11
ថ្ងៃ ច័ន្ទ ទី ១៨ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៥,១៣៧
Today
ថ្ងៃម្សិលមិញ ១៤៨,៧១៣
ខែនេះ ៣,០៥៣,០៧៣
សរុប ២២៧,៨២៧,៨៥៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ៣០៨៣៨ ដង)

រឿង​ខ្លា​ធំ​និង​សេក



 
រឿង​ខ្លា​ធំ​និង​សេក
( ចាក ម. វា. )
( សេពគប់​​នឹង​ជន​អសប្បុរស​អន់​ជាង​សេព​គប់​នឹង​សត្វ​តិរច្ឆាន )


កាល​ពិ​ព្រេង​នាយ មាន​ភ្នំ​មួយ​ឈ្មោះ​បំសុបព៌ត ស្ថិត​នៅ​ក្បែរ​ព្រំ​អាណាចក្រ​ពារាណសី ។ នៅ​ញកភ្នំ​នោះ​មាន​ខ្លា​ធំ​មួយ មេ​ស្លាប់​ចោល​ទៅ នៅ​ជា​មួយ​បា​ចាស់​ជរា ។ ខ្លា​នេះ​ជា​សត្វ​សប្បុរស​មាន​ធម៌​កតញ្ញូ​ប្រចាំ​នៅ​ជា​និច្ច តែង​នាំ​យក​ចំណី​អាហារ​មក​ចិញ្ចឹម​ឪពុក​របស់​ខ្លួន​ដែល​ចាស់​ជរា ។

កាល​នោះ​មាន​សេក​មួយ​ក៏​ជា​សត្វ​សប្បុរស​ដែរ អាស្រ័យ​នៅ​នា​ភ្នំ​នោះ បាន​យក​ខ្លា​ធ្វើ​ជាមិត្ត​សំទ្បាញ់​បច្ចន្ត​ជនបទ ជា​មនុស្ស​អសប្បុរស​ឈ្លោះ​ទាស់​ប្តី​ប្រពន្ធ​លែងលះ​គ្នា​ឯ​មនុស្ស​អសប្បុរស​នោះ ក៏​ដើរ​ស្ពាយ​បង្វិច​កាត់​ភ្នំ​បំសុបព៌ត​នោះ​សំដៅ​ទៅ​ក្រុង​ពារាណសី ទៅ​ដល់​ជើង​ភ្នំ​ជួប​នឹង​សេក ៗ ធ្វើ​បដិសណ្ឋារះ​សួរ​ដំណឹង​សព្វ​គ្រប់ បាន​ដឹង​ថា​នឹង​ឆ្លង​កាត់​ភ្នំ​ទៅ​ក្រុងពារាណសី ក៏​ប្រាប់​ថា​ភ្នំ​នេះ​មាន​ខ្លា​សហាវ​ច្រើន​ណាស់​អញ្ជើញ​ទៅ​ពុំ​បាន​ទេ ក្រែង​មាន​គ្រោះ​ថ្នាក់​អញ្ជើញ​វាង​តាម​ជើង​ភ្នំ​នេះ​ទៅ​វិញ ។

បុរស​នោះ​មិន​ព្រម ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ចង់​ប្រញាប់​ស៊ូដើរកាត់​ទៅ​ចុះ ។ សេក​យល់​អធ្យាស្រ័យ ហើយ ក៏​និយាយ​ប្រាប់​ថា​បើ​ដូច្នោះ​អញ្ជើញ​ត្រង់​ញកភ្នំ​នេះ​ទៅ​ខ្ញុំ​មាន​ពួក​ម៉ាក​សំទ្បាញ់​ខ្លា​ធំ​មួយ បើ​ទៅ​ជួប​ប្រាប់​ថា អ្នក​ជា​មិត្តភ័ក្ត្រ​នឹង​ខ្ញុំ ៗ ឲ្យ​ជូន​​ដំណើរ​ទៅ​ក្រុង​ពារាណសី មើល​សុខ​ទុក្ខ​តាម​ផ្លូវ​ឲ្យ​ផង​ក្រែង​សត្រូវ​មើល​ងាយ ។

មនុស្ស​អសប្បុរស​ឮ​ដូច្នោះ មាន​សង្ឃឹម​ថា​នឹង​ធ្វើ​ដំណើរ​កាត់​ភ្នំ​នេះ​បាន​ស្រួល​ហើយ ក៏​អាហារ​ស៊ី​ឲ្យ​មាន​កំម្លាំង សេក​ក៏​បាន​រក​ផ្លែ​ឈើ​ឲ្យ​បរិភោគ មិន​បរិភោគ​តែ​ផ្លែ​ឈើ​ប៉ុណ្ណោះ ក៏​យក​ដំបង​វាយ​សំលាប់​សេក​នោះ​បោច​អាំង​ស៊ី​ថែម​ទៀត លុះ​ស៊ី​ហើយ​ក៏​សំដៅទៅ​រក​កន្លែង​ខ្លា​ធំ​ដែល​សេក​បាន​ប្រាប់ ខ្លា​ឃើញ​បាន​ដឹង​ថា​ជា​មិត្ត​សំទ្បាញ់​នឹង​សេក ក៏​រាក់​ទាក់​ឲ្យ​សំណាក់​នៅ​មួយយប់​សិន ខ្លា​ធំ​ក៏​ចេញ​ទៅ​រក​ចំណី​អាហារ​មក​ជប់​លៀង ។

ក្នុង​ពេល​ដែល​ខ្លា​ធំ​ចេញ​ទៅ បុរស​នៅ​នៅ​ជា​មួយ​ខ្លា​ចាស់​ជា​ឪពុក ក៏​និយាយ​ប្រាប់​ខ្លា​ចាស់​នោះ​ថា អម្បាញ់​មិញ​ខ្ញុំ​សម្លាប់​សេក​មួយ​អាំង​ស៊ី​ឆ្ងាញ់​ជាង​សេក​ធម្មតា ដែល​និយាយយ៉ាង​នេះ ដោយ​គិត​ថា​ខ្លា​ចាស់​មិន​ដឹង​ជា​សេក​មិត្ត​សំទ្បាញ​នឹង​ខ្លា​ធំ​ជា​កូន​ទេ ។ ឯ​ខ្លា​ធំ​រក​ចំណី​បាន​ហើយ​ឲ្យ​បុរស​នោះ​បរិភោគ​ឆ្អែត​ដេក​លក់ ។

ខ្លា​ចាស់​ប្រាប់​ថា បុរស​នោះ​សម្លាប់​សេក​មិត្ត​ភ័ក្រ្ត​កូន​ឯង​ស្លាប់​ហើយ ។ ខ្លា​ធំ​ឮ​ហើយ​យំ​សោក​ស្ទុះ​រត់​ទៅ​មើល​កន្លែង​ដែល​សេក​នៅ ឃើញ​តែ​រោម​នៅ​លើ​ដី​នឹក​ខឹង​ថា​នឹង​ស៊ី​បុរស​នេះ​វិញ ។

ឯ​បុរស​នោះ​ភ្ញាក់​ទ្បើង​បាត់​ ខ្លា​ធំ​ក៏​សួរ​ខ្លា​ចាស់​បាន​ដឹង​ថា​ទៅ​មើល​សេក​ដែល​ខ្លួន​ស៊ី ក៏​កើត​ទោសះ​ចំពោះ​ខ្លា​ចាស់​យក​ដុំ​ថ្ម​គប់​ខ្លា​ចាស់​នោះ​ស្លាប់​ទៅ ហើយ​យក​ដំបង​មួយ​យ៉ាង​ធំ​ឈរ​ក្បែរ​គល់​ឈើ​ចាំ​វាយ​សម្លាប់​ខ្លា​ធំ​ទៀត ប៉ុន្តែ​ដោយ​ខ្លា​ធំ​មាន​ធម៌​សប្បុរស​មិន​អាច​សម្លាប់​បាន​ទ្បើយ ឃើញ​ខ្លា​ធំ​មក​ដល់ បុរស​នោះ​ក៏​ភ័យ​ញាប់ញ័រ​ក្រាប​ថ្វាយ​បង្គំ​សុំទោស ។

ខ្លា​ធំ​ក្រទ្បេក​មើល​ទៅ​ឃើញ​ឪពុក​ត្រូវ​ដំបង​បែក​ក្បាល​ស្លាប់ ដឹង​ថា​បុរស​នោះ​សម្លាប់​នឹក​តូច​ចិត្ត​គិត​ខាំបុរស​នោះ​ម្តង ។ ប៉ុន្តែ​ធម្មតា​អ្នក​មាន​ធម៌​សប្បុរស​តែង​មាន​គំនិត​គិត​វែង​ឆ្ងាយ ជឿ​បុណ្យ​ជឿ​បាប​យល់​ហេតុ​ផល​ច្បាស់លាស់ ទើប​មាន​គំនិត​ថា​មនុស្ស​នេះ​អសប្បុរស អញ​មិន​គួរ​ប្រទូស្ត​តប​ឲ្យ​ជាប់​ពៀរ​នឹង​វា​ទេ សម្លាប់​អញ​ក្តី ឪពុក​អញ​ក្តី ដែល​ស្លាប់​ទៅ​គឺ​ជាផលកម្ម​របស់​គាត់​បាន​សាង​ពី​បុព្វជាតិ​មក យល់​ច្បាស់​ដូច្នេះ​ហើយ ក៏​និយាយ​រាក់​ទាក់​ទៅ​រក​បុរស​នោះ ហើយ​ជូន​ដំណើរ​ទៅ​ទៀត​ដរាប​ដល់​ផុត​ទី​មាន​គ្រោះ​ថ្នាក់ ។

ឯ​សេក​ដែល​ស្លាប់ទៅ បាន​ទៅ​កើត​នៅ​ស្ថាន​សួគ៌​បរិបូណ៏​ដោយ​ទិព្វ​សម្បត្តិ ដោយ​អំណាច​នៃ​សប្បុរស​ធម៌ ។ ចំណែក​ខាង​ខ្លា​ធំ​ដល់​អស់​អាយុ ក៏​បាន​ទៅ​កើត​នៅ​ស្ថាន​ទេវ​លោក​ដូច​សេក​ដែរ ។

សេចក្តី​ពិសេស គួរ​សង្ស័យ​ថា​ខ្លា​ចាប់​តែ​សត្វ​ស៊ី​ជា​អាហារ​ធ្វើ​បាណាតិបាត​រាល់​ពេល ហេតុ​អ្វី​ក៏​បាន​កើត​ស្ថាន​សូគ៌​ដែរ?​​ ដែរ​ទៅ​កើត​ស្ថាន​សួគ៌​នោះ មិនមែន​អំពើ​បាណាតិ​បាត​នាំ​ទៅ​កើត​ទេ គឺ​សប្បុរស​ធម៌​ដែល​មាន​ក្នុង​សម័យ​ដែល​មិន​គួរ​មាន​នោះ​ទេ នាំ​ទៅ​កើត មិន​ចាំបាច់​និយាយ​ទ្បើយ​ដល់​ទៅ​ខ្លា​ធំ​ដែល មាន​សប្បុរស​ដល់​ម្លោះ សូម្បី​គ្មាន​សោះ​ក៏​ដោយ បើ​ប្រសិន​ជា​ពេល​ជិត​ស្លាប់​ជន​ចិត្ត​ចាប់​បាន​កុសល​ធម៌​ណា​មួយ​ហើយ ទៀង​តែ​ទៅ​សូគ៌​សិន​មិន​ខាន ដូច​ពុទ្ធភាសិត​ថា ចិត្តេ បរិសុទេ្ធ សុគតី បាដិកង្ខា ចិត្ត​បរិសុទ្ធ​ទៅ​សុគតិ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក               
វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥១៦៨៦ ដង)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១៥០២៨ ដង)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៣២៨៣០ ដង)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១០៦៤១ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕