តី​ទន់​  ។

អ្នកធំ​ពិត   ចិត្ត​ក្លា​ហាន​​   បាន​ជម្នះ​
អ្នកធំ​ពិត   ចិត្ត​លះ​     វិសេស​លន់
អ្នកធំ​ពិត   ចិត្ត​ត្រ​ជាក់​    ចេះ​អត់​ធន់​
អ្នកធំ​ពិត   ចិត្ត​ធ្ងន់​   មន្ត​ព្រះ​ព្រហ្ម​  ។

អ្នកធំ​ពិត    ចិត្ត​អនុ​គ្រោះ​  រស់​អស់​រាស្រ្ត​
អ្នកធំ​ពិត    ចិត្ត​មាស​   រាស្រ្ត​ជួប​ជុំ​
អ្នកធំ​ពិត   ចិត្ត​ទេ​វតា​   រក្សា​ឃុំ​
អ្នកធំ​ពិត   ចិត្ត​ព្រហ្ម​    និយម​ប្រោស​  ។

អ្នកធំ​ពិត   ចិត្ត​ទៀង​ត្រង់​   ផ្ចង់​វាចា
អ្នកធំ​ពិត    ចិត្ត​ថ្លា    ថ្លៃ​សន្តោស​
អ្នកធំ​ពិត   ចិត្ត​ទូ​លាយ​  ឆ្ងាយ​ពី​ខុស
អ្នកធំ​ពិត   ចិត្ត​សន្តោស​  ប្រោស​ប្រណី​  ។

អ្នកធំ​ពិត   ចិត្ត​ស្ងប់​ស្ងាត់​   កម្ចាត់​ក្រោធ​
អ្នកធំ​ពិត  ចិត្ត​ស្លូត​  គោត្រ​សិរី
អ្នកធំ​ពិត   ចិត្ត​សទ្ធា​  ប្រ​ជា​ប្រិយ
អ្នកធំ​ពិត   ចិត្ត​ខន្តី​   ជ័យ​ជម្នះ​  ។

អ្នកធំ​ពិត   ចិត្ត​មាន​គុណ   ធ្ងន់​សាសនា
អ្នកធំ​ពិត    ចិត្ត​មេត្តា​   សច្ចា​លះ
អ្នកធំ​ពិត    ចិត្ត​ករុណា​   បិ​តា​រាស្រ្ត​
អ្នកធំ​ពិត    ចិត្ត​ជ្រះ​    លះ​ច្រ​ណែន​   ។

អ្នកធំ​ពិត  ចិត្ត​ជា​ធំ   ព្រ​ហ្ម​វិ​ហារ​
អ្នកធំ​ពិត   ចិត្ត​ជា​   លា​សំណែន​
អ្នកធំ​ពិត    ចិត្ត​អប់​រំ    ពុំ​ចាក​ដែន​
អ្នកធំ​ពិត    ចិត្ត​មែន​  សែន​វិចិត្រ​  ។

អ្នកធំ​ពិត   ចិត្ត​គ្រប់​គ្រង​    ប៉ង​សា​មគ្គី
អ្នកធំ​ពិត   ចិត្ត​ជីវ៍    ធី​ផលិត​
អ្នកធំ​ពិត   ចិត្ត​ជា​សង្ឃ   មិន​បង់​សត្យ
អ្នកធំ​ពិត   ចិត្ត​ជា​ក្សត្រ​   សម្បត្តិ​ជាតិ​ ។

អ្នកធំ​ពិត   ចិត្ត​ប្រ​សើរ​  ដំណើរ​ក្សាន្ត​
អ្នក​ធំ​ពិត​   ចិត្ត​បាន    រាប់​អាន​ញាតិ​
អ្នកធំ​ពិត   ចិត្ត​ខ្ពង់​ខ្ពស់​    រស់​មាយាទ
អ្នកធំ​ពិត   ចិត្ត​គិត​ជាតិ​   មិន​ឆ្លៀត​មាន​ ។

អ្នកធំ​ពិត   ចិត្ត​ប្រ​ពៃ​   លៃ​រៀន​ធម៌
អ្នកធំ​ពិត   ចិត្ត​ល្អ​    កសាង​ស្ពាន
អ្នកធំ​ពិត   ចិត្ត​ឧត្តម​   សម​សីល​ទាន​
អ្នកធំ​ពិត    ចិត្ត​គិត​មាន​   មាន​សង្គម​ ។

អ្នកធំ​ពិត   ចិត្ត​អំណត់​   មាន​អំណាច
អ្នកធំ​ពិត   ចិត្ត​ខ្លាច​  ខ្លាច​រាស្រ្ត​យំ
អ្នកធំ​ពិត   ចិត្ត​មាន​ព្រះ​   រាស្រ្ត​បង្គំ
អ្នកធំ​ពិត   គិត​ធ្វើ​ខ្ញុំ​   ធំ​ពិត​ហោង​  ៕

 
ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា " រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥៤៧ ដង)
ពេល​ឈឺ​ធ្ងន់​ច្រើន​តែ​គិត​ដល់​ម៉ែ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១២,៦០៨ ដង)
គប្បីយល់ដឹងក្នុងសតិ​-វិបស្សនាថែមទៀត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,០២២ ដង)
សេចក្តី​ជ្រះ​ថ្លា​​ក្នុង​ព្រះ​សង្ឃ​
ផ្សាយ : ០៤ សីហា ឆ្នាំ២០១២ (អាន: ១៦,៤១១ ដង)
សេចក្តីព្យាយាមញ៉ាំង​សាធារណៈ​​ប្រយោជន៍​​ទាំង​​បច្ចុប្បន្ន​ ទាំង​​បរលោក​ ​ឬញ៉ាំង​ប្រយោជន៍​​ផ្ទាល់​ខ្លួនមួយ​​ៗ​ ឲ្យ​កើត​ឲ្យ​មាន​​ឡើង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,១៣៦ ដង)
ធ្វើ​បុណ្យ​ដើម្បី​អ្វី​? ធ្វើ​បុណ្យ​ដើម្បី​លាង​បាប​?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.36
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿