ថ្ងៃ សុក្រ ទី ០៧ ខែ តុលា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រនានា (Mp3)
កម្រងបទធម៌ស្មូត្រនានា (Mp3)
កម្រងកំណាព្យនានា (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បណ្តុំសៀវភៅ (eBook)
បណ្តុំវីដេអូ (Video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៤៣៩
Today
ថ្ងៃម្សិលមិញ ១០៨,៩២៧
ខែនេះ ៦៨៩,៨៦៥
សរុប ២៧៥,៧៧៣,០៨៨
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៥,៥៥០ ដង)

រឿង​សេនក​បណ្ឌិត



 
រឿង​សេនក​បណ្ឌិត
( ចាក ម. អ. )
( បុរស​ចាស់​មាន​ប្រពន្ធ​ក្រមុំ ដូច​បាន​ដុំ​ភ្លើង )


កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះអង្គ​ព្រះ​នាម​ជនកះ សោយរាជ្យ​ក្នុង​ក្រុង​ពារណសី ។ ព្រះពោធិសត្វ​របស់​យើង​សោយ​ព្រះ​ជាតិ​ជា​ព្រាហ្មណ៏ ទ្រង់​ព្រះនាម​សេនកះ នៅ​ក្នុង​ក្រុង​ពារាណសី​នោះ​ដែរ. បាន​ទៅ​សិក្សា​សិល្ប​សាស្រ្ត​នានា​ក្នុង​នគរ​តក្កសិលា ។

លុះ​ត្រទ្បប់​មក​កាន់​ស្រុក​កំណើត​ព្រះ​អង្គ​វិញ ព្រះ​ចៅ​ក្នុង​​ក្រុង​នោះ​ទ្រង់​ព្រះរាជទាន​ដំណែង​ជាំ​អមាត្យ និង​យស​ដ៏​ធំ​ដល​ព្រះ​ពោធិសត្វ ៗ តែង​ទ្បើង​គង់​លើ​អាសនះ ដែល​ឥស្សរជន​ទាំង​ទ្បាយ​មាន​ព្រះរាជា​ជាដើម ប្រដាប់​តាក់តែង​សំដែង​អត្ថនិង​ធម៌​រៀង​រាល់​ថ្ងៃ​ពេញបូណ៌មី​តាម​លំអាន​ព្រះ​ពុទ្ធ ។

គ្រា​ក្រោយ​មក​មាន​ព្រាហ្មណ៏​ចាស់​ម្នាក់ ដើរ​សុំទាន​គេ​បាន​ប្រាក់​មួយ​ពាន់​កហាបណះ យក​ទៅ​ផ្ញើរ​នឹង​ត្រកូល​ព្រាហ្មណ៏​មួយ ហើយ​ដើរ​ទៅ​សុំ​ទៀត​តាម​លំដាប់​ហូរហែរ ។ ឯ​ត្រកូល​ព្រាហ្មណ៏​នោះ​យក​ប្រាក់​ទៅ​ចាយ​វាយ​ទាល់​តែ​អស់ ។ដល់​ព្រាហ្មណ៏​ចាស់​ត្រទ្បប់​មក​វិញ​រក​ប្រាក់​សង​មិន​បាន ក៏​ឲ្យ​កូន​ក្រមុំ​របស់​ខ្លួន​ធ្វើ​ជា​ភរិយា​ព្រាហ្មណ៏​ចាស់ ៗ ឥត​មាន​ប្រកែក​បន្តិចបន្តួច​ព្រម​យក​ទៅ​នៅ​ក្បែរ​ក្រុង​ពារាណសី ។

ឯ​ប្រពន្ធ​នៅ​ក្មេង​មិន​ឆ្អែត​ស្កប់​ស្កល់​មេថុន​ធម្ម​សោះ​ទៅ​ធ្វើ​មិច្ឆា​ចារ ( សហាយ​ស្មន់ ) ជា​មួយ​ នឹង​​ព្រាហ្មណ៏​កំលោះ​ម្នាក់​ដែល​មាន​វ័យ​ស្មើគ្នា ។ ថ្ងៃ​មួយ​នាង​ព្រាហ្មណី​និយាយ​ទៅ​ព្រាហ្មណ៏​ថា បពិត្រ​ព្រាហ្មណ៏ ខ្ញុំ​មិន​អាច​ធ្វើ​ការងារ​ផ្ទះ​អ្នក​ឈ្នះ​ទេ អ្នក​ត្រូវ​ទៅ​សុំ​ប្រាក់​គេ​យក​ជួល​ខ្ញុំ​ប្រុស ឬ​ស្រី​ម្នាក់​ឲ្យ​ខ្ញុំ. ព្រាហ្មណ៏ចាស់​ដោយ​ហេតុ​ស្រលាញ់​ប្រាពន្ធ​ក្មេង​ក្រៃពេក​ទុក​ជា​យ៉ាង​ដូចម្តេច​ក៏​ដោយ ឥត​មាន​ការ​យល់​ទាស់​ទ្បើយ ទើប​និយាយ​ថា​ល្អ​ហើយ​នាង ត្រូវ​ហើយ​នាង ញាប់​មាត់ ហើយ​ស្ពាយ​ករុង​ស្បែក​សម្រាប់​ដាក់​សតូវ ត្រាច់​ម្នីម្នា​តាម​ច្រកល្ហក​ស្រុក និគម​សុំទាន​គេ​បាន​ប្រាក់ ៧ រយ​កហាបណះ ដល់​ត្រទ្បប់​មក​វិញ អង្គុយ​បរិភោគ​សតូវ​មាត់​ផ្លូវ ក្បែរ​ដើម​ឈើ​មាន​ប្រហោង​មួយ​ដើម លុះ​បរិភោគ​រួច​ហើយ មិន​បាន​ចង​មាត់​ការុង​ដែល​ទុក​ត្រង់​កន្លែង​នោះ ដើរ​ចុះ​ទៅ​ផឹក​ទឹក​ក្នុង​ស្ទឹង ។

កាល​នោះ មាន​ពស់​វែកក្របី​មួយ​នៅ​ក្នុង​ប្រហោង​ឈើ​នោះ​ធុំ​ក្លិន​សតូវ លូន​ចូ​ល​ទៅ​ក្នុង​ការុង​ស៊ី​សតូវ​ទាល់​តែ​ឆ្អែត ហើយ​ពែន​ដេក​សម្ងំ​ស្ងៀម​ក្នុង​ទីនោះ ដល់​ព្រាហ្មណ៏​ត្រទ្បប់​មក​វិញ មិន​បាន​ជា​ចាប់​ភ្លឹក​គិត​មើ​ល​នាយអាយ ក៏​ចង​មាត់​ការុង​ស្ពាយ​ដើរ​តយង៉យ​បាន​បន្តិច​ឮពាក្យ​រុក្ខទេវតា​ពោល​ថា ព្រាហ្មណ៏​ក្នុង​ថ្ងៃ​នេះ បើ​អ្នក​ឈប់​សម្រាក​ត្រង់​ពាក់​កណ្តាល​ផ្លូវ​អ្នក​ឯង​ស្លាប់. បើដើរ​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​អ្នក​ស្លាប់ ។

ព្រាហ្មណ៏​ឮ​ដូច្នោះ ភិតភ័យ​អំពី​សេចក្តី​ស្លាប់​ជា​ខ្លាំង យំ​បណ្តើរ​ដើរ​បណ្តើរ បាន​មក​ដល់​ក្រុង​ពារាណសី ឃើញ​ពួក​​មហាជន​ជា​ច្រើន​នាក់​កាន់​គ្រឿង​ក្រអូប និង​ផ្កា​កម្រង​ដើរ​ទៅ​ស្តាប់​ធម៌​ព្រះ​ពោ​ធិ​សត្វ ព្រាហ្មណ៏​ឃើញ​ដូច្នោះ ទើប​សួរ​ដឹង​ហេតុ​សព្វ​គ្រប់​ប្រការ​ហើយ គិត​ថា សេនក​បណ្ឌិត​ជាធម្មកថិក មុខ​ជា​សំដែង​ធម៌​ត្រង់​ណា​មួ ដើម្បី​កំចាត់​បង់​សេចក្តី​សោក​របស់​អញ​បាន​ដូច្នេះ​គួរ​តែ​អញ​ទៅ​ស្តាប់​ធម៌. លុះ​គិត​ហើយ គាត់​ដើរ​ទៅ​ជា​មួយ​ជន​ទាំង​នោះ ដល់​ហើយ​គាត់​អង្គយ​ក្រោយ​ពួក​បរិស័ទ​ទាំង​អស់ ។

ព្រះពោធិសត្វ​ឃើញ​ដូច្នោះ គិត​ថា​ហេតុ​អ្វី​ហ្ន ! ទើប​សួរ​ដំណើរ​ដែល​សោក​នោះ ។ ព្រាហ្មណ៏​បាន​ប្រាប់​តាម​ពាក្យ​ទេវតា​ពោល​ហើយ​សួរ​ថា បពិត្រ​បណ្ឌិត ហេតុ​ដូច​ម្តេច​​បាន​ជា​ខ្ញុំ​ស្លាប់. ប្រពន្ធ​របស់​ខ្ញុំ​ស្លាប់ ។ ព្រះពោធិសត្វ​នឹក​រំពឹង​ឃើញ​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ​ក្នុង​ឧបាយ សឹង​ហេតុ​សព្វ​គ្រប់​ហើយ ទើប​សួរ​ទៅ​ព្រាហ្មណ៏​ថា សតូវ​ការុង​អ្នក​មាន​ទេ? ព្រាហ្មណ៏​ឆ្លើយ​ថា បពិត្រ​បណ្ឌិត​មាន។ ចុះ​ពី​ព្រឹក​មិញ​អ្នក​បរិភោគ​ក្នុង​ទី​ណា? បរិភោគ​ទៀប​គល់​ឈើ​ត្រង់​ពាក់​កណ្តាល​ផ្លូវ ។ អ្នក​បរិភោគ​រួច​ហើយ​ចុះ​ទៅ​ផឹក​ទឹក​បាន​ចង​មាត់​ការុង​ឬ​ទេ? មិន​បាន​ចង​ទេ ។

ព្រះពោធិសត្វ​ពោល​ថា បើ​ដូច្នោះ​មាន​ពស់​វែកក្របី​មួយ​ធំ​ក្លិន​សតូវ​ចូល​ទៅ​ក្នុង​ការ៉ុង​ បើ​ល្ងាច​នេះ​អ្នក​បរភោគ​ត្រង់​ពាក់​កណ្តាល​ផ្លូវ លូក​យក​សតូវ​មុខ​ជា​ពស់​ចឹក​អ្នក​ស្លាប. ហើ​ហួស​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​អ្នក​លូក​យក​ឥវ៉ាន់​ក្នុង​ការុង​ពស់​នឹង​ចឹក​ស្លាប់ ពាក្យ​ដែល​ទេវតា​ពោល​ព្រោះ​សំដៅ​ហេតុ​ហ្នឹង​ឯង ដូច្នោះ​អ្នក​ត្រូវ​ដាក់​ការុង​ត្រង់​​កណ្តាល​បរិ​ស័ទ ស្រាយ​មាត់​រួច​យក​ឈើ​គោះ មុខ​ជា​ពស់​លូន​ចេញ ។

ព្រាហ្មណ៏​ធ្វើ​តាម ពស់​ក៏​លូន​ចេញ​មែន​ដក​ពពារ​ធ្វើ​សំលេង​សុសុ ។ កាល​នោះ​មាន​ហ្ម​ពស់​ម្នាក់​យក​ពស់​ទៅ​លែង​ចោល​ក្នុង​ព្រៃ ។ ពួក​មនុស្ស​ទាំង​ទ្បាយ​បាន​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ និយាយ​គ្នា​ថា ព្រះពោធិសត្វ​នេះ​ទាយ​ដូច​ព្រះ​ពុទ្ធទើប​នាំ​គ្នា​លើក​ទ្បើង​នូវ​សែន​នៃ​ទងើ្វជ័យ​ផង ទះ​ដៃ​ផង​ស្រែក​ឲ្យ​សាធុការពរ​ផង ។

គ្រា​នោះ​ភ្លៀង​រតនះ ៧ ប្រការ​បង្អុរ​បូជា​ព្រះ​ពោធិសត្វ ។ ឯ​ព្រាហ្មណ៏ ក៏​យក​កហាបណះ​ដែល​ខ្លួន​បាន​បូជា​ព្រះពោធិសត្វ ៗ មិន​ព្រមទទួល​យក​សោះ បែរ​ជា​បង្គាប់​ឲ្យ​ជន​ឲ្យ ៣០០ កហាបណះ​ទៅ​ព្រាហ្មណ៏​អ្នក​ណា​ប្រើ​ឲ្យ​ដើរ​សុំ​គេ​យ៉ាង​នេះ? ព្រាហ្មណ៏​ឆ្លើយ​ថា​បពិត្រ​បណ្ឌិត​ប្រពន្ធ​ប្រើ ។ ប្រពន្ធ​ចាស់ឬក្មេង? បពិត្រ​បណ្ឌិត​នៅ​ក្មេង ។

ព្រះពោធិសត្វ​ពោល​ទៀត​ថា បើ​ដូច្នោះ​ប្រពន្ធ​របស់​អ្នក​ធ្វើ​មិច្ឆា​ចារ​ជាមួយ​នឹង​ព្រាហ្មណ៏ដទៃ​ហើយ បាន​ជា​វា​ប្រើ​អ្នក​ឲ្យ​ដើរ​សុំ​គេ បើ​អ្នក​យក​កហាបណះ​ទាំង​នេះ​ទៅ​ដល់​ផ្ទះ មុខ​ជា​វា​យក​ទៅ​ឲ្យ​សាហាយ អ្នក​ត្រូវ​លាក់​ទុក​ត្រង់​ទីណា​មួយ​សិន សឹម​ចូល​ទៅ​តែ​ខ្លួន​ទទេ​ចុះ ព្រាហ្មណ៏​បាន​ទៅ​ដល់​ស្រុក​របស់​ខ្លួន​ហើយ ក៏​លាក់​ទុក​កហាបណះ​ទាំង​នោះ​ត្រង់​មាត់​ទ្វារ​ស្រុក ទើប​ស្រែក​ហៅ​ប្រពន្ធ​ថា​នែ​ប្អូន នែ​ប្អូន ។

ពេល​នោះ​នាង​ព្រាហ្មណី​កំពុង​ចរចា​លេង​ជាមួយ​សាហាយ បាន​ឮ​ពាក្យ​ព្រាហ្មណ៏​ចូល​ផុត​ហើយ វា​ដឹក​ដៃ​សាហាយ​ឲ្យ​ទៅ​ពួន​ត្រង់​សន្ទះ​ទ្វារ ទើប​សួរ​ទៅ​ព្រាហ្មណ៏​ថា អ្នក​បាន​ប្រាក់​ប៉ុន្មាន? ព្រាហ្មណ៏​ប្រាប់​ថា​បាន ១០០០ កហាបណះ តែ​អញ​ដំកល់​ទុក​ត្រង់​ទ្វារ​ស្រុក មិន​បាន​យក​មក​ទេ ។ នាង​ព្រាហ្មណី​ទៅ​ប្រាប់​សាហាយ ៗ ទៅ​យក​ទាល់​តែ​អស់ ។

លុះ​ព្រឹក​ទ្បើង​ព្រាហ្មណ៏​ទៅ​យក​កហាបណះ​មិន​ឃើញ​សោះ ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិសត្វ​ម្តង​ទៀត ព្រះ​ពោធិសត្វ​ជ្រាប​ហេតុ​នោះ​សព្វ​គ្រប់ ក៏​ឲ្យ​ស្បៀង​គ្រប់​គ្រាន់ ៧ ថ្ងៃ​ដល់​ព្រាហ្មណ៏ ហើយ​ប្រាប់​ឧបាយ​ថា អ្នក​ត្រួវ​អញ្ជើញ​ព្រាហ្មណ៏ ១៤ នាក់​គឺ ៧ នាក់​ជា​ជិត​ខាង​អ្នក ៧ នាក់​ទៀត​ជា​ជិត​ខាង​ប្រពន្ធ ឲ្យ​បរភោគ​តាំង​ពីរ​ថ្ងៃ​ស្អែក​ទៅ ក្នុង​មួយ​ថ្ងៃៗ អ្នក​ត្រូវ​បន្ថយ​ម្នាក់ ៗ រៀង​រាល់​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី ៧ អញ្ជើញ​តែ​ពីរ​នាក់ គឺ​ម្នាក់​ខាង​អ្នក ម្នាក់​ទៀត​ខាង​ប្រពន្ធ. បណ្តា​ព្រាហ្មណ៏​ទាំង​អស់​នោះ ព្រាហ្មណ៏​ណា​ត្រូវ​ជា​ជិតខាង​ប្រពន្ធ​អ្នក មក​គ្រប់​ទាំង​៧​ថ្ងៃ​ពុំ​ដែល​លោះ​ខាន អ្នក​ត្រូវ​ប្រាប់​ដល់​ខ្ញុំ ។

ព្រាហ្មណ៏​ធ្វើ​ដូច្នោះ​ឃើញ​មែន ទើប​ទៅ​ប្រាប់​ដល់​ព្រះ​ពោធិសត្វ ៗ ឲ្យ​បុរស​ទាំង​ទ្បាយ​ទៅ​ចាប់​ព្រាហ្មណ៏​ចោរ​នោះមក ហៅ​សួរ​ថា អ្នក​យក​ប្រាក់ ១០០០ កហាបណះ​របស់​ព្រាហ្មណ៏​នេះ​អំពី​គល់​ឈើ​នោះ​ឬ​ទេ? ព្រាហ្មណ៏​ចោរ​ឆ្លើយ​ថា បពិត្រ​បណ្ឌិត​ខ្ញុំ​ឥត​យក​ទេ ។ ព្រះ​ពោធិសត្វ​ប្រាប់​ថា​ខ្ញុំ​ហ្នឹង​ហើយ​ឈ្មោះ​សេនកបណ្ឌិត អ្នក​ស្តាប់​ទេ​ឬ? ព្រាហ្មណ៏​ចោរ​ឮ​ឈ្មោះ​ភ្លាម ភិត​ភ័យ​ជា​ខ្លាំង ទើប​ឆ្លើយ​ប្រាប់​ត្រង់​ថា​ខ្ញុំ​យក​មែន​ឥទ្បូវ​នេះ​ទុក​ត្រង់​កន្លែង​នោះ ។

ព្រះពោធិសត្វ ប្រើ​បុរស​ទាំង​ទ្បាយ​នាំ​ព្រាហ្មណ៏​ចោរ​ទៅ​ធ្វើ​អជ្ញា​របស់​ស្តេច ហើយ​ឲ្យ​និរទេស​ចេញ​ពី​នគរ​ទៀត. ទើប​ឲ្យ​ប្រាក់ ១០០០ កហាបណះ​ជាមួយ​នឹង​យស​យ៉ាង​ធំ​ដល់​ព្រាហ្មណ៏​ចាស់ ហើយ​ឲ្យ​នៅ​ក្នុង​សំណាក់​របស់​ព្រះអង្គ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដរាប​ដល់​អស់​អាយុ ។ ( ព្រះ​មហា ប៉ុល. សៅ)

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក                    
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត




ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៧,៧៤២ ដង)
ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧៨៥ ដង)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ១,៩៦៤ ដង)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៤៥ ដង)
គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿