ថ្ងៃ សុក្រ ទី ២៦ ខែ កុម្ភះ ឆ្នាំជូត ទោ​ស័ក ព.ស.​ ២៥៦៤  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២២២,៣២១
Today
ថ្ងៃម្សិលមិញ ២៧៦,៦៦៩
ខែនេះ ៥,៩២២,៩៤៦
សរុប ១៧៥,៧៣៤,១៣១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១០ សីហា ឆ្នាំ២០១៣ (អាន: ១៧១២៣ ដង)

ព្រះ​ត្រៃ​បិដក​វាយ​ឡើង​ថ្មី



 
សេចក្តី​អំពាវ​នាវ

អាត្មា​ភាព យើង​ខ្ញុំ​ព្រះ​ករុណា យើង​ខ្ញុំ​បាទ សូម​ចម្រើន​ពរ​ សូម​គោរព​ជូន​ ចំពោះ​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ ក្នុង​ប្រទេស​ក្តី​ ក្រៅ​ប្រទេស​ក្តី ដែល​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ ជា​ទី​គោរព! ។

គម្ពីរ​ព្រះ​ត្រៃ​បិដក​ខ្មែរ ១១០ ភាគ​នេះ ត្រូវ​បាន​អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ឡាយ​ របស់​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​ នៃ​ពុទ្ធ​សាសន​បណ្ឌិត​ នៅ​ភ្នំពេញ​ ប្រទេស​កម្ពុជា​ បាន​ប្រែ​ពី​ភា​សា​បាលី​ មក​ជា​ខេម​រ​ភាសា​ជាតិ​ ចាប់​តាំង​ពី​ឆ្នាំ ១៩៣០ រហូត​ដល់​ ១៩៦៨ ទើប​បាន​សម្រេច​ជា​ស្ថាពរ​សព្វ​គ្រប់​ ។

បន្ទាប់​មក​ទៀត​ ក្នុង​ឆ្នាំ​ ១៩៩៤​ ពុទ្ធ​សា​សនិក​ជន​ ជន​ជាតិ​ជប៉ុន​លោក​មាន​សន្តាន​ចិត្ត​ អា​ណិត​អាសូរ​ជន​ជាតិ​ខ្មែរ​ រីក​រាយ​ជ្រះ​ថ្លា​បរិច្ចាគ​ទាន​ បោះ​ពុម្ព​ព្រះ​ត្រៃ​បិដក​ខ្មែរ​ ១១០​ ភាគ​នេះ សា​ជា​ថ្មី​ឡើង​វិញ​ ជូន​ជា​អំណោយ​ក្នុង​ជម្រៅ​ទឹក​ចិត្ត​យ៉ាង​ក្រៃ​លែង​ ដល់​ជន​ជាតិ​ខ្មែរ​ទាំង​អស់​ នៃ​ប្រ​ទេស​កម្ពុជា​ ។

បន្ត​មក​ទៀត​ ចាប់​ពី​ឆ្នាំ ២០១០ មក​ដល់​ឥ​ឡូវនេះ​ អា​ស្រ័យ​បាន​ទទួល​នូវ​ថវិ​កា​ឧ​បត្ថម្ភ​ពី​សំណាក់​សប្បុរស​ ក្នុង​ប្រទេស​ ក្រៅ​ប្រទេស​ ដែល​លោក​ដឹង​គុណ​ ស្រ​ឡាញ់​ព្រះ​ពុទ្ធ​វចនៈ​ ជាកំណប់​មត៌ក បាន​ដោយ​កម្រ​ក្រៃ​លែង​ អាត្មា​ភាព យើង​ខ្ញុំ​ព្រះ​ករុណា​ យើង​ខ្ញុំ​បាទ ក៏​នាំ​គ្នា​ប្រឹង​ប្រែង​ អាត្មា​ភាព យើង​ខ្ញុំ​ព្រះ​ករុណ​ យើង​ខ្ញុំ​បាទ​ ក៏​នាំ​គ្នា​ប្រឹង​ប្រែង​ តាម​សមត្ថ​ភាព​ខ្លួន​ វាយ​អក្ខរៈ​ អក្សរ​ ឃ្លោង​ឃ្លា​ ទាំង​បាលី ទាំង​សម្រាយ មាន​ក្នុង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ខ្មែរ ១១០​ ភាគ​នេះ​ទុក​ជា​ឯក​សារ​សំណៅ​ដើម​ ជា​អក្សរ​ដោយ​ម៉ា​ស៊ីន​កំព្យូទ័រ​ ផ្ញើ​ទុក​ដាក់​តាម​រយៈ​ WEBSITE ខ្លះ SKYDRIVE ខ្លះ HDD ខ្លះ MEMORY CARD ខ្លះ ។ល។ តាម​សម​គួរ​ធ្វើ​បាន ដើម្បី​ប្រយោជន៍​ ដើម្បី​ជួយ​ថែ​រក្សា​ គម្ពីរ​ព្រះ​ត្រៃ​បិដក​ខ្មែរ​ ១១០​ ភាគ​នេះ​ តទៅ​ឲ្យ​បាន​គង់វង្សនៅ​ឋិត​ឋេរ​ដូច​ដើម​ ជានិច្ច​តទៅ​ រហូត​អស់​កាល​ជា​អង្វែង​ ។

ព្រោះ​ហេតុ​នោះ​ យោង​តាម​សេច​ក្តី​ខាង​លើ​ ព្រះ​គុណ​ម្ចាស់​ ភិក្ខុ សាម​ណេរ​ ឧ​បាសក​ ឧ​បាសិកា​ បញ្ញ​វ័ន្ត​ សាស្រ្តា​ចារ្យ លោក​គ្រូ​ អ្នក​គ្រូ សិស្សា​នុសិស្ស​ សប្បុរស​ជន​ទាំង​ឡាយ​ កាល​បើ​បាន​មើល​អាន ក្នុង​ព្រះ​វិន័យ​ក្តី​ ព្រះ​សូត្រ​ក្តី​ ព្រះ​អភិធម្ម​ក្តី សូត្រ​ណា​មួយ​បាន​ជួប​ប្រទះ​ ស្រះ​ អក្សរ​ ព្យ​ញ្ជនៈ​ ពាក្យ​ ឃ្លា​ណា​ រំលង​ក្តី​ បាត់​ក្តី ខុស​ក្តី​ លើស​ក្តី ខ្វះ​ក្តី ទាំង​បាលី ទាំង​សម្រាយ មិន​ត្រឹម​ត្រូវ​តាម​សំណៅ​ដើម​ គម្ពី​រ​ព្រះ​ត្រៃ​បិដក​ខ្មែរ​ ១១០​ ភាគ​ ដែល​ពុទ្ធ​សា​សនិ​កជន​ជាតិ​ជប៉ុន បោះ​ពុម្ព​បរិច្ចាគ​ទាន​ទេ សូម​ព្រះ​មេត្តា​ សូម​អា​ណិត​ ផ្តល់​ដំណឹង​ ប្រាប់​ជា​បន្ទាន់​ ដល់​អាត្មា​ភាព យើង​ខ្ញុំ​ព្រះ​ករុណា​ យើង​ខ្ញុំ​បាទ យើង​នឹង​កែ​សម្រួល​តម្រូវ​ជា​បន្ត​បន្ទាប់​ ទាល់​តែ​គ្មា​ន​ខុស​សោះ ។

សូម​អរ​ព្រះ​គុណ​ សូម​អរ​គុណ ។

សូម​ឲ្យ​ព្រះ​ពុទ្ធ​វចនៈ​ សូម​ឲ្យ​ព្រះ​ឱស​ទាំង​ឡាយ​របស់​ព្រះ​អង្គ​ សូម​ឲ្យ​ព្រះសទ្ធ​ម្ម​ទាំង​ ៣ នៃ​ព្រះ​ពុទ្ធ​សាសនា​ រុង​រឿង​ ចម្រើន កុំ​វិនាស​បាត់​បង់​ដោយ​ប្រការ​ដទៃ​ៗ​ ណា​ឡើយ

តាង​នា​ម​ជំនួយ​ ខ្ញុំ​បាទ​ រស់ សុផាត ។

ជា​ដំបូង​នេះ គេហ​ទំព័​រ៥០០០​ឆ្នាំ បាន​ទទួល​​ឯ​ក​សារ​ព្រះ​ត្រៃ​បិដក​វាយ​សា​ឡើង​វិញ​នេះ​ ចំនួន​ ៥ អំពី​លោក​គ្រូ​ធម្ម​បណ្ឌិត រស់-សុផាត ដើម្បី​បាន​ដាក់​ផ្សព្វ​ផ្សាយ​ជូនជា​ធម្ម​ទាន​ដល់​ពុទ្ធ​បរិស័ទ្ធ​ទូទៅ ។ ប្រសិន​លោក​អ្នក​ត្រូវ​ការ​ផ្តល់​នូវ​ការ​កែ​តម្រូវ​ណា​មួយ​នោះ​ ក៏​សូម​ធ្វើ​ការ​ទំនាក់​ទំនងតាម Email: [email protected] ។ គេហទំព័រ​៥០០០​ឆ្នាំ នឹង​ធ្វើ​ការ​ដាក់​បន្ថែម​ជា​បន្ត​បន្ទាប់​នៅ​ពេល​ បាន​មក​ថ្មី​ ។

ទាញ​យកៈ ភាគ​១, ភាគ២, ភាគ​៣, ភាគ​៤, ភាគ៥,
ភាគ​៦
, ភាគ៧,
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ កុម្ភះ ឆ្នាំ២០១៣ (អាន: ១៨១០៣ ដង)
សូមជួយ​ទ្រទ្រង់គេហទំព័រ៥០០០ឆ្នាំ
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០១៤ (អាន: ៩៣៥៧ ដង)
សៀវភៅព្រះអដ្ឋកថា pdf ទើបរៀបក្របថ្មី ស្អាតនិង​ងាយ​អាន​ជាង​មុន
ផ្សាយ : ០៣ មករា ឆ្នាំ២០១៤ (អាន: ១៧៣១៨ ដង)
របៀប​បរិច្ចាគ​ទាន​មក​កាន់​គេហ​ទំព័រ​៥០០០​ឆ្នាំ
ផ្សាយ : ៣០ មិថុនា ឆ្នាំ២០១៥ (អាន: ១១៨០១ ដង)
កិច្ចសម្ភាសន៍​អំពីការ​ងារ​ស្កាន​ព្រះត្រៃ​បិដក​របស់​គេហទំព័រ​៥០០០​ឆ្នាំ​ ជាមួយ​វិទ្យុ​ abc អូស្ត្រាលី​
ផ្សាយ : ២៩ ឧសភា ឆ្នាំ២០១៥ (អាន: ២៣៩៥ ដង)
បុណ្យ​ផ្កា​ម​ហា​សា​មគ្គី​
ផ្សាយ : ២៧ មករា ឆ្នាំ២០១៤ (អាន: ៩៧១៤ ដង)
របៀបទាញយកតែសំឡេង​ ​mp3 ពីវីដេអូព្រះធម៌
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០១២ (អាន: ៣៧០៧៤ ដង)
mp3 សំឡេងធម៌ និង eBooks សៀវភៅធម៌ ជាច្រើនត្រូវបានដាក់បញ្ចូលបន្ថែម
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕